រដ្ឋាភិបាលងាកទៅរក​លោក​ម៉ម ​សូណង់​ដូ ដើម្បីរិះគន់​គណ​ បក្សប្រឆាំង​មុន​ពេល​បោះ​ឆ្នោត​

កាលពីខែ​កក្កដា​ លោក ម៉ម សូណង់ដូ អ្នក​រិះគន់រដ្ឋា​ភិបាល​ឥត​សំចៃមាត់​ និង​ជាម្ចាស់​វិទ្យុសម្បុក​ឃ្មុំ​ ត្រូវបាន​ចាប់ខ្លួន​ និងផ្តន្ទា​ទោស​​ឲ្យជាប់​ពន្ធនាគារ​រយៈពេល​២០ឆ្នាំ​ពីបទ​ដឹក​នាំ​​​ចលនាបះបោរ​ប្រដាប់​អាវុធ​​ប្រឆាំង​រដ្ឋាភិបាល​​នៅទីជនបទ​មួយក្នុងខេត្ត​ក្រចេះ។​ ជិត​​១០ខែ​ក្រោយ​មក​​ និងត្រឹមតែ​ពីរ​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​លោកត្រូវបាន​ដោះ​លែង​ពីពន្ធគារ​ព្រៃស​ក្នុង​រាជ​ធានីភ្នំពេញ​ ​​ឥឡូវនេះការ​អត្ថាធិប្បាយ​​នយោបាយ​របស់​លោក​​ត្រូវ​​បាន​ស្ថានីយវិទ្យុ​ដែល​គ្រប់​ដោយរដ្ឋ​​យក​មក​ចាក់​ផ្សាយ​ និង​ត្រូវ​បាន​រដ្ឋាភិបាល​​ចែក​ចាយ​​បន្ត​ទៅ​​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ ដើម្បី​ជា​មធ្យោបាយ​មួយ​​វាយបំបាក់​គណបក្ស​ប្រឆាំង​ នៅ​ក្នុងការ​បោះឆ្នោត​ជាតិ​នាខែ​កក្កដា។​ កាលពីសប្តាហ៍មុន​ ខ្សែអាត់សំឡេង​ចំនួន​ពីរ​ដែល​ត្រូវ​វិទ្យុបាយ័ន​ ដែល​គ្រប់គ្រង​ដោយ​កូនស្រីរបស់លោក​ ហ៊ុន សែន​ គឺ​លោកស្រី​ ហ៊ុន ម៉ាណា​​ យកមក​ផ្សព្វផ្សាយ គឺមាន​ការ​អត្ថា​ធិប្បាយ​ចាស់ៗ​ដែល​លោក ម៉ម សូណង់ដូ​បានលើកឡើង​នៅមុនថ្ងៃបោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨។​ នៅក្នុងខ្សែអាត់​សំឡេង​ទាំាងនោះ​ ការ​រិះគន់របស់លោក ម៉ម សូណង់ដូ​ ចំពោះ​គណបក្សប្រឆាំង​ គឺគណបក្ស​ សម រង្ស៊ី និង​គណបក្សសិទ្ធិមនុស្ស​ ដែល​ក្រោយ​មក​បានរួមបញ្ចូលគ្នា​ទៅជាគណ​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវបាន​គេយកមក​កាត់​តបញ្ជូល​​គ្នា​ជាមួយ​ខ្សែអាត់សំឡេង​របស់លោក ​សម រង្ស៊ី និង​លោក​ កឹម សុខា...

ព័ត៌មានលម្អិត​​​អំពី​​​ការ​​​ជួញដូរ​ពលរដ្ឋខ្មែរ​ទៅធ្វើ​​​ជា​​​កម្មករ​នេសាទនៅ​​​​តាមតំបន់​​​សមុទ្រ​​​​​​​​​អាហ្វ្រិក

