ការបកស្រាយរបស់មេធាវី​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​ផ្សាយអំពី​សំណុំ​រឿង​របស់​ក្រុម​ហ៊ុនអឹម​ហ្វូន ​បង្ក​បញ្ហា​

អ្នក​នាំ​ពាក្យ​ម្នាក់​បាន​បញ្ជាក់​កាលពី​ម្សិល​​​មិញថាមេធាវី​ម្នាក់​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​ដ៏​រសើប​ ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ទូរស័ព្ទអឹម​ហ្វូន​ ដោយ​បាន​និយាយ​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយនោះ​ បណ្តាល​ឲ្យ​មាន​ការ​​​ចេញសេចក្តីណែនាំ​​មួយ​ដ៏​ចម្រូង​ចម្រាស​ពី​គណៈ​មេធាវី​កម្ពុជា​មកលើ​មេធាវី​ទាំង​អស់​ ឲ្យ​ប្រឹក្សា​យោបល់​ជាមួយ​គណៈមេធាវី​កម្ពុជា​​​​​​​​ជាមុនសិន មុននឹង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ណា​មួយ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។ លោកគួយធុនណាជាមេធាវី​តំណាង​ឲ្យ​ក្រុម​ហ៊ុន​ទូរគមនាគមន៍ហួវី (Huawei) របស់​ចិន​ ក្នុងការតស៊ូ​តាមផ្លូវច្បាប់​ ដើម្បីទាម​ទារ​ប្រាក់​ជំពាក់ចំនួន៦៥លានដុល្លារ​ ពីក្រុម​ហ៊ុន​អឹមហ្វូនដែល​បានក្ស័យធន​ទៅហើយ​នោះ ​ត្រូវ​បាន​គណៈ​មេធាវី​​កម្ពុជា​ចេញ​លិខិត​ព្រមានមួយ​ចុះ​ថ្ងៃទី​៣១ខែមករាហើយ​បាន​ចុះ​ផ្សាយ​លើ​គេ​ហទំព័រ​របស់​គណៈមេធាវី​កម្ពុជា​ផង​ដែរ​ ដើម្បី​ហាម​មេធាវី​ទាំង​អស់​ កុំឲ្យនិយាយជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លិខិត​នោះ​បានលើកឡើង​ថាលោកគួយធុនណាបាន​ប្រព្រឹត្ត​ខុស​នឹង​មាត្រា​១៥​នៃច្បាប់ស្តីពីក្រម​សីលធម៌របស់​មេធាវី​ ដែល​ហាម​ឃាត់​មិនឲ្យមេធាវី​ទាំង​អស់​ផ្តល់​ព័ត៌​​​មានមិន​ពិត ឬ​ផ្សាយអំពីខ្លួនឯង តាមប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ឡើយ​។ មាត្រានេះ​មិន ​ដែលធ្លាប់​លើក​​​​​យកមក​​​អនុវត្តទេ​ ដើម្បីហាមមេធាវី​មិន​ឲ្យ​និយាយ​​​​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ជាការឆ្លើយតបតាម​សំណើ​របស់​គណៈ​​​មេធាវីនៅ​ក្នុងថ្ងៃដដែលនោះ​ ក្រសួង​ព័ត៌មាន​​​​​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ ជូន​​​ដំណឹង​​​ប្រាប់​អ្នក​យក​ព័ត៌មាន​ទាំង​អស់​ ឲ្យទាក់ទង​គណៈមេធាវី​នៅ​ពេល​ណាចង់បាន​​​ការអត្ថា​​​ធិប្បាយ​ពី​មេធាវី​ណាមួយ​នោះ​។ លោកយឹមសារីអ្នក​នាំ​ពាក្យ​គណៈ​​​មេធា​​​វី​​​ កម្ពុជា​បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញថាមេធាវី​ទាំង​អស់​គួរតែ​ទទួល​បាន​ការ​យល់​ព្រម​ជា​​​មុនសិនមុន​ពេល​និយាយ​​​ជាមួយប្រព័ន្ធផ្សព្វ​​​ផ្សាយ​ ប៉ុន្តែលោក​ថ្លែងថាការ​​​ចេញ​សេចក្តី​ថ្លែងការណ៍​ណែនាំពី​អំពី​ច្បាប់​នេះគឺ​​​សំដៅ​​​ទៅលើការលើកឡើងរបស់លោកគួយធុនណាដែលចុះផ្សាយ​ក្នុង​ប្រព័ន្ធ​​​​ផ្សព្វ​​​ផ្សាយ។ លោកយឹមសារីមាន​ប្រសាសន៍​បន្ត​ថា “ការ​ហាម​ឃាត់នេះ​បាន​កើត​ឡើង​បន្ទាប់​​​​ពីលោកគួយធុនណាបាន​ប្រព្រឹត្ត​ខុស​ ហើយ​​​​គណៈមេធាវី​កម្ពុជាមិន​ចង់​ឲ្យ​មេធាវី​ផ្សេង​ទៀត​ធ្វើ​តម្រាប់​តាម​គាត់​ឡើយ​។យើង​មាន​បម្រាម​ ដល់​មេ​ធាវី​ទាំង​អស់​មិន​ត្រូវ​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​ ដោយគ្មាការ​យល់​ព្រម បាន​ទេ​...

មនុស្ស​១៤​​​នាក់​​​រង​​​របួស​​​ដោយ​​​សារ​​​គ្រាប់​​​បែក​​​ដៃ​​​​​​ក្នុង​​​ពិធីជប់លៀង​​​ពេល​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិននៅ​​​​​​បាត់​​​ដំបង

មនុស្ស​​​ចំនួន​​​១៤​​​នាក់​​​ បាន​​​រង​​​របួស​នៅពេល​​ជន​ល្មើស​ម្នាក់​បាន​​​​គប់​គ្រាប់​​​បែក​​​ដៃ​​​មួយគ្រាប់​​​ចូល​​​ក្នុង​​​​​​​​ក្រុម​មនុស្ស​មួយ​ក្រុម ​ដែល​កំពុង​ប្រមូល​​​ផ្ដុំ​​​គ្នា​​​នៅ​​​ពេល​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិន​នៅ​ខេត្តបាត់​​​ដំបង កាល​​​ពីយប​​​់​​​ថ្ងៃ​​​សៅរ៍។ នគរ​​​បាលបាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​​គប់​គ្រាប់​បែក​​ចូល​​​​ផ្ទះឈ្មោះ​​​​ ឆេន ឌី អាយុ​​​៤៧​​​ឆ្នាំ នៅ​​​ស្រុក​កំរៀង និង​​​គ្រួសារ​​​របស់​​​គាត់ ​​​ដែល​​​​មាន​ភ្ញៀវ​​​ប្រ​​​មាណ​​​​​​៦០​​​នាក់ កំពុង​​​រាំនោះ បាន​​​កើត​​​មាន​​​ឡើង​​​​នៅ​ម៉ោង​ប្រហែល​​​៩​​​យប់។ លោក ម៉ុយ សាឡើត មេ​​​បញ្ជា​​​ការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ស្រុក បាន​​​មាន​​​ប្រសាស​​​ន៍​​​​​​ថា បុរស​​​ប្រាំមួយ​​​នាក់​​​ និង​​​ស្ត្រី​​​ប្រាំ​​​បី​​​នាក់ បាន​​​រងរបួសប៉ុន្តែ មាន​​មនុស្ស​​​​​​តែបី​​​នាក់​​​​ប៉ុណ្ណោះ​ ដែល​រង​​​របួស​​​​ធ្ងន់​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ខេត្ត​​​។ លោក ម៉ុយ សាឡើត បាន​​​មាន​​​ប្រសា​​​សន៍​​​ទៀត​​​ថា “ ប្រពន្ធ​​​ និង​​​កូន​​​ស្រីរបស់​​​លោក  ​ឆេន ឌី បាន​រង​​របួស ​​​ប៉ុន្តែ លោក ឆេន ឌី ​​​​​​មិន​​​បាន​រង​របួស​​​​ទេ”។ លោក ងែ៉ត វណ្ណា នាយ​ការិយាល័យ​​​​នគរ​​​បាល​​​ព្រ​​​ហ្ម​ទណ្ឌ​​​​ស្រុក បាន​​​មាន​​​ប្រសាស​​​ន៍​​​ថាលោក​​គិត​ថា លោក ឆេន ឌី ដែល​​​​ជា​អ្នក​រក​សីុ​ទិញ​លក់​ដី​​​​នោះ គឺ​​​ជា​​​គោល​​​ដៅ​​​នៃ​​​ការ​​​វាយ​​​ប្រហារ​ ដោយសារ​​​តែ​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​គាត់​​​នៅក្នុង​​​វិវាទ​​​រក​សីុ។ លោក ងែ៉ត វណ្ណា បានមាន​​​ប្រសាស​​​ន៍​​ថា“ យើងគិត​​​ថា លោក ឆេន ឌី ​ធ្លាប់​មាន​​​បញ្ហា​​​​​​​ក្នុង​ការរក​​សុី ហើយ​​​នេះ​ គឺ​ជា​​​ការ​​​ប៉ុន​​​ប៉​ង​​​​​​សម្លាប់​​​គាត់”។ លោកបន្ថែម​​​ថា នគរ​​​បាល​សង្ស័យ​លើ អ្នក​​​ស្រុក​​​ម្នាក់​ ប៉ុន្តែ ចាំ​​​បាច់​​​ត្រូវ​​​មាន​​​ភ័ស្ដុ​តាង​​​​​បន្ថែម​ទៀត​ មុន​​​នឹង​​​ធ្វើ​​​ការ​​​ចាប់​​​ខ្លួន​​​៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

