Saturday, July 4, 2020

ព័ត៌មាន

វត្ត​មាន​របស់​ហាង​កាហ្វេ​កូរ៉េ​​មិន​ទំនង​ជា​ប​ង្ក​ផល​ប៉ះ​ពាល់​ដល់​ទីផ្សារ​កំពុង​រីក​ចម្រើ​ន​របស់​កម្ពុជា​ទេ​

ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េ​ បា​ន​រាយការ​ណ៍​ថា កាលពីម្សិល​មិញ​ ​ហាង​កាហ្វេ​ កា​ហ្វេ​ បេណេ ​(Caffe Bene) ដែល​ជាហាង​កា​ហ្វេ​ធំបំផុត​លំដាប់​ទី២​នៅប្រទេស​កូរ៉េ​ខាង​ត្បូង​ ​បាន​​​ប្រកា​ស​ផែនការ​បើក​ដំណើ​រ​ហាង​របស់​ខ្លួន​ ​នៅ​ប្រ​ទេស​កម្ពុជា​​។ ​ក៏ប៉ុន្តែ ​ខណៈ​ដែល​វត្តមាន​របស់​ហាង​កាហ្វេ​នេះ​នឹង​បន្ថែម​គូ​ប្រកួត​ប្រជែង​មួ​យ​ទៀត សម្រាប់​ហាង​កាហ្វេ​ជិត​ដប់​ ដែ​ល​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ នៅ​ក្នុ​ង​ប្រទេស​នេះ​ ហាង​កាហ្វេ​ក្នុងស្រុក​បាន​លើកឡើង​ថា ​ទីផ្សារ​សម្រាប់​អាជីវកម្ម​នេ​ះ​មិន​ទាន់​ឈាន ​ដល់​ដំណាក់​កាល​ចង្អៀត​ទេ ដោយ​សារតែ​​​ប្រជាជន​ដែលមាន​ប្រាក​់​ចំណូល​មធ្យម​ នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រ​ទេ​ស​កម្ពុជា​ ​បន្ត​កើន​ឡើង​ ហើយ​និយម​ទទួ​ល​ទាន​កាហ្វេ​ទៀត​ផង​។ ​ហាង​កាហ្វេ​ កាហ្វេ​ បេណេ...

របាយ​ការណ៍សិក្សា​​បង្ហាញ​ថា ​រដ្ឋ​សភា​​មា​ន​កា​រ​ត្រួ​តពិនិត្យតិច​តួច​លើ​ការ​ប្រើ​ប្រាស់​ប្រាក់​កម្ចី​

​របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញថា ​រ​ដ្ឋ​សភា​​​​នៃ​ប្រទេស​កម្ពុជា​ ​កំពុង​មាន​ចំ​ណុច​ខ្វះ​ខាត ក្នុងសកម្មភាព​ត្រួត​ពិនិត្យ​រប​ស់​ខ្លួន​​ លើ​ប្រាក់​កម្ចីថ្មីៗដែល​រដ្ឋាភិបាល​បា​ន​ទទួ​ល​ ពី​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​នានា ​បើ​ធៀ​បនឹង​សភា​នៃ​ប្រទេស​ផ្សេងៗ​ទៀត​។​​ ​របាយ​ការណ៍​សិក្សា​ដែល​សហ​ភាព​អ​ន្តរ​សភា​ មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ ហ្សឺ​ណែវ និង​ធនា​គារ​ពិភព​លោក ​បាន​ចេញ​ផ្សា​យ​កាល​​​ពីម្សិល​មិញ​ បាន​បង្ហាញថា ប្រ​ទេស​កម្ពុជា​ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្នុង​៤១​ភាគរយ​នៃ​ចំនួន​ប្រទេស​ទាំងឡាយដែ​ល​មាន​សភា​មិន​ត្រូវ​បាន​តម្រូវតាម​ផ្លូវ​ច្បា​ប់​​ឲ្យបញ្ជាក់​ប្រាក់​កម្ចី ដែល​ទទួល​បាន​ពី​ធ​នាគារ​ពិភព​លោក និង​​​​អង្គការ​មូល​និធិ​​រូបិ​យវត្ថុ​អ​ន្តរ​ជាតិ​ (IMF)។​ លទ្ធផល​ទាំងនេះ​ផ្អែក ​លើ​ការ​ចុះ​សិ​ក្សា​​​រយៈ​ពេល​ប្រាំបីខែ នៅ​ប្រទេស​កំពុង​អភិ​​​វឌ្ឍន៍ចំនួន​១០០​ក្នុងគោល​បំ​ណង​សិក្សា​ពី​ទំហំ​ជាក់ស្តែង​ ផ្នែក​គណនេ​យ្យភាព​ ដែល​សភា​ជ្រើស​តាំង​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ សម្រេច​​បាន​។ ​ទាក់​ទងនឹង​ប្រ​ទេស​កម្ពុជា ​លទ្ធផល​សិក្សានេះ​បាន​បង្ហា​ញ​ថា រដ្ឋសភា​​​មាន​តួនាទីចូល​រួ​ម​ក្នុង​ដំណើ​រ​ការ​អនុម័ត​ប្រាក់កម្ចី ​អំឡុង​កិ​ច្ច​ចរចានានា​ ប៉ុន្តែបែ​រ​ជា​រដ្ឋសភា​មិនមាន​តួនាទី​ក្នុងកា​រ​ត្រួត​ពិនិត្យ​គោលនយោ​​​បាយ​អភិវឌ្ឍន៍​រ​ប​ស់ធនាគារ​ពិភពលោក​ក្នុង​ប្រទេស​នេះ...

