Saturday, May 30, 2020

ព័ត៌មាន

អ្នក​គាំ​ទ្របក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​បាតុកម្ម​នៅ​មុខ​សេតវិមាន​​ទាម​ទារ​ឲ្យ​លោក សម រង្ស៊ី​ វិល​មក​​កម្ពុជា

មូលនិធិ​សង្គ្រោះ​​ជាតិ​កម្ពុជា​(Cambodia National Rescue Foundation) ជា​អង្គការ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក សម្រាប់​​ផ្តល់​​ថវិកា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ប្រ​ឆាំង​​នៅ​ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ការ​តវ៉ា​មួយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ នៅ​មុខ​សេតវិមាន​ដើម្បី​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា​ ដាក់​សម្ពាធ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​​កំពុង​កាន់​អំណាច​​ឲ្យ​ធានា​ថា​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​នេះ​ប្រព្រឹត្តទៅ​ដោយសេរី និង​យុត្តិធម៌​ និង​​អនុញ្ញាត​​ឲ្យ​មេដឹក​នាំ​​គណបក្ស​របស់​ខ្លួន​គឺ​លោក សម រង្ស៊ី​ វិល​ត្រឡប់​​មក​​កម្ពុជា​វិញ​ដោយ​​សុវត្ថិភាព​។ លោក ទូច វិបុល ស្ថាបនិក​មូលនិធិ សង្គ្រោះ​​ជាតិ​កម្ពុជា ថ្លែងថា​ ប្រជា​​ពលរដ្ឋ​​ចំនួន​​១.០០០​​នាក់​​រំពឹង​ថា​នឹង​ចូល​រួម​ក្នុង​ការ​តវ៉ា​នេះ​។ លោក វិបុល បន្ត​ថា “ យើង​ដាក់​ញត្តិ​ជូន​ប្រធានាធិបតី លោក​អូបាម៉ា​ដើម្បី​ឲ្យ​លោក​បញ្ជូន​សារ​ដ៏​ខ្លាំង​និង​ឥត​ងាក​រេ​ជូន​រដ្ឋាភិ​បាល​​កម្ពុជា​ឲ្យ​គោរព​ច្បាប់​និង​​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រកប​ដោយសេរី​និង​យុត្តិធម៌​។​ជា​ពិសេស​យើង​ស្នើ​ឲ្យលោក  ​សម ​រង្ស៊ី វិល​​មក​​កម្ពុជា​វិញ​ប្រកប​ដោយ​​​សុវត្ថិភាព”។ លោក សម រង្ស៊ី​ ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា  លោកអាច​នឹង​វិល​ត្រឡប់​មក​កម្ពុជា​​វិញ​នៅ​មុន​ការ​បោះ​ឆ្នោត​ទោះបី​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​១១​ឆ្នាំ​ក៏​ដោយ ដែល​ការ​ចោទ​ប្រកាន់​នេះ ​គេ​ដឹង​ជា​ទូទៅ​ថា​ជា​រឿង​នយោបាយ។ កាល​ពី​ម្សិលមិញ​ លោកស្រី​​​ មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា ការ​តវ៉ា​នៅមុខ​សេតវិមាន គឺ​គាប់​ជួន​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។លោកស្រី​បន្ត​ថា “ យើង​ជឿជាក់​​ថា​ការ​តវ៉ា​នេះ នឹង​ធ្វើ​ឲ្យ​លោក សម​ រង្ស៊ី​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដោយ​សន្តិភាព​និង​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌”។ លោក សម រង្ស៊ី បាន​ថ្លែង​តាម​រយៈអុី​ម៉េល​កាលពី​ម្សិល​មិញ​ថា​ លោកនឹង​ប្រកាស​​ថ្ងៃ​វិល​ត្រឡប់​របស់​លោក​​ឆាប់ៗ​​​នេះ ៕  ប្រែ​សម្រួល​ដោយ ឃិន ណៃ​

ថវិកា​សម្រាប់​​ជួស​​​ជុល​ផ្សារ​ដែល​ឆេះ​នៅ​ខេត្ត​សៀម​រាប​ បា​ន​​ពី​​មូល​​​និ​ធិ​គ្រាអាសន្ន​របស់​រដ្ឋា​ភិ​បាល​

យោង​តា​ម​មន្ត្រី​​​​​ជាន់​ខ្ពស់មួយ​រូប​មក​ពី​​​គណ​បក្ស​កា​ន់​​អំណាច​​​បា​ន​ឲ្យ​ដឹង​ថា ប្រាក់​ចំ​នួន​​​៣០០.០០០​​ដុល្លារ​សម្រាប់​​​ជួស​​​​ជុល​​ផ្សារ​​​ដើម​​ក្រ​ឡាញ់​ ​ដែលត្រូវ​​​អ​គ្គិ​ភ័យឆាប​ឆេះ​​​នៅ​ក្នុង​​ក្រុ​ង​សៀម​រាប​ និង​ដែល​ដើម​ឡើយ​​​ប្រកាស​​​កាល​​ពី​ថ្ងៃ​ច័ន្ទ​ថា ជា​​​ជំ​នួយ​បរិច្ចាគ​ពី​​លោក​​នា​​យក​រដ្ឋ​មន្ត្រី​ ​ហ៊ុន ​សែន ​នោះ តាម​ពិត​​​​នឹង​ទទួល​​​​​​បា​ន​ពី​​ថវិកា​រដ្ឋ។ ដោយមិ​ន​ដល់​​​បី​សប្តា​ហ៍​​ទៀត​ទេដល់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​​តាំង​​តំ​​ណា​​​ង​រាស្ត្រ​​​នាថ្ងៃ​​​ទី២៨ ខែ​​កក្ក​ដា លោក​​នា​យក​រដ្ឋ​មន្ត្រីបា​ន​​សម្រេច​ផ្តល់​មូ​ល​​និ​ធិ​​គ្រាអាសន្ន​ ​ជា​​គោល​​បំ​ណង​​ដ៏​ធំ​ធេង​ និ​ង​​​ជាក់​លា​ក់​ ដែល​មិន​ធ្លាប់​បានដឹង ដើម្បី​​​ជួស​​ជុល​ផ្សារដែល​ត្រូវ​អ​គ្គិ​ភ័យ​​​​ឆាប​ឆេះ​កា​ល​​​ពី​ថ្ងៃ​សុក្រ​។ ​លោក ជា​ម យៀ​ប ​សមា​​​ជិ​ក​សភា​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​បា​ន​​​មា​ន​​ប្រ​សាសន៍​​ថា លោក ហ៊ុ​ន ​សែ​ន ​ក្នុង​​​ឋានៈ​ជា​​ប្រមុខរដ្ឋា​ភិ​បាល​​មា​ន​​អំណាច​បែ​ង​​ចែ​ក​​ប្រាក់​សម្រាប់​បុព្វហេតុផ្សេងៗដូច​​ជា​​​​កា​រ​​​ជួស​​​ជុល​​ផ្សារ​​ជាដើមនៅ​ពេល​​ចាំ​បាច់។ ​លោក ជាម យៀប ​​បា​ន​មាន​​ប្រ​សាសន៍​ថា “ ​​ក្នុង​ថវិ​កា​​ជាតិ​ មា​ន​​ថវិកា​បម្រុង​​​មួ​យ​សម្រាប់​ពេល​​​​ដែល​កម្ពុជា​ ​​ជួប​គ្រា​លំ​បាក ​​ដូច​ជា​​អគ្គិ​ភ័យ ឬ​​ទឹក​​ជ​ំ​នន់​​​ជាដើម”។ លោក​បា​ន​​បដិ​សេធ​មិន​​បញ្ជាក់​លម្អិត​​​ថា​ តើ​មូល​និធិ​នោះ​​​​មាន​ទំហំប៉ុន្មាន​​ទេ​។ ​​​កា​ល​ពី​ថ្ងៃ​​ច័ន្ទ លោក សៀង ណាំ​បេក្ខជន​តំ​​​ណា​ង​រាស្ត្រគ​ណ​បក្ស​ប្រជា​​ជន​កម្ពុជា​​មណ្ឌល​​ខេត្តសៀម​រា​ប​ បា​ន​ជួប​ជាមួ​យ​​អា​​​ជី​វ​ករ​​ប្រ​ហែល​២០០នាក់​ ដែល​បាន​​​បាត់​​បង់​​តូ​ប​លក់​​​របស់​ខ្លួន​​ក្នុ​ង​អគ្គិភ័យ​ ​ដែល​បណ្តាល​​ឲ្យ​​ខូ​​​ច​ខាតគិត​​ជា​ទឹក​​ប្រាក់​​​ប្រមាណ​​១លា​ន​​ដុល្លារ ​ហើយ​​បា​ន​​ប្រាប់​​​ពួក​​គេ​​​ថា លោក ហ៊ុន...

