មនុស្ស​ពីរនាក់ស្លាប់ និង​របួសធ្ងន់បីនាក់​ ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តតាក់សុីបុករថយន្តក្រុង

នគរ​បា​ល​​​​បា​ន​និ​យា​យ​ថាមនុស្សពីរ​​នាក់​​​បា​ន​ស្លាប់​​ និ​ង​​បី​នា​ក់ទៀត​​រង​​របួ​សធ្ងន់​​កា​ល​ពី​ម្សិល​មិញនៅ​ពេល​​​រថយន្តធុនតូច​មួ​យ​គ្រឿ​ង​​បុកគ្នា​ជាមួ​យ​​​រថ​​យន្ត​ក្រុង​មួ​យ​គ្រឿ​ង​នៅ​ក្នុង​ខេត្ត​កំ​ពង់​​ធំ​។ លោកស៊ីវសុ​វណ្ណា​ អធិ​កា​រ​រង​នគរ​បា​ល​ស្រុក​​​​សន្ទុកបា​ន​មា​ន​​ប្រ​សាស​​ន៍​ថា ​រថ​យន្ត​​ម៉ាក​កា​ម​រី តូយ៉ូ​​តា ​​បា​ន​បុក​ជា​មួ​យ​​​រថ​យន្ត​ក្រុងមួ​យ​គ្រឿ​ង​ របស់​ក្រុម​ហ៊ុន​ជីអេសធី (GST Express Bus) នៅ​លើ​ផ្លូវ​ជាតិ​​លេខ​៦ក្នុង​ឃុំ​ត្បូ​ង​​ក្រពើ​ នៅ​វេលា​​ម៉ោ​ង​១១និ​ង​២០​នាទី​ព្រឹក។ លោក ​សុ​វណ្ណាបា​ន​មា​ន​ប្រ​សាស​​ន៍​ថារថ​យន្ត​កា​ម​រី​នេះ​ បើក​លឿនណាស់​នៅ​លើ​ផ្លូ​វ​កោង ដោយរំលោភទៅលើទ្រូងផ្លូវ​ម្ខាង​ទៀត​ ហើយ​ជ្រុលទៅ​​បុក​រថ​យន្ត​​ក្រុង​ ដោ​យ​បង្ក​​ឲ្យ​​ឈ្មោះជឿនថេតអា​យ​ុ​​២៨ឆ្នាំ​ និង​ឈ្មោះ​ ហ៊ុន​ ​ឃូអា​យ​ុ​​២៥ឆ្មា​ំ​ ស្លាប់​នៅ​នឹង​កន្លែង​។​ លោក​​បាន​បន្ថែម​ថា មនុស្ស​បី​នា​ក់​ផ្សេង​ទៀតរួម ដំណើរ​នៅ​ក្នុ​ង​រថ​យន្ត​នេះ​ដែរ ​បា​ន​រង​របួ​ស​​ធ្ងន់​។ លោក​ សុ​វណ្ណា ​បា​ន​មាន​ប្រសាសន៍​ថា​ រថយន្ត​​ក្រុងដែ​ល​ដឹក​អ្ន​ក​ដំ​ណើ​រ​​៤៥​នាក​់បា​ន​ធ្វើ​ដំណើ​រ​​ពី​ខេត្ត​ព្រះ​វិ​ហា​រ​មកកាន់​រាជធានី​​ភ្នំពេញ​​​ តែ​គ្មាន​នរណា​ម្នាក់​​លើ​រថយន្ត​នេះ​បាន​​​​រង​​របួស​ទេ​។លោក​ក៏​បា​ន​មា​ន​​ប្រ​សាស​ន៍​ផង​ដែរ​​ថា អ្ន​ក​បើក​បរ​​​រថយន្ដ​បា​ន​គេច​ខ​្លួ​ន​ពី​កន្លែ​ង​កើត​ហេតុ​ ​។ លោក​ ​សុ​វណ្ណា ​បា​ន​មា​ន​ប្រ​សាស​ន៍​ថា​  “ វាពិត​ជា​កំ​ហុស​​របស់​​អ្ន​ក​បើក​​បរ​រថ​យន្ត​តូចព​ី​ព្រោះ​គា​​ត​់​បើ​ក​ទៅ​បុ​ក​រថ​យន្ត​ក្រុង ដែ​ល​កំ​ពុ​ង​បើ​ក​បរ​លើ​ទ្រូ​ង​ផ្លូ​វ​ត្រឹម​ត្រូវ​”។ លោក​ សុវណ្ណា បា​នមាន​ប្រសាសន៍​​បន្ថែ​ម​ទៀត​ថាអ្ន​ក​ដំណើរ​​​ដែល​រង​​របួស​...

ប្រជា​ពលរដ្ឋខ្មែរ​រៀបចំ​គ្រឿង​សក្ការបូជា​ទទួល​ទេវតា​ឆ្នាំថ្មី​ដែលនឹងមកដល់​នៅ​ថ្ងៃ​សុក្រ

