និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​ចាប់​​​ផ្ដើម​​​​កម្មវិធី​​​ប្រគល់ប័ណ្ណ​​​កម្មសិទិ្ធ​​​ដី​​​ធ្លី​​​ដំណាក់​​​កាល​​​ទី​​​២​​​​​ ក្នុង​​​ខេត្ត​​​ចំនួន​​​១៩

កាល​​​ពី​​​ម្សិល​​​មិញ និស្សិតស្ម័គ្រ​ចិត្ត​​​ជាង​​​២.០០០​​​នាក់ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​វាស់​​​វែង​​​ដី​​​នៅ​​​​តាម​ខេត្ត​ចំនួន​១៩​​​ ​ដើម្បី​​ចាប់​​​ផ្ដើម​​​ដំណាក់​​​កាល​​​ទី២ នៃ​​​កម្មវិធី​​​ប្រគល់​​​ប័ណ្ណ​​​កម្ម​​​សិទិ្ធដី​ធ្លី នៅ​​​ទូ​​​ទាំង​​​ប្រទេស​​​របស់​​​លោក​​​​​​នាយក​​​​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន។ ក្នុង​ចំណោម​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​២.០១៦​នាក់​ មាន​និស្សិត​​​​ថ្មី និង​ចាស់​​​​ចំនួន​​​១.៣៦២​​​នាក់​​​កំពុង​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ដំ​​​ណាក់​​​កាល​​​ទី​​​២នៃ​​​កម្មវិធី​​​នេះ។ អំឡុង​​​ពេល​​​ប្រារព្ធ​​​ពិធី​​​​នៅ​​​កោះពេជ្រ​​​លោក ​​​អឹុ​ម ឈុនលឹម រដ្ឋមន្ត្រី​​​ក្រសួង​​​​រៀប​ចំ​ដែនដី​​​ និងនគ​​​រូបនីយកម្ម ​​​មាន​​​ប្រសាសន៍​​​​​​ថា “ខ្ញុំមាន​​​ជំនឿថា នៅ​​​ក្នុង​​​ដំណាក់​​​កាល​​​ទី​​​២​​​នេះ​​​យើង​​នឹង​​​ទទួល​​​បាន​​​លទ្ធផល​​​ជា​​​ច្រើន​​​ទៀត ពី​​​ព្រោះ​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​មួយ​​​ចំនួន មាន​​​បទ​​​ពិសោធរួច​​​ហើយ។ ​​​មន្ត្រី និង​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​របស់​​​យើង​​​ទាំង​​​អស់ បាន​​​ប្ដេជ្ញា​​​វាស់​​​វែង​​​ដី​​​​ឲ្យ​បាន​​​​១លាន​​​ហិកតា ដោយ​ត្រូវ​​បញ្ចប់​ការ​វាស់​វែង​​ដី​ឲ្យ​បាន​​​​​​​៥០​​​ភាគ​​​រយនៃ​​​​​​ទិស​​​ដៅ​​​​ មុនពេល​ធ្វើ​​​​យុទ្ធនា​​​ការ​ឃោសនា​​​​បោះ​​​ឆ្នោត​​​”​​​។ លោក អឹុ​ម​​​ ឈុនលឹម បាន​​​មាន​​​ប្រសាសន៍បន្ថែម​​​ថា នៅ​​​​​​សល់​​​​​​៥០​​​ភាគ​​​រយ​ទៀត​នឹង​​​ត្រូវ​​​បញ្ចប់​​ត្រឹម​​​ខែ​​​មីនាឆ្នាំ​​​២០១៤។​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​ទាំង​​​នេះ នឹង​​​វាស់​​​វែង​​​ដី​​​នៅ​គ្រប់​ខេត្ត​​​ទាំង​​​​​​អស់ លើក​​​លែង​​​តែខេត្ត​​​កណ្ដាល ខេត្ត​​​កែប​​​​​​ប៉ៃលិន ​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ និង​​​ខេត្ត​​​ស្វាយរៀង​​​។ អំឡុង​​​ដំណាក់​​​កាល​​​​​​​​ទី១ នៃ​​​កម្មវិធី​​​នេះ ពី​​​ខែ​​​​​​កក្កដា ដល់​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុន​​​​​​ ក្រុម​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​វាស់​​​វែង​​​ដី​​​​បាន​ចំនួន​​​៥៨០.០០០​​​ហិកតាឲ្យ​​​ប្រជា​​​ពលរដ្ឋ​​​ចំនួន​​​៣៥០.០០០​​​គ្រួសារ​​​​​​។ កាល​​​ពី​​​ដើម​​ខែ​​​នេះ លោក ហ៊ុន...