បញ្ហា​ប្រឈម​ថ្មី​ទាក់ទង​ប្រជា​ប្រិយភាព​របស់​គណបក្ស​ប្រជា​ជន​ស្ថិត​ក្នុង​ចំណោម​ព្រះសង្ឃ

គណបក្ស​ប្រជា​ជន​កម្ពុជា​មាន​​ឥទ្ធិពល​យូរ​មក​ហើយ​​លើ​ព្រះ​ពុទ្ធ​សាសនា​​នា​​​ក្នុង​ប្រទេស​​​​កម្ពុជា ដោយ​ព្រះ​សង្ឈ​ជា​ច្រើន​អង្គ​ រួម​ទាំង​សម្តេចសង្ឃ​​ ទេព​ វង្ស ដែល​ជា​សម្តេច​អគ្គ​មហា​​សង្ឃរាជ​ត្រូវ​គេ​ដឹង​ជាទូទៅ​ថា គាំទ្រ​គណ​​​​បក្ស​​​​កំពុង​កាន់​អំណាច។ ប៉ុន្តែ តាម​ការ​សម្ភាស​ជាមួយ​ព្រះ​សង្ឃ​ជាង​១២អង្គនៅ​វត្ត​សំខាន់​ៗ​ចំនួន​​បួន​នៅ​កណ្តាល​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ព្រះ​សង្ឃ​ទាំង​នេះ​បាន​បង្ហាញ​ពី​ព្រះទ័យ​របស់​ខ្លួន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង​គឺ​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​បោះ​ឆ្នោត​​ជាតិ​នៅ​ខែ​នេះ។ នៅ​វត្ត​ឧណ្ណាលោម វត្ត​បទុម វត្ត​​​លង្កា និង​​​​វត្ត​ស្រះ​ចក​ ព្រះ​សង្ឃ​ដែល​ត្រូវ​បាន​សម្ភាស​ទាំងនោះ​បាន​មាន​សង្ឃ​ដីកា​ថា ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ការ​ចាប់​យក​ដីធ្លី និង​អំពើ​ហិង្សា​ពី​សំណាក់​នគរ​បាល​បាន​ធ្វើ​ឲ្យ​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​គាំទ្រ​គណបក្ស​ប្រឆាំង។ ព្រះ​សង្ឃ​មួយ​អង្គ​ព្រះ​ជន្ម​២៨ព្រះ​វស្សា​គង់​នៅ​វត្ត​ឧណ្ណាលោម បាន​មាន​សង្ឃ​ដីកា​ថា “ ព្រះ​សង្ឃ​ភាគ​ច្រើន​មាន​និន្នាការ​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឥឡូវ​នេះ​ ពីព្រោះ​ព្រះ​អង្គ​យល់​ដឹង​អំពី​ស្ថាន​ភាព​​នៅ​ក្នុង​ប្រទេស​កម្ពុជា” ដោយ​ព្រះ​អង្គ​ពន្យល់​​ថា ព្រះ​អង្គ​ពេញ​ចិត្ត​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ ដោយ​សារ​ផែន​ការ​របស់​គណបក្ស​នេះ​ការ​ពារ​សិទ្ធិ​របស់​ប្រ​ជា​ពល​រដ្ឋ និង​មានការ​ដំឡើង​ប្រាក់​ខែ​​​។“...

