សាលាដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​ពន្យារ ​​​ពេល​​​សវនាការ​រឿង​ក្តី​លោក ឈូក បណ្ឌិត ​អតីតអភិបាល​​​​ក្រុង​​​

​​​មន្ត្រី​​​តុលាការ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា សាលាដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​​​​មិន​​​បាន​​​បើក​​​សវនាការ​​​តាម​​​កាល​​​បរិច្ឆេទ​​​​ ដែល​បាន​គ្រោង​ទុក​​ក្នុង​រឿង​ក្តី​​​​បាញ់​​​ប្រហារ​​​​មនុស្សបី​​​នាក់​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​​លោ​ក​​​ ឈូក បណ្ឌិត អតីត​​​អភិ​បាល​​​ក្រុង​​​បាវិត​នោះ​ទេ។  ការ​​​ស៊ើប​​​អង្កេត​​​របស់​​​តុលាការ​​​លើ​​​​​​ករណី​​​បាញ់​​​ប្រហារក្នុង​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២០ ខែ​​​កុម្ភៈ​​​​​​​ ដែល​​​​​បណ្ដាល​​​ឲ្យ​​​កម្មការិនី​​​​បី​​​នាក់​​​រង​​​របួសនោះ បាន​​​បញ្ចប់​​​​​​កាល​​​ពី​​​ពាក់​​​កណ្ដាល​​​ខែ​​​សីហា ​​ ហើយ​​ពេល​​​នោះ​​​លោកឈូក បណ្ឌិត​​​​​​ ដែល​​​​​មិន​​​ធ្លាប់​​​​​​ចាប់​​​ខ្លួននោះ ​​​​​​ត្រូវ​​​​បាន​​​តុលាការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បង្ក​​​របួស​​​ស្នាម​​​​ដោយ​​​អចេតនា។ មន្ត្រី​​​តុលាការ​​​​ធ្លាប់​​​​បាន​​លើក​​​ឡើង​​​ថា ​សវ​នាការនេះ​​​នឹង​​​ធ្វើ​​​​​នៅ​​​​​ក្នុង​​​ខែតុលា ប៉ុន្ដែ​​​លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញាអម​​​សាលា​ដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា តុលាការ​​​នឹង​​​បើក​​​សវនា​ការ​​​ជំនុំ​ជម្រះ​រឿង​ក្តី​​​នេះ​ក្នុង​​​ខែ​​​វិច្ឆិកា ​ប៉ុន្តែ​​​មិន​​​ទាន់​​​បាន​​​កំណត់​​​កាល​​​បរិច្ឆេទ​​​ច្បាស់​​​លាស់​​​​នៅ​ឡើយ​ទេ។ លោក​​​ ហឹុង ប៊ុនជា​​​ ​​​បានមាន​​​ប្រសាសន៍ថា ​ “ តុលា​ការ​​​ប្រហែល​​​ជា​​​កំណត់​​​កាល​​​បរិច្ឆេទ​​​សវនា​ការ​​​នេះ​​​​នៅ​​​ចន្លោះ​​​​ពី​​​ពាក់​​​កណ្ដាល​​​​​​ខែ​​​វិច្ឆិកា​ដល់​​​​ដំណាច់​​​ខែ​​​វិច្ឆិកា​​​”។ លោក ឈូក បណ្ឌិត​​​ ត្រូវ​​​បាន​​​ចោទប្រកាន់​​​​ពី​​​បទ​​​បង្ក​​​របួស​​​ស្នាម​​​ដោយ​​​អចេតនា​​​លើ​​​ករណី​​​​បាញ់​​​ប្រហារកម្មការិនី​​​បី​​​នាក់​​​ដោយ​​​កាំភ្លើង​​​ផ្ទាល់​​​ខ្លួនអំឡុង​​​ពេល​​​តវ៉ា​​នៅ​​​ក្រៅ​​​រោង​​​ចក្រ​​​ផលិត​​​ស្បែក​​​ជើងកីឡា​​​​របស់​​​អាល្លឺម៉ង់​​មាន​​យីហោពូម៉ា។ អ្នក​​​ឃ្លាំ​មើល​តុលាការ​​​​ និង​​សកម្ម​ជន​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​​បាន​​​​និយាយ​នៅ​ពេល​នោះ​ថាការ​​​ចោទ​​​ប្រកាន់​​​នេះ​​​មិន​​​ទាន់​​​គ្រប់​​​គ្រាន់​​​នោះ​ទេ ព្រោះ​​​សាក្សីបាន​​​បញ្ជាក់​​​ថា លោក​​​បណ្ឌិត បាន​បាញ់​​​ប្រហារ​​​ទៅ​​​លើ​​​ក្រុម​​​អ្នក​​​តវ៉ា​​​ដោយ​​​ចេតនា​​​​​​​​​​​​​​​​​​។ កាល​​​ពី​​​ខែ​​​កញ្ញា តុលាការ​​​បាន​​​ចោទ​​​ប្រកាន់​​​​មន្ត្រី​​​នគរ​​​បាល​​​ម្នាក់​​​ឈ្មោះ​​​ សរ ចន្ថា ពី​​​បទបង្ក​របួស​​​ស្នាម​​​ដោយ​​​អចេតនា​​​ពាក់​​​ព័ន្ធ​​​នឹង​​​ករណី​​​ស្រ​​​ដៀង​​​គ្នានេះ​​​ដែរ។ លោក​​​ ចន្ថា បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នោះ ​ដោយ​និយាយថា ពេល​​​​មាន​​​ការ​​​បាញ់​​​ប្រហារ​​​​នោះ​ គាត់​មិន​នៅ​​​រោង​​​​ចក្រ​​​នោះ​ទេ ហើយ​ក៏​គ្មាន​អាវុធ​ដែរ។​​​ កាល​​​ពីម្សិល​​​មិញ​​​ គាត់​​​​នៅ​​​តែ​​​​​​អះអាង​​​ថា ​គាត់​មិន​​​បាន​​​ដឹង​​​រឿង​​​អ្វី​​​នោះ​​​ទេ ហើយ​គាត់​​​​ក៏​​​មិន​​​​បាន​ទទួល​​​​​​ដី​​​កា​​​កោះ​​​ហៅ​​​ពី​តុលាការ​​​ដែរ។ លោក​​​ ចន្ថា បាន​​​មាន​​​​​​ប្រសាសន៍ថា “ នៅ​​​ថ្ងៃ​​​ ​​នោះ ​​​ខ្ញុំ​​​មិន​​​បាន​​​នៅ​​​ជាមួយ​​​លោក ឈូក បណ្ឌិត​​​ ទេ។ ខ្ញុំ​​​នៅ​​​ឯរោង​​​ចក្រ​​​មួយ​​​ផ្សេង​​​ទៀត។ ខ្ញុំ​​​មិន​​​ខ្លាចទេ។ខ្ញុំ​​​នឹង​​​ទៅ​​​​បំភ្លឺ​នៅ​តុលាការ ព្រោះ​​​ខ្ញុំ​​​មិន​​​បាន​​​ប្រព្រឹត្តបទ​​​ឧក្រិដ្ឋ​​​​​​នោះទេ”។ លោក ជិន លីដា មេធាវី​​​ការ​​​ពារ​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​បី​​​នាក់​​​ មានប្រសាសន៍​ថា ​ពួកគេ​​​មាន​​​ភ័ស្តុតាង​​​គ្រប់​​​គ្រាន់ ដើម្បី​​​ផ្ដន្ទាទោស​​​លោក ​បណ្ឌិត។ លោក​​​បាន​​​មាន​​​ប្រសាសន៍​ថា “ យើង​​​មាន​​​សាក្សី​​​និង​​​ភ័ស្ដុតាង ដើម្បី​​​ចោទ​​​ប្រកាន់​​​គាត់​​​ក្នុង​​​ករណី​​​នេះ​​​”។ បន្ទាប់​​​ពី​​​មានហេតុ​​​ការណ៍​​​​​​ការ​​​បាញ់​​​ប្រហារ​​​​នោះ​​​ លោក​ស្រី​ឧបនាយក​​​រដ្ឋ​​​មន្ត្រី ម៉ែន ​សំអនបាន​​​ចុះ​​​សួរ​​​សុខ​​​ទុក្ខ​​​ជន​​​រងគ្រោះ​​​ទាំង​​​បី​​​នាក់​​​និង​​​បាន​​​ឲ្យ​​​ប្រាក់​​​​​​ពួកគេ​​​ជា​​​ថ្នូរ​នឹងការ​​​ដក​​​ពាក្យ​​​បណ្ដឹង​​​ប្តឹង​​​​លោក បណ្ឌិត​​​។ លោក មឿន តុលា ​​​​​​​​​​​​ប្រធាន​​​កម្មវិធី​​​ការ​​​ងារ​នៅ​​​​មជ្ឃមណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​​សម្រាប់​​​​សហគមន៍​​​​បាន​​​មាន​​​ប្រសាសន៍ថា “ យើង​​​​មិន​ឃើញ​​​តុលា​ការ​​​មាន​​​ឆន្ទៈ​​​​​ផ្ដន្ទាទោស​​​ជន​​​ល្មើស​​​រូប​នេះ​ទេ។ ផ្ទុយទៅ​​​វិញ យើង​​​ឃើញ​​​ថា មាន​​​​ការព្យាយាម​បិទ​សំណុំ​រឿង​នេះ”។ លោក តុលា បាន​​​គូស​​​បញ្ជាក់​​​ថា  នៅ​ពេល​​លោក​ បណ្ឌិត ​នៅ​មាន​សេរី​ភាព​​ប៉ុន្មាន​ខែ​បន្ទាប់​ពី​ការ​បាញ់​នេះ តុលាការ​ដដែល​នេះ​បាន​​​​​ចេញ​​​ដី​​​កាចាប់​​​ខ្លួន​​​លោក សម ​រង្ស៊ី ​មេ​ដឹក​នាំគណបក្ស​​​ប្រឆាំង​​​និង​​​បាន​​​ផ្ដន្ទាទោស​​​លោក​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​រយៈពេលពីរ​​​ឆា្នំ ​ពី​បទ​ញុះ​ញង់ និង​​​បំផ្លាញ​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ​តែ​ក្នុង​រយៈ​ពេល​មួយ​ខែ​ប៉ុណ្ណោះ។  លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ បើ​​​យើង​​​ពិនិត្យ​​​និង​​​ប្រៀប​​​ធៀប​​​ករណី​​​ទាំង​​​ពី​​​រខាង​​​លើ ​វាបង្ហាញ​​​​​​ច្បាស់​​​ថា ​​​ ទទួល​​​រង​​​​​​​ឥទ្ធិពល​​​​​​នយោបាយ​​​ និង​​​អំពើ​​​ពុក​​​រលួយ៕ (រាយ​​​ការ​​​ណ៍​​​បន្ថែម​​​ដោយ Dene-Hern Chen) ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​  

