របាយ​ការណ៍​រកឃើញថា ទិន្នន័យនៃចំនួន​យុវជនចូលរួម​ក្នុងនយោ​បាយ​បានកើន​ឡើង​​​

យោង​តាម​ទិន្នន័យ​ ដែល​ចេញ​ផ្សាយ​ដោយ​​គណៈ​កម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅកាត់ថា​ខុមហ្វ្រែល ​បាន​ឲ្យ​ដឹង​ថា​​ ចំនួន​អ្នក​​បោះ​ឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២​កន្លង​មក​ ​ជាង​ពាក់​កណ្តាល​ជា​គឺយុវជន​​​​​​។ ក្នុង​របាយ​ការណ៍​ដែល​បាន​ចេញផ្សាយ​កាល​ពី​ម្សិលមិញ​ បាន​ឲ្យ​ដឹង​ថា​ “ ​ទិន្នន័យ​នៃ​ចំនួនអ្នកបោះឆ្នោត​ជាយុវជន​​បាន​កើន​ឡើង​យ៉ាង​​លឿន​​ គឺកើនឡើងជាង​៣០០.000នាក់​ជា​រៀងរាល់​ឆ្នាំ​”។ របាយ​ការណ៍ដដែល​នេះ បាន​បន្តថា​​​៥៤​ភាគរយ​នៃ​ចំនួន​អ្នក​បោះ​ឆ្នោតទាំងអស់ ​និង៥​ភាគរយ​​នៃអ្នកជាប់​ឆ្នោត​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ។​​កាល​ពី​ឆ្នាំ​២០០៧ ​ មាន​ត្រឹម​តែ​១,៤៣ ភាគរយប៉ុណ្ណោះ ​​នៃ​សមាជិកក្រុម​ប្រឹក្សា​ដែល​មាន​អា​យុ​ក្រោម​៣៥​ឆ្នាំ​។ការ​កើន​ឡើង​​យ៉ាង​រហ័ស​នៃ​ចំនួនអ្នក​បោះ​ឆ្នោត​ជាយុវជន​នេះ​​ ​បាន​ធ្វើ​ឲ្យ​​គណបក្ស​នយោ​បាយ​​ចាំបាច់ត្រូវ​ប្តូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​។ របាយ​ការណ៍​នោះ​ក៏បាន​លើក​ឡើង​ផង​ដែរ​ថា​ “​នេះ​ជា​ផ្នែក​មួយ​ ដែល​គណបក្ស​នយោបាយ​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​​ ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ពី​​ក្រុម​យុវជន​ទាំងនេះ​​ និង​ដើម្បី​ជំរុញ​ពួក​គេ​ឲ្យ​ក្លាយទៅ​ជា​កម្លាំងនយោបាយ​នៅ​ក្នុង​ពេល​បោះ​ឆ្នោត​”។ គណបក្ស​​ធំៗ​ប្រាំ​​ដែល​គណបក្ស​នីមួយៗ​បាន​រៀបចំ “ ចលនា​យុវជន​ ឬ​​រចនាសម្ពន្ធ​យុវជន​” ក្នុងបំណងដើម្បី​​បញ្ចុះ​បញ្ចូល​​អ្នក​បោះ​ឆ្នោត​វ័យ​ក្មេង​ ដ៏​មាន​តម្លៃ​ទាំង​នេះ។ គណៈ​កម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជាបាន​គូស​បញ្ជាក់​ថា​ គណបក្ស​ប្រ​ជា​ជន​កម្ពុជា​បាន​ទទួល​ជោគ​ជ័យ​​ ចំពោះការខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន ​​ដោយ​បាន​កត់​សម្គាល់​ថា​ រដ្ឋា​ភិបាល​បាន​រៀប​ចំ​កម្មវិធី​ទូរទស្ស​ន៍ ដើម្បីបម្រើឲ្យ​ផ្នែក​យុវជន​យ៉ាង​ល្អ។ របាយ​ការណ៍នេះក៏​បាន​លើក​ឡើង​ដែរថា “ សកម្មភាព​ទាំង​នោះ​ មានដូចជា​​សកម្មភាព​មនុស្ស​ធម៌​​ ឬ​ការ​ងារ​អភិវឌ្ឍន៍​​របស់យុវជន​ក្នុងគណបក្ស​ប្រ​ជាជន ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​​តាម​កញ្ចក់​ទូរទស្សន៍​ និង​តាម​វិទ្យុ។​ ក្រោមការ​ដឹក​នាំ​ពី​កូន​ប្រុស​របស់​លោក​​នាយក​នរដ្ឋមន្ត្រី​​ និង​កូន​ៗ​របស់​អ្នកនយោ​បាយ​សំខាន់ៗ ក្នុងជួរ​គណ​បក្ស​ប្រ​ជា​ជន​​ ​គឺជាការ​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​ការ​ងារ​ឪ​ពុក​ម្តាយ​របស់​ពួក​គេ”។ លោក​ គល់ បញ្ញា​នាយក​​ប្រតិបត្តិ​​របស់​អង្គការ​ខុមហ្រែល ​​បាន​លើក​ឡើង​ដោយប្រ​យ័ត្នប្រយែងថា​ ប៉ុន្តែ ស្របពេលកម្លាំង​យុវជន​កំពុង​តែ​រីក​ចម្រើន​ឡើង​នោះ​​ វា​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា ពួក​គេពិតជានឹង​ចូល​រួមក្នុងឆាកនយោបាយនោះ​ទេ។ លោក​បន្ត​ថា “ អ្នក​បោះ​ឆ្នោត​ជា​យុវ​ជន​​​មិន​​ទទួល​បាន​ព័ត៌មាន​គ្រប់​គ្រាន់ អំ​ពី​ការ​បោះ​ឆ្នោត​ និងអំ​ពី​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ទេ។​​ ​បាន​ប្រើ​ប្រាស់​ពួក​គេ​ ជា​សកម្ម​ជន​យុវជន​​ ប៉ុន្តែ​ពួក​គេ​មិន​​ប្រា​កដ​ជា​ចូល​រួម​ជា​មួយ​គណបក្សទាំង​នោះ​ទេ”។ លោក​​​លើក​ឡើង​អំ​ពី​ក្រុម​ប្រឹក្សា​​ឃុំ​-សង្កាត់ក្មេងៗ​ថា “ពួកគេ​មិន​មាន​អំណាច​ពិត​ប្រា​កដ​ទេ។​ពួក​គេ​គ្រាន់​តែ​ធ្វើ​សកម្មភាព​​ តែ​មិន​មាន​ឥទ្ធិពល​មកលើ​ការ​ដឹកនាំទេ​”។ លោក​លើក​ឡើងទៀតថា​​នៅ​ពេល​ណា​ ដែល​ការ​ជជែកគ្នាអំពី​នយោ​បាយ​នៅ​តែ​ត្រូវ​​រឹត​បន្តឹង​នោះ​ លោក​មាន​ការ​សង្ស័យ​ថា ​ពួក​គេមិន​អាចធ្វើឲ្យមាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ទេ។ លោកបានមានប្រសាសន៍ថា “ គណបក្ស​កំពុងកាន់អំណាច​មិនទាន់មាន​ការ​ពិភាក្សា​​បើក​ជាចំហទេ​​​ឲ្យ​ពួក​គេ​គាំ​ទ្រ​គណបក្ស​កាន់​អំណាច​​ ប៉ុន្តែ​មិន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ជជែកគ្នា​ទេ​... គឺ​​មិន​សូវ​ចាប់​អារម្មណ៍​ពេកទេ ក្នុង​ការ​ចូល​រួម​ដោយ​ផ្ទាល់​ក្នុងកិច្ចការនយោបាយ។ពួក​គេ​គ្រាន់​តែ​ធ្វើ​តាម​សំណើពីអ្នកនយោបាយ​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ​ ដើម្បី​ចូល​រួម​ឃោសនា​​បោះ​ឆ្នោត​​ ប៉ុន្តែ​ពួក​គេ​មិន​បាន​យល់ច្បាស់​នោះ​ទេ​។ នេះ​ជា​មូលហេតុ​ដែលធ្វើឲ្យ​ពួក​គេ​មិន​សូវ​ចាប់​អារម្មណ៍​ខ្លាំង​ ឬ​មិនមានអំ​ណាចនៅ​​​ក្នុង​គណ​បក្ស”៕ ប្រែ​សម្រួល​ដោយ ឃិន​...