​កម្ពុជា​ ជា​ប្រទេស​ពុក​រលួយ​បំផុត​​ក្នុង​ចំណោម​ប្រទេស​ពុក​រលួយ​​នៅលើ​ពិភព​លោក

យោង​តាម​ការ​ស្ទង់​មតិ​របស់​អង្គការ​តម្លា​ភាព​អន្តរជាតិ​​​បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​​កម្ពុជា​​ដឹង​ថា ​ប្រទេស​របស់​ខ្លួន​ជា​ប្រទេស​មួយ​ពុក​រលួយ​បំផុត​ក្នុង​ចំណោម​​ប្រទេស​​ពុក​រលួយ​ចំនួន​១០​ដែល​ពុក​រលួយ​បំផុត​នៅ​ក្នុង​ពិភព​លោក​ និង​ជា​ប្រទេស​​ពុក​រលួយ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​ដោយ​ប្រជាពលរដ្ឋ​ជិត​៦០ភាគ​រយ​​ត្រូវ​បាន​ស្ទង់​មតិ​​ដោយ​អង្គការ​តម្លាភាព​អន្តរ​ជាតិ​ក្នុង​ឆ្នាំនេះ​​បាន​សារភាព​ថា​ ធ្លាប់​ បាន​ផ្ដល់​​សំណូក​ កាល​ពី១២ខែកន្លង​មក​។ យោង​តាម​​របាយ​ការ​ប្រឆាំង​នឹង​អំពើ​ពុក​​រលួយ​​ជា​សាកល​របស់​អង្គការ​តម្លាភាព​អន្តរ​ជាតិ​​សម្រាប់​ឆ្នាំ​២០១៣ ​ដែល​ផ្អែក​លើ​ការ​​​សម្ភាស​ ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​១១៥.០០០​​នាក់ ក្នុង​​ប្រទេស​ចំនួន​១០៧ហើយ​បាន​ចេញ​​ផ្សាយ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ​មាន​តែ​​ប្រជាពលរដ្ឋ​នៃ​ប្រទេស​យេម៉ែន និង​ប្រទេស​​​​ចំនួន​ប្រាំ​ពីរ​​ក្នុង​តំបន់​អាហ្វ្រិក​​​ ដូចជា​ប្រទេស​​ស៊ីមបាវ៉េ កាមេរូន​​ និង​ម៉ូសំប៊ិក ប៉ុណ្ណោះ​បាន​រក​ឃើញ​ថា ប្រទេស​ទាំងនេះ​មាន​ចំណាត់​ថ្នាក់​ទាប​ជាង​ប្រទេស​កម្ពុជា​។ លោក ព្រាប កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​​​តម្លាភាព​អន្តរជាតិ​​កម្ពុជា​មាន​ប្រសា​សន៍​ក្នុង​ពិធី​ចេញ​របាយការណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ​ថា​ “ ប្រទេស​ជិត​ខាង​របស់​យើង​​បាន​ដើរ​ទៅ​មុខ​ជាច្រើន​ជំហាន​រួច​ហើយ ក្នុង​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ និង​ការ​សូក​ប៉ាន់​”។ នៅ​ទូទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា គឺ​ពុក​រលួយ​​ដូច​កម្លាំង​​​នគរបាល​ដែរ។ យោង​​តាម​របាយ​ការណ៍​ដដែល​នេះ​​ឲ្យ​ដឹង​​ថា ប្រជា​ពលរដ្ឋ​ចំនួន​៦៥​ភាគរយ​ធ្លាប់​បាន​​​ផ្ដល់​សំណូក​ឲ្យ​នគរបាល​និង​ប្រព័ន្ធ​តុលាការ​ កាលពី​១២ខែកន្លង​ទៅ។ លោក ព្រាប កុល បន្ត​ថា “ នៅ​ក្នុង​តុលាការ​​មេធាវី​គ្រប់​ៗ​រូប​​យក​ថ្លៃ​លើ​សេវា​​​កម្ម។​ការ​ដាក់​​​​ពាក្យ​បណ្ដឹង​ទៅ​​ក្រឡា​បញ្ជី ​ការ​ចុះ​កំណត់​​ហេតុ​លើ​ពាក្យ​បណ្ដឹង​គឺ​មាន​​យក​ថ្លៃ​​ដែល​មិន​បាន​កំណត់​ដោយ​ច្បាប់​ ដូច្នេះ បញ្ហា​បែប​នេះ​​គឺ​ត្រូវចាត់​ថា ជា​ការ​ទទួល​​សំណូក។ តាម​​រយៈ​ប្រព័ន្ធ​តុលាការ​គឺ​មិន​មាន​ឱកាស​គេច​ចេញ​ពី​អំពើ​ពុក​រលួយ​បាន​ឡើយ”។ យោង​​តាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​ចំនួន​១៥ភាគរយ​ដែល​បាន​សម្ភាស​បាន​លើក​ឡើង​ថា ពួកគាត់​បាន​ផ្ដល់​សំណូក​​​ ដើម្បី​ទទួល​បាន​សេវាកម្ម​។​តួលេខ​នេះ​ មាន​ចំនួន​​២៣​ភាគរយ​បើ​ធៀប​ទៅ​នឹង​ប្រជា​ពលរដ្ឋ​ ដែល​បាន​ឆ្លើយ​សំណួរ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ និង​២៦ភាគរយ​នៅ​ក្នុង​ប្រទេស​វៀតណាម។តាម​ច្បាប់​របស់​អង្គភាព​ប្រឆាំង​អំពើ​​​ពុក​រលួយ​​ប្រទេស​កម្ពុជា​​ដែល​បាន​អនុម័ត​កាល​ពី​​ឆ្នាំ​២០១០ បាន​បញ្ជាក់​​ថា ការ​បង់​ថ្លៃ “ ការ​សម្រប​សម្រួល” ទៅ​ឲ្យ​មន្ត្រី​​រដ្ឋា​ភិបាល​គឺ​អាច​​មាន​ទោស​ដាក់​​ពន្ធនាគារ​​ចាប់​​ពី​៥ឆ្នាំ រហូត​ដល់​១០ឆ្នាំ។​ ច្បាប់​ថ្មី​នេះ​ក៏​តម្រូវ​ឲ្យ​ក្រុម​​ហ៊ុន​បរទេស​ដែល​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ស្ថិតនៅ​ក្រោម​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​​នេះ​ផង​ដែរ។ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រីបាន​ច្រានចោល​នូវ​របាយ​ការណ៍​​នេះ​ ហើយ​លោក​បាន​ថ្លែង​ថា រដ្ឋាភិបាល​បាន​​បង្កើតច្បាប់​​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​និម្មិតកម្ម​​​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គឺ​ជា​ភ័ស្តុតាង​បញ្ជាក់​ពី​ការ​តាំង​ចិត្ត​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ​​។ លោក​បន្ត​ទៀត​ថា “ ប្រទេស​កម្ពុជា​មាន​មោទនភាព​ក្នុង​ការ​ទប់​ស្កាត់​​​អំពើ​ពុក​រលួយ​​...​ហើយ​យើង​បាន​ធ្វើការ​ងារ​នេះ​ជាច្រើន​មក​ហើយ​ និង​យើង​បាន​បង្កើត​យន្តការ​ ដើម្បី​ទប់​ស្កាត់​​នឹង​អំពើ​ពុក​រលួយ​។យើង​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​.... អំពើ​ពុក​រលួយ​បាន​កើត​ឡើង​នៅ​គ្រប់​ទីកន្លែង​ក្នុង​​ពិភពលោក។ ខ្ញុំ​នឹង​មិន​ស្ដាប់​របាយ​ការណ៍​ ​​ ថា មាន​ភាព​លម្អៀង​ប្រឆាំង​ចំពោះ​ប្រទេស​កម្ពុជា​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ នោះ​ឡើយ​”។ ​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​​ថា​ ប្រទេស​​ជាង​៨០​នៅ​លើ​ពិភព​លោក​​មាន​អំពើ​ពុក​រលួយ​​កាន់​តែ​អាក្រក់​ទៅ​ៗ​ ​ប៉ុន្តែ​ ​កម្ពុជា​​​ស្ថិត​ក្នុង​ចំណោម​​ប្រទេស​ចំនួន​១១​ដែល​​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន​យល់​ដឹង​ប្រ​សើ​ជាង​មុន​៕ ប្រែសម្រួលដោយ ឃិន ណៃ​​​

កា​រ​​​រីក​រាលដាល​​​​របស់​សត្វ​ខ្យង​បំផ្លាញ​​​ដំណាំ​​ស្រូវ​នៅ​ក្នុ​ងស្រុក​​ព្រៃនប់ ខេត្តព្រះសី​ហនុ

