បក្ស សម រង្ស៊ី ​បញ្ចាំងវីដេ​អូ​​ អំ​ពី​កា​រ​បណ្តេញ​ចេញ​​ អំឡុង ពេល​យុទ្ធ​នាកា​រ​បោះ​ឆ្នោត

ខណៈដែល​គណបក្សប្រជាជន​កម្ពុជា​ចំ​ណា​យ​​ពេល​ច្រើន​ក្នុង​កា​រ​ធ្វើ​យុទ្ធនា​កា​រ​របស់ខ្លួន ដោ​យផ្សព្វផ្សាយ​​សុន្ទរកថា​របស់​លោ​ក​នាយក​រដ្ឋមន្ត្រី កា​រ​ប្រគំតន្ត្រី និងបញ្ជូន​​តារា​កំ​ប្លែ​ង​ល្បីៗទៅ​សម្តែ​ង​ជូន​ទស្សនិក​ជន​នៅ​តាម​​ផ្លូវ គណ​បក្ស​ សមរង្ស៊ីបា​ន​បញ្ចាំង​វី​ដេអូសព្វ​គ្រប់​​។ នៅ​ពេល​ថ្ងៃ​លិចរថ​យន្តចំ​នួ​ន​១០​គ្រឿង​ បា​ន​បើក​បរ​គ្រប់​ផ្លូវ​ក្នុង​រាជ​ធានី​ ដោ​យ​បញ្ចាំ​ង​វី​ដេអូ​ឃ្លីប​នៅ​លើ​ផ្ទាំងក្រណាត់ស ដាក់នៅ​ផ្នែក​ខាង​ក្រោយ​​រថយន្ត​ ដោ​យ​រៀប​រាប់​អំ​ពី​ការប៉ះ​ទង្គិចគ្នា រវាង​អ្នក​ភូមិ ​និង​អាជ្ញាធរ​ នៅក្នុង​វិវាទដី​ធ្លី​ដ៏ចម្រូងចម្រាសមួយចំនួន។ ទស្សនិក​ជន​ដែល​ប្រមូល​ផ្តុំគ្នារាល់​កា​រ​ទស្សនានេះ​ អាចមើលឃើញ​​ថា​ ជា​យុទ្ធ​សាស្ត្រ​​មួយ។ ម្ចាស់​ហា​ងដើេរ​ចេញ​ពី​ហាង​របស់​ខ្លួន​ ចំណែកឯអ្នក​រត់ម៉ូតូ​ឌុប​ឈប់​អែប​តាមចិញ្ចើមផ្លូវ​ ដើម្បី​ទស្សនា​ខ្សែវីដេអូ​នេះ។ សំឡេងចេញពីធុង​បាសមួ​យគូ គឺជា​សម្រែក​ទ្រហោយំរបស់​អ្នក​ស្រុ​ក​បុរីកីឡា​ នៅពេល​ផ្ទះ​របស់ពួកគា​ត់​ ត្រូ​វ​បា​ន​កម្ទេច​ចោលនិង​ក្រុម​អ្នក​តវា៉​បឹង​កក់ស្រែ​ក​ទ្រ​ហោ​យំ​ នៅពេល​នគរបា​ល​កៀរពួ​កគាត់​ចេញ។ អ្នក​​ដើរ​កាត់​មិន​អា​ច​ជួយអ្វី​បា​នទេ ប៉ុន្តែ​បានឈរមើល។ លោកសុនឆ័យសមា​ជិ​ក​រដ្ឋ​សភា​មក​​​ពី​​​គណ​​បក្ស​ សមរង្ស៊ីប្រចាំមណ្ឌល​រាជ​ធានី​ភ្នំពេញបា​ន​មា​ន​ប្រ​សាសន៍កា​ល​ពី​ម្សិល​មិញ​ថា “ ខ្ញុំ​ចាប់​អា​រម្មណ៍​បំ​ផុត ​ចំ​ពោះ​ចំនួន​​​ទស្សនិក​​​ជន​។ ប្រជា​ពល​រដ្ឋ​កំ​ពុង​តែ​ជជែក​អំ​ពីរឿង​នេះហើយ​រៀងរាល់លើកមានពល​រដ្ឋ​កាន់​តែ​ច្រើនចេញ​មកទស្សនា”។ ខ្សែ​វី​ដេអូ​បែប​នេះ​ គ្មានផ្សាយក្នុងស្ថានីយទូរទស្សន៍ ដែល​មា​ន​សម្ពន្ធ​ភាព​ជា​មួយ​រដ្ឋាភិ​បា​ល​នៅ​ក្នុង​ប្រទេ​សនេះ​ទេ។ ដូច្នេះ​ អំឡុង​​យុទ្ធនា​កា​រ​រយៈ​ពេល​១៥ថ្ងៃគណ​​បក្ស សម ​រង្ស៊ី ចំណាយពេល​ប្រ​ហែលបួ​ន​ម៉ោង​ក្នុង​មួ​យ​ថ្ងៃ ដើម្បី​ព្យាយាមរក​វិធី​ដោះ​ស្រាយ​ ដោយ​​ប្រើ​​រថ​យន្ត​ និង​អេក្រង់​ទូ​រ​ទស្សន៍។ លោកសុនឆ័យ​ បា​ន​បន្ត​ថា“គួ​រ​តែ​អនុញ្ញាត​​ឲ្យ​ប្រជា​ពល​រដ្ឋបាន​ទស្សនាអំពី​បញ្ហា​បែប​នេះតាមទូរ​ទស្សន៍​ យ៉ាង​ហោចណាស់​ទស្សនា​​តាមទូរទស្សន៍ជាតិ​ដែរ​។ ព្រឹត្តិកា​រណ៍​នេះ​បា​ន​កើត​ឡើង​ចំ​ពោះ​យើង​ ជាពិ​សេស​ក្នុង​រាជ​ធានី។ប្រសិន​បើ​រដ្ឋាភិ​បា​ល​​គោរព​សិទ្ធិ​ទទួល​​​បាន​ព័ត៌មា​ន​ ដូចចែងក្នុង​​រដ្ឋ​ធម្ម​នុញ្ញ​ ​ទូរទ​​​ស្ស​ន៍​របស់រដ្ឋមានអព្យា​ក្រឹត្យ​ភាព​ យើង​​ប្រហែ​ល​​​ជា​នឹង​បា​ន​ទស្សនាវាតា​ម​ទូ​រទស្សន៍”។ លោក​បាន​បន្ថែម​ថា “ ប៉ុន្តែ យើងបាន​ទស្សនា​​តែ​អ្វី​ៗ​ និយាយអំពីការគាំ​ទ្រ​ចំពោះ​រដ្ឋាភិ​បា​ល​ កា​រ​ឃោសនា​ កា​រ​ចុះ​ចែ​ក​ស្បៀង​អាហា​រ​របស់​រដ្ឋាភិ​បា​ល។នោះ​ហើយ​ជា​​​​មូ​ល​ហេតុ​ដែ​លធ្វើ​ឲ្យខ្សែ​វី​ដេអូ​របស់​យើង​ មា​ន​​​កា​រ​ទាក់​ទាញ”។ លោក សុន ឆ័យ បា​ន​មា​ន​ប្រ​សាសន៍​ថាដោ​យ​សារ​ខ្វះ​មូ​ល​និធិកា​រ​ដាក់​បញ្ចាំង​​វី​ដេអូ​ចល័ត ត្រូ​វ​បា​ន​ប្រើ​ភាគ​ច្រើ​ន​នៅតែក្នុង​រាជ​ធា​នី​ភ្នំ​ពេញប៉ុណ្ណោះ ប៉ុន្តែ​​រថ​យន្ត​ខ្លះ​ត្រូ​វ​បញ្ជូន​ចេញទៅខេត្ត​មួយចំនួន ដូច​ជា​ខេត្ត​តាកែវជា​ដើម ហើយ​ខ្សែ​វី​ដេ​អូ ត្រូ​វ​បា​ន​ដាក់​បញ្ចាំង​នៅ​តា​ម​សហ​គមន៍​តូចៗ។ ថា​តើ​ខ្សែ​វី​ដេអូ​នេះ​សម​ល្ម​ម​នឹង​ទាក់​ទាញ​អ្ន​ក​បោះ​ឆ្នោត​ថ្មី​ឲ្យ​គណ​បក្ស​នេះ​បាន​ឬយ៉ាងណានោះលទ្ធផលនឹងបានដឹងតាមរយៈកា​រ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អា​ទិត្យ​នេះ​ហើយ។នៅ​ឯ​ព្រឹត្តិ​កា​រណ​៍​បែ​ប​នេះ កម្រិត​នៃ​កា​រ​ឃោសនា​ឃើញ​ថា ​គណ​បក្ស​ប្រឆាំង​ជាទូ​ទៅមា​ន​ការគាំ​ទ្រ​ច្រើន​នៅ​ក្នុងរាជ​ធានីប៉ុន្តែ​ដោ​យ​​សារ​តែ​កា​រ​បណ្តេញ​ពី​ដីធ្លី​កាន់​តែ​ខ្លាំង​ឡើងក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ ខ្សែ​វីដេអូ​អា​ច​ធ្វើ​ឲ្យ​រំ​ជួ​ល​​ចិត្ត។ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈ​​កម្មាធិ​កា​រ​សម្រាប់​កា​រ​បោះ​ឆ្នោត​ដោ​យ​សេរី​ និង​យុត្តិធម៌ក្នុង​ប្រទេ​ស​កម្ពុជា​ បាន​​ថ្លែងថា“ ប្រហែ​ល​​ជាពួ​កគេចង់ផ្តោតទៅ​​លើ​ប្រជា​ពល​រដ្ឋ​ខ្លះ​ ដែ​ល​ជួប​បញ្ហាបែបនេះ ពី​ព្រោះ​រឿងនេះគេបា​ន​ជជែកគ្នា​ច្រើន​នៅ​រាជធានី​ភ្នំ​ពេញ​”។ ​លោក​បា​ន​ព្រមា​ន​ថា “ប្រហែល​គេ​នឹង​ធ្វើ​ឲ្យ​ពល​រដ្ឋខ្លះក្នុង​រាជ​ធា​នី​ភ្នំពេញ​ដឹង​អំព​ី​បញ្ហា​នេះ​ឡើង​វិញ។ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា យុទ្ធ​នា​កា​រ​បែបនេះនឹង​មានឥទ្ធិពលអ្វី​ខ្លះនោះ​ទេ​”។ គណ​​បក្ស​ប្រជា​ជ​ន​កម្ពុជា ​ដែ​លកំពុង​គ្រប់​គ្រង​អំ​ណាច​ បានលើកឡើងថា មា​ន​ពល​រដ្ឋ​​មួ​យ​ចំ​នួ​ន​តូច​ប៉ុណ្ណោះ​ ចា​ប់​អា​រម្មណ៍​ចំពោះ​ការបើក​បររថយន្ត​ទៅគ្រប់​ទី​កន្លែង​​ ដើម្បី​បញ្ចាំ​ង​សម្រែក​​​យំ​​របស់​អ្នកដែល​​ត្រូ​វ​បណ្តេញ​ចេញ​។ លោកហូវស៊ីណេតចៅ​សង្កាត់​វត្ត​ភ្នំ​ និង​ជាសមា​ជិ​ក​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​បា​ន​មា​នប្រ​សាសន៍​ថា “ ខ្ញុំ​គិត​ថា ប្រជា​ពល​រដ្ឋ​ភាគ​ច្រើ​ន​មិន​ចាប់អា​​រម្មណ៍​នឹង​យុទ្ធ​នា​កា​រ​របស់​គណ​​បក្សសម ​រង្ស៊ីឡើយ​”។ លោកហូវស៊ីណេតបា​ន​មា​ន​ប្រ​សាសន៍​ថា “ គណ​​បក្ស​ប្រជា​ជន​កម្ពុជា​ក៏​មា​ន​​អំពី​​​គោលនយោបាយ​តា​ម​វី​ដេអូដែរ​​​ដោយ​​​និយាយអំពី​​សកម្មភាព​​ថ្នាក់​ដឹក​នាំ​​របស់​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​​​...​​​ប្រជា​ពល​រដ្ឋ​កាន់​តែ​ច្រើនបាន​​ចាប​់​អា​​រម្មណ៍​នឹង​ខ្សែ​វី​ដេអូ​​​របស់​​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​”៕ (រា​យ​កា​រណ៍​បន្ថែម​ដោយអ៊ាងម៉េង​ឡេង​)                   ប្រែ​សម្រួ​ល​ដោយចេវប៊ុននី

