តារាកំប្លែង និងតារាចម្រៀងនាំ​​គ្នាធ្វើយុទ្ធនាការឃោសនាបោះ​ឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា

ដោយ​ពាក់​អាវ​យឺតគណ​បក្ស និង​ពាក់​សក់​សំ​ពីង​សំពោង​ តា​រា​កំប្លែង​បា​ន​ឈរនៅ​​ផ្នែក​ខាង​ក្រោយនៃរថយន្តមួ​យ​គ្រឿង ​និង​ចាប់​ផ្តើម​សម្តែង​ជូន​ទស្សនិក​ជន។ តារាកំ​ប្លែង​រូប​នេះ បាន​ស្រែក​ថា “បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។​ បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។​ យើង​ទំាងអស់គ្នា​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​”។ ចំ​ពោះ​អ្ន​ក​គាំ​ទ្រ​គណ​បក្សប្រជា​ជន​កម្ពុជាជាច្រើ​ន​នាក់​ ដែ​ល​នៅ​ពី​ក្រោ​យ​លោក​វរ​សេ​​នីយ៍ឯក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម នេះ​ ជា​កំ​ប្លែ​ងផ្នែក​នយោ​បា​យសុទ្ធសាធ ។ តារា​ប្រជា​ប្រិយជា​រឿយៗតែង​តែ​ចូ​ល​រួម​ក្នុង​យុទ្ធនា​ការបោះ​ឆ្នោត​របស់គណ​បក្ស​គ្រប់​គ្រង​ ហើយឆ្នាំនេះមិន​ខុស​គ្នា​ពីឆ្នាំមុនៗទេ ។ គឺថា ​មា​ន​តារា​កំ​ប្លែង​យ៉ាង​តិច១០​នាក់​បា​ន​ចុះ​ទៅ​ទូទាំង​រាជ​ធានីភ្នំ​េពញ ដើម្បី​ចូ​ល​រួម​យុទ្ធនាកា​រឃោសនា​ ដោ​យ​ច្រៀង​ចម្រៀង និងផ្សព្វផ្សាយគោលនយោបាយ​របស់​គណ​បក្សប្រជា​ជន​កម្ពុជា​តា​ម​ឧគ្ឃោ​សន​សព្ទ។ លោកវរសេនីយ៍ឯក អ៊ូ ប៉ុណ្ណារ៉ាត់ ជា​សមាជិកនៃកង​អង្គរក្សរបស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងហៅក្រៅថា នាយក្រឹម និងតារាល្បីៗជាច្រើនទៀត ​ រួម​សម្តែង​ជា​មួយ​​ក្រុម​អ្នក​គាំ​ទ្រ​គណបក្សប្រជាជន​កម្ពុជា​ កាល​ពី​ម្សិល​មិញ ​នៅ​តាម​ផ្លូវ​ជាតិ​េលខ​១ ក្នុង​ខណ្ឌ​មា​ន​ជ័យ​ ដើម្បី​ធ្វើ​យុទ្ធនា​កា​រ​ឲ្យ​គណ​បក្ស​ប្រជា​​ជន​កម្ពុជា​។ ដោ​យល្បី​ឈ្មោះថា ​ ​ជា​តារា​កំ​ប្លែង​ក្នុង​ទសវត្សរ៍ឆ្នាំ​១៩៨០ លោក​បា​ន​បញ្ចេញ​ទេព​កោ​សល្យ​​សម្តែង​​គាំ​ទ្រ​គណ​បក្សប្រជាជន​កម្ពុជា​ និង​ធ្វើ​ត្រាប់​តាម​គណ​បក្សប្រឆាំ​ង​ ជា​ពិ​សេសនៅ​អំ​ឡុង​ពេល​បោះ​ឆ្នោត។ អំ​ឡុង​កា​រ​បោ​ះ​ឆ្នោត​ឆ្នាំ​​២០០៣ លោក​បា​ន​ផលិត​​ និង​សម្តែង​ក្នុងខ្សែ​ភាព​យន្ត​រឿង “បញ្ញើក្អែក” ដែល​ចំ​អក​ឲ្យព្រះ​អង្គ​ម្ចាស់​ នរោត្តម រណ​ឫទ្ធិ ដែល​ពេល​នោះ​ជា​ប្រធា​ន​គណ​បក្សហ្វុ៊៊ន​ស៊ិន​ប៉ិច និង​លោក​ សម​ រង្ស៊ី ប្រធាន​គណ​បក្ស ​សម​ រង្ស៊ី។ ក្នុង​ការ​ឈាន​ទៅ​រក​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ឆ្នាំ​២០០២​ លោក​ក៏បាន​ផលិត​ខ្សែ​ភាព​យន្ដ​ខ្លីមួយទៀត​ ដោយ​ចំអក​ឲ្យ​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ ដែល​ធ្វើ​ការ​តវ៉ា។ លោកវរសេនីយ៍​ឯក ជួង ជី ហៅ​​ នាយ​កុយ ក៏បាន​និង​កំពុង​តែ​ធ្វើ​យុទ្ធ​នាការ​ឃោសនា​ឲ្យគណបក្ស​ប្រជាជន​កម្ពុជា នៅជុំវិញរាជ​ធានី​ភ្នំ​ពេញ​ផង​ដែរ។ លោកបាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ននេះ មាន​តារា​កំប្លែង​ប្រហែល​១១រូប កំពុងចុះទៅ​សម្តែងនៅតាមខណ្ឌ​ទាំង​​ប្រាំ​បួន របស់​រាជ​ធានី​ភ្នំពេញ។ លោក​វរសេនីយ៍​ឯក​ ជួង ជី បានមានប្រ​សាសន៍​កាលពី​ម្សិល​មិញថា “យើង​ជា​តារា​កំប្លែង​នៅ​ក្នុងកង​អង្គរក្ស​របស់​នាយក​រដ្ឋ​មន្ត្រី​ ហើយ​យើង​ជា​អ្នក​គាំ​ទ្រ​គណ​បក្ស​ប្រជា​​ជន​កម្ពុជា។ យើង​ត្រូវ​ធ្វើ​យុទ្ធ​នាការ​គាំទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ហើយ​យើង​សង្ឃឹម​ថា ប្រជា​ពល​រដ្ឋ​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា”។ តារា​កំប្លែង​​ ទុំ សារុត ហៅ​នាយ​ឃ្លោក​ បាន​​មាន​ប្រសាសន៍ថា លោក​បាន​​ដឹកនាំ​តារា​កំប្លែង​មួយ​ក្រុម​​មាន​គ្នា​១៥​នាក់ ទៅ​សម្តែង​នៅខេត្ត​ព្រៃ​វែង ដើម្បី​ធ្វើ​យុទ្ធ​នាការ ​កាល​ពី​ម្សិល​មិញនេះ។...

សាលាដំបូង​ខេត្តក្រចេះ សាក​សួរ​អ្នកភូមិដែលត្រូវ​បានចាប់ខ្លួនចំនួន​​​ប្រាំបីនាក់​​​នៅ​​​ស្រុកឆ្លូង

មន្ដ្រី​តុលាការ​បាន​មាន​ប្រសាសន៍​ថា កាល​​​​ពីម្សិលមិញ សាលា​ដំបូង​ខេត្ត​ក្រចេះ​​​​បាន​បញ្ចប់​ការ​សាក​សួរ​អ្នក​ភូមិ​ប្រាំបី​នាក់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​ថា​ បានជាប់​​ពាក់​ព័ន្ធ​នឹង​អ្វី​ដែលក្រុម​​មន្ដ្រី​​អះអាង ​ថា ជា​ចលនា​​​​អបគមន៍​។ លោក​ចៅ​ក្រម​ស៊ើប​សួរ​ ចុក ងួន បាន​មាន​​​​ប្រសាសន៍ថា អ្នក​ភូមិ​ទាំង​ប្រាំ​បី​នាក់​ត្រូវ​បាន​សាក​សួរ​កាល​ពី​ថ្ងៃ​អង្គារ​ និង​ថ្ងៃ​ពុធ ហើយ​​​ម្នាក់​ៗ​​​ប្រឈម​នឹង​​បទ​ចោទ​ប្រកាន់​ប្រាំបី​ករណី​ ពី​បទ​បះបោរ​ប្រឆាំង​នឹង​អាជ្ញា​ធរ ​ធ្វើ​កុបកម្ម​ និង​ការញុះ​ញង់។ លោក​ចៅ​ក្រម ចុក ងួន​ បាន​បន្ថែម​ថា “​ ខ្លះ​ប្រព្រឹត្ត​បទ​ល្មើស​ ហើយអ្នក​ខ្លះ​ទៀត​​​​បាន​ចូល​រួម​កុបកម្ម​”។ លោក​បាន​បន្ថែម​​​​ថា លោក​មិន​អាច​បញ្ជាក់​ពី​បទ​ល្មើសជាប់​សង្ស័យ​​ទាំង​នេះ​បាន​ទេ...

