អ្នក​​តំណាងរបស់​​​ក្រុម​ហ៊ុន Nike ​បាន​ចុះ​ទៅ​ពិនិត្យ​​​នៅ​រោង​ចក្រ​ដែល​មាន​កម្ម​ករ​ដួល​សន្លប់​

មន្ត្រី​ក្រ​សួង​​ការ​ងារ​​បាន​​និយាយ​ថាកាល​ពី​ថ្ងៃ​ទី​​១០​ខែ​មេសា ​​អ្នក​តំណាង​មក​ពី​ក្រុម​ហ៊ុនណៃគី (Nike) ​​ជា​យីហោ​សម្លៀក​បំពាក់​កីឡា​ដ៏​ល្បី​ល្បាញ​​​របស់​សហ​រដ្ឋ​អាមេរិក ​​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​​មើល​ស្ថាន​ភាព​​នៅ​រោង​ចក្រ​ផ្គត់​ផ្គង់​របស់​ខ្លួន​​ក្នុង​​ខេត្ត​កំពង់ស្ពឺ ​​ដើម្បី​ស៊ើប​អង្កេត​​​រក​មូល​ហេតុ​​​​នាំ​ឲ្យ​កម្មករ​កម្ម​ការិនីយ៉ាង​ច្រើន​ដួល​សន្លប់​កាល​ពី​សប្តាហ៍​មុន។ លោកប៉ុកវណ្ណ​ថាត​ ​​អនុ​ប្រ​ធាន​នាយក​ដ្ឋាន​ពេទ្យ​ការងារ​នៃ​​ក្រសួង​ការ​ងារបាន​មាន​ប្រ​សាសន៍ថា ​អ្នក​តំណាង​​ក្រុមហ៊ុនណៃគី​​​បាន​ចុះ​ទៅ​​ពិនិត្យ​មើល​ស្ថាន​ភាព​រោង​ចក្រ​កាត់​ដេរ​​សម្លៀក​បំពាក់​សាព្រីណា (Sabrina)ក្នុង​ស្រុក សំរោងទងខេត្ត​​​កំពង់​​​ស្ពឺ ដើម្បី ​​ពិភាក្សារក​មូលហេតុ​​​​នាំ​ឲ្យ​មាន​ករណី​កម្ម​ករ​ កម្ម​ការិនី​ដួល​សន្លប់យ៉ាងច្រើន​​ចំនួន​ពីរ​​ផ្សេង​គ្នា ដែលបានកើតឡើងកាល​ពី​សប្តាហ៍​មុន។ លោកប៉ុកវណ្ណ​ថាត​ ​​ ​បាន​មាន​ប្រ​សា​ស​ន៍​ថា“ពួក​គេ​បាន​ចុះ​ទៅ​ពិនិត្យ​​មើល​ស្ថាន​ភាព​ក្នុង​រោង​ចក្រ​នោះ​រួច​រាល់​ហើយ។ខាង​ភាគី​ក្រុមហ៊ុនណៃគី ​ចង់​ឲ្យ​កម្ម​ករកម្ម​ការិនី​មាន​សុខ​ភាព​ល្អ”។ កាល​ពី​​ថ្ងៃទី​៤​ ខែ​មេសា ​​ឆ្នាំ​២០១២ ​កម្ម​ការិនី​​ជាង​១០០​នាក់​​បាន​ដួល​សន្លប់​ ​​ជា​ឧបទ្ទ​វ​ហេតុ​មួយ​ ដែល​លោក ​​ប៉ុកវណ្ណ​ថាត​ ​​បាន​​ធ្វើ​ការស​ន្និដ្ឋាន​ថាបណ្តាល​មក​ពី​ក្លិន​​ចេញ​ពី​ជ័រ​កាវ​ដែល​ម្ចាស់​រោង​ចក្រ​ប្រើ​ប្រាស់​នេះ​។ទោះ​ជាយ៉ាង​ណាបន្ទាប់​​ពី​​ការ​កែ​លម្អ​រួច​ ហើយ​ការ​ងារ​បាន​បន្ត​វិញ​ កាល​ពី​​ថ្ងៃទី​៦ ​ខែ​មេសា​នោះ​​​ កម្ម​ករ​...

រូប​ចម្លាក់​នាគ​រាជត្រូវបានស្ថាបនា​ឡើង​ ដើម្បី​អបអរសាទរ​​ឆ្នាំ​ថ្មី ឆ្នាំរោង​ ឆ្នាំ២០១២

ប​ចម្លាក់​នាគ​ធ្វើ​ពី​ដែក ​និង​ប្ញស្សី​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ចំពី​​​មុខរមណីយដ្ឋាន​​វត្ត​ភ្នំ​មុន​ថ្ងៃ​​ចូល​ឆ្នាំ​ខ្មែរ​ដើម្បី​​​អបអរ​សាទរ​ឆ្នាំ​ថ្មី​​​ឆ្នាំ​រោង​ នេះ​បើ​យោង​តាម​សាលារាជធានី​ភ្នំពេញ។ យោង​តាម​សេចក្តី​ជូនដំណឹង​​តាម​គេហ​ទំព័រ​​របស់​សាលា​រាជធានី រូប​ចម្លាក់​នេះ​មាន​បណ្ដោយប្រហែល​​២០​ម៉ែត្រ​និង​​ប្រើ​ពេល​៧៥​ថ្ងៃ​ដើម្បី​​គូរប្លង់​ និង​​ស្ថាបនាដំឡើង​​​។ សេចក្តី​ជូនដំណឹង​​នេះ​មាន​ខ្លឹមសារ​ថា​ “ ការ​តាំង​រូប​​នាគនេះ​គឺចង់បង្ហាញ​ពី​ស្នាដៃ​ពិតៗ​របស់​វិចិត្រករ​ខ្មែរ​​និង​ភាព​បុិនប្រសប​ក្នុង​ការ​គូសវាស​រៀបចំ​តាំងពី​គ្រោងឆ្អឹង ​និង​សម្បក​ខាងក្រៅ​​និង​ការ​តុបតែង​ឲ្យ​មើលទៅ​គួរ​ជាទី​ទាក់ទាញ​ដើម្បី​ស្វាគមន៍​ដល់ភ្ញៀវ​ទេស​ចរជាតិ​និង​អន្តរជាតិ​​ដែល​នឹង​ធ្វើ​ដំណើរ​​កម្សាន្ដ​ក្នុង​រាជធានី​ភ្នំពេញ​”។​ សេចក្តី​ជូនដំណឹង​នេះ​មាន​ខ្លឹមសារ​បន្ត​ថា ​រូប​​នាគ​នេះក៏ត្រូវ​បាន​ស្ថាបនា​ឡើង ​ដើម្បី​អប​អរ​ប្រទេស​កម្ពុជា​ដែល​មាន​កិត្តិយស​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​ផងដែរ​។ លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ដូន​ពេញ​បាន​មាន​ប្រសាសាន៍​ថា “ វា​មាន​សារៈ​សំខាន់​​សម្រាប់​កម្ពុជា​ក្នុង​ការ​​​ប្រារព្ធ​ពីធី​បុណ្យ​ចូល​ឆ្នាំថ្មីនិង​សម្រាប់សម្តេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន ដែល​បាន​កើតក្នុង​ឆ្នាំ​រោង​”។ យោង​តាម​លោក ធន ធនាក់​គា វិចិត្រ​ករ​កម្ពុជា​អាយុ​​៣១​ឆ្នាំដែល​បាន​គូរប្លង់​ និង​ស្ថាបនា​​រូបនាគ​នេះ​បាន​​ឲ្យ​ដឹង​​ថា សាលា​​រាជធានីបាន​ចំណាយ​ប្រាក់​​ចំនួន​៩.០០០​ដុល្លារ​ដើម្បី​ស្ថាបនា​វាឡើង​។ លោក​បាន​ថ្លែង​ពេល​កំពុង​ដំឡើង​​​ក្បាល​នាគ​​បង្ហើយ​ខណៈ​​ដែល​អ្នក​ដំណើរ​​កំពុង​សម្លឹង​មើល​យ៉ាង​ជក់​ចិត្ត​​​កាល​ពី​ថ្ងៃ​ពុធថា “ នេះជា​លើក​ដំបូង​ហើយ​ដែល​ខ្ញុំ​បាន​ស្ថាបនា​​រូប​នាគបែប​នេះ​។ លោកបាន​បន្ថែមទៀត​ថា​ “ សម្រាប់​ឆ្នាំ​២០១២​នេះ​ សាលា​រាជធានី​ភ្នំពេញចង​់​រៀបចំ​ឲ្យ​មាន​លក្ខណៈពិសេស​ខុសប្លែក​ពី​ឆ្នាំ​មុនៗ ​​​​​​​ដើម្បីអប​អរ​សាទរថ្ងៃ​​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ក្រុម​អ្នក​ទេសចរ​បាន​ប្រមូល​ផ្ដុំគា្នជុំវិញ​រូបនាគនេះ​ខណៈ​​ដែល​ក្រុម​ជាង​បង្ហើយ​​ក្បាល​នាគ។ កន្លងមក​ វត្តភ្នំ​គឺជា​កន្លែង​សម្រាប់​ប្រារព្ធ​​ពិធី​បុណ្យចូល​ឆ្នាំ​ថ្មី​​​ប្រពៃណីជាតិ​ ហើយ​នៅ​ថ្ងៃ​​នេះ​​ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ធ្វើ​​ជា​អធិបតី​ក្នុង​ពិធី​មួយ​នៅ​ទី​នេះ​​ ដោយ​នឹង​មាន​​ការ​ប្រ​គំតន្ត្រី​ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ល្បីៗក្នុង​រាត្រី​​នេះផង​ដែរ​។​​លោក​ ធនាក់គា ​បាន​ឲ្យ​ដឹង​ថា​ ​រូបនាគ​​នេះនឹង​បន្ត​តាំងបង្ហាញ​​នៅ​វត្តភ្នំ​យ៉ាង​ហោច​​ណាស់​ក៏​២ខែ​ដែរ​ក្រោយ​ពេល​ឆ្នាំ​ថ្មី​​កន្លង​ផុត​ទៅ​​​៕             ប្រែ​សម្រួល​ដោយ  ហម សុផាណ្ណា​​

