ស្ថានីយព្យាករ​​​អា​​​កាស​​​ធាតុ តេជោ សែន ​​​ថ្មី​​​​​​ដាក់ឲ្យ​​​ធ្វើ​​​ការ​​​សាក​​​ល្បង ដើម្បី​បញ្ជាក់​ពី​ភាព​ច្បាស់

មន្ត្រី​​​ក្រសួង​​​ធនធាន​​​ទឹក ​​​និង​​​ឧតុនិយម​​​បាន​​​ឲ្យដឹង​​​ កាល​​​ពី​​​ម្សិល​​​មិញ​​​ថា​​​ ការ​​​សាង​​​សង់​​​នៃ​​ស្ថានីយព្យាករ​​​អា​​​កាស​​​ធាតុ​​​ លើក​​​ដំបូង​​​ នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​ ត្រូវ​​​បាន​​​សាង​​​សង់​​​រួច​​​រាល់​ ហើយ​​​ឥឡូវ​​​នេះកំពុង​​​តែ​​​​​​ដាក់​​​ឲ្យ​ដំណើរ​ការសាក​​​ល្បង​​ ​មុន​​​ពេល​​​បើកសម្ពោធ​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ជា​​​ផ្លូវ​​​ការនៅ​​​ខែ​​ក្រោយ​​​។

លោក អ៊ុំរីណា ប្រធាន​​​ស្តីទី​​​នាយក​ដ្ឋាន​ឧតុនិយម​ បាន​​​ឲ្យ​​​ដឹង​​​ថា​​​ ​​​ស្ថានីយព្យាករ​​​អាកាស​​​​ធាតុ​​​​​​​​​កម្ពស់​​​៦០​​​ម៉ែត្រ​​​ និង​​​ចំណាយ​​​ប្រាក់​​​អស់​​​ប្រាំពីរ​​​លាន​​​ដុល្លារ ក្នុង​​​ការ​​​សាងសង់​​​​​ ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន ​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​គឺ​​​ត្រូវ​​​បាន​​​បំពាក់​​​ទៅ​​​ដោយ ​​​ប្រព័ន្ធរា៉ដា​​​ មាន​សមត្ថភាព​​​ខ្ពស់ ដែល​​​អាច​​​ជួយ​​​ឲ្យអ្នក​​​​​​​​​ឧតុ​និយមអាចព្យាករ​​​ព្យុះ​​​ភ្លៀង នឹង​​​​​​ទឹក​​​ជំនន់​​​បាន​​​យ៉ាង​​​ល្អ​​​ប្រ​​​សើរ​​​។

លោក  រីណា  បាន​​​បន្ត​​​ថា  “យើងនឹងអាច​​​ព្យាករ​​​ពពក​​​​​ភ្លៀង​​ និង​​​កម្រិត​​ទឹក​​​ភ្លៀង ហើយ​​​នឹង​​​អាច​​​ព្យាករ​​​ល្បឿន និងទិសដៅ​​​របស់ខ្យល់​​​។ ប្រព័ន្ធ​​​រ៉ាដានេះ​​​ នឹង​​​អាច​​​ព្យាករ​​​ព្យុះផ្គរ​​​ក្នុង​​​ស្រុក​​​បាន”។លោក​​​បាន​​​លើក​​​ឡើង​​​ថា អគារ​​​នៅ​​​ពី​​​ក្រោម​​​ប្រព័ន្ធ​​​រ៉ាដា​​​ អាច​​​នឹង​​​ត្រូវ​​​បាន​​​យក​​​​មក​​​ប្រើ​​​ប្រាស់​​​សម្រាប់​​​វិភាគ​​​ទិន្នន័យ។

លោក រីណា បាន​​​បន្ថែម​​​ថា​​​ ប្រព័ន្ធ​​​រ៉ាដា​​​នេះកំពុង​​​តែ​​​ត្រូវ​​​បាន​​​ធ្វើការ​​​សាក​​​ល្បង​​​ ដើម្បី​​​​បញ្ជាក់ពី​​​ភាព​​​ច្បាស់​​​របស់វា។លោក រីណា បាន​​​មាន​​​ប្រសាសន៍បន្ថែមថា  “ យើងត្រូវ​​​តែ​​​ប្រៀប​​​ធ្រៀប​​​កម្រិត​​​នៃ​​​ទិន្នន័យ​​​​ ដែល​​​ប្រព័ន្ធ​​​រ៉ាដា​​​ព្យាករ​​​ ទៅ​​​នឹង​​​ការ​​​អង្កេត​​​ទៅ​​​លើ​​​ស្ថាន​​​ភាព​​​ជាក់​​​ស្តែង​។

លោក  រីណា  បាន​​​លើក​​​ឡើង​​​ថា ស្ថានីយ​នេះ​​​ ដែល​​​ត្រូវបាន​​​គេ​​​ហៅ​​​ថា​​​ ស្ថានីយរ៉ាដា​តេជោ សែន នឹង​​​ត្រូវ​​​ដាក់​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ជា​​​ផ្លូវ​​​​ការនៅ​​​ថ្ងៃ​​​ណា​​​មួយ​​​ក្នុង​​​ខែ​​​ឧសភា បន្ទាប់​​​ពី​​​គេហ​​​ទំព័រ​​​សម្រាប់ជួយ​​​ផ្តល់​​​ដំណឹង​​​អំពី​​​ព្យុះ​​​ ​​​ត្រូវ​​​បាន​​​រៀប​​​ចំរួចរាល់៕

ប្រែសម្រួល​ដោយ​ ស៊ា ស៊ុយ​ឈាង

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.