បារ៉ាក់ អូបាម៉ា ​​នឹង​លើក​​អំពីបញ្ហា​សិទ្ធិ​មនុស្ស​ ជាមួយ​ ហ៊ុន សែន

សហរដ្ឋ​អាមេរិក​នឹង​លើក​ឡើង​អំពី​​បញ្ហា​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ​​និង​​ជំរុញ​ឲ្យលោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​​ រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រកបដោយ​សេ​រី​ និង​យុត្តិធម៌​​ និង​បញ្ចប់​វប្បធម៌​នៃ​ការ​ចាប់​ដី​ខុស​ច្បាប់​​ ក្នុង​អំឡុង​ការ​ធ្វើ​ទស្សន​កិច្ច​​របស់​​​ប្រធា​នា​​ធិបតី​អាមេរិក​លោក​ បារ៉ាក់​ អូបាម៉ា (Barack Obama) ​នៅ​សប្តាហ៍​ក្រោយនេះ​។ លោកស្រី​ សាមន្ថា​​ ផៅវើ​ (Samantha Power) នាយក​ជាន់​ខ្ពស់​ផ្នែក​កិច្ច​ការ​បរទេស​ និង​​សិទ្ធិ​មនុស្ស​ ប្រចាំក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​ ​អាមេរិក បាន​ថ្លែងថា អាមេរិក​មាន​ក្តី​កង្វល់​ ដោយ​សារលោក ហ៊ុន សែន មើល​ទៅ​​ដូច​ជាកំពុង​ធ្វើ​ដំណើរ​ក្នុង “ ​ទិស​ដៅ​មួយ​ដ៏​គួរឲ្យ​ព្រួយ​បារម្ភ” ពាក់ព័ន្ធនឹង​បញ្ហា​សិទ្ធិ​មនុស្ស​ និងការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ។ លោកស្រី ផៅវើ មាន​ប្រសាសន៍​ទៅ​កាន់​​អ្នក​ព័ត៌​មាននៅ​ក្នុង​សន្និសីទ​កាសែត​មួយ​​ ក្នុង​សេតវិមាន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា“ និយាយ​ដោយខ្លី នៅ​កម្ពុជា​ អស់​លោក​ខ្លះ​ប្រហែល​ជា​​បាន​សង្កេត​រួច​មក​ហើយ​ថា លោក ហ៊ុនសែនតាម​ពិត​ទំនង​កំពុងរំលោភ​បំពាន​លើ​សិទ្ធិ​របស់​សង្គម​ស៊ីវិល និង​ធ្លាប់​មាន​ឧបទ្ទវហេតុ​កើត​ឡើងលើមនុស្សមួយ​ចំនួន​ទៀត​ ដោយ​​មាន​ការ​​អំពាវ​នាវ​ឲ្យ​លោក​ប្រធានា​ធិបតី អូបាម៉ាចាត់​​វិធានការ​ឲ្យ​​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​​យុត្តិធម៌ ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ។បច្ចុប្បន្ន​នេះមិន​មានសញ្ញា​ណា​មួយ​អាច​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​នោះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិ​ធម៌​ឡើយ”។ លោកស្រីបានថ្លែងថា “ ខ្ញុំ​អាច​និយាយ​​បាន​ថា ការចូលរួម​របស់​យើង​ជាមួយ​ប្រជា​ពល​រដ្ឋ​កម្ពុជា តាមរយៈ​គោលការណ៍ទ្វេ​ភាគី គឺ​ជា​សារ​​មួយ​យ៉ាង​សំខាន់​...​គឺ​សារៈ​សំខាន់​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​ និង​ការ​បញ្ចប់​ការ​ចាប់​យក​ដី​ដោយ​ខុស​ច្បាប់​ ការ​ការ​ពារនិង​​លើក​កម្ពស់សិទ្ធិ​មនុស្ស”។ លោក​ស្រីមាន​ប្រសាសន៍​បន្ត​ថា “ ​នោះ​ជា​ចំណុច​សំខាន់​ក្នុងការទំនាក់ទំនង​ជាមួយ​លោក​ ​ហ៊ុន សែន។ លោកគឺ​ជាប្រធានរៀប​ចំ​កិច្ច​ប្រជំុ​​អាស៊ាន​​ ប្រទេស​កម្ពុជា គឺ​ជា​ម្ចាស់​ផ្ទះនៃ​កិច្ច​ប្រជ​ំុ​កំពូល​អាស៊ាន ដ៏​មាន​សារៈ​សំខាន់​នេះនិង​​​ការ​ជួប​ជុំ​មន្ត្រី​ការ​ទូត​នានា​ផង​ដែរប៉ុន្តែ​ សារ​របស់​យើង​ជូន​ចំពោះ​លោកតាម​រយៈ​ទំនាក់​ទំនង​ទ្វេ​ភាគី គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ដើម្បី​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​កំពុង​តែ​កើតឡើងក្នុង​ប្រទេស​កម្ពុជា​ ហើយ​ជំរុញ​ឲ្យ​លោកចាប់​ផ្តើម​គិតអំពី​ក្តី​កង្វល់​​ទាំង​នេះ ជា​ជាង​បន្ត​ដំណើរទៅ​មុខ​ក្នុងទិស​ដៅ​ដ៏​គួរ​ឲ្យ​បារម្ភ​នេះ”។ លោក​ស្រីផៅវើនឹងត្រូវ​ចូល​រួម​ក្នុង​ការ​ប្រជំុ​តុ​មូល​ពីរដង ​នៅ​រាជ​ធានី​ភ្នំ​ពេញនាថ្ងៃ​អង្គារ​ “ ​បញ្ហា​ទី​១ និយាយ​ជាមួយ​សកម្ម​ជន​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ និង​ជនរង​គ្រោះពី​ព្រោះ​បញ្ហា​ជួញ​ដូរ​មនុស្ស គឺ​ជា​បញ្ហា​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​យើង​ព្យាយាមជំរុញ​ឲ្យ​​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ពីសំណាក់រដ្ឋា​ភិបាល​​កម្ពុជា​ ក្នុង​​ការ​ផ្តន្ទាទោសជនល្មើសនិង​គាំទ្រ​ចំពោះ​ការងារជួយជន​រង​គ្រោះ​”។​ លោក​ស្រីផៅវើថ្លែង​បន្ត​ថា “ បន្ទាប់​មកកិច្ច​ប្រជំុ​តុមូល​ទី​២ នឹង​ពិភាក្សា​អំពី​បញ្ហាសិទ្ធិ​មនុស្ស​ បញ្ហា​នយោ​បាយ​ សិទ្ធិ​នារីនិង​ផ្តោត​ការ​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​បោះ​ឆ្នោត​ និង​ស្ថាន​ភាពរបស់សង្គម​ស៊ីវិល អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​ និង​បញ្ហាផ្នែកនយោ​បាយ​នៅ​​ប្រទេស​កម្ពុជា។ដូច្នេះ វា​ជា​ឱកាស​មួយ​ សម្រាប់​ប្រ​ធានា​ធិបតីលោក អូបាម៉ាបាន​ដឹងនូវ​អ្វី​ដែល​ប្រជា​ពល​រដ្ឋ​​កម្ពុជាចង់​បាន និងដឹងពីការ​លើក​ឡើង​ពី​ក្តី​កង្វល់​​របស់​ពួក​គេ ដូច្នោះ​យើង​អាច​រាប់​បញ្ចូល​​ក្តី​កង្វល់​ទាំង​នោះ​ថា​ ជាការងារ​ដ៏មានសារៈ​សំខាន់ ដែលត្រូវ​ដោះស្រាយ​តាមរយៈ​ទំនាក់​ទំនង​ទ្វេភាគី​​”។ សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ស្រីផៅវើអាចជាការ​រិះ​គន់​ជា​សាធារណ​ៈ​ និងដោយ​កម្រ​មកលើ​លោក​ ហ៊ុន សែន ដែលរដ្ឋា​ភិបាល​​​ក្រុង​​វ៉ាស៊ីនតោន កំពុង​យកចិត្តទុកដាក់​តាម​រយៈ​សេចក្តី​ប្រកាស​របស់​ខ្លួន​ ក្នុងការគាំទ្រ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ថាជាចំណុលស្នូលក្នុង​ការងារទប់ទល់នឹង​ឥទ្ធិ​ពល​របស់​ចិន ដែល​កំពុង​តែ​កើន​ឡើង​នៅក្នុង​តំបន់​នេះ។​ ពាក្យ​រិះ​គន់​ខ្លាំងៗពី​សំណាក់រដ្ឋា​ភិបាល​​ក្រុង​វ៉ាស៊ីន​តោនកើត​ឡើង​បន្ទាប់​ពី​សភា​សហ​ភាព​អឺរ៉ុប​ កាល​ពី​ពេល​ថ្មីៗ​នេះ ​អនុម័ត​ចំពោះ​ដំណោះ​​ស្រាយ​ថ្មី​មួយ​ ចំណែកឯ​ព្រឹទ្ធសភា​ប្រទេស​អូស្ត្រា​លី បាន​លើក​ឡើង​អំពី​សិទ្ធិ​មនុស្ស​ ដែល​​កាន់​តែ​អាក្រក់​ទៅ​​ក្នុង​ប្រទេស​កម្ពុជាដែរហើ​យ​ទាមទារឲ្យ​មាន​ការ​បោះ​ឆ្នោត​ ដែល​អាច​ទទួល​យក​បាន​នៅ​ក្នុង​ឆ្នាំ​២០១៣។ នៅក្នុង​របាយ​ការណ៍​ថ្មីៗ​បំផុត របស់​​លោក ​សុរិយា ស៊ូបេឌី ប្រេសិត​ពិសេស​អង្គការ​សហ​​ប្រជា​ជាតិទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​​កម្ពុជា ​រិះ​គន់​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ ក៏​បាន​​អំ​ពាវ​នាវ​...

លោក ហោ ណាំ​ហុង ថ្លែង​ថា វិវាទ​​ដែ​ន​សមុទ្រ​ស្ថិត​ក្នុង​របៀប​វារៈ​​​នៃកិច្ច​ប្រជុំ​អា​ស៊ាន​ម្តងទៀត​