ធនាគារអេស៊ីលីដា ចង់បោះ​ទុន​វិនិយោគនៅ​ក្នុង​ប្រទេស​ភូមា

នាយក​ប្រ​តិ​បត្តិ​ របស់​ធ​នាគារ​អេស៊ី​លីដា ​​​បាន​​មាន​ប្រ​សាសន៍​ កាល​ពី​ម្សិល​មិញ​ថា ​​ធនា​គារអេស៊ីលីដា ដែល​ជា​ធនាគារ​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ​កំពុង​តែគិតចង់​ហក់​ចូល​ក្នុង​ទី​ផ្សារ​សេដ្ឋ​កិច្ច​​ក្នុង​ប្រទេស​ភូមា ដោយ​មាន​ផែន​ការ​បើក​សា​ខា​មីក្រូ​ហិរញ្ញ​វត្ថុ​​បី​កន្លែងក្នុង​ប្រទេស​នេះ​នៅ​​ត្រឹម​ខែ​មករា ឆ្នាំក្រោយ​។ លោក អិុន​ ចាន់​នី ​​​នាយក​ប្រ​តិ​បត្តិ​របស់​ធនាគារ​នេះ​ បាន​មាន​ប្រ​សាស​ន៍​ថា ​​លោក​​បាន​ពិ​ភាក្សា​អំពី​ផែន​ការ​នេះ​ កាល​ពី​ថ្ងៃ​ច័ន្ទ ​ជា​មួយ​គណ:​ប្រ​តិ​ភូ​​មកបំពេញ​ទស្ស​នកិច្ច​មួយ​ក្រុមរបស់​ភូមា ដឹក​នាំដោយ​លោក ណាយអៃ (Nay Aye) ​ទេសា​ភិ​បាល​រង ​នៃ​ធ​នា​គារ​ជាតិ​​​របស់​​ភូមា ដែល​បាន​មក​សិក្សា​​អំពីរបៀបអភិ​វឌ្ឍវិស័យ​ធ​នាគារ​ក្នុង​​ប្រទេស​កម្ពុជា។ ដំណើរ​ទស្ស​នកិច្ច​នេះ​ ​កើត​មាន​ឡើង​បន្ទាប់​ពី​ធ​នាគារ​កណ្តាល​​ នៃ​​ប្រទេស​ភូមា​កាល​ពី​ដើម​ខែ​នេះ​ បាន​សម្រេច​ឲ្យ​មាន​ការ​​​ដូរ​ប្រាក់ គីយ៉ាត (kyat) ​ដែល​ជា​រូបិយ​ប័ណ្ណ​ជាតិ​​របស់​ខ្លួន​យក​ប្រាក់​ដុល្លារ​។ ​ការ​បោះ​ឆ្នោត​បំពេញ​អាសន:​​ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​​​ដែរ​ នៅ​ក្នុង​ប្រទេស​នេះ​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​មេសា​ ​ដោយ​អំឡុង​ពេល​នោះ លោក​ស្រី អ៊ុង សានស៊ូ ជី ​និង​គណបក្ស​សម្ពន្ធ​ជាតិ​ ដើម្បី​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​របស់​លោក​ស្រី ​បាន​ឈ្នះ​អាសន:​សភា យ៉ាងច្រើនលើសលប់។ ​ចាប់​តាំង​ពីលោក​ប្រ​ធានាធិបតី ថេន សេន​បាន​ជាប់​ឆ្នោត​ កាលពី​ឆ្នាំ​មុន​មក ប្រ​ទេស​ភូ​​មា​បាន​និង​កំពុង​ព្យាយាម​​ជា​ខ្លាំង ​ដើម្បី​ទាក់​ទាញ​​វិនិ​យោគិន​​បរទេស។​ធ​​នាគារ​អេស៊ីលីដា គឺ​ជា​ក្រុម​ហ៊ុន​ដ៏​ធំ​​ដំ​​បូងគេ​ក្នុង​ប្រទេស​កម្ពុជា...

វិស័យ​មី​ក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ត្រូវ​ការ​ផលិត​ផល​ និង​សេវា​ កម្ម​ច្រើន​មុខទៀត​លើ​ទី​ផ្សារ​

