Opinion

ជនជាតិ​ខ្មែរ​​អូស្ត្រាលី​ជំរុញ​ឲ្យ​មាន​អន្តរាគមន៍​ផ្លូវ​ច្បាប់​ករណី​បង្ខិត​បង្ខំ​ឲ្យ​ជនជាតិ​ខ្មែរ​គាំទ្រ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​

សកម្មជន​ខ្មែរ​ក្នុង​ទីក្រុង​Sydney​ និង​ទីក្រុង ​Melbourne​ប្រទេស​អូស្រ្តាលី​ ជំរុញ​ឲ្យ​តំណាង​រាស្រ្ត​របស់​ប្រទេស​​អូស្ត្រាលី​ស្វែង​រក​អន្តរាគមន៍​ករណី​ សកម្ម​ជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ធ្វើ​ទុក្ខ​បុកម្នេញ​ជនជាតិ​ខ្មែរ​ក្នុង​ប្រទេស​អូស្រ្តាលី។​

អតីត​តំណាង​រាស្រ្ត​អូស្រ្តាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ ​Victoria ​ លោក​ហុង លីម​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​ថា​  កាល​ពី​ពេល​ថ្មីៗ​នេះ ​សហគមន៍​ខ្មែរ​បាន​ជំរុញ​ឲ្យ​លោក​Julian Hill​តំណាង​រាស្រ្ត​សហព័ន្ធ​ប្រចាំ​តំបន់​Bruce​ក្នុង​ការ​ស្វែង​រកការ​អនុវត្ត​ច្បាប់​ស្តីពី​ការ​ទប់ទល់​ការ​ជ្រៀត​ជ្រែក​របស់​បរទេស​ក្នុង​ប្រទេស​អូស្រ្តាលី​ដែល​ទើប​អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដើម្បី​ចាត់​វិធាន​ការ​ទៅ​លើ​សកម្ម​ជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ប្រទេស​នេះ​ ដែល​កំពុង​បង្ខិត​បង្ខំ​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ឲ្យ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

ជា​លទ្ធផល​លោក​Julian Hill ​អះអាង​ថា ​លោក​នឹង​ខិតខំ​ស្វែង​រក​កិច្ច​អន្តរាគមន៍​លើ​បញ្ហា​នេះ​ និង​ស្វែង​រក​ការ​បង្កើត​ក្រុម​ទំនាក់​ទំនង​ពិសេស​របស់​តំណាង​រាស្រ្ត​អូស្រ្តាលី​សម្រាប់​​កិច្ចការ​កម្ពុជា​ថែម​ទៀត៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.