អតីត​​​ប្រធាន​​​សមាគម​​​ទីភ្នាក់ងារ​​​ជ្រើស​​​រើស​​​ពលករកម្ពុជា បាន​​​​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម​​​្សិលមិញថា ម្ចាស់​​​ទី​​​ភ្នាក់ងារ​​​ជ្រើសរើស​​​ពលករ ដែលត្រូវតុលាការ​​​​ចោទ​​​ប្រកាន់​ កាល​​​​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ពីប​​​ទ​​​ជួញដូរ​​​ពលករ​​​ខ្មែរ​​​ ដើម្បី​​​ឲ្យទៅធ្វើការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​នៅ​​​តាម​​​សមុទ្រ​​​​អាហ្វ្រិក គឺជា​​​ផ្នែក​​​មួយ នៃ​​​បណ្ដាញ​​​​​​​​របស់ក្រុមហ៊ុនប្រចាំប្រទេសយ៉ាងហោចណាស់​​​​​​​​​ប​​​ីទៀត។ អ្នកស្រី លីន យូសុីន (Lin Yushin) អាយុ​​​៥៣​​​ឆ្នាំ ជា​​​ម្ចាស់​​​ក្រុមហ៊ុននេសាទ តាម​​​មហា​​​សមុទ្រអន្តរជាតិ (Giant Ocean International Fisheries Co.Ltd) ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​​​​​​​សប្ដាហ៍​​​​​​​​​មុន​​​ នៅក្នុងក្រុង​​​សៀមរាប និង​​​ត្រូវ​​​​​​តុលាការ ចោទប្រកាន់​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ពី​​​បទ​​​ជួញ​​​ដូរ​​​កម្មករ​​​​​​ខ្មែរ​​​ដោយ​​​ខុស​​​ច្បាប់​​​​​​ឲ្យ​​​ទៅ​​​ធ្វើការ​​​យ៉ាងលំបាក​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​នៅ​​តាម​តំបន់​​​ឆ្នេរ​សមុទ្រក្នុងប្រទេស​​​អាហ្វ្រិក​​​ខាង​​​ត្បូង​​​ ប្រទេសម៉ូរីស និង​​​ប្រទេស​​​សេណេ​​​ហ្គាល់។ការ​​​សើុប​​​អង្កេត​​​ចំពោះ​​​ទីភ្នាក់ងារ​​​របស់​​​អ្នកស្រី លីន យូសុីន កំពុង​​​បន្ត​​​ទៅ​​​ទៀត​​​តាំង​​​ពី​​​ចុង​​​ឆ្នាំ​​​២០១១​​​មក នៅ​​​ពេល​​​ក្រុម​​​គ្រួសារ​​​របស់​ជនរងគ្រោះបានដាក់​​​ពាក្យ​​​ បណ្ដឹង​​ប្តឹង​​​សមាគ​​​ម​​​​​​​​​នៃ​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើសរើស​​​ពលករ​​​កម្ពុជា​ទៅ​​​ក្រសួង​​​ការងារ និង​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​។ លោក អាន ប៊ុន​​​ហាក់ អតីត​​​ប្រធាន​​​សមាគម​​​ទីភ្នាក់ងារ​​​ជ្រើស​​​រើស​​​ពលករ​កម្ពុជា ដែល​​​បាន​​​ចាប់​​​ផ្ដើម​​​សើុប​​​អង្កេត​​​សកម្មភាព​​​របស់​​​ក្រុមហ៊ុននេសាទ តាមមហាសមុទ្រអន្តរជាតិ អំឡុង​​​ពេល​​​លោក​​​កាន់​​​តំណែង​​​ជា​​​ប្រធាន ​​​កាល​​​ពី​​​ខែ​​​តុលា​​​ឆ្នាំ​​​២០១១ និង​​​បាន​​​បណ្ដេញ​​​ក្រុម​​​ហ៊ុន​​​នេះ​​​ចេញ​​​ពីសមាគម​​​នេះ កាល​​​ពី​​​ខែកុម្ភៈ​​​​​​ឆ្នាំ​​​២០១២ ដោយសារ​​​ការ​​​រំលោភ​​​បំពាន​​​របស់​​​ក្រុមហ៊ុន​​​នេះ បាន​​​មាន​​​​​​ប្រសាស​​​ន៍​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រុម​ហ៊ុន​នេសាទ​​​តាម​​​មហា​​​សមុទ្រអន្តរជាតិ គឺជា​​​បណ្តាញការងារ​​​ដ៏​​​ធំ ដែល​​​មាន​​​វត្តមាន​​​នៅ​​​ទូទាំង​​​តំបន់​​​នេះ។ លោក អាន ប៊ុនហាក់ បាន​​​មាន​​​ប្រសាសន៍​​​ថា...

នៅក្នុង​កិច្ច​​ប្រជំ​​ុមុន​ការ​បោះ​ឆ្នោត គណបក្ស​ប្រជាជន​ផ្តល់​អំណោយជាប្រាក់​ដល់គ្រូ​បង្រៀន

នៅក្នុង​កិច្ច​ប្រជុំ​សម្ងាត់មួយ​នៅសាល​មហោ​ស្រព​កោះ​ពេជ្រ​ ក្នុង​រាជ​ធានី​ភ្នំពេញ​ មេដឹក​នាំជាន់​ខ្ពស់​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​អំពាវ​នាវ​ដល់គ្រូ​បង្រៀន​ប្រហែល​​៤.៥០០នាក់​ ឲ្យគាំ​ទ្រ​គណ​បក្ស​កំពុង​កាន់​អំណាច​នៅ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ហើយ​បាន​ផ្តល់​ប្រាក់​ចំនួន​៥០.000រៀលដល់​គ្រូ​បង្រៀន​ម្នាក់ៗ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ។ លោក សាយ ឈុំ​ អគ្គលេខាធិការ​គណ​បក្ស​​ប្រជា​ជន​កម្ពុជាបាន​ប្រាប់​អ្នក​ចូល​រួម​ថា​ វាសំខាន់​ណាស់​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជាឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​នេះ​ ដូច្នេះ​គណបក្សអាច​បន្ត​លើក​កម្ពស់​គុណ​ភាព​ការ​អប់​រំ​នៅក្នុង​ប្រទេស​ និង​អនុញ្ញាតឲ្យ​គ្រូ​បង្រៀន​ប្រហែល​៩០.០០០​នាក់​ ចូល​រួម​បម្រើការនៅ​តាម​បណ្តាសាលារៀនរបស់រដ្ឋ​នៅ​ក្នុងប្រទេស​កម្ពុជា។ លោក សាយ ឈុំ ថ្លែងទៅកាន់​គ្រូបង្រៀន​​រាប់ពាន់នាក់​ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា“ ប្រសិន​បើ​លោក​ពេញចិត្ត​ និង​មាន​ទំនុកចិត្ត​ និង​ជឿជាក់​លើ​សម្តេច​ ហ៊ុន សែន​ សូម​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា។ បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា គឺ​បោះ​ឆ្នោត​ឲ្យ​ខ្លួន​ឯង”។ លោក សាយ ជុំ ក៏បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា គណបក្ស​ប្រឆាំង​បាន​សន្យា​ដំឡើង​ប្រាក់​ខែដល់​គ្រូ​បង្រៀន​ និង​មន្ត្រី​រាជ​ការ​ដទៃ​​ទៀត  ប៉ុន្តែ​នេះ​...