សត្វ​ខ្យង​ដែល​​រាលដាល​​យា៉ង​ច្រើន​ក​ំ​​​​​ពុ​ង​បំ​ផ្លាញ​​​ស្រូ​វ​នៅ​ក្នុ​ង​​ស្រុក​ព្រៃ​​នប់​ ខេត្ត​ព្រះ​សី​ហ​នុ ​ដោ​យធ្វើ​ឲ្យ​មា​ន​កង្វល់​​ក្នុង​ចំ​ណោ​ម​​ កសិ​ករ​​ថា​ ទិ​ន្ន​ផល​បាន​មក​​​​ពី​កា​រ​​ប្រមូល​ផល​​ឆ្នាំ​នេះ​ នឹ​ង​​ធ្លាក់​ចុះ​​ខ្លាំ​ង​​​ជា​ង​ធម្ម​តា​។ លោក ​​អេង សំ​​អុល ​ប្រធា​ន​មន្ទីរ​កសិ​កម្ម​ស្រុក​​ព្រៃ​នប់​ បា​នឲ្យ​ដឹង​​​​កា​ល​ពី​ម្សិល​មិញ​​​ថា ​សត្វ​ខ្យង​​​បា​ន​​រាលដាល​​ទៅ​​​ដល់​​​ឃុំ​​ចំ​នួន​ប្រាំ​​ពីរ​​ក្នុង​​ចំ​ណោម​​១៤ឃុំ នៅ​ក្នុង​ស្រុកនេះ​។ ​លោក​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា “ សត្វ​ខ្យង​​បា​ន​ស៊ីសន្ទូ​ង​​អស់​​​ជា​ច្រើ​ន​។ ​កន្លែង​​​​ដែល​​​រង​ការ​ប៉ះ​​​ពាល់​​ខ្លាំង​បំផុត​ គឺ​​​​ឃុំ​​វាល​​រេញ និង​ឃុំ​សំ​រុ​ង ​​​ព្រោ​ះ​​ជម្រៅ​​​ទឹក​​នៅ​ទី​នោះ​​ធ្វើ​ឲ្យ​​វាល​ស្រែ​​​ងា​យរង​ការ​​​​ប៉ះ​ពាល់​”។ លោក ឡាង គាន ​​មេ​ភូមិ​​​ បត់សិរមាន់​ ក្នុង​ឃុំ​​ព្រៃ​​នប់​​​​ បា​ន​ឲ្យ​ដឹង​ថា​ ​សត្វ​ខ្យង​​​បា​ន​បំ​ផ្លាញ​​ស្រូ​វ​​​​អស់​១០​ហិកតា​​នៅ​ក្នុ​ង​ត​ំ​បន់​​នេះ​​។ ​លោក​​បា​ន​មា​ន​ប្រ​សាសន៍​ថា​ “ សត្វ​​ខ្យង​កំ​ពុ​ង​តែ​បំ​ផ្លាញ​សន្ទូង​ និ​ង​សំ​ណាប” ដោយ​បាន​បន្ថែមថា ​​កា​រ​​ព្យា​យាម​​​របស់​អ្នក​​ភូមិ​​​​ក្នុង​ការ​សម្លាប់​​វា​ដោ​យ​​ប្រើ​​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ មិ​ន​​បា​ន​​​ទទួល​ជោ​គ​​ជ័យ​ទេ​។ ​លោក ហែ​ម ស​ុផាត ​​កសិករ​​​នៅ​​ភូមិ​​​ បត់​សិរមាន់ ​បា​ន​ឲ្យ​ដឹង​​ថា ​សត្វ​ខ្យង​​​ក៏​បា​ន​បំ​ផ្លាញ​ស្រូវ​​របស់​​ខ្លួន​ដែរ​។ លោក​​បា​ន​និយាយ​​កា​ល​​ពី​ថ្ងៃ​​ច័ន្ទ​ថា “ សត្វ​​ទាំ​ង​នេះ​​ស៊ី​​ស្រូ​វ​​​​ក្នុង​ស្រែ​​​របស់​ខ្ញុំ​​ស្ទើរតែ​​ទា​ំ​ង​អស់។ ​ខ្ញុំ​​​បា​ន​​​យក​​វា​​ចេញ​​អស់​ជា​ច្រើន​ហើយ​​​​កា​ល​​ពី​ម្សិល​មិញ​ ប៉ុន្តែ​​ ថ្ងៃ​នេះ​​វា​នៅ​តែ​មាន​ច្រើន​ដដែល​​​”។ លោក​បន្ថែម​ថា​ ខ្លួន​បាន​ស្នើ​ទៅការិយា​​ល័យ​កសិកម្ម​ស្រុក​ សុំ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដើម្បី​កម្ចាត់​ខ្យង​ទាំង​នោះ​ហើយ​ ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បាន​​ការ​ឆ្លើយ​តប​ទេ​។​​ លោក...

បើក​វគ្គ​បណ្តុះ​បណ្តាលដល់​​បុគ្គលិក​រោង​ចក្រ​នៅ​ប្រទេស​កម្ពុជា​​កុំឲ្យ​ជួល​កម្មករ​មិន​ទាន់​គ្រប់​អាយុ​

