ក្រដាសប្រាក់​​គំរូ​ថ្មី​ត្រូវ​បាន​ចេញ​ផ្សាយ ​ដើម្បី​ចូ​ល​រួម​ប្រារព្ធព្រះ​ពិធី​បុណ្យចម្រើន​ព្រះ​ជន្ម

យោង​តាម​សេចក្តីប្រកាស ​របស់​​ធនា​គារ​ជា​តិ​នៃ​កម្ពុជា​​ បាន​បង្ហាញថា ​ធនាគារ​កណ្តា​ល​​នេះ​ កាល​ពី​​ម្សិល​មិញ​ ​បាន​ចាប់​ផ្តើម​ដា​ក់​ឲ្យ​ក្រដាសប្រាក់​ប្រភេទ​១០.០០០​រៀ​ល​ (២​៥​ដុល្លារ​)​គំរូថ្មី​ ចរចា​ក្នុង​សេដ្ឋ​កិច្ច​​​របស់​ប្រទេសកម្ពុជា ដើម្បី​ចូ​ល​រួម​ប្រារព្ធ ព្រះ​ពិធី​បុណ្យ​ចម្រើន ​ព្រះ​ជ​ន្ម​ព្រះ​ម​ហា​ក្សត្រ នរោត្តម សីហមុនី ​លើ​ក​ទី​៦១​ ​ខាង​ពេល​ខាង​​មុខ​។​ ​សេចក្តី​ប្រកាស​នេះ​មាន​ខ្លឹម​សារ​ថា​ “ ដើម្បី​ចូលរួម​ប្រារព្ធព្រះ​ពិធី​ ចម្រើន​ព្រះ​ជ​ន្ម​ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហ​មុនី ដែល​នឹ​ង​យាង​ចូល​ព្រះ​ជន្មាយុ​ ៦១​ព្រះវស្សា​ (​នៅ​ថ្ងៃ​ទី​១៤​ខែ​ឧសភា​)​​ ​លោក​នាយក​រ​ដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​អនុ​ញ្ញាតឲ្យ​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​ដាក់​ឲ្យ​​ក្រដាសប្រាក់ប្រភេទ​១​០​.០០០​រៀល​គំរូថ្មី​ ចរចា​​ក្នុង​សេដ្ឋកិច្ច​របស់​ប្រ​ទេស​កម្ពុជា​”។ ​សេចក្តី​ប្រកាស​ដដែល​​បាន​បង្ហាញ​បន្ថែម​ទៀត​ថា ​លោក ​ហ៊ុន​ សែ​ន​ បាន​ចុះហត្ថ​លេខា​​លើ​អនុ​ក្រឹត្យរប​ស​់​រដ្ឋាភិបាល ​ដើម្បី​អនុម័តក្រដាសប្រាក់​​នេះ កាលពីថ្ងៃទី​៣០​ខែ​មេសា​។​ ក្រដាសប្រាក់ប្រភេទ១០.០០០​រៀល​គំរូថ្មី​​ ដែល​មាន​​បណ្តោយប្រវែង​​១៥០​មីល្លីម៉ែត្រ​ ​និ​ង​​​ទទឹងប្រវែង​៧៥​មីល្លីម៉ែត្រ​​នេះ នៅផ្នែក​កណ្តា​លត្រូវ​បានរំលេច​ឡើង​ នូវ​ព្រះ​ឆា​យា​ល័​ក្ខ​ណ៍ ​នៃ​អតីត​ព្រះ​ម​ហា​ក្សត្រ​ ព្រះ​បរម​រត​នកោដ្ឋ ​នរោត្ត​ម​សី​ហនុ​ ​និង​សម្តេច​ព្រះ​មហា​ក្សត្រី​ នរោត្តម​ ម​ុនីនាថ​ សីហនុ​។​ ​នៅ​ផ្ទៃ​ខាង​ខ្នង​នៃ​ក្រដាសប្រាក់​នេះ​ រំ​លេ​ច​ចេញ​នូវ​ព្រះឆាយាល័ក្ខណ៍​ នៃ​ព្រះករុ​ណា​ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ​នរោត្ត​ម​ សីហ​មុនី ព្រះ​មហា​ក្សត្រ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ក្នុង​ពិ​ធី​ឡើង​គ្រង​រាជ្យ​។​ លោកស្រី​ ងួន​ សុខា អគ្គនាយិកា​ធ​នា​គារ​ជាតិ​នៃកម្ពុជា ​បាន​មាន​ប្រសាស​ន៍​ថា​ ក្រដាស​ប្រាក់គំរូ​ថ្មី​នេះ​នឹង​ជួយ​ជំរុញ​ទឹក​ចិត្ត​ប្រ​ជាជន​ឲ្យ​ប្រើ​ប្រាស់​រូបិយ​ប័ណ្ណ​រៀល​​​ ឲ្យ​បាន​ញឹក​ញាប់​ជាង​មុន ដើម្បី​កាត់​បន្ថយ​កា​រ​ពឹង​ផ្អែក​លើ​រូបិយ​​ប័ណ្ណ​ដុល្លារ​។ ​លោក​ស្រី​បាន​ថ្លែង​ថា “ យើង​ចង់​ជំរុញ​ការ​ប្រើ​ប្រាស់​រូបិយ​ប័ណ្ណ​ រៀល ​និងកាត់​បន្ថយ​ការ​ប្រើ​ប្រាស់​រូបិយ​ប័ណ្ណ​​ដុល្លារ​ ​ក្នុង​ប្រតិ​បត្តិ​កា​រ​ធំៗ​”។​ រដ្ឋា​ភិបាល​កម្ពុជា​មាន​គោល​ន​យោបាយ​បដិ​ដុល្លា​​រូប​នីយកម្ម ​ក្នុង​សេដ្ឋកិ​ច្ចរបស់​ប្រទេស​កម្ពុជា​។ក៏ប៉ុន្តែ...