កូន​ប្រុស​លោក ហ៊ុន សែ​ន ត្រូ​វ​​​បា​ន​​ដំឡើង​​ផ្កាយ​​​បន្ថែមទៀត​

កូ​ន​ប្រុស​​ច្បង​​​​​ពី​រ​នាក់​របស់​លោក ​ហ៊ុន សែ​ន​ ស្ថិត​នៅ​​​ក្នុ​ង​ចំ​​ណោម​​មន្ត្រី​​យោ​ធាចំ​នួន​៩០​រូប​​​ដែល​​​បាន​​​ទទួល​​​កា​រ​​​​ដំ​ឡើ​ង​​​ឋាន​ន្តរ​ស័ក្តិ​​​​​​​​​ក្នុង​​​ជុំ​​​ថ្មី​​​បំផុត​​​​ ​ហើយ​​អ្នក​​​ទាំ​ង​​​ពីរ​នេះ​មើល​​ទៅ​​ដូចជា​​​បាន​​​ត្រៀម​​​ខ្លួន​​​រួច​​​ជាស្រេច​​​ហើយ​​​សម្រាប់​​​ការ​​​​​​​​បន្ត​​​ឡើង​​​ឋានន្តរ​ស័ក្តិ​ក្នុង​​​ជួរ​​​កង​កម្លាំ​ង​​ប្រដាប់​​អា​​​វុធ​​​​នេះ​​​ទៀត​។ យោង​តា​មសៀវ​ភៅ​​រាជ​កិច្ច​​​​ លេខ​​​ថ្មី​​​បំផុត​​​​​​បា​ន​ឲ្យ​ដឹង​ថា លោក ហ៊ុន ​ម៉ា​​ណែត ​​ដែល​​​ជា​កូ​ន​​​​ប្រុស​​ច្ប​ង​​​​​​​ត្រូ​វ​បាន​​ដំឡើង​ឋាន​ន្តរ​ស័ក្តិ​​​ជា​​ឧត្ត​ម​​សេនី​យ៍​ឯក ​ក្នុង​ជួរ​​​កង​​យោធ​​ពល​​ខេមរ​ភូមិន្ទ​​កា​ល​​ពី​ថ្ងៃ​ទី​​​១៩ ខែ​មិថុ​នា ចំណែក​​​​លោក ​​​ហ៊ុន ម៉ា​​និត ​​ដែល​​​ជា​កូន​ប្រុស​​ច្បង​ទី​​២​​​វិញ​​​ ​ត្រូ​វ​​​​បា​ន​​ដំ​ឡើង​ឋាន​ន្តរ​ស័ក្តិ​​​ជា​​ឧត្តម​​សេនី​យ៍​ត្រី​​កា​ល​ពី​​ថ្ងៃ​ទី​​១២ ខែ​មិថុនា​។ ព្រះរា​ជ​ក្រឹត្យ​​​​ដែល​ឡាយ​​​ព្រះ​ហត្ត​លេខា​​ដោ​យ​ព្រះ​​​មហា​ក្សត្រ​ នរោត្តម សី​ហ​មុនី ​​​នេះ​​​​មា​ន​ខ្លឹមសារ​ថា “ យើង​​​ត្រាស់​​​បង្គាប់​​​ដំឡើង​​​ឋាន​ន្តរ​ស័ក្តិ​​​​​​​​​ថ្នាក់​​​ឧត្ត​ម​​សេនី​យ៍​ឯក ជូន​​​ឧត្តម​​សេនីយ៍ទោ​​​ ហ៊ុន ម៉ា​​ណែត ​​​នាយ​​​ទាហាន​​​ជាន់​ខ្ពស់​​​​​​នៃ​​​កង​​យោធ​​ពល​​ខេម​រ​ភូមិន្ទ​”។ ចំណែក​​​ព្រះ​​រាជ​ក្រឹត្យ​​​​លេខ​​​​​មុន​​​នេះ​​​​​វិញ​​​មាន​​​ខ្លឹមសារ​​​ថា “ យើង​​​ត្រាស់​​​​​បង្គាប់ដំឡើង​​​ឋាន​ន្តរ​ស័ក្តិ​​​​​​​​​ថ្នាក់​​​ឧត្ត​ម​​សេនី​យ៍​ត្រី​​​ជូន​​​លោក​​​វរ​​សេនីយ៍​ឯក​​​ ហ៊ុន ម៉ា​និត​...

លោក​​​ សម រង្ស៊ី ស្នើ​​​​​​សុំ​​​ការ​​​អនុញ្ញាតពី​​​លោក​​​ ហេង​​​ សំរិន ​​​​​​ដើម្បី​​​ឈរ​​​ឈ្មោះ​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​