ពេល​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិន មនុស្ស​​ជា​ច្រើន​នាំ​គ្នា​ទៅ​បួង​សួង​​​នៅ​​​​ព្រះ​​​វិហារ សុំ​ឲ្យ​រក​សីុ​មានបាន​

កាល​​ពី​​​​​​ម្សិល​​​មិញនៅ​ព្រះវិហារ​​​ចិន ហុក​​​គៀន ក្នុង​​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ ​​​មាន​​​ផ្សែង​ធូបហុយ​​ឡើង​លើ​យ៉ាង​ក្រាស ​​ពេល​​មនុស្ស​​ជា​ច្រើន​នាក់​នាំ​គ្នា​​​​​អុជ​​ធូប​បួង​សួង​សុំ​ឲ្យ​​មាន​សេចក្តី​សុខ​និង​រក​សីុ​មាន​បាន​នៅ​​​​ឆ្នាំ​​​ម្សាញ់​​​ ជា​ឆ្នាំ​ល្អ​ដែល​​​បាន​​​ចាប់​​​ផ្ដើម​​​កាល​​​ពី​​​ម្សិល​​​មិញ។ នៅ​​​​ទី​​​​នេះ ​ក្តីស​ង្ឃឹម​​នៃ​ការ​ចាប់​​​ផ្ដើម​ជា​បណ្តើរៗ​​​នៃ​​​ពិធី​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិន​​​​រយ​ៈ​ពេល​បួន​ថ្ងៃ​ ​ខណៈ​ដែល​​​ប្រ​​​ទេស​​​កម្ពុជា បាន​​​បញ្ចប់​​​​​​​​​ការ​​​កាន់​​​ទុក្ខ​​​ព្រះ​​​បរម​​​រតន​​​កោដ្ឋ​​​អតីត​​​ព្រះ​​​មហា​​​​ក្សត្រ​​​​​​សម្ដេច​​​ឪ ព្រះ​​​ នរោ​​​ត្ដម​​​ សីហនុ ​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ខែកាល​​​ពី សប្ដាហ៍​​​មុន​នោះ មិន​​​​ទាន់​​​បាន​​​កើត​​​មាន​​​ឡើង​​​នៅ​​​ឡើយ​​​ទេ។ ​អាជីវករ​លក់​ដូរ​ទំនិញ​ពេល​​​ចូល​​​ឆ្នាំ​​​ចិន ​បាន​​​ត្អូញ​​​ត្អែ​​​អំពី​​​ការ​​​លក់​​​ដូរ​​​​មិន​​​សូវ​​​ដាច់ ​និង​ក្រុម​​​លោត​​​ម៉ុង​​​សាយ​​​មិន​​​សូវ​​​មាន​​​​​​អ្នក​​​កក់​​​ទុក​​​ទេ។ ប៉ុន្តែ នៅ​​​ទី​នេះ​​​​​​​មាន​មនុស្ស​ជា​ច្រើន​ចូល​​មក​បួង​សួង​​សុំ​ឲ្យ​មាន​សំណាង​ល្អ​ និង​រក​សីុ​មាន​បាន​​​​នៅពេល​ចូល​ឆ្នាំ​​​​ចិន​នា​ឆ្នាំ​នេះ​។ អ្នកស្រី ឌី តាន ​​​និយាយ​​​ថា​ “ មាន​មនុស្ស​​​​​ចូល​មក​បួងសួង​​​​ច្រើន​​​ បើ​​​ប្រៀប​​​ធៀប​​​ទៅនឹង​​​​ឆ្នាំ​​​មុនពី​​​ព្រោះ​​​មនុស្ស​​​ជា​​​ច្រើន​​​​មិន​ឆុង​​​ជា​​​​​​ម​​​ួយ​​​នឹង​​​ឆ្នាំ​​​ម្សាញ់​​​នេះ ដូច​​​ជា​​​ឆ្នាំ​​​កុរ និង​​​ឆ្នាំ​​​វក ​នោះ​ទេ”។​អ្នក​ស្រី​​​​​​​​​​មមាញឹក​​​ក្នុង​ការ​ទទួល​លុយ​ពី​​​​ភ្ញៀវ​ ដែល​មក​បួង​សួង​​សុំ​ឲ្យ​​រក​សីុ​មាន​បាន​។ ទោះ​ជា​យ៉ាងណា ឆ្នាំ​​​​​​ម្សាញ់​​​ត្រូវ​​​​​​បាន​​​ទស្សន៍​​ទាយ​​​​ថាមិន​​​សូវ​​​ល្អ​​​​ទេ។ អ្នក​​​ស្រី ឌី តាន់ ​​​និយាយ​​​​​​​ញាប់ៗ​ក្នុងចំណោម​​​​អតិថិជនថា “ នេះ​​​គឺ​​​ជា​​​ឆ្នាំ​​​ម្សាញ់ ​ដូច្នេះ វា​​​មិន​​​ល្អ​​​ទេ ចំពោះ​​​មនុស្ស​​​កើត​​​ឆ្នាំ​​​ម្សាញ់​​​”។ លោក​​​ តាំង ហុង ​​​កើត​​​ក្នុង​​​ឆ្នាំ​​​ខាល ដែល​​​មក​​​ព្រះ​​​វិហារ​​​នេះកាល​​​ពីម្សិល​​​មិញគឺ​​​ជា​​​អ្នក​​​មាន​​​សំណាង​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​មាន​​​សំណាង​​​នានា។ លោក តាំង ហុង ដែល​​​ឪពុក​​​ម្ដាយ​​​របស់​​​គាត់បាន​​​មក​​​​​​ប្រទេស​​​កម្ពុជា មុន​​​ពេល​​​គាត់​​​​​ចាប់​កំណើត​​នោះ បាន​​​និយាយ​​​ថា “ ខ្លា​​​ និង​​​ពស់ មិន​​​ខាំ​​​គ្នា​​​ទេ”។ បន្ទាប់​​​ពី​​​អុជ​​​ធូប និង​​​សែន​​​​​​ផ្លែ​​​ក្រូច និង​​​ប្រាក់​​​១០.០០០​​​រៀល​​ រួច​​​គាត់​​​សង​​​្ឃឹម​​​ថា នឹង​​​ទទួល​​​បាន​​​សំណាង​​​ល្អ។ គាត់​​​បាន​​​និយាយ​​​​​​ដោយ​​​ទឹក​​​មុខ​​​ញញឹម​​​ថា “ នៅ​​​ឆ្នាំ​​​នេះ គាត់​​​នឹង​​​មាន​​​ផ្ទះ​​​ថ្មី​​​​​​មួយ​​​និង​​​រថយន្ដ​​​​ថ្មី​​​មួយ”។ នៅ​​​វត្ត​​​ភ្នំឯណោះ​វិញ​ ឡុង សាម៉ន ​​​ហាក់​​​ដូច​​​ជា​​​មិន​​​សូវ​​​​​​​​​​មាន​សង្ឃឹម​ប៉ុន្មាន​ទេ​។ នៅ​​​ផ្នែក​​​ខាង​​​ក្រោម​​​នៃ​​​​កាំ​ជណ្តើ​រថ្ម​​ឡើង​​​ទៅ​​​​​កាន់​ទី​សក្ការ​​​បូជា​​​​នៅ​ពី​ក្រោម​​​ចេតិយ​​​ធំ គាត់​​​ឈរតែ​​​ម្នាក់​​​ឯង​​​នៅ​​​ជិត​​​តុ​​​​​​ធូប​​​ និង​​​ក្រដាស​​​​​ប្រាក់ ដែលចាំង​​​ពន្លឺ​​​ព្រេច​​​ៗ​​កណ្តាល​​​ថ្ងៃ​​​ត្រង់​​​។ គាត់​​​បាននិយាយអំពី​​​​របស់​របរ​​​​របស់​​​គាត់​​​ដែល​ជា​​ទូទៅ​គាត់​អាច​ចំណេញ​បាន​ប្រហែល​​២.០០០​ដុល្លារ​ពី​ពិធី​ប្រាំ​មួយ​ថ្ងៃ​នេះ​ថា “ កាល​​​ពីឆ្នាំ​​​មុន នៅ​​​ពេល​​​នេះ ធូប​​​និង​​​ក្រដាសប្រាក់​​​លក់​​​ដាច់​​​ទាំង​​​អស់”។ នៅ​​​​​​កន្លែង​ទីសក្ការបូជា​នេះ​ ឈ្មោះ​ ប្រាក់​​​ សំណាង ដែល​​​ជួយ​​​​គ្រប់​គ្រង​កន្លែង​​​នេះ បាន​​​បញ្ជាក់​​​ថាចំនួន​​​​​​មនុស្ស​​​នៅ​​​ថ្ងៃ​​​ទី​​​១ មាន​​​ការ​​​ថយ​​​ចុះ​​​បន្តិច​​​បន្តួច។គាត់​​​បាន​​​និយាយ​​​ក្នុង​​​ចំណោមអ្នក​​​គោរព​​​បូ​​​ជា​​​ជា​​​ច្រើន​​​នាក់ថា “ មនុស្ស​​​ជា​​​ច្រើន​​​នាក់​​​កំពុង​​​កាន់​​​ទុក្ខក៏ប៉ុន្តែពួកគេ​​​នៅ​​​តែ​​​មក​​​ទី​​​នេះ​​​ទៀត ព្រោះ​​​វា​​​ជា​​​ទម្លាប់​​​របស់​​​ពួក​​​គេ​​​។​​​ប្រហែលសេដ្ឋ​​​កិច្ច​​​មិន​​​សូវ​​​ល្អ”។ គាត់​​​​​​និយាយ​​​បន្ថែម​​​ដោយ​​​ក្ដី​​​សង្ឃឹម​​​ថា “ ប៉ុន្តែ យើង​​​មាន​​​ពេល​​​ជា​​​ច្រើន​​​ថ្ងៃ​​ទៀត​​​។​ដូច្នេះ ប្រហែល មាន​​​មនុស្ស​​​ជា​​​ច្រើន​​​នាក់ ​នឹង​​​​ មក​​​ទី​​​នេះទៀត”៕ប្រែសម្រួលដោយ ស៊ុំ សុខភុំ