អ្នក​ភូមិ​​ទាម​ទារ​ឲ្យ​រើ​រោង​ចក្រផលិត​ទឹក​កក​ទៅកន្លែង​ផ្សេង ដោយ​សារតែ​ធំុក្លិន​ស្អុយ​ពេក​

កាល​ពី​ល្ងាច​ថ្ងៃ​ពុធ អ្នក​ភូមិ​ប្រហែល​១០០​នាក់បាន​នាំគ្នា​តវ៉ា​នៅ​ខាង​ក្រៅ​រោង​ចក្រ​ទឹកកក​មួយ​កន្លែង​​ក្នុង​រាជធានី​ភ្នំពេញ​ដែល​​ជា​កម្មសិទ្ធិរបស់​កូន​ស្រី​លោក​ តុង សេង អភិ​បាល​រង​ខេត្ត​កំពង់​ស្ពឺ​ ដោយ​ត្អូញ​ត្អែរ​ថា រោង​ចក្រ​​ស្ថិតនៅ​ក្នុង​សង្កាត់​គីឡូ​ម៉ែត្រ​​​លេខ៦ ខណ្ឌ​ឫស្សី​កែវនេះ​ជះ​ក្លិន​ស្អុយ​​​​ខ្លាំង​ពេក​ ហើយក្លិន​ស្អុយ​នេះ​​​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​ប្រជា​ពល​រដ្ឋ រស់​នៅ​​​ក្បែរ​​​នោះ។ ​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ឫស្សី​កែវ​បានជួប​ជាមួយ​អ្នក​តវ៉ា និង​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស្ងប់​ស្ងាត់។​ លោក​បាន​មាន​ប្រសាសន៍​​​ដោយ​មិនបកស្រាយ​លម្អិត​ថា “ ខ្ញុំ​បាន​ប្រាប់​អ្នក​ភូម​ិថា សូម​កុំ​បារម្ភ​អំពី​បញ្ហា​នេះអី ព្រោះ​ខ្ញុំ​នឹង​ដោះ​ស្រាយ​ជូន​ពួកគាត់”។ប៉ុន្ដែ​ អ្នក​​​ភូមិ​ចង់​ឲ្យ​ម្ចាស់រោងចក្ររើ​រោង​ចក្រ​ទឹកកក​នេះ​ចេញ​ពី​សង្កាត់​​នេះ​តែ​ម្ដង​។ ​លោក ឃ្លាំង​ ហួត បាន​មាន​ប្រសាសន៍​ថា...

ហាង សុថេប៊ី ប្ដឹងបកថា ខ្លួន​មិនបាន​​​ដឹង​​​ថា​​​ រូប​​​ចម្លាក់អវតារព្រះវិស្ណុត្រូវគេលួចពីប្រាសាទកោះកេរទេ