ព្រះនាង​ទេពធីតា​​ទ្រង់អម្ពរពណ៌ស ព្រះ​ហស្តស្តាំ​ទ្រង់ព្រះខ័ន ព្រះហស្តឆ្វេង​ទ្រង់​ពិណ ទ្រង់ផ្ទុំបើកព្រះនេត្រ​លើខ្នងមហឹង្សា​(ក្របី)​ ជាពាហានៈ ទ្រង់​ហែហម​ដោយសត្វនាគ​ ភក្សាហារ​ទ្រង់សោយ​ចេក​ណាំវ៉ា​ចេក​ទឹក ទ្រង់នឹង​យាង​មកកាន់​ឋាន​កណ្តាលនៅ​​វេលាម៉ោង១៩ និង​១១​នាទី ​យប់ថ្ងៃ​សុក្រ។ យោងតាម​មហា​សង្ក្រាន្ត​ឆ្នាំថ្មី ដែល​ចេញដោយក្រសួង​ធម្មការ និងកិច្ចការ​សាសនា ដែលបាន​ប្រកាស​ជាសាធារណថា ​ទេពធីតា​មួយ​ព្រះអង្គ ជា​មគ្គនាយិកា ព្រះនាម​កិមិរា​ទេវី គឺ​ជាទេព​ធីតា​​ក្នុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។ មហា​សង្រ្កាន្ត​ឆ្នាំថ្មី “ ទេព​ធីតា​ឆ្នាំថ្មី​ព្រះ​នាមកិមិរាទេវី នឹង​យាង​មក​ឋាន​កណ្តាល​នៅវេលា​ម៉ោង​១៩ ​និង​១១នាទី​យប់​ នៅ​ថ្ងៃទី១៣ខែមេសា។ប្រជា​ពលរដ្ឋ​ខ្មែរ​ ត្រូវ​រៀប​​ចំគ្រឿង​សក្ការ​បូជា​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី មានដូចជា ទៀនប្រាំ​ ធូបប្រាំ​ និង​​ចេកណាំវ៉ា”។ យោងតាមលោកវង្សសុធារ៉ាអនុ​ប្រធាន​ដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញបាន​ឲ្យ​ដឹង​ថា​ ទំនៀម​ទម្លាប់​នៃ​ទេព​ធីតា ​ដែល​យាង​មក ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ​​គឺមាន​ឫស​គល់​ចេញ​មក​ពី​រឿង​ព្រេង​ទេវ​កថានៅក្នុង​ប្រទេស​ឥណ្ឌា។ តាម​រឿង​ព្រេង​នោះ កុមារ​ម្នាក់​មាន​ចំណេះ​វិជ្ជា​ដ៏វិសេសវិ​សាល ​គឺឈ្មោះ​ធម្មបាលកុមារ​ បាន​ភ្នាល់​គ្នា​ជាមួយ​កបិល​មហា​ព្រហ្ម​ ដើម្បី​ដោះ​ប្រស្នា។ ប្រសិន​បើ​ធម្ម​បាល​កុមារ​អាច​ដោះ​ប្រស្នាបាន ​កបិល​មហា​ព្រហ្ម​នឹងកាត់​សិរសា​របស់ទ្រង់​ ដើម្បី​បូជា​ដល់​ធម្មបាល​កុមារ ប៉ុន្ដែ​​ប្រសិន​បើ​ធម្ម​បាល​កុមារ​​ដោះ​ប្រស្នា​មិនរួច ​នឹង​ត្រូវ​កាត់​ក្បាល​ធម្មបាល​កុមារវិញ។ ធម្មបាល​កុមារ​ទទួល​បាន​ជ័យ​ជម្នះ​ ហេតុ​ដូច្នេះ​ទើប​កបិល​មហា​ព្រហ្ម​កាត់​ព្រះសិរ​សា​របស់ទ្រង់។​ លោកសុធារ៉ាបានបន្តថា “ មុន​ពេល​កបិល​មហា​ព្រហ្ម​កាត់​ព្រះសិរសារបស់​ទ្រង់​ កបិល​មហា​ព្រហ្ម​បាន​ហៅ​បុត្រី​ទាំង៧​អង្គ​របស់​ទ្រង់មក​ប្រាប់​ថា​ “ អំឡុង​ពេល​ចូល​ឆ្នាំថ្មី​មក​ដល់​ បុត្រី​ទាំង៧អង្គ​ ត្រូវតែផ្លាស់​វេន​គ្នា​ដង្ហែប្រទក្សិណ​ព្រះសិរសាបិតា​ចំនួន​៦០នាទី”។ នៅពេល​​ទេពធីតា​មួយអង្គ​ ក្នុង​ចំណោម​ទេព​ធីតាទាំង៧អង្គ សោយ​ឈាម តែ​ទេព​ធីតា​ឆ្នាំនេះ​ព្រះនាម​ កិមិរាទេវីសោយ​ចេក​ណាំវ៉ានិងចេកទឹក។អ្នក​លក់​ចេក​ក្នុង​ទីក្រុង​ភ្នំពេញ​ កាលពី​ម្សិលមិញ​ បាន​និយាយ​ថាមុខ​របរ​លក់​ចេក​បានកាក់កបច្រើន​ មុនពេល​បុណ្យ​ចូលឆ្នាំ​នឹង​ចូល​មកដល់​នៅ​ថ្ងៃ​សុក្រ​ នោះ។ លោកគង់ចិត្រាអាយុ៣២ឆ្នាំអ្នក​លក់​ផ្លែឈើ​នៅផ្សារ​កណ្តាល បាន​និយាយ​ថា“ ចេក​លក់​ដាច់​ណាស់​ឆ្នាំនេះ​ ពីព្រោះ​ទេព​ធីតា​ឆ្នាំថ្មី សោយផ្លែ​ចេកណាំវ៉ា និងចេក​ទឹក។ តម្លៃ​ចេក​បាន​ឡើង​ថ្លៃ​ពី​ប្រហែល​២.៥០០​រៀល ទៅប្រហែល ៤.000រៀល ក្នុង​មួយ​ស្និត​ ប៉ុន្តែ​ខ្ញុំគិត​ថា តម្លៃ​ចេក​នឹង​ឡើងរហូត​ដល់​១០.០០០​រៀល​ ក្នុង​មួយ​ស្និត​ នៅថ្ងៃ​ដាច់ឆ្នាំចាស់ចូលដល់​ថ្ងៃ​​ឆ្នាំថ្មី”។ កាលពីម្សិលមិញនៅ​ជុំវិញ​ផ្សារ​កណ្តាល​ តូប​ជាច្រើន​បាន​ដាក់លក់​រូប​ទេព​ធីតា​ឆ្នាំថ្មី​ បដា​អប​អរ​សាទរ​ឆ្នាំថ្មី​ រូបនាគ​និងគ្រឿង​តុប​តែងលម្អ ក៏ត្រូវ​បាន​គេយក​ទៅ​ដាក់លក់​ផង​ដែរដោយ​មាន​ព្រះសង្ឃពីរបីអង្គ​បាន​និមន្ត​ទៅជាវ​របស់របរទាំង​នោះ​ផងដែរ។​ អ្នក​ស្រីលីវណ្ណាអាជីវករម្នាក់អា​យុ​​៣៦​ឆ្នាំបាននិយាយថា “ បដា​អប​អរ​សាទរ​​ឆ្នាំថ្មី​ បាន​លក់អស់​ច្រើន​ណាស់ តែ​រូបទេពធីតា​ក៏លក់​ដាច់​ណាស់​ដែរ​”។ លោកស៊ីនសារ៉ុតមា្ចស់​តូប​ម្នាក់​ដែល​បាន​ទិញអំពូល​ភ្លើង​ពណ៌​សម្រាប់​តុបតែង​ផ្ទះ​ ពីតូប​របស់អ្នក​ស្រីលីវណ្ណាបាន​និយាយ​ថា លោកសប្បាយចិត្ត​​ណាស់​ ពេល​បុណ្យ​ចូល​ឆ្នាំថ្មី​មកដល់។ លោកសារ៉ុតបានបន្តថា “ លោក​នឹង​ទិញ​ចេក​ទុក​ថ្វាយ​ទេពធីតា​ឆ្នាំថ្មី​ ហើយយើង​នឹង​លេង​ល្បែង​ប្រជា​ប្រិយ​ខ្មែរ​។យើងជឿ​លើ​ទេព​ធីតា​ឆ្នាំថ្មី​ ខ្ញុំមិនអាចនិយាយថា ជា​ការពិត ឬ​ក៏​មិនពិត​នោះ​ទេ​។ សម្រាប់ខ្ញុំវិទ្យា​សាស្រ្ត​និង​ជំនឿគឺ​ដើរ​ទន្ទឹម​គ្នា”។ ទោះបី​ជាយ៉ាង​ណាក៏​ដោយ មិន​មែន​គ្រប់​ព័ត៌​មានមុន​ពេល​ចូលឆ្នាំ​សុទ្ធតែ​ល្អ​នោះ​ទេ​។ មហា​សង្រ្កាន្ត​របស់​រដ្ឋាភិបាល​ក៏បាន​ទស្សន៍​ទាយ​ទុក​សម្រាប់​ឆ្នាំ​ក្រោយ​ផងដែរ​​​ ហើយ​បាន​លើក​ឡើង​ថា​​ ការ​ប្រមើល​មើល​ គឺមិន​ច្បាស់​លាស់​នោះទេ​សម្រាប់​ឆ្នាំរោង​នេះ ដោយ​បាន​ទស្សន៍​ទាយ​ថា វាអាច​នឹង​មាន​​ ទឹក​ជំនន់​ ហើយប្រាំបួនភាគ​រយ​ នៃ​ទន្និផល​​ស្រូវ​នឹង​បាត់បង់​ និងប្រជាពល​រដ្ឋ​អាច “ ​ជួប​នឹងគ្រោះ​អត់ឃ្លាន​”៕ ប្រែស​ម្រួលដោយស៊ាស៊ុយឈាង

ពល​​​ករ​​​កម្ពុជា​​​តវ៉ា​​​នៅ​​​រោង​​​​​​ចក្រ​​​​​​ផលិត​​​អាហា​​​រ​​​សមុទ្រ​​​ថៃ ធ្វើ​​​ឲ្យ​​​មា​​​ន​​​កា​​​រ​​​បាញ់​​​ឡើ​​​​​​​​​ងលើ

កម្មករ​បាន​និយាយ​កាលពី​ម្សិល​មិញ​ថាកម្ម​ករ​កម្ពុជា​ និ​ង​កម្ម​ករ​ភូមា​ ធ្វើការក្នុង​រោង​ចក្រ​ផលិតម្ហូមអាហារ​សមុទ្រ​មួយ​កន្លែង​នៅ​ក្នុងប្រទេស​ថៃ​ភាគ​ខាង​ត្បូង​ ដែលបាន​ទាមទារ​​​​ឲ្យសងប្រាក់​បន្ថែម​ ដែល​ត្រូវ​​បានថៅកែ​លុប​​​​ចោលនោះត្រូវ​បានបង្ក្រាបកាលពី​ម្សិល​មិញ​និង​ត្រូវ​​​សន្ដិសុខរោងចក្រ​ដេញ​​​ប្រផាប់ចាប់ប្រភីង ​ព្រមទាំងបាញ់​ប្រើ​កាំ​ភ្លើង​​​ទៀត​​​ផង។ កម្ម​ករ​ជាង​១.០០០នាក់ធ្វើការក្នុងរោង​ចក្រផលិតម្ហូប​អាហារ​សមុទ្រ​ ផាត់ថាណាសុីហ្វូត (Phatthana Seafood) នៅក្នុង​ខេត្ត​សុងក្លា​ ដែលភាគ​ច្រើន​បំផុត​ជា​ជនខ្មែរបាន​​​ផ្ទុះកូដ​កម្ម​ កាលពី​ថ្ងៃ​អាទិត្យ​ ដើម្បី​តវ៉ា​ចំពោះ​ការសម្រេច​របស់ក្រុម​ហ៊ុនដោយលុបចោល​ការ​ផ្ដល់​​ប្រាក់​បន្ថែម​រាប់​រយ​បាត​ សម្រាប់​ថ្លៃ​​​ម្ហូបអាហារ​ និង​ការ​ចំណាយ​សម្រាប់ការ​​​ស្នាក់នៅ។ លោក​ សុខទីដែលជាកម្មករមកពី​ខេត្ត​កំពត​ ហើយកំពុង​តែ​ធ្វើ​ការ​នៅឯ​រោង​ចក្រ​នេះ​ អស់រយៈ​ពេល​ប្រាំ​មួយ​ខែ​មក​ហើយ​ បាន​និយាយ​ថានៅ​ពេល​​ពួកគេ​ព្យាយាម​ចូលទៅជិតរោង​ចក្រ កាលពី​ព្រឹក​​ម្សិល​មិញ​ ដើម្បី​ចរចាជា​មួយបុគ្គលិកក្រុមហ៊ុន​​ ស្រាប់​​​តែ​​​សន្ដិ​សុខ​បាន​បាញ់​ឡើង​លើ​ ដើម្បី​បណ្ដេញ​ពួក​គេ​ចេញ​។​ លោក​បាន​និយាយថា“​សន្ដិសុខ​បាន​រារាំង​យើង​មិន​ឲ្យ​ចូល​ក្នុង​រោង​ចក្រ​។សូម្បី​មាត់​ច្រក​ក៏​យើង​មិន​អាច​ប៉ះ​បាន​ដែរ​។ពួក​គេ​បាញ់​ឡើងលើបី​គ្រាប់​”។ ក្រុម​ហ៊ុន​នេះ​បាន​លុប​ចោល​ប្រាក់​បន្ថែម​ចំនួន២០បាត​ក្នុងមួយ​ថ្ងៃសម្រាប់​ថ្លៃម្ហូប​​​អាហារ​ និងឧបត្ថម្ភ​៣០០បាតទៀតរាល់​ពីរ​សប្ដាហ៍​ម្ដង​​ ឬប្រហែល​១០,៣៣ដុល្លារចាប់​​​តាំងពីរោង​ចក្រ​នេះ​បាន​ដំឡើង​​ប្រាក់​ប្រចាំថ្ងៃ​ ដល់ពួក​គេ​ពី​១៧០បាត​...

