Friday, July 3, 2020

ព័ត៌មាន

អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​​រារាំង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ឆ្លង​កាត់​មហាវិថី​ព្រះ​សុរា​ម្រឹត​

អ្នកគាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​រារាំង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​បើក​បរ​ឆ្លងកាត់​កន្លែង​ជួប​ជុំ​គ្នា​របស់​ខ្លួន​នៅ​សួន​មុខ​វត្ត​បទុម​ ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​បាន​វាយ​យានយន្ត​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​រារាំង​មិន​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​​​​ឆ្លង​កាត់​ឡើយ  ដែល​ជា​ការ​រំលោភ​ច្បាប់​បោះ​ឆ្នោត​​យ៉ាង​ច្បាស់​ក្រឡែត។ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ក្រុម​យុវជន​ដែល​ស្លៀក​ឯកសណ្ឋានរបស់​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ជួ​ប​ជុំ​គ្នា​នៅ​ត្រង់​ចំណុច​ប្រសព្វ​នៃ​មហា​វិថី​ព្រះ​សុធារស និង​មហាវិថី​ព្រះ​សុរាម្រឹត ដោយរារាំង​មិន​ឲ្យ​យាន​យន្ត​ណា​ដែល​មាន​រូប​សញ្ញា​គណបក្ស​ប្រឆាំង​បើក​កាត់​ឡើយ  ជា​ទង្វើ​ដែល​លោក ទេព នីថា អគ្គ​​​​​​លេខាធិការ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) បាន​មាន​​ប្រសាសន៍​កាល​​​ពី​ដើម​ខែ​នេះ​ថា ត្រូវ​បាន​ហាម​ឃាត់​នោះ។ នៅ​ក្នុង​ហេតុ​ការ​ណ៍​មួយ យុវជន​គណ​បក្ស​ប្រជាជន​កម្ពុជា​មួយ​ក្រុម​មាន​គ្នា​ប្រាំមួយ​នាក់​បាន​ឡោម​ព័ទ្ធ​ម៉ូតូ​មួយ​គ្រឿង​ ហើយ​បាន​ទាញ​ដៃ​អ្នក​ជិះ​​ម៉ូតូ​នោះ​ចេញ​ពី​ម៉ូតូ​ ហើយ​បាន​​ទាញ​​បង្វិល​ម៉ូតូ​នោះ​ទាំង​បង្ខំ​ឲ្យ​គាត់​ជិះ​ទៅ​ក្រោយ​វិញ​។ នៅ​ក្នុង​ឧបទ្ទវហេតុ​មួយ​ទៀត​ អ្នក​បើក​​​បរ​រថយន្ត​ទំនើប​មួយ​គ្រឿង​ ដែល​បដិសេធ​មិន​ព្រម​ឈប់​​នៅ​ត្រង់​ចំណុច​ត្រួតពិនិត្យ​ក្រៅ​ផ្លូវ​ការ​នោះ​​ ត្រូវ​បាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ក្រុម​​ដេញ​តាម​បណ្ដោយ​​​​មហាវិថី​ព្រះ​សុរា​ម្រឹត​ ដែល​បាន​វាយ​រថយន្ត​របស់គាត់ពី​ចំហៀង​។​គេ​ឮ​យុវជន​ម្នាក់​ស្រែក​​​​ថា៖ “ នេះ​គឺ​ជា​ផ្លូវ​របស់​យើង។​...

កូន​ប្រុស​មន្ត្រី​សាលា​រាជ​ធានី​​​ភ្នំ​ពេញ​ម្នាក់​បង្ក​គ្រោះ​​ថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​បី​នាក់​ស្លាប់