ខណៈកំពុង​ដើរ​ទិញ​ទូរទស្សន៍​​កាលពី​ពេល​ថ្មីៗនេះ​ លោក ឡឹក​ ប៊ុនហៃ អាយុ ២៧ ឆ្នាំ ទិញបាន​ទូរទស្សន៍ អិល​ស៊ីឌី (LCD)មួយ​គ្រឿង​ម៉ាក​សូនី ក្នុង​តម្លៃ​៣៤៥ដុល្លារ​នៅឯ​ហាង​លក់​សម្ភារប្រើ​ប្រាស់ របស់​ក្រុមហ៊ុន​ស៊ុនស៊ីមុិចកូ ស្ថិត​នៅ​តាម​បណ្តោយមហា​វិថីព្រះ​មុនីវង្ស ក្នុង​រាជធានីភ្នំពេញ​។ ប៉ុន្តែ​ប្រាក់ខែ​ចំនួន​៣០០ដុល្លារ​ ដែល​លោក ឡឹក ប៊ុនហៃ ទទួល​បាន​ពី​ការងាររបស់ខ្លួន​​ជា​មន្ត្រី​ឥណទាន​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​ វត្ថុ​មួយ​ក្នុង​រាជធានីភ្នំពេញ​ មិនអាច​ឲ្យ​លោកមានលទ្ធភាព​ទិញ​ទូរទស្សន៍នេះ​បាន​ទេ។ ដូច្នេះ​ លោក​ក៏បាន​ខ្ចី​ប្រាក់ពី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ Aeon ​មកពីប្រទេស​ជប៉ុន​ ដែលបាន​​​បើក​ការិយាល័យ​មួយ​នៅ​ក្នុង​ហាង​របស់​ក្រុមហ៊ុន​ស៊ុនស៊ីមុិចកូ កាលពីឆ្នាំមុន។លោក ប៊ុនហៃ បាន​និយាយថា “ ឥឡូវ យើង​អាច​ទិញ​របស់របរ​ប្រើប្រាស់ ដូចជាទូរទស្សន៍ និង​សម្ភារផ្សេងៗទៀត​​បាន ដោយយើង​គ្រាន់​តែ​ត្រូវ​បង់រំលោះ​ប្រ​ចាំ​ខែ​ប៉ុណ្ណោះ​។ តាមរយៈប្រព័ន្ធ​ទូទាត់​បែប​នេះ​អាច​ទិញ​របស់របរ​ប្រើ​ប្រាស់​ផ្សេងៗ ដែល​យើង​ត្រូវការបានដោយងាយ”។ ចាប់តាំង​ពី​​វិស័យ​មីក្រូឥណទា​ននៅ​​កម្ពុជា​បាន​ចាប់ផ្តើម​នៅ​ដើមទសវត្សរ៍៩០ ហើយ​អង្គការ​សង្គម​ស៊ីវីលចាប់ផ្តើម​ផ្តល់​សេវា​ប្រាក់កម្ចីខ្នាត​តូចដល់សហគមន៍​ក្រីក្រ ដែល​ត្រូវការមូលនិធិ​ ដើម្បី​បង្កើតមុខរបរ​រក​ស៊ី​​មក គ្រឹះស្ថានមីក្រូ​ហិញ្ញវត្ថុនៅ​ប្រទេសកម្ពុជាកំពុង​ចាប់ផ្តើម​ផ្លាស់ប្តូរ​ទិស​ដៅ​។ ដូចជានៅ​ប្រទេសថៃ និងប្រទេស​វៀត​ណាមដែរ​ វិស័យមីក្រូហិរញ្ញវត្ថុនៅក្នុង​ប្រទេសកម្ពុជា បានចាប់ផ្តើម​សម្លឹង​រកមើល​អតិថិ​ជន​ដូចជាលោក ប៊ុនហៃ ដែល​មាន​ប្រាក់ចំណូល​ច្រើន​ជាង​ប្រាក់ឈ្នួលអប្បបរមា  ប៉ុន្តែ ដែល​ពំុមាន​អំណាចទិញ​គ្រប់គ្រាន់ ដើម្បី​ទទួល​បាន​របស់​របរប្រើប្រាស់ថ្លៃ​ៗដូចជា​ទូរទស្សន៍​និង​​ទូទឹកកក ជាដើម។ Aeon គឺជា​គ្រឹះស្ថានមីក្រូ​ហិញ្ញវត្ថុដំបូងក្នុង​ចំណោមគ្រឹះស្ថាន​មីក្រូ​ហិញ្ញវត្ថុ​ចុះបញ្ជី​ត្រឹម​ត្រូវទាំង​២៨​ដែល បាន​ផ្លាស់ប្តូរទម្រង់នៃ​​ការ​​ផ្តល់ឥណទានតាម​បែប​ប្រពៃណីទៅ​ជា​ការ​ផ្តល់ឥណទាន​តាមរូបភាពទិញ​សម្ភារប្រើ​ប្រាស់វិញ។របៀបធ្វើ​ពាណិជ្ជកម្ម​របស់​គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ Aeon ជាផ្នែក​មួយ​នៃ​គោល​នយោ​បាយជំរុញ​ចលនា​មីក្រូ​ហិរញ្ញវត្ថុឲ្យ​​កាន់​តែ​ទូលំទូលាយ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ស​ម្បូរបែប​​​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ បន្ថែម​ពីលើ​​ការផ្តល់​ប្រាក់កម្ចី​ក្នុងបរិមាណតិចតួច​​ដល់​អាជីវ​កម្ម​ខ្នាតតូចក្នុង​ប្រទេស​កម្ពុជា។ លោកស្រី ងួន សុខា អគ្គនាយិកា​ធនាគារ​ជាតិនៃ​កម្ពុជា​ បាន​មានប្រសាសន៍ថា “យើង​ត្រូវតែ​ធ្វើ​ឲ្យ​មានភាព​សម្បូរ​បែប​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ ដើម្បីឲ្យ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​មាន​លទ្ធ​ភាពផ្តល់​សេវា​កម្ម​កាន់តែច្រើនដល់​អតិថិជន​ ហើយ​លោកស្របន្ថែម​ថា ធនាគារ​កណ្តាលនឹងរៀបចំសេចក្តីព្រាង​បទបញ្ញត្តិស្តីពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ដោយ​សហការ​ជាមួយ​នាគារ​​ពិភពលោកនៅក្នុង​ខែ​នេះ​ហើយ។ លោក​ស្រី​បាន​បន្ថែម​ទៀត​ថា “យោងតាម​​ផែន​ការ​លម្អិត​ យើង​នឹង​ពិនិត្យ​មើល​ឱកាសដើម្បី​ឲ្យ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ មាន​លទ្ធភាព​ផ្តល់​សេវា​កម្ម​ហិរញ្ញវត្ថុ​ច្រើន​ប្រភេទដល់​​អ​​​តិថិជន​របស់​ខ្លួន។ ប៉ុន្តែ​បច្ចុប្បន្ន​​នេះ យើង​មិនទាន់​មាន​និយម​ន័យ​ច្បាស់​លាស់​អំពី​សកម្ម​ភាព​របស់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទេ”។ ទោះ​បី​ជា​អ្នក​បង្កើត​គោល​នយោ​បាយ​ ជឿជាក់​ថា ការ​ធ្វើ​ឲ្យ​មាន​ភាព​សម្បូរ​បែប​ក្នុង វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ នឹង​ជួយ​ឲ្យ​សេដ្ឋ​កិច្ច​មាន​ស្ថិរភាព​ក៏​ដោយ ក៏ក្រុម​អ្នក​វិភាគ​សេដ្ឋ​កិច្ច​ បាន​និយាយថា វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុដែល​ទើប​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ដើម​នេះ ត្រូវ​ការ​ក្របខណ្ឌ​ បទ​បញ្ញត្តិស៊ី​ជម្រៅ​ដើម្បី​ការ​ពារ​ហានិភ័យ​​នៃការបាត់​បង់​សមត្ថភាព​សង​របស់​អតិថិជន​ដែល​បាន​ខ្ចី​ប្រាក់​ពី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ។ អត្រា​ឥណទាន​ឥត​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ក្រោម​១​ភាគ​រយ​ នេះ​បើ​យោង​តាម​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​។ ប៉ុន្តែ​សហគមន៍​ក្រី​ក្រ​តែង​តែ​រអ៊ូរ​រទាំអំពី​ការ​កើន​បំណុល​ដោយសារ​ការ​ពាក់​ព័ន្ធ​ជា​មួយ​អ្នក​រកស៊ី​ចង​ការ​ប្រាក់និង​ភាព​ងាយ​ស្រួល​ក្នុង​ការ​ខ្ចី​ប្រាក់​ច្រើន​ដង​ពី​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុលើសពី​មួយ​។ លោក ម៉ារេន ឌូវិនឌេក (Maren Duven​dack) អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថានអភិវឌ្ឍន៍ក្រៅ​ប្រទេស​ (Overseas Development In​stitute) បាន​មាន​ប្រសាសន៍ថា “ក្នុង​ករណី​ខ្លះ ការ​ធ្វើ​ពាណិជ្ជ​កម្ម​បាន​នាំ​ឲ្យ​មាន​ការ​អនុវត្ត​សកម្ម​ភាពខុសពី​បេសកកម្ម​ និង​ការ​ប្រ​ព្រឹត្តខុស​ក្រម​សីលធម៌​ ហើយ​​ដោយសារ​តែ​បែប​នេះ​ហើយទើបវិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ ត្រូវ​មាន​បទ​បញ្ញត្តិ​ប្រកបដោយ​ប្រសិទ្ធភាព​ ​ និងភាពត្រឹម​ត្រូវ​ជាងពេល​មុន។ លោកបាន​សរសេរ​​និក្ខេប​បទ​នៅ​ឯ​សាកល​វិទ្យា​ល័យអីុស អេនលា យូនីវ័រ​សីុធី (East Anglia​ University) នៅ​ក្នុងប្រទេស​អង់​គ្លេស​ ក្រោម​ប្រ​ធាន​បទ​ “ផល​ប៉ះ​ពាល់​នៃ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុនៅ ​ក្នុងបណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍”​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែមថា “វិស័យមីក្រូ​ហិរញ្ញ​វត្ថុ ​​មិន​អាចធ្វើប្រតិបត្តិការទាំង​នៅ​ក្នុង​ស្ថាន​ភាព​ដែល​មិន​មាន​បទ​បញ្ញត្តច្បាស់​លាស់​បានទេ។ ការ​មានក្រប​ខណ្ឌ​បទ​បញ្ញតិ្ត​សមស្រប​មួយ​ ទោះ​ជាក្នុង​គោល​នយោ​បាយ​ម៉ាក្រូ​ ឬ​មីក្រូ​សេដ្ឋ​កិច្ច​​ក៏​ដោយ ឲ្យ​តែ​គាំ​ទ្រដល់​ការ​ជំរុញ​កំណើនប្រាក់​ចំណូល​របស់​ប្រ​ជាពល​រដ្ឋ​ក្រី​ក្រ គឺ​ពិត​ជា​មាន​សារៈសំខានណាស់​”។ លោក​ ដៃ ស៊ូកេ​មេដា (Daisuke​ Maeda) នាយក​គ្រប់​គ្រង​របស់​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ Aeon បាន​មាន​ប្រសាសន៍ថា អតិថិ​ជនត្រូវ​តែ​មាន​ប្រាក់​ចំណូល​ប្រ​ចាំ​ខែ ចាប់​ពី​២០០​ដុល្លារ​ឡើងទៅ​ ទើប​អាច​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី ​យក​ទៅ​ប្រើ​ប្រាស់​។ ប៉ុន្តែ​ Aeon មិន​តម្រូវ​ឲ្យ​មានទ្រព្យ​ធា​នា​ពី​អតិថិ​ជន​របស់​ខ្លួន​ទេ។ លោក​បាន​មាន​ប្រសាសន៍ថា “យើង​មាន​ជំនឿ​ថា ប្រ​ជា​ជន​កម្ពុជា​មាន​សិទ្ធិ​ទទួ​ល​បាន​អត្ថ​ប្រយោជន៍​និង​សេវាកម្ម​ច្រើន​ជាង​សព្វ​ថ្ងៃ​ពី​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​។ បទ​បញ្ញត្តិ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា មាន​ចំណុច​គ្រប់​គ្រាន់​ល្មម​នឹងធ្វើ​ឲ្យ​ប្រ​ជា​ជនមាន​លទ្ធភាព​ទទួល​បាន​ផល​ប្រយោជន៍​ និង​សេវាកម្ម​ទាំង​មូល​”។ ទោះ​បី​ជា​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​មាន​ហា​និភ័យ​នៅ​ព័ទ្ធ​ជំុ​វិញក៏ដោយ (​នៅប្រទេស​ឥណ្ឌា​​ វិស័យ​នេះ​​បាន​ដួល​រលំនៅ​ ក្នុង​ឆ្នាំ​២០១០ ដោយ​សារ​តែ​អតិថិជនដែល​បាន​ខ្ចី​ប្រាក់​ ឈប់​សងប្រាក់​ឲ្យ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ) ក៏អ្នក​ជំនាញ​បាន​និយាយ​ថា ការ​ធ្វើ​ឲ្យមាន​ភាព​សម្បូរ​បែប​ក្នុង​សេវា​ឥណ​ទាន​ខ្នាត​តូច​ គឺ​ជា​យុទ្ធ​សាស្ត្រ​ដ៏ល្អ​មួយ​សម្រាប់​វិស័យ​នេះ។ លោក អិុន ចាន់នី ប្រ​ធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ធនាគារ​ផ្តល់​ឥណ​ទាន​ខ្នាត​តូច ​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​មានប្រ​សាសន៍​ថា “យុទ្ធ​សាស្ត្រ​នេះនឹង​ជួយ​ឲ្យ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ និង​អតិថិ​ជន​របស់​ខ្លួន​រីកចម្រើន​ដូច​គ្នា​។ ពួក​គេត្រូវ​ការ​បទបញ្ញត្តិ​ដ៏​មាន​ប្រសិទ្ធភាព​ ដើម្បី​ឲ្យ​ពួក​គេ​អាច​ណែ​នាំ​ផលិត​ផល​ និង​សេវាកម្ម​​ថ្មីៗ​របស់​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ ឲ្យ​អតិ​ថិ​ជនរបស់​ខ្លួន​បាន​​ដឹង​”។ លោក អិុន ចាន់​នី បាន​បន្ថែម​ថា គ្រឹះស្ថាន​ថ្មីៗ​ ដូច​ជា​ Aeon ជា​ដើម​ ក៏គួរ​តែ​ធ្វើ​ឲ្យប្រាកដ​​ថា ​ខ្លួន​ពិត​ជា​បាន​ពិនិត្យ​មើល​សាវតារ​របស់​អតិថិជន​បាន​ត្រឹម​ត្រូវ​ ជា​ពិសេស​គឺប្រ​វត្តិ​ហិរញ្ញ​វត្ថុ​របស់​ពួក​គាត់​តាម​រយៈ​បុគ្គលិកដែរ​។ អាជីវកម្ម​របស់​ Aeon ស្ថិត​ក្នុង​ដំណាក់កាលចាប់​ផ្តើម​នៅ​ឡើយ ប៉ុន្តែ​មាន​ផែនការអភិវឌ្ឍន៍​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។    

