Saturday, July 4, 2020

ព័ត៌មាន

​​​រដ្ឋាភិបាល​​​​​​ប្រហែល​​​ជា​ខ្វល់​​​ពី​​​ជំនួយ​​​អាមេរិក​​​​​​ជាងការ​អះអាង​របស់​ខ្លួន​

នៅពេល​​​សមាជិក​​​សភា​​​អាមេរិក​​​មួយ​​​ចំនួន​​​តូច​​​បាន​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​ក្នុង​​​រដ្ឋធានីវ៉ាស៊ីនតោន​​​ កាលពីថ្ងៃអង្គារ​​​​​​ ដើម្បី​​​ពិភាក្សា​​​អំពី​​​ការ​​​កាត់​​​ផ្ដាច់​​​ជំនួយ​​​របស់​​​អាមេរិក​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅក្នុង​​​ខែ​​​នេះ​​​ ប្រសិន​​​បើ​​​វា​​​ត្រូវ​​​បាន​​​បញ្ជាក់​​​ថា មិន​​​អាច​​​​​​ “ ទុក​​​​​​ចិត្ត​​​បាន​​​” និង​​​គ្មាន “ ​​​លក្ខណៈ​​​​​​ប្រកួត​​​ប្រជែង​​​” នោះ​​​ ពួកគេ​​​​​​ធ្វើ​​​ត្រូវ​​​ហើយ​​​ដែល​​​បាន​ថ្លឹង​ថ្លែង​ថា  ការ​​​កាត់​​​ផ្ដាច់​​​ជំនួយនេះ​​​​​មាន​ប្រយោជន៍​ឬអត់​នោះ​​​។ ក្នុង​​​ចំណោម​​​ជំនួយ​​​ជាង​​​១ពាន់​​​លាន​​​ដុល្លារ​​​ ដែល​​​សហ​​​គមន៍​​​អន្តរជាតិ​​​បាន​​​ផ្ដល់​​​ឲ្យ​​​ប្រទេស​​​​​​​​​​​​កម្ពុជា​​​ជា​​​រៀង​​​រាល់​​​ឆ្នាំ​​​ ជំនួយ​​​របស់​​​អាមេរិក​​​មាន​​​មិន​​​ដល​់​​​៨០​​​លាន​​​ដុល្លារ​​​ផង​​​ទេ ក្នុង​​​​​​នោះ​​​​​​សមាជិក​​​សភា​​​អាមេរិក​​​គិត​​​ថានឹង​​​កាត់​​​ត្រឹម​​​​​តែ​​​មួយ​​​ចំណែក​​​តូច​ដែល​​​ត្រូវ​​​បាន​​​ទៅ​​​លើ​​​ រដ្ឋា​​​ភិបាល​​​ និងយោធាកម្ពុជា​​​​ដោយ​​​ផ្ទាល់​​​តែ​​​ប៉ុណ្ណោះ​​​។ របាយការណ៍​​​របស់​​ទីភ្នាក់​​​ងារ​​​ស្រាវ​​​ជ្រាវ​​​សភា​​​ (Congressional Research Service) ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាលពី​​​ខែ​​​មុន​​​នេះ បាន​​​ឲ្យ​​​ដឹង​​​​​​ថា មាន​ការ​​​យល់​​​ស្រប​​​គ្នា​​​​​កាន់​​​តែ​​​ខ្លាំង​ឡើង​​​​​​ថា រដ្ឋាភិបាល​​​ក្រុង​​​វ៉ាស៊ីនតោន​​​ នឹងជួប​​​ការ​​​លំបាក​​​កាន់​​​តែ​​​ខ្លាំង​​​​​​ក្នុងការផ្ដល់​​​​​​ប្រាក់​​​ជំនួយ​​​ដើម្បី​​​ពង្រឹង​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ស្រប​​​ពេល​​​មានការ​​​ផ្ដល់​​​ជំនួយ​​​ និង​​​ប្រាក់​​​កម្ចី​​​យ៉ាង​​​ងាយ​​​ស្រួល​​​ពី​​​រដ្ឋា ភិបាល​​​ក្រុង​​​ប៉េកាំង​​​។​​​ ក្រុម​​​អ្នក​​​វិភាគ​​​និយាយ​​​ថា...

ការ​រឹត​បន្តឹង​ព័ត៌មាន​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យប្រជាពលរដ្ឋ​អ្នក​បោះ​ឆ្នោត​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​​

អ្នក​​យក​ព័ត៌មាន​​ ដែល​ស្វែង​រក​ស្ថិតិ​ពី​​ក្រសួង​និង​ស្ថាប័ន​​នានា​របស់​រដ្ឋាភិបាល​​​កម្ពុជា​​​​​​ ជា​រឿយៗ​ត្រូវ​បាន​គេ​បដិសេធ​​​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​នៅ​ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​កាន់​តែ​ខិត​ជិត​មក​ដល់​នោះ បញ្ហា​នេះ​ទំនង​​កាន់​តែ​ពិបាក​ឡើង​ថែម​ទៀត​។ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ផ្តល់​តួលេខ​នៃ​​​ទិន្នន័យ​លើ​គម្រោង​វិនិយោគ​​ដែល​បាន​អនុម័ត​រួច​ហើយ​ជា​រៀង​រាល់​ខែ​ដល់​​អ្នក​យក​ព័ត៌មាន ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​​ទិន្នន័យ​ទាំង​នោះ​បាន​គូស​បញ្ជាក់​ពី​គម្រោង​ទាំង​អស់​ដែល​បាន​​ចុះ​ហត្ថ​លេខា​ ​ហើយ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ជាង​២​លាន​​ដុល្លារ​​។ ប៉ុន្តែ​​ នៅ​ខែ​​ឧ​សភា ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ មិន​បាន​ផ្តល់​តួលេខ​​សម្រាប់​​ខែ​ណា​មួយ​​ ចាប់​ពី​ខែ​វិច្ឆកា​មក​ ដោយ​លើក​ឡើង​ថា តាម​​ច្បាប់​ថ្មី​​គឺ​តម្រូវ​ឲ្យ​មាន​​​ការ​អនុ​ញ្ញាត​ពី​​លោក សុខ ចិន្តា រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជា​មុន​សិន។ លោក សុខ ចិន្តា បានធ្វើ​ព្រងើយ​កន្តើយ​ចំ​ពោះ​សំណើ​សុំ​ការ​អនុញ្ញាត​របស់​អ្នក​​យក​ព័ត៌មាន​ ហើយ កាល​ពី​ម្សិល​មិញ...