ហាងលក់វត្ថុ​បុរាណ ​សុថេប៊ី ​(Sotheby) ដែល​ត្រូវ​​​រដ្ឋាភិបាល​​​សហរដ្ឋ​​​អាមេរិក​​​​​​ប្ដឹង​​​ទៅ​​​​តុលាការ​​​​ ដើម្បីឲ្យបញ្ជូន​​​រូបចម្លាក់​អវតារ​ព្រះវិស្ណុ​​សតវត្ស​​​រ៍ទី១០​របស់​ខ្មែរ​​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញនោះ បាន​​បដិសេធថា  ខ្លួនមិន​បាន​​​​ដឹងថា រូបចម្លាក់​​​ ដែល​​​ខ្លួនកំពុង​​កាន់កាប់នេះ​ត្រូវ​​​​គេ​​​លួច​​​ពី​​​ប្រាសាទកោះកេរ នៅ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ ​ទេ។ កាល​​​ពី​​​ថ្ងៃ​​​ទី៦ ខែឧសភា ការ​​​ដាក់​​​ពាក្យ​​​បណ្ដឹងទៅ​​​តុលាការនៅ​​​សង្កាត់​​​ញូវ​​​យ៉ក ​ដែល​​កំពុងចាត់ការសំណុំរឿង​​​​​​នេះ មេធាវី​​​ការពារ​​​ហាងលក់វត្ថុ​បុរាណ ​សុថេប៊ី  ​និង​ការ​ពារលោកស្រី ឌីសុីយ៉ា​ រឺសប៉ូលី​ ឌីប៉ុុកជីអូ​ស៊ូសា​(Decia Ruspoli di Poggio Suasa) ដែល​ជា​​​ម្ចាស់រូបចម្លាក់នេះ បាន​​​ប្តឹងបកចំពោះការ​​​អះអាង​​​​​​ក្នុងបណ្តឹង​​​របស់​​​រដ្ឋាភិបាល ដែល​​​លើក​​​ឡើង​​​ថា មាន​​​ភ័ស្តុ​តាង​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់ថា ហាង​​​សុថេប៊ី ពិតជាបាន​​​ដឹង​​​​​​​​​យ៉ាង​​​ច្បាស់​​​ថា​​​រូប​​​ចម្លាក់មាន​​​តម្លៃបី​​​លាន​​​ដុល្លារ ដែលខ្លួន​បាន​​​ព្យាយាម​​​​​​ដាក់​​​លក់​​​ កាលពី​​​ឆ្នាំ​​​២០១១​​នោះ ពិតជារបស់ចោរមែន។ នៅពេលការការពារ​​​ក្ដីនេះ បា​​​ន​​​ទទួល​​​ស្គាល់​​​នៅ​​​ក្នុង​​​ចម្លើយ​​​របស់​​​ខ្លួន​​​ថា ដោយ​សារ “ ទំនាស់ និង​​​ជម្លោះ​​​ខាង​នយោបាយ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៦០​​​ និង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០” ទើបបណ្ដាល​​​​​​ឲ្យ​​​គេលួច​​​រូបចម្លាក់​​​​​​នេះបាននោះ ពួក​​​គេបាន​​​ប​​​ដិសេធ​​ថា រូបចម្លាក់នេះ “ ត្រូវ​​​បាន​​​គេដឹង​​​ច្បាស់​​​​​នៅ​​​ក្នុង​​​ទី​​​ផ្សារ​​​លក់វត្ថុសិល្បៈ​​​អន្តរជាតិ​​​ថាពិតជាត្រូវគេលួចមែន​ដោយ​លើកឡើង​​​ថា ​​​ស្វាមី​​​របស់​​​លោកស្រី រឺសប៉ូលី បាន​​​ទិញ​​​រូប​​​ចម្លាក់​​​នេះក្នុង​​​ផ្លូវ​​​ល្អទេ”។​លោក ស្រី ​រឺសប៉ូលី​ បាន​​​ប្រគល់​​​រូប​​​ចម្លាក់​​​នេះ​​​ទៅ​​​ឲ្យហាង​​សុថេប៊ី ដាក់តាំង​លក់​​​នៅ​​​ឆ្នាំ​​​២០១០​​​។ ពាក្យបណ្តឹងដដែលនេះអះអាង​​​ទៀត​​​ថា“ ការ​​​សម្រប​​​សម្រួល​​​​​​របស់​​​ហាង​​សុថេប៊ី​ក្នុងការនាំចូល​​​រូប​​​ចម្លាក់​​​នេះពី​​​​​​បែល​ហ្ស៊ិក​​​មក​​​កាន់សហរដ្ឋ​​​អាមេរិក ដោយសារ​ហាង​សុថេប៊ី ​បាន​​​ទទួល​​​ឯកសារ​​​ដើមគ្រប់គ្រាន់ ​ដែល​​​ប​​​ញ្ជាក់ថា រូប​​​ចម្លាក់​​​នេះត្រូវ​​​បាន​​​លក់​​​នៅ​​​ទី​​​ក្រុង​​​ឡុងដ៏​​​ កាលពី​​​ឆ្នាំ​​​១៩៧៥ ជាពេល​​​ដែល​​​ប្រទេស​​​កម្ពុជា ​មិនបាន​ចាត់​វិធាន​ការ​ផ្លូវច្បាប់​​​​ ដើម្បីបញ្ជាក់ឲ្យ​​​បាន​​​ច្បាស់​​​លាស់ថា ​ខ្លួនពិតជា​​​ម្ចាស់​​​រូប​​​ចម្លាក់បុរាណ​​​ទាំងអស់​​​នៅ​​​ក្នុងប្រទេស​​​កម្ពុជា នោះ​​​ទេ”។ ពាក្យបណ្តឹង​របស់​មេធាវីការពារ​ក្តី​ឲ្យ​ហាង​សុថេប៊ី​ ក៏បា​នច្រាន​ចោល​នូវការ​រៀប​រាប់នៅក្នុង​បណ្តឹង​រដ្ឋ​ប្បវេណី​ រួមមាន​ការ​ឆ្លើយឆ្លងតាមអុីម៉េល​​ជាបន្ដ​​​​បន្ទាប់​រវាង​អ្នក​ជំនាញ​ខាង​ស្នាដៃ​វត្ថុសិល្បៈ​ខ្មែរ ដែល​មិន​ចេញឈ្មោះ​ម្នាក់ ​និង​ហាង​សុថេប៊ី ដែល​អ្នកជំនាញ​ខាង​ស្នាដៃ​សិល្បៈខ្មែរ​រូបនេះ​បានអះអាង​ថា​មាន​ភ័ស្តុតាង​បញ្ជាក់ថា​ រូប​ចម្លាក់នេះ​ពិតជាត្រូវគេលួចមែន​។ មេធាវី​​ការពារក្តី​រូបនេះ​ បានគូសបញ្ជាក់ពីការពិតថា នៅក្នុង​អុីម៉េល​ជាបន្ត​បន្ទាប់​​ អ្នកជំនាញ​ខាង​ស្នាដៃវត្ថុ​សិស្បៈ​របស់​ខ្មែរ​ បាន​លើក​ឡើង​ពី​អ្វី​ ដែល​មិនមែនជាការពិត​ ​ដែល​មេធាវី​រូប​នេះ​​លើកឡើង​ថា រូប​ចម្លាក់​នេះ​តាម​ពិត​ទៅ​អាច​ដាក់លក់​ដេញថ្លៃ​បាន​ដោយ​ស្រប​ច្បាប់។​ មេធាវីការពារ​ក្តីរូបនេះ​ ក៏បាន​ច្រាន​ចោល​ការ​អះអាងរបស់ព្រះរាជ​អាជ្ញា​ដែល​ថា​ ច្បាប់​​នៅសម័យអាណានិគម ​ស្តីពី​ការគ្រប់គ្រង​វត្ថុបុរាណខ្មែរ​ បានលើក​ឡើង​ថា​រូបចម្លាក់​នេះ​ជាកម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​មែន។​...

រដ្ឋសភាអនុម័ត​​​ច្បាប់​​​ ស្ដីពី​​​សហករណ៍​​​កសិករ ដែលក្រសួងកសិកម្មបានស្នើឡើង ដើម្បីពង្រីក​​​សេដ្ឋកិច្ច​​​