អ្នកភូមិ​​ខេត្ត​ពោធិ៍សាត់​បួងសួង ​​ដាក់​បណ្ដាសា​ក្រុម​ហ៊ុន​ភាពីមិុច

អ្នក​ភូមិ​បាន​និយាយ​កាល​ពី​ម្សិលមិញ ថា អ្នក​ភូមិ​ប្រហែល​៧០​នាក់​នៅក្នុង​ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់បាន​ប្រារព្ធ​ពិធី​បួង​សួង​រយៈ​​​ពេលមួយ​ថ្ងៃដើម្បី​ឲ្យអ្នកតា​​​​ដាក់​បណ្ដាសាក្រុមហ៊ុន​ភាពីមិុចដែល​​បំផ្លាញ​ដី​កសិកម្មរបស់​ខ្លួន។ ក្រុមហ៊ុន​ភាពីមិុចដែល​គ្រប់​គ្រង​ដោយ​ភរិយា​របស់​លោក ឡៅ ម៉េង​ឃិន សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ ទទួល​បាន​ដី​សម្បទាន​សេដ្ឋ​កិច្ច​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​​ទំហំ​៣១៦.០០០​ហិកតា សម្រាប់​ដាំ​ដំឡូង​មី និងដើម​អាកាស្យាតាំង​ពី​ឆ្នាំ​១៩៩៧​មក​ម្លេ៉ះ ហើយ អ្នក​ភូមិ​ក៏បានជាប់​ពាក់​ព័ន្ធក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុនភាពីមុិចរហូត ដែលជម្លោះ​នេះ​ទើប​តែ​លេចឮ​ឡើង​​​នា​​​​ពេល​​ថ្មីៗនេះ​ បន្ទាប់​ពី​អ្នកភូមិ​ជាង៣០០នាក់​បាន​តវ៉ា​ចំពោះ​​ការ​ប្រើ​ប្រាស់​កង​រាជ​អាវុធ​ហត្ថ​ប្រដាប់​ដោយ​អាវុធ ឲ្យ​ការ​ពារ​ដីសម្បទាន​​នេះ និងការ​រាន​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។ អ្នក​ភូមិ​ឈ្មោះ គុច វ៉េង អាយុ​៤៧​ឆ្នាំ បាន​និយាយថា អ្នក​ភូមិ​បាន​សម្រេច​ចិត្ត​ប្រារព្ធ​​​ពិធីបួង​សួង​តាម​ប្រ​ពៃណី​​ដើម្បីបន់​ស្រន់​ឲ្យ​អ្នកតា​ គុជ និង​អ្នកតា យាង នប់ ដែល​ជា​ព្រ​លឹង​ម្ចាស់​ទឹក...