កិច្ច​ប្រជុំ​​​ទាក់​ទ​ង​នឹង​អា​ស៊ាន​រយៈ​ពេល​ប្រាំ​មួយ​​ថ្ងៃ​​ ​​បា​ន​​ចាប់​ផ្តើម​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​កា​ល​ពី​ម្សិល​មិញ ដោ​យ​ប្រទេ​ស​​កម្ពុជា​​​បា​ន​ប្រ​កាស​ផែន​កា​រ​​​របស់​ខ្លួន​​សម្រាប់​​អ្វី​​ដែល​នឹង​ត្រូវ​លើក​ឡើង​​នៅឯ​កិច្ច​ប្រជុ​ំ​​របស់​មេ​ដឹក​​នាំ​ក្នុង​តំ​បន់និង​ពិ​ភពលោក​នេះ​។ លោក​ ហោណាំ​ហុង ​រដ្ឋ​មន្ត្រី​ក្រសួ​ង​​កា​រ​បរទេ​ស​​បា​ន​មា​ន​​ប្រ​សាសន៍​នៅ​ឯ​សន្និសីទ​កា​​សែត​មួ​យ​​ថា ​មេដឹក​នាំ​មក​ពី​ប្លុក​អា​ស៊ាន​​ដែល​មា​ន​​សមាជិ​ក​​១០​ប្រទេ​ស​ ព្រម​ទាំង​ប្រទេ​ស​ចិន​ នឹ​ង​ព្យាយាម​ចេញ​សេចក្តី​​ថ្លែង​ការណ៍​​រួ​ម​ ដែល​​បញ្ជាក់​​ឡើង​វិញ​​​ពី​​កា​រ​​ប្តេជ្ញា​​​របស់​ខ្លួន​​​ចំពោះ​គោល​កា​រណ៍​អ​នុវត្ត​(DOC)​ដែលមា​ន​អា​យុ​​កាល​មួយ​ទស​វត្សរ៍​មក​ហើយ​​ស្តី​ពី​​​សមុទ្រ​​ចិន​​​ខាង​​ត្បូង​នេះ​។ ​លោក​ ហោណាំ​​ហុង ​ថ្លែ​ង​ថា “ ​អា​ស៊ាន​បូ​ក​​ចិន​ នឹ​ង​អនុ​ម័ត​សេចក្តី​ថ្លែ​ង​កា​រណ៍រួម​មួយ​​នៅ​​ខួ​ប​លើក​ទី​១០​នៃ គោល​កា​រណ៍​អ​នុវត្តនេះ ​ពី​ព្រោះ​​គោល​កា​រណ៍​អ​នុវត្ត​នេះ​គឺ​ជា​​កិច្ច​ព្រម​ព្រៀ​ង​មួ​យ​ ផ្តួច​ផ្តើមឡើង​​​ដោ​យ​ប្រទេ​ស​កម្ពុ​ជា​​កាល​ពី​​ឆ្នាំ​​២០០២​”។ ​ប្រទេ​ស​​ហ្វីលី​ពីន ​និង​វៀត​ណា​ម ​រួ​ម​ជា​មួ​យ​​ម៉ា​ឡេ​ស៊ី និង​ប្រទេ​ស​​ព្រុយ​ណេប្រជែង​គ្នា​​​​ជាមួយ​​​​ប្រទេ​ស​ចិន​ ដើម្បី​កាន់​កាប់​ដែន​សមុទ្រ​នេះ​ ចង់​​ឲ្យ​អាស៊ាន​​ដំណើរ​ការ​​គោល​កា​រណ៍​អ​នុវត្ត​នេះ​ ហើយ​​ធ្វើ​កា​រ​​​ចរចាអំ​ពី​ក្រម​ប្រតិ​បត្តិ​ (COC) ដែល​អា​ច​​​ប្រើ​​ជា​​វិធាន​កា​រ​​ផ្លូវ​​ច្បាប់​​​ដើម្បី​​ដោះ​ស្រាយ​​​ជម្លោះ​​េនះ​។ ​ទោះ​ជា​យ៉ាងណា ​លោក​ ហោណាំ​ហុង ​បា​ន​ថ្លែ​ង​ថាគោល​កា​រណ៍​អ​នុវត្ត​នេះ​រួ​ម​មា​ន​ទាំង “ យន្ត​កា​រ​​នយោបា​យ​​និង​យន្ត​កា​រ​​ច្បាប់​​ដើម្បី​ដោះ​ស្រាយ​​ជម្លោះ​​ក្នុង​សមុទ្រ​ចិន​ភា​​គ​ខាង​ត្បូង​” ហើយ​លោកបា​ន​​បញ្ជាក់​​ពី​សារៈ​សំ​ខាន់​នៃ​កា​រ​​អនុ​វត្ត​​​គោល​ការណ៍​​នេះ​។ ​ជម្លោះ​នេះ​​គ្រប​​ដណ្តប់​​កិច្ច​ប្រជុំកំ​ពូល​​ អាស៊ាន ​លើក​មុន​​កា​ល​ពី​​ខែ​កក្កដា​ ដែ​ល​អ​ំ​ឡុង​ពេលនោះ​​កម្ពុជា​​ត្រូ​វ​បា​នចោទ​ប្រកាន់​​​ថា​​​លម្អៀង​ទៅ​ខាង​​​ចិន​ និង​ត្រូ​វ​បា​ន​​បន្ទោស​​ចំពោះ​​ការ​បរាជ័យ​​របស់​អាស៊ាន​​​មិន​​បា​ន​​​ចេញ​សេចក្តី​ថ្លែង​កា​រ​​ណ៍​រួ​ម​​ ​ហើយ​ការ​បរាជ័យ​នេះ​​​ជា​លើ​ក​ដំ​បូង​ហើយ​ក្នុងប្រវត្តិ​​សាស្ត្រ​​៤៥​​ឆ្នាំ​​​របស់​​អាស៊ាន។ ​លោក​ ហោណាំ​ហុង ​​មា​ន​ប្រ​សាសន៍​ថា “ មា​ន​កិច្ច​ប្រជុ​ំ​ពីរ​ ដែ​ល​ក្នុង​នោះ​រដ្ឋមន្ត្រី​អា​ស៊ាន និងរដ្ឋ​មន្ត្រី​​ចិន​​បា​ន​ព្យាយាម​បង្កើត​ក្រម​ប្រតិ​បត្តិ​មួ​យ​។ ​នេះ​ក៏​ជា​ការ​​ផ្តួចផ្តើម​របស់​កម្ពុជា​​​​ដែរ​ក្នុង​ការ​​​​ជួ​​ប​ប្រជុំ​កា​ល​​ពី​​ខែ​​កក្កដានិង​ខែ​​កញ្ញា ដូ​ច្នេះ​​គេ​មិនអា​​ចនិ​យា​យ​​ថាកម្ពុជា​ព្រងើយ​កន្តើយឬមិន​ដោ​ះ​ស្រាយ​​​​សមុទ្រ​ចិន​ដែល​មា​ន​ជម្លោះ​​នោះ​ទេ​។កម្ពុជា​​​​ក្នុង​នាម​ជា​ប្រធា​ន​​អា​ស៊ាន​ ​បា​ន​​​ខិត​ខំ​ប្រឹង​ប្រែ​ង​អស់​ពី​សមត្ថភាព​​​របស់​ខ្លួន​”។ ​យោង​តា​ម​​សេចក្តី​រាយ​​​ការណ៍​មួ​យនៅ​ក្នុង​កា​សែត​ហ្វី​លី​ពីនឈ្មោះ Philippine Daily Inquirer ​បាន​រាយការណ៍​កា​ល​ពី​ថ្ងៃ​ពុធ​​ថាអ្នក​នាំ​ពា​ក្យ​ក្រ​សួ​ង​កា​រ​បរទេ​ស​ម្នាក់​​ក្នុ​ង​ទី​ក្រុ​ង​ម៉ា​នីល បា​ន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មា​ន​ថាលោក​ប្រធា​នាធិប​តីបេនិកណូអា​គី​ណូ (Benigno Aquino) នឹ​ង​ជំ​រុញ​ឲ្យមា​ន​​ក្រម​ប្រតិ​បត្តិ​នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​។ ​លោករ៉ាអ៊ូលហឺណង់​ដេស(Raul Hernandez) ​អ្នក​នាំ​ពាក្យ​ក្រសួង​ត្រូវ​បា​ន​ដក​ស្រង់​សម្តី​​ថា “ យើង​រំ​ពឹង​ថា យើង​​នឹ​ង​អាច​បញ្ចុះ​បញ្ចូល​ចិនឲ្យ​​​បេ្តជ្ញា​​​ចំពោះ​​កា​រ​​ចរចាអំ​ពី​​​ក្រម​ប្រតិ​បត្តិ​​ដើម្បី​ផលប្រយោជន៍​ ​ស្ថិរភាពនិង​សន្តិ​ភាព​នៅ​ក្នុង​តំ​បន់​”។ យោង​តា​ម​សេចក្តី​ប្រកាស​ព័ត៌មា​ន​​មួ​យ​បា​ន​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រជុំ​ដំ​បូ​ង​នៃ​ជំនួ​ប​កំ​ពូល​​នេះ​ ​ដែល​ធ្វើ​ឡើង​ជា​សម្ងាត់កា​ល​ពី​ម្សិល​មិញ​​តំ​ណាង​អ​ចិន្ត្រៃយ៍​​របស់​ប្រទេ​ស​​ជា​ច្រើនប្រចាំ​នៅ​អា​ស៊ាន​ បា​ន​ពិ​ភាក្សា​គ្នាអំ​ពី​ផែន​កា​រ​​សកម្ម​ភាព​លើក​ទី​៣នៃ​កិច្ច​​ព្រម​ព្រៀង​នៅ​កោះ​បាលី​ជា​កិច្ច​ព្រម​ព្រៀង​មួយ ​​ដើម្បី​តា​ម​​ដាន​ការ​ប្រែ​ប្រួល​​ធាតុ​អា​កាស​ ​ដែ​ល​នឹ​ង​ចូល​ជា​ធរមាន​​​នៅ​ឆ្នាំ​ក្រោ​យ​នេះ​។ លោកហោណាំ​​ហុងក៏​បា​ន​ប្រ​កាស​​​ពី​ផែន​កា​រ​​នានា​ដែល​​​អា​ស៊ាន​នឹ​ង​ព្រមព្រៀង​​​ចំពោះ​ការ​បង្កើតមណ្ឌលក្នុង​តំ​បន់​មួ​យ​ទទួល​បន្ទុក​គ្រាប់​មី​ន​កប់​ដី​មា​ន​មូល​​ដ្ឋាន​នៅក្នុង​ប្រទេ​ស​កម្ពុជា​ ប៉ុន្តែ​ លោកមិន​បា​ន​ផ្តល់​សេចក្តី​លម្អិត​ទេ​។ ​លោក​បាន​ថ្លែង​ដែរ​ថា ​មេដឹក​នាំ​នឹ​ង​​ចុះ​ហត្ថ​លេខា​​លើ​​សេចក្តី​ប្រកា​ស​ស្តី​ពី​សិទ្ធិ​មនុស្ស​អា​ស៊ាន​ ដែ​ល​នៅ​ជា​​សេចក្តី​ព្រាង​​នៅ​ឡើយ​នោះ ត្រូ​វ​បា​ន​​រិះ​គន់​ជាទូ​ទៅ​​ដោ​យ​អង​្គការ​​សិទ្ធិ​មនុស្ស​ចំពោះ​ការ​ដាក់​កម្រិត​សេរី​ភា​ព​របស់​ប្រជា​ពល​រដ្ឋ​។ ​​មុន​​​កិច្ច​ប្រជុំ​កំពូល​​នេះ​ ប្រទេ​ស​កម្ពុជា​​​បា​ន​ទទួល​រង​​កា​រ​រិះ​គន់​​ចំ​ពោះ​កា​រ​​រំ​លោភ​​សិទ្ធិ​មនុស្ស​។លោកហោ ណាំ​ហុង...

អង្គការ​សហ​ប្រ​ជា​ជាតិ​​ទទួលគ្រប់គ្រង​បន្តមូលនិធិ​សម្រាប់​​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​ គ្រុន​ចាញ់នៅ​កម្ពុជា​

ជំនួយ​ឥត​សំណង​ពី​មូលនិ​ធិសាកល​(Global Fund)​សម្រាប់​​​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មិន​ផ្តល់​ឲ្យ​​ផ្ទាល់​​ទៅ​មជ្ឈម​ណ្ឌល​ជាតិ​​​គ្រប់​គ្រង​ជំងឺ​គ្រុនចាញ់​​ដែលគ្រប់​គ្រង​ដោយ​រដ្ឋា​ភិបាល​ទៀត​ទេ​ ដោយ​សារ​​មជ្ឈ​មណ្ឌល​នេះ​ទទួល​រង​នូវ​ការចោទ​ប្រកាន់​​អំពី​ការ​គ្រប់​គ្រងហិរញ្ញវត្ថុ​​មិន​បាន​ល្អ​។ យោង​តាម​មន្រ្តី​​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​​បាន​ឲ្យ​ដឹង​ថា មូលនិធិ​សា​កល​​​សម្រាប់​គាំ​ទ្រ​​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ នឹង​ត្រូវ​គ្រប់​គ្រង​ដោយ​អង្គការ​កម្ម​វិធីអភិវឌ្ឍន៍​​របស់​អង្គការ​សហប្រជាជាតិ​ នៅ​រាជ​ធានី​ភ្នំពេញ​។ យោង​តាម​លោកតុលប៊ុនគាប្រធាន​អ្នក​ឯកទេស​ជំងឺ​ឆ្លង​ របស់​មជ្ឈមណ្ឌលជាតិ​ប្រ​យុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​​ មាន​ប្រសាសន៍​ថាចាប់​ពី​ខែ​ធ្នូ​តទៅ​ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​នឹង​ដាក់​ពាក្យ​ស្នើ​សុំយល់​ព្រម​​​​សម្រាប់​មូល​និធិ​​​សាកលពី​អង្គការ​អភិវឌ្ឍន៍​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ​ ដែល​​មាន​សិទ្ធិ​សម្រេច​​​​។ លោកប៊ុនគា មាន​ប្រសាសន៍​បន្ដ​ថា“  មិន​បាន​កាត់​ផ្ដាច់​ជំនួយ​ទេ ប៉ុន្ដែយើង​ត្រូវ​តែ​ស្នើ​សុំ​ ថវិការ​ពីអង្គការ​អភិវឌ្ឍន៍​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ”។ លោកភីធើ​ វ៉ាន់ម៉ារ៉េន (Pieter van Maaren) អនុប្រ​ធាន​​​​​គណៈកម្មាធិកាសម្រប​សម្រួល​​ប្រ​ចាំ​ប្រ​ទេស​​​ ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​ជំនួយ​​ឥត​សំណង​របស់​មូល​និធិ​​សាកល​ក្នុង​​ប្រទេស​កម្ពុជា​​ បាន​បញ្ជាក់​ថា​​មូល​និធិ​សាសកល​បាន​ស្នើ​​​ឲ្យ​គណៈកម្មាធិការ​សម្រប​សម្រួលក្នុង​ប្រទេស​​ស្វែង​​រក​ដៃ​គូ​​ថ្មី​សម្រាប់​ទទួល​ខុ​ស​ត្រូវ​ថវិកា​ជំនួយ​ចំនួន​៤៦​,៩​លាន​ដុល្លារ​ សម្រាប់​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជំនួយ​ឥត​សំណង ​ដែល​មាន​គម្រោង​សម្រាប់​ឆ្នាំ​ក្រោយ​នេះ ធ្លាប់បាន​ផ្ដល់​ដោយ​ផ្ទាល់​ទៅ​មជ្ឈមណ្ឌល​ជាតិ​ប្រ​យុទ្ធ​នឹង​​​ជំងឺ​គ្រុន​ចាញ់​របស់​រដ្ឋាភិបាល​។ លោកម៉ារ៉េនដែល​ជា​នាយក​អង្គការ​សុខភាព​ពិភព​លោក​​ប្រ​ចាំ​ប្រទេស​កម្ពុជា​ផង​ដែរ មាន​ប្រសាសន៍​ថា មិន​អាច​បញ្ជាក់​បាន​ទេ​ថា តើ​អង្គការ​អភិវឌ្ឍន៍​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ ​អាច​ជា​អ្នក​​​ទទួល​ជំនួយ​​នេះ​ ឬយ៉ាង​ណា​នោះ​ទេ។ លោកហ្វីលីប​ សែន​ (Philip Sen) អ្នក​នាំាពាក្យ​​ការិយាល័យ​អ្នក​សម្រប​សម្រួល​របស់​អង្គការ​សហប្រជាជាតិ​​​បាន​បដិសេធ​​មិន​ធ្វើ​អត្ថាធិប្បាយ​​​អំពី​​គម្រោង​​ចំណាយ​ប្រាក់​​របស់​មូលនិធិ​សាកល​​ភ្លាមៗ​ទេ ហើយ​លោក​មាន​ប្រសាសន៍​ថា មូល​និធិ​​នេះ​អាច​បែង​ចែក​ “ ជា​ច្រើន​គោល​ដៅ​” ​តាម​ការ​សម្រេច​របស់​​អ្នក​ទទួល​ជំនួយ​ថ្មី​​​សម្រាប់​​កម្មវិធី​ប្រ​យុទ្ធ​នឹងជំងឺ​គ្រុន​ចាញ់​​ក្នុង​ប្រទេស​កម្ពុជា​។ ចាប់​តាំង​ពី​ឆ្នាំ​២០០៣មកមូល​និធិ​សាកល​​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ ជំងឺ​របេង និង​ជំងឺ​គ្រុន​ចាញ់​ បាន​អនុម័ត​យល់​ព្រម​ផ្ដល់​ជំនួយ​ឥត​សំណង​ចំនួន​១១៦,៨​លាន​ដុល្លារ​ សម្រាប់​​កម្មវិធី​​ប្រ​យុទ្ធ​​នឹង​ជំងឺ​គ្រុន​ចាញ់​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ជំនួយ​នោះ​ត្រូវ​បាន​​​បាន​បែង​ចែក​​ចំនួន​៨៨​លាន​ដុល្លាររួច​ហើយ​។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​កាល​ពី​ថ្ងៃ​ពុធ អង្គការ​មូលនិធិ​សាកល​បាន​លើក​ឡើង​ថា ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​បាន​រក​ឃើញ​ថា​ មាន​ការ​ប្រើ​ប្រាស់​មូល​និធិ​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ថា​ ការ​កែ​តម្រូវ​​ក្នុង​ការ​គ្រប់​គ្រង​មូល​និធិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ជា​ការ​ចាំ​បាច់​។ លោកសេតហ្វៃសុន (Seth Faison) អ្នក​នាំ​ពាក្យ​អង្គការ​មូល​និធិ​សាកលបាន​សរសេរ​ក្នុងអុីម៉េលថា“ការ​ស៊ើប​អង្កេត​មួយ​​​ធ្វើ​ឡើង​ដោយ​​​ការិយាល័យ​អគ្គ​ត្រួត​ពិនិត្យ​នៃ​អង្គការ​មូល​និធិ​សាកល អំពីជំនួយ​ឥត​សំណង​​ក្នុងប្រ​ទេស​កម្ពុជា​បាន​រក​ឃើញ​ភ័ស្ដុតាង​គួរឲ្យ​ជឿ​ទុក​ចិត្ត​បាន​​ដែលអាចបញ្ជាក់ថាមាន​ការ​ប្រើ​ប្រាស់​ហិរញ្ញ​វត្ថុ​ខុសមែនទែន​​”​។ យោង​តាម​លោក ហ្វៃសុន​ ឲ្យ​ដឹង​ទៀត​ថា​ “ មូល​និធិ​សាកល និង​ប្រទេស​ម្ចាស់​ជំនួយ​ក៏​បាន​គិត​អំពីសារៈសំខាន់​នៃ​​ការ​ផ្លាស់​ប្ដូរ​ និង​​អ្នក​​​រៀបចំ​​​ប្រតិ​បត្តិ​ជាថ្មី​ឡើង​វិញផង​ដែរ​”។ នៅ​ក្នុង​របាយការណ៍​មួយស្តី​ពី​​ការ​ស៊ើប​អង្កេត​រយៈ​ពេល​១៨​ខែ​ របស់​អង្គការ​មូល​និធិ​សាកល ចំពោះ​​ដៃ​គូរបស់​ខ្លួននោះ​​​នឹង​ចេញ​ផ្សាយ​នៅ​សប្ដាហ៍​ខាង​មុខ​នេះ​។ មន្ដ្រី​គណៈ​កម្មាធិការ​សម្រប​សម្រួល​ក្នុង​ប្រទេស​ និង​អង្គការ​មូល​និធិ​សាកល​បាន​បដិ​សេធមិន​បញ្ជាក់​ថា តើ​របាយការណ៍​ដែល​នឹង​ចេញ​នៅ​ពេល​ខាង​មុខ​នោះ​ មានពាក់​ព័ន្ធ​នឹង​ការ​សម្រេច​នៃ​ការផ្តល់​​​មូល​និធិ​តាមរយៈ​​​អង្គការ​កម្មវិធីអភិវឌ្ឍន៍​​របស់​អង្គការ​សហ​ប្រជាជាតិឬយ៉ាង​ណា​នោះ​ទេ​ ទោះ​ជាយ៉ាង​ណារបាយការណ៍​ចេញពី​លើក​មុន​របស់​អង្គការ​មូល​និធិសាកល​...