សាលា​រាជធានី​​ និង​​​ក្រសួង​មហាផ្ទៃ​​ខ្វែង​គំនិតគ្នា​​​​ជុំវិញកិច្ច​សហការ​

មន្ត្រី​បាន​ឲ្យ​ដឹង​ថា​ កាលពី​ម្សិល​មិញ​លោកកែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​ជំរុញ​ឲ្យ​កង​កម្លាំង​នគរបាល​ជាតិ​សហ​ការ​ឲ្យ​បាន​​ជិត​ស្និទ្ធ​ថែម​ទៀត​ជាមួយ​នគរ​បាល​​​​រាជធានី​ភ្នំពេញ​ នៅ​ពេល​​​​ធ្វើ​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​រាជធានី​។ ទោះ​បី​​លោក កែប ជុតិមា មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ជា​សាធារណៈ​​ពី​មូល​ហេតុ​ ដែល​លោក​ស្នើ​ឲ្យ​មាន​​កិច្ច​សហប្រតិបត្តិការ​​ជិត​ស្និទ្ធ​រវាង​មន្ត្រី​នគរបាល​ជាតិ​ក៏ដោយ​ ក៏​សំណើ​​​របស់​លោក ​ដែល​​លើក​ឡើង​​​ដំបូង​​​អំឡុង​កិច្ច​ប្រជុំ​សម្ងាត់​នៅ​សាលា​រាជ​ធានី​ភ្នំពេញ កាលពី​សប្តាហ៍មុន​នោះ​​ ​ធ្វើ​ឡើង​​​មួយ​ថ្ងៃ​បន្ទាប់​ពី​​មាន​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធអីុន​ធើណិត​​កាល​ពី​ថ្ងៃ​ទី​៥​ខែ​មករា​។ អំឡុង​ប្រតិបត្តិ​ការ​​នោះនគរបាល​ជាតិ​បាន​​ច្រឡំ​ឆ្មក់​ចូល​ភូមិគ្រឹះ​​​មួយ​​របស់​លោក អឹុម សិទ្ធី រដ្ឋមន្ត្រីក្រសួង​អប់រំ​។ លោកឧត្តម​សេនីយ៍ឯក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​ កាលពីម្សិលមិញ​នោះ​មាន​ប្រសាសន៍​ថា " អាជ្ញាធរ​សាលា​រាជ​ធានី​ភ្នំពេញ បាន​ថ្លែង​ថា នគរបាល​ជាតិ និង​អាជ្ញាធរ​រដ្ឋា​ភិបាល​គួរតែ​ជម្រាប​​លោក​នៅ​​​​មុន​ពេល​ពួកគេ​ចាប់​ផ្តើម​ធ្វើការអ្វី​មួយ​​"។ លោកឧត្តម​សេនីយ៍​ឯក​ ខៀវ សុភ័គ...

អ្នក​ជំនួញ​ជន​ជាតិ​អូស្ត្រាលី​ជាប់​ពន្ធ​នាគារ​ ដោយ​សារ​ជាប់​​ពាក់​ព័ន្ធ​នឹង​វិវាទ​ពាណិ​ជ្ជកម្ម​​

​អ្នក​ជំនួញ​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ ដែល​ធ្លាប់​​​ដឹកនាំ​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ នៅ​ក្នុង​ប្រទេស​​កម្ពុជា​ ត្រូវបាន​បញ្ចូន​ទៅ​ពន្ធ​នា​គា​រ​ព្រៃស​ បន្ទាប់​ពី​ទទួលរង​នូវការ​ចោទ​ប្រកាន់​​​ពីបទ​ក្លែង​​បន្លំ ​ក្នុង​រឿង​ក្តី​ដែល​ស​ហ​កា​រី​ម្នាក់​របស់​គាត់បាន​និយាយ​ថា ប​ង្ក​ឡើង​ដោយ​ដៃ​គូ​មានការ​មិន​ពេញ​ចិត្ត​ក្នុ​ង​គម្រោង​អាជីវកម្ម​បរាជ័​យ​មួយ​។​​ យោង​តាម​លោក ភូ ពៅ​សុន ​ចៅ​ក្រ​ម​សើុប​សួរ​អម​សាលា​ដំបូង​រាជធានី​ភ្នំ​ពេ​ញ​ បាន​​ឲ្យដឹងថា លោក ហ្វ្រែង ម៉េ (Fr​ank ​May​) ​អា​យ​​ុ​​៦៣​ឆ្នាំ​ ​អតីត​នាយក​ប្រតិ​បត្តិ​ការ​នៅ​ក្រុម​ហ៊ុន​ទូរគម​នាគមន៍​ អុីម៉ាក់ (Em​axx​)​ត្រូវ​បាន​ចាប់​ខ្លួន​ ​និង​ចោទ​ប្រកា​ន់​ កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ​។​ លោក​បាន​មាន​ប្រសាសន៍​ដោយ​មិន​បាន​បង្ហាញ​​សេចក្តី​លម្អិត​ថា “លោក ហ្វ្រែង​ ម៉េ ត្រូវបាន​ចោ​ទ​ប្រកាន់​ពីបទ​ក្លែង​បន្លំ​ឯក​សារ​ និង​ប្រើ​ប្រា​ស់​ឯកសារ​ក្លែង​បន្លំ​”។​ មិន​ទាន​់មាន​សេចក្តី​លម្អិត​ ​អំពី​ករណី​ចាប់​ខ្លួន​លោក​ ម៉េ ​ទេ​។ ​ក៏ប៉ុន្តែ ​លោក ​យិ​ន​ ​វ៉េង​កា ​ដែល​បាន​និយាយ​ថា ​លោក​ជា​មេធាវី​តំណាង​​ក្រុម​ហ៊ុន​ ដែល​ជា​ដើម​ប​ណ្តឹ​ង​ក្នុង​រឿង​ក្តី​នេះ​ ​​មាន​ប្រសាសន៍​ថា ​លោក ​ម៉េ ​បាន​កែ​ឯក​សារ​ ដើម្បី​ធ្វើ​ឲ្យ​សមតុល្យ​គណនី​ធនាគារ​របស់​លោក​មាន​ទឹក​ប្រាក់​១.០០០.០០០​ដុល្លារ​ នៅ​ពេល​លោក​មាន​តែ​១.០០០​ដុល្លារ​ប៉ុណ្ណោះ ក្នុង​គណនី​នេ​ះ​​។​ លោក...