កិច្ច​ប្រឹង​ប្រែង​ដើម្បី​ទប់​ស្កាត់​ការ​បាញ់​សម្លាប់​អ្នកកាប់ឈើ​ដែល​នៅ​តែ​បន្តឆ្លងដែន​ចូលទឹកដីថៃ

មន្ត្រីក្រសួងការបរទេស​កម្ពុជា​ និង​ក្រសួងការបរទេសថៃ បាន​សន្យាថា​ នឹង​បង្កើន​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ខ្លួន​ ដើម្បី​ទប់​ស្កាត់​ការ​បាញ់​សម្លាប់​​ជនជាតិខ្មែរ ដែល​បាន​ឆ្លង​ព្រំដែនខុស​​​ច្បាប់​ចូលក្នុង​ទឹកថៃ ដើម្បី​កាប់​ឈើ​គ្រញូង ដែល​អាច​លក់​នៅតាម​ទីផ្សារ​ងងឹតបាន​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ក្នុងមួយ​ម៉ែត្រគូប។ នៅឯកិច្ច​ប្រជុំ​មួយក្នុង​ទីក្រុង​បាង​កក ​កាល​ពីថ្ងៃអង្គារ​ គណៈប្រតិភូ ដែល​ដឹក​នាំ​ដោយលោក ឡុង​ វីសាលោ រដ្ឋ​លេខា​ធិការ​​ក្រសួង​ការ​បរទេសបាន​ជួប​ប្រជុំ​ជាមួយ​​លោកជូឡាពង់ ណុនស្រុីឆៃ (Jullapong Nonsrichai) អនុ​រដ្ឋ​មន្ត្រីការ​បរទេស​ថៃ ហើយ​ភាគី​ទាំង​ពីរ​បាន​​ឯកភាពសហការ​គ្នា​ឲ្យ​បាន​កាន់​តែ​ជិតស្និទ្ធ ថែមទៀត ដើម្បី​ទប់​ស្កាត់​កុំឲ្យមាន ការបាញ់​សម្លាប់​ជនជាតិខ្មែរ​តទៅ​ទៀត។ លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​បាន​មាន​ប្រសាសន៍ថា “ប្រ​ទេស​​​​កម្ពុជា​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​​ចំពោះ​​ឧប្បត្តិហេតុ​ ដែល​បង្កឡើង​ដោយ​ទាហាន​ថៃ​​នៅតាម​បណ្តោយ​ព្រំដែន។ ភាគី​ទាំង​ពីរបាន​យល់​ព្រម​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឲ្យ​បានកាន់តែ​ជិតស្និទ្ធ​ថែមទៀត ​រវាង​​ព្រះ​រាជា​ណាចក្រទាំងពីរ”។ កាលពីថ្ងៃច័ន្ទ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ជំរុញឲ្យ​អាជ្ញាធរ​កម្ពុជា​ខំធ្វើការ​ថែមទៀត​ ដើម្បី​ទប់​ស្កាត់​​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ ដែល​គេ​សង្កេត​​ឃើញ​​យ៉ាង​ហោច​ណាស់​ក៏មាន​ជន​ជាតិខ្មែរ១៣នាក់​ដែរត្រូវ​ទាហានថៃ​បាញ់​សម្លាប់​នៅដើមឆ្នាំនេះ។ លោក កុយ គួង​ បាន​មាន​ប្រសាសន៍​ថា ក្រសួង​មហា​ផ្ទៃរបស់កម្ពុជា​ត្រូវមាន​ភារកិច្ច​ដឹកនាំ និងទទួល​ខុស​ត្រូវ ប៉ុន្តែព័ត៌មាន​លម្អិត​មិនទាន់​លាតត្រដាងឲ្យដឹង​នៅឡើយទេ។ លោក​បាន​មាន​ប្រសាសន៍ថា ផែន​ការ​​ច្បាស់​លាស់​បន្ថែមទៀត​ ស្តីអំពី​ើវិធី​ត្រូវ​​ទប់​ស្កាត់​បញ្ហានេះ ​ដោយ​របៀបណានោះ​ នឹង​​ត្រូវ​លើក​យក​ទៅ​ពិភាក្សានៅ​កិច្ចប្រជុំ​រួម​​មួយ​ទៀត​ “ ដែល​រៀប​ចំធ្វើ​ឡើងនៅ​ពេល​ឆាប់​​ៗខាងមុខ​នេះ”។ នៅឯកិច្ច​ប្រជុំ​កាលពីថ្ងៃអង្គារ​ លោក កុយ​ គួង...

ADB ព្យាករ​ថា កំណើន ​GDP នឹង​ធ្លាក់ចុះ​មក​នៅត្រឹម​៦,៥​ភាគ​រយ​

​កាល​ពី​ម្សិល​មិញ ធនាគារ​អភិ​វឌ្ឍន៍​អាស៊ី​ ហៅកាត់​ថា ADB ​បាន​កែ​ប្រែ​ការ​ព្យាករ​របស់​​ខ្លួនថា កំណើន​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​កម្ពុជា នឹង​ធ្លាក់​ចុះ​​មក​នៅ​ត្រឹម​៦,៥​ភាគ​រយ​វិញ​​ ​ខណ:ពេល​ខ្លួ​ន​​បាន​ក្រើន​រំឭក​ថា ​តម្រូវ​ការ​ចុះ​ខ្សោយ​​​​​​ពី​ទី​ផ្សារ​នានា​ក្នុង​សហ​រដ្ឋ​អាមេរិក ​និង​អឺរ៉ុប​​ ​អាច​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​នាំ​ចេញ​​ពី​ប្រទេស​កម្ពុជា។ របាយ​ការណ៍​ទស្សន​វិស័យ​​ចេញ​​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​របស់​ធនាគារ​ ADB សម្រាប់​ឆ្នាំ​២០១២​ ​ក៏​បាន​លើក​ឡើង​ដែរ​ថា ​កំណើន​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​កម្ពុជា ​អាច​នៅ​ទ្រឹង​ដោយ​សារ​តែ​​កង្វះ​ជំ​នាញ​ក្នុង​កម្លាំង​ការ​​ងាហើយ​បាន​ឆ្លុះ​បញ្ចាំង​ពី​វិសម​ភាព​កាន់​តែ​ខ្លាំង​ឡើង​រវាង​ប្រ​ជា​ពល​រដ្ឋ​នៅ​តាម​តំបន់​ក្រុង​ និង​ជន​បទ។ របាយ​ការណ៍​នេះ​​​​បញ្ជាក់ថា “ ទស្សន​វិស័យ​សម្រាប់​​សហ​ភាព​អឺរ៉ុប ​​និង​សហ​រដ្ឋ​អាមេរិក ​ដែល​ជា​ទី​ផ្សារ​នាំ​ចេញ​​ដ៏​សំខាន់​របស់​កម្ពុជា​ ​បង្ហាញថា ​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប ​នឹងធ្លាក់​ចុះ” ដោយ​លើក​ឡើង​​ទៀត​ថា ​បណ្តា​សេដ្ឋ​កិច្ច​ក្នុង​តំបន់​​ប្រើ​ប្រាស់​ប្រាក់អឺរ៉ូ​ ត្រូវ​បាន​គេ​ព្យា​ករ​ថា នឹង​ធ្លាក់​ចុះ​០,៥​​ភាគ​រយ​ទូទាំង​​​ប្លុក​នេះ​​ក្នុង​​ឆ្នាំ​នេះ។ របាយ​ការណ៍​នេះ​បន្ត​ថា “ តម្រូវ​ការ​​នាំ​ចូល​សម្លៀក​បំ​ពាក់ ​និង​ទ្រ​នាប់​ជើង​នៅ​​​សហ​ភាព​អឺរ៉ុប ​និង​​សហ​រដ្ឋ​អាមេរិក ​ត្រូវ​បាន​រំពឹង​ថា ​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ”។ ​ការ​ព្យាករពី​កំណើន​សេដ្ឋ​កិច្ច​ក្នុង​ឆ្នាំ​នេះ​ត្រូវ​បាន​ទម្លាក់​​ពី​៦,៨​ភាគ​រយ​ក្នុង​ខែ​មេសា​​ឆ្នាំ​មុន។ ​​មាន​ការ​ប៉ាន់​ប្រ​មាណ​ថា ​កំណើន​សេដ្ឋ​កិច្ច​នឹង​ឡើង​ដល់​៧​ភាគ​រយ​​នៅក្នុង​ឆ្នាំ​២០១៣។ ថ្វី​បើ​មាន​ហា​និភ័យដោយ​សារ​​​តម្រូវ​ការ​​​ធ្លាក់​ចុះ​នៅ​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក​ក្តី ​ក៏​វិ​ស័យ​កាត់​ដេរ​​​នៅ​កម្ពុជា ​កំ​ពុង​តែ​ចាប់​ផ្តើម​បង្ហាញ​សញ្ញា​​​ពី​ការ​កើន​ឡើង​​នៃ​ខ្សែ​សង្វាក​់ផលិតកម្ម នៅពេល​ដែល​​​វិស័យ​នេះ​​ផលិត​អ្វីៗ​លើស​ពី​ខោ​ខាវប៊យ និងអាវយឺត​ធម្ម​តា។ លោក ភីធ័រ ព្រីមបល (Peter Brimble)​ សេដ្ឋ​​វិទូ​ជាន់​ខ្ពស់​​​នៅ​ធនាគារ ADB ប្រចាំ​នៅ​កម្ពុជា​​​បាន​មាន​ប្រសាសន៍​នៅ​ឯ​សន្និសីទ​សារ​ព័ត៌​មានមួយ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​ កាល​ពី​ម្សិល​មិញ​ថា “ ​មាន​​​សម្លៀក​បំ​ពាក់​​ថ្លៃៗ ហើយ​យើង​​បាន​​មើល​ឃើញ​រោង​ចក្រ​​នានា​ដំឡើងម៉ា​ស៊ីន​ដេរ​​ដែល​​​បញ្ជា​ដោយ​ប្រ​ព័ន្ធ​កុំព្យូទ័រ”។ លោក​ក៏​បាន​មាន​ប្រ​សាសន៍​ដែរ​ថា​​​ក្រុម​ហ៊ុន​​បច្ចេក​វិទ្យា​ Minebea របស់​ជប៉ុន ​ដែល​​បាន​ចូល​មក​រក​ស៊ី​​កាល​ពី​ឆ្នាំ​មុន​​ “ គឺ​ជា​​​ក្រុម​ហ៊ុន​ដំបូង ​ដែល​ចូល​មក​ក្នុង​ប្រទេស​នេះ។ វាជា​ការ​ចាប់​ផ្តើម​ដ៏​សំខាន់​ ហើយ​ខ្ញុំ​គិតថា ​អ្នក​នឹង​ឃើញ​ក្រុម​ហ៊ុន​កាន់​តែ​ច្រើន​  ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា”។ យោង​តាម​របាយ​ការណ៍​ដដែល​​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ចំនួន​ការងារ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​បាន​កើន​ឡើង​ពី​៣១៩.០០០​នាក់​ត្រឹម​ដំណាច់​ឆ្នាំ​២០១០​ ដល់​ប្រ​មាណ​៣៣០.០០០​នាក់​ត្រឹម​​ដំណាច់​​ឆ្នាំ​២០១១ ជា​កម្រិត​មួយ ​ដែល​នៅ​​​ក្រោម​​កម្លាំង​ការ​ងារ​៣៥៣.០០០​ ដែល​ត្រូវ​បាន​កត់​​ត្រា​ទុក​ក្នុង​ឆ្នាំ​២០០៧​នៅ​ឡើយ ​គឺ​មុន​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​ពិភព​​លោក ដែល​​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ប្រទេស​កម្ពុជា។ កំណើន​សរុប​​​ក្នុង​វិស័យ​កសិ​កម្ម​​បាន​កើន​ឡើង​ប្រ​មាណ​៣,៣​ភាគ​រយ​ ហើយ​ចំនួន​ភ្ញៀវ​​ទេស​ចរ​បាន​កើន​ឡើង​១៤,៨​ភាគ​រយ​​មក​ដល់​២,៩​លាន​នាក់​ក្នុង​ឆ្នាំ​២០១១។ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​​​បាន​កើន​ឡើង​ប្រ​មាណ​១១ភាគ​រយ​ ដល់​​៨៤៦,២​​លាន​ដុល្លារ​។របាយ​ការណ៍​នេះ​ក៏​បាន​​​​​បញ្ជាក់​ដែរ​ថា វិស័យ​សំណង់​ត្រូវ​បាន​រំពឹង​ថា នឹង​​កើន​ឡើង​ផង​ដែរ​ រួម​ជា​មួយ​នឹង​កំណើន​វិនិ​យោគ​​បរទេស។ ដោយ​គិត​ពី​​ពេល​វេលាខាង​មុខ​នៃ​ឆ្នាំ​នេះ​ របាយ​ការ​ណ៍​នេះ​បាន​លើក​ឡើងថា...