ពេល​​នេះ​ ឈូក ​​បណ្ឌិត ​​​ស្ថិត​​ក្រោម​​ការ​គ្រប់គ្រង​របស់​តុលាការ

​​​យោងតាម​​​​​លោក ​​​ពេជ្រ ​​​​​​​​ឈឿត​ ​ចៅ​​ក្រម​​​​ស៊ើប​​សួរ​​​ បាន​​ឲ្យ​​ដឹងថាសាលា​​ដំបូង​​ខេត្ត​​​ស្វាយ​​​រៀង​ បាន​​ដាក់​ឲ្យ​លោកឈូក​​ បណ្ឌិត ​​​​អតីត​អភិបាល​ក្រុង​​បាវិត​​​​​ ​​​​ស្ថិត​ក្រោម“​​ការ​គ្រប់​គ្រង​”​ របស់​​តុលាការ​​​​​​ ​បន្ទាប់​ពី​​​​បាន​សាក​​សួរ​​​​បុរស​​រូប​នេះ​កាលពី​សប្តាហ៍​​មុន ​​​ទាក់​ទិន​​នឹង​​​ការ​​បាញ់​​ប្រ​​ហារ​​​​កម្ម​​ការិនី​​កាត់​ដេរ​​​​បី​​​នាក់​​កាលពី​​ថ្ងៃ​ទី​២០ ​​ខែ​​​​​​កុម្ភៈ។ លោក​​​បាន​​មាន​​ប្រ​សាសន៍​ថា ​អតីត​អភិ​​បាល​​​​ក្រុង​រូប​នេះ​​ត្រូវ​បាន​សាកសួរ​​កាលពី​​ថ្ងៃ​ទី​២២​​ ខែឧស​ភា​​ជុំ​​​​​​​វិញ​​​ការ​ជាប់​ពាក់​ព័ន្ធ​​​​​​របស់​​លោក​​នៅ​ក្នុង​​ការ​​បាញ់​​ប្រហារ​កម្ម​ការិនី​ទាំង​​បី​​​នាក់​​នេះ​អំឡុង​​​​​ពេល​តវ៉ា​​​​​​​​​​​​​នៅ​​​​តំបន់​​សេដ្ឋ​​កិច្ច​​ពិសេស​​​មួយ​​ក្នុង​​ក្រុង​បាវិត​។​ទោះ​​បី​​ជា​សាក្សី​​និយាយ​​​ថា ​​លោក​​ ​​​​​​​ឈូកបណ្ឌិត ​​​បាន​បាញ់​​​ប្រ​​ហារ​​​​កម្ម​ការិនី​ទាំង​​នេះអំឡុង​​ពេល​​​​​តវ៉ា​​​​​​​​នៅ​​រោង​​​​​ចក្រ​​​ក៏​​ដោយ​ ​ក៏​ព្រះ​រាជ​អាជ្ញា​​អម​សា​​​លា​​ដំបូង​​​​ខេត្ត​​​​​​​​​ព្រៃ​​វែង ​​បាន​ចោទ​​ប្រ​​កាន់​គាត់​​​​ពី​បទ​​​​​បង្ក​របួស​​ស្នាម​​​ដោយ​​អចេត​នា​​​។ បណ្តា​អង្គ​​ការ​សិទ្ធិ​មនុស្ស​​​បាន​​​​​ថ្កោល​​ទោស​​ចំ​ពោះ​​​ការ​​ចោទ​​ប្រ​​កាន់​​​​នេះ​​ថា ​​វា​ស្រា​ល​​ពេក​​​​ហើយសម្រាប់​បទ​​​​​ឧក្រិដ្ឋ​​នេះ​។ពេល​សួរ​​ថា​តើលោក​​ប្រ​​ហែល​ជាបាន​ផ្លាស់​​ប្តូរ​​ការ​​​ចោទ​​ប្រ​កាន់នេះ​ឬ​យ៉ាង​ណា​​នោះ ​លោក​ ពេជ្រឈឿតបាន​​មាន​​ប្រ​សាសន៍​ថា ​លោក​គ្មាន​​អំ​ណាច​​​ធ្វើ​​ដូច្នេះ​​​​ទេ​​។ លោក​បាន​​​​​មាន​​ប្រ​សាសន៍ថា“យើង​​បាន​​សម្រេច​​ដាក់​ឲ្យ​​​គាត់​ស្ថិត​​ក្រោម​​ការគ្រប់​គ្រង​​របស់តុលាការ​​​...

ចាប់​ខ្លួន​គ្រូប​ង្រៀន​ម្នាក់​ពី​បទ​​​​​​ បង្ហោះ​រូប​អាក្រាតក្នុង​​​​​​ហ្វេសប៊ុក

នគរ​បាលបាន​និ​យាយ​កាល​ពី​​​ថ្ងៃ​​ទី​២៧ ​​​ខែ​​​​​​ឧសភា​​ថា ​​​សា​លា​ដំបូង​ខេត្ត​បាត់​ដំបង​បាន​ចោទ​ប្រ​កាន់​​គ្រូ​បង្រៀន​ម្នាក់​​​នៅ​​សា​លា​បឋម​​​​សិក្សា​ពីបទ​​ផលិត​ និង​ចែក​ចាយ​រូបភាព​​អាស​អាភាស​ បន្ទាប់​ពី​​ជន​​នេះ​​បាន​​​បង្ហោះ​​រូបថត​អា​ក្រាត​​​នៃ​អតីត​មិត្ត​ស្រី​​​របស់​​ខ្លួន​​លើ​ទំព័រ​​​បណ្តាញ​​​សង្គម​ហ្វេសប៊ុក។​​ លោកប៊ន​ វណ្ណារ៉ា ​នាយ​​រង​​​ការិយា​​​​​​ល័យ​នគរ​បាលប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ខេត្ត​ ​បាន​មាន​​ប្រ​សាសន៍​​​​ថាឈ្មោះ ​សោម ​វឌ្ឍន: អាយុ​​​​៤៦ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​​​នៅ​ឯ​សាលា​បឋម​សិក្សា​​​​​ជើង​ទីង​​ក្នុងឃុំធិបតី​​​​ ស្រុក​គាស់​ក្រឡ​ ខេត្ត​បាត់​ដំបង​​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់​ពី​អតីត​មិត្ត​ស្រី​​​​អាយុ​៣២​​ឆ្នាំ​​​​​​រប​ស់​​ជន​នេះ​ បាន​ដាក់​ពាក្យ​បណ្តឹង​​​ទៅ​​ការិយាល័យ​នគរ​បាល​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​ខេត្ត​​ នៅ​ពេល​ដែល​​​​ជន​រង​គ្រោះ​បាន​​ឃើញ​រូប​ថត​របស់​ខ្លួន​នៅ​ក្នុង​​​​​អីុន​ធើណិត។ លោក​ វណ្ណារ៉ា​ បាន​មាន​ប្រសាស​ន៍​ថា “​ យើង​​​បាន​ចាប់​ខ្លួន​​ជន​​នេះ​​​​មួយ​​ថ្ងៃ​ បន្ទាប់​ពី​ជន​រង​គ្រោះ​​ដែល​រស់​នៅ​ភ្នំពេញ​ បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ការិយា​ល័យ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ខេត្ត​បាត់ដំបង​​របស់យើង​កាល​ពី​ថ្ងៃ​ពុធ”។​...

