Saturday, November 16, 2019

ទស្សនៈ

ក្រសួង​អប់រំ​ យុវជន និង​កីឡា​រំពឹង​ថា ​នឹង​មាន​ការ​ដំឡើង​បន្ថែម​លើ​​ថវិកា​របស់​ខ្លួន​

ក្រសួងអប់រំ​​ យុវជន និង​កីឡា និង​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ខ្លួន​រំពឹង​ថា នឹង​មាន​ការ​ដំឡើង​ចំនួន​១៨​ភាគរយ និង​១៥​ភាគរយ​លើ​ថវិកា​របស់​ក្រសួង​ទាំង​ពីរ​នៅ​ក្នុង​សេចក្ដី​ព្រាង​ថវិកា​ជាតិ​ឆ្នាំ​២០១៥ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃសុក្រ​។ យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​ដោយ​ទីស្ដី​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​អនុម័ត​​សេចក្ដី​​ព្រាង​ថវិកា​នេះ​កាលពី​ថ្ងៃ​សុក្រ ដោយ​ស្នើ​សុំ​​ថវិកា​ចំនួន​៤ពាន់​លាន​ដុល្លារ​សម្រាប់​រដ្ឋាភិបាល​ចំណាយ​នៅ​ឆ្នាំ​ក្រោយ​។ សេចក្ដី​ថ្លែង​ការណ៍​នេះ​​​បាន​ឲ្យ​ដឹង​បន្ត​ថា ថវិកា​ដែល​ស្នើ​ឡើង​នេះ​គឺ​មាន​ការ​កើន​ឡើង​ចំនួន​១០,៨ភាគរយ​លើ​​ថវិកា​ចំនួន​៣,៥៦​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៤​​ដែល​ស្មើ​នឹង​២១,០៩ភាគរយ​នៃ​ផលិត​សរុប​ក្នុង​ស្រុក​ (GDP)។ យោង​តាម​សេចក្ដី​ថ្លែង​ការណ៍នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ថវិកា​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ ហើយ​ទន្ទឹម​នឹង​នោះ​ក៏នឹង​មាន​ថវិកា​បន្ថែម​ដែល​គេ​លៃលក​ទុក​សម្រាប់​ប្រើ​ក្នុង​វិស័យអប់រំ ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ វិស័យ​សុខាភិបាល...