នគរ​​បាល​​ស្ងាត់ស្ងៀម ខណ:​អ្នក​តវ៉ា​នៅ​បឹង​កក់​​​​​​​​​ជាប់ឃុំ​​​នៅឡើយ

ប្រជាពល​រដ្ឋ​​ប្រ​​ហែល​១០០​​នាក់​​បាន​​ប្រមូល​ផ្តុំ​គ្នា​ខាង​​មុខ​​​សាលា​​ដំបូង​​រាជធានី​ភ្នំពេញ​កាលពី​​ម្សិល​មិញ ​​ដើម្បី​​ទាម​ទារ​​ឲ្យ​​ដោះ​លែង​​ស្ត្រី​​១៣​នាក់​​ ដែល​​​​ត្រូវបាន​ឃាត់​ខ្លួន​​​​កាលពី​​ព្រឹក​ថ្ងៃ​​អង្គារ​ អំឡុង​ការ​តវ៉ា​​​​​​​ប្រឆាំង​​នឹង​​ការ​បណ្តេញ​ប្រជា​ពល​រដ្ឋ១៨​​គ្រួសារ​​​ចេញ​​ពី​សហ​គមន៍​​​​​​​បឹង​​កក់ ​​នៅក្នុង​​រាជ​​ធានីភ្នំពេញ​។ ទោះ​បី​ជា​នគរ​​បាល​បាន​​​​​​ឃាត់​​ខ្លួន​​​​​អ្នក​​តវ៉ា​​​​នៅ​បឹង​​កក់​​​ប៉ុន្មាន​​លើក​​​​​រួច​​មក​ហើយ​​ក៏​​ដោយ ​ក៏​​រហូត​មក​ទល់​​ពេល​នេះ​​ ពួក​​គេ​​តែង​​តែ​ត្រូវ​​បាន​​​ដោះ​លែ​​ង​​វិញ​​​ក្នុង​​រយ:ពេល​​​មួយ​​ថ្ងៃ​។ លោក ភួង ​ម៉ាឡៃ ​​​ស្នង​​ការ​​រងនគរ​បាល​​រាជ​ធានីភ្នំ​ពេញ ​​​ដែល​គេស្តាប់​ឮថា ​បាន​​​​បញ្ជា​​​ឲ្យ​​ឃាត់​ខ្លួន​មនុស្ស​អំឡុង​​ពេល​​​​​តវ៉ា កាល​ពី​​ថ្ងៃ​អង្គារ​​​​​ ​បដិសេធ​​មិន​​​​​​​ធ្វើ​​​ការ​​បំភ្លឺ​​​​ទេ​​ កាលពី​ម្សិល​មិញ​​។ លោក ទូច ណារ៉ុថ ស្នង​ការនគរបាលរាជធានីភ្នំពេញ ដែល​ជា​ចៅហ្វាយ​នាយ​​​​​របស់​លោក ​មិនអាច​ទាក់​ទង​បាន​​ទេ។ប៉ុន្តែស្ត្រី​ទាំង​​នេះ​​ដែល​​​​​ត្រូវបាន​ទាក់ទង​តាម​ទូរស័ព្ទ​​ ​​បាន​និយាយ​​កាលពី​ល្ងាច​ម្សិល​មិញថា ពួកគាត់​​​កំពុង​ជាប់​​ឃុំឃាំង​​​នៅឡើយ។ អ្នក​​ស្រី ទេព វន្នី ​​​ជាអ្នក​ដឹកនាំ​ម្នាក់​នៅ​ក្នុង​​ចំណោ​​​​ម​​អ្នក​​ដឹក​នាំ​​ការ​​តវ៉ា​​​​បាន​​​និយាយ​​ថា  “ ពេល​នេះ​​​ពួកគេ​​​​កំពុង​ឃុំ​​​ខ្លួន​​​យើង​​នៅ​​​កន្លែង​​​​នគរ​​បាល​​នៅ​​ឡើយ ​ហើយ​​ពួកគេ​​នឹង​មិន​ប្រាប់​​​យើង​​ថា តើនឹង​​​​នាំ​​ខ្លួន​​​យើង​​ទៅ​​​​​​​តុលាការឬ​​អត់​​នោះទេ”។ តាម​​ច្បាប់ ​​​នគរ​​បាល​​​​អាច​ឃាត់​ខ្លួន​​​មនុស្ស​បាន​​រហូត​​ដល់​​ទៅ​​​​​៤៨​​ម៉ោង​​​​​ដោយ​​​​​​គ្មាន​​ការ​​ចោទ​​ប្រ​​កាន់។  អ្ន​ក​​ស្រី ទេព ​វន្នី ​​​​​​បាន​និយាយ​​ថា ​​​​នគរ​​បាល ​​​​បាន​​ប្រាប់​​ឲ្យ​​ស្ត្រី​​ទាំង​​នេះយល់​ព្រម​​​សារ​​ភាព​ថា ​ខ្លួន​​​​​ពិត​​ជា​បាន​​​ទន្ទ្រាន​​ចូល​​​ដី​គេ​មែន​​ ប៉ុន្តែ​​​​មិន​ទាន់​​ច្បាស់​ថា តើ​ពួកគាត់​ទន្ទ្រាន​ចូល​​​ដី​​របស់​នរ​ណាទេ ហើយអ្នក​ស្រី​បាន​ប្រាប់​ថា ​​ពួកគាត់​​​​​បដិសេធ​មិន​សារភាព​​​​​ទាំង​​អស់​​​គ្នា​​។ អ្ន​ក​​ស្រី​បាន​និយាយ​ថា “យើង​មិន​អាច​ទទួល​យក​​ការ​ចោទ​​ប្រ​​កាន់​​ពីសំណាក់​​​​នគរ​បាល​បែប​នេះបាន​​​​ឡើយ ​​ពីព្រោះ​​​យើង​​គ្រាន់​​តែ​មក​​មើល​​ និង​​គាំទ្រ​​​ប្រ​ជា​​ពល​រដ្ឋ​​​​ទាំង​​១៨​​គ្រួសារ​​​​ប៉ុណ្ណោះ​”។ ប្រ​​ជា​ពល​រដ្ឋ​ទាំង​​១៨​គ្រួសារ​​នោះ ​ស្ថិត​ក្នុង​ចំណោម​​ប្រជា​​ពល​រដ្ឋ​​ជាង​៩០​​គ្រួសារ​​ដែល​​​​​​ត្រូវបាន​​​លុប​ឈ្មោះ​ចេញ​​​​ពី​​គម្រោង​មួយ​នា​ពេល​​​​​​​​​ថ្មី​ៗនេះ ​​​ក្នុង​​​ការ​​​ផ្តល់​ប័ណ្ណ​​កម្ម​សិទ្ធិ​ដីធ្លី​​​ដល់​​​ប្រជា​​ពល​រដ្ឋ​​ប៉ុន្មាន​រយគ្រួសារ​ ដែល​ពីមុន​បាន​ប្រឈម​នឹង​ការ​បណ្តេញ​ចេញពី​​​បឹង​​កក់។ អំឡុង​ពេល​​តវ៉ា​​កាល​​ពី​​ព្រឹក​ថ្ងៃ​​អង្គារ​​​​​ ​​​​​ប្រជា​​​​ពល​រដ្ឋ​​បឹង​កក់ ​​​ប្រ​​ហែល​៥០​​គ្រួសារ​ បាន​​ប្រ​​មូល​​ផ្តុំគ្នា​នៅ​​កន្លែង​​​ផ្ទះ​របស់​​​​​​​​​​​ប្រជា​ពល​រដ្ឋ​​​​ទាំង​១៨​គ្រួសារ​​នេះ ​ហើយ​​បាន ​ព្យា​យាម​សាង​​សង់​​ផ្ទះ​ទាំង​នេះ​​ជា​និមិត្ត​​រូប​​​ឡើង​វិញ​​​​។ ផ្ទះ​ទាំង​​អស់​​នោះ​​​​បាន​​​រង​​ការ​​បំផ្លាញ​កាល​​ពី​​​ឆ្នាំ​​​​​​​​​២០១០​​​​​​ ពី​​សំណាក់​​ក្រុម​ហ៊ុន​​​​​អភិវឌ្ឍន៍ ស៊ូកាគូ​អីុន ​​​របស់​លោក ឡៅ ម៉េងឃិន សមាជិ​​ក​​ព្រឹទ្ធ​​សភា​​​​​មកពី​​​​គណ​បក្ស​​ប្រជា​​ជនកម្ពុជា...

ការបណ្តេញប្រជាពលរដ្ឋ​​​​​​ នាំ​​​​ឲ្យមានការ​​​តវ៉ា ​​​និង​​​ការ​​​ចាប់​​​ខ្លួន​​​កាន់​​​តែច្រើន​​​ឡើង

