បុគ្គលិកអតីតសណ្ឋាគារអ៊ិនធឺខន ប្រមាណ២០០នាក់តវ៉ាទាមទារឱ្យថៅកែបើកប្រាក់ខែឱ្យបានទៀងទាត់

បុគ្គលិកអតីតសណ្ឋាគារអ៊ិនធឺខន ឬ អាំងទែកងឌីណង់តាល់ ដោយប្តូរមកជាឈ្មោះសណ្ឋាគារ ដឹហ្រ្កេកឌ្យូក (The Great Duke Phnom Penh) ភ្នំពេញ ជិត២០០នាក់បានប្រមូលផ្តុំគ្នាឈរលើកបដាតវ៉ានៅថ្ងៃនេះ ដើម្បីទាមទារទៅថៅកែឲ្យបើកប្រាក់ឈ្នួលជូនពួកគេ។

ការតវ៉ារបស់បុគ្គលិកទាំងនោះ ដោយពួកគេប្រាប់ក្រុមអ្នកសារព័ត៌មានថាពួកគាត់មកពីគ្រប់ផ្នែក នៃសណ្ឋាគារ ដឹហ្រ្កេតឌ្យូកភ្នំពេញ(The Great Duke Phnom Penh) នេះ ដើម្បីទាមទារឱ្យថៅកែបើកប្រាក់ឈ្មួលចុងក្រោយសម្រាប់ខែសីហាជូនបុគ្គលិក ត្បិតប្រាក់ខែនោះថៅកែនៅមិនទាន់បើកជូនពួកគេឡើយ និងមិនបានជូនដំណឹងថែមទៀត ដែលធ្វើឱ្យពួកគាត់បារម្ភថាថៅកែអាចមានចេតនាផ្សេងផងដែរ។

លើសពីនេះបុគ្គលិកអះអាងថា ខាងភាគីសណ្ឋាគារនេះ ក៏មិនបាន អនុវត្តការបើកប្រាក់អតីតភាពការងារជូនពួកគាត់ តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនោះឡើយ។ បុគ្គលិកសណ្ឋាគារនិយាយថា ការបើកប្រាក់ខែមិនទាន់ពេលវេលានេះ បណ្តាលឱ្យពួកគាត់ជួបបញ្ហាប្រឈមក្នុងជីវភាព ប្រចាំថ្ងៃជាខ្លាំង។

បុគ្គលិកសណ្ឋាគារនេះដដែលឱ្យដឹងថាការតវ៉ារបស់ពួកគាត់ គឺមាន ខាងមន្ត្រីក្រសួងការងារក៏បានចុះសម្របសម្រួលជាមួយភាគីទាំងសងខាង ប៉ុន្តែនៅមិនទាន់មានលទ្ធផលនៅឡើយទេនៅថ្ងៃនេះ ដោយភាគីទាំងពីរនៅបន្តជជែកដោះស្រាយជាមួយគ្នានៅឡើយ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.