កាលពី​​​ម្សិលមិញលោក​​​ សម រង្ស៊ី មេ​​​ដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​​​​​​បាន​​​​​​បង្ហាញ​​​បំណង​​​ចុង​​​ក្រោយ​​​ ចង់​​​ឈរ​​​ឈ្មោះ​​​​​​ជា​​​បេក្ខជន​​​តំណាង​​​​រាស្ត្រ​​​​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ជាតិ​​​នា​​​ថ្ងៃ​​​អាទិត្យ​​​ នេះ​​​ ដោយ​​​ស្នើ​​​ឲ្យ​​​លោក ហេង​​​ សំរិន ប្រធាន​​​រដ្ឋ​​​សភា​​​​​​​​អនុញ្ញាត​​​ឲ្យ​​​លោក​​​​​​ធ្វើ​​​ជា​​​សមាជិក​​​សភា​​​ឡើង​​​វិញ​​​។ ការ​​​ស្នើ​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​​​​ បន្ទាប់​​​ពី​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​​​​ការ​​​បោះឆ្នោត​​ហៅ​​​កាត់​​​ថា គ.ជ.ប. ​​​​​​ បាន​​​ច្រាន​ចោល​​​សំណើ​​​របស់​​​លោក​​​ សម រង្ស៊ី កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ដែល​​​​​​ស្នើ​​​សុំ​​​ឈរ​​​ឈ្មោះ​​​ក្នុង​​​ឋានៈ​​​ជា​​​ប្រធាន​​​គណ​​​បក្ស​​​សង្គ្រោះ​​​​​​​​​ជាតិ​។ គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​​​​ចំការ​​​បោះ​ឆ្នោត​​​បាន​​​លើក​​​ឡើង​​​ថា នៅ​​​សល់​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ទៀត​​​ប៉ុណ្ណោះ​​​នឹង​​​​​​ដល់​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ហើយ ​ហេតុ​​​ដូច្នេះ​​​វា​​​យឺត​​​ពេល​​​ហើយ​​​នៅ​​​ក្នុង​​​ការ​​​កែប្រែ​​​បញ្ជី​​​បេក្ខជន​​​ឈរ​​​ឈ្មោះ​​​ជា​​​​​​តំណាង​​​រាស្ត្រ​​​ ដើម្បី​​​បញ្ចូល​​​រូប​​​លោក​​​។ ឈ្មោះ​​​របស់​​​ លោក​​​ សម រង្ស៊ី ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​បញ្ជី​​​បេក្ខជន​​​ឈរ​​​ឈ្មោះ​​​ជា​​​តំណាង​​​រាស្ត្រ​​​កាលពី​​​ឆ្នាំ​​​មុន​​​ ក៏​​​ដូច​​​ជា​​​ពី​​​​​​បញ្ជី​​​ឈ្មោះ​​​បោះ​ឆ្នោត​​​ដែរ​​​ ដោយ​​​ផ្អែ​​​កលើ​​​មូល​ហេតុ​​​​ថា លោក​​​ជា​​​ទណ្ឌិត​​​​​​។ ប៉ុន្តែ​​​​​​បន្ទាប់​​​ពី​​​​មាន​​​ការ​​​ព្រះ​​​រាជ​​​​ទាន​​​​​​​​​លើក​​​លែង​​​ទោស​​​​​​ចំពោះ​​​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​លោ​​​ក​​​ហៅ​​​ថា ជា​​​រឿង​​​​​នយោ​​​បាយ​​​នោះ​​​ មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​វិល​​​ត្រឡប់​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ ដោយ​​​មាន​​​ការ​​​ទទួល​​​យ៉ាង​​​អធិកអធម​​បំផុត​​​​​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​។ លោ​​​ក សម រង្ស៊ី​​​ ​​​បាន​​​សរសេរ​​​លិខិត​​​មួយ​​​ច្បាប់​​​​ផ្ញើ​​​ទៅ​​​លោក​​​ ហេង​​​ សំរិន​​​ ថា “ខ្ញុំ​​​មាន​​កិត្តិ​​​​យស​​​​​​​​​​​​​​សូមជម្រាប​​​​​​ជូន​​​សម្ដេច ​មេត្តា​​​ជ្រាប​​​ថា យោង​​​តាម​​​មាត្រា​​​១៥ នៃ​​​ច្បាប់​​​​​​​ស្ដី​​​ពី​​លក្ខន្តិកៈតំណាង​​​​​​​​​​​រាស្ត្រ​ចែង​​​ថា តំ​​​ណាង​រាស្ត្រ​​​ណាមួយ​​​ជាទណ្ឌិត​​​​​​ ហើយត្រូវបាន​​​ព្រះ​រាជ​​​​​ទាន​​​លើក​​​លែង​​​ទោស​​​ តំណាង​​​រាស្រ្ត​​​រូប​នោះ​​​នឹង​​បានទទួល​​​​​​សុពលភាព​​​អភ័យ​ឯក​សិទ្ធ​​​​​​​ិ​និង​​​បុព្វសិទ្ធិ​​​ឡើងវិញជា​​​តំណាង​​​រាស្ត្រ​​​”។​​​ លោក​​​ ឈាង​​​ វុន សមាជិក​​​សភា​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​បញ្ជាក់​​​ថា រដ្ឋ​​​សភា​​​ទទួល​​​បាន​​​លិខិត​​​​​​របស់​​​លោក​​​សម រង្ស៊ី ហើយ​​​ខណៈ​​​លោក​​​​​​ គាំ កុសល​​​ ប្រធាន​​​ខុទ្ទ​កាល័យ​​​របស់​​​លោក​​​ ហេង​​​ សំរិន​​​ បាន​​​បដិសេធ​​​​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​លិខិត​​​នេះ​​​។ លោក​​​  យឹម សុវណ្ណ អ្នក​​​នាំ​​​ពាក្យ​របស់​​​គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា លិខិត​​​នេះ​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​ផ្ទាល់​​​ទៅ​​​​​​ដល់​​​មន្ត្រី​​​របស់​​​​​​លោក​​​ ហេង​​​ សំរិន​​​ ហើយ​​​។ ​​​លោក​​​  យឹម សុវណ្ណ បាន​​​ថ្លែង​​​ថា “ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​តែ​​​រង់ចាំ​​​ការ​​​ឆ្លើយ​​​តប​​​”។ រដ្ឋាភិបាល​​​កំពុង​​​ស្ថិត​​​ក្រោម​​​សម្ពាធ​​​​​​ពី​​​សាធា​​រណ​​​ជន​​​ ឲ្យ​​​អនុញ្ញាត​​​លោក​​​  សម ​រង្ស៊ី ​ចូល​​​រួម​​​ប្រកួត​​​ប្រជែង​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោតជាតិ​​​​​​ហើយ​​​​​​បើ​​​គ្មាន​​​​​​ការ​​​ចូល​​​រួម​​​របស់​​​លោក​​​ទេ​​​ ការ​​​បោះ​​​ឆ្នោត​​​​​​លំបាក​​​នឹង​​​អះអាង​​​ថា ​​​ជា​​​ការ​​​បោះ​​ឆ្នោត​​​​​​ដោយ​​​សេរី និង​​​យុត្តិធម៌​​​ណាស់​​​។ លោក សៀន ម៉ាក​​​ខិន​​តូស​​ (Sean McIntosh) ​​អ្នក​​​នាំពាក្យ​​​​​​ស្ថាន​​​ទូត​​​​​​​​​​​​សហរដ្ឋ​​​អាមេរិក​​​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​អ៊ីម៉េល​មួយ​​​ថា “យើង​​​ជឿ​​​​​​ជាក់​​​ថា លោក​​​ សម រង្ស៊ី នឹង​​​​​​ត្រូវ​​​បាន​​​គេ​អនុ​ញ្ញាត​​​​ឲ្យ​​​ចូល​​​រួម​​​​​​ពេញ​​​ទំហឹង​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​​​”។ តែទោះ​​​ជា​​​យ៉ាង​​​ណា​​​  លោក​​​...