នគរបាល និង សាច់​ញាតិ​ម្នាក់​របស់​ជន​រង​គ្រោះ​ពីរ​នាក់​បាន​ឲ្យ​ដឹង​ថា​ អ្នក​បើក​បរ​រថ យន្ត​​​មួយ​គ្រឿង ម៉ាក រ៉េង​ រ៉ូវើ​ (Range Rover ) បាន​បង្ក​ឲ្យ​​​មនុស្ស​បី​នាក់​​ស្លាប់​ និង​មនុស្ស​បី​នាក់​ផ្សេង​ទៀត​​​រង​របួស​ធ្ងន់​ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ​នៅ​ពេល​គាត់​បាន​​បាត់​បង់​ការ​គ្រប់​គ្រង​​រថយន្ត​ទំ​នើប​របស់​ខ្លួន​ភ្លាមៗ ​បន្ទាប់​ពី​​ចាក​ចេញ​ពី​ពិធី​ផឹក​ស៊ី​មួយ​កន្លែង​​នៅ​ក្នុង​​ ខណ្ឌ​មាន​​ជ័យ​ ​រាជ​ធានីភ្នំ​ពេញ​ ។ នគរបាល​​បាន​ឲ្យ​​ដឹង​ថា​ ​អ្នក​បើក​បរ​​​​ដែល​​​នគរ​បាល​មិន​​បញ្ចេញ​​ឈ្មោះ​ឲ្យ​​​ដឹង​ ប៉ុន្តែ​​ ត្រូវ​បាន​គេ​ជឿ​ថា​ជា​​កូន​ប្រុស​​របស់​មន្ត្រី​រដ្ឋា​ភិ បាល​ម្នាក់​នៅ​​​រាជ​ធានី​ភ្នំ​ពេញ  ​​ដែល​បាន​ផឹក​ស៊ី​នៅ​មុន​ពេល​​គាត់​បុក​ស្លាប់​​អ្នក​ដំណើរ​មិន​ស្គាល់​​ឈ្មោះ​ម្នាក់​ជា​លើក​ដំបូង​ ​មុន​ពេល​រេ​ចង្កូត​​ទៅ​បុក​​ម៉ូតូ​មួយ​គ្រឿង​ ដែល​​បាន​ធ្វើ​ឲ្យ​​​ស្រ្តី​អាយុ៤២​ឆ្នាំ និង កូន​ស្រី​អាយុ​១៨​ឆ្នាំ​​របស់​គាត់​​​​ស្លាប់​។ លោក ហេង ចាន់​គិរី  ប្រធាន​ការិយា ល័យនគរ​បាល​ចរាចរណ៍​រាជ​ធានី​​បាន​មាន​ប្រសាសន៍​ថា​  ជន​សង្ស័យ​ម្នាក់​​  ដែល​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំ​បូង​រាជ​ធានី​រួច​ហើយ​ ប៉ុន្តែ​ មិន​អាច​និយាយ​ថា​​  តើ​គាត់​​ត្រូវ​បាន​ចោទ​ប្រ​កាន់​ ឬ ចោទ​ប្រ​កាន់​ពី​បទ​អ្វី​នោះ​ទេ​។ លោកបាន​មាន​ប្រ​សាសន៍​បន្ត​ថា “ គាត់​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​​បាន​បណ្តាល​ឲ្យ​មនុស្ស​បី​នាក់​បាន​ស្លាប់​និង​មនុស្ស​បី​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​”។ យោង​តាម​លោក...

​បក្ស​តូច​ៗ​ខិត​ខំ​ទាក់​ទាញ​ចំណាប់​អារ​ម្មណ៍​​​​​​​តាមរយៈ​​​ការ​​​​ដេញ​ដោលមតិ

តំណាង​យុវជន​មក​ពី​គណបក្ស​ន​យោ​បាយ​​​ចំនួន​​​ប្រាំ​មួយ​​​​​​​ក្នុងចំណោម​គណបក្ស​ន​យោ​បាយ​ទាំង​ប្រាំបី​​ ដែល​​​នឹង​​​​ប្រកួត​ប្រ​ជែង​​​​​ក្នុង​​​ការ​​​បោះ​ឆ្នោតនៅ​​​ថ្ងៃ​អាទិត្យ​​​​នេះ​ ​បាន​​​តទល់​​​គ្នា​​​​​​​​​​​​នៅ​​​ក្នុង​​​ព្រឹតិ​​​្តការណ៍​​​ដេញដោល​​​មតិ​​​តំណាង​​​យុវជន​​​​​​ពហុបក្ស​​​​​​​​​ នៅ​​​​ក្នុង​​​​មជ្ឈ​មណ្ឌល​វប្បធម៌​ភ្នំ​ពេញ​​​​​ កាលពីថ្ងៃ​សៅរ៍​ ​​​។ ​វេទិកា​ជជែក​ដេញដោល​​​​​​​​​​​​​ក្រោមការ​​​​រៀប​​​​ចំ​​របស់​​​​​​​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​(IRI) ​​​ដែល​មាន​មូលដ្ឋាន​​​​នៅ​​​ក្រុង​វ៉ាសីុនតោន​ និង​​​​ត្រូវបាន​​​ផ្សព្វផ្សាយ​តាមរយៈ​​​​កញ្ចក់​ទូរទស្សន៍​សីុអិុនសីុ (CNC) កាលពី​យប់​មិញ​​នេះ​​​ ​ផ្ដោត​សំខាន់​​​​​លើ​ប្រធាន​បទ​​​ពាក់ព័ន្ធ​​​នឹង​​​​គុណភាព​នៃ​ការ​អប់​រំ​នៅ​ក្នុង​​​ប្រទេស​កម្ពុជា​ និង​បញ្ហា​យុវជន​​​​​អត់​ការងារ​ធ្វើ​​​​ក្នុង​​​កម្រិត​​​ខ្ពស់​​​។ វេទិកា​នេះ​បាន​ចាប់​ផ្ដើម​​​​​​​​​មិនខុស​​​ពី​​​សព្វ​​​ដង​​​​​​​​​​​​ទេ​​​ ដោយ​​​យុវជន​ ហេង​ ​​​សួរ​​​​ អាយុ​៣៥​ឆ្នាំ​ ជា​​​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​រំឭក​អ្នក​ចូល​រួម​ស្ដាប់​​​​​ ដែល​​​ភាគ​ច្រើន​ស្ថិត​ក្នុង​វ័យ​សិក្សា​នៅ​សាកល​​​វិទ្យាល័យ​ អំពី​តួនាទី​របស់​គណបក្ស​​​​នេះ​​​ក្នុង​ការ​ផ្ដួលរលំ​របប​ខ្មែរ​ក្រហម​​​​កាលពី​៣៤​ឆ្នាំ​មុន​។ លោក​  ហេង​  សួរ  បាន​​​និយាយ​​​ដោយ​​​មាន​​​ការ​​​ទះដៃ​​​អបអរ​​​សាទរ​​​​​​ថា “...

