Friday, September 20, 2019

ព័ត៌មាន

អាជ្ញា​ធរបដិ​សេធ​ពាក្យសុំ​​ប័ណ្ណ​កម្មសិទ្ធ​​ិ​ដីសហគមន៍​​​របស់ជន​ជា​តិ​ភា​គ​តិចនៅ​ខេត្ត​រតនគិរី 

​ជន​ជាតិ​​ភាគ​តិច​​គ្រឹ​ង​​ជា​ង​​១០០គ្រួសារ​នៅ​ក្នុង​​ខេត្ត​រតន​គិ​រី​ ត្រូ​វ​បា​ន​​​បដិ​សេធ​​មិន​ផ្តល់​ប័ណ្ណកម្ម​​​សិទ្ធិ​​ដី​សហ​គម​ន៍ ​ដែល​​បុគ្គលិក​សិទ្ធិ​មនុស្ស​​ជឿ​ថា​ ជា​​ប្រតិកម្ម​​ពី​​អា​​ជ្ញា​​ធរមូ​ល​ដ្ឋាន​ ​ដែល​មិន​សប្បា​យ​ចិត្ត​​នឹ​ង​​ក្រុ​ម​នេះ​​​ចំពោះ​ការ​​​និយា​យ​​​អំ​ពី​​​កា​រ​កា​ប់ឈើ​ខុ​ស​ច្បាប់​​​នៅ​ក្នុង​តំ​បន់​នេះ​។ ​យោង​​តា​ម​​ប្រធា​ន​សមាគម​ខ្មែរ​លើ​ ដែល​តំ​ណាង​​ឲ្យ​​​ក្រុ​ម​ជ​ន​​ជាតិ​​ភា​គ​​តិ​ច​​រស់​នៅ​ខ្ពង់​​រាប​​ក្នុង​ប្រទេ​ស​កម្ពុជា​​បា​ន​ឲ្យ​ដឹង​ថា ជ​ន​ជាតិ​ភាគ​​តិច​​ចំ​នួន​​១២៧​គ្រួ​សារ ​​នៅ​ក្នុង​ឃុំ​តឺន ​ស្រុ​ក​កូន​មុំ ​ចង់​ឲ្យ​អាជ្ញា​​ធរ​​ចុ​ះ​​ឈ្មោះ​​​ពួ​ក​គេ​ជា​មួយ​ក្រ​សួ​ង​​មហា​ផ្ទៃ​ ដើម្បី​ឲ្យ​ពួ​ក​គេ​​​អា​ច​បោះ​ព្រំ​​ដី​​ក្នុ​ង​ឃុំ​ ជា​ផ្នែក​​នៃ​​កម្ម​វិធី​​​ចែ​ក​ប័ណ្ណ​​កម្ម​សិទ្ធិ​​របស់​​លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ​លោក ​គង់ ធាន ​ប្រធា​​ន​សមា​គម​នេះ​​បា​ន​មាន​ប្រ​សាស​ន៍​ថា “ មនុស្ស​​ចំ​នួ​ន​​ប្រាំ​ពីរ​នាក់​​បា​ន​មក​​ដល់​ការិយាល័​យ​​​របស់​ខ្ញុំ​ កាល​ពីថ្ងៃ​​ពុធ ដោយ​សុំ​ឲ្យ​ខ្ញុំ​​ជួ​យ​អន្តរាគមន៍​ ពី​ព្រោះ​ពួក​គេ​​ចង់​ឲ្យ​អាជ្ញា​ធរ​ទទួល​ស្គាល់​​​​អត្ត​សញ្ញា​ណ​ជន​ជាតិ​ភា​គ​តិច​គ្រឹង​ មុន​ពេល​​​និស្សិត​​ស្ម័គ្រ​​ចិត្ត​​ចុះទៅ​វាស់​វែង​​ដី។ ប៉ុន្តែ​​អភិ​បា​ល​ស្រុក​​​​បដិ​សេធ​​មិន​​ចុ​ះ​​ហត្ថ​លេខា​​លើ​​​ឯក​សារ​​​​របស់​ពួ​ក​គេ​​​នៅ​ថ្ងៃ​​ដដែល​នោះ​​ទេ​​”។ ​លោក ឆាយ ធី ​​មន្ត្រី​​​ស៊ើប​អង្កេត​​នៅ​​អង​្គកា​រ​​សិទ្ធិ​មនុស្ស​​ក្នុង​ស្រុក​​​អាដ​ហុក​ប្រចាំ​​ខេត្ត​នេះ​​ ​បា​នមា​ន​ប្រ​សាសន៍​ថា ​ក្រុម​​នេះ​​​ជា​គោល​​ដៅ​ ពី​ព្រោះ​​​ពួ​ក​គេ​បា​ន​ប្រកាស​ប្រាប់​​អា​​ជ្ញា​​ធរអំ​ពី​ស​កម្ម​ភាព​​កា​ប់​ឈើ​​ខុស​ច្បាប់​​នៅ​ក្នុង​​តំ​បន់​នេះ​។ ​កាល​ពី​​ថ្ងៃ​ទី​៣០ ខែ​​តុ​លា ក្រុម​មន្ត្រី​​រដ្ឋបា​លព្រៃ​ឈើ​ខេត្ត​​បា​ន​ចាប់​ខ្លួន​​មនុស្ស​​ចំ​នួ​ន​​១២​នាក់​ ដែល​​​​បាន​កាប់​​ឈើ​ និង​​រាន​ដី​ បន្ទាប់​ពី​​ជន​ជាតិ​គ្រឹង​​បា​ន​ប្តឹង​។ មនុស្ស​​បួននាក់​ក្នុ​ងចំ​ណោម​​អ្នក​ដែលត្រូ​វ​​​បាន​ចាប់​​ខ្លួន​​​ទាំង​នោះ​ ​បា​ន​​រត់​គេ​ខ្លួន​ ហើ​យ​​ប្រាំ​បី​នាក់​​ទៀត​ ពេល​នេះ​​ត្រូវ​ឃុំ​ខ្លួន​​​ជា​បណ្តោះអា​សន្ន​។ ​​លោក​​មា​ន​ប្រ​សាស​ន៍​ថា​ “តា​ម​​ខ្ញុំ​យល់​ករណី​នេះ​កើត​​ចេញ​ពី​បញ្ហា​បុគ្គល ពី​ព្រោះ​​​អា​ជ្ញា​​ធរមូល​ដ្ឋាន​ខឹង​នឹង​​អ្នក​​ដែល​ចោទពួ​ក​គេ​ថា​ ពាក់​ព័ន្ធ​​នឹង​​​កា​រ​​កា​ប់ឈើ​​ខុស​ច្បាប់​ និង​​រាន​ដី​​សា​ធារ​ណៈ​​”។ ​លោក ឈឿន ច័ន្ទថន ​អភិ​បា​ល​ស្រុក​​​បា​ន​បញ្ជាក់​ថា ​លោក​បា​ន​​បដិ​សេធ​​មិន​ចុះ​​ហត្ថ​លេខា​​លើ​ឯក​សារ​​​ពាក់​ព័ន្ធ​ ពី​ព្រោះ​​រដ្ឋាភិ​បាល​​មិន​បា​ន​​ទទួល​​ស្គាល់​​សមា​គម​ខ្មែរ​លើ​​​ដោយ​ស្រប​​ច្បាប់​ទេ​។ លោក​​មា​ន​ប្រ​សាសន៍​សំដៅ​ដល់​​សមា​​គមខ្មែ​រ​លើ​ថា “ខ្ញុំ​មិន​ព្រម​ចុះ​ហត្ថ​លេខា​​ឲ្យ​​មនុស្ស​​ទាំ​ង​នោះ​ទេ​ ព្រោះ​​ក្រ​សួ​ង​មហា​ផ្ទៃ​មិនទទួលស្គាល់​​មន្ត្រី​មក​ពី​​អង្គកា​រ​នេះ​ឡើយ​”៕ប៊ុននី​​​​​​