អង្គការ​នានា​និង​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​អះអាង​ថា មាន​កម្មករជា​កុមារ​​ធ្វើ​ការ​នៅ​ចម្ការ​អំពៅ

អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​កាល​ពី​ម្សិល​មិញ​គាំ​ទ្រ​អត្ថបទ​មួយ​ដែល​បាន​ចេញ​ផ្សាយ​តាម​ទំព័រ​កាសែត​ឌឹ ហ្គា​ឌាន (Guardian) របស់​អង់គ្លេស​កាល​ពី​ពេល​ថ្មីៗ​នេះ​អំពី​​ការ​ដាក់​កុមារ​ឲ្យ​ធ្វើ​ការ​នៅ​ឯ​ចម្ការ​អំពៅ​ដែល​ផ្គត់​ផ្គង់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​អង់គ្លេស​ឈ្មោះ​​​​​​​​​​​​ Tate & Tyles​។ ក្រុម​ហ៊ុន​ Tate & Tyles​ បាន​គំរាម​ថា​នឹង​ប្ដឹង​កាសែត ​ឌឹ ហ្គាឌាន​ ពាក់​ព័ន្ធ​នឹង​អត្ថបទ​របស់​កាសែត​នេះ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា​ដែល​អះអាង​ថា មាន​កម្មករជា​កុមារ​​កំពុង​ធ្វើ​ការ​នៅ​ឯ​ចម្ការ​អំពៅរបស​់​ក្រុម​ហ៊ុនថៃ​ ​ខេ អេស អិល (KSL)​ នៅ​ក្នុង​ខេត្ត​កោះ​កុង ដែល​ក្រុម​ហ៊ុន​នេះ​បញ្ជា​ទិញ​ ប៉ុន្តែ​មិន​ទាន់​បាន​ចាត់​វិធាន​​ការ​នៅ​ឡើយ​​ទេ​ ក្រុមហ៊ុន​នេះ​បាន​​ជំទាស់​យ៉ាង​ខ្លាំង​នឹង​​ការ​ថត​វីដេអូ​​ខ្លី​មួយ​ជា​មួយ​នឹង​អត្ថបទ​ដែល​បង្ហាញ​អំពី​កម្មករ​ជា​កុមារ​​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​អំពៅ​ទាំង​នោះ​។ លោក អ៊ាង វុទ្ធី នាយក​ប្រតិបត្តិ​របស់​អង្គការ​សមធម៌​កម្ពុជា​ បាន​លើក​ឡើង​​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​​នេះ​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “កាសែត​ឌឹហ្គាឌាន ទទួល​បាន​ព័ត៌មាន​ត្រឹម​ត្រូវ​ហើយ។ រូប​ថត​របស់​​យើង​ដែល​បង្ហាញ​ពី​កម្មករ​ជា​កុមារ​នៅ​ក្នុង​ចម្ការ​អំពៅ​របស់​ក្រុម​ហ៊ុន ខេ អេស អិល​ គឺ​មិន​អាច​បដិសេធ​បាន​ទេ ហើយ​យើង​រីក​រាយ​នឹង​បង្ហាញ​រូប​ថត​ទាំង​នោះ​ជា​ភ័ស្តុតាង​នៅ​ក្នុង​តុលាការ​ប្រសិន​បើ​ក្រុម​ហ៊ុន​ Tate & Tyles ​ពិត​​ជា​ហ៊ាន​ប្ដឹង​កាសែត​ឌឹហ្គាឌាន​ មែន​នោះ”។ ​អង្គការ​លីកាដូ មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​​​សហគមន៍​ និង​អង្គការ​ Inclusive...

លទ្ធ​ផល​ឌី​​អិន​​​អេ​ពាក់​ព័ន្ធករណី​ធ្វើឃាត​ស្ត្រី​ទេស​ចរ​ជន​ជាតិ​បារាំង​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ

មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ម្នាក់​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ការ​ស៊ើប​អង្កេត​របស់​នគរបាល​បារំាំង​​ពី​ករណី​ធ្វើ​ឃាត​ទេសចរ​ជន​ជាតិ​បារាំង​​អាយុ​២៥​ឆ្នាំ​ម្នាក់​នៅ​ក្នុង​ខេត្ត​កំពត​កាលពី​ខែ​កុម្ភៈ​ នោះ មិន​បាន​បង្ហាញលទ្ធផល​​ឌីអិន​អេ ​ដែល​អាច​កំណត់​សញ្ញាណ​អ្នក​​សម្លាប់​​​ស្ត្រី​រូប​នេះ​បាន​ឡើយ​។ លោក​ឧត្តម​សេនីយ៍​ឯក​ ម៉ក់ ជីតូ ដែល​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​យុត្តិធម៌​បាន​មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​របាយ​ការណ៍​ឌី​អិន​អេ​ ពី​មន្ត្រី​ស្ថានទូត​បារាំង​កាល​ពី​ពីរ​សប្ដាហ៍​មុន​ ប៉ុន្តែ​របាយ​ការ​ណ៍​នេះ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ​។ សាកសព​អាក្រាត​កាយ​របស់​ស្ត្រី​ឈ្មោះ អូហ្វីលី បេកនីស (Ophelie Begnis) ត្រូវ​បាន​គេ​​​​​ប្រទះ​ឃើញ​អណ្ដែត​ទឹក​ក្បែរ​មាត់​ស្ទឹង​ក្នុង​ក្រុង​​​កំពត​កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ដោយ​មាន​​​​ស្នាម​​​របួស​​ត្រង់​ដៃ​និង​ក្បាល​។គេ​ឃើញ​ស្ត្រី​រូប​នេះ​លើក​ចុង​ក្រោយ​ជិះ​កង់​ចេញ​ពី​ផ្ទះ​សំណាក់​ដែល​នាង​ស្នាក់​នៅ​មួយ​ថ្ងៃ​មុន​ពេល​សាក​សព​របស់​នាង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​។ កាល​ពី​ខែ​មីនា នគរបាល​បារំាង​មួយ​ក្រុម​រួម​ទាំង​ក្រុម​កោសល្យវិច័យ​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពត​ ដើម្បី​ស៊ើប​អង្កេត​ករណី​នេះ និង​ប្រមូល​សំណាក​ឌី​អិន​អេ បន្ទាប់​ពី​ក្រុម​គ្រួសារ​ស្ត្រី​ឈ្មោះ​ អូហ្វីលី បេក​នីស ​បាន​ប្តឹង​ទៅ​រដ្ឋាភិបាល​បារាំង​។ មក​ទល់​ពេល​នេះ​ នគរបាល​មូល​ដ្ឋាន​​បាន​រក​ឃើញ​​ជន​សង្ស័យ​តែ​ម្នាក់​​ប៉ុណ្ណោះ គឺ​ឈ្មោះ អូលីវីយេ វ៉ាន  ដែន បូហ្គាអឺត (Olivier van den Bogaert) ដែល​មា​ន​អាយុ​៤០​ឆ្នាំ​ជា​ជន​ជាតិ​បែល​ហ្ស៊ិក​។ ឈ្មោះ វ៉ាន ដែន បូហ្គាអឺត ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​មេសា និង​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ បន្ទាប់​ពី​សាក្សី​បាន​ឃើញ​ជន​នេះ​ទុក​កង់​ចោល​នៅ​ចម្ការ​ទុរេន​មួយ​...