កុមារ​​​ពីរ​​​នាក់ស្លាប់​ ដោយសារ​​​លង់​​​ទឹក​​​ស្រះនៅ​ក្នុង​​​ក្រុង​​​​​កំពង់ឆ្នាំង

កុមារ​​​ពីរនាក់​​ បាន​​​លង់​​​ទឹក​​​ស្លាប់​​​កាល​​​ពី​​​ម្សិល​​​​មិញ​​​ នៅ​​​ក្នុង​​​ស្រះ​​​មួយ​​​ដែល​​​មាន​​​ទឹក​​ពេញ នៅ​​​ក្បែរ​​​ឡឥដ្ឋ​​​នៅសង្កាត់​​​ខ្សាមក្នុង​​​ក្រុង​​​កំពង់​​​ឆ្នាំង​​​។ មន្ត្រីបាន​​​ឲ្យ​​​ដឹងថា​ កុមារ​​​ឈ្មោះ ​បាត ​នេនអាយុ​​​១០ឆ្នាំ និង បាត និន អាយុ​​​៦​​ឆ្នាំ ​ជា​កូន​​ប្រុស​​​របស់​​​កម្មករ​​​ឡឥដ្ឋ​​​ បាន​​​ទៅ​​​ហែល​​​ទឹក​​​ក្នុង​​​ស្រះ​​​ជីក​​​មួយ​​​ អំឡុង ពេល​​​​​​ឪពុក​​​ម្ដាយ​​​របស់​​​​ពួក​​​គេ​​​ជាប់រវល់​​​ធ្វើ​​​ការ​​​ងារ។ លោក អ៊ំុ ស្រុន នាយ​​​ប៉ុស្ដិ៍នគរ​​​បាល​​​សង្កាត់​​​​ខ្សាម បាន​​​មាន​​​​​​ប្រសាស​​​ន៍​​​ថា ក្មេង​​​ប្រុស​​​ទាំង​​​ពីរ​​​​​​​​​​​​នាក់នេះ​​​ បាន​​​ដើរ​​​តែឯង​​​នៅ​​​ពេល​​​ថ្ងៃ​​​ត្រង់ ហើយ​​​ឪពុក​​​ម្ដាយ​​​របស់​​​​​​កុមារ​​​ទាំង​​​ពីរ​​​នាក់​​​នេះមិន​​​បាន​​​ឃើញ​​​កូនប្រុស​​​របស់​គាត់ បន្ទាប់​​​ពី​​​ពួក​​​គាត់ បាន​​​ត្រឡប់​​​មក​​​ផ្ទះ​​​​​​វិញ​​​នៅ​​​ម៉ោង ​​​៤​​​ល្ងាច។ ​​​ លោកមាន​​​ប្រសាស​​​ន៍​​​ថា “ បន្ទាប់​​​​​​​មក​​​ឪពុក​​​ម្ដាយ​​​របស់​​​កុមារ​​​ទាំង​​​ពីរ​​​នាក់​​​នេះ បាន​​​ប្រទះ​​​ឃើញ​​​សម្លៀក​​​បំពាក់​​​របស់​​​កូន​​​ប្រុស​​​គាត់​​​ទាំង​​​ពីរ​​​នាក់​​​នៅ​​​មាត់​​​ស្រះ” ។ លោក អ៊ំុ ស្រុន បា​ន​មា​ន​ប្រ​សាសន៍បន្ថែម​​​ទៀតថា សាកសព​​​របស់​​​​កុមារ​​​ទាំង​​​ពីរ​​​នាក់​​នេះ ​បន្ទាប់មកត្រូវបាន​ស្រង់​​ចេញ​​​ពី​​​​​​​ស្រះ​​​​ជម្រៅ២ម៉ែត្រ។ លោក ហុង​​​ ហឿន ថៅកែឡឥដ្ឋ បាន​​​បញ្ជាក់​​​ថា ឪពុក​​​ម្ដាយ​​​របស់កុមាររង​​​គ្រោះ​​​ទាំង​​​ពីរ​​​នាក់នេះ គឺ​​​ជា​​​កម្មករ​​​នៅ​​​ឡឥដ្ឋ​​​របស់​​​គាត់ និង​​​បាន​​​និយាយ​​​ថា គាត់បាន​​​ផ្ដល់​​​ប្រាក់​មួយ​​​លាន​​​រៀល​​​ជួយ​​​ឧបត្ថម្ភ​​​​​​ដល់​​​បុណ្យ​​​សព​​​របស់​​​កុមារ​​​ទាំង​​​ពី​​​រ​​​នាក់​​​នេះ ។ ជារៀង​​​រាល់​​​ឆ្នាំ​​​អំឡុង​​​ពេល​​​រដូវ​​​ភ្លៀងមាន​​​មនុស្ស​​​លង់​​​ទឹក​​​ស្រះ និង​​​ទន្លេ​​​នៅ​​​ប្រទេស​​​កម្ពុជា ហើយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន អង្គការ​​​យូនី​សេ​ហ្វ ​បាន​​​ចេញ​​​របាយការណ៍មួយ ដែល​​​លើក​​​ឡើង​​​ថា ការ​​​លង់​​​ទឹក​​​បាន​​​ក្លាយ​​​ជា​​​ដើម​​ហេតុ​​​​​​នៃ​​​ការ​​​ស្លាប់របស់​​​កុមារ ដែល​​​មាន​​​អាយុ​​ចន្លោះ​​​ពី​​១​​​ឆ្នាំ ​​​និង​​​៤​​​ឆ្នាំ ៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

ចោរ​បាញ់​ប្លន់​យក​ម៉ូតូ​ស្គូប​ពី បណ្ដាល​​​ឲ្យ​បុរស​ម្នាក់​រង​របួស​

បុរស​ម្នាក់​ត្រូវ​ក្រុមចោរ​បាញ់​ឲ្យ​រង​របួស​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ​រាជ​ធានី​ភ្នំពេញ​នៅ​ពេល​ដែល​​បុរស​រូប​នេះ​បាន​ត​ដៃ​ជាមួយ​ក្រុម​ចោរ​ដែល​បាន​​ព្យាយាម​ប្លន់​ម៉ូតូ​របស់​គាត់​ម៉ាកស្គុប​ពី​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃពុធ។ យោង​តាម​លោក ម៉ៅ​ សារឿន នាយ​ប៉ុស្តិ៍​​សង្កាត់​បាន​មាន​ប្រសា​សន៍​ថា​ សុខ រដ្ឋា អាយុ​២០ឆ្នាំ​កំពុង​ជិះ​ម៉ូតូ​ឌុប​មិត្ត​ស្រី​របស់​ខ្លួន​មក​ផ្ទះ ស្រាប់​តែ​បុរស​បី​នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿង​បាន​ជិះ​តាម​អ្នក​ទាំង​ពីរ​។ បន្ទាប់ពី​ឈ្មោះ រដ្ឋា បាន​មកដល់​ខាង​ក្រៅ​​ផ្ទះ​របស់​មិត្ត​ស្រី​ខ្លួន ជន​សង្ស័យ​​ម្នាក់​បាន​ចុះ​ពី​លើ​ម៉ូតូ ហើយ​បាន​ដក​កាំភ្លើង​ភ្ជង់​ជន​រង​គ្រោះ ដោយ​គំរាម​ឲ្យ​ឈ្មោះ រដ្ឋា​ ​នេះ​ប្រគល់​ម៉ូតូ​ឲ្យ​ខ្លួន។ កញ្ញា មិន សុធារ៉ា អាយុ១៩ឆ្នាំ ត្រូវ​ជា​មិត្ត​​ស្រីរបស់​ រដ្ឋា ប្រាប់​នគរបាល​ថា ពេល​​ដែល​មិត្ត​ប្រុស​របស់​នាង​មិនព្រម​ប្រគល់​ម៉ូតូ​ឲ្យ​​​ ជន​​​នោះ​​​បាន​បាញ់​គាត់​ចំ​ជើង​​ខាងឆ្វេង ហើយ​ប្លន់​យក​ម៉ូ​តូ​បាន​ដោយ​សុវត្ថិភាព។ លោក សារឿន បាន​មាន​ប្រសា​សន៍​ថា “នគរបាល​កំពុង​ធ្វើការ​ស៊ើប​អង្កេត​នៅ​ឡើយ។ ជន​រងគ្រោះ​បាន​ប្រាប់​នគរ​បាល​ថា ខ្លួន​និង​មិត្ត​ស្រីរបស់​ខ្លួន​មើល​មុខ​ជន​សង្ស័យ​មិន​ច្បាស់​ទេ​មុន​ពេល​ពួកគេ​ជិះ​ម៉ូតូ​​របស់​ខ្លួន​ចេញ​ទៅ​បាត់​នោះ”។...

