អាជ្ញាធរថៃចាប់ខ្លួនពលរដ្ឋខ្មែរចំនួន១៨នាក់ពីបទកាប់ឈើក្រញូងខុសច្បាប់

សមត្ថ​កិច្ច​ថៃ​បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន​១៨​នាក់​ពីបទ​កាប់​ឈើ​ក្រញូង​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ​ក្នុង​ខេត្ត​នគររាជ​សីមា ​ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​«ថាប់ឡាន»​ជាប់​ខេត្ត​ឧត្តរមានជ័យ​របស់​ខ្មែរ។​

កាសែត​បាងកក​ប៉ុស្ដិ៍​របស់​ថៃ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​សមត្ថ​កិច្ច​ថៃ​បាន​រឹប​អូស​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា​រណា​អារ​ឈើ​ កាំ​ភ្លើង​ច្នៃ​និង​សម្ភារៈ​ប្រើ​ប្រាស់​មួយ​ចំនួន។​

រហូត​មក​ទល់​ពេល​នេះ​សមត្ថ​កិច្ច​ថៃ​កំពុង​ធ្វើ​ការ​ឃុំ​ខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំង​១៨​រូប​នោះ​ជា​បណ្ដោះ​អាសន្ន​នៅ​ស្នាក់ការ​ក្នុង​ឧទ្យាន​ថាប់ឡាន​ដើម្បី​បន្ត​នីតិវិធី​សាកសួរ​ក្នុង​ការ​ស្វែង​រក​មេ​ខ្យល់​ជា​ជនជាតិ​ថៃ​ដែល​ជួល​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.