តំណាង​ក្រុម​ហ៊ុន​ម្នាក់​​និយាយ​ថា បុគ្គ​លិក​នៅ​រោង​ចក្រ​ចំនួន​ប្រាំបី​ដែល​ផលិត​ស្បែក​​ជើង​ឲ្យ​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​កីឡា​ជប៉ុន​​ឈ្មោះអាស៊ីក (ASICS) ​​​ត្រូ​វបាន​បណ្តុះ​បណ្តាល​កាល​ពីម្សិល​មិញ​អំពីវិធី​​ដើម្បី ធ្វើ​ឲ្យ​ប្រាកដ​​​ថា ពួកគេ​នឹង​មិន​​ជួល​កម្មករ​កុមារ​ឲ្យ​ធ្វើ​ការ​ឡើយ។ នៅ​សប្តាហ៍​នេះ​ បុគ្គលិក​ក្រុមហ៊ុន​អាស៊ីក​នៅក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​ជម្នះ​នឹង​​ការ​ផ្សព្វ​ផ្សាយ​ជាសាធារ​ណៈ​អំពី​ផល​ប៉ះពាល់​អវិជ្ជ​មាន​ដែលបាន​កើតមាន​ឡើង​នៅ​ពេល​ប្លង់​សេ​​នៅ​រោង​ចក្រ​វីង​ស្តា​ស៊ូ ជា​រោង​ចក្រ​ផលិត​​ស្បែក​ជើង​ឲ្យក្រុមហ៊ុនអាស៊ីកនៅក្នុង​ខេត្ត​កំពង់​ស្ពឺ​បាន​បាក់​កាល​ពី​ខែ​ឧសភា បណ្តាល​ឲ្យ​​កម្ម​ករ​ពី​រនាក់​ស្លាប់ និង​១១​នាក់​ទៀត​រង​របួស។ បន្ទាប់ពី​មាន​ការ​​បាក់​ប្លង់សេ​នេះ​ក៏​មាន​ការ​អះអាង​ពីកម្មករ​នៅរោង​ចក្រ​នេះ​ថា មាន​​ជន​​​រងគ្រោះ​ម្នាក់​​មាន​អាយុ​ក្រោម​១៥ឆ្នាំ ជា​​​​អាយុ​​អប្ប​បរមា​ផ្លូវ​ច្បាប់​សម្រាប់​កម្មករ។ យោង​តាម​លោក ចច យ៉ូស៊ីម៉ូតូ ប្រធាន​ក្រុមនិរន្តរភាពនៃការ​ទទួលខុសត្រូវ​សង្គម​នៅ​​ក្រុម​ហ៊ុន​អាស៊ីកបាន​ឲ្យ​ដឹង​ថា ​កាលពី​ម្សិលមិញ​ សិក្ខាកាម​ប្រហែល​២៥នាក់​រួម​មាន​បុគ្គលិក​រដ្ឋ​បាល​ផង​មក​ពី​រោង​ចក្រ​វីងស្តា​ ស៊ូ និង​រោង​​ចក្រ​ប្រាំពីរ​ទៀត​ បាន​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​​ដែល​រៀប​ចំឡើង​នៅ​ការិយា​ល័យ​​អង្គការ​ពល​កម្ម​អន្តរជាតិ​របស់​អង្គការ​សហប្រជា​ជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ លោក យ៉ូស៊ីម៉ូតូ​ បាន​មាន​ប្រសា​សន៍​ថា ខណៈ​ដែល​ក្រុមហ៊ុន​នេះ​មិន​ដឹង​ពី​អាយុ​ពិត​របស់​ឈ្មោះ​ ស៊ឹម ស្រីទូច ជាជន​រងគ្រោះ​ម្នាក់ ​​ដោយ​សារ​ការ​បាក់​ប្លង់​សេ​រោង​ចក្រ​នោះ​​ ក្រុមហ៊ុន អាស៊ីក​ចង់​​ដោះ​ស្រាយ​បញ្ហា​កម្ម​ករ​មិន​ទាន់​គ្រប់​អាយុ​នេះ​នៅ​តាម​រោង​ចក្រ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ថែម​ថា “ វា​ជា​ការ​សំខាន់​ណាស់​សម្រាប់​យើង​ក្នុង​ការ​មិន​ឲ្យ​មាន​​ពល​កម្ម​កុមារ​។ វា​ជា​បញ្ហា​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​យើង”។ លោក​បាន​មាន​ប្រសាសន៍​ថា “ វគ្គ​បណ្តុះ​បណ្តាល​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ចំណាត់​ការ​របស់​​ក្រុមហ៊ុនអាស៊ីក​ក្នុង​ការ​ឲ្យ​រោង​ចក្រ​ទាំង​អស់​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ដោយ​កម្ម​វិធី​​រោង​ចក្រ​ល្អ​ប្រសើ​រ​របស់​អង្គការ​ពល​កម្ម​អន្តរ​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​មុន​ការ​បាក់​ប្លង់​សេ​ម្លេ៉ះ​ ហើយមិន​មែន​វគ្គ​បណ្ដុះ​បណ្ដាល​ទាំង​អស់​ជា​ផ្នែក​នៃ​កម្មវិធី​ស្ម័គ្រ​ចិត្ត​ឡើយ​។ លោកស្រី ជីល ថាក់ឃើ ប្រធាន​ទី​ប្រឹក្សា​បច្ចេកទេស​នៅ​រោង​ចក្រ​ល្អ​ប្រសើរ​នៅ​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​ថា វគ្គ​បណ្តុះ​​បណ្តាល​​កាល​ពី​ម្សិលមិញ​នេះ​គឺ​ធ្វើ​ឡើង​​ជា​ទៀត​ទាត់​ដល់​បុគ្គលិក​នៅ​តាម​រោង​ចក្រ​ដទៃ​ទៀត​ស្ថិត​ក្នុង​កម្មវិធី​នេះ​ដែរ។ លោកស្រី ថាក់​​ឃើ បាន​មាន​ប្រសា​សន៍​ថា “ វគ្គបណ្តុះបណ្តាលនេះនិយាយ​អំពី​របៀប​ទប់​ស្កាត់​ការ​ជ្រើស​រើស​កម្ម​ករ​មិន​ទាន់​គ្រប់​អាយុ” ដោយ​ពន្យល់​ថា បញ្ហា​នេះ​អាច​ដោះ​ស្រាយ​បាន​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ហ្មត់​ចត់​លើ​ឯក​សារ​ និង​ធ្វើការ​សម្ភាស​កម្ម​ករ​មុន​ពេល​ជួល​ពួកគេ​។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ វា​ជា​រឿង​ទូទៅ​ទៅ​ហើយ​សម្រាប់​កម្មករ​ក្នុង​ការ​ប្រើប្រាស់​អត្ត​សញ្ញាណ​ប័ណ្ណ ដែល​មិន​មែន​ជា​របស់​ខ្លួន​។ វា​ជា​អត្ត​សញ្ញាណ​ប័ណ្ណ​ពិត​ វា​អាច​ជា​របស់​បង​ប្អូន​ស្រី ឬ​បងប្អូន​ជីដូន​មួយ​របស់​ខ្លួន​ ប៉ុន្តែ​វា​មិន​មែន​ជា​របស់​ខ្លួន”។ លោកស្រី​​បន្ថែម​ថា អត្ត​សញ្ញាណ​ប័ណ្ណ ​ឬ​សៀវ​ភៅ​គ្រួសារ​ ជា​រឿយ​ៗ​ត្រូវ​បាន​តាម​ដាន​​ផងដែរ​ អាច​មាន​ការ​កែ​ថ្ងៃខែ​ឆ្នាំ​កំណើត៕     ប្រែ​សម្រួល​ដោយ សោម សារុន​​

ប្រទេស​កម្ពុជា​មាន​សកម្មភាព​ដាំស្រូវ​សរីរាង្គ​កាន់​តែ​ច្រើន​ស្រប​ពេល​ដែល​តម្រូវការ​កើន​ឡើង​

​ក្រុម​ជំនាញ​ការ​បាន​លើក​ឡើង​​នៅ​ក្នុង​វេទិកា​មួយ​​កាល​ពី​ម្សិលមិញ​ថា សកម្មភាព​ដាំ​ស្រូវ​សរី​រាង្គ​នៅ​ប្រទេស​កម្ពុជា​កំពុង​កើន​ឡើង​យ៉ាង​លឿន​ ស្រប​ពេល​ដែល​​​​បរិមាណ​តម្រូវការ​អង្ករ​គ្មាន​ជាតិ​គីមី​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​កើន​ឡើង​ផង​ដែរ​​​​។ វេទិកា​​​នេះ​​​​​​ត្រូវ​​​បាន​​​​​​រៀប​​​ចំ​​​នៅ​ទី​ស្នាក់​ការ​​កណ្ដាល​​របស់​មឈ្ឈមណ្ឌល​​​សិក្សា​​​ និង​​​អភិវឌ្ឍន៍​​​កសិកម្មកម្ពុជា​​​​​​ (​​អង្គការ​​​សេដាក) ​​ដែល​មាន​ជំនាញ​ផ្នែក​កសិ​កម្ម​។ ​សម្រាប់​ប្រជា​កសិករ​ និង​ភាគី​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​​ លោក​ យ៉ង សាំងកុមារ ប្រធាន​​​​អង្គការ​សេដាក បាន​មាន​ប្រសាសន៍​ថា “ ក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​នេះ យើង​បាន​នាំ​ចេញ​អង្គរ​សរីរាង្គ​ប្រហែល​២០០​តោន​ ពោល​​​​គឺ​បរិមាណ​នាំ​ចេញ​នេះ​បាន​កើន​ឡើង​ប្រហែល​ពីរ​ដង​បើ​ធៀប​នឹង​ឆ្នាំ​មុន​”។ លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ប្រជា​កសិករ​ “ កំពុង​បង្កើន​សកម្មភាព​ផលិត​កម្ម​ឲ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បរិមាណ​​តម្រូវការ​នេះ​។ យើង​សង្ឃឹម​ថា នៅ​ឆ្នាំ​ក្រោយ​ យើង​នឹង​នាំ​ចេញ​១.៥០០​តោន​ក្នុង​មួយ​ឆ្នាំ​”។ លោក យ៉ង សាំងកុមារ បាន​ឲ្យ​ដឹង​ទៀត​ថា ទោះ​បី​ជា​មាន​កសិករ​ប្រហែល​១០០.០០០​​នាក់​ដែល​ដាំ​ស្រូវ​សរីរាង្គ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​មាន​តែ​ប្រហែល​២០០​នាក់​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​ឆ្លើយ​តប​ទៅ​នឹង​ស្តង់ដារ​អន្តរជាតិ​បាន​។ លោក​បាន​បញ្ជាក់​​ថា អង្គការ​សេដាក​ សង្ឃឹម​ថា ចំនួន​កសិករ​ដាំ​ស្រូវ​សរីរាង្គ​ដែល​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ នឹង​កើន​ឡើង​ដល់​៧០០​នាក់​នៅ​ឆ្នាំ​ក្រោយ​ ក៏​ប៉ុន្តែ​ការ​ចេញ​វិញ្ញាបនបត្រ​នេះ​មាន​សភាព​​​​តឹង​តែង​ ហើយ​ប្រើ​ពេល​​បី​ឆ្នាំ​ ប៉ុន្តែ​បន្ទាប់​ពី​ទទួល​បាន​វិញ្ញាបនបត្រ​នេះ​ហើយ​ កសិករ​នឹង​ទទួល​បាន​នូវ​ការ​ត្រួត​ពិនិត្យ​រៀង​រាល់​ឆ្នាំ​។ លោក​ ក្ល​ដៀស​...