គណបក្ស​កាន់​អំណាច​នៅ​តែទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ពី​សហ​គមន៍​បង​ប្អូន​ខ្មែរ​អ៊ីស្លាម

ដំបូល​ក្បឿង​ចម្រុះ​ពណ៌​នៃ​ព្រះ​វិហារ​អ៊ីស្លាម​នៅ​គីឡូម៉ែត្រ​លេខ​៨​ក្នុង​ខណ្ឌ​ឫស្សី​​កែវ រាជធានី​ភ្នំពេញ​ ដែល​​ចាំង​ពន្លឺផ្លេកៗ​ ពេល​ព្រះ​អាទិត្យ​ជិត​លិច​ ខណៈ​ពេល​ដែល​សហគមន៍​ខ្មែរ​អីុស្លាម​ធំៗ​​បំផុត​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជួប​ជុំ​គ្នា​កាលពីថ្ងៃ​ពុធដើម្បី​ប្រារព្ធ​ពិធី​ចាប់​ផ្តើម​ថ្ងៃ​ដំបូង​នៃបុណ្យ​តម​អាហាររា៉ម៉ាដន ដ៏តឹង​រឹង​រយៈពេល​មួយ​ខែ។ ឆ្នាំ​នេះ​ ការតម​អាហារ​តាំង​ពីពេល​​​ព្រះ​អាទិត្យ​រះ​​ទល់​នឹង​ពេល​ព្រះ​អាទិត្យ​លិច​របស់​បង​ប្អូន​ខ្មែរ​អ៊ីស្លាម​ប្រមាណ​៣៥០.០០០​នាក់ក្នុង​ប្រទេស​កម្ពុជា​​ចាប់​ផ្តើម​ដំណាល​គ្នា​​នឹងការ​យុទ្ធនា​ការឃោសនា​​បោះ​ឆ្នោត​ជាតិ​​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ជា​ព្រឹត្តិការណ៍​សំខាន់​សម្រាប់​​​ជន​ជាតិ​ភាគ​តិច​ ដែល​ភាគ​ច្រើន​តែង​តែគាំទ្រ​គណបក្ស​កាន់​អំណាច។ ប៉ុន្តែ នៅ​ឯ​ព្រះ​វិហារ​អ៊ីស្លាម​នៅ​គីឡូ​ម៉ែត្រ​​លេខ​៨ លោក អីុម៉ាន់ សាឡេស​ ដែល​ឈ្នួត​ក្បាល​របស់​គាត់​សមនឹង​ពុក​ចង្កា​ដ៏​ល្អ​របស់​គាត់​នោះ​ បាននិយាយថា គាត់​បែង​ចែក​យ៉ាង​​ច្បាស់​រវាង​នយោបាយ និង​សាសនា ទោះបី​ជា​សហ​គមន៍​របស់​គាត់​ដែល​មាន​ប្រជា​ពល​រដ្ឋ​​ជាង​​​​១.៤០០​គ្រួសារ​ ចូល​រួម​​ពាក់​ព័ន្ធ​យ៉ាង​សកម្ម​នៅ​មុន​ការ​​បោះ​ឆ្នោត​នា​ខែ​នេះ​ក្តី។ អង្គុយ​នៅ​ខាង​ក្រៅ​ព្រះ​វិហារ ខណៈ​ពេល​គេ​កំពុង​ត្រៀមរៀប​ចំ​ពិធី​បុណ្យ​តម​អាហារ​រ៉ាម៉ាដនថ្ងៃ​ដំបូង លោក​បាន​និយាយ​ថា “ អំឡុង​ពេល​តម​អាហារ​ យើង​មិន​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​និយាយ​កុហកឬធ្វើ​អំពើ​អាក្រក់ឡើយ​”។ លោក សាឡេស ​មាន​ប្រសាសន៍​ថា “  យើង​​​​​​មិន​និយាយ​អំពី​នយោបាយ​ទេ​​នៅ​ទីនេះ យើង​និយាយ​អំពី​រ៉ាម៉ាដន”។លោក​បាន​ពន្យល់ថា មូស្លីម (អ្នក​កាន់​សាសនា​អីុស្លាម) ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ទទួល​ទានវត្ថុរាវៗ ឬ​រួម​ភេទឡើយ​ អំឡុង​ពិធី​សក្ការបូជា​រយៈ​ពេល​មួយ​ខែ​ដ៏​ពិសិដ្ឋ​​របស់​មូស្លីម​។ ទោះ​បី​ជាពេល​នេះ​ចំ​ពិធី​បុណ្យ​សាសនា​នេះ​ក្តី​ ក៏​សហ​គមន៍​បង​ប្អូន​ខ្មែរ​អ៊ីស្លាម​នៅ​តែ​ជា​មូលដ្ឋាន​គាំទ្រ​ដ៏​សំខាន់​​សម្រាប់គណ​បក្ស​​ប្រជា​ជន​កម្ពុជាកាន់​អំណាច។...

ចោទប្រកាន់​ជន​ជាតិ​វៀត​ណាម​ពីរ​នាក់​ពី​បទ​បំភិត​បំភ័យ​ពាក់​ព័ន្ធ​រឿង​នយោ​​​បាយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​និយាយ​ថា ជនជាតិ​វៀត​ណាម​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​បញ្ជូន​ទៅ​សា​លា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​កាលពី​ម្សិលមិញ ​បន្ទាប់​ពី​បុរស​ទាំង ពីរ​នាក់​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចូល​ក្នុង​ផ្ទះ​របស់​បេក្ខជន​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដោយ​ខុស​ច្បាប់ ជា​ទង្វើ​ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ហៅថា ជា​ការ​បំភិត​បំភ័យ​ពាក់​ព័ន្ធ​រឿង​នយោបាយ។ លោក បាន​ ធឿន នាយ​នគរបាល​អន្តោ​ប្រវេសន៍​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​បាន​ចាប់​ខ្លួន​ រុំ លី​ អាយុ៥៥ឆ្នាំ ជា​ជន​ជាតិ​វៀត​​ណាម​សញ្ជាតិ​ខ្មែរ​ និង​ជន​ជាតិ​វៀត​ណាម​ម្នាក់ទៀត​អាយុ​​​៤៤ឆ្នាំ​កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ក្រុង​សេរី​សោភ័ណ បន្ទាប់ពី​បេក្ខជន​តំណាង​​រាស្ត្រ​គណ​​​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​។ លោក​បាន​មាន​ប្រសាសន៍​ថា អំឡុង​ការ​សាកសួរ​ ពួកគេ​ទាំងពីរ​នាក់​បាន​អះអាង​ថា ពួកគេ​បាន​ធ្វើដំណើរ​ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ពីរ​បី​ដង​​ហើយ​​ដើម្បី​រក​កន្លែង​បើក​គ្លីនិក ហើយ​បាន​បញ្ជាក់​ថា ពួកគេ​ត្រូវ​បាន​អនុញ្ញាត​​​​ឲ្យ​ចូល​ទៅក្នុង​ផ្ទះ​នោះ។ ប៉ុន្តែ​ លោក ឡុង រី បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា ការ​បំពាន​នេះ​គឺ​ជា​សកម្ម​ភាព​បំភិត​​​បំភ័យ។...