តុលាការកំពូលតម្កល់សាលក្រម​ផ្តន្ទាទោសអ្នករិះគន់ ការដាក់​អំពូល​ភ្លើង​នៅ​ប្រាសាទអង្គរ​វត្ត

កាលពី​ថ្ងៃ​ពុធ តុលាការ​កំពូល​បាន​តម្កល់​សាលដីកា​ផ្ដន្ទាទោស​លោក​ មឿង សុន កាល​ពីឆ្នាំ២០០៩ ក្នុងករណីធ្វើ​អត្ថាធិ​ប្បាយ​រិះ​គន់​គម្រោង​ដាក់​អំពូល​ភ្លើងបំភ្លឺ​នៅ​ក្នុង​ប្រាសាទ​អង្គរ​វត្ត​ ដែលជារឿងដ៏​ចម្រូង​ចម្រាស និង​នំាឲ្យមានការមន្ទិលសង្ស័យមកលើ​គំនាប​ខាង​នយោបាយ​ និង​ការ​ព្រួយបារម្ភអំពី​ផល​ប៉ះ​ពាល់​ដល់​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​។ កាលពីខែ​កក្កដា ឆ្នាំ​២០០៩ លោក មឿង​សុន ត្រូវ​បានសាលាដំបូងរាជធានីភ្នំពេញរក​ឃើញ​ពិរុទ្ធ​ភាព​ពី​បទ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិនពិត​ និង​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធ​នា​គារ​រយៈ​ពេល​ពីរ​ឆ្នាំ ដោយ​សារ​តែ​លោក​និយាយ​ថា ការ​ដំឡើង​​អំពូលភ្លើង​បំភ្លឺអាច​ធ្វើ​​​ឲ្យ​ខូច​ប្រា​សាទ​សាងសង់ក្នុងសតវត្ស​រ៍ទី​១២ នេះ។ សាលក្រមផ្តន្ទាទោស​នេះ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​តម្កល់​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១១ ប៉ុន្ដែ​បាន​កែរ​ប្រែ​បទចោទទៅ​ជា​បទញុះ​ញង់​វិញ។ ដោយ​អាន​សាល​ក្រម​បន្ទាប់ពី​បើក​សវ​នា​ការ​មានរយៈ​ពេល​ជិត​មួយ​ម៉ោង​ និង​បា​ន​​សួរ​ដេញដោលយ៉ាងខ្លីរួចមក លោក​ប្រធាន​ក្រុម​ប្រឹក្សាជំនុំជម្រះ​ ឃឹម ប៉ុណ្ណ បាន​ហៅ​សេចក្ដី​សម្រេច​ថ្មី​ៗនេះ​ថាជា​​ “ ការ​ត្រឹមត្រូវ​ទៅ​តាម​​ច្បាប់​”។ លោក​ក៏បាន​និយាយ ​ការពារ​ការ​កែរ​​ប្រែ​សាល​ក្រម​នេះ​ផង​ដែរ​ ដែលក្រុម​មេ​ធាវី​ការពា​របាន​លើក​ឡើង​ថា ពុំ​មាន​ចែងនៅ​ក្នុង​ច្បាប់​ ដើម្បីឲ្យធ្វើដូច្នោះ​ឡើយ​។ និយា​យ​នៅ​ក្រៅ​តុលាការ​ កាលពី​ម្សិល​មិញ​ មេធាវី​រដ្ឋាភិបាល​បាន​ហៅ​សាលក្រមនេះ​ថា​ ជាការត្រឹមត្រូវ​។ លោក​ មឿង​ សុនត្រូវ​បាន​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ សុខ អាន ដែលលោក​​ក៏​ជា​​ប្រធាន​អាជ្ញា​ធរ​អប្សរា​ផង​ប្ដឹង​​​ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត​។ លោក​មេធាវី បា៉ល់ ច័ន្ទតារា បាន​មានប្រសាសន៍ថា “សម្តីរបស់់​លោក ​មឿង ​សុន អាច​ធ្វើ​ឲ្យ​​សាធារណជន​យល់​ច្រឡំ​ និង​អាច​បណ្ដាល​ឲ្យ​មាន​​ចលា​ចល​ប៉ះ​ពាល់​ដល់​សន្តិ​សុខជាតិ​”។ លោក​បាន​​មាន​ប្រសាសន៍ថា “សាលដីកា​របស់​តុលាការ​​កំពូលពិត​ជា​យុត្តិ​ធម៌សម្រាប់​រដ្ឋា​ភិបាល​​។ រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​ប៉ះពាល់​ដល់​សុវត្ថិ​ភាពសាធា​រណៈ​”។ រឿង​ក្ដី​នេះ​ធ្វើ​ឲ្យមាន​ការ​ចាប់​អារម្មណ៍​ទូទៅ​ ពី​ក្រុមអ្នក​តស៊ូមតិ​ផ្នែកច្បាប់​ និង​អង្គការ​សិទ្ធិ​មនុស្ស​។ អ្នក​ភូមិ​ជិត​១០០​នាក់ មក​ពី​សហគមន៍​​បឹង​កក់ បុរី​កីឡា និង​សហគមន៍​៣៤៧ក្បែរ​កាំកូស៊ីធី បាន​ចូល​រួម​ស្តាប់សវ​នា​ការនេះ​​​ដើម្បី​បង្ហាញ​ការ​គាំ​ទ្រ​ដល់លោក មឿង...