ក្រុម​អ្នក​​​តវ៉ា​​​ទាម​​​ទារ​​​ឲ្យ​​​ដោះលែង​​​អ្នក​ជាប់​​​ពន្ធនាគារទាំង​១៥នាក់​

អ្នក​​​ភូមិ​​​ប្រហែល​​​១០០​​​នាក់​​​មក​​​ពី​​​សហ​គមន៍​​​បឹង​​​កក់​​​ក្នុង​រាជធានី​​​ភ្នំពេញ​​​បាន​​​​ជួបជុំ​គ្នា​នៅមុខ​​​រដ្ឋ​សភា កាល​​​ពី​​​ម្សិលមិញ ដើម្បី​​​ទាមទារ​​​ឲ្យ​​​ដោះលែង​​​ស្ត្រី​​​១៣នាក់ ​​​ដែល​​​ត្រូវ​​​បាន​​​ផ្ដន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ កាលពី​​​សប្ដាហ៍​​​មុន និងសុំ​ឲ្យ​ដោះលែង​​​​​មនុស្ស​ពីរ​​​នាក់​​​ផ្សេង ទៀត​ដែល​​​ពេល​​​នេះកំពុង​​​​ស្ថិត​​​ក្នុង​​​ការ​​​ឃុំ​​​ខ្លួន​បណ្តោះ​អាសន្ន​​បណ្តាល​មក​ពី​​​​​​​គម្រោង​​​អចលនទ្រព្យ​របស់​សមាជិក​​​​ព្រឹទ្ធ​​​សភាមួយរូប​​ពី​គណបក្ស​​​កំពុង​​​កាន់​​​អំណាច​​​។ អ្នក​​​ចូល​​​រួម​​​ក្នុង​​​បាតុ​​​កម្ម​​​នោះ បាន​​ប្តេជ្ញា​​​​បន្ត​ការ​​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្ដេញ​ប្រជា​ពល​​​រដ្ឋ​​​ចេញពី​​​សហគមន៍​​​បឹង​​​កក់​​​ ទោះ​​​បី​​​ជា​​​ការតវ៉ា​​បែបនេះ​​បាននាំ​​​ឲ្យមាន​​​ការ​​​ចាប់​​​ខ្លួន​​​​​​ប្រជាពល​​​រដ្ឋ​​១៥​​​នាក់​​​ ដែល​​​ភាគច្រើនជាអ្នកដឹក​​​នាំ​​​បាតុកម្ម​របស់​សហគមន៍​នេះ។ នៅ​​​ខាង​​​ក្រៅរដ្ឋសភា អ្នក​​​តវ៉ា​​​បានលើក​​​បដាដែល​​​មាន​​​ខ្លឹមសារថា “ដោះ​​​លែង​​​មនុស្ស​ទាំង​​​១៥នាក់” និង​​​ “ ឈប់​​​ប្រើ​​​អំពើ​​​ហិង្សា”។ យ៉ម បុប្ផា អ្នក​​​តវ៉ាម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​តវ៉ាទាំង​​​អស់បាន​​​និយាយថា “ យើង​​​នឹង​​​បន្ដ​តវ៉ា រហូត​​​ទាល់​​​តែ​​​ពួកគេ​​​ដោះ​​​លែង​​​មនុស្ស​​ទាំង​​​១៥​​​នាក់​​​នោះ។ យើង​​​ក៏​​​ព្រួយ​​​បារម្ភផង​​​ដែរថា នគរបាល​​​នឹង​​​ចាប់​​​ពួក​​​យើង​​​ដែរ​ ប៉ុន្តែយើង​​​គ្មាន​​​ជម្រើស​​​ទេ។ យើង​​​ត្រូវ​​​តែ​​​តវ៉ា​​​ឲ្យ​​​ដោះ​​​លែង​​​ពួកគេ”។ ស្ត្រី​​​១៣ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​អំឡុង​​​ពេល​​​តវ៉ា​​​ដោយ​​​សន្ដិ​​​វិធី​​​កាលពី​​​ថ្ងៃទី​​​២២​​​ ខែ​​​ឧ​​​សភា ​ប្រឆំាង​​​​នឹង​​​គម្រោង​​​អចលន​​​ទ្រព្យ​របស់​​​​លោក ​ឡៅ ម៉េងឃិន សមាជិក​ព្រឹទ្ធ​​​សភាមក​​​ពី​​​គណ​បក្សប្រ​​​ជាជន​​​កម្ពុជា ​​​និង​​​ត្រូវបាន​​​សាលាដំបូង​រាជធានី​​​ភ្នំពេញ​​​ផ្ដន្ទាទោស កាលពី​​​ថ្ងៃ​ព្រហស្បតិ៍ពី​​​បទ​​​កាន់​​​កាប់​​​ដី​​​ដោយខុស​​​ច្បាប់​​​ និងពី​បទ​​​​ស្ថាន​​​ទម្ងន់​​​ទោស​នៃ​បទ​​​ប្រឆាំងនឹង​​​អ្នក​​​រាជ​ការ​​​សាធារណៈ។​​​ ស្ត្រី​ទាំង​នេះ​​​ត្រូវបាន​​​កាត់​​​ទោស​​​ភ្លាម​​​ៗ​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​រយៈពេល​​​ពីរ​ឆ្នាំ​​​កន្លះ។​​​ មនុស្ស​ពីរ​​​នាក់​​​​ផ្សេងទៀត​​​​​​ត្រូវបាន​​​ចាប់​​​ខ្លួន​​​នៅ​​​ខាង​​​ក្រៅ​តុលាការ​ ហើយ ​​​ពេល​នេះ​​​​ត្រូវ​​​ប្រឈម​​​នឹង​​​បទ​ចោទ​​​ប្រ​​​កាន់​​​ដូច​​​គ្នា។ សកម្មជនជា​​​ព្រះសង្ឃដ៏​​​ល្បីមួយ​អង្គ​ព្រះនាម​​​ លួន សុវ៉ាត ​​​​​​ជាអ្នក​​​គាំ​​​ទ្រ​​​អ្នក​​​ភូមិ​​​​​​​​​​បឹង​​​កក់​​​ជាយូ​រ​​មក​​​ហើយ ​​​និង​បានប្រឈម​​​នឹង​​​បញ្ហាផ្ទាល់​របស់​​​ព្រះ​​​អង្គ​​​កាលពី​​​​​សប្ដាហ៍​​​មុន​​​​​​ ក៏​​​បាន​​​ចូល​​​រួម​​​​​​ជា​​​មួយ​​​អ្នក​​​តវ៉ា​​​ទាំង​​​នោះ​​​ដែរ។ ​​​ អំឡុង​ពេល​បើក​សវនាការ​កាត់​ទោសស្ត្រី​​ទាំង​នោះ កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍ កម្លាំង​​​នគរ​បាល​​​បាន​​​ចាប់​​​ព្រះ​តេជគុណ ​លួន សុវ៉ាត ​​​បញ្ចូល​ ​រថយន្ដមួយ​គ្រឿង​​​​ និង​​​បាន​​​ដឹក​ព្រះ​អង្គ​​​​ទៅ​​​កាន់​​វត្តមួយ ​​ដែល​​​នៅ​​​ទី​​​នោះ ​ព្រះ​អង្គ​​​ត្រូវ​​​បាន​​​ សង្ឃនាយករាជធានី​​​ភ្នំពេញទាម​ទារ​​​ឲ្យ​​​ចុះ​​​ហត្ថលេខា​លើ​​​កិច្ច​​​សន្យា​មួយ​​​មិន​​​​ឲ្យ​​​ពាក់​​​ព័ន្ធ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​​​ជម្លោះ​​​របស់​​​អ្នក​​​សហគមន៍​​​បឹង​​​កក់។​​​ ​​​ព្រះតេជគុណ​ លួន សុវ៉ាត បាន​​​រំលោភ​​​កិច្ច​សន្យា​នោះ ​​​​ដោយ​​​​​ការ​​​ចូល​​​រួម​​​ក្នុង​​​បាតុ​​​កម្ម​​​កាល​​​ពី​​​ម្សិលមិញ។ ព្រះ​អង្គ​​​បាន​​​មាន​​​សង្ឃដី​​​កា​​​ថា ព្រះអង្គ​​​បាន​​​យល់​​​ព្រម​​​តាម​​​សំណើរ​​​របស់​​​សង្ឃ​​​នាយក កាលពី​​​ថ្ងៃ​​​សុក្រ ដោយសារ​​​​​​​តែ​មាន​ការ​គំរាម​​​​​ផ្សឹក​​​ព្រះ​​​អង្គ ប្រ​​​សិន​​​បើ​​​​​​ព្រះ​​​អង្គ​​​បដិសេធ​​​នោះ​​​។ ព្រះ​​​តេជគុណ លួន សុវ៉ាត បាន​​​មាន​​​សង្ឃ​ដី​​​កា​​​នៅ​​​ចំពោះ​​​មុខ​​​អ្នក​​​គាំ​​​ទ្រ​​​ដែល​​​កំពុង​​​កាន់​​​ផ្កាឈូកយ៉ាង​​​ដូច្នេះថា “ប្រសិន​​​បើ​​​សង្ឃ​នាយក​​បញ្ជា​​​ឲ្យ​​​អាត្មា​​​សម្លាប់​​​នរ​ណា​​​ម្នាក់​​​ តើ​​​អាត្មា​​​ត្រូវ​​​​តែ​​​ធ្វើឬ? ប្រ​​​សិន​​​បើ​​​សង្ឃនាយក​ទាំង​នោះ​បញ្ជាអាត្មា​​​ឲ្យ​​​ប្លន់​​​នរណាម្នាក់ តើអាត្មា​​​ត្រូវតែ​​​ ប្លន់​​​ឬ?​​​ ទេ អាត្មា​​​នឹង​​​មិន​​​ធ្វើ​ដូច្នេះ​ទេ។ដូច្នេះ​ សង្ឃ​នាយក​បាន​​​ហាម​​​អាត្មា​​​មិន​​​ឲ្យ​​​មក​មើល​​​ការរង​​​ទុក្ខ​សោក​​​របស់​​​ប្រ​​​ជាពល​​​រដ្ឋ​​​ទាំង​នេះ ​​​ប៉ុន្តែ​​​ អាត្មា​​​មិន​​​អាច​​​ធ្វើ​​​តាម​បាន​​​ទេ។ អាត្មា​​​ត្រូវ​​​តែ​​​មក​​​មើល​​​ពួកគាត់ និង​​​ជួយ​​​រំលែក​​​ទាំង​​​សេចក្ដី​​​សុខ ​និង​​​សេច​​​ក្ដី​​​ទុក្ខរបស់​​​ពួកគាត់”។ ខណៈពេល​​​ទទួល​​​បាន​​​ពានរង្វាន់​​​សិទ្ធ​​ិ​មនុស្ស​​​ពី​បរទេស ព្រះ​​​តេជគុណ លួន សុវ៉ាតបានធ្វើ​ឲ្យ​មន្ត្រី​សង្ឃ​មាន​ការ​ខឹង​សម្បា​ជា​យូរ​មក​ហើយ ​ដោយ​​សារ​ព្រះ​អង្គ​ចូល​រួម​នៅ​ក្នុង​ការ​តវ៉ា​បែប​នេះ​​​។​ កាល​​​ពីឆ្នាំ​​​មុន​ ព្រះ​តេជគុណ​​​​​​ត្រូវបាន​​​ហាមមិនឲ្យ​គង់​នៅ​​​​ក្នុងវត្ត​​​ទាំង​​​អស់នៅ​​ក្នុង​​​​រាជធានី​​​ភ្នំពេញ​​​​​​ ហើយ​​​នៅពេល​​​នេះ​​​​​​ប្រឈម​​​នឹង​​​ការ​​​ចោទប្រកាន់​​​ពី​​​បទ​​​ញុះ​​​ញង់​​​ឲ្យ​​​មាន​​​សកម្មភាព​​​នានា ដែល​​​មន្ត្រីតុលាកា​​រ​​​មិនទាន់​​​បញ្ជាក់នៅឡើយ​​​ទេ​​​ថា ​​​ជា​​​សកម្មភាព​​​​​​​​អ្វីនោះ​​​។ ចំណែក​ឯ​ក្រុមអ្នក​តវ៉ា​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូលក្នុងរដ្ឋ​សភា​​​​ដើម្បី​​​​ដាក់​សំណើ​​​ជា​​​លាយលក្ខណ៍​​​អក្សរ ​​​ហើយ​​​បន្ទាប់​​​មក ក៏​​​បានបំ​​​បែក​​​គ្នា​​​ដោយ​សន្តិ​វិធី​​​មុន​​​ពេលថ្ងៃត្រង់​​​ ។ លោក​​​ ជិន លីដា​​​​​​ មេធាវី​​​ម្នាក់​​​ក្នុង​​​ចំណោម​មេធាវី​​​បី​​​នាក់​​​ ដែលត្រូវ​​​បាន​​​អង្គការ​​​សិទិ្ធ​មនុស្ស​លីកាដូ ចាត់តាំង​​​ឲ្យ​​​ការពារ​​​ស្រ្តី​​​ ដែល​​​ត្រូវ​​​ផ្ទន្ទាទោសទាំង​នេះ​​​​​​​​​​ បាន​​​ថ្លែងថា ​​​ បណ្តឹង​​​ឧទ្ធរណ៍​​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​នៅ​សាលា​ដំបូង​​​​​​​រាជធានី​ភ្នំពេញ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​។ “ ​​​យើង​​​បាន​ប្តឹង​​​ឧទ្ធរណ៍​​​ថ្ងៃនេះ​​​ ហើយ​​​យើង​​​សង្ឃឹម​​​ថា​​​សាលាដំបូងរាជធានីភ្នំពេញ​​​នឹង​​​បញ្ចូន​​​សំណុំ​​​រឿង​​​នេះ​​​ទៅ​​​​សាលា​​​​ឧទ្ធរណ៍​​​ឲ្យបាន​​​ឆាប់​​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​​”។ នៅក្នុង​​​សេចក្តីថ្លែង​​​ការណ៍​​​មួយ​​​​ទទួល​បាន​​​​កាលពីថ្ងៃ​​​អាទិត្យ លោក​​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​​​សែន បាន​​​ជំរុញឲ្យ​​​ប្រជាពលរដ្ឋ​​​ដែល​​​ពាក់​ព័ន្ធ​ក្នុង​​​ជម្លោះដី​​​ធ្លី​​​បែបនេះ​ធ្វើ​​​​ការ​​​តវ៉ា​​​ “ ដោយ​សន្តិវិធី​​​”  និង​​​បាន​​​ទទូច​​​សំុឲ្យ​​​ពួកគាត់​​​ដាក់​​​ពាក្យ​បណ្តឹង​ទៅ​​​​រដ្ឋាភិបាល​​។ លោក​​​ក៏បាន​​​ជំរុញ​ផង​​​ដែរ​​​ ឲ្យអាជ្ញា​​​ធរ​​​និងកម្លាំង​​​សន្តិសុខ​​​ “រក​គ្រប់​​​មធ្យោបាយទាំងអស់​​​​” ​​​ដើម្បី​​​ការ​​​ពារ​​​សិទ្ធិ​របស់​​​ប្រជាពលរដ្ឋទាំង​​​នោះ ​និង​​​ដោះ​ស្រាយ​បញ្ហា​របស់ពួកគាត់​ឲ្យបាន​​​រួសរាន់​​​។ សេចក្តីថ្លែងការណ៍​​​នេះ​​ធ្វើ​​​​ឡើង​​​បន្ទាប់​​​ពី​មាន​​​ការ​​​តវ៉ា​ជាច្រើន​​​​​​​​ពាក់ព័ន្ធនឹង​​​ជម្លោះ​​​ដីធ្លី​​​ក្នុង​​​​​​ប៉ុន្មាន​​​ខែថ្មីៗនេះ​​​ ដែល​​​ក្នុង​​​នោះ​​​កម្លាំង​​​នគរបាល​​​ ទាហាន​​​ និងសន្តិសុខ​​​ឯកជន​​​បាន​​​បាញ់​​​ឲ្យរបួស​​​ និង​​​បាញ់​​​សម្លាប់​​​បាតុករ៕  ប្រែសម្រួលដោយ​​​ ហម សុផាណ្ណា   ​​ ​​​ ​​​​​​