លោក សម រង្ស៊ី ប្រឈម​នឹង​ការ​​រិះ​គន់​ពី​​​ប្រជាជន​​​​​នៅ​ពេល​​​ឃោសនា​​​បោះឆ្នោត​​​​​​តាមខេត្ត

ក្រុង​ព្រះសីហនុ-ការ​ធ្វើ​ដំណើរ​ឃោសនា​​​បោះ​​​ឆ្នោត​​​លឿនៗ​របស់​លោក​  សម  រង្ស៊ី  មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​តាម​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​​នៅ​មុន​ការ​បោះឆ្នោត​​ជាតិ​នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ បាន​ទទួល​ការ​ស្វាគមន៍​តិច​តួច​កាលពី​ម្សិល​មិញ​ ជាមួយ​​អ្នក​គាំទ្រ​ ដែល​មាន​ទឹក​ចិត្ត​រីក​រាយ​យ៉ាង​ហោច​ណាស់​៥.០០០​នាក់​ ដែល​បាន​ជួប​ជុំ​គ្នា​នៅ​តាម​ផ្លូវ​នៅ​​​​មុខ​សួន​​​​ឯករាជ្យ​​​​​​​ក្នុង​ក្រុង​ព្រះសីហនុ កាលពី​ម្សិលមិញ​។ ប៉ុន្តែ​​បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​ដែល​បាន​ចាក​ចេញ​កាលពី​ថ្ងៃសៅរ៍ ពី​ក្រុង​កំពង់​ស្ពឺ ជា​មួយ​អ្នក​គាំទ្រ​គណបក្ស​​ប្រហែល​១.៥០០​នាក់​​ជិះ​រថយន្ត​ និង​ម៉ូតូ​​កាត់​ក្រុង​នានា​ នោះ​​​មាន​តែ​មនុស្ស​ដែល​មក​ជាមួយ​លោក​ប៉ុណ្ណោះ បាន​ស្រែក​អបអរ​សាទរ​។ ប្រជាជន​មូលដ្ឋាន​ដែល​ឈរ​មើល​ ដោយ​​​​ស្ងៀមស្ងាត់​ទាំង​នេះ​ គឺ​ជា​ការ​បង្ហាញ​ពី​ការ​​​ងារ​ជាច្រើន​ដែល​លោក​មិន​បាន​ធ្វើ​នៅ​តាម​តំបន់​ជន​បទ​​ ដែល​មាន​​ប្រជាជន​ខ្មែរភាគ​ច្រើន​​​​រស់​នៅ​​និង​មាន​សំឡេង​ឆ្នោត​​ច្រើន។ ប៉ុន្តែ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​​​​​​​ម្សិលមិញ​ គណបក្ស​ប្រឆាំង​នេះ​យ៉ាង​ហោច​ណាស់​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​​​​ពី​មនុស្ស​ជា​ច្រើន​ ដែល​បាន​ស្វាគមន៍​នៅ​តាម​​​​ផ្លូវ​ពេល​ធ្វើ​ដំណើរ​​​ឃោសនា​កាត់​ភ្លៀង​រលឹម​ ដោយ​លើក​ឡើង​ថា  ការ​អំពាវនាវ​របស់​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​​តែ​អាច​ឮ​ដល់​ក្រៅ​​រាជធានី​ភ្នំពេញ​...

លោក សម រង្ស៊ី ស្នើ​ឲ្យ​ គ.ជ.ប.​អនុញ្ញាត​រូប​គាត់​ឈរ​ឈ្មោះ​បោះ​ឆ្នោត​

លោក សម រង្ស៊ី ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​​​​កាល​ពី​ម្សិល​មិញ ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​ស្នើ​សុំ​ឲ្យ​អនុញ្ញាត​រូប​គាត់​បោះ​ឆ្នោត​ និង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្នុង​ការ​បោះ​​​​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​។ លិខិត​ដែល​ចុះ​កាល​បរិច្ឆេទ​ថៃ្ង​ទី​២១​ ខែ​កក្កដា​ ផ្ញើ​ជូន​លោក​ អឹុម សួស្ដី និង​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក សម រង្ស៊ី នោះ បាន​ស្នើ​សុំ​ឲ្យ​បញ្ចូល​ឈ្មោះ​របស់​គាត់​ក្នុង​បញ្ជី​ និង​​​​​អនុញ្ញាត​ឲ្យរូប​គាត់​ឈរ​ឈ្មោះ​ជា​បេក្ខ​​​ជន​តំណាង​រាស្ត្រ​នៅ​មណ្ឌល​​ខេត្ត​កណ្ដាល។ លិខិត​នោះ​មាន​សេចក្ដី​ថា “ ខ្ញុំ​សូមស្នើឲ្យ​​ ឯកឧត្ដម ពិចារណា​ក្នុង​ការ​បញ្ចូល​ឈ្មោះ​របស់​ខ្ញុំ​ក្នុង​បញ្ជី​​​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​ផ្លូវ​ការ​ និង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាង​រាស្ត្រ​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥​ នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា”។ ​លិខិត​នោះ​ក៏​បាន​ចម្លង​ជូន​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​...