ចាប់​​​​​​អ្នក​​​ភូមិ​​​ប្រាំបី​​​នាក់​​​ ព្រោះ​មិន​​​ឲ្យ​​​​​​នគរ​​​បាលលុប​​​អក្សរ​​​​លើ​​​ដំបូល​​​ផ្ទះ​​​​​​

​​​​​​កាល​ពីម្សិលមិញ ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​ឃាត់​ខ្លួន​​​អ្នក​​​ភូមិ​​​ប្រាំ​​​បី​​​នាក់​​​ដែល​​​រស់​​​នៅ​​​ក្បែរ​​​អាកាស​​​យាន​​​ដ្ឋាន​​អន្ដ​​​រជាតិ​​​​​​ភ្នំពេញ​អស់​​​រយៈ​ពេល​​​១២​​​ម៉ោង​​​បន្ទាប់​​​ពីបាន​​​ចោទ​​​ប្រកាន់​​​អ្នក​​​​ភូមិ​​​ពី​​​បទ​​​​គំរាម​កំហែង​ដល់​សន្ដិសុខ​​​​​​​ចំពោះ​ការ​ដាក់​​​​រូប​​ថត​​​លោក​​ ​បា​​​រ៉ាក់ ​អូបាម៉ា ​(Barack Obama) ប្រធានាធិប​​​តី​​​សហរដ្ឋ​​​អាមេរិក នៅ​​​លើ​​​ដំបូល​​​ផ្ទះ​​​របស់​​​ខ្លួន ​​និង​​​បាន​បាញ់​ថ្នាំ​​​កំប៉ុង​​​​ជា​អក្សរ​​​ អេស​​​អូ​​​អេស (SOS)​ នៅ​​​ខាង​​​ក្រោម​​​រូប​​​ថតទាំង​​​នោះ។ អ្នក​​​ភូមិ​​​​​​មាន​​​បំណង​​​បង្ហាញ​​​អក្សរ​​​​​នៅ​​​លើ​​​ដំបូលផ្ទះ​របស់​​​ខ្លួ​ន​​​ដល់​​​លោកប្រធានាធិបតី​​​សហរដ្ឋ​​​អា​​​មេរិក​​​ក្នុង​​​កិច្ច​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​មិន​​​ឲ្យ​​​មាន​​​ការ​​​បណ្ដេញ​​​ខ្លួន​​​ចេញ​​​ពី​​​ភូមិ​​​ថ្ម​​​គោល​ដែល​​​នៅ​​​ទី​​​នោះ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជាង​​​១៨០​​​គ្រួសារ​​​ត្រូវ​​​បាន​​​ប្រាប់​​​ឲ្យ​​​​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​របស់​​​ខ្លួន​​​ដើម្បី​​​​​​បើក​​​ផ្លូវ​​​ដល់​​​ការ​​​​បង្កើត​ “ តំបន់​​​ទ្រនាប់​​” សម្រាប់​ការ​​​ពារ​​​សន្ដិ​​​សុខ​​​នៅ​​​ជុំវិញ​​​អាកាស​​​យាន​​​ដ្ឋាន​​​​ មុន​​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន​​​ និង​​​អាស៊ី​​​បូពា៌​​​ នា​​​សប្ដាហ៍​​​ក្រោយ​​​នេះ។ នគរ​​​បាល​​​បាន​​​លើក​​​ឡើង​​​ថា ស្ត្រី​​​ប្រាំមួយ​​​នាក់​​​និង​​​បុរសពីរ​​​នាក់​​​ត្រូវ​​​បានចាប់​​​ខ្លួន​​​ដោយ​​​សារ​​​តែ​​​បាន​​​បង្ក​​​អសន្ដិ​​​សុខ​​​ក្នុង​​​រយៈពេល​​​ប៉ុន្មានថ្ងៃ​​​មុន​​​​​​កិច្ច​​​ប្រជុំ​​​កំពូល​​​នេះ​​ដែល​​​នឹង​​​​មាន​ការ​ចូល​​​រួម​ពី​​​​លោក អូបាម៉ា ប្រធានា​​​ធិបតី​​​សហ​រដ្ឋ​​​​អាមេរិក លោក វេន ជាប៉ាវ (Wen Jiabao) នាយក​​​រដ្ឋ​​​មន្ត្រី​​​ចិនលោក ​​​ម៉ាននម៉ូហាន​​​ ស៊ីង ​​​(Manmohan Singh) នាយក​​​រដ្ឋ​​​មន្ត្រី​​​ឥណ្ឌា និង​​​ថ្នាក់​​​ដឹក​​​នាំ​​​ក្នុង​​​តំបន់​​​ជា​​​ច្រើន​​​រូប​​​ទៀត។​​​ លោក សុទ្ធ សាធ ​​​​​​​​​​​​​​​​​​​​​​​ចៅ​​​សង្កាត់​​​ចោម​​​ចៅ​​​បាន​​​​លើក​​​ឡើង​​​ថា “ពួក​​​គេ​​​បាន​​​បង្ក​​​អសន្ដិ​​​សុខ...។​​​​រឿង​នេះ​មិន​​​​​ធ្ងន់​​ធ្ងរ​​​ទេ ប៉ុន្ដែ យើង​​​ត្រូវ​​​តែ​​​រក្សា​​​សុវត្ថិ​​​ភាព​​​សម្រាប់​​​កិច្ច​​​ប្រជុំ​​​កំពូល​​​”។ នៅ​​ឯ​​​ភូមិ​​​ថ្មគោល​​​ កាល​​​ពី​​​ព្រឹក​​​ម្សិល​មិញ​មន្ត្រី​​​នគរ​​​បាល​​​រាជធានី​​​ភ្នំពេញ​​​ និង​​​ទាហាន​​​រាប់​​​រយ​​​នាក់​​​ប្រដាប់​​​​​​់​​​ដោយ​​​កាំភ្លើង​​​អាកា៤៧​ត្រូវ​​​បាន​​​ដាក់​​​ពង្រាយ​​​ឲ្យ​​​ការ​​​ពារ​​​សន្ដិ​​​សុខ​​​នៅ​​​តាម​​​ផ្លូវ​​​ចូល​​​ទៅ​​​ក្នុង​​​ភូមិនេះ។​​​ ក្រោយ​​​ពីបាន​​​យករូប​​​របស់​​​លោក បារ៉ាក់អូបាម៉ា ចេញ​​​រួច​​​ហើយ​​​ ​​​គេ​​​បាន​​​ឃើញ​​​មន្ត្រី​​​នគរ​​​បាល​​​រាជធានី​​​ភ្នំពេញ​​​ឡើង​​​​​​លើ​​​ដំបូល​​​ផ្ទះ​​​ដោយ​​​មាន​​​​​​ថ្នាំ​​​កំប៉ុង​​​បាញ់​​​លុប​​​​​​​អក្សរអេស​អូអេសចោល​​​ទៀង​​​ផង។​​​​​​  លោក គង់ ផល្លា អាយុ៤៧ឆ្នាំជាប្ដី​​​របស់​​​អ្នក​​​ស្រី ខៀវ​​​ សារី​​​ ដែល​​​ត្រូវបាន​​​​​​ឃាត់​​ខ្លួន​​​នោះ​​​បាន​​​ប្រាប់ឲ្យ​​​ដឹង​​​ថា “ ប្រពន្ធ​​​របស់ខ្ញុំ​​​កំពុង​​​លាង​​​ចាន​​​ឆ្នាំ​​​ង ​ស្រាប់​តែ​នៅ​ពេល​​​នោះ​​នគរ​​​បាល​​​៤០​​​នាក់​​​មក​​​ដល់​​​ផ្ទះ​​​របស់​​​ខ្ញុំ ឡើង​​​យក​​​រូប​​​របស់​​​លោកអូបាម៉ាចេញពី​​​ដំបូល​​​​ផ្ទះរួចយក​​​ថ្នាំ​​​កំប៉ុង​​​បាញ់​​​លុប​​​​​​អក្សរ​​​អេស​​​អូ​​​អេស​តែ​​​ម្ដង។បន្ទាប់​​​មក​​​ពួកគេ​​​បាន​​​ចុះ​​​មក​​​ដី​​​និង​​​ចាប់​​​​ខ្លួន​​​ប្រពន្ធ​​​ខ្ញុំ​​​។នគរ​​​បាល​​​និយាយ​​​ថា ​​​គាត់​​​​បាន​​​​ប្រព្រឹត្ត​អំពើ​​ភេរវកម្ម រួច​​​ហើយ​​​ចាប់​​​​គាត់​​​ទៅ។ ​​​យើង​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ទេ”។ លោក សុទ្ធ​​​ សុវណ្ណរ័ត្ន ជំនួយ​​​ការ​​​របស់​​​លោក​​​ សុទ្ធសាធចៅ​​​សង្កាត់​​​ចោម​​​ចៅបាន​​​លើក​​​​​​ឡើង​​​ថា អ្នក​​​ភូមិ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​​សារ​​​តែ​​​ឈ្លោះ​​​ប្រកែក​​​ជាមួយ​​​នគរ​​​បាល។​​​ លោក​​​បាន​​​មានប្រសាសន៍ថា “ យើង​​​បានចុះ​​​មក​​​ពិនិត្យ​​​ផ្ទះ​​​របស់​​​ប្រជាពល​​​រដ្ឋ​​​ និង​​​បាន​​​ណែនាំ​​​ឲ្យ​ពួក​គាត់​​​ឲ្យ​​​យក​​​រូប​​​ថត​ទាំង​នោះ​​​ចេញ​​។​​​យើង​​​បាន​​​ចាប់​​​ខ្លួន​​​មនុស្ស​​​យាង​​​តិច​​​ប្រាំនាក់​ ពី​ព្រោះ​​នៅ​​​​ពេល​​​អាជ្ញាធរ​​​មក​​​​បាញ់​ថ្នាំ​លុប​​​អក្ស​រ​​​​ អេសអូ​​​អេស នោះ ពួកគេ​​​បាន​​​ឈ្លោះ​​​ប្រកែក​​​ និង​​​បាន​​​រារាំង​​​នគរ​​​បាល​​​មិន​​​ឲ្យ​​​លុប​​​​​​អក្សរ​​​នោះ​”។ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​នៅ​​​ម៉ោង​​​​ប្រហែល​​​៧​​​និង​​​៣០​​​នាទីយប់​​​ អ្នក​​​ភូមិឈ្មោះ​​ ភួង​​​ សុភាព ​​​​​​​​​​​​​​​អាយុ​​​៣៨​​​ឆ្នាំ​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ទាំង​​​ប្រាំបី​​​នាក់ដែល​​​ត្រូវ​​​​បាន​ឃាត់​​​​ខ្លួន​​​នោះ​​​បាន​​​និយាយថា នគរ​​​បាល​​​យល់​​​ព្រម​​​ដោះ​​​លែង​​​ពួកគេ​​​ប្រសិនបើ​​​ពួកគេ​​​ចុះ​​​កិច្ចសន្យា​​​ថា​​​នឹង​​​មិន​​​​តវ៉ា​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន និង​​​អាស៊ី​​​បូពា៌ ដែល​​​នឹង​​​ប្រព្រឹត្ត​​​ទៅ​​​​នៅ​ពេល​ដំណាល​គ្នា​ចាប់​​​ពី​​​ថ្ងៃ​​​​អាទិត្យ​ដល់​​​ថ្ងៃ​​​អង្គារ។ អ្នក​​​ស្រី​​​ សុភាព បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ភូមិ​​ទាំង​​​ប្រាំបី​​​នាក់​នោះ​​​បាន​​​យល់​​​ព្រម​​​ចុះ​​​កិច្ច​​​សន្យា​នោះ​។អ្នក​​​ស្រី​​បាន​​​បន្ដ​​​ថា“ខ្ញុំ​​​គិត​​​ថា ​​​អាជ្ញាធរ​​​​​​ចាប់​​​ខ្លួន​​​ពួកយើង​​​ដោយ​​​សារតែ​​​ពួកគេ​​​ចង់​​​បំបាក់​​​ស្មារតី​​​​របស់​យើង​​​ និង​​​ចង់​​​ឲ្យ​​​យើង​​​ឈប់​​​តវ៉ា​​​អំពី​​​ដី​​​ធ្លី​​​របស់​​​​​យើង។ ប៉ុន្ដែ​​​ ខ្ញុំ​​​មិន​​​ខ្លាច​​​ទេ។​​​ពេល​​​កិច្ច​​​ប្រជុំ​​​កំពូល​​​​នេះ​ចប់​​​រួច​​​រាល់យើង​​​នឹង​​​បន្ដ​​​ការ​​​តវា៉​​​ទៀត”។​​​​​​ លោក វង្ស សេរីវុទ្ធ អធិការ​​​រង​​​នគរ​​​បាល​​​ខណ្ឌពោធិ៍​​​សែន​​​ជ័យបាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ការ​​​​​ចាប់​​​​ខ្លួន ​​​ឬ​​​ការ​​​ដោះ​​​លែង​​​​​​អ្នកភូមិ​​​​​​ទាំង​​​ប្រាំបី​​​នាក់​​​នោះទេ​​​។​​​ លោកមឿនតុលាប្រធាន​​​​​មជ្ឈ​​​មណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​សម្រាប់សហគមន៍​​​ដែល​​​ជា​​​អង្គការ​​​ជំនួយ​​​ផ្លូវ​​​ច្បាប់​​​​​​នៅកម្ពុជាក៏​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​និង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​នានាដែល​​​រង់​​​ចាំ​​​នៅ​​​ខាង​​​ក្រៅ​​​អធិការ​ដ្ឋាន​នគរ​​​បាល​​​​​​ខណ្ឌ​​​កាល​​​ពី​​​រសៀល​​​ម្សិល​​​មិញចាំ​​​មើល​គេ​​​ដោះ​​​លែង​​​​មនុស្ស​​​ទាំង​​​ប្រាំបី​​​នាក់​​​នោះ។ លោកតុលាបាន​​​​​សួរ​​​ថា“តើ​​​ការ​​​ដែល​អ្នកភូមិ​​​ធ្វើ​​​​បែប​នេះបាន​​​បង្ក​​​ឲ្យ​​​មាន​​​​​​បញ្ហា​​​អសន្ដិ​​​សុខអ្វី​​​ទៅ?​​​”។ លោក​​​បាន​​​បន្ដ​​​ថា“អ្នក​​​មិន​​​អាច​​​មើល​​​វា​​​ឃើញ​​​ពី​​​លើ​​​យន្ដ​​​ហោះ​​​ទេ។ គោល​​​បំណង​​​គឺ​​​ដើម្បី​​បំភ័យ​​​សហគមន៍​នេះ​​​​តែ​​​ប៉ុណ្ណោះ។វា​​​គួរ​​​ឲ្យ​​​​អៀន​ខ្មាស​​​ណាស់​​​សម្រាប់​​​កម្ពុជា... ពី​​​ព្រោះ​​​នេះ​​​គួរ​តែ​ជា​​​ពេល​​​វេលា​​​សម្រាប់​​​ប្រជា​​​ពលរដ្ឋ​​​បង្ហាញ​​​​​​សេរី​​​ភាព​​​របស់​​​​ខ្លួន”។ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​​ក្នុង​ស្រុក​អាដហុក​​​​​​ក៏​​​បាន​​​ថ្កោល​​​ទោស​​​ចំពោះ​​​ការ​​​ចាប់​​​ខ្លួន​​មនុស្ស​ទាំង​​​នេះ​​​ដែរ។​​​ ​​​​​​​​​​​​​​​​​​​​​​​​អង្គការ​​​នេះ​​​បាន​​​លើកឡើង​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការ​​​ណ៍​​​មួយ​​​ថា“ការ​​​ចាប់​​​ខ្លួន​​​និង​​​ការ​​​ឃាត់​ខ្លួ​ន​​​សកម្មជន​​​សហគមន៍​​​ទាំង​​​នេះគឺ​​​ជា​​​ឧទាហរណ៍មួយ​​​ផ្សេង​​​ទៀត​​​របស់​​​អាជ្ញាធរ​​​កម្ពុជា​​​ដែល​​​​មិន​គោរព​​​​សិទ្ធិ​​​មនុស្ស”។​​​អាជ្ញា​​​ធរ​​​កម្ពុជា​​​មានបំណង​​​បង្ហាញ​​​មុខ​​​មាត់​ល្អ​​​របស់​​​កម្ពុជា​​​ឲ្យ​​​ពិភពលោក​​​បាន​​​ឃើញ ​​​ប៉ុន្ដែ​​​​ ការ​​​​មិន​​​អត់​​​ឱន​របស់​ខ្លួន​ចំពោះ​​​ការ​​​​​ប្រឆាំង​​ និង​​​មាន​​​បំណង​​​​​​​​​ប្រើ​​​ប្រាស់​​​នគរ​​​បាល​​​ដើម្បី​​​​រារាំង​​​​សេរី​​​ភាព​​​​នៃ​​​​ការ​​​បញ្ចេញ​​​មតិ​​​​នោះ​បែរ​ជា​​​​បង្ហាញ​ឲ្យ​ឃើញ​ថា ​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​នៅ​​កម្ពុជា​កាន់តែ​រួញតូច​ទៅៗ”។ រដ្ឋាភិបាល​​​បានលើកឡើង​​​ថាគ្រួសារ​​​ទាំង​​​​​​នោះ​​​បាន​​​សង់​​​លំនៅ​​​ដ្ឋាន​​​ខុ​​ស​ច្បាប់​​ហើយ​​​​ពួកគេ​​នឹង​​​​​​ត្រូវ​​​បណ្ដេញ​​​ចេញ​​​ដោយ​​គ្មាន​​​សំណង​​​ឡើយ។​​​​​គ្រួសារទាំង​​​នោះ​​​បាន​​ជំទាស់​នឹង​ការ​​​អះអាង​​នេះដោយ​និយាយ​​ថា ​​​ពួកគេ​​​ជា​​​ម្ចាស់​​​ដី​​​...