ម្ចាស់ផ្ទះ​ជួលនិយាយថា មិត្តប្រុស​ជា​អ្នក​ជួ​ល​ផ្ទះ​​ល្វែ​ង​កន្លែង​ដែល ​’ឃាតកម្ម​តា​ម​រយៈ​ហ្វេស​ប៊ុក​’ ​កើត​ឡើង

ម្ចាស់​ផ្ទះ​ជួ​ល​​​នៅ​តាម​​ផ្លូ​វ​លេខ៩៥ក្នុង​​រាជ​​ធានី​ភ្នំ​ពេញ​ ជា​ទី​​ដែ​លឃាត​កម្ម​​ដ៏​​​សាហា​វ​លើ​​កញ្ញាឯក​បា​ន​កើត​ឡើង​កា​ល​ពី​សប្តាហ៍មុន​​នោះ​ បា​ន​​និ​យា​យ​ថា តា​ម​ពិ​ត​ផ្ទះ​​ល្វែ​ង​នេះជួ​ល​​​ឲ្យ​មិត្ត​ប្រុស​របស់​ស្ត្រី​ដែល​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​​នេះ។ ស៊ុន គី​ម​ហេង អា​យុ​២៣ឆ្នាំ​ ត្រូ​វ​បា​ន​ចោទ​​ប្រ​កាន់​ពី​បទ​ធ្វើ​ឃាត​ លីម ស្រីពៅអាយុ១៩​ឆ្នាំ ហើយ​នគរបា​ល​បញ្ជាក់​​ថា ​នាង​បា​ន​ធ្វើ​សកម្ម​ភាព​តែ​ម្នាក់​ឯង​ទេ។ បើទោះ​​ជា​​​ពី​ដំបូង​ នគរ​បាល​បាន​ចា​ប​់​ខ្លួន​មិត្ត​ប្រុសរបស់​​ ​គីម​ហេង ​រួម​ជាមួយបុរស​ម្នាក់​​និង​​ស្ត្រី​ម្នាក់​ទៀត​ក៏​ដោ​យក៏​​ពួក​គេ​​​បាន​ដោ​ះ​លែ​ង​​អ្ន​ក​ទាំ​ង​បី​​នោះ​វិញបន្ទាប់​​​ពី​សាក​​សួ​រ​​អស់​រយៈ​​ពេល​​​ពី​រ​ថ្ងៃ​​។ គ្រួសារ​ លីមស្រី​ពេជ្រ ​​បា​ន​​ចោទ​ថា ​មា​ន​កា​រ​លាក់​កំបាំ​ង​ ដោ​យ​និ​យា​យ​ថា ពិត​ជា​​មាន​មនុស្ស​ច្រើ​ន​ជា​ង​ម្នាក់​​ពាក់​ព័ន្ធ​ក្នុង​​ផែន​កា​រ​ចាប់​ជ​ំ​រិតនិងកា​រ​ធ្វើ​ឃាត​នេះ​។   ​លោកហេងសំ​រេច ​ជា​ម្ចាស់​ផ្ទះ​​​ដែ​ល​ជ​ន​​សង្ស័យ គីម​ហេង បា​ន​រឹត​ក​ លីម ស្រី​ពេជ្រ ​​មុន​ពេល​យក​សាក​សព​នា​ង​ទៅ​ទម្លាក់​ចោល​ក្នុង​ប្រឡាយមួយ​នៅខេត្ត​កំពង់ស្ពឺ បា​នថ្លែង​កា​ល​ពី​ម្សិល​មិញ​ថា ​មិត្ត​ប្រុស​របស់​ ​គីម​ហេងឈ្មោះ លីម សៀង ​​បា​ន​ជួល​ផ្ទះ​នេះ​​កា​ល​ពី​​ខែ​​កញ្ញា មិន​មែន​​ជន​សង្ស័យ​​អ្នក​ជួល​នោះ​ទេ។​ លោកថ្លែងថា ​អ្នកទាំង​ពី​រ​រស់​នៅ​ក្នុង​ផ្ទះ​នេះជាមួ​យ​ស្ត្រី​បម្រើ​ម្នាក់​​ ​ហើយ​​មិត្ត​ប្រុស​​រូ​ប​នេះជាអ្នក​នាំ​ចូ​ល​​​សម្លៀក​​បំពាក់​​ពី​ប្រទេ​ស​ចិន​។គេ​និ​យា​យ​ថា គីមហេង បា​ន​ជួ​ប​ លីមស្រី​ពេជ្រតា​ម​ហ្វេស​ប៊ុក ហើយ​​​​​ជ​ន​រង​គ្រោះ​​​ទៅ​លេង​ផ្ទះ​នៅ​តាម​​​ផ្លូវ​លេខ​៩៥​េនះ​ដើម្បី​ពិភាក្សា​ពី​ការ​​​រក​ស៊ី​លក់​សម្លៀក​បំ​ពាក់​។ ដំ​បូ​ង​​ នគរបា​ល​​បា​ន​និ​យា​យ​ថា ​គីមហេងមា​ន​ជាប់​​ទាក់​ទង​ជាមួ​យ​​មនុស្ស​បី​នាក់​​ទៀត​ក្នុង​កា​រ​សម្លាប់​​េនះ​ ហើយ​បាន​​នាំ​ទៅ​រក​​កា​រ​ចាប់​ខ្លួន​មនុស្ស​ទាំង​នេះ​​ទៀត​។ ទោះ​ជា​យ៉ាង​ណា ​​ក្រោយ​មក​ នគរបា​ល​​​និ​យា​យ​ថានាង​​សារ​ភាព​​ថាបា​ន​ធ្វើ​សកម្មភាព​នេះ​តែ​ម្នាក់​ឯង​។ កាល​ពី​ថ្ងៃ​ច័ន្ទ អ្នក​ជិត​ខាង​​​នៅ​ក្នុងតំបន់​នេះ​បា​ន​​រៀប​រាប់​​ថា បា​ន​ឃើញ​ជ​ន​សង្ស័​យគីមហេង ​បើក​រថយន្ត​ម៉ាក​ហាយ​ឡិនឌ័រ​ របស់​​ខ្លួនចេញ​​ចូ​ល​​​ផ្ទះ​ នៅ​ក្នុង​​តំបន់​​ដែល​សម្បូរ​អ្នក​​មា​ន​នេះ​។ អ្ន​កជិត​ខាង​ម្នាក់​ក៏​​បា​ន​និ​យាយ​​ថា​បា​ន​ឃើញ​មិត្ត​ប្រុស​​​របស់ ​គីមហេង នៅ​ផ្ទះ​​េនះ​កា​ល​ពី​ថ្ងៃ​ទី​២៣​ ខែ​តុ​លា​ គឺ​នៅ​ថ្ងៃ​​​ ដែ​ល​នគរបា​ល​​និ​យា​យ​ថាលីមស្រីពេជ្រ ត្រូវ​បា​ន​​គេ​​សម្លាប់​ បន្ទាប់​ពី​ទៅ​លេង​ផ្ទះ​នេះ​។ លោក អេង សុភា ប្រធា​ន​នគរបាល​ព្រហ្ម​​ទណ្ឌ​រាជ​ធា​នី​ ថ្លែង​​ពី​ម្សិល​មិញ​ថា លោក សៀងត្រូវ​បា​ន​​ដោះ​លែ​ង​ ដោ​យ​សារ​គាត់មិននៅ​ផ្ទះ​​នេះ​នៅ​ពេល​ឃាត​កម្ម​​នេះកើតឡើង។ អ្នកស្រី​ ដាដានីដែល​ជា​ម្តាយ​របស់​​ លីម​ ស្រី​ពេជ្រ​ បា​ន​លើក​ឡើង​ម្តង​ទៀត​កា​ល​ពី​ម្សិល​មិញ​​ថា គ្រួសារ​របស់​​គាត់​ជឿ​ថាមា​នកា​រ​​​លាក់​កំ​បាំ​ង​។អ្នក​ស្រី​បា​ន​មា​ន​ប្រ​សាសន៍​​​ថា“ ខ្ញុំ​នឹង​ពិ​ភាក្សា​​ជាមួ​យ​ក្រុម​គ្រួសារ​​​របស់​ខ្ញុំ​ថា​តើ​ត្រូ​វ​ប្តឹង​ឲ​្យ​នគរបា​ល​​ធ្វើ​កា​រ​ស៊ើប​អង្កេត​រក​​ជន​​សង្ស័​យ​​ផ្សេង​ទៀតឬយ៉ាង​ណា​​”៕ ប្រែសម្រួលដោ​យចេវប៊ុននី​​​

ព្រះមហាវីរក្សត្រ​ នរោត្តម សីហនុ ​ជាមេដឹកនាំដ៏កំពូលក្នុង​​ចំណោម​មេ​ដឹក​នាំល្បីៗ​នៅសត​វត្សរ៍ទី​២០

