Saturday, July 4, 2020

ទស្សនៈ

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​អវត្តមាន ក្នុង​​​ពេល​​​ពលរដ្ឋ​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​រដ្ឋាភិបាល​​​ដែល​​​មាន​​​សុភនិច្ឆ័យ​​​

គណបក្សប្រជាជនកម្ពុជាបានវង្វេងផ្លូវ ដោយមិនអើពើនឹងពលរដ្ឋកម្ពុជា ក្នុងខណៈដែលមេដឹកនាំរបស់ខ្លួនដែលរស់នៅសុខស្រួលនឹងទ្រព្យធននិងអំណាច គឺបង្កើនជំងឺនិងក្អែលរបស់ក្រុមមន្ត្រីដែលប្រឈមនឹងការពិនិត្យពិច័យតិចតួចពីសាធារណជន។ សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឡើងក្នុងសុន្ទរកថារយៈពេល៦ម៉ោងតាមទូរទស្សន៍ ក្រោយពីការស្ទើរតែចាញ់ឆ្នោតរបស់គណបក្សលោកក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ គឺជាការអំពាវនាវឲ្យគណបក្សកាន់អំណាចត្រូវតម្រង់ទិសជាថ្មី។ ឥឡូវនេះ ប្រទេសកម្ពុជាមានគណបក្សប្រឆាំងដែលអាចសម្រេចបាននិងរួបរួមគ្នា ហើយគណបក្សកាន់អំណាចត្រូវកែប្រែ បើមិនដូច្នេះទេ គឺទុកឲ្យពលរដ្ឋងាកមកប្រឆាំងនឹងខ្លួនដោយមិនអាចបដិសេធបានទេ។ លោក ហ៊ុន សែន បានប្រាប់រដ្ឋមន្ត្រីរបស់លោកថា "ទីមួយ ត្រូវឆ្លុះកញ្ចក់មើលខ្លួនឯង"។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា "ទីពីរ ត្រូវងូតទឹករួចហើយត្រូវដុសក្អែល។ ដុសក្អែលដោយអ្នកដទៃជួយដុសក្អែល។ ឆ្លុះកញ្ចក់ហ្នឹងគឺប្រើវិធីច្រើន។ យើងត្រូវរៀនទទួលការពិត"។ ប៉ុន្តែស្ទើរតែរយៈពេល៣ឆ្នាំក្នុងអាណត្តិ៥ឆ្នាំ ផ្ទុយទៅវិញ គណបក្សរបស់លោក ហ៊ុន សែនចំណាយពេលវេលាច្រើនដោយវាយបំបែកកញ្ចក់ទាំងនោះ គឺហាក់ដូចជាពួកគេជាប្រភពនៃជំងឺដង្កាត់ផ្សេងៗទៅវិញ ដោយចាប់ដាក់ពន្ធនាគារលើតំណាងរាស្ត្រនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សនិងតាមដានមន្ត្រីអង្គការសហប្រជាជាតិនិងអ្នកវិភាគនយោបាយ។ ទន្ទឹមនឹងនេះ វិស័យគាំពារសុខភាពខ្ទេចខ្ទាំកើតមានដោយមិនមានការជួសជុល អំពើពុករលួយបន្តញាំញីដល់វិស័យសាធារណៈ ហើយពលរដ្ឋវ័យក្មេងៗរាប់រយរាប់ពាន់នាក់នាំគ្នាពពាក់ពពូនចេញក្រៅប្រទេសដើម្បីរកការងារធ្វើ ដោយនាំឲ្យមានសំណួរថាតើគណបក្សប្រជាជនកម្ពុជាបានផ្លាស់ប្តូរអ្វីពិតប្រាកដនោះ។ កូនីកា កែវ អាយុ២៨ឆ្នាំដែលទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាលា លី គួន យូវនៃគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបូរីបាននិយាយថា វានាំឲ្យមានអារម្មណ៍ខូចចិត្តកាន់តែខ្លាំងឡើងក្នុងចំណោមពលរដ្ឋវ័យក្មេងដែលឥឡូវនេះរំពឹងថាមានអ្វីប្រសើរជាងនេះ។ កញ្ញា កែវ បាននិយាយថា "ជាអកុសល ច្រើនណាស់ បើមិនទាំងអស់ទេ មេដឹកនាំដែលកម្ពុជាមានគឺគ្មានមេត្តា ហើយមិនសុខចិត្តរៀនពីអតីតកាលទេ។ គេគ្មានមេត្តា ហើយគ្រាន់តែចាប់អារម្មណ៍នឹងការដឹកនាំប្រទេសដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់អំពីអ្នកដទៃឡើយ"។ កញ្ញា កែវ បាននិយាយថា "ដោយហេតុថាយើងមានគោលនយោបាយល្អខ្លះៗ មានវិធីជាច្រើនសម្រាប់ពុករលួយ ហើយក៏មានផលប្រយោជន៍ជាច្រើនដែលគេផ្តល់ឲ្យដែលគ្មានការងារអ្វីបានធ្វើរួចទេ"។ កញ្ញា កែវ បាននិយាយបន្ថែមថា រដ្ឋាភិបាលនៅតែមិនអាចបម្រើសេវាកម្មជាមូលដ្ឋានបានទេ។ កញ្ញា កែវ បាននិយាយថា "អ្នកចង់ទិញរបស់អ្វីមួយនៅបរទេស ហើយផ្ញើមកស្រុកខ្មែរឬ?ការិយាល័យប្រៃសណីយ៍គឺឥតបានការទេ។ ចង់នាំចេញរបស់របរទៅបរទេសឬ? ត្រូវបង់ពន្ធច្រើនណាស់ឲ្យមន្ត្រីគយ បើមិនដូច្នេះទេ ត្រូវឆ្លងកាត់តាមនីតិវិធីអូសបន្លាយ ព្រោះអ្នកមិនបានបង់សំណូក។ នេះជាកម្ពុជាដែលយើងស្គាល់និងរស់នៅ"។ ទន្ទឹមនឹងមានការអំពាវនាវឲ្យរដ្ឋផ្តល់នូវសេវាកម្មជាមូលដ្ឋាននិងការគាំទ្រដល់ពលរដ្ឋរបស់ខ្លួន គឺក្លាយជាជំងឺមន្ទិលសង្ស័យកាន់តែខ្លាំងឡើងពីសំណាក់ក្រុមមន្ត្រីដែលភ័យខ្លាច"បដិវត្តន៍ពណ៌"នោះ ក៏មានអ្នកតវ៉ាប្រាំនាក់ទៀតត្រូវឃាត់ខ្លួនកាលពីថ្ងៃច័ន្ទ ដោយសារតែពាក់អាវខ្មៅប្រមូលផ្តុំគ្នា។ លោក កែម ឡី អ្នកវិភាគនយោបាយដែលដឹកនាំក្រុមតស៊ូមតិខ្មែរដើម្បីខ្មែរ បានមានប្រសាសន៍ថា មន្ត្រីគណបក្សប្រជាជនកម្ពុជានៅតែជឿថា គេអាចរស់រានបានគឺដោយគ្រាន់តែអនុវត្តតាមសៀវភៅយុទ្ធសាស្ត្រចាស់ដែលគេថែរក្សាអំណាចរបស់ខ្លួន ចំណែកឯលោក ហ៊ុន សែនដែលមានឧបាយកល គឺកម្ទេចចោលអ្នកប្រឆាំង។ លោក ឡី បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា "វាជាវប្បធម៌នយោបាយចាស់។ រដ្ឋាភិបាលមានអំណាចប្រមូលផ្តុំ គេត្រូវបើកចំហបន្ថែមទៀត ឲ្យមានតម្លាភាព និងគណនេយ្យភាព"។ អ្នកវិភាគរូបនេះបានមានប្រសាសន៍ថា "បើទោះបីជារដ្ឋាភិបាលកំពុងចាប់ផ្តើមធ្វើកំណែទម្រង់រដ្ឋបាលខ្លះៗក៏ដោយ ក៏គេនៅតែគិតអំពីហេតុផលនយោបាយនិងខ្លួនឯង។ គេគ្រាន់តែគិតអំពីគ្រួសារពួកគេ កូនប្រុសគេ កូនចៅគេ គេទុកចោលមនុស្សមានសមត្ថភាព ហើយមិនអាចកែទម្រង់បានទេ"។ អ្នកវិភាគរូបនេះបានមានប្រសាសន៍ថា"មានយុវជនមានសមត្ថភាពច្រើនមែនទែនដែលខ្ញុំស្គាល់នៅក្នុងប្រព័ន្ធរដ្ឋាភិបាល ប៉ុន្តែពួកគេកំពុងរត់ចេញពីប្រព័ន្ធនេះ។ មិនមានឱកាសសម្រាប់ពួកគេនៅទីនោះទៀតទេ"។ កង្វះឱកាសសម្រាប់និស្សិតរៀនចប់សាកលវិទ្យាល័យក្មេងៗនិងឆ្លាតៗដែលកើតក្រៅរង្វង់ក្រុមកាន់អំណាច គឺមិនមានការជួយជ្រោមជ្រែងអើពើពីរដ្ឋាភិបាលទេ។ កាលពីខែមុន មានការលាតត្រដាងថា លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានផ្តល់តំណែង"ជំនួយការ"ដល់កូនប្រុសពីរនាក់របស់លោកនៅក្នុងអង្គភាព ដោយបណ្តាលឲ្យសាធារណជនរិះគន់និងលើកឡើងអំពីបក្សពួកនិយមនៅក្នុងស្ថាប័នដែលមានភារកិច្ចប្រយុទ្ធប្រឆាំងការប្រព្រឹត្តបែបនេះ។ ប៉ុន្តែលោក យ៉ិនទៀង ដែលធ្វើសន្និសីទកាសែតពីរថ្ងៃក្រោយពីការតែងតាំងបានប្រកាសជាសាធារណៈនោះ គឺមិនសុំទោសឡើយ ដោយបបួលអ្នករិះគន់របស់លោកឲ្យបង្ហាញថា គេមានសមត្ថភាពជាងកូនប្រុសរបស់លោក។ លោក យ៉ិនទៀង បានមានប្រសាសន៍ថា "សូមប្រឡងជាមួយកូនខ្ញុំទៅ។ មុខវិជ្ជាទីមួយ ភាសាអង់គ្លេស ទីពីរ បាញ់និងអំពីរឿងអាវុធ វាយលុកចូលរំដោះចំណាប់ខ្មាំងពីភេរវករយ៉ាងម៉េច និងលោតពីយន្តហោះ"។ លោក យ៉ិនទៀង បានមានប្រសាសន៍ថា "បើឈ្នះកូនខ្ញុំ ខ្ញុំនឹងប្រគល់កៅអីហ្នឹងឲ្យ"។ កើតឡើងចំពេលដែលមានការផ្តន្ទាទោសដោយអង្គភាពប្រឆាំងអំពើពុករលួយលើអ្នកឃ្លាំមើលសិទ្ធិមនុស្ស មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប និងមន្ត្រីអង្គការសហប្រជាជាតិមួយរូបដោយសារប្រគល់ប្រាក់២០៤ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់របស់មេដឹកនាំបក្សប្រឆាំងមួយរូបនោះ រឿងនេះគឺធ្វើបានតិចតួច ដើម្បីបញ្ជៀសសំណួរទាក់ទងនឹងគោលបំណងរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ សំណួរស្រដៀងគ្នាត្រូវបានគេលើកឡើងអំពីថាតើពុករលួយពិតប្រាកដអ្វីខ្លះដែលអង្គភាពប្រឆាំងអំពើពុករលួយបានបង្ក្រាប ចាប់តាំងពីស្ថាប័ននេះបានបង្កើតឡើងក្នុងឆ្នាំ២០១០ដឹកនាំដោយលោក យ៉ិនទៀង ដែលនៅពេលនោះគឺជាទីប្រឹក្សាជំនិតបំផុតមួយរូបក្នុងបណ្តាទីប្រឹក្សាជំនិតទាំងអស់របស់លោក ហ៊ុន សែន។ កាលពីឆ្នាំមុន លោក យ៉ិនទៀង បានសម្រេចថា មន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូបដែលទទួលបានប្រាក់សំណូកជាង ៣៥១.