អ្នក​ភូមិ​់​ត្រូវ​បាន​សាក​សួរ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​លោកលី​យ៉ុង​ផាត់

កាលពីម្សិលមិញ​ អ្នក​ភូមិ​ប្រមាណ​១៥០​គ្រួសារ​ដែល​ពាក់​ព័ន្ធនៅក្នុង​ជម្លោះ​ដីធ្លី​ជា​យូរ​មក​ហើយ​ជាមួយ​សេដ្ឋី លី​ យ៉ុង​ ផាត់ សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាននាំ​គា្នតវ៉ា​ដោយ​សន្តិវិធី​នៅ​ខាង​ក្រៅ​​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ នៅ​ពេល​ដែល​អ្នក​ភូមិចំនួន​ប្រាំ​នាក់​កំពុង​ត្រូវ​បាន​សាកសួរ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ថា ពួកគាត​់​បាន​កាន់កាប់ដី​របស់​សមាជិក​ព្រឹទ្ធសភារូបនេះ​ដោយខុស​ច្បាប់។ អ្នកភូមិ​មកពី​ ឃុំអម​លាំង​ស្រុក​ថ្ពងកំពុង​តែ​តវ៉ា​​ទាម​ទារ​សិទ្ធ​ិរស់​នៅ​លើដី​ទំហំ៩.០០០​ហិកតា​ ដែល​ត្រូវ​បាន​ផ្តល់​ជាដី​សម្បទានទៅ​ឲ្យ​ក្រុមហ៊ុនភ្នំ​ពេញ​ស្ក​រស​របស់​លោក ​លីយ៉ុង ផាត់ កាលពីខែកុម្ភៈឆ្នាំ២០១០។    លោក​ ផលវណ្ណៈអ្នក​តំណាង​ឲ្យ​អ្នក​ភូមិ​បាន​និយាយថា “​អ្នកភូមិ​របស់​យើង​បាន​រស់​នៅលើ​ដីនេះ​អស់​រយៈ​ពេល​១០ឆ្នាំ​មកហើយ​ហេតុ​អ្វី​បាន​ជា​គេ​ព្យាយាម​យក​ដី​អ្នកភូមិ​បែប​​នេះ​ទៅ​វិញ”? លោកបានបន្តថា “ ក្រុមហ៊ុន​ជាច្រើន​ប្រើ​​ប្រព័ន្ធ​តុលាការ​ដើម្បីយក​ដី​អ្នកភូមិ។ខ្ញុំគិត​ថា​នេះ​ជាវិធី​គំរាម​កំហែង​អ្នកភូមិទោះ​បី​ជា​អ្នក​ភូមិមិន​ត្រូវ​បាន​ឃុំ​ខ្លួន​ក៏ដោយ”។ លោករ័ត្នថាវីអ្នកឃ្លាំមើល​ប្រចំា​ខេត្ត​របស់​អង្គការ ​អាដហុក បាន​មាន​ប្រសាសន៍​ថា ការ​សាក​សួរ​នេះ​បណ្តាល​មកពី​ពាក្យ​បណ្តឹង​​របស់លោកសុខរេនប្រធាន​មណ្ឌល​សុខ​ភាព​​អន្លង់ជ្រៃនៅ​ក្នុង​ឃុំ​អមលាំង​​ ហើយលោកថាវីបាន​អះអាង​ថា​ ប្រធាន​មណ្ឌល​សុខភាព​រូប​នេះ​​ធ្វើជា​អ្នក​តំណាង​ឲ្យក្រុម​ហ៊ុន​របស់​លោក​ លី យ៉ុង ​ផាត់​។ លោកថាវីបានបន្តថា “ យើង​មិនដឹង​ថា​តើ​សាលា​ដំបូង​សម្រេច​ចោទ​ប្រកាន់​ពួក​គេ​ឬ​ក៏​អត់ទេពីព្រោះ​ ព្រះរាជ​អាជ្ញា​រង​អមសា​លាដំបូងនេះ​មិន​បាន​ប្រាប់​​យើង​នោះទេ​”។ លោកចាន់សុវ៉េតអនុប្រធាន​ផ្នែក​​អង្កេត​​​របស់​អង្គការ​អាដហុក​ បាន​មាន​ប្រសាសន៍​ថា​ អ្នកភូមិ​ទាំង​ប្រាំ​នាក់​នោះត្រូវបាន​ដោះ​លែងបន្ទាប់​ពី​ត្រូវ​បាន​សាក​សួររួច​ ប៉ុន្តែ “ ព្រះរាជ​អាជ្ញារូប​នេះ​បាន​ប្រាប់​ពួក​គាត់ថា ពួកគាត់គួរ​តែ​រុះរើ​ផ្ទះ​របស់​ពួកគាត់​​ចេញ​ពីដី​មាន​ជម្លោះ​នេះ”៕ ប្រែម្រួល​ដោយ  ស៊ា ស៊ុយ​ឈាង  

សាកសួរ​​​ជនរងគ្រោះ​​​ចុង​​​ក្រោយ​​​ក្នុង​​​ការ​​​បាញ់​​​ប្រ​​​ហារ​​​លើ​ក្រុម​អ្ន​កតវ៉ានៅ​​​តំបន់​​​សេដ្ឋ​​​កិច្ចពិសេស