ខ្ញុំបានជួបព្រះ​មហាក្សត្រ នរោត្តមសីហនុជា​លើក​ដំបូង​តាម​រយៈ​ប្រធានា​ធិប​តី​ឥណ្ឌូ​ណេសុី លោក ស៊ូកាណូ​ (Sukarno) នៅក្នុង​ឆ្នាំ​​១៩៦៣ ហើយខ្ញុំ​បាន​ជួប​លោកប្រធា​នាធិប​តី​រូបនេះនៅ​ដើម​ឆ្នាំ​នោះ​​ដែរ ​ក្នុង​ហាង​លក់​វត្ថុ​បុរាណ​មួយ នៅ​ក្នុង​សណ្ឋាគារ​អីុមភើរៀល (Imperial Hotel) ដែលជា​សណ្ឋាគារ​បុរាណ​មួយ​នៅ​ទី​ក្រុងតូក្យូ។ ក្រោយ​មក ​បន្ទាប់ពីខ្ញុំបានមក​ដល់​ទី​ក្រុង​តូក្យូ​បន្តិច​ ខ្ញុំ​បាន​ចូល​ធ្វើការ​ឲ្យ​ទស្សនាវដ្តី​ញូវ​ស៍វីក​ (Newsweek) ខណៈ​ដែល​ខ្ញុំ​មិន​ទាន់​មាន​​បទ​ពិសោធច្រើន​ខាង​យក​ព័ត៌មាននៅ​ឡើយ​នោះ​​ ខ្ញុំ​មាន​ការ​ភាន់​ច្រឡំ​ដោយសារ​រឿង​មួយ ​ដែល​ហួស​ពីលទ្ធភាព​ និង​ការ​រំពឹង​ទុក​របស់​ខ្ញុំ។ កាលពេលនោះប្រទេសឥណ្ឌូណេស៊ី និង​ប្រទេស​ម៉ាឡេស៊ី​​ គឺ​ប្រុង​ផ្ទុះ​សង្គ្រាម​ជា​មួយ​គ្នា​ ដោយសារគោល​នយោបាយ “​ ការ​ប្រឈម​មុខ​គ្នា” របស់​លោក ស៊ូកាណូ​ ហើយ​ទាំង​លោក ​ស៊ូកាណូនិងនាយករដ្ឋមន្ត្រី​ម៉ាឡេសុីលោកទុនគូ អាប់ឌុល រ៉ាម៉ាន់ (Tunku Abdul Rahman )​កំពុង​ចូល​រួម​កិច្ច​ប្រជុំ​មួយ​នៅទី​ក្រុង​តូក្យូដែល​អាចជួយដោះ​ស្រាយ​បញ្ហា​បាន​តិចតួច​។ ខ្ញុំ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​សរសេរ​អត្ថបទ​ព័ត៌មាន​ ​អំពី​កិច្ច​ប្រជុំ​នោះ​​ ហើយ​ដើម្បី​ឲ្យយល់​កាន់​តែ​​ច្បាស់​ពី​បញ្ហា​នោះ​​ខ្ញុំ​បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ ដើម្បី​ព្យាយាម​ដើរតាម​លោកស៊ូកា​ណូ​ ​និងលោក ទុនគូ​។ លោក ទុនគូ បាន​លះបង់​ពេល​វេលា​យ៉ាង​ច្រើន​របស់​លោកដើម្បីបន់​ស្រន់​នៅ​ក្នុងព្រះ​វិហារ​មួយ។ចំណែក​ឯ​លោក ​ស៊ូកាណូ ​វិញ បាន​ចំណាយ​ពេល​ដើរទិញ​ទំនិញ​​តាម​ហាង​ ទៅ​មើល​ភាពយន្ត ចេញ​ទៅ​ជួប​ស្រីៗ​ដោយស្ងាត់ៗ​​​ ហើយនៅ​ទី​នោះ​​តែង​តែ​​មាន​ពិធី​ជប់​​​លៀងយ៉ាង​ធំ​​ ដែល​មាន​ស្រី​កំដរ​ភ្ញៀវ​នៅ​ពេល​យប់ ​និងនៅតាមផ្ទះ​ផង​ដែរ​។ លោក ស៊ូកាណូ​ ត្រូវ​បាន​ការ​ពារ​យ៉ាង​តឹង​រឹុង​ដោយ​ក្រុម​សន្តិសុខ ប៉ុន្តែ​ នៅ​ព្រឹក​ថ្ងៃ​មួយ​ ខ្ញុំ​អាច​ចូល​បាន​ទៅ​ក្នុង​ហាង​លក់​វត្ថុ​បុរាណ​​នៅ​ក្នុង​សណ្ឋាគារ អុីមភើរៀលដែល​​​លោកតែង​តែ​ស្នាក់​នៅ​ ហើយ​បាន​មើល​គាត់​​ព្យាយាម​តថ្លៃ​បដិមា​បុរាណ​តូចៗ ​ដែល​លោកពេញ​ចិត្ត​។ដោយ​មាន​មន្ត្រី​របស់​លោក​ជា​ច្រើន​ ព្រម​ទាំង​បុក្គលិក​ និងមន្រ្តី​ស្ថាន​ទូត​ផង​បាន​សម្លឹង​មើល​លោក ស៊ូកាណូ ​ចង្អុល​​ម្ចាស់​ហាង​ ហើយ​និយាយ​ថា “ខ្ញុំជា​ប្រធានា​ធិបតី​​ប្រទេសឥណ្ឌូណេស៊ី​ ខ្ញុំចង់​ឲ្យ​ចុះថ្លៃ​៥០​ភាគរយ​”។ នៅពេល​ខ្ញុំ​កំពុង​កត់​ត្រា​សម្តីលោក​ ស៊ូកាណូ​ បាន​ឈប់រួចសម្លឹងនិង​ចង្អុល​​ មក​​ខ្ញុំ ដោយ​ចង់ដឹង​ថា​តើខ្ញុំ​ជា​អ្នក​ណា​ និង​កំពុង​ធ្វើ​អ្វី​នៅ​ទី​នោះ។ ខ្ញុំ​បាន​ឆ្លើយ​តប​ថា​​ ខ្ញុំជាអ្នក​យក​ព័ត៌មាន​ឲ្យ​ទស្សនាវដ្តី​ញូវស៍វីក​​ ហើយ​ខ្ញុំត្រូវ​បាន​ចាត់​តាំង​ឲ្យ​សរសេរ​អត្ថបទ​ព័ត៌មាន​អំពី​ការ​ធ្វើ​ទស្សន​កិច្ច​របស់​លោក​នៅ​ទី​ក្រុង​តូក្យូ​នេះ។ នៅពេល​មនុស្ស​ពីរ​នាក់​របស់​លោក​កៀក​ខ្ញុំ​ជាប់​​ លោកមាន​ប្រ​សាសន៍ថា​ “ ខ្ញុំ​មិន​​ចូល​​ចិត្ត​ទស្សនាវដ្តី​ញូវស៍វីក​ទេ​ ពួក​គេ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទេ”។ លោកបានមាន​ប្រសាសន៍​​បន្ថែមទៀត​ថា “ ​ប៉ុន្តែ​​... ខ្ញុំ​ចូល​ចិត្ត​លោក”​។ បន្ទាប់មក ​លោក​បាន​បញ្ជា​ឲ្យមនុស្ស​របស់​លោក​​លែង​ខ្ញុំ។លោកបាន​សុំ​សៀវ​ភៅ​កត់ត្រា​របស់​ខ្ញុំហើយ​សរសេរ​ថា​ “ ​ខ្ញុំ​ចូលចិត្ត​លោក​...” ​ និង​បាន​ចុះ​ហត្ថលេខា​ក្នុង​សៀវភៅ​នោះទៀត​ផង​ដែរ​​។ នៅទីនោះយើង​​និយាយ​លេង​សើច​ជា​មួយគ្នា​​ថែម​ទៀត​ ហើយ​ខ្ញុំ​បាន​ប្រាប់​លោក​ថា...

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា​ កម្ពុជា​មិន​ទាន់​ត្រៀម​​ខ្លួន​ស្វាគមន៍​ថាម​ពល​នុយ​ក្លេ​អ៊ែរ​ទេ

