Saturday, July 4, 2020

ទស្សនៈ

video

កម្មវិធី Idea Talk៖​តើ​ទស្សន​វិស័យ​និង​ចក្ខុ​វិស័យ​អ្វី​ខ្លះ​ដែល​អ្នក​នយោបាយ​ត្រូវ​មាន​សម្រាប់​គុណធម៌​នយោបាយ?​

កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​១៨មិថុនា​ឆ្នាំ​២០១៩។​ កម្មវិធី​Idea Talk​តាម​បណ្តាញ​Facebook Live​របស់​កាសែត​The Cambodia Daily​ រួមមាន​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃ​និង​កិច្ច​ពិភាក្សា​ជាមួយ​វាគ្មិន​ពិសេសៗ​ដោយ​មាន​ទទូល​សំណួរ​ពី​ប្រិយមិត្ត​តាម​បណ្តាញ​សង្គម​Facebook Live​ទៀត​ផង។​ ប្រធាន​បទ៖​តើ​ទស្សន​វិស័យ​និង​ចក្ខុ​វិស័យ​អ្វី​ខ្លះ​ដែល​អ្នក​នយោបាយ​ត្រូវ​មាន​សម្រាប់​គុណធម៌​នយោបាយ?​​ វាគ្មិន៖​លោក​សារ៉ូសុីវុត្ថា​អតីត​ស្ថាបនិក​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ជំនាន់​ទី១​លោក​អ៊ុំសំអាន​អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ជំនាន់​ទី​២​និង​លោក​ប៉ាងសុខឿន​អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ជំនាន់​ទី៣។​​ សូម​អរគុណ!​  
video

លោក​ទៀ បាញ់​នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ប្រារព្ធ​ខួប​៤២​ឆ្នាំ​ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍

លោក​ទៀ បាញ់​នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ប្រារព្ធ​ខួប​៤២​ឆ្នាំ​ទិវា​ ចង​ចាំដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​នៅ​ព្រំដែន​កម្ពុជា-វៀតណាម​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​នៅថ្ងៃ​ទី​២០​ខែ​មិថុនា​ខាង​មុខ។​
video

ចាង​ហ្វាង​កាសែត​ខ្មែរ​ថាមស៍​បកស្រាយ​ ក្រោយ​រង​ការ​ចោទ​ពី​អតីត​បុគ្គលិក​របស់​ខ្លួន​ពីបទ​បៀតបៀន​ផ្លូវភេទ​

ចាង​ហ្វាង​កាសែត​ខ្មែរ​ថាមស៍​លោក​T. Mohan​ ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ដែល​ថា ​លោក​បាន​បៀត​បៀន​ផ្លូវភេទ​ទៅ​លើ​អតីត​បុគ្គល​ស្រី​ជាជន​ជាតិ​ហ្វីលីពីន​ម្នាក់។​
video

ក្រសួង​សុខាភិបាល​ព្រមាន​កន្លែង​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​ទូទៅ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​សម្រាក​លើស​ពី​២៤​ម៉ោង​

ក្រសួង​សុខាភិបាល​អះអាង​ថា​  បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​ទូទៅ​គឺ​គ្រាន់តែ​ជា​កន្លែង​ពិនិត្យ​រក​មុខ​សញ្ញា​នៃ​ជំងឺ​ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ពិនិត្យ​ឬ​អ្នក​ជំងឺ​សម្រាក​ព្យាបាល​លើសពី​២៤​ម៉ោង​ឡើយ ​និង​មិន​អនុញ្ញាត​ឲ្យ​ដាក់តាំង​លក់​ឱសថ​ក្នុង​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ទៀត​ផង។​ 
video

ក្រុមសមាជិកចលនា​ស្ត្រី​​បណ្តាញសកលគណបក្សរបស់សង្គ្រោះជាតិ មិនទទួលស្គាល់លិខិតដែលកម្រិតតួនាទីនិងសិទ្ធិប្រធានចលនានេះ

សមាជិក​ចលនា​ស្រ្តី​បណ្តាញ​សកល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​កញ្ញា​រស់ សុផល​ប្រកាស​ថា​ កញ្ញា​មិន​ទទួល​ស្គាល់​លិខិត​ដែល​កម្រិត​តួនាទី​និង​សិទ្ធិ​របស់​អ្នកស្រី ​Janet Seng​ដែល​ជា​ប្រធាន​ចលនា​នេះ​ឡើយ។​
video