រដ្ឋាភិបាល​បញ្ជា​ឲ្យ​ម្ចាស់​ហាង​ផ្អាក​ការ​រក​ស៊ី​របស់​ខ្លួន​​ប្រាំ​បី​ថ្ងៃ​អំឡុង​ពិធី​ថ្វាយ​ព្រះ​ភ្លើងព្រះ​បរម​សព

ម្ចាស់​ហាង​នៅ​ក្នុង​ខណ្ឌដូន​ពេញ ក្នុង​រាជ​ធានី​ភ្នំពេញ បាន​និយាយ​កាល​ពី​ម្សិលមិញថា ពួកគេ​នឹង​មិនធ្វើតាម​​​សារាចរ​ណែនាំ​របស់​រដ្ឋា​ភិបាល​ឲ្យ​ផ្អាក​ការ​រក​ស៊ី​របស់​ខ្លួន​រយៈ​ពេល​ប្រាំបី​ថ្ងៃ ដើម្បី​ចូល​រួម​កាន់​ព្រះ​រាជ​មរណ​​ទុក្ខ​ជា​លើក​ទី២​របស់​​សម្តេច​ឪ​ ព្រះ​នរោត្តម​ សីហនុ​​ ​នោះទេ។ កាលពី​ថ្ងៃ​អាទិត្យ​​​ម្ចាស់​ភោជនីយដ្ឋាន​ និង​ហាង​លក់​ទំនិញ​នានា​​នៅ​តាមមហា​វិថី​សុធារស​ ផ្លូវ​​​​​លេខ​១៣​ ផ្លូវ​​​លេខ១៧៨​ និងផ្លូវ​​លេខ​១៨៤ បាន​​ទទួល​សារាចរ​ណែនាំ​​ពី​រដ្ឋា​ភិបាល​ឲ្យបិទ​​​អាជីវកម្ម​ជា​បណ្តោះ​អាសន្ន​ចាប់​ពី​ថ្ងៃទី​៣១ ខែមករា​ រហូត​ដល់​ថ្ងៃទី​៧ខែកុម្ភៈ​។ ​ ពិធី​ដង្ហែ​​ព្រះ​បរម​សព​សម្តេច​ឪ​​ នរោត្តម​សីហនុ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ​ និង​​​ថ្វាយ​ព្រះ​ភ្លើង​នៅថ្ងៃទី​៤ ខែកុម្ភៈ។ លោក សំ រិទ្ធី ​ចៅ​សង្កាត់​រង​នៃ​​សង្កាត់​ជ័យ​​ជម្នះ​មាន​ប្រសាសន៍ថា ​មិន​មាន​ការដាក់​ទោស​ចំពោះ​ម្ចាស់​ហាង​ទាំង​នោះ​ទេ​​ ប្រសិន​បើ​ពួក​គេ​នៅ​តែ​​បន្ត​ការ​រក​ស៊ី​របស់​​ខ្លួន​នោះ​ ប៉ុន្តែ ពួក​គេ​ “ អាច​នឹង​ត្រូវ​អញ្ជើញ​ឲ្យ​​មក​ជួប​មន្ត្រី​សង្កាត់​” ប្រសិន​បើ​ពួកគេ​មិន​គោរព​តាម​បទបញ្ជា​នេះ​។ លោក​មាន​ប្រសាសន៍បន្ត​ថា “យើង​ចង់​ការពារ​ និង​ធានា​សន្តិសុខ​ឲ្យ​បាន​តឹង​រឹង ​។ យើង​​ព្រួយ​បារម្ភ​ខ្លាច​​ភោជនីយដ្ឋានខ្លះ​លក់​​គ្រឿង​ស្រវឹុង​ ​និង​មាន​​មនុស្ស​ស្រវឹង​ស្រា​វាយ​តប់គ្នា​​បណ្តាល​ឲ្យ​មានស្ថាន​​ភាព​រញ៉េរញ៉ៃ​នៅ​ទី​​នោះ​”។​ លោក​បាន​បន្ថែម​ថា ផ្ទះ​សំណាក់​​ខ្លះ​អាច​អនុញ្ញាត​ឲ្យ​​បើក​ទទួល​ភ្ញៀវ​ស្នាក់​នៅ​បាន...