សវនកម្ម​របស់​គ.ជ.ប. ​លើក​ឡើង​ថា ៩​ភាគរយ​នៃ​ឈ្មោះ​របស់​​អ្នក​បោះ​​​​​ឆ្នោត​បាន​បាត់​​​ពី​ប​ញ្ជី

កាល​ពី​ម្សិល​មិញ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅកាត់ថា គ.ជ.ប. បាន​ចេញ​ផ្សាយ​លទ្ធផល​សវនកម្ម​ផ្ទៃ​ក្នុង​នៃ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​របស់​ខ្លួន​ ហើយ​បាន​រក​ឃើញ​ថា ប្រជា​ពល​រដ្ឋ​៩​ភាគរយ​​ដែល​​​បាន​ចុះ​ឈ្មោះ​ដើម្បី​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា រក​ឈ្មោះ​របស់​ខ្លួនមិន​ឃើញ​​នៅ​ក្នុង​បញ្ជីបោះ​ឆ្នោត​​ឡើយ។ លទ្ធ​ផល​​សវនកម្ម​នេះ​ស្រដៀង​ទៅ​នឹង​ការ​ស្ទាបស្ទង់​មតិ​ដោយ​ឡែក​មួយ​ចំនួន​ផ្សេង​ទៀតធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​​នៅ​កម្ពុជា​ ហៅ​កាត់​ថា ខុមហ្វ្រែល​  និង​វិទ្យា​ស្ថាន​​ជាតិ​ប្រជាធិបតេយ្យ ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រុង​វ៉ាស៊ីនតោន​ ដោយបាន​​រក​ឃើញ​ថា ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​​​១០​នាក់ មាន​ម្នាក់​អាច​​​ត្រូវ​បាន​ដក​សិទ្ធិ​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្នុង​ខែ​នេះ​។ យោងតាមសវនកម្ម​របស់​គណៈ​កម្មា​ធិការ​ជាតិ​ររៀប​ចំ​ការ​បោះ​ឆ្នោត​ ដែល​ធ្វើ​ឡើង​ដោយក្រុម​ហ៊ុន​ស្រាវ​ជ្រាវ Business and Marketing Research Solutions Asia (BMRS) បាន​រក​ឃើញ​ថា ១៣​ភាគរយ​​នៃ​ឈ្មោះ​​ទាំង​អស់​នៅ​ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត​​ត្រូវ​បាន​ចុះ​ដោយ​មិន​ត្រឹម​ត្រូវ​។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​​​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​សង្ខេប​នៃ​សវនកម្ម​នេះ​ ដែល​បាន​ចេញ​នៅ​ទី​ស្នាក់​ការ​កណ្ដាល​របស់​ខ្លួនក្នុង​រាជ​ធានី​ភ្នំ​ពេញ​ថា “ ទោះ​បី​ជា​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខិត​ខំ​ប្រឹង​ប្រែង​ និង​ប្តេជ្ញា​ចិត្ត​​យ៉ាង​ណា​ក្តី ក៏បញ្ជី​ឈ្មោះអ្នក​បោះ​ឆ្នោត​មិន​អាច​ត្រឹម​ត្រូវ​១០០​ភាគរយ​​ដែរ”។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​បន្ថែម​ថា “ ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ដែល​លើក​ឡើង​អំពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ គណៈ​​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត នឹង​​​ពិនិត្យ​មើល​​ដំណោះ​ស្រាយ​ផ្អែក​លើ​បទ​ពិសោធ ការ​លើក​ឡើងមួួយ​ចំនួនកន្លង​មក និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​...

គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ប្ដឹងគ្នា​​​ទៅវិញ​​​ទៅ​​​មក​​​​​​នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ

យោង​​​តាម​លោក ទេព នីថា ​អគ្គលេខា​ធិការ​​​គណៈកម្មាធិការ​​​ជាតិ​​​​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត ហៅ​​​កាត់ថា គ.ជ.ប. បាន​​​មាន​​​ប្រសាស​​​ន៍ថា រយៈពេល​​​ជាង​​​ពីរ​​​សប្ដាហ៍​​​ទៀត​​​នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើសរើស​​​សមាជិក​​​សភា​​​គ.ជ.ប. បាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​ជាង​​​១៥០​​​ករណី ​ដែល​​​បាន​​​ប្ដឹង​​ជុំវិញ​​​ការ​​​រំលោភ​​​បំពាន​​​ច្បាប់​​​​​​ធ្វើ​​​យុទ្ធ​នា​​​ការ​​​ឃោសនា​​​រក​​​សំឡេងឆ្នោត​​​​នៅ​​​កម្ពុជា ពាក្យ​​​បណ្ដឹង​​​ជាង​​​៦០​​​ភាគ​រយ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ជា​​​គណបក្ស​​​ប្រឆាំង។ នៅក្នុង​​​សន្និសីទ​​​សារព័ត៌មាន​​​មួយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ ដែល ​​​គ.ជ.ប.​​​ធ្វើ​​​ការ​​​ត្រួត​​​ពិនិត្យ​​​​​​បញ្ជី​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ជា​​​ផ្លូវការ​​​របស់​​​ខ្លួន​​​ជា​​​ចុង​​​ក្រោយ​​​នោះ ​លោក ​ទេព នីថា បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​ការទទួល​​​ពាក្យ​​​បណ្ដឹង​​​នេះ ហើយ​​​ពាក្យ​​​បណ្ដឹងចំនួន​​​២២​​​ករណី​​​ មិន​​​អាច​​​ដោះ​​​ស្រាយ​​​​​​នៅ​​​ថ្នាក់ ​​​ឃុំ​​​-សង្កាត់បាន​​​ទេ​​​ ហើយពាក្យ​​​បណ្ដឹង​​​នោះ​​​ត្រូវ​​​បញ្ជូន​​​មក​​​កាន់​​​គណៈកម្មាធិការ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ខេត្ត​​​ និងមាន​​​ពាក្យ​​​បណ្ដឹង​​​តែបួន​​​ករណី​​​ប៉ុណ្ណោះ​​​ ត្រូវ​​​បាន​​​បញ្ជូន​​​មក​​គ.ជ.ប.​​​ដោយ​​​ផ្ទាល់ ហើយ​​​ពាក្យ​​​បណ្ដឹង​​​ពីរ​​​ ក្នុង​​​ចំណោម​​​​ពាក្យ​​​​បណ្ដឹង​​​ទាំង​​​បួន​​​នេះ​​​នៅ​​​តែមិន​​​អាច​​​ដោះ​​​ស្រាយ​​​បាន​ទេ​​។ ​​​លោក  ហឿ រ៉ុង នាយក​​​ប្រតិ​​​បត្តិ​​​នៅក្នុង​នាយក​​​​​ដ្ឋាន​​​​ប្រតិ​​​បត្តិ​​​ការ​​​របសគណៈកម្មាធិការ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ ​​​មាន​ប្រសាសន៍​​​ថា លោក​​​មិន​​​ទាន់​​​ដឹង​​​ច្បាស់​​​ថា បណ្ដឹង​​​ណា​មួយ​​​ដែល​​​មិន​​​អាច​​​ដោះ​​​ស្រាយ​​​បាន​​​នោះទេ​​​ ប៉ុន្ដែ​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បណ្ដឹង​​​ជា​​​ច្រើន​​​ផ្សេង​​​ទៀត ពាក់​​​ព័ន្ធ​​​នឹង​​​ទី​​​តាំង​​​នៃ​​ការដង្ហែ​​​ក្បូន​​​​ឃោ​​​សនារក​​​សំឡេង​​​ឆ្នោត​​​ និង​​​ការ​​​ដក​​​ប័ណ្ណ​​​ឃោស​​​នាបោះឆ្នោត​​​របស់​​​គណបក្ស​​​។ ​​​លោក ហឿ រ៉ុង ​បាន​​​មានប្រសាសន៍​​​ថា​ “គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ច​ំនួន​​​៩៩​​​ករណី​​​ រី​​​ឯគណបក្ស​​​ប្រជាជន​​​វិញ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹងចំនួន​​​៣៣​​​ករណី។​​​ រីឯ​​​ពាក្យ​​​បណ្ដឹង​​​ ផ្សេង​​​ទៀត​​​​មកពី​​​គណបក្ស​​​ផ្សេង​​​ៗ​​​​​​​​​ និង​​​ពី​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន”។​​​លោក​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​ប្ដឹង​​​គណបក្ស​​​ជា​​​ច្រើន​​​អំពី​​​ការ​​​ដាក់​​​ប័ណ្ណ​​​ឃោស​​​នា​​​របស់​​​គណបក្ស​​​នានា​​​ នៅ​​​តាម​​​បង្គោលភ្លើង​​​ឬ នៅ​​​ទី​​​កន្លែង​​​ហាម​​​ឃាត់ផ្សេងៗ​​​ទៀត​​​។ ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី២ ខែ​កក្កដា ​គណៈកម្ម​ាធិការ​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​រាជធានី​​​ភ្នំពេញ​​​ បាន​​​ប្រាប់​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា  ការ​​​ប្រើ​​​បង្គោល​​​​​​​ភ្លើង​​​​​​ ​​​គឺ​​​ជា​​​ការ​​​ប្រឆាំង​​​នឹង​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ ដែល​​​ហាម​​​មិន​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ទ្រព្យ​​​សម្បត្តិ​​​រដ្ឋ​​​សម្រាប់​​​ធ្វើ​​​យុទ្ធ​​​នាការរក​​​សំឡេង​​​​​​ឆ្នោត។​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ក៏​​​ដោយ ក៏ប័ណ្ណ​​​ឃោស​​​នា​​​បោះ​​​ឆ្នោត​​​ជា​​​ច្រើន​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​តែ​​​មាន​​​នៅតាម​​​បង្គោល​​​ភ្លើង​​​ផ្សេង​​​ទៀត​​​នៅ​​​ទូទាំង​​​រាជធានី​​​។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ប្ដឹង​​​ថា ​​​គណ​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មិន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​មាន​ការ​​​ចូល​​​ឃោស​​​នា​​​​​​រក​​​សំឡេង​​​​​​ឆ្នោត​​​ដោយ​​​ស្មើ​​​ភាព​​នៅសួនមុខ​​​​​​វត្តបទុម ជា​​​កន្លែង​​​សាធារ​ណៈ​​​​ដ៏​​​ធំមួយ​​​ ក្នុង​​​ចំណោម​​​កន្លែង​​​សាធារណៈ​​ធំៗ​​​ផ្សេង​​​ទៀត​​​ នៅ​​ចំ​​​​កណ្ដាល​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​ និង​​​មិន​​​មាន​​​ការ​​​​ពន្យល់​​ឲ្យ​​​បានត្រឹម​​​ត្រូវ​​​ពី​​​គណៈកម្មា​​​ធិការ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​រាជ​ធានីនោះ​​​ទេ។​​​​​​ សាលា​​​រាជ​​​ធានីភ្នំពេញ បាន​​​ការពារ​​​​​​ចំពោះ​​​​ការ​​​ផ្ដល់​​​ទីតាំង​​​​​​​​​​​​សួននៅ​​​មុខ​​​វត្ត បុទុម​​​ឲ្យ​​​គណ​បក្ស​​​​ប្រជាជន​​​កម្ពុជា​​​ ជាគណ​​​បក្ស​​​កាន់​​​អំណាច​ដោយ​​​អះអាង​​​ថា ​​​​​គណបក្ស​​​នេះ បាន​​​ស្នើ​​​សុំ​​​សាលា​​​រាជធានី​​​ដើម្បីប្រើ​​​សម្រាប់​​​ធ្វើការ​​​ឃោសនា​រក​​​សំឡេង​​​ឆ្នោត​​​បាន​​​​​​មុន​​​គណបក្ស​​​ប្រឆាំង។ លោក យ៉ែម បុញ្ញា​​​ រិទ្ធ អ្នក​​​នាំពាក្យ​​​គណ​​​បក្ស​​​ប្រឆាំង ​​​​មាន​​​ប្រសាស​​​ន៍​​​កាល​​​ពី​​​ម្សិល​មិញ​ថា គណបក្ស​​​របស់​​​លោក បាន​​​ប្ដឹង​​​គណបក្ស​​​ប្រជាជន​កម្ពុជា​​អំពី​​​ការ​​​ប្រើ​​​ប្រាស់​​​អ្នកផ្ដាច់​​​ខ្លួន​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ចុះ​​​ចូល​​​ជា​​​មួយ​​​នឹង​​​គណបក្ស​​​ប្រជា​​​ជន​​​ឲ្យវាយ​​​ប្រហារមេដឹក​​​នាំគណបក្សគឺលោកកឹម សុខា និង លោក សម រង្ស៊ីដោយ​​​ផ្ទាល់ ដោយ​​​ធ្វើ​​​មិន​​​ដឹង​​​មិន​​​ឮ​​​អំពី​​​​​​ការ​​​ស្នើ​​​សុំពី​​​ គ.ជ.ប. កាល​​​ពី ខែ​​​មុន ឲ្យ​​​ភាគី​​​នានា​​​​​​បញ្ឈប់​​​ការ​​​វាយ​​​​ប្រហារ​ជាលក្ខណៈបុគ្គល​​​អំឡុង​​​ពេល ធ្វើ​​​យុទ្ធនាការ​​​ឃោស​​​នា​​​រក​​​សំឡេង​​​​​​​ឆ្នោត នេះ​​​។ ក្នុងរយៈពេល​​​ប៉ុន្មាន​​​សប្ដាហ៍​​​​​​ខាង​​​មុខ​​​នេះ​​​នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ ដែល​​​ប្រព្រឹត្ត​​​ទៅ​នៅថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​ប្រើ​​ប្រាស់ ឧត្ដមសេនីយ៍​​​ទោ​​​នគរ​បាល​​​ជាតិ លោក កឹម សុខុន ប្អូន​​​ប្រុស​​​របស់​​​លោក កឹម សុខា និង​​​ជា​​​អតីត ​អ្នក​នយោ​បាយ​​​ប្រឆាំង​​​ដោយ​​​ផ្ទាល់​​​នោះ បាន​​​បង្ហាញ​​​ខ្លួន​​​​នៅ​​​ក្នុង​​​ការ​​​ដង្ហែរក្បួន​​​ឃោសនារក​​​សំឡេង​​​ឆ្នោត​​​និង​​​នៅ​​​តាម​​​បណ្ដាញ​​​ទូរទស្សន៍​​​ និង​​​ស្ថានីយ​​​វិទ្យុ​​​ដែល​​​គាំទ្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ធ្វើ​​​ការ​​​វាយ​​​ប្រហារ​​​បង​​​ប្រុស​​​របស់​​​ខ្លួន​​​ និង​​​លោក​ សម រង្សុី ដោយ​​​ឥត​​​សំចៃ។ លោក ឈាង វុន សមាជិក​​​សភាមក​​​ពី​​​គណ​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ និង​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋសភា​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​អំពីពាក្យបណ្ដឹង​​​​​​ដែល​​​គណបក្ស​​​ប្រជាជន​​កំពុង​​​កាន់​​​អំណាច​​​​​​បាន​​​ប្ដឹង​​​នោះ​​​ឡើយ។ លោក ហឿ រ៉ុង បាន​​​មាន​​​ប្រសាសន៍​​​ថា ​​ពាក្យ​​​​បណ្តឹង​​​នៅ​​​ឆ្នាំ​​​នេះ​​​មានចំនួន​​​ស្មើនឹង​​ឆ្នាំ​​​២០០៨​​​ផង​​​ដែរ។ លោក ទេព នីថា ក៏​​​បានមាន​​​ប្រសាស​​​ន៍​​​នៅ​​​ឯ​​​សន្និសីទ​​​សារព័ត៌មាន​​​កាលពី​​​ម្សិល​​​មិញ​​​ថា អ្នក​​​សង្កេត​​​ការ​​​បោះ​​​ឆ្នោត​​​ក្នុងស្រុក​​ជាង​​​២០.០០០នាក់​​​ ហើយ​​​អ្នក​​​សង្កេត​​​ការ​​​អន្តរ​​​ជាតិ​​​ចំនួន​​​៤១រូប​​​ នឹង​​​ចូល​​​រួម​​​ឃ្លាំ​​​មើល​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​​​​តាម​​​មណ្ឌល​​​នានា​​​នៅ​​​ថ្ងៃ​​​បោះ​​​​ឆ្នោត​​ខាង​​​មុខ​​​​នេះ។ សហភាព​​​អឺរ៉ុប​​​​​​បាន​​​បញ្ចូល​​​អ្នក​​សង្កេត​​​ការ​​​រាប់​​​រ​​យ​នាក់ឲ្យ​​​មក​​​ឃ្លាំមើល​​​ការ​​​បោះ​​​ឆ្នោត​​​កាលពី​​​ឆ្នាំ​​​២០០៨ បាន​​​បដិសេធ​​​មិន​​​ចូល​​​រួមឃ្លាំ​មើល​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ឆ្នាំ​នេះ​​​ទេ។ អង្គការ​​​តម្លាភាព​​​អន្តរជាតិ​​​ក៏​​​បាន​​​ជូន​​​ដំណឹង​​​កាលពី​​​ម្សិល​​​មិញផង​​​ដែរថា ខ្លួន​​​នឹង​​​ដាក់​​​ពង្រាយ​​​អ្នក​​​សង្កេតការ​​​បោះ​​​ឆ្នោត​​​របស់​​​ខ្លួន​​​ចំនួន​​​៨២២នាក់​​​នៅ​​​តាម​​​មណ្ឌល​​​បោះ​​​ឆ្នោត​​​ចំនួន​​​៤១១កន្លែង​​​នៅ​​​ទូទាំង​​​ប្រទេស​​​កម្ពុជា​​​៕​​​​​​ ប្រែសម្រួលដោយស៊ុំ សុខ​​​ភុំ