ឧទ្ធម្ភាគចក្រ​យោ​ធា​ថ្មី​​ពីរ​គ្រឿង​ដែល​​​កម្ពុ​ជាទិញ​ពី​​​ប្រទេស​ចិន​ចាប់​ផ្តើមសាក​ល្បង​​ហោះហើរ​

​ក្រសួង​ការពារ​ជាតិ​ នៃប្រទេស​កម្ពុ​ជា​ បាន​​បញ្ជាក់​កា​ល​ពីម្សិលមិញថា ​ខ្លួន​បា​ន​ទទួល​ឧទ្ធម្ភាគចក្រ​យោធា​ប្រភេទ​ Z-9 ចំ​នួ​ន​ពីរ​គ្រឿង​ ពី​ប្រ​ទេ​ស​ចិន​ ហើយ​១០​គ្រឿ​ង​ទៀត​​នឹងត្រូ​វ​បា​ន​បញ្ជូន​មក​ដល់​នៅ​ខែក្រោយ​ ដើម្បី​បំ​ពេញ​កិច្ច​ព្រម​ព្រៀង​ប្រាក់​កម្ចី​ជា​ច្រើន​លា​ន​ដុល្លារ​​ ដែល​ប្រទេ​ស​ទាំងពី​របាន​ចុះ​ហត្ថលេខា​ កាលពីខែ​សី​ហា​ឆ្នាំ​២០​១១​។​ ​លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិបាន​ឲ្យដឹង​កាលពីម្សិល​មិញថា ​ក​ង​យុទ្ធ​ពល​ខេរ​ភូមិន្ទ​ ​បាន​សាក​ល្បង​ហោះ​ហើរ​ឧទ្ធម្ភាគ​​ចក្រ​​ថ្មី​ទាំង​ពីរ​នេះ​ហើយ​។​​​​ ស​កម្ម​ភា​ព​​ហោះ​ហើរ​ត្រូវ​បាន​គេ​ឃើញ​នៅក្នុង​បរិវេណ​​មូល​ដ្ឋាន​ទ័ព្ទអាកាស​ ក្នុង​រា​ជ​ធានីភ្នំ​ពេញ​ កាល​ពី​ព្រឹក​ថ្ងៃសុក្រ​សប្តា​ហ៍​មុន​ នៅមុន​ការ​មក​វិល​​​មក​​ដល់​របស់​​លោ​ក សម រង្ស៊ី​ មេ​ដឹក​នាំ​គណ​បក្ស​ប្រ​ឆាំ​ង​ ប​ន្ទាប់​ពី​លោក​បាន​រស់​នៅ​ក្រៅ​ប្រទេស​ អ​ស់​រយៈ​ពេល​បួនឆ្នាំ​។ ​លោក​បាន​មានប្រសាសន៍​ថា “ ​យើង​ត្រូ​វ​​តែ​សាកល្ប​ង​ហោះ​ហើរ​ឧទ្ធម្ភាគច​ក្រ​​ទាំង​​នេះ​ ទោះបីជា​ពួក​វា​ថ្មីក៏ដោយ​។​យើង​បាន​សាកល្បង​ហោះហើរ​ កាលពី​ថ្ងៃ​​សុក្រ​ ​ដើម្បី​ឲ្យ​ដឹងពី​ដំណើរ​ការ​ម៉ាស៊ីន​របស់​វា ​និង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ​ផ្នែក​បច្ចេក​ទេស​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​ទាំងនេះ​ មិន​មា​ន​បញ្ហា​ ហើយ​ដំណើរ​ការ​ល្អ”។​លោក​បាន​ឲ្យដឹង​បន្ថែម​ទៀតថា ​ឧទ្ធម្ភាគ​ចក្រ​​​ផលិត​នៅ​ប្រទេស​ចិន​ ទាំង​នេះ​ត្រូវ​បាន​បំពាក់​ដោ​យ​បច្ចេក​វិទ្យា ​ដែល​អាច​មើល​ឃើ​ញ​ពេល​យប់​បាន ជា​ហេតុ​នាំ​ឲ្យ​អាកាស​យា​និក​អាច​ធ្វើ​ប្រតិ​បត្តិ​ការ​​នៅពេល​យប់​បាន​។​ ឧទ្ធម្ភាគចក្រ​ប្រភទ​ Z-9 ​អាច​ត្រូ​វ​បាន​ប្រើ​ប្រាស់​ក្នុង​គោល​បំណងជា​ច្រើន​​​ ​និង​ត្រូវ​បាន​ផលិត​ក្រោម​អាជ្ញា​ប័ណ្ណ​ចេញ​ដោយ​​សា​ជីវ​កម្ម​ផលិត​យន្ត​ហោះ​ ហាប៊ីន (Har​bin ​Airc​raft ​Manuf​actur​ing Corp​oratio​n) ​នៅ​ប្រទេស​​ចិន​ ដោយ​យក​ម៉ូដ​តាម​ឧ​ត្ថម្ភ​ភាគ​ចក្រ​ ​ដូហ្វំាង ​(Dau​phin​)​ ​ផលិត​ដោ​យ​ជន​ជាតិ​បារាំង​។ ​យន្ត​ហោះ​ទាំង​នេះ​អា​ច​ត្រូវ​បាន​បំពា​ក់​ដោយ​​គ្រឿង​សព្វា​វុធ​​សម្រាប់​បាញ់​​ប្រហារ​ ក៏​ប៉ុ​ន្តែ ​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ​ បាន​ឲ្យដឹង​ថា ​ខ្លួនចង់​ប្រើប្រា​ស់​ឧទ្ធម្ភាគ​ចក្រ​ទាំងនេះ​ ក្នុ​ង​គោល​បំណ​ង​​​​មនុស្ស​ធម៌​។​ ​លោក​នាយ​ឧត្ត​សេនីយ៍​ ទៀ​ បាញ់​ បា​ន​មាន​ប្រសាសន៍ថា “ ពួក​វា​អាចនឹងត្រូវ​បា​ន​ប្រើ​ប្រាស់​ សម្រាប់​គោល​គោល​បំណ​ង​ជា​ច្រើន​ដូចជា ប្រតិ​បត្តិការ​ជួយ​សង្គ្រោះ ដឹក​សម្ភារ​​ផ្សេង​ៗ​។ល។​”។ ​ ឧទ្ធម្ភាគចក្រ​ថ្មីប្រភេទ​ Z-9 ទាំង​នេះ​ត្រូវ​បាន​ទិញ​ តាម​រយៈ​កិច្ច​ព្រម​​ព្រៀង​​ប្រា​ក់​​កម្ចី​ចំនួន​១៩៥,៥​លានដុល្លារ​ ជាមួយសម​ភា​គី​ចិន​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ ​​នាយករដ្ឋ​មន្ត្រី​...