ក្រុម​ហ៊ុន​ អីុនហ្វូបាន ប្តឹង​ក្រុម​ហ៊ុន​ ថៃខម រឿងលក់​ភាគ​ហ៊ុន៥១​​​ភាគរយ​​​របស់​ក្រុម​ហ៊ុន​ អឹមហ្វូន 

ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន​ថៃ​ អុីនហ្វូ​បាន​ ខូ​ អិលធីឌី (Infobahn Co. Ltd.) បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ក្រុមហ៊ុន​ ថៃខម​ ផាប់ប្លីកខម​ភែនី អិលធីឌី (Thaicom Public Company Ltd) ​ពីបទរំលោភ​កិច្ចព្រមព្រៀង​ ដែល​បានសម្រេចកាល​​​ពី​​​​ឆ្នាំ​មុន​ស្តីពី​ការ​លក់​ភាគហ៊ុនរបស់​ខ្លួន​​ចំនួន​៤១,១៤​ភាគរយដែល​កិច្ច​ព្រមព្រៀង​នេះ​ក៏​រាប់បញ្ចូល​ទាំង​ភាគហ៊ុន​ចំនួន​៥១​ភាគរយនៅ​​​​ក្នុង​ក្រុមហ៊ុន​ផ្តល់​សេវាទូរស័ព្ទ​ចល័ត​នៅ​​​កម្ពុជា​ គឺ​ក្រុមហ៊ុន​អឹមហ្វូន​ (Mfone) ផងដែរ​នោះ​។​ យោងតាម​សេចក្តី​ជូន​ដំណឹង​ដែល​ផ្សារ​មូលបត្រ​ថៃ​បាន​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុនបាន​​​ឲ្យ​​​ដឹង​​​ថា ​ លោក​​​ ដាំរ៉ុង​ កាសិមសេតស្ថាបនិក​ក្រុម​​​ហ៊ុន​ អុីនហ្វូបាននិង​ជាអតីត​ប្រធាន​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ថៃខម​​ ​ កំពុង​​​​​ប្តឹង​ទាំងក្រុម​ហ៊ុន​ថៃខម​​ និង​សមាជិកភាគ​​​ហ៊ុន​មួយ​ក្នុង​ចំណោម​សមាជិក​​​ភាគ​​​ហ៊ុន​​​របស់​​​ក្រុមហ៊ុន​នេះ គឺ​ក្រុមហ៊ុន​ អុីនថច់​ (InTouch) ​ ដែល​មាន​​​ឈ្មោះ​​​ដើម​​​ថាសុីន​ ខប​ (Shin Corp.) បន្ទាប់​ពី​ក្រុម​ហ៊ុននេះ​​​ ខកខាន​ក្នុង​ការ​លក់​ភាគហ៊ុន​របស់​ខ្លួន​ឲ្យ​ក្រុមហ៊ុន​របស់​លោក​។​ ទាំង​ក្រុមហ៊ុន​ ថៃ ខម​ និង​ក្រុមហ៊ុន​​ អុីន ថច់​បាន​បដិសេធ​​ការ​ចោទប្រកាន់​ទាំងនេះ​។​ លោក​ស្រី​ ស៊ុផាជី ស៊ុធុម​ពុន ប្រធាននាយក​​ប្រតិបត្តិ​ក្រុមហ៊ុន​ ថៃ ខម​ បាន​លើកឡើង​តាម​រយៈ​អុីម៉េល​មួយ​​កាលពី​សប្តាហ៍​មុន​ថា“​​ថៃខម​ និង​អុីន​ថច់បាន​ជូន​ដំណឹង​ទៅ​ផ្សារ​មូលបត្រ​ថៃ​រួចហើយ​ថា ​ អុីនថច់​ មិន​ដែល​បាន​សម្រេច​កិច្ច​ព្រមព្រៀង​ណាមួយ​​ស្តីពី​ការ​លក់​ក្រុមហ៊ុន​ថៃ​ ខម​ ដូច​ការ​អះអាង​របស់​លោក​ ថាំរ៉ុង ឡើយ​។​ ​​យើង​នៅ​គ្រប់គ្រង​ប្រតិ​បត្តិការ​របស់​យើង​ដដែល​ទេ​ អ្វីៗ​ដំណើរការ​ជាធម្មតា​ទេ”។​ គួរ​បញ្ជាក់​ថា​ នៅ​ក្នុង​ពេល​កន្លងមក​ លោក​ស្រី​ ស៊ុធុម​ពុន​ ធ្លាប់​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ អឹម​ហ្វូន​ ​​​បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរ​ស័ព្ទ​ដៃ​​ផ្សេងៗ​ទៀត​​ អំពី​ការ​លក់​ក្រុមហ៊ុន​មួយ​នេះ​ ប៉ុន្តែ​ពុំធ្លាប់​បាន​​បញ្ចេញ​​ឈ្មោះ​របស់​ក្រុមហ៊ុន​ណាមួយ​ឡើយ​។​ ​លោក​ អាទីប​ រឹតតា​ផន​ ប្រធាន​នាយក​ប្រតិបត្តិ​បណ្តោះអាសន្ន​របស់​ក្រុមហ៊ុន​អឹម​ ហ្វូន និង​ជា​​​​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ សេនីង​តុន​ អុីនវេសមិន​ (Shenington Investments) ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​​សិង្ហបុរី បាន​លើកឡើង​ថា ​ក្រុមហ៊ុន​នេះ​នៅ​បន្ត​ប្រតិបត្តិ​ការ​​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ពិតមែន​...