អ្នកភូមិ​​​សហគមន៍​បុរីកីឡា​​​បាន​​​រុញ​​​ច្រាន​​​នគរបាល​​​ឲ្យ​​​ដក​​​ថយ

អ្នកភូមិ​​​ និង​​​អង្គការ​​​សិទ្ធិមនុស្ស​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា អ្នក​​​ភូមិ​​​សហគមន៍​បុរី​កីឡា​​​ បាន​​​រុញ​​​ច្រាន​​​នគរបាលខណ្ឌ​​​ និង​​​នគរ​បាល​​​​រាជធានី​​​ភ្នំពេញ​​​ប្រមាណ​​​ជា​​​១០០​​​នាក់ ​​​ដែល​​​បាន​​​គំរាម​​​បំផ្លាញ​​​ចោលជម្រក​​​បណ្ដោះ​អាសន្ន​​​របស់​​​ពួកគាត់​​​ទាំង​​​១៦​​​គ្រួសារ ​​​ដែល​​​តវ៉ាមិន​​​ព្រម​​​ចាក​​​ចេញ​​​ពី​​​ដី​​​របស់ខ្លួន។ អ្នកស្រី ឆាយ គឹមហន បាន​​​និយាយ​​​ថានគរបាល​​​ខណ្ឌ​​​ប្រាំពីរមករា បំពាក់​​​ដោយ​​​ខែល​​​ការពារ កង​​​រាជ​​​អា​​​វុធ​​​ហត្ថ និងតំណាង​​​ក្រុម​​​ហ៊ុន​​​ផានអុីមិុច ​​​ប្រដាប់ដោយពូថៅ​ និង​​​ញញួរ បាន​​​នាំគ្នា​​​ដើរសំដៅ​​​ទៅ​​​សហគមន៍​​បុរីកីឡា​​​​ និង​​​បាន​​​បញ្ជា​​​ឲ្យ​​​អ្នក​​​ភូមិ​​​រុះរើ​​​ខ្ទម​របស់ខ្លួន ​​​បើ​​​មិនដូច្នោះ​​​ទេ​​​ នឹង​​​ត្រូវ​​​នគរបាល​​​កម្ទេចចោលតែម្ដង។ អ្នក​​​ស្រី​​​បាន​​​បន្ដ​​​ថា “ ពួកសន្តិសុខ​​​ និង​​​នគរ​បាល​​​ប្រដាប់ដោយ​​​ខែល​​​ ញញួរ និង​​​ពូ​​​ថៅបាន​​​ព្យាយាម​​​វាយ​​​កម្ទេចខ្ទមរបស់​​​ពួកយើង”។អ្នកស្រី​​​បាន​​​បន្ថែម​​​ថា បន្ទាប់ពី​​​មាន​​​ការ​​​រុញ​​​ច្រាន​​​គ្នា​​​នោះ​​​មក​​​ នគរបាល​​​ក៏​​​បាន​​​ដក​​​ថយ​ចេញ​​​ពី​​​សហគមន៍។ ​​​គ្មាន​​​នរណា​​​ម្នាក់​​​ បានរង​​​របួសទេ។អ្នកស្រីអះអាងថា “ នគរបាល​​​បាន​​​បរាជ័យ ហើយពួក​​​យើង​​​នឹង​​​នៅ​​​ទីនេះ​​​រហូត​​​ដល់​​​អាជ្ញាធរ​​​រក​​​ដំណោះ​​​ស្រាយ​​​សមរម្យ​​​មួយ​​​សម្រាប់​​​ពួកយើង”។ អ្នកភូមិទាំង​​​នោះ គឺ​​​ស្ថិតក្នុងចំណោម​​​អ្នក​​​ភូមិ​​​ទាំង​​​១២០​​​គ្រួសារ​​​ ដែល​​​ត្រូវបាន​​​បណ្ដេញ​ឲ្យ​​​ចេញពីបុរីកីឡា ដោយហិង្សា​​​កាល​​​ពី​​​ថ្ងៃ​ទី៣ ខែ​​​មករា ​​​ដោយ​​​ក្រុម​​​ហ៊ុន​​​ផានអុីមិុច។ ខណៈពេល​​​ដែល​​​គ្រួសារ​​​ជា​​​ច្រើន​​​ស្ទាក់​​​ស្ទើរ​​​មិន​​​ព្រម​​ទៅរស់​​​នៅ​​​ក្នុង​​​ទីតាំង​ថ្មីទាំង​​​ពីរ​​​នោះ ប្រជាពល​​​រដ្ឋ​​​១៦​​​គ្រួសារ​​នេះ ​បាន​​​ទាម​ទារ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ផានអុីមិុច​​​សាងសង់​​អគារ​ទី១០​​​ សម្រាប់​​សងអ្នក ភូមិស្របតាម​កិច្ច​សន្យា។ ​តែមកដល់​​​ថ្ងៃ​​​នេះ មានប្រាំបី​​​អគារ​ប៉ុណ្ណោះបាន​​​សាងសង់​​​រួច​​​រាល់​​។ លោក លឹម សុភា អភិបាល​​​រង​​​ខណ្ឌ​​​ប្រាំពីរ​មករា ដែល​​​បាន​​​ដឹក​​​នាំ​​​នគរបាល​​​ទៅ​​​បំផ្លាញ​​​ខ្ទមទាំងនោះ បាន​​​ប្រាប់​​​អ្នក​​​ភូមិ​​​ថា នគរបាល​​​គ្រាន់តែ​​​ធ្វើតាម​​​បញ្ជា​​​ពី​​​ថ្នាក់លើ​​​ប៉ុណ្ណោះ។ លោកបាន​​​ប្រាប់​​​អ្នកភូមិបន្ថែម​​​ថា “ យើង​​​ធ្វើតាម​​​បទ​​​បញ្ជា​​​តាម​​​ទូរស័ព្ទ​​​ពីរដ្ឋបាលទេ​​​ពី​​​ព្រោះខ្ទមទាំង​​​នេះ ធ្វើឲ្យ​​​បាត់​​​សណ្ដាប់ធ្នាប់​​​ និង​​​ប៉ះពាល់ដល់​​​បរិស្ថានសង្គម”។ លោក សៀ ភារម្យ នាយក​​​លេខា​​​ធិការ​ដ្ឋានក្រុម​​​ការ​​​ងារ​​​ពិសេស​​​សិទ្ធិ​​​លំនៅ​​​ដ្ឋាន បាន​​​​ថ្លែង​ថា​​​ ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​រវាង​អាជ្ញាធរ​​​និង​​​អ្នក​​​​ភូមិ នេះ ​​​គឺ​​​ជាការ​​​ឆ្លុះ​​​បញ្ចាំង​​​អំពីការ​​​អស​មត្ថភាព​​​​របស់​​​រដ្ឋា​​​ភិបាល​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ជម្លោះ​​​ដី​​​ធ្លី៕ ប្រែ​សម្រួល​ដោយ  ហម​ សុផាណ្ណា                    

ក្រុមហ៊ុនរថយន្តក្រុងនិង​តាក់ស៊ីមិន​អើពើ​នឹង​ការ​អំពាវ​នាវ​កុំ​ឲ្យ​ដំឡើងថ្លៃអំឡុង​ថ្ងៃបុណ្យ