០០០ដុល្លារអាមេរិក ក្នុងការផ្តល់កុងត្រាមានតម្លៃ១២លានដុល្លារអាមេរិក ដើម្បីចែកមុងដល់អ្នកភូមិ នឹងមិនត្រូវបានផ្តន្ទាទោសទេ។ ផ្ទុយទៅវិញ លោក យ៉ិនទៀងគ្រាន់តែបញ្ជាឲ្យមន្ត្រីរូបនោះសងប្រាក់មកវិញប៉ុណ្ណោះ។ ការស្ទង់មតិនាខែធ្នូឆ្នាំ២០១៤ដោយមូលនិធិអាស៊ីបានរកឃើញថា អំពើពុករលួយ ការអត់ការងារធ្វើនិងសេដ្ឋកិច្ច គឺជាការព្រួយបារម្ភចម្បងរបស់ពលរដ្ឋ ក្នុងពេលដែលពលរដ្ឋកម្ពុជាកាន់តែច្រើន"កំពុងតែមើលឃើញប្រទេសផ្សេងទៀតនិងស្តង់ដារសេវាល្អប្រសើរនៅក្នុងប្រទេសទាំងនោះ"។ លោក ចាន់សម្បត្តិ បុង ជានិស្សិតវ័យ២១ឆ្នាំនៅឆ្នាំទីបួននៃសញ្ញាបត្រទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្របានមានប្រសាសន៍ថា ជ័យជម្នះពីដំបូងខ្លះៗរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបំបាត់ពុករលួយពីប្រព័ន្ធអប់រំក្នុងឆ្នាំ២០១៣គឺបានធ្វើឲ្យអ្នកមានមន្ទិលស្ងើចដែរ។ លោក បុង បាននិយាយថា "ទន្ទឹមនឹងនេះ ករណីពុករលួយប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាល ដែលរួមទាំងឯកអគ្គរដ្ឋទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង គឺនាំឲ្យមានការអបអរសាទរច្រើនពីសាធារណជន ទោះបីជាមជ្ឈដ្ឋានខ្លះជឿថា ករណីនេះជាហេតុផលនយោបាយក៏ដោយ"។ លោក បុង បាននិយាយថា "ម៉្យាងវិញទៀត ការជាប់ទាក់ទងរបស់ACU ទៅក្នុងរឿងស្នេហារ កឹម សុខា ជាមួយស្រីកំណាន់របស់លោក គឺបណ្តាលឲ្យមានការរិះគន់យ៉ាងច្រើនទាក់ទិននឹងភាពគួរឲ្យជឿទុកចិត្តនិងសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលជាស្ថាប័នឯករាជ្យប្រឆាំងអំពើពុករលួយ"។ និស្សិតរូបនេះដែលបាននិយាយថាខ្លួនគឺនៅតែជាអ្នកបោះឆ្នោតមិនទាន់សម្រេចចិត្តបានបន្ថែមថា គឺមិនត្រឹមតែរឿងប៉ុណ្ណោះទេ ប៉ុន្តែមានពលរដ្ឋច្រើនណាស់ដែលខឹងនឹងប្រព័ន្ធគាំពារសុខភាពរបស់ប្រទេសនេះ។ លោក បុង បាននិយាយថា "មនុស្សមួយចំនួន រួមទាំងលោកនាយករដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់របស់លោក គឺតែងតែគេចទៅប្រទេសជិតខាង មានដូចជាប្រទេសថៃ វៀតណាម ឬសិង្ហបូរី ដើម្បីពិនិត្យសុខភាពនិងព្យាបាលជំងឺ"។ និស្សិតរូបនេះបាននិយាយបន្ថែមថា "ចំពោះអ្នកក្រីក្រ គេគ្មានជម្រើសណាក្រៅតែពីទ្រាំរស់នៅក្នុងប្រព័ន្ធខ្ទេចខ្ទាំសព្វថ្ងៃនេះទេ"។ ទោះជាយ៉ាងនេះក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការព្រួយបារម្ភបែបហ្នឹងគឺលើកឡើងជ្រុលពេកដោយអ្នករិះគន់រដ្ឋាភិបាល ហើយក៏មិនដែលលើកឡើងដោយអ្នកភូមិទេ នៅពេលដែលមន្ត្រីរដ្ឋាភិបាលចុះទៅជួបពួកគាត់។ លោក ស៊ីផានបាននិយាយអំពីការត្អូញត្អែរជាទូទៅអំពីសេវាថែទាំសុខភាពថា "ខ្ញុំមិនដែលឮពួកគេសួរអ៊ីចឹងទេ"។ លោក ស៊ីផានបានមានប្រសាសន៍ថា "គេសួរថា ហេតុអីគ្រូពេទ្យមិនមានវត្តមានរយៈពេល២៤ម៉ោង   ឬហេតុអីគេមិនមានមធ្យោបាយដឹកជញ្ជូន អ៊ីចឹងយើងដោះស្រាយបញ្ហាហ្នឹង"។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះបាននិយាយថា "ពលរដ្ឋ ដូចជាខ្ញុំបានចែករំលែកជាមួយលោកហើយ គឺមិនដែលគិតថាទៅប្រទេសសិង្ហបូរី ថៃ ឬវៀតណាមទេ ដរាបណាគេជាអ្នកមាន ហើយមានជម្រើស។ ពលរដ្ឋធម្នតាពេញចិត្តនឹងអ្វីដែលគេមាន"។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះបាននិយាយថា មន្ត្រីរដ្ឋាភិបាលបានកំពុងតែដោះស្រាយយ៉ាងសកម្មចំពោះបញ្ហាទាំងឡាយដែលអ្នកភូមិតែងតែលើកឡើង នៅពេលដែលចុះទៅជួបពួកគាត់។ លោកបាននិយាយថា "ពលរដ្ឋពិតប្រាកដនិយាយអំពីការរំលោភដីធ្លី។ គេចង់បានដីសម្បទានសង្គមកិច្ចសម្រាប់ដាំដុះ ហើយយើងក៏មានគោលនយោបាយថ្នាក់មូលដ្ឋាន ដើម្បីឲ្យប្រាកដថាគេមានដីនោះ។ បន្ទាប់មក គេត្អូញត្អែរអំពីផ្លូវថ្នល់និងសាលារៀន ហើយយើងត្រូវប្រាកដថាសេវាបែបហ្នឹងត្រូវផ្តល់ជូន"។ ប៉ុន្តែក្នុងពេលដែលផ្លូវថ្នល់និងសាលារៀនគឺជាអាហាររបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតកន្លងមកក៏ដោយ ក៏ដោយមានបញ្ហារំលោភយកដីធ្លីដែលលើកឡើងច្រើនក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ ហើយដែលជួយគណបក្សសង្គ្រោះជាតិឲ្យដណ្តើមយកបានអតីតមណ្ឌលសំខាន់តាមជនបទដ៏ធំរបស់គណបក្សប្រជាជនកម្ពុជានោះ បញ្ហាជាច្រើនក៏បានប្រែប្រួលក្នុងរយៈពេលបីឆ្នាំមកនេះដែរ។ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍ក្នុងសារអ៊ីម៉េលកាលពីសប្តាហ៍មុនថា គណបក្សប្រជាជនកម្ពុជាគឺប្រឈមនឹងចាញ់ឆ្នោតក្នុងការបោះឆ្នោតជាតិនាឆ្នាំ២០១៨ ប្រសិនបើបក្សនេះមិនឈឺឆ្អាលនឹងការថ្នាក់ថ្នាំងកាន់តែច្រើនឡើងរបស់ពលរដ្ឋទេ ហើយជំរុញការចាប់ខ្លួនអ្នករិះគន់នោះ។ លោក រង្ស៊ី បាននិយាយថា "ពលរដ្ឋវ័យក្មេងៗនិងមានចំណេះដឹងជ្រៅជ្រះទំនងសម្លឹងមើលទៅមុខ ហើយមិនមើលទៅក្រោយឡើយ។ គេទំនងប្រៀបធៀបកម្ពុជានាពេលបច្ចុប្បន្នគឺមិនមែននៅជាមួយប្រទេសដែលស្ថិតក្រោមរបបខ្មែរក្រហមទេ ប៉ុន្តែស្ថិតនៅជាមួយប្រទេសជិតខាង"។ មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថា លោកបានទទួលស្គាល់ថា ជោគជ័យភាគច្រើនរបស់គណបក្សសង្គ្រោះជាតិកើតឡើង គឺមិនមែនមកពីលក្ខណៈធ្វើឲ្យគេចូលចិត្តពីកំណើតរបស់ខ្លួនទេ ប៉ុន្តែ ដោយសារតែបក្សនេះគឺជាជម្រើសផ្សេងទៀតពីគណបក្សប្រជាជនកម្ពុជា ដែលលោកបាននិយាយថាបានលែងដុសក្អែលខ្លួនឯងឲ្យស្អាតស្អំ។ មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថា "ទុកជា ហ៊ុន សែន អាចបំបែកគណបក្សសង្គ្រោះជាតិបានក៏ដោយ ក៏នឹងមានគណបក្សសង្គ្រោះជាតិមួយផ្សេងទៀតដែលនឹងច្របាច់បញ្ចូលគ្នា គឺមានន័យថាមានកម្លាំងប្រជាធិបតេយ្យរួបរួមមួយទៀតដែលត្រួសត្រាយផ្លូវសម្រាប់ផ្លាស់ប្តូរកម្ពុជាឆ្ពោះទៅរកសម័យថ្មី"៕  