ធនាគារ ​អេស៊ីលីដា​ ភីអិលស៊ី បង្កើន​ទុន​​​នៅ​ក្នុង​ក្រុម​ហ៊ុន​ជិត​មួយ​ភាគបីនៃ​​ទុន​សរុបរបស់​ខ្លួន

ធនាគារ​ អេស៊ីលីដាភីអិលស៊ីបានប្រកាស​កាលពីថ្ងៃ​សុក្រ​ថា ខ្លួន​បាន​បង្កើន​ទុន​ក្្នុងធនាគាររបស់ខ្លួន​ ពោលគឺ​ចំនួន​ទឹក​ប្រាក់​សរុប​ដែលខ្លួន​មាន សម្រាប់​ចំណាយ​ទូទៅ​ បាន​២៨​ភាគរយដើម្បីឲ្យឡើង​ដល់១១៣,១៦​លានដុល្លារ​។ លោកអុិនចាន់នីប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសា​សន៍កាលពីម្សិលមិញថា ធនាគារ​នេះនឹងប្រើ​ប្រាស់​ទុន​បន្ថែម​នេះ​ ដើម្បី​បង្កើន​ចំនួន​ទឹក​ប្រាក់​សម្រាប់​ផ្តល់​ឥណទាន​ដល់អតិថិជន​របស់ខ្លួនព្រម​ទាំង​បង្កើត​សាខា​ចំនួន​បីកន្លែង​បន្ថែម​ទៀត​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៅ​តាម​បណ្តាខេត្ត​នៃ​ប្រទេស​កម្ពុជា។ លោកបានមានប្រសាសន៍ថា “ការ​បង្កើន​ទុននេះមានគោលបំណង​ ដើម្បីពង្រីកវិសាល​ភាពនៃ​ការប្រើប្រាស់​សេវា​ធនាគារ​ ក្នុងពេល​​ដែល​អតិថិជន​មួយ​ភាគ​ធំ​ត្រូវ​ចំណាយ​ពេល​ជាង​កន្លះម៉ោង​ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សា​ខា​នានា​”។​លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀតថា ធនាគារ​ អេស៊ីលីដា ភីអិលសីុ គ្រោង​នឹង​បង្កើត​សាខា​១៨កន្លែង​បន្ថែម​លើ​សាខា​ដែល​មានស្រាប់​ទាំង​២៣៥​កន្លែង​ នៅ​តាម​បណ្តា​ខេត្ត​មួយចំនួននៅ​​​ដំណាច់​ឆ្នាំ​នេះ។ចំនួន​ទឹក​ប្រាក់​សម្រាប់​ផ្តល់ឥណទានរបស់​​ធនាគារ​ អេស៊ីលីដា ភីអិលស៊ី នៅ​ដំណាច់ត្រី​មាសដំបូង​នៃ​ឆ្នាំនេះ​ បាន​កើន​ដល់​១,១​ពាន់​លានដុល្លារ​ ពោល​គឺបាន​កើន​ឡើង៤១,២៧​​ភាគរយ​ បើប្រៀ​ប​​ធៀប​នឹង​រយៈ​ពេលដូច​គ្នាកាលពីឆ្នាំ​មុន។ ប្រាក់ចំណេញ​សរុប​បានកើនឡើង​ពី​១១,៣៩​លានដុល្លារ​កាលពីឆ្នាំ​មុន មក​ជាង​១៦​លានដុល្លារ​ក្នុងឆ្នាំ​២០១២។ របាយការណ៍ហិរញ្ញវត្ថុ​ ដែល​ធនា​គារអេស៊ីលីដា ភីអិលស៊ី បាន​ចេញ​ផ្សាយ បាន​បង្ហាញថាធនាគារក៏នឹងប្រើប្រាស់ទុន​បន្ថែម​នេះ ដើម្បីវិនិយោគបន្ថែម​លើ​សេ​វាប្រើ​ប្រាស់​​ម៉ា​ស៊ីនដក​ប្រាក់ដោយ​ស្វ័យ​ប្រវត្តិ (ATM)​ផងដែរ​។ ដោយ​ប្រើ​ប្រាស់​ទុនបន្ថែម​នេះដែរ ​ ធនាគារពាណិជ្ជមួយ​នេះ​គ្រោង​នឹង​អភិវឌ្ឍ​សេវា​ធនាគារ​តាម​ឧបករណ៍​ចល័ត​ និង​បើក​សាខា​ដំបូង​របស់​ខ្លួន​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ក្នុងឆ្នាំក្រោយ​ទៀត​ផង។ របាយ​ការណ៍​ហិរញ្ញវត្ថុ​ដដែល​នេះមាន​ខ្លឹមសារថា “ធនាគារ​ អេស៊ីលីដា ភីអិលស៊ីទទួលបាន​នូវកំណើន​ នៃ​ប្រាក់​ចំណេញសរុប​ក្រោយ​ពីបានបង់ពន្ធ​ឲ្យរដ្ឋា​ភិបាល​រួចពីជាង​៤៧៥.០០០ដុល្លារ នៅក្នុង​ឆ្នាំ២០១១​ មក​៤៩.៣៥៣,៣៥៦ដុល្លារ​ ក្នុងឆ្នាំ​២០១១។ យោង​តាម​​ធនា​គារ​ជាតិនៃ​កម្ពុជា​ និង​បន្ថែម​លើ​ការអំពាវនាវ​កាលពីឆ្នាំ​២០១១ ឲ្យ​សមា​ជិក​ភាគហ៊ុន​របស់ខ្លួន​ ដំឡើងទុនដល់​ជាង​បួន​ពាន់លានដុល្លារ​​ ធនាគារ​ អេស៊ីលីដា ភីអិលស៊ីបាន​និង​កំពុង​​បង្កើន​ទុនបម្រុង​កាតព្វកិច្ច​របស់់​ខ្លួន ដោយ​​រក្សា​អត្រា​​ចំណេញ​ក្រោយ​ការបង់​​ ពន្ធឲ្យ​ស្ថិតក្នុង​ចន្លោះ​ពី​៥០​​ទៅ​​៦០​ភាគរយ”៕ ប្រែ​សម្រួល​ដោយកង​ សុធា

ម្ចាស់ស្ថាន​ីយ​វិទ្យុ​សម្បុក​ឃ្មុំ​ឯក​រាជ​្យ​ ខ្លាច​មិន​ហ៊ាន​វិល​មក​ប្រទេស​កម្ពុជា​វិញ​ឡើយ​