ខណៈបុណ្យចូលឆ្នាំខ្មែរ​ខិត​ជិត​មក​ដល់​​នោះសាលារាជ​ធានី​ភ្នំពេញ​បាន​អំពាវ​នាវ​ជា​​​ថ្មីម្តងទៀត​ដល់​ក្រុមហ៊ុន​រថ​យន្ត​​ក្រុង​ និង​អ្នករត់​តាក់ស៊ី​ទាំងអស់​កុំឲ្យ​ដំឡើង​​ថ្លៃឈ្នួល​នៅអំឡុង​ថ្ងៃបុណ្យនេះ។ប៉ុន្តែ​ជាធម្មតាអ្នក​​​រត់​តាក់ស៊ី​ និង​ក្រុម​ហ៊ុន​ទាំងរថយន្ត​ក្រុង​លើក​​​​​​ឡើង​​​ថាពួកគេ​​នឹង​មិន​ធ្វើ​តាម​សំណើ​​​នេះ​​​ទេ​​​។ លោកកែបជុតិមាអភិបាល​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍ថាកាល​ពី​សប្តាហ៍​​​​មុន​លោក​បាន​ស្នើ​​ដល់​អ្នក​បើកបរ​​រថយន្ត​ឈ្នួលទាំងអស់​កុំ​ដំឡើង​ថ្លៃ​ ប៉ុន្តែ​លោក​បាន​បន្ថែមថា“សាលា​រាជធានី​អំពាវ​​នាវចំពោះ​តែ​ក្រុមហ៊ុន​រថយន្តក្រុង​ប៉ុណ្ណោះ។យើង​​មិន​អាច​បញ្ជា​ពួកគេ​បាន​ទេ​ ពីព្រោះ​ពួកគេ​មិន​មែន​​​ជា​​​ក្រុមហ៊ុន​របស់​​សាលា​រាជ​ធានី​​ឡើយ​​​”។ ក្រុមអង្គការ​សង្គមស៊ីវិលដូចជា​ សម្ពន្ធ​ប្រជាពលរដ្ឋ​ដើម្បី​គណនេយ្យភាព​សង្គម​ ហៅកាត់​ថា CASA ជា​សម្ពន្ធ​អង្គការ​ក្រៅ​​​រដ្ឋាភិបាល​ និង​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យក៏បាន​ជំរុញឲ្យ​រដ្ឋា​ភិបាល​ទប់​ស្កាត់​ការ​ដំឡើង​ថ្លៃអំឡុង​ថ្ងៃ​បុណ្យ​ផងដែរ។ ប៉ុន្តែ​ក្រុមហ៊ុន​រថយន្តក្រុង​និង​អ្នករត់តាក់​​ស៊ីបាន​និយាយការពារ​ការ​ដំឡើង​ថ្លៃ​នេះដោយ​លើក​ឡើងថាពួកគេ​ចាំបាច់​ត្រូវ​ប៉ះប៉ូវ​ដល់​បុគ្គលិករបស់​ខ្លួននិង​រ៉ាប់​រង​ចំពោះ​​​តម្លៃប្រេងសាំង​ខ្ពស់។ លោកចាន់សុផាន់ណាអ្នកគ្រប់គ្រង​ក្រុម​​​ហ៊ុនរថយន្ត​ក្រុងសុរិយា​បាន​និយាយថា"រៀងរាល់​ឆ្នាំយើង​ដំឡើង​​ថ្លៃពីព្រោះ​យើង​ត្រូវ​ចំណាយ​ឲ្យ​បុគ្គលិក​​​ដែល​ធ្វើការ​នៅ​ថ្ងៃ​បុណ្យទ្វេជាពីរ។​ លោក​បាន​បន្ថែមថាតម្លៃ​​​នឹង​ឡើង​​ពី​២០ទៅ៣០​ភាគរយ​រហូត​ដល់​ថ្ងៃទី​ ១៨ខែ​មេសា។ លោកសុផាន់ណាក៏បាន​និយាយ​ផង​ដែរ​​​ថាចាំបាច់​ត្រូវ​តែ​ដំឡើង​ថ្លៃ​ហើយ​​ ពីព្រោះ​​​រថយន្ត​ភាគ​ច្រើន​ត្រឡប់​មកពី​បណ្តាខេត្ត​​​វិញគ្មានមនុស្ស​ជិះទេ​អំឡុង​ថ្ងៃបុណ្យ។ លោក​បាន​និយាយថា“យើង​ចំណាយ​លើ​ថ្លៃសាំងប៉ុន្តែ​មិន​មានប្រាក់​ចំណេញ​ទេដូច្នេះ​ចាំបាច់​ត្រូវតែ​ដំឡើង​ថ្លៃ”។ លោកមួងម៉ារ៉ាអ្នករត់​តាក់​ស៊ី​នៅ​ចំណត​ផ្សារ​អូឡាំពិកបាន​ផ្តល់​ហេតុផល​ផ្សេង​​ចំពោះការដំឡើង​ថ្លៃនេះ។ គាត់​​បាន​និយាយថា“ខ្ញុំចាំបាច់​ត្រូវ​ដំឡើង​​​ថ្លៃពីព្រោះ​ខ្ញុំ​ត្រូវ​​សូកមន្ត្រីនគរ​បាល​​នៅតាម​ផ្លូវ​ ហើយ​បង់​ថ្លៃចំណត​ច្រើន​ជាងមុន​អំឡុង​បុណ្យចូលឆ្នាំខ្មែរ”។ គាត់​បាន​បន្ថែមថាគាត់​​នឹង​យក​តម្លៃ​ចំនួន​២៥.០០០រៀល​ជំនួស​ឲ្យ​​តម្លៃធម្មតា​ ១៥.០០០​​​​​​រៀល ​ទៅកាន់​ក្រុង​បាវិត​​ ខេត្ត​ស្វាយរៀង។ លោក​ ដូរ៉ាអ្នកតំណាង​ម្នាក់​នៅ​ក្រុម​ហ៊ុន​រថយន្ត​ក្រុង​ សុខាកុមារ​ទេពអុិច​ប្រេស្ស​ ​បាន​និយាយថាក្រុមហ៊ុន​របស់​លោក​​​ត្រូវតែ​ដំឡើង​ថ្លៃជាង​មួយភាគបីពីព្រោះ​រថយន្តសីុ​សាំង​ច្រើន​ដោយ​សារ​ចរាចរណ៍​ចង្អៀត​​នៅ​​​ថ្ងៃបុណ្យហើយ​បច្ចុប្បន្ននេះតម្លៃ​សាំង​ខ្ពស់​ណាស់​។ គាត់​​បាន​និយាយថា“ថ្ងៃធម្មតាយើង​​ប្រើ​ប្រាស់់សាំង​១៥០លីត្រទៅកាន់​ខេត្ត​សៀម​រាបប៉ុន្តែ​អំឡុង​ថ្ងៃបុណ្យវិញយើង​​ប្រើប្រាស់​សាំង​២២០លីត្រដោយ​សារ​តែ​ការកក​​​ស្ទះ​​​ចរាចរណ៍។ប្រសិន​បើ​សាលា​ក្រុង​អាច​លក់​សាំង​ឲ្យ​ពួកយើង​តម្លៃ​តែមួយ​ដុល្លារ​ក្នុង​មួយ​​​លីត្រនោះយើង​នឹង​មិន​ដំឡើង​ថ្លៃឡើយ”។ លោកព្រាបចាន់​វិបុលប្រធាន​នា​យក​​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោកក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូនបាន​មាន​ប្រសា​សន៍ថាមានការ​​​ស្នើសុំ​កុំឲ្យ​ដំឡើង​​ថ្លៃរៀង​រាល់​ឆ្នាំប៉ុន្តែ​គេ​​មិន​​​ដែល​ធ្វើ​តាម​​ទេ។ លោក​បាន​មាន​ប្រសាសន៍ថា“មិន​មាន​​ក្រុមហ៊ុន​ណាមួយ​ធ្វើ​តាម​ការ​អំពាវ​នាវ​​របស់​យើង​ឡើយហើយ​ក្រសួងមិន​អាច​​កំណត់​តម្លៃ​បានទេពីព្រោះ​យើង​អនុវត្ត​​ទីផ្សារ​សេរី”៕ (រាយការណ៍បន្ថែមដោយ...