កាសែត​​គាំទ្រ​​គណបក្ស​ប្រជា​ជន​​ សរសេរ​អត្ថបទ​ចុះ​ផ្សាយ​ស្ដីពី​ករណី​​អ្នក​នាង​ ពិសិដ្ឋ ពិលិកា

កាលពី​ម្សិលមិញ កាសែត​មួយ​ដែល​គាំទ្រ​​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​​ចុះ​ផ្សាយ​​តាម​ប្រព័ន្ធ​អុីនធឺណិត ហើយ​​ដក​ចេញវិញ​​ភ្លាមៗ​នូវ​អត្ថបទ​​មួយ​ ដែល​​ចោទ​សួរ​​ពី​មូលហេតុ​​​​​​​គ្មាន​​​​​​ការ​​ចាប់​ខ្លួន​ជន​ល្មើស​នៅ​ក្នុង​ករណី​ឃាត​កម្ម​លើ​តារាសិល្បៈ​ ​ក្នុង​នោះ​​រួម​មាន​ទាំង​​អ្នក​នាង​ ​​​ពិសិដ្ឋ ពិលិកា ​​តាម​ចោទ​ថា​ជា​ស្រីកំណាន់​របស់​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​​របាយការណ៍​មួយ​នៅ​ឆ្នាំ​១៩៩៩​​ អះអាង​ថា​ត្រូវ​​បាន​សម្លាប់​តាម​បញ្ជា​​របស់​ភរិយា​លោក​ផង​ដែរ​។ កាសែត​កម្ពុជា​​ថ្មី​ប្រចាំ​ថ្ងៃ ដែល​គ្រប់គ្រង​ដោយ​លោកស្រី ហ៊ុន មា៉ណា ដែល​ជា​កូន​ស្រី​​​បង្កើត​របស់​​លោក ហ៊ុន សែន បាន​បង្ហោះ​អត្ថបទ​រិះគន់ធ្ងន់ៗ​នេះ​នៅ​លើ​គេ​បង្អស់​នៃ​គេហ​ទំព័រ​​របស់​ខ្លួន​​អម​ដោយ​រូប​​ថត​អ្នក​នាង​ ពិសិដ្ឋ ពិលិកា ​នៅ​ម៉ោង​១១​និង​៤០​នាទី​ព្រឹក ប៉ុន្តែ​ត្រូវ​បាន​ដក​ចេញ​វិញ​​ភ្លាមៗ​នៅ​ម៉ោង​១១និង​៤៩​នាទី​ព្រឹក​ថ្ងៃ​ដដែល​។

លោក ស ខេង ​​មាន​ប្រសាសន៍​​ថា ភាព​អសកម្ម​នៃ​​ការ​គ្រប់​គ្រង​អាច​បង្ក​​ឲ្យ​​​​មាន​​​​​​បដិវត្ដន៍

កាល​ពី​​ម្សិលមិញ ​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​​​មាន​ប្រសាសន៍​ថា "បដិវត្តន៍​ពណ៌" អាច​នឹង​កើតមាន​នៅ​កម្ពុជា នោះ​ក៏​​ដោយសារ​តែ​ភាព​អសកម្ម​​​នៃ​​ការ​​គ្រប់គ្រង ខណៈ​​​​​​​​​គណបក្ស​កាន់​​អំណាច​​បាន​​​​​​​​បន្ត​បង្ក្រាប​​​ការ​​តវ៉ា​​​​ "ថ្ងៃ​​ច័ន្ទ​ពណ៌​​ខ្មៅ”។ ​សុន្ទរ​កថា​​​របស់​លោក ស ខេង ​បាន​​​​ធ្វើ​ឡើង​​​​​តែ​​​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​​​​បន្ទាប់​ពី​​​​អ្នក​​​​តវ៉ា​​​ដោយ​​​សន្តិវិធី​ចំនួន​​​​ប្រាំ​នាក់​​​​​ត្រូវបាន​​ចាប់​ខ្លួន​​​​​កាល​ពី​ពេល​​ព្រឹក​​ ខណៈ​​​កំពុង​​​​រង់ចាំ​​​​ចូល​រួម​​​​ការ​តវ៉ា​​ថ្ងៃ​​​​​ច័ន្ទ​ពណ៌​ខ្មៅ​លើក​ទី​២ ​ប្រឆាំង​​​ការ​​ចាប់​ខ្លួន​​សកម្ម​​ជន​​​​អង្គ​ការ​​​​សង្គម​ស៊ីវិល​​​កាល​ពី​ពេល​​ថ្មីៗ​​នេះ​។

លោក ហ៊ុន សែន ​មាន​ប្រសាសន៍​​​​​ថា កាសែត​​ ខេម​បូឌា ដេលី ​អាច​ប្រឈម​នឹង​​​​​បណ្តឹង​​ផ្លូវ​​ច្បាប់​

កាល​ពី​​​​ម្សិល​មិញ​ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​បា​នគំរា​ម​​ចាត់​​វិធាន​ការតាម​ផ្លូវ​​ច្បាប់​លើ​​​កាសែត ខេមបូឌា ដេលី ​​ចំពោះ​ការ​ “បំភ្លៃ” ​​​ពាក្យ​សម្ដី​​​​របស់​លោក​ក្នុង​សុន្ទរកថា​​​​​មួយ​​​​កាល​ពី​​ថ្ងៃ​​អង្គារ ហើយ​​​​ក៏​បាន​​​ប្រាប់​​ទៅ​អ្នក​កាសែត​​​របស់​​​កាសែត​​នេះ​​ដែ​រ​ថា លោក​​ចង់​ឱ្យ​​ពួកគេ​ឈប់​សរសេ​​​​​​រ​អត្ថ​បទ​​អំពី​​សុន្ទរក​ថា​របស់​​លោក។ ​​​ក្នុង​​ខែ​​កន្លង​ទៅ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​បាន​ធ្វើ​ការ​​​​​​ប្រហារ​​​​លើ​​​​​​ក្រុម​​អ្ន​ក​រិះ​​គន់​​​ខ្លួន ដោយ​​ដាក់​​ពន្ធ​នាគារ​​​តំណាង​រាស្ត្រ​​គណបក្ស​ប្រឆាំង​មួយ​​រូប មន្ត្រី​​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​បួន​​រូប មន្ត្រី​ជាន់​ខ្ពស់​ គ.ជ.ប.​មួយ​រូប​ ព្រ​ម​ទាំង​​​​​ចោទ​ប្រកាន់​មន្ត្រី​អង្គ​ការ​សហ​ប្រជា​​​​ជាតិ​​មួយ​​រូប និង​​​​​ប្តឹង​​​អ្នក​​វិភាគ​​នយោបាយ​​​ដ៏​​សំខាន់​​មួយ​​​រូប​​​ពី​បទ​​​​បរិហារកេរ្តិ៍​​​​ទៀត​​ផង​។ ថ្លែង​​ក្នុង​ពិធី​ប្រគល់​សញ្ញា​​បត្រ​​​ថ្នាក់​​ឧត្តម​សិក្សា​​មួយ​នៅ​រាជ​ធានី​ភ្នំពេញ ​កាលពីម្សិល​មិញ លោកនា​យក​​រដ្ឋ​មន្ត្រី​​​ថ្លែង​​​​​ថា ​លោក​​​​ធុញ​ទ្រាន់​កាន់​​តែ​ខ្លាំង​ចំពោះ​​​ការ​​​អាន​​​ចំណង​​ជើង​​​​​​លើ​អត្ថ​​បទ​​ចុះ​ផ្សាយ​ស្តីពី​សុន្ទរក​ថា​​​របស់​លោក​​​​​ដែល​លោក​​​​​​​​​​​​ថា ​​ជា​​ញឹក​ញាប់​​​​​ខុស​​​​​ឆ្ងាយ​ពី​​​សារ​ដែល​លោក​​មាន​បំណង​ចង់​​​បញ្ជូន​។ ផ្តោត​​​​ចំណាប់​អារម្មណ៍​​លើ​​​​អត្ថ​បទ​​ទំព័រ​មុខ​​​​មួយ​​​​​​​ចុះ​ផ្សាយ​កាល​ពី​​ថ្ងៃ​ពុធ ​ក្រោម​ចំណង​​​​​​ជើង​​​​​ថា "លោក ហ៊ុន សែន ហាម​ឃាត់​អ្នក​ដែល​ស្លៀក​​​​​ពាក់​​​​​​ពណ៌​​ដូច​​ៗ​គ្នា​​​​មិនឱ្យ​​​​​​ប្រមូល​​ផ្តុំ​ជា​សាធារណៈ” ​​លោក​​​​​​​មាន​ប្រសាសន៍​​ថា “មាន​​​​ការ​បំពាន​​ពាក្យ​​​សម្ដី​របស់​ខ្ញុំ​ដែល​ខ្ញុំ​មិន​បាន​​និយាយ​។ ខ្ញុំ​គិត​ថា​​មនុស្ស​ទាំង​នេះ​​នៅ​​ទី​នេះ​។ ​​​​​ឱ្យពួកគេស្ដាប់​​ឱ្យ​បាន​​​​ច្បាស់ បើ​ស្ដាប់មិន​​ច្បាស់ទេ...