មេធាវី ឈូក​​​ បណ្ឌិត​​​ ប្តឹង​​​ឧទ្ធរណ៍​​​​​​សាលក្រម​​​ផ្តន្ទាទោស​​​កូន​​​ក្តី​​​របស់​​​ខ្លួន​​​

​​​លោក ឈូក​  បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ ដែល​កំពុង​រត់​គេច​ខ្លួន​​ បាន​សុំ​ឲ្យ​មេធាវី​របស់​គាត់​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សាលក្រម​ផ្ដន្ទា​ទោស​រូប​លោក​កាល​ពី​ពេល​ថ្មី​ៗ​ ពី​បទ​បាញ់​​​​ប្រហារ​កម្មការិនី​បី​នាក់​​អំឡុង​​ការ​​តវ៉ា​​មួយ​កាល​ពី​ឆ្នាំ​មុន។​ លោក ឈូក​ បណ្ឌិត​ នៅ​​មិន​​ទាន់​​ចាប់​ខ្លួន​​បាន​នៅ​ឡើយ​ទេ​​ ចាប់​តាំង​ពី​ត្រូវ​​តុលាការ​​​ផ្តន្ទាទោស​​កំបាំង​មុខ​ កាលពី​ខែ​មុន​ ពី​បទ​​បង្ក​របួស​ស្នាម​​ពេល​គាត់​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​កម្មករ​កម្មការិនី​ ដែល​កំពុង​តវ៉ា​ នៅ​ក្រុង​បាវិត កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១១​ ​បណ្តាល​ឲ្យ​កម្មការិនី​បី​នាក់​រង​របួស​។ តុលាការ​បាន​ផ្ដន្ទាទោស​​​​​ឲ្យ​ជាប់​​​ពន្ធនា​​​​​​គារ​​​​រយៈ​ពេល​១៨​ខែ​។ ហើយ​បើ​ទោះ​បី​ជា​តុលាការ​បាន​ចេញ​សេចក្តី​បង្គាប់​ឲ្យ​​មាន​ការ​ចាប់​ខ្លួន​គាត់​​ជា​​បន្ទាន់​​ក៏​ដោយ​ ក៏​​គាត់​នៅ​តែ​​មាន​សេរីភាព​ដដែល​ ហើយ​​នគរបាល​ខេត្ត​ និង​មន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​អះអាង​ថា ខ្លួន​មិន​ដឹង​ពី​​កន្លែង​​លាក់​ខ្លួន​របស់​គាត់​​ទេ​។ លោក​...

នគរបាល​ចាប់​ខ្លួន​ជន​ជាតិ​ចិន​បី​នាក់​ អំឡុង​ពេល​ចុះ​ចាប់​គ្រឿងញៀន​ក្នុង​រាជ​ធានី​ភ្នំពេញ