កាល​​​ពី​​​ម្សិល​​​មិញ ​​​រដ្ឋសភា បាន​​​អនុម័ត​​​ច្បាប់​​​​​​ថ្មី​​​មួយ ដែល​​​ក្រសួង​​​កសិកម្ម​​​បាន​​​ស្នើ​​​ឡើង ​​​ដើម្បី​​​​​​គាំ​​​ទ្រ​​​ដល់​​​ការ​​​បង្កើត​​​សហករ​​​ណ៍​​​កសិ​​​ករ​​​ក្នុង​​​ការ​​​ជំរុញ​​​ផលិតកម្ម និង​​​ការ​​​នាំ​​​ចេញ​​​គ្រាប់​​​ធញ្ញជាតិ ដូច​​​ជា​​​ស្រូវអង្ករ​​​ជា​​​ដើម។ ច្បាប់​​​នេះ មាន​​​ប្រាំ​​​បួនជំពូក ដោយ​​​មាន​​​១១៤មាត្រា​​​សរុប​​​ទាំងអស់ ន​​​ិង​​​សម្រាប់​ធ្វើ​​​ជាគោលការណ៍​​​ណែ​​​នាំ​​​បង្កើត​​​សហករណ៍​​​នេះ​​​។មាត្រា១ នៃ​​​ច្បាប់​​​នេះ ចែង​​​ថា “ ច្បាប់​​​នេះ​​​មាន​​​បំណង​​​ជំរុញ​​​ប្រជាពលរដ្ឋ​​​ខ្មែរ​​​ឲ្យ​​​ចូល​​​រួម​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​​​ការ​​​ងារ​​​ក្នុង​​​ឧស្សាហកម្មកសិកម្ម​​​ ដើម្បី​​​ពង្រីក​​​សេដ្ឋកិច្ច​​​ជាតិ​​​”។ យោង​​​តាម​​​លោក យ៉ង សាំង​​​កុមារ​​​ នាយក​​​​​​មជ្ឈមណ្ឌល​​សិក្សា​​​និ​​​ង​​​អភិវឌ្ឍន៍​​​កសិកម្ម ​​​កម្ពុជា ហៅកាត់ថា សេដាក បាន​​​ឲ្យ​​​ដឹង​​​ថា ​​​ច្បាប់​​​​​​ថ្មី​​​នេះ នឹង​​​ផ្ដល់​​​សិទិ្ធ​​​ស្រប​​​ច្បាប់​​​ដល់​​​កសិករ​​​ដែល​​​​​​ចូលរួម​​​នៅ​​​ក្នុង​​​សហករណ៍​​​នេះ ។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ តាមរយៈ​​​ការ​​​ធ្វើ​​​ឲ្យ​​​សហករណ៍​​​មាន​​​ភាព​​​ស្រប​​​ច្បាប់ នឹង​​​ជួយ​​​ប្រជាពលរដ្ឋ ដើម្បី​​​បង្កើត​​​សហករណ៍​​​នេះ ឲ្យ​​​បាន​​​កាន់​​​តែ​​​ច្រើន​​​ឡើង”។ លោក ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមថា សហករណ៍​​​នឹង​​​ធ្វើ​​​ឲ្យ​​​កសិករ​​​មាន​​​ការ​​​ប្រកួត​​​ប្រជែង​​​គ្នា​​​កាន់​​​តែ​​​ច្រើន​​​ឡើង។ ប៉ុន្តែ លោក បាន​​​ក្រើន​​​រំឭកថា ការ​​​អនុម័ត​​​ច្បាប់​​​នេះ គ្រាន់តែ​​​ជា​​​ការ​​​ចាប់​​​ផ្ដើម​​​ប៉ុណ្ណោះ​​​ហើយថា ប្រជាពលរដ្ឋ ដែល​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​សហករណ៍​​​នេះ...

អ្នក​ភូមិ​ប្តឹង​ទៅ​អភិ​បាល​ខេត្ត​កោះ​កុង​រឿង​​ជម្លោះ​ដីធ្លី​ជាមួយ​អង្គការការ​ពារ​​សត្វ​ព្រៃ​

​​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា ប្រជា​ពល​រដ្ឋ​ជាង​១០០​នាក់​ ដែល​មាន​ជម្លោះ​ជាច្រើ​ន​​​ឆ្នាំ​ជាមួយ​នឹង​អង្គការ​សម្ពន្ធ​​​​សត្វ​ព្រៃ​​ក្នុង​ស្រុក​មណ្ឌល​សី​មា ខេត្ត​កោះ​កុង​នោះ ​បាន​ដាក់​ពាក្យ​បណ្ដឹង​មក​លោក​អភិបាល​ខេត្ត​​ ដោយ​​ស្នើ​សុំ​ឲ្យ​គេ​​វាស់​វែង​ដី​របស់​ពួកខ្លួន​ ជា​ផ្នែក​មួយ​នៃ​គម្រោង​ចែក​ប័ណ្ណ​កម្មសិទ្ធ​ិដី​ធ្លី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។​​​​​​​​ ​តំណាង​អ្នក​ភូមិម្នាក់​ឈ្មោះ ង៉ែត វ៉ន អាយុ​​៥៥​ឆ្នាំ​ បាន​ឲ្យ​ដឹង​​ថា អ្នក​ភូមិ​ត្រូវ​បាន​ហាម​មិន​ឲ្យ​បង្ក​បង្កើន​ផល​លើ​ដីនេះ តាំង​ពី​ឆ្នាំ​២០០៤​ គឺ​នៅ​​ពេល​ដែល​អង្គការ​សម្ពន្ធ​​​​សត្វ​ព្រៃ​បាន​ចុះ​មក​អនុវត្តកម្មវិធី​ការ​ពារ​ព្រៃ​ឈើ​​ក្នុង​តំបន់​​នេះ​ ​។ លោក ង៉ែត វ៉ន បាន​ចោទ​ថា លំនៅ​ដ្ឋាន​ពួកគាត់​​​មួយ​ចំនួន​ត្រូវ​បាន​អង្គការ​នេះ​​ដុត​ចោល​ក្នុង​ឆ្នាំ​២០០៤​ ក្នុង​បំណង​បណ្ដេញ​ពួកខ្លួន​ចេញ​ពី​ព្រៃ​ការ​ពារ​នេះ។ លោក ង៉ែត វ៉ន​ បានមាន​ប្រសាសន៍​ថា “ បន្ទាប់​ពី​ឧបទ្ទវហេតុ​នោះ​បាន​កើត​ឡើង​ អង្គការ​នេះ​​បាន​ហាម​យើង​មិន​ឲ្យ​ប្រើ​ប្រាស់​ ឬ ​បង្កបង្កើន​ផល​នៅ​លើ​ដី​របស់​​យើង​ទេ”។ ​ដោយ​ត្រៀម​ចាំ​និស្សិត​ស្ម័គ្រ​ចិត្ត​ចុះ​វាស់​វែង​ដី​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី អ្នក​ស្រី ង៉ែត...

ប្រទេ​សកម្ពុជា​ និងថៃ ព្រ​ម​ព្រៀង​​​គ្នាដើរ​ល្បាត​​រួមតាមព្រំ​​ដែន ដើម្បីទប់ស្កាត់បទ​ល្មើស​កាប់ឈើ​គ្រញូង

កា​ល​ពី​ថ្ងៃ​​ពុធ ប្រ​ទេ​ស​ថៃ​ និង​ប្រទេ​ស​​កម្ពុជា​​​បា​ន​​ចាប់​ផ្តើមដើរល្បាត​​រួម​​គ្នានៅ​តា​ម​ព្រំ​ដែ​ន​​របស់​​ខ្លួន​​ដោ​យស​ង​្ឃឹម​​ថា​ នឹង​​​ជួយ​ទប់​​​ស្កាត់​​ការជ្រៀតចូលរបស់កម្មករ​​​ចំ​ណាក​ស្រុក​​ខុស​​ច្បាប់​ និ​ងពលរដ្ឋខ្មែរ ដែល​​​​លប​​ចូ​ល​​ក្នុង​​ទឹកដីប្រទេ​ស​​ថៃ ​​ដើម្បី​​លួចកា​ប់​ឈើ​គ្រ​ញូង​ ដែល​​ជា​និច្ច​កាល​បង្ក​ឲ្យ​មា​ន​​មនុស្ស​ស្លាប់​។ ​ប្រទេ​ស​កម្ពុជា​​​​អះ​អា​ង​ថា កង​កម្លាំ​ង​​ថៃ​​​បា​ន​​បាញ់​​​ជ​ន​​ជាតិ​​របស់​​ខ្លួន​​ស្លាប់​​ចំ​នួ​ន​៤៥​នាក់​​កា​ល​ពី​ឆ្នាំ​មុន ​​ដោយសារពួកគេ​ឆ្លង​​ដែ​ន​ដោ​យ​ខុស​​ច្បាប់​ ដើម្បី​ស្វែ​ង​រក​​ឈើ​ប្រណីត​​ ​ដែល​​​អាច​មា​ន​តម្លៃ​​​រា​ប់​​ពាន់​​ដុល្លារ​​ក្នុ​ង​មួ​យ​ម៉ែត្រ​គូប​ ​ហើយ​​ជា​​រឿ​យៗ ​​អ​ំ​​ពា​វ​ឲ្យ​ភាគី​ថៃ​​ឈប់បាញ់ពួកគេទៀត។ ​ទោះ​​​ជា​​យ៉ាង​ណា កា​រ​​អ​ំ​ពា​វ​នា​វ​​​បែបនេះ​ត្រូវ​ភាគី​ថៃ​អនុ​វត្ត​បា​ន​តិច​​តួច​ណាស់ក្នុ​ង​កា​រ​​ទប់​ស្កាត់​​កា​រ​បាញ់​ប្រហារ​​ដូចនេះ​ ​​ព្រោ​ះ​​ថៃ​នៅ​​តែ​​ទទូ​ចថា ​ក្រុ​ម​​អ្នក​កាប់​ឈើ​ ដែល​គេបា​ញ់​​ប្រ​ហា​រ​មា​ន​​អា​វុធ​ និង​អាចបង្កគ្រោះ​ថ្នាក់​ផង​ដែរ។ ក្នុងកិច្ចប្រឹង​ប្រែងដោះស្រាយ​បញ្ហាដោយ​ទ្វេ​​ភាគី​​នាពេលថ្មីៗនេះ លោក ឡុង វ​ី​សា​​លោ ​រដ្ឋ​​លេ​ខាធិ​កា​រ​​ក្រសួ​ង​កា​រ​​បរទេ​ស​​បា​ន​​​ជួ​ប​​ជា​មួ​យ​លោក ជូ​ល​ឡាពង់ ណុន​​ស្រុី​ឆៃ(Jullapong Nunsrichai) ​អ​នុ​រដ្ឋ​មន្ត្រី​ក្រ​សួង​កា​រ​​បរទេស​​ថៃ នៅ​ក្នុង​ក្រុ​ង​ប៉ោយ​ប៉ែត ​កា​ល​ពី​ថ្ងៃ​​ពុធ​។ ​លោក ឡុង វី​សាលោ ​​​បា​ន​​បដិ​សេធ​មិន​ធ្វើ​​​​ អត្ថា​​ធិ​ប្បាយ​​អ​ំ​ពី​​​ជំ​នួប​​ប្រ​ជ​​ុំ​នេះ​​​ទេ​។ ​លោកឧត្ត​ម​សេនីយ៍ត្រីនៃ​កង​យោធ​ពល​​ខេមរភូមិន្ទ​ ពេជ្រ វណ្ណា ​​​ប្រធា​​ន​ការិយា​ល័យ​ទំ​នាក់​ទ​ំ​នង​ព្រំ​​ដែន​​​សម្រាប់​យោ​ធា ​និ​ង​​បា​ន​​ចូ​ល ​រួមក្នុង​​កិច្ច​ប្រ​ជុ​ំ​​នេះ​​ដែរ ​បា​ន​មាន​​ប្រ​សាស​ន៍​កាល​​ពី​ម្សិលមិញ​ថា ភាគី​​​ទាំង​ពីរ​បា​ន​ព្រម​ព្រៀងគ្នាឲ្យ​មាន​ការ​ដើរ​ល្បាត​​រួមតាម​ព្រំដែន​ និង​​អនុញ្ញាត​ឲ្យគណៈ​​កម្មការ​​រួ​ម​​មួ​យ​​​ សម្រាប់​ស៊ើប​អង្កេត​ បើសិនមាន​ករណី​បាញ់​សម្លាប់​ណាមួយកើតឡើងនាពេល​​ខាង​មុខ។ ​លោកឧត្តម​សេនីយ៍​​ត្រី​​ ពេជ្រ...