កាលពី​​​ម្សិល​​​មិញ សាលា​​​ដំបូង​​​ខេត្ត​​​ស្វាយ​​រៀង បាន​​សាកសួរ​​​ជនរង​​​គ្រោះចុង​​​ក្រោយ​​​នៅ​​​​​​ក្នុង​​​ការបាញ់​​​ប្រហារ​​​​​អំឡុង​​​ពេល​​​តវ៉ា​​​នៅ​​​ឯ​​​តំបន់សេដ្ឋ​​​កិច្ច​​​ពិសេសមួយ​​​ក្នុង​​​ក្រុង​​​បាវិត​​​​​​ខេត្ត​​​ស្វាយរៀង​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​។ ​​​កាល​​​ពី​​​ខែ​​​មុន នាង នុតសុខន អាយុ​​​២៣​​​ឆ្នាំ​​​បាន​​​​​​ប្ដឹង​​​លោក ឈូក បណ្ឌិត អភិបាល​​​ក្រុង​​​បាវិត​​​ដែលជា​​​ជន​​​សង្ស័យ​​​តែម្នាក់​​​គត់​​​ក្នុង​​​ការ​​​បាញ់​​​ប្រ​​​ហារ​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​នៅ​តំបន់សេដ្ឋកិច្ចពិសេសម៉ាន់​ហាតតាន់​​​​ ដោយទាមទារ​សំណង​​​​​ជំងឺ​​​ចិត្ត​​​ជា​​​ប្រាក់​​​ចំនួន​​​៤៥.០០០​​​ដុល្លារ​​​អាមេរិក។​​​ជន​​​រង​​​គ្រោះពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​មាន​​​ឈ្មោះ កែវ នី អាយុ​​​១៨​​​ឆ្នាំ និង ​​​ប៊ុន ​ចិន្ដាអាយុ​​​២១​​​ឆ្នាំ ដែល​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ដែរ​​​នោះ ​​​ត្រូវបាន​​​សាកសួរ​​​កាល​​​ពី​​​ខែ​​​មុន​​​។ លោក ហឹុង ប៊ុនជា ព្រះ​​​រាជអាជ្ញាអម​​​សា​​​លាដំបូងខេត្ត​​​បាន​​​មាន​​​ប្រសាសន៍ថាលោក​​​​ត្រូវពិនិត្យ​រឿង​​​ក្ដី​​​នេះ​សិន​​​មុន​​​ពេល​​បញ្ជូនទៅ​​​​ឲ្យ​​​ចៅ​​​ក្រម​​​ស៊ើប​​​អង្កេត​​​ ដែល​​​នឹង​​​សម្រេច​​​ថា តើគួរ​​​ចាត់​​​វិធាន​​​ការ​​​បែប​​​ណា​​​នៅ​​​ពេល​​​បន្ទាប់​​​ទៀតនោះ។ លោក ប៊ុនជា បាន​​​មាន​​​ប្រសាសន៍ថា “ខ្ញុំ​មិន​​​​​អាច​​​និយាយបានថា តើ​​យើង​​​នឹងសាកសួរ​​​​សាក្សីឬអត់​នោះទេ។ វា​​​អាស្រ័យ​លើ​​​​​​ចៅ​​​ក្រម​​​ស៊ើប​​​អង្កេត​​​”។ លោក​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​ថា​​​​​​ហេតុអ្វី​​​បានជា​​​ត្រូវ​​​ចំណាយ​​​ពេល​​​ជិត​​​ពីរ​​​ខែទើបសាក​​​​សួរជន​​​រង​​​គ្រោះនោះទេ​​​។ នាង សុខន​​​ បាន​​​និយាយថា ​លោក ​ប៊ុនជា ​បាន​​​សួរ​​​នាងថាតើ​​​នាងបាន​​​ឃើញ​​​លោក​បណ្ឌិត បាញ់​​​នាងដែរឬទេ។​នាងបាននិយាយថា “ខ្ញុំបាន​​​ប្រាប់​​គាត់​​​ថា​ពីកន្លែង​​​​​ខ្ញុំកំពុង​​ឈរ​​​នៅ​​​ពេល​​​​មាន​​​ការ​​​បាញ់​​​ប្រ​​​ហារ​​​នោះ...ខ្ញុំ​​​មិន​​​បាន​​​ឃើញ​​​ជន​​​សង្ស័យ​​​ទេ។ ប៉ុន្តែខ្ញុំ​​​ដឹង​​ថា ​​​លោក ​ឈូក បណ្ឌិត ​អភិ​បាល​ក្រុង​​​បាវិតជាអ្នក​បាញ់​​​ ពីព្រោះប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​បាន​​​រាយការណ៍​​​អំពី​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​ក្រសួង​​​មហា​ផ្ទៃ”។​​​នាងបាន​​​បន្ដ​ថា ការ​​​សាកសួរនោះ​​​មានរយៈពេលប្រហែល​​​​មួយ​​​ម៉ោង។ មានប្រ​​​សាសន៍​​​នៅ​​​ខាង​​​ក្រៅ​​​សន្និសីទស្ដីពីលទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​និង​​​សិទ្ធិមនុស្ស​​​កាល​​​ពី​​​ម្សិល​​​មិញ​​​នៅសណ្ឋាគារ​​​មួយ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ លោក ស ខេង ​​​​​រដ្ឋមន្ត្រី​​​ក្រសួង​​​មហា​ផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រឿង​​​ក្ដី​​​នេះ​​​ស្ថិតនៅ​​​​ក្នុង​​​កណ្ដាប់​​​ដៃ​​​របស់​​​សាលាដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​នៅ​​​ឡើយ​​​ទេ។ លោក ស ខេង​​​ ដែល​​​បាន​​​បដិសធ​​​មិន​​​មិន​​​ធ្វើអតា្ថធិប្បាយ​​​បន្ថែម​​​ទៀត​​​នោះ បាន​​លើក​ឡើង​​​​ថា “មិន​ទាន់​មាន​ការតែង​តាំង​​​​នរណាម្នាក់​ឲ្យ​ធ្វើ​ជា​អភិបាល​​​ក្រុង​​​បាវិត​នៅ​ឡើយ​​​ទេ ​ពីព្រោះ​​​រឿង​​​ក្ដី​​​លោក ឈូក​​​ បណ្ឌិត កំពុងដំណើរការ​​​នៅ​​​ក្នុង​​​តុលាការ​​​នៅឡើយ។ ​​តុលាការកំពុង​ចាត់​ការ​រឿង​នេះ៕ ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា

អ្នករកស៊ី​ដឹកជញ្ជូន អ្នករត់ម៉ូូតូឌុប អ្នក​​​រត់រ៉ឺម៉កម៉ូតូ និង​​​អា​​​ជីវករ តវ៉ា​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ខ្ពស់