នគរបាល​ប្រឆាំង​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​ថា ជន​ជាតិ​ចិន​បី​នាក់​ដែល​រក​ឃើញ​ថា មាន​គ្រឿង​ញៀន​មេ​តំ​ហ្វេ​តា​មីន​ជិត​៩០០​ក្រាម​នោះ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​សង្ស័យ​ថា​ កំពុង​រត់​ពន្ធ​​គ្រឿង​ញៀន​។ លោក អិុន​ សុង អនុប្រធាន​អង្គភាព​​ប្រឆាំង​ គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា “ ក្រុម​នេះ​កំពុង​រត់​ពន្ធ​គ្រឿង​ញៀន​មេតំហ្វេតាមីន​ពី​ប្រទេស​ឡាវ​ចូល​មក​ក្នុង​រាជធានី​ភ្នំពេញ​ជិត​មួយ​ឆ្នាំ​ហើយ រហូត​មក​ទល់​ពេល​នេះ”។ ជន​សង្ស័យ​ទាំង​នេះ​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​សំណាក់​មួយ​ក្នុង​សង្កាត់​អូឡាំពិក​ ខណ្ឌ​ចំការមន​។ នគរបាល​បាន​រក​ឃើញ​គ្រឿង​ញៀន​មេតំហ្វេតាមីន​ពីរ​កញ្ចប់​ប្លាស្ទីក​ធំៗ​មាន​​ទម្ងន់​​​ប្រហែល​៦៨០​ក្រាម​នៅ​ពេល​​ចាប់​ខ្លួន ប៉ុន្តែ ការ​រុក​រក​នៅ​ក្នុង​បន្ទប់​បន្ត​ទៀត​បាន​នាំ​ឲ្យ​នគរ​បាល​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​នេះ​ចំនួន​២០០​ក្រាម​បន្ថែម​ទៀត​។ លោក អុិន សុង ដែល​បដិសេធ​មិន​បញ្ជាក់​អត្ត​សញ្ញាណ​ជន​សង្ស័យ​ពីរ​នាក់​ផ្សេង​ទៀត​នោះ​​បាន​មាន​ប្រសាសន៍​ថា “ ចេង វិនជុង ដែល​សង្ស័យ​ថា​ ជា​មេខ្លោង​នោះ​ មាន​អាយុ​៣៥​ឆ្នាំ ហើយ​មាន​សញ្ជាតិ​ពីរ​គឺ​ ចិន​ដី​គោក​ផង និង​ចិន​តៃវ៉ាន់​ផង”។...

​ជន​ជាតិ​អាមេរិក​​ម្នាក់​ដែល​​​អាជ្ញាធរ​ស្វែង​រក​​​ត្រូវ​បាន​​ចាប់​​​ខ្លួន​នៅ​ខេត្ត​ព្រះ​សីហនុ​

នគរបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​សៅរ៍​បុរស​​ជន​ជាតិ​​អាមេរិក​អាយុ​៦៦ឆ្នាំ​ម្នាក់​ត្រូវ​បាន​​នគរ​បាល​ចាប់​ខ្លួន​នៅ​ខេត្ត​ព្រះ​សីហនុ​ហើយ​ប្រឈម​នឹង​ការ​​បញ្ចូន​ទៅ​កាន់​សហ​រដ្ឋ​អាមេ​​​រិក​វិញ ដែល​នៅ​ទី​នោះ​ជន​នេះ​ត្រូវ​បាន​នគរ​​​បាល​តាម​រក​ចាប់​ខ្លួន​​បំផុត​​​ពាក់​ព័ន្ធ​នឹង​​បទល្មើស​​រួម​ភេទ​ជាមួយ​កុមារ​ ដែល​ប្រព្រឹត្ត​នៅ​ក្នុង​រដ្ឋ​កាលីហ្វរញ៉ា។ លោក  តាក់  វណ្ណថា  ស្នង​ការ​នគរបាល​ខេត្ត​ព្រះ​សីហនុ បាន​មាន​ប្រសាសន៍​ថា ឈ្មោះ​ ចន រ៉ូឡែនស្តាល់ (John Roland Stahl) ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​ព្រះ​សីហនុ  បន្ទាប់​ពី​មាន​សំណើ​មួយ​តាម​រយៈ​​ស្ថានទូត​សហរដ្ឋ​អាមេ​​​រិក​ប្រចាំ​រាជធានី​ភ្នំពេញ។ លោក  វណ្ណថា  មាន​ប្រសាសន៍​បន្ត​ថា “គាត់​​​​ត្រូវ​បាន​បញ្ជូន​ទៅកាន់​នាយក​ដ្ឋាន​នគរបាល​អន្តោ​ប្រវេសន៍​​​រួច​ហើយ​ កាលពី​ថ្ងៃសៅរ៍​”។ នៅ​លើ​គេហទំព័រ​របស់​ការិយាល័យ​នគរ​​​បាល​ក្នុង​ទីក្រុង​ ម៉េនដូស៊ីណូ​(Mendocino) រដ្ឋ​កាលីហ្វរ​ញ៉ា (California)​...

លោក ហ៊ុន ម៉ា​នី ​​អំពា​វ​នា​វ​​​​ឲ្យ​​​​យុវជន​គណ​បក្ស​ប្រជាជន​កម្ពុជា​រួ​ម​គ្នា​ប្រឆាំ​ង​នឹង​កា​រ​​ផ្លាស់​ប្តូរ