​​​អ្នកតវ៉ា​​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្ដេញ​​​ចេញនៅ​សហគមន៍​បឹង​កក់​ ធ្វើ​​​បាតុកម្ម​​​​​​នៅ​​​ខាង​​​មុខ​​​ក្រសួង​​​មហា​​​ផ្ទៃ

ក្រុម​​​អ្នក​​​តវ៉ា​​​​ប្រឆាំង​នឹង​ការ​​​បណ្ដេញ​​​ចេញ​​​ចំនួន​​​៧០​​​នាក់ មក​​​ពី​​​សហគមន៍​​​បី​​​នៅក្នុង​​រាជធានី​​​ភ្នំ​​​ពេញ បាន​​​​​​តវ៉ា​​​នៅ​​​ខាង​​​មុខ​​​ក្រសួង​​​មហា​​​ផ្ទៃ កាល​​​ពីម្សិល​​​មិញ​ ដើម្បី​​​ប្រឆាំងនឹង​​​ការ​​​ប្រើ​​​ខែល​​​ឆក់​​​របស់​​​នគរ​បាល​បង្ក្រាប​​​កុបកម្ម​​​ ដែល​​​បាន​​​ដាក់​​​ពង្រាយ ​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗនេះ។ អ្នក​​​ស្រី ទេព វ៉ាន្នី​ អ្នកភូមិ​​បឹង​​​កក់ ដែល​​​បាន​​​ចូល​​​រួម​​​ជា​​​មួយ​​​​​​ក្រុម​​​អ្នក​​​​ភូមិ​ផ្សេង​ទៀត​​​​​​​មក​​​ពី​​ភូមិ​​​ថ្ម​​​គោល និង​​​សហគមន៍​​​បុរីកី​​​ឡា ​អំឡុង​​​ពេល​​​តវ៉ា​​​រយៈ​​​ពេល​​​ពីរ​​​ម៉ោង​​​នោះ​​​​​​បាន​​​និយាយ​​​ថា “ ក្នុងពេល​ថ្មីៗ​​​​​​នេះ​​​នគរ​​​បាល​​​ចាប់​​​ផ្ដើម​​​​​​ប្រើ​​​ខែល​​​ឆក់ ហើយ​ពួក​គេ​បាន​ប្រើ​វា​ ពេល​​​យើង​​​​​​តវ៉ា​​​កាល​​​ពី​​​ពេល​​​ថ្មីៗ​​​នេះ។ យើង​​​មិន​​​អាច​​​ទទួល​​​យក​​​សកម្ម​​​ភាពដ៏​​​​ព្រៃ​​​ផ្សៃ​​​បែប​​​នេះ​​​បាន​​​ទេ ពីព្រោះការ​​​ធ្វើ​​​បែប​​​នេះ គឺ​​​ជា​​​​​​ការ​​​ធ្វើ​​​ទារុណ​​​កម្ម​មក​លើ​​​យើង​​​ទាំង​​​អស់​​​គ្នា”។ ចាប់តាំង​​​​ពី​​​ខែ​​​ធ្នូ​​​មក មន្ត្រី​​​នគរ​​​បាល​​​បង្ក្រាប​​​​កុបកម្ម​​​រារាំង​​ការ​តវ៉ា​​​បី​​​កន្លែង​​​នៅ​​​ទូ​​​ទាំង​​​រាជ​ធានី​​​ភ្នំពេញ ដោយ​​​​មាន​​​ប្រើ​ខែល​ពណ៌ស ​និង​​​ពណ៌​​​ខៀវ ដែល​ចរន្ដឆក់​យ៉ាង​ខ្លាំង​ផលិតដោយ​​​​​ក្រុម​​​ហ៊ុន Sang Min International ​​​នៅ​​​កោះ​តៃវ៉ាន់។ ​​​អំឡុង​​​ពេល ​​​តវ៉ា​​​មួយ​​​ក្នុង​​​ចំណោម​​​ការ​​​តវជាច្រើន​នគរបាល​​​ម្នាក់ បាន​​​កាន់​​​ខែល​​​​​​ឆក់​​​ស្ត្រី​​​ម្នាក់  និង​​​បាន​​​ធ្វើ​​​ឲ្យ​​​គាត​​​់រង​​​របួស។ ទោះបី​​​ជា​​​មាន​​​ការ​​​បដិសេធ​​​កាល​​​ពី​​​ដំបូង​​​ថានគរបាលមិន​​​បាន​​​ប្រើ​​​ខែល​​​ឆក់​ក្រុម​​​អ្នក​​​តវ៉ា​​​ក៏​​​ដោយ ក៏​​​លោក​​​ឧត្ដម​​​សេនីយ៍​​​ឯក ​ខៀវ ​សុភ័គអ្នក​​​នាំ​​​ពាក្យ​​​ក្រ​​​សួង​​​មហា​​​ផ្ទៃ ​​​មាន​​​ប្រសាស​​​ន៍​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា​​ ក្រសួង​​​មហា​​​ផ្ទៃ​​​នឹង​​​​​​សើុប​​​អង្កេត​​​ តាមការ​​​​​​តវ៉ា​​​​​​របស់​​​ក្រុម​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​បាន​​​ដឹង​អំពី​​​​ការ​​​តវ៉ា​​​នេះ ហើយ​​​យើង​​​នឹង​​​សើុប​​​​អង្កេត​”។ លោក ខៀវ​​​ សុភ័គ ​​​​​​មាន​​​ប្រសាស​​​ន៍​បន្ថែម​​ថា “ក្រសួង​​​មហា​​​ផ្ទៃ មិន​​​ដែល​​​ប្រើ​​​ខែល​​​ឆក់​​​នោះ​​​ទេ។ ប៉ុន្តែ ខ្ញុំ​​​ទទួល​​​ស្គាល់​​​ថា ​នគរបាល​​​អាចប្រើ​​​ដំបង​​​ឆក់”។ ការ​​​តវ៉ា កាល​​​ពី​​​ម្សិល​​​មិញ​​​នៅ​​​ខាង​​​មុខ​​​ក្រសួង​​​​មហា​​​ផ្ទៃ​​​ គេ​​​មិន​​​បាន​​​ឃើញ​​​នគរ​​​បាល​​​មាន​​​ខែល​​​​ឆក់​​​ពណ៌ខៀវ ​​​និង​​​ពណ៌ស​​​នោះ​​​ទេ។ កាល​​​ពី​​​ម្សិល​​​មិញ ​​ក្រុម​​​អ្នក​​​តវ៉ា បាន​​​ទាម​​​ទារ​​​ឲ្យ​​​រដ្ឋាភិបាល​​​ដោះ​​​លែង​​​អ្នក​​​ស្រី យ៉ម ​បុប្ផា ​ជាសកម្ម​ជន​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្ដេញ​​​ចេញ ដែល​​​ត្រូវ​​​បាន​​​តុលាការ​ផ្តន្ទាទោស​ កាល​​​ពី​​ខែ​​​ធ្នូឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ ពី​​​បទ​​​​ពាក់​ព័ន្ធ​នឹងការ​​​​វាយ​​​តប់​គ្នា​​​​។ នៅ​​​ម៉ោង​​​ប្រ​ហែល​៩​​​ព្រឹក តំណាង​​​​​​ក្រុម​​​អ្នក​​​តវ៉ា​​​ចំនួន​​​ប្រាំពីរ​​​​​​រូប ទទួល​បាន​ការ​​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ក្នុង​​​ក្រសួង​​​មហាផ្ទៃ ដើម្បី​​​​ចរចា​​​ការ​ទាម​ទាររបស់​ពួក​គេ​រយៈ​​​ពេល​​​៣០​​​នាទី​​​។ អ្នកស្រី​ ប៉ាវ សុភា អាយុ​​​៣៦​​​ឆ្នាំ ជា​​​អ្នក​​​ភូមិ​​​បឹងកក់ ​បាន​​​និយាយ​​​ថា “ យើង​​​បាន​​​ជួប​​​​​​មន្ត្រី​រដ្ឋបាល ហើយ​​​ក្រុម​​​មន្ត្រី​​​ទាំង​​​នេះបានសន្យា​​​ថា ​​​នឹង​​​​​​បង្កើត​​​គណៈ​​​កម្មាធិការ​​​មួយ ដើម្បី​​​​​​សើុប​​​អង្កេត​​​​​​ការ​​​ទាម​​​ទារ​​​របស់​​​ពួក​​​យើង​”​។ លោក មែ៉ន ​​​​​​បុ៊ន​​​រិទ្ធិ ប្រធាន​​​នាយក​​​ដ្ឋាន​​​រដ្ឋ​​​បាល ក្រសួង​​​មហា​​​ផ្ទៃ បាន​​​មាន​​​ប្រសាសន៍​​​ថាក្រសួង​​​មហា​​​ផ្ទៃ កំពុង​​​ធ្វើ​​​ការងារ ដើម្បី​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​មួយ​​​ឲ្យ​​​ក្រុម​​​អ្នក​​​តវ៉ា​​​​​​ទាំង​​​នេះ។​​​លោក បាន​​​មាន​​​ប្រសាសន៍​​​ថា“ ខ្ញុំ​​​កំពុង​​​រៀប​​​ចំ​​​ឯកសារ​​​ផ្នែក​រដ្ឋបាល​​ សម្រាប់​​​ឲ្យ​​​​មន្ត្រី​​​ថ្នាក់​​​លើ​រក​​​ដំណោះ ស្រាយ​​​ជូន​ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​នេះ​”។ លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ធ្លាប់បាន​សន្យា​កាត់ដី​ចំ​នួន​​១២,៤៤​ហិកតា ចេញពី​គម្រោង​​​​​​អភិវឌ្ឍន៍របស់​​ក្រុ​ម​ហ៊ុ​ន ស៊ូ​​​កា​គុ ​​របស​់​លោក ឡៅ ម៉េង​ឃិន ​សមា​​ជិក​ព្រឹទ្ធ​សភា​​​​​មក​ពី​គណ​បក្ស​ប្រជា​​ជ​ន​កម្ពុជា សម្រាប​់ទុក​ឲ្យ​ប្រ​ជា​ព​លរដ្ឋ ដែលទទួលផលប៉ះពាល់​តែ​មិនទាន់ បាន ចែកដាច់ ស្រេចនៅឡើយ​៕ប្រែសម្រួលដោយ ស៊ុំ សុខភុំ