តុលាការ​ផ្តន្ទា​​ទោស​ស្ត្រី​ម្នាក់​ឲ្យ​ជាប់​​ពន្ធ​នា​គារ​​​អស់​មួ​យ​ជីវិត​​ពី​បទ​មនុស្សឃាត​​តា​ម​ហ្វេស​ប៊ុក​

​​កា​ល​​ពី​ម្សិល​មិញ ​សាលា​​ដំ​បូ​ង​រាជ​ធានី​ភ្នំពេញ​បាន​ផ្ដន្ទា​ទោស​នារី​ម្នាក់​​ឈ្មោះ​ ស៊ុ​ន គឹម​ហេង ​អាយុ​​២៣ឆ្នាំ​ឲ្យ​​​​ជាប់​ពន្ធនាគារ​​​​​អស់​មួ​យ​​ជីវិត​ ​បន្ទាប់​ពី​​រក​​​ឃើញ​​​ពិរុទ្ធ​ភាព​​​របស់​នា​ង​​ពី​បទ​​មនុស្សឃាត​គិត​ទុក​ជា​មុន​លើ​នារី​​​អា​យុ១៩​ឆ្នាំ​​ម្នាក់​​​ ដែល​នាង​បា​ន​​ស្គាល់​តា​ម​ហ្វេស​​ប៊ុក។ ​លោក សួស សំ​​​អាត ចៅក្រម​ប្រធាន​ក្រុម​​​​ប្រឹក្សា​ជំនុំជម្រះ​បាន​មាន​​ប្រសាសន៍​ថា​ ​នា​ង គឹម​​ហេង តែ​ម្នាក់​ឯង​ប៉ុណ្ណោៈ​​​ជា​​​អ្នក​​ទទួល​​ខុស​​ត្រូវ​ចំពោះ​ការ​​ចាប់​ជំរិត​ និង​​​​ការ​ធ្វើ​​​ឃាត​ លឹម ស្រីពេជ្រ ​កា​ល​​ពី​ខែ​​តុ​លា​ ទោះ​​បី​ជា​​​នាង​​​​បាន​អះ​អាងថា​មា​ន​​មនុស្ស​​បី​នាក់​​ទៀត​ពាក់​ព័ន្ធ​​​​ក្នុង​​ផែន​កា​រ​​នេះ​​ក៏​ដោយ​។ ​​ចៅ​ក្រម​ ​សំអាត ​មាន​​ប្រ​សាសន៍​​​ថា  “ ​តា​ម​​មាត្រា​​២០០  តុ​លា​​ការ​​ផ្ដន្ទា​​​ទោស​នាង គឹមហេង ​ឲ្យ​ជាប់​​​​ពន្ធនា​គារ​​​អស់​​មួ​យ​ជីវិត​ និង​បង្គាប់​ឲ្យ​​​​នា​ង​​​បង់​ប្រាក់​​សំណង​ជំងឺ​ចិត្ត​​​២៨​.០០០​​ដុល្លារ​​​ដល់​​​ដើម​​ចោទ​​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​លើ​​ លឹម ស្រី​ពេជ្រ​​​”។ លោក​បន្ថែម​ថា​ ​តុ​លា​កា​រ​​បា​ន​ច្រាន​​​ចោល​​​​សក្ខី​​កម្ម​របស់​​នាង គឹម​​​​ហេ​ង ​​​ថា​មាន​មនុស្ស​បី​នាក់​ទៀត​ពាក់​​​ព័ន្ធ​ក្នុង​ឃាតកម្ម​នេះ​។ លោក លឹម អ៊ឹង​ស ​​ឪពុ​ក​​​របស់​​ជ​ន​រង​គ្រោះ​និយាយ​​​ថា​ លោក​​ជឿ​​ថា មា​ន​មនុស្ស​លើស​​​ពី​​ម្នាក់​ជាប់​ពាក់​ព័ន្ធ​​​ក្នុង​កា​រ​សម្លាប់​​​កូនស្រី​​​របស់​​លោក​ ដោយ​កា​ល​​ពី​​ខែ​​តុ​លា​​ លោក​បាន​​​អះ​​​អា​ង​​ថា អ្នក​ធំ​មា​ន​​​អំណាច​​​នៅ​​ពី​ក្រោយ​​ឃាត​កម្ម​នេះ...

លោក ហ៊ុន សែន ចូលរួម​ជាមួយ​ព្រះ​មហាក្សត្រ​​ប្រារព្ធ​ទិវា​ដាំ​ដើម​ឈើក្នុង​ខេត្ត​ព្រះ​សី​ហនុ​