ភរិយា​របស់​សមាជិក​ព្រឹទ្ធសភា​ ជូន​អាំង​ប៉ាវ​ដល់​កង​កម្លាំង​រដ្ឋា​ ភិបាល​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន

នៅ​ម៉ោង​៩​ព្រឹក​កាល​ពី​ម្សិលមិញ​ យោធា​នគរបាល​ និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ជាង​២០០​នាក់​ បាន​នាំ​គ្នា​ទៅ​ប្រមូល​ផ្ដុំគ្នា​នៅ​ខាង​ក្រៅ​ភូមិ​គ្រឹះ​​ដ៏​ស្កឹម​ស្កៃ​មួយ​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៥ ក្នុង​​ខណ្ឌ​​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ​។ ហើយ​នៅ​ម៉ោង​១០​ព្រឹក​ចំនួន​នេះ​ បាន​កើន​ឡើង​ប្រហែល​១.០០០​​​នាក់​ ដោយ​មាន​បន្ថែម​សមាជិក​អង្គភាព​កង​អង្គរក្ស​​ ហើយ​​បាន​ធ្វើ​ឲ្យ​ផ្លូវ​មួយ​នេះ មើល​ទៅ​ពោរពេញ​ទៅ​ដោយ​ឯក​សណ្ឋាន​​របស់​អាជ្ញាធរ​​។ អ្នក​ទាំង​អស់​ដែល​បាន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នោះ​ បាន​កំពុង​រង់​ចាំ​លោក​ស្រីជឹងសុភាពម្ចាស់​​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យភាពីមិុច​ដ៏​មាន​អំណាច​ និង​ជា​ភរិយា​របស់​លោកឡៅ​ ម៉េង​ឃិនសមាជិក​ព្រឹទ្ធ​សភាមក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ជូន​អាំង​ប៉ាវ ដែល​មាន​លុយ​នៅក្នុង​នោះ​ដល់​ពួក​គេ​ ហើយ​ការ​ជូន​អាំង​ប៉ាវ​នេះ​ ជា​ធម្មតា​តែង​តែ​ធ្វើ​ឡើង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន​។ ក្រុមហ៊ុន​ ភាពី​ម៉ិច ​បាន​កាន់​កាប់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។ ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះគឺ​ជា​​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​​​មាន​ទំហំ​៣១៦.០០០​​ហិកតា​ នៅ​ក្នុង​ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍​សាត់​ ដែល​អ្នក​ភូមិ​បាន​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សា​ ដោយ​លើក​ឡើង​​​​ថា ដី​របស់​ពួក​គាត់​ត្រូវ​គេ​កាប់​រាន​ដោយ​​ខុស​ច្បាប់​។មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ជា​ច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ ​ដើម្បី​ការ​ពារ​ដី​សម្បទាន​​សេដ្ឋកិច្ច​។លោកឡៅម៉េងឃិនស្វាមី​របស់​លោក​ស្រី​ជឹងសុភាពគឺ​ជា​ម្ចាស់​ក្រុមហ៊ុនស៊ូកាគូអុិនផងដែរ​ ដែល​បាន​ប្រើ​កង​សន្ដិសុខ​រដ្ឋាភិបាល​​ប្រដាប់​ដោយ​អាវុធ​ប្រឆាំង​នឹង​អ្នក​តវ៉ា​នៅ​ក្នុង​គម្រោង​អចលនទ្រព្យ​របស់​ខ្លួន​ ក្នុង​សហ​គមន៍​ប​ឹង​កក់​ ក្នុង​រាជ​ធានី​ភ្នំពេញ​។ អង្គការ​សិទ្ធិ​មនុស្ស​​​បាន​ចោទ​ប្រកាន់​ជា​យូរ​មក​ហើយថា​ កង​សន្ដិសុខ​របស់​រដ្ឋាភិបាល​​ជាពិសេស​កង​រាជ​អាវុធ​ហត្ថ​ បាន​​ការ​ពារ​ដី​សម្បទាន​​ឯកជន​សម្រាប់​គ្រួសារ​អ្នក​មាន​ទ្រព្យ​ស្ដុក​ស្ដម្ភ​ និង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ ក្នុង​ជម្លោះ​ផល​ប្រយោជន៍​មួយ។ ប៉ុន្ដែមន្ត្រី​ដឹង​គុណ​ទាំង​អស់​ ​ដែល​បាន​នាំ​គ្នា​ទៅ​ប្រមូល​ផ្ដុំ​នៅ​ខាង​ក្រៅ​ភូមិ​គ្រឹះ​របស់​លោកស្រី ជឹង សុភាព ដែល​គេ​ហៅ​ថាយាយ ភូ កាល​ពី​ម្សិលមិញ​ និង​ដែល​បាន​ទទ​ួល​​​អាំង​ប៉ាវ​ម្នាក់​ៗ​​ចំនួន​ពី​៣០.០០០​រៀលទៅ​៥០.០០០​រៀល​ បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ទំនាក់​ទំនង​យ៉ាង​ពិសេស​​នេះ​។ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​​ឈ្មោះ​ ស៊ាងរ៉ាឌីន បាន​និយាយ​នៅ​ពេល​កំពុង​រង់​ចាំ​​ខាង​ក្រៅ​ច្រ​ក​ទ្វារ​ភូមិ​គ្រឹះ​របស់​យាយ ភូ ថា“ យើង​ជួយ​គាត់​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង​ មិន​គ្រាន់​តែ​​នៅក្នុង​រាជ​ធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេប៉ុន្ដែក៏​មាន​នៅ​បណ្ដា​ខេត្ត​ផង​ដែរ​”។​គាត់​​បាន​បន្ដ​ថា “ លោក​​​ស្រី​​​​ស្រឡាញ់​ចូល​ចិត្ត​កង​កម្លាំង​ប្រដាប់​អាវុធ​ ពី​ព្រោះលោក​​​​​​ស្រី​​​​ដឹង​ថាយើង​​អាច​ជួយ​ការ​ពារ​លោក​​​ស្រី​​​​បាន​ ហើយ​ពីព្រោះ​គាត់​គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ក្នុង​ជួរ​រដ្ឋាភិបាល​។ លោក​​​ស្រី​​​​គឺ​ជា​អ្នក​ជំនួញ​មួយ​រូប​ ហើយ​លោក​​​ស្រី​​​​ក៏​បាន​ធ្វើ​ការ​ជាមួយ​កាកបាត​ក្រហម​កម្ពុជា​ផង​ដែរ​”។ លោក​ ស៊ាងរ៉ាឌីនបាន​​បន្ថែម​ថា “ ហើយ​មិន​គ្រាន់​តែ​កង​រាជ​អាវុធ​ហត្ថ​​​នោះ​ទេ​ វា​ក៏​នៅ​មាន​កង​កម្លាំង​ផ្សេង​ៗ​ទៀត​​ផង​ដែរ ដែល​​បាន​ចូល​រួម​ជួយ​លោក​​​ស្រី​​​​ក្នុង​ការ​តវ៉ា​ផ្សេង​ៗ​ ​ដែល​ប៉ះពាល់​ដល់​គម្រោង​របស់​លោក​​​ស្រី​​​ ដូចជា​គម្រោង​នៅ​បឹង​កក់​ជា​ដើម​”។ លោកចាន់ដារ៉ា ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ទៀត ​ដែល​បាន​និយាយ​ថាអង្គ​ភាព​របស់​​ខ្លួន​បាន​ធ្វើ​ការ​ឲ្យគ្រួសារ​របស់​លោក​​​ស្រី​​​​ដោយ​ផ្ទាល់​និយាយ​ថា...