ម្ចាស់​ស្ថានីយ​វិទ្យុ​​អេប៊ីស៊ី ព្រមាន​​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ 

ម្ចាស់​ស្ថានីយ​វិទ្យុ​ អេប៊ីស៊ី (ABC) ដ៏​មាន​ប្រជាប្រិយ​ភាព​ដែល​មាន​មូល​ដ្ឋាន​ក្នុង​រាជ​ធានី​ភ្នំពេញ​ បានប្រើ​​​ប្រាស់​​​​ការ​ផ្សាយ​ពេល​ព្រឹក​​​កាល​ពីម្សិល​មិញ​ ដើម្បី​​​ព្យាករ​ថា កង​យោ​​​ធពល​ខេមរ​ភូមិន្ទ​នឹង​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​ទម្លាក់​​​​លោក​ សម រង្ស៊ី មេដឹក​នាំ​គណបក្ស​ប្រឆាំង​ និង​លោក​ កឹម សុខា​ ចេញ​ពី​​​អំណាច​​​ប្រសិន​បើ​ពួក​គាត់​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​​​ថ្ងៃ​អាទិត្យនេះ​។ លោក​ សេង​  ប៊ុន​វ៉េង​ ​ដែល​បាន​បង្កើត​វិទ្យុ​​ អេប៊ី​ស៊ី​ កាល​ពីឆ្នាំ​២០០៨​​ ហើយ​ដែល​មាន​រហស្ស​នាមថា អាចារ្យ​​អេ​ បាន​និយាយ​តាម​វិទ្យុថា យោធា​នឹង​ធ្វើ​រដ្ឋ​ប្រហារ ​ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ពីព្រោះ​ទាហាន​ភាគ​ច្រើន​សុទ្ធ​តែ​ស្មោះ​ស្ម័គ្រ​​បំផុត​នឹង​​រដ្ឋា​ភិ​បាល​លោក​ ហ៊ុន​ សែន​។ លោក​ ប៊ុន​វ៉េង​ បាន​និយាយ​​​​សំដៅ​ដល់​​​​លោក​ សម  រង្ស៊ី ថា “ លោក​​មិន​អាច​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បាន​ឡើយ​នៅពេល​នេះ​ ពីព្រោះ​ទាហាន​ជាច្រើន​បាន​បូជា​ជីវិត​របស់​ខ្លួន​ ដើម្បី​បញ្ចប់​របប​ដឹក​នាំ​របស់​ ប៉ុល​ ពត”។ លោក​បន្ថែម​ថា “ លោក​ត្រូវ​តែ​រង់​ចាំ​១៥​​​​ឆ្នាំ​ទៀត​រហូត​ដល់​ទាហាន​ទាំ​ង​នោះ​​ស្លាប់​ទៅ​​​តាម​​​វ័យ​​​”។លោក​បន្ត​ថា រូប​លោក​ក៏នឹង​បោះ​ឆ្នោត​ឲ្យ​ លោក​ សម​ រង្ស៊ី​ ដែរ​នៅពេល​នោះ​ប្រសិន​បើ​លោក​នៅ​​មាន​ជីវិត​។ នៅ​ពេល​លោក​ ប៊ុន​វ៉េង បាន​លើក​ឡើង​ថា ការ​លើក​ឡើង​របស់​លោក​​មិន​មាន​បំណង​​កាន់​ជើង​​គណបក្ស​ណា​មួយ​នៅ​ក្នុង​ចំណោម​​គណបក្ស​សំខាន់​ៗ​ទាំងពីរនោះ​ ការលើក​ឡើង​របស់​លោក​នេះ​បាន​ធ្វើ​ឲ្យ​មាន​ប្រិយ​​​មិត្ត​​​​ទូរស័ព្ទ​ចូល​ទៅ​ស្ថានីយ​​​វិទ្យុ​របស់​លោក​​ទាំង​កំហឹង​។ អ្នក​ទូរស័ព្ទចូល​ម្នាក់​បាន​សួរថា “ ប្រសិន​បើ​​​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ ហើយ​សង្គ្រាម​ផ្ទុះ​ឡើង​​ ហេតុ​អ្វី​បាន​ជា​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំការបោះ​ឆ្នោត រៀបចំ​ការ​បោះ​ឆ្នោត​នេះ​ឡើង​?”។ លោក​ ប៊ុនវ៉េង បាន​ឆ្លើយ​តប​ថា ​មិន​មែន​ជាលោក​ ហ៊ុន​ សែន​ នោះ​ទេ​ដែល​នឹង​ដឹក​នាំ​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​បែប​នេះ​ ប៉ុន្តែ​ យោធា​ខ្លួន​ឯង​ទេ​នឹង​ធ្វើ​ដូច្នេះ​ ដោយ​សារ​​តែ​ភាព​ស្មោះ​ស្ម័គ្រ​របស់​ខ្លួនចំពោះ​​​​គណ​បក្ស​​​​ប្រជាជន​កម្ពុជា​។ លោក គល់ បញ្ញា​ នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ដើម្បីការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅកម្ពុជា