កូដកម្ម​​​​នៅ​​​​តាម​រោង​​​ចក្រ​​​កាត់ដេរ​​​​​​ និង​​​កម្មកររោង​​​ចក្រ​​​ស្បែក​​​ជើងកើន​​​ឡើង​​​បី​​​ដង​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១២​​​

មន្ត្រី​​​ម្នាក់​​​​នៅ​សមាគម​​​​​​រោង​ចក្រ​​​​កាត់ដេរ​​​នៅ​​​ក្នុងប្រទេស​​​កម្ពុជា (GMAC)​ បានមាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​ការ​ធ្វើ​កូដកម្ម​ពីសំណាក់​កម្ម​​​ករ​​​​រោង​ចក្រ​កាត់​​​ដេរ ​​​និង​​​កម្មករ​​​រោង​​​ចក្រ​​​ផលិត​​​​​​ស្បែក​​​ជើង បាន​កើន​ឡើង​ជាង​បី​ដង​​​នៅ​​​ឆ្នាំ​​​២០១២​​​ បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹងឆ្នាំ​​​២០១១​​​ដោយ​​​មាន​​​កម្មករ​​​ជាង​​​១០០.០០០​​​​នាក់​​​បាន​​​ចូល​​​រួម​​​​​​ធ្វើ​​​កូដ​​​កម្ម​​​​​យ៉ាង​ហោច​ណាស់​ម្តង។ ​ដោយ​មាន​កម្មករ​​​​​​ជាង​​​៤៣០.០០០​​​នាក់​​​ធ្វើ​​​ការ​​​នៅ​​​​តាម​រោង​​​ចក្រ​​​​ជិត​៤០០​​​​ផ្នែក​ឧស្សាហកម្ម​​​​កាត់ដេរ​​​សម្លៀក​បំពាក់​​ និង​​​ផលិត​​​ស្បែក​​​ជើង​នោះ ឧស្សាហកម្ម​ផលិត​សម្លៀក​បំពាក់​​របស់​​​កម្ពុជា នៅ​​​តែ​​​ជា​​​​វិស័យ​មួយ​​​ដ៏​​​សំខាន់​​​ និង​​​អំណោយ​​​ផល​​បំផុត​​ ​និង​​​មាន​ការ​នាំ​ចេញ​​​ជាង​​​​៤​​​ពាន់​​​លាន​​​ដុល្លារ​​​ក្នុង​​​ឆ្នាំ​​​២០១១​​​។ ប៉ុន្តែ​​​ កម្មករ​​​​​​កំពុង​​​ចាប់​​​ផ្ដើម​​​ទាម​​​ទារប្រាក់​​​ឈ្នួល​​​ខ្ពស់​​​ពី​​​​​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​នេះ។​​​យោង​​​​​​តាម​​​តួលេខ​​​របស់​​​សមាគម​រោង​ចក្រ​​​កាត់​ដេរ​នៅ​កម្ពុជា​បង្ហាញថា​ នៅ​​​ក្នុង​​​ឆ្នាំ​​​២០១២​​​ មាន​​​កូដកម្ម​​​ចំនួន​​​១២១​លើក​ ​គឺ​​​​កើន​​​ឡើង​​​ជាង​​​បី​​​ដង បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​​​​ឆ្នាំ​​​២០១១​​​​​​​ ដែល​មាន​​​កូដកម្ម​​​៣៤​​​លើក​។ លើស​​​ពី​​​នេះ​​​ទៅ​​​ទៀត​​​ រោង​​​ចក្រ​​​​​​បាន​​​បាត់​​​បង់​​​កម្លាំង​​​ពលកម្ម​​​​​​ជាង៥៤២.០០០​នាក់​​​​ គឺ​​កើន​ឡើង​​ច្រើន​​​​​ពី​​​ការ​​​បាត់​​​បង់​​​កម្លាំង​​​ពល​​​កម្ម​​​​ប្រមាណ​១៣៩.០​​​០០​នាក់​ក្នុង​​​​ឆ្នាំ​​​២០១១។ លោក កែន លូ អគ្គលេខា​​​ធិការសមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​​មាន​​​ប្រសាសន៍​​​ថា “ជា​​​ប្រវត្តិ​​​សាស្ដ្រ​ទៅ​ហើយ​ នៅ​​​​មុន​ពេល​​​​​​បោះ​​​ឆ្នោត​​​​ម្តង​ៗ ​​​យើង​ប្រឈម​​​​នឹង​​​​ការ​ធ្វ​ើ​​​​កូដ​​​កម្ម​ជា​ច្រើន​ និង​មាន​​​សម្ពាធ​​​​ជាប់​ជា​និច្ច​ឲ្យ​​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​ពី​​​គ្រប់​​​ភាគី​​​ទាំង​​​អស់។​​​បណ្ដា​​​​​​អ្នក​​​ទិញ ក៏​​​​ទទួល​រង​សម្ពាធ​ពី​អ្នក​​​​ជាប់​ពាក់​ព័ន្ធ​​​​ផ្សេង​​ៗ​ទៀត​​​​​ដែរ។ លោក កែន លូ មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ​ដោយ​មាន​កម្មករ​​​ចំនួន​​​ជាង​​​១០០.០០០​​​​នាក់​​​បាន​​​ចូល​​​រួម​​​ធ្វើ​​​កូដកម្ម​​​​នោះ​ ​កូដកម្ម​ទាំង​នោះ​​មាន​​​រយៈ​​​ពេល​​​ជា​​​មធ្យម​​​ប្រាំ​​​ថ្ងៃ ​ហើយ​ធ្វើ​ឲ្យ​​​បញ្ហា​​នេះជា ​​​​បញ្ហា​​​ដ៏​​​​ធំ​មួួយ​ក្នុង​ចំណោម​បញ្ហា​ធំៗ​ដែល​​​​​​ប្រឈម​​​​នឹង​​​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​។ លោក កែន លូ មាន​​​ប្រសាសន៍​​​ថា ​​​យើង​​​​​​បាន​​​បាត់​​​បង់​​​កម្លាំង​​​ពល​​​កម្ម​​​ចំនួន​​​៥០០​​​.០០០​​​​​​​នាក់​។ដូច្នេះ​​ហើយ​​តាម​ការសន្និដ្ឋាន​​​ពី​​​តួ​​លេខ​​​នេះ...