តាម​​សេចក្តី​រាយ​កា​រ​ណ៍ថា ​​ម្ចាស់​ស្ថានីយ​វិទ្យុសម្បុក​ឃ្មុំ​​ ដែល​ជា​វិទ្យុ​ឯក​រាជ​្យ​បា​ន​ឲ្យ​ដឹង​ថា លោ​ក​កំ​ពុង​ស្នាក់​នៅ​ក្រៅ​ប្រ​ទេ​ស​កម្ពុជា​ពី​ព្រោះ​​លោក​ភ័យ​ខ្លា​ច​ថា​​ លោកត្រូវ​បាន​ភ្ជាប់​ទៅ​​​នឹង​​អ្វី​ដែ​ល​ក្រុម​មន្ត្រី​​​បា​ន​​ចាត់ទុ​ក​ថា ​ជា​ចល​នា​ “អបគមន៍​”ក្នុង​​ខេត្ត​ក្រចេះ​ ជាទី​ដែ​លប្រជា​ពល​​រដ្ឋ​​រាប​់​រយ​គ្រួ​សារ​ ត្រូ​វ​បា​ន បណ្ដេញ​ចេញ​​ដោយ​​ហិង្សាកា​ល​ពី​សប្តាហ៍​មុន។ វិទ្យុ​សំឡេង​សហ​រដ្ឋអា​មេរិក បា​ន​រា​យ​កា​រ​ណ៍កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​ថា ​លោក ម៉មសូណង់​ដូ ដែល​បច្ចុប្បន្ន​កំ​ពុង​ស្នាក់​នៅ​សហ​រដ្ឋ​អា​មេរិក​ បា​ន​មា​ន​ប្រ​សាសន៍​កា​ល​ពី​ថ្ងៃ​​ច័ន្ទ​​ថា លោក​ត្រូ​វ​បា​ន​​គេ​ប្រាប់​ថា ​លោក​​​នឹង​ត្រូវ​ចា​ប់​ខ្លួន​ ​បើលោក​ត្រឡប់​មក​កម្ពុជា​វិញ​​។ លោក ម៉ម សូ​ណ​ង់​ដូ បា​ន​ប្រាប​់​មនុស្ស​មួយក្រុម​ដែល​បាន​​ជួបជុំ​គ្នា​​នៅក្នុង​រដ្ឋ​ វើជីនៀ​(Virginia) ​ថា​ “ខ្ញុំ​មិន​អា​ច​ធា​នា​ចំពោះ​បងប្អូន​​ថា នេះ​ជា​រឿង​​ពិត​នោះ​ទេ​។វាជា​ពាក្យ​ចចាម​​អា​រា៉ម ប៉ុន្តែ​វា​គួរ​ឲ្យ​ជឿ​បា​ន”។ លោក ម៉មសូណង់​ដូ មិនបាន​ឆ្លើយ​​តប​ភ្លាមៗទៅ​នឹងសំ​ណើ​សុំ​​ធ្វើ​អត្ថាធិ​ប្បាយ​​ទេ​។ កាល​ពី​ថ្ងៃទី​១៦​ខែ​ឧសភា ទាហា​ន​ នគរ ​បា​ល​ និង​កង​រាជ​​អា​វុ​ធ​ហត្ថ​ប្រហែល​២០០​នាក់​បា​ន​ចូល​ក្នុង​ភូមិ​ប្រមា​ ក្នុង​ស្រុក​ឆ្លូង​ ខេត្ត​ក្រ​ចេះក្នុង​ប្រតិ​បត្តិ​កា​រ​បណ្តេញ​អ្នក​ភូមិ​ចេញ​ពី​ភូមិ​នោះ​ ដើម្បី​បើក​​ផ្លូវសម្រាប់​ក្រុមហ៊ុន​ចម្ការ​កៅ​ស៊ូមួ​យ​។ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​ម្នាក់​ ត្រូវ​បា​ន​​បាញ់​ស្លាប់​ក្នុង​ប្រតិបត្តិ​កា​រ​នោះ​។ ​ចាប​់តាំ​ងពី​ពេល​​នោះ​មក បុរស​​​ប្រាំ​បី​នាក់​​ត្រូវ​បា​ន​ចាប់ខ្លួុន​ក្នុង​ភូមិ​នេះ​ និង​ត្រូវ​បា​ន​​សាក​​សួ​រ​នៅ​​សប្តាហ៍នេះ​​តាម​កា​រ​​ចោទ​ប្រកាន់​នានា​​​ ដូច​ជា​កា​រ​បះបោរ​ប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធា​រណៈ។ នគរ​បា​ល​កំពុ​ង​តែ​ស្វែ​ង​រក​បុរស​​​​ប្រាំ​នាក់​ទៀត​ រួម​ទាំ​ង​ឈ្មោះ​ ប៊ុន រដ្ឋាជា​មេខ្លោងរបស់​​ក្រុ​ម​នេះ​ផង​ដែរ​​។អង្គកា​រ​​សិទ្ធិ​មនុស្ស​បា​ន​​បដិ​សេធ​កា​រ​​ចោទ​ប្រ​កាន់​អំ​ពី​​ចល​នា​អបគមន៍​ ដោ​យ​លើក​​ឡើង​ថា ​អ្នក​ភូមិ​​គ្រាន់​តែ​ធ្វើ​ការ​តវ៉ា​ចំ​ពោះ​កា​រ​បណ្តេញ​ពួក​គាត់​ទាំង​បង្ខំ​​ប៉ុណ្ណោះ។ លោកឧត្តម​សេនីយ៍​ឯក​ ខៀវ​ សុ​ភ័គ​ អ្នក​នាំ​ពាក្យ​​ក្រសួ​ង​មហា​ផ្ទៃបា​ន​មា​ន​ប្រ​សាស​ន៍​ថាគ្មាន​ដីកា​​ចាប់​ខ្លួន​លោកម៉មសូណង់ដូទេ​ ប៉ុន្តែ​ថា នគរបា​ល​​ដឹង​អំ​ពី​​ទំនាក់​ទំនង​​រវាង​លោ​កម៉មសូណង់​ដូ​ និង​លោក​ ប៊ុនរដ្ឋា។ លោក​បា​ន​មាន​ប្រ​សាស​ន៍ថា “ប៉ុន្តែ​ យោង​​​តា​ម​កា​រ​ស៊ើប​អង្កេតដែ​ល​យើង​បា​ន​ធ្វើ​នោះគ្មា​ន​កា​រ​​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូទេ។ គ្មាន​ភស្តុតា​ង​ភ្ជាប់​លោក​ទៅ​នឹង​ហេតុ​កា​រ​ណ៍​កើត​ឡើង​នៅ​ខេត្ត​ក្រ​ចេះ​នោះ​ទេ​ ប៉ុន្តែ​ ខ្ញុំ​មិន​​​ដឹង​អំ​ពី​អនា​គត​ទេ”។ លោកម៉មសូណង់ដូគឺជាម្ចាស់​វិទ្យុ​សម្បុកឃ្មុំ​​FM 105 និង​ត្រូវ​បា​ន​ចាប​់​ខ្លួ​ន​កាល​ពីអតី​ត​កា​លពាក់​ព័ន្ធ​នឹង​​កា​រ​ងា​រ​​របស់​លោក​​ជាអ្នក​កាសែត​ និងបាន​​ជា​ប​់​ពន្ធនាគា​រ​​ក្នុង​ឆ្នាំ​២០០៥តា​ម​កា​រ​​ចោទ​ប្រកាន់​​ពី​បទ​បរិ​ហា​​រកេរ្តិ៍។ លោក ប៊ុន ថេត អាយុ​​២៥ឆ្នាំ​ ជា​ប្អូនប្រ​ុស​រប​ស់​លោកប៊ុនរដ្ឋាបា​នមា​ន​ប្រ​សាសន៍​ថា ​បង​ប្រុស​របស់លោកធ្វើ​កា​រ​នៅ​សមា​គមអ្នក​ប្រជា​ធិ​ប​​តេយ្យអស់​រយៈ​ពេល​ប្រហែល​មួយ​ឆ្នាំ​​ ជា​សមា​គម​ដែ​ល​​​លោក​ ម៉ម សូណង់​ដូ​ បាន​​បង្កើត​ឡើង។ លោកប៊ុនថេតបា​នមា​ន​ប្រ​សាសន៍​ថាមុខតំណែង​បង​ប្រុស​របស់លោកនៅ​ក្នុង​សមា​គម​នេះ​ បា​ន​បញ្ចប់​​កាល​ពី​ខែ​មករា​ ហើយ​នៅ​ពេលនោះ​​គាត់​បាន​ទៅ​ជួ​យ​អ្ន​ក​​ភូមិ​ប្រមា​​ ដែ​ល​​ជាប​់​ពាក់​ព័ន្ធ​ក្នុង​​វិវាទ​ដី​ធ្លីដ៏​អូស​បន្លាយ​​ជា​មួយ​ក្រុម​ហ៊ុន​ កា​សូទីម​ ជាក្រុម​ហ៊ុន​ឯក​ជន​ ដែល​​ទទួល​បា​នដី​សម្បទា​ន​សម្រាប់​​​ធ្វើ​ចម្ការ​កៅ​ស៊ូ។ អ្នក​ស្រីសុខហ៊ាអា​យុ​៣៩ឆ្នាំ​ បា​ន​​និយាយ​ថាប្អូន​ប្រុស​​របស់​អ្ន​ក​ស្រី​ឈ្មោះ ​សុខសុ​ផលដែ​ល​ធ្វើ​កា​រ​នៅ​សមាគមអ្ន​ក​ប្រជា​ធិប​តេយ្យនេះ​ កំ​ពុង​តែរត់​​លាក់​ខ្លួ​ន ដោ​យ​សារ​មា​ន​ពាក្យ​​​ចចាម​អារ៉ា​ម​ថាគាត់​នឹង​ត្រូ​វ​ចាប​់​ខ្លួន​។ឪពុក​របស់​ពួ​កគា​ត់​ឈ្មោះ​ សុខ តុង ដែល​រស់​នៅ​ក្នុង​ភូមិ​ប្រមា ក៏​កំពុង​រត់​គេច​ខ្លួន​ផង​ដែរ​ និង​ត្រូ​វ​បា​ន​​ចោទ​ថា បា​ន​ចូ​ល​រួម​ជាមួយ​​ក្រុម​របស់​​លោក​ ប៊ុនរដ្ឋា​៕ ប្រែ​សម្រួល​ដោ​យ ចេវប៊ុននី​

តុលាការ​មិន​មាន​មូល​ហេតុ​ច្បាស់​លាស់​ចំពោះ​ការ​​ចោទ​ប្រកាន់​​សកម្មជន​​ជា​ព្រះសង្ឃ​​

មន្ដ្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មួយ​រូប​កាល​ពី​ម្សិលមិញ​ បាន​បដិសេធ​មិន​ព្រម​បង្ហាញ​ពី​មូល​ហេតុ​នៃ​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​កាល​ពី​ខែ​កុម្ភៈ​ប្រឆាំង​នឹង​សកម្មជន​ដ៏​ល្បី​ឈ្មោះ​ គឺព្រះ​តេជគុណ​ លួន សុវ៉ាត រី​ឯ​​ក្រសួង​យុត្តិធម៌​បាន​អះ​អាង​ថា ខ្លួន​មិន​បាន​ដឹង​អំពី​ករណី​ចោទ​ប្រកាន់​ចំពោះ​​ព្រះ​សង្ឃ​​​អង្គ​នេះទេ​។ យោង​តាម​សំណុំ​ឯកសារ​ចុះ​ថ្ងៃ​ទី​១៤ខែ​កុម្ភៈ ដែល​ចុះ​ហត្ថលេខា​ដោយ​​លោក ឌុចគឹមសន ​ចៅ​ក្រម​ស៊ើប​សួរ​របស់​​​សាលា​ដំបូងរាជធានីភ្នំពេញបាន​ឲ្យ​ដឹង​ថា ព្រះតេជគុណ​ លួន សុវ៉ាត ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ឲ្យ​​ប្រព្រឹត្ត​បទ​ល្មើស​តាម​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​។ ច្បាប់​ចម្លង​ទទួល​បាន​កាល​ពី​ថ្ងៃ​សុក្រ​ បាន​បង្ហាញ​ថា សំណុំ​ឯកសារ​ទាំង​នោះ​ត្រូវ​បាន​ផ្ញើ​ទៅ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កាល​​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ហើយ​បន្ទាប់​មក ​សំណុំ​ឯកសារ​នោះ​ត្រូវបាន​​​បញ្ជូន​បន្ដ​ទៅ​​ឲ្យ​ក្រសួង​ធម្មការ​ និង​សាសនា​ កាល​​​ពី​ខែ​មីនា​។ កាល​ពី​ថ្ងៃ​សុក្រ​ មួយ​ថ្ងៃ​បន្ទាប់​ពី​នគរ​បាល​​បាន​ចាប់​ព្រះ​អង្គ​បញ្ចូល​ក្នុង​រថយន្ដ ​នៅ​ពេល​ព្រះ​អង្គ​ថត​រូប​ភាព​​វីដេអូ​ពីសកម្មភាព​របស់​អ្នក​តវ៉ា​នៅ​ខាង​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញនោះ​ ព្រះ​តេជគុណលួន​ សុវ៉ាត​ ត្រូវ​បាន​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​មួយ​អង្គ​ប្រាប់​ថាព្រះ​អង្គ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្ម​ទណ្ឌ​។ ប៉ុន្ដែ​ មន្ត្រី​តុលាការ​ និង​មន្ត្រី​ក្រសួង​កាល​ពី​ម្សិល​មិញ​បាន​លើក​ឡើង​ថាពួក​គេ​មិន​អាច​រៀបរាប់​លម្អិត​អំពី​ការ​ចោទ​ប្រកាន់​ពីបទ​​ញុះញង់​នេះ​​បាន​ទេ ដោយ​មន្ត្រី​ជាន់​ខ្ពស់​មួយ​​ចំនួន​បាន​អះអាង​ថាពួក​គេ​មិន​ដែល​បាន​ដឹង​ពីការ​ចោទ​ប្រកាន់​កាល​ពី​ប៉ុន្មាន​ខែ​មុន​​ទេ​។ លោកសំប្រជាមានិតប្រធាន​ខុទ្ទកា​ល័យក្រសួង​យុត្តិធម៌​បាន​មាន​ប្រសាសន៍​ថា “ យើង​​មិន​ទាន់​​ឃើញ​សំណុំ​ឯកសារ​របស់​តុលាការ​​នៅ​ឡើយ​ទេ​ ហើយ​អ្វីៗ​វា​អាស្រ័យ​លើ​ការ​សម្រេច​របស់​តុលាការ​។ វា​មិន​ពាក់​ព័ន្ធ​នឹង​ក្រសួង​យុត្តិធម៌​នោះ​ទេ”។ ចៅក្រម​ស៊ើប​សួរ​ លោក ឌុច គឹមសន ​​បដិសេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​អំពី​ការចោទ​ប្រកាន់​ប្រឆាំង​នឹង​សកម្មជន​ជាព្រះសង្ឃ​អង្គ​នេះទេ​។ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​បាន​សួរ​អំពី​សុពលភាព​នៃការ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​​ប្រឆាំង​នឹង​ព្រះតេជគុណលួនសុវ៉ាតដោយ​ហៅ​​ការ​ចោទ​ប្រកាន់​នេះ​​ថាគ្មាន​មូលដ្ឋាន។ លោក​ អំសំអាត​ អ្នក​គ្រប់គ្រង​បច្ចេក​ទេស​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ថ្លែង​ថា “ ​ខ្ញុំ​មិន​យល់​អំពី​មូលហេតុ​ដែល​តុលាការ​ចោទ​ប្រកាន់​ព្រះអង្គ​នោះ​ទេ​ ពី​ព្រោះ​ខ្ញុំ​បាន​ឃើញ​សកម្មភាព​របស់​ព្រះអង្គ​។ ព្រះអង្គ​គ្រាន់តែ​បាន​ចូល​រួម​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​ជួយ​គាំទ្រ​ដល់​អ្នក​តវ៉ាក្នុង​ជម្លោះ​ដីធ្លី​តែ​ប៉ុណ្ណោះ​។ លោកអំសំអាត​ បាន​បន្ថែម​ថា “ នៅក្នុង​សកម្មភាព​របស់​ព្រះអង្គ​ ព្រះអង្គ​មិនបាន​ញុះ​ញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​នោះ​ទេ”។ សកម្មភាព​របស់​ព្រះតេជគុណ​ លួនសុវ៉ាត​ដែល​ជា​អ្នក​តស៊ូមតិ​​សិទ្ធិ​មនុស្ស​ក្នុង​ជម្លោះ​ដីធ្លី​ជា​យូរ​មក​ហើយនោះ បាន​ធ្វើឲ្យ​មន្ត្រី​សាធារណៈ​មួយ​ចំនួន​មាន​ការ​ខឹង​សម្បាយ៉ាង​ខ្លាំង​។ព្រះអង្គ​ត្រូវ​បាន​អន្ដរជាតិ​កោត​សរសើរ​ចំពោះ​សកម្មភាព​របស់​ព្រះអង្គ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​នៅក្នុង​ប្រទេស​កម្ពុជា​ព្រះអង្គ​ត្រូវ​បាន​មន្ត្រីសង្ឃ​មួយ​ចំនួន​រិះគន់​ម្ដង​ហើយ​ម្ដង​ទៀត​ពី​វត្ត​មាន​របស់​ព្រះអង្គ​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រឹប​អូស​ដីធ្លី​។ ព្រះតេជគុណលួនសុវ៉ាតមិន​អាច​ទាក់​ទង​សុំ​សេចក្ដីអត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញប៉ុន្ដែ​កាល​ពី​ថ្ងៃ​សុក្រ​ ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថាព្រះអង្គ​កំពុង​តែ​ពិចារណា​ ថា តើ​គួរ​តែ​ចាក​ចេញ​ពី​ប្រទេស​ ឬក៏​អត់​ ពី​ព្រោះ​ព្រះអង្គ​ព្រួយ​បារម្ភ​ថា ព្រះអង្គ​មិន​អាច​​ទទួល​បាន​ការ​កាត់​ទោស​ដោយ​យុត្តិធម៌​ទេ​នៅ​ទី​នេះ។ ព្រះតេជគុណ​ ឃឹម សន​ ព្រះ​អនុគណ​​រាជធានី​នៃ​គណៈមហានិកាយ ដែលជា​និកាយ​​របស់​​ព្រះតេជគុណ​ លួន​ សុវ៉ាត​ នោះ​ ​បាន​មាន​​សង្ឃដីកាថា គេ​មិន​អាច​ផ្សឹក​ព្រះអង្គ​បាន​​ទេ​ លុះ​​ណាតែ​តុលាការ​​រក​ឃើញ​ថាព្រះ​​អង្គ​បាន​​ប្រព្រឹត្ត​បទ​ល្មើសមែន។ ប៉ុន្ដែ​ព្រះតេជគុណ​ ឃឹមសនមាន​សង្ឃដីកា​បន្ថែម​ ថា សកម្មភាព​របស់​ព្រះតេជគុណ​ លួនសុវ៉ាតគឺ​ប្រាសចាក​វិន័យ​ព្រះពុទ្ធ​សាសនា។ ព្រះតេជគុណឃឹមសន​ បាន​មាន​សង្ឃ​ដីកា​ថា “ សកម្ម​ភាព​របស់​ព្រះតេជគុណ​ លួនសុវ៉ាត គឺ​ជា​​ការ​ប្រព្រឹត្ត​ខុស​នឹង​វិន័យសង្ឃ​​ពិត​​ប្រាកដ ពីព្រោះ​វិន័យ​ព្រះពុទ្ធ​សាសនា​ហាមប្រាម​ព្រះសង្ឃ​មិន​ឲ្យ​​ប្រមូល​ផ្ដុំ​​មនុស្ស​ធ្វើ​​កូដកម្មឬក៏​បាតុកម្មឡើយ​”។ ព្រះអង្គ​មាន​សង្ឃដីកា​បន្ដ​ថា “ ​ព្រះសង្ឃ​មិនអាច​ផ្សឹក​ព្រះតេជគុណលួន​ សុវ៉ាតបាន​ទេ​ ទាល់តែ​​តុលាការ​សម្រេច​ថាព្រះអង្គ​ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ល្មើស​ពិត​មែន​”។ កាល​ពី​ថ្ងៃសុក្រ​ អង្គការ​លើក​លែង​ទោស​​អន្តរជាតិ​បាន​អំពាវ​នាវ​ឲ្យ​បញ្ជូន​​​សំណើជា​សាធារណៈ​ទៅ​លោកហោណាំហុងរដ្ឋមន្ត្រី​​...