កាលពី​ម្សិលមិញ អ្នក​រត់រឺុម៉កម៉ូតូ អ្នករត់ម៉ូតូឌុបអាជីវករ​ ​និងអ្នក​រក​ស៊ី​ដឹក​ជញ្ជូនឯកជន​ផ្សេង​ទៀត​ប្រមាណ​១០០​នាក់ បាននាំគ្នា​ធ្វើការ​តវ៉ា​ប្រឆាំង​ចំពោះតម្លៃ​ប្រេង​ខ្ពស់ នៅឯ​រដ្ឋ​សភា ដោយ​អះអាង​ថា​ តម្លៃ​ប្រេង​ខ្ពស់បែបនេះ កំពុង​ធ្វើ​ឲ្យ​​ប្រាក់​ចំណេញ​​​បន្តិចបន្តួច​របស់​ខ្លួន​ធ្លាក់​ចុះ។ លោក វ៉ន ពៅ ប្រធាន សមាគម​ប្រជាធិ​បតេយ្យឯករាជ្យនៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA) ដែល​តំណាងឲ្យអ្នក​ប្រកប​របរ​​ផ្នែក​ដឹក​ជញ្ជូន​ឯកជន​ជាង​៤.០០០​នាក់ បាន​លើក​ឡើង​ថា លោក​បាន​ដាក់​ញត្តិ​មួយទៅ​រដ្ឋ​សភា​ស្នើ​សុំ​​ឲ្យ​រដ្ឋា​ភិបាល​បញ្ជុះ​តម្លៃ​ប្រេងឲ្យ​​​​មក​នៅ​ត្រឹម​៤.០០០​រៀល។ លោក វ៉ន ពៅ បាន​បន្ត​ថា “រដ្ឋា​ភិបាល​ចំបាច់​ត្រូវតែ​ បញ្ចុះ​តម្លៃ​ប្រេង ពីព្រោះ​អ្នក​ប្រកប​របរដឹក​ជញ្ជូន​របស់​យើង​មិន​អាច​រក​ប្រាក់​ចំណេញ​បាន​​ទេ ពីព្រោះ​ពួកគេ​បាន​ចំណាយ​ប្រាក់​​ចំណេញ​ទៅលើ​ប្រេង​សាំង​អស់​ហើយ”។ លោក​បាន​លើក​ឡើង​ទៀត​ថា សមាគម​របស់​លោក​នឹង​ធ្វើ​ការ​តវ៉ា​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ទី​១​ ខែឧសភា ប្រសិន​បើ​រដ្ឋា​ភិបាល​មិនព្រម​បញ្ចុះតម្លៃ​ប្រេងទេ​នោះ។ យោងតាមទិន្ន័យ​ពី​វិទ្យាស្ថានជាតិ​ស្ថិតិ​បានឲ្យដឹងថា កាលពី​ម្សិល​មិញ តម្លៃ​ប្រេង​សាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ៥.៦៥០​​រៀលឬស្មើនឹង១,៤១ដុល្លារ នៅស្ថានីយ៍​ប្រេងឥន្ធនៈ​ គឺកើន​ឡើង​១០​ភាគ​រយ​ពី​តម្លៃ​ប្រេង​ក្នុងខែ​មេសា​​ឆ្នាំមុន។កាល​ពី​ខែមុន​តម្លៃ​ប្រេង​បាន​ឡើងខ្ពស់​ជាង​ពេល​ណាៗ​ទាំងអស់ដល់​៥.៩៥០​រៀលឬស្មើនឹង១,៤៨ដុល្លារ។ តម្លៃ​ប្រេង​សព្វថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា​ ក៏ខ្ពស់​ជាង តម្លៃ​ប្រេង​នៅ​ប្រទេស​វៀត​ណាមនិងប្រទេស​ថៃ​ដែរ ដោយ​តម្លៃប្រេងនៅ​វៀត​ណាម១,១០ដុល្លារ​ក្នុង​មួយ​លីត្រ និងនៅ​ថៃ១,៣៩ដុល្លារ។កាលពីខែមុន ប្រជាពល​រដ្ឋ​ឥណ្ឌូ​ណេស៊ី​ រាបពាន់នាក់បាននំាគ្នា​ធ្វើ​បាតុកម្ម​ដ៏ធំចំពោះ​គម្រោង​ដំឡើង​ថ្លៃ​ប្រេង​របស់​រដ្ឋាភិបាល​នៅ​ទីនោះ ដោយ​បច្ចុប្បន្ន​នេះ​​មាន​តម្លៃប្រហែល១,០៨​ដុល្លារ។ លោកអោកសំអឿន ​អ្នករត់រឺុម៉ក​ម៉ូតូ​​ ម្នាក់បាន​និយាយ​នៅ​កន្លែង​តវ៉ា​ថា“ពីមុនខ្ញុំ​អាច​ផ្គត់ផ្គង់​ជីវ​ភាព​ក្នុង​គ្រួសារ​ខ្ញុំ​បាន​ ប៉ុន្តែ​ឥឡូវ​នេះ​មិន​អាចទេដោយ​សារ​​តម្លៃ​ប្រេង​ឡើង​ខ្ពស់​។ យើង​រក​ប្រាក់​​បាន​តិចណាស់​ ពីព្រោះសូម្បី​តែ​តម្លៃ​ប្រេង​ឡើង​ខ្ពស់​ហើយក្តី​ ក៏​អតិថិជន​នៅតែ​ទាមទារ​ឲ្យមាន​តម្លៃដូចដើម”។ លោក​​ ភុង សុវណ្ណ ប្រធាន សមា​គម​មន្រ្តី​រាជការឯក​រាជ្យ​ជាតិកម្ពុជា (CICA) បាន​មាន​ប្រសាសន៍​ថា​ លោក ក៏​តវ៉ាចំពោះ​ប្រាក់​ឧបត្ថម្ភ​ប្រេងដល់​មន្រ្តី​រដ្ឋា​ភិបាល​ជាន់​ខ្ពស់ដែរ ខណៈ​ដែល​មន្រ្តី​រាជ​ការ​ថ្នាក់​ទាប​ត្រូវ​ចំណាយ​​ថ្លៃ​ប្រេង​​ខ្លួន​ឯង។ លោកសុវណ្ណបានបន្តថា“វា​អយុត្តិ​ធម៌​ណាស់ ដែល​មន្ត្រី​ជាន់​​ខ្ពស់​ទទួល​បាន​ប្រេង​យ៉ាង​ហោចណាស់៥០​លីត្រ​រាល់​ខែ​ ប៉ុន្តែមន្រ្តីថ្នាក់ទាប ដែលមាន​​ប្រាក់ខែ​ត្រឹម តែ​២៥​ដុល្លារក្នុង​មួយ​ខែ​នោះ គ្មាន​ទទួល​បាន​អ្វីសោះ”។នេះ​គឺជា​អំពើ​ពុក​រលួយ​"។​ លោកឯកថាអ្នកនាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថាមន្រ្តី​រាជការ​ទាំង​អស់ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រេង​​​សាំង​ជាបុងប្រចាំខែ​ ក៏ប៉ុន្តែ​​មន្ត្រី​ជាន់​​ខ្ពស់​ទទួល​បាន​២៤លីត្រនិងមន្រ្តី​ថ្នាក់​ទាប​ទទួល​​​​​​​បាន​តិច​ជាង​។ លោក ឯក ថា  បានមា​ន​ប្រ​សាសន៍បន្តទៀតថា “ខ្ញុំគិតថា វា​ជា​ការ​ត្រឹម​ត្រូវ​ហើយ​ ពីព្រោះ​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​​កាន់តែខ្ពស់ មាន​ការងារនិង​កា​​​រ​​​ទទួល​ខុស ត្រូវ​​​កាន់តែ​ច្រើន​។នេះ​គឺជា​ខ្ទង់ចំណាយរបស់​រដ្ឋាភិបាល ហើយ​ការ​ចំណាយ​ទាំង​អស់​​​ធ្វើ​ឡើង​ដោយ​​ស្របច្បាប់”។ លោក ឯក ថា បានមា​ន​ប្រ​សាសន៍ថា តម្លៃ​ប្រេង​ឡើង​ខ្ពស់​នៅ​ប្រទេស​កម្ពុជា​គឺ​ដោយ​សារតែ​ប្រទេស​កម្ពុជា​បាន​នំាចូល​ប្រេង​ទំាង​ស្រុង។ លោកបានមា​ន​ប្រ​សាសន៍​​បន្ត​ទៀត​ថា​“ខ្ញុំដឹងថា ប្រជា​ពលរដ្ឋកំពុង​រអ៊ូរទាំ ក៏ប៉ុន្តែ​កម្ពុជា​មិន​ទាន់​ផលិត​ប្រេង​បាន​មួយ​ដំណក់​ឡើយ​ហើយ​តម្លៃ​ប្រេង​ឡើងថ្លៃនេះ គឺ​ដោយ​សារ​តែ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា”៕ ប្រែសម្រួលដោយស៊ាស៊ុយឈាង

ហ៊ុន សែន ​វាយ​បក​ខ្លាំង​ៗ​ទៅ​អ្នក​រិះ​គន់​តាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ

វាយ​បក​វិញ​ចំពោះ​ការ​រិះ​គន់​​នា​ពេល​ថ្មីៗ​នេះ​តាម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស ​ជុំ​វិញ​សុន្ទរ​ក​ថា​មួយ ​ដែល​លោក​បាន​​ថ្លែង​​នៅ​ឯ​សន្និ​សីទ​សារ​ព័ត៌​មាន​​បិទជំនួបកំពូលអាស៊ាន​ក្នុង​រាជ​​ធានី​ភ្នំ​ពេញ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ​​​បាន​មាន​ប្រ​សាសន៍​កាល​ពី​​ម្សិល​មិញ​ថា ​សិទ្ធិ​​សេរី​ភាពរបស់លោក​ក្នុងការ​បញ្ចេញ​មតិ​ត្រូវ​​បាន​ដាក់​កម្រិត។ កាល​ពី​ថ្ងៃ​ពុធ​ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ធ្វើ​សន្និសីទ​សារព័ត៌​មាន​មួយ ​ក្រោយ​ពី​បិទ​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​លើក​ទី​២០ ដោយ​​នៅពេល​នោះ ​លោក​​បាន​ចំណាយ​​ពេល​សម្រាប់​​​​ឆ្លើយ​សំណួរ​​ ​ជា​ច្រើន ដើម្បីកោត​​​សរសើរ​ចំពោះ​ការ​ផ្តល់​ជំនួយ​ “ ឥតចំណង” របស់​ប្រ​ទេស​ចិន ហើយងាក​មក​​រិះ​គន់​ខ្លាំង​ៗចំពោះ​គណ​បក្ស​​ប្រឆាំង និងការ​សន្និដ្ឋាន​របស់​អ្នក​វិ​ភាគ​ឯក​រាជ្យ​ក្នុង​ស្រុក​ម្នាក់​​។ យ៉ាង​ហោច​ណាស់ ​​អត្ថ​បទ​ចំនួន​បួន ​ដែល​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​​តាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស​ ​ដោយ​នៅ​ក្នុង​នោះ​ក្រុម​អ្នក​កា​សែត​​បាន​ចោទ​សួរ​​ អំពីភាពត្រឹមត្រូវ​​​​នៃ​​សុន្ទរ​កថា​​បែប​​នេះ។ ថ្លែង​នៅ​ឯ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេខ​៦៨​ លោក​ ហ៊ុន ​សែន​ ​​បាន​មាន​ប្រ​សាសន៍​ថា ​លោក​​កាន់​តែ​បាត់​បង់​ការ​អត់​ធ្មត់​ខ្លាំង​ឡើងៗ​​ចំពោះ​ការ​រិះ​គន់​បែប​នេះ ​ហើយ​ថា ​លោក​​បាន​​​ចេញ​មុខ​បក​ស្រាយសំណួរ​ដែ​ល​​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ចោទ​សួរ​លោក។ លោក​បាន​មាន​ប្រ​សាសន៍​ថា “ ខ្ញុំ​មាន​ការ​អត់​ធ្មត់​ ហើយបាន​រង់​ចាំ​រហូតដល់ចប់​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន ​​ពេល​នោះ​ខ្ញុំ​នឹង​ឆ្លើយ​តប។ពួក​គេ​​​បាន​និយាយ​ថាអាស៊ាន​មិន​​មែន​​ជា​កន្លែង​សម្រាប់​រិះ​គន់​គ្នា​នោះ​ឡើយ ​ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​ចាប់​ផ្តើម​និយាយ​ក្នុង​​ឋាន:​ជា​នាយក​រដ្ឋ​មន្ត្រី​ ពួក​គេ​​បាន​ដាក់​កម្រិត​សេរី​ភាព​​បញ្ចេញ​​មតិ​របស់​ខ្ញុំ។​ ហើយ​ក្នុង​ឋាន:ខ្ញុំ​ជា​​ប្រ​ធាន​អាស៊ាន​ សេរី​ភាព​​បញ្ចេញ​មតិ​របស់​ខ្ញុំ​ក៏​គេដាក់​កម្រិត​ដែរ​”។ លោក​បាន​មាន​​ប្រ​សាសន៍​​ទៀតថា “ អ្នក​ឯង​និយាយ​ពី​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត ​តែនៅ​ពេល​​​ខ្ញុំ​ឆ្លើប​តប​ទៅ​អ្នក​ឯង​ អ្នកឯង​តែង​តែ​និយាយ ​​​​​​​បែប​នេះ”។ ក្នុងចំណោមអត្ថបទទាំងនោះ ​​អត្ថ​​បទ​​ចុះ​ផ្សាយ​​​តាម​​កាសែត​ វ៉លស្ទ្រីតជឺណល (The WallStreet Journal) និង កាសែតហ្សាការតាគ្លូប (Jakarta Globe) ​បានឲ្យដឹងថា​​ អ្នក​យក​ព័ត៌​មាន​​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ប្រ​សាសន៍​របស់​លោក​នាយក​​រដ្ឋ​មន្ត្រី។ ​ទោះ​ជា​យ៉ាង​ណា​ អ្នក​វិ​ភាគ​ក្នុង​ស្រុក​​​​មានចិត្ត​បើក​ទូ​​លាយ​ជាង ​នេះ ដោយ​ឆ្លុះ​បញ្ចាំង​ពី​​ប្រ​សិទ្ធ​ភាព​នៃវិធីបែ​ប​នេះ។ លោក មឿន ឈាន​ណារិទ្ធ ​​​គ្រូ​បណ្តុះ​បណ្តាល​​ផ្នែក​សារ​ព័ត៌​មាន​​ បាន​​មាន​ប្រសា​សន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា “ ខ្ញុំ​គិត​ថា វា​ជា​សិទ្ធិ​របស់​នាយក​រដ្ឋ​មន្ត្រី​ក្នុង​ការ​និយាយ​អ្វី​មួយ​ និង​ជាសិទ្ធ​្ិរបស់លោក​ក្នុង​ការ​រិះគន់នរណា​​ម្នាក់​។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ យើង​ព្យាយាម​​ជំរុញ​ឲ្យ​មាន​តម្លាភាព​ និង​ការ​បើក​ទូលាយ”។ លោក​បាន​មាន​ប្រ​សាសន៍​ទៀតថា ការ​រិះ​គន់​បែប​នេះ គឺជាការ​រិះគន់គ្នាទៅវិញទៅ​មក ដែល​​សា​ធា​រ​ណ​ជន​​ក៏​អាច​រិះ​គន់​រដ្ឋា​ភិបាល​បាន​ដែរ។...