មេធាវីគ្រប់រូបត្រូវ​ទទួលបាន​ការ​អនុ​ញ្ញាត​ជាមុនសិន​ មុនពេល​និយាយទៅកាន់​បណ្តាញ​​ផ្សព្វផ្សាយព័ត៌មាន

ប្រធានគណៈមេធាវី​បាន​មាន​ប្រសា​សន៍នៅក្នុង​កិច្ច​ប្រជុំកាលពីម្សិលមិញថា​ ឥឡូវ​នេះ​ មេធាវីគ្រប់រូប​ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​ពីគណៈ មេធាវីជាមុនសិន មុនពេល​និយាយ​ទៅ​កាន់​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មាន​វិទ្យុ និង​ទូរ​ទស្សន៍ជាដើម​ ដើម្បីធ្វើ​ឲ្យប្រាកដថា​ ពួក​គាត់​មិន​និយាយ​នូវអ្វីដែល​មិន​គួរ​និយាយ។ លោក ប៊ុន ហុន ប្រធានគណៈមេធាវី​បាន​មាន​ប្រសាសន៍ថា​ “ ទី១យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ការ​ផ្សព្វផ្សាយច្បាប់​ប្រកប​ដោយ​គុណ​ភាពខ្ពស់។​ទី២ ដើម្បីធានាថា ការ​ពន្យល់​អំពីច្បាប់​ដល់​សាធារណ​ជន​គឺត្រឹមត្រូវហើយ​ទី៣ដើម្បីធានាថា​ មេធាវី​គ្រប់រូប​ប្រកាន់ខ្ជាប់​ទៅ​នឹង​ក្រម​សីលធម៌វិជ្ជាជីវៈ”។ ថ្លែងទៅកាន់​សមាជិក​គណៈ​មេធាវី​នៅ​ទី​ស្នាក់​ការក្នុង​រាជធានីភ្នំពេញលោកប៊ុនហុន​ បាន​អះអាងថាវិធានថ្មីនេះមិន​មែន​មាន​​ន័យ​ថាមេធាវីទាំងអស់​នឹង​មិន​ត្រូវ​​បាន​អនុញ្ញាត​ឲ្យនិយាយទៅកាន់​សារព័ត៌មាននោះទេ ហើយ​ក៏មិនមែន​មាន​ន័យ​ថា​ ដើម្បីរឹត​ត្បិត​សេរីភាព​សារ​ព័ត៌​មាន​នោះដែរ។ នៅពេលទាក់​ទង​តាមទូរស័ព្ទនាពេល​ក្រោយ​មក លោក​មាន​ប្រសាសន៍ថា“ មេ​ធាវីគ្រប់រូប​អាច​និយាយទៅកាន់​បណ្តាញផ្សព្វ​ផ្សាយព័ត៌មានបាន ឧទា​ហរ​ណ៍​​អំពី​ករណីដែល​កំពុង​កើតឡើង​ ប៉ុន្តែ​ពួកគេ​​មិន​អាច​រិះ​គន់ការ​​សម្រេចរបស់​តុលាការ​ ឬ​និយាយថា សាលក្រមរបស់​តុលាការ​មិន​យុត្តិធម៌បាន​ឡើយ”។ លោក​ថ្លែងថា​ ការ​ពិន័យ​ចំពោះការ​រំលោភ​វិធានថ្មីនេះនឹង​ចាប់ពី​ការ​ព្រមានជាផ្លូវការ​រហូត​ដល់​ ការ​ដក​វិជ្ជា​ជីវៈ​មេធាវី។ តាមសំណើរបស់​គណៈមេធាវី​ កាល​ពី​ថ្ងៃទី៣១ខែមករា​ ក្រសួងព័ត៌មាន​ក៏បាន​ចេញ​សេចក្តីថ្លែងការ​ណ៍មួយ ណែនាំដល់​ប្រព័ន្ធផ្សព្វផ្សាយ មាន​វិទ្យុ និង​ទូរទស្សន៍​ជាដើមដែល​មាន​បំណងសម្ភាសមេធាវី ត្រូវ​ឆ្លងកាត់​គណៈ​មេធាវីជាមុនសិន។ នៅពេលនេះមាន​មេធាវីតែ​មួយ​រូបគត់​ត្រូវបាន​ហាមឃាត់​ទាំងស្រុង​មិន​ឲ្យផ្តល់​បទសម្ភាសដល់​បណ្តាញផ្សព្វផ្សាយគឺ​លោកគួយធុនណា​ ដែល​លោកប៊ុនហុន ​បាន​មាន​ប្រសាសន៍ថាបាន​រំលោភ​មាត្រា​១៥​នៃ​ក្រម​សីលធម៌មេធាវី។ លោកបាន​បដិសេធមិន​និយាយថា​ តើ​ លោក គួយ ធុនណា ​បាននិយាយ​ពីអ្វី​ឡើយប៉ុន្តែ​មាត្រា​១៥ចែងថា ​មេធាវី​​មិន​ត្រូវ​ផ្តល់​​ព័ត៌មាន​មិន​ពិត​ ឬព័ត៌​មានក្នុង​ន័យ​បោក​ប្រាស់ ឬពាក់​ព័ន្ធនឹង​ការ​ឃោសនា​ពី​ខ្លួន​ឯង​ឡើយ។ លោក​ គួយ ធុនណា បាន​បដិសេធមិន​អត្ថា​ធិប្បាយអំពីការ​ហាមឃាត់​របស់​គណៈ​មេធាវី​នេះ។ លោកសុកសំអឿនមេធាវីនិង​ជា​នាយក​ប្រតិបត្តិក្រុមអ្នក ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​ ជាអង្គការ​ជំនួយ​ផ្នែកច្បាប់​មាន​ប្រសាសន៍​ថា​មេធាវីគួរតែ​បម្រើកូន​ក្តីរបស់​ខ្លួនដោយ​គ្មាន​ការ​​រារាំង​ពីវិធាន​បែបនេះឡើយ ហើយ​ថារដ្ឋ​ធម្មនុញ្ញបាន​ការ​ពារ​សិទ្ធិក្នុង​ការ​បញ្ចេញ​មតិ​របស់​មនុស្ស​គ្រប់រូប។ លោក សុក សំអឿន បាន​មាន​ប្រសា​សន៍ថា “មេធាវីគ្រប់​រូបមាន​វិជ្ជាជីវៈពួកគេ​ចេះ​ច្បាប់​​ ហើយ​ពួកគេ​ក៏​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​កូនក្តីរបស់​ខ្លួន​ផងដែរ​។ ឧទាហរណ៍ប្រសិន​បើេកូនក្តីយល់​ព្រម​ឲ្យគាត់​និយាយ​ពី​រឿង​នោះ​នោះទើបគាត់​អាច​និយាយ​បាន”។ លោក​បាន​បន្ថែមថា លោក​មិន​ដែល​ឮ​ពីវិធានបែបនេះនៅក្នុង​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដទៃទៀត​ឡើយ។ លោកបាន​មាន​ប្រសាសន៍ថា​ “ ប្រសិន​បើ​គណៈមេធាវីបារម្ភថា ​ប្រហែលជា​មាន​មេធាវី​មួយ​ចំនួនមិន​ដឹង​ពីរបៀប​និយាយ​ជាមួយ​អ្នកកាសែត ខ្ញុំគិត​ថា ​យក​ល្អ​គណៈ​មេធាវី​ត្រូវ​ធ្វើការ​បណ្តុះ​បណ្តាល​មេធាវី​ឲ្យចេះ​និយាយ​ជាមួយ​អ្នកកាសែត”៕ (រាយការ​ណ៍បន្ថែមដោយ Dene-Hern Chen) ​ប្រែសម្រួលដោយសោមសារុន  

សាលាដំបូងរាជធានីភ្នំពេញ​លើក​លែង​ការ​ចោទប្រកាន់​ចំពោះបុគ្គលិក​សិទ្ធិ​មនុស្ស​ដ៏ឆ្នើមម្នាក់