ដោយ​​មិន​ដល់​បី​សប្ដាហ៍ទៀត​ទេដល់​ការ​​​បោះ​​ឆ្នោត​ជាតិនា​​ថ្ងៃ​ទី​២៨ ខែ​កក្កដា ​​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​មាន​​វត្តមាន​​អម​​ព្រះ​មហា​ក្សត្រ​ នរោត្តម សីហមុនី ​អំឡុង​ពិធី​ជា​ហូរ​ហែ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ដើម្បី​ប្រារព្ធ​ទិវា​ដាំ​ដើមឈើ​។ យោង​តាម​លោក តាក់ វន្ថា ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះ​សីហនុបាន​ឲ្យ​ដឹង​ថា ព្រះ​មហា​​ក្សត្រ និង​លោក ហ៊ុន សែន កំពុង​ចំណាយ​ពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ប្រារព្ធ​ទិវា​ដាំ​ដើម​ឈើ​នេះ។ លោក ហ៊ុន សែន​ បាន​បន្ត​រក្សា​ភាព​ស្ងៀម​​ស្ងាត់​តាម​ការ​ប្តេជ្ញារបស់​លោក អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រយៈ​ពេល​​មួយ​ខែ មុនការ​បោះ​ឆ្នោត​ជាតិ​នាថ្ងៃ​ទី​២៨ ខែ​កក្កដា ប៉ុន្តែ វត្តមាន​របស់​លោក​អម​ព្រះ​មហា​ក្សត្រ​ នរោត្តម សីហ​មុនី ត្រូវ​បាន​ចាក់​ផ្សាយ​តាមស្ថានីយ​​ទូរទស្សន៍​ជាច្រើន​កាលពី​ម្សិល​មិញ។ លោក លូ គឹម​ឈុន អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​បាន​មាន​ប្រសាសន៍​ថា ព្រះ​មហា​ក្សត្រ នរោត្តម សីហ​មុនី បាន​យាង​​សួរ​សុខ​ទុក្ខ​បុគ្គលិក​កំពង់​ផែ​​ជាង​១.០០០​​​នាក់​ កាលពី​ម្សិលមិញ។ លោក តាក់ វន្ថា បាន​មាន​ប្រសាសន៍​ថា ព្រះមហាក្សត្រ នឹង​មាន​បន្ទូលសួរ​សុខ​ទុក្ខ​​ទៅ​​កាន់​ប្រជា​រាស្ត្រ​ប្រហែល​៦.០០០​​នាក់​ មក​ពី​ទូទាំង​ខេត្ត​នេះនៅ​ថ្ងៃ​នេះ។ លោក ម៉ុង ឫទ្ធី មហា​សេដ្ឋី​កសិកម្ម​ដែល​មាន​ដី​ធំ​ល្វឹង​ល្វើយ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ និង​ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​កាលពី​ម្សិល​មិញ​នេះ​ដែរ​​បាន​មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ក៏​នឹង​មាន​វត្តមាន​អម​​ព្រះ​មហា​ក្សត្រ​ នរោត្តម សីហ​មុនី ដែរ អំឡុង​សុន្ទរកថា​របស់​ព្រះ​អង្គ​​នៅ​ថ្ងៃស្អែក​នេះ​។ លោក ម៉ុង ឫទ្ធី បាន​បន្ថែម​ថា ព្រះ​មហា​ក្សត្រ នរោត្តម...

នគរបាល​​​ឃុំ​​​ខ្លួន​​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​មួយ​​​ក្រុមពី​​​ប​​​ទ​​​បំផ្លាញប័ណ្ណ​​​ឃោស​​​នា​​​បោះ​​​ឆ្នោត​​​របស់បក្ស​​​ប្រជាជន​​​