អង្គការលើក​​​លែង​​​ទោស​​​អន្តរជាតិ​​​(Am-nesty International) បានលើក​​​ឡើង​​​នៅ​​​ក្នុង​​​របាយ​​​ការណ៍​​​ប្រចំា​​​ឆ្នាំរបស់ខ្លួន​​ចេញផ្សាយ​​​កាលពី​​​ម្សិល​​​មិញ​​​ថា ចំនួន​​​នៃការ​​​តវ៉ា​​​ពាក់ព័ន្ធ​​​នឹង​​​ជម្លោះ​​​ដី​​​ធ្លី​​​​​​បាន​​​កើន​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​២០១១​​​ដោយសារ​​​ការ​​​បង្ខំ​​​ឲ្យតាំង​​​ទី​លំ​​​នៅ​​​ថ្មី​​​ដោយ​​​បង្ខំ ការ​​​កម្រិត​​​សេរីភា​​ព​​​ក្នុង​​​ការ​​​ជួប​​​ជំុគ្នា​​​ ដើម្បី​​​បញ្ចេញ​​​យោបល់​​​ និង​​​ការ​​​រារាំង​​​អ្នក​​​តវ៉ា​​​ដោយ​​​​សន្តិវិធី​​​នៅ​​​តែបន្ត​​​ធ្វើឲ្យខូច​​​ដល់​​​កំណត់ត្រា​​​ផ្នែកសិទ្ធិ​​​មនុស្ស​​​របស់​កម្ពុជា​​​។ ដោយ​​​គូស​​​បញ្ជាក់ពី​​​ផល​​​ប៉ះ​​​ពាល់​​​យ៉ាង​​​ធ្ងន់ធ្ងរ​​​មក​លើ​ប្រជា​​​ពល​​​រដ្ឋក្រីក្រ​​​ និងជន​​​​ងាយរងគ្រោះ ដោយសារដី​​​សម្បទាន​​​សេដ្ឋ​កិច្ច​​​​​​​នោះ​​​ របាយ​​​ការណ៍​​​ក៏​​​បាន​​​ចង្អុលបង្ហាញ​​​ថា​​​ ការ​​​ជ្រៀត​ជ្រែក​​​របស់​​​រដ្ឋាភិ​​​បាល​​​ដល់សា​​​លា​​​ក្តី​​​ខ្មែរ​​​ក្រហម ​​​និង​​​ការកើនឡើង​​​នៃ​​​ការ​ចាប់​ខ្លួន​​​អ្នក​​​តវ៉ា​​​ ក្នុង​វិវាទ​ដីធ្លី​ ដែលត្រូវគេរឹប​​​អូសនិងការបណ្តេញប្រជាពលរដ្ឋចេញដោយ​​​បង្ខំ​​​ គឺជា​​​មូលហេតុ​​​នាំឲ្យមានការ​​​ព្រួយបារម្ភ។ របាយការណ៍បានលើក​​​ឡើង​​​ថា “ ការបណ្តេញ​​​ប្រជាពល​​​រដ្ឋ​​​ដោយ​​​បង្ខំ​​​ ពាក់​ព័ន្ធ​នឹង​ជម្លោះ​​​ដី​​​ធ្លី​​​ និងការ​​​រឹបអូស​​​ដីធ្លី​​​នៅ​​​តែបន្ត​​​កើត​មាន​ជា​​​ទ្រង់​​​ទ្រាយ​​​ធំ​​​ ដែល​​​បាន​​​ធ្វើឲ្យ​​​ប្រជា​ពល​រដ្ឋ​​​​រាប់​​​ពាន់នាក់​​​រង​​ផលប៉ះ​​​ពាល់​​​។ ការ​​​កើន​​​ឡើង​​​​នៃចំនួនដី​​​សម្បទាន​​​សេដ្ឋកិច្ច​ ដើម្បី​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​​​របស់​​​រដ្ឋា​ភិបាល ​​​បាន​​​ធ្វើ​​​ឲ្យ​​​ស្ថានភាព​​​ខាងលើកាន់​​​តែ​ធ្ងន់​​​ធ្ងរ​​​ឡើង​​​”។ របាយការណ៍បាន​​​បន្តថា​​​ “ប្រជាពល​​​រដ្ឋ​ជាច្រើន ត្រូវ​​​ចាប់ខ្លួន​​​ដោយ​​​សារ​​​ខំការ​ពារសិទ្ធិកាន់កាប់លំនៅដ្ឋាន ​​​និង​​​តវ៉ា​​​ប្រឆាំងនឹង​​​ការដណ្តើមយក​​​ដីធ្លី ​​​និង​​​ការ​​​បណ្តេញចេញ​​​ដោយ​​​បង្ខំ​​​ ដែល​​​មាន​​​ប្រជា​​​ពល​​​​​​រដ្ឋរាប់សិប​​​នាក់ត្រូវបានផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធធនាគារ​​​ កាលពីឆ្នាំមុនៗ។ ភាគច្រើន​​​នៃអ្នកទាំង​​​នោះ​​​ត្រូវបាន​​​គេចោទ​​​ប្រកាន់​​​ពីបទជាប់​ពាក់ព័ន្ធ​ជាមួយ​​​បទ​​​ល្មើស ដែលគ្មាន​​មូលដ្ឋាន​ច្បាស់​លាស់​​​ ជាបទ​​​ល្មើសដែលគេ​ប្រឌិត​ឡើង​ ឬ​បទ​​​​ល្មើសក្លែងក្លាយដូច​​​ជា​​​បទ​​​ល្មើស​បំផ្លាញ​ទ្រព្យសម្បត្តិ​​​ឯកជន​​​ ការ​​​ញុះ​​​ញង់​​​ ចោរកម្ម​​​ និង​ការ​​​វាយប្រហារ”។ យោងតាមរបាយការណ៍នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ ប្រជាពលរដ្ឋចំនួន​​​៤២០.០០០នាក់​​​បាន​​​ទទួលរងផលប៉ះពាល់​​​ដោយ​សារ​ដី​​សម្បទាន​​​​តាំងពីឆ្នាំ​​​២០០៣មក​​​។ក្នុងរបាយកាណ៍របស់​​​ខ្លួន​​​ អង្គការ​​​លើក​លែង​​​​ទោសអន្ដរជាតិ​​​បាន​​​រៀបរាប់លម្អិត​​​អំ​​​ពី​​​ចំនួន​​​នៃការ​​​វាយ​​​ធ្វើបាប និង​​​ការ​​​ចាប់​​​ខ្លួន​​​សកម្មជន​​​ជាច្រើន ​​​ពាក់ព័ន្ធ​​​នឹងវិវាទ​​​ដីធ្លី​​​កាល​ពីឆ្នាំមុន​​​ រួមមាន​​​ករណី​​​វាយលោក សួងសោភ័ណ មេដឹក​​​នាំ​​​ចលនាយុវជន​​​គណបក្ស ​សម រង្សុី និងការ​​​ចាប់ខ្លួន​​​សកម្មជន​សហគមន៍​បឹងកក់​​​ អ្នក​​​ស្រី​​​ ហេង មំុ​​​ និង​​​អ្នកស្រី ទេព ​​​វន្នីកាលពីឆ្នាំ​​​មុន​​​ ការធ្វើទុក្ខ​​​បុកម្នេញសកម្ម​ជន​ព្រះ​​​សង្ឃ លន់ សាវ៉ាត់ និង​​​ការ​​​ផ្តន្ទាទោស​លោក សំ ចាន់គា​​​ មន្ត្រីអង្កេត​​​ផ្នែកសិទ្ធិមនុស្ស​អង្កការអាដហុកពីបទបរិហារកេរ្តិ៍។ នៅពេលសួរថា​​​ តើ​​​ស្ថានភាពសិទ្ធិ​​​មនុស្ស​​​ក្នុង​​​ប្រទេសកម្ពុជា ​​​បើប្រៀបទៅ​​​នឹង​​​ឆ្នាំ​​​មុនៗ​​​យ៉ាង​​​ដូចម្តេច​​​នោះ លោក​​​ រូភើត ​អែបបើត​(Rupert Abbott) អ្នក​​​ស្រាវ​​​ជ្រាវ​​​របស់​​​អង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរជាតិ​​នៅ​​​កម្ពុជា​បាន​ផ្តល់​នូវការសន្និដ្ឋានមួយ។ លោក បាន​​​មានប្រសាសន៍ថា​​​ “ មាន​មូល​ហេតុ​​​ជាច្រើន​​​ត្រូវ​​​ព្រួយបារម្ភ និងត្រូវ​​​មាន​សង្ឃឹម​​​ដែរ។ ឧទាហរណ៍ចំពោះបញ្ហា​ជម្លោះ​ដីធ្លី​​​ និង​​​ការបណ្តេញប្រជាពលរដ្ឋចេញពី​​​លំនៅដ្ឋានដោយ​​​បង្ខំ​​​ នៅតែជាបញ្ហាដ៏ធ្ងន់​​​ធ្ងរដែលនាំ​​​ឲ្យមាន​​​ការរំលោភ​​​សិទិ្ធ​​​មនុស្ស​​​​​​”។ “ទោះជាយ៉ាងណាបណ្តាសហគមន៍​នៅ​តែ​ខំ​តស៊ូ​ ដែលនៅក្នុង​បរិបទ​នេះនិងបរិ​បទ​ផ្សេង​ទៀតយើង​អាច​មើល​ឃើញ​ថាសង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​តែ​ពង្រីក​ឥទ្ធិ​ពលខ្លាំង​ឡើងៗ​ ហើយ​នេះ​គឺ​ជា​ការ​វិវឌ្ឍ​មួយ​ដ៏​ប្រសើរ​សម្រាប់​បុព្វ​ហេតុ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា”។ លោករូភើតអែប​បើតបាន​មាន​ប្រសាសន៍​​ ដែរ​ថា ការ​សម្រេច​ថ្មី​ៗ​នេះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន ចំពោះ​​ការ​ផ្អាក​​​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ការ​ដាក់បម្រាមមិន​ឲ្យ​បញ្ជូន​ស្រ្តីជំនួយការ​មេផ្ទះ​ទៅកាន់ប្រទេស​ម៉ាឡេស៊ី​និងការ​ពន្យា​រ​ការអនុម័តច្បាប់​ដ៏ចម្រូង​ចម្រាស​ស្តីពី​ការ​គ្រប់​គ្រងអង្គ​ការ​ក្រៅ​រដ្ឋាភិ​បាលគឺ​ជា​ការ​បោះ​ជំហាន​ទៅមុខ​មួយ​ដ៏​ល្អ​ប្រសើរ។ លោក​​បន្ត​ថា ទោះ​ជា​យ៉ាង​ណា “យើង​​ចង់​ឃើញ​ការ​អនុវត្ត​បទ​បញ្ជា​ និងសេច​ក្តី​ប្រកាសទាំងនោះឲ្យបានច្បាស់លាស់។​ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ថា រដ្ឋា​ភិបាល​បាន​យក​ចិត្ត​​ទុក​ដាក់​ចំពោះ​របាយ​ការណ៍របស់អង្គការ សិទ្ធិមនុស្សដូច​ជា​របាយ​ការណ៍របស់អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​ជា​ដើម​ ប៉ុន្តែ​លោកបាន​គូស​បញ្ជាក់​ថា​ ប្រជា​ពល​​រដ្ឋ​មិន​បាន​មើល​ឃើញ​នូវ​អ្វី​ ដែល​រដ្ឋា​ភិ​បាល​បាន​ធ្វើ​ ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​​របស់​ប្រទេ​សជាតិ​ ដែលពាក់ព័ន្ធនឹង​បញ្ហា​សិទ្ធិ​មនុស្ស​នោះ​ទេ​។ លោក ផៃ ស៊ីផាន បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ គេ​គោរព​ណាស់ ចំពោះ​កេរ្តិ៍ឈ្នោះ​របស់អង្គការលើក​លែង​ទោស​អន្តរ​ជាតិ​ ប៉ុន្តែ​វា​គឺមិន​មែនមាន​ន័យ​ថា ​របាយការណ៍របស់ខ្លួនត្រឹមត្រូវ​១០០​ភាគ​រយ​នោះទេ​។ អ្នកទាំង​នេះ​ មិន​ធ្លាប់​មាន​បទ​ពិសោធនៅ​ក្នុងការដឹក​នាំ​ប្រទេស​នោះ​ទេពួកគេ​ចេះបានត្រឹម​តែ​សរសេរនិង​បញ្ចេញ​ទស្សនតាមកាសែតប៉ុណ្ណោះ​” លោកផៃស៊ីផាន លើកឡើងថា “ យើង​ដឹង​ថា​ មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ប៉ុន្តែ​សាធារ​ណជន​មិន​បាន​ដឹង​ថារដ្ឋាភិបាល​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ច្រើន​ប៉ុណ្ណា​នោះទេ”។ ដូចគ្នានេះដែរ របាយ​ការណ៍​របស់អង្គ​ការ​លើក​លែង​ទោសអន្តរជាតិ នៅក្នុង​ឆ្នាំ​២០១២ មិន​បានបង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​នោះ​ទេ​ ហើយ​អំពើហិង្សាពាក់ព័ន្ធនឹង​ជម្លោះ​ដីធ្លីនិងការតវ៉ាក៏​បាន​កើន​ឡើង​ផង​ដែរ​នៅ​​​ក្នុង​ឆ្នាំ​នេះ​។​​ កាលពីសប្តាហ៍មុន​ កង​កម្លាំង​សន្តិ​សុខ​ របស់រដ្ឋាភិបាលបាន​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ១៤ឆ្នាំ​ម្នាក់​ ដែល​រស់​នៅ​ក្នុង​ភូមិ​មួយ​ ក្នុង​ខេត្ត​ក្រចេះ​ ក្នុងករណីជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​​ដ៏រាំុរ៉ៃជាមួយ​នឹង​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​មួយ។ ស្ត្រី​អ្នក​តវ៉ា​បី​នាក់​នៅ​ខេត្ត​ស្វាយ​រៀង​ ក៏ត្រូវ​បានបាញ់​ឲ្យ​រង​របួស​​ផង​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​គេ​សង្ស័យ​ថា ជាទង្វើ​របស់​លោកឈូក បណ្ឌិត​ អភិបាល​ក្រុង​បាវិតបន្ទាប់​ពីមានបាតុ​កម្ម​ហិង្សា​មួយ​បាន​កើត​ឡើង នៅតំបន់​សេដ្ឋ​កិច្ចពិសេសនោះ។ លោកអែប​បើតបានមាន​ប្រសាសន៍​ថា“ នៅ​ពេលយើងឃើញ អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​និង​អ្នកតវ៉ា កំពុងរងរបួស និងត្រូវ​បាន​គេ​សម្លាប់ យើងអាច​​សន្និ​ដ្ឋាន​​​ថា​ ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​កំពុង​តែ​យ៉ាប់​​យុឺន។ ប្រសិន​បើ​អំពើ​ហិង្សា​​នៅតែបន្ត វា​នឹង​បង្កឲ្យ​មាន​ការ​រង​របួស​ដ៏​អាក្រក់​ជាង​នេះ​​ទៀត ហើយ​រដ្ឋាភិ​បាល​ទំនង​​ជាប្រកាន់​ជំហរ​របស់ខ្លួន ហើយ​ធ្វើ​ឲ្យ​អ្នក​ផ្សេងទទួលរងការ​ឈឺចាប់៕ ប្រែស​ម្រួល​ដោយ ហម សុផាណ្ណា  និង​ ស៊ាស៊ុយឈាង      

សាលាដំបូង​ខេត្តក្រចេះ សាក​សួរ​អ្នកភូមិដែលត្រូវ​បានចាប់ខ្លួនចំនួន​​​ប្រាំបីនាក់​​​នៅ​​​ស្រុកឆ្លូង

