រដ្ឋាភិបាល​ខ្មែរ​ចាត់​វិធានការ​ទប់ស្កាត់​ការ​នាំ​ជ្រូក​ចូល​ពី​វៀតណាម​

ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ព្រមាន​ចាត់​វិធាន​ការ​ម៉ឺងម៉ាត់​ទប់ស្កាត់​អ្នក​រក​ស៊ី​នាំ​ជ្រូក​ចូល​ពី​វៀតណាម​ ទោះ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ណា​ក៏ដោយ។​

សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ឈ្មោះ​រស្មី​កម្ពុជា ​បានដ​ក​ស្រង់​សម្តី​លោក​តាន់ ផាន់ណារ៉ា ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិត​កម្ម​សត្វ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ ​ថា​ សមត្ថ​កិច្ច​កំពុង​សហការ​ជាមួយ​មន្ត្រី​ពេទ្យសត្វ​ខេត្ត​ទាំងអស់​នៅជាប់​ព្រំដែន​វៀតណាម​ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​នាំ​ជ្រូក​មកពី​វៀតណាម​ចូល​មក​កម្ពុជា​ជា​ដាច់ខាត។​

លោក​បន្ត​ថា ​ពេទ្យ​សត្វ​នឹង​អាច​ធ្វើការ​បូម​ឈាម​ជ្រូក​ដែល​សមត្ថ​កិច្ច​ចាប់​បាន ​មក​វិភាគ​រក​មើល​មេរោគ​ ហើយ​ប្រសិន​បើ​រក​ឃើញ​មេរោគ​ប៉េស្ត ​ឬ​មេរោគ​អ្វី​ក៏​ដោយ​គឺ​ត្រូវតែ​បំផ្លាញ​ជ្រូក​នោះ​ចោល​តែម្តង។​​
កាល​ពី​សប្តាហ៍​កន្លង​ទៅ​សមត្ថកិច្ច​ស្រុក​តំបែរ ​ខេត្ត​ត្បូង​ឃ្មុំ​ចាប់​បាន​ជ្រូក​ជិត​២០០​ក្បាល​ដែល​ឈ្មួញ​លួច​ដឹក​មក ពី​វៀតណាម ​ហើយ​ត្រូវ​បាន​បំផ្លាញ​ចោល​តែ​ម្តង៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.