នាយក​រដ្ឋ​មន្ត្រី​ថ្លែង​​ពីបញ្ហាព្រំដែនរយៈ​ពេល​ប្រាំ​ម៉ោង​ និង​២០​នាទី​

ខណៈ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​​ថ្លែង​ក្នុង​រដ្ឋ​សភា កាលពី​ម្សិល​មិញ ការពន្យល់​រយៈ​ពេល​ប្រាំ​ម៉ោងរបស់លោក ​ស្ដី​ពី​ការ​កំណត់​ព្រំ​ដែន​ជា​មួយ​ប្រទេស​វៀត​ណាម​ បាន​ទាក់​ទាញមន្ត្រីរដ្ឋាភិបាល​ និង​មន្ត្រី​រាជ​ការ​ឲ្យ​តាម​ដានទស្សនា ដោយមិនប៉ប្រិច​ភ្នែក​។ ផែនការបណ្ដេញប្រជាជន​ចេញត្រូវ​បាន​ផ្អាក​ មន្ត្រី​នគរ​បាល​ត្រូវ​បាន​ដក​ចេញ​ពីផ្លូវ​ ហើយ​មន្ត្រី​រាជ​ការ​ត្រូវ​បាន​បញ្ជា​ឲ្យ​ឈប់​ធ្វើ​ការ​ងារ​ ដើម្បី​ទស្សនា​​​តាមក​​​ញ្ចក់​​​ទូរទស្សន៍​​​។ នៅ​ក្នុង​ការ​ិយាល័យ​ និយោជក​បាន​ប្រមូល​​​ ​ផ្ដុំ​គ្នា​នៅ​ជុំ​វិញ​ទូរទស្សន៍​ ដាក់នៅ​តាមដង​ផ្លូវ​​ និង​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​វិទ្យុ​។ សេចក្ដីរាយ​ការណ៍​ព័ត៌មានរបស់​អន្ដរ​​​ជាតិ​បាន​លើក​ឡើង​ថា អាចជា​សុន្ទរកថា​ដ៏វែង​ បំផុតរបស់​លោក​ ហ៊ុន សែន ដែល​​​កាន់​​​តំណែង​​​​នាយករដ្ឋមន្ត្រី បានយូរជាងគេបំផុត​នៅ​ទ្វីបអាស៊ី ដោយលោក​ថ្លែង​នេះមិន​បាច់​​​មានឈប់​សម្រាក​​។ លោក អុឹង​ សេដ្ឋា ប្រធាន​ភូមិ​បី នៅ​ក្នុង​សង្កាត់​មួយ ក្រុង​ព្រះសី​ហនុ ដែល​ភូមិ​របស់​​​លោកកំពុងប្រឈមមុខនឹងការបណ្ដេញ​ចេញ...