កាល​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែនបាន​បដិសេធ​​​ថាមិន​​បាន​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​ប្រទេស​ជិត​ខាង​មួយ​សាង​សង់​រោង​ចក្រ​​ថាម​ពល​នុយ​ក្លេ​អ៊ែរ​​ផលិតអគ្គិ​សនី​នៅ​ក្នុង​ប្រទេស​កម្ពុជា ទេ។​លោក​​មាន​​ប្រ​សាសន៍​​​ថាវា​គ្រោះ​ថ្នាក់​ពេក​។ លោកហ៊ុនសែនបាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​លោក​បែប​នេះ​អំឡុង​ពេល​ថ្លែង​សុន្ទរ​កថា​​នៅ​​វិទ្យា​ស្ថាន​ជាតិ​អប់រំ​ ដែល​​នៅ​ទី​នោះ​លោក​បាន​ថ្លែង​ប្រាប់​អ្នក​ចូលរួម​ថា ​កម្ពុជា មិន​ទាន់​ត្រៀម​ខ្លួន​ទទួល​ស្វាគមន៍​ការ​វិនិយោគ​បែប​នេះ​ទេ។ លោក​ ហ៊ុនសែន​ បាន​មាន​ប្រ​សាសន៍​ថា  “ មាន​ការ​យល់​ច្រឡំ​ខ្លះ​ពីសំណាក់​ប្រទេស​ជិត​ខាង​របស់​យើង​ដែល​និយាយថា ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​សាង​សង់​រោង​ចក្រ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​  ក្នុង​​ខេត្ត​កោះ​កុង ប៉ុន្តែ​ខ្ញុំ​មិន​បាន​អនុញ្ញាត​ទេ”។ លោក​​បន្ត​ថា​​ “ ប្រទេ​សជិត​ខាង​មាន​សិទ្ធិ​សម្តែង​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន ​ពី​ព្រោះប្រសិនបើ​វា​ផ្ទុះ​ឡើងនោះ​ មិន​មែនមាន​​តែ​ប្រទេស​កម្ពុជា​​ទេ​ដែល​រងគ្រោះ ប៉ុន្តែ​ប្រទេសនៅ​​ក្នុងតំបន់​ក៏​រង​គ្រោះ​ដែរ”។ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​មាន​ប្រ​សាសន៍​សំដៅ​ដល់​ប្រទេស​ឥណ្ឌ​ូណេ​ស៊ីដែល​​ខ្វះ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​ថា “ ខ្ញុំ​មិន​ដែលអនុញ្ញាតឲ្យ​សាង​សង់​រោង​ចក្រ​បែប​នេះ​ទេ ពីព្រោះ​កម្ពុជា គ្មាន​សមត្ថ​ភាពឈាន​​  សូម្បី​ប្រទេស​ឥណ្ឌូណេស៊ីក៏​​មិន​អាច​ធ្វើ​បាន​ដែរ”។ លោក​បាន​បន្ថែម​ថា​ ទោះ​ជា​យ៉ាង​ណា ​កម្ពុជាមិន​បដិសេធ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​ទាំង​ស្រុង​ទេ។​លោកបាន​បញ្ជាក់ថា មាន​វគ្គ​សិក្សា​វិ​ស្វកម្ម​នុយ​ក្លេ​អ៊ែរ​មួយ​នៅ​សាកល​វិទ្យា​ល័យ​បាត់​ដំបង។ លោក​ទេស​រដ្ឋ​មន្ត្រីស៊ុនចាន់​ថុលនិង​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា បាន​មានប្រ​សាសន៍​ថាក្រុម​​ហ៊ុន​មួយ​របស់​ថៃ ​កន្លង​​មក​ធ្លាប់​បាន​ធ្វើ​​សំណើ​សុំការ​អនុញ្ញាត​​ធ្វើ​ការ​សិក្សា​បឋម​​អំពី​​លទ្ធ​ភាព​នៃ​ការ​សាង​សង់​រោង​​ចក្រ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​ ប៉ុន្តែ​ លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក្រុម​ហ៊ុន​នោះ​ទេ។ មុនពេល​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ទៀត លោកទេស​រដ្ឋ​មន្ត្រី​ ស៊ុនចាន់ថុលបាន​មាន​ប្រ​សាសន៍​ថា “ កាល​ពី​ប្រ​ហែល​ពីរ​ឆ្នាំ​មុនក្រុម​​ហ៊ុន​មួយ​របស់​ថៃបាន​ស្នើ​សុំការ​អនុញ្ញាត​ធ្វើ​ការ​សិក្សា​ ប៉ុន្តែ​ សម្តេចហ៊ុនសែនបាន​មានប្រ​សាសន៍​ថា កម្ពុជាមិន​​ទាន់​ឈាន់​ដល់​កម្រិត​សាង​សង់​រោង​ចក្រ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​នោះ​ទេ”។ កាល​ពី​ពីរ​សប្តាហ៍​មុន ​សកម្ម​ជន​​ប្រ​ឆាំង​​នុយ​ក្ល​អ៊ែរនៅ​ក្នុង​ប្រទេស​ថៃ ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​មាន​តម្លា​ភាព​ជាង​នេះ​ចំពោះផែន​ការ​សាង​​សង់​រោង​ចក្រ​ថាម​ពល​នុយ​ក្លេអ៊ែរ​​នៅក្នុង​ខេត្ត​កោះ​កុង ដោយ​អះ​អាង​ថាការ​ទទួល​យក​គម្រោង​បែប​នេះ​​ក្នុង​ប្រទេស​កម្ពុជា​ វា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ ទាំង​​ប្រទេស​វៀតណាម និងប្រទេសថៃ សុទ្ធ​តែ​មិន​ទាន់​មាន​រោង​ចក្រ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​ដូចគ្នា​ ប៉ុន្តែ​ ប្រទេស​ទាំង​ពីរ​នេះ​បាន​និយាយ​ថា ខ្លួនមាន​បំណង​ចង់​​ឲ្យ​​រោង​ចក្រ​ថាម​ពល​បែប​នេះ​ដំណើរ​ការ​​ឲ្យ​បាន​មុន​​ឆ្នាំ​២០២០៕​ ប្រែ​សម្រួល​ដោយតែមសុខុម​​​  

រដ្ឋ​​​មន្ត្រី​​​អះអាង​​​ថា លោក សម រង្ស៊ី លេង​ល្បិ​​ច​​​នយោបាយ​​​អំឡុង​​​ពេល​​​ព្រះ​​​មហាវីរ​​​ក្សត្រ​​​សោយ​​​ទិវង្គត

កាល​​​ពី​​​ម្សិលមិញ ​លោក ខៀវ ​កាញារីទ្ធ ​រដ្ឋ​​​មន្ត្រីក្រសួង​​​ព័ត៌មាន​​​បាន​​​លើក​​​ឡើង​​​នៅឯ​​​សន្និសីទ​​​សារព័ត៌មាន​​​មួយ​​​ថា សេចក្ដីអំពាវ​​​នាវ​​​របស់​​​លោក សម រង្ស៊ី មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ដើម្បី​​​អនុញ្ញាត​​​ឲ្យ​​​រូប​​​លោក​​​បានវិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ដោយ​​​គ្មាន​​​ការ​​​រំខាន​​​ ដើម្បីសម្ដែង​​​ការ​​​គោរព​​​ព្រះ​​​វិញ្ញាណ​ក្ខន្ធ​​​​សម្ដេច​​​ឪ នរោត្ដម សីហនុ គឺ​​​មិន​​​ពិត​​​ប្រាកដ​​​នោះ​​​ទេ​​​។ លោក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​វា​​​ស្រេច​​​តែ​​​លើលោក សម រង្ស៊ី ដែល​​​រស់​​​នៅ​​​បែប​​​និរទេស​​​ខ្លួនឯងនៅ​​​​ក្នុង​​​ទី​​​ក្រុង​​​ប៉ារីស​​​ទេ​​​ដែល​​​ត្រូវ​​​សម្រេច​​​ថា តើខ្លួន​​​គួ​រតែ​​​ប្រឈម​​​នឹង​​​ហានិភ័យ​​​នៃ​​​ការ​​​វិលត្រឡប់​​​មក​​​វិញ​​​ ឬអត់​​​នោះ សេចក្ដីអំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​​​​ធានាដល់​​​សុវត្ថិភាព​របស់​​​លោកគឺគ្រាន់​តែ​​​ជា​​​កល​ល្បិច​នយោបាយ​​​ ដើម្បីបិទ​​​បាំង​​​ខ្លួន​​​ឯង​​​ជាជនរង​គ្រោះដោយសារ​រដ្ឋាភិបាល​​​ប៉ុណ្ណោះ។ លោក កាញារីទ្ធ មាន​ប្រសាសន៍​​​​បន្ថែម​ទៀត​ថា ​ “ លោកមិនដែល​​​ចង់​​​វិល​ត្រឡប់​​​​មក​​​វិញ​​​ពិត​​​ប្រាកដ​​​នោះ​​​ទេ​​​ លោក​​​សរសេរ​​​លិខិត​​ទាំង​​​នោះ​​​ដើម្បី​ធ្វើ​​​​ឲ្យ​​​សាធារណជន​​​ភាន់​ច្រឡំ។ លោក​​​និយាយ​​​ថា លោកមិន​​​អាច​​​មក​​​បានវិញ​​​ទេ​​​ដោយសារ​​​តែ​​​​សម្ពាធ​របស់​​​​​​រដ្ឋាភិបាល​​​លើ​​​រូប​​​លោក”។ លោកសមរង្ស៊ីដែល​​​ប្រឈម​​​នឹង​​​ការ​​​ផ្ដន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១១​​​ឆ្នាំ ពីបទ​​​ផ្ដល់​​​ព័ត៌មាន​​​មិនពិត​​​ បំផ្លាញ​​​ទ្រព្យ​សម្បត្តិ​​​សាធារណៈ​​​ និង​​​ពីបទ​​​ញុះញង់​​​នោះ ​បាន​​​ផ្ញើលិខិតមករដ្ឋាភិបាល​​​ ដើម្បី​​​អនុញ្ញាត​​​ឲ្យ​​​រូប​​​លោកបានវិលត្រឡប់​​​មក​​​មួយរយៈ​​​ចាប់​​​តាំង​​​ពី​​​សម្ដេចឪ​​​ នរោត្ដម សីហនុ សោយ​​​ទិវង្គត​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​តុលា ។ លិខិត​​​ទាំង​​​អស់​​​របស់​​​លោក សម រង្ស៊ី ​​​ដែល​​​​ផ្ញើ​​​មក​​​រដ្ឋាភិបាលទាំងប៉ុន្មាន ដើម្បី​​​សុំ​​​ការ​​​អនុញ្ញាត​​​ឲ្យបានវិល​​​ត្រឡប់​​​មកកាន់​ប្រទេស​កម្ពុជា​​​វិញ ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ត្រឡប់​​​ទៅវិញ​​​ទាំង​​​អស់​​​ដោយគ្មានចម្លើយ​​​។ កាលពីថ្ងៃ​​​សុក្រ​​​ លោក កាញារីទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន ​សែនមិន​​​អាច​​​សម្រេច​​​តាម​​​សំណើ​​​របស់​​​លោក ​សមរង្ស៊ី បាន​​​ដោយ​​​សារតែ​​​សម្ដី​​​វាយប្រហារ​​​កាល​​​ពីមុន​​​របស់​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូបនេះ​​​មក​​​លើ​​​រូប​​​លោក​​​ដោយ​​​លោកកត់​​​សម្គាល់​ថាម្ដង​​​នោះ​​​លោក​​​បានហៅ​​​លោក ហ៊ុន សែន ​ថា​ “ អាយ៉ង”។ ទោះ​​​​​​យ៉ាងណា​​​លោក​កាញារីទ្ធបាន​​​ថ្លែង​កាលពីម្សិលមិញ​​​ថា តាម​​​ពិត​​​លោក​នាយករដ្ឋមន្ត្រី​​​មិនដែល​​​បាន​​​ទាត់​​​ចោលជា​​​ផ្លូវ​​​ការ​​​ នូវសំណើ​​​សុំចូល​ស្រុក​វិញ​​​ ដោយ​​​សុវត្ថិភាព​​​របស់​​​លោក សម រង្ស៊ី​​​ ​​​នោះទេ។ លោក កាញារីទ្ធ​​​ បន្ថែម​ថា ​លិខិត​​​របស់​​​លោក សម រង្ស៊ី ត្រូវ​​​បាន​​​ទាត់​​​ចោល​​​ និង​​​បញ្ជូន​​​ត្រឡប់​​​ទៅ​​​គណបក្ស​​​ខ្លួន​​​វិញ​​​បន្ទាប់​​​ពី​​​គណបក្ស សម រង្ស៊ី បាន​​​ដាក់​​លិខិត​​​នោះ​​​មក​​​ទី​​​ស្ដីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​។ ​ប៉ុន្ដែលោក​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន មិន​​​ដែល​​​ជំទាស់​​​នឹង​​​ការ​​​វិលត្រឡប់​​​របស់​​​លោក ​សម ​រង្ស៊ី ដើម្បី​បាន​មក​​​គោរព​​​ព្រះ​​​វិញ្ញាណក្ខន្ធ​​​សម្ដេច​ឪ​​​​នោះ​​​ទេ​​​”។ លោក កាញារីទ្ធ​​​ បាន​​​បន្ថែម​​​​​​ដោយ​​​មិន​​​និយាយថា តើពេលត្រឡប់​​​មក​​​វិញ​​​លោក​​​សម រង្ស៊ី នឹង​​​ត្រូវ​​​ចាប់​​​ខ្លួនឬអត់​​​នោះ​​ទេ​​​​​​​​​ដោយលោក មានប្រសាសន៍ថា “ ​​​លោក​​​បាន​​​ចាក​​​ចេញ​​​ទៅ​​​ដោយ​​​ខ្លួន​​​ឯង​​​ ប្រសិន​​​បើ​​​លោក ចង់​​​វិលត្រឡប់​​​វិញ​​​ ឬ​​​អត់​​​នោះ វា​​​ស្រេច​​​តែ​​​លោកទេ​​​។គ្មាននរណា​​​ម្នាក់​​​ឃាត់​​​លោក​​​ទេ”​​​។ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​អ្នក​​​គាំ​​​ទ្រ​​​ ព្រម​ទាំង​មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​ ​និយាយ​​​​ថា​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​នាំ​​​ឲ្យ​​​លោក សម ​រង្ស៊ី ​ជាប់​​​ពន្ធនាគារ​​​ធ្ងន់​​​​​​នោះ​​​ គឺជារឿង​​​បញ្ហា​​​នយោ​បាយ​​​ ដែលរៀបចំឡើង​​​ ដើម្បី​​​បំបិទ​​​មាត់​​​អ្នក​​​រិះគន់​​​ និង​​​គូ​​​ប្រជែង​​​​របស់​​​រដ្ឋាភិបាលក្នុង​​​ពេល​​​បោះ​​​ឆ្នោត​​​។ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​​​គណ​បក្សសម រង្ស៊ី ​​​មាន​​​ប្រសាសន៍​​​ថា លោក​​​សម ​រង្ស៊ី ​គ្រាន់តែចង់មកក្នុងរយៈ​​​ពេល​​​ខ្លី​​​ ដើម្បី​​​សម្ដែង​​​​ការ​​​គោរព​​​របស់​​​ខ្លួន​​​ចំពោះ​​​សម្ដេច​​​ឪ ​​​អំឡុង​​​ពេល​​​​បូជា​​​ក្នុង​​​ខែ​​​កុម្ភៈ។ លោកសុវណ្ណបាន​​​មាន​​​ប្រសាសន៍​​​ថា “ លោកសមរង្ស៊ីបាន​​​សុំ​​​វិល​​​ត្រឡប់​​​មក​​​ប្រទេ​​​ស​​​កម្ពុជា​​​ ដើម្បីគោរព​​​ព្រះ​​​វិញ្ញាណ​​​ក្ខន្ធ​​​ប្រហែល​​​ពីរម៉ោង​​​ប៉ុុណ្ណោះ។លោក​​​ពិត​​​ជា​​​ចង់​​​សម្ដែង​​​ការ​​​គោរព​​​ជា​​​ចុង​​​ក្រោយ​​​ក្នុង​​​នាម​​​ជា​​​ពលរដ្ឋ​​​ខ្មែរ​​​ម្នាក់​​​។ លោក​​​ក៏ធ្លាប់​​​ដង្ហែ​ព្រះ​​​មហា​ក្សត្រ​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយដែរ​​​”៕ ប្រែសម្រួល​​​ដោយ ហម សុផាណ្ណា