ថ្លែង​ទៅកាន់​​​​​​​​អ្នក​​​គាំ​ទ្រ​​​​​ជា​​​យុវ​ជន​​​ជា​ង​១០.០០០នាក់​​​កា​ល​​ពី​ម្សិល​មិញ លោក ហ៊ុ​ន ម៉ា​នី ​​​​​ដែល​​ត្រូវ​​​ជា​កូ​ន​ប្រុស​​​​របស់​លោក​​​ ហ៊ុន សែន ​បា​ន​អំពាវ​នា​វ​​​​ដល់​​អ្នក​​​​ចូ​ល​​រួ​ម​​ស្តាប់​​​​​ទាំង​អស់​​​ឲ្យ​​រួ​ប​រួ​ម​គ្នា​​ប្រ​ឆាំ​ង​​នឹ​ងកា​រ​​​​អំ​​ពា​វ​នា​វ​​ឲ្យ​មា​ន​កា​រ​​ផ្លាស់​ប្តូរ​​រដ្ឋា​​ភិ​​​បា​ល​ ដោយ​​​​បាន​​​ព្រមា​ន​​ថា ​​បរាជ័យ​​​របស់​គ​ណ​​បក្ស​​​កាន់​​​អំ​ណា​ច​ក្នុ​ង​កា​រ​​បោះ​ឆ្នោ​ត​​ជ្រើស​តាំ​ង​តំ​ណាង​រាស្ត្រ​​​នៅ​ថ្ងៃ​​​អា​ទិត្យ​នេះ នឹ​ង​បណ្តាល​ឲ្យ​​​មា​ន​​​អស្ថិរភាព និង​​ចលាចល​។ ​​ជា​​​ការ​​​បន្ទរ​​តា​ម​​សុន្ទរកថា​​​​​ដែល​​​ធ្វើ​​ឡើ​ង​ដោ​យ​​ឪពុក​​របស់​ខ្លួន​​​​ក្នុ​ង​រយៈពេល​​​ប៉ុន្មា​ន​​ខែ​​​​មុន​កា​រ​​​បោ​ះ​ឆ្នោ​ត​​​ លោក ម៉ានី បា​ន​ធ្វើការព្រ​មា​ន​តាម​​​រយៈ​​​សុន្ទរកថា​​​សង្ខេប​​​​និង​​​ត្រៀម​​​ទុក​​​ជាមុន​​​របស់​​​ខ្លួន​​​ អំពី​កា​រ​​​​​រលាយ​​​សាបសូន្យ​​​នូវ​​​​​សណ្តាប់​ធ្នាប់​សង្គម​​បច្ចុប្បន្ន ប្រ​សិ​ន​បើ​គ​ណ​​បក្ស​​ប្រជា​​ជន​កម្ពុជា​​ បាត់​បង់​​អំណាច​។ ​លោក​បា​ន​​ថ្លែ​ង​ថា “ ជួ​ស​មុខឲ្យ​​យុវ​​ជ​នគ​ណ​បក្ស​​ប្រជាជន​​កម្ពុជា​ យើ​ង​​​​ចាំបាច់​​​ត្រូវ​​រក្សា​​​​ជ​ំ​ហរ​​នយោបា​យ​​ច្បាស់លាស់​​​​​ដើម្បី​​​រួបរួ​មគ្នា​​កា​រ​​ពា​រ​​សមិទ្ធិផល​​របស់​គ​ណ​​បក្ស​​ប្រជា​ជន​កម្ពុជា​...។ ជា​ពិ​សេស យើងត្រូ​វ​កា​រ​​​​ពារ​ដើម​​ឈើ​សន្តិភាព​ ​ដែល​​បាន​​​ផ្តល់​​​​​ផ្លែ​ផ្កា​​​​​ច្រើន​​​​បំ​ផុត​សម្រាប់​យើង​ទាំង​អស់​គ្នា​​”​។ ​លោក​ ម៉ា​នី ​ព្រមាន​ថា “ ប្រសិន​បើ​យើង​​ធ្វេស​ប្រហែស​​​និង​ខ្វះ​កា​រ​​ពិ​ចារណា ​​​​ហើយ​​​គ្មាន​​​ឆន្ទៈ​នយោបា​យ​រឹង​មាំដើម្បី​កា​រ​​​​​​ពា​រ​ភាព​រុង​រឿង​​​នេះ​​​ទេ​​​នោះ​​​ ​វា​​​អាច​​​​បាត់បង់​​​ភ្លាមៗ​​​​ ដោយ​​​ប្រទេ​ស​​​​យើង​ទាំ​ង​មូល​​នឹ​ងធ្លាក់​​ក្នុង​អស្ថិរ​ភាព​ ហើយ​​សង្គមនឹ​ង​​​ជួបភាព​​​​​ចលា​ចល​”។ លោក ម៉ានី ​​អា​យុ​​៣០​ឆ្នាំ​​​​​​​​​ ​​​​ជា​កូ​ន​ពៅ​​​​​គេ​​​ក្នុ​ង​​ចំ​ណោម​កូ​ន​ប្រុស​​​ទាំង​​​​​បី​​នាក់​​របស់​លោក ​ហ៊ុន សែន ​គឺ​​ជា​ប្រ​ធា​ន​​សហ​ភាពសហ​ព័​ន្ធ​​យុវ​​ជ​ន​កម្ពុជា​​​​​របស់​​​​គ​ណ​បក្ស​កំពុង​​​កាន់​​​អំណាច​​​​​​​នេះ​​​ និង​ជា​​បេក្ខជន​តំណាង​រាស្ត្រ​​​​លើកដំបូង​​​​​​ប្រចំា​​​មណ្ឌល​​​​​កំ​ពង់ស្ពឺ​។ ជា​កា​រ​​​អ​នុវត្ត​តា​ម​​​ទម្លាប់​​​​​​របស់​ខ្លួ​ន​មុ​ន​កា​រ​​បោះឆ្នោត​​​ជាតិ ​លោក ហ៊ុន សែ​ន ​​​កំពុង​​​​រក្សា​ភាព​​​ស្ងាត់​ស្ងៀម​​រយៈពេល​​​មួ​យ​ខែ​​​​មុន​កា​រ​​​បោះឆ្នោត​​​នៅ​​​​​ថ្ងៃ​​​ទី​២៨​ខែ​​កក្កដា ដែល​​មាន​​​ការ​​​រំ​​ពឹង​​​​ជា​ទូ​​ទៅ​ថា​​​​ គ​ណ​​បក្សកំ​ពុ​ង​កា​ន់​​អំណា​ច​​របស់​លោក​​នឹង​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​ហើយ​​​​​​បន្ត​​​គ្រ​ប់​គ្រ​ង​​ប្រទេ​ស​​​​អា​​​ណត្តិ​​​ទី​​បួ​ន​​​ទៀត​​​។ ​ទំនង​​​ជា​​​ការ​​​ឆ្លើយតប​​​ចំ​ពោះ​ក្រុម​​​អ្នក​​​គាំទ្រ​​​ជា​​​យុវ​​ជ​ន​​​របស់​​​​​គ​ណ​បក្ស​​សង្គ្រោះ​​ជាតិ​​​​រា​ប់ពាន់​នាក់​ដែល​​​បា​ននាំគ្នា​​​​​​​ធ្វើការ​​​ដង្ហែ​​​​ក្បួន​​​​តាមដង​​​​ផ្លូ​វក្នុ​ង​​​រាជ​ធា​នី​​​​​ដោយ​​​អំពា​វ​​​នាវ​​​​​ឲ្យ​មា​ន​ការ​​ផ្លាស់​ប្តូ​រក្នុង​​​រយៈពេល​​​​បី​សប្តាហ៍​​​ចុ​ង​ក្រោ​យ​​នេះ ​​លោក​ ម៉ា​នី​​​ បា​ន​ប្រាប់​យុវ​ជន​​​ដែល​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​​កុំ​ឲ្យ​​​ទោរ​​ទន់​តាម​​​​​​​​ការ​​​អំពាវនាវ​​​នេះ​​​។ លោ​ក​​បា​ន​ថ្លែង​​​ថា “ មា​ន​ការ​​​បង្ក​​​បរិយា​កាស​​មួ​យពី​​​សំណាក់​​​​​គ​ណ​បក្ស​​នយោ​បា​យ​ខ្លះ​​​ដែល​ព្យា​យា​មព្រងើយ​​​​​​កន្តើយ​​​​នឹ​ង​សមិទ្ធិផល​​​​ ហើយ​បា​ន​ធ្វើ​យុទ្ធ​នា​កា​រ​​វាយ​ប្រហារ​​គ​ណ​​បក្ស​​ប្រជា​ជន​កម្ពុជា​​​​​ដោ​យ​ប្រើ​​​ពាក្យ​​​សម្ដី​និង​​​​​ពាក្យ​​​ស្លោក​​​នយោបាយ​​​​អយុត្តិធម៌​​​និង​​​​គ្មាន​​​ការ​​​​ទទួល​ខុស​ត្រូ​វ​”។ លោក ម៉ានី បា​ន​បន្ត​​​​ថា គ​ណ​បក្ស​ប្រជា​ជន​កម្ពុជា​​ត្រូ​វតែ​​​​បន្ត​​​ធ្វើ​​​​យុទ្ធ​នា​​​កា​រ​​​របស់​ខ្លួន​​​ដោយ​​​ភាព​​​ថ្លៃថ្នូរ​​​​។ លោក​បា​នថ្លែង​​​ថា “ យើង​ត្រូ​វ​តែ​ប្រើ​វិធី​ធ្វើ​​​យុទ្ធ​នា​កា​រ​​ប្រកប​​​ដោ​យ​​វិជ្ជា​​​​ជី​វៈត្រូវ​បន្ត​​​​រក្សា​ភាព​ស្លូត​​បូត​​សុភាព​​​រា​ប​សារ ថ្លៃ​ថ្នូរ ឈ្លាសវៃ និង​ក្លាហា​ន ​ក្នុង​កា​រ​​បញ្ចុះ​បញ្ចូល​សាធារ​​​ណ​ជ​ន​​​និង​មនុស្ស​​​គ្រប់​​​​ជ​ំ​នាន់​​​​​​ឲ្យ​​​កាន់​​តែ​​​មាន​​​ការ​​​ជឿ​ជាក់​​លើ​​គ​ណ​បក្ស​ប្រជា​​ជន​កម្ពុជា​ និង​បោះ​ឆ្នោតឲ្យ​គ​ណ​បក្ស​​ប្រជា​​​ជន​កម្ពុជា​...

MEDIA FEEDS

Popular

video

IDEA TALK៖ តើវិមាន ៧មករា ជាគ្រោះ ឬមួយជាលាភ​សំរាប់​គណបក្ស​ប្រជាជនកម្ពុជា?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្តីអំពី៖តើវិមាន ៧មករា ជាគ្រោះ ឬមួយជាលាភសំរាប់គណបក្សប្រជាជនកម្ពុជា?