រូបថតថ្មីៗ​នៃ​​អ្នក​ទោស​នៅ​មន្ទីរ​ ឃុំឃាំង​ទួល​ស្លែងអាច​បង្ហាញ​ ​អត្ត​សញ្ញាណ​​អ្នក​ស្លាប់​ជា​ច្រើន​

អក្សរ​ដែល​គេ​សរសេរ​នៅ​ខាង​ក្រោយ​​​រូប​ថត​បិទ​កាត​របស់​​បុរស​ម្នាក់​​ពាក់​អាវ​វាល​ក្លៀក​នោះ​ គឺ​ពាក្យ “ កុយ ជា។ អ្នក​និយាយ​​វិទ្យុ”។ មាន​រូបថត​មួយ​ទៀត​របស់​ឈ្មោះ​ លី យ៉េត ​មាន​សរសេរ​​អក្សរ​នៅ​ខាង​ក្រោយ​ខ្នង​រូប​ថត​ថា “ ប្រពន្ធ​របស់​ អាម៉េត”។ ​បន្ទាប់​មក​ទៀត​គឺ​រូប​ថត​​របស់​ អំ ច័ន្ទ​តារា ជាក្មេង​ស្រី​​កាត់​សក់​ខ្លី​​ម្នាក់​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា “ កូន​ស្រី​របស់​មន្ត្រី​​ម្នាក់​”។ គ្រប់​រូប​ថត​​ទាំង​១.២៤២សន្លឹក​ដែល​ត្រូវ​បាន​ផ្ដល់​​​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កាល​ពី​​ម្សិល​មិញ​នេះ​​ សុទ្ធ​តែ​មាន​ពាក់​ស្លាក​លេខ​ជាប់​នឹង​ក​របស់​ពួក​គេ​។លោក​  ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ស្លាក​លេខ​ទាំង​នោះ​ ទំនង​ជា​ត្រូវ​បាន​គេ​ប្រើ​​ ដើម្បី​​សម្គាល់អ្នក​ទោស ដែល​ត្រូវ​​គេ​​បញ្ជូន​ចូល​​មន្ទីរ​ឃុំ​ឃាំង​ ស-២១ ហៅ​គុក​ទួល​ស្លែង ជា​ពន្ធ​នា​គារ​​របស់​ខ្មែរ​ក្រហម​ ​​សព្វ​ថ្ងៃ​គឺ​ជា​សារ​មន្ទីរ​ ដែល​ត្រូវ​បាន​គេ​ប្រើ​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​អំពើ​ព្រៃ​ផ្សៃ​នៃរបប​ខ្មែរ​ក្រហម​។ លោក ឆាំង​ យុ បាន​លើក​ឡើង​ថា រូប​ថត​ទាំង​នេះ​ ទទួល​បាន​ពី​ស្ត្រី​ម្នាក់​ ដែល​ក្រោយ​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​ បាន​​​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កុម្មុយនីស្ដ​​ សម័យ​​សាធារ​ណ​រដ្ឋ​ប្រជា​មានិត​កម្ពុជា​ កាល​ពី​ទស​វត្សរ៍​​ឆ្នាំ​១៩៨០​ និង​នៅ​សម័យ​​រដ្ឋ​កម្ពុជា​ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៩៩០​។ មុន​ការ​មក​ដល់​ប្រទេស​កម្ពុជា ​របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ឆ្នាំ​១៩៩២ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោត​ បន្ទាប់​ពី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ទី​ក្រុង​ប៉ារីស ក្រសួង​របស់​រដ្ឋាភិបាល​ទាំង​អស់​ត្រូវ​បាន​​បញ្ជា​ឲ្យ​​បំផ្លាញ​ចោល​​នូវ​​កំណត់​​ត្រា​ទាំង​ឡាយ​ពាក់​ព័ន្ធ​នឹង​របប​ខ្មែរ​ក្រហម​ ពោល​​គឺ​មន្ត្រី​រាជការត្រូវ​បាន​គេ​បញ្ជា​ឲ្យ​បំផ្លាញ​ឯក​សារ​​ទាំង​នោះ​នៅ​ពេលនោះ ដើម្បី​កុំ​ឲ្យ​មាន​ការ​រំខាន​ដល់​​ដំណើរ​ការ​បោះ​ឆ្នោត​ដែល​គាំ​ទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​​។ ទោះ​ជាយ៉ាងណា អតីត​សមាជិក​ជា​ច្រើន​​នៃ​របប​ខ្មែរ​ក្រហម​ ​ធ្លាប់​មាន​តំណែង​ជាន់​ខ្ពស់​​​ក្នុង​រដ្ឋាភិបាល​នា​​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​សម័យ​រដ្ឋ​កម្ពុជា។ អ្នក​ផ្ដល់​រូប​ថត​ ​ដែល​សុំ​​មិន​បញ្ចេញ​ឈ្មោះ​​រូប​នេះ​​ គឺ​ជា​មន្ត្រី​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​​ជាន់​ទាប ដែល​ត្រូវ​បាន​​គេ​បញ្ជា​ឲ្យ​យក​រូប​ថត​ រួ​ម​ជាមួយ​នឹង​ឯកសារ​មួយ​ចំនួន​ទៀត​ពាក់​ព័ន្ធ​នឹង​របប​ខ្មែរ​ក្រហម​ទៅ​ដុត​ចោល​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​ឲ្យ​កម្ទេច​ឯក​សារ​បែប​នេះ។​ លោក ឆាំង យុ បាន​លើក​ឡើង​​កាល​ពី​ម្សិល​មិញ អំពី​មូល​ហេតុ​ដែលគេលាក់​ទុក​​រូប​ថត​ទាំង​នេះ​អស់​រយៈ​ពេល​​២០​ឆ្នាំ​ថា “ ប៉ុន្ដែ អ្នក​ស្រី​បាន​ឃើញ​រូប​ថត​ទាំង​នេះ​ ហើយ​​អ្នក​ស្រី​មិន​បាន​ដុត​រូបថត​ទាំង​នេះ​ចោលទេ”។ លោក​ថ្លែង​ថា “ ​អ្នក​ស្រី​មាន​​អារម្មណ៍​ដូច​ជាក្ដុក​ក្ដួល​ខ្លាំង​ណាស់​ ពី​ព្រោះ​​អ្នក​ស្រី​បាន​បាត់​បង់​ឪពុក​ ម្ដាយ បង​ប្អូន​ប្រុស...