មន្ដ្រី​តុលាការ​បាន​មាន​ប្រសាសន៍​ថាកាល​​​​ពីម្សិលមិញសាលា​ដំបូង​ខេត្ត​ក្រចេះ​​​​បាន​បញ្ចប់​ការ​សាក​សួរ​អ្នក​ភូមិ​ប្រាំបី​នាក់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​ថា​ បានជាប់​​ពាក់​ព័ន្ធ​នឹង​អ្វី​ដែលក្រុម​​មន្ដ្រី​​អះអាង ​ថាជា​ចលនា​​​​អបគមន៍​។ លោក​ចៅ​ក្រម​ស៊ើប​សួរ​ ចុកងួនបាន​មាន​​​​ប្រសាសន៍ថាអ្នក​ភូមិ​ទាំង​ប្រាំ​បី​នាក់​ត្រូវ​បាន​សាក​សួរ​កាល​ពី​ថ្ងៃ​អង្គារ​ និង​ថ្ងៃ​ពុធហើយ​​​ម្នាក់​ៗ​​​ប្រឈម​នឹង​​បទ​ចោទ​ប្រកាន់​ប្រាំបី​ករណី​ ពី​បទ​បះបោរ​ប្រឆាំង​នឹង​អាជ្ញា​ធរ ​ធ្វើ​កុបកម្ម​ និង​ការញុះ​ញង់។ លោក​ចៅ​ក្រមចុកងួន​ បាន​បន្ថែម​ថា“​ ខ្លះ​ប្រព្រឹត្ត​បទ​ល្មើស​ ហើយអ្នក​ខ្លះ​ទៀត​​​​បាន​ចូល​រួម​កុបកម្ម​”។ លោក​បាន​បន្ថែម​​​ថាលោក​មិន​អាច​បញ្ជាក់​ពី​បទ​ល្មើសជាប់​សង្ស័យ​​ទាំង​នេះ​បាន​ទេពីព្រោះ​មាន​បញ្ហា​ស្មុគ​ស្មាញ​​ច្រើន​​​​​​ពេក​។ ​អ្នក​ភូមិ​ដែល​បាន​ចាប់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន​ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​​ដ៏​ធំមួយ​របស់​កង​កម្លាំង​ចម្រុះ​នៅ​ភូមិ​ប្រមាក្នុង​ស្រុក​ឆ្លូង​។កង​កម្លាំង​ប្រដាប់​អាវុធ​២០០​នាក់​មាន​នគរបាល​ កង​រាជ​អាវុធ​ហត្ថ​ និង​ទាហាន​ បាន​សម្រុក​ចូល​ទៅ​​ភូមិ​​នេះ​តាមបទ​បញ្ជា​របស់​ក្រសួង​មហា​ផ្ទៃ​ ដែល​បញ្ជូន​កង​កម្លាំង​​ទាំង​នោះ​ទៅ​បង្ក្រាប​នូវ​អ្វីដែល​​​គេ​​​ចោទ​​​ប្រកាន់​​​ថាជា​​ចលនា​បំបែកខ្លួន​។ក្មេង​ស្រីអាយុ​១៤​ឆ្នាំ​​ម្នាក់​ត្រូវបាន​បាញ់​ស្លាប់​នៅក្នុង​អំឡុង​ពេល​​​​​ប្រតិ​បត្តិការ​េនះ​ ទោះ​បី​ជា​អ្នក​ភូមិ​មិន​មាន​អាវុធ​នៅ​ក្នុង​ដៃ​ក៏ដោយ​ ហើយ​ក្រុម​អង្គការ​​​​សិទ្ធិ​មនុស្ស​បាន​និយាយ​ថាការ​​​អះអាង​​​​ ពី​ចលនាអបគមន៍​នេះ​គឺជា​លេស ​​ដើម្បី​​​បណ្ដេញ​​​​ប្រជា​ពល​រដ្ឋ​៦០០​គ្រួសារ​ ដែល​​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុងជម្លោះ​​ដីធ្លី​​ជា​មួយក្រុម​ហ៊ុន​​ចម្ការកៅស៊ូ​កាស៊ូទីម​ (Casotim)។​...

នគរ​​បាល​​ស្ងាត់ស្ងៀម ខណ:​អ្នក​តវ៉ា​នៅ​បឹង​កក់​​​​​​​​​ជាប់ឃុំ​​​នៅឡើយ

ប្រជាពល​រដ្ឋ​​ប្រ​​ហែល​១០០​​នាក់​​បាន​​ប្រមូល​ផ្តុំ​គ្នា​ខាង​​មុខ​​​សាលា​​ដំបូង​​រាជធានី​ភ្នំពេញ​កាលពី​​ម្សិល​មិញ ​​ដើម្បី​​ទាម​ទារ​​ឲ្យ​​ដោះ​លែង​​ស្ត្រី​​១៣​នាក់​​ ដែល​​​​ត្រូវបាន​ឃាត់​ខ្លួន​​​​កាលពី​​ព្រឹក​ថ្ងៃ​​អង្គារ​ អំឡុង​ការ​តវ៉ា​​​​​​​ប្រឆាំង​​នឹង​​ការ​បណ្តេញ​ប្រជា​ពល​រដ្ឋ១៨​​គ្រួសារ​​​ចេញ​​ពី​សហ​គមន៍​​​​​​​បឹង​​កក់ ​​នៅក្នុង​​រាជ​​ធានីភ្នំពេញ​។ ទោះ​បី​ជា​នគរ​​បាល​បាន​​​​​​ឃាត់​​ខ្លួន​​​​​អ្នក​​តវ៉ា​​​​នៅ​បឹង​​កក់​​​ប៉ុន្មាន​​លើក​​​​​រួច​​មក​ហើយ​​ក៏​​ដោយ ​ក៏​​រហូត​មក​ទល់​​ពេល​នេះ​​ ពួក​​គេ​​តែង​​តែ​ត្រូវ​​បាន​​​ដោះ​លែ​​ង​​វិញ​​​ក្នុង​​រយ:ពេល​​​មួយ​​ថ្ងៃ​។ លោក ភួង ​ម៉ាឡៃ ​​​ស្នង​​ការ​​រងនគរ​បាល​​រាជ​ធានីភ្នំ​ពេញ ​​​ដែល​គេស្តាប់​ឮថា ​បាន​​​​បញ្ជា​​​ឲ្យ​​ឃាត់​ខ្លួន​មនុស្ស​អំឡុង​​ពេល​​​​​តវ៉ា កាល​ពី​​ថ្ងៃ​អង្គារ​​​​​ ​បដិសេធ​​មិន​​​​​​​ធ្វើ​​​ការ​​បំភ្លឺ​​​​ទេ​​ កាលពី​ម្សិល​មិញ​​។ លោក ទូច ណារ៉ុថ ស្នង​ការនគរបាលរាជធានីភ្នំពេញដែល​ជា​ចៅហ្វាយ​នាយ​​​​​របស់​លោក ​មិនអាច​ទាក់​ទង​បាន​​ទេ។ ប៉ុន្តែស្ត្រី​ទាំង​​នេះ​​ដែល​​​​​ត្រូវបាន​ទាក់ទង​តាម​ទូរស័ព្ទ​​ ​​បាន​និយាយ​​កាលពី​ល្ងាច​ម្សិល​មិញថា ពួកគាត់​​​កំពុង​ជាប់​​ឃុំឃាំង​​​នៅឡើយ។អ្នក​​ស្រីទេពវន្នី ​​​ជាអ្នក​ដឹកនាំ​ម្នាក់​នៅ​ក្នុង​​ចំណោ​​​​ម​​អ្នក​​ដឹក​នាំ​​ការ​​តវ៉ា​​​​បាន​​​និយាយ​​ថា “ ពេល​នេះ​​​ពួកគេ​​​​កំពុង​ឃុំ​​​ខ្លួន​​​យើង​​នៅ​​​កន្លែង​​នគរ​​បាល​​នៅ​​ឡើយ ​ហើយ​​ពួកគេ​​នឹង​មិន​ប្រាប់​​​យើង​​ថា តើនឹង​​​​នាំ​​ខ្លួន​​​យើង​​ទៅ​​​​​​​តុលាការឬ​​អត់​​នោះទេ”។ តាម​​ច្បាប់ ​​​នគរ​​បាល​​​​អាច​ឃាត់​ខ្លួន​​​មនុស្ស​បាន​​រហូត​​ដល់​​ទៅ​​​​​៤៨​​ម៉ោង​​​​​ដោយ​​​​​​គ្មាន​​ការ​​ចោទ​​ប្រ​​កាន់។ អ្ន​ក​​ស្រីទេព ​វន្នី ​​​​​​បាន​និយាយ​​ថា ​​​​នគរ​​បាល​​​​បាន​​ប្រាប់​​ឲ្យ​​ស្ត្រី​​ទាំង​​នេះយល់​ព្រម​​​សារ​​ភាព​ថា ​ខ្លួន​​​​​ពិត​​ជា​បាន​​​ទន្ទ្រាន​​ចូល​​​ដី​គេ​មែន​​ ប៉ុន្តែ​​​​មិន​ទាន់​​ច្បាស់​ថា តើ​ពួកគាត់​ទន្ទ្រាន​ចូល​​​ដី​​របស់​នរ​ណាទេ ហើយអ្នក​ស្រី​បាន​ប្រាប់​ថា ​​ពួកគាត់​​​​​បដិសេធ​មិន​សារភាព​​​​​ទាំង​​អស់​​​គ្នា​​។ អ្ន​ក​​ស្រី​បាន​និយាយ​ថា “យើង​មិន​អាច​ទទួល​យក​​ការ​ចោទ​​ប្រ​​កាន់​​ពីសំណាក់​​​​នគរ​បាល​បែប​នេះបាន​​​​ឡើយ ​​ពីព្រោះ​​​យើង​​គ្រាន់​​តែ​មក​​មើល​​ និង​​គាំទ្រ​​​ប្រ​ជា​​ពល​រដ្ឋ​​​​ទាំង​​១៨​​គ្រួសារ​​​​ប៉ុណ្ណោះ​”។ ប្រ​​ជា​ពល​រដ្ឋ​ទាំង​​១៨​គ្រួសារ​​នោះ ​ស្ថិត​ក្នុង​ចំណោម​​ប្រជា​​ពល​រដ្ឋ​​ជាង​៩០​​គ្រួសារ​​ដែល​​​​​​ត្រូវបាន​​​លុប​ឈ្មោះ​ចេញ​​​​ពី​​គម្រោង​មួយ​នា​ពេល​​​​​​​​​ថ្មី​ៗនេះ ​​​ក្នុង​​​ការ​​​ផ្តល់​ប័ណ្ណ​​កម្ម​សិទ្ធិ​ដីធ្លី​​​ដល់​​​ប្រជា​​ពល​រដ្ឋ​​ប៉ុន្មាន​រយគ្រួសារ​ ដែល​ពីមុន​បាន​ប្រឈម​នឹង​ការ​បណ្តេញ​ចេញពី​​​បឹង​​កក់។ អំឡុង​ពេល​​តវ៉ា​​កាល​​ពី​​ព្រឹក​ថ្ងៃ​​អង្គារ​​​​​ ​​​​​ប្រជា​​​​ពល​រដ្ឋ​​បឹង​កក់ ​​​ប្រ​​ហែល​៥០​​គ្រួសារ​ បាន​​ប្រ​​មូល​​ផ្តុំគ្នា​នៅ​​កន្លែង​​​ផ្ទះ​របស់​​​​​​​​​​​ប្រជា​ពល​រដ្ឋ​​​​ទាំង​១៨​គ្រួសារ​​នេះ ​ហើយ​​បាន ​ព្យា​យាម​សាង​​សង់​​ផ្ទះ​ទាំង​នេះ​​ជា​និមិត្ត​​រូប​​​ឡើង​វិញ​​​​។ ផ្ទះ​ទាំង​​អស់​​នោះ​​​​បាន​​​រង​​ការ​​បំផ្លាញ​កាល​​ពី​​​ឆ្នាំ​​​​​​​​​២០១០​​​​​​ ពី​​សំណាក់​​ក្រុម​ហ៊ុន​​​​​អភិវឌ្ឍន៍ ស៊ូកាគូ​អីុន ​​​របស់​លោក ឡៅម៉េងឃិន សមាជិ​​ក​​ព្រឹទ្ធ​​សភា​​​​​មកពី​​​​គណ​បក្ស​​ប្រជា​​ជនកម្ពុជា ​​​ដែល​​ទទួល​បាន​កិច្ច​សន្យា​ជួល​​ដី​នេះ​រយ:ពេល​​៩៩​​​ឆ្នាំ។ សន្តិសុខ​ជាង​​១០០​​នាក់​​​​​បាន​​​​​​រារាំង ​និង​ចាប់​​ខ្លួន​​​ស្ត្រី​ទាំង​​១៣​នាក់​នេះ​​ បន្ទាប់ពី​អ្នក​តវ៉ា​​​​បាន​​​ជេរ​​​​​ដាក់​​បណ្តាសា​​​​​​រដ្ឋាភិ​​បាល។ អំឡុ​​ង​​ពេល​​ជួបជុំគ្នា​​​កាលពី​​​ម្សិលមិញ​​ ​នៅ​​ខាង​​​មុខ​​សា​​លា​​​ដំបូង​រាជ​​ធានី​ភ្នំពេញ​​ ​អ្នក​​​តវ៉ា​​ទាំង​​នេះ​បាន​​និយាយ​​ថា ​នគរ​​បាល​​បាន​​​​ឃាត់​​ខ្លួន​​មនុស្ស​​ខុស​​​ហើយ​។ ​​​​អ្ន​ក​​ស្រី​​​​​​ សែន ​​​​ទូច ​​ដែល​ផ្ទះ​​របស់​គាត់​​ ​ត្រូវ​បាន​អ្នក​​តវ៉ាទាំង​​នេះ​​​​​​ព្យាយាម​​ជួយ​​សាង​​សង់​​​​​ឡើង​​​​វិញ​​នោះ បាន​និយាយ​ថា “ ​​ការ​​ចោទ​​ប្រ​​កាន់​​នេះ​មិន​ត្រឹម​ត្រូវ​ទេ​​​។​​​នគរ​​​​បាល​គួរ​​តែ​ចាប់​ខ្លួន​​​​​​​​ប្រ​​​​ជា​​​​ជន​​​​​​ទាំង​​​១៨​​គ្រួសារ​​នេះ ​​​​ដែល​បាន​​​​សម្រេច​សាង​​សង់​​​ផ្ទះ​​ទាំង​​នោះ​​​ឡើង​​​​វិញ​​”។ លោក​...