បុរស​ពីរនាក់​ត្រូវ​​​ចាប់​ខ្លួន​​ពី​បទ​​ជួញ​​ដូរ​​ពស់​ថ្លាន់ និង​សត្វ​​ទន្សង​មួ​យ​ក្បាល ក្នុង​រាជធានីភ្នំពេញ

កាល​ពី​ថ្ងៃ​អាទិត្យ​ ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​បុរសពីរនាក់​​ក្នុង​រាជ​ធានី​ភ្នំពេញ​​​ពី​បទ​​ជួ​ញដូរ​​​សត្វ​ល្មូន​ទម្ងន់​​​ជា​ង​៤០​គី​ឡូ​ក្រាម​ នៅ​ពេល​​ពួ​ក​គេ​​​កំពុង​​​​ដឹក​​ពស់ថ្លាន់​​​ចំ​នួ​ន​ប្រាំ​ក្បាល​​​ទៅ​​រក្សា​​ទុ​ក​ក្នុង​ផ្ទះ​​ជួ​ល​មួ​យ​​នៅ​ក្នុង​​ខណ្ឌ​​ទួ​ល​គោក​។ ​​លោក ប៊ុ​ន សុខសារ៉ា​វុធ នាយ​ប៉ុស្តិ៍​នគរបា​ល​​សង្កាត់​ទឹក​ល្អក់​១ ​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​ឈ្មោះ សុខ ឌីង ​អាយុ​​៤០​ឆ្នាំ​ និង​ឈ្មោះ  ​សុខ  ធី ​​អា​យុ​២២ឆ្នាំ ​​បា​ន​​រក្សាទុក​​​ពស់​ថ្លាន់​ចំ​នួន​បួ​ន​​ក្បាល​​​ និង​ទន្សង​មួ​យ​ក្បាល​។ ​ លោក​​​​បា​នមាន​ប្រសាសន៍​​បន្ត​ថា“ សត្វ​ទន្សង​នេះ​មា​ន​ទម្ងន់​​​​​ប្រហែល​ជា​ពីរ​គីឡូ​ក្រាម​ ​និង​ពស់​ថ្លា​ន់​ចំនួ​នបួ​ន​ក្បាល​​ទម្ងន់​​​ប្រហែល​​៤០​គី​ឡូក្រាម”។ ​លោក​​មាន​ប្រសាសន៍​បន្ថែមទៀត​​​ថានគរបាល​បា​ន​ចាប់​ខ្លួន​​បុរស​ទាំង​ពីរ​នាក់​នេះ​ បន្ទាប់​ពី​​​ទទួល​បា​ន​ព័ត៌​មា​ន​​ពី​អ្នក​ស្រុក​​ដែល​សង្ស័​យ​ថា ​មា​ន​កា​រ​ជួញ​​ដូ​រ​​សត្វ​ព្រៃ​កើត​ឡើង​​នៅ​ក្នុង​ផ្ទះជួល​​នោះ​។ លោក សុខសារ៉ា​វុធ ​បា​ន​មា​ន​ប្រ​សាសន៍​ថា “ជ​ន​សង្ស័យ​ទាំ​ង​​ពីរ​នាក់​នេះ បា​ន​​សារ​ភាព ប៉ុន្តែ​​ពួ​ក​គេ​បាន​និយាយ​ថា ​ពួក​គេ​ត្រូវ​បា​នជួ​ល​ឲ្យ​ដឹក​​សត្វ​ល្មូ​ន​នេះ​ ​ហើយ​ពួ​កគេ​មិន​មែ​ន​ជា​ម្ចាស់​​សត្វ​ល្មូ​នទាំង​​នេះ​ទេ​​”។ ​​លោក ហួត ​ចាន់​យូ​រ៉ាន់ អធិកា​រ​​នគរបា​ល​​ខណ្ឌ​ទួល​គោក ​បា​ន​មាន​ប្រ​សាសន៍​ថា...

មនុស្ស​បី​នាក់​ស្លាប់​បន្ទាប់​ពី​រថយន្ត​ដឹក​ឈើ​គ្រញូង​​បុក​ផ្ទះលក់​ដូរ​​មួយ​ខ្នងនៅ​ក្នុង​ខេត្ត​ក្រចេះ​

នគរបាល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា​​មនុស្ស​បី​នាក់​បាន​ស្លាប់​​ និង​មនុស្ស​ពីរ​នាក់​ទៀត​បាន​រង​របួស​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​រថយន្ត​តូយ៉ូតាកាមរី​ដែល​ដឹក​ឈើ​ប្រណីត​មួយ​គ្រឿង​បាន​បុក​ជា​មួយនឹង​​ម៉ូតូ​មួយ​គ្រឿង​​ ហើយ​បាន​រេ​ចង្កូត​​ទៅ​បុក​ផ្ទះ​លក់​ដូរ​មួយ​ខ្នង​ទៀត​​ នៅ​ក្នុង​ខេត្ត​ក្រចេះ​។ លោក ចាន់ សុគីម អធិការ​នគរបាល​ស្រុក​ស្នួល​មាន​ប្រ​សាសន៍ថា​​ “ដោយសារ​រថយន្ត​នោះ​បើក​លឿន​ពេក ​វាបាន​រេ​ចង្កូត​ហើយ​បាន​បុក​​ជា​មួយ​នឹង​ម៉ូតូ​មួយ​គ្រឿង​​បណ្តាល​ឲ្យ​អ្នក​បើក​បរ​ម៉ូតូ​ និង​អ្នក​ជិះ​ពី​ក្រោយ​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​​ ហើយ​រយន្ត​នោះ​បាន​ក្រឡាប់​ ហើយ​​ទៅ​បុក​បុរស​ម្នាក់​ទៀត​ នៅ​ក្នុង​ផ្ទះ​លក់​ដូរ​នៅលើ​​ចិញ្ចើម​ផ្លូវ​ផ្នែក​ខាង​ស្តាំ​”។ លោកបាន​​​បន្តថា​​ អ្នក​បើក​បរ​ម៉ូតូ​ឈ្មោះ ហុង ត្រា អាយុ​១៦​ឆ្នាំ​ និង​អ្នក​ជិះ​ពី​ក្រោយ​ឈ្មោះ យ៉ាន ស្ងួន​ អាយុ ១៩​ឆ្នាំ​ព្រម​ទាំង​ម្ចាស់​​​​ផ្ទះ​ឈ្មោះ ​ចៃ ជួន​...

រដ្ឋ​មន្ត្រី​ព្រះ​បរម​រាជ​វាំង​​ព្រួយបា​រម្ភ​​អ​ំ​ពី​ថវិកាសម្រាប់​​ចំ​ណាយទៅលើ​ការ​​សាងសង់ព្រះ​មេរុ​

រដ្ឋ​មន្ត្រី​​រដ្ឋាភិ​បាល​​ទទួ​ល​បន្ទុក​​ការងារ​សាងសង់​ព្រះ​មេរុ​​សម្រាប់​ថ្វាយ​​ព្រះ​ភ្លើង​ព្រះ​បុរម​សព​សម្តេច​ ព្រះ​​នរោត្តម​ សី​ហនុបា​ន​លើក​ឡើង​កា​ល​ពី​ម្សិល​មិញ​ថា លោក​បា​រម្ភ​​ថា ​រដ្ឋា​ភិ​បា​ល​មិន​ទាន់បានផ្តល់មូ​ល​និធិ​​សម្រាប់​គម្រោង​​សាងសង់នៅ​ឡើយ​ទេ។ ​​កា​ល​ពី​ម្សិល​មិញនៅ​ក្នុង​កិច្ច​ប្រជុំ​មួ​យ​​​​ជាមួ​យ​​សមា​ជិក​​គណៈ​កម្មា​ធិ​កា​រ​រៀប​ចំ​ព្រះ​រាជពិ​ធី​បុណ្យ​​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព ​សម្តេច​ឪ លោក គង់ សំ​អុល ​រដ្ឋ​មន្ត្រី​ព្រះ​បរម​រាជ​វាំង​បា​ន​ជំ​​រុញ​ឲ្យ​​ក្រ​សួ​ង​​ហិរញ្ញ​វត្ថុ​​ចាប់​ផ្តើម​​​ចេញ​ថ្លៃ​ចំ​ណាយ​សាងសង់​ព្រះមេរុ​ប្រមាណ​១,២លា​ន​​ដុលា្លារ​ ដល់​ក្រសួ​ង​ព្រះ​បរម​រាជ​វាំង ដែលជាអ្នក​​ទទួល​​បន្ទុក​សាង​សង់​។ លោក គង់ សំ​អុល ​បា​ន​មា​ន​ប្រ​សាសន៍​ថា  “សូ​ម​​ទម្លាក់ថវិ​កា​ឲ្យ​បា​ន​ឆាប់​ ​មកឲ្យ​អនុ​គណៈ​​កម្មការ​​ទទួល​បន្ទុក​​ថវិ​កា។ ពី​ព្រោះ​មក​ទល់​ពេល​នេះ ​ប្រាក់​មិនទាន់ធ្លាក់មក​ដល់ទេ​”។ ​លោក គង់ សំ​អុល​ ​បា​ន​លើក​ឡើង​អំ​ពី​​កា​រ​​សាង​សង់​​ព្រះ​មេរុ​​នៅ​វាល​ព្រះ​​មេរុ ​ស្ថិតនៅ​ទល់​មុខ​​សារមន្ទីរ​​ជាតិ​​ថា “ ការសាង​សង់​បាន​ចប់​៨០​ភាគ​​រយ​ហើយ​ ហើយ​​ខ្ញុំ​​រំ​ពឹង​ថា នឹង​ចប់​ជា​ស្ថាពរ​នៅក្នុង​ពីរ​​សប្តាហ៍​ទៀត​”។ ​លោក គាត ឈន់...

លោក ហ៊ុន សែន អំ​ពាវ​នាវ​ឲ្យ​បង្កើត​ច្បាប់​ ហាមប្រាមអ្នក​​រិះ​គន់

កាល​ពី​ម្សិល​​មិញ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បា​ន​មា​ន​ប្រ​សាស​ន៍​ថា ​រដ្ឋា​ភិ​បាល​គួរ​តែ​បង្កើត​​ច្បាប់​ថ្មី​​មួយ​​ ឲ្យ​បានមុនពេល​បោះ​ឆ្នោត​​ជ្រើស​រើស​​តំណាង​​រាស្ត្រ​ក្នុង​ខែ​កក្កដា ​ដើម្បី​​ដាក់​ទណ្ឌ​កម្ម​​អ្នក​​នយោបាយ​នៅ​ក្នុង​ប្រទេ​សកម្ពុជា​ ដែលតែងតែ​ជេរប្រមាថ​​រូ​ប​លោក​​​​ជា​សា​ធារ​ណៈ​។ ​លោក ហ៊ុន សែន បា​ន​លើក​ឡើង​​នៅ​ឯ​ពិ​ធី​​ប្រគល់​សញ្ញា​ប័ត្រ​​នៅ​វិទ្យាស្ថាន​ជាតិ​​អប់​រំ​​ថា លោក​កាន់​តែ​ធុញ​​ទ្រាន់​នឹង​អ្នក​នយោ​​បា​យ​​ ដែលលោក​មិន​បញ្ចេញ​ឈ្មោះ​​ តែលោក​អះ​អាង​ថា ជាអ្នកធ្លាប់និយាយមួ​ល​បង្កាច់​លោក​ឥត​ឈប់​ឈរ​។ ​លោក ហ៊ុ​ន សែន បា​ន​មា​ន​ប្រ​សាសន៍​ថា ​ “ខ្ញុំ​គាំ​ទ្រ​ទង្វើ​ប្រកបដោយក្រម​​សី​ល​ធម៌​របស់​អ្នក​នយោ​បា​យ​ ហើយ​​ចង់ឲ្យវាក្លាយជា​ច្បាប់​មួ​យ​។​យើ​ង​គួរតែ​​បង្កើត​​ច្បាប់​នេះមុន​ពេល​​រដ្ឋ​​សភបញ្ចប់​អាណត្តិ​ទី​៤​របស់​ខ្លួន​”។ ​លោក​បា​ន​បន្ត​ថា “ប្រ​សិ​ន​បើ​គេប្រើ​ពាក្យ​ស្មោគ​គ្រោក​ គួរតផ្តន្ទាទោស”។ លោក​មិន​បា​ន​បរិយាយ​ល្អិត​ល្អន់​អំពី​របៀបផ្តន្ទាទោស​ទេ​។ ដោ​យ​មិន​បញ្ចេញ​ឈ្មោះអ្នកប្រព្រឹទ្ធល្មើស លោក​ ហ៊ុន សែន...

នួន ជា ចូល​សម្រាក​ព្យាបាល​ក្នុង​ ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​ ដោយសារជំងឺ​រលាក​ទង​សួត​​ធ្ងន់​

សាលាក្ដី​ខ្មែរ​ក្រហម​បាន​បើក​សវនាការ​​កាល​ពី​ម្សិលមិញ​ ប៉ុន្ដែ  ចុងចោទ​ នួន ជា ដែល​​ជា​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម បាន​ដួល​សន្លប់​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ កាល​ពី​ថ្ងៃ​អាទិត្យ ដោយសារ​តែ​មាន​ជំងឺ​រលាក​ទង​សួត​ធ្ងន់​ ហើយ​បណ្ដាល​ឲ្យ​មាន​ការ​ផ្អាក​នីតិ​វិធី​​ម្ដង​ទៀត​នៅ​សាលាក្តី​នេះ​​ ដែល​​ទើប​តែ​ចាប់​ផ្តើម​​ការ​ងារ​​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា បន្ទាប់​ពី​មាន​ការ​​ឈប់​សម្រាក​រយៈ​ពេល​ពីរ​សប្ដាហ៍​។ លោក វិកទ័រ កូប៉េ (Victor Koppe) មេធាវី​របស់​ នួន ​ជា​ បាន​​និយាយ​​នៅ​ក្នុង​សាលាក្ដី​ យោង​​តាម​របាយការ​ណ៍​ពេទ្យ​ថា ចុង​ចោទ​​​​អាយុ​៨៦​ឆ្នាំ​​រូប​នេះ បាន​ដួល​កាល​ពី​រសៀល​​ថ្ងៃ​អាទិត្យ​ នៅ​ក្នុង​មណ្ឌល​ឃុំ​ឃាំង​នៃ​សាលា​ក្ដី​​នេះ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​ខ្មែរ​សូវៀត ដែលគ្រូ​ពេទ្យ​​នៅទី​នោះ​ បាន​​ពិនិត្យ​ឃើញ​​ថា គាត់​មាន​ជំងឺ​រលាក​​ទង​សួត​ធ្ងន់​។ សាលាក្ដី​បានលើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​​ពី​ម្សិលមិញ​ថា “ នួន​ ជា ត្រូវ​បានបញ្ជូន​ទៅ​​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត ដោយសារ​តែ​គាត់​​មាន​ជំងឺ​រលាក​​ទង​​សួត​ធ្ងន់។ ​សវនាការ​​សំណុំ​រឿង​០០២ ត្រូវ​បាន​ផ្អាក​ជាបណ្ដោះ​អាសន្ន​។អង្គ​ជំនុំ​ជម្រះ​...