សហគមន៍​​ខ្មែរ​អុិស្លាម​​ដាក់​ញត្តិ​​​​​ស្នើ​​ឲ្យ​តុលាការ​​​​ដោះ​លែង​​​​​​​ស្ត្រី​ពីរ​នាក់​បង​ប្អូន​ដែល​ជាប់ពន្ធនាគារ​

កាលពី​ម្សិលមិញ ​​មេធាវី​​របស់​​ស្ត្រី​​ពីរ​នាក់​បងប្អូន​ដែល​​​​​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ចាប់​បង្ខាំង និង​ធ្វើ​សញ្ចរកម្ម​​​ក្មួយ​ស្រី​​វ័យ​១៣​ឆ្នាំ​របស់​ខ្លួន ​បាន​ដាក់​ញត្តិ​​មួយ​ច្បាប់​​​​ដែល​​មាន​ស្នាម​ផ្ដិត​មេដៃ​​របស់​ប្រជាជន​ចំនួន​១៤៤​នាក់​​ក្នុង​សហគមន៍​របស់​​ពួកគេ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ពួកគេ​ទាំង​ពីរ​។ ប្រជាជន​ដែល​បាន​​​ផ្ដិត​មេដៃ​ទាំង​នោះ ​​​រស់នៅ​ក្នុង​សង្កាត់​​ច្រាំង​ចំរេះ​១ ខណ្ឌ​ឫស្សី​កែវ ដែល​​មាន​ខ្មែរ​អុិស្លាម​ភាគច្រើន​ ​ហើយ​ពួកគេ​​​បាន​​​​សម្ដែង​មតិ​ប្រឆាំង​យ៉ាង​ខ្លាំង​​​នឹង​ការ​សម្រេច​របស់​​សមត្ថកិច្ច​​ក្នុង​ការ​ផ្ដន្ទា​ទោស​ឈ្មោះ ជា ស្រស់ អាយុ​៣២​​ឆ្នាំ និង​ឈ្មោះ​​ ជា ទីណា អាយុ​២៧​ឆ្នាំ ដែល​ត្រូវ​បាន​​​ចាប់​ខ្លួន​កាលពី​ខែ​សីហា។ បង​ប្អូន​ស្រី​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​​​​​​ចោទ​​​ប្រកាន់​ពីបទ​ចាប់​បង្ខាំង​មនុស្ស​​ដោយ​ខុស​ច្បាប់​ និង​ធ្វើ​សញ្ចរកម្ម​ពេស្យាចារ​កុមារ​​ជា​ថ្នូរ​នឹង​ប្រាក់​ចំនួន​១.០០០​ដុល្លារ​ ដើម្បី​អនុញ្ញាត​ឲ្យ​បុរស​ម្នាក់​​​រស់​នៅ​ក្នុង​មូលដ្ឋាន​រួម​រ័ក​ជាមួយ​ក្មួយ​ស្រី​របស់​ខ្លួន​រយៈពេល​១ឆ្នាំ។ ​​បុរស​​​ដែល​ជាប់​​ពាក់​ព័ន្ធ​ឈ្មោះ ឈិន ឆៃលី អាយុ​​៣៦​ឆ្នាំ ​ត្រូវ​​បាន​ចោទ​ប្រកាន់​ពីបទ​ទិញ​ពេស្យាចារ​កុមារ។ លោកស្រី ពឹង យក់ហៀប មេធាវី​របស់​ជន​សង្ស័យ​បាន​លើក​ឡើង​ថា លោកស្រី​​បាន​​​​​​ដាក់​ញត្តិ​នេះ​​​ជូន​ទៅ​ចៅក្រម​​ស៊ើបសួរ​កាល​ពី​ព្រឹកម្សិលមិញ។...

​ឱសថស្ថាន​មួយ​​​​ត្រូវ​​​អាជ្ញាធរ​បិទ បន្ទាប់ពី​បុរស​ម្នាក់ស្លាប់ដោយសារ​ផឹក​ទឹក​​​អាហារ​​​បំប៉ន​សុខភាព​

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ឱសថ​​​ស្ថាន​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​មួយ​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​ដែលបាន​​​លក់​​​ទឹក​អាហារ​​​​​​បំប៉ន​​​សុខ ភាព​​​ដែល​​​អ្នក​​​ផលិត​​​អះ​​​អាង​​​ថា អាច​​​ព្យាបាល​​​​​​"ជំងឺ​​​១០០​​​មុខ"​ នោះ​​​​ត្រូវ​​​បាន​​​បិទ​​​កាល​​​ពីថ្ងៃ​​​ពុធ បន្ទាប់​​​ពី​​​បុរ​​​ស​​​៧២​​​ឆ្នាំ​​​ម្នាក់​​​បាន​​​ស្លាប់​ក្រោយ​​​ពេល​​​ផឹកទឹក​​​​​​អាហារ​​​បំប៉ន​​​សុខ​​​ភាព​​​នេះ​​​​​​។ លោកស្រី លី វណ្ណៈ ប្រធាន​ការិយាល័យគ្រប់គ្រង​​​​ឱសថនៃ​​​​​មន្ទីរ​​​​​​សុខាភិបាល​​​ខេត្ត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​វ័យ​​​ចំណាស់​​​រូប​​​នេះ​​​ដែល​​​លោកស្រី​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះបាន​​​ស្លាប់​​​ក្រោយ​​​ពី​​​​​​ផឹកទឹក​​​​​​អាហារ​​​​​​បំប៉ន​​​សុខ​​​ភាព​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ បន្ទាប់​​​ពី​​​ទិញ​​​វាពី​​​ឱសថ​​​ស្ថាន Join & Coin Corporation  របស់​​​ថៃ​​​ក្នុង​​​សង្កាត់​​​គោក​​​ចក​​​។ លោកស្រីបាន​​​ថ្លែង​​​ថា គេ​​​នៅ​​​មិនទាន់​​​ច្បាស់​​​​​​នៅ​​​ឡើយ​​​ទេ​​​ថា តើ​​​បុរស​​​រូប​​​នេះ​​​ដែ​​​ល​​​មាន​​​ជំងឺ​​​ឫស​​​ដូង​​​បាត​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​ការ​​​ផឹក​​​ទឹក​​​អាហារ​​​បំប៉ន​​​នេះ ឬ​​​យ៉ាង​​​ណា​​​នោះ​​​។ លោក​​​ស្រី​​​ ​ វណ្ណៈ បាន​​​​​​លើក​​​ឡើង​​​​​ថា “យើង​​​ ទទួល​​​ បាន​​​របាយការណ៍​​​ពីអាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ថា  បុរស​​​វ័យ​​​៧២​​​ឆ្នាំ​​​ម្នាក់​​​បាន​​​ស្លាប់​​​ក្នុង​​​សង្កាត់​​​ជីក្រែង​​​។ គាត់​​បាន​ប្រើប្រាស់​ទឹក​​​អាហារ​​​បំប៉ន​​​សុខ​​​ភាព​​​ពី​​​កន្លែង​​​នោះ​​​  ដូច្នេះ ហើយ​​​​ខ្ញុំ​​​បាន​​​បញ្ជា​​​ឲ្យ​​​មន្ត្រី​​​សុខាភិបាល​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​"។ លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា បន្ទាប់ពី​​​ការ​​​សើុប​​​អង្កេត​​​ ឱសថ​​​ស្ថាន​​​នេះ​​​ត្រូវ​​​បាន​​​បិទ​​​ ព្រោះ​បាន​​​លក់​​​ទឹក​​​​​​អាហារ​​​បំប៉ន​​​ទៅ​​​ឲ្យ​​​បុរស​​​រូបនេះ​​​ដោយ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​។ លោកស្រី​​​បាន​​​ថ្លែង​​​ថា "កាល​​​ពី​​​ម្សិលមិញ  យើង​​​បាន​​​សហការ​​​ជាមួយ​​​នគរ​​​បាល​​​ចុះ​​​ទៅ​​​ពិនិត្យ​ឱសថស្ថាន​​​នោះ​​​។ យើង​​​បាន​​​សម្រេច​​​បិទ​​​ឱសថ​​​ស្ថាន​​​នេះ ពីព្រោះ​​​ឱសថស្ថាននេះ​គ្មាន​​​អាជ្ញាប័ណ្ណ​​​ពី​​​មន្ទីរ​​​សុខាភិបាលឡើយ​​​​"។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ ថា " ​​អះ​​​អាង​​​ថា ទឹក​​​អាហារ​​​បំប៉ន​​​សុខភាព​​​របស់​​​ខ្លួន​​​អាច​​​ព្យាបាល​​​ជំងឺ​​​បាន​​​​​​ច្រើ​​​ន​​​មុខ ប៉ុន្តែ យើង​​​មិន​​​ជឿ​​​ទេ។ ខ្ញុំ​​​គិត​​​ថា ឱសថ​​​ណា​​​ដែល​​​​​​អះ​​​អាង​​​ថា អាច​​​ព្យាបាល​​​​​​ជំងឺ​​​១០០​​​មុខ​​​នោះ​​​ គឺ​​​ជា​​​ការ​​​បំផ្លើស​​​"។ លោក អ៊ុំ អមរា ស្នង​​​ការ​​​រង​​​នគរបាល​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ...

ការ​ចាប់​ខ្លួន​​ពាក់​ព័ន្ធ​​​រឿង​ន​យោ​​​​​បាយ​ បន្ទុចបង្អាក់​​រូប​ភាព​​ទំនាក់​​​ទំនង​ល្អូក​ល្អិន​​រវាង​បក្ស​ទាំង​ពីរ​

ព័ត៌​​មាន​វិភាគ​ ដោយ​​​ប្រយ័ត្ន​ប្រយែងនៅ​ពេល​ប្រឈម​​​មុខ​នឹង​​​គ្រោះ​ថ្នាក់​ខាង​នយោ​បាយ​​​​កាន់​តែ​ខ្លាំង​​ឡើង​​​​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​​ឃ្លាំមើល​អស់​​រយៈ​​​ពេល​បី​ខែ​មក​ហើយ ​ក្នុង​ពេល​ដែល​គណ​បក្សសង្គ្រោះ​ជាតិ​​ធ្វើ​យុទ្ធ​នា​ការ​​ប្រទូស​ប្រឆាំង​​ដោយ​ចោទ​ប្រកាន់​រដ្ឋា​ភិបាល​​របស់​លោក​​ថា​ បាន​​កាត់​ទឹក​ដី​​កម្ពុជា មួយ​ភាគ​ធំ​ឱ្យ​ទៅ​វៀតណាម។

ការ​​​ជំនុំ​​​ជម្រះ​​​ទោស​​​កំហុស​​​​​​

លោក ធារី គ្រូវ៉ែលលីយ៉េ អ្នក​​​និពន្ធ​​​សៀវ​​​ភៅ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា មេ​​​ឆ្លើយ​​​សារភាពផ្លល់​​​នូវ​​​​​​ភាព​​​ស៊ី​​​ជម្រៅ​​​ទៅ​​​ក្នុង​​​ការ​​​ទាម​​​ទារ​​​ដើម្បី​​​យុត្តិធម៌​​​របស់​​​​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ "ការ​​​ពិត​​​គឺ​​​ជា​​​រឿង​​​ពិបាកបញ្ចេញ​​​​​​ឲ្យ​​​​​​​​គេ​​​ដឹង​​​ឮ មិន​​​បាច់​​​និយាយ​​​ដល់​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ទេ។​​​ ទោះ​​​បី​​​ជា​​​យើង​​​មាន​​​ហេតុផល​​​ល្អ​​​ក្នុង​​​ការជំទាស់​​​នឹង​​​ការ​​​ខក​​​ខាន​​​របស់​​​អ្នក​​​ធ្វើ​​​ទារុណ​​​កម្ម​​​មិន​​​និយាយ​​​ការ​​​ពិតក៏​​​ដោយ ក៏​​​​​​ការ​​​ប៉ុនប៉ង​​​​​​​​​​​​លុបចោល​​​និងធ្វើ​​​ឲ្យ​​​លំបាក​​​យល់​​​នូវ​​​អ្វី​​​ដែល​​​គ្មាន​​​រស​​​ជាតិ​​​ នៅ​​​តែ​​​បៀត​​​បៀន​​​ពួក​​​យើង​​​ទាំង​​​អស់​​​គ្នា។

បំណែកនំប័ុង

រូបគំនូរ​​​ថ្មីៗ​​​បំផុត​​​របស់​​​លោក ​​​ព្រហ្ម វិចិត្រ អំពាវ​​​នាវ​​​ឲ្យ​​​ចែក​​​រំលែកអាហារ​​​ដែល​​​ច្រើន​​​លើស​​​លុប​​​​ គំនូរ​​​​​​លោក ព្រហ្ម វិចិត្រ ដែល​​​មាន​​​ចំណង​​​ជើង​​​ថា "ខគោ និង​​​នំប័ុង"​​​ រៀបរាប់​​​ពី​​​តុមួយ​​​ដែល​​​មាន​​​នំប័ុង ខគោ​​​មួយចានគោម​​​ជិត​​​ពេញ​​​ ម្អម​​​មួយ​​​ចាន​​​​​​សំប៉ែត​​​ និង​​​ទឹក​​​កន្លះកែវ គឺអាហារ​​​ពេល​​​ព្រឹក​​​ខ្មែរ។​​​ គូរ​​​ដោយ​​​ប្រើ​​​ពណ៌​​​ស្រទន់​​​ ដែល​​​គូស​​​បញ្ជាក់​​​នូវ​​​ភាព​​​កក់​​​ក្តៅ​​​និង​​​សុខុមាល​​​ភាព​​​ដែល​​​អាហារ​​​គ្រប់​​​គ្រាន់នាំ​​​មក រូបគំនូរ​​​វិចិត្រករ​​​រូប​​​នេះ​​​ដែល​​​ដាក់តាំង​​​​​​នៅ​​​ឯ​​​វិចិត្រសាល​​​អិនសាយដឺ ក្នុង​​​សណ្ឋាគារ​​​​​​អ៊ិនធឺ​​​ខុន មាន​​​ឈ្មោះ​​​ថា"សំណល់​​​អាហារ"។​​​ ការបង្ហាញ​​ម្ហូប​​​អាហារ​​​នៅ​​​ក្នុង​​​រូប​​​គំនូរ​​​ គឺ​​​សុទ្ធ​​​តែ​​​ម្ហូប​​​អាហារ​​​សល់ ជា​​​អ្វី​​​ដែល​​​អ្នក​​​បរិភោគ​​​ទុក​​​ចោល​​​ក្នុង​​​ពេលដែល​​​​​​ពួក​​​គេ​​​បាន​​​ដើរ​​​ចេញ​​​ពី​​​តុ។​​​ វិចិត្រករ​​​ អា​​​យុ ៥៩​​​ឆ្នាំ​​​រូប​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​ជា​​​ទុក្ខ​​​វេទនា​​​របស់​​​ខ្ញុំ​​​ ដែល​​​ជំរុញ​​​ឲ្យ​​​ខ្ញុំ​​​គូរ​​​គំនូរ​​​បែប​​​នេះ។​​​ ខ្ញុំ​​​បាន​​​រស់​​​នៅ​​​ឆ្លង​​​កាត់់​​​របប​​​ប៉ុល ពត ជាពេល​​​ដែល​​​ខ្ញុំ​​​ពិត​​​ជា​​​ស្រេក​​​ឃ្លាន​​​យ៉ាង​​​ខ្លាំង​​​ដោយ​​​សារ​​​តែ​​​អត់​​​អាហារ​​​ហូប។ ខ្ញុំ​​​​​​ចាំ​​​មិន​​​ភ្លេច​​​ថា អ្នក​​​ដែល​​​បាន​​​ឲ្យ​​​ដំឡូង​​​ខ្ញុំ​​​មួយ​​​ដុំ​​​តូច និង​​​បាយមួយ​​​ដុំ​​​នៅ​​​​​​ថ្ងៃមួយ​​​.... ដូច្នេះ​​​ខ្ញុំ​​​ពិត​​​ជា​​​យល់​​​អំពី​​​ការ​​​ស្រេក​​​ឃ្លាន​​​"។​​​ លោក វិចិត្រ បាន​​​និយ​​​ាយ​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​សព្វ​​​ថ្ងៃ​​​នេះ ទំនង​​​ជា​​​ប្រើ​​​ទម្លាប់​​​បោះចោល​​​សំណល់អាហារ​​​។ វិចិត្រករ​​​រូប​​​នេះ បាន​​​​​​សោក​​​ស្តាយ​​​ថា ពួក​​​គេ​​​តែង​​​តែ​​​រៀប​​​ចំ​​​អាហារ​​​យ៉ាង​​​ច្រើន​​​សម្រាប់​​​គ្រួសារ​​​ ឬ​​​ពេល​​​ជួប​​​ជុំ​​​គ្នា​​​ចុង​​​សប្តាហ៍​​​ ហើយ​​​​​​ជាញឹកញាប់​​​បន្សល់​​​ទុក​​​ចោល​​​​នូវ​​​​​ម្ហូបយ៉ាង​​​ច្រើន។ វិចិត្រករ​​​រូបនេះ បាន​​​និយាយ​​​បន្ថែម​​​ថា "ម្ហូប​​​នោះ​​​ គឺ​​​ច្រើន​​​ណាស់​​​សម្រាប់​​​​​​គ្រួសារ​​​ក្រី​​​ក្រ។ ចុះ​​​ហេតុអ្វីក៏​​​មិន​​​ខ្ចប់​​​ម្ហូប​​​នោះ ហើយ​​​ប្រាប់​​​មនុស្ស​​​រស់​​​នៅ​​​តាម​​​ចិញ្ចើម​​​ផ្លូវ​​​ថា ម្ហូប​​​នៅ​​​សល់​​​នេះ អាច​​​បរិភោគ​​​បាន មិន​​​មែន​​​ម្ហូបហូប​​​មិន​​​កើត​​​នោះ​​​ទេ?”។​​​​​​​​​​​​​​​​​​​​​ ដូច​​​បង្ហាញ​​​នៅ​​​ក្នុង​​​រូប​​​គំនូរ​​​របស់​​​លោក មាន​​​ចាន​​​សំប៉ែត​​​ និង​​​ចាន​​​គោម​​​ គឺ​​​នៅ​​​សល់​​​ម្ហូបច្រើន នៅ​​​ពេល​​​គេ​​​បរិភោគ​​​រួច។​​​ ជា​​​ឧទាហរណ៍​​​ នៅ​​​ក្នុង​​​រូប​​​គំនូរ​​​មួយ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា "សំណល់​​​បាយ​​​និង​​​ក្តាម​​​" សាច់​​​​​​ក្តាម​​​បរិភោគ​​​អស់ ប៉ុន្តែ​​​មាន​​​នៅ​​​សល់​​​បាយ​​​ជា​​​ច្រើន​​​នៅ​​​លើ​​​ស្លឹក​​​ចេក។​​​​​​​​​ ប្រើ​​​ក្នុងពណ៌កក់ក្តៅ​​​និងស្រាល​​​ស្រទន់​​​ ដែល​​​ឆ្លុះ​​​បញ្ចាំង​​​នូវ​​​ភាព​​​សំបូរ​​​ហូរ​​​ហៀរ​​​​​​នៃ​​​អាហារ​​​ជាមួយ​​​មិត្ត​​​ភក្តិ ឬ​​​គ្រួសារ​​​នោះ រូប​​​គំនូរ​​​ទាំង​​​១១​​​ផ្ទាំង ត្រូវ​​​បាន​​​គូរ​​​នៅ​​​លើ​​​ផ្ទាំង​​​ក្រណាត់​​​ដោយ​​​ប្រើ​​​បច្ចេក​​​ទេសប្រេង​​​ជក់​​​ស្ងួត។​​​ លោក វិចិត្រ បាន​​​និយាយ​​​ថា "ជា​​​ធម្មតា យើង​​​បន្ថែម​​​សាំង​​​ ឬ​​​ខ្លាញ់​​​​​​ត្រី​​​ទៅ​​​នឹង​​​ថ្នាំ" ដើម្បីធ្វើ​​​ឲ្យ​​​​​​ឥទ្ធិពល​​​ចាំង​​​រលោង​​​ឃើញ​​​ច្បាស់។ តាមវិធី​​​នេះ ពណ៌​​​នៅ​​​តែ​​​មាន​​​ពិត​​​ប្រាកដ​​​នៅ​​​ក្នុង​​​ពន្លឺ។​​​​​​​​​​​​ កើតនៅ​​​ជាយ​​​ក្រុង​​​ភ្នំ​​​ពេញ លោក វិចិត្រ គឺ​​​ជា​​​និស្សិតសាកលវិទ្យាល័យ​​​ភូមិន្ទវិចិត្រ​​​សិល្បៈ នៅ​​​ពេល​​​ដែល​​​ខ្មែរ​​​ក្រហម បានឡើង​​​​​​កាន់​​​​​​អំណាច​​​ក្នុង​​​ឆ្នាំ​​​ ១៩៧៥។ ពី​​​​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០ រហូត​​​ដល់​​​ឆ្នាំ​​​ ១៩៩៥​​​ លោកបាន​​​បង្រៀន​​​គណិតវិទ្យា​​​ថ្នាក់​​​បឋមសិក្សា និង​​​មធ្យម​​​សិក្សា។ ​​​​​​ពី​​​ឆ្នាំ​​​១៩៩៥មក លោក​​​បាន​​​បែង​​​ចែក​​​ពេល​​​វេលា​​​រវាងការ​​​បង្រៀន និង​​​ធ្វើ​​​ការ​​​នៅ​​​ឯនាយកដ្ឋាន​​​ស្រាវជ្រាវ​​​និង​​​គរុកោសល្យនៃ​​​ក្រសួង​​​អប់​​​រំ ក៏​​​ដូច​​​ជា​​​គ្រប់​​​គ្រង​​​សៀវ​​​ភៅកុមារ​​​បោះ​​​ពុម្ភ​​​ដោយ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល។ ចាប់​​​តាំង​​​ពី​​​ចូល​​​និវត្តន៍​​​​​​ក្នុង​​​ឆ្នាំ​​​២០១៣ លោក វិចិត្រ បង្រៀន​​​សិល្បៈ​​​ដល់​​​កុមារ​​​មកពី​​​តំបន់​​​ក្រី​​​ក្រតាម​​​រយៈ​​​អង្គ​​​ការ​​​វិចិត្រករ​​​ខ្មែរ​​​​​​សម្រាប់​​​កុមារ។​​​ លោក​​​ក៏​​​បង្រៀន​​​គំនូរ​​​បច្ចេក​​​ទេសដល់​​​និស្សិត​​​វិស្វករ​​​នៅ​​​តាម​​​សាកលវិទ្យាល័យ​​​ឯកជន​​​នានាដែរ។​​​​​​​​​ បញ្ជូន​​​សារ​​​សង្គម​​​តាម​​​រយៈ​​​គំនូរ​​​របស់​​​លោក មិន​​​មែន​​​ជា​​​រឿង​​​ថ្មី​​​ចំពោះ​​​លោក វិចិត្រ​​​ទេ។​​​ ក្នុង​​​ឆ្នាំ​​​ ២០១២ លោកគឺ​​​​​​ស្ថិត​​​ក្នុង​​​វិចិត្រករ​​​​​​ដំបូង​​​គេក្នុង​​​ការ​​​និយាយ​​​អំពី​​​ការ​​​បំផ្លិច​​​បំផ្លាញ ដែល​​​បណ្តាល​​​មក​​​ពី​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។​​​ ហើយ​​​នៅ​​​ក្នុង​​​ការ​​​តាំង​​​ពិព័រណ៍ម្នាក់​​​ឯងនា​​​​​​ឆ្នាំ​​​២០១២​​​ស្តី​​​ពី​​​កម្ពុជាអស់​​​រ​​​យៈ​​​ពេល​​​រាប់​​​ទស​​​វត្សរ៍ វិចិត្រករ​​​រូប​​​នេះ រៀបរាប់​​​អំពី​​​ការ​​​ទាក់​​​ទាញ​​​នៃ​​​ទឹក​​​​​​ប្រាក់​​​​​​នៅ​​​ក្នុង​​​សង្គម​​​ទំនើប​​​ ដោយ​​​បង្ហាញ​​​បុរស​​​ម្នាក់​​​ដោយ​​​មាន​​​សញ្ញាប្រាក់​​​ដុល្លារ​​​ក្នុង​​​ភ្នែក​​​របស់​​​គាត់​​​ និង​​​ការ​​​ញញិម​​​សប្បាយ​​​រីក​​​រាយ​​​នៅ​​​លើ​​​ផ្ទៃ​​​មុខ អង្គុយនៅ​​​ឯ​​​តុដោយ​​​មាន​​​កុំ​​​ព្យូទ័រ​​​យួរ​​​ដៃ​​​ និង​​​ទូរស័ព្ទ​​​ដៃ​​​នៅ​​​កៀក​​​នឹងប៊ិច និង​​​ក្រដាស។​​​​​​ វិចិត្រករ​​​រូប​​​នេះ បាន​​​និយាយ​​​ថា នៅ​​​ពេល​​​នេះ "សារ​​​របស់​​​ខ្ញុំ​​​ គឺ​​​ចង់​​​​​​ឃើញ​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ ដែល​​​រក​​​ប្រាក់​​​កាសបាន​​​បន្តិច​​​បន្តួច ចាប់​​​ផ្តើម​​​គិត​​​ពីការ​​​សន្សំ​​​សំចៃ​​​ដោយ​​​រៀបចំ​​​ម្ហូបទៅ​​​តាម​​​​​​តម្រូវ​​​ការ​​​ពិត​​​ប្រាកដ។​​​ លោក​​​បាន​​​បញ្ជាក់​​​ថា គ្រួសារ​​​ខ្លះចំណាយ​​​ប្រាក់​​​កាស​​​ច្រើន​​​លើ​​​ម្ហូប​​​អាហារ​​​នៅ​​​ដើម​​​ខែ​​​នីមួយៗ​​​ ហើយ​​​​​​ម្ហូប​​​​​​ត្រូវ​​​សល់​​​ចោល ហើយ​​​បន្ទាប់​​​មក​​​មាន​​​នៅ​​​សល់​​​ប្រាក់​​​កាស​​​​​​តិចតួច​​​ស​​​ម្រាប់​​​ទិញ​​​អាហារ​​​​​​រយៈ​​​ពេល​​​បួន​​​អាទិត្យ​​​ក្រោយ​​​មក។​​​​​​​​​​​​ សរុបមក មាន​​​មនុស្ស​​​ជា​​​ច្រើន​​​ ដែល​​​តែង​​​តែ​​​ចំណាយ​​​ខ្ជះ​​​ខ្ជាយ​​​ ហើយ​​​គ្រវែង​​​ចោល​​​ម្ហូប​​​ ដែល​​​គេ​​​មិន​​​អាច​​​បរិភោគ​​​អស់​​​។​​​ លោក វិចិត្រ​​​ បាន​​​និយាយ​​​ថា"ខ្ញុំ​​​ចង់​​​និយាយ​​​ថា គេ​​​គួរ​​​បញ្ឈប់​​​ទម្លាប់​​​​​​​​​បោះ​​​ចោល​​​ម្ហូប​​​អាហារ​​​ដោយ​​​ខ្ជះខ្ជាយ​​​"។ ការ​​​តាំង​​​ពិព័រណ​​​៍នេះ​​​ធ្វើ​​​​​​​​​រហូត​​​ដល់​​​ថ្ងៃ​​​ទី​​​​​​៧ ខែ​​​មិថុនា៕​​​រើន  

ការ​ស៊ើប​អង្កេត​លើ​ប្រធាន​តុលាការ​ដែល​​​​ធ្លាក់​ពី​តំណែង​ត្រូវ​ជាប់​គាំង

ការ​ស៊ើប​អង្កេត​រឿង​ចោទ​​ប្រកាន់​ពុករលួយ​លើ​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ ដែល​ត្រូវ​គេ​ដក​ចេញ​ពី​តំណែង​​​គឺ លោក អាំង មាលតី បាន​ជាប់​គាំង ដោយ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​លើ​ទំនាក់​ទំនង​របស់​គាត់​ជាមួយ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​ពុករលួយ ដែល​កំពុង​ដឹកនាំ​ការ​ស៊ើប​អង្កេត​នេះ។ លោក មាលតី ត្រូវ​បាន​ដក​ចេញ​ពី​មុខ​តំណែង​កាលពី​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ក្នុង​ការ​ថ្លែង​ជា​សាធារណៈ​ថា សំណូក​ច្រើន​លាន​ដុល្លារ​ប្រហែល​បាន​បញ្ចុះ​បញ្ចូល​តុលាការ​​​​ដោះ​លែងឲ្យ​​​​នៅ​ក្រៅ​ឃុំ​នូវ​​​ប្តី​​​​ប្រពន្ធ​មួយ​​​​​​គូ​ដែល​ជាប់​ពន្ធនាគារ​ទាក់ទិន​នឹង​ករណី​ឃាតកម្ម​ដ៏​លេច​ធ្លោ​មួយ។ បន្ទាប់ពី​ក្រសួង​យុត្តិធម៌​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​លើ​លោក មាលតី នៅ​ថ្ងៃ​ទី​៧​ខែ​មេសា​រួចមក លោក ឱម យ៉ិនទៀង...

MEDIA FEEDS

Popular

video

IDEA TALK៖ តើវិមាន ៧មករា ជាគ្រោះ ឬមួយជាលាភ​សំរាប់​គណបក្ស​ប្រជាជនកម្ពុជា?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្តីអំពី៖តើវិមាន ៧មករា ជាគ្រោះ ឬមួយជាលាភសំរាប់គណបក្សប្រជាជនកម្ពុជា?