គណបក្ស​តូច​មួយ​ចង់​យក​ព្រះ​សង្ឃ​មកកាន់អំណាច ហើយ​មក​អង្គុយ​នៅ​វិមាន​សន្តិភាព

ប្រសិន​បើ​គណ​បក្ស​សញ្ជាតិ​កម្ពុជា​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ដូចដែល​ប្រធាន​ស្តី​​​​​ទី​និង​អ្នក​គាំទ្រ​ស្មោះ​ស្ម័គ្រ​របស់​គណ​បក្ស​នេះ​ព្យាករ​ដោយសុ​ទិដ្ឋិ​និយម​មែន​នោះ ព្រះ​តេជ​គុណ តា​ហង្ស ដែល​ជា​ប្រធាន​​គណ​បក្ស​នេះនឹង​លា​ចាក​សិក្ខា​បទ ហើយ​នឹង​ក្លាយ​ជា​ព្រះ​សង្ឃ​ដំបូង​គេដែល​​និមន្ត​ចេញ​ពី​វត្ត​ដោយ​ផ្ទាល់ទៅ​​ធ្វើ​ការនៅ​វិមាន​សន្តិភាព។ អ្នក​គាំទ្រ​គណ​បក្ស​សញ្ជាតិក​ម្ពុជា​ប្រហែល​​១.០០០​នាក់​មក​ពី​ទូទាំង​ប្រទេសកម្ពុជា​​ បាន​ជួប​ជុំ​គ្នា​​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ ហើយ​ទោះ​​បី​ជា​អវត្ត​មានមិន​បាន​ចូល​រួម​​ក៏​ដោយ ក៏​រូប​ថតរបស់​ព្រះ​តេជ​គុណ តាហង្ស ​ត្រូវ​បាន​​ដាក់​​បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​គ្នាឃើញ​ដែរ។ ក្បួន​រថយន្ត​ធុន​ធំ​ និង​រថ​យ​ន្ត​តួរីសជាង​៥០គ្រឿងដែល​​តុប​តែងដោយ​រូប​ថត​ព្រះ​តេជ​គុណ តាហង្ស​ ដាក់​ក្នុង​ស៊ុម​ ដែល​ដឹកនាំ​ដោយ​លោក សេង សុខហេង ​ប្រធាន​ស្តីទី​គណ​បក្សនេះ ​​បាន​បើក​កាត់​តាម​តំបន់​ជាយ​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ផ្សព្វផ្សាយ​សារ​របស់​គណបក្ស​។ ទិស​ដៅ​គោល​នយោបាយ​របស់​គណ​បក្ស​នេះ​​មាន​ភាព​ច្បាស់​​លាស់ ប៉ុន្តែ​​មិន​មាន​ព័ត៌មាន​លម្អិតទេ។ លោក​ សុខហេង បាន​មាន​ប្រ​សាសន៍​ថា “ យើង​យក​ច្បាប់​ព្រះ​ពុទ្ធសាសនា​មក​​ធ្វើជា​គោល​នយោ​បាយ​របស់​យើង។ យើង​អនុវត្ត​​តាម​គោល​នយោបាយ​នោះ”។ លោក​បាន​មាន​ប្រសាសន៍​​អំពី​គណ​បក្ស​ ដែល​ទើប​តែ​​បង្កើត​ឡើង​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១០នេះថា “ យើង​ផ្តោត​តែ​​លើ​អនាគត​​ប៉ុណ្ណោះ​​ ដែល​នឹង​ឃើញ​​ប្រទេស​ជាតិ​យើង​ត្រូវ​បាន​គ្រប់​គ្រង​ក្នុង​ផ្លូវ​សន្តិភាព”។ លោក​ សុខហេង បាន​មាន​​ប្រ​សា​ស​ន៍​ថា ព្រះ​តេជ​គុណ តាហង្ស​ បាន​បួស​ជា​ព្រះ​សង្ឃ​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​កាល​ពី​ឆ្នាំ​២០០៣ ហើយ​​នឹង​លាចាក​សិក្ខា​បទនៅ​ពេល​​គណ​បក្ស​​របស់​ព្រះ​តេជ​គុណឈ្នះ​ឆ្នោត ដែល​នេះ​ទំនង​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​របស់​លោក​តែ​ប៉ុណ្ណោះ។ តាហង្ស ពំុមាន​បទ​ពិសោធនយោ​​បាយ​ក៏​ពិត​មែន​ តែ​អនុ​ប្រធាន​របស់​លោក​បាននិយាយ​ថា ប្រធាន​របស់​ខ្លួន​មាន​មហិទិ្ធ​ឫទ្ធិ​​ពិសេស​។ លោក​បាន​មានប្រសាសន៍ថា “ ប្រធាន​របស់​យើង​ លោក​អាច​ទស្សន៍​ទាយ​ដឹង​ពី​អនាគត ហើយ​លោក​អាច​ចរ​ចា​គ្នា​បាន​រវាង​មនុស្សនិង​ទេវតា”។ លោក​មាន​ប្រ​សាសន៍​ទៀត​ថា “ យើង​មាន​សកម្ម​ជន​៣០.០០០​នាក់​​ធ្វើ​ដំណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ប្រាប់​ប្រជា​ពលរដ្ឋ​អំពី​គណបក្ស​របស់​យើង។ ​យើង​សង្ឃឹម​ថា យើង​អាច​ទទួល​បាន​៨០​អាសនៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ហើយ​ពេល​នោះ​  នឹងលា​ចាក​សិក្ខា​បទ ហើយដឹកនាំ​ប្រទេស”។ អ្នក​គ្រវី​ទង់​​គណ​បក្ស​ដែល​ភាគ​ច្រើន​មក​ពីតាម​ជន​បទ និង​​ដែល​បាន​ចូលរួម​ជាមួយ​អ្នក​​គាំទ្រ​គណបក្ស​សញ្ជាតិ​កម្ពុជា​នោះ មាន​ជំនឿ​​ស្រ​ដៀង​គ្នា​លើ​មេ​ដឹក​នាំ​របស់​ខ្លួន​...

លោក ស្តេហ្វិន ហ៊ែតឌើ បកស្រាយ​​​អំពី​​កា​រ​សម្លាប់​រង្គាល​​​​​មុន​​​ឈានដល់​​​​​សម័យ​​​ខ្មែរ​ក្រហម