ហៅកាត់​ថា ខុម​ហ្វ្រែល​ បាន​ថ្លែង​កាល​ពីម្សិល​មិញថា ការលើក​ឡើង​របស់​លោក​ ប៊ុន​វ៉េង គឺ​មាន​បំណង​ចង់​បន្ទុច​បង្អាក់​ប្រជាព​ល​រដ្ឋ​មិន​ឲ្យ​បោះ​ឆ្នោត​ឲ្យ​​​​គណ​បក្ស​សង្គ្រោះ​ជាតិ​។ លោក គល់​ បញ្ញា បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​គិតថា ទាហាន​នឹង​មិន​ធ្វើ​អ្វី​ឡើយ​ ពី​​​ព្រោះ​  បង្ហាញពី​ឆន្ទៈ​របស់​ប្រជាពល​រដ្ឋ​”។ លោក​បាន​បន្ថែ​មថា “ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​នេះ ហើយ​គួរតែ​អញ្ជើញ​ម្ចាស់​ស្ថានីយវិទ្យុ​​​រូប​នេះ​ឲ្យ​មក​បញ្ជាក់​ពីការ​លើក​ឡើង​របស់​គាត់​​​ដល់​សាធារណជន​”។ លោក​ ទេព  នីថា អគ្គលេខា​ធិការ​គណៈ​កម្មាធិការជាតិ​​​​រៀបចំការ​បោះ​ឆ្នោត​បាន​លើក​ឡើង​កាល​ពីម្សិល​មិញ​នេះថា គណៈកម្មា​ធិ​ការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​នឹង​​ចាត់​វិធាន​ការ​ ប្រសិន​បើ​ម្ចាស់​ស្ថានីយ​​​​វិទ្យុ​រូប​នេះ ធ្វើ​អត្ថាធិបាយ​​​បែប​​​នេះ​​​​ទៀត​។ លោក​បាន​មាន​ប្រសាសន៍ថា “ ការ​លើក​ឡើង​បែប​នេះ​របស់​ អាចារ្យ​អេ​ មិន​ត្រឹម​ត្រូវ​ឡើយ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​អាច​លើក​ឡើង​​​ថា តើ​នឹង​មាន​ការធ្វើ​រដ្ឋ​ប្រហារ​យោ​ធា​ ឬ​ក៏​អត់​នោះ​ទេ ប្រសិន​បើ​គណបក្ស​មួយ​ ឬ​គណ​បក្ស​មួយផ្សេង​​ទៀត​ឈ្នះ​ឆ្នោត​នោះ”​។​លោក​បាន​បន្ថែ​មទៀតថា “ ខ្ញុំ​នឹង​ចេញ​បទ​បញ្ជា​ឲ្យ​សហការី​របស់​ខ្ញុំ​ឃ្លាំមើល​ស្ថានីយ៍​វិទ្យុ​មួយ​នេះ​ ដើម្បី​បញ្ឈប់​ការ​ផ្សាយអំពី​​​ការ​លើក​ឡើង​បែប​នេះ​ និង​ការ​រំខាន​ដល់​ដំណើរ​​​ការ​បោះ​ឆ្នោត​”។ លោក​ យឹម​ សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើង​ថា ការ​លើក​ឡើង​​​​របស់​លោក​ ប៊ុនវ៉េង​ គឺមាន​បំណង​​បំភិត​បំភ័យ​​​​ប្រិយ​មិត្ត​អ្នក​ស្តាប់​របស់​លោក​។ លោក​​មាន​ប្រសាសន៍ថា “ ករណី​នេះ​​គឺ​មាន​បំណង​ចង់​ធ្វើ​ឲ្យមាន​ភាព​​ចលាចល​​មុន​ពេល​ការ​បោះ​ឆ្នោត​ជាតិ​ឈាន​មក​ដល់​។ បុរស​រូប​នេះ​​ស្រឡាញ់​ចូល​ចិត្ត​សង្គ្រាម​ ហើយ​​​​​​​​​​​​កំពុង​តែ​ញុះ​​​ញង់​ឲ្យ​កើត​សង្គ្រាម​ ហើយ​ព្យាយាម​ញុះ​ញង់​ប្រិយ​មិត្ត​​អ្នក​ស្តាប់​របស់​ខ្លួន​”។ លោកបាន​​​បន្ថែម​ថា  គណបក្ស​សង្គ្រោះ​ជាតិ​​ជា​គណបក្ស តំណាង​​​ឲ្យ​​​​​ប្រជា​ធិប​តេយ្យ​ និង​សេរី​ភាព​ ហេតុ​ដូច្នេះ​ហើយ​ទាហាន​​​​​​​នឹង​មិន​ធ្វើ​រដ្ឋ​ប្រហារ​ឡើយ”។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “យោធា​នឹង​សប្បាយ​រីក​រាយ​ ប្រសិន​បើ​គណ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ ​ពីព្រោះ​ពួក​​​គាត់​​​នឹង​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​”៕ (រាយការណ៍​បន្ថែ​មដោយ​ Alex Willemyns) ប្រែ​​​សម្រួល​​​ដោយ ស៊ា ស៊ុយ​ឈាង​

