​មន្ត្រី​​អាវុធ​ហត្ថ​បំបែក​សំណុំ​រឿង​ឃាតកម្ម​កាត់​សាកសព​ជា​បំណែក​បោះ​ចូល​ទន្លេ​

មន្ត្រី​​អាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ​អះអាង​ថា ​ខ្លួន​បាន​បំបែក​សំណុំ​រឿង​សា​ហាវ​ឃោរ​ឃៅ​មួយ​ដោយ​ឃាតករ​គឺ​ជា​មិត្ត​ភក្តិ​របស់​ជន​រង​គ្រោះ។ ​មន្ត្រី​

ហ្វេសប៊ុក​របស់​កងរាជ​អាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១​ខែ​មិថុ​នា​ថា ​ជន​សង្ស័យ​បាន​សម្លាប់​ជន​រង​គ្រោះ ​ដោយ​យក​កាំបិត​ កាត់​សាកសព​ជន​រង​គ្រោះ​ជា​បំណែកៗ​ ដូច​ជា​កាត់​ដៃ ​កាត់​ជើង​ កាត់​ក្បាល​ វះពោះ ​ពុះ​ឆ្អឹង​ជំនី ​ព្រលះ​យក​សាច់ ​ច្រក​ដាក់​ស្បោង​ខ្មៅ ​យកទៅ​បោះ​ចោល​នៅ​ច្រាំង​ទន្លេ ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ីសុវត្តិ។​

ប្រភព​ដដែល​ឲ្យ​ទៀត​ថា ​ជន​រង​គ្រោះ​ឈ្មោះ​គឹម យ៉ានាង ​អាយុ​៤០​ឆ្នាំ ​មុខ​របរ​អ៊ុតសក់​នៅ​ផ្សារ​កណ្តាល ​និង​ជាស្ត្រី​មេម៉ាយ​កូន​មួយ​បាន​ បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣​ខែ​មិថុនា។

កូន​ស្រី​ជន​រង​បាន​គ្រោះ​បង្ហោះ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពី​ករណី​បាត់​ម្តាយ​បន្ទាប់​មក​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​ដូនពេញ​សហការ​​ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​អាវុធ​ហត្ថរាជ​ធានីភ្នំពេញ​បាន​ស្រាវជ្រាវ​និង​បំបែក​សំណុំ​រឿង​នេះ។​

ទោះ​យ៉ាង​ណា​ក្តី ​កង​រាជ​អាវុធ​ហត្ថ​រាជធានី​មិន​ទាន់​បង្ហាញ​ព័ត៌​លម្អិត​ពី​ករណី​ឃាតកម្ម​នេះ​នៅ​ឡើយ​ទេ​ដោយ​បញ្ជាក់​ថា ​ អាវុធ​ហត្ថ​នឹង​ ជម្រាប​ជូន​ពេល​ក្រោយ ​បន្ទាប់​ពី​សមត្ថ​កិច្ច​អាវុធ​ហត្ថ​ភ្នំពេញ​ស៊ើប​សួរ​រួច​រាល់។​

មេ​បញ្ជាការ​រង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេ​បញ្ជាការ​ប៉េអឹម​រាជធានី​ភ្នំពេញ​លោក​ឧត្តម​សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ ពេល​នេះ​សមត្ថ​កិច្ច​បាន​នាំ​ខ្លួន​ជន​សង្ស័យ​ម្នាក់​​ឈ្មោះ ​ស៊ិន សុផល​ អាយុ​៣៥​ឆ្នាំ​និង​បាន​ទៅ​ត្រួត​ពិនិត្យ​ឆែក​ឆេរ​នៅ​ផ្ទះ​ជន​សង្ស័យ​ថែម​ទៀត។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​សមត្ថ​កិច្ច​ទីក្រុង​ភ្នំពេញ​បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា ​ជន​សង្ស័យ​បាន​សារភាព​ថា​ ការ​សម្លាប់​នេះ​គឺ​ដោយ​សារ​ខ្លួន​បាន​ជំពាក់​លុយ​ជន​រងគ្រោះ​ច្រើន​ពេក៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.