ដីសម្បទានចំនួន​​​៣២កន្លែង​ត្រូ​វ​ បា​ន​ផ្តល់ ចាប់​តាំ​ង​ពី​​រដ្ឋា​ភិបាល ប្រកា​ស​ផ្អាក​ជា​​​បណ្តោះ​អា​សន្ន​

បើទោះ​ជា​មា​ន​កា​រ​ផ្អាក​​បណ្តោះ​អា​សន្ន​​​ក្នុ​ង​កា​រ​ផ្តល់​​សម្បទា​ន​​ដី​សេដ្ឋ​កិច្ច​​ថ្មី​ក៏​​ដោ​យ ​ក៏​រដ្ឋា​ភិ​បាល​​បា​ន​សម្រេចផ្តល់ដី​សម្បទាន​​សេដ្ឋ​កិច្ច​ថ្មី​យ៉ាង​​តិច​៣២​កន្លែង​ ចាប់តាំ​​ង​​​ពី​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ​​បា​ន​ប្រ​កាសផ្អាក​​កា​ល​ពី​ក្នុង​ខែ​ឧ​សភា​។ ​យោ​ងតា​ម​​អនុ​ក្រឹត្យ​​ចុះហត្ថលេខាក្នុង​ខែ​ឧស​ភា និង​ទទួលបានពី​អ​ង​្គការ​​សិទ្ធិ​មនុស្ស​​​លី​កា​ដូ ​​បា​ន​ឲ្យ​ដឹង​ថា ​លោកហ៊ុនសែន ​បា​ន​ចុះ​ហត្ថ​លេខា​ផ្ដល់ដី​សម្បទាន​​​​៣២ក​ន្លែង​ឲ្យទៅក្រុ​ម​ហ៊ុន​​ក្នុង​ស្រុក ​និង​ក្រុម​ហ៊ុន​បរទេ​ស​​សម្រាប់​​គម្រោ​ង​កសិឧស្សាហកម្ម​ ដែល​គ្រប​ដណ្តប់​​លើផ្ទៃដី​សរុប​២០៨.០០០ហិកតា​នៅ​ក្នុង​ខេត្ត​ចំ​នួន​ប្រាំ​បួន​។ រដ្ឋា​ភិ​បា​លបាន​​​លើក​ឡើង​ម្តង​ទៀត​កា​ល​ពី​​ម្សិលមិញ​​ថា ​កា​រ​ផ្អាក​ជា​បណ្តោះ​​អាសន្ន​​​របស់​លោក ហ៊ុន សែន នៅ​តែ​​មា​ន​ប្រ​សិទ្ធ​​ភាព​ដោ​យ​បន្ថែម​ថា ដី​សម្ប​ទាន​ទាំង​​​៣២​កន្លែង​ ដែល​ត្រូ​វ​បា​ន​សម្រេច​យល់​ព្រម​​ចាប់​តាំ​ង​ពី​​ថ្ងៃ​ទី​៧ ខែ​ឧសភាមក ទទួ​ល​បា​ន​កា​រ​សម្រេច​យល់​ព្រម​រួ​ចហើយ​ ដូច្នេះ​ ​មិន​អា​ច​​ផ្អាក​​បាន​ឡើយ។ ក្រុ​ម​មន្ត្រី​បា​ន​​បដិ​សេធ​មិន​និយាយ​​ថា ​តើ​មា​ន​ដី​សម្បទាន​ប៉ុន្មានទៀត​ ត្រូ​វ​បា​ន​ផ្តល់​ ឬ​ប៉ុន្មាន​ទៀត​នឹង​សម្រេច​ ដោយមិន​ស្ថិត​ក្រោម​បញ្ជាឲ្យ​ផ្អាក​ជា​បណ្តោះ​អា​សន្ន​នេះ​។ ​អង្គកា​រ​​សិទ្ធិ​មនុស្ស​​បា​ន​ពណ៌​នា​​សា្ថន​ភាព​នេះ​ថា​ ជា“ កល​ល្បិច” មួ​យ​ ដែល​អា​ច​អនុញ្ញាត​ ​ឲ្យ​មា​ន​កា​រ​​ផ្តល់​ដី​សម្បទាន​កា​ន់​តែ​ច្រើន​ទៀត​​បើទោះ​ជា​មា​ន​​កា​រ​ប្រ​កា​ស​​​ផ្អាក​ជា​បណ្តោះ​​អា​សន្ន​ក៏​ដោយ។ ​លោកផៃស៊ីផានអ្នក​នាំ​ពាក្យ​​របស់​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បា​ន​មា​ន​ប្រ​សាសន៍​កា​ល​ពី​ម្សិល​មិញ​​ថា “ សម្តេចហ៊ុនសែនបា​ន​​ចុះ​ហត្ថ​លេខា​លើ​អនុ​ក្រឹត្យ​នេះ​ ប៉ុន្តែ​មិន​មែន​​ដី​សម្បទាន​ថ្មី​នោះ​ទេ​”។ លោក​ ស៊ី​ផានបា​ន​ថ្លែងថា ​អនុក្រឹត្យ​ទាំ​​ង​អស់​​ដែល​ចុះ​ហត្ថ​លេខា​​តាំ​​ង​ពី​ខែ​ឧស​ភាមកពា​ក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន ​ដែល​បា​ន​​ដាក់​ពាក្យ​​សុំ​សម្បទា​ន​ដី​ មុន​សេចក្តី​ប្រកា​ស​ផ្អាក​ជា​បណ្តោះ​អា​​សន្ន​​​របស់​លោកហ៊ុនសែន។ ​លោក​បន្ថែម​ថា “ ក្រុម​ហ៊ុន​ទាំ​ង​នេះត្រូ​វ​ចំណា​យពេល​យ៉ាង​តិច​ពី​ប្រាំ​ខែ​ទៅប្រាំ​មួ​យ​​ខែ​ដើម្បី​ធ្វើ​កា​រ​វាយ​តម្លៃ​ពី​​ផល​ប៉ះ​ពាល់​ផ្នែក​បរិស្ថាននិង​​សង្គម​​ជាមួ​យ​ក្រសួ​ង​ពាក់​ព័ន្ធ​”។ ​អង្គ​កា​រ​សិទ្ធ​ិមនុស្ស​​ក្នុ​ង​ស្រុក​និង​អន្តរជាតិ​​ដំ​បូ​ង​ឡើយ​​​បា​ន​ស្វាគមន៍​​ចំពោះកា​រ​​ផ្អាក​គោល​​នយោបាយ​ផ្តល់​ដី​​សម្បទាន​​​របស់​រដ្ឋា​ភិ​បាល​ ដែលគេចាត់​ទុ​​ក​ថា ធ្វើឲ្យប៉ះ​ពាល់​ដល់​សិទ្ធិ​សេរី​ភាព​នៅក្នុង​ប្រទេ​ស​នេះ ហើយ​បាន​ទទួល​រង​ការស្តី​បន្ទោស​ចំ​ពោះ​​កា​រ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើឥត​ឈប់​ឈរ កា​រ​បណ្តេញ​ប្រជា​ពល​រដ្ឋ​​ចេញ និង​អំ​ពើ​ហិង្សា​​មកលើ​ក្រុម​អ្នក​តវ៉ា​។ ​អង្គកា​រ​​សិទ្ធិ​មនុស្ស​​អះ​អា​ង​​ថា ប្រជា​​ជន​កម្ពុជា​​ប្រមាណ​​៤០០.០០០នាក់ ​​ត្រូ​វ​បា​ន​​​បង្ខំ​ឲ្យ​ចេញ​​ពី​ដី​​របស់​ខ្លួន​​ដោ​យ​សារ​តែការ​ផ្តល់​ដីសម្បទា​ន​​ក្នុង​ទសវត្សរ៍​​​ចុ​ង​ក្រោយ​នេះ​។នៅក្នុង​​​របាយកា​រណ៍​​ចុង​ក្រោ​យ​​​របស់​ខ្លួនលោកសុរិយា​ ស៊ូ​បេឌីប្រសិត​សិទ្ធិមនុស្ស​​របស់​អង្គ​កា​រ​​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា ​បា​ន​លើកឡើង​ថា ​ការផ្តល់ដីសម្បទា​ន​នេះ​ បានបង្កឲ្យ​មាន​កា​រ​​រំ​លោភ​យ៉ាងធ្ងន់​ធ្ងរ និង​កាន់​តែ​រីក​រាល​ដាល​។ ដី​សម្បទា​ន​​​​​ ដែល​ត្រូ​វសម្រេចចុង​ក្រោយ​ដែល​​បញ្ជាក់​ដោ​យអង្គការ​សិទ្ធិ​មនុស្ស​អា​ដ​ហុកបានឲ្យដឹងថា ​បច្ចុប្បន្ននេះ​មា​ន​អនុ​ក្រឹត្យ​​ត្រឹម​​ថ្ងៃ​ទី​៤ខែ​តុ​លា​​ប៉ុណ្ណោះត្រូវបាន​សម្រេច​កា​ល​ពី​ថ្ងៃ​ទី​១៨​ខែ​កញ្ញា​ សម្រាប់​​ចម្ការកៅ​ស៊ូ​៦.០០០ហិកតា​​នៅ​ខាង​ក្នុង​​ដែនជម្រក​សត្វ​ព្រៃ​គូ​លែន​ ក្នុង​ខេត្ត​ព្រះ​វិ​ហា​រ​។ ក្នុង​ចំ​ណោមដី​​សម្បទាន​​៣២កន្លែង​ ដែល​ត្រូ​វ​បា​ន​សម្រេច​ចាប់​តាំ​​ង​ពី​​ខែ​ឧសភា​មកមា​ន​១៩​កន្លែង​ស្ថិត​នៅ​ក្នុង​​តំ​បន់​​កា​រ​ពា​រ​បរិ​ស្ថាន​ ហើយ​ភាគ​ច្រើន​ ផ្តល់ឲ្យ​សម្រាប់​ដាំ​ដំណាំ​កៅ​ស៊ូ​។ ​ដីសម្បទានភាគ​ច្រើន​មាននៅ​ក្នុង​ខេត្ត​ភា​គ​​ខាង​ជើងនិងភាគខាងកើត​ រាប់​ទំា​ង​​ដី​សម្បទាន​​ប្រាំ​បួ​ន​កន្លែង​​ក្នុង​​ខេត្ត​ព្រះ​វិ​ហា​រ​​ប្រាំ​មួ​យ​កន្លែង​នៅ​ក្នុងខេត្ត​ឧត្តរមា​ន​ជ័យ​...