មន្ត្រី​​​មួយរូប​​​នៅ​​​ស្ថាន​​​ទូត​​​អាល្លឺម៉ង់ បាន​​​ឲ្យ​​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​ប្រាំមួយ​​​នាក់ បាន​​​ស្រវឹងស្រាដែលធ្វើការ​​​ជា​អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ប្រចាំនៅ​​​ប្រទេស​​​កម្ពុជា​​​ត្រូវ​​​បាន​​​​នគរបាល​​​ឃុំ​​​ខ្លួន​​​មួយរយៈ​​​ខ្លី កាលពី​​​ព្រឹក​​​ព្រលឹម​​​​ថ្ងៃសៅរ៍​​​ បន្ទាប់​​​ពី​​​សន្តិសុខ​​​ម្នាក់​​​បាន​​​ចាប់​​​ពួកគេ​​​​ពី​​​បទ​​​ហែក​​​ប័ណ្ណ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នៅ​​​សង្កាត់​​​បឹង​​​ទំពុន​​​ក្នុង​​​ខណ្ឌមាន​​​ជ័យ​​​រាជធានី​​​ភ្នំពេញ។ លោក​​​ ហ៊ស ទ្រីលល័រ (Horst Triller)​លេខា​​​ទី១​​​ប្រចាំ​​​​​​ស្ថានទូត​​​អាល្លឺម៉ង់​​​ បាន​​​មាន​​​ប្រសាសន៍ថា ជន​​​ជាតិអាល្លឺម៉ង់​​​ទាំង​​​ប្រាំ​​​មួយ​​​នាក់​​​នេះ​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​ធ្វើការ​​​នៅ​​​ក្នុង​​​ប្រទេស​កម្ពុជា​​​ក្រោម​​​កម្មវិធី​​​ស្ម័គ្រ​​​ចិត្ត​​​អន្តរជាតិ​​​​​​​​​​​​នៃ​​​ក្រសួង​​​ការបរទេស​​​អាល្លឺម៉ង់​​​ ហើយ​​​ថា អ្នក​​​ទាំង​​​នោះ ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញហើយ ​បន្ទាប់​​​​ពី​​​ធ្វើការ​​​អប់​​​រំពួក​​​គេ​​​រួច​​​មក​​​។ លោក ទ្រីលល័រ បាន​​​មាន​​​ប្រសាសន៍​​​ថា “ នៅ​​​ម៉ោង​ប្រហែល​​​​​១រំលង​​​អធ្រាត្រ​​​ឈាន​​​ចូល​​​ព្រឹក​​​ថ្ងៃសៅរ៍ បុរស​​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​ទាំង​​​​ប្រាំ​​​មួយ​​​នាក់​​​នេះ ដែល​​​នៅ​​​ស្រវឹង​​​ស្រា​​​នៅ​​​ឡើយ​​​នោះ ទំនង​​​ជាបាន​​​ចេញ​​​ពី​​​ពិធី​​​ជប់​​​លៀង​​​​មួយ​​​ ហើយ​​​បុរស​​​ម្នាក់​​​ ឬពីរនាក់​​​ក្នុង​​​ចំណោម​​​ពួកគេ​​​បាន​​​ហែក​​​ប័ណ្ណ​ឃោសនា​​​បោះ​​​ឆ្នោត​របស់​​​គណបក្ស​​​ដែល​​​កំពុង​​​កាន់​​​អំណាច​​​។ អ្វី​​​ដែល​​​ពួកគេ​​​មិន​​​បាន​​​គិត​​​ដល់​​​នោះ​​​គឺ​​​ថា​​​ សន្តិ​សុខ​​​​ម្នាក់​​​ដែល​​​ប្រចាំ​​​ការនៅ​​​យប់​​​នោះ​​​បាន​​​ប្ដឹង​​​​នគរបាល...​​​ ជា​​ដំបូង​​​អ្នក​​​ទាំង​​​នោះ​​​បាន​​​អះ​​​អាង​​​​ថា ពួកគេ​​​មិន​​​បាន​​​ហែក​​​ប័ណ្ណ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​នេះ​​​ទេ​​​ ប៉ុន្តែ​​​ ក្រោយមក​​​សន្តិសុខ​​​បាន​យក​​រូប​​​ថត ដែលគាត់​​​បាន​​​ប្រើ​​​ទូរស័ព្ទដៃ​ថត​មក​​​​​បង្ហាញ​​​ពួកគេ​​​”។ លោក ​ទ្រីលល័រ​​​ ​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ជន​​​ជាតិ​​​អាល្លឺម៉ង់​​​ទាំង​​​ប្រាំ​​​មួយ​​​នាក់​​​នេះ​​ត្រូវ​​​បាន​​​នាំ​​​ខ្លួន​​​ទៅ​​​ប៉ុស្តិ៍​​​នគរបាល ​ហើយ​នគរ​បាល​​បានដក​​​ហូត​​​យក​​​របស់​​​របរ​​​ពួកគេ​​​ និង​​​​​​បាន​​​​សាក​​​សួរ​​​រហូត​​​ដល់​​​ម៉ោង​​​ប្រហែល​​​៣ទៀប​​​ភ្លឺ។ ​លោក​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា ​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​ទាំង​​​ប្រាំមួយ​​​នាក់​​​នេះ កំពុង​​​ធ្វើ​​​ការ​​​នៅ​​​មជ្ឈមណ្ឌល​​​វប្បធម៌អាល្លឺម៉ង់​​​ មេតា​ហៅ (MetaHouse) និងអង្គការ​​​​​​ជាដៃគូ​​​អភិវឌ្ឍន៍​​​​របស់រដ្ឋាភិបាល​​​អាល្លឺម៉ង់​​ GIZ​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​ភេទ​​​ ឈ្មោះ និងអាយុ​​​របស់​​​ពួក​គេ​​​​ទាំង​​​នោះ​​​ទេ ឬក៏​​​អ្នក​​​ទាំង​​​ប្រាំមួយ​​​នាក់​​​នោះ ​នឹង​​​​​ប្រឈម​​​មុខ​​​ចំពោះ​​​ការ​​​ដាក់​​​ពិន័យអ្វី​​​ពី​​​ក្រសួង​​​សាមីុរបស់​​​ពួក​​​គេ ឬក៏​​​ពីនិយោជកក្នុង​​​ស្រុក​​​របស់​​​ពួកគេ​​​នោះ​​​ឡើយ។ លោក នីខូ មិស្ទ័រហាម (Nico Mesterham)​នាយកអង្គការ​​​មេតាហៅ បាន​​​មាន​​​ប្រសា​សន៍​​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​ហេតុការ​ណ៍​​​នេះ​​​ទេ ហើយ​​​លោក​​​ អេដេល​បើក អីុប័រ​ហាដ ​(Adelbert Eberhardt​​​) នាយក​​​ប្រចាំ​​​ប្រទេស​​​របស់​​​អង្គការ GIZ បាន​​​បង្វែរ​​​សំណួរ​​​ទាំងអស់​​​ទៅ​​​ស្ថាន​​​ទូត​​​អាល្លឺម៉ង​់​​​វិញ។ លោកឧត្តម​​​សេនីយ៍ឯក​​​ គៀត ច័ន្ទ​​​ថារិទ្ធ ​អ្នក​​​នាំពាក្យ​​​នគរបាល​​​ជាតិ​​​ និង​​​លោក មុំ​​​​ ស៊ីថា ​ប្រធាន​​​​​​នគរបាល​​​អន្តោរ​​​ប្រវេសន៍​​​រាជធានី​​​ភ្នំពេញបាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​បាន​​​សាក​​​សួរ​​​ជនជាតិ​​អាល្លឺម៉ង់​​​ពីរនាក់​​​ ដែល​​​សង្ស័យ​​​​ថា បាន​​ហែក​​​ប័ណ្ណ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​នោះ​​​​រួចហើយ។ លោក​​​ មុំ ស៊ីថា បាន​​​មាន​​​ប្រសាសន៍​​​ថា  “ យើង​​​បាន​​​សាក​​​សួរ​​​ជន​​​បរទេស​​​ទាំង​​​ពី​​​នាក់​​​នេះ​​​រយៈពេល​​​ប្រហែល​​​២ម៉ោង​​​ ប៉ុន្តែ យើង​​​បាន​​​ដោះ​​​លែង​​​ពួកគេ​​​វិញ ពី​​​ព្រោះ​​​យើង​​​មិន​​​មាន​​​ភ័ស្តុតាង​​​”។ លោកឧត្តមសេនីយ​​​ឯក ​គៀត ច័ន្ទថារិទ្ធ ​ក៏បាន​​​បញ្ជាក់​​​ផង​​​ដែរ​​​ថា យ៉ាងហោច​​​ណាស់​​​នគរបាល​​​បាន​​​សាកសួរ​​​​​​​​​ជន​​​ជាតិ​​​អាល្លឺម៉ង​​់​ម្នាក់​​​ហើយ​​​ថា ប័ណ្ណឃោសនា​​​បោះ​​​ឆ្នោត​​​​​​មាន​​​រូប​​​លោកនាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន ​​​លោក​​​ ជា ​សុីម ប្រធាន​​ព្រឹទ្ធសភា និង​​​លោក ហេង​ សំរិន​ ប្រធាន​​​រដ្ឋ​​​សភា។ លោក ទេព នីថា អគ្គលេខា​​​ធិការ​​​នៃ​​​គណៈ​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា ​លោក​​​​មិន​​​បាន​​​ដឹង​​​អំពី​​​ហេតុ​​​ការណ៍​​​កាលពី​​​ថ្ងៃសៅរ៍​​​នេះ​ទេ ប៉ុន្តែថា ការ​​​ចោទ​​​ប្រកាន់​​​ជន​​​ជាតិ​​​អាល​្លឺ​ម៉ង់​​​ពី​​​បទ​​​ឧក្រិដ្ឋ​​​ នឹង​​​ស្ថិត​​​នៅ​​​លើ​​​ចេតនា ។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ យើងមិន​​​បាន​​​ដឹង​​​ច្បាស់​​​ថា តើពួកគេ​​​មាន​​​ចេតនា​​​ប្រព្រឹត្ត​​​​បទ​​​ឧក្រិដ្ឋនេះ ឬក៏​​​មិន​​​មាន​​​ចេតនា​​​​​​នោះ​​​ទេ។  ប្រសិន​​​បើ​​​មិន​​​មាន​​​ចេតនា​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​នេះ​​​ទេ​​​នោះ យើង​​​គ្រាន់​​​តែ​​​ធ្វើការ​​​ណែនាំ​​​ពួកគេ​​​តែ​​​ប៉ុណ្ណោះ​​​”។ ច្បាប់​​​បោះ​​​ឆ្នោត​​​​​​ចែង​​ថា ប័ណ្ណ​​​ឃោស​នា​​​​​បោះ​​​ឆ្នោត​​​មិន​​​អាច​​​​​​​បំផ្លាញ​​​បាន​​​ទេ​​​ អំឡុង​​​ពេល​​​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​​​​រក​​​សំឡេង​ឆ្នោត​​​​​​មុន​ការ​​​បោះ​​​ឆ្នោត​​​រយៈពេល​​​៣០​ថ្ងៃ៕     ប្រែសម្រួលដោយ ស៊ុំ សុខភុំ

MEDIA FEEDS

Popular

IDEA TALK៖ តើយុវជនខ្មែរនៅខ្វះការយល់ដឹងខាងអ្វីជាចំបង?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ស្តីអំពី៖ តើយុវជនខ្មែរនៅខ្វះការយល់ដឹងខាងអ្វីជាចំបង?