ពាណិជ្ជករ​​​មាន​​​អារម្មណ៍​​​តាន​​​តឹង​​​ដោយ​​​សារ​​​តែ​​​ការ​​​បិទ​​​កំណាត់​​​ផ្លូវ​​​លេខ​​​១៩​​​ខាង​​​ក្រោយ​​​ព្រះ​​​បរម​​​រាជវាំង

​​​ម្ចាស់ហាង​​​នៅ​​​តាមកំណាត់​​​ផ្លូវ​​​លេខ​​​១៩​​​ខាង​​​ក្រោយ​​​ព្រះ​​​បរម​​​រាជវាំងបាន​​​និយាយ​​​កាល​​​​​​ពី​​​ម្សិល​​​មិញ​​​ថា ពួកគេ​​​កំពុងតស៊ូ​​​បន្ដ​​​បើក​​​ហាង​​​របស់​​​ខ្លួន​​​ បន្ទាប់​​​ពី​​​អាជ្ញាធរ​​​បាន​​​បិទ​​​ផ្លូវ​​​នេះ​​​រយៈពេល​​​បី​​​ខែ ដើម្បី​​​​​​កាន់មរណទុក្ខ​​​ និង​​​​​គោរពព្រះ​​​វិញ្ញាណក្ខន្ធ​​​ព្រះ​មហា​វីរក្សត្រ​ ​​​នរោត្តម​​​ សីហនុ។ លោក ហ្វីលីព វីកម៉ែន (Philippe Weeckmans) អគ្គ​​​នាយក​​​​ភោជនីយ​​​ដ្ឋានអូភិនវាញ (Open Wine Restaurant) មាន​​​ប្រសាសន៍ថា “យើង​​​មិន​​​អាច​​​រស់​​​នៅ​​​ដោយ​​​របៀប​​​នេះ​​​បាន​​​ទេ។​​​ យើង​​​មិន​​​ប្រាកដ​​​ថាតើ​​​យើង​​​អាច​​​បន្ដ​​​បើករបៀប​​​នេះ​​​រហូត​​​ផុត​​​រយៈពេល​​​បី​​​ខែ​​​នេះ​​​ឬ​​អត់នោះ​​​ទេ​​​”។ លោកវីកម៉ែនបាន​​​ដាក់​​​សញ្ញា​​​នៅ​​​លើ​​​របាំងបិទ​​​ផ្លូវ​​​របស់​​​នរគបាល​​​ ព្រមទាំង​បាន​​​ផ្ញើ​​​អុីម៉េល​​​ប្រាប់​​​អតិថិជនថា ភោជនីយ​​​ដ្ឋាន​​​នៅ​​​តែបន្ត​​​បើក​​​ដដែល។លោក​​​​​​មាន​​​ប្រសាសន៍​​​​​​ ថា“ជាធម្មតា​​​យើង​​​មានអតិថិជន​​​ពី​​​៦០​​​នាក់​​​ទៅ​​​៧០​​​នាក់​​​ក្នុង​​​មួយ​​​ថ្ងៃ។ពេល​​​នេះ​​​យើង​​​មាន​​​​ត្រឹម​​​តែ​​​២០​​​នាក់​​​ប៉ុណ្ណោះ។យើង​​​បាត់​​​បង់​​​ប្រាក់​​​ចំណូល​​​៦០​​​ភាគរយ​​​ ចាប់​​​តាំង​​​ពី​​​បិទ​​​ផ្លូវ​​​នេះ​​​មក ”។ ​​​​​​​​​​​​​​​​​​​​​​​​ លោកជួនសុវណ្ណស្នង​​​ការ​​​នរគបាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រ​​​សាសន៍ថាកំណាត់​​​ផ្លូវ​​​លេខ​​​១៩​​​ដែល​​​ជាធម្មតា​​​មមា​ញឹក​​​នោះ​​​មាន​​​ភោជនីយដ្ឋាន​​​ និង​​​ហាង​​​ជាង​​​១០​​​តាំង​​​នៅ​​​ម្ខាង​​ផ្លូវ​​​ សម្រាប់​​​បម្រើ​​​អតិថិ​ជន​​​ក្នុង​​​មូល​​​ដ្ឋាន​​​និង​​​ភ្ញៀវទេសចរ។​​​ ចំណែក​​​ម្ខាង​​​ទៀត​​​គឺ​​​ជា​​​ជញ្ជាំង​​​របង​​​ព្រះ​​​បរម​​​រាជវាំង​​​ ហើយ​​​អាជ្ញា​​​ធរ​​​បាន​​​បិទ​​​ផ្លូវ​​​នេះ​​​ដោយ​​​សារ​​​តែ​​​ការ​​​បារម្ភ​​​អំពី​​​បញ្ហា​​​សន្ដិសុខ​​​ និង​​​ “ការ​​​រំខាន​​​ដល់​​​ដំណើរ​​​ការ​​​នៃ​​​ព្រះ​​​រាជពិធី​​​កាន់មរណ​​​ទុក្ខ”។ លោក​​​​​​មាន​​​ប្រ​​​សាសន៍​​​កាល​​​ពី​ម្សិល​​​មិញ​​​ថា“យើង​​​នឹង​​​បិទ​​​ផ្លូវ​​​នេះ​​​រហូត​​​ដល់​​​ពិធី​​​បូជា​​​ព្រះបរម​​​សព​​​ចប់​​​សព្វ​​​គ្រប់ ”។​ កំណាត់​​​ផ្លូវ​​​​​​ប្រាំមួយ​​​ទៅ​​​ប្រាំពី​​​រកំណាត់​​​នៅ​​​​​​ជំុវិញ​​​ព្រះរាជ​​​វាំង​​​ត្រូវ​​​បាន​​​បិទ​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧ខែ​​​តុលារួមទាំង​​​កំណាត់​​​ផ្លូវ​​​លេខ​​​១៩​​​ផង​​​​​ដែរ​​​ ដើម្បីកាត់​​​បន្ថយ​​​សំឡេង​​​រំខានអំឡុង​​​ពេល​​​កាន់​​​ទុក​​​្ខប្រាំពីរ​​​ថ្ងៃ​​​។ផ្លូវ​​​ដទៃ​​​ទៀត​​​បាន​​​បើក​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​វិញហើយ​ ​​លើក​​​លែង​​​តែ​​​កំណាត់​​​ផ្លូវ​​​លេខ​​​១៩​​​ និង​​​មួយ​​​ចំណែក​​​​​​នៃ​​​កំណាត់ផ្លូវ​​​លេ​ខ​​​២៤០​​​ នៅជាប់​​​នឹង​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ និង​​​ឧទ្យាន​​​វត្ត​​​បទុម​​​ ដែល​​​នៅ​​​ទី​​​នោះ​​​ពុំមាន​ការ​​​ប្រកប​​​របរ​​​អ្វី​​​ច្រើន​​​ទេ​​​​​​​​​។ ព្រះ​​​អង្គម្ចាស់​​​ ស៊ីសុវត្ថិធម្មិកោប្រធាន​​​ខុទ្ទកាល័យ​​​សម្ដេច​​​ឪបាន​​​មានព្រះ​​​​​​បន្ទូល​​​ថា សួន​​​ច្បារក្នុង​​​​​​ព្រះ​​​បរមរាជ​​​វាំង​​​ និង​​​ដំណាក់​​​របស់​​​ព្រះ​​​វររាជ​​​មាតា​​​ស្ថិត​​​នៅកៀក​​​របងព្រះ​​​បរមរាជ​​​វាំង​​​​​​ជាប់​​​នឹង​​​កំណាត់​​​ផ្លូវ​​​លេខ​​​១៩​​​។ ​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ ធម្មិកោបាន​​​មាន​ព្រះបន្ទូល​​​ដោយ​​​​​​មិន​​​លម្អិត​​​ថា...

ក្រឡាបញ្ជីសាលាដំបូង​រាជធានី​ភ្នំពេញ​ម្នាក់​ ត្រូវបាន​ចាប់​ខ្លួន

មន្ត្រីតុលាការ និងមន្ត្រីនគរបាល​បាន​និយាយ​ថា​ សាលាដំបូង​រាជធានី​ភ្នំ​ពេញកាល​ពី​ម្សិលមិញ បាន​ចោទ​ប្រកាន់​ក្រឡាបញ្ជី​របស់​ខ្លួនម្នាក់​ពី​បទរំលោភ​សេចក្តី​ទុក​ចិត្ត​ បន្ទាប់ពី​​បាន​ទទួលយក​ប្រាក់​ចំនួន​២៥០.០០០​ដុល្លារ​​ ជាថ្នូរដើម្បី​ជួយសម្រួល​​​ដំណើ​​រការ​រឿង​ក្តី​​​ឲ្យ​បាន​លឿន​ដោយ “ គ្មាន​បញ្ហា”។ លោកលីសុផាណ្ណាព្រះ​រាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា លោកគ្រួចបូរ័ត្នជាក្រឡា​បញ្ជី​ម្នាក់​របស់​លោកចៅក្រម​ លីលឹមម៉េងត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពីយប់​ថ្ងៃអាទិត្យ​ ខណៈពេល​លោក​កំពុង​ជប់​លៀង​ជា​មួយ​នឹង​មិត្តភក្តិ​នៅ​​ក្នុង​​ហាង​​ខារ៉ា​អូខេ​មួយ​កន្លែង​​ក្នុង​ខណ្ឌ​ចំការមន​រាជធានី​ភ្នំ​ពេញ​។ លោកសុផាណ្ណាមាន​ប្រ​សាសន៍​បន្តថា​ “ យើង​បាន​ចោទ​ប្រកាន់លោកគ្រួចបូរ័ត្ន ​ ក្រឡាបញ្ជី​​​់នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទរំលោភសេចក្តីទុក​ចិត្ត​ពាក់​ព័ន្ធ​នឹង​ទឹក​ប្រាក់​ចំនួន​២៥០.០០០​ដុល្លារ”។ លោកបាន​មាន​ប្រសាសន៍បន្តថា“  ស៊ិនវិសាលបាន​សម្រេច​បញ្ជូន​ជន​សង្ស័យ​រូប​នេះ​ទៅឃុំ​ខ្លួនបណ្តោះ​អាសន្ន​នៅឯ​​​ពន្ធនាគារ​ព្រៃស​រួច​ហើយប៉ុន្តែ​ យើង​មិន​ទាន់​​​ដឹង​ថា ​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​សំណុំរឿងនេះ​ នៅពេល​ណា​នោះ​ទេ”។ លោកសុងលីប្រធានការិយាល័យ​​នគរ​បាល​ព្រហ្មទណ្ឌ​​​កម្រិត​​​ស្រាលរាជធានី​ភ្នំពេញ​ ​មាន​ប្រសាសន៍​ថា ក្រឡាបញ្ជី​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​​រូប​នេះ​​ ក៏ត្រូវ​បាន​តុលា​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោកផង​ដែរ​ ។ ទាំង​លោក ស្នងការ​នគរបាល​រាជធានី​ភ្នំ​​ពេញ​ ឬលោក ព្រះ​រាជ​អាជ្ញារងអម​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថែម​ទៀត​អំពី​ករណី​នេះ​បាន​ទេ។  លោកចៅខេនជាក្រឡាបញ្ជីម្នាក់​ទៀត​របស់​លោកចៅក្រម​ លីលឹមម៉េងបាន​មាន​ប្រសាសន៍ថាលោកបូរ័ត្ន ​ជាប់សង្ស័យ​ថា​បាន​​ទារប្រាក់​ចំនួន​២៥០.០០០ដុល្លារ​ពី​ចុងចោទ​ម្នាក់​ ដើម្បីជា​​​ថ្នូរនឹង​ការ​ជួយ​​​ពន្លឿន​ការ​ដោះ​ស្រាយ​រឿង​ក្តី​ កុំឲ្យមាន​ការ​ពន្យារពេល​។ លោក​បន្ត​ថា “ ខ្ញុំ​បាន​ឮថាលោកគ្រួចបូរ័ត្នបាន​ធ្វើការ​ជាមួយ​ដើមចោទ​និង​ចុង​ចោទ​ ហើយ​គាត់​បាន​សុំឲ្យ​ចុង​ចោទ​បង់​ប្រាក់​ ដើម្បី​​ជៀសវាងកុំ​ឲ្យ​មាន​បញ្ហា”។ លោកមានប្រសាសន៍បន្ត​ថា“ក្រោយ​​មក​​ភាគីទាំង​ពីរ ​ បាន​សម្រុះសម្រួលគ្នា​ ហើយ​បាន​ដក​ពាក្យ​បណ្តឹងរបស់ខ្លួនវិញ។​ពួក​គេ​ក្រោយ​មក​បាន​មក​សុំដក​ប្រាក់​ពី​ ​​វិញ​ ប៉ុន្តែប្រាក់​របស់​ពួក​គេ​ត្រូវចាយអស់​ហើយ”។ លោកចៅខេនមិន​បាន​ប្រាប់​ឈ្មោះ​អ្នកទាំង​នោះ​​ ដែល​មានជាប់​ពាក់​ពន្ធ​​ក្នុង​ការ​សូក​ប្រាក់​យ៉ាង​ច្រើន​ឲ្យ​ទៅ​ក្រឡា​បញ្ជី​នោះ​​ទេ​​​ ប៉ុន្តែ​លោកគ្រាន់តែ​មាន​ប្រសាសន៍​ថា​​ មាន​ពាក្យបណ្តឹង​អំពីវិវាទ​ក្នុង​ការ​រក​ស៊ី​មួយ​ បាន​ប្តឹង​​មក​សាលាដំបូង​កាល​ពី​ឆ្នាំ​២០១១​​ហើយ​បាន​​បង់​ប្រាក់​​តម្កល់នៅ​គ្រា​នោះ​។ ក្រឡាបញ្ជី​​នៅ​ទូទាំង​ប្រទេសកម្ពុជា​ធ្លាប់​ទទួលរងការចោទ​ប្រកាន់​ជា​យូរមកហើយ​ពីបទ​រំលោភ​អំណាច​​របស់​ខ្លួន​​ដោយ​ទទួល​ប្រាក់​សំណូក​...

ព្រឹទ្ធ​​សភា​អូស្ត្រា​លី​​ជំរុញ​ឲ្យ​មាន ​ការ​បោះ​ឆ្នោត​ដោយ​សេរី​​​ និង​​យុត្តិធម៌​នៅ​ក្នុងប្រ​ទេស​កម្ពុជា​

ព្រឹទ្ធសភា​អូស្ត្រាលី​​ កាល​ពី​ម្សិល​មិញ​ បាន​ជំរុញ​​ឲ្យ​រដ្ឋា​ភិបាល​​​កម្ពុជា​​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​ ប្រកប​ដោយ​សេរី​​និង​យុត្តិ​ធម៌​​ ដោយ​មិន​មាន​“ ការ​​​រំលោភ​បំពានឬការ​បំភិត​បំ​ភ័យ​” មកលើលោក​ សម​រង្ស៊ី​ មេដឹក​នាំ​គណបក្ស​ប្រ​ឆាំង ដែល​​កំពុង​រស់​​នៅ​បែបនិរទេស​ខ្លួន​ក្រៅ​ប្រទេស​​​ដើម្បី​គេចពី​ការ​ជាប់​​ពន្ធនាគារ​រយៈ​ពេល​១១ឆ្នាំ​។ ការ​អំពាវនេះ​​​កើត​​​មាន​​​ឡើង​​​តែ​ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​សភា​​​សហភាព​​​អឺរ៉ុប​​​បាន​​​អនុម័ត​​​ដំណោះ​​​ស្រាយ​​​របស់​​​ខ្លួន​​​មួយ​​​​ដោយ​​​បាន​​​ថ្កោល​​​ទោស​​​នូវ​​​អ្វី​​​ដែលខ្លួន​បាន​ហៅ​ការ​ផ្តន្ទាទោស​​​​​លោក សម រង្ស៊ី ថា​​​ ជា​​​ “រឿង​​​នយោបាយ” ហើយ​​​បាន​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​​ដោះ​ស្រាយ​នូវ​ “ គុណ​​​វិបត្តិ​​​ដ៏ធំ​​​នេះ” ដើម្បី​​​​ឲ្យ​គណបក្ស​ប្រ​ឆាំង​បានចូល​រួម​ក្នុង​​​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​។ ទាំង​​​ប្រទេស​​​អូស្ត្រាលី និង​​​សហភាព​​​អឺរ៉ុបគឺជា​​​​​​​ម្ចាស់​​​ជំនួយ​​​ដ៏​​​ធំ​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​។ ដំណោះ​​​ស្រាយ​​​ដែល​​​លើក​​​ឡើង​​​ដោយ​​​ព្រឹទ្ធសភា​​​អូស្ត្រាលី ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋា​ភិបាលក​​ម្ពុជា​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​យុតិ្តធម៌​​​ នៅឆ្នាំ២០១៣ និង​​​ធានា​ថាគណបក្ស​​​ប្រឆាំង​​​មាន​​​លទ្ធភាព​​​អាច​ចូល​​​រួម​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ពេញ​លក្ខណៈ​ដោយ​​​មិន​​​មាន​​​ការ​​​យាយីខាង​រាង​កាយ​​​​ ឬការ​​​បំភិត​​​បំភ័យ​​​​តាម​ផ្លូវ​តុលាការ​ឬ​​ការ​បំភិត​បំភ័យ​រួម​​​ទាំង​​​លោក សម រង្ស៊ី​​ មេ​​​ដឹក​​​នាំ​​​គណបក្ស​ សម ​រង្ស៊ី ផ្ទាល់​​​ផង​​​ដែរ ដូច​អនុសាសន៍​របស់​​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​លើក​ឡើង​”។ លោក សុរិយា ស៊ូបេឌី អ្នក​​​រាយការណ៍​​​ពិសេស​​​របស់​អង្គការ​សហ​ប្រជាជាតិ​ស្ដី​​​ពី​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​ប្រទេសកម្ពុជា​​​​​​​បានលើក​​​ឡើង​​​ក្នុង​​​សេចក្ដី​​​រាយការណ៍​​​របស់​​​លោក ជា​​​ចុង​​​ក្រោយ ដោយ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ដំណោះ​​​ស្រាយ​​​ផ្នែក​​​នយោបាយ​​​មួយ ​​ដែលអាច​​​​អនុ​ញ្ញាត​​​ឲ្យ​​​លោក​​​ សម រង្ស៊ី “ ​មានលទ្ធភាពធ្វើ​នយោបាយ​ពេញលេញ​​​​នៅ​ក្នុង​​ប្រទេស​​​កម្ពុជា” ហើយ​​​លោក​​​បាន​​​ផ្ដល់​​​អនុសាសន៍​ឲ្យ​​​មាន​​​​​​កំណែ​​​ទម្រង់​​​ក្នុង​​​ប្រព័ន្ធ​រៀប​ចំ​ដំណើរ​​​ការ​​​​​​បោះ​​​ឆ្នោត​​​ផង​​​ដែរ​​​។ មន្ត្រី​​​រដ្ឋាភិបាល​​​បាន​​​ច្រាន​​​ចោល​​​នូវ​​​ទស្សនរបស់​​​លោក សុរិយា ស៊ូបេឌី ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ ហើយបានទាត់​​​ចោល​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​នូវ​​​សំណើ​​​របស់​​​លោក ​សម​រង្ស៊ី ក្នុងការសុំ​​​វិលត្រឡប់ចូលមក​ក្នុង​​ប្រទេស​កម្ពុជា​​​វិញ​​​ដោយ​​មិន​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​។ លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​ សម ​រង្ស៊ី ត្រូវ​​​បាន​​​តុលាការផ្ដន្ទាទោស​​​លើក​​​ដំបូង​​​នៅ​​​ឆ្នាំ​​​២០១០ ពីបទ​​​បំផ្លាញ​​​ទ្រព្យសម្បត្តិ​​​សាធារណៈ​​​ ដោយសារ​​​លោកបានដក​​​បង្គោល​​​​តម្រុ​​យព្រំ​​​ដែន​​​នៅតាម​​​បណ្ដោយ​​​ព្រំដែន​​​កម្ពុជា​​​វៀត​​​ណាម និង​​​ក្រោយ​​​មកទៀត​​​ត្រូវ​​​តុលាការផ្ដន្ទាទោស​​​ពីបទ​​​ផ្សព្វផ្សាយ​​​ព័ត៌មាន​​​មិន​​​ពិត​​​ ដែលលោក​​​បាន​​​បង្ហោះ​​​ផែនទី​​​​​​តាម​​​ប្រព័ន្ធ​​​អុីនធើណិត។ គណបក្ស​​​ សម រង្ស៊ី ជា​​​គណបក្ស​​​ប្រឆាំង​​​ធំបំផុត​​​នៅក្នុង​ប្រទេស​​​កម្ពុជា​​​បាន​​​គំរាម​​​ថា នឹង​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​រួម​​​ក្នុងការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ខែ​​​កក្កដា ឆ្នាំ​២០១៣​ខាង​មុខ​បើសិន​​​ជា​​​លោក ​សម រង្ស៊ី​ មិន​​​ត្រូវ​​​បាន​​​​​​អនុញ្ញាត​​​ឲ្យ​​​វិល​​​ត្រឡប់​​​ចូលមក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ទេ ហើយបើសិន​​​ជា​​​រដ្ឋាភិបាល​​​មិន​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ប្រព័ន្ធ​បោះ​​​ឆ្នោត​​​របស់​​​ខ្លួន​​​ទេ​​​នោះ​​​ ពីព្រោះ​​​គណៈ​កម្មាធិការជាតិ​​​រៀប​​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​លម្អៀង​​​ទៅ​​​​គណបក្ស​​​កាន់​​​អំណាច​​​។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ សភា​​​សហភាព​​​អឺរ៉ុប​​​បាន​​​អនុម័ត​​​ដំណោះ​​​ស្រាយ​​​របស់​​​ខ្លួន​​​នៅទី​​​ក្រុង​​​ព្រុចសែល ដោយ​​​កត់​​​សម្គាល់​​​ថា សហភាព​​​អឺរ៉ុប​​​បាន​​​សង្កេត​​​ឃើញ​​​ថា ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ចុង​​​ក្រោយ​​​នៅ​​​ឆ្នាំ​​​២០០៨​​​ គឺ​​​មិន​​​មាន​​បទដ្ឋាន​​​អន្ដរជាតិ​​​ទេ​​​។ ដោយឆ្លុះ​​​បញ្ចាំង​​​ពី​​​ទស្សនៈ​​​របស់​​​លោក ​ស៊ូបេឌី ដែល​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​ធ្វើ​​​ការ​​​ជាមួយ​​​គណបក្ស​​​ប្រឆាំង​​​ ដើម្បី​​​ឲ្យ​​​គណ​បក្ស​​​ប្រឆាំង​​​ធ្វើ​​​សកម្មភាពដោយ​​​ពេញលេញ​​នៅ​​​ក្នុងកិច្ចការ​​​នយោបាយក្នុង​​​​ប្រទេស​​​កម្ពុជា​​​ហើយ​​​អាច​​​ចូល​​​រួម​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ពេល​​​ខាងមុខ​បាន​ដោយ​សេរី​៕ ប្រែសម្រួល​​​ដោយ ឃិន ណៃ  

លោក​​​ ហ៊ុន សែន​​​ បដិសេធការ​​​​​ប្រើ​​​​​​ឈ្មោះ​​​ភរិយា​​​របស់​​​លោក និងកាកបាទ​​​ក្រហម​​​កម្ពុជា​​​ ដើម្បី​​​​​​​​​ចាប់​​​​​​យក​​​ដី​​​

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ហ៊ុន សែន បាន​​​ចោទ​​​ប្រកាន់​​​បុគ្គល​​មួយ​​​ចំនួន​​​ដោយ​​​មិន​​​បញ្ចេញ​​​ឈ្មោះ ថា ​​​បា​ន​​​ប៉ុនប៉ង​ចាប់​​​​យក​​​ដី​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ ​​​ដោយ​​​ប្រើ​​​ឈ្មោះ​​​ភរិយា​​​​របស់​​​លោក និង​​​បញ្ជា​​​ឲ្យ​​​កូន​​​ប្រុស​​​របស់លោក​ស៊ើប​​​អង្កេត​​​ដើម្បី​​​ផ្ដល់​​​ដី​​​ដែល​​​ចាប់​​​យក​​​ដោយ​ខុស​​​ច្បាប់​​​នោះ​​​ឲ្យ​​​​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​វិញ។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​មាន​​​ប្រ​​​សាសន៍​​​បែប​​​នេះ​​​​​​ក្នុង​​​ស្រុក​​​រលាប្អៀរ ខេត្ត​​​កំពង់​​​ឆ្នាំងនៅ​​​​​​ពេល​​​លោក​​​កំពុង​​​ចែក​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ធ្លី​​​ដែល​​​ជាផ្នែក​​​មួយនៃ​​​​​​​​​គម្រោង​​​កាត់​​​បន្ថយ​​​ជម្លោះ​​​​ដី​​​ធ្លី​​​ក្នុង​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ និង​​​ដី​​​រដ្ឋ។ យោង​​​តាម​​​ប្រសាសន៍​​​របស់​​​លោក​​​ ហ៊ុន ​សែន បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​ឥត​​​កេរ្តិ៍​​​ខ្មាស​​​មួយ​​​ចំនួន​​​​បាន​​​អះ​​​អាង​​​ថា លោក​​​ជំទាវ​​​ ប៊ុនរ៉ានី ភរិយា​​​របស់​​​លោក និង​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​បាន​​​ចាប់​​​យក​​​ដី​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ។ លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍ថា ​ “ ពួកគេ​​​បាន​​​និយាយថាប៊ុនរ៉ានី ​ហ៊ុន ​សែន ​មាន​​​ដី​​​៥០០​​​ហិកតា​​​ ក្នុង​​​ខេត្ត​​​កំពង់​​​ធំ ​ហើយ​​​​ដី​​​នោះ​​​ជាដី​​​របស់​​​កាក​​​បាទ​​​ក្រហម​កម្ពុជា​​​។ ខ្ញុំ​​​បាន​​​ឮពី​​​និស្សិត​​​ថា ពួក​​​គេ​​​ប្រើ​​​ប្រាស់​​​ឈ្មោះ​​​ប៊ុនរ៉ានី ដើម្បី​​​ចាប់​​​យក​​​ដី ដែល​​​តាម​ពិត​​​គាត់​​​មិន​​​បាន​​​ដឹង​​​សោះ”។ លោក​​​ ហ៊ុន សែន មិន​​​បានបញ្ជាក់​​​លម្អិត​​​ថា នរណាបាន​​​ធ្វើបែប​​​នោះ​​​ទេ ហើយ​​​ក៏​​​មិន​​​បានបញ្ជាក់​​​លម្អិត​​​ថា​​​ តើ​​​ដីក្នុង​​​ខេត្ត​​​កំពង់​​​ធំ​​​នោះ​​​នៅ​​​ត្រង់​​​ណាពិត​​​ប្រាកដ​​​ដែរ។ លោក​​​បាន​​​ចេញ​​​បញ្ជា​​​​​​លោក ​ហ៊ុន ​ម៉ានិត ​កូន​​​ប្រុស​​​របស់​​​លោក ដែលចូលរួម​​​ក្នុង​​​ពិធី​​​នោះដែរឲ្យស៊ើប​​​អង្កេតករណី​​​ក្លែង​​​ឈ្មោះ​​​ម្ដាយ​​​របស់​​​ខ្លួន  ហើយ​​​ថា រាល់​​​ដី​​​ដែលពាក់​​​ព័ន្ធ​​​ត្រូវ​​​តែ​​​ប្រគល់​​​ឲ្យ​​​ទៅ​​​គ្រួសារ​​​ប្រជាពលរដ្ឋ​​​នៅ​​​​ក្នុង​​​មូល​​​ដ្ឋាន​​​នោះវិញ។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ ដីនេះ​​​ត្រូវ​​​តែ​​​ប្រគល់​​​ឲ្យ​​​ប្រជាពល​​​រដ្ឋ។ ប្រសិន​​​បើ​​​ពួក​គេ​​​​និយាយថា ដី​​​នេះ​​​ជា​​​ដី​​​របស់​​​ ហ៊ុន សែន និង​​​ប៊ុនរ៉ានីអ៊ីចឹង​​គួរ​ឲ្យ​​​ទៅ​​​ប្រជា​​​ពលរដ្ឋ​​​ចុះ”។​លោក​​​បាន​​​កំប្លែង​​​លេង​​​ថា “ ប៉ុន្ដែមិន​​​មែន​​​ឲ្យ​​​ផ្ទះ​​​របស់​​​ខ្ញុំ​​​​​​នៅ​​​ជិត​​​វិមាន​​​ឯករាជ្យ និង​​​នៅ​​​ក្រុង​​​តាខ្មៅ​​​ទេ”។ ដោយ​​​ទាក់​​​ទងបាន​​​តាម​​​ទូរ​​​ស័ព្ទ​​​ លោក ​អ៊ុច ​សំអុន អភិបាល​​​រង​​​ខេត្ត​​​កំពង់​​​ធំ​​​ បាន​​​​មាន​​​​ប្រសាសន៍ថា លោក​​​នឹង​​​ពិនិត្យមើល​​​បញ្ហា​​​ដែល​​​អះអាង​​​ថា ដី​​​នេះ​​​ជា​​​ដី​​​របស់​​​លោក​ជំទាវ​​​ប៊ុន​​​ រ៉ានី ​​ផង​​​ដែរ។ លោកស្រី ម៉ែន នារីសុភ័ក្ត្រ អគ្គ​លេខា​ធិការ​រង​​​កាកបាទ​​​ក្រហម​​​កម្ពុជា បាន​​​មាន​ប្រសាសន៍​​​ថា លោក​​​ស្រី​​​មិន​​​បាន​​​ទទួល​​​ព័ត៌​មាន​ណាមួយ​​​​ថា សមាគមជាតិ​​​កាកបាទ​​​ក្រហម​កម្ពុជា​​មាន​​​ដី​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ​​​នោះទេ។ លោក​​​ ហ៊ុន សែន ដែល​​​កំពុង​​​ឈរ​​​ឈ្មោះ​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោតនៅ​​​​ក្នុង​​​ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៣ នោះ បាន​​​បញ្ជូន​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​រាប់​​​​ពាន់នាក់​​​ទៅ​​​កាន់​​​តំបន់​​​ដាច់​​​ស្រយាល​​​​នៅ​​​ទូ​​​ទាំង​​ប្រទេស​​​កម្ពុជា​​​ តាំង​​​ពី​​​ខែ​​​ឧសភា​​ ដើម្បី​​​វាស់​​​វែងដីនិង​​​ចែក​​​ប័ណ្ណកម្មសិទ្ធិ​​​ដី​​​ធ្លី​​​ដល់​​​ប្រជា​​​ពលរដ្ឋ​​​រាប់​​​ម៉ឺន​​​គ្រួសារ​​​ ដែ​​​លកំពុង​​​រស់​​​នៅ​​​លើ​​​​​​ដី​​​មាន​​​ជម្លោះ។ ​​​ការ​​​ចាប់​​​យក​​​ដី​​​ពី​​​សំណាក់​​​អ្នក​​​មាន​​​អំណាច​​​និងតាមរយៈសម្បទាន​​​ដី​​​សេដ្ឋ​​​កិច្ចពី​​​សំណាក់​​​​រដ្ឋា​​​ភិបាល​​​ ​​​ធ្វើឲ្យ​​​គណបក្ស​​​កំពុង​​​កាន់​​​អំណាច​​​នេះទទួល​​​រង​​​នូវ​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​៕ ​​​ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​  

លោក ហ៊ុន សែន ច្រាន​ចោល​សំណើ​របស់​លោក សម​ រង្ស៊ី​ សុំវិល​ត្រ​ឡប់​មក​ប្រ​ទេស​កម្ពុជា​វិញ

យោង​តាម​លោក ​ខៀវកាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ លោកនាយក​រដ្ឋ​មន្ត្រីហ៊ុនសែនបាន​ច្រាន​ចោល​​សំណើ​របស់លោក​ សម ​រង្ស៊ី​​ ប្រ​ធានគណបក្ស​​ប្រ​ឆាំង ​សុំ​វិល​ត្រឡប់​មក​កម្ពុជា​​វិញ ​​ដើម្បី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​មហា​វីរ​ក្សត្រ​ នរោត្តម​ សីហនុ​ ដែល​យាង​ចូល​ទិវង្គត​​ដោយ​មិន​មាន​​ការ​ចាប់​ខ្លួន​។ ក្នុង​សារ​ជា​អក្សរ​កាល​ពី​ថ្ងៃ​សុក្រ​ លោកកាញ្ញារីទ្ធ​​  លើក​ឡើង​ថា ​ លោកនាយក​រដ្ឋ​មន្ត្រី​​មិន​អាចយល់​ព្រមតាម​សំណើ​របស់​លោក សម ​រង្ស៊ី​​ ដែល​កាល​ពី​មុន​​​​មេ​​ដឹក​នាំ​គណបក្ស​ប្រ​ឆាំង​រូប​នេះ​បានរិះ​គន់​លោកបាន​​ទេ។ លោកកាញ្ញារីទ្ធ​ បាន​សរសេរ​ថា​ “ សម្ដេច​ហ៊ុនសែន​ មាន​ប្រ​សាសន៍​ថា ​​តើ​ ​ សម្រេច​លើ​សំណើ​របស់​លោក សម​រង្ស៊ី​ យ៉ាង​ដូចម្ដេច​នៅ​ពេល​លោកសម ​រង្ស៊ី​ ក្រោយ​មក​បាន​ប្រ​កាស​ថា​ ឈប់​ពិភាក្សា​ជា​មួយ​លោក ហ៊ុនសែន​​ ពី​ព្រោះ​ ហ៊ុនសែន​គ្រាន់​តែ​ជា​អាយ៉ងប៉ុណ្ណោះ។​លោក សម​រង្ស៊ី​​ មាន​ប្រ​សាសន៍​ថា ​​លោក​នឹង​ពិភាក្សា​តែ​ជា​មួយ​ចៅ​ហ្វាយ​របស់​លោកហ៊ុនសែន​ប៉ុណ្ណោះ​។​ដូច្នោះ​សូម​ឲ្យលោក សម ​រង្ស៊ី​​​​ តាម​បំណង​របស់​គាត់​ចុះ”។ លោកយឹមសុវណ្ណ​ អ្នកនាំពាក្ស​គណបក្ស​សម​ រង្ស៊ី​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា​ លោក សម​ រង្ស៊ី​ នៅ​តែ​មាន​ក្តី​សង្ឃឹម​ចំពោះ​​សំណើ​របស់​លោក ​អាច​នឹង​ត្រូវ​គេ​ពិចារណា។ លោក​ សុវណ្ណ​ បាន​មាន​ប្រ​សាសន៍​បន្តថា​ “ ​​មិន​ទាន់​​មាន​ការ​ឆ្លើយ​តប​ជា​អវិជ្ជមាន​នៅ​ឡើយ​ទេ​​ ដូច្នេះ​យើង​​នឹង​រង់​ចាំ​មើល​សិន​។​យើង​នៅ​មាន​ពេល​បី​ខែ​ទៀត​”។ ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ​ ដែល​បាន​យាង​ចូល​ទិវង្គត​ដោយ​សារ​ព្រះ​រោគ​គាំង​បេះ​ដូង​​នៅ​ទី​ក្រុងប៉េកាំង ​ប្រ​ទេស​ចិនកាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា​​នោះ​ នឹង​ត្រូវ​ធ្វើ​ព្រះ​រាជ​ពិធី​បូជា​នៅ​ខែ​កុម្ភៈឆ្នាំ​ក្រោយ​នេះ​។​ លិខិត​​សំណើ​របស់​លោក សម ​រង្ស៊ី​ បាន​ដាក់​ជា​លើក​ដំបូង​​​​ ហើយ​​ត្រូវ​បាន​បញ្ជូន​ត្រ​ឡប់​​មក​ស្នាក់​ការ​គណបក្ស​ សម​ រង្ស៊ី​ វិញ​ម្តងហើយ​ម្តងទៀត​​ កាល​ពី​ពីរ​សប្តាហ៍​កន្លង​មក​នេះ។ ដោយ​ប្រ​ឈម​នឹង​ការ​ដាក់​ទោស​ជាប់​ព​ន្ធនាគារ​១១​ឆ្នាំ​ពី​បទ​​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ញុះញង់​​និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​នោះ​ លោកសម​ រង្ស៊ី​​ បច្ចុប្បន្ន​នេះ​​បាន​រស់​នៅ​និរទេស​ខ្លួន​នៅ​ទី​ក្រុង ប៉ារីស​ប្រ​ទេស​បារាំង៕ ប្រែសម្រួល​ដោយឃិនណៃ​​​​​​​