ខ្យល់​ព្យុះ​ត្រូ​ពិក​ដែល​មាន​កម្លាំ​ង​ខ្យល់​​ខ្លាំង​ នឹង​បក់​កាត់​ខេត្ត​មួយ​ចំនួន ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា​

ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បានប្រកាសក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ម្សិលមិញ​ថា ខ្យល់​ព្យុះ​ត្រូពិកមួយ​​​​មាន​ប្រភព​ចេញ​ពី​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មានកម្លាំង​ខ្យល់​ និង​ភ្លៀងយ៉ាង​​ខ្លាំងនោះ​ នឹង​វាយ​ប្រហារ​មកលើ​ឆ្នេរ​សមុទ្រ​កម្ពុជា​ក្នុង​​ថ្ងៃ​នេះ​​។ យោង​តាម​ទិន្នន័យ ​ដែល​ផ្ដល់​ដោយ​មជ្ឈ​មណ្ឌល​ឃ្លាំមើល​ខ្យល់​ព្យុះ​របស់​កង​ទ័ព​អាកាស​និង​កង​ទ័ព​ជើង​គោកអាមេរិក​បាន​ឲ្យ​ដឹង​ថា វិសម្ពាធ​​ខ្យល់​ព្យុះ​ត្រូពិក​តាម​ឆ្នេរ​សមុទ្រ​​វៀត​ណាម​ នឹង​វាយ​ប្រហារ​មកលើ​​ប្រទេស​កម្ពុជា​ ហើយ​ខ្យល់​ព្យុះ​ត្រូពិក​ដែល​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ថ្ងៃ​សុក្រនេះនឹង​មាន​​កម្លាំ​ង​ខ្យល់​រហូត​ដល់​៦៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ លោកឱមរីណា​ អនុប្រធាន​នាយក​ដ្ឋាន​​ឧតុនិយមរបស់ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម​បាន​មាន​ប្រសាសន៍​ថា សេចក្ដី​ប្រកាស​ព្រមាន​បាន​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​តាម​​បណ្ដា​ខេត្ត​មួយ​ចំនួន​រួចហើយ ដែល​អាច​រង​ផល​ប៉ះពាល់​ខ្លាំង​ ដោយសារ​ខ្យល់​ព្យុះ​ដែល​នឹង​មក​ដល់​ខាង​មុខ​នេះ។ លោករីណាបាន​មាន​ប្រសាសន៍​ថា“ យើងបាន​ផ្ដល់​ព័ត៌មាន​ដល់​បណ្ដាខេត្ត​មួយ​ចំនួន​រួច​ហើយដើម្បី​ឲ្យ​ត្រៀម​ខ្លួន​។ខេត្ត​ស្វាយ​រៀង​ ជា​ខេត្ត​ដំបូង​គេ​ ដែល​នឹង​ត្រូវ​រង​ផល​ប៉ះ​ពាល់​បន្ទាប់​មក​ទៀត​គឺ​ខេត្ត​មួយ​ចំនួន​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា”។ លោក​បាន​បន្ថែម​ថាខ្យល់​ខ្លាំង​អាច​បង្ក​ឲ្យ​សមុទ្រ​មាន​រលក​ខ្លាំង​ ដូច្នេះ​ទូក​នេសាទ​ និង​នាវា​ទេសចរណ៍​ នឹង​ត្រូវ​ហាម​មិន​ឲ្យ​ចេញ​ទៅ​សមុទ្រ​ទេ ដោយ​រង់​ចាំដល់​ថ្ងៃ​សៅរ៍ទើប​ខ្យល់​ព្យុះ​នេះ​ឆ្លង​ផុត​។ អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​ដូច​ជា ​ខេត្ត​ព្រះ​សីហនុ ខេត្ត​កែប និង​ខេត្ត​តាកែវ ​បាន​លើក​ឡើង​ថា កាល​ពី​ល្ងាច​ម្សិលមិញ​ ពួក​គេ​មិន​ទាន់​បាន​ទទួល​សេចក្ដីប្រកាស​ព្រមាន​ណា​មួយ​​ពី​ក្រសួង​ទេ​ ប៉ុន្ដែបាន​លើក​ឡើង​ថាពួក​គេ​នឹង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នេះ។ លោកស្រីបេនអភិបាល​ខេត្ត​តាកែវ​ បាន​​ថ្លែង​ថា “ យើង​នឹង​ផ្ដល់​ព័ត៌មាន​ដល់​​អ្នក​​ភូមិ​ឲ្យ​ប្រុង​ប្រយ័ត្ន​ ហើយ​ឪពុក​ម្ដាយ​ត្រូវ​ប្រាប់​កូន​​កុំឲ្យ​ជ្រក​ក្រោម​ដើម​ឈើ​ ពេល​មេឃ​កំពុង​ភ្លៀង​ និង​ពេល​ខ្យល់​កំពុង​បក់​ខ្លាំង​ ដើម្បី​ជៀសវាង​​មែក​ឈើ​បាក់​ធ្លាក់​សង្កត់​លើ​”។ លោកចេវគឹមហេងអភិបាល​រង​ខេត្ត​ព្រះ​សីហនុ ​ថ្លែងថា លោកនឹង​បញ្ជូន​សេចក្ដី​ប្រកាស​ព្រមាន​នេះ​ទៅ​អាជ្ញា​ធរ​​ស្រុក​ និង​អាជ្ញាធរ​ឃុំ​  និងមន្ទីរ​ទេស​ចរណ៍​​ខេត្ត​ផង​​ដែរ​។ លោកគឹមហេង បាន​បន្ថែម​ថា“ ​ប្រសិនបើ​អាកាស​ធាតុ​ផ្លាស់​ប្ដូរ​ខ្លាំង ដោយ​មានភ្លៀង​ ​ខ្លាំង​ និង​រលកធំៗ​ យើង​នឹ​ងមិន​អនុញ្ញាត​ឲ្យ​ ចេញ​ក្រៅ​​ទេ​ ប៉ុន្ដែប្រសិន​បើ​អាកាស​ធាតុ​វិលមកធម្មតា​ ពួក​គេ​នៅ​តែ​អាច​ចេញ​ទៅ​នេសាទ​បាន​ ហើយ​ ក៏​អាច​ធ្វើ​ដំណើរ​ទៅ​កម្សាន្ដ​លើ​កោះ​នានា​បាន​ដែរ​។ កាល​ពី​ខែ​តុលា ខ្យល់​ព្យុះ​ត្រូពិក​​ឈ្មោះ​ហ្គេមីដែល​បក់​មក​ពី​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ដែរ​បានវិវត្តទៅជាវិ​សម្ពាធ​​ត្រូ​ពិក​ ពេល​មក​ដល់​ប្រទេស​កម្ពុជា​ តែ​បានបណ្ដាល​ឲ្យ​មាន​ការ​ខូច​ខាត​បន្ដិច​បន្ដួច​ប៉ុណ្ណោះ​៕ ប្រែសម្រួលដោយហមសុផាណ្ណា

កា​រ​បំ​ភិត​​បំ​ភ័យអង្គការ​​សង្គម​ស៊ី​វិលនៅ​តែ​បន្ត មុន​​​កិច្ច​ប្រជុំ​​កំ​ពូល

យោងតា​ម​មន្ត្រី​​អង្គការសហ​ប្រជា​ជាតិ​ម្នាក់ និង​បុគ្គលិក​អង្គការសិទ្ធិមនុស្ស​​បា​ន​ឲ្យ​ដឹង​​ថា ​កាល​ពី​ម្សិល​មិញអាជ្ញា​​ធរ​​មូ​ល​ដ្ឋាន​​នៅ​ទូទាំ​ង​រាជ​ធា​នី​ភ្នំ​ពេញ​នៅ​តែបន្ត​បំ​ភិត​បំ​ភ័យ​​ម្ចាស់​ទី​តាំ​ង​​​​និ​ង​​ម្ចាស់​ផ្ទះ​សំណាក់​ ​ដែលអ​ង្គ​កា​រ​​​​សង្គ​ម​​ស៊ី​វិល​​បម្រុ​ង​ធ្វើ​សិក្ខា​​សាលា​មុន​​កិច្ច​ប្រជុំ​កំ​​ពូល​​អា​ស៊ាន ​និ​ង​អា​​ស៊ី​បូ​ពា៌នៅ​សប្តាហ៍​​ក្រោ​យ​នេះ​។ ​អ​ង្គ​កា​​រ​បណ្តាញ​​ប្រជា​ជ​ន​​​​អា​ស៊ាន​ (Asean Grassroots People Network) ដែ​លកា​ល​ពី​ថ្ងៃ​​អ​ង្គា​រ​ត្រូវ​បិទ​​​ពិ​ធី​​ចាប់ផ្តើម​របស់​ខ្លួន​ នៅ​ពេល​​​​ដែល​​​ម្ចាស់​ភោជ​​នី​យដ្ឋាន​​​បា​ន​​បដិ​សេធ​មិន​ឲ្យ​ប្រារព្ធ​ពិធីនេះ​ ​ហើយកាលពីម្សិលមិញពួកគេ​កាន់តែ​មា​ន​​បញ្ហា​ថែ​ម​ទៀត។ ​លោកមឿនតុ​លាប្រធា​ន​​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​​​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍បា​ន​មា​ន​ប្រ​សាសន៍​ថា សិក្ខា​​សាលា​មួ​យ​​ស្តី​ពី​​បញ្ហា​​ការ​​ងារ​ និ​ង​​ចំណាកស្រុកនៅ​មជ្ឈ​​មណ្ឌល​​​មូ៉ឌែន២ ដែលជា​កន្លែ​ង​​​ទទួល​​រៀប​ចំ​អា​​ពាហ៍​ពិ​ពាហ៍ ​នៅ​ក្នុង​សង្កាត់​​​ចាក់​អ​ង្រែ​ ខណ្ឌ​មា​ន​​ជ័យ​ត្រូ​វ​ឈប់ភ្លាមៗ​។ លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ នៅ​ពេល​​សិក្ខា​សាលាចាប់ផ្តើម អា​ជ្ញា​​ធរ​​មូល​ដ្ឋាន​ជា​មន្ត្រី​​នគរបា​លសង្កាត់ចាក់អង្រែ​ក្រោម​ ​បា​ន​​សួ​រ​​​អ្នក​រៀប​ចំ​​សិ​ក្ខា​សាលាថា​តើ​​ពួ​ក​គាត់​​មា​ន​កា​រ​អ​នុ​ញ្ញាត​ពី​សាលា​ក្រុងឬ​អត់​”។ លោក​ តុ​លាបា​ន​មា​ន​ប្រ​សាសន៍​ថាបន្ទាប់​​ ពី​នគរបា​ល​​សង្កាត់​​ចាក​​ចេញ អ្នក​គ្រប់​គ្រង​ម្នាក់​នៅ​មជ្ឃមណ្ឌល​ទាំ​ង​នោះ​ បា​ន​ប្រាប់​​សិក្ខា​កា​ម​​​ឲ្យ​​ចេញ​។“គាត់​ផ្តាច់​ភ្លើង​ និងបិទ​ទឹក​”។ ​លោកឡោលីន​ណូ ​​នាយ​ប៉ុស្តិ៍​នគរបា​ល​សង្កាត់ចាក់​អង្រែក្រោម ​​បា​ន​បដិ​សេធ​ថា ​នគរ​បាល​មិន​បា​ន​​បិទ​​សិក្ខា​សាលា​នោះ​ទេ​ ហើយ​អ្នក​​ដែល​ឆ្លើយ​​តា​ម​ទូ​រ​ស័ព្ទ​​នៅ​ទី​​កន្លែង​​​នោះបា​ន​និ​យាយ​ថាទីតាំ​ង​នោះ​ ប្រព្រឹត្តទៅ​​ជា​ធម្មតា​។ និយោ​ជិត​ម្នាក់​​ ដែ​លសុំ​មិន​​ប្រាប់​ឈ្មោះ ​បា​ន​និ​យាយ​ថា “ គ្មាន​​អ​ង​្គកា​រ​ក្រៅ​រដ្ឋាភិ​បាល​ណា​ប្រជុំ​​ទេ​ មាន​តែកម្មវិធី​អាពាហ៍​ពិពាហ៍ដូច​ធម្ម​តា”។ ​លោកឡុងឌី​ម៉ង់ ​អ្នក​នាំ​ពាក្យ​របស់​​សាលា​​រាជ​ធានី​ភ្នំពេញ ​បា​ន​បដិ​សេធ​​​ថា​ លោក​មិន​បានដឹង​ពីការជ្រៀត​ជ្រែក​​នេះ​ទេ​។ លោក​បា​ន​បន្ថែម​ថា “ ខ្ញុំ​មិន​ដឹង​​ទេ​។ ​សាលា​រាជ​ធា​នី​​មិន​បា​ន​បញ្ជា​ឲ្យ​បិទ​​កិច្ច​ប្រជុំ​នេះ​ទេ​”។ ​លោកចេមហ៊ី​ណាន់ ​(James Heenan) តំ​ណាង​​របស់​ការិ​យាល័យ​​សិទ្ធិ​មនុស្ស​​របស់​អ​ង្គ​កា​រ​​សហ​ប្រជា​ជាតិ​​ក្នុង​ប្រទេស​កម្ពុជា​បា​ន​លើក​ឡើង​ក្នុ​ង​​អុី​ម៉េល​​មួយ​ថា ការិ​យា​ល័​យ​របស់​លោក បា​ន​និង​កំ​ពុង​តាម​ដាន​កិច្ច​ប្រជុំ​នេះ ​​រហូត​ដល់​កិច្ច​​ប្រជុំ​​កំ​ពូល​អា​ស៊ាននិង​អា​ស៊ី​​បូ​ពា៌ហើយ​​រក​ឃើញ​ថាអ្នក​រៀបចំ​​ជា​ច្រើ​ន​នាក់​​បា​ន​ទទួលរង​​កា​រ​ព្រ​មាន​...