លោក ស្តេហ្វិន ហ៊ែតឌើ (Stephen Herder) ​​ជា​អ្នក​​​និពន្ធ​​​និង​​​ជា​​​អ្នក​ស្រាវ​ជ្រា​​វ​ប្រ​វត្តិ​សាស្ត្រ​​​​ ​បា​ន​​​​ឡើង​​​សវនាការ​​​ផ្តល់​​​សក្ខី​​​កម្ម​​​រយៈពេល ​​​មួ​យ​​ថ្ងៃ​​​​​​ពេញ​​​​​​​​ជា​​​លើក​​​​ដំបូង​​​នៅ​សាលា​ក្តី​​ខ្មែរ​ក្រ​ហម​​កាល​ពី​ម្សិល​មិញ​ ហើយ​​​បា​ន​ប្រាប់​​តុ​លាការ​​នេះ​​​អំពី​​​​​​របៀប​​​ដែល​​​កង​កម្លាំ​ង​​ខ្មែរ​ក្រ​ហម​​បា​ន​​ជម្លៀស​ប្រជា​​​ជន​​​​​​ចេញ​ពី​​ទី​ក្រុង​ ​និ​ង​​​​​​​ធ្វើ​​​កា​រ​សម្លាប់​​រង្គាល​ជ​ន​​រង​គ្រោះ​​​​​​នៅ​ទូ​​ទាំ​ង​​​​ប្រទេ​ស មុ​ន​​​​ពេល​​​ក្រុង​​​​​​​​ភ្នំ​​ពេញ​​​​​​​​​​ដួ​ល​រលំ​​​​។ លោក​ ស្តេហ្វិន ហ៊ែតឌើ ​​​ប្រាប់​ តុ​លា​ការ​​​​​​​អំ​ពី​​​​បទ​​​ពិសោធន៍​​​ផ្ទាល់​​​​​​របស់​លោក​​​នៅ​ឧត្តុង្គ​​មុន​​​ពេល​ប្រទេ​ស​នេះ​​​​​ទាំងមូល​​​​​​​ធ្លាក់​​​​​ទៅ​​​ក្នុង​​​​​​ដៃ​​​​ខែ្មរ​ក្រ​ហ​ម​ ​ហើយ​​លោក​បា​ន​​​​​អះអាង​​​​​ថា កង​កម្លាំ​ង​លោក លន់ នល់ ​ត្រូ​វ​​បា​ន​​វាយ​​​បណ្តេញ​​​​ក្នុង​កា​រ​​​​​ប្រយុទ្ធ​​​​​​គ្នា​​​​​នៅ​ទី​នោះ​ ​​​ប៉ុន្តែ​​​​​​​​​មិន​​​បាន​​​ប៉ុន្មាន​​​ផង​​​ក៏​​​ត្រូវ​​​កងកម្លាំង​​​ លន់​​​​​​ នល់​​​ដណ្តើម​​​បាន​​​ការ​​​ត្រួតត្រា​​​វិញ​​​។លោក​ថ្លែ​ង​ថា “ កា​រ​ប្រយុទ្ធ​​​គ្នា​​​​នោះ​​​​​​មាន​​​​រយ​ៈ​​ពេល​​​ពី​​២៤ម៉ោង​ទៅ​​៣៦​ម៉ោង​​​ ​​ហើយ​​​​បើ​​​តាម​​​កា​រ​​ចង​ចាំ​​របស់​ខ្ញុំ​​​​​ខ្មែរ​ក្រហម​​​​​ត្រួ​តត្រា​​​បា​ន​​​​​​រយៈ​​ពេល​​​ប្រហែល​​​មួយ​​​ថ្ងៃ​​​​​”។ លោក ស្តេហ្វិន ហ៊ែតឌើ​ ​បន្ត​ថា​ “ តាម​​​​កា​រ​ចង​ចាំ​​​​មិនសូវ​​​ច្បាស់​​​​​របស់​ខ្ញុំ​ ​មា​នការ​​​​ជជែក​​​​គ្នា​​​​​​​អ​ំ​ពី​កា​រ​សម្លាប់​​​​​យោ​ធា និង​មន្ត្រី​​រដ្ឋការ​​​​​សុីវិល​​​​ចោល​​​”។ លោក​បា​ន​បន្ថែម​​​ថា ខ្លួន​​​ក៏​​​ជា​​​​សាក្សី​ក្រោ​យ​ហេតុការណ៍​​​​​​​សម្លាប់​​ដូនជី​​នៅ​ទី​នោះ​​​​ដែរ​​​។ លោក ហ៊ែតឌើ ​​​​​មាន​​​ប្រសាសន៍​​​ថា “ ក្រោយ​​មក​​​ ​មា​ន​កា​រ​លើកឡើង​​​ចំៗ​​​​​​អំ​ពី​​​ដូន​ជី​ ​ហើយ​​ខ្ញុំ​ត្រូវ​​បា​ន​​គេ​​​នាំ​​​ទៅ​មើល​​សាក​​សព​​ដូ​ន​ជី​​​ទាំ​ង​នោះ​​​ទៀតផង​​​”។ លោក​​ក៏​បា​ន​ប្រាប់​តុ​លា​ការ​​​ផង​​ដែរ​ថា ​នៅ​​​ចន្លោះ​​ឆ្នាំ​​១៩៧១ ​​​​​​​និង​​​ឆ្នាំ១៩៧៥​​​ពេល​​​ក្រុ​ង​ភ្នំ​ពេញ​​​​​​​ដួ​ល​រលំ ​​លោក​​បា​នធ្វើ​​​ការ​​​​​សម្ភាស​​អំ​ពី​​ “ កា​រ​​កាន់​កា​ប់​​មួ​យ​ផ្នែក​របស់​​​កម្លាំ​ង​ខ្មែរ​ក្រហម​​​​​លើ​​​ក្រុង​​​កំ​ពង់​ចាម​​” ដែល​​​​ជា​​​កន្លែង​​​ប្រជា​​​​​​ជន​​​​​ត្រូ​វ​បា​ន​ជម្លៀស​ចេញ​​ពី​​​​ផ្ទះ​​​សំបែង​​​​​​របស់​ខ្លួន​​​​​ដោយ​​​បង្ខំ​​​។ “ គេប្រាប់​ខ្ញុំ​​ថា ​ប្រជា​​​​​​ជន​​​​​​​​ត្រូ​វ​បា​ន​ជម្លៀស​​ម្តង​ទៀត​​​ទៅ​​ភាគ​ខា​ង​លិច ហើយ​​ប្រជាជន​​​មួ​យ​​ចំនួន​ត្រូ​​វ​​​បា​ន​​សម្លាប់​ចោល​​នៅ​​​នឹង​​​កន្លែង​​​​ ​មុ​ន​ពេល​​ជម្លៀស​​​ទៅ​​​​ភាគ​​​​ខាង​លិច​ និង​មុ​ន​ពេល​កង​កម្លាំ​ង​​​ជើង​ទឹក​​សាធារណ​រដ្ឋ​ខ្មែរ​​មក​ដល់ទន្លេ​ ហើយ​​​​​ដណ្តើម​​​ការ​​​​ត្រួ​ត​ត្រា​​​វិញ​​​។​​​​បើ​​​ខ្ញុំ​​​​មិន​​​ច្រឡំ​​​ទេ​​​ ពេល​​​នោះ​​​គឺ​ឆ្នាំ​​១៩៧៣”។ លោក ហ៊ែតឌើ ​​បា​ន​​​បន្ត​​​​ថា ​​កា​រ​ជម្លៀស​ប្រជា​ជន​​​ចេញ​ពី​ទី​ក្រុ​ង​​​​គ្រប់​​​​​​តំបន់​​​ ពេល​​​​ខ្មែរ​ក្រហម​​រឹត​បន្តឹង​ការ​​​ក្តាប់​​​អំណាច​​​​​លើ​ប្រទេ​ស​​នេះគឺ​​​ជា​​​ “ ផែ​ន​កា​រ​​​​​យូរ​​​​អង្វែង​​​​​​មួយ​​​​​​ ដើម្បី​​រំដោះ​​ប្រជា​​ជន​ចេញ​ពី​សត្រូវ​”។ លោក​បា​ន​​បន្ថែម​ថា “ ​​​​ឃ្លា​​​នេះ​​​​​​ខ្ញុំ​​​ឮ​​​​មនុស្ស​​​ជាច្រើន​​​​​​​​និយាយ​​​​​អស់​រយៈពេល​​​ជា​​​​ច្រើន​ឆ្នាំ​​”។ ​មុន​​​ពេល​​​​លោក ហ៊ែតឌើ ​​​ផ្តល់​​​​​សក្ខី​កម្ម​​​ ​មេ​​ធា​​វី​​​​​​​ចុ​ង​ចោទ​​​អន្តរ​ជាតិ​​​របស់ នួ​ន ជា​ ​​​​គឺ​​​លោក​​ វីក​ទ័រ ​ខូប (Victor  Koppe) បា​ន​​​​​ចាប់ផ្តើម​​​​សវនាការ​​​​ ដោ​យ​ប្រាប់​​​អង្គជំនុំ​ជម្រះ​​​ថា លោក “ មា​ន​សំណើ​បន្ទាន់​មួ​យ​​​​ផ្អែក​លើ​​​អ្វី​​​ដែល​​​យើង​​ជឿ​ថា ​​ជា​​​ព័ត៌​មា​ន​​ថ្មី​​​​សុទ្ធសាធ​​​” ​​ដែល​​ទទួល​​​​បាន​​​​នៅ​​​​​ពេល​​​ជិត​​​​​​បញ្ចប់​​សវនា​ការ​​​ជំ​នុំ​ជម្រះ​​​កា​ល​​​ពី​ថ្ងៃ​​​​អង្គារ​។ ​ក្រោយពី​​​មាន​​​​​​​សម័​យ​ប្រ​ជុំ​​សម្ងាត់​មួ​យ​​​​ដែល​​​​មាន​​​រយៈ​ពេល​​ប្រ​ហែល​១០​នាទី​ ​ក៏​​​មាន​​​​​​​ការ​​​លាតត្រដាង​​​ថា ​ក្រុ​ម​អ្ន្​ក​​ច្បាប់​​បា​ន​​ទទួល​​​​អុី​ម៉េល​មួយ​​​​​ពី​លោក ​រ៉ប់ ឡឹម​គីន...

MEDIA FEEDS

Popular

video

IDEA TALK៖ តើវិមាន ៧មករា ជាគ្រោះ ឬមួយជាលាភ​សំរាប់​គណបក្ស​ប្រជាជនកម្ពុជា?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្តីអំពី៖តើវិមាន ៧មករា ជាគ្រោះ ឬមួយជាលាភសំរាប់គណបក្សប្រជាជនកម្ពុជា?