Opinion

ក្រុមអភិរក្សអក្សរសាស្រ្តខ្មែរអំពាវនាវឲ្យមានការសាងសង់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ទៅកម្តល់តាមព្រំដែនវៀតណាម

ក្រុមអភិរក្សអក្សរសាស្រ្តខ្មែរអំពាវនាវឲ្យមានការសាងសង់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ទៅកម្តល់តាមព្រំដែនវៀតណាម

អ្នកជំនាញអក្សរសាស្រ្តខ្មែរនិងជាអនុប្រធានអង្គការ«ខ្ញុំខ្មែរ» ព្រះតេជព្រះគុណយិន រតនសុធាវីអំពាវនាវបិណ្ឌបាតបច្ច័យពីសប្បុរសជន ប្រុសស្រីគ្រប់រូបកសាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ដែលមានកម្ពស់២ម៉ែត្រ៣តឹកចំណែកទទឹង២ម៉ែត្រ៣តឹកដែរធ្វើពីថ្មភក់សម្រាប់ហែទៅតម្កល់នៅវត្តឧត្តមសាមគ្គីភូមិតាកុត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀងនៅជាប់ព្រំដែនប្រទេសកម្ពុជា និងប្រទេសវៀតណាម។

ព្រះតេជគុណយិន រតនសុធាវីមានសង្ឃដីកាប្រាប់សារព័ត៌មាន The Cambodia Dailyថា គម្រោងសាងសង់នេះមានតម្លៃជាង៦ពាន់ដុល្លារ សហរដ្ឋអាមេរិករួមទាំងបល័្លង្គសម្រាប់ទ្ររូបសំណាកកម្ពស់២មែ៉ត្រ៣តឹកផងដែរ។ ព្រះអង្គមានសង្ឃដីកាថា ជុំវិញបល័្លង្គនេះនឹងមានសិលាចារឹកនៅលើផ្ទាំងថ្មអំពីប្រវត្តិ និងពាក្យស្លោករបស់ព្រះបាទជ័យ វរ្ម័នទី៧ផងដែរដើម្បីឲ្យពលរដ្ឋខ្មែរ និងកូនខ្មែរបានយល់ និងបានស្គាល់អំពីប្រវត្តិសាស្រ្តរបស់ខ្មែរផង និងប្រវត្តិពីមេដឹកនាំរបស់ខ្មែរផង។ ព្រះតេជគុណយិន រតនសុធាវីបានអំពាវនាវឲ្យពុទ្ធបរិស័ទនៅក្នុងប្រទេសនឹងក្រៅប្រទេស ដែលមានសទ្ធាជ្រះថ្លាចូលរួមជាប្រយោជន៍សម្រាប់ប្រទេសជាតិ និងព្រះពុទ្ធសាសនាខ្មែរក្នុងកសាងរូបសំណាករបស់ព្រះបាទជ័យវរ្ម័នទី៧រហូតដល់បានជោគជ័យសម្រាប់ទុកជា អត្តសញ្ញាណជាតិ និងព្រះពុទ្ធសាសនាដែលជាខឿនមរតករបស់ខ្មែរគ្រប់រូប។ អាសយដ្ឋានទំនាក់ទំនងបច្ចុប្បន្ន៖ភិក្ខុកោសលមុនីយិន រតនសុធាវី គង់នៅវត្តចម្ការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ទូរសព្ទលេខ០១២ ៨៨ ៦៤ ៩៩ / ០១០ ៨៨ ៦៤ ៩៩/០៧០ ៩៩ ៦៤ ៩៩។ ចំណែកPage ហើយនិងFacebook ព្រះនាមយិន រតនសុធាវី Yen Rotanaksotheavy

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.