ក្រុមនិស្សិតនាំគ្នាគាំទ្រសម្តីរបស់នាយករដ្ឋមន្ត្រី​នៃប្រទេសសិង្ហបុរី

សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​អ្វី​ដែល​ នាយក​រដ្ឋមន្ត្រី​ប្រទេស​សិង្ហ​បុរី​លោក​លី សៀនឡុង​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​ថា​ វៀតណាម​បាន​ឈ្លាន​ពាន​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​១៩៧៩។​
video

បណ្តាញ​សហគមន៍​ការពារ​ព្រៃឡង់​ បង្ហាញ​ក្តី​បារម្ភ​កាន់តែ​ខ្លាំង​ក្រោយ​បទ​ល្មើស​ព្រៃ​ឈើ​កាន់តែ​កើន​ឡើង​

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​៤​ខេត្ត​រួម​មាន​ខេត្ត​កំពង់ធំ​ ព្រះវិហារ​ ស្ទឹងត្រែង​ និង​ខេត្ត​ក្រចេះ​បាន​បង្ហាញ​ក្តី​បារម្ភ​កាន់​តែខ្លាំង​ចំពោះ​វាសនា​ព្រៃឈើ​នៅ​តំបន់​ជម្រក​សត្វព្រៃ​មួយ​នេះ​ ដែល​កំពុង​មាន​បទ​ល្មើស​កើន​ឡើង​កាន់តែ​ខ្លាំង។​ ពួក​គេ​ក៏​បាន ចោទ​មន្រ្តី​ឧទ្យានុរក្ស​មួយ​ចំនួន​ថា​បាន​ព្រងើយ​កន្តើយ ​និង​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ផង​ដែរ។​
video

កម្មវិធី Idea Talk៖​តើ​ព្រះ​សង្ឃ​អាច​ចូល​រួម​ក្នុង​សកម្មភាព​បាន​យ៉ាង​ណា​ខ្លះ? ​

កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​១៧មិថុនា​ឆ្នាំ​២០១៩។​
video

ក្រុមអភិរក្សអក្សរសាស្រ្តខ្មែរអំពាវនាវឲ្យមានការសាងសង់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ទៅកម្តល់តាមព្រំដែនវៀតណាម

អ្នកជំនាញអក្សរសាស្រ្តខ្មែរនិងជាអនុប្រធានអង្គការ«ខ្ញុំខ្មែរ» ព្រះតេជព្រះគុណយិន រតនសុធាវីអំពាវនាវបិណ្ឌបាតបច្ច័យពីសប្បុរសជន ប្រុសស្រីគ្រប់រូបកសាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ដែលមានកម្ពស់២ម៉ែត្រ៣តឹកចំណែកទទឹង២ម៉ែត្រ៣តឹកដែរធ្វើពីថ្មភក់សម្រាប់ហែទៅតម្កល់នៅវត្តឧត្តមសាមគ្គីភូមិតាកុត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀងនៅជាប់ព្រំដែនប្រទេសកម្ពុជា និងប្រទេសវៀតណាម។
video

រដ្ឋាភិបាលព្រមានចាត់វិធានការក្រុមហ៊ុនចិនដែលកំពុងសាងសង់ផ្លូវគ្មានគុណភាពក្នុងខេត្តកំពត

ក្រសួងសាធារណការនិងដឹកជញ្ជូនព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមហ៊ុនចិនផ្លូវ ប្រសិនបើក្រុមហ៊ុននោះមិនព្រមកែសម្រួលគុណភាពផ្លូវឡើងវិញ បន្ទាប់ពីរកឃើញផ្លូវដែលក្រុមហ៊ុននេះសាងសង់ក្នុងខេត្តកំពត បែរជាមានស្នាមបែក ប្រេះ និងដក់ទឹកដោយកន្លែង។

MEDIA FEEDS

Popular

video

IDEA TALK៖ តើវិមាន ៧មករា ជាគ្រោះ ឬមួយជាលាភ​សំរាប់​គណបក្ស​ប្រជាជនកម្ពុជា?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្តីអំពី៖តើវិមាន ៧មករា ជាគ្រោះ ឬមួយជាលាភសំរាប់គណបក្សប្រជាជនកម្ពុជា?