ការដាក់ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រនៃប្រទេសកម្ពុជាឲ្យស្ថិតនៅក្នុងចំណោមព្រះរាជានៅក្នុងប្រទេស និងនៅលើពិភពលោក តាមរយៈការផ្លាស់ប្តូរតួនាទីរបស់ទ្រង់ក្នុងសង្គមប្រជាធិបតេយ្យ

មាត្រាទី៧នៃរដ្ឋធម្មនុញ្ញដែលអនុម័តនៅក្នុង​​ឆ្នាំ១៩៩៣ បានចែងយ៉ាងច្បាស់ ថា​កម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះ​មហា​ក្សត្រ​ទ្រង់ប្រតិបត្ តិតាមរដ្ឋធម្មនុញ្ញ។ “ ព្រះ​មហាក្សត្រនៃប្រទេសកម្ពុជា ទ្រង់គ្រង​រាជ្យ​សម្បត្តិប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ”។ មាត្រានេះបានរំខានដល់ព្រះ ហឫទ័យ​ព្រះ​បាទនរោត្តមសីហនុដែលទ្រង់បាន​មាន​បន្ទូល​ដកស្រង់ចេញមាត្រានេះជាច្រើនដងនៅ ក្នុងសេចក្តីថ្លែង ការណ៍របស់ទ្រង់ក្នុងអំឡុងពេលព្រះអង្គគ្រងរាជ្យពីឆ្នាំ១៩៩៣រហូត​ដល់ព្រះអង្គចូលនិវត្តនៅឆ្នាំ២០០៤។ ព្រះអង្គបានដឹកនាំប្រទេសកម្ពុជា តាំង​ពីទស្សវត្សរ៍ឆ្នាំ១៩៥០និងឆ្នាំ១៩៦០ដោយ​បាន​កាន់កាប់អំណាចនីតិ​ប្រតិបត្តិ​របស់​ថ្នាក់​ដឹកនាំរដ្ឋាភិបាលទាំងអស់ ហើយ​ព្រះ​អង្គ​បាន​​​បំពេញព្រះរាជតួយ៉ាង​សំខាន់ជាអ្នក​សម្រប​​​សម្រួលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស​​​ក្នុងទស្ស វត្សឆ្នាំ១៩៨០ ហើយបាន​បញ្ចប់សង្គ្រាមសុីវិលនៅឆ្នាំ១៩៩១។ ប៉ុន្តែដូចជាករណីម្ចាស់ក្សត្រី អេលី​ហ៊្សា​ប៊ែតទី​២(Queen Elizabeth II) ដែលជា​ព្រះមហា​ក្សត្រនៃចក្រភពអង់គ្លេសហើយ​ព្រះមហា​ក្សត្រនរោត្តមសីហមុនី បានឡើង​គ្រង​រាជ្យ​បល្ល័ង្ក​​​នៅឆ្នាំ២០០៤ហើយព្រះអង្គ​មិន​ធ្លាប់​មានប្រវត្តិជាប់ពាក់ពន្ធ័នឹងនយោបាយដែល​ក្លាយជាទម្លាប់សម្រាប់រាជាណាចក្រអាស្រ័យ​រដ្ឋធម្មនុញ្ញនៅលើពិភពលោក។ លោកថេងច័ន្ទសង្វារសាស្ត្រាចារ្យផ្នែក​ច្បាប់​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែល​ទទួលបានសញ្ញាបត្របណ្ឌិតច្បាប់ពីសាកល​វិទ្យាល័យលីយ៉ុង២ ( Universite Lyon II) ក្នុង​​​ប្រទេស​​​បារាំងបានមាន ប្រសាសន៍ថា“រដ្ឋ​ធម្មនុញ្ញឆ្នាំ១៩៩៣ ក៏បានចែងផងដែរថាព្រះមហាក្សត្រ គឺជាប្រមុខរដ្ឋ ហើយបើ​ទោះ​ជាយ៉ាងណាក៏ដោយ ក៏ប្រជាជន​កម្ពុជា​បាន​យល់ច្បាស់ថា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន និងមន្ត្រីជាប់ឆ្នោតឯណោះវិញទេទើប​ជាអ្នកដឹកនាំប្រទេស ហើយពួកគេមាន​ការ​ភាន់ច្រឡំអំពីព្រះរាជតួនាទី របស់​ព្រះមហា​ក្សត្រ”។ លោក ច័ន្ទសង្វារ ដែលជាអនុ​រដ្ឋ​លេខា​ធិការ​ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ បាន​មាន​ប្រសាសន៍ថា “ ប្រជាជន​មិន​យល់ទេថា ព្រះមហាក្សត្រមិនមានអំណាចនីតិប្រតិ​បត្តិនោះ”។លោកបានបន្ថែមថាក្នុងករណី ណាក៏​ដោយព្រះរាជតួនាទីដ៏សំខាន់បំផុត របស់​ព្រះ​មហាក្សត្រ គឺតំណាងឲ្យប្រជា​ជនទូទៅ។ លោកចូណាថុនលួត ​(​Jonathon​Louth​) ​ជា​អ្នកវិទ្យាសាស្រ្តនយោបាយ ជាតិអូស្ត្រា​លីដែលពីមុនបង្រៀននៅ សាកល​វិទ្យា​ល័យ​អាដេឡេដ​ (University of Adelaide) ​ភាគ​ខាង​ត្បូងអូស្ត្រាលី បច្ចុប្បន្នបង្រៀន​នៅសាកល​វិទ្យាល័យ ឆេស្ទ័រ (University of Chester) ប្រទេស អង់គ្លេសបានមានប្រសាសន៍ថា ព្រះរាជតួ​នាទី​ជានិមិ្មតរូបនេះបានផ្សាភ្ជាប់ទៅនឹងទស្សនជាតិហើយផ្ទុយពីរដ្ឋ លោកបានមានប្រសាសន៍បន្ថែមថា“រដ្ឋ​គឺជាស្ថាប័ននយោបាយមួយ ហើយជាតិជា​គំនិតវប្បធម៌មួយ។ មានន័យថា អ្នកជាសមាជិករបស់ក្រុមមនុស្សណាមួយ ដែល​អ្នក​ចង់​បង្ហាញឲ្យច្បាស់ដូចម្ចាស់ក្សត្រីអេលីហ្សា​ប៊ែត​គឺតំណាងឲ្យជន​ជាតិអង់គ្លេស (Englishness or Britishness)។ លោកលួតបានបន្តថា “ ក្នុងករណី​ដូចគ្នា​នេះដែរព្រះមហាក្សត្រនរោត្តមសីហមុនីជា​តំណាងឲ្យ​“ជាតិខ្មែរ”​...