មេធាវីរបស់លោកចាន់សុវ៉េតបាន​មាន​ប្រសាសន៍​ថា សាលាដំបូង​រាជធានីភ្នំ​ពេញ​បាន​លើកលែង​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ចលនាអបគមន៍ក្នុង​ខេត្ត​ក្រចេះ ចំពោះ​លោក ​ចាន់សុវ៉េតបុគ្គលិកសិទ្ធិ​មនុស្ស​ដ៏ឆ្នើមម្នាក់។ លោកមេធាវីសំសុគង់បាន​មាន​ប្រសា​សន៍​ថា​ លោកបាន​ទទួលលិខិ​ត​មួយ​ច្បាប់​ពី​លោក ឆែ វីរៈ ចៅក្រមស៊ើបសួរ កាល​ពីថ្ងៃ​ព្រហស្បត​ិ៍ ដោយ​ពន្យល់​ថា ព្រះរាជ​អាជ្ញាបាន​​សម្រេច​លើក​លែង​ការ​ចោទប្រកាន់​របស់​ខ្លួន​ ចំពោះលោក ចាន់ សុវ៉េត អ្នកស៊ើប​អង្កេត​​ជាន់​ខ្ពស់​របស់​អង្គកា​​រ​សិទ្ធិមនុស្ស​អាដហុកពី​បទ​ថាបាន​ជួយ​ជន​ល្មើស​ម្នាក់នោះ។ លោក ឆែ វីរៈ បាន​អះអាងថា តុលាការ​​​បាន​លើកលែង​ការ​ចោទ​ប្រកាន់​ហើយប៉ុន្តែ​បដិសេធ​មិន​និយាយ​ពី​មូលហេតុឡើយ។ តុលាការ​បាន​បដិសេធរយៈពេល​ជា​ច្រើន​ខែមកហើយ​មិន​ព្រម​ពន្យល់​ពី​ប្រភពនៃ​ការ​ចោទ​ប្រកាន់​កាលពី​ថ្ងៃទី៧ ខែ​សីហាចំពោះ​លោកចាន់សុវ៉េតឡើយ។ ប៉ុន្តែ​ លោក ហ៊ុន សែន បាន​ធ្វើ​អត្ថាធិប្បាយ​ជាសាធារណៈដោយលើក​ឡើង​ថាលោកចាន់សុវ៉េត​ ត្រូវ​បាន​ចោទ​ប្រកាន់​ថាបាន​ជួយ​អ្នកបង្កើត​ចលនា​អបគមន៍ម្នាក់​នៅ​ក្នុង​ខេត្តក្រចេះ​ឲ្យគេច​ខ្លួន​ពី​អាជ្ញាធរ​នៅមុន​ពេល​ការ​ឆ្មក់ចូល​របស់​នគរបាល​ទ្រង់​ទ្រាយ​ធំមួយ​នៅ​ភូមិ​ប្រមា។អំឡុង​ការ​ឆ្មក់​ចូលនោះ​ កងកម្លាំង​សន្តិសុខ បាន​បាញ់​ស្លាប់​ក្មេងស្រី​អាយុ​១៤ឆ្នាំម្នាក់​​ ប៉ុន្តែ​ អាជ្ញាធរ​សម្រេច​មិន​ស៊ើប​អង្កេត​ការ​ស្លាប់​នេះទេដោយ​ហៅថាជារឿងអចេតនា។ ទីបំផុត តុលាការ​បាន​បញ្ចេញឯកសារ​ប្រាប់​​​មេធាវីការ​ពារ​លោក ចាន់ សុវ៉េត ដោយ​​​អះអាងថា​ ការ​ចោទ​ប្រកាន់​នេះពិត​ជាជាប់​ពាក់​ព័ន្ធ​នឹង​ចលនា​អបគមន៍​មែន។ នៅពេល​សាកសួរ​រូបលោកកាល​ពីខែ​ធ្នូលោក ចាន់ សុវ៉េត បាន​ប្រាប់​តុលា​ការ​ថាលោក​បានផ្តល់​កន្លែងជ្រក​កោន និង​ប្រាក់​សម្រាប់​ទិញអាហារមែន​ ប៉ុន្តែ​គ្មាន​បំណង​ជួយគាត់​ឲ្យរត់​គេច​ពី​ការ​ចាប់​ខ្លួន​ឡើយ។ កាលពីម្សិលមិញលោកចាន់សុវ៉េតបាន​​សាទរ​សេចក្តី​សម្រេច​របស់​តុលាការ ប៉ុន្តែ​បាន​សម្តែង​ការ​សោកស្តាយថា​ អ្នក​ដទៃទៀត​ដូចជា​អ្នកស្រីយ៉មបុប្ផាសកម្មជនប្រឆាំងការ​បណ្តេញចេញពីដីធ្លីនិង​លោកម៉មសូណង់​ដូម្ចាស់​ស្ថានីយវិទ្យុ សម្បុកឃ្មុំ ដែល​អង្គការ​សិទ្ធិមនុស្ស​ជឿថា​ អ្នកទាំងពីរនេះត្រូវបាន​ផ្តន្ទាទោសមិន​ត្រឹមត្រូវនោះ កំពុងជាប់​ពន្ធនាគារ​នៅ​ឡើយ។ លោកបាន​មាន​ប្រសាសន៍ថា​ “ រាល់​ការ​ចោទប្រកាន់ចំពោះអ្នកស្រី យ៉ម បុប្ផា និង​លោក ម៉ម សូណង់ដូ គួរ​ត្រូវ​បានដោះ​ស្រាយ​ដូចរឿងរបស់​ខ្ញុំដែរហើយពួកគេ​គួរ​ត្រូវ​បាន​ដោះលែង​ពីពន្ធនាគារ​ ដើម្បី​បង្ហាញ​ពីឯករាជ​ភាព​របស់​ប្រព័ន្ធតុលាការ​ក្នុង​ប្រទេស​កម្ពុជា”។ លោកម៉មសូណង់​ដូត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពីបទ​បង្កើត​ចលនា​អបគមន៍​ ដែលក្នុងនោះ ករណីលោក ម៉ម សូណង់ដូផ្ទាល់​កើតឡើង​កាលពីថ្ងៃទី១ ខែតុលាហើយ​​ត្រូវ​បាន​ផ្តន្ទាទោសឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២០ឆ្នាំ។ នៅពេល​មក​បំពេញទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដើម្បីចូលរួមវេទិកា​ប្រចាំ​តំបន់​កាលពីខែ​វិច្ឆិកាលោក​ បារ៉ាក់អូបាម៉ា (Barack ​Obama) ប្រធានា​ធិប​តី​អាមេរិក បាន​ហៅ​លោក ម៉ម សូណង់ដូ ថា ជាអ្នកទោស​នយោ​បាយ ហើយ​បាន​ជំរុញឲ្យលោក ហ៊ុន សែនដោះលែង​រូបលោក។ លោក ចាន់ សុវ៉េត ​មាន​ប្រសាសន៍​ថាលោកម៉មសូណង់​ដូកំពុង​ជាប់​ឃុំនៅឡើយដោយ​បង្ហាញថា​ ការ​ចោទប្រកាន់​ ដែល​តុលាការ​បាន​លើក​លែង​ចំពោះរូបលោកនិង​បុគ្គលិក​សិទ្ធិមនុស្ស និង​អ្នកកាសែត​មួយ​ចំនួនទៀត​កាលពីប៉ុន្មានខែថ្មីៗនេះគ្រាន់​តែ​ជា​ការ​ល្អមើល​តែប៉ុណ្ណោះ ហើយ​មាន​ភ័ស្តុ​តាង​តិចតួច​ប៉ុណ្ណោះដែល​ថា​ ប្រព័ន្ធ​យុត្តិ​ធម៌​មាន​ការ​ប្រសើរឡើង​នោះ។ លោក​បាន​មាន​ប្រសាសន៍ថា “ ការ​ចាប់​ខ្លួន​និង​ការ​ឃុំខ្លួន​សកម្មជន​សិទ្ធិមនុុស្សពាក់​ព័ន្ធតំបន់​បឹង​កក់​ និង​ការ​ឃុំខ្លួន​លោក ម៉ម សូណង់​ដូ បាន​ក្លាយ​​ជា​បញ្ហា​ដ៏ក្តៅគគុកក្នុង​ចំណោម​សហគមន៍អន​្តរ​ជាតិ។ដូច្នេះ តុលាការ​បាន​​លើកលែង​ការ​ចោទ​ប្រកាន់​ចំពោះ​សកម្មជនសិទ្ធិមនុស្ស​របស់​អង្គការ​អាដហុកតែ​ប៉ុណ្ណោះ រួមមាន​រូបខ្ញុំ​នេះដើម្បីបង្ហាញសហគមន៍អន្តរជាតិ​ថា​ ការ​ដាក់​កម្រិតមកលើ​ពួកយើងកំពុងតែ​ថយចុះ”៕ ប្រែសម្រួលដោយសោម​ សារុន  

ពិធី​ថ្វាយ​ព្រះភ្លើង​ព្រះ​បរម​សព​​​ព្រះ ​បរមរតនកោដ្ឋ ឆ្លុះ​បញ្ចាំង​អំពីអ្នក​នយោ​បាយ​មាន​អំណាចនៅ​កម្ពុជា