​បក្ស​​សង្គ្រោះ​​​​ជាតិ​​​ផ្តល់​សារ​ចម្រុះគ្នា​អ​ំ​ពី​កា​រ​ចុ​ះ​​​ឈ្មោះប្រកួតប្រជែង

ដោ​យ​នៅ​សល់​តែ​​​បួ​នថ្ងៃ​​ទៀត​​​ប៉ុណ្ណោះ​​​សម្រាប់ឲ្យ​​គណ​​បក្ស​​នយោ​បា​យ​នានាទៅ​​ចុ​ះ​​ឈ្មោះ​​ ដើម្បីចូលរួមប្រកួត​ប្រជែងក្នុង​កា​រ​​បោ​ះ​ឆ្នោ​ត​ជ្រើស​តាំ​ង​​តំណា​​ង​រាស្ត្រ​ ក្រុម​មន្ត្រី​​​មក​ពី​​គណ​បក្ស​​​សង្គ្រោះ​ជាតិ​ ដែល​​​ជា​គណ​​បក្ស​​ប្រឆាំ​ង ​កា​ល​​ពី​ម្សិល​មិញ ​​បា​ន​​ផ្តល់​គំនិត​ផ្សេង​ៗ​គ្នា​​អ​ំ​ពី​ថា​ តើ​​​គ​ណ​បក្ស​នេះ​​នឹ​ង​​ទៅ​ចុះ​ឈ្មោះ​​ឲ្យ​បា​ន​មុន​ថ្ងៃ​​ទី​១៣​ ខែ​ឧសភា ឬ​​អត់។ ​​ខណៈ​​ដែល​​លោក យឹម សុ​វណ្ណ ​​អ្នក​នាំ​​ពាក្យ​​​​របស់គ​ណ​បក្ស​​សង្គ្រោះ​​​​ជាតិ​​​​​បា​ន​លើក​ឡើ​ង​ថា ​​​គណ​បក្ស​​មិន​ទាន់សម្រេច​​ថា​ តើ​ខ្លួន​នឹង​​​ទៅ​​ចុ​ះ​ឈ្មោះ ​​​ឬ​យ៉ាងណា​នោះ​ លោក កឹម សុ​ខា ​អនុប្រ​​ធា​នគ​ណ​បក្ស​​សង្គ្រោះ​​​​ជាតិ​​​ ​បា​ន​​មា​ន​ប្រ​សាសន៍​ថា​ ​គ​ណ​បក្ស​នេះ​នឹ​ង​ទៅ​​ចុ​ះ​ឈ្មោះ​​​​ជាមួ​យ​គណៈ​​កម្មាធិកា​រ​​​ជាតិ​រៀប​​ចំ​កា​រ​​បោ​ះ​ឆ្នោត បន្ទាប់​​ពី​ពិ​និត្យ​​មើល​បញ្ជី​​ឈ្មោ​ះ​​​បេក្ខ​​ជន​​​របស់​គណ​បក្ស​​ ដើម្បី​​សម្រេច​​ថា​​ តើ​ត្រូ​វ​​ដាក់​បេក្ខ​​​ជ​ន​របស់​ខ្លួន​ឲ្យឈរឈ្មោះនៅ​មណ្ឌលមួយណា​។ លោក​ស្រី​ មូរ សុខ​ហួរ ​សមា​​​ជិ​ក​សភារបស់​គ​ណ​បក្ស​​សង្គ្រោះ​​​​ជាតិ​​​​បា​ន​ផ្តល់​​ទស្ស​នប្រ​ក​ប​ដោ​យ​សុទិដ្ឋិ​និ​យម​​ជាង ដោយលោកស្រីលើកឡើង​​​ថា​ គ​ណ​បក្ស​​​ សង្គ្រោះ​​​​ជាតិ​​​ ​មា​ន​ផែ​ន​កា​រ​​ទៅ​​ចុ​ះ​ឈ្មោះ​​នៅ​ថ្ងៃ​នេះ​។ ​​នៅ​​​ពេល​​សួ​រ​ថា​​ តើ​គ​ណ​បក្ស​សង្គ្រោះ​​​​​ជាតិនឹ​ង​ទៅ​ចុះ​​ឈ្មោ​ះ​​ឲ្យ​បា​ន​មុន​ថ្ងៃ​​​ទី​១៣ ខែ​​ឧស​ភា​ ឬ​យ៉ាង​ណានោះ លោក​ ​យឹម សុវណ្ណ​បា​ន​ឆ្លើយ​​តប​ថា “ យើង​កំ​​ពុ​ង​​តែសម្រេច...

បក្ស​ប្រជាជន​ថា សមា​ជិក​សភា​​ មកពី​​បក្ស​សង្គ្រោះ​ជាតិ​​ គ្មាន​សិទ្ធិ​អង្គុ​យក្នុង​រដ្ឋ​សភា​ឡើយ