ឯក​​សារ​​ជ​ំ​នួ​យ​​ស្មា​​រតី​​​​​អំ​ពី​​​គោល​នយោ​​បា​យ​​​​របស់​​​បក្ស​ប្រជា​​​ជន​កម្ពុជា​​​ត្រូ​វ​បា​ន​​ចែ​ក​ទូ​ទាំង​ប្រទេ​ស

គ​ណ​​​បក្ស​ប្រជា​​ជ​ន​​​ ដែល​កំពុងគ្រ​​ប់​​គ្រង​​អំ​ណា​ច​​​បា​ន​​ចែ​ក​​ចាយ​​ឯ​ក​​សារ​ជ​ំ​​នួ​យ​ស្មា​​រតី​​របស់​​ខ្លួន​ប្រ​មាណ​​​ជា​​៥០០.០០០​ច្បាប់​​​​​ស្តី​​ព​ី​កា​រ​បោ​ះ​ឆ្នោត ដែល​​ណែ​​នា​ំ​​មន្ត្រី​​គ្រប់​ជាន់​ថ្នាក់​​​ទាំ​ង​​អស់​អ​ំ​​ពីរបៀបការពារ​ជ័យ​ជម្នះ​​​​របស់​​គណ​​បក្ស​ និង​​​​របៀបផ្តួល​​​គ​ណ​​បក្ស​​ប្រឆាំងនៅក្នុ​ង​កា​រ​​បោះ​ឆ្នោ​ត​​ជ្រើស​​តា​ំ​​ង​តំ​​ណា​ង​​រាស្ត្រ​​ក្នុ​ង​​ខែ​កក្ក​ដា​​​ខាង​មុខ​​នេះ​។ ​​យោង​តា​ម​​លោក ​ជាម យៀ​ប ​សមា​​​ជិ​ក​​សភា​​​គ​ណ​​​បក្ស​​​ប្រជា​​ជ​ន​កម្ពុជា បា​ន​ឲ្យ​​ដឹង​ថា ​​សៀវ​ភៅខៀវ​​តូ​​ច​មួយ​មា​ន​​ចំ​ណង​ជើង​ថា“ ​​សៀវភៅជ​ំ​​​នួយ​ស្មារតី​​សម្រាប់​មន្ត្រី​​គណ​បក្ស​ប្រជា​​​ជន​​កម្ពុជា​ ប្រើ​​​អ​ំ​ឡុង​​យុទ្ធ​នា​កា​រ​ប្រ​ឆាំ​ង​នឹ​ង​​ការឃោសនា​​របស់​គណ​បក្ស​ប្រ​ឆាំ​ង​​” ត្រូ​វ​បា​ន​បោះ​ពុម្ព​ ក្រោ​យ​ពី​​សមាជ​​របស់​គ​ណ​​​បក្ស​ប្រ​​ជា​ជន​កម្ពុជា​​កា​ល​ពី​ក្នុ​ង​ខែ​​មេ​សា និ​ង​​ត្រូវ​បា​ន​​ចែ​ក​​ចា​យ​​ទៅ​​​តា​ម​បណ្តា​ខេត្ត​នា​នា​​ទូ​ទាំ​ង​​​ប្រទេ​ស​។ ​លោក ជាម ​យៀប ​​បា​ន​មាន​ប្រសាសន៏​ថា “ ឯក​សារ​ជ​ំ​នួ​យ​ប្រ​ហែ​ល​​៥០០.០០០​ក្បាលត្រូវ​បា​ន​ចែ​ក​​ចាយ​។ យើ​ង​មា​ន​​ទា​ំង​​​ភា​​សា​​ខ្មែ​រ និ​ង​ភាសា​​អ​ង់​គ្លេស។ ឯក​​​​សារទា​ំង​​​នេះ​ត្រូ​វ​បា​ន​​​​បញ្ជូ​ន​ទៅ​ឲ្យ​មន្ត្រី​តាម​មូល​ដ្ឋាន​ និ​ង​ជា​​ច្រើន​ក្បាល​​ទៀ​ត​​គ្រោង​បោះ​ពុម្ពជា​​បន្ត​​បន្ទា​ប់​​។ ​ឯក​សារ​​​ជ​ំ​​នួយ​ស្មារតី​នេះបាន​​បង្ហាញ​ឲ្យឃើញពី​​​សមិទ្ធ​​ផលជា​ប្រ​​វត្តិ​​សាស្ត្រ​​​​ដ៏​ធ​ំ​ធេង​ ដែល​គណ​​បក្ស​ប្រជា​​​ជ​ន​កម្ពុ​​ជា​​សម្រេច​​បាន​​...។វា​សំ​​ខាន់​​ណាស់​​​​ដែល​យើងមាន​គោល​​​នយោ​បា​យ​​ច្បាស់​លាស់​​សម្រាប់​គណ​បក្ស​​​​”។ ​ក្នុង​​​ចំ​​​ណោ​ម​​​​កា​រ​​ណែ​នា​ំ​​​​នៅ​ក្នុង​​ឯក​សារ​​នេ​ះ​ មាន​​កា​រ​​ចង្អុល​​បង្ហាញ​​​អ​ំពី​អ្វី​​ត្រូវ​បញ្ជាក់​​ប្រាប់​អ្នក​បោ​ះ​ឆ្នោ​ត​។ ​​ជា​ឧ​​ទា​ហរណ៍ ​​ឯក​សារជំ​នួ​យ​ស្មារតី​នេះ​​រៀប​​រា​ប់​ប្រាប់​​មន្ត្រី​គណ​បក្ស​ឲ្យ​នឹក​ឃើ​ញ​​​អ​ំ​ពី​​តួ​នា​​​ទី​​​របស់​​​គ​ណ​​បក្ស​​ប្រជា​​ជ​ន​កម្ពុជា​​​នៅក្នុ​ង​កិច្ច​​​ព្រម​ព្រៀង​​​ទី​ក្រុ​ង​ប៉ា​​រីស​​ឆ្នាំ​​១៩៩១ អំពីគម្រោង​​ហេដ្ឋា​​រច​នា​សម័្ពន្ធថ្មីៗ ​និ​ង​​សា្នដៃរបស់​លោក​​​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែ​ន​។ ​ឯក​សារ​នេះ ​ក៏​បា​ន​​​​ណែ​​នាំ​​ដល់​​​មន្ត្រីបក្សផង​ដែរ​ឲ្យ​​យកឈ្នះ​​​គោល​​នយោ​បាយ​​​​​របស់​​គ​ណ​​បក្ស​​សង្គ្រោះ​​​ជាតិ​ ដែល​ជា​​គ​ណ​​បក្ស​​ប្រ​ឆាំង​ ដោ​យ​​​​​​វែក​ញែក​ថា កា​រ​​ដំ​ឡើង​ប្រាក់ឈ្នួលអប្ប​​ប​រមា​​​ដល់​​ទៅ​​១៥០​ដុល្លារ​​ក្នុ​ង​មួ​យ​ខែ គឺការបំភ័យដល់​ម្ចាស់​​រោ​ង​ចក្រ​កាត់​ដេរ​​។ ​លោក ខូយ ឃុ​ន​ហោ ​​​អភិ​បា​ល​​ខេត្ត​កំ​ពត​​​មា​ន​ប្រ​សាសន៍​​​កា​ល​​ពី​ម្សិល​មិញ​​​ថា ​​​អា​ជ្ញា​​ធរ​​បា​ន​​ថត​​​ចម្លង​​​ឯក​សារ​ជ​​ំ​​នួ​យ​​ស្មារតី​​បន្ថែម​​​ទៀត​ ដើ​​ម្បី​​ចែ​ក​​​ចាយជា​​​ឯ​ក​សារ​​ជំ​នួយ​ស្មារ​​តី​​​ទៅ​ឲ្យ​​មន្ត្រីថ្នាក់​ក្រោ​ម​​នៅ​ក្នុ​ង​​គ​ណ​​បក្ស​។ ​លោក ខូយ ឃុ​នហោ ​មា​ន​​​ប្រ​សាស​ន៍​ថា...