លោក​ ហ៊ុន សែន មិន​សប្បាយ​ចិត្ត​ចំពោះ​កា​រ​បង្ក្រាប​អ្នក​ឆ្លង​ដែនទៅ​​កាប់ឈើ​ក្នុង​ទឹកដីថៃ​

កាលពី​ម្សិល​មិញ លោកនាយក​​រដ្ឋ​ម​ន្ត្រីហ៊ុន សែ​ន បា​ន​អំ​ពា​វ​នាវ​​ម្តង​ទៀត​​ឲ្យ​អា​ជ្ញា​ធរ​​នៅ​តា​មព្រំដែ​ន​ភា​គ​​ខាង​ជើង​ ​ប្រ​ទេ​ស​កម្ពុជា​បង្កើន​កិច្ច​ខំប្រឹង​ប្រែ​ង​​បន្ថែម​ទៀត ​​ដើម្បី​ទប​់​ស្កាត់ក្រុ​ម​អ្ន​ក​កាប​់​ឈើ​ខុស​ច្បាប់​មិន​ឲ្យលួចចូ​លទៅ​ក្នុ​ង​ទឹក​ដី​ថៃ ​ដែ​ល​នៅទីនោះ ​អ្ន​ក​កា​ប​់​ឈើ​ជាង១០នាក់​ ហើយ​​មក​ទ​ល់​ពេល​នេះ​ក្នុង​ឆ្នាំ​នេះត្រូវ​បា​ន​​ទា​ហា​ន​ថៃ​បាញ់​សម្លាប់។ ប្រជាពលរដ្ឋខ្មែរ​ចំ​នួន​១៣នា​ក់​​ត្រូ​វ​បា​ន​ទា​ហា​ន​​ថៃ​​​បាញ់​​សម្លាប់ពេល​កំ​ពុ​ងកា​ប​់​ឈើ​ខុស​ច្បាប់​ ចា​ប់​តាំ​ង​ពី​ខែ​​មករាមកគឺ​កើន​ឡើង​​យ៉ាង​លឿន​ជិត​ដល់​​ចំនួន​១៥​នាក់​​ គឺ​ស្មើ​នឹង​ករណី​​បាញ់​ស្លាប់​ក្នុង​ឆ្នាំ​២០១១។ លោក​ ហ៊ុនសែ​នបា​ន​មា​ន​ប្រ​សាស​ន៍​អំឡុង​ពិធី​បើ​កការ​ដ្ឋាន​​ពង្រី​ក​ផ្លូវ​​លេខ​៦៨នៅ​ក្នុង​​ខេត្ត​សៀម​រាប ដែល​ភ្ជាប់​​ទៅ​ព្រំដែ​ន​​ថៃ​ កាត់​តា​ម​​ខេត្ត​ឧត្តរ​មា​ន​ជ័យ​ថា​ “ អស់​លោក​​អា​ច​ដោះ​ស្រាយ​បញ្ហា​នេះបាន​។​ ខ្ញុំ​សូ​ម​រំលឹក​អស់​​លោកម្តងទៀត​”។ លោកបា​ន​មា​ន​ប្រ​សាសន៍​ថា “ ត្រូវ​ធ្វើ​យុទ្ធ​នាការ​។ ហេតុអ្វី​បា​ន​ជា​ពួកគេ​ តែ​ង​តែ​​ចង់​លួចឈើ​ ហើយ​ប្រឈម​នឹង​ការ​​ស្លាប់​? សូមពិនិត្យ​មើល​បញ្ហានេះ​ជា​មួយ​អាជ្ញាធរ​​​ខេត្ត យោធា​ នគរបា​ល​ និង​កង​រាជ​អា​វុធ​ហត្ថ​។ សូម​ទប់​ស្កាត់​បញ្ហា​នេះ​។​អ្នក​ទាំ​ង​​នេះ​មិនមែន​មក​ពី​ទី​ជិតទេ​ គឺមក​ពី​ខេត្ត​កំពង់​ចាម ​តា​កែវនិង​ខេត្ត​នេះ​ផង​ដែរ​។​ អស់លោក ជា​អ្នក​ដឹក​នាំ​នៅ​សម​រភូមិនេះ​ តើ​អស់លោកអា​ចដោះ​ស្រាយបញ្ហា​នេះ​ភ្លាមៗបាន​ទេ?” លោកហ៊ុនសែនបាន​មាន​ប្រសា​សន៍ថាផ្លូវល្អ​ និង​​ទំនាក់​ទំនងល្អ​ជាមួយ​ប្រទេស​​ថៃ​ ចាប់តាំង​ពី​មាន​ការ​បោះឆ្នោត​បង្កើត​រដ្ឋា​ភិបាល​ថ្មីនៅ​ថៃ​កាលពី​ឆ្នាំ​មុននោះ ​បង្ហាញ​ពី​​ឱកាស​​ល្អ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​។ លោក​បានមាន​ប្រសាសន៍ថា “ ផ្លូវ​លេខ​៦៨​ឆ្ពោះ​ទៅ​ព្រំ​ដែន​កម្ពុជា​ និង​ថៃនេះ​ គឺ​ជា​គោល​ការណ៍​របស់យើង​ក្នុង​ការ​ធ្វើ​ឲ្យ​ព្រំ​ដែន​ប្រ​សើរឡើង​ជាមួយ​ប្រទេស​ជិត​ខាង​ និង​ធ្វើ​ឲ្យព្រំ​ដែន​មួយ​មាន​សន្ដិភាព​ និង​មិត្ត​ភាព​ព្រម​ទាំង​ការ​អភិវឌ្ឍ​។ ចាប់​តាំង​ពីមាន​រដ្ឋាភិបាលថៃ​ថ្មី​ដឹក​នាំ​ដោយ​គណបក្ស​ ភឿថៃ​ យើង​ព្យា​យាម​ស្ដារ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ ពេ​លនេះសភាព​ការ​ណ៍​បាន​ប្រសើរ​ជាងមុន​ ហើយ​ទំនុក​ចិត្ត​រវាង​យោធា​នៃ​ភាគី​ទាំង​ពីរ​កំពុង​តែ​ប្រសើរ​ឡើង​ហើយ​”។ បើទោះជា​​ការ​ប្រយុទ្ធ​គ្នានៅ​លើ​ទឹក​ដី​មាន​ជម្លោះជុំ​វិញ​ប្រាសាទ​ព្រះ​វិហារ​បាន​បញ្ចប់​ក៏ដោយ​ ក៏​​អ្នក​កាប់ឈើ​ជាច្រើន​ដែល​ជា​ពលរដ្ឋខ្មែរនៅ​តែប​ន្ត​កាប់​ឈើ​គ្រញូង​ដែរ​ ព្រោះ​​អាច​មាន​តម្លៃដល់​​រាប់​ពាន់​ដុល្លារ​ ក្នុង​មួយ​ម៉ែត្រ​គូប​ ហើយ​អ្នក​កាប់​ឈើ​ជា​ច្រើន​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ក្រុម​មន្ត្រី​នៅ​កម្ពុជា​បាន​​និយាយ​ថា ជា​រឿយៗ​គេ​ដឹក​ឈើ​ឆ្លង​កាត់​​ព្រំ​ដែន​ទៅ​ប្រទេស​វៀត​​ណាម​ ​បន្ទាប់​មក​ដឹកទៅ​​ចិនទៀត​ ដែលនៅ​ទីនោះ គេ​​ប្រើឈើ​ប្រណិត​ធ្វើ​​ជា​​គ្រឿង​សង្ហារ​ិម​ និង​ឧបករណ៍​ភ្លេង​។ លោក​ ម៉ែនម៉ាលីស្នង​ការ​នគរបាល​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ថ្លែង​ថាលោក​ និងលោក​...

អង្គការ​ក្រៅរដ្ឋាភិបាល​ចង់​ចូលរួម​ពិគ្រោះយោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស​អាស៊ាន

អង្គការ​សង្គមស៊ីវិល​ជាង​១០០បាន​លើក​ឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍រួម​កាល​ពី​ម្សិលមិញថា បណ្តាប្រទេសសមា​ជិក​​អាស៊ាន​​ត្រូវតែ​ផ្សព្វផ្សាយ​ជា​សាធារណៈ​​នូវ​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន​ ហើយអនុ​ញ្ញាត​ឲ្យ​អង្គ​ការ​​សិទ្ធិមនុស្ស​ផ្តល់​​យោបល់​អំពី​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​នេះផង។ រយៈពេល​ជិតមួយឆ្នាំមកហើយ គណៈ​កម្មការ​អន្តររដ្ឋាភិបាល​អាស៊ានស្តីពី​សិទ្ធិ​មនុស្ស​បាន​និង​កំពុង​ព្រាង​សេចក្តី​ប្រកាស​នេះ ដែល​​ត្រូវ​​បាន​រិះគន់​ចំពោះ​កង្វះការ​ចូលរួម​ពីសំណាក់អង្គការ​​ក្រៅ​រដ្ឋាភិបាល។ អង្គការ​សង្គមស៊ីវិលមកពីប្រទេស​ជា​សមាជិកអាស៊ានតែបួនប៉ុណ្ណោះ​ ដូចជា​ឥណ្ឌូ​ណេ​ស៊ីម៉ាឡេស៊ីហ្វីលីពីននិង​ថៃ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួមពិគ្រោះ​យោបល់​​អំពី​សេចក្តី​ព្រាងនេះ។ នៅក្នុង​សេចក្តីថ្លែងការណ៍នេះ អង្គ​ការ​​សង្គមស៊ីវិលក្នុង​តំបន់​ចំនួន​១២៨ រួម​ទាំង​អង្គការ​សិទ្ធិមនុស្សនៅ​​កម្ពុជាដូចជា លីកាដូអាដ​ហុក និង​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន បាន​សម្តែង​ “ ការ​ព្រួយ​បារម្ភ និង​​ការ​ខកចិត្តយ៉ាងខ្លាំងអំពី​ភាព​សម្ងាត់​​ដែល​ចេះ តែ​បន្តកើតមាន​នៅក្នុង​ដំណើរ​​ការ​ព្រាង​សេចក្តី​ប្រកាស​ស្តីពី​សិទ្ធិមនុស្ស​អាស៊ានហៅ​កាត់​ថា AHRDនេះ”។ លោកស្រីពង្សឈីវហ្គិចនាយិកា​និង​​ជា​ស្ថាបនិក​អង្គការ​លីកាដូ បាន​មាន​ប្រសា​សន៍​ថា “ សេចក្តីប្រកាសស្តីពី​សិទ្ធិ​មនុស្ស​អាស៊ាន​នឹង​មាន​ប្រយោជន៍​​ខ្ពស់​ ​ប្រសិន​បើ​មាន​ការ​ចូលរួម​​ព្រាង​ត្រឹមត្រូវ​ពី​សំណាក់​​ប្រទេស​ជា​សមាជិកអាស៊ាន​ទាំងអស់​​ សង្គមស៊ីវិល​ និង​គ្រប់​ស្ថាប័ន​សិទ្ធិមនុស្ស​ថ្នាក់ជាតិ។ ដោយ​សារ​​ប្រទេស​​សមាជិក​អាស៊ានទាំង១០មាន​ស្ថាន​​ភាព​នយោបាយ​ខុសៗគ្នា ដោយក្នុង​ប្រទេស​​មួយ​ចំនួន​ សេរីភាព​នៃការ​និយាយ​ស្តីឬ​ការ​ប្រឆាំង​ផ្នែក​នយោបាយ​ មិន​ត្រូវ​បាន​​​អនុញ្ញាត​នោះ... គេមិន​រំពឹងថាសេចក្តី​ប្រកាស​​ស្តី​ពី​សិទ្ធិមនុស្ស​អាស៊ាននេះ​​មាន​​តុល្យភាព​និង​ប្រសិទ្ធ​ភាព​ឡើយ”។ លោកស្រីពង្សឈីវហ្គិចបាន​បន្ថែម​ថា​ គ្រោះថ្នាក់​ដែលអាច​កើតមាន​មួយ​ទៀត​​នៃ​ដំណើរការ​ព្រាង​បច្ចុប្បន្ននេះ​គឺថា ប្រទេស​នានា​អាច​ប្រើ​គំនិត​មិន​ច្បាស់​លាស់ ​ដូចជា​តម្លៃជាក់​លាក់​ណាមួយ​របស់​អាស៊ាន ដើម្បី​យក​មក​ធ្វើ​ជាហេតុ​ផល​ចំពោះ​ការ​បដិសេធ​សិទ្ធិមនុស្ស​ជា​មូល​ដ្ឋាន​។​ លោកស្រី​បាន​មាន​ប្រសាសន៍ថា “ តម្លៃ​របស់​អាស៊ាន​គឺជា​វិធីដ៏ពេញនិយម​មួយ​ ដើម្បី​​គេចវេះ​ពី​​តម្លាភាព ការ​បែងចែក​អំណាចនិង​​ភាព​ឯករាជ្យនៃ​ប្រព័ន្ធយុត្តិធម៌។ សិទ្ធិ​មនុស្ស​គឺ​ជា​ទស្សន​សាកល​ដ៏​សំខាន់​មួយហើយ​លក្ខណៈ​ពិសេសនៃ​វប្បធម៌មិន​អាច​ធ្វើឲ្យសិទ្ធិ​មនុស្ស​មាន​គុណវិបត្តិបាន​ឡើយ"។ អង្គការ​ទាំងនេះ​បាន​ស្នើ​ឲ្យ​គណៈ​កម្មការ​អន្តររដ្ឋាភិបាល​អាស៊ានស្តីពី​សិទ្ធិ​មនុស្ស​ផ្សព្វផ្សាយសេចក្តី​ព្រាងនេះ​ជា​សាធារណៈ​ជា​បន្ទាន់​ ហើយ​អនុញ្ញាត​ឲ្យ​សង្គមស៊ីវិល​និង​អង្គការ​សិទ្ធិមនុស្ស​នានា​​ចូលរួម​ក្នុង​ដំណើរ​ការ​ព្រាង​នេះ។ សេចក្តីថ្លែងការ​ណ៍នេះ​លើក​ឡើងថា ​សេចក្តីព្រាង​ចុងក្រោយ​នៃ​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិមនុស្ស​អាស៊ាន​នេះ​គ្រោង​នឹង​ដាក់​​ជូន​​នៅឯ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​​អាស៊ាន​ក្នុង​រាជ​ធានី​ភ្នំពេញនៅ​ខែ​​កក្កដា ហើយ​ប្រសិន​​បើ​​អង្គការ​​សង្គមស៊ីវិលគ្មាន​ឱកាស​​ចូលរួម​ពិគ្រោះ​យោបល់​នៅពេលនោះទេការ​ដាក់​ជូន​សេចក្តី​​ព្រាង​នេះគួរ​តែ​ពន្យារ​ពេល។ លោកផៃស៊ីផាន​ អ្នកនាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​បង្វែរ​សំណួរ​អំពី​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិមនុស្ស​អាស៊ាន​នេះ​ទៅ​លោក ឱម យ៉ិនទៀង​ ប្រធាន​គណៈកម្មា​ធិការ​​សិទ្ធិមនុស្សរបស់​រដ្ឋា​ភិបាល។ លោកឱមយ៉ិនទៀង​ មិន​អាច​ទាក់​ទង​​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ៕    ប្រែសម្រួល​ដោយ សោមសារុន​  

AusAid និង​ ADB ​រង​សម្ពាធ​ខ្លាំង​​ជុំ​វិញ​គម្រោង​ផ្លូវ​ដែក​នៅ​កម្ពុជា

កាល​​ពី​ថ្ងៃ​សុក្រ ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ក្រុម​​បាន​​ស្នើ​ឲ្យ​​ប្រទេស​អូស្ត្រាលី ​និង​ធ​នាគារ​អភិវឌ្ឍន៍​អាស៊ី​ ហៅ​កាត់​ថា ADB ​ផ្អាក​​ការងារ ​​និង​ការ​ផ្តល់​មូល​និធិ​សម្រាប់​គម្រោង​ជួសជុល​​ប្រ​ព័ន្ធ​ផ្លូវ​ដែកកម្ពុជា ​ដែល​ដឹក​នាំ​ដោយ​រដ្ឋា​ភិ​បាល​ ​​ប្រ​សិន​បើ​អាជ្ញា​ធរ​ក្រុង​ប៉ោយ​ប៉ែត​​​ អនុ​វត្ត​តាម​សេច​ក្តី​ជូនដំណឹង​​អំពី​ផែន​ការ​បណ្តេញប្រ​ជាពល​រដ្ឋ​​ចំនួន​​២២ ​គ្រួសារ​​ កាល​ពី​សប្តាហ៍​មុន​។ សេច​ក្តី​ថ្លែង​ការណ៍មួយ​ចុះ​ហត្ថ​លេខា​​​ដោយ​អង្គ​ការ​ស្ពាន​​ទៅ​កាន់​សន្តិ​ភាពកម្ពុជា​អង្គ​​ការ​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ ​សមា​គម​ធាង​ត្នោត ​និង​អង្គ​ការ​លីកាដូ ​​ក៏បាន​​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​ទាំង​ពីរ​នេះ ​​ស្នើ​សុំ​ឲ្យ​រដ្ឋា​ភិបាល​​ស៊ើប​អង្កេត​លើ​ករណី​​ប្រើ​អំពើ​ហិង្សា​កាលពី​ថ្ងៃ​សុក្រ ​ទៅ​លើ​​ប្រ​ជា​ពល​រដ្ឋ​ដែល​ត្រូវ​បាន​​បណ្តេញ​ចេញ​​រួច​ហើយ​ដោយ​​សារ​គម្រោង​នេះ ​ហើយ​ពេល​នេះ​កំពុង​​រស់​​នៅ​កន្លែង​តាំង​លំនៅ​ថ្មី​​មួយ​កន្លែង​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ។​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ  ​ប្រ​ជា​​ពល​រដ្ឋ​នៅ​​កន្លែង​តាំង​លំនៅ​ថ្មី​នោះ ​​​​ក៏​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញា​ធរ​ចាប់​ខ្លួន​អ្នក​​​ទទួល​ខុស​ត្រូវ​ផង​ដែរ។ ធនាគារ​ ADB និង​អង្គ​ការ​ AusAid ដែល​ជា​ដៃ​គូ​​ផ្តល់​ជំនួយ​បរទេស​របស់​រដ្ឋា​ភិបាល​​នៃ​ប្រទេស​អូស្ត្រាលី​​ ​​ផ្តល់​​​​ប្រាក់​ចំនួន​១៤២​លាន​ដុល្លារដល់​គម្រោង​​​នេះ ហើយ​បាន​​រង​ការ​​រិះ​គន់​យ៉ាង​ខ្លាំង​ពីបណ្តា​​អង្គ​ការ​សិទ្ធិ​មនុស្ស។​ អង្គ​ការ​ទាំង​នេះ​បាន​លើក​ឡើង​ថា ​គម្រោង​នេះ​​បា​នធ្វើ​ឲ្យ​ប្រ​ជា​​ពល​រដ្ឋ​ដែល​​ត្រូវ​បាន​បណ្តេញ​ចេញ​​ ​មាន​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ​នៅ​​កន្លែង​តាំង​លំនៅ​ថ្មី​​​ដែល​គ្មាន​ហេដ្ឋា​រច​នា​សម្ព័ន្ធ​​ត្រឹម​ត្រូវហើយ​នេះ​​ជា​ការ​រំលោភ​​​គោលនយោ​បាយ​​គាំ​ពារ​សុវត្ថិ​ភាព​របស់​ម្ចាស់​ជំនួយ​ទាំង​ពីរ​នេះ។ មន្ត្រី​​នៅ​ស្ថាន​ទូត​អូស្ត្រាលី ​និង​ធនា​គារ​ ADB ​​មិន​អាច​ទាក់​ទង​​បាន​ទេ​ កាល​ពី​​ម្សិល​មិញ។ អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ទាំង​នេះ​​បាន​និយា​យ​ថា ​​ប្រសិន​បើ​រដ្ឋា​ភិបាល​បណ្តេញ​ប្រ​ជា​ពល​រដ្ឋ​នៅ​ប៉ោ​យប៉ែត​ ​ម្ចាស់​ជំនួយ​ទាំង​ពីរ​នេះ​គួរតែ“ ផ្អាក​ការងារ​នេះ​ជាប​ណ្តោះ​អាសន្ន​និងផ្អាក​​ការ​ផ្ទេរ​មូល​និធិ​​ទៅ​ឲ្យ​​គម្រោង​នេះ​ រហូត​ទាល់​តែ​មាន​កិច្ច​ព្រម​ព្រៀង​​ជា​មួយ​រដ្ឋា​ភិ​បាល​​​ទាក់​ទិន​នឹង​ការ​អនុវត្ត​​តឹង​រ៉ឹង​ចំពោះ​​ការ​គាំ​ពារសុវត្ថិ​ភាព​ដល់​​​អ្នក​តាំង​លំនៅ​​ថ្មី​ និង​​​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋានសិន​​”។ អង្គ​ការ​ទាំង​នេះ​បាន​​ស្នើ​ឲ្យ​មាន​ការ​​លើក​​លែ​ងចំពោះ​តែ​កិច្ច​ការ​ ឬ​​​មូល​និធិ​ណា​ដែល​បាន​ជួយ​ដោយ​ផ្ទាល់​ដល់​​ប្រ​ជា​ពល​រដ្ឋ​ទាំង​ប៉ុន្មាន​គ្រួ​សារ​​នេះ​ប៉ុណ្ណោះ។ប្រ​ជា​ពល​រដ្ឋ​ទាំង​ប៉ុន្មាន​​គ្រួសារ​នេះ​បាន​​និយាយ​ថា ​​ខ្លួន​បាន​ទទួល​​សេច​​ក្តី​ជូន​​ដំណឹង​អំពី​ការ​បណ្តេញ​ចេញនេះ​​មួយ​ថ្ងៃ​​មុន​ឱសាន​វាទថ្ងៃ​សុក្រ​សប្តាហ៍​មុន​​ប៉ុណ្ណោះ ​ហើយ​ថាពាក្យ​បណ្តឹង​របស់​​ខ្លួន​​សុំ​ឲ្យ​មាន​ការ​ផ្តល់​សំណងនោះ​​ មិន​​ទាន់​មាន​ដំណោះ​​ស្រាយ​នៅ​ឡើយ​ទេ។អាជ្ញា​ធរ​មូល​ដ្ឋាន​បាន​ច្រាន​ចោល​ការ​អះអាង​ទាំង​ពីរ​នេះ។ កាល​ពី​ម្សិល​​​មិញ ​លោក ​ង៉ោម៉េង ​ជ្រួន​​អភិ​បាល​ក្រុង​ប៉ោយ​ប៉ែត ​បានប្រកាន់​ជំហរ​តាម​​សេច​ក្តី​ជូន​​ដំណឹង​អំពី​​ការ​បណ្តេញ​ចេញ​នេះ។​​​​​​​  លោក​បាន​មាន​ប្រ​សាស​ន៍​​ថា​ "ប្រ​សិន​បើ​អ្នក​ភូមិ​ទាំង​នេះ​មិន​គោរព​តាម​សេចក្តី​ជូន​​ដំ​ណឹង​នេះ​ទេ...