​​​លោក អូបាម៉ា គួរ​​​លើក​ឡើង​ពី​​​​បញ្ហា​សិទ្ធិ​​​មនុស្ស​​​ ឬប្រយោជ​​ន៍​​​ ជា​​​យុទ្ធសាស្ត្រ​​​របស់​​​អាមេរិក​​​

អ្នក​​​វិភាគ​​​មួយ​​​ចំនួន​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​​​​លើក​​​ឡើង​​​ ឬក៏​​​មិន​​​លើក​​​ឡើង​​​របស់​​​លោក បារ៉ាក់ អូបាម៉ា (Barack Obama)ប្រធានាធិបតីអាមេរិកអំពី​​​របាយ​ការណ៍​បញ្ហា​​​​សិទ្ធិមនុស្សនៅ​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ អំឡុង​​​ការ​​​មក​​​បំពេញ​​​ទស្ស​​​នកិច្ច​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​របស់​​​លោក​​​នាពេល​​​ខាង​​​មុខឆាប់​​​ៗ​​​នេះ​​​ ដូច​​​ដែល​​​សមាជិក​​​សភា​​​មួយ​​​ចំនួន​​​របស់​​​​​​សហ​រដ្ឋ​អាមេរិក​​​​បាន​​​ស្នើ​​​ឲ្យ​​​លោក​​​ដោះស្រាយ​​​នោះ នឹង​​​ជា​​​ការ​​​ថ្លឹង​​​​ថ្លែង​​​មួយ​​​អំពី​​​ផល​​​ប្រយោជន៍​​​ជា​​​ច្រើន​​​របស់​​​សហរដ្ឋ​​​អាមេរិក​​​នៅក្នុង​​​តំបន់​​​អាស៊ី​​​អាគ្នេយ៍​​​។ ប៉ុន្តែចំពោះអ្វីដែលលោក​​​ប្រធានា​ធិបតី​​​នឹង​​​លើក​​​យក​​​មក​​​និយាយ​​​នោះនៅ​ត្រង់ថា​តើ​​​លោកនឹង​​​និយាយ​​​ពី​​​បញ្ហា​​​នេះ​​​យ៉ាង​​​ដូច​ម្ដេច​​​​នោះ​​​ គឺវាអាស្រ័យ​​​លើទស្សនរបស់​រដ្ឋា​ភិបាល​​​ទីក្រុង​​​វ៉ាស៊ីនតោន មកលើ​​​គោល​​​ជំហរ​​​​របស់​​​ប្រទេស​​​កម្ពុជាក្នុង​​​ការ​​​ទប់ទល់​​​នឹង​​​ឥទ្ធិ​ពល​​​​ដែល​​​កំពុង​​​តែ​​​កើន​​​ឡើង​​​របស់​​​ប្រទេស​ចិន​​​នៅ​​​ទូទាំង​​​តំបន់​​​នេះ​​​។ នៅ​​​ក្នុង​​​លិខិត​​​ដែល​​​ប្រើ​​​ពាក្យ​​​ធ្ងន់​​​ៗមួយ​​​ចុះ​​​ថ្ងៃ​​​ទី​​​៣១ ខែ​​​តុលា សមាជិ​​ក​​​សភា​​​សហរដ្ឋ​​​អាមេរិក​​​ជា​​​ច្រើនរូប ​​​មក​​​ពី​​​គណបក្ស​​​សាធា​រណរដ្ឋនិង​​​គណបក្ស​​​ប្រជាធិបតេយ្យ​​​​​​ រួម​​​ទាំង​​​​​​លោក ចន ម៉ាកខេន (John McCain) សមា​ជិក​​​ព្រឹទ្ធសភា​​​ និង​​​ជា​​​អតីត​​​បេក្ខជនឈ​​រ​​​ឈ្មោះ​​​​​​​ប្រធានាធិបតី​​​អាមេរិកបាន​​​អំពាវ​​​នាវ​​​ឲ្យ​​​លោក​​​បារ៉ាក់ អូបាម៉ា លើក​​​ឡើង​​​ជា​​​សាធារណៈ​​ពីការ​​​រំលោភ​​​បំពាន​​​ជា​​​ច្រើន​​​ កើតឡើងក្រោម​​​ការ​​​ដឹក​​​នាំ​​​របស់​​​លោកនាយក​​​រដ្ឋ​​​មន្ត្រី ​ហ៊ុន ​សែន។ ពួកគេក៏បានសំណូមពរឲ្យលោកអូបាម៉ា​ជំរុញលោក ហ៊ុន សែន​ លើក​លែង​ទោស​លោក សម រង្សុី ដែលកំពុងតែ​​រស់នៅ​បែប​និរទេស​ខ្លួនអាចវិលមក​ចូលរួម​ប្រកួត​ប្រជែង​ក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។ លោក ខាល ថាយើ (Carl Thayer) សាស្ត្រា​​ចារ្យ​​​របស់​​​បណ្ឌិត​​​សភា​​​​​​ការ​​​ពារជាតិ​​​អូស្ត្រាលី​​​​លើក​​​ឡើង​​​ថា  ប្រសិន​​​បើ​​​សមាជិក​​​សភាសហ​រដ្ឋ​​​អាមេរិក​​​ទាំង​​​នេះ ទទួល​​​បាន​​​ជោគ​ជ័យ​​​ពី​​​​អ្វី​​​ដែល​​​លោក បារ៉ាក់ អូបាម៉ា បាន​​​ពិភាក្សា​​​ជា​មួយ​​​លោក ហ៊ុន សែន វា​​​នឹង​​​មិន​​​ធ្វើ​​​ឲ្យ​​​ខាត​​​បង់​​​​ចំពោះ​​​ទំនាក់​​​ទំនង​​​រវាង​​​រដ្ឋាភិបាលក្រុង​​​ភ្នំពេញនិងរដ្ឋាភិបាល​​​ក្រុង​​​វ៉ាស៊ីនតោន​​​ឡើយ។ នៅ​​​ក្នុង​​​លិខិត​​​របស់​​​ពួក​​គេ​​​ សមាជិក​​​សភា​​​សហរដ្ឋ​​​អាមេរិក​​​ទទូច​​​ថា ការ​​​ដែល​​​បាត់​បង់​ឱកាស​​​នេះ មិន​​​បាន​​​លើក​​​ឡើង​​​អំពី​​​តម្លៃ​​​លទ្ធិ​ប្រជាធិបតេយ្យ​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​ និង​ធ្វើ​​​​​​ឲ្យ​​​ឥទ្ធិពលរបស់​​​ចិន​​​កាន់​​​តែ​​​ខ្លាំង​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​ក្នុង​​​តំបន់​​​ទាំង​​​មូល។ លោក ថាយើបាន​​​សួរ​​​ថា“ ប្រសិន​​​បើ​​​សកម្ម​​​​ជន​​​សិទ្ធិ​​​មនុស្ស​​​ចង់​​​លើក​​​ឡើង​​​ពី​​​បញ្ហា​​​នេះ​​​តើ​​​ពួក​​​គេបានត្រៀមខ្លួន ដើម្បីទទួលខុសត្រូវ​ចំពោះ​​​ផល​​​ប៉ះពាល់នាំឲ្យខូច​​ទំនាក់​​​ទំនង​​​រវាង​​​សហរដ្ឋ​​​អាមេរិក​​​ និង​​​កម្ពុជា​​​ និង​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ឥទ្ធិពលរបស់ប្រទេសចិនដែលកំពុងតែ​​កើន​​​ឡើង​​​មកលើ​​​របប​​​ដឹក​​​នាំ​​​របស់​​​លោក ​ហ៊ុន សែន?”។ លោក​​​បា​​ន​​​បន្ដ​​​ថា “ ​​​រឿង​​​សំខាន់​​​ដែល​​​គួរ​​​តែ​​​លើក​​​យក​​​មក​​​ពិភាក្សា​​​នោះ​​​គឺ​​​ តើ​​​បញ្ហា​​​សិទ្ធិ​​​មនុស្ស​​​គួរតែ​​​ជា​​​បញ្ហា​​​សំខាន់​​​នៃ​​​ទំនាក់​​​ទំនង​​​ទ្វេ​​​ភាគី​​​រវាង​​​ប្រទេស​​​កម្ពុជា និង​​​សហរដ្ឋ​​​អាមេរិក​​​ តែ​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​បញ្ហា​​​ផ្សេង​​​ៗ​​​ទៀត​​​ឬទេ​​​? ចុះ​​​អំពី​​​សិទ្ធិ​​​ការ​​​ងារ​​​ និង​​​ផលិត​​​ផល​សម្លៀក​​​បំពាក់​​​ ដែល​​​ទទួល​​​បា​ន​​​សិទ្ធិ​​​ពិសេស ដើម្បី​​​ចូល​​​ទៅ​​​កាន់​​​ទី​​​ផ្សារ​​​សហរដ្ឋ​​​អាមេរិ​​ក​​​វិញ​​​ តើ​​​យ៉ាង​​​ដូចម្ដេច​​​ដែរ”?។ លោក ថាយើ បាន​​​គូស​​​បញ្ជាក់​​​ថា ឥទ្ធិពល​​​ពិត​​​ប្រាកដ​​​របស់​​​រដ្ឋាភិបាល​​​ក្រុង​​​វ៉ាស៊ីន​តោនគឺ​​ទំនាក់​​​ទំនង​​​ផ្នែកយោធា​​​ជាមួយ​​​នឹង​រដ្ឋា​​​ភិ​​​បាល​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ លោក ថាយើ​​​ ​​​ថ្លែង​​​ថា “ ​​​លោក​​​ប្រធា​នា​ធិបតី​​​ គូួរ​​​តែ​​​សំដែងនូវការ​​​ព្រួយ​​​បារម្ភ​​របស់​លោកអំពីបញ្ហាសិទ្ធិមនុស្ស​​​​​​​​​។ សហរដ្ឋ​​​អាមេរិក​គួរ​​​ចាំមើល​​​ថា តើ​​​លោក ហ៊ុន ​សែន ​នឹងឆ្លើយ​​​​តប​​​ និង​​​អនុវត្ត​​​តាម​​​គោល​​​នយោបាយ​​​ដើម្បី​​​កែ​​​តម្រូវ​​​ស្ថាន​​​ភាព​​​នេះ​​​ បាន​​​យ៉ាង​​​ដូច​ម្ដេច​​​។ ​​​ប៉ុន្ដែ មាន​​​បញ្ហា​​​ផ្សេង​​​ៗ​​​ទៀត​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​​លាស់នៅ​​​ឡើយ​​​ទេ​​​ រួម​​​មាន​​​ទំនាក់​​​ទំនង​​​ផ្នែក​កា​​​រពារ​​​ជាតិ​​​រវាង​​​សហរដ្ឋ​​​អាមេរិក និង​​​កម្ពុជា​​​ ដែល​​​ប្រហែល​​​ជា​​​មធ្យោ​​​បាយ​​​ចម្បងតែ​​​មួយ​​​គត់​​​ សម្រាប់​បង្កើន​​ឥទ្ធិពល​​​សហរដ្ឋ​​​ អាមេរិក​​​មក​​​លើ​​​ប្រទេស​​​កម្ពុជា ដែល​​​​​ជា​​​ឥទ្ធិពល​មួយ​​​​ខ្លាំង​​​ជាង​​​ឥទ្ធិពល​​​​​​របស់​​​ប្រទេស​​​ចិន​​​នោះ​​​។ អាមេរិក​​​កំពុង​​​តែ​​​បង្កើត​​​យុទ្ធ​សាស្ត្រសំខាន់របស់​​​ខ្លួន​​​​​​មក​​​លើ​​​តំបន់​​​អាស៊ី​​​ប៉ាស៊ីហ្វិក​​​​ ដែល​​​នឹងបង្កើន​​​វត្ត​​​មាន​​ផ្នែកកង​​​កម្លាំង​​​របស់​​​ខ្លួន​​​ ​​​នៅ​​​ក្នុង​​​តំបន់​​​។ ហើយ​​​ដើ​​ម្បីធ្វើ​​​ឲ្យ​​​ការ​​​បង្វែរ​យុទ្ធ​​​សាស្ត្រ​​​របស់​​​ខ្លួនទទួលបាន​​​ការ​​​គាំ​​​ទ្រ​​​នៅ​ក្នុង​​​តំបន់​​នោះ​​​ លោក បារ៉ាក់ អូបាម៉ា