មូលនិធិ​ជួយ​ជនក្រី​ក្រ​នៅ​ខេត្ត​ព្រៃវែង​របស់​លោក ស ខេង​ រង​ការ​រិះគន់

លោក ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​បង្កើត​មូលនិធិ​មនុស្ស​ធម៌​មួយ​ដែល​មាន​ទឹក​ប្រាក់​រាប់​សែន​ដុល្លារ​សម្រាប់​ជួយ​​អ្នក​ក្រ​​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​ ជា​ទង្វើ​មួយ​ដែល​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការបោះ​ឆ្នោត​ ​ហើយ​មូល​និធិ​នេះ​ត្រូវ​បាន​​​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​(ខុម​ហ្វ្រែល​) បាន​ចាត់​ទុកថា ជាការ​ទិញ​សន្លឹក​ឆ្នោត។ សេចក្តី​ជូន​ដំណឹង​មួយ​​ចេញ​ដោយ​​ខុទ្ទកា​ល័យ​របស់​លោក​ ស ខេង និង​ចុះ​កាល​បរិច្ឆេទ​​ថ្ងៃ​សៅរ៍ ប៉ុន្តែ ទទួ​ល​បាន​​កាល​ពីម្សិល​មិញ មាន​​​ខ្លឹម​សារ​ថា “មូលនិធិ​ផ្ទាល់​ខ្លួន” របស់​លោក ស ខេង នឹង​ផ្តល់​លុយ​ឲ្យ​អ្នក​ជំងឺ សាច់​ញាតិ​របស់​អ្នក​ស្លាប់​ និង​ស្ត្រី​ដែល​ទើប​សម្រាល​​កូន​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ បន្ទាប់​ពីការ​បោះ​ឆ្នោត​នៅ​ថ្ងៃអាទិត្យ​ ។ សេចក្តី​ជូន​ដំណឹង​ដែល​មាន​រូប​សញ្ញា​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​ស្នើ​សុំ​ឲ្យ​ប្រជា​ជន​បោះ​ឆ្នោត​ឲ្យ​លេខ​៤​ដែល​ជាលេខ​រៀង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​លើ​សន្លឹក ឆ្នោត​​នេះ​លើក​ឡើង​ថា  ដើម្បី​ទទួល​បាន​ជំនួយ​ហិរញ្ញ​វត្ថុ​ពី​មូលនិធិ​នេះ ប្រជាជន​ត្រូវ​ដាក់​សំណើ​ជាលាយ​លក្ខណ៍អក្សរ​តាម​រយៈ​មេឃុំឬ​អភិបាល​ស្រុក​របស់​ខ្លួន​។ យោង​តាម​សេចក្តី​ប្រកាស​នេះ​បាន​ឲ្យ​ដឹង​ថា មូល​និធិ​នេះ​នឹង​ផ្តល់​លុ​យ​ឲ្យ​អ្នក​ជំងឺ​ម្នាក់​ចន្លោះ​ពី​២០០.០០០ទៅ​៥០០.០០០ រៀល និង​ផ្តល់​ឲ្យ​ស្ត្រី​ទើប​ឆ្លង​ទន្លេ​១០០.០០០​រៀល​ និង​សាច់​ញាតិ​របស់​អ្នក​ទើប​ស្លាប់​ថ្មី​ចំនួន​២០០.០០០​រៀល​សម្រាប់​ធ្វើ​បុណ្យ​សព​។ ខេត្ត​ព្រៃវែង​​​មាន​ប្រជាជន​ជិត​១,១៨​លាន​នាក់​ និង​អ្នក​​បោះ​ឆ្នោត​ចំនួន​៨០៩.០០០​នាក់​ នេះ​បើ​តាម​តួលេខ​របស់​គណៈ​កម្មាធិ​ការ​​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត។ លោក​ ជាម ហ៊ីម ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ព្រៃវែង​បាន​បញ្ជាក់​ថា  ​ការ​ចែក​លុយ​របស់​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជាជន​កម្ពុជានេះ​ គឺ​ជាការ​ពិត​។​​​ លោក ជាម ហ៊ីម បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដឹង​ថា  តើ​ការ​ចែក​លុយ​នេះ​អាច​ទាក់​ទាញ​អ្នក​បោះ​ឆ្នោត​ឬ​អត់​នោះ​ទេ​ ប៉ុន្តែ តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ​ វាគឺ​ជា​សកម្ម​ភាព​មនុស្ស​ធម៌​”។ លោក ពុធ​ សុផាត សមាជិក​មូល​និធិ​នេះ​ដែល​លេខ​ទូរស័ព្ទ​របស់​គាត់​ជា​លេខ​សម្រាប់​ទំនាក់​ទំនង​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​នេះ​បាន​និយាយ​ថា មូល​និធិ​នេះ​មាន​លុយ​ចំនួន​២០០.០០០ដុល្លារ​សម្រាប់​បរិច្ចាគ​ដំបូងទៅ​ឲ្យ​អ្នក​ក្រ​នៅ​ក្នុង​ខេត្ត​នេះ។ លោក សុផាត​ បាន​និយាយ​ថា...

តារា​កំប្លែង​​ជាប់​ពន្ធនាគារ​រយៈពេល​បួន​ឆ្នាំ​ពី​បទ​ ក្លែង​បន្លំ​ឯកសារយក​រថយន្ត​ជួល​ទៅ​បញ្ចាំ​

កាល​ពី​ម្សិល​មិញ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​តារា​កំប្លែង​ឈ្មោះ ជួន ចាន់​រតនា ហៅ ក្អយ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បួន​ឆ្នាំ​ ដោយ​កំបាំង​មុខ​ ពី​បទ​ក្លែង​បន្លំ​ឯកសារ​ ​ហើយ​ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួន​តារា​អាយុ​២៦​ឆ្នាំ​រូប​នេះ​។ អ្នក​ស្រី ចាន់​រតនា ក៏​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​បី​លាន​រៀល និង​បង្គាប់​ឲ្យ​សង​​ប្រាក់​​ចំនួន​៧.២០០​ដុល្លារ​ដល់​លោក ស៊ុន វ៉ា ដែល​ជា​ដើម​ចោទ​​​ផង​ដែរ។ ចុង​ចោទ​រូប​នេះ​បាន​ឡើង​សវនាការ​កាល​​ពី​ដើម​ខែ​នេះ បន្ទាប់​ពី​ត្រូវ​ចោទ​ប្រកាន់​កាល​​ពី​ឆ្នាំ​មុន​ពី​បទ​​​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​​យក​រថយន្ត​​ពីរ​គ្រឿង គឺ​ម៉ាក​ Lexus RX300 មួយ​គ្រឿង​និង​ Toyota Camry មួយ​គ្រឿង​ទៅ​បញ្ចាំ​ ដែល​រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ​អ្នក​ស្រី​បាន​ជួល​ពី​ដើម​ចោទ​រូប​នេះ​។ បទ​ចោទ​ប្រកាន់​នោះ​ក្រោយ​មក​បាន​ប្ដូរ​ទៅ​ជា​ការ​ប្រើ​ប្រាស់​ប័ណ្ណ​បើក​បរ​ក្លែង​ក្លាយ​ដែល​ជា​​​​​​​​​​​​ទូទៅ​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​តិច​ជាង​មុន ​គឺ​ចន្លោះ​ពី​ពីរ​ឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ។ លោក សំ សុគង់​ មេធាវី​ការ​ពារ​ចុង​ចោទ​បាន​មានប្រសាសន៍​ថា “ខ្ញុំ​មិន​អាច​ទទួល​យក​សាលក្រម​នេះ​បាន​ទេ។ តុលាការ​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​ថ្មី”។លោក​ សំ សុគង់ បាន​បន្ថែម​ថា លោក​មិន​ទាន់​បាន​និយាយ​ជា​មួយ​កូន​ក្ដី​របស់​លោក​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ប្រាកដ​ថា តើ​អ្នក​ស្រី​នឹង​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សាល​ក្រម​ផ្ដន្ទា​ទោស​នេះ​ឬ​អត់​ទេ៕​ ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​