ព្រះ​មហាក្សត្រ​ នរោត្ដម សីហមុនី កម្រ​នឹង​មាន​ព្រះ​បន្ទូលជាសាធារណៈ​ណាស់​ ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ។ ហេតុ​ដូច្នេះហើយ​ នៅ​ពេល​​ព្រះ​មហាក្សត្រ​ បាន​មាន​ព្រះ​បន្ទូល​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ទៅ​កាន់​អ្នក​ទោស​ចំនួន​ជាង៤០០​នាក់​ ដែល​​ត្រូវ​ដោះ​លែង​ ក្នុង​ព្រះ​រាជ​ពិធី​​ថ្វាយ​ព្រះ​ភ្លើងព្រះ​បរម​សពព្រះ​បរម​រតនកោដ្ឋ​ នោះ ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​​ខុស​ប្លែក​នៃ​ព្រះ​រាជ​តួនាទី​របស់​​ព្រះ​អង្គ​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​តែ​ព្រះ​មហា​ក្សត្រ​ទេដែល​មាន​សិទ្ធិ​អំណាចលើក​លែង​ទោស​ទណ្ឌិត​ ​ដូច​ដែល​មាន​​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ប៉ុន្ដែ អំឡុង​ព្រះ​រាជ​ពិធី​ប្រទាន​ការ​លើក​លែង​ទោស​ គឺ​លោក​ ហ៊ុន សែន ទេដែល​​ព្រះ​មហាក្សត្រ​ សីហមុនី បាន​មាន​ព្រះ​​បន្ទូល​ឲ្យអ្នកទោស​ ដែល​ត្រូវ​ដោះ​លែង​ទាំង​​អស់​សម្ដែង​ការ​ដឹង​​គុណ​ចំពោះ​រូប​លោក។​​ ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ ក្នុង​បរិវេណ​វាល​ព្រះ​មេរុ​ មុន​ពេល​​ប្រទានអំណោយ​មាន​​ដូច​ជា កញ្ចប់​សម្លៀក​បំពាក់​ មុង និង​ប្រាក់​ចំនួន​១០០ដុល្លារ​ ទៅ​ឲ្យ​អ្នក​ទោស​ម្នាក់​ៗថា “ សូម​​អរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ និង​សម្ដេច​ ហ៊ុន សែន ដែល​បាន​ជួយ​បង​ប្អូន​ទាំង​​អស់​គ្នា​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​”។ ចាប់តាំងពីថ្ងៃដង្ហែព្រះបរមសព​ព្រះ​បរម​រតនកោដ្ឋ​ ដែលបានប្រារព្ធធ្វើឡើង​នៅថ្ងៃ​ទី១​ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ ដែល​​ប្រារព្ធធ្វើឡើង​នៅថ្ងៃទី៤​ ខែ​កុម្ភៈ​នោះវា​បាន​បង្ហាញ​ឲ្យឃើញ​​ពី​លក្ខណៈ​ត្រួត​ត្រា​របស់​គណបក្ស​កាន់​អំណាច​លើ​ព្រឹត្ត​ិការណ៍​ទាំង​អស់​​ដែល​ត្រូវ​បានប្រារព្ធ​​ធ្វើ​ឡើង​ ដើម្បី​រំឭក​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​​ និងកេរដំណែលដ៏ថ្លៃថ្លា​របស់​សម្ដេច​ឪ​ ហើយ​ការបង្ហាញឲ្យ​ឃើញ​ពី​លក្ខណៈ​ត្រួតត្រានេះ​ មិនមែន​ជា​លើក​ទី១​នោះ​​ទេ​។ អ្នក​អង្កេត​មួយ​ចំនួន​បាន​លើក​ឡើង​ថាគណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ប្រើ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ ដែល​មាន​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​ បាន​នាំ​គ្នា​មក​រាជ​ធានី​ភ្នំពេញ ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​នេះ​ ហើយ​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​គ្រប់​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់នៅ​​កម្ពុជា​ ជា​មធ្យោបាយ​មួយ​ ដើម្បី​ពង្រឹង​អំណាច​ របស់​ខ្លួន​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​ និង​ដើម្បី​ពង្រឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​ជា​ពិសេស​ គឺ​លោក​ ហ៊ុន សែន ​ជា​អ្នក​លេច​ធ្លោ​បំផុត​បន្ទាប់​ពី​សម្ដេច​ឪ ដែល​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់ៗរូប​​នោះ។ យោង​តាម​ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិធម្មិកោ ​អ្នក​នាំ​ពាក្យ​​​ខុទ្ទកាល័យ​របស់​ព្រះ​មហា​ក្សត្រ​ ព្រះ​រាជ​​បណ្ដាំ​មួយ​ ក្នុង​ចំណោម​ព្រះ​រាជ​បណ្ដាំ​មួយ​ចំនួន​របស់​សម្ដេច​ឪ គឺ​ព្រះ​អង្គ​សព្វ​ព្រះ​ហរទ័យ​ឲ្យ​គេ​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​​ ព្រះ​​បរ​ម​សពរបស់​ព្រះ​អង្គ​កុំឲ្យ​អធិក​អធម​ពេក។ ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​ព្រះ​បន្ទូល​ថា “ ដូចអ្វីដែល​សម្ដ​ច​ឪ​ទ្រង់​ខ្វាយ​ខ្វល់​តាំង​ពី​យូរ​មកនោះ​​ គឺថា ព្រះ​រាជ​បណ្ដាំ​មួយ​ក្នុងចំណោម​ព្រះ​រាជ​បណ្ដាំ​ទាំង​អស់​របស់​សម្ដេចឪ គឺ​កុំឲ្យ​គេ​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរមសព​របស់ព្រះ​អង្គ​ធំ​ដុំ​ពេក​​ ធ្វើ​ដូច្នេះ​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​មិនចាំ​បាច់​ចំណាយ​​ប្រាក់​ច្រើនពេកនោះ​​ឡើយ​”។ ប៉ុន្ដែ នៅ​​ថ្ងៃ​ដង្ហែ​ព្រះបរមសព​ព្រះបរម​រតនកោដ្ឋ​ វា​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​​ច្បាស់​ថាទាំង​សម្ដេច​ឪ និង​រាជ​វង្សានុវង្ស​​មិន​ទទួល​បាន​ដូច​អ្វី​ ដែល​ព្រះ​អង្គ​បាន​រំពឹង​ទុក​នោះ​ទេ​ ព្រោះ​ព្រះ​រាជ​ពិធី​លាគ្នា​​លើក​ចុង​ក្រោយរបស់​​វីរ​បុរស​ខ្មែរ ​ដែល​បាន​ទាម​ទារ​ឯករាជ្យ​ពី​ប្រទេសបារាំង​ ក្នុង​ឆ្នាំ​១៩៥៣​មក​ឲ្យ​ប្រទេស​​កម្ពុជា​វិញ​នោះមាន​ភាព​​អធិក​អធម​ណាស់។ ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​ព្រះ​បន្ទូល​ដោយ​សំដៅ​ទៅ​លើ​ព្រះរាជ​ពិធី​ជា​ច្រើន​ មាន​ដូច​ជា​ ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព​ ព្រះ​បរម​រតនកោដ្ឋ​ និង​ការ​មក​ប្រមូល​​ផ្ដុំ​គ្នា​យ៉ាង​ច្រើន​កុះករ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ដើម្បី​ចូល​រួម​នៅ​ក្នុង​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ កាល​ពី​ថ្ងៃ​ទី​៤ខែ​កុម្ភៈ​ថា “ ​រាជ​វង្សានុវង្ស​មិន​ដែល​បាន​រៀប​ចំ​ពិធី​អ្វី​ធំដុំ​នោះ​ឡើយ​”។ ទាំង​នេះ​ បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា“ ក្ដីប្រាថ្នា​របស់​សម្ដេច​ឪ​ ដែល​មិន​ចង់​ឲ្យ​គេ​ចំណាយ​ប្រាក់​ច្រើន​ ក្នុ​ង​ព្រះ​រាជ​ពិធី​បុណ្យ​របស់​ព្រះ​អង្គ​នោះ​ មិន​បាន​សម្រេច​ដូចប្រាថ្នា​​ឡើយ​”។ កាល​ពី​ខែ​ធ្នូលោក​ ហ៊ុនសែនបាន​ប្រកាស​​ថា កន្លែង​ថ្វាយ​ព្រះ​ភ្លើង​នៅ​វាល​ព្រះ​មេរុ ​ស្ថិត​នៅ​មុខ​សារមន្ទីរ​ជាតិ​ នឹង​ត្រូវ​ចំណាយ​អស់​ប្រាក់​១,២​លាន​ដុល្លារ​ ដែល​ជា​មូល​និធិ​សាធារណៈ។ហើយ​ក្រោយ​មក​​ គេ​បាន​ដឹង​ថា ក្រុមហ៊ុន​ដែល​បាន​ចុះ​កិច្ច​សន្យា​សង់​ព្រះ​មេរុ គឺ​ក្រុមហ៊ុន​វីស្ប៉ាន​ ដែល​ជា​ក្រុមហ៊ុន​គ្រប់​គ្រង​ដោយ​កូន​ស្រី​របស់​​ លោក គង់សំអុល រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង​ដែល​​ជា​មន្ត្រី​ដ៏​មាន​អំណាច​មួយ​រូប​ ​ក្នុង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​ក្នុង​ជួរ​រដ្ឋាភិបាល​។ វាល​ព្រះ​មេរុ​ ដែល​ព្រះបរម​សព​ ព្រះ​បរមរ​តនកោដ្ឋ​ ត្រូវ​បាន​ដង្ហែ​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ទៅ​កាន់​ទី​នោះ​ ឥឡូវ​នេះ​បាន​ក្លាយ​ទៅ​ជា​អគារ​ ដែល​មាន​ពណ៌​មាស​ និង​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​។ ព្រះ​បរម​សព​សម្ដេច​ឪ​ ត្រូវ​បាន​តម្កល់​នៅ​ក្នុង​មញ្ជូសា​ពណ៌មាស​ ហើយ​ត្រូវ​បាន​ដង្ហែ​តាម​ព្រះ​សុវណ្ណ​ទីនាំង​មួយ​ នៅក្នុង​ចំណោម​ព្រះ​សុវណ្ណ​ទីនាំង​ទាំង​បួន ព្រម​ទាំង​មាន​សមាជិក​រាជ​វង្សានុវង្ស​...