នគរបាល​បាន​ធ្វើ​ការ​បញ្ឈប់ការ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ជា​ច្រើន​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​​

នគរបាល​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ​​​ខេត្ត​បាត់​ដំបង​បាន​ចាប់​ផ្តើម​ចាត់​វិធាន​ការ​បញ្ឈប់ការ​កាប់​បំផ្លាញ​​​ព្រៃ​សហគមន៍ ពី​សំណាក់​កង​រាជ​អាវុធ​​ហត្ថ​និង​នគរបាល។​​ ក្នុង​រយៈ​ពេល​ជាង​ពីរ​ខែ​​មក​នេះ​ ទាហាន​ នគរបាល​ និង កង​រាជ​អាវុធ​ហត្ថ​​បាន​កាប់​​បំផ្លាញ​​ព្រៃ​ត្រឡាច ​ដែល​មាន​ទំហំ​១.៣៣៥ហិកតា នៅ​ក្នុង​ស្រុក​រុក្ខ​គិរី ដែល​ត្រូវ​បាន​ទទួល​ស្គាល់ជា​ព្រៃ​សហគមន៍​ដោយ​ក្រសួង​កសិកម្ម​ ​ហើយ​​​​​ត្រូវ​បានការ​ពារ​ចាប់​​តាំង​ពី​ឆ្នាំ​ ២០០៤​មក​ម្លេ៉ះ។ លោក​ ពេជ្រ​ មា៉​ឡៃ អភិបាល​ស្រុក​រុក្ខ​គិរីបាន​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​អង្គារ​ មន្រ្តី​មូល​ដ្ឋាន​មួយ​ក្រុម​បាន​​បញ្ឈប់​ការ​កាប់ ​បំ​ផ្លាញ​ព្រៃ​ឈើ​ និងបាន​រុះ​រើ​លំ​នៅ​ដ្ឋាន​តូចៗ​​​របស់​កម្មករ​​នៅ​ក្នុង​ព្រៃនោះ​​។ លោកបាន​ថ្លែង​បន្តថា “​យើង​បាន​ចុះ​ទៅ​ទីនោះ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ ហើយ​បាន​ប្រាប់​ពួកគេ​ឲ្យ​ឈប់​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទៀត”។ លោក​​ថ្លែងថា មាន​ផ្ទៃ​ដី​​តែ​​២៤​ហិក​តា​ប៉ុណ្ណោះ​ត្រូវ​បាន​​អ្នក​ភូមិ​ប្រាំ​មួយឬប្រាំ​ពីរ​នាក់ដែល​​ធ្វើការ​ឲ្យ​នគរបាល​និង​មន្រី្ត​យោធា​​កាប់​បំផ្លាញ។លោក​បន្ត​ថា “ពួក​គេ​(អ្នក​កាប់​ព្រៃ​​ទាំង​នោះ)​ត្រូវ​ការ​ដី​​ដាំពោតនិងសណ្តែក”។ ក៏​ប៉ុ​ន្តែ​ បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​នៅ​ក្នុង​តំ​បន់​នោះ​បាន​និ​យាយ​ថា ផ្ទៃ​ដី​ព្រៃ​ត្រឡាចទំហំ​២០០​ហិកតា ​ត្រូវ​បានកាប់​បំផ្លាញ​រួច​​ហើយ និង​​​ដាំ​ពោត​បាន​​៤០​ហិក​តា​រួច​ហើយ​ដែរ។ លោក អ៊ុយ រី​ អភិបាល​រងខេត្ត​បាត់​ដំបង​បាន​អះអាង​ថា លោក​​មិន​បាន​ដឹង​ថា​នរណា​ជាអ្នក​ទទួល​​ខុស​ត្រូវ​ចំពោះ​ការ​កាប់​ព្រៃ​ឈើ​នេះទេ។ លោក លី ជូបេង​ នាយ​​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ខេត្ត​បាត់​ដំបង​បាន​ថ្លែង​ថា“ ខ្ញុំ​មិន​​ដឹង​ថា​នរណាជាអ្នក​​កាប់​​ព្រៃ​នោះ​​ទេ។​នៅ​ពេល​​ខ្ញុំ​​ទៅ​ដល់​​ទីនោះ​ ​ដើម​ឈើ​ជាច្រើន​បាន​ដួល​រលំ​រួច​ទៅ​ហើយ”។លោកបន្ត​ថា លោក​នឹង​ស៊ើប​​អង្កេត​ថា​​ តើ​នរណា​​កាប់​​ព្រៃ​នេះ​​។ លោក​ ចន មេក​គ្រី​ហ្គរ (John Macgregor) ជំ​នួយ​ការ​​ប្រធាន​​គម្រោងនៅ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល After the Flood ជាក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​នៅ​ក្នុង​ព្រៃ​​នេះ​​បាន​មាន​ប្រសាសន៍​ថា ការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​​នេះ​​ហាក់​ដូចជា​ទើប​តែឈប់​​នៅ​ពេល​ថ្មីៗ​នេះ​​។លោក​បាន​មាន​ប្រសាសន៍ថា “យើង​ចង់​ឲ្យ​ការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​នោះ​​ឈប់​​ត្រឹម​ហ្នឹងទៅ ហើយ​យើងនឹង​​ដាំ​ឈើ​ឡើង​វិញ​នៅ​ពេល​ដែល​អ្នក​​កាប់​​ព្រៃ​ឈើ​ចាក​ចេញ​អស់​ពី​តំបន់​នោះ”៕   ប្រែសម្រួលដោយ ព្រំ ម៉ារ៉ាឌី​​​​​​​​​​​​​​​​​​​​​

លុបឈ្មោះ​​​​កម្ពុជា​ចេញពី​បញ្ជីរបស់​សហរដ្ឋអាមេរិក​ស្តីពី​ប្រទេស​ងាយរង​គ្រោះ​ដោយអំពើ​ភរេវកម្ម

នេះជាលើក​ទី​១​ហើយ​ ក្នុងរយៈ​ពេល​ប្រាំពីរឆ្នាំ​ ដែល​ប្រទេស​កម្ពុជា​បានបាត់​ឈ្មោះ​ពី​របាយការណ៍ប្រចាំឆ្នាំ​របស់​ក្រសួង​ការ​បរ​ទេស​​អាមេរិក ​និយាយអំពី​​ប្រទេស​មួយ​ចំនួន​ ដែល​គេជឿថា ងាយ​ទទួលរង​គ្រោះ​ដោយ​​​ការ​វាយ​ប្រហារ​ពី​ក្រុម​ភេរវជន​ក្នុង​ស្រុក និង​​​​​មកពីក្រៅ​ប្រទេស​។ ចាប់​តាំង​ពី​មានរបាយ​ការណ៍​ប្រចាំឆ្នាំ​ចេញផ្សាយលើក​ទី​១​ និយាយ​​​​​​ពីអំពើ​​​ភេរវកម្ម​​នៅឆ្នាំ​២០០៤​មក​ សហ​រដ្ឋ​អាមេរិក​បាន​​​ចាត់ទុកប្រទេស​កម្ពុជា​ជា​ប្រទេសងាយ​រង​គ្រោះ ដោយសារ​ក្រុម​ភេរវជន ព្រោះ​​​តែ​​​ប្រទេសនេះ​មាន​អំពើ​ពុករលួយ​ ភាពក្រីក្រ និង​មានបញ្ហាចន្លោះប្រហេោងនៅតាមច្រក​ព្រំ​ដែន។ ប៉ុន្តែ​ របាយ​ការណ៍​ថ្មី​បំផុត​ ដែល​ចេញផ្សាយ​ កាល​ពីថ្ងៃទី​៣០ ខែមិថុនា មិន​បាន​និយាយ​ដល់​ឈ្មោះប្រទេស​កម្ពុជា​នោះ​ទេ​។ របាយការណ៍ ចេញផ្សាយលើកមុនៗ បាន​បង្ហាញ​នូវការ​ជឿនលឿន​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ដូច​ជា​ការ​អនុម័ត​ច្បាប់​ប្រឆាំង​​ភេរវកម្មក្នុង​ឆ្នាំ​២០០៧​ និង​ការ​បង្កើត​អង្គភាពស៊ើប​អង្កេត​​​​​​ចរាចរ​​​ផ្នែក​​ហិរញ្ញវត្ថុ​នៅ​ក្នុង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុងឆ្នាំ​២០០៨ ​ដែល​ជា​អង្គការ​​​​មួយសម្រាប់ត្រួត​ពិនិត្យ​សកម្មភាព​ចរា​​​ចរលុយ ​ដែល​អាច​ផ្តល់​ទៅ​ឲ្យ​ក្រុម​ភេរវជន​។ លោក​...

លោក ហ៊ុន សែន៖ កម្មវិធី​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដីទទួល​បាន​ជោគ​ជ័យ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​មានប្រសាសន៍ កាលពី​ម្សិលមិញ​ថា រដ្ឋាភិ​បាលបានទទួលស្គាល់ប្រជា​ពល​រដ្ឋ​ជិត​១០០​.០០០​គ្រួសារ​ ដែល​ពេល​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា មាន​សិទ្ធិ​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ហើយមាន​ផែនការជា​ច្រើន​​ ដើម្បីរៀបចំដីធ្លីឲ្យ​ប្រជា​ជន​រាប់​មុឺន​គ្រួសារ​ទៀត ​នៅ​ខែ​ខាងមុខ​នេះ។ លោក ហ៊ុន សែន មាន​ប្រសាសន៍ដូច្នេះ​នៅ​ឯ​ពិធី​បើក​ការដ្ឋាន​សាង​សង់​កំណាត់ផ្លូវ​ជាតិ​លេខ​៦១ប្រវែង​១២៨​គីឡូមែ៉ត្រ​ ក្នុ​ង​ខេត្ត​កំពង់​ធំ ក្នុងរយៈពេល​តែ​មួយ​សប្ដាហ៍​​ប៉ុណ្ណោះ បន្ទាប់ពី​​លោកបាន​ប្រកាស​ថា និស្សិត​​ដែល​ទៅ​វាស់​វែង​ដី​សម្រាប់​កម្មវិធី​នេះនឹង​មិនធ្វើ​ការ​នៅ​ក្នុង​តំបន់​ ដែល​​ជម្លោះ​កំពុង​បន្ដ​កើត​ឡើង​ទៀត​ទេ ហើយថា ពេល​វេលា​​កំណត់​សម្រាប់​ការ​វាស់​វែង​ដី​ធ្លី​អាច​នឹង​ពន្យារពេល​តទៅទៀត​។ លោក ហ៊ុន សែន បានមាន​ប្រសាសន៍​ថា “ យើង​ស្ថិត​នៅលើ​ផ្លូវ​របស់​យើង ដើម្បី​ឈាន​ដល់​គោល​ដៅ​របស់​យើង។ យើង​ត្រូវ​ការ​តែ​៥.០០០​គ្រួសារ​ទេៀត​ ដើម្បី​ឲ្យ​ឈាន​ដល់​១០០.០០០​គ្រួសារ​។ ផែន​ការ​របស់​យើង​ គឺត្រូវ​វាស់​វែង​ដី​របស់​ប្រជា​ពល​រដ្ឋ​ជាង​៣៥០​.០០០​គ្រួសារ​នៅ​លើ​ដីទំហំ​១,២លាន​ហិកតា ដើម្បី​ផ្ដល់សិទ្ធិដល់​ប្រជា​ពល​រដ្ឋ​ ដើម្បី​ធ្វើ​ជា​ម្ចាស់​ដី​របស់​ខ្លួន​”។ លោកបាន​ពន្យល់​ថា ប្រជា​ពល​រដ្ឋ​សរុប​៩៥.០៦៨​គ្រួសារ​​​ ត្រូវ​បាន​បន្ថែម​ក្នុង​បញ្ជី​ឈ្មោះរបស់ប្រជា​ពល​រដ្ឋ​ ដែល​មាន​សិទ្ធិ​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​​។ ក្នុង​ចំណោម​គ្រួសារ​ទាំង​នោះ មាន​៧៤.០៤៥​គ្រួសារ​ ដែល​ព្រំ​ដី​របស់​ខ្លួន​ត្រូវបាន​កំណត់រួចហើយ។ លោក ហ៊ុន សែន...

លោក ហ៊ុន សែន ៖​ ប្រជា​ជន​គ្រប់រូប ​​គួរទស្សនា​ការថ្លែង​សុន្ទរ​កថា​​ស្តី​ពី​​ បញ្ហា​ព្រំ​ដែនជាមួយ​​​វៀត​​ណាម

កាលពី​ម្សិល​មិញ​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​​បាន​ណែ​នាំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ផ្អាក​ការងារ​របស់​ខ្លួន​សិន ហើយ​​តាម​ដានមើល​ការ​ថ្លែង “សុន្ទរកថាជា​ប្រ​វត្តិ​​សាស្ត្រ” របស់​លោក​ស្តីពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសវៀត​ណាម ដែល​លោក​គ្រោង​នឹង​ថ្លែង​នៅ​រដ្ឋ​សភា​នា​ថ្ងៃ​នេះ។ ទីស្តីការ​គណ:រដ្ឋ​មន្ត្រី​ និង​សាលា​រាជ​ធានី​ភ្នំពេញ ក៏​បាន​អំពាវ​នាវ​ដល់បណ្តាភោជនីយ​ដ្ឋាន​ទាំង​អស់ ម្ចាស់​ហាង​ និយោជក និង​បណ្តា​ស្ថាប័ន​​របស់​រដ្ឋាភិបាល​ ឲ្យ​មើល​ផ្សាយ​ការ​ថ្លែង​សុន្ទរកថា​ទាំង​ស្រុង​​របស់​លោក​ដែល​មា​ន​រយ:ពេល​បួន​​ម៉ោង​ ដោយអនុញ្ញាតឲ្យ​អតិថិ​ជន​ និង​បុគ្គលិក​​​អាចទស្សនាបានដែរ។ លោក ហ៊ុន​ សែន​ ​មាន​ប្រ​សាសន៍​​ដូច្នេះ​ក្នុ​ង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់់​កំណាត់​ផ្លូវ​ជាតិ​ថ្មី​មួយ​ថា “ សូ​ម​​ក្មួយ​ៗ​ទាំ​ង​អស់ជួប​ជុំ​គ្នា​​នៅ​កន្លែង​​ណា​ ដែល​មាន​ទូរទស្សន៍។មន្ត្រី​រាជ​ការ​ ​និង​កង​កម្លាំ​ង​ប្រដាប់​អាវុធ​ទាំង​អស់​ត្រូវ​តែ​​នាំគ្នា​ទៅ​ធ្វើ​ការ​ ប៉ុន្តែ​ការងារ​របស់​ពួកគេ​ គឺ​អង្គុយ​ស្តាប់”។ ការ​ថ្លែង​សុន្ទរ​កថា​របស់​លោក ហ៊ុន សែនក្នុងសភា​ជាតិ ​ធ្វើ​ឡើង​ដើម្បីឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​​សួរ​ពី​សំណាក់​តំណាង​រាស្ត្រមក​ពី​គណ​បក្ស​ សម រង្ស៊ី ពាក់​ព័ន្ធ​នឹង​ការ​បោះ​បង្គោលព្រំ​ដែន​ ដែល​គណ​បក្ស​ប្រឆាំង​​មួយ​នេះ​បាន​អះអាង​ថា កំពុង​ត្រូវ​បានប្រើ​ប្រាស់​ដើម្បី​​កាត់​ដី​ឲ្យ​ទៅ​ប្រទេស​វៀត​ណាម។ នៅ​ក្នុង​សេច​ក្តី​ប្រ​កាស​មួយ​ចេញ​កាល​ពី​ថ្ងៃ​អង្គារ​ សាលា​រាជ​ធានី​​បាន​ស្នើ​សុំ​ឲ្យ​ “ ​រោង​ចក្រ សហគ្រាស ក្រុម​ហ៊ុន ហាង​លក់ដូរ​​និង​ភោជនីយដ្ឋាន​នានា​បើក​ទូរទស្សន៍​ឲ្យ​ចំ​កម្ម​វិធី​ផ្សាយ​បន្ត​ផ្ទាល់​នេះ ​ដើម្បីឲ្យ​និយោ​ជិត​ បុគ្គលិក និយោជក និង​អតិថិជន​បាន​មើល​ទាំង​​អស់គ្នា​”។​ សេច​ក្តី​ប្រកាស​នេះ​ក៏​បាន​លើក​ឡើង​ដែរ​ថា សាលា​សង្កាត់​...

សមាជិក​សភា​គណបក្ស​ សម​ រង្ស៊ី ស្នើ​ឲ្យ​រដ្ឋ​សភា​ពិភាក្សា​ពី​បញ្ហា​ព្រំ​ដែន​ជា​មួយ​ប្រ​​ទេស​វៀត​ណាម​

សមាជិក​សភា​ គណបក្ស​ សម រង្ស៊ី​ បាន​​ស្នើឲ្យរដ្ឋសភា​អនុញ្ញាត​ឲ្យពួក​គាត់​​​សួរ​សំណួរ​​ថ្មី​ៗ​ទៀត​ដល់​​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ពេលលោក​​មក​​ឆ្លើយ​​បំ​ភ្លឺ​នៅ​ចំពោះ​​​មុខ​ពួក​គាត់​នៅ​ថ្ងៃ​ស្អែកដើម្បី​ដោះ​ស្រាយ​កង្វល់​នានា​អំពី​​បញ្ហា​ព្រំ​ដែន​ជា​មួយ​ប្រទេសវៀតណាម ​ដែល​​មិន​ទាន់​បាន​​កំណត់​​ព្រំ​ដែន​ឲ្យ​បាន​ត្រឹម​ត្រូវ។ គណបក្ស សម រង្ស៊ី បាន​ស្នើ​យ៉ាង​ទទូច​ជា​យូរមក​ហើយ​ឲ្យរដ្ឋាភិបាល​ឆ្លើយ​តប​​ចំ​ពោះ​ការ​អះអាង​របស់​ខ្លួន​ដែល​ថា រដ្ឋា​ភិបាល​បាន​​កាត់​ដី​ដែល​​ជាកម្ម​សិទិ្ធ​ស្រប​ច្បាប់​របស់​ប្រទេសកម្ពុជា​ឲ្យទៅ​ប្រទេសវៀតណាម​ ក៏ប៉ុន្តែ​​ រដ្ឋាភិបាល​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​​ចំពោះ​​ការអះអាងទាំង​នោះ​និង​បាន​ប្តឹង លោក សម​ រង្សុី ប្រធាន​គណបក្ស សម​ រង្ស៊ី ដោយ​ជោគជ័យ ពី​បទ​ផ្សព្វផ្សាយ​ផែនទីដែល​គាំទ្រ​ការ​អះអាង​របស់​គណបក្ស សម រង្ស៊ី តាម​ប្រព័ន្ធអីុនធើណិត​។ មានការ​ពិភាក្សា​​​ជា​ច្រើន​អំពីរឿង​នេះ​ កាលពីខែមិថុនា ​នៅ​ពេល​​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​បាន​រាយការណ៍ថា រដ្ឋាភិបាល​មាន​គម្រោង​កាត់​ភូមិ​ពីរ​ដែល​ស្ថិត​នៅក្នុង​ខេត្ត​កំពង់​ចាម​ ឲ្យទៅ​​​ប្រទេស​វៀតណាម។ កាល​ពី​សប្តាហ៍មុន ​លោក ហ៊ុន សែន បាន​យល់​ព្រម ​ដើម្បី​ឆ្លើយ​​​បំ​ភ្លឺ​​ចំ​ពោះ​​កង្វល់​ទាំង​នោះ​​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើចុះ​ថ្ងៃទី២៦​ខែ​មិថុនា​របស់​លោក សុន ឆ័យ ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី។ នៅ​ក្នុង​លិខិត​ទី​២ ​ចុះ​ថ្ងៃ​ច័ន្ទ​ និង​​ទទួល​បាន​​កាលពីម្សិលមិញ បាន​លើក​ឡើង​ថា​គណបក្ស សម រង្ស៊ី បាន​ស្នើសុំ​ឲ្យប្រធាន​រដ្ឋសភា​ លោក ហេង សំរិន អនុញ្ញាត​ឲ្យមាន​ការ​ពិភាក្សាពេញ​អង្គ​​អំពី​បញ្ហា​ព្រំ​ដែន​នេះ​នៅ​រដ្ឋ​សភា​។ លិខិត​នោះ​បាន​លើក​ឡើង​បន្ត​ទៀតថា “យើង​សូម​ស្នើឲ្យមាន​ការ​ពិភាក្សា​ផ្លាស់​ប្តូរយោបល់​គ្នា​រវាង​សមា​ជិក​សភា​គណបក្ស ប្រឆាំង​និង​សមាជិក​សភា​គណបក្ស ​កាន់​អំណាច​។  ការ​ពិភាក្សា​នេះ​អាច​ផ្តល់​ព័ត៌មាន​ច្បាស់​លាស់​អំពី​ការ​កំណត់​ព្រំដែន​ជូន​ប្រជា​ពល​រដ្ឋ​របស់​យើង​ដែល​ជាម្ចាស់​ប្រទេស​និង​វា​​ឆ្លុះ​បញ្ចាំង​ពីការ​ទទួល​ខុស​ត្រូវ​របស់​ស្ថា​ប័ន​នី​តិ​ប្រតិបត្តិ​និង​នីតិ​បញ្ញត្តិ​”។ លោក ងួន ញ៉ិល...

ម្ចាស់​ជំនួយបញ្ចប់​គម្រោង​ POCs សម្រាប​់​មន្ត្រី​រាជការ​សាធារណៈ

ម្ចាស់​ជំនួយ​មួយ​ចំនួន​បាន​លើក​ឡើងកាល​ពី​ម្សិលមិញ​ថា ម្ចាស់​ជំនួយ​​បរទេស​បាន​ផ្អាក​គម្រោង​​ប្រាក់​បន្ថែម​លើ​​ប្រាក់​ខែ​សម្រាប់​​មន្ត្រី​​រាជការ​សាធារណៈ​ បន្ទាប់​ពី​មិន​​មាន​ការបង្ហាញ​​ព័ត៌​មាន​​លម្អិតអំ​​ពី​អនាគត​នៃ​គម្រោង​នេះ​ ជាមួយ​នឹង​រដ្ឋាភិបាល​។ លោក​ ហាឌី រីយ៉ាដ​ (Hady Riad) ទី​ប្រឹក្សា​មួយ​រូប​នៅ​ស្ថាន​ទូត​អាល្លឺម៉ង់ ដែល​បាន​ផ្សព្វ​ផ្សា​យពី​គំនិត​ផ្ដួច​ផ្ដើម​នានា​របស់​ម្ចាស់​ជំនួយ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ការ​គ្មាន​ប្រសិទ្ធ​ភាព​នៅ​ក្នុង​រាជការ​សាធារណៈ​ដែល​ខ្វះ​មូលនិធិ​​នេះ​បាន​ថ្លែង​ថា “ ដៃ​គូមួយ​​ចំនួន​របស់​រដ្ឋាភិបាល​បាន​សម្រេច​បញ្ចប់​ការ​ផ្តល់​មូល​និធិ​នៅ​ដំណាច់​ខែ​មិថុនា”។ ប្រាក់​បន្ថែម​លើ​ប្រាក់​ខែ​ ដែល​ជា​ផ្លូវ​ការ​គេ​ស្គាល់​ថា ប្រាក់​ប្រតិបត្តិ​ការ​អាទិភាព​ (POCs) គឺ​ជា​វិធី​មួយ​សម្រាប់​ម្ចាស់​ជំនួយ​ដំឡើង​ប្រាក់​ខែ​តិច​តួច​របស់​មន្ត្រី​រាជការ​ ដែល​ធ្វើ​ការឲ្យ​​គម្រោង ដែល​​​បានទទួល​​មូលនិធិ​ពី​ម្ចាស់​ជំនួយ។ នៅ​សប្ដាហ៍​នេះ ​ម្ចាស់​ជំនួយ​មួយ​ចំនួន​ និង​មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា ប្រាក់បន្ថែម​នេះ​បាន​ឈាន​ដល់​ទី​បញ្ចប់​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​កក្កដា គឺ​​បន្ទាប់​ពី​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​​។​​ លោក​ ហាឌី រីយ៉ាដ ថ្លែង​ថា ម្ចាស់​ជំនួយ​សង្ឃឹម​ថា បាន​​ធ្វើ​ការ​ពិភាក្សា​ចាំបាច់​នានា​ជាមួយ​រដ្ឋាភិបាល​អំពី​អនាគត​របស់​គម្រោង POCs កាល​ ពី​ខែ​វិច្ឆិកា ឆ្នាំមុន​ នៅ​វេទិកា​សហ​​ប្រតិបត្តិ​ការ​អភិវឌ្ឍ​ន៍​កម្ពុជា​ (Cambodian Development Cooperation Forum)។ ប៉ុន្ដែ នៅ​ពេល​ដែល​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ជំនួយ​​ភ្ញាក់​ផ្អើល​ ដោយ​សារ​ការ​ពន្យារ​​ពេល​វេទិកា​នេះ​ដោយ​មិន​បញ្ជាក់​ហេតុផល​ច្បាស់​លាស់​នោះ​ ការ​ពិភាក្សា​ស្ដី​ពី POCs មិន​ដែល​កើត​ឡើង​ឡើយ។ វេទិកា​ដែល​ធ្វើ​ឡើង​ប្រហែល​១៨​ខែម្ដង​នេះ គឺ​ជា​ឱកាស​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​​​ និង​ម្ចាស់​ជំនួយ​ ដើម្បី​ពិភាក្សា​អំពី​កម្រិត​ជំនួយ​ប្រសិទ្ធ​ភាព​ជំនួយ និង​ដំណើរ​ការ​កែទម្រង់​។ លោក​ ហាឌី...

សមាជិក​ព្រឹទ្ធ​សភា​ព្យា​យាម​ដោះ​ស្រាយ​ រឿង​ក្តី​ចម្ការ​អំពៅ​​​ដោយ​ការ​បង់​​ប្រាក់​សំណង​

អ្នក​ភូមិ និង​មន្ត្រី​មូល​ដ្ឋាន​ម្នាក់ បាន​និយាយ​​កាលពី​ម្សិល​មិញ​ថា លោក លី យ៉ុងផាត់ សមា​ជិក​ព្រឹទ្ធ​សភា​បាន​ចុ​ះទៅ​សួរ​សុខ​ទុក្ខ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​​វិវាទ​ដី​ធ្លី​ដ៏អូស​បន្លាយ​ជា​មួយ​ក្រុម​ហ៊ុន​ស្ក​រស​របស់​​ថៃ​ កាលពី​ថ្ងៃ​ច័ន្ទ​ ជាការ​ប៉ុនប៉ង ​ដើម្បី​បញ្ចុះ​បញ្ចូល​​​អ្នក​ភូមិ​ឲ្យ​ដក​ពាក្យ​បណ្តឹង​​របស់​ខ្លួន​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​នេះ​។ ការ​ចុះ​សួរ​សុខទុក្ខ​នេះធ្វើ​ឡើង​ ខណៈ​ដែល​នៅ​ពេល​ថ្មីៗ​នេះ​​មាន​សម្ពាធ​​កាន់តែ​ខ្លាំង​ឡើង​ៗ​មក​លើ​ចម្ការ​អំពៅ​ ដែល​លោក​ លី យ៉ុង​ផាត់ ធ្លាប់​មាន​ភាគ​ហ៊ុន​មួយ​ដែរ​នោះ ដោយ​​មាន​​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ ជួយ​ ​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​គ្រួសារ​​ ដែល​ប៉ះពាល់​ដោយ​សារ​​ចម្ការ​អំពៅ​ទាំង​នេះ​​ដើម្បី​ធ្វើ​​យុទ្ធ​នាការ​​មួយ​មាន​ឈ្មោះ​ថា យុទ្ធ​នាការ​​ស្ករ​ស​​ស្អាត​ស្អំ​​ ដោយ​សង្ឃឹម​ថា ពួកគេ​នឹង​ទទួល​បាន​ដី​នេះ​មក​វិញ​។ គ្រួសារ​ទាំង​នេះ​ចោទ​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​ថា បាន​រំ​លោភ​​​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​របស់ខ្លួន​ និង​មិន​ដោះស្រាយ​សំណង​​ឲ្យ​ពួកគេ​បាន​ត្រឹម​ត្រូវ​ឡើយ។ លោក ស សុង តំណាង​ប្រជា​ពល​រដ្ឋ​ចំនួន​២២០​គ្រួសារ​ ដែល​តាំង​ពី​ឆ្នាំ​២០០៧ បាន​ទាមទារ​ឲ្យ​ប្រគល់ដីទំហំ​១.៤៩០​ហិកតា នៅ​ក្នុង​ឃុំ​ជីខលើ ស្រុក​ស្រែ​អំបិល ដែល​ត្រូវបាន​ផ្ដល់​​ឲ្យ​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ស្ករ​ស​កោះកុង ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ បាន​មាន​ប្រសា​សន៍​ថា “ លោក​ លី យ៉ុងផាត់ បាន​មក​ទី​នេះ​ដោយ​ផ្ទាល់​​​ដើម្បី​បញ្ចុះ​បញ្ចូល​ដើម​ចោទ​ ឲ្យ​ដក​ពាក្យ​បណ្ដឹង​ប្តឹង​​ក្រុម​ហ៊ុន​ស្ករស​​នេះ​ជា​ថ្នូរ​នឹង​ប្រាក់​”។ លោក សុង បាន​មាន​ប្រសាសន៍​ថា សំណើ​​របស់​លោក...