ការបណ្តេញប្រជាពលរដ្ឋ​​​​​​ នាំ​​​​ឲ្យមានការ​​​តវ៉ា ​​​និង​​​ការ​​​ចាប់​​​ខ្លួន​​​កាន់​​​តែច្រើន​​​ឡើង

អង្គការលើក​​​លែង​​​ទោស​​​អន្តរជាតិ​​​(Am-nesty International) បានលើក​​​ឡើង​​​នៅ​​​ក្នុង​​​របាយ​​​ការណ៍​​​ប្រចំា​​​ឆ្នាំរបស់ខ្លួន​​ចេញផ្សាយ​​​កាលពី​​​ម្សិល​​​មិញ​​​ថា ចំនួន​​​នៃការ​​​តវ៉ា​​​ពាក់ព័ន្ធ​​​នឹង​​​ជម្លោះ​​​ដី​​​ធ្លី​​​​​​បាន​​​កើន​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​២០១១​​​ដោយសារ​​​ការ​​​បង្ខំ​​​ឲ្យតាំង​​​ទី​លំ​​​នៅ​​​ថ្មី​​​ដោយ​​​បង្ខំ ការ​​​កម្រិត​​​សេរីភា​​ព​​​ក្នុង​​​ការ​​​ជួប​​​ជំុគ្នា​​​ ដើម្បី​​​បញ្ចេញ​​​យោបល់​​​ និង​​​ការ​​​រារាំង​​​អ្នក​​​តវ៉ា​​​ដោយ​​​​សន្តិវិធី​​​នៅ​​​តែបន្ត​​​ធ្វើឲ្យខូច​​​ដល់​​​កំណត់ត្រា​​​ផ្នែកសិទ្ធិ​​​មនុស្ស​​​របស់​កម្ពុជា​​​។ ដោយ​​​គូស​​​បញ្ជាក់ពី​​​ផល​​​ប៉ះ​​​ពាល់​​​យ៉ាង​​​ធ្ងន់ធ្ងរ​​​មក​លើ​ប្រជា​​​ពល​​​រដ្ឋក្រីក្រ​​​ និងជន​​​​ងាយរងគ្រោះ ដោយសារដី​​​សម្បទាន​​​សេដ្ឋ​កិច្ច​​​​​​​នោះ​​​ របាយ​​​ការណ៍​​​ក៏​​​បាន​​​ចង្អុលបង្ហាញ​​​ថា​​​ ការ​​​ជ្រៀត​ជ្រែក​​​របស់​​​រដ្ឋាភិ​​​បាល​​​ដល់សា​​​លា​​​ក្តី​​​ខ្មែរ​​​ក្រហម ​​​និង​​​ការកើនឡើង​​​នៃ​​​ការ​ចាប់​ខ្លួន​​​អ្នក​​​តវ៉ា​​​ ក្នុង​វិវាទ​ដីធ្លី​ ដែលត្រូវគេរឹប​​​អូសនិងការបណ្តេញប្រជាពលរដ្ឋចេញដោយ​​​បង្ខំ​​​ គឺជា​​​មូលហេតុ​​​នាំឲ្យមានការ​​​ព្រួយបារម្ភ។ របាយការណ៍បានលើក​​​ឡើង​​​ថា “ ការបណ្តេញ​​​ប្រជាពល​​​រដ្ឋ​​​ដោយ​​​បង្ខំ​​​ ពាក់​ព័ន្ធ​នឹង​ជម្លោះ​​​ដី​​​ធ្លី​​​ និងការ​​​រឹបអូស​​​ដីធ្លី​​​នៅ​​​តែបន្ត​​​កើត​មាន​ជា​​​ទ្រង់​​​ទ្រាយ​​​ធំ​​​ ដែល​​​បាន​​​ធ្វើឲ្យ​​​ប្រជា​ពល​រដ្ឋ​​​​រាប់​​​ពាន់នាក់​​​រង​​ផលប៉ះ​​​ពាល់​​​។ ការ​​​កើន​​​ឡើង​​​​នៃចំនួនដី​​​សម្បទាន​​​សេដ្ឋកិច្ច​ ដើម្បី​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​​​របស់​​​រដ្ឋា​ភិបាល ​​​បាន​​​ធ្វើ​​​ឲ្យ​​​ស្ថានភាព​​​ខាងលើកាន់​​​តែ​ធ្ងន់​​​ធ្ងរ​​​ឡើង​​​”។ របាយការណ៍បាន​​​បន្តថា​​​ “ប្រជាពល​​​រដ្ឋ​ជាច្រើន ត្រូវ​​​ចាប់ខ្លួន​​​ដោយ​​​សារ​​​ខំការ​ពារសិទ្ធិកាន់កាប់លំនៅដ្ឋាន ​​​និង​​​តវ៉ា​​​ប្រឆាំងនឹង​​​ការដណ្តើមយក​​​ដីធ្លី ​​​និង​​​ការ​​​បណ្តេញចេញ​​​ដោយ​​​បង្ខំ​​​ ដែល​​​មាន​​​ប្រជា​​​ពល​​​​​​រដ្ឋរាប់សិប​​​នាក់ត្រូវបានផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធធនាគារ​​​ កាលពីឆ្នាំមុនៗ។ ភាគច្រើន​​​នៃអ្នកទាំង​​​នោះ​​​ត្រូវបាន​​​គេចោទ​​​ប្រកាន់​​​ពីបទជាប់​ពាក់ព័ន្ធ​ជាមួយ​​​បទ​​​ល្មើស ដែលគ្មាន​​មូលដ្ឋាន​ច្បាស់​លាស់​​​ ជាបទ​​​ល្មើសដែលគេ​ប្រឌិត​ឡើង​ ឬ​បទ​​​​ល្មើសក្លែងក្លាយដូច​​​ជា​​​បទ​​​ល្មើស​បំផ្លាញ​ទ្រព្យសម្បត្តិ​​​ឯកជន​​​ ការ​​​ញុះ​​​ញង់​​​ ចោរកម្ម​​​ និង​ការ​​​វាយប្រហារ”។ យោងតាមរបាយការណ៍នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ ប្រជាពលរដ្ឋចំនួន​​​៤២០.០០០នាក់​​​បាន​​​ទទួលរងផលប៉ះពាល់​​​ដោយ​សារ​ដី​​សម្បទាន​​​​តាំងពីឆ្នាំ​​​២០០៣មក​​​។ ក្នុងរបាយកាណ៍របស់​​​ខ្លួន​​​ អង្គការ​​​លើក​លែង​​​​ទោសអន្ដរជាតិ​​​បាន​​​រៀបរាប់លម្អិតអំ​​​ពី​​​ចំនួន​​​នៃការ​​​វាយ​​​ធ្វើបាប និង​​​ការ​​​ចាប់​​​ខ្លួន​​​សកម្មជន​​​ជាច្រើន ​​​ពាក់ព័ន្ធ​​​នឹងវិវាទ​​​ដីធ្លី​​​កាល​ពីឆ្នាំមុន​​​ រួមមាន​​​ករណី​​​វាយលោក សួង​​​សោភ័ណ មេដឹក​​​នាំ​​​ចលនាយុវជន​​​គណបក្ស ​សម រង្សុី និងការ​​​ចាប់ខ្លួន​​​សកម្មជន​សហគមន៍​បឹងកក់​​​ អ្នក​​​ស្រី​​​ ហេង មំុ​​​ និង​​​អ្នកស្រី ទេព ​​​វន្នីកាលពីឆ្នាំ​​​មុន​​​ ការធ្វើទុក្ខ​​​បុកម្នេញសកម្ម​ជន​ព្រះ​​​សង្ឃ លន់ សាវ៉ាត់ និង​​​ការ​​​ផ្តន្ទាទោស​លោក សំ ចាន់គា​​​ មន្ត្រីអង្កេត​​​ផ្នែកសិទ្ធិមនុស្ស​អង្កការអាដហុកពីបទបរិហារកេរ្តិ៍។ នៅពេលសួរថា​​​ តើ​​​ស្ថានភាពសិទ្ធិ​​​មនុស្ស​​​ក្នុង​​​ប្រទេសកម្ពុជា ​​​បើប្រៀបទៅ​​​នឹង​​​ឆ្នាំ​​​មុនៗ​​​យ៉ាង​​​ដូចម្តេច​​​នោះ លោក​​​ រូភើត ​អែបបើត​(Rupert Abbott) អ្នក​​​ស្រាវ​​​ជ្រាវ​​​របស់​​​អង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរជាតិ​​នៅ​​​កម្ពុជា​បាន​ផ្តល់​នូវការសន្និដ្ឋានមួយ។ លោក បាន​​​មានប្រសាសន៍ថា​​​ “ មាន​មូល​ហេតុ​​​ជាច្រើន​​​ត្រូវ​​​ព្រួយបារម្ភ និងត្រូវ​​​មាន​សង្ឃឹម​​​ដែរ។ ឧទាហរណ៍ចំពោះបញ្ហា​ជម្លោះ​ដីធ្លី​​​ និង​​​ការបណ្តេញប្រជាពលរដ្ឋចេញពី​​​លំនៅដ្ឋានដោយ​​​បង្ខំ​​​ នៅតែជាបញ្ហាដ៏ធ្ងន់​​​ធ្ងរដែលនាំ​​​ឲ្យមាន​​​ការរំលោភ​​​សិទិ្ធ​​​មនុស្ស​​​​​​”។ “ទោះជាយ៉ាងណាបណ្តាសហគមន៍​នៅ​តែ​ខំ​តស៊ូ​ ដែលនៅក្នុង​បរិបទ​នេះនិងបរិ​បទ​ផ្សេង​ទៀតយើង​អាច​មើល​ឃើញ​ថាសង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​តែ​ពង្រីក​ឥទ្ធិ​ពលខ្លាំង​ឡើងៗ​ ហើយ​នេះ​គឺ​ជា​ការ​វិវឌ្ឍ​មួយ​ដ៏​ប្រសើរ​សម្រាប់​បុព្វ​ហេតុ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា”។ លោករូភើតអែប​បើតបាន​មាន​ប្រសាសន៍​​ដែរ​ថា ការ​សម្រេច​ថ្មី​ៗ​នេះ​របស់​លោក​នាយក​​រដ្ឋ​មន្ត្រី​ហ៊ុន​សែន ចំពោះ​​ការ​ផ្អាក​​​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ការ​ដាក់បម្រាមមិន​ឲ្យ​បញ្ជូន​ស្រ្តីជំនួយការ​មេផ្ទះ​ទៅកាន់ប្រទេស​ម៉ាឡេស៊ី​និងការ​ពន្យា​រ​ការអនុម័តច្បាប់​ដ៏ចម្រូង​ចម្រាស​ស្តីពី​ការ​គ្រប់​គ្រងអង្គ​ការ​ក្រៅ​រដ្ឋាភិ​បាលគឺ​ជា​ការ​បោះ​ជំហាន​ទៅមុខ​មួយ​ដ៏​ល្អ​ប្រសើរ។ លោក​​បន្ត​ថា ទោះ​ជា​យ៉ាង​ណា “យើង​​ចង់​ឃើញ​ការ​អនុវត្ត​បទ​បញ្ជា​ និងសេច​ក្តី​ប្រកាសទាំងនោះឲ្យបានច្បាស់លាស់។​ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ថា រដ្ឋា​ភិបាល​បាន​យក​ចិត្ត​​ទុក​ដាក់​ចំពោះ​របាយ​ការណ៍របស់អង្គការសិទ្ធិមនុស្សដូច​ជា​របាយ​ការណ៍របស់អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​ជា​ដើម​ ប៉ុន្តែ​លោកបាន​គូស​បញ្ជាក់​ថា​ ប្រជា​ពល​​រដ្ឋ​មិន​បាន​មើល​ឃើញ​នូវ​អ្វី​ ដែល​រដ្ឋា​ភិ​បាល​បាន​ធ្វើ​ ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​​របស់​ប្រទេ​សជាតិ​ ដែលពាក់ព័ន្ធនឹង​បញ្ហា​សិទ្ធិ​មនុស្ស​នោះ​ទេ​។ លោក ផៃ ស៊ីផាន បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ គេ​គោរព​ណាស់ ចំពោះ​កេរ្តិ៍ឈ្នោះ​របស់អង្គការលើក​លែង​ទោស​អន្តរ​ជាតិ​ ប៉ុន្តែ​វា​គឺមិន​មែនមាន​ន័យ​ថា ​របាយការណ៍របស់ខ្លួនត្រឹមត្រូវ​១០០​ភាគរយ​នោះទេ​។ អ្នកទាំង​នេះ​ មិន​ធ្លាប់​មាន​បទ​ពិសោធនៅ​ក្នុងការដឹក​នាំ​ប្រទេស​នោះ​ទេពួកគេ​ចេះបានត្រឹម​តែ​សរសេរនិង​បញ្ចេញ​ទស្សនតាមកាសែតប៉ុណ្ណោះ​”។ លោកផៃស៊ីផាន លើកឡើងថា “ យើង​ដឹង​ថា​ មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ប៉ុន្តែ​សាធារ​ណជន​មិន​បាន​ដឹង​ថារដ្ឋាភិបាល​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ច្រើន​ប៉ុណ្ណា​នោះទេ”។ ដូចគ្នានេះដែរ របាយ​ការណ៍​របស់អង្គ​ការ​លើក​លែង​ទោសអន្តរជាតិ នៅក្នុង​ឆ្នាំ​២០១២ មិន​បានបង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​នោះ​ទេ​ ហើយ​អំពើហិង្សាពាក់ព័ន្ធនឹង​ជម្លោះ​ដីធ្លីនិងការតវ៉ាក៏​បាន​កើន​ឡើង​ផង​ដែរ​នៅ​​​ក្នុង​ឆ្នាំ​នេះ​។​​ កាលពីសប្តាហ៍មុន​ កង​កម្លាំង​សន្តិ​សុខ​ របស់រដ្ឋាភិបាលបាន​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ១៤ឆ្នាំ​ម្នាក់​ ដែល​រស់​នៅ​ក្នុង​ភូមិ​មួយ​ ក្នុង​ខេត្ត​ក្រចេះ​ ក្នុងករណីជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​​ដ៏រាំុរ៉ៃជាមួយ​នឹង​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​មួយ។ ស្ត្រី​អ្នក​តវ៉ា​បី​នាក់​នៅ​ខេត្ត​ស្វាយ​រៀង​ ក៏ត្រូវ​បានបាញ់​ឲ្យ​រង​របួស​​ផង​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​គេ​សង្ស័យ​ថា ជាទង្វើ​របស់​លោកឈូក បណ្ឌិត​ អភិបាល​ក្រុង​បាវិតបន្ទាប់​ពីមានបាតុ​កម្ម​ហិង្សា​មួយ​បាន​កើត​ឡើង នៅតំបន់​សេដ្ឋ​កិច្ចពិសេសនោះ។ លោកអែប​បើតបានមាន​ប្រសាសន៍​ថា“ នៅ​ពេលយើងឃើញ អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​និង​អ្នកតវ៉ា កំពុងរងរបួស និងត្រូវ​បាន​គេ​សម្លាប់ យើងអាច​​សន្និ​ដ្ឋាន​​​ថា​ ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​កំពុង​តែ​យ៉ាប់​​យុឺន។ ប្រសិន​បើ​អំពើ​ហិង្សា​​នៅតែបន្ត វា​នឹង​បង្កឲ្យ​មាន​ការ​រង​របួស​ដ៏​អាក្រក់​ជាង​នេះ​​ទៀត ហើយ​រដ្ឋាភិ​បាល​ទំនង​​ជាប្រកាន់​ជំហរ​របស់ខ្លួន ហើយ​ធ្វើ​ឲ្យ​អ្នក​ផ្សេងទទួលរងការ​ឈឺចាប់៕ ប្រែស​ម្រួល​ដោយ ហម សុផាណ្ណា  និង​ ស៊ាស៊ុយឈាង    