កម្មករប្រមាណ​៨០​នាក់ េធ្វីបាតុកម្ម​​នៅទល់​មុខ​​ស្ថាន​ទូ​ត​​ស៊ុយ​អែត​ ទាម​ទារប្រាក់​អតីតភាព​

កម្មករ​​ប្រហែល​​៨០នាក់​​បា​ន​ធ្វើ​បាតុ​កម្ម​នៅ​​មុខ​ស្ថាន​ទូ​​ត​​ស៊ុយ​អែត​​កា​ល​ពី​ម្សិល​មិញ​ ដោ​យ​ជំ​រុញ​ឲ្យ​​មន្ត្រី​នៅ​ទី​នោះ​​ជួ​យ​ធ្វើ​អន្តរា​គមន៍​​ក្នុ​ងវិវាទ​​កា​រ​ងារ​​មួ​យ​​ទាក់​​ទង​នឹង​​ប្រាក់​ខែ​​មិន​ទាន់​បើក​ពី​រោ​ង​​ចក្រ​​​​ដែល​ផ្គត់​ផ្គង់​​សម្លៀកបំពាក់ឲ្យក្រុម​ហ៊ុន​ស៊ុយអែត ឈ្មោះ​អេចអេនអេម (H&M)។ ​​កម្មករ​ដែល​ពាក់​ព័ន្ធ​​ក្នុង​​​វិវាទ​​​​ចាប់​​តាំ​ំង​ពី​​ដើម​ខែ​មករា​មក​ បានលើក​ឡើង​ថារាងចក្រ​ឃីង​ឡែនខេមបូឌា (Kingsland Garment Cambodia Co.Ltd) បា​ន​​ផ្អាក​កា​រ​​​ងាររបស់ខ្លួន ​​កាល​ពី​ក្នុង​ខែ​​​កញ្ញា​​ឆ្នាំ​មុន​ ​ដោ​យ​អះ​អា​ង​​ថាគ្មាន​កា​រ​បញ្ជា​ទិញ​ ហើយ​​​ថាកា​រ​​ងា​រ​នឹង​បន្ត​​ក្នុង​ខែមក​រា។បើទោះ​ជា​កម្មករ​​​​បា​ន​ទទួលប្រាក់​ខែ​​របស់​ខ្លួន​៥០ភាគ​​រយ​​​អ​ំឡុង​​​​​កា​រ​​ផ្អាក​នេះ​​ក៏​​ដោ​យ ​ក៏​​ពួ​ក​គេ​ឈប់​​​ទទួលបានតទៅទៀត ​កា​ល​​ពី​ក្នុង​​ខែ​ធ្នូ​ ហើយ​បានដឹង​ថា ​ម្ចាស់​រោង​ចក្រ​​បា​ន​ប្រ​កាស​​ក្ស័យ​ធន​ និង​បា​ន​​ចាក​​ចេញ​ពី​​រាជធានីភ្នំពេញ។ ​ចាប់​តាំ​ង​ពី​ពេល​នោះ​មក កម្មករ​បា​ន​និង​កំ​ពុង​តែ​ទាមទារ​ប្រាក់​​អតី​ត​ភាព​ការងារ ​ព្រម​​ទាំ​ងប្រាក់​លើក​ទឹក​​ចិត្ត​ប្រ​ចាំ​ឆ្នាំ​ ហើយ​បា​ន​​ផ្ញើ​ញត្តិ​​ទៅ​​ស្ថាន​ទូត​​​អា​មេ​រិ​ក​ ពីព្រោះ​​រោ​ង​​ចក្រ​នេះ​​ក៏​បញ្ជូ​ន​សម្លៀក​បំ​ពាក់​ទៅ​ក្រុ​ម​ហ៊ុន​លក់​រាយ​ដ៏​​ធំ​មួយ​ឈ្មោះ​ វ៉លម៉ាត (Wal-Mart) នៅ​​សហ​រដ្ឋ​អា​មេ​រិ​ក​ដែរ។ ​កម្មករ​ម្នាក់​​ក្នុង​ចំ​ណោម​កម្មក​រ​រោ​ង​ចក្រ​​ទាំ​​ង​នោះឈ្មោះយ៉នសុខឡេងអា​យុ​៣០​ឆ្នាំ​ ​បា​ន​និ​យា​យ​ថា “ យើង​មក​ទី​នេះ​ដើម្បី​ដាក់ញត្តិ​​ទៅ​ស្ថាន​ទូ​​ត​ស៊ុយ​អែត​ និង​ញត្តិ​មួ​យ​ទៀតផ្ញើ​​ទៅ​ក្រុម​ហ៊ុនអេចអេនអេម ព្រោះ​​​យើងជា​កម្មករ​​​ ដែល​ធ្វើ​កា​រ​ឲ្យ​ក្រុម​ហ៊ុន​អេច​អេន​អេម ហើយចង់​ឲ្យ​ស្ថាន​ទូត​​នេះ​​ជំរុញ​​ក្រុ​ម​ហ៊ុនអេចអេនអេមជួយដោះ​ស្រាយ​បញ្ហា​​នេះ​”។ ​អ្នកស្រី​​បា​ន​បន្ថែម​​​ថា “ ​យើង​សង្ឃឹម​ថា ​​ពួ​ក​គេនឹ​ង​អា​ច​​ដោះ​ស្រាយ​​បញ្ហា​នេះ​ឲ្យពួ​ក​យើង​បានពី​ព្រោះ​​យើង​ធ្វើ​កា​រ​ឲ្យ​​រោង​​ចក្រ​នេះ​អស់​រយៈ​​ពេល​ច្រើន​ឆ្នាំមក​ហើយ​។ជា​កម្មករ​​នៅ​រោង​ចក្រ​នេះប្រាក់​​ដែល​ពួ​ក​គេ​​ជំ​ពាក់​យើង​ គឺ​​ជា​ញើស​​ឈាម​​របស់យើង​”។ ​លោកស្រី ​អាណា...

ផ្ដន្ទា​ទោស​បុរស​ម្នាក់​​កំបាំង​មុខពី​បទ​បាញ់​ប្រហារ​យុវតី​ម្នាក់​ពេល​កំពុង​ជប់​លៀង​​ខួប​កំណើត

