នគរ​បាលរារាំង​​ពលករ​ខ្មែ​រជាង​២.០០០នាក់​កុំ​ឲ្យ​ឆ្លងដែនទៅ​រក​ការ​ងារ​ធ្វើ​ក្នុង​​ប្រទេស​ថៃ

មន្ត្រី​នគរ​បាល​បាននិយាយ​កាលពី​ម្សិល​មិញថា នគរ​បាល​​ច្រក​ទ្វារ​ព្រំដែន​កាលពី​​ពីរ​សប្តាហ៍មុនបាន​រារាំង​​ប្រជាពល​រដ្ឋ​ជាង​២.២០០​ នាក់​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​មិន​ឲ្យ​ឆ្លង​ដែន​ចូលទៅ​រក​ការ​ងា​រ​ ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​នៅ​ប្រទេស​ថៃ​។ ដោយ​ផ្តោត​ទៅ​លើ​ពល​ករ​ខ្មែរ​ ដែល​ទៅ​ស្វែង​រក​ការ​ងារ​ធ្វើ​​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ភាគច្រើន​ខុស​ច្បាប់​