បងប្រុសលោក ហ៊ុន សែន លាលែង​ពី​តំណែង​អភិបាលខេត្ត​ មក​ឈរឈ្មោះ​ជា​បេក្ខ​ជន​តំណាងរាស្ត្រវិញ

មន្ត្រី​គណបក្ស​ប្រជាជន​​មាន​ប្រសាសន៍​ថា នៅក្នុង​ការ​បន្ត​ផ្លាស់ប្តូរ​តួនាទីមន្ត្រី​គណ​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត​ដ៏មាន​អំណាច​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដានេះ លោក ហ៊ុន ណេង អភិបាល​ខេត្ត​កពង់​ចាម ដែល​ត្រូវ​ជា​បង​ប្រុស​បង្កើតរបស់​លោក​នាយករដ្ឋ​ន្ត្រី ហ៊ុន សែន​ នោះ បាន​លាលែង​ពី​​តំណែង​របស់​លោក​កាលពី​ម្សិលមិញ ដោយ​ត្រូវជំនួស​ដោយ​លោក លន់ លឹមថៃ​ ដែលធ្លាប់​ជា​អភិបាល​រងខេត្ត។ លោក ហ៊ុន ណេង បាន​ចូលរួម​ជាមួយ​លោក ហ៊ុន ម៉ានី កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន ដើម្បីឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​កំពុង​កាន់​អំណាច​សម្រាប់អាសនៈនៅក្នុង​រដ្ឋ​សភា។ លោក លន់ លឹមថៃ​ ​មាន​ប្រសាសន៍ថា“ ខ្ញុំ​ត្រូវ​បាន​តែ​ងតាំងជា...

នគរបាលចាប់ខ្លួន​​​បុរស​​​ម្នាក់ពីបទ​​​ចាប់​​​រំលោភ​​​ក្មេង​​​ស្រីអាយុ៧ឆ្នាំ​​​ នៅក្រុង​​​​​​ស្ទឹងសែន ខេត្តកំពង់ធំ

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍នគរបាល​​​នៅ​​​ខេត្ត​​​កំពង់ធំ​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ម្នាក់ ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ចាប់ពង្រត់​​​ និង​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​៧ឆ្នាំ​​​នៅ​​ក្នុងក្រុងស្ទឹង សែន។ យោង​​​តាម​​​លោក កង សុន នាយ​​​ប៉ុស្ដិ៍​​​នគរបាល​​​​​​ឃុំស្រយ៉ូវ បាន​​​ឲ្យ​​​ដឹង​​​ថា ឈ្មោះ​​​សន​​​ ​​​ប៉េ អាយុ​​​២២​​​ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍ បន្ទាប់​​​ពី​​​ក្រុមគ្រួសារ​​​របស់​​​ក្មេង​​​ស្រី​​​នេះ បានប្តឹងនគរបាល​​​ថា ជន​​​ល្មើស​​​នេះ បានលួច​​​ចូល​​​ក្នុង​​​ផ្ទះ​​​របស់ពួក​​​គាត់ ដែល​​​ក្មេង​​​ស្រី​​​នេះ កំពុងតែ​​​ដេក​​​ជាមួយ​​​នឹង​​​ជីដូន​​​របស់​​​​​​នាង និង​​​បង​​​ប្អូនស្រី​​​របស់​​​នាង​​​នៅ​​​ម៉ោង​​​ប្រហែល៨យប់ និង​​​បាន​​​យក​​​ភួយ​​​រុំនាង ​​​និង​​​ពង្រត់នាង​​​ចេញ​​​ពីផ្ទះ។ បន្ទាប់​​​មក បាន​​​​​​ចាប់​​​នាង​​​រំលោភ​​​នៅ​​​ក្នុង​​​វាលស្រែ​​។ លោក កង​​​ សុន បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ​​​ “ ជន​​​សង្ស័យ​​​នេះ បាន​​​ចាប់​​​នាង​​​ចេញ​​​ពី​​​ផ្ទះ ​​​ពេល​​​នាង​​​កំពុង​​​ដេកលក់ ហើយកំពុង​ទទូរ​​​ភួយ។ ជីដូន​របស់​​​នាង បា​​​ន​​​ឃើញ​​​ជន​​​សង្ស័យ​​​​​​នេះ​​​បី​​​នាង​​​ចេញ​​​ទៅ​​​ក្រៅ​​​ និងព្យាយាម​​​ដណ្ដើម​​​​​​យក​​​នាង​​​មក​​​វិញ ប​​​៉ុន្តែ ជន​​​សង្ស័យ​​​នេះ បាន​​​រត់​​​ចេញ​​​ពី​​​ផ្ទះ​​​បាត់​​ទៅ”។ លោក កង សុន បាន​​​មាន​​​ប្រសាស​​​ន៍ ថា ​​​បន្ទាប់​​​​​​ពីគ្រួសារបាន​​​រាយការណ៍​​​​​ឲ្យ​​​ដឹង​​​ថា ​​​នាង​​​ត្រូវ​​​បាន​​​គេ​​​ចាប់ពង្រត់​​​រួចមក...

កំហុស​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​មាន​យូរហើយនៅ​កម្ពុជា​

បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​ថ្មី​មួយ​ពី​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ក្លូបល វីតណេស (Global Witness) ​ដែលស្ដី​បន្ទោស​​ដល់​សាជីវ​កម្ម​ផ្ដល់​ហិរញ្ញវត្ថុ​អន្ដរជាតិ​(International​Finance Corperation) របស់​ធនាគារ​ពិភព​លោក​​ និង​ធនាគារ​ដចឈើ​​​របស់​អាល្លឺម៉ង់ (Deutsche Bank)  ដែល​បាន​វិនិយោគ​ នៅ​ក្នុងក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​ ដែល​ទទួលរងការ​ចោទ​ប្រកាន់​ពីបទ​កាប់​ឈើ​ខុស​ច្បាប់​ និង​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ចេញ​ពី​លំនៅ​ដ្ឋាន​ដោយ​បង្ខំ​នោះ ​ស្ថាប័ន​ទាំង​ពីរ​នេះ​បាន​បដិសេធ​ និង​បាន​បង្វែ​រការ​ស្ដី​បន្ទោស​នេះ​ទៅ​លើ​​រឿង​ផ្សេង​វិញ។ ប៉ុន្ដែ ការ​វិនិយោគ​ ដែល​លើក​ឡើង​ក្នុងរបាយការណ៍​ថ្មី​នេះ​ មិន​មែន​ជា​គម្រោង​លើក​​​​ដំបូង​ ដែល​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរ​ជាតិ​ និង​ធនាគារ​ដចឈើ​​​ធ្លាប់ទទួល​រង​ការ​រិះ​គន់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​​។ អង្គការ​ក្រៅ​រដ្ឋាភិបាល​​ក្នុង​ស្រុក​នោះ​​ បាន​ដាក់​ពាក្យ​បណ្ដឹង​​ក្រុមស៊ើប​អង្កេត​​​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរជាតិ​ក្នុង​ឆ្នាំ​២០០៩ ក្នុង​នាម​ប្រជាពល​រដ្ឋ​ចំនួន​៧៩​គ្រួសារ​ ដែល​បារម្ភ​ថា ការ​ពង្រីក​អាកាសយាន​ដ្ឋាន​ក្រុង​ព្រះសីហនុ​ ​ដោយ​គ្មាន​ការ​ពិគ្រោះ​ ឬក៏​ការ​ធានា​​ណាមួយ​ដែល​ថា ប្រជា​ពល​រដ្ឋ​នឹង​ទទួល​បាន​​ប្រាក់​សំណងពីការ​បណ្ដេញ​ចេញ​​នោះ។ តំណាង​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរ​ជាតិ​​បាន​យល់​ព្រម​ធ្វើ​អន្ដរាគមន៍​នៅ​ឆ្នាំ​បន្ទាប់ និង​បាន​សម្រប​សម្រួល​ឲ្យបង្កើត​ផែន​ការ​តាំង​លំនៅ​ដ្ឋាន​ថ្មី​សម្រាប់​​គ្រួសារ​ទាំង​នេះ​ ក្រោម​ការ​ឃ្លាំ​មើល​របស់​ខ្លួន​។ ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក​ សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្ដរជាតិ​បាន​ជួយ​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​ក្រុម​ហ៊ុន​អាកាសយាន​ដ្ឋាន​អន្ដរជាតិ​កម្ពុជា​...

អ្នក​ភូមិ​​ដុត​ខ្ទម​​​​​របស់​​ទា​ហា​ន យាមដីក្នុងខេត្ត​កំពង់ឆ្នាំង ​ឲ្យ​ភរិយាលោក ស៊ុយ សែម​

កា​ល​ពី​ម្សិល​មិញ សមា​​​ជិ​​ក​​បី​នាក់​​នៃ​​កង​យោ​ធ​​ពល​ខេម​រ​ភូមិន្ទ ​បា​នដាក់​​ពាក្យ​បណ្តឹង​​ទៅស្នងការនគរ​បា​ល​​​​ខេត​្ត​​​កំ​​​ពង់​ឆ្នាំ​ង ​ដោ​យ​​ចោ​ទ​​ប្រ​កាន់​​អ​្នក​ភ​ូមិ​ដែល​​ខឹង​​​ខ្លាំ​ង​ថា​បា​ន​​​​ដុ​ត​ខ្ទម​​​​ឈើ​​​មួ​យ​កន្លែ​ង​​ ដែល​​ក្រ​ុ​ម​ហ៊ុន​​កសិ​ឧ​ស្សា​​​ហ​កម្ម​​​​ខេឌីស៊ី(KDC)​សង់​​សម្រាប់​​ពួ​ក​​គេ​ ​។ ​​ទា​ហា​ន​​ទាំ​ង​​​នេ​ះ​​​បា​ន​​ចោទ​​​អ​្នក​ភូមិ ​ដែល​​ជាប់​​ពាក​់​​ព័ន្ធ​​ក្នុ​ង​ជ​ម្លោ​ះ​ដីធ្លី​​ជា​​យូ​រ​មក​​ហើយ​​ជា​មួ​យ​ក្រុម​ហ៊ុន​​​ខេឌីស៊ី​របស់​​ភរិ​​យា​​​របស់​​លោក ​ស៊ុយ សែម ​រដ្ឋ​មន្ត្រី​ក្រ​សួង​ឧស្សា​​ហ​កម្ម​ថា ​​​កា​ល​ពី​ថ្ងៃ​សៅ​រ៍​ បាន​​ដុត​​ខ្ទម​​​ឈើ​របស់​ខ្លួន​ ដែល​​​​ទា​​​ហា​ន​​​ទា​ំ​ង​នេះ​​​ឈរ​​​ជើងយាម​​ដី​មា​នជ​ម្លោះ​​នៅ​ក្នុង​ស្រុក​​​កំ​ពង់​ត្រ​ឡាច​ ខេត្ត​កំពង់ឆ្នាំង។ ​​លោក ជួប ចាន់​ធឿន នាយ​ប៉ុស្តិ៍នគរបាល​ឃុ​ំ​​តា​ជេស ​បា​ន​មា​ន​ប្រ​សាស​ន៍​ថា “ ដើម​​ចោទ​បា​ន​ចោ​ទ​ប្រ​កាន់​មេខ្លោងបី​នាក់​​​​ពី​បទ​ដុ​ត​​ខ្ទម”។ លោក​​​​មានប្រសាសន៍ ដោយសំ​ដៅ​​​ដល់​​ខ្ទម​​ឈើ​​មួ​យខ្នង ​ដែលគេ​​​សង់​​កា​ល​ពី​ក្នុ​ង​ខែ​​មី​នា ​​នៅ​លើ​​ដី​មា​ន​ជម្លោះ​ សម្រាប់ឲ្យ​​ទា​​ហា​ន​​​នៃយោ​ធ​​​ពល​ខេម​រភូមិ​ន្ទ​​ឈរ​​​ជើង​ជា​​​អចិន្ត្រៃយ៍​​ដើ​ម្បី​កា​រ​​ពា​រ​​​​ផល​​ប្រ​យោជន៍​​របស់​​​ក្រ​ុ​ម​ហ៊ុន​ខេឌីស៊ី។ ​លោក ជួប ​​ចាន់​ធឿន ​​បដិ​សេធ​មិន​ប្រាប់​ឈ្មោះ​​អ្នក​ភូមិ​បី​នាក់​​ ​ដែល​​គេ​​ប្តឹង​នោះទេ។​លោក​បា​ន​​មា​ន​ប្រ​សាសន៍​ថា“ ខ្ញុំ​នឹ​ង​​បញ្ជូន​​សំ​ណុំ​​រឿង​នេះ​​ទៅ​ថ្នាក់​លើ​​”។ ​លោក ជួប ចាន់​​​ធឿន ​បន្ត​ថា “ ឧបទ្ទវ​ហេត​ុ​​នេះ​ បង្ហាញពី​​ចេតនាចង់​​​បំ​ភិត​បំ​ភ័យ​ ចង់​​​ បំ​ផ្លាញ​​​ទ្រព្យ​សម្បត្តិ​ និ​ង​ចង់បង្ក​អំ​​ពើ​ហិង្សា​”។ លោក​បា​ន​បន្ត​ថា ទា​​ហាន​​នៃយោធ​ពល​​ខេម​រ​ភូមិន្ទ​​ក៏​បានបា​ត់​​បង់​​លុយ​កា​ក់...

ខណៈ​ដែល​រាជ​ធានីភ្នំពេញកាន់តែ​​រី​ក​ចម្រើន​ រីឯ​បញ្ហា​ទឹក​ស្អុយ​ក៏​កើតឡើងច្រើនណាស់​ដែរ

ចាប់​តាំ​ង​​ពី​​ឆា្នំ​​១៩៩៨មក ចំ​នួ​ន​​ប្រ​​ជា​​​ជន​​រស់នៅក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​​​បានកើ​ន​ឡើងទ្វេ​​ដង ដល់ទៅជា​​ង​​ពីរលា​ន​នាក់។ ​​​អ​គា​រ​ខ្ពស់​ៗ ​បា​ន​លេច​ឡើង​​នៅ​​ចំ​កណ្តាល​​រាជ​ធា​នី​ កា​​រ​អភិ​វឌ្ឍ​​​ក្នុង​កា​រ​សាង​សង់​លំ​​នៅ​ដ្ឋាន​កាន់​តែ​រី​ក​ដុ​ះ​​​ដាល​យ៉ាង​​ខ្លាំ​ង​។ ​​​ប៉៉ុន្តែ​​ប្រព័ន្ធ​​លូ​បង្ហូរ​ទឹក​​ចាស់​ហួស​​សម័យ​​ និ​ង​មា​ន​អា​​យុ​​​រាប់​ទសវត្សរ៍​នៅ​ក្នុង​រាជ​ធា​​​នី មា​ន​កា​រប្រែប្រួល​​តិ​ច​តួ​ចណាស់​នៅ​ក្នុង​​ពេលនោះ​ ហើយ​អ្នក​ជ​ំ​នាញ​លើកឡើង​ថា ​កំ​ណើ​នប្រជា​​​ជ​ន​ក្នុង​​រាជ​ធានី​ដ៏​ឆាប់​រហ័ស​នា​​ពេល​បច្ចុប្ប​ន្ន​នេះ​ អា​ចលឿន​​​​ជាង​សមត្ថភាព​​បង្ហូ​រ​​​របស់ប្រព័​ន្ធ​លូ​ទឹក​​ក្នុង​កា​រ​បញ្ជូ​ន​ទឹក​ភ្លៀង​ និង​​កា​ក​សំ​​ណល់​រាវ​​ចេញ​​ពី​​​រាជ​ធា​​នី​ភ្នំ​ពេញ។ បើ​ទោះ​ជា​​​ទី​ភ្នាក់​​ងារ​​សហប្រតិបត្តិកា​រ​​អន្តរ​ជាតិជប៉ុន ​(Japan International Cooperation Agency)បា​ន​និង​កំ​ពុង​តែ​​សហកា​រ​​​ជាមួ​យ​​សាលា​​រាជ​ធា​នី​ភ្នំពេញ ចា​ប់​តាំ​ង​ពី​ឆ្នាំ​​១៩៩៩​​ មក ដើម្បីស្តារប្រព័ន្ធ​​លូ​​បង្ហូរ​ទឹកក៏ដោយ ក៏​នៅ​តែមិនទាន់មាន​ផែន​កា​រច្បាស់លាស់ ដើម្បី​​ដំឡើង​​រោ​ង​ចក្រ​ចម្រោ​ះ​​ទឹក​ស្អុយ​ សម្រាប់​ទប់​​ស្កាត់​​ទឹក​ស្អុយ​ដ៏​​ច្រើន ​​ដែល​ត្រូវ​​​បូម​​ចាក់​ចូល​ក្នុង​បឹង​​ និ​ង​​ផ្លូ​វ​ទឹក​ផ្សេងៗ​ក្នុង​​រាជ​ធានី​។ ​បន្ថែ​ម​ទៅ​នឹង​កា​រ​ល​ំ​បា​ក​នេះ​ សាលា​​រាជ​ធា​​នី​គ្មាន​ផែ​ន​កា​រ​សង់​បណ្តាញ​លូ​បង្ហូរ​​ទឹក​ក្រោម​​ដី​​ឲ្យ​បា​នពេញ​លេញ​ និង​ដាក់​ឧប​ករណ៍​​​មា​ន​កំ​ណត់ ​​ដើម្បី​ធានា​​ដល់​កា​រ​​ថែ​រក្សា​​បំ​ពង់​​បូម​​ទឹក​ឲ្យ​បាន​ត្រឹម​ត្រូ​វ។ ​អាជ្ញា​​ធរ​​ក៏​គ្មាន​​ទិន្នន័​យដើម្បីបញ្ជាក់​​អំពី​បរិ​មាណ​​ទឹក​សម្អុយ​​នាពេល​​បច្ចុប្បន្ន​នេះ​។ ​​​​ទី​ភ្នាក់​​ងារ​​សហប្រតិបត្តិកា​រ​​អន្តរ​ជាតិ​ជប៉ុន បច្ចុប្បន្ន​នេះ​កំ​ពុងតែ​​សាង​សង់​បណ្តាញ​​បង្ហូរ​ទឹក​​ប្រវែ​ង​​២០​គីឡូ​ម៉ែត្រ​​​ថែម​​ទៀត​នៅ​​ចំ​កណ្តាល​រាជ​ធា​​នីភ្នំពេញ​។ នៅ​ពេល​​បង្គន់​​ត្រូ​វបាន​បង្ហូ​រ​​ចេញ​ ទឹកស្អុយ​អាចហូរ​ទៅ​​​តា​ម​បំ​ពង់​​​បង្ហូរ​តា​ម​ប្រឡា​យ​ ឬ​តា​ម​ប្រព័​ន្ធ​​លូ​​ក្រោមដី​ ហើយ​​ទី​​បំ​ផុត​​ហូរចាក់​ទៅក្នុង​​បឹង​ត្រ​បែ​ក​ ជា​ទី​​ដែល​មា​ន​ត្រកួ​ន និ​ង​ឈូក សម្រាប់ស្រូប​​​យក​​ជាតិ​ស្អុយ​តា​ម​​បែបធម្ម​​ជាតិ​។រុក្ខជាតិ​​​នៅ​ក្នុង​​​អា​ង​នេះបានស្រូ​ប​​យក​បាក់​តេរី​ ក្នុង​ទឹក​ស្អុយ​...

លោក​​​ ហ៊ុន សែន ៖ មាន​​​ការ​​​​​​ប្រជែង​​​គ្នា​​​កើត​​​មាន​​​ក្នុង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ

​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន កាល​​​ពី​​​ថ្ងៃ​​​សៅ​​​រ៍​​​ បានបន្ដ​​​កិច្ច​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​លោក​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ធ្លាក់​​​ចុះ​​​នូវ​​​ការ​​​គាំ​​​ទ្រ​​​ចំពោះ​​​គណបក្ស​​​សង្គ្រោះជាតិ ដោយ​​​លើកបាន​​​​​​ឡើង​​​ថា ការ​​​ខ្វែង​​​គំនិត​​​គ្នា​​​ និង​​​ការ​​​ប្រកួត​​​ប្រជែង​​​កំពុង​​​តែ​​​កើត​​​មាន​​​ នៅ​​​ក្នុង​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​នេះ​​​។ អំឡុង​​​សុន្ទរកថា​​​មួយ​​​នៅ​​​ឯ​​​ពិធី​​​សម្ពោធ​​​សមិទ្ធផល​​​នៅ​​​ក្នុង​​​វត្ត​​​មួយ​​​ ក្នុង​​​ស្រុក​​​រលៀប្អៀរ​​​ ខេត្ត​​​កំពង់​​​​​​​​ឆ្នាំង​​​ លោក ហ៊ុន​​​ សែន បាន​​​អះ​​​អាង​​​​​​ថា គណបក្ស​​​សង្គ្រោះជាតិ​​​ បាន​​​អូស​​​បន្លាយ​​​ពេល​​​ចុះឈ្មោះ​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​នៅ​​​សល់​​​ពេល​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​ មុន​​​ពេល​​​គណបក្ស​​​នេះ​​​នឹង​​​ត្រូវ​​​កាត់​​​ផ្ដាច់​​​ចេញ​​​ពីបញ្ជី​​​ឈ្មោះបោះ​​​ឆ្នោត​​​ ពីព្រោះ​​​គេ​​​កំពុង​​​តែ​​​មាន​​​ការ​​​ប្រទាញ​​​ប្រទង់​​​​​​គ្នា​​​ចំពោះ​​​តំណែង​​​ជាសមាជិក​​​សភា​​​សម្រាប់​​​​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ នៅ​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​កក្កដា​​​ខាង​​​មុខនេះ​​​។ លោក​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​មនុស្ស​​​ជា​​​ច្រើន​​​ថា “ កាល​​​ពី​​​មុន​​​ពួក​​​គេ​​​បាន​​​គំរាម​​​ថា មិន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឡើយ ប៉ុន្ដែ ឥឡូវ​​​នេះ​​​ពួក​​​គេ​​​បាន​​​ចូល​​​រួម​​​ហើយ​​​។ ហេតុដូច្នេះ​​​ហើយ សូម​​​អប​​​អរ​​​សាទរ​​​”។ លោក​​​ ហ៊ុន សែន បន្ដ​​​​​​មាន​​​ប្រសាសន៍​​​​​​ថា ​​​លោក​​​ កឹម សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោ​​​​​ះ ជាតិ...