ន​​ឹង​​​មក​​​បំពេញទស្សនកិច្ចក្នុង​​​រាជ​​​​​​ធានី​​​ភ្នំពេញ នៅថ្ងៃ​​​ទី​​​១៩ និងថ្ងៃ​​​ទី​​​២០ ខែវិច្ឆិកា ដើម្បីចូលរួម​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ីបូពា៌ និង​​​កិច្ច​​​ប្រជុំ​​​មេដឹក​​​នាំ​មក​ពីបណ្តា​​ប្រទេស​​​សមាជិក​​​​អាស៊ាន​​ និង​​​សហ​រដ្ឋ​​​​អាមេរិក​​​។ការ​​​មក​​​បំពេញ​​​ទស្ស​​​នកិច្ច​​​របស់​​​លោក បារ៉ាក់ អូបាម៉ា នេះ​​​ គឺ​​​ជា​​​ការ​​​មក​​​បំពេញ​​​​ទស្សនកិច្ច​​​លើកដំបូង​​​ហើយ​​​របស់​​​ប្រធានា​​​ធិបតី​​​អាមេរិក​​​ ដែល​​​កំពុងតែ​​​កាន់អំណាច​​​។ លោក អ៊ាន ស្ដរី (Ian Storey) សាស្ត្រា​ចារ្យ​​​​ជាន់​​​ខ្ពស់​​​មួយ​​​រូប​​​នៅ​​​ឯ​​​វិទ្យាស្ថាន​​​សម្រាប់​​​​​​ការ​​​សិក្សា​​​អំពីតំបន់​​​អាស៊ី​​​អាគ្នេយ៍​​​ ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅប្រទេស​​​សិង្ហបុរី បាន​​​មាន​​​ប្រសាសន៍​​​ថា សិទ្ធិ​​​មនុស្ស​​​ នឹង​​​មិន​​​មែន​​​ជា​​​បញ្ហា​អាទិភាព​​​អំឡុង​​​ការ​​​មកបំពេញ​​​ទស្សនកិច្ច​​​របស់​​​លោកបារ៉ាក់ អូបាម៉ា​​​ ឡើយ។ លោក អ៊ាន ស្ដរី បាន​​​មាន​​​ប្រសាសន៍​​​ថា “ ​នៅ​​​ពេលសហរដ្ឋ​​​អាមេរិក​​​បាន​​​ផ្សា​​​រ​ភ្ជាប់​ម្ដង​​​​ទៀត​​​ជាមួយបណ្តា​​​ប្រទេស​​​មួយ​​​ចំនួន​​​​​​​​​ក្នុង​​​តំបន់​​​អាស៊ី​​​អាគ្នេយ៍​​​ ដូចជា​ ​​ប្រទេស​​​វៀតណាមកម្ពុជា ឡាវ និង​​​ប្រទេស​​​ភូមា នោះ ​អាមេរិក​នឹងមិនអើពើចំពោះ​​​​​​ការ​​​រិះ​​​គន់អំពី​​​របាយ​ការណ៍​​​សិទ្ធិ​​​មនុស្ស​​​របស់​​​ប្រទេសទាំង​​​នេះ​ឡើយ​​​ ហើយ​​​បែជា​​​ចាត់​​​ទុកការ​​​បង្វែរ​​​យុទ្ធ​​​សាស្ត្រ​​​របស់​​​ខ្លួន​​​គឺ​​​ជារឿង​​​សំខាន់​​​ទៅ​​​វិញ​​​”។ នៅ​​​ពេលលោក បារ៉ាក់ អូបាម៉ា បាន​​​ជាប់​​​ជាប្រធានាធិបតី​​​រយៈ​​​ពេលបួន​​​ឆ្នាំ​​​បន្ដ​​​ទៀត​​​លោក​​​បានថ្លែង​​​​ថា ការ​​​ធ្វើ​​​ឲ្យ​​​មាន​​​តុល្យភាព​​​របស់​​​សហរដ្ឋ​​​អាមេរិក​​​នៅ​​​តំបន់​​​អាស៊ី នឹងធ្វើ​​​ឲ្យ​​​សហរដ្ឋអាមេរិក​​​កាន់តែ​​​ខ្លាំង ដូចជា​បង្កើន​​​​​​ទំនាក់​​​ទំនង​​​រវាង​​​រដ្ឋាភិបាលក្រុង​​​វ៉ាស៊ីន​តោននិង​​​រដ្ឋាភិបាលក្រុងភ្នំពេញ​​​ជាដើម​​​។ លោក អ៊ាន ស្ដរី ​​​លើក​​​ឡើង​​​ថា “ ​​​និយាយ​​​ជា​​​រួម​​​ ការ​​​មកបំពេញ​​​ទស្សនកិច្ច​​​​​​នេះ​​​ នឹង​​​ធ្វើ​​​ឲ្យ​​​ទំនាក់​​​ទំនង​​​កម្ពុជា​​​សហរដ្ឋ​​​អាមេរិក​​​កាន់តែ​ល្អ​ឡើង​​​ តែទោះ​​​ជាយ៉ាងណា ប្រទេសចិន​​​ក៏​​​នឹង​ទំនងជា​​​បន្ដ​​​ធ្វើ​​​ជា​​​ដៃ​​​គូ​​​គោល​​​នយោ​​​បាយ​​​​ផ្នែក​ការ​​​បរទេស​​​ដ៏​​​សំខាន់​​​បំផុត​​​ជាមួយ​​​ប្រទេស​​​កម្ពុជា​​​ដែរ។ស្ថិតក្រោម​​​ការ​​​ដឹក​​​នាំ​​​របស់​​​លោកហ៊ុន សែន ផលប្រយោជ​​ន៍​​​របស់​​​ប្រទេស​​​ចិន​នឹង​​​ត្រូវ​​​បាន​​​ការ​​​ពារ​​​ និង​​​លើកតម្កើង​​​”។ ដូច​​​អ្វី​​​ដែល​​​ខ្លួន​​​បាន​​​ធ្វើសម្រាប់​​​ប្រទេស​​​ភូមា​​​ និង​​​ប្រទេស​​​ឡាវ​​​ ប្រទេស​​​ចិន​​​មាន​​​ទំនាក់​​​ទំនង​​​យ៉ាង​​​កក់​​​ក្ដៅ​​​ជាមួយ​​​នឹង​​​ប្រទេស​​​កម្ពុជា​​​ ដោយសារតែ​​ បាន​​​ជួយ​​​សាងសង់​​​ហេដ្ឋា​​​រចនា​​​​សម្ព័ន្ធ​​​ដ៏​​​ធំ​​​សម្បើម​​​ និងជំនួយ​​​ផ្នែកយោធា​​​ និង​​​ប្រាក់​​​កម្ចី​​​ជា​​​ច្រើន​​​ តែ​​​ទោះ​​​ជាយ៉ាង​​​ណា​​​ មាន​​​អ្នក​​​មួយ​​​ចំនួន​​​បាន​​​គូស​​​បញ្ជាក់​​​ថា ជំនួយ​​​របស់​​​រដ្ឋាភិបាលក្រុង​​​ប៉េកាំង​​​ទាំង​​​នេះ មិន​មែន​ឲ្យ​មកដោយទទេៗនោះទេ​​​។ លោក ចន ស៊ីអូស៊ារី (John Ciorciari) ជា​សាស្ត្រាចារ្យ និង​​​ជា​​​អ្នក​​​ជំនាញ​​​ប្រចាំ​​​តំបន់​​​អាស៊ីរបស់​​សាកល​​​វិទ្យាល័យ​​​មីឈីហ្គេន​(Michigan) បាន​​​លើកឡើង​​​ថា ជំនួយ​​​ទាំង​​​នេះ​​​​របស់​​​ប្រទេស​​​ចិន គឺ​​​គ្រាន់​​​តែ​​​ធ្វើ​​​សម្រាប់​​​គោល​​​ដៅ​​​តែ​​​មួយ​​​ប៉ុណ្ណោះ ហើយ​​​បាន​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​ឲ្យ​​​មា​​ន​​​ភាព​​​សៅហ្មង​​​​​​ក្នុង​​​ចំណោម​​​ប្រទេស​​​មួយ​​​ចំនួន​​​​​​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​​ខ្លះហើយ។ ផ្ដើម​​​ធ្វើ​​​ឲ្យ​​​មា​​ន​​​ភាព​​​សៅហ្មង​​​​​​ក្នុង​​​ចំណោម​​​បណ្តាប្រទេស​​​មួយ​​​ចំនួននៅ​​​​​​​​​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​​ខ្លះហើយ។ លោក​បានមាន​ប្រសាសន៍ថា ​ក្នុង​ស្ថាន​​ភាព​បែប​នេះ​ រដ្ឋាភិបាលក្រុង​វ៉ាស៊ីន​តោនប្រ​ហែល​ជាគិត​រក​វិធី​​ផ្សេង​​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​តំបន់។ លោក​បាន​លើក​ឡើង​ទៀត​ថា “ បែប​នោះ​ផ្តល់​ឱកាស​សម្រាប់​សហ​រដ្ឋ​អាមេរិកប្រ​កួត​ប្រ​ជែង​ដោយ​មាន​ប្រ​សិទ្ធ​ភាព​ តាម​រយៈ​ការ​បង្កើត​ជា​ដៃ​គូប្លែក​គេមួួយ​ ដែល​មាន​​អំណាច​ធំធេង​ ដោយ​ផ្អែក​លើ​គោល​ការណ៍​អភិបាល​កិច្ច​ល្អនិងគោរព​សិទ្ធិ​មនុស្ស។​​ ការ​ប្រ​កួត​ប្រ​ជែង​មិន​ស្មើ​ភាព​គ្នា​បែប​នេះនឹងនាំ​ឲ្យ​មាន​ការ​​ប្រ​កួត​ប្រ​ជែង​​មួយ​ ដែល​មិនត្រឹមត្រូវតាម​បទដ្ឋាន​​អភិបាល​កិច្ច ទាំង​សម្រាប់​សហ​រដ្ឋ​អាមេរិក និង​សម្រាប់​ប្រទេស​កម្ពុជា​”។ មាន​ប្រទេស​ភូមាជាឧទាហរណ៍​ស្រាប់​។ចាប់​តាំពី​​លោកប្រធានា​ធិបតី​ ថេន សេន(Thein Sein) បាន​នាំ​ប្រទេស​នេះ​​ដើរលើ​មាគា៌​​ល្អ​មួយ​ ពី​ប្រទេស​​គួរ​ឲ្យ​ស្អប់​ខ្ពើម​​មួយ​ទៅ​ជា​ប្រទេស​អនុវត្តតាមលទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ដ៏​គួរ​ឲ្យ​ស្រ​ឡាញ់​ចូល​ចិត្ត​កាល​ពី​ឆ្នាំ​២០១០មក​ ប្រទេសភូមា​ទទួល​បាន​ការ​ដក​ទណ្ឌ​កម្ម​ពី​សហ​រដ្ឋ​អាមេរិក​ ហើយនៅ​ក្នុង​ដំណើរ​ការ​នេះនោះ ត្រូវបាន​គេ​មើល​ឃើញ​ជាទូទៅ​ថា ជា​ជម្រើស​មួយ​សម្រាប់ទប់​ទល់នឹងការ​គាំទ្រ​របស់​ចិន ដែល​គ្មាន​អ្នក​ពិនិត្យ​ពិច័យ​ជា​ច្រើន​ទស​វត្សរ៍​មក​នេះ។ ដំណើរ​ទស្សន​កិច្ច​របស់​លោក អូបាម៉ាទៅ​កាន់​ទី​ក្រុង​រ៉ង់​ហ្គូន នៅ​ក្នុង​ខែ​នេះ គឺជា​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​មួយ​ទៀត​ របស់ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក កំពុង​កាន់​អំណាច គឺ​ជា​ការ​គាំ​ទ្រ​និង​ជាការទទួល​ស្គាល់​ចំពោះ​កិច្ច​ប្រឹង​ប្រែង​ទាំង​នេះ។ លោក ជូស័រ ឃើឡានហ្ស៊ីក (Joshua Kurlantzick) ដែល​ជាអ្នកតាម​ដាន​ស្ថាន​ការណ៍​វិវឌ្ឍន៍យ៉ាង​ស្អិត​​​នៅ​ក្នុង​ប្រទេស​ចិននិងអាស៊ី​អាគ្នេយ៍ក្នុង​ឋានៈជា​សមា​ជិក​មួយ​រូប​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ទទួល​បន្ទុក​ទំនាក់​ទំនង​ការ​បរទេស​ (Council on...

ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា​កើន​ឡើង​ដល់​ចំនួន​១១,១៧​ពាន់​លាន​ដុល្លារ

បើ​យោង​តាម​ទិន្នន័យ​ ដែល​ត្រូវ​បាន​ចេញ​​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​ កាល​ពី​ម្សិល​មិញ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ទំហំ​ពាណិជ្ជ​កម្ម​សរុប​​របស់​ប្រទេស​កម្ពុជា​ ចាប់​ពី​ខែ​មករា​ ដល់​ខែ​តុលា​ បាន​កើន​ឡើង​ដល់​ចំនួន​១១,១៧​ពាន់​លាន​​ដុល្លារ​ ពោល​គឺ​កើន​ឡើង​ចំនួន​១៨,១​ភាគ​រយ​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​មុន។ លោក​ ខុន​ សាវុធ​ ប្រធាន​ទទួល​បន្ទុក​ខាង​ស្ថិតិ​នៃ​នាយក​ដ្ឋាន​កាំ​កុង​ត្រូល​ ក្រសួង​ពាណិជ្ជ​​កម្ម​​​ បាន​ឲ្យ​ដឹង​ថា​ ការ​នាំចេញ​ពី​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ដល់​ចំនួន​៤,៥​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​រយៈ​ពេល​១០​ខែ​កន្លង​ទៅ​នេះ​ ពោល​​គឺ​បាន​កើន​ឡើង​ចំនួន​១១​ភាគ​រយ។ លោក​​មាន​ប្រសាសន៍​ដូច្នេះ​ថា​ “ ​យើង​​យល់​ឃើញ​ថា​ ប្រហែល​៩០​ភាគ​រយ​នៃ​ការ​នាំ​ចេញ​ទាំង​អស់​ គឺ​ខាង​វិស័យ​កាត់​ដេរ​ ដែល​​កំពុង​នាំ​ចេញ​ទៅ​កាន់​ទី​កន្លែង​សំខាន់ៗ​មួយ​ចំនួន​ ដូចជា​ សហរដ្ឋ​អា​មេរិក​ជា​ដើម​”។ ចំណែក​ឯ​ការ​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ បាន​កើន​ឡើង​ចំនួន​២៣,៦​ភាគ​រយ​ ពោល​គឺ​បាន​កើន​ឡើង​ដល់​ចំនួន​៦,៦៧​ពាន់​លាន​ដុល្លារ​ គិត​ចាប់​ពី​ខែ​មករា​ ដល់​ខែ​តុលា។​ ទំនិញ​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ភាគ​ច្រើន​មាន​ដូចជា​ សម្ភារ​សំណង់​ វត្ថុ​ធាតុ​ដើម​សម្រាប់​​ប្រើ​ប្រាស់​ក្នុង​វិស័យ​កាត់​ដេរ​ ព្រម​ទាំង​ប្រេង​​សាំង​ជា​ដើម។ លោក​ សាវុធ​ បាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​​ទៀត​ថា​ “ យើ​នៅ​មិន​ទាន់​អាច​ផលិត​ឲ្យ​បាន​គ្រប់​គ្រាន់​នូវ​អ្វី​ ដែល​យើង​ត្រូវ​ការ​ជា​ចាំ​បាច់​ ដើម្បី​បង្កើន​សេដ្ឋ​កិច្ច​របស​់ប្រទេស​​យើង​បាន​នៅ​ឡើយ​ទេ​ ដូច្នេះ​ ការ​ពឹង​ផ្អែក​របស់​យើង​​លើ​ការ​នាំ​ចូល​ពី​បរទេស​នៅ​តែ​មាន​កម្រិត​ខ្ពស់​ បើប្រៀប​ធៀប​ទៅ​នឹង​អ្វី​ ដែល​យើង​នាំ​ចេញ​​នោះ​”៕ ប្រែស​ម្រួល​ដោយ​ ហួង​ កុក​ទៀន

សាលា​រាជ​ធានីត្រៀម​រៀបចំ​ផ្លូវ​សំខាន់​ៗ​​​សម្រាប់​​គណៈ​ប្រតិភូ

មន្ត្រី​បាន​លើក​ឡើង​ កាល​ពី​ម្សិលមិញថាអ្នក​បើក​បរយានយន្ត​ និង​​ទោចក្រយានយន្ត​ទាំងឡាយ​គួរត្រៀមខ្លួន​​សម្រាប់ការ​បិទផ្លូវ​ ការ​ស្ទះចរាចរ​ណ៍​​​លើ​ផ្លូវ​វាង ​និងការ​ពន្យារ​ពេលនៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ដោយ​សារ​​​តែ​អាជ្ញាធរ​រាជធានី​​ភ្នំពេញ​​​ត្រៀម​រៀបចំសម្រាប់​ការ​មក​ដល់​នៃមេដឹក​នាំ​ពិភព​លោក ​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​និង​អាស៊ីបូព៌ា។ លោក គៀតច័ន្ទថារិទ្ធ​​ អ្នកនាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​បាន​មាន​ប្រសាសន៍ថាក្នុង​ចំណោម​ផ្លូវ​សំខាន់ៗ​ដែល​នឹងត្រូវ​បិទ​នោះ​​រួម​​មាន​​ មហាវិថី​សហ​ព័ន្ធ​រុស្ស៊ី មហា​វិថី​ព្រះ​នរោត្តម និង​មហាវិថី​ម៉ៅសេទុង​ ព្រម​ទាំង​​​ “ផ្លូវ​ផ្សេងៗ​ជា​ច្រើន​ទៀត​” ​ផងដែរ។ លោកច័ន្ទថារិទ្ធបាន​មាន​ប្រសាសន៍​បន្តថា​ “ ការ​បិទផ្លូវ​​គឺ​​វា​អាស្រ័យ​ទៅ​​តាម​ស្ថានភាព​សន្តិសុខ​សម្រាប់​មន្ត្រី​ទាំង​នោះ​។ យើង​នឹង​ព្យាយាម​ធ្វើតាម​កាលៈទេសៈ​​បញ្ចៀ​ស​នូវ​ស្ថាន​ភាព​កកស្ទះ​តាម ​ដែល​អាច​ធ្វើ​ទៅ​បាន​ និង​ព្យាយាម​គ្រប់​គ្រង​ចរាចរណ៍​ឲ្យបាន​ ប៉ុន្តែយើង​ត្រូវ​តែការពារ​ក្បូន​គណៈប្រតិភូ” ។ ​​លោក​​បាន​មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ​ទៀត​ថា ផ្នែក​ខ្លះ​នៃមហាវិថី​ទាំង​នោះ​នឹង​​ត្រូវ​​បិទជា​បណ្តោះ​អាសន្ន​នៅ​ពេល​ណា​ក្បួន​​​គណៈ​ប្រតិភូធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ ​និង​មក​​ពី​សណ្ឋាគារ​របស់​​ពួកគេ​។ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​អាស៊ីបូព៌ា​នឹង​ប្រារព្ធធ្វើ​ឡើង​​ចាប់​ពី​​ថ្ងៃទី​១៨​ខែវិច្ឆិកាដល់​ថ្ងៃទី​២០ ខែវិច្ឆិកា នៅ​វិមាន​សន្តិភាព​​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ស្ថិត​នៅ​តាម​​​​មហាវិថី​សហព័ន្ធរុស្ស៊ី។ មេដឹកនាំ​ពិភពលោកដែល​រំពឹង​ថា នឹង​ចូលរួម​ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​អាស៊ី​បូព៌ានេះ​ មាន​​​ប្រធានាធិបតី​ សហ​រដ្ឋ​អាមេរិក​លោក​ បារ៉ាក់អូបាម៉ា (Barack Obama) ​លោក​នាយក​រដ្ឋមន្ត្រីចិនវេនជាប៉ាវ (Wen Jiabao) លោកប្រធានាធិបតី​រុស្ស៊ីវ្ល៉ាឌីមៀពូទីន​(Vladimir Putin) និង​​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ម៉ាន​មូហានស៊ីង ​(Manmohan Singh)។ លោកជួនសុវណ្ណស្នងការ​នគរបាល​រាជ​ធានីភ្នំពេញ​មាន​ប្រសា​សន៍​ថា “ ផ្លូវ​នានា​​នឹង​មិន​ត្រូវបិទ​​ទាំង​ស្រុង​នោះ​ទេ​​។​យើង​​គ្រាន់​តែ​​បិទ​មួយ​រយៈពេល​ខ្លី​នៅ​ពេល​​ក្បួន​​គណៈ​ប្រតិភូឆ្លង​កាត់​ និង​នៅ​ពេល​ក្បួន​ប្រតិភូ​ចាក​ចេញ​ និង​ត្រឡប់​ទៅ​សណ្ឋាគារ​របស់​គេវិញ​​ប៉ុណ្ណោះ​។កងកម្លាំង​នគរ​បាល​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ នឹង​ជួយ​សម្រួល​ចរាចរ​ណ៍​ក្នុង​អំឡុង​ពេល​នោះ​​”។ កាលពីម្សិលមិញសាលារាជ​ធានី​ភ្នំ​ពេញ​បាន​បិទផ្លូវ​សម្រាប់​យាន​យន្ត​ឆ្លង​កាត់​នៅ​តាម​​មហា​វិថី​​សហព័ន្ធរុស្ស៊ី និង​មហាវិថីព្រះ​​​ មុនី​វង្ស បន្ទាប់​ពីពួកគេ​បាន​ជូន​ដំណឹង​ដល់​ម្ចាស់​​ហាង​លក់​ទំនិញ​នានា​ នៅ​តាម​បណ្តោយ​មហាវិថី​ទាំងពីរនេះ​កាល​ពី​សប្តាហ៍​មុនឲ្យ​បិទ​​ការ​លក់​ដូរ​មួយ​រយៈ​ចាប់​ពី​ថ្ងៃទី១៣ ខែ​វិច្ឆិកា រហូតដល់​ថ្ងៃ​ទី២៣ខែវិច្ឆិកា។ លោកម៉ាក់វ៉ាន់នីនអាយុ​៣៦ឆ្នាំជាម្ចាស់​ហាង​លក់​រថយន្ត​នៅ​តាម​បណ្តោយ​​មហា​វិថី​​សហ​ព័ន្ធរុស្ស៊ី ក្បែរ​វិមាន​សន្តិភាព បាន​​​និយាយ​ថា “ ការ​បិទ​រយៈពេល​១០ថ្ងៃគឺ​យូរ​ណាស់​សម្រាប់​ការ​រកស៊ី​របស់​លោក​ ពីព្រោះ​​យើង​មិន​អាច​លក់​ដូរ​រថយន្ត​បាន។ជា​ធម្មតា​នៅ​ពេល​ក្រុម​ហ៊ុន​យើង​បើក​ដំណើរការ​រយៈ​​ពេល​១០​ថ្ងៃ​ខ្ញុំ​​អាច​រក​ប្រាក់​​ជាមធ្យម​​បាន​១.០០០​ដុល្លារ​”។ លោកហ្គារ៉េតវ៉លធើ​ (Gareth Walters)​នាយក​គ្រប់​គ្រង​ផ្នែក​លក់​ និង​ទីផ្សារ បាន​មាន​ប្រសាសន៍ថា នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ ចម្ងាយ​ពី​​ផ្លូវ​លេខ​៩២​​​ប្រហែល​មួយគីឡូ​ម៉ែត្រ​​​ដែល​លោក​ បារ៉ាក់អូបាម៉ារំពឹងថានឹង​ស្នាក់​នៅ​ទីនោះ​​​ចរាចរណ៍​តាម​ដង​ផ្លូវ​នេះ​ត្រូវបាន​រឹតបន្តឹង​។ លោកហ្គារ៉េតវ៉លធើ​ មាន​ប្រសាសន៍​បន្តថា “ នៅ​ក្នុង​រយៈ​ពេលនេះ​យើង​នឹង​​​អនុញ្ញាត​ការ​ចេញ​ចូល​​ដោយ​មាន​កម្រិត​។ក្លឹប​កម្សាន្ត​ដំរី និង​ភោនីយដ្ឋាននឹង​នៅ​តែ​បើក​ដំណើរការដដែល​​ ប៉ុន្តែ ត្រូវ​កក់​ទុក​កន្លែង​ជាមុន​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាននេះ​”។ លោក ច័ន្ទថារិទ្ធ បាន​មាន​ប្រសាសន៍​ថាលោកមិន​ទាន់​បានដឹង​ថា មាន​គម្រោង​បិទ​​ផ្លូវ​នៅ​មុខ​សណ្ឋាគារ​ឡឺរ៉ូយាល់ ដែល​មាន​ទីតាំង​ស្ថិត​នៅក្បែរ​ស្ថានទូត​សហរដ្ឋ​អាមេរិក​​ឬយ៉ាង​ណា​​នោះទេ។ លោកបាន​​ថ្លែង​បន្ថែម​ទៀត​ថា “យើង​កំពុង​ព្យាយាម​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ការ​បិទ​ផ្លូវ​ច្រើន​ពេក​ ដូច្នេះ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ទៅ​មក​បាន​”។ លោកកេលីលឹងនាយក​គ្រប់​គ្រង​នៅ​សណ្ឋាគារ​សាន់វេនៅ​ទល់​មុខ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិកមាន​ប្រសាសន៍​ថាលោក​​មិន​បាន​ដឹង​ថា ​​មាន​ការ​បិទ​ផ្លូវ​នៅ​ជិត​សណ្ឋាគារ​លោក​ទេ​ ហើយ​​​ភ្ញៀវ​របស់​លោក​មិន​មាន​បញ្ហាអ្វី​ទេ។លោកបាន​ថ្លែង​បន្តថា “ យើង​មិន​ទាន់​មាន​ភ្ញៀវ​​ប្រ​មុខ​រដ្ឋ​ប្រ​ទេស​ណា​​ស្នាក់​នៅ​ក្នុង​​សណ្ឋាគារ​​របស់​យើង​ទេ។ដូច្នេះកម្រិត​នៃ​ស្ថានភាព​សន្តិសុខ​គឺធម្មតា​ដូច​ជា​រៀងរាល់​ថ្ងៃដែរ​ ហើយ​យើង​នឹង​នៅ​តែ​បើក​ជូន​សាធារណ​ជន​ទូទៅ”។ លោកសៀនម៉ាកគិនតូស (Sean...