មន្ត្រី​តុលាការបាន​ឲ្យ​ដឹង​ថា កាល​ពី​ម្សិល​មិញសាលាដំបូង​រាជ​ធានី​ភ្នំពេញ​បើក​​សវនា​ការ​ផ្ដន្ទា​ទោស​បុរស​ម្នាក់​ដោយ​កំបាំង​មុខ​ពី​បទ​បាញ់​ប្រហារ​​យុវតី​ម្នាក់​កាល​ពី​ឆ្នាំ​មុន ពេល​នាង​​​កំពុង​ជប់​លៀង​ខួប​កំណើត​នៅ​ឯ​បៀ​រហ្គាឌិន​មួយ​កន្លែង​ខាង​ក្រោយ​ព្រះ​បរម​រាជវាំង។ យុវតីប៊ុនរ៉ាវណ្ណនីកំពុង​ជប់​លៀង​ខួប​កំណើត​គម្រប់អាយុ១៨​ឆ្នាំ​ជាមួយ​មិត្ត​ភក្តិ​នៅ​ឯ​បៀរហ្គាឌិន​ ស្បូវ​មាសកាល​ពី​ខែ​កុមុ្ភៈឆ្នាំ​មុនពេល​នោះ​ស្រាប់​តែ​ បុរស​ឈ្មោះនុតសុភានិតនិងមិត្តភក្តិ​បាន​វាយ​ក្រុមអ្នក​ចូល​រួម​ ​ដោយបាន​យក​​ចាន និង​កែវ​គប់​ទៅ​លើ​ពួក​គេ​មុន​ពេល​ប្រើ​កាំ​ភ្លើងបាញ់ចំនួន​​​​បី​គ្រាប់​ ដែល​​មួយ​​​គ្រាប់​ត្រូវ​ត្រង់​ពោះ​របស់​កញ្ញារ៉ាវណ្ណនី។ យោង​​​តាម​​​លោកចៅ​ក្រមហេងសុខណាបាន​​​ឲ្យ​​​ដឹង​ថារបួស​​​របស់​កញ្ញា រ៉ាវណ្ណនីធ្ងន់​​​ធ្ងរ​​​ណាស់ សូម្បី​​​ដល់​​​ពេល​នេះ​ក៏​​​នាង​​​នៅ​​​តែ​ត្រូវ​​​​មក​​​ព្យា​បាល​របួស​ជា​​​ទៀង​​​ទាត់ដែរ។​​​ បន្ទាប់​ពី​ឧបទ្ទវ​ហេតុ​នោះបានកើតឡើងនគរ​​បាល​បាន​ឲ្យ​​ដឹង​ថា ​ជន​សង្ស័យ​ឈ្មោះសុភា​និតដែលមិន​ទាន់ចាប់​ខ្លួនអាច​ជា“ កូន​​​របស់​មន្ត្រី​មាន​បុណ្យស័ក្តិ ឬ​ក៏​ជាអ្នក​មាន​ឋាន​ៈ​​​ខ្ពង់​ខ្ពស់​នៅ​ក្នុង​សង្គម”។​ នៅ​ពេល​សួរ​ កាល​ពីម្សិល​មិញលោកពង្សសាវរិទ្ធ មេ​បញ្ជាការ​រង​កង​រាជអាវុធ​ហត្ថ​រាជធានីភ្នំេពញ ​មានប្រសាសន៍ថា អាជ្ញា​ធរ​មិន​ដឹងថាតើជន​សង្ស័យឈ្មោះ​ សុភានិតជា​កូនរបស់​មន្ត្រី​ណា​នោះ​ទេ។​ នៅ​ឯតុលាការ​កាល​ពី​ម្សិល​មិញ ​ជនជាប់​ចោទឈ្មោះសេងច័ន្ទសេរី​រ័ត្នដែលត្រូវ​ជាមិត្តភក្តិ​របស់​​​ជន​សង្ស័យសុភានិតហើយ​បាន​​​​​​​​​នៅ​​​ជា​​​មួយ​​​គ្នាអំឡុង​ពេល​បាញ់​ប្រហារ​នោះបាន​បដិសេធ​ថាខ្លួន ​និង​មិត្ត​ភក្តិ​​​ខ្លួន​​​មិន​បាន​ជាប់ពាក់​ព័ន្ធ​​នោះ​ទេ។សាល​ក្រម​នេះនឹង​ប្រកាសនៅ​ថ្ងៃ​ទី​២០ខែ​កុម្ភៈខាង​​​មុខ​​​នេះ៕ ប្រែ​សម្រួល​ដោយហមសុផាណ្ណា​​​​​​​​​​​​

អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយកោះ​​​ហៅ​​​​​​​មេធាវី​​​របស់​​​លោក ម៉ឹក​​​ ដារ៉ា មក​​​សាក​​​សួរ​​​អំពី​​​ការ​​​បាត់​​​ឯកសារ​​​

កាល​​​ពី​​​​​​ម្សិល​​​មិញអង្គ​​​ភាព​​​ប្រ​​​ឆាំង​​​អំពើ​​​ពុក​​​រលួយបាន​​​សាក​​​សួរ​​​មេ​​​ធាវី​​​របស់​​​លោក​​​ម៉ឹក​​​​​ ដារ៉ាជា​​​អតីត​​​ប្រធាន​​​នគរ​​​បាល​​​ប្រ​​​ឆាំង​​​គ្រឿង​​​ញៀន​​​ពី​​​បទ​​​​​​​​​ចោទ​​​ប្រកាន់​​​​​​លាក់​​​បាំង​​​ឯកសារ​​​ពាក់​​​ព័ន្ធ​​​បណ្តឹង​​​​​​​​​ឧទ្ធរណ៍​​​របស់​​​លោក ​​​ម៉ឹក ដារ៉ា ចំនួន​​​ប្រាំ​​​មួយ​​​ច្បាប់។​​​ លោក​​​ រ៉ៃ ប៊ុន​​​ធឿន មេ​​​ធាវី​​​លោក​​​ ម៉ឹក ​​​ដារ៉ា ​​​​​​មានប្រសាសន៍ថា“អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​កោះ​​​ហៅ​​​ខ្ញុំ​​​មក​​​សាក​​​សួរ​​​នៅ​​​ថ្ងៃ​​​នេះហើយ​​​ខ្ញុំ​​​បាន​​​ទៅ​​​ឆ្លើយ​​​បំភ្លឺក្នុង​​​នាម​​​ជា​​​​​​សាក្សី​​​អំពី​​​ការ​​​បាត់​​​ឯក​​​សារ​​​ទាំង​​​នេះ​​​នៅ​​​ឯ​​​សាលា​​​ដំបូង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​” ​​​នោះ ​​​​​​លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​ពាក់​​​ព័ន្ធ​​​នឹង​​​សំណួរ​​​ទាំង​​​នេះ​​​ទេ។​​​  លោក​​​ ម៉ឹក ​​​ដារ៉ា ​​​ត្រូវ​​​បាន​​​តុលាការ​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធ​​​នា​​​គារ​​​​​​អស់​​​​​​មួយ​​​ជី​​​វិតពី​​​បទ​​​ ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀនជា​​​ច្រើន​​​ករណី​​​​​​ និង​​​អំពើ​​​ពុក​​​រលួយ​​​។​​​ ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកាឯកសារ​​​ទាំង​​​នេះត្រូវ​​​បាន​​​គេ​​​ជឿ​​​ថា បាន​​​បាត់​​​ ឬ​​​​​​​​​ត្រូ​​​វ​​​គេ​​​លួច​​​កាល​​​ពី​​​ដំបូង​​​នោះ​​​​​​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​វិញ​​​ នៅឯ​​​ការិ​​​យាល័យ​​​របស់​​​លោក​​​ចៅ​​​ក្រម​​​ជំនុំជម្រះ​​​ ​​​​​សាលាដំបូង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ។ លោកអុិតសម្ផស្សចៅ​​​ក្រម​​​ជំនុំ​​​ជម្រះ​​​​​​​​​មានប្រសាសន៍ថាអង្គ​​​ភាព​​​ប្រ​​​ឆំាង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​សាក​​​សួរ​​​រូប​​​លោក​​​រួច​​​ហើយ​​​។​​​លោក​​​​​​មានប្រសាសន៍​​​ទៀត​​​ថា“អង្គភាព​​​ប្រឆាំង​​​​​​អំពើ​​​ពុក​​​រលួ​​​យបាន​​​ហៅ​​​ខ្ញុំ​​​មក​​​សាកសួរកាល​​​ពី​​​ថ្ងៃ​​​ទី​​​៣​​​ ខែ​​​មករាប៉ុន្ដែ​​​ មិន​​​មាន​​​បញ្ហា​​​អ្វី​​​ទេ ​​​ហើយ​​​ខ្ញុំ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ត្រឡប់​​​មក​​​ផ្ទះ​​​វិញ”។លោកកែវរ៉េមីអ្ន​​​ក​​​នាំ​​​ពាក្យ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​បដិ​​​សេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយទេ​​​។​​​ ឯក​​​សារ​​​កំណត់​​​ហេតុ​​​ស្តី​​​ពី​​​ការ​​​សាកសួរ​​​ទាំង​​​នេះ ​​​​​​​​​ដែល​​​នគរ​​​បាលបាន​​​សួរ​​​ចម្លើយ​​​​​​​​​ឈ្មោះ​​​ ទុយ ធី ​​​អ្នក​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ ដែល​​​ជាប់​​​ពន្ធ​​​នាគារ​​​នោះ​​​​​​បាន​​​អះ​​​អាង​​​ថា បាន​​​ទិញ​​​ថ្នាំ​​​មេតំ​​​ហ្វេតាមីនចំនួន​​​១.០០០​​​គ្រាប់​​​ពី​​​លោក ​​​ម៉ឹក ដារ៉ា ​​​កាល​​​ពី​​​​​​ឆ្នាំ​​​២០១០៕​​​ ប្រែសម្រួលដោយ ស៊ុំ សុខភុំ