អ្នកនេសាទម្នាក់​​​លង់​​​ទឹក​​​ស្លាប់ម្នាក់​​​ទៀត​​​ជួយសង្គ្រោះ​​​​​ទាន់​​​ពេល នៅ​​​ឆ្នេរ​​​សមុទ្រ​​​ខេត្ត​​​ព្រះ​​​សីហនុ

នគរបាលបានឲ្យ​​​ដឹង​​​ថា  ​​​អ្នក​​​នេសាទ​​​ម្នាក់ ​បាន​​​លង់​​​ទឹក​​​ស្លាប់ ហើយ​​​អ្នកនេសាទ​​ម្នាក់​ទៀត​​​​ត្រូ​​​វ​​​បាន​​​គេ​​​ជួយ​​​សង្គ្រោះទាន់​​​ពេល​​​បន្ទាប់​​​ពី​​​ទូក​​​របស់​​​ពួក​​​គេ​​​បាន​​​លិច​​​នៅ​​​ក្នុង​​​សមុទ្រ​​អំឡុង​​​ពេល​​​​​​មាន​​​ព្យុះ​​​យ៉ាង​​​ខ្លាំង នៅ​​​ចន្លោះ​​​ខេត្ត​​​ព្រះសីហនុ និង កោះ​​​រ៉ុង កាល​​​ពី​​​ព្រឹកព្រលឹម​​​ថ្ងៃ​​​សៅរ៍។ លោក លន់ សួន នាយ​​​​​​ប៉ុស្ដិ៍​នគរ​បាល ​សង្កាត់​​​​លេខ​​​១ បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​នេសាទ​​​ពីរ​​​នាក់ បាន​​​សាមង​​​របស់​​​ពួក​​​គេ​​​ហើយ​​​រៀប​​​ចំ​​​ត្រឡប់​​​មក​​​កាន់​​​កំពង់​​​ដវិញ​​​នៅ​​​ម៉ោង​​​ប្រហែល​​​​​​៣ និង​​​៣០​​​នាទី​​​ព្រឹក នៅ​​​ពេល​​នោះ មាន​​​ខ្យល់ ​​និង​​​រលកយ៉ាង​​​ខ្លាំង បាន​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​បាត់​​​បង់​​​ការ​​​គ្រប់​​​គ្រង​​​ទូក​​​របស់​​​ខ្លួន ហើយ​​​នៅ​​​ទី​​​បំផុត​​​ទូក​​​របស់​​​ពួក​​​គេ បាន​​​លិច​​​តែ​​​ម្ដង។ លោក​​​បន្ត​​​ថា “ អ្នក​​​រួច​​​ជី​​​វិត ឈ្មោះ​ វី ​វ៉ែន​ ​ជា​​​អ្នក​​​បើក​​​ប​​​រ​​​ទូក អាច​​​មាន​​​លទ្ធភាព​​​តោង​ពោង បាន​​​រយៈ​ពេល​​​ជាង១ម៉ោង​​​នៅ​​​ក្នុង​​​រលក​​​យ៉ាង​​​ខ្លាំង​​​មុន​​​ពេល​​​គាត់​​​ត្រូវ​​​បាននាវា​​​មួយ​​​គ្រឿង​​​ផ្សេង​​​ទៀត​​​ជួយសង្គ្រោះ​​​”។ នគរបាល​​​សង្កាត់​​​កោះរ៉ុង បាន​​​ឲ្យ​​​ដឹង​​​កាល ​​​​​ពី​ម្សិល​​​មិញ​​​ថា សាក​​​សព អ្នក​​​លង់​​​ទឹក​​​ស្លាប់ ​ឈ្មោះ ​ញ៉ ដុល ត្រូវ​​​​​​គេប្រទះ​​​ឃើញ​​​អណ្ដែត​​​​​​​​​​នៅ​​​​ក្នុង​​​សមុទ្រ។ហើយ​​​ទូក របស់​​​ពួក​​​គេមិន​​​ទាន់​​​រក​​​ឃើញ​​​នៅ​​​ឡើយ​​​ទេ ។ ព្យុះ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ជា​​​លទ្ធផល​​​នៃ​​​ប្រព័ន្ធ​​​​សម្ពាធ​​​ទាប ដែល​​​បណ្ដាល​​​ឲ្យ​​​មាន​​ភ្លៀង​​​និង​​​ខ្យល់​​​យ៉ាង​​​ខ្លាំង នៅតំបន់​​​ភាគ​​​កណ្ដាល​​​ និង​​​ភាគ​​​ខាង​​​ត្បូង​​​នៃ​​​ប្រទេស​​​​កម្ពុជាក្នុង​​​រយៈ​​​ពេល​​​​​ប៉ុន្មាន​​​ថ្ងៃ​​​មក​​​នេះ ។ យោង​​​តាម​​​ក្រសួង​​​ធន​​​ធាន​​​ទឹក និង​​​ឧតុ​​​និយមបាន​​​ឲ្យ​​​ដឹង​​​ថា អាកាស​​​ធាតុ​​​ នឹង​មាន​​​ភាព​​​​​ល្អប្រសើរ​​​ឡើង​​​វិញ​​​នៅ​​​ថ្ងៃ​​​ពុធ​​​ខាង​​​មុខ​​​នេះ៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

MEDIA FEEDS

Popular

video

IDEA TALK៖ តើវិមាន ៧មករា ជាគ្រោះ ឬមួយជាលាភ​សំរាប់​គណបក្ស​ប្រជាជនកម្ពុជា?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្តីអំពី៖តើវិមាន ៧មករា ជាគ្រោះ ឬមួយជាលាភសំរាប់គណបក្សប្រជាជនកម្ពុជា?