នគរបា​ល​ឡោមព័ទ្ធលំនៅ​​ដ្ឋាន​នៅក្នុង​ស្រុកមេមត់​ ដើម្បីរុក​រកចាប់ខ្លួនសមាជិកក្រុម​អបគមន៍

កូន​ប្រុស និង​បងប្អូន​ប្រុស​របស់​ក្រុម​មេ​ខ្លោង​អបគមន៍ បា​ន​និយា​យ​កា​ល​ពី​ម្សិល​មិញ​ថា នគរបា​ល​​រាប​់​សិប​នាក់​ កំពុងតាមចាប់ខ្លួន​មេខ្លោង​អប​គមន៍​ពីរ​រូប​នៅ​ខេត្ត​ក្រចេះបា​ន​មក​ឡោម​ព័ទ្ធ​ផ្ទះ​ពីរខ្នងរបស់សាច់​ញាតិពួ​ក​គេនៅ​ក្នុង​ខេត្ត​កំ​ពង់​ចាម​ អស់រយៈ​ពេល​ជិត​១២ម៉ោង​ កា​ល​ពី​ម្សិល​មិញ​ ដែលពេល​នោះ​បាន​គំ​រាម​អ្នក​នៅក្នុង​ផ្ទះទៀតផង​។ ការចោទប្រកាន់ថា ជាចលនា​អ​ប​គមន៍​នៅក្នុង​ខេត្ត​ក្រចេះនេះ​ ត្រូវ​បា​នអាជ្ញាធរ​ប្រើ​ប្រាស់​​​​ ដើម្បីជួយសម្រាលដល់សកម្មភាព​បង្ក្រាប​របស់​កម្លាំង​ប្រដាប់​អា​វុធ​រាប​់​រយ​នាក់​ ដែលបានសម្រុក​ចូល​ទៅក្នុង​ភូមិ​ប្រមា​ ស្រុក​ឆ្លូង កា​ល​ពី​សប្តាហ៍​មុន​។ក្នុងប្រតិបត្តិ​កា​រ​នេះកម្លាំ​ង​សន្តិ​សុខបា​ន​បាញ់​ស្លាប់​ក្មេង​ស្រីអាយុ​១៤ឆ្នាំ​ម្នាក់​។ ឈ្មោះ​ ប៊ុនថេតជា​​បង​ប្អូន​របស់​លោកប៊ុនរដ្ឋានិងជា​កូន​ប្រុស​របស់​លោកប៊ុនឆនដែល​អ្នក​ទាំ​ង​ពី​រ​ត្រូវនគរបា​លកំពុង​តា​ម​ចាប់​ខ្លួន បា​ន​មា​ន​ប្រ​សាសន៍​ថានគរបា​ល​បា​ន​ចាប់​ផ្តើម​ឡោម​ព័ទ្ធផ្ទះ​ពី​រខ្នង​នៅក្នុង​ស្រុក​មេមត់​ម៉ោង​ប្រហែល១២​អធ្រាត្រ​ថ្ងៃអង្គារ។ តែ​គ្មាន​ជន​សង្ស័យណាម្នាក់នៅក្នុង​ផ្ទះ​នោះ​ទេ។ លោកប៊ុនថេតបា​ន​មា​ន​ប្រ​សា​សន៍ថា  “ ពួ​ក​គេ​គោះ​ទ្វា​រ ហើយ​យើង​ភ័យណាស់​នៅ​​ពេល​ពួ​ក​គេ​មក​ដល់​ និង​ព័ទ្ធ​ផ្ទះ​របស់​យើង​។ ពួ​ក​គេបា​ន​គំ​រាម​ពួក​យើង​ ហើយ​ព្យា​យាម​ចូ​លក្នុង​ផ្ទះ​របស់យើង​ដោយគ្មានដី​កា​ពី​តុ​លា​កា​រ​”។ លោក​បន្ថែម​ថា នគរ​បា​ល​មិន​អា​ច​ចូ​ល​ផ្ទះ​របស់​លោក​ទេប៉ុន្តែ​ បា​ន​ចូ​ល​ផ្ទះ​របស់​លោកប៊ុនឆននៅ​ម៉ោង​ប្រហែល​ជា​​៦ព្រឹក​។ លោក ប៊ុន ថេត ​មា​ន​ប្រ​សាសន៍ថានគរបា​ល​ប្រមាណ​២០នាក់​បា​ន​ឈរ​ជើង​នៅ​តា​ម​ផ្ទះ​នីមួយៗនិង​នៅ​ទី​នោះ​រហូត​ដល់​ម៉ោង​១១ព្រឹក នៅ​េពលព្រះ​រាជ​អាជ្ញា​អម​​សាលាដំ​បូង​ខេត្ត​មក​ដល់​ ដោយ​កា​ន់​​ដី​កាមក​ជាមួយផង។លោក ប៊ុន ថេត បន្ថែម​ថា “ ពួក​គេបា​នដើរ​រុករើ​តា​ម​ផ្ទះប៉ុន្តែរកមិន​ឃើញ​អ្វី​ទេ​”។ លោកអែមកុ​សលអធិ​កា​រ​​នគរបា​ល​​ស្រុក​មេមត់ បា​ន​មា​ន​ប្រ​សាសន៍​ថា លោក​ជាប់​រវល់មិន​អា​ច​ធ្វើ​អត្ថា​ធិ​ប្បាយបា​ន​​ទេ ប៉ុន្តែ​លោក រៀល សុ​ភិន ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំ​បូ​ង​​ខេត្ត​ បា​ន​បញ្ជាក់បន្ថែមខ្លះដែរ។ លោកបា​ន​បញ្ជាក់​ថា “ នគរបា​ល​មិន​បាន​គំ​រាមកំ​ហែង​ទេ​ ពួ​ក​គេ​គ្រាន់​តែ​ព័ទ្ធ​ផ្ទះ ប៉​ុណ្ណោះ។ខ្ញុំ​​ចុះ​មក​ស្រុ​​កមេមត់ដើម្បី​អនុវត្ត​​ដី​កា​ចាប់​ខ្លួន​របស់​សាលា​ដំ​បូ​ង​ខេត្ត​ក្រ​ចេះ​ ដោយស្វែង​រក​ចាប់​ខ្លួ​ន​ឈ្មោះ​ ប៊ុន រដ្ឋា និង​ឈ្មោះប៊ុនឆន។ យើង​គ្រាន់តែ​សង្ស័យ​ថាពួ​កគេ​នៅ​ទី​នោះ​ ប៉ុន្តែ​​គ្មាន​​លទ្ធផល​ទេ”។ លោកអានភិនមន្ត្រីអង្កេត​របស់​អង្គកា​រ​​សិទ្ធិ​មនុស្ស​អា​ដហុក ប្រចាំ​​ខេត្ត​កំពង់ចាម​ថ្លែង​ថា ពួកគេ​ដឹង​អំ​ពី​ស្ថា​ន​ភាព​នេះ ហើយ​កំពុ​ង​ស៊ើប​អង្កេត។ លោកបន្ថែម​ថា“ អាជ្ញា​ធរមិន​គួរ​រំខាន​ និង​គំ​រាម​អ្នក​ភូមិ​ទេ​”។ អ្នក​ភូម​ិ​ដែលមា​ន​វត្ត​មា​ន​អំឡុង​កា​​រ​បង្ក្រាប​​កា​ល​ពី​សប្តាហ៍មុន​ បា​ន​ផ្តល់​​សេចក្តី​រាយកា​រ​ណ៍​​តា​ម​ទូ​រ​ស័ព្ទផ្សេង​គ្នា​អំ​ពី​ព្រឹត្តិ​កា​រ​ណ៍​នេះ​ នៅ​ពេល​បុគ្គលិកសិទ្ធិមនុស្ស​បា​ន​លើក​ឡើង​ថាពួ​ក​គេ​នៅ​តែ​តស៊ូ ដើម្បី​ដោះ​ស្រាយ​នូវ​អ្វី​​ដែ​ល​​បា​ន​កើតឡើង។ ឈ្មោះ ស៊ី សុខគា អាយុ​២២ឆ្នាំ ​និយា​យ​ថា “ខ្ញុំបា​ន​ឃើញ​ទាហា​ន​បញ្ជា​ឲ្យ​​បុរស​ខ្លះ​ដោះ​អា​វ​ និង​ស្រាត​ខោ​​​ ហើយ​ក្រោ​យមករឹប​អូស​ ​យកលុយ និង​ទូ​រស័ព្ទរបស់​ពួ​ក​គេ រួចដាក់​ខ្នោះ​​ពួកគេ ប៉ុន្តែ​ខ្ញុំ​មិន​បា​ន​ឃើញគេគំរាមស្ត្រី​​ទេ”។​ សុគា ដែ​ល​បង​ថ្លៃ​របស់​គាត់់​​ឈ្មោះ​ ទូច រាម ត្រូវ​បា​ន​ចាប​់​ខ្លួន​រួចហើយ បាន​រំឭក​អំ​ពី​អ្នក​ភូមិ​ដែ​លរត់គេចចេញ​មិន​ហ៊ាន​​នៅ​ជិតកង​កម្លាំងសន្តិសុខទេ ហើយ​ថា ​ជា​ស្ថាន​កា​រ​ណ៍ដ៏​ឃោ​រឃៅ។ សុខ គា ថ្លែង​ថា “ខ្ញុំបា​ន​ឃើញ​​ទា​ហា​ន​ចាប​់​ខ្លួ​ន​អ្នក​ភូមិ​បួន​នា​ក់​ ហើយ​វាយ​ពួកគេ​ និង​ឃើញ​អ្នក​ភូមិ​រត់​គេចចេញ​ពី​អា​ជ្ញា​ធរ​។ សកម្ម​ភាព​​របស់​ទាហា​ន​ឃោរឃៅ​ណាស់​”។ អ្ន​​​ក​​​ខ្លះ​​​និយាយ​​​ក្នុង​​​លក្ខខណ្ឌ​​​អនាមិក ពី​​​ព្រោះពួកគាត់​​​ព្រួយបារម្ភពី​​​​សុវត្ថិភាព​របស់​ខ្លួន​ថា ទាហាន​​​បាន​​​ដុត​​​ផ្ទះ​​របស់​​​ពួក​គាត់​ចោល។ លោក​​​ អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេក​ទេស​ អង្គការ​​​លី​​​កាដូ បាន​​​ថ្លែង​ថា “យើងទើប​ទទួល​​​​បាន​​​ដំណឹង​​​ថា ខ្ទមរបស់​​​ប្រ​​​ជាពល​​​រដ្ឋ​​​ខ្លះ​​​ត្រូវ​​​បាន​​​ដុត​​​បំផ្លាញចោល។ យើង​​​មិន​​​ទាន់​​​បាន​​​ដឹង​​​ពិត​​​ប្រាកដថា តើផ្ទ​​​ះទាំង​​​នោះ​​​ត្រូវ​​​បាន​​​ដុត​​​បំផ្លាញ​​​មែន ឬអត់​​​នោះទេ....