ប្រាសាទ​តូច​ច្រឡឹង​​បង្អួត​សម្រស់​​កណ្តាល​ទ្រូង​ព្រៃ​ដែល​រងការ​វិនាស​​​​

នៅ​ក្នុង​ចំណោមសម្រស់ធម្មជាតិ​​​ដ៏​ស្រស់​ត្រកាល​​​​​​ទាំង​អ​ស់​ក្នុង​ខេត្ត​រតនគិរី  មាន​កន្លែង​​​​​មួយ​​​​ដែល​​​មាន​លក្ខណៈ​​​ដ៏​​​ពិ​សេស។​​​ វា​ពុំ​​​មែន​​​​​​​ជា​បឹង​​ ទឹកជ្រោះ ឬ​​​ទឹកជួរធម្មជាតិ​ ដែល​ហូរ​ក្រោម​​ម្លប់​ឈើដ៏ត្រ​ឈឹ​ង​ត្រឈៃ​​​​​​​នោះ​​​ទេ​​​​​​​​​​​​។ វា​​​​​​​ត្រូវ​បាន​បង្កើត​ឡើង​​​​ដោយ​ស្នា​ដៃ​​មនុស្ស​​​​​​​​​​តាំង​​​ពី​​​យូរ​លង់​​​ណាស់​​​មក​ហើយ  ​​​ក៏​​​ប៉ុន្តែ​​​​ត្រូវ​​​បាន​បិទបាំង​ដោយ​​​ព្រៃ​ឈើ​​​​ដ៏​​​សែន​​​ក្រាស់​​​ពី​ក្រសែភ្នែក​របស់​​​មនុស្ស​​​ទាំង​ឡាយ នោះ​​​គឺ​​​ជា​​​ប្រាសាទ​​​តាណាង​​​​។ ​ស្ថិតនៅ​ដាច់​ស្រយាល​  ពិ​បា​ក​ធ្វើ​ដំណើរ​ទៅ​ដល់​ និង​ត្រូវ​បាន​គេ​បំភ្លេ​ច​ចោល​រាប់​រយ​ឆ្នាំ​មក​ហើយ​ផង​​​នោះ ប្រាសាទ​តា​​​ណាង​​​  (Ta Nang) នេះ​​​ហាក់ដូចជាមាន​លក្ខ​ណៈ​ខុស​ប្លែក​ពី​បណ្តា​ប្រាសាទ​ផ្សេងៗ​ទៀត​​​ ដែល​អ្នកធ្លាប់​បាន​​​ឃើញ​​​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា។ អ្នក​ភូមិ​ចារ៉ាយ ​ ដែល​រស់​នៅ​​​​ក្នុង​​​តំបន់​នេះ​ បាន​​​និយាយថា ប្រាសា​ទ​នេះគឺ​​​ត្រូវ​បាន​កសាងឡើង​ដោយ​ជន​ជាតិ​ចាម​  ដែលជាប់​​​​​សែ​​​ស្រឡាយ​​​ខ្លួន​​​ និង​​​ដែល​​​កាលពី​​​យូរ​​​លង់​​​ណាស់​​​មក​​​ហើយ​​​បាន​យក​​​ផ្លូវ​​​​​​នៅ​​​តំបន់​​​នេះ​​​ធ្វើ​​​ជា​​​ផ្លូវ​​​ធ្វើ​ដំណើរ​​​នៅ​​​​​​ពេល​​​​​​​​​​មក​ច្បាំង​​ជាមួយ​​​​​នឹង​​​ខ្មែរ​​​អង្គ​រ​​​សម័យ​​​បុរាណ​​​​។ សង់ឡើងពី​ឥដ្ឋ​​តភ្ជាប់​​​គ្នា​ដ៏​​​​​​​ល្អ​​​ឥត​​​ខ្ចោះ​​​​ដែល​​​មើលទៅ​​​​​​​គឺ​​​ហាក់ដូចជាស្អិតជាប់​​គ្នា​ពី​មួយ​ទៅ​​​មួយ​នោះ  ប្រាសាទតាណាង​​​​ពណ៌​ក្រហម​​​​​​​​ដ៏​​​​តូច​ច្រឡឹង​​នេះ គឺ​​​ត្រូវ​បាន​កសាង​ឡើង​នៅ​ជាប់​មាត់​ទន្លេ​ដ៏ស្រស់​ស្អាត​...

MEDIA FEEDS

Popular

video

សហរដ្ឋអាមេរិកថា ការទម្លាក់ចោលបទចោទប្រកាន់និងផ្តល់សេរីភាពពេញលេញដល់អតីតបុគ្គលិកអាស៊ីសេរី២ រូប

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួននៅទីក្រុងភ្នំពេញ បានលើកឡើងថាការចាប់ខ្លួន ការឃុំខ្លួន និងដំណើរការកាត់ក្តីអូសបន្លាយដ៏យូរអង្វែងទៅលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីចំនួន២រូបរួមមានលោក អួន ឈិន និងលោកយាង សុធារិន្ទ គឺជាការបំផ្លាញសេរីភាពសារព័ត៌មាន ព្រមទាំងជាឧបសគ្គដល់អ្នកដទៃទៀតដែលចង់បំពេញការងារដ៏សំខាន់ផ្នែកសារព័ត៌មាន។ ស្របពេលដែលថ្ងៃនេះជាថ្ងៃគម្រប់ខួប២ឆ្នាំនៃការចាប់ខ្លួនអតីតបុគ្គលិកអាស៊ីសេរីទាំងពីររូប សហរដ្ឋអាមេរិកទាមទារឲ្យមានការទម្លាក់ចោលការចោទប្រកាន់ទៅលើអ្នកសារព័ត៌មានទាំង២រូបនេះ ហើយផ្តល់ឲ្យពួកគេវិញនូវសិទ្ធិនិងសេរីភាពពេញលេញ។ សហរដ្ឋអាមេរិកអះអាងថា ការធ្វើបែបនេះ គឺជាសញ្ញានៃការប្តេជ្ញាចិត្តចាំបាច់ចំពោះតួនាទីដ៏មានសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅក្នុងប្រទេសប្រជាធិបតេយ្យទៀតផងដែរ។