សមាជិក​សភា​ជាន់ខ្ពស់​មកពី​គណបក្ស​​ប្រជាជន​កម្ពុជា​ កាលពីម្សិលមិញ​បាន​លើក​ឡើងថា សមាជិក​សភាមកពី​គណ​បក្ស​ ដែល​ទើប​បង្កើ​ត​ថ្មី​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ គ្មាន​សិទ្ធិស្រប​ច្បាប់​ ដើម្បី​អង្គុយ​ក្នុង​រដ្ឋសភា​ឡើយ​ ប៉ុន្តែ​នៅតែទទួល​ការ​អនុគ្រោះ​បែប​ចិត្ត​មេត្តា​ធម៌​របស់លោក​ ហេង​ សំរិន​ ប្រធាន​ រដ្ឋសភា​។​ ចាប់តាំង​ពីគណ​បក្ស​ប្រឆាំង​ គឺ​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​ បាន​រួម​បញ្ចូល​គ្នា​ ដើម្បី​​បង្កើត​​ជា​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាលពីឆ្នាំ​មុន​ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​នៅក្នុង​ការ​បោះឆ្នោត​ជាតិ​នាខែ​កក្កដា​ខាង​មុខ សមា​ជិក​សភា​មកពីគណ​បក្ស​ទាំង​ពីរនេះ​ នៅតែ​បន្ត​បម្រើការ​ក្នុង​រដ្ឋ​សភា​ ក្រោម​ឈ្មោះ​គណបក្សថ្មី។​ ប៉ុន្តែ​នៅពេលថ្ងៃ​បោះឆ្នោត​ ដែល​នៅ​សល់​មិនដល់​បីខែ​ផងនោះ គណបក្ស​ប្រជា​ជន​កម្ពុជា នៅ​ក្នុងសប្តាហ៍​នេះ ​បាន​ចាប់​ផ្តើម​​លើកឡើងថាសមាជិកសភាមកពី​គណ​បក្ស​សង្គ្រោះជាតិ​ ត្រូវបានហាម​ឃាត់​មិន​ឲ្យ​អង្គុយ​ក្នុង​រដ្ឋសភា​ឡើយ​ ដោយសំអាង​ទៅ​លើ​មូល​ហេតុថា ពួកគេ​នៅមិនទាន់មាន​ការ​បោះឆ្នោត​ជ្រើស​រើ​សឲ្យចូល​បម្រើការ​ក្នុង​រដ្ឋសភាឡើយ។​ នៅក្នុង​រដ្ឋ​សភា​កាលពីថ្ងៃ​ពុធ​ លោក ជាមយៀប​ សមា​ជិកសភា​ជាន់ខ្ពស់​មកពី​គណបក្ស​ប្រជាជន​ បាន​ដាក់លិខិត​មួយ​ច្បាប់​ជូន​លោក ហេង សំរិន និង​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដោយ​ស្នើ​ឲ្យបង្កក​ប្រាក់បៀវត្សរ៍​របស់សមា​ជិកសភាមកពី​គណបក្ស​សង្គ្រោះជាតិ​។​ លោកបា​នបន្តការ​វាយ​ប្រហារ​ជាបន្ត​បន្ទាប់​​ កាលពីម្សិលមិញ អំឡុង​ការពិភាក្សា​ដ៏ក្តៅគគុក​មួយ​នៅក្នុង​រដ្ឋសភា​ ដែល​ត្រូវបាន​ធ្វើឡើង​ ដើម្បី​ពិភាក្សា​ និងអនុម័ត​ច្បាប់​ថ្មី​ស្តីពី​ការ​បង្កើតសហការ​ណ៍​​​របស់កសិករ​ ដោយ​សារ​លោក យឹម សុវណ្ណ​ សមាជិក​សភា​​​មកពី​គណបក្ស​សង្គ្រោះជាតិ​ ដែល​​​បាន​​​យក​​​ការ​ពិភាក្សាដេញដោល​...

ក្រុម​ហ៊ុន​វិនិយោគ​មួយ​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​យក​ពន្ធ​លើ​ការ​នាំ​ចេញ​អាហារ​សមុទ្រ

ក្រុម​ហ៊ុន​វិនិយោគ​ហុងកុង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ថា​ ការ​យក​ពន្ធ​របស់​រដ្ឋា​ភិបាល​លើ​ការ​នាំ​ចេញ​អាហារ​សមុទ្រ​ធ្វើ​ឲ្យ​ឧស្សាហកម្ម​កែ​ច្នៃ​ត្រី​នៅ​ប្រទេស​កម្ពុជា​មាន​ការ​រអាក់​រអួល។ សម្ពន្ធ​ សាន់វ៉ា​ (Sunwa)​ ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ហុង​កុង​បាន​ចាប់​ផ្តើម​ដំណើរ​ការ​រោង​ចក្រ​កែ​ច្នៃ​បង្គា​មួយ​កន្លែង​នៅ​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ឆ្នាំ​១៩៩៤​ ហើយ​ផែន​ការ​របស់​សម្ពន្ធ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​មាន​ផែន​ការ​សាង​សង់​អគារ​ខ្ពស់​មួយ​កន្លែង​ដែល​មាន​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ចំនួន​៤០០​លាន​ដុល្លារ​នៅ​ណ្តាល​រាជ​ធានី​ភ្នំ​ពេញ។ នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​ កាល​ពី​ថ្ងៃ​អង្គារ​ លោក​ ចូណាថាន់​ ឈ័រ​ (Jonathan Choi)​ ប្រធាន​សម្ពន្ធ​ សាន់វ៉ា​ បាន​មាន​ប្រសាសន៍​ថា​ ការ​យក​ពន្ធ​ចំនួន​១០​ភាគ​រយ​លើ​ការ​នាំ​ចេញ​អាហារ​សមុទ្រ​ បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​នេះ​មិន​អាច​បង្កើន​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​បាន​ ហើយ​វា​ជា​កត្តា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ឧស្សាហកម្ម​អាហារ​សមុទ្រ​ដែល​មាន​ទ្រង់​ទ្រាយ​តូច​នៅ​ប្រទេស​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា​ “ ប្រសិន​បើ​អ្នក​យក​ពន្ធ​ចំនួន​១០​ភាគ​រយ​ លើការ​នាំ​ចេញ​នោះ​ផលិត​ផល​ដែល​ផលិត​នៅ​ទីនេះ​មិន​អាច​ប្រកួត​ប្រជែង​បាន​ទេ។​ អ្នក​នេសាទ​ឆ្លាត​​​​ណាស់​ គឺ​ថា​...

សកម្មជន​ប្រឆាំង​នឹង​ការ​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ចេញពី​លំនៅ​ដ្ឋាន​នាំ​​​គ្នា​​​​តវ៉ា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង

សកម្ម​ជន​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​មក​​ពី​សហគមន៍​បឹង​កក់​បាន​ធ្វើ​ការ​តវ៉ា​រួម​​គ្នា​​ក្នុង​គោល​បំណង​សុំ​ជំនួយ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ទាំង​នៅ​ស្ថាន​ទូត​របស់​ប្រទេស​នេះ​ប្រចាំ​​​​រាជធានី​ភ្នំពេញ​ និង​នៅ​ស្ថាន​ទូត​​ខ្មែរ​ក្នុង​ទីក្រុង​សេអ៊ូល​។ ការតវ៉ា​នៅក្នុង​ទី​ក្រុង​សេអ៊ូល​នេះ​គឺ​ជា​លើក​ទី១​ហើយ​ ដែល​សកម្មជន​បាន​ធ្វើ​ការ​តវ៉ា​នៅ​ក្រៅ​ប្រទេសប្រឆាំង​នឹង​ការ​បណ្ដេញ​​ ប្រជា​ពល​រដ្ឋ​ប្រ​មាណ​៣.០០០​គ្រួ​សារ​ចេញ​ពី​សហគមន៍​បឹង​កក់។ ​ ​ពេល​ទាក់​ទង​​​តាម​ទូរ​ស័ព្ទ​ទៅ​ក្រុង​សេអ៊ូលអ្នកស្រី បូវ សុភា សកម្មជន​បឹង​កក់​បាន​ឲ្យ​ដឹង​​ថា អ្នកស្រី​ស្ថិត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​​​​ទៅ​​​ចូល​រួម​សិក្ខា​សាលា​​មួយ​ស្ដី​អំពី​សិទ្ធិ​មនុស្ស​​ដែល​ឧប​ត្ថម្ភ​ដោយ​អង្គការ​លើកលែង​ទោស​អន្ដរជាតិ ដែល​ពេល​នោះ​អ្នក​ស្រី​ និង​អ្នក​ចូល​រួម​ប្រហែល​៣០​នាក់​ផ្សេង​ទៀត​ ភាគ​ច្រើន​ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​សម្រេច​ឲ្យ​​​​សកម្មជន​សហគមន៍​បឹង​កក់​ធ្វើ​ការ​តវ៉ា​នៅ​ស្ថាន​ទូត​​ខ្មែរ​នៅ​ទី​នោះ។​ អ្នក​ស្រី​បាន​មានប្រ​សាសន៍​ថា អ្នកតវ៉ា​នៅ​ក្នុង​ទី​ក្រុង​សេអ៊ូល​​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​​កំណត់​ព្រំ​ប្រទល់​​តំបន់​បឹង​កក់​​ មួ​យផ្នែក​ដែល​រដ្ឋាភិបាល​បាន​​លៃ​ទុក​​ឲ្យ​​​ពួកគេ​​សង់​សំនៅ​ដ្ឋាន​ ដោយ​​មិន​​​បណ្ដេញ​​អ្នក​ភូមិ​ចេញ​​ទៀត​​ឡើយ​ និង​សុំ​ឲ្យ​ដោះ​លែង​អ្នក​ស្រីយ៉ម បុុប្ផា​ សកម្មជន​​បឹង​កក់​ដែល​ត្រូវគេចាប់​​​ដាក់​ពន្ធ​នាគារ​។ ​អ្នកស្រី សុភា ដែលគ្រោង​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ស្អែក​នោះ​​មាន​ប្រសាសន៍​ថា “ ស្ថាន​ទូត​​ខ្មែរ​នៅ​ទី​នោះ​​បាន​ទទួល​យក​ញត្ដិ​​​​របស់​យើង​ហើយ និង​បាន​និយាយ​ថា ពួកគេ​​នឹង​បញ្ជូន​សំណើ​នោះ​​មក​រដ្ឋាភិបាល​កម្ពុជា ប៉ុន្ដែ​ពួកគេ​មិន​បាន​និយាយ​អ្វី​ផ្សេង​ទៀត​ទេ​​”។ ​អ្ន​ក​​​ស្រី ទេព វន្នី​ សកម្មជន​សហគមន៍​បឹង​កក់​​ដែល​បាន​ដឹក​នាំ​ការ​តវ៉ាព្រម​ពេល​គ្នានៅ​ស្ថាន​ទូត​កូរ៉េខាង​ត្បូង​ក្នុង​រាជធានី​ភ្នំពេញបាន​និយាយ​ថា ខ្លួន​សង្ឃឹម​ថា ការ​តវ៉ា​នៅ​កូរ៉េ​ខាង​ត្បូង​​នេះ​អាច​ជួ​យ​ឲ្យ​​​អន្ដរ​​​ជាតិ​​​ផ្តោត​ការ​​យក​ចិត្ត​ទុក​ដាក់​​​ចំពោះ​​បញ្ហា​នេះ។ អ្នកស្រី​​បន្ដ​ថា ​ហើយ​ក្នុង​នាម​ជា​អ្នក​ប្រជា​​​​ធិបតេយ្យ​ ដែល​ផ្ដល់​ជំនួយ​ដល់​កម្ពុជា និង​​បាន​វិនិយោគ​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា កូរ៉េ​ខាង​ត្បូង​អាច​ដាក់​សម្ពាធ​ខាង​នយោ​បាយ​​លើកម្ពុជា​ ដើម្បី​ដោះ​ស្រាយ​បញ្ហានេះ។​ ​អ្នកស្រី​វន្នី​ ​បាន​និយាយថា “ ខ្ញុំ​គិត​ថា កូរ៉េ​​ខាង​ត្បូង​ជា​ដៃ​គូរ​របស់​រដ្ឋាភិបាល​ ដូច្នេះ​កូរេ៉ខាង​ត្បូងអាច​សហការ​ ដើម្បី​ឲ្យ​កម្ពុជា គោ​រព​សិទ្ធិ​មនុស្ស​​ និង​ដើម្បី​អភិវឌ្ឍ​តម្លា​ភាព។ កូរ៉េខាង​ត្បូង​គឺ​ជា​ប្រទេស​ប្រជា​ធិបតេយ្យ​។ ខ្ញុំ​គិត​ថា កូរ៉េ​ខាង​ត្បូង​មាន​កាតព្វ​កិច្ចអន្តរា​គមន៍​​ក្នុង​បញ្ហា​នេះ”។ ​មន្ត្រី​ស្ថាន​ទូត​កូរ៉េ​ខាង​ត្បូង​ ដែល​​គ្រាន់​តែ​ប្រាប់​ថា ​ឈ្មោះ​ ចាង (Jang)​​​​​​​​​​​​​​​​​​​​​​នោះ​បាន​ចេញ​មក​​ទទួល​ញត្ដិរបស់​អ្នក​តវ៉ា និង​បាន​និយាយ​ថា ខ្លួន​នឹង​ពិនិត្យ​មើល​​​។...