។យើង​​​នឹង​​​ចុះ​​​​​​អង្កេត​​​ហេតុ​​​ការណ៍​​​ជាក់​​​ស្ដែង​នៅទីនោះ ក្នុង​​​សប្ដាហ៍​​​នេះ ឬ នៅសប្ដាហ៍​​​ក្រោយ”។ លោក​​​ សំអាត ​​​ថ្លែង​ថា លោក​​​កំពុង​​​ពិនិត្យ​​​មើលរបាយការណ៍​​​និយាយអំពីស្ត្រី​​​មួយ​​​ចំនួន​​​ត្រូវបាន​​​បង្ខំ​​​ឲ្យ​​​ដោះ​អាវ​ចេញ ​នៅពេល​​​​ទាហាន​​​ឆែក​​​ឆេរ​​​រក​​​ឯកសារ​ និង​បុរស​ខ្លះ​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ដោះ​​​អាវ ​​​និងស្រាត​​​ខោ​ទៀត​​​​ផង។ លោក​​​បាន​​​ថ្លែង​យ៉ាង​​​ដូច្នេះ​​​ថា “ ប្រ​​​សិន​​​បើ​​​វា​​​ជា​​​ករណី​​​ដូច​​​ដែល​​​បាន​​​រាយ​​​ការណ៍​​​មក​​​មែន នោះវា​​​គឺ​​​ជា​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​យ៉ាង​​​ធ្ងន់​​​ធ្ងរ។ ទោះ​​​បី​​​ជា​​ពួកគាត់​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​​ក៏ដោយ ក៏ពួក​​​គាត់​​​មិន​​​គួរ​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ដោះ​​​​សម្លៀក​​​បំពាក់​​​យ៉ាង​​​ដូច្នោះ​​​ដែរ”។ លោក​​​បាន​​​​បន្ថែមថា សកម្មភាព​​​បង្ក្រាបនោះ គឺជា​​​ការ​​​រំលោភ​​សិទ្ធិ​​​មនុស្ស។ លោក​​​បាន​​​សង្កត់​​​ធ្ងន់​​​ថា​ “នៅពេលយើង​​​អនុវត្ត​​​បែប​​​នោះ វា​​​អាច​​​បណ្ដាល​​​ឲ្យ​​​​​ប្រជា​​​ពល​​​រដ្ឋ​​​ស្លូតត្រង់ស្លាប់​​​បាន”៕ ប្រែ​​​សម្រួល​​​ដោយ  ចេវ ប៊ុននី  និង​​​ ហម សុផាណ្ណា​​​​​ ​​​​

មាន​ការ​សង្ស័យ​អំពី​ការ​បញ្ជូន​ត្រឡប់​ទៅវិញ​​​ ​នូវជន​សង្ស័យ​ជនជាតិ​ចិនតៃវ៉ាន់ពាក់​ព័ន្ធនឹងការ​ចាប់ជំរិត

នៅពេលមនុស្ស​៤៩នាក់​ ​ជាប់​សង្ស័យ​ថា​ បាន​ជាប់​ពាក់ព័ន្ធនឹងក្រុម​ចាប់​ជំរិត​មនុស្ស​ទារប្រាក់នៅ​រង់ចាំការ​ការ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​កាល​ពី​ម្សិល​មិញ​នោះ ក្រុម​អ្នកជំនាញ​ច្បាប់បាន​លើក​ឡើងពី​កង្វល់​ថាអាជ្ញាធរ​ប្រហែល​​ជា​មិន​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​តាម​នីតិវិធី​ទេនៅ​ក្នុងករណី​នេះ​។ ជនជាតិចិន​តៃវ៉ាន់៤៤​នាក់​និង​ជន​ជាតិ​ចិនប្រាំនាក់ ត្រូវបានចាប់ខ្លួននៅក្នុង​រាជធានី​ភ្នំពេញកាលពីខែមុន និងកាលពីថ្ងៃសុក្រ។ ពួកគេត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ចាប់​ជំរិត​ជនជាតិចិន ដែលរស់នៅបរទេស​ និងបាន​ប្រើ​ប្រាស់​ប្រព័ន្ធ​អុីន​ធើណិត​ ដើម្បី​ជំរិត​ទារ​ប្រាក់​ពី​គ្រួសារ​របស់​ជន​រងគ្រោះ។ លោក​វរសេនីយ៍​ទោឈួរគឹមនីប្រធាន​​នគរ​បាល​អន្ដោប្រវេសន៍​នៅ​អាកាស​យាន​ដ្ឋាន​​​អន្ដរជាតិ​ភ្នំ​ពេញ​ បាន​មាន​ប្រសាសន៍​​ថា ជន​សង្ស័យ​ទាំង​នោះ​​​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​អគារ​មួយ​នៅ​​​អាកាស​យានដ្ឋាន​នេះ។ ទោះ​ជាយ៉ាងណាលោក​បាន​​បន្ថែម​ទៀត​​ថា លោក​​មិន​ទាន់​បាន​ទទួល​បទ​បញ្ជា​ពី​ថ្នាក់​លើ​របស់​លោក​ថា ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា​ចំពោះ​​ជន​សង្ស័យ​ទាំង​នេះទេ​។ វរសេនីយ៍​ទោ​​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ​នាយក​ដ្ឋាន​នគរបាលអន្ដោប្រវេស​ន៍មិន​ទាន់​បាន​ទាក់​ទង​មក​​យើងនៅ​ឡើយ​ទេ។​ជា​ធម្មតា​ ពួក​គេ​ទាក់​ទង​មក​​យើង​មុន​ ដើម្បី​រៀប​ចំ​​ឯកសារ​សម្រាប់​ជន​សង្ស័យ​បែប​នេះ”។ លោក​ ជាម៉េតអនុ​ប្រធាន​​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ជន​សង្ស័យ​ទាំង​នោះ​នឹង​មិន​ត្រូវ​ចោទ​ប្រកាន់​ ឬ​ក៏​ករណី​របស់​ពួក​គេត្រូវ​បញ្ជូន​​ឡើង​តុលាការនោះទេ​ ហើយ​ថា​ ពួក​គេ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​​ទៅ​​ប្រទេស​ចិនវិញ​នា​ពេល​​ឆាប់​ៗ​នេះ​។ លោកសុក​ សំអឿន​ ​នាយក​​ប្រតិបត្តិ​ក្រុម​​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ ថ្លែងកាល​ពី​ម្សិល​មិញ​ថា ការ​ធ្វើ​បត្យាប័ន​គួរ​តែ​ធ្វើ​តាម​ “​នីតិ​វិធី​​ត្រឹម​ត្រូវ​តាម​ប្រព័ន្ធ​តុលាការ​”​ ដែល​នីតិ​វិធី​បែប​នេះ​​ទំនង​ជា​មិន​អាច​​មាន​ឡើយ​​នៅ​កម្ពុជា​។ លោក​បន្ដ​ទៀតថា “ជន​ជាប់​ចោទ​មាន​សិទ្ធិ​ស្នើសុំឲ្យ​​តុលាការធ្វើ​សេចក្ដីសម្រេច​​​ជា​មុនសិន​ក្នុង​ករណី​​ធ្វើ​បត្យាប័ន​​​ ប៉ុន្ដែ​​កន្លង​មក​  បានចាត់​ការ​រឿង​បែប​នេះ​ដោយ​ផ្ទាល់តែម្តង​”។ នគរបាល​មិន​បាន​និយាយ​ថា ​តើ​មាន​បទ​​ឧក្រិដ្ឋណា​មួយ​ក្នុង​ចំណោម​បទ​ឧក្រិដ្ឋ​​ទាំង​នេះ បាន​កើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ឬ​អត់​នោះទេ។ លោក​ មឿនតុលា ​ប្រធាន​​​ កម្មវិធី​ការ​ងារ​នៅមជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​ ​ថ្លែង​​ថា “ ​បើ​សិន​ពួក​គេ​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មែននោះ ​ពួក​គេ​គួរ​ត្រូវ​បាន​កាត់​ទោស​នៅ​ទី​នេះ​”។ ទោះ​ជា​យ៉ាង​ណា ​លោក​បាន​​បន្ថែម​ថាបើ​ទោះ​​ជាពួក​គេ​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋ​​នៅ​ទី​ណា​ក៏​ដោយ ក៏​គួរ​តែ​មាន​ការ​ធ្វើ​បត្យាប័ន​ត្រឹម​ត្រូ​វ​​តាម​ប្រព័ន្ធ​តុលាការដែរ​”។ លោកមឿន​ តុលាបាន​ថ្លែង​ថា “ ​ខ្ញុំ​មាន​កង្វល់​អំពី​ឥទ្ធិពល​នយោបាយ​មក​លើ​ករណី​នេះ...ប្រហែល​ជា​មាន​ឥទ្ធិពល​នយោ​បាយពី​​​រដ្ឋាភិបាល​​កម្ពុជាហើយ”។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​បាន​​ធ្វើ​តាម​សម្ពាធ​​របស់​​ចិន​ក្នុង​ករណី​​បញ្ជូន​ជន​សង្ស័យ​ត្រឡប់​ទៅ​វិញ​ កាល​ពី​​លើក​មុនៗ​។ កាល​ពី​​ឆ្នាំ​២០០៩ ប្រទេសកម្ពុជា​បាន​បញ្ជូន​​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​​ជន​​ជាតិ​វីហ្គួ២០​នាក់​​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ដោយ​​​ចម្រូង​ចម្រាស៕ ប្រែសម្រួល​ដោយ ឃិនណៃ​​

នគរបាល​ចាប់​ខ្លួន​ស្ត្រី​អ្នក​តវ៉ា១៣​នាក់​មកពីសហគមន៍បឹង​កក់​

នគរបាល​ក្នុង​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​ស្ត្រី​ចំនួន​១៣​នាក់​ ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​ជាយូរ​មក​ហើយ​ ជាមួយ​លោកឡៅម៉េងឃិនសមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ម្សិលមិញ បន្ទាប់​ពី​ពួកគេបាន​ប៉ះទង្គិច​គ្នា​ជា​មួយ​អ្នក​តវ៉ា​មួយចំនួន​ ហើយ​បាន​ចាប់​បង្ខំ​អ្នក​ទាំង​នោះ ​ឲ្យ​ចូលទៅ​​ក្នុង​រថយន្ដ​របស់​នគរបាល​។ អ្នក​តវ៉ា​ប្រមាណ​ជា​៥០​នាក់​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​នឹង​នគរបាល​ ដែល​មាន​ចំនួន​ច្រើន​ជាង​អ្នក​តវ៉ាជិតពីរដង​ នៅ​ពេល​អ្នក​តវ៉ា​ទាំង​នោះ​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ភាគ​និរតី​នៃ​អតីត​បឹង​កក់​ ដើម្បី​រួមគ្នាសាង​សង់​ផ្ទះ​មួយខ្នងឡើង​​វិញ​ ក្នុង​ចំណោម​ផ្ទះ​រាប់​រយ​ខ្នង ដែល​ត្រូវ​បាន​​បំផ្លាញដោយ​ក្រុម​ហ៊ុន ស៊ូកាគូ​អុីន ​របស់​សមាជិក​ព្រឹទ្ធសភា ​មក​ពី​គណបក្ស​ប្រជា​​ជន​កម្ពុជា​ ដើម្បី​បើក​ផ្លូវ​សម្រាប់​គម្រោង​ អភិឌ្ឍន៍អចលនទ្រព្យដ៏​ទំនើប​មួយ​។ផ្ទះ​នេះ​គឺ​ជា​ផ្ទះ​មួយ​ក្នុង​ចំណោម​ផ្ទះ​ជាង​៩០ខ្នង​ ដែល​​បាន​លុបចេញពី​បញ្ជី​ក្រុមគ្រួសារ​អ្នក​ភូមិមួយ​ចំនួនទៀត​ ដែល​ទទួល​បាន​ប្លង់​ដី​។ នៅ​ប្រហែលម៉ោង​​៨ព្រឹក​ អ្នក​តវ៉ា​ទាំង​នេះ​បាន​យក​សម្ភារ​ និង​ឈើ​មួយ​ចំនួន​ ដើម្បី​ចាប់​ផ្ដើម​សាង​សង់​ផ្ទះ​នេះ​។ ក៏ប៉ុន្ដែ​ បន្ទាប់​ពី​ពួក​គេ​បាន​ចាប់​ផ្ដើម​កាប់​ដី​ខ្សាច់​បាន​ពីរបីចប​ នគរបាល​ប្រដាប់​ដោយ​ដំបង​ឆក់​ និង​ខែល​ បានសម្រុក​ចូល​ទៅ​រឹប​អូសយក​សម្ភារ​របស់​អ្នក​តវ៉ា​ទាំង​នោះ​។ ដោយ​បដិសេធ​មិន​ព្រម​ចាក​ចេញ​ អ្នក​តវ៉ា​ទាំង​នេះ​បាននាំគ្នា​អង្គុយ​ចុះ​ រួច​ជេរ​ប្រទេច​នគរបាល​។ រហូតដល់ម៉ោង​១១​ព្រឹក​ បន្ទាប់​ពីទទួល​បាន​បញ្ជា​ពី​លោក​ ហួងម៉ាល័យ​ ស្នង​ការរង​នគរបាលរាជ​ធានី​ភ្នំ​ពេញភ្លាម មន្ដ្រី​ទាំង​នោះ​បាន​សម្រុកចូល​ទៅ​ម្ដង​ទៀត​ លើក​​នេះ​ពួក​គេ​បាន​ចាប់​ខ្លួន​មេ​ដឹក​នាំ​ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន ​រួម​ទាំង​អ្នកស្រីហេងមុំ​ និង​អ្នកស្រីទេព​ វន្នី​ ផងដែរ​។ ​មន្ដ្រី​ទាំង​នេះ​បាន​ចាប់​​ទាញ​ស្ដ្រី​តវ៉ា​ចូលទៅ​ក្នុង​រថយន្ដ​​ ដោយ​ខ្លះ​ចាប់​ដៃ​ និងខ្លះ​សែង​ជើងតែម្តង។ អ្នកស្រីសែន​ ទូច​ ដែល​ក្រុម​អ្នក​តវ៉ា​​ចង់​ជួយ​សាង​សង់ផ្ទះគាត់ឡើងវិញ​កាល​ពី​ម្សិល​មិញ​ បាន​លើកឡើង​ថា “ ​ខ្ញុំ​ស៊ូ​ស្លាប់​នៅ​លើ​ដី​របស់​ខ្ញុំ”។ ផ្ទះអ្នកស្រី​ស្ថិត​ក្នុង​ចំណោម​ផ្ទះ​ជា​ច្រើន​ ដែល​ត្រូវ​បាន​កប់បាត់​ទៅ​ក្នុង​ដី​ខ្សាច់​ នៅ​ពេល​ក្រុម​ហ៊ុន ស៊ូកាគូអុីន បាន​ចាក់​បំពេញបឹង​នេះ កាល​ពី​ឆ្នាំ​២០១០​ ហើយ​ផ្ទះ​នេះ​ គឺ​ស្ថិតនៅ​ចំ​កណ្ដាល​បឹង​កក់​តែ​ម្ដង។ អ្នកស្រីទូច​ បានបន្ដថា “ ​យើង​សម្រេច​ចិត្ត​​សាង​សង់​ផ្ទះ​នេះ​ឡើង​វិញ​ ពី​ព្រោះ​យើង​បាន​​រង់​ចាំ​ដំណោះ​ស្រាយ​ពី​អាជ្ញា​ធរ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​មក​ហើយ​"។ មន្ដ្រី​ម្នាក់​ក្នុង​ចំណោម​មន្ដ្រី​នគរបាល​មួយ​ចំនួន ដែលបានចូលរួមអនុវត្តវិធានការនោះ​និងសុំនិយាយ​ក្នុងលក្ខខណ្ឌ​អនាមិក​ ពី​ព្រោះ​លោក​មិន​ត្រូវបាន​អនុញ្ញាតឲ្យ​​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ បាន​មាន​ប្រសាសន៍ថា ស្ដ្រី​តវ៉ា​ត្រូវចាប់ខ្លួនទាំង១៣​នាក់​ ​ត្រូវនគរបាលបញ្ជូន​​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ​ឃុំខ្លួនពួក​គាត់​នៅ​ទី​នោះ​រហូត​ដល់​កាល​ពីល្ងាច​​ម្សិលមិញ​​។ មន្ដ្រី​នគរបាល​ និង​មន្ដ្រី​រាជការ​មួយចំនួន​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​ទេ​។ លោកអំសំអាត​ អ្នក​គ្រប់​គ្រង​​បច្ចេក​ទេស​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ​ដែលបាន​ឃើញ​ហេតុ​ការណ៍​តវ៉ា​នោះដែរបាន​រិះ​គន់​យ៉ាង​ខ្លាំ​ងចំពោះវិធានការរបស់នគរបាល​។ លោក​បាន​មាន​ប្រសាសន៍ថា “ ​យើង​មិន​អាច​ទទួលយក​បាន​​ទេ​ ពេល​​​រដ្ឋា​ភិបាល​បាន​ប្រើ​កង​កម្លាំង​ប្រដាប់​​អាវុធ​ទៅ​បង្ក្រាប​ប្រជា​ពលរដ្ឋ​​ ដែលតវ៉ា​ដោយ​សន្ដិវិធី​នោះ”។ លោក អំ សំអាត​ ​លើក​ឡើង​ថាអាជ្ញា​​ធរ​ក៏​បាន​បដិសេធ​មិនឲ្យ​គ្រូ​ពេទ្យចូល​ក្នុង​ស្នង​ការដ្ឋាននគរបាល​ ដើម្បី​ពិនិត្យសុខភាព និង​ព្យាបាល​ស្ដ្រី​តវ៉ា​​កំពុងឃុំខ្លួន​ទាំងនោះ​ទេ​។ អង្គការ​លីកាដូ​ និង​អង្គការ​សិទ្ធិ​មនុស្ស​ពីរ​ផ្សេង​ទៀត​ គឺ​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ និង​សមាគមធាង​ត្នោត​បាន​ចេញ​សេចក្ដី​​ថ្លែង​ការណ៍​រួម​មួយ ​​ដោយអំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ស្ត្រី​តវ៉ា​ទាំង​នោះ ​ជា​បន្ទាន់​។...