មន្ត្រី​​​ជា​​​ច្រើ​​ន​​​និយាយ​​​ថា រដ្ឋា​​​ភិបាល​​​បាន​​​ឲ្យ​​​ដី​​​ និង​​​សម្ភារ​​​សម្រាប់​​​សង់​​​ផ្ទះ ដល់មេ​​​ដឹក​​​នាំ​​​ចលនា​​​អប​​​គមន៍

​​​កាល​​​ពីម្សិល​​​មិញ មន្ត្រី​​​ជា​​​ច្រើន​​​នាក់​​​​​​បាន​​​ផ្ដល់​​​ព័ត៌​​​មាន​​​បន្ថែម​​​ពាក់​​​ព័ន្ធ​​​នឹង​​​បុរស​​​ពីរ​​​នាក់​​​ ដែល​​​ធ្លាប់​​​ត្រូវ​​​តុលាការ​​​ចោទ​​​ប្រកាន់​​​ថា ជា​​​មេ​​​​ដឹក​​​នាំ​​​ចល​​​នា​​​អប​​​គមន៍​​​នៅ​​​ក្នុង​​​ភូមិ​​​ប្រមា​​​ ខេត្ត​​​ក្រចេះ​​​ ដែល​​​​​​​ទើ​​ប​​​​​​​​​ទទួ​​ល​​​បាន​​​ដី​​​ និង​​​សម្ភារ​​​សំណង់​​​បន្ថែម​​​ទៀត​​​ពី​​​រដ្ឋា​​​ភិបាល​​​ ដោយ​​​សារ​តែ​​​​​កាល​​​ពី​​មុន នៅ​​​ក្នុង​​​សវនាការ​​​រួម​​​គ្នា​​  ពួកគេ​​​បាន​​ឆ្លើយដាក់ បន្ទុកថា លោក​​​ ម៉ម សូណង់​​​ដូ  ម្ចាស់​​​ស្ថាន​​​ីយ​វិទ្យុ​​​សម្បុកឃ្មុំ ពិតជា​​​​បាន​​​ញុះ​​​ញង់​​​ពួកគេ​​​ឲ្យ​​​​​​បះ​​​បោរ។ លោក ម៉ា ឆាង អាយុ​​​៤៧​​​ឆ្នាំ​​​ និង​​​លោក ​ខាត់ សារឿន អាយុ​​​៤២​​​ឆ្នាំ​​​ ព្រម​​​ទាំង​ចុង​​​ចោទ​ប្រាំ​​​នាក់​​​ផ្សេង​​​ទៀត​​​ ដែល​​​បាន​​​ឆ្លើយដាក់​បន្ទុក​លើលោក ម៉ម សូណង់​​​ដូ ដែល​​​​ជាប់​​​ពន្ធ​​​នា​គារ​​​​រយៈ​​​ពេល​​​២០​​​ឆ្នាំ​​​ពី​​​បទ​​ញុះញង់ឲ្យ​​​មាន​​​ចល​​​នា​​​អបគមន៍នោះ​​​ ត្រូវ​​​បាន​​​តុលាកា​​​រ​​ព្យួរ​ទោស​​​ និង​​​ដោះ​​​លែង​​​ឲ្យ​​​មាន​​​សេរី​​​ភាព។ លោក ឃួន ឃឿន មេ​​​ឃុំ​​​កំពង់​​​ដំរី​​​ ស្រុក​​​ឆ្លូង​​​ ខេត្ត​​​ក្រចេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​ពេល​​ត្រ​​​ឡប់​​​មកដល់​​​ភូមិ​​​ប្រមា​​​វិញ បន្ទប់​​​ពី​​​រដ្ឋា​​​ភិ​​​បាល​​​បាន​​​បណ្ដេញ​​​ប្រជា​​​ពល​​​រដ្ឋ​​​រាប់​​​រយ​​​គ្រួសារ​​​ឲ្យ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​ និង​​​វាយ​​​កម្ទេច​​​ផ្ទះ​​​សំបែងរបស់​​​ពួក​​​គេ​​​ចោលអស់​​​​​​នោះ ​លោក ​ម៉ា ឆាង​​​ និង​​​ លោក ខាត់ សារឿន​​​ បាន​​​ទទួល​​​ជំនួយ​​​យ៉ាង​​​ពេញ​​​ចិត្ត​​​សម្រាប់​​​សាង​​​សង់​​​ផ្ទះ​​​របស់​​​ខ្លួន​​​។ លោក ឃុន ឃឿន បាន​​​​មាន​​​ប្រសាសន៍​ថា​ “ជា​​​ការ​​​ពិត​​​ណាស់ យើង​​​បាន​​​ឲ្យដីធ្លី ​​​និង​​​សម្ភារ​​​​សំណង់​​​ខ្លះ​​ដល់ គាត់ មាន​​​ដូច​​​ជា​​​ក្ដារ និង​​​ស័ង្កសី​​​”។ លោក​​​បាន​​​បន្ដ​​​ថា “មនុស្ស​​​ជា​​​ច្រើន​​​នាក់​​​រួម​​​ទាំង​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​ផង​​​បាន​​​ឲ្យ​​​អំណោយ​​​យ៉ាងច្រើន​​​ដល់​​​ពួកគេ​​​ទាំង​​​ពីរ​​​នាក់”។​​​ លោក​​​បាន​​​បន្ថែម​​​ដោយ​​​បដិសេធ​​​មិន​​​បក​ស្រាយ​លម្អិត​​​ថា មាន​​​តែ​​​អ្នក​​​ទាំងពី​​​រ​​​នាក់​​​នេះ​​​ទេ ដែល​​​​បានទទួល​​​ “អំណោយ” ពេល​​​ត្រឡប់​​​មក​ដល់​​​ភូមិ​​​វិញ​​​នោះ​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ឃិន​​​ ឌួង ស្មៀន​​​ឃុំ​​​កំពង់​​​ដំរី បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​​​​ថា លោក ម៉ា​​​ ឆាង និង លោក ខាត់ សា រឿន បាន​​​ត្រឡប់​​​មក​​​ដល់ភូមិ​​​ប្រមា​​​វិញ កាល​​​ពី​​​ខែ​​​សី​​​ហា ដែល​​​នៅ​​​​ពេល​​​នោះ​​​រដ្ឋា​​​ភិបាល​​​បាន​​​ជួយ​​​ពួកគេ​​​ ហើយ​​​ប្រជា​​​ពលរដ្ឋ​​​ចំនួន​​​៣០​​​គ្រួសារ​​​ដែល​​ទើប​​​​ត្រឡប់​​​មក​​​វិញ​​​ដែរ​​​នោះបាន​​​ចាប់​​​ផ្ដើម​​​ដាក់​​​ពាក្យ​​​សុំ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី។ លោក ឃិន ឌួង បាន​​​បន្ដ​​​ថា “ពួកគេ​​​ធ្លាប់​​​រស់​​​នៅ​​​....ក្នុង​​​ភូមិ​​​ប្រមា​​​នេះ​​​ដោយ​​​ខុស​​​ច្បាប់​​​”។​ ​​​ប៉ុន្ដែ​​​ បន្ទាប់​​​ពី​​​ការ​​​បណ្ដេញ​​​ចេញមក រដ្ឋា​​​ភិបាល ​....ពីម្ចាស់​​​កម្មសិទ្ធិ​​​ដី​​​ខុស​​​ច្បាប់​​​មក​​​ជាម្ចាស់​​​កម្ម​​​សិទ្ធិ​​​ដី​​​ស្រប​​​ច្បាប់​​​វិញ”។​​​ លោក​​​បាន​​​បន្ថែម​​​ថា “អាជ្ញាធរមូល​​​ដ្ឋាន​​​បាន​​​ធ្វើល្អ​​​ ចំពោះ​​​​​​ពួកគេ​​ និងអតី​​​ត​​​ប្រជា​​​​​​ពលរ​​​ដ្ឋ​​​​ដែល​​​ត្រូវ​​​បាន​​​បណ្ដេញចេញ​​​ដទៃ​​​ទៀត​​​ដែរ ​ព្រោះ​​​ពួកគេ​​​ជា​​​ជន​​​រង​​​គ្រោះ​​​ ដែល​​​ត្រូវ​​​បាន​​​មេ​​ខ្លោង​​​ក្នុង​​​  ។ ទោះ​​​ជា​​​យ៉ាង​​​ណា កាល​​​ពី​​​ដំបូង​​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​ហៅ​​​លោក ម៉ា​​​ ឆាង​​​ និង​​​លោក​​​ខាត់ សារឿន ថា ជា “ មេ​​​ខ្លោង​​​បះបោរ”​​​ នៅ​​​​ក្នុង​​​ខែ​​​ឧសភា។ ប៉ុន្ដែ​​​ នៅ​​​ក្នុង​​​ខែ​​​មិថុនា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ បាន​​​លើក​​​លែង​​​ទោស​​​ពួកគេ​​​ ដើម្បីឲ្យពួកគេ​​​ធ្វើ​​​ជា “ ​​​សាក្សី​”​​ នៅ​​​ក្នុង​​​រឿងក្តីនេះ។ អ្នក​​​ជិត​​​ខាង​​​របស់​​​ លោក ម៉ា​​​ ឆាង​​​ និង​​​លោក​​​ ខាត់ សារឿន បាន​​​និយាយថា អ្នក​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ បាន​​​សង់​​​ផ្ទះ​​​ធំៗ តាមរយៈ​ប្រាក់ ​និង​​​សម្ភារ​​​សំណង់​​​ ដែល​​​ទទួលបានពីរដ្ឋា​​​ភិបាល ​​​និងមានដី​​​ទំហំ​​​២០​​​ហិកតា។​​​ អ្នក​​​ភូមិ​​​ម្នាក់​​​ ដែល​​​បដិសេធ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ព្រោះ​​​ខ្លាច​​​គេ​​​ធ្វើបាប​​បាន​​​​​​និយាយ​ថា “ ទោះ​​​បី​​​ជា​​​ផ្ទះ​​​របស់​​​ពួកគេ​​​មិន​​​មែន​​​ជា​​​វីឡា​​​ស្កឹម​​​ស្កៃ​​​ក៏​​​ដោយ ក៏​​​ផ្ទះ​​​ឈើ​​​  របស់​​​ពួកគេ​​​ត្រូវ​​​បាន​​​សង់​​​យ៉ាងល្អ និង​​​មាន​​​ទំហំ​​​ធំជាង​​​ផ្ទះ​​​អ្នក​​​ភូមិ​​​ដទៃ​​​ទៀត​​​​​ពីរ​​​បី​​​ដង​​​ឯណោះ”។ អ្នក​​​ភូមិ​​​ម្នាក់​​​ទៀត​​​ដែលសុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ដែរ​​​នោះ​​​បាន​​​និយាយ​​​ថា “ទាំង​​​លោកម៉ា​​​ ឆាង​​​ និង​​​ លោក​​​ ខាត់ សារឿន ត្រូវ​​​បាន​​រដ្ឋា​​​ភិបាល​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ជាង​​​អ្នក​​​ភូមិ​​​ដទៃ​​​ទៀត​​​ឆ្ងាយ​​​ណាស់”។ អ្នក​​​ភូមិ​​​នោះ​​​បាន​​​បន្ដ​​​ថា “ ចាប់​​​តាំង​​​ពី​​​បាន​ផ្ដល់​​​ចម្លើយដាក់បន្ទុកលើ​​​លោក ម៉ម សូណង់​​​ដូ រួច​​​មក ពួក​​​គេ​​​បាន​​​រស់​​​នៅ​​​លើ​​​ទ្រព្យ​​​សម្បត្តិ​​​...

កា​រ​ចាប់​គ្រឿង​ញៀន​កូកា​​​អុីន និង​ហេរ៉ូអុីន​ កើន​ឡើង​ក្នុង​ឆ្នាំ​​២០១២

យោង​តា​ម​​តួ​លេខ​​​ទទួល​បា​ន​​​កា​ល​ពី​ម្សិល​​មិញ​​ពី​​​អាជ្ញា​​ធរ​​ជាតិ​​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​ន​​(NACD)​បា​ន​ឲ្យ​ដឹង​ថា នគរបាល​​​​ចាប់​បា​ន​គ្រឿ​ង​ញៀនកូកា​អុីន​​​​ជា​​ង​​៤០​គី​ឡូ​ក្រាម​និង​​ហេរ៉ូ​អុីន​​៣០​គី​ឡូ​ក្រាម ​​ក្នុង​ឆ្នាំ​​២០១២ជា​ឆ្នាំ​មួយ ​ដែល​មាន​ការ​ចាប់​​គ្រឿង​ញៀន​​​ច្រើន​បំផុត​​នៅ​​កម្ពុជា​។ ​លោក​ឧត្តម​សេនីយ៍​ឯក មា​ស ​វី​រិទ្ធ ​អគ​​​្គ​លេ​ខាធិ​កា​រ​រ​​ងអាជ្ញា​​ធរ​​ជាតិ​​​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀ​ន​ ​បា​ន​មា​ន​ប្រ​សាសន៍​ថា ​​តា​ម​តួលេខ​​បឋម​​មា​ន​ករណី​​​ចាប់​គ្រឿ​ង​ញៀនចំ​នួន​​៧៦០​ករណី​​​ពាក់​​ព័ន្ធ​នឹង​អា​ជ្ញា​​ធរ​​​ទាំង​អស់​​ក្នុងឆ្នាំ​​២០១២។ ​លោក​បា​ន​បន្តថា“ ករណី​​ទាំ​​ង​អស់​ដែល​ត្រូវ​បា​ន​អនុ​វត្ត​ យើង​រឹប​អូស​បាន​​កូ​កាអុីន​​ប្រហែ​ល​​៤០​គី​ឡូ​ក្រាម​ និ​ង​មេតំ​ហ្វេតាមីន​ជា​​ង​២០​គី​ឡូក្រាម​ និង​​កញ្ឆា​​ប្រហែល​​ពីរ​គី​ឡូក្រាម​”។ ​លោក វី​រិទ្ធ ​បា​ន​លើក​ឡើង​ថា ​​បើទោះ​​​​ជា​បរិមា​ណគ្រឿង​​ញៀន​​ដែល​ចាប់​បា​ន​​កើន​ឡើង​ក៏​ដោយ ​ក៏​​​ករណី​​ចាប់​គ្រឿង​ញៀន​​​​ឆ្នាំ​នេះ​​តិច​​​ជាងឆ្នាំ​​២០១១​ដែរ​។ ​លោកឧត្តម​សេនីយ៍ត្រី​ សុខ ឈួ ​អនុប្រធា​ន​នា​យក​ដ្ឋាន​នគរបាល​ប្រឆាំ​ង​គ្រឿង​ញៀន​​​ក្រ​សួ​ង​មហា​ផ្ទៃ​ បា​ន​មា​ន​ប្រ​សាសន៍​ថា នគរបា​ល​​ផ្តោត​លើ​ប្រតិបត្តិកា​រ​​ជួ​ញ​ដូរគ្រឿង​ញៀន​​ទ្រង់​ទ្រាយ​ធំ​។ ​ ​លោក​បា​ន​​បន្តថា ​"​យើង​​បា​ន​បង្ក្រា​ប​​ករណី​ធំ​ៗ​ និង​មេក្រុម​​​ជួញ​ដូរគ្រឿង​ញៀន​"។ ​លោកវរសេនីយ៍​ឯក ​ខេង ទី​តូ អ្នក​នាំ​ពាក្យ​​​កង​​រាជ​អា​វុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេ​ស​ បា​ន​មា​ន​ប្រ​សាសន៍​ថា​...

ការ​កើន​ឡើង​នៃ​ការ​ដឹក​ជញ្ជូន​​​ តាម​ផ្លូវ​អាកាស​បង្ហាញ​ឲ្យ​​ឃើញ​ ​នូវការរីកចម្រើន ផ្នែកសេដ្ឋកិច្ច​​

ទិន្នន័យ​ពី​រដ្ឋាភិបាល​ និង​ពី​អ្នក​គ្រប់​គ្រង​អាកាសយានដ្ឋាន​របស់​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ថា ​ការ​ដឹក​ជញ្ជូន​​ចូល​ និង​ចេញ​តាម​ផ្លូវ​​អាកាស​ ក្នុង​រាជ​ធានី​ភ្នំពេញ​ បាន​កើនឡើងជិត​៤០​ភាគ​រយ​ កាល​ពី​ឆ្នាំ​មុន​ ហើយ​គេ​បាន​កត់​ត្រា​ថា មាន​អ្នក​ធ្វើ​ដំណើរ​ ដើម្បីធ្វើ​ជំនួញ​មានជិត​១០០.០០០​នាក់​ថែម​ទៀត​ បាន​ចូល​មក​ដល់​រាជ​ធានី​ភ្នំពេញ អំឡុង​១១​ខែ​ដំបូង​ កាល​ពី​ឆ្នាំ​មុន បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា នៅក្នុងឆ្នាំ​២០១១​។ សេដ្ឋវិទូ​មួយ​ចំនួន​ បាន​លើក​ឡើង​ថា ការកើន​ឡើង​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាសគឺ​ជាសូចនាករមួយ​ បង្ហាញ​ពី​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​ចាប់​ផ្ដើម​មាន​ឧស្សាហ​កម្ម​ច្រើន​ ហើយ​ការ​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជាកាន់​តែ​ច្រើន​ ដើម្បីធ្វើ​ពាណិជ្ជកម្ម​ បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ការ​កើន​ឡើង​នៃ​ការ​ចាប់​អារម្មណ៍​របស់​វិនិយោគិន​បរទេសមក​លើ​ប្រទេស​កម្ពុជា​។ តួលេខ​ដែល​ទទួលបាន​ពី​នគរបា​ល​អន្ដោ​ប្រវេសន៍​ប្រចាំ​​អាកាសយាន​ដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​​ កាល​ពី​ម្សិល មិញ ​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ចន្លោះ​ខែ​មករា​ និង​ខែ​វិច្ឆិកា​ អ្នក​ដំណើរ​ដែល​បាន​មក​ដល់ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ បាន​កើន​ឡើង​១១​ភាគ​រយ​ ពោល​គឺកើន​ដល់​​៨៨១.៧៥៦​នាក់​ ប្រសិន​បើ​ប្រៀប​ធៀប​ទៅ​ន​ិង​រយៈ​ពេល​ដូចគ្នា នៅក្នុង​ឆ្នាំ​​២០១១។ លើស​ពី​នេះ​ទៀត​ យោង​តាម​អាកាសយាន​ដ្ឋាន​កម្ពុជា​ ដែល​គ្រប់​គ្រង​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​...

ក្នុង​ឆ្នាំ​២០១២ វិស័យ​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើនយ៉ាង​​ខ្លាំង 

ប្រធាន​នាយកប្រតិបត្តិ​ធនាគារ​ អេស៊ី​លីដា​ បាន​ឲ្យ​ដឹង​ថា​ ប្រាក់​ចំណេញ​របស់​ធនាគារ​អេស៊ីលី​ដា​កើន​ឡើង​ជាង​មួយ​ភាគ​បួន​ក្នុង​ឆ្នាំ​២០១២ ខណៈ​ដែល​ថ្នាក់​ដឹក​នាំ​ធនាគារ​ឈាន​មុខ​គេ​ផ្សេងៗ​ទៀត​ក៏​ឲ្យ​ដឹង​ផង​ដែរ​ថា​ ខ្លួន​ទទួល​បានការ​រីក​ចម្រើន​ខ្លាំងផង​ដែរ​នៅ​ក្នុង​ឆ្នាំ​២០១២។ លោក​ អុិន​ ចាន់នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ ​មាន​ប្រសាសន៍​ថា ប្រាក់​ចំណេញរបស់​ធនាគារ​អេស៊ីលីដា​ ឆ្នាំ​២០១២ ​មាន​ចំនួន​៦៣,៨​លាន​ដុល្លារ​ ពោល​គឺ​កើនឡើង​ពី​ឆ្នាំ​២០១១​ បានចំនួន​​​៤៩,៦លាន​ដុល្លារ។ លោក​មាន​ប្រសាសន៍​ថា ​ការ​រីក​ចម្រើននេះ​ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​កើន​ឡើងនូវ​ប្រាក់​ចំណូល​ពី​ប្រាក់​ឈ្នួល​ថ្លៃ​សេវា​នានា​ ដែល​ធនាគារ​ប្រមូល​បាន​ ហើយ​ធនាគារ​កំពុង​បង្កើនទំហំ​សេវាកម្ម​ធនាគារ​ពាណិជ្ជ​ ព្រម​ទាំង​ប្រតិបត្តិការ​មីក្រូ​ហិរញ្ញវត្ថុ​​របស់​ខ្លួន។ លោក​បាន​បញ្ជាក់​ថា “ ​ គឺ​ទទួល​បាន​ពី​ចំណុច​មួយ​ចំនួន​ ដូច​ជា​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ និង​ប្រាក់​ឈ្នួល​ពី​សេវាផ្ទេរ​បញ្ញើ​ជាដើម។ មីក្រូ​ហិរ​ញ្ញ​វត្ថុ​តែង​តែ​ជា​ផ្នែកមួយ​នៃ​ការ​រីក​ចម្រើន​នោះ​។ យើង​គឺ​ជា​ធនាគារ​តែ​មួយ​គត់​ដែល​មាន​បណ្ដាញ​ ​ច្រើន​ដូច្នេះ​”។ លោក​​​មាន​ប្រសាសន៍​ថា ធនាគារ​អេស៊ី​លីដា​ព្យាករ​ថា ប្រាក់​ចំណេញ​របស់​ខ្លួន​នឹង​អាច​​កើន​ឡើង​បាន​ជិត​មួយ​ភាគបួន​ទៀត​ នៅ​ក្នុង​ឆ្នាំ​២០១៣ ដោយ​លោក​បាន​ព្យាករ​ថា ធនា​គារ​​អេស៊ីលីដា​ នឹង​អាច​រក​ប្រាក់​ចំណេញ​​បានចំនួន​៧៧,៧​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣​នេះ​។ លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០១២ ​ ធនាគារ​អេស៊ីលីដា ​មាន​ឥណទាន​​ ដែល​អតិថិជន​នៅ​ជំពាក់​សរុប​ចំនួន​១,២៥​ពាន់លាន​ដុល្លារ​ ពោល​គឺ​កើន​ឡើង​ពី​ឆ្នាំ​២០១១ ចំនួន​២៤,៥​ភាគរយ​ ដែល​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​កើន​ឡើង​នៃ​ការ​ផ្ដល់​ឥណទាន​។ លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​ខិត​ខំ​បង្កើន​ប្រាក់​ចំណូល​របស់​យើង​ឲ្យ​បាន​ជា​អតិបរមា​ ដោយ​មិន​ផ្ដល់​ឥណទាន​ធំពេក​នោះ​​ទេ​ ក៏ប៉ុន្ដែ យើង​ជ្រើស​រើស​យក​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​។ ប្រាក់​ចំណេញ​មាន​កម្រិត​ខ្ពស់​ ហើយ​ថែម​ទាំង​អាច​ជឿ​ទុក​ចិត្ត​បាន​ច្រើន​ជាង​ផងដែរ​”។ លោក​ មៃឃើល ឡូ (Michael...

ប្រជាពលរដ្ឋ​​​នៅបឹង​កក់ប្រាំបួន​​​គ្រួសារ​​​ច្រាន​ចោល​កា​រ​ផ្តល់​សំ​ណង​​របស់​សាលា​រាជ​ធា​​​នី​ភ្នំពេញ​​​

​​អ​្នក​ស្រុក​បា​ន​និ​យា​យ​ថា កា​ល​ពី​ម្សិល​មិញ​​​​ប្រជា​ពល​រដ្ឋ​​ចំ​នួន​ប្រាំ​បួ​ន​គ្រួ​សារ​​ដែល​រស់​នៅ​​​​​ភូមិ​លេខ​១នៅ​បឹង​កក់​ ​បា​ន​ច្រានចោ​ល​​​​​កា​រ​​ផ្តល់​សំ​ណ​​ង​​របស់​សាលា​រាជ​ធានី​​ចំ​នួន៨.​៥០០​ដុល្លារក្នុ​ង​មួយ​គ្រួ​សារ​ ប្រ​សិ​ន​​បើ​​ពួ​កគេ​​​​​​ព្រម​​​ចាក​​ចេញ​​​​​ដើម្បី​បើក​ផ្លូវ​​​​សម្រាប់​គម្រោង​អចលន​ទ្រព្យ​​របស់​​ក្រុម​​ស៊ូ​កា​​​គុ​ ​អុីន​​។ ​​លោក ច័ន្ទ ពុទ្ធិ​ស័ក្តិ តំ​ណា​​ង​អ្នក​ភូមិ​​ មា​ន​​ប្រ​សាស​ន៍​ថា  គ្រួសារ​​​ទាំ​​ង​នេះ​​ត្រូ​វ​បា​ន​​​​​អញ្ជើញ​​​​​​ឲ្យជួប​​​ជា​មួ​យ​​​លោក ឃួង ស្រេងអភិ​បា​ល​​រង​រាជ​ធានី​ភ្នំ​ពេញ​​កា​ល​​ពី​ព្រឹក​​ម្សិល​មិញ​​ដែល​​អ​ំ​ឡុង​ពេល​នោះ​លោក ​ឃួង ស្រេងឲ្យ​​គ្រួ​សារ​​ទាំង​​នោះ​​​នូវ​ប្រាក់​ចំនួ​ន​២លាន​រៀល​​​សម្រាប់​​ថ្លៃរុះ​​​​រើ​​ទី​លំ​នៅ ​​និង​​សំណង​ចំនួ​ន​​៨.០០០​ដុល្លារ​​​ទៀត​​។ លោក ពុទ្ធិ​ស័ក្តិ​ បា​ន​មា​ន​​​ប្រ​សាសន៍​ថា ​នៅ​ពេល​​​ប្រជា​ពល​រដ្ឋ​​ចំ​នួ​ន​​​ប្រាំ​បួ​ន​គ្រួ​​សារ​​បា​ន​ច្រាន​ចោល​​​សំណើ​​​នៅ​​​ចុង​បញ្ចប់​​​ជំ​នួប​នោះ​​ លោក ឃួង ស្រេង ​បា​ន​គំរាម​​បណ្តេញ​ប្រជា​ពល​រដ្ឋ​​​ទាំង​​១៦​គ្រួសារ​​​​នៅ​ក្នុ​ង​ភូមិ​លេខ​​​១ ​​ដែល​បច្ចុប្បន្ន​នេះ​កំពុង​ជាប់​គាំង​នៅ​​​​ក្នុង​​​​ជម្លោះ​​ដី​ធ្លី​​ជាមួ​យ​​ក្រុម​ហ៊ុ​ន​ស៊ូ​កា​គុ​។ លោក ពុទ្ធិ​ស័ក្តិ​ ​បា​ន​មា​នប្រ​សាសន៍​ថា “​អ្នក​ភូមិ​​​ទាំ​​ងអស់​​គ្នា​​​បា​ន​​​បដិ​សេធ​​ចំ​ពោះ​កា​រ​​ផ្តល់​​សំ​ណង​​​របស់​​សា...

​​​រដ្ឋមន្ត្រី​​​ក្រសួងសាធារណការ​ និង​ដឹក​ជញ្ជូន​​​​៖ រដ្ឋាភិបាល​មិន​សូវ​បាន​ដឹង​អំ​​​​ពី​​​គម្រោងផ្លូវ​ដែក​​របស់​​​​ចិន

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​​​​​សាធារណការ​និង​ដឹក​​​ជញ្ជួន ដែល​​​បាន​​ពិនិត្យ​​​​មើល​​​​​​​ពិធី​​​​ចុះ​​​ហត្ថ​លេខា​​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​រវាង​​​ក្រុម​​​ហ៊ុន​​​ចិន​​​ពីរ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ  ដើម្បី​​​​សាង​សង់​ផ្លូវ​រថភ្លើង​​មួយ​​ខ្សែ​​​​​​​​​​ប្រវែង​​​៤០០​​​គីឡូម៉ែត្រ​​​នោះ បាន​​​មាន​​​ប្រ​​​សាស​​​ន៍​​​កាល​​​ពីម្សិល​​​មិញ​​​ថា រដ្ឋាភិបាល​មិន​​សូវ​បាន​​​ដឹង​​​​អំពី​​​គម្រោង​​​នេះទេ។ ក្រុម​​​ហ៊ុន​​​ឧស្សា​​​ហកម្ម រ៉ែដែក និង​​​ដែក​​​ថែប​​​កម្ពុជា (Cambodia Iron and Steel Mining Industry Group) និង​​​ក្រុម​​​ហ៊ុន​ផ្លូវ​​​ដែក​​​​ចិន​(China Railway Group) បាន​​​ចុះហត្ថលេខា​​​លើ​​​​អនុស្សរណៈ​នៃ​ការ​​​​យោគយល់​​​គ្នា​​​មួយ ​ដើម្បី​​​​កសាង​​​រោង​​​ចក្រ​​​ស្លដែក​​​មួយ​​​​​​កន្លែង​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ កំពង់​​​ផែ​​​សមុទ្រ​​​ថ្មី​​​មួយ​​​នៅ​​​ខេត្ត​​​កោះ​​​កុង និង​​​ផ្លូវ​​​ដែក​​​មួយ​ខ្សែ​​​​ ត​​​ភ្ជាប់​​​ទៅ​​​កន្លែង​​​ទាំង​​​ពីរ​​​នេះ ដែល​​​មាន​​​តម្លៃ​​​សរុប​​​ចំនួន​៩,៦ពាន់លាន​​​ដុល្លារ។ ក្រុម​​​មន្ត្រី​​​រដ្ឋាភិបាល​​​មក​​​ពី​​​ខេត្ត​​​ពាក់​​​ព័ន្ធ​​​ទាំង​​​ពីរ​​​នេះ និង​ក្រសួង​ផ្សេងៗ​​​ទៀត បាន​​​បង្វែរ​​​​សំណួរ​​​អំពី​​​គម្រោង​​​នេះ​​​ទៅ​​​ក្រសួង​​​សាធារណ​​​ការ​​​និង​​​ដឹក​​​ជញ្ជូន​​​វិញ។ លោក ត្រាំ អុីវ​​​តឹក រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​សាធារ​ណការ​និង​​​ដឹក​​​ជញ្ជូន ​​​មាន​​​ប្រសាសន៍​​​ថា ​លោក​ ក៏​​​មិន​​​បាន​​​ដឹង​​​ច្រើន​​​អំពី​​​គម្រោង​​​នេះ​​​ដែរ។ លោក អុីវតឹក ​​​បន្ថែម​​​ថា “ខ្ញុំ​​​មិន​​​បាន​​​ដឹង​​​ថា ក្រុម​​​ហ៊ុន​​​ទាំង​​​ពីរ​​​នេះ​​​នឹង​​​ធ្វើ​​​អ្វី​​​នោះ​​​ទេ។​យើង​​រង់​ចាំ​មើល​ទាំង​អស់​គ្នា។​​​​ប្រសិន​​​បើ​​​ក្រុម​ហ៊ុន​​​​ចិន​​​ទាំង​​​ពីរ​​​នេះ អាច​​​ធ្វើ​​​បាន​​​មែន​​​នោះ វា​​​នឹង​​​ជួយ​​​សេដ្ឋកិច្ច​​​​​​កម្ពុជា​​​ បាន​​​យ៉ាង​​​ច្រើន”។ លោកបាន​បន្តថា “ ត្រឹម​​​តែ​​​១០​​​ភាគរយ​​​នៃ​​​គម្រោង​​​នេះ គឺ​​​វា​ច្រើន​​​ណាស់​​​ គឺ​​​​មាន​​​​​១​ពាន់​​​​លាន​​​ដុល្លារ​ទៅ​ហើយ​”។ គេ​​​​មិន​​​ទាន់​​​ច្បាស់​​​ទេ​​​ថា ផ្លូវ​ដែក​​នេះ​​​​នឹង​​​ត្រូវ​​​ធ្វើ​​​នៅ​​​ទី​​​ណា​​​ ​ត្រូវ​មាន​ដី​​​​ដោយ​វិធី​ណា​ ​និង​ត្រូវ​​​​ផ្លាស់​ទី​លំនៅ​ប្រជា​​​ពលរដ្ឋ​​​​​​ប៉ុន្មាន​គ្រួសារ ដោយ​​​សារ​​​គម្រោង​​​នេះ។ លោក ម៉ុក ម៉ារេ៉ត រដ្ឋមន្ត្រី​​​ក្រសួង​​​បរិ​ស្ថាន ​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា ការ​​​វាយ​​​តម្លៃ​​​អំពី​​​ផល​​​ប៉ះ​​​ពាល់​​​បរិស្ថាន​​​​​​មិន​​​ទាន់​​​បាន​​​ដាក់​​​ជូន​​​ពិនិត្យ​​​​​សម្រាប់​​គម្រោង​​​​ដែល​​ត្រូវ​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​នៅ​​​ខែ​​​កក្កដា​នោះ​ទេ។ ​​​លេខា​​​ម្នាក់​​​នៅ​​​ការិយាល័យ​​​​​​ក្រុម​​​ហ៊ុន​ឧស្សា​​​ហកម្ម​​​រ៉ែ ដែក​​​និង​​​ដែក​​​ថែប​​​​​​នៅ​​​ខណ្ឌ​​​ទួល​​​គោក បាន​​​និយាយ​​​កាល​​​ពីម្សិល​​​មិញ​​​ថា ​មន្ត្រី​​​ក្រុម​​​ហ៊ុន​​​បាន​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ចិន​​​វិញ រហូត​​​ដល់​​​ក្រោយ​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិន​​​នៅ​​​ខែ​​​កុម្ភៈ​​​ខាង​​​មុខ​​​នេះ។ បុរស​​​ជន​​​ជាតិ​​​ចិន​​​ម្នាក់​​​ដែល​​​គ្មាន​​​ពាក់​​​ស្លាក​​​សញ្ញា បាន​​​ដើរ​​​​ចុះ​ដើរ​ឡើង​នៅ​​​​ការិយាល័យ​​​​​នេះ ដែល​​​មាន​​​​អគារ​ផ្ទះ​ល្វែង​មួយ​ប្លុក​​​​​ដាក់​សញ្ញា​​ “ អគារ​ផ្ទះ​ល្វែង​​​​ក្រុម​​​ហ៊ុន​​​​រ៉ែ​ដែក​​​កម្ពុជា ​(Cambodia Iron Group Apartment)។ ផែន​​​ការ​​​ដំបូង សម្រាប់​​​រោង​​​ចក្រ​​​ស្លដែក​នេះ​ បាន​​​ដាក់​​​ពី​​​លើ​​​រូប​​​ភាព​​​តំបន់​​​ព្រៃ​​​ឈើ​​​មួយ​​​កន្លែង​​​នៅ​​​លើ​​​ជញ្ជាំង​​​ការិយា​​​ល័យ​​​ក្រុម​​​ហ៊ុន​​​នេះ។ យោង​​​តាម​​​​មន្ទីរ​ឧស្សាហកម្ម រ៉ែ​​​និងថាម​​​ពល​​ខេត្ត​​​ព្រះ​​​វិហារ បាន​​​ឲ្យ​​​ដឹង​​​ថា បច្ចុប្បន្ន​​​នេះ ​ក្រុម​​​​ហ៊ុន​​​នេះ មាន​​​លិខិត​​​អនុញ្ញាត ឲ្យ​​​រុក​​​រក​​​រ៉ែ​​​ដែក​​​ ប៉ុន្តែ​​​​​​មិន​​​ទាន់​បាន​​​ជីក​​​យក​​​រ៉ែ​​​​​​នៅ​​​ឡើយ​​​ទេ។ កាល​​​ពីខែ​​​​​​ឧសភា ឆ្នាំ​​​២០០៧ ទី​​​ភ្នាក់​​​ងារ​​​ព័ត៌​​​មាន អាប៉េ រាយ​​​ការណ៍​​​ពី​​​ក្រុង សៀង​​​ហៃ ថា ក្រុមហ៊ុន​​​ដែក​​​ថែប​​​ចិន​​​ធំៗ​​​បួន ដែល​​​ជា​​​របស់​​​រដ្ឋ​​​ ដូច​​​ជា ក្រុម​​​ហ៊ុន Wuhan Iron and Steel ​​ក្រុមហ៊ុន​ Baosteel Group ក្រុម​ហ៊ុន ​Anshan Iron and Steel Group និង​​​ក្រុម​ហ៊ុន ​Shougang Iron and Steel...

ក្រសួង​សុខាភិបាល​រាយការណ៍ថា កម្ពុជា​ឈាន​ទៅ​រក​ការ​លុប​បំបាត់ជំងឺ​កញ្ជ្រិល​នៅ​ទូ​ទាំង​ប្រទេស

ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ កាល​ពី​ម្សិល​មិញ​ថា កម្ពុជា​កំពុង​ឈាន​ទៅ​រក​ការ​លុប​បំបាត់​ជំងឺ​កញ្ជ្រិល​ទាំង​ស្រុង​នៅ​ទូទាំង​ប្រទេស​ដោយ​សារ​តែ​​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​​ថ្នាក់​ជាតិ​រាយ​ការណ៍​ថា ​គ្មាន​ករណី​ជំងឺ​កញ្ជ្រិល​ក្នុង​រយៈ​ពេល​១២ខែពេញ កាលពីឆ្នាំ​មុន​។ វេជ្ជបណ្ឌិត ភៀតធើ វ៉ាន់ម៉ារិន (Dr. Pieter van Maaren)​ តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា​​ បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍នេះ​ថា “ខ្ញុំ​​ជឿ​ជាក់​ថា កម្ពុជា​អាច​​​នៅ​តែ​អាច​សម្រេច​បាននូវ​​ស្នា​ដៃ​របស់​ខ្លួន​ក្នុង​ការ​ទប់​ស្កាត់​​ជំងឺ​កញ្ជ្រិល​ក្នុង​រយៈ​ពេល​២ឆ្នាំ​ទៀត​ ដើម្បី​ឲ្យ​  ទទួល​ស្គាល់​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​​គ្មាន​ជំងឺ​កញ្ជ្រិល”។ ខណៈ​ដែល​ជំងឺ​កញ្ជ្រិល​​ជា​ជំងឺ​​មាន​អត្រា​ឆ្លង​ខ្ពស់​​ និង​អាច​​ចាក់​ថ្នាំ​បង្កា​របាន​ ​មិន​បណ្តាល​ឲ្យ​ស្លាប់​ដោយ​ផ្ទាល់​ក៏ដោយ​ ក៏ជំងឺ​កញ្ជ្រិល​ដែល​បង្កឲ្យ​មាន​​​រោគ​សញ្ញា​ស្មុគស្មាញ​ ​​ដូច​ជា ជំងឺ​រលាកទង​សួត​ ជំងឺរាក និង​ជំងឺរលាក​ខួរ​ក្បាល​ ​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​ដែរ។ យោង​តាម​ទិន្នន័យ​អង្គការ​សុខភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១១ ​ករណី​ឆ្លង​ជំងឺ​​កញ្ជ្រិល​មាន​​ចំនួន​៧២២​ករណី​​ដែល​ទើប​តែកើត​ឡើង​ថ្មីៗនៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ខែវិច្ឆិកា​ ឆ្នាំ​២០១១។ បើ​ធៀប​ទៅ​នឹង​​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​ ដូចជា​ ប្រទេស​​​វៀតណាម ជា​ដើម​មាន​​ករណី​ជំងឺ​កញ្ជ្រិល​៤០០​ករណី​ក្នុង​ឆ្នាំ​២០១២​ ចំណែក​ប្រទេស​កម្ពុជា​កំពុង​ឈាន​ទៅរក​ការ​លុប​បំបាត់​ជំងឺ​កញ្ជ្រិល​ទាំង​ស្រុង។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​​​សុខា​​​ភិបាល​បាន​មាន​ប្រសាសន៍ថា យុទ្ធនា​ការ​​ចាក់​ថ្នាំ​បង្ការ​ទ្រង់​ទ្រាយ​ធំ​ព្រម​ទាំង​ការ​ចាក់​ថ្នាំ​ការពារ​ធម្មតា ដែល​រដ្ឋា​ភិបាល​បាន​អនុវត្ត​កន្លង​មក​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​​ធ្វើ​ឲ្យ​ជំងឺកញ្ជ្រិល​ធ្លាក់​ចុះ​​ កាល​ពី​ឆ្នាំ​មុន។ បច្ចុប្បន្ន​នេះ​​​ រដ្ឋាភិបាល​ផ្តល់​សេវា​ចាក់​ថ្នាំ​​បង្ការ​ជំងឺកញ្ជ្រិល​ដោយ​ឥត​គិត​ថ្លៃ​ដល់​កុមារ​ក្រោម​អាយុ​២ឆ្នាំ​ទាំង​អស់។ កាល​ពី​ខែ​ឧសភា ឆ្នាំ​មុន​...

អគ្គព្រះ​រាជ​អាជ្ញាថា ការ​ស៊ើប​រឿង ឈូក បណ្ឌិត នៅខ្វះ​ចន្លោះ​​

មន្ត្រី​​សាលា​ឧទ្ធរណ៍​មួយ​រូប​​បាន​លើក​ឡើង​​កាល​ពី​ម្សិល​មិញ​ថា ការ​ស៊ើប​អង្កេត​របស់​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង លើ​​សំណុំ​រឿង​បាញ់​កម្ម​ការិនី​បី​នាក់ កាលពី​​ឆ្នាំ​មុន នៅ “ មាន​ចំណុច​ខ្វះ​ខាត” ហើយ​ពេល​នេះ​សា​លា​​ឧទ្ធរណ៍​នឹង​ស៊ើប​អង្កេត​បន្ថែម​ទៀត​។ លោក អ៊ុក សាវុធ អគ្គ​ព្រះ​រាជ​អាជ្ញា​សាលា​​ឧទ្ធរណ៍ ​បានមាន​ប្រ​សាសន៍​ថា លោក​បាន​ទទួល​​សំណុំ​រឿង​នេះ​ពី​សាលា​ដំបូង​​ហើយ ហើយថា សំណុំ​រឿង​នេះ​នឹង​ត្រូវ​ស៊ើប​អង្កេត​ឡើង​វិញ​។ មុន​ពេល​បដិសេធ​មិនធ្វើអត្ថាធិប្បាយ​​បន្ថែម​ទៀត លោក សាវុធ ​មាន​ប្រ​សា​សន៍​ថា “ យើង​បានទទួល​​សំណុំ​រឿង​ហើយ ហើយ​យើង​នឹង​ស៊ើប​អង្កេត​លើ​ចំណុច​​ខ្វះ​ខាត​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង”។ លោក ទេព ផល្លា ក្រឡាបញ្ជី​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បាន​​មាន​ប្រ​សាសន៍​កាល​ពី​ម្សិល​មិញ​ថា សំណុំរឿង​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ករណី​បាញ់​ប្រ​ហារ​នេះ​ ត្រូវ​បាន​ផ្ទេរ​ទៅ​សាលា​ឧទ្ធរណ៍រួចអស់​​ហើយ។ លោក​បន្ត​ថា “ យើង​បានបញ្ជូន​សំណុំ​រឿង​ទាំង​អស់​ទៅ​ជូនលោកអគ្គ​ព្រះ​រាជ​អាជ្ញារួចហើយ”។ ករណី​បាញ់​ប្រហារកម្មការិនីបី​នាក់​ឲ្យ​របួស​នេះ​ បានកើត​ឡើង​ កាល​ពីខែ​កុម្ភៈ​អំឡុង​បាតុកម្ម​ហិង្សា​មួយ នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មា៉នហាតតាន់។ សាក្សី​បាន​រាយ​ការណ៍​​​​ថា លោក ឈូក បណ្ឌិត ដែល​​កាល​​នោះ​មាន​ឋានៈ​ជា​អភិបាល​ក្រុង​បាវិត បាន​បាញ់​ប្រហារ​បាតុករ​មួយ​ក្រុម ដោយ​បណ្តាល​​​ឲ្យ​កម្មការិនីបី​នាក់​​រង​របួស។ ក្រោយ​មក​ករណី​នេះ​ ត្រូវ​​​បាន​​​ក្រសួង​​​មហាផ្ទៃស៊ើប​អង្កេត ហើយ​រក​ឃើញ​ការ​​​ពិតដោយ​​​លោក ស ខេង រដ្ឋ​មន្ត្រីក្រសួង​មហា​ផ្ទៃ​​​ បាន​​​មាន​ប្រ​សា​សន៍​​​​ជា​សាធារណៈ​ថា លោក ​ ​​ឈូក បណ្ឌិត​ ​គឺ​ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់នៅ​​​ក្នុង​​​ករណី​​​បាញ់​​​ប្រហារ​​​នេះ។​ ទោះ​បី​ជា​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​នៅ​ក្នុង​​ករណី​នេះ​ក៏​ដោយ ក៏​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​​នឹង​លោក ឈូក បណ្ឌិត កាល​ពី​ខែ​មុន។​ ចំណែក លោក ស...

MEDIA FEEDS

Popular

video

ហេតុអ្វីបានជាអ៊ីរ៉ង់ប្រថុយលេងល្បែងសង្រ្គាមជាមួយអាមេរិកនិងសម្ព័ន្ធមិត្ត?

អ៊ីរ៉ង់ និងអារ៉ាប់ប៊ីសាវអូឌិត ជាប្រទេស កាន់សាសនា ឥស្លាមដូចគ្នា។ ប៉ុន្តែអ៊ីរ៉ង់កាន់និកាយ Shia និងអារ៉ាប់ប៊ីសាវអូឌិត កាន់និកាយ Sunni ។ ប្រទេសទាំងពីរនេះ ជាសត្រូវ នឹងគ្នា រាប់ឆ្នាំមកហើយ។ ប៉ុន្តែ សត្រូវខ្លាំងនឹងគ្នាគឺ នៅពេល អារ៉ាប់ប៊ីសាវអូឌិតចូលពាក់ព័ន្ធនឹងសង្រ្គាម នៅយេម៉ែនដែលរដ្ឋាភិបាលគាំទ្រដោយទីក្រុងរីយ៉ាត មានជម្លោះ ប្រដាប់អាវុធជាមួយនឹង ក្រុម...