គណបក្ស​​​ប្រឆាំងនិយាយថា លោក ហ៊ុន សែន នៅពីក្រោយការ​​​បង្រួប​​​បង្រួមគណ​​​​បក្សរាជានិយម

​គណបក្ស​​​ សម រង្ស៊ី បានចាត់​ទុក​សេចក្ដី​​​​ប្រកាស​​នៅ​​​​សប្ដាហ៍នេះ​​​ដែល​​​ថា ​គណ​បក្ស​ហ្វុ៊ន​ស៊ិន​​បុិច និង​គណបក្ស ​នរោត្តម​ រណឫទ្ធិ ​នឹង​រួបរួមគ្នា​ឡើង​​​វិញ​​​ បន្ទាប​់​ពី​កា​រ​បោះ​ឆ្នោត​​​​ក្រុម​ប្រឹក្សា​ឃុំ​-​​សង្កាត់​​នា​ថ្ងៃ​ទី​​៣​ ខែ​មិថុនា​នោះថាជា​​​យុទ្ធសាស្ត្រ​​​នយោបាយ។​​​ ​កាលពី​​​ថ្ងៃ​​​ព្រ​​​ហស្បតិ៍ ព្រះ​អង​្គ​​ម្ចាស់​  នរោ​ត្តមរណឫទ្ធិ ប្រធាន​គណ​បក្ស​ នរោត្តម រណ​ឫទ្ធិដែល​ត្រូវ​បា​ន​បណ្តេញ​​ចេញ​ពី​តំណែង​ជា​ប្រ​ធា​ន​គណ​បក្ស​​ហ្វុ៊ន​ស៊ិន​បុិច កាលពី​ឆ្នាំ​២០០៦និ​ង​លោកញឹកប៊ុន​  ឆៃប្រធា​ន​ប្រតិ​បត្តិ​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិច បា​ន​លើ​ក​ឡើង​នៅ​​ក្នុង​សេចក្តី​ប្រកាស​មួយ​​ថា គណ​បក្ស​ទាំង​ពីរ​នឹង​រួមបញ្ចូល​គ្នា​​​សម្រាប់​​​ការ​​​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណា​ង​រា​ស្រ​្ត​នៅ​ឆ្នាំ​​ក្រោ​យ។ សេចក្ដី​​​​ប្រកាស​​​​​នេះ​​​បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពីព្រះ​អង្គ​ម្ចាស់​​​ នរោត្តម រណប្ញទ្ធិ​និង​លោក ​ញឹកប៊ុន​​​ឆៃបា​ន​ជួប​ជា​មួ​យ​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន នៅក្នុ​ង​កា​រ​ិយា​ល័យ​​របស់​លោក​ កាលពី​​​ថ្ងៃ​​ព្រហស្បតិ៍។​​​ព្រះ​អង្គ​ម្ចាស់​​​នរោត្តម​រណប្ញទ្ធិ បា​ន​មា​ន​ព្រះ​បន្ទូល​ថា ព្រះ​អង្គ​ម្ចាស់​នឹងធ្វើជាប្រធា​ន​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិចម្តងទៀត ចំណែកឯ​លោក ញឹក ប៊ុន​ឆៃនឹង​ធ្វើជា​អនុ​ប្រធាន​ទីមួ​យ​។ ប៉ុន្តែ​​​លោក​​​ យឹម សុវណ្ណ អ្នក​​​នាំ ពាក្យ​​​គណបក្ស​​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​ថា  ​គណ​បក្ស​​​រាជានិយម​ទាំង​​​ពី​​​រនេះ ​​​គ្រាន់​​​តែជាដៃ​​​ជើង​​​របស់​​​គណបក្ស​​​កាន់​​​អំណាចរបស់​​​លោក ហ៊ុន​​​សែន​​​ ​​​តែ​​​ប៉ុណ្ណោះ ហើយ​​​ថា គណបក្ស​​​ទាំង​​​ពី​​​រ​នេះនឹង​​​ទទួល​​​បាន​​​ផល​ប្រយោជន៍ ​​​​តិច​តួច​ណាស់​​​​នៅ​​​ពេល​​​បង្រួប​​​បង្រួម​​​គ្នា​​​ហើយ។ លោក​​​ សុវណ្ណ បាន​​​មាន​​​ប្រសាសន៍ថា “ខ្ញុំ​​​គិត​​​ថា គណបក្ស​​​ សម រង្ស៊ី និង​​​អ្នក​​​បោះ​​​ឆ្នោត​នឹង​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះការ​​​បង្រួប​​​បង្រួម​​​គណបក្ស​​​នេះទេពីព្រោះគណបក្ស​​​ទាំង​​ពី​រនេះក្បត់​​​​​​ឆន្ទៈរបស់​​​ប្រជាពល​​​រដ្ឋ ហើយ​​​ពួក​​​គេ​​​​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថាជាដៃ​​​ជើង​​​របស់​​​គណ​បក្ស​​​​ប្រ​​​ជាជនកម្ពុជាដូច្នេះខ្ញុំ​​​គិត​​​ថាការ​​រួម​បញ្ចូល​​​គ្នា​នេះ​​មិន​​​ប៉ះពាល់​​​ដល់​​​ប្រជាប្រិយ​​​ភាព​​​របស់​​​​​គណបក្ស​​​សម ​​​រង្ស៊ី ​​​ទេ​​​”​​​។​​​ លោក​​​បាន​​​បន្ថែមថា “នេះ​​​ដូច​​​ជា​​​រឿង​​​កំប្លែង​។ ប្រ​​​ជាពលរដ្ឋ​​​មិន​​​ចូល​​​ចិត្ត​​​គណបក្ស​​​នេះ​​​ទេ ពី​​​ព្រោះ គណបក្សនេះ ​គួរ​​​ឲ្យ​​​ចង់​​​សើច​ ដូចជារឿង​​​កំប្លែង​​​​អ៊ីចឹង”។ លោក​​​ ឡៅ ម៉ុងហៃ អ្នក​​​វិភាគ​​​នយោ​​​បាយ​ឯករាជ្យ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បង្រួប​​​បង្រួម​​​គ្នា​​​នេះ គឺជា​​​ការ​​​ប៉ុន​​​ប៉ង​​​ផ្ដល់​​​កម្លាំង​​​នយោបាយ​ឲ្យ​​​លោក ហ៊ុន​​​ សែន ថែមទៀត​នៅ​​មុន​ពេល​បោះ​ឆ្នោត ព្រោះ​​​គណបក្ស​​​រា​ជា​និយម​​​ទាំង​​​​ពីរ​​​នេះ មាន​​​ទំនាក់​​​ទំនង​​​យ៉ាង​​​ជិត​​​ស្និទ្ធ​​​ជាមួយ​​​គណបក្ស​​​ប្រ​​​ជាជនកម្ពុជា​​​ស្រាប់។ លោក ឡៅ ម៉ុងហៃ បាន​​​មាន​​​ប្រសាសន៍​ថា “ ខ្ញុំ​​​គិតថា លោកចង់​​​បង្រួប​​​បង្រួម​​​អំណាច​​​របស់​​​លោក​​​ថែម​ទៀត”។ លោក បាន​​​មាន​​​ប្រសា​សន៍​​​​បន្ថែម​​​ទៀតថា យើង​​​គួរតែ​​​ពិចារ​​​ណា​​​​មើល“ថាតើវា  ដើម្បី​​ជួយ​​​​​ខ្លួន​​​ឯង​​​ ឬក៏​​​ដើម្បី​បង្រួប​​​បង្រួម​​​កម្លាំង​​​ផ្សេង​​​ ដែល​​​នៅ​​​ក្រោម​​​ខ្លួន​ និង​​​នៅ​ជុំ​វិញ​​​ខ្លួន​​”។ ការ​​​បង្រួប​​​បង្រួម​​​គ្នានេះ​​​​កើត​មាន​ឡើង ​បន្ទាប់​​​ពី​​​ការ​​​បែក​បាក់​គ្នាអស់​​​រយៈ​ពេល​​​​ជិត​​​ប្រាំមួយ​​​ឆ្នាំ​​​ រវាងគណបក្ស​​​ ហ្វុ៊នសិុន​​​ប៉ិច  និង​​​​ព្រះ​អង្គ​ម្ចាស់​ នរោត្តម ​រណប្ញទ្ធិ ​​​ដែល​ត្រូវ​​​បាន​​​បណ្ដេញ​​​ពី​​​តំណែង​ជា​​​ប្រធានគណបក្ស​​​  ហ្វុ៊នសិុន​​​ប៉ិច ជា​គណបក្ស​ដែល​​ព្រះ​អង្គ​ធ្លាប់​បាន​​​ដឹក​​​នាំ​​​តាំងពី​​​ឆ្នាំ​​​១៩៩២ ​​​អំឡុង​​​ពេល​​​សមាជ​គណ​បក្ស​ដែ​លបាន​ធ្វើ​ឡើង​ភ្លាមៗនៅ​ថ្ងៃ​ទី​​១៨ខែ​តុ​លា​​ឆ្នាំ​​២០០៦។ ​​​​​​​លោកផៃស៊ីផានអ្នក​​​នាំ​​​ពាក្យ​​​ទីស្ដី​​​ការគណៈរដ្ឋ​​​មន្ត្រី​​​បាន​​​បដិសេធ​ថា ​លោក ​ហ៊ុន ​​​សែនមិន​​​​​​បាន​​​នៅ​​​ពី​​​ក្រោយ​​​​​​ការ​​​សម្រេច​​​បង្រួប​​​​បង្រួម​​​គណបក្ស​​​ទាំង​​​ពី​​រ​នេះទេ៕ ​ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា