បក្ស​​សង្គ្រោះ​​ជាតិ​​ថា ការ​​ពិភា​ក្សា​ ​ដេញ​​ដោល​​ស្ដី​ពី​​ច្បាប់​​ឧក្រិដ្ឋ​កម្ម​​​ ខ្មែរ​​ក្រហម​​គួរ​​តែ​​ពន្យារពេល​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ផ្ញើ​​​លិខិត​មួយ​ច្បាប់​​ជូន​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​កាល​ពី​ម្សិលមិញ​ ​ស្នើ​​សុំ​ឲ្យ​​ពន្យារ​ពេល​​ការ​​ពិភាក្សា​ដេញ​ដោល​​ច្បាប់​ស្ដី​ពី​ការ​ដាក់​ទោស​​អ្នក​ដែល​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ខ្មែរ​ក្រហម​​​រហូត​ដល់​រដ្ឋ​សភា​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​​ថ្ងៃ​ទី​២៨ ខែកក្កដាខាង​មុខ​នេះ​។ ការ​ស្នើ​​សុំ​ពី​សមាជិក​សភា​មក​ពី​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ដែលឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​​ជាតិ​ដែល​ទើប​តែ​បង្កើត​ថ្មី​ក្នុង​ការ​បោះ​ឆ្នោត​​​ពេល​ខាង​មុខ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ពួក​គាត់​​​បាន​ទទួល​ដំណឹង​ថា គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​​របស់​រដ្ឋ​សភា​ ដែល​​​មាន​​សមាជិក​​​១២​រូប​សុទ្ធ​តែ​មក​ពី​​​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​សម្រេច​ដក​សមាជិកភាព​តំណាង​រាស្ត្រ​​ពី​សមាជិកសភា​ចំនួន​២៧​រូប​មក​ពី​គណ​បក្ស​ប្រឆាំង​ទាំង​ពីរ​ គឺ​គណបក្ស​សិទ្ធិមនុស្ស​​ និង​គណបក្ស​ សម រង្ស៊ី។ លិខិត​នេះ​​លើក​ឡើងថា“ យើង​​សូម​​ស្នើ​ឲ្យ​​សម្តេច​ប្រធាន​រដ្ឋ​សភា​​ពន្យារ​ពេល​ការ​ពិភាក្សា​ដេញ​ដោល និង​ការ​អនុម័ត​នៃ​សេច​ក្ដី​​ព្រាង​ច្បាប់​ស្ដីពី​ការ​បដិសេធ​​ថា គ្មាន​ការ​ប្រព្រឹត្ត​​​ឧក្រិដ្ឋ​​កម្ម​អំឡុង​សម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ​​រហូត​ដល់​ការ​បោះ​ឆ្នោត​ជាតិ​បាន​បញ្ចប់​រួច​រាល់​ ហេតុ​ដូច្នេះ​រដ្ឋ​សភា​អាច​បង្កើត​​ច្បាប់​​បាន​ត្រឹម​ត្រូវ​”។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដំបូងឡើយ​បាន​ផ្ដួច​ផ្ដើម​គំនិត​ឲ្យ​បង្កើត​​ច្បាប់​នេះ​ នៅ​ក្នុង​សុន្ទរកថា​មួយ​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​ឧសភា បន្ទាប់​ពី​លោក កឹម សុខា ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា អំពើ​ឃោរឃៅ​​ដែល​បាន​ប្រព្រឹត្ត​នៅ​ពន្ធនាគារ​ស-២១​របស់​របប​ខ្មែរ​ក្រហម​ តាម​ពិត​​ត្រូវ​បាន​ប្រទេស​​វៀតណាម​ប្រឌិត​ឡើង​។រដ្ឋា​ភិបាល​កម្ពុជា ក្រោយ​មក​បាន​ចេញ​ផ្សាយ​ខ្សែ​អាត់​សំឡេង​របស់​លោក កឹម សុខា​។ លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​មួយ​ចំនួន​ចំពោះ​សេច​ក្ដី​​ព្រាង​ច្បាប់​​នេះ​​​ផង​ដែរ​ ដើម្បី​​រារាំង​អតីត​​សមា​​​ជិក​ជាន់​ខ្ពស់​របស់​ខ្មែរ​ក្រហម​មិន​ឲ្យ​កាន់​តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​។ លិខិត​ដែល​មាន​បំណង​សំដៅ​យ៉ាង​​​ច្បាស់​​ដល់​​មេដឹក​នាំ​កំពូល​ទាំង​បី​រូប​របស់​ប្រទេស​កម្ពុជា​េនះ​​...

នៅ​ទិវា​បរិស្ថាន​ពិភពលោក ក្រុម​​​អ្នក​តវ៉ា​បាន​អំពាវនាវ​ឲ្យ​ជួយ​ថែ​រក្សា​ព្រៃ​​​ឈើ​នៅ​កម្ពុជា

ប្រជាពរដ្ឋ​​​ប្រហែល​​​២០០នាក់​​​ដែល​​​​ចូល រួម​ប្រារព្ធ​​​ទិវារ​​​បរិស្ថាន​​​ពិភព​​​លោក​​​បាន​​​ប្រមូល​​​ផ្តុំគ្នា​​​កាល​​​ពីម្សិលមិញ​​​នៅ​​​មុខ​​​រដ្ឋសភា​​​ដើម្បី​​​ប្រគល់ញត្តិមួយ​​​​​​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​​​បញ្ឈប់​​​ការកាប់​​​បំផ្លាញព្រៃ​​​ឈើ​របស់​​​ប្រទេស​​​កម្ពុជា​​​។ ដោយពាក់របាំងមុខ​​​រូបគោ​​​ ឆ្មាព្រៃ ​និង​​សត្វទីទុយ ​​​សមាជិក​​​សហគមន៍​​​ព្រៃឈើ​​​ ​មួយ​ក្រុម​ និងអ្នក​​​ការពារ​​​បរិស្ថាន​​​ជាច្រើន​​​នាក់​បាន​​​​​​ចោទ​​​​រដ្ឋាភិបាល​ថា មិនយក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះព្រៃឈើ​​​ ដោយ​​​​ការផ្តល់​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ទៅឲ្យ​​​ក្រុមហ៊ុន​​​​ដែល​ពាក់ព័ន្ធ​​​ទៅ​​​នឹង​​​ការ​​​កាប់​​​ឈើ​​​​ខុស​​​ច្បាប់។ លោក ថេង សាវឿន​​​ អ្នក​សម្រប​​​សម្រួល​​​របស់​​​សហគមន៍​​​កសិករ​​​កម្ពុជា​​​ ​​​មាន​ប្រសាសន៍​​​ដល់​ឧកញ៉ា​ថា“ កាលពី​​​ពេល​​​មុន​​​ប្រជា​ពល​រដ្ឋ​​​​ចូល​​​ទៅក្នុង​​​ព្រៃ​​​​​​ខ្លាច​​​សត្វ​ខ្លា​​​ ប៉ុន្តែ​​​នៅ​​​ពេល​​​នេះ​​​ពួកគាត់​​​ចូល​​​ព្រៃ​​​​​​ខ្លាច​​​​​​ឧកញ៉ា​ទៅ​វិញ​ និង​ខ្លាច​​ក្រុម​ហ៊ុន​​​របស់​​​ពួកគេ​​​​វាយ​​​ធ្វើបាប​​​ពួកគាត់​​​”។ របាយការណ៍​​​មួយ ដែល​​​ចេញ​​​ផ្សាយ​​​ដោយ​​​​អង្គការ​​​ស្បៀងអាហារពិភព​​​លោក បាន​​​ឲ្យ​​​ដឹងថា ប្រទេសកម្ពុជា បាន​​​បាត់​​​បង់ព្រៃ​​​ឈើ​របស់ខ្លួន​​​ប្រហែល​​​មួយ​​​ភាគ​​​បួន នៅ​​​ក្នុង​​​រយៈ​ពេល​​​៤០​​​ឆ្នាំ​​​មក​​​នេះ បណ្ដាល​​​មក​​​ពីការ​​​អភិ​វឌ្ឍ​ដ៏ឆាប់រហ័ស និង​​​តម្រូវ​​​ការឈើ​​​នៅ​​​​ប្រទេស​​​ចិន។ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​​​ក៏​​​បាន​​​រាយការណ៍​​​​ឲ្យ​​​ដឹង​​​ផង​​​ដែរ​​​ថា លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន ​សែន បានមានប្រសាសន៍ថា គម្រប​ព្រៃ​​​ទំហំ ​១,៥​​​​​​លានហិកតា ត្រូវបាន​​​​​ប្រើ​​​សម្រាប់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច ហើយ​នៅ​មាន​គម្រប​ព្រៃ​៩,៥លានហិកតា ​នៅ​សល់​ក្នុង​​​​ប្រទេស​​​​នេះ។ ប៉ុន្តែ ​ដោយ​សារ​​​​ដី​សម្បទាន​​​សេដ្ឋកិច្ច ​ទំហំ១,២លានហិកតា ត្រូវបាន​​​ប្រគល់​​​ទៅ​ឲ្យ​​​​​ក្រុមហ៊ុន​​​ចម្ការកៅ​ស៊ូ​នោះ លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា តាម​​​​​​ពិត​​​ការ​​​ផ្ដល់​​​ដី​​​ទាំង​​​​នេះ គឺជា​​​គម្រប​ព្រៃ​ទេ​​​​។ លោក ថេង សាវឿន ​​​បាន​​​មាន​​​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​​​បាន​​​ប្រមូល​​​ផ្តុំគ្នា​​​ម្តងទៀត​​​នៅឆ្នាំ​​​នេះ ព្រោះ​ញត្តិ​​​​​មួយ​​ស្រដៀង​គ្នា​នេះ​ដែលបាន​​​ប្រគល់​​​ជូន​​​រដ្ឋសភា​​​កាល​​​ពីឆ្នាំ​​​២០១២​​​នោះ មិន​បាន​ទទួល​ការ​ឆ្លើយបត​ទេ។ពេល​​​ឈរ​​​នៅ​ក្បែរ​​​ក្រុមអ្នកតវ៉ា​​​​ដែលកាន់បដា​​​មាន​​​​ខ្លឹមសារ​​​ថា “ រស់នៅ​​​ក្នុងពណ៌​​​បៃតង​​​ រស់នៅ​​​ក្នុងភាព​​​សប្បាយ​​​រីករាយ” ​​​និង​​ “ ​បញ្ឈប់ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​” នោះ​​​លោកបាន​​​មាន​​​ប្រសាស​​​ន៍ថា “ រដ្ឋសភា​​​មិន​​​បាន​​​បំពេញ​​​កាតព្វ​កិច្ច​​​របស់ខ្លួន​​​ដើម្បី​​​បញ្ឈប់​​​ការកាប់​​​បំផ្លាញ​​​ព្រៃឈើទេ​​​”។ ​​​លោក ថេង សាវឿន​​​ បាន​​​មាន​​​ប្រសាសន៍​ថា​​​ “ យើងបាន​​​សង្កេត​​​ឃើញថា ក្រុមហ៊ុន​​​ដែលទទួលបាន​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​​កំពុង​​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​បំផ្លិច​​​បំផ្លាញ​​​​​​ព្រៃ​​​ឈើ​​​​យ៉ាង​ខ្លាំង​ដែល​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​បរិស្ថាន​​​​​​”។ លោក វ៉ន ប៉ាវ​​​ ដែលបាន​​​ចូលរួម​​​នៅ​​​ក្នុង​​​ការធ្វើ​​​បាតុកម្ម​​​នេះ ​បាន​​​​និយាយ​ថា គន្លឹះ​​​​ក្នុង​ការ​បញ្ឈ​​​ប់ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​ គឺ​​​ត្រូវ​​​ធ្វើ​តាមច្បាប់ស្ដីពីការ​​​វាយ​​​តម្លៃ​​​លើ​​​ផល​​​ប៉ះ​ពាល់​ដល់​​​បរិស្ថាន​​​​ឲ្យ​បាន​ត្រឹម​ត្រូវ​ នៅ​​​មុន​អនុញ្ញាត​​ឲ្យ​មាន​​​​គម្រោង​​​កសិកម្ម​​​​​​ ​​​ទ្រង់​​​ទ្រាយ​​​ធំ​​​។ ​​​លោក វ៉ន ប៉ាវ​ និយាយ​ថា “ យើង​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​​ត្រួតពិនិត្យ​​​​​​ការ​​​វាយ​​​តម្លៃ​ពី​ផល​​​ប៉ះ​​​ពាល់​​​ដល់បរិស្ថាន​​​ ​មុន​​​ពេល​​​ផ្តល់​​​ដី​​​សម្ប​ទាន​​​​​​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​​​ដែល​រក​សីុកាប់​​​ឈើ​​​”៕ (រាយ​​​ការ​​​ណ៍​​​បន្ថែមដោយ​​​ Denise Hruby)​​​​​​​​​ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

ចំនួន​​អ្នក​ស្លាប់​ដោយសារ​​​រន្ទះ​បាញ់​ឆ្នាំ​នេះ​កើន​ឡើងដល់​​​៧២​នាក់​

មន្ត្រី​​រដ្ឋា​ភិ​​បា​ល​ម្នាក់​​​បា​ន​និយាយ​កា​ល​ពី​ម្សិលមិញ​ថា ​​ ក្នុង​ឆ្នាំ​នេះ​ រន្ទ​ះ​​បា​ន​បាញ់​សម្លាប់​​មនុស្ស​​ចំនួន​​៧២​នាក់​​ ហើយ​នេះ​ទើប​​តែ​​​​ដើម​​​​​​​​ខែ​មិថុនា​​ប៉ុណ្ណោះ​។​ ​​លោក កែវ វី អនុប្រធាននាយកដ្ឋាន​ព័ត៌មា​ន​នៃ​​​គ​ណ​ៈ​កម្មាធិការ​​ជាតិ​​គ្រប់​គ្រង​គ្រោះ​ម​ហន្ត​រាយថ្លែង​ថា​“ នេះ​ជា​​​ការ​កើន​​ឡើង​ខ្លាំ​ង​មួ​យ​ បើ​ធៀប​​​នឹ​ង​រយៈពេល​​​ប្រាំ​​មួ​យ​ខែ​ដំបូង​​កា​ល​​ពី​ឆ្នាំ​មុ​ន ​ដែល​​ពេល​នោះ មាន​​​មនុស្ស​​តែ​​​៥០​នាក់​ ត្រូវ​​​រន្ទះ​បាញ់​​ស្លាប់​”។ ​​មន្ត្រី​នគរបាល​​មូ​ល​ដ្ឋាន​​បា​ន​ឲ្យ​ដឹង​កាល​​ពី​ម្សិល​មិញ​​​​ថា កា​រ​ស្លាប់​មនុស្ស​​ពីរ​នាក់​​ចុ​ង​ក្រោ​យ​​ កា​ល​​ពី​ថ្ងៃ​ច័ន្ទ​ បាន​កើត​ឡើង​​នៅ​ក្នុ​ង​ឧបទ្ទវ​ហេតុ​​ពី​រ​ដោ​យ​​ឡែក​ពី​គ្នា​​​​​ គឺ​មួយ​នៅ​ក្នុង​ខេត្ត​​កំ​ពត និងមួយ​ទៀត​​​ខេត្ត​បាត់​ដំ​បង​​។ លោក នាគ ​ពិ​សិដ្ឋ ​នា​យ​​ប៉ុស្តិ៍​នគរ​បាលឃុំ​ភ្នំប្រាសាទ​​បា​ន​មា​ន​ប្រ​សាសន៍​ថា នៅ​ក្នុ​ង​​ស្រុក​​កំពង់​ត្រាច​ ខេត្ត​កំពត ឈ្មោ​ះ ឃួ​ន ​ទូច ​​អា​យុ​​៤៦​ឆ្នាំ​ ត្រូវ​បា​ន​​រន្ទ​ះ​​បាញ់​ស្លាប់​​ ខណៈ​​ដែល​​គាត់​កំ​ពុ​ង​​ឃ្វាល​​គោ​​នៅ​វាល​ស្រែ​​ក្នុ​ង​ឃុំ​​ភ្នំ​​ប្រា​សាទ បន្ទាប់​ពីមា​ន​ព្យុះ​ភ្លៀង​​។ ​លោក ពិ​សិដ្ឋ ​មាន​ប្រ​សាសន៍​ថា “ ​ភ្លៀង​បាន​រា​ំងទៅ​ហើយ​ ​ប៉ុន្តែ​ផ្លេក​បន្ទោរ និង​​រន្ទះ​​នៅ​តែ​បន្ត​ និង​​​បា​ន​​បាញ់ចំ​​​ ឃួន...

កម្មករ​រោងចក្រ​កាត់​ដេរ​ សាប្រ៊ី​ណា ​ទាម​​​ទា​រ​ឲ្យ​ដោះ​លែង​មនុស្ស​​ប្រាំ​បី​នាក់​ បន្ទាប់​​ពី​កា​រ​តវ៉ា

មន្ត្រី​សហ​ជី​ព​ម្នាក់​​បា​ន​ឲ្យ​​​ដឹង​​​​​ថា ​កម្មករ​កាត់​​ដេរប្រ​ហែល​​១.០០០​​នាក់​​បា​ន​ធ្វើ​បាតុ​កម្ម​នៅ​​ក្រៅ​​សាលា​​ដំ​បូ​ង​ខេត្ត​​កំ​ពង់​​ស្ពឺ​ កា​ល​​​ពី​ម្សិល​មិញ ​​ដោ​យ​ពួកគេ​​​បាន​​​អ​ំ​ពាវ​នា​វ​ឲ្យ​មានការ​​​ដោះ​លែង​​មនុស្ស​​ចំ​នួន​​ប្រាំ​បី​នាក់​ ដែល​​ត្រូ​វ​​បា​ន​ចាប់​​​ខ្លួន​​​អ​ំ​ឡុ​ង​កា​រ​​​តវ៉ា​មួ​យ​​នៅ​សប្តា​ហ៍​នេះ​អំពី​​​កា​រ​​ដំ​ឡើង​ប្រាក់​ខែ​​នៅ​​​រោ​ង​ចក្រ​មួ​យ​កន្លែ​ង​ ដែល​ផ្គត់​ផ្គង់​​សម្លៀ​ក​បំ​ពាក់​ម៉ាក ​ណៃឃី របស់​​​អា​មេ​រិក​(Nike)។ លោក ពេជ្រ ពណ្ណ​រាយ ​​អ្នក​នាំ​​ពាក្យ​​របស់​​​សហ​ជីព​​សេរី​កម្មករ ​​បា​នឲ្យ​​​ដឹង​​​​​​ថា កម្មករ​បា​ន​ប្រមូ​ល​ផ្តុំ​គ្នានៅ​រោង​ចក្រ​នេះ​​កាលពី​​​វេលា​ម៉ោង​​៧​ព្រឹក​ និង​បាន​​ធ្វើ​ដំ​ណើរ​តា​ម​​រថ​យន្ត​វ៉ែន​ទៅ​ក្រុ​ង​ច្បារ​មន​ ​រួច​​​​បា​នធ្វើការ​​​​តវ៉ា​​​​នៅ​ក្រៅ​​​របង​​​តុលាការ​​​ទាមទារ​​​ឲ្យ​មា​ន​កា​រ​​ដោះ​លែង​​​​មនុស្ស​​​ទាំង​​​ប្រាំបី​​​នាក់​​​នោះ​​​។ ​លោក ពណ្ណ​រាយ ​​បា​ន​មាន​​​ប្រសាសន៍​​​​ថា ​ “ ​កម្មករ​​ចង់​បង្ហាញ​​​ថា ​អ្នក​តំ​​ណា​ង​ទាំង​​​ប្រាំ​បី​រូប​នោះ​​​​មិន​បា​ន​ប្រើ​​អ​ំ​ពើ​ហិង្សា​​​ ឬ​បំ​ផ្លាញ​​ទ្រព្យ​​សម្បត្តិ​​​ទេ និង​ទាម​​ទារ​ឲ្យ​មានកា​រ​​ដោះ​លែង​​​ពួ​ក​​​គេ​”។ លោក​​បន្ថែម​​ថា កា​​រតវ៉ា​នេះ​​បា​ន​​បន្ត​​ដោ​យ​សន្តិ​វិធី​​​រហូត​ដល់​​ពេល​រសៀល​។ ​​គួររំឭក​​​ថា​​​ តំ​ណាង​​សហជីព​​​​​​និង​កម្មករ​​ចំនួន​​ប្រាំ​នាក់ត្រូវ​បា​ន​នាំ​ទៅ​​​ឃុំខ្លួ​ន​​បន្ទាប់​​ពី​​​​​មាន​​​កា​រ​តវា៉​​​​ទាមទារ​​​​​ឲ្យ​​​មាន​​​ការ​​​​ដំ​ឡើង​ប្រាក់​ខែ​​​​​អស់​​​រយៈ​ពេល​​​​រាប់​​​សប្តាហ៍​​​នៅ​រោង​ចក្រ​​​កាត់ដេរ​​​តៃវ៉ាន់ សាប្រ៊ី​ណា (Sabrina Cambodia Garment MFG Corp.)​ ក្នុង​ស្រុ​ក​សំ​រោង​ទង។​​​ ការ​​​តវា៉​​​នេះ​​​​​​​បា​ន ឈានដល់​​​ការ​​​ប្រើ​​​អំពើ​​​​​​​ហិង្សា​កា​ល​​ពី​ថ្ងៃ​ច័ន្ទ​ ដោ​យ​កម្មករ​បា​ន​​ទម្លាយ​ទ្វារ​រោង​ចក្រ​ និង​បាន​​​ប៉ះ​ទង្គិច​​ជាមួ​យ​នគរបា​ល និង​​​សមា​ជិក​​​សហ​ជីព​ដែល​​ជា​គូ​​បដិ​បក្ខ​ ។ លោក គុច រដ្ឋា...

ក្រុមហ៊ុន ឌ​ីអិម ​​គ្រុប ​ចាប់ផ្ដើម​​រាន​​ដី​មា​ន​​ជម្លោះ​​ម្ដង​​ទៀត នៅ​ក្នុង​ស្រុក​អណ្ដូងមាស ខេត្ត​​រតនគិរី

ក្រុ​​មហ៊ុន​ ឌី​អិម គ្រុ​ប​ ​​ដែល​មា​ន​​ខ្នង​ក្រាស់​ បាន​ចាប់​ផ្តើម​​រាន​ដី​​​​​នៅ​ក្នុ​ង​​ខេត្ត​​​រតនគិ​រី ដែល​​មាន​ជម្លោះ​ជា​មួយ​​កសិ​ករ​​ម្នាក់​​ជា​ថ្មី​ម្តង​ទៀត​ហើយ​កូ​ន​ៗ​​​របស់​​​កសិករ​រូប​នេះ​​​ត្រូ​វ​​​បា​ន​កម្មករ​​​ក្រុ​ម​ហ៊​ុ​ននេះ​វា​យ​​ដំ​​កា​ល​​ពី​ខែ​មុន​ ​បន្ទាប់​​ពី​ពួ​ក​គេ​​​ព្យា​​​យា​ម​​បញ្ឈ​ប់​​គ្រឿង​ចក្រ​​របស់​​ក្រុ​ម​​ហ៊ុន​នេះ​​​មិនឲ្យ​​​រុល​​ទៅ​មុ​ខ។ ​​​ជន​​រង​គ្រោះ​​រង​​របួស​​ចំ​នួន​​​បួ​ន​​នាក់​ ​​មា​ន​​ឈ្មោះ ​រី សុខលីម ​​​អា​យុ​​១៤​ឆ្នាំ រី​ ស្រី​ពេជ្រ ​អា​យុ​​១២​ឆ្នាំ​ ត្រូ​វ​​ជា​​ប្អូន ​និ​ង​បង​ប្រុសឈ្មោះ ​រី សុ​ខ​លាប ​​អា​យុ​​២១ឆ្នាំ ​ព្រម​ទាំង​​​អ​្នក​​ជិត​​ខាង​​​​​​​​​អា​យុ​​២១ឆ្នាំ​ម្នាក់​។ ​​រី សុ​ខ​លីម ​​​ដែល​​​ពេល​នេះ​​បា​ន​ធូរ​​ស្រាល​​ឡើង​វិញ​​នោះ ​​មាន​​ឈាម​កក​នៅ​​ក្នុ​ង​​​​ខួ​រ​ក្បាល​​​​​និ​ង​​​​ត្រូវ​ទៅ​ព្យា​​​បា​ល​ជា​បន្ទាន់​​​​ក្នុង​ប្រទេ​ស​​វៀត​ណាម​។​ លោក ​រី សារ៉ុន​ អាយុ​៥២​ឆ្នាំ ​ដែល​ប៉ុនប៉ង​​​ប្តឹង​ក្រុ​ម​​ហ៊ុន​ ឌី​អិម...

អង្គការ​​​សិទិ្ធមនុស្ស​​​អាដហុក​​​៖​​​ ​​​​ការ​​​​​ចាប់​រំលោភ​​​​អនីតិ​ជន​​​​មាន​​​​ចំនួន​​​ ៧៥​​​ ករណី​ក្នុង​រយៈ​ពេល​បួន​ខែ​ដំបូង

កាល​ពី​ម្សិល​មិញ​​​  សាលាដំបូង​​​ខេត្ត​​​បាត់ដំបង​បាន​​​ចោទ​​​​​​ប្រកាន់​​​បុរសពីរនាក់​​​ក្នុង​​​ករណី​​​ដោយ​​​​ឡែក​ពី​គ្នា ពី​បទ​​​ចាប់​​​រំលោភ​ក្មេងស្រី​​​មិន​​​ទាន់​គ្រប់​អាយុ ខ​​​ណៈ​​​អង្គការ​​​សិទិ្ធ​មនុស្ស​​​អាដ​ហុក​បាន​​​ឲ្យ​​​ដឹង​ថា ខ្លួន​​​បាន​​​កត់ត្រា​​​ទុក​​​នូវ​​​ករណី​​​ចាប់​រំលោភ​​​កុមារ​​​ចំនួន​​​៧៥​​​ករណី​​​ ក្នុង​រយៈពេល​​​បួន​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ។ លោក ឌី សារ៉េត អធិការ​​​រង​​​នគរ​​​បាល​​​ស្រុក​​​​​​​បរវេល​​​  បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ ​នគរ​បាល​​​បាន​​​ចាប់ខ្លួន​​​យុវជន​​​ម្នាក់​​​ឈ្មោះ​​​ វា៉ន់ គឹម​​​ឡាយ អាយុ២១​​​ឆ្នាំ​​​នៅ​​​ផ្ទះ​​​របស់​​​ខ្លួន​​​ក្នុង​​​​​ឃុំ​​​ខ្នាយ​រមាស ស្រុក​​​បរវេល បន្ទា​​​ប់ពី​​​ក្រុម​​​គ្រួសារ​​​​របស់​​​ក្មេងស្រី​​​អាយុ​​​៩​​​ឆ្នាំ​​​ម្នាក់ បាន​​​ដាក់ពាក្យ​​​បណ្ដឹង​​​​​​ចោទ​​​ប្រកាន់​​​ជនសង្ស័យ​​​នេះ​​​ថា​​​ បាន​​​ល្បួង​​​ក្មេង​​​ស្រី​​​រងគ្រោះ​​​ទៅ​​​ផ្ទះ​​​របស់​​​ខ្លួន ​​​រួច​បាន​​​​​​ចាប់​​​នាង​​​រំលោភ ។ លោក ឌី សារ៉េត បានមាន​​​ប្រសាសន៍​​​ថា “ នគរបាល​​​បាន​​​ចាប់​​​ខ្លួន​​​ វា៉ន់ គឹម​​​ឡាយ និង​បាន​​​​បញ្ជូនរូបគេ​​​​​​ទៅ​​​ស្នងការដ្ឋាន​​​​​​នគរបាល​​​ខេត្ត​​​ក្នុង​​​​​​ក្រុង​​​បាត់ដំបង រួចបាន​​​ចោទ​​​ប្រកាន់​​​ជននេះ​​​ពីបទ​​​ចាប់រំលោភ​​​អនីតិជន។ លោក​​​បាន​​​​​​បន្ថែម​​​ថា ជនសង្ស័យ​​​បាន​​​ឲ្យ​​​ប្រាក់​​​ជនរង​​​គ្រោះ​​​ចំនួន​​​​​​២.០០០​​​រៀល ​​​ដើម្បី​​​កុំឲ្យ​​​នាង​​​និយាយ​​​ប្រាប់គេ​​​​​​។ ក្នុងករណី​​​មួយ​​​ទៀត​​​នោះ នគរបាល បាន​​​ចាប់ខ្លួន​​​យុវជន​​​ម្នាក់​​​ឈ្មោះ ស៊ុំ រ៉មប៊ី អាយុ​​​២០​​​​ឆ្នាំនៅ​​​ផ្ទះ​​​សំណាក់​​​មួយ​​​កន្លែងក្នុង​​​​​​សង្កាត់​ស្វាយ​​​ប៉ោ​​​ បន្ទាប់ពី​​​គ្រួសារ​​​របស់​​​ក្មេងស្រី​​​អាយុ​​​​​១៤​​​ឆ្នាំ​​​ម្នាក់​​​បានរាយការណ៍​​​ថា នាង​​​ត្រូវ​​​​បាន​​​គេ​​​ចាប​​​់រំលោភ។ លោក កយ ហ៊ាន នាយ​​​ការិយាល័យ​​​នគរ​បាល​​​ប្រឆាំង​​​ការជួញដូរ​​​មនុស្ស​​​​​​​​​ខេត្ត​​​បាត់ដំបង​​​​បាន​​​ឲ្យ​​​ដឹងថា ជនស​​​ង្ស័យ​​​​​​ដែល​​​​​​​​​គ្រួសារ​​​ក្មេង​ស្រី​​​រងគ្រោះ​​​ស្គាល់​​​នេះ បាន​​​ទៅ​​​កម្សាន្ត​​​នៅ​​​ក្លឹប​​​រាត្រី​​​មួយ​​​ជា​​​មួយ​​​ជន​​​រង​​​គ្រោះ​​​ មុន​​​ពេល​​​នាំ​​​នាង​​​ទៅ​​​ផ្ទះសំណាក់​​​​​មួយ​​​ ​ដែល​​​​ជាកន្លែង​​​រូបនាង​​​ត្រូវបាន​​​ចាប់​​​​​​​​​រំលោភ ។ លោក នួន សាន ព្រះរាជអាជ្ញាអម​​​សាលា​ដំបូង​​​ខេត្ត​​​បាត់ដំបង​​​ បានឲ្យ​​​ដឹង​​​ថា បុរស​​​ទាំង​​​ពីរនាក់​​​នេះ​​​បាន​​​សារភាព​​​ប្រាប់​​​នគរបាល​​​អំឡុង​​​ពេល​​​សាក​​​សួរ។លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំបាន​​​ចោទ​​​ប្រកាន់ជនសង្ស័យ​​​ទាំង​ពីរ​នាក់​​​នេះ​​​ពី​​​បទ​​​រំលោភអនីតិជន​​​ម្នាក់ ហើយ​​​ពួកគេ​​​ត្រូវបាន​​​ប្រគល់​​​ទៅ​​​ឲ្យ​​​ចៅ​​​ក្រម​​​សើុប​​​សួរ​​​ ដើម្បីធ្វើការ​​​សាកសួរ​​​បន្ថែម​​​ទៀត”។ លោកស្រី ជួន ចំរុង ប្រធាន​​​កម្មវិធីស្ត្រី​​​ និង​​កុមារ របស់​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក បាន​​​ឲ្យដឹង​​​ថា ករណី​​​​​​ចាប់​​​រំលោភអនីតិជន​​​ដែល​​​ត្រូវបាន​​​រាយការណ៍​​​ បាន​​​កើន​​​ឡើង​​​ក្នុង​រយៈ​ពេល​​​បួន​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ បើ​​​ប្រៀបធៀប​​​​​នឹង​​​រយៈ​​​ពេល​​​ដូចគ្នា​​​ក្នុង​​​​​​ឆ្នាំ​​​២០១២ ពេល​​​​​​មាន​​​ករណី​​​ចាប់​​​រំលោភ​​​​​​កុមារ​​​​​​ដែល​​​ត្រូវបាន​​​កត់ត្រា​​​ទុក​​​​​​៦៤​​​ករណី​​​។ ពេញមួយ​​​ឆ្នាំ​​​២០១២​​ដដែល​​​នេះ​​​​​​​​​ ៦៩,៩​​​ភាគរយ​​​នៃ​​​ការ​​​ចាប់​រំលោភ​ទាំង​​​២១៤​​​ករណី​​​ដែល​​​ត្រូវបាន​​​រាយការណ៍​​​នៅ​ទូទាំង​​​ប្រទេស​​​ គឺ​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​ចាប់​រំលោភ​​​កុមារ​​​មិន​​​ទាន់គ្រប់អាយុ។ លោក​​​ស្រី ជួន ចំរុង បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “ ជនរង​​​គ្រោះ​​​​​​​ភាគ​​​​​​ច្រើន គឺ​​​​​​ជា​​​អនីតិ​ជន ​ដោយសារ​​​​​​តែ​​​ពួក​​​គេ​​​មិន​​​ដឹង​​​ពី​​​វិធី​​​ការពារ​​​ខ្លួន​​​ហើយ​​​ជន​​​សង្ស័យ​​​ភាគ​​​ច្រើនគឺជា​​​អ្នក​​​ជិត​​​​ខាង​​​របស់​​​ជន​​​រងគ្រោះ ​​​និងក្រុម​​​គ្រួសារ​​​របស់​​​ពួកគេ”។ លោកស្រី​​​បាន​​​​​​បន្ថែម​ទៀត​ថា ​មាន​ករណី​​​រំលោភ​​​តែ​​​៥០,៥​​​ភាគរយ​​​ប៉ុណ្ណោះ​​​ ដែល​​​ជនសង្ស័យ​​​ត្រូវបាន​​​ចាប់ខ្លួន​​​និង​​​បញ្ជូន​​​ទៅ​​​តុលាការ​​​៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

ស្ត្រី​ប​ម្រើ​តា​ម​​ផ្ទះ​​​នៅ​ប្រទេស​ម៉ាឡេស៊ីដែលត្រូ​វ​បាន​​រំ​លោភ​បំ​ពាន​ត្រឡប់​​​​​មក​​កម្ពុជា​វិញ​​ហើយ​

ស្ត្រី​ខ្មែរ​​​​​អាយុ​​​២៤​​​ឆ្នាំ​​​ម្នាក់ ដែល​​​ត្រូវគេ​​​​​វាយ​ដំ​​​​និង​​​បង្ខំ​​​ឲ្យ​​​ធ្វើការ​​​ជា​​​ច្រើន​​​ម៉ោង​​​ដោ​យ​​​​​គ្មាន​​មេត្តា​ ​​​ជាអ្នក​​​បម្រើ​​​តាម​​​ផ្ទះ​​​​​​នៅ​ប្រទេស​​​ម៉ាឡេសីុ​នោះ បាន​​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ហើយ​កាល​​​ពី​​​ម្សិលមិញ​​​។ ឈ្មោះ ហ៊ាង សុខណា ​​​មក​​​ពី​​​ស្រុក​​​ក្រូច​​​ឆ្មា​​​ខេត្ត​​​កំពង់ចាម ​​​ត្រូវ​​​បាន​​ទីភ្នាក់ងារ​​​​ជ្រើស​រើស​​​​ពលករ​​​ RTC ជ្រើស​រើស​ក្នុង​​ឆ្នាំ​​​២០០៦​​​​ឲ្យ​ទៅ​បម្រើ​​​ការតាម​​​ផ្ទះ​​​នៅ​​​ក្នុង​ប្រទេស​​​ម៉ាឡេសីុ​​​។ អំឡុងការ​​​ស្នាក់​​​នៅ​​​រយៈ​​​ពេល​​​ជាង​​​បី​​​ឆ្នាំ​​​នៅ​​​ទី​​​ក្រុង​​​គូឡាឡាំពួ ហ៊ាង​​​ សុខណា បាន​​​និយាយកាល​​​ពី​​​ម្សិលមិញ​​​ថា នាង​​​ត្រូវ​​​បាន​​​គេ​វាយ​​​ធ្វើ​​​បាបរា​ល់​ថ្ងៃ និង​​​មិនដែល​​​ផ្តល់​​​ម្ហូប​អាហារ​​​បរិ​ភាគ​ឲ្យ​​​បាន​​​គ្រប់គ្រាន់​នោះ​​​ទេ​​​។ នាង​​​បាន​​​និយាយ​​​ថា “ ខ្ញុំ​​​ត្រូវ​​​គេ​​​បង្ខំ​​​ឲ្យ​​​ធ្វើ​ការ​​​រយៈពេល​​​២៤ម៉ោង​​​នៅ​​​ក្នុងផ្ទះ​​​របស់​​​ពួកគេ​​​ នៅ​​​ក្នុង​​​រោង​​​ចក្រ​​​ផលិត​​គ្រឿង​​​សង្ហារិម​​​​របស់​​ពួ​ក​គេ និង​នៅ​​​ផ្ទះ​​​សំណាក់​​​របស់​​​ពួកគេ​​​ហើយ​​​ថៅ​កែ​របស់​​​ខ្ញុំ​​​បាន​​​ប្រើ​​​ដបទឹក​​​ដែក​​​វាយ​​​​ក្បាលខ្ញុំ​​​និង​​​បោច​​​សក់​ខ្ញុំ​​​។ ពួកគេ​​​បាន​​​វាយ​​​ខ្ញុំ​​​៣ឬ៤ដង​​​ជា​​​រៀង​រាល់ថ្ងៃ​​​”។ បន្ទាប់​​​ពី​​​រត់គេច​​​ខ្លួន​​​នៅ​​​ពេល​​​ព្រឹក​​​ព្រលឹម​​​មួយ​​​នៅ​​​ពេល​​​ដែល​​​ថៅ​កែ​​​​របស់​​​នាង​​កំពុង​​ដេក​លង់​លក់​ ​​​ ហ៊ាង សុខណា​​​ បាន​​​​​​​រក​​​ការងារ​​​ធ្វើ​​​​នៅ​ក្នុង​​​​គ្រួសារ​​​មួយ​ទៀត ​​​ដែល​​​នាង​​​បាន​​​និយាយថា​​​ បាន​ធ្វើ​​​​ល្អ​​​​ចំពោះ​នាង​ដោយ​ឲ្យ​​​​នាង​​​​ស្នាក់​​​នៅ​​ជា​មួយ​ពួកគេ​​​រយៈ​​​ពេល​ប្រហែល​​​​​ពីរ​​​ឆ្នាំ​​​ទៀត។ ការវិល​​​ត្រឡប់​​​របស់​​​នាង​​​ត្រូវបាន​​​មជ្ឈ​មណ្ឌល​​​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​​​ជា​​អង្គ​កា​រ​​​ក្រៅ​​រដ្ឋា​ភិ​បាល​ផ្តល់​​​​ជ​ំ​នួយ​ផ្នែ​ក​ច្បាប់​​​កម្ពុជា និង​អង្គការ ​​​​​​​តេណា​ហ្គានីតា​(Tenaganita)​ ដែល​​​ជា​​អ​ង​្គការ​ក្រៅ​​រដ្ឋា​ភិ​បាល​​​ផ្នែក​សិទ្ធិ​ស្ត្រី​​នៅ​ម៉ា​ឡេស៊ី​​​ជួ​យ​បន្ទាប់​​ពី​ថៅ​កែ​របស់​​នា​ង​នា​ំ​នាង​​​ទៅ​​ស្ថាន​​ទូ​ត​កម្ពុជា​​​ក្នុ​ង​ប្រទេ​ស​​​​ម៉ា​ឡេស៊ី​៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

សកម្មជន​ប្រឆាំង​នឹងការ​បណ្តេញ​ចេញ​បដិសេធ​នៅ​ឯសាលាឧទ្ធរណ៍​ថា​ មិន​បាន​បញ្ជា​ឲ្យ​គេ​វាយ​គ្នា​​ទេ

​នៅ​​ថ្ងៃ​ដំបូង​នៃ​ការ​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​របស់​ខ្លួន​នៅ​ឯ​សាលា​ឧទ្ធរណ៍​ កាលពី​ម្សិលមិញ អ្នក​ស្រី យ៉ម បុប្ផា សកម្ម​ជន​​ប្រឆាំង​ការ​បណ្តេញ​ចេញ​និង​ប្តី​​របស់​អ្នក​ស្រី​ឈ្មោះ​ លួស​ សាខន បាន​បដិសេធ​ថា​ មិន​បាន​​បញ្ជា​ឲ្យ​គេ​វាយ​អ្នក​រត់​​រ៉ឺម៉ក​មូ៉តូ កាលពី​ឆ្នាំ​មុន​នោះ​​ទេ។ ប្តី​ប្រពន្ធនេះត្រូវ​បានសាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ​ផ្តន្ទា​​ទោ​ស​ពី​បទ​​បង្ក​របួស​ស្នាម​ដោយ​ចេតនា​​​ដែល​​មាន​ស្ថាន​​ទម្ងន់​ទោស កាលពី​ថ្ងៃ​​ទី​២៧ ខែធ្នូ ចំពោះ​ការ​​ចោទថា​ បាន​បញ្ជា​ឲ្យ​គេ​​វាយ​​អ្នក​រត់​​រ៉ឺម៉ក​មូ៉តូ​​ កាលពី​ថ្ងៃទី​៧ ខែសីហា ​និង​ត្រូវ​បានផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​ម្នាក់ៗ​​​រយៈពេល​បី​ឆ្នាំ​។​ប៉ុន្តែ​តុលាការ​បាន​ដោះ​លែង​លោក សាខន នៅ​ឲ្យ​ក្រៅ​ឃុំ​ ចំណែក​ឯ​​អ្នក​ស្រី យ៉ម បុប្ផា​ នៅ​ជាប់​់ពន្ធនា​គារ​​ដដែល​ ហើយ​ប្រការ​នេះ​បាន​ជំរុញ​ឲ្យ​អ្នក​គាំទ្រធ្វើការ​តវ៉ា​នៅ​ទូទាំង​រាជធានី​ និង​ចោទ​​រដ្ឋាភិបាល​ថា បាន​យក​អ្នក​ស្រី យ៉ម បុប្ផា ជា​ទិស​ដៅ​ដោយ​សារ​តែ​​​អ្នក​ស្រីគឺ​ជា​សកម្ម​ជន​ប្រឆាំង​នឹង​ការ​បណ្តេញចេញ​។ អ្នកស្រី យ៉ម...

តួនាទី​​​តំណាង​​​រាស្ត្រ​​​និង​​​ប្រាក់​​​ខែ​​​បក្ស​​​ប្រឆាំង​​​ត្រូវ​​​បាន​​​ដក​​​ចេញ

គណៈកម្មាធិការ​​​អចិន្ត្រៃ​​យ៍​​​ដែល​​​មាន​​​សមា​​​ជិក​​​ចំនួន​​​១២​​​រូប​​​​​​​​​នៃ​​​រដ្ឋ​​​សភាដែល​សុទ្ធ​​​តែ​​​ជា​​​សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នោះ​​​ កាលពីម្សិលមិញ​​​បា​​​ន​​​សម្រេច​​​ដក​​​​​​តួនាទី​​​សមាជិក​​​សភា​​​ និង​​​ប្រាក់​​​ខែ​​​របស់​​​​សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​២៧​​​រូប​​​មក​​​ពី​​​គណបក្ស​​​ សម រង្ស៊ី និង​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​។ លោក ឈាង វុន និងលោក ជាម យៀប ​​​សមា​​​ជិក​​​សភា​​​ជាន់​​​ខ្ពស់​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​  បាន​​​មាន​​​ប្រសាសន៍​​​ថា សេចក្ដី​​​សម្រេច​​​នេះ​​​មាន​​​ន័យ​​​ថា សមាជិក​​​សភា​​​គណ​​​បក្ស​​​ប្រឆាំង​​​ដែល​​​កំពុង​​​ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខ​​​ជន​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ ដែល​​​នឹង​​​ប្រព្រឹត្ត​​​ទៅ​​​នៅ​​​​ខែ​​​កក្កដាខាង​​​មុខ​​​នេះ​​​ នឹង​​​លែង​​​មា​​​ន​​​សិទ្ធិ​​​ចូល​​​រួម​​​ក្នុង​​​កិច្ច​​​ពិភាក្សា​​​ដេញ​​​ដោយ​​​ក្នុង​​​សភា ឬ​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​ទៀត​​​ហើយ​​​។ រដ្ឋាភិបាល​​​លើក​​​ឡើង​​​ថា សមាជិក​​​សភា​​​ទាំង​​​នេះ​​​កំពុង​​​បំពាន​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ដោ​​​យ​​​ការ​​​ចូល​​​ជា​​​សមាជិក​​​ក្នុង​​​គណបក្ស​​​ចំនួន​​​ពីរ​​​ក្នុង​​​ពេល​​​តែមួយ​​​។ លោក ឈាង វុន បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​សមាជិក​​​ពីររូប​​​នៃ​​​គណបក្ស​​​ នរោត្ដម រណឫទ្ធ​​​ិ​​​ដែល​​​ពេល​​​នេះលែង​​​មាន​​​ទៅ​​​ហើយ​​​នោះ​​​និង​​​​​​ដែល​​​កំពុង​​​ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខជន​​​​​​សម្រាប់​​​​​​គណបក្ស​​​ហ្វុ៊ន​​​ស៊ិន​​​ប៉ិច​​​ ក៏​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​សភា​​​​នៅ​ក្នុង​​​​សេចក្ដី​​​សម្រេច​​​នេះ​​ដែរ​​។ លោក​​​ ឈាង វុន បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ពិភាក្សា​​​គ្នា​​​រួច​​​ហើយ​​​ ហើយ​​​គណៈ​​​កម្មាធិការ​​​  បាន​​​យល់​​​ព្រម​​​បញ្ឈប់​​​ការ​​​ងារ​​​សមាជិក​​នៃ​​​​គណបក្ស​​​ចំនួន​​​បី​​​ គឺ​​​គណ​​​បក្ស​​​សម រង្ស៊ី គណបក្ស​​​សិទ្ធិមនុស្ស​​​ និង​​​គណ​​​បក្ស​​​នរោត្ដម រណឫទ្ធិ សរុប​​​មាន​​​ចំនួ​​​ន​​​២៩​​​រូប”​​​។ ​​​លោក​​​​​​មាន​​​ប្រសាសន៍​​​ថា សមាជិក​​​សភា​​​នេះ​​​​​​នឹង​​​​ត្រូវ​​​ហាម​​​ឃាត់​​​មិន​​​ឲ្យ​​​ចូល​​​ប្រជុំ​​​​ក្នុង​​​សភា​​​​រហូត​​​ដល់​​​​​​អាណត្តិ​​​​​​​​ទី​​​៥​​​ចាប់​​ផ្ដើម​​​នៅ​​​ខែ​​​កញ្ញា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ដ​​​ថា​​​  “អ្នក​​​ទាំង​​​អស់​​​នេះ​​​បាន​​​​​​បំពាន​​​អាណត្តិ​​​របស់​​​ខ្លួន​​​។​​​ពេល​​​នេះ​​​ពួក​​​គេ​​​បាន​​​បាត់​​​​​​បង់​​​សមាជិក​​ភាព​​​របស់​​​ខ្លួន​​​ហើយ​​​។ សមាជិក​​​សភា​​​ម្នាក់​​​មិ​​​ន​​​អាច​​​ស្ថិត​​​នៅ​​​ក្នុង​​​គណបក្ស​​​ពីរ​​​បាន​​​ទេ ហើយ​​​យើង​​​​​​គ្មាន​​​សមាជិក​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ជាប់​​​ឆ្នោត​​​នៅ​​​រដ្ឋ​​​សភា​​​នោះ​​​ទេ”។ ការ​​​ដក​​​តួនាទី​​​សមាជិក​​​សភា​​​របស់​​​ពួក​​​គេ​​​ក៏​​​មាន​​​ន័យ​​​ដែរ​​​ថា នឹង​​​គ្មាន​​​សមាជិក​​​សភា​​​គណ​​​បក្ស​​​​​​ប្រឆាំង​​​ណា​​​ម្នាក់​​​មាន​​​វត្ត​​​មាន​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​នៅ​​​ថ្ងៃ​​​សុក្រខាង​​​មុខ​​​នេះ​​​ទេ នៅ​​​ពេ​​​ល​​​សភា​​​ពិភាក្សា​​​ដេញ​​​ដោយ​​​ពី​​​សេចក្ដី​​​ព្រាង​​​ច្បាប់​​​​មួយ​​​ស្ដី​​​ពី​​​ការ​​​បដិសេធ​​​មិន​​​ទទួល​​​ស្គាល់​​​ឧក្រិដ្ឋ​​​កម្ម​ខ្មែ​​​រ​​​ក្រហម​​​។ លោក ជាម យៀប​​​ សមាជិក​​​សភា​​​ជាន់​​​ខ្ពស់​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា...

មន្ត្រី​ថៃ​៖ ការ​ហាម​​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​​ប្រទេស​ថៃ​គឺ​ដើម្បី​ការ​ពារ​សកម្ម​ភាព​នយោបាយ

កាលពី​ម្សិល​មិញ លោក​ សម រង្ស៊ី មេ​ដឹក​នាំ​​គណ​បក្ស​ប្រឆាំង​ដែល​និរទេស​ខ្លួន​ឯង​នោះ​បាន​បន្ដ​ផ្សព្វ​ផ្សាយ​សៀវភៅ​​ថ្មី​មួយ​ក្បាល​របស់​​លោក​​ក្នុង​ប្រទេស​ថៃ ​ទោះ​បី​ជា​​មាន​ការ​ផ្សព្វ​​ផ្សាយ​តាម​វីដេអូ​ខុនហ្វើ​រិន​ក៏​ដោយ​​ បន្ទាប់​​ពី​លោក​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​​នេះ​កាលពី​ថ្ងៃ​អង្គារ​នោះ​​។ លោក ម៉ាណាស្វី ស្រុីសូដាប៉ុល (Manasvi Srisodapol) អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ​បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​ហាម​មិន​ឲ្យ​លោក​ សម រង្ស៊ី ចូល​ក្នុង​ប្រទេស​នេះ​គឺ​​ធ្វើ​ឡើង​ដើម្បី​បញ្ឈប់​​រូប​គាត់​មិន​ឲ្យ​ប្រើ​ប្រាស់​ប្រទេស​ថៃ​ជា​មូលដ្ឋាន​សម្រាប់​ធ្វើ​សកម្ម​ភាព​​នយោបាយ​​។ លោក ម៉ាណាស្វី បាន​មាន​ប្រសាសន៍​​ថា​ “ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ យើង​​បាន​រក្សា​​ទំនាក់​ទំនង​​ជិត​ស្និទ្ធ​ជាមួយ​លោក​ សម រង្ស៊ី មួយ​រយៈ​​​ពេល​ដែរ​ ដើម្បី​ណែ​នាំ​គាត់​ឲ្យ​ពន្យារ​ពេល​ទស្សនកិច្ច​របស់​គាត់​មក​កាន់​ប្រទេស​ថៃ​រហូត​ដល់​ការ​បោះ​ឆ្នោត​ចប់​រួច​រាល់​ ព្រោះ​​កាលពី​មុនគេ​បាន​ដឹង​ថា គាត់​បាន​ប្រើ​ប្រាស់​ឱកាស​នៃ​ការ​ធ្វើ​ទស្សនកិច្ច​របស់​គាត់​ ដើម្បី​ធ្វើ​សកម្ម​ភាព​នយោបាយ​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​កម្ពុជា​ ហើយ​ប្រទេស​ថៃ​មាន​គោល​នយោបាយ​ជា​យូរ​មក​ហើយ​មិន​អនុញ្ញាត​ឲ្យ​ភាគី​ទី៣​ប្រើ​ប្រាស់​ប្រទេស​ខ្លួន​ ដើម្បី​ធ្វើ​សកម្ម​ភាព​នយោបាយ​ ដែលអាច​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​មួយ​ផ្សេង​នោះ​ទេ ជា​ពិសេស​គឺ​ប្រទេស​ជា​សមា​ជិក​អាស៊ានតែ​ម្ដង​”។ នៅ​ពេល​​សួរ​ថា...