កញ្ចប់​​​បញ្ញើ​ប្រៃសណីយ៍​ភាគ​​​ច្រើន​​​​​​ផ្ញើ​​​ពី​កម្ពុជា​ ទៅ​​​បរទេស​ជា ​​​ចំណី​​​អាហារដូច​ជា​ប្រហុក​ និង​ត្រីឆ្អើរ

មន្ត្រី​​​មួយ​​​រូប​​​នៅ​​​ប្រៃសណីយ៍​​​កម្ពុជា​​​បាន​​ឲ្យ​ដឹង​​​​កាល​​​ពី​​​​​ម្សិល​​​មិញ​​​ថា ៧០​​​ភាគ​​​រយ​​​នៃ​​​កញ្ចប់បញ្ញើ​​​ទាំង​​​អស់​​​ដែល​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា តាម​​​រយៈសេវា​​​កម្ម​​​ទទួល​​​បញ្ញើ​​​ ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ មាន​​​ផ្ទុក​​​ទៅ​​​ដោយ​​​ផលិត​​​ផល​​​ចំណី​​​អាហារ​​​ក្នុង​​​ស្រុក​​​ ដែល​​ផ្ញើ​​​ទៅ​​​ឲ្យ​​​​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​​​​កម្ពុជា​រស់​​​នៅ​​​បរទេស។ លោក អោក បូរ៉ា ​​​អគ្គ​​​នាយក​​​​​ប្រៃ​​​សណីយ៍​​​កម្ពុជា ​​​មាន​​​ប្រ​​​សាសន៍ថា​ក្នុង​​​ចំណោម​​​កញ្ចប់​​បញ្ញើ​​​ចំនួន​​​២៦.៦៧៨​កញ្ចប់​​​ ដែល​​​មិន​​​រាប់​​​បញ្ចូល​​​កញ្ចប់ឯក​​​សារ និង​​​​​​ដែល​​​ត្រូវបាន​​​ផ្ញើ​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​បួន​​ខែ​ដើម​​​ឆ្នាំ​​​នេះ​​​១៨.៦៧៥​​​កញ្ចប់​​​មាន​​​ផ្ទុក​​​ទៅ​​​ដោយ​​​ចំណី​​​អាហារ​​​ក្នុង​​​ស្រុក​​​ដូចជា​​​ ប្រ​​​ហុក​​ និង​​​ត្រី​​​ងៀត​​​ត្រីឆ្អើរជា​​​ដើម។ លោក​​​មាន​​​ប្រ​​​សាសន៍​​​ថា “ ការ​​​ផ្ញើ​​​ចំណី​​​អាហារ​​​ប្រ​​​ភេទ​​​ទាំង​​​នេះ​មាន​តម្លៃ​ថ្លៃ​បន្តិច​ហើយ​ ប៉ុន្តែ​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា ដែល​​​កំពុង​​​​​បម្រើ​​ការងារ​​​ ឬ​​​កំពុង​​​រស់​​​នៅ​​​ក្នុង​​ប្រទេស​​​ផ្សេងៗ​​​ ពិត​​​ជា​​​មិន​​​ចូល​​​ចិត្ត​​​​រស់​ជាតិ​អាហារ​​​បរទេស​​​ទេ”។​​​លោក​​​បន្ថែម​​​ថា ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង ម៉ាឡេស៊ី​​​និង​​​​ជប៉ុន ស្ថិត​​​ក្នុង​ចំណោម​​​​គោល​​​ដៅកំពូលៗ​​របស់​​​កញ្ចប់​​​ទាំង​​​នេះ។ លោកបាន​​​បន្ត​​​ទៀត​​​ថា “ យើង​សង្កេត​​​ឃើញ​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​យើង​​ផ្ញើ​​ចំណី​​​អាហារ​​​ទៅ​​​ឲ្យ​​​មិត្ត​​​ភក្តិ​​​ ឬ​​​ក្រុម​​​គ្រួសាររបស់​​​ខ្លួន​​​ ដែល​នៅ​​​​រហូត​​​ដល់​​​សហ​​​រដ្ឋ​​​អាមេរិក និង​​​បារាំង”។​​​លោក ​​​បូរ៉ា មាន​ប្រ​​​សាសន៍​​​ថា កញ្ចប់​ផ្សេង​ទៀត​​ ភាគ​​​ច្រើន​​​មាន​​​ផ្ទុក​​​ទៅ​​​ដោយវត្ថុ​​​អនុស្សាវ​​​រីយ៍​​​តូចៗ។ យោងតាម​​​តារាង​​​តម្លៃ​​​សម្រាប់​​​ការ​​​ផ្ញើ​​​កញ្ចប់​​​បញ្ញើ​​​នៅ​​​ប៉ុស្តិ៍​​​ប្រៃ​​​សណីយ៍​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ​ការ​ផ្ញើ​កញ្ចប់​​​មួយ​​​ដែល​​​មាន​​​ទម្ងន់​​​ចន្លោះ​​​ពី​​​១គីឡូក្រាម​​​ទៅ​​​៥​​​គីឡូក្រាម​​​ ដែល​​​ជា​​​​​​​​​កញ្ចប់ចំណី​​​អាហារ ទៅ​​​ប្រទេស​​​ម៉ាឡេស៊ី​​​មាន​​​តម្លៃ​​​១៦​​​ដុល្លារ​​​ ទៅ​សិង្ហ​​​បុរី មាន​​​តម្លៃ​២៨​​​ដុល្លារ ទៅកូរ៉េ​​​ខាង​​​ត្បូង​​​​ ឬហុង​កុង​មាន​តម្លៃ​ពី​​​​២០​​​ដុល្លារ​ទៅ​​​​៤៤​​​ដុល្លារ។ និស្សិត​​​​ម្នាក់​​​ក្នុង​​​រាជ​​​ធានី​​ភ្នំពេញ ឈ្មោះ​​​​​​ស៊ុន ធីតា អាយុ​​​២០​​​ឆ្នាំ ​​​និយាយ​​​ថា​“ លោក​​​​យាយ​​​របស់​​​ខ្ញុំ​​រស់​​​នៅ​​​ក្នុង​​​សហ​​​រដ្ឋ​​​​​​អាមេរិក​ហើយ​​​ខ្ញុំ​​ផ្ញើ​​​ប្រហុក​​​ទៅ​​​ជូន​​​គាត់​​​ជា​​​ច្រើន​​​លើក​ក្នុង​​​មួយ​​​ឆ្នាំ។​​​នៅពេល​​​មាន​​​អ្នក​​​មក​​​លេង​​ស្រុក​ខ្មែរ​​ ម្តាយ​​​​​​របស់​​​ខ្ញុំ​​​ផ្ញើ​​​ប្រ​​​ហុក ​​​និង​​​ត្រី​​​​ងៀត​​​ត្រី​​​ឆ្អើរ​​​​តាម​​​ពួកគាត់​​​​​​ទៅ​​​វិញ ព្រោះ​​​យើង​​​មិន​​​ចង់​​​ចំណាយ​ប្រាក់​​ច្រើន​​​នៅ​​​ប៉ុស្តិ៍​​​ប្រៃ​​​សណីយ៍​​​ ពីព្រោះ​​​វា​​​មាន​​​តម្លៃ​​​ថ្លៃ​​​ណាស់”។​​​​​​​​​​ លោក បូរ៉ា​​ បាន​មាន​​​ប្រ​​​សាសន៍​​​ថា ប្រាក់​​​ចំណូល​នៅ​​​ប៉ុស្តិ៍​​​ប្រៃ​​​សណីយ៍​​​កម្ពុជា បាន​​កើន​ដល់​​​២,៨៧​​​​លាន​​​ដុល្លារ​​​សម្រាប់​​​រយៈ​​​​ពេល​ប្រាំ​​​បួន​​ខែ​​​ដំបូង​​​ដើម​​​ឆ្នាំ​​​នេះ ពោល​​​គឺ​​​កើន​​​ឡើង​​​៣,៩៧​​​ភាគ​​​រយ​​​បើ​​​ធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូចគ្នា​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​មុន។​​​លោក​​​បន្ថែមថា ប្រាក់​​​ចំណេញ​​​បាន​​​ឈាន​​​ដល់​​​៣០០.០០០​​​​ដុល្លារ​​​មុន​​​ពេល​​​កាត់ពន្ធ​​​រួច។ លោក​​​បន្ត​​​ថា “ ពេល​​​នេះ យើង​​​កំពុង​ស្ថិត​​​​នៅ​​​ក្នុង​​​រដូវ​​​កាល​​​មាន​​​ភ្ញៀវ​​​ទេស​​​ចរ​​​ទាប ​ដូច្នេះ​​​​យើង​​​សង្ឃឹម​​​ថា​​ កញ្ចប់​​​បញ្ញើ​​​នឹង​​​កើន​​​ឡើង​​​ជា​​​ថ្មី​​​ទៀត​​​ក្នុង​​​ខែ​​​វិច្ឆិកា​​​និង​​​ខែ​​​ធ្នូ ហើយ​​​យើង​​​ក៏​​​រំពឹង​​​ថា នឹង​​​ទទួល​​​បាន​​​កំ​​​ណើន​​​​​​ប្រហែល​​​១០​​​ភាគ​​​រយ​​​ផងដែរ​​​សម្រាប់​​​ឆ្នាំ​​​នេះ”។ កាល​​​ពី​​​ខែ​​​មិថុនា​​​ឆ្នាំ​​​២០១០ សេវា​ប្រៃ​​​ស​ណីយ៍​​​របស់​​​កម្ពុជា ទទួល​​​បាន​​​ឯក​​​រាជ្យ​​​​ពេញ​​​លេញ​​​ពី​​​ក្រសួង​​​ប្រៃ​​​សណីយ៍និង​​​ទូរគ​​​មនា​គមន៍​​​ ដោយ​​​​បាន​ក្លាយ​​ជាសហគ្រាស​​​សាធា​រណៈ​មួយ។នៅ​​​មុន​ពេល​​​បំបែក​​​ខ្លួន​​​ចេញ ​លោក ​បូរ៉ា បាន​មាន​​​ប្រ​​​សាសន៍​​​បន្ដ​ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេវា​​​​ប្រៃ​​​ស​ណីយ៍​​​មិន​ចំណេញ​​ទេ។ លោក​​បាន​​​ថ្លែងថា “ ចាប់​​​តាំង​​​ពី​​​យើងផ្តាច់​​​ខ្លួន​​​ចេញ​​​ពី​​​ក្រសួង​ប្រៃសណីយ៍​​​​ និង​​​ទូរ​គម​នា​​​គមន៍​​​មក យើង​​​​​​​​​​​មិន​​​បាន​​​ចំណេញ​ទេ​ ទើប​​​តែ​​​​បាន​ចំណេញ​នៅ​ពេល​នេះ​ប៉ុណ្ណោះ”៕ ​​​ប្រែ​​​សម្រួល​​​ដោយ តែម សុខុម

គ្រួសារ​​​មួយ​​​ចំនួននៅ​ខណ្ឌ​មាន​ជ័យ ​​​ត្រូវ​​​បណ្ដេញ​​​ចេញ​​​ ដើម្បី​​​សម្អាត​​​ប្រឡាយ​​​ពោរពេញ​ដោយ​សំរាម​​

អ្នក​​​ភូមិ​​​​​​ចំនួន​​​បី​​​គ្រួសារ​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ ហើយ​​​ផ្ទះ​​​របស់​​​ពួក​គាត់​​​ត្រូវ​​​អាជ្ញាធរ​​​ខណ្ឌ​​​មាន​​​ជ័យ​​​ រាជ​​​ធានី​​​ភ្នំពេញ​​​រុះ​​​រើ​​​កាល​​​ពី​​​ម្សិលមិញ​​​ បន្ទាប់​​​ពី​​​មន្ត្រី​​​បាន​​​អះអាង​​​ថាអ្នក​​​ភូមិ​​​ដែល​​​រស់​​​នៅ​​​ទីនោះ​​​កំពុង​​​​​តែ​​​​ពង្រាយ​សំរាម​​នៅ​ក្នុង​​​ប្រឡាយ​​​​​​នោះ​​​​​។ អាជ្ញាធរ​​​បាន​​​ព្រមាន​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ថា គ្រួសារ​​​ដែល​​​រស់​​​នៅក្នុង​​​ផ្ទះ​ចំនួន​​​៣៨ខ្នង​នៅ​​​ក្នុង​​​សង្កាត់​​​និរោធ កំពុង​​​តែ​​​កាន់​​​កាប់​​ដី​​នៅ​​​ទី​​​នោះ​​​ដោយ​​​ខុស​​​ច្បាប់​​​​​​ ដូច្នេះ​​​ហើយ​​​ទើប​​​ពួក​​​គេ​​​ត្រូវ​​​តែ​​ផ្លាស់​ចេញ ​​​ដើម្បី​​​ធ្វើ​ឲ្យ​​​ប្រឡាយ​​នោះ​ស្អាត​​​។ ឈ្មោះ​​​ កែវ វិចិត្រ អាយុ​​​៣៦​​​ឆ្នាំ​​​​​​ ជា​អ្នក​​​ភូមិ​​​ម្នាក់​​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​​ដែល​​​​​​ត្រូវ​អាជ្ញា​ធរ​រុះ​រើ​ផ្ទះ​ទាំង​នោះ​​​កាល​​​ពី​​​ម្សិលមិញ បាន​​​និយាយ​​​ថា គាត់​​​បាន​​​ស្នើ​​​សុំ​ការ​អនុញ្ញាត​ពី​លោក​​​ ហៀក ចាន់លាង​​​ អភិបាល​​​រង​​​ខណ្ឌ​​​មាន​​​ជ័យ​​​ ដើម្បី​​​​សាង​​​សង់​​​ផ្ទះ​​របស់​គាត់​​​ឡើង​​​វិញ​​​ បន្ទាប់​​​ពី​​ដំណើរ​​​ការ​​​ងារ​​​សម្អាត​​​ប្រឡាយ​នេះ​ចប់​រួច​រាល់។ គាត់​​​​បាន​និយាយ​​​បន្ថែម​​ថា “ ប្រសិន​​​បើ​​​គេ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​សាង​​​សង់​​​ផ្ទះ​​​ឡើង​​​វិញ​​​នោះ​​​​ទេ​​​ យើង​​​​នឹង​​​​ស្នើ​​​សុំ​​​ប្រាក់​​​សំណង​​​ខ្លះ​​​ៗ​​​ ឬក៏​​​សុំ​​​ដី​​​សម្រាប់​​​រស់​​​នៅ​​​ ព្រោះ​​​​ខ្ញុំ​​​គ្មាន​​​ដី​​​​​​ទេ​​​”។ លោក ចាន់លាង បាន​​​មាន​​​ប្រសាសន៍​​​ថាអ្នក​​​ភូមិ​​​នឹង​​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​សាង​​​សង់​​​ផ្ទះ​​​សម្បែង​​​របស់​​​ខ្លួន​​​ឡើង​​​វិញ​​​នៅ​​​កន្លែង​​​ដដែល​​​បន្ទាប់​​​ពី​​​សម្អាត​​​ប្រឡាយ​នេះ​​​​រួច​​​ ប៉ុន្ដែ មិន​​​អាច​​​​សន្យាថា​​​ ពួក​​​គាត់​​​អាច​​​រស់​​​នៅ​​​ទី​​​នេះ​​​បាន​​​យូរ​​​ប៉ុណ្ណា​​​នោះ​​​ទេ​​​។ លោក​​​ក៏​​​បាន​​​ថ្លែង​​​ដែរ​​​ថា លោក​​​មិន​​​ច្បាស់​​​ទេ​​​ថា តើ​​​ពេល​​​ណា​​​ផ្ទះ​​​សម្បែង​​​ដែល​​​នៅ​​​សេស​​​សល់​​​ទី​​នេះ​​​នឹង​​​ត្រូវ​​​រុះ​​​រើ​​​នោះ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា “ យើង​​​នឹង​​​​ធ្វើ​តាម​​​សារាចរ​​​ណែ​​​នាំ​​​របស់​​​រដ្ឋាភិបាល​​​ចំពោះ​​​ផ្ទះ​​​ខុស​​​ច្បាប់​​​ដែល​​​សាង​​​សង់​​​លើ​​​ដី​​​សាធា​រណៈ​​​”។ លោកបាន​ថ្លែង​​​ថា “ ប៉ុន្ដែ យើង​​​បាន ​​​ប្រមូល​​​ឈ្មោះ​​​របស់​​​អ្នក​​​ភូមិ​​​ ហើយ​​​នៅ​​​ថ្ងៃ​​​អនាគត​​​ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​មាន​​​ដំណោះ​​​ស្រាយ​​​​យ៉ាង​ណា​ចំពោះ​​​​ពួក​​​គាត់​​​នោះ​​​ គឺ​​​ជា​រឿង​​​​មួយ​​​ផ្សេង​​​​ទៀត៕ ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយឈាង

អង​្គការ​​ការពារបរិស្ថាន​​រិះ​គន់សាល​ក្រម​​តុលាការ​ខេត្ត​កោះ​កុង ក្នុ​ង​រឿ​​ង​ក្តី​សម្លាប់លោក ឈុត ​វុ​ទ្ធី

កា​ល​ព​ី​ម្សិល​មិញ អង​្គ​កា​រ​ការពារបរិ​ស្ថាន​ Global Witness ​​​បា​នចូ​ល​​រួម​អំ​ពាវ​នា​វ​ឲ្យ​មា​ន​​កា​រ​​ស៊ើប​អង្កេត​ឯក​​រាជ្យមួ​យ​ ចំពោះ​ករណី​ធ្វើ​ឃាត​​លោក ឈុត ​វុ​ទ្ធី ​សកម្ម​ជ​ន​កា​រ​​ពា​រ​​បរិ​ស្ថាន​​​កា​ល​ពី​ថ្ងៃ​ទី​​២៦ ខែ​​មេសា ​បន្ទាប់​​ពី​កា​រ​​​ផ្តន្ទា​​ទោ​សសន្តិ​សុខ​ក្រុម​ហ៊ុន​ឯកជន​ម្នាក់។ ​កាលពីថ្ងៃច័ន្ទ សាលាដំបូងខេត្ត​កោះកុង ​បា​ន​​ផ្តន្ទា​​​ទោ​ស​​លោក រ៉ាន់ ប​ូ​រ័ត្ន ដែ​ល​​ជា​សន្តិ​សុខ​​ការពារ​​ក្រុម​​ហ៊ុន​កាប់​ឈើ Timber Green នៅជ​ួ​រ​ភ្នំ​ក្រវាញ ​​ឲ្យ​ជាប់​​​ពន្ធ​នា​គារ​​​រយៈ​ពេល​​ពី​រឆ្នាំ​ ប៉ុន្តែ​ភ្លាមៗ​នោះ ​ត្រូវ​បា​ន​​ព្យួរ​ទោស​រយៈ​​ពេល​​​១៨​ខែ​ មា​ន​​ន័យ​ថា បើគិត​តាំង​ពី​ថ្ងៃចាប់​ខ្លួនមក លោក បូរ័ត្ន ​អា​​​ចត្រូ​វ​​ដោ​ះ​​លែង​​នៅ​ថ្ងៃ​​សៅ​រ៍​នេះ។ លោក បូរ័ត្ន...

រដ្ឋាភិបាលអនុញ្ញាតឲ្យ​​​​​​ប្រារព្ធ​​​ខួប​​​អនុស្សាវរីយ៍​​​កិច្ច​​​ព្រម​​​ព្រៀង​​​សន្តិភាពក្រុង​​​ប៉ារីស​​​ជា​​ថ្ងៃ​​​បុណ្យ​​​ជាតិ​​​ឡើង​​​វិញ

នៅ​​​ក្នុង​​​ការ​​​​​​កែ​​​ប្រែ​​​ដ៏​​​ធំ​​​មួយ​​​សម្រាប់​​​រដ្ឋា​ភិបាល​​​ ដឹកនាំដោយគណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា ​​​ទីស្តី​​​ការគណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ប្រ​​​កាស​​​កាលពី​​​ម្សិល​​​មិញ​​​ថា ថ្ងៃ​​​២៣តុលា​​​ ​ដែលជាថ្ងៃខួប​​​អនុ​ស្សាវរីយ៍​​​នៃ​​​ការ​​​ចុះហត្ថលេខាកិច្ចព្រម​​​ព្រៀង​​​​​​សន្តិភាព​​​ទីក្រុង​​​ប៉ារីស កាលពីឆ្នាំ​​​១៩៩១ ត្រូវ​​​​បាន​​​ប្រារព្ធ​​​ជា​​​ថ្ងៃ​​​បុណ្យ​​ជាតិ​​​ឡើង​​​វិញហើយ​​​ពោល​​​គឺ​​​ប្រាំ​​​បី​​​ឆ្នាំ​​​ បន្ទាប់​​​ពី​​​ត្រូវបាន​​​លុបចេញ​​​ពី​​ពិធី​​​បុណ្យ​​​ជាតិ។ សេច​​​ក្តី​​​សម្រេច​​​នេះ​​ បានកែ​​​ប្រែ​​​សារា​​​ចរ​​​ណែ​​​នាំ​​​មួយ​​​របស់​​​រដ្ឋាភិបាល​​ កាល​​​ពី​​​​ឆ្នាំ​២០០៤ ដែល​​​​​បាន​​​លុប​​​ថ្ងៃ​​​២៣តុលា​​​ចេញ​​​ពី​​​ពិធី​​​បុណ្យ​​​ជាតិ​​ក្នុង​​​ប្រតិទិន ដើម្បី​​​លើក​តម្កើង​ដល់​​​ថ្ងៃ​​​រំដោះ ៧​​​មករា ​ដែល​​​​​​រំឭក​​​ដល់​​​ការ​​​ផ្តួល​​​​រំលំ​​​របបខ្មែរ​​​ក្រហម ​​​ក្នុង​​​ឆ្នាំ១៩៧៩​​ពី​​​សំណាក់​​​​កង​​​កម្លាំង​​​ដឹក​​​នាំ​​​ដោយ​​​ក្រុម​​​មេ​​​ដឹក​​​នាំ​​​ជាន់​​​ខ្ពស់​​​​ក្នុងជួរគណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា ក្រោមការ​​​​គាំទ្រ​​​ពីកង​​​ទ័ព​​​វៀត​​​ណាម។ អង្គ​​​ភាព​​​ព័ត៌​​​មាន​​​និង​​​ប្រតិ​​​កម្មរហ័ស​​​របស់​ទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេច​​​ក្តី​​​ប្រកាស​​​មួយ​​​ថា “ រាជរដ្ឋាភិបាល​​​បាន​​​សម្រេច​​​យក​​​ថ្ងៃ​​​២៣​​​តុលា នៃថ្ងៃចុះកិច្ច​​​ព្រម​​​​​ព្រៀង​​​ទីក្រុង​​ប៉ារីស ជា​​​ថ្ងៃ​​​បុណ្យ​​​ជាតិ​​​សម្រាប់​​​​​មន្ត្រី​​​រាជ​​​ការ និយោជកនិង​​​បុគ្គលិក ​កម្មករ​​​កម្មការិនី​​​ទូទាំង​​​ប្រទេស​​​ចាប់​​​ពី​​​ឆ្នាំ​​​២០១៣​​​ តទៅ”។ សេច​​​ក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​មិន​​​បាន​​​បញ្ជាក់​អំពី​​​ហេតុ​​​ផល​​​ដែល​​​រដ្ឋាភិបាល​​​ឲ្យ​​​យក​​​ថ្ងៃ​​​២៣​​​​តុលា​​​នេះ​​​ធ្វើ​​ជា​​​ថ្ងៃ​​​បុណ្យ​​​ជាតិ​​​ឡើង​​​វិញ​​ទេ ​តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា ចំណាត់​​​ការ​​​នេះ​​​ធ្វើ​​​ឡើង​​​​ចំពេល​​ប្រជា​​​ពល​​​រដ្ឋ​​​ទូទាំង​​​ប្រទេស​​​នាំគ្នា​សម្រុក​​​​មក​​​គោរព​​​ព្រះ​​​​វិញ្ញា​​​ណក្ខន្ធសម្តេច​​​ឪ​​​នរោត្តម សីហនុ បន្ទាប់​ពី​​​ព្រះ​​​អង្គ​​​សោយ ​​​ទិ​​​វង្គត​​​ ដែលព្រះ​​​អង្គ​​​ជា​​​បុគ្គល​​​ដ៏​​​សំខាន់​​​ ដោយ​បានរួម​​​ជា​​​មួយ​​​នឹង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​ហ៊ុន សែន ​​​នៅ​​​ក្នុង​​​ការ​នាំមកនូវ​​​ជោគ​​​ជ័យ​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទីក្រុង​​​ប៉ារីស​​​នេះ។​​​​​​​​​ លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​​​​បាន​​​មាន​​​​​ប្រ​​​សាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ពី​​​សេចក្តី​​​សម្រេច​​​ឲ្យ​​​យក​​​ថ្ងៃ​​​២៣​​​តុលា​​​ធ្វើ​​​ជា​​​ថ្ងៃ​​​បុណ្យ​​​ជាតិ​​​ឡើង​​​វិញ​​​ទេ​​​ ដូច្នេះ​​​លោក​​​​​​​មិនអាចឆ្លើយ​​​បំភ្លឺ​​​បាន​​​ទេ​​​។ ក្នុង​​​ឆ្នាំ​​​១៩៩១​​​ កិច្ច​​​ព្រម​​​ព្រៀងជា​​​អន្តរ​​​ជាតិ​​​ ដែល​​គាំ​​​ទ្រ​​​ដោយអង្គ​​​ការ​​​សហ​​​ប្រ​​​ជាជាតិ​​​នេះ​​​ ​បាន​​​បញ្ចប់​​​សង្គ្រាម​​​ស៊ីវិល​​​ដ៏​​​រ៉ាំ​​​រៃ​​​៉ នៅ​​​ប្រទេស​​​​កម្ពុជា ​​និង​​​បាន​​​ត្រួស​​​ត្រាយ​​​ផ្លូវ​​​សម្រាប់​​​ប្រទេស​កម្ពុជា បោះ​​​ជំហាន​​​ពី​​​ប្រទេស​​​កុម្មុយនីស្ត​​​ទៅ​​​ជា​​​ប្រទេស​​​​​ប្រកាន់លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​មួយ ​និង​​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​មានអាជ្ញាធរ​​​អន្តរកាល​​របស់​អង្គការសហ​​​ប្រជាជាតិ​​​​​​នៅ​​​កម្ពុជា​​​ ហៅ​កាត់​​​ថា អ៊ុន​​​តាក់ អាចរៀប​​​ចំ​​​ និង​​​ឃ្លាំ​​​មើល​​​ការ​​​បោះ​​​​ឆ្នោត​​​ជាតិ​​​ដោយ​​​សេរី​​​និង​​​យុត្តិ​​​ធម៌​​​នៅ​ក្នុងឆ្នាំ​​​១៩៩៣។ ប៉ុន្តែ​​​ កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ត្រូវបាន​​​គណ​​​បក្ស​​​​ប្រជាជន​​​កម្ពុជា រិះ​​​គន់​​​ជា​​​យូរ​​​មក​​​ហើយ​​​ថា មិន​​​បាន​​​ធ្វើ​​​ឲ្យ​​​ពួកខ្មែរ​​​ក្រហម​​​ទម្លាក់​​​អាវុធ​ទេ​​​​​​ តែ​​​បែ​រជា​បាន​​​បន្ត​​ប្រ​​​យុទ្ធ​​​តតាំង​​​នឹង​​​កង​​​កម្លាំង​​​របស់​រាជរដ្ឋា​ភិបាល​​​រហូត​​​ដល់​​​ចុង​​​ឆ្នាំ១៩៩៨។​​​ គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​នៅ​ឆ្នាំនោះ ក៏​​​​​​បាន​​​ចាញ់​​​ការ​​​បោះ​​​ឆ្នោតនៅ​​​ក្នុង​​​ឆ្នាំ​១៩៩៣​​​ផង​ដែរ ដោយ​​នាំ​​​ឲ្យ​​​​មាន​​​រដ្ឋាភិបាល​​​ចម្រុះ​​​​​ដ៏រកាំ​​​រកូសមួយ​​​​​​​​​​​​​​​ រវាង​​​គណ​​​បក្ស​​​ ហ្វុ៊ន​ស៊ិនប៉ិច ដែល​​​ជា​​​គណ​​​បក្ស​​​រាជា​​​​និយមដឹក​​​នាំ​​​ដោយ​​ព្រះ​​​អង្គ​​​ម្ចាស់​​​ នរោត្តម ​រណឫទ្ធិ ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ទី១ និង​​​លោក ​ហ៊ុន​ ​សែន ជា​​​នា​​​យក​​​រដ្ឋ​​​មន្ត្រី​​​ទី២។​រដ្ឋា​ភិបាល​​​​ចម្រុះ​​​នា​​​ពេល​​​នោះ​​នៅ​​​ទី​បំផុត ​​​បាន​​​​​​ច្បាំង​​គ្នា​ឯង​​​​​​​ក្នុង​​​ឆ្នាំ​​​១៩៩៧ រវាង​​​កង​​​កម្លាំង​​ស្មោះ​ត្រង់​​​​​​នឹង​​​​លោក ហ៊ុន សែន ដែលបាន​​​យក​​​ឈ្នះ​​​​លើ​​​​កង​​​កម្លាំង​​​របស់​​​ព្រះ​​​អង្គ​​​ម្ចាស់ ​នរោត្តម ​រណ​ឫទ្ធិ ​ក្នុង​​​សមរ​​​ភូមិ​​​​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ។ នៅ​​​ខាង​​​ក្រៅ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ កាល​​​ពី​​​ម្សិល​​​​មិញ មនុស្សបីនាក់​​​ដែល​​​បាន​​​ជួប​​​ជុំគ្នា ​​​ដើម្បី​​​កាន់​​​ទុក្ខ​​​ព្រះ​​​បរម​​​សព​​​សម្តេច​​​ឪ បាន​​​និយាយ​​​ថា តាំង​​​ពីដំបូង ថ្ងៃ​​​បុណ្យ​​ជាតិ​​​នេះ​​​មិន​​​គួរ​​​ណា​​​ដក​​​ចេញ​​​ទេ។ លោក ឡុង វិសាល អាយុ​​​៣៤​​​ឆ្នាំ​​​​​ បាន​​​និយាយ​​​ថា “ ថ្ងៃ​​​បុណ្យ​​​នេះ​​​គួរ​​​តែ​​​មាន​​​  ជារៀង​​​រាល់​​​ឆ្នាំ។ខ្ញុំ​​​មិន​​​ដឹង​​​ថា ហេតុ​​​អ្វី​​​​បាន​​​ជា​​​រដ្ឋាភិបាល​កែ​​​ប្រែ​​​វាទេ។វាជា​​​ថ្ងៃ​​​ដ៏​​​ពិសេស​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ខែ្មរគ្រប់រូប ​​ពី​ព្រោះ​​​សម្តេច​​​ឪគឺជា​​​មនុស្ស​​​ដ៏សំខាន់​​​នៅ​​​ក្នុង​​​ការ​​​នាំ​​​មក​​​នូវ​​​សន្តិភាព​​​ជូន​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ជា​​​មួយ​​​​នឹង​​​កិច្ច​​​ព្រម​​​ព្រៀង​​​នោះ”៕ ប្រែសម្រួល​​​ដោយ តែម សុខុម​​​ ​​​​​​

​ជន​ជាតិ​ចិន​ទី​២​ត្រូវ​បាន​ចាប់​ខ្លួន​​ពី​បទ​​បំផ្លាញ​ព្រះ​ឆាយាល័ក្ខណ៍​

​មន្ត្រីនគរបាល​បាននិយាយ​ថា​ អ្នក​គ្រប់​គ្រង​រោងចក្រ​ជាជន​ជាតិ​ចិនទី​២​​​ត្រូវ​បាន​ចាប់​​​​ខ្លួន​​កាល​ពី​ម្សិល​មិញ ​​ពី​បទ​​បាន​បំផ្លាញ​ព្រះ​ឆាយាល័ក្ខណ៍​របស់​សម្តេច​ឪ​ នរោត្តម​ សីហនុ ខណៈដែល​ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ ដែល​​​ ​បាន​បំផ្លាញ​ព្រះ​ឆាយាល័ក្ខណ៍​​របស់​ព្រះ​មហា​​​វីរក្សត្រ​យាង​ចូល​ទិវង្គត​នៅ​ឯ​រោង​ចក្រ​កាត់​ដេរ​​មួយ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​កាលពី​ថ្ងៃច័ន្ទ ត្រូវ​​បាន​តុលាការផ្តន្ទាទោស ​​និង​ព្យួរ​ទោស​​រយៈពេល​មួយឆ្នាំ​ ។ ​លោក ​អុិន ដារា៉​​ ប្រ​ធាន​រដ្ឋបាល​របស់​រោង​​​​ចក្រ​នេះ​ បានមាន​ប្រ​សាសន៍​ថា​ស្រ្តី​អ្នក​គ្រប់​គ្រង​ជាជន​ជាតិ​ចិនម្នាក់​ របស់​រោង​ចក្រ​ស៊ុនលុង​ (Sunn Lung) នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​​រាជ​ធានី​ភ្នំ​ពេញ ដែល​នគរបាល​មិន​ប្រាប់​ឈ្មោះ​នោះ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បាន​បំផ្លាញ​រូប​ថតមួយ​​​ ដែល​មាន​ព្រះ​ភក្ត្រ​ព្រះ​មហាវីរក្សត្រ​នៅ​ក្នុង​ព្រះ​ចន្ទ​។ លោកឧត្តមសេនីយ៍ឯក​ ជួន...

ព្រះមហាក្សត្រ​ និង​សម្ដេច​ម៉ែ​យាងជួបជា​មួយ​ប្រជាពល​រដ្ឋ​យ៉ាង ​ច្រើន​កុះករ​​មុខ​ព្រះ​បរមរាជ​វាំង

នៅ​ពេល​ព្រះ​អាទិត្យ​អស្ដង្គត​នៅ​​ថ្ងៃ​ទី​៧​ ដែល​ជា​ថ្ងៃ​​កាន់ទុក្ខ​ផ្លូវ​ការ​ចុង​ក្រោយ​ចំពោះ​​ព្រះ​បរមសពសម្ដេច​ឪ​កាល​ពី​ម្សិលមិញ​ ព្រះ​មហា​ក្សត្រ​ នរោត្ដម សីហមុនី និង​សម្ដេច​ម៉ែ នរោត្ដម មុនីនាថ បាន​យាង​ចេញ​ពី​ព្រះ​បរម​រាជ​វាំង​ ហើយ​បាន​ចូល​រួម​ជាមួយ​​ប្រជា​ពលរដ្ឋ​​​ជាង​១០០.០០០​នាក់​ ដើម្បី​ជូន​ព្រះ​រាជ​ដំណើរ​របស់​សម្ដេច​ឪ​។ ព្រះមហាក្សត្រ​ នរោត្ដម សីហមុនី និង​សម្ដេច​ម៉ែ នរោត្ដម មុនីនាថ ដែល​ព្រះអង្គ​ទាំង​ពីរ​ព្រះ​អង្គ​សុទ្ធ​តែ​គ្រង​សម្លៀក​បំពាក់​ពណ៌​ស ​បាន​យាងចេញ​ពី​​ព្រះ​បរម​រាជ​វាំង​នៅ​វេលា​ម៉ោង​ប្រហែល​៥ល្ងាច​ ​ដោយបាន​​ ​លើក​ព្រះហស្ត​ដាក់​លើ​ក្បាល​របស់​ប្រជា​​ពល​រដ្ឋ​ ​និង​​បាន​​​លូក​ព្រះ​ហស្ត​ចាប់​ដៃ​ប្រជា​ពល​រដ្ឋ នៅ​ពេល​ព្រះ​អង្គ​ទាំង​ពីរ​អង្គយាង​ឆ្លង​កាត់​ព្រះ​សង្ឃ​រាប់​ពាន់​​អង្គ​ និង​អ្នក​កាន់​មរណ​ទុក្ខ​យ៉ាង​ច្រើន​ដែល​បាន​ចូល​រួម​សូត្រ​ធម៌​ឧទ្ទិស​កុសល​​ថ្វាយ​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្ដេច​​ឪតាម​ឧគ្ឃោសនសព្ទ​។ ប៉ុន្មាននាទី​មុន​ម៉ោង​៦​​ល្ងាច​ ព្រះ​មហា​ក្សត្រ នរោត្ដម សីហមុនី បាន​ឃ្លាត​ចេញ​ពី​សម្ដេចម៉ែ ហើយ​បានចាប់​ផ្ដើម​យាង​ចូល​ទៅ​​ក្រុម​មនុស្ស​យ៉ាង​ច្រើន​កុះ​ករ​ ដោយ​អនុញ្ញាត​ឲ្យ​ប្រជាពល​រដ្ឋ​ចាប់​ឱប​ព្រះ​អង្គ​។ ដោយមាន​តែ​ដៃ​​​របស់​អង្គរក្ស​ម្នាក់​ប៉ុណ្ណោះ​​​​បាន​ឱប​ព្រះកាយ​ព្រះ​អង្គ​ ដើម្បី​កុំ​ឲ្យ​​មាន​ការ​ទាញ​​ព្រះ​អង្គ​ចូល​ទៅ​​​ក្នុង​ក្រុម​​មនុស្ស​យ៉ាង​ច្រើន​ដែល​ស្រឡាញ់​ព្រះ​អង្គ​ នោះ ព្រះ​មហាក្សត្រ​បាន​យាង​​សន្សឹម​ៗ​កាត់​មនុស្ស​យ៉ាង​ច្រើន ហើយ​​យូរៗ​ម្តង​​ត្រូវ​បាន​អង្គរក្ស​របស់​ព្រះ​អង្គ​ទាញ​ព្រះ​កាយ​ព្រះអង្គ​​ចេញ​ ដើម្បី​ឲ្យ​ព្រះ​អង្គ​ដក​ដង្ហើម​ ពេល​បន្ដ​ព្រះ​រាជ​​ដំណើរ​ទៅ​មុខ​ទៀត​។ ការ​បង្ហាញ​ព្រះ​កាយ​របស់​ព្រះ​មហា​ក្សត្រ​​​និងសម្ដេចម៉ែ​ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៅ​ថ្ងៃ​ទី​៧ នៃ​ការ​កាន់​មរណទុក្ខ​របស់​ព្រះ​បរម​សព​សម្ដេច​ឪ ដែល​យោង​​តាម​ជំនឿ​​ប្រពៃ​ណី​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​អង្គ​បាន​យាង​ចុះ​មក​ កាន់​ភព​ផែន​ដី​សម្រាប់​ថ្ងៃ​ចុង​ក្រោយ​ កាល​​ពី​ម្សិលមិញ​ ដើម្បី​មក​ទទួល​ការ​ប្រោះព្រំ​ និង​តង្វាយ​នានា ដែល​គេ​បាន​ថ្វាយ​ព្រះ​អង្គ​​ក្នុង​រយៈ​ពេល​មួយ​​​សប្ដាហ៍​​មក​នេះ។ យោង​តាម​លោក ឡុង...

បុរស​​​ជនជាតិ​​​កម្ពុជា​​​ម្នាក់​​​ស្លាប់​​​ អំឡុង​ពេល​​​ធ្វើ​​​ដំណើរ​​​ឡើង​​ភ្នំ​​ Everest នៅ​​​ក្នុង​​​ប្រទេស​​​នេប៉ាល់​​​

បុរស​​​ជនជាតិ​​​កម្ពុជា​​​ម្នាក់​​​បាន​​​ស្លាប់​​​ដោយ​សារ​​មាន​ជំងឺ​​ នៅ​​​តាម​​​ផ្លូវ​​​ទៅ​​​កាន់​​​ជំរំនៅ​លើ​​​កំពូល​​​ភ្នំ​​​អេវើរេស (Everest) អំឡុង​​​ពេល​​​វិសម​កាលឡើង​​​ភ្នំ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​នេប៉ាល់​​​ហើយ​​​គ្រួសារ​​​របស់​​​ជន​​​រងគ្រោះ​​​កំពុង​​​តែ​​​រក​​​វិធី​​ឲ្យ​គេ​បញ្ជូន​​​សាកសព​​​​​​របស់​​​គាត់​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មិត្តភក្តិ​របស់​ជន​រងគ្រោះ។ លោក លឹម ពិសិដ្ឋ អាយុ​​​​​​២៩​​​ឆ្នាំ អ្នក​​​សម្រប​​​​សម្រួល​​​អង្គការ​​​អភិវឌ្ឍន៍​​​សហគ្រាស​​​អន្ដរ​ជាតិ​នៅ​​​កម្ពុជា​​​​​​ធ្វើ​​​ដំណើរ​​​បាន​​​ប្រាំ​​​ថ្ងៃ​​​ក្នុង​​​ចំណោម​​​ការ​​​ធ្វើ​​​ដំណើរ​​​រយៈ​​​ពេល​​១០​​​ថ្ងៃ​​​ជាមួយ​​​នឹង​​​មិត្ត​​​ភក្ដិ​​​ជនជាតិ​​​ម៉ាឡេស៊ី​​​បួន​​​នាក់​​​ អ្នក​​​កាន់​អីវ៉ាន់​​​​ម្នាក់ និង​​មគ្គុទេ្ទស​​ក៏​​ម្នាក់​​​ ហើយ​​​​គាត់​​​បាន​​​ស្លាប់​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សុក្រ​​​ នៅ​​​ក្នុង​​​សណ្ឋាគារ​​​មួយ​​​​នៅ​ ណាមឆេ បាហ្សាអា​​រ (Namche Bazaar) ​គឺបន្ទាប់​ពី​​​​ធ្វើ​​​ដំណើរ​បាន​​​ប្រហែល​​​ប្រាំពីរ​​​ថ្ងៃ​​​ពី​​​ជំរំនៅ​លើ​កំពូល​​​ភ្នំ​​​អេវើរេស។ យោង​​​តាម​​​អុីម៉េល​​​មួយ​​​ដែល​​​ទទួល​​​បាន​ពី​​​លោក ដេវីដ ជូ (David Chew) ​​​អ្នក​​​រួម​​​ដំណើរ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​រួម​​​ដំណើរ​​​របស់​​​គាត់​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក ពិសិដ្ឋ ចាប់​​​ផ្ដើម​​​មាន​​​ជំងឺ​​​នៅ​​​ កដ្ឋមណ្ឌូ (Katmandu) កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ​ខែ​​​តុលា​​​ ​​​ប៉ុន្ដែ លោក​​​នៅ​​​តែ​​​មាន​​​បំណង​​​ចង់​​​បន្ដ​​​ដំណើរ​​​ទៅ​​​មុខ​​។ លោក ដេវីដ ជូ មាន​​​ប្រសាសន៍​​​ថា “ ​​​គាត់​​​​កំពុង​​​កាន់​​​ទង់​​​ជាតិ​​​កម្ពុជា​​​ និង​​​សង្ឃឹម​​​ថា ឡើង​​​​ទៅ​​​ជួប​​​មិត្ត​​​ភក្ដិ​​​កម្ពុជា​​​ម្នាក់​​​ទៀត​​​ផង​​​ដែរ​​​។ គាត់​​​ក៏​​​បាន​​​និយាយ​​​ផង​​​ដែរ​​​ថា ការ​​​ឡើង​​​ទៅ​​​ដល់​​​កំពូល​​​ភ្នំហិមពាន្ត ​ជាពិសេស​ភ្នំអេវើ​រេសគឺ​​​ជា​​​ក្ដី​​​ស្រមៃ​​​របស់​​​គាត់​​​”។ ទោះ​​​ជាយ៉ាងណា​​​ អំឡុង​​​ពេល​​​ធ្វើ​​​ដំណើរ​​​ស្ថាន​​​ភាព​​​ជំងឺ​​​របស់​​​លោក ​​​ពិសិដ្ឋ​​​ កាន់​​​តែ​​​ធ្ងន់​​​ឡើង​​​ៗ​​​ និង​​​បណ្ដាល​​​ឲ្យ​​​ក្អក​​​យ៉ាង​​​ខ្លាំង​​​​​​។ ជំងឺ​​​​​​ធ្ងន់ធ្ង​​​រ​នៅ​ពេល​ឡើង​ភ្នំ​អាច​​​បណ្ដាល​​​ឲ្យ​​​មាន​​​ជំងឺ​​​ហើម​​​សួត​​​ ​ហើយ​ការ​​​ក្អក​គឺ​​​ជា​​រោគ​​​សញ្ញា​​ដ៏​​​សំខាន់​មួយ​​។ ប៉ុន្ដែ យោង​​​តាម​​​បង​​​ប្រុស​​​របស់​​​លោក ពិសិដ្ឋ ឈ្មោះ ​លឹម ​គីសាល ​អាយុ​​​៣២​​​ឆ្នាំ បាន​​​ឲ្យ​​​ដឹង​​​ថា វេជ្ជបណ្ឌិត​​​នៅ​​​ក្នុង​​​ប្រទេស​​​នេប៉ាល់​​​ មិន​​​បាន​​​ធ្វើ​​​ការ​​​ពិនិត្យ​​​សាកសព​​​នោះ​​​ទេ​​​។ លោក គីសាល ​​​មាន​​​ប្រសាសន៍​​​ថា “ ម្ដាយ​​​របស់​​​ខ្ញុំ​​​ទាម​​​ទារ​​​ឲ្យ​​​យើង​​​នាំ​​​សាក​​​សព​​​របស​់​​​គាត់​​​ត្រឡប់​​​មក​​​ផ្ទះ​​​វិញ​​​។ យើង​​​កំពុង​​​តែ​​​ធ្វើ​​​ការ​​​ជា​មួយ​​​ស្ថាន​​​ទូត​​​កម្ពុជា​​​​ប្រចាំទី​​​ក្រុង​​​ញូវ​ដេលី ដោយសារ​​​តែ​​​នៅ​​​ក្នុង​​​ប្រទេស​​​នេប៉ាល់​​​គ្មាន​ ​​​ស្ថាន​​​ទូត​​​កម្ពុជា​​​។ វេជ្ជបណ្ឌិត​​​នៅ​​​​ក្នុង​ទីក្រុង ​​​កដ្ឋមណ្ឌូ មិន​​​បាន​​​ពិនិត្យសាក​​​សព​​​រក​​​មូល​​​​​​ហេតុ​​​​នៃ​​​ការ​​​ស្លាប់​​​​​​​​​នេះ​​​ទេ ហើយ​​​ថែម​​​ទាំង​​​បាន​​​​​​​​​​​​ពន្យារ​​​​ពេល​​​នៃ​​​​​​ការ​​​នាំ​​​សាក​​​សព​​​ត្រឡប់​​​មក​​​ផ្ទះ​​​​វិញ​ទៀត​ផង។ យើង​​​ត្រូវ​​ការ​​​របាយ​​​ការណ៍​​​ ពី​​​វេជ្ជបណ្ឌិត​​​ ដើម្បី​​​ធ្វើ​​​ដូច្នេះ​​​”។ អ្នក​​​សម្រប​​​សម្រួល​​​​ផ្នែក​រដ្ឋបាល​​ម្នាក់​​​ប្រចាំ​​​អង្គការ​​​អភិវឌ្ឍន៍​​​សហគ្រាស​​​អន្ដរជាតិ​​​​​​​នៅ​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន​​​ឯកជន​​​មួយ​​​បាន​​​ផ្ដល់​​​ប្រាក់​​​​ចំនួន​​​៣០.០០០​​​ដុល្លារ​​​ ដើម្បី​​​នាំ​​​សាក​​​សព​​​នេះ​​​ត្រឡប់​​​មក​​​ស្រុក​​​កំណើត​​​វិញ​​​។ លោក មៃឃើល រ៉ូបឺត (Michael Roberts) នាយក​​​ប្រចាំ​​​ប្រទេស​​​នៃអង្គការ​​​អភិវឌ្ឍន៍​​​សហគ្រាស​​​អន្ដរជាតិ​​​នៅ​​​កម្ពុជា ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ ពិសិដ្ឋ សង្ឃឹម​​​ថា នឹង​​​ក្លាយ​​​ជា​​​ជន​​​ជាតិ​​​កម្ពុជា​​​ដំបូង​​​គេ​​​បង្អស់​​​ ដែល​​​អាច​​​ឡើង​​​ដល់​​​ជំរំកំពូល​​​ភ្នំ​​​អេវើរេស​​​។ លោក រ៉ូបឺត បាន​​​លើក​​​ឡើង​​​​​​ក្នុង​​​អុីម៉េល​​​ថា “ ​​លោក ពិសិដ្ឋ បាន​​​កំណត់​​​គោល​ដៅ​​​​​​ខ្ពស់​​​និង​​​បាន​​​លះ​​​បង់​​​ជីវិត​​​របស់​​​ខ្លួន​​​ ដើម្បី​​​ផ្លាស់​​​ប្ដូ​រ​មុខ​​​មាត់​​​ប្រទេស​​​កម្ពុជា​​​”។ លោក​​​​​​បន្ថែម​​​ថា ​“ ការ​​​ធ្វើ​​​ដំណើរ​​​ឡើង​​​ភ្នំ​​​អេវើរេស​​​នេះ គឺ​​​ជា​​​ចំណាប់​​​អារម្មណ៍​​​ដ៏​​​ខ្លាំង​​​ក្លា​​​របស់​​​លោក ​​​ពិសិដ្ឋ​​​។ ទោះ​​​បី​​​ជា​​​មាន​​​ប្រាក​់​​​ខែ​​​ពំុសូវ​​​ច្រើន​​​ក៏ដោយ​​​ ក៏​​​លោក​​​បាន​​​សន្សំ​​​ប្រាក់​ និង​​​បាន​​​ធ្វើ​​​ដំណើរ​​​យ៉ាង​​​​ហោច​​​ណាស់​​​ក៏​​​​បាន​ជាង​​​១០​​​ប្រទេស​ដែរ​​​”។ រូប​​​ថត​​​ដែល​​​យក​​​ចេញ​​​ពី​​​ម៉ាស៊ីន​​​ថត​​​របស់​​​លោក​​​ ពិសិដ្ឋ ​​​ដោយ​​​លោក​​​ ដេវីដ ជូ បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា លោក​​​ ពិសិដ្ឋ​​​ កំពុង​​​តែ​​​​លើក​ទង់​​​ជាតិ​​​កម្ពុជា​​​​ដោយ​​​​មោទនភាព​​​​​​​​​នៅ​​​លើ​​​​​កំពូល​​​ភ្នំ​​​ដែល​​​មាន​​​ព្រិល​​​ធ្លាក​់​​​ដ៏​ល្អ​េនះ​​​។ លោក ដេវីដ ជូ បាន​​​មាន​​​ប្រសាសន៍​​​ថា“ ​​​សូម​​​ឲ្យ​​​វិញ្ញាណក្ខន្ធ​របស់​​លោក ពិសិដ្ឋ បាន​​​ទៅ​​​កាន់​​​សុគតិភព​​​នៅ​​​ក្នុង​​​ទឹក​​​ដី​ដ៏​​​បរិសុទ្ធ​​​នៃ​​​ជួរ​​​ភ្នំ​​​ហិមពាន្ត”៕ ប្រែសម្រួល​​​ដោយ ហម សុផាណ្ណា

កំណត់​​​យក​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​តុលា ជា​​​ថ្ងៃ​​​កាន់​​​ទុក្ខ​​​របស់​ជាតិ​​​ ចំពោះព្រះ​​​ករុណាព្រះ​​​បាទសម្ដេច  នរោត្តម​​​ សី​​​ហនុ

យោង​​​តាម​​​សារាចរណែនាំ ចុះ​​​ហត្ថ​​​លេខា​​​​​​ដោយលោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន កាល​​​ពី​​​ម្សិលមិញ បាន​​​ឲ្យ​​​ដឹង​​​ថា ថ្ងៃ​​​ទី១៥​​​ ខែ​​​តុលាជា​​​ថ្ងៃ​​​ដែល​​​ព្រះ​​​ករុណា សម្ដេច​​​ឪ នរោត្តម សី​​​ហនុ បាន​​​យាង​​​ចូល​​​ទិវង្គត​​​នោះ នឹង​​​ក្លាយ​​​ជា​​​ថ្ងៃ​​​កាន់​​​ទុក្ខ​​​ប្រចាំ​​​ឆ្នាំ​​​ ចំណែក​​​ឯ​​​បុណ្យ​​​ចម្រើន​​​ព្រះជន្ម​​​របស់ព្រះអង្គ នៅ​​​ថ្ងៃទី​​​៣១​​​ខែ​​​តុលា​​​នោះនឹង​​​មិន​​​កំណត់​​​ជា​​​ថ្ងៃ​​​បុណ្យ​​​ជាតិ​​​ទៀត​​​ទេ​​​។ លោក ជា គាន អនុ​​​ប្រធាន​​​គណៈ​​​កម្មា​​​ធិការ​​​​​​រៀប​​​ចំ​​​បុណ្យ​​​ជាតិ ​​​និ​​​ង​​​អន្ដរជាតិ​​​បាន​​​មានប្រសាសន៍​​​ថា “ រដ្ឋាភិបាល​​​បាន​​​សម្រេច​​​ឲ្យ​​​ឈប់​​​សម្រាក​​​មួយ​​​ថ្ងៃនៅ​​​ថ្ងៃ​​​ទី​​​១៥ ​​​ខែ​​​តុលា​​​ដើម្បីកាន់​​​ទុក្ខ​​​ចំពោះ​​​សម្ដេច​​​ឪ”។ សារាចរណែនាំនេះ​​​បាន​​​បញ្ជា​​​ឲ្យ​​​ស្ថាប័ន ​​​ជាតិ​​​ទាំង​​​នៅ​​​ក្នុង​​​ប្រទេស និង​​​ក្រៅប្រទេស​​​កណត់​​​យក​​​ថ្ងៃ​​​នេះជា​​​ថ្ងៃ​​​ឈប់​​​សម្រាក​​​វិញ​​​។ សារាចរណែនាំបាន​​​បន្ដថា “ គ្រប់​​​ក្រសួង​​​របស់រដ្ឋា​​​ភិបាល​​​ និង​​​អង្គការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​ទាំង​​​អស់​​​ត្រូវ​​​តែ​​​រៀប​​​ចំ​​​ពិធី​​​​​​តាម​​​ប្រពៃ​​​ណី​​​ខ្មែរ​​​នៅ​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​តុលា ដើម្បី​​​សម្ដែង​​​នូវ​​​ការ​​​ចូល​​​រួមរំលែកទុក្ខ​​​របស់​​​ខ្លួន​​​ចំពោះ​​​សម្ដេចឪ”​​​។ ​​សារាចរណែនាំ​​​បាន​​​បន្ថែម​​​ថា​​​...

កម្មករធ្វើ​កូដកម្ម​ព្រោះ​ជន​ជាតិ​ចិន​ហែក​ព្រះឆាយាលក្ខណ៍​សម្ដេច​ឪ​

កម្មករ​កម្មការិនី​ជាង​១.០០០​នាក់មក​ពី​រោង​ចក្រចំនួន​​បី​​ ​ក្នុង​​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ បាន​ធ្វើកូដ​កម្ម​ តវ៉ា​មួយ​កាល​ពី​ម្សិល​មិញ​ បន្ទាប់​ពី​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ជាជន​ជាតិ​ចិន​ម្នាក់ ​បាន​ហែក​ព្រះឆាយាលក្ខណ៍​សម្តេច​ឪ​​ នរោត្ដម សីហនុ ចំនួន​ពីរ​សន្លឹក​។ អ្នក​គ្រប់​គ្រង​ជាជន​ជាតិ​ចិន​រូប​នោះ​ក្រោយ​​មក​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​ និង​ដាក់​ខ្នោះ​​ ហើយ​បង្ខំ​ឲ្យ​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​មុខ​ព្រះឆាយាលក្ខណ៍​របស់​ព្រះ​មហា​វីរក្សត្រ​នៅ​ខាង​ក្រៅ​ទ្វារបង​រោង​ចក្រ​ មុន​ពេល​នគរ​បាល​​នាំ​​ទៅ​ឃុំ​ខ្លួន​ ដើម្បី​សាក​សួរ​​​​​។ កញ្ញា​ អិន ស្រីយ៉ុន ​ប្រធានក្រុមដឹកនាំ​ក្រុម​កម្មករ​​នៅ​រោង​ចក្រ​ ឈ្មោះ ថប់ វើល (Top World)នៅ​ឃុំ​ក្បាល​កោះ​ និយាយ​ថា កម្មករ​កម្មការិនី​បាន​នាំ​គ្នា​ដើរ​ចេញ​ពី​រោង​ចក្រ​បន្ទាប់​​ពី​មាន​ព័ត៌មាន​ថា អ្នក​គ្រប់​គ្រង​ជនជាតិ​​ចិន​ឈ្មោះ វ៉ាង ជាវជាវ​ បាន​ហែក​ព្រះ​ឆា​យា​ល័ក្ខណ៍​របស់​ព្រះ​មហា​វីរក្សត្រ ចំនួនពីរ​​សន្លឹក​​ដោយសារ​តែ​គាត់​ជឿ​ថា ព្រះឆាយា​ល័ក្ខណ៍​នេះ បានធ្វើ​ឲ្យ​កម្មករ​កម្មការិនី​មាន​អារម្មណ៍​មិនសូវល្អនៅពេល​បំពេញ​ការងារ​របស់​ខ្លួន​។ កញ្ញា​ ស្រីយ៉ុន បាន​និយាយ​ថា “ ​នៅ​មុន​ម៉ោង​៧ព្រឹក​កម្មករ​ខ្លះ​បាន​សម្លឹង​មើល​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះមហា​វីរក្សត្រ​។ ហើយ​​កម្មករ​ប្រាំមួយ​នាក់​ក្នុង​ចំណោម​កម្មករ​ទាំង​នោះ​នៅ​តែ​សម្លឹង​មើល​ព្រះឆាយា​ល័ក្ខណ៍​​នោះ​នៅ​ពេល​ដល់​ម៉ោង​​ចាប់​ផ្ដើម​ធ្វើការ​​។ ស្ត្រី​ជន​ជាតិ​ចិន​រូប​​នោះ​បាន​ដើរ​ចូល​មក​ ហើយ​បាន​ឃើញ​ពួក​គេ​កំពុង​សម្លឹង​មើល​ព្រះឆាយាល័ក្ខណ៍​ ហើយ​បាន​សួរ​ថា តើ​ព្រះ​ឆាយាល័ក្ខណ៍​នេះ​ជា​របស់​អ្នក​ណា​។ពេល​នោះ​មិន​មាន​កម្មករ​​ណា​ឆ្លើយ​សំណួរ​នេះ​ទេ​...

តុលាការខេត្តកោះកុង​ នឹង​ដោះ​លែង​ឃាតករ​នៅ​ក្នុ​ង​ករណី​បាញ់​សម្លាប់​​លោក ​ឈុត វុទ្ធី​ ​​

កា​ល​ព​ី​​ម្សិល​មិញ ​​សាលា​​ដំ​បូង​​ខេត្ត​កោះ​​កុង​បា​ន​​ផ្តន្ទាទោសសន្តិ​សុខ​ឯ​ក​ជ​ន​ម្នាក់​​ ពី​បទ​​សម្លាប់​​ដោ​យ​ចៃ​ដន្យនូវមន្ត្រី​កង​រាជ​​​អា​វុធហត្ថ​ម្នាក់​​​​ ​ដែ​ល​បា​ន​បាញ់​សម្លាប់​​​លោក ឈុត វុទ្ធី​ ស​កម្ម​ជ​ន​កា​រ​​​​ពា​​រ​បរិ​ស្ថា​ន​​​ដ៏​​លេចធ្លោ​​បំ​ផុត​ កា​ល​ពី​ក្នុង​​ខែ​មេ​សា ​​និង​ត្រូ​វ​បា​ន​​ផ្តន្ទា​ទោស​​ឲ្យ​ជាប់​ពន្ធ​នា​គា​រ​​​រយៈ​ពេល​​ពីរឆ្នាំ​។ ​ក៏​ប៉ុន្តែ​​ភ្លាមៗនោះ ចៅក្រម​ប្រធា​ន​ក្រុម​ប្រឹក្សា​ជំនុ​ំជម្រះ ​លោក ខាំ ​សុ​ផា​​រី ​បា​ន​ព្យួរ​ទោស​​រយៈ​​ពេល​​១៨​ខែ​នៃ​ទោស​ពីរឆ្នាំ​ ​មា​ន​​ន័យ​​ថា ​​ឈ្មោះ ​រ៉ា​ន់ បូ​រ័ត្ន ​ដែ​ល​​ត្រូ​វ​បា​ន​​ចាប់​ខ្លួន​​កា​ល​ពី​ថ្ងៃ​ទី​​២៧ ​ខែ​មេសា ​អា​​ច​ត្រូ​វ​ដោះ​លែ​ង​​​នៅ​ថ្ងៃសៅរ៍​នេះ​។ ​​ចៅ​ក្រម​ សុ​ផារី ​​​បាន​មា​នប្រ​សាសន៍​ពេល​​ទា​ក់​​​ទង​តា​ម​ទូ​រស័ព្ទ​បន្ទាប់​ពី​ប្រកាស​សាល​ក្រមកា​ល​ពី​ម្សិល​មិញ​ថា “ ​​​តុ​លា​កា​រ​ផ្តន្ទា​​​ទោស​ រ៉ាន់បូ​​រ័ត្ន ​​​រយៈ​ពេល​​ពី​រឆ្នាំ ​ដោ​យ​​​ជាប់​ពន្ធ​នា​​​គា​រ​​រយៈ​ពេលប្រាំ​​មួ​យ​ខែ គិ​ត​ចាប់​ពី​ថ្ងៃ​​ចា​ប់​ខ្លួន”។ លោក​​បា​ន​​បដិ​សេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​​ថែ​​ម​​ទៀតទេ។ តាមក្រម​ព្រហ្ម​​ទណ្ឌ​ ​ទោស​អតិ​បរមា​ពី​បទ​​​សម្លាប់​ដោ​យ​ចៃ​​ដន្យ​ គឺ​​​ត្រូ​វ​​​ជាប់​​​​ពន្ធ​នា​គារ​រយៈ​ពេល​​បី​ឆ្នាំ​។ ​កា​ល​ពី​ម្សិល​មិញ អ​ង្គកា​រ​​សិ​ទ្ធ​ិ​ម​នុស្ស​​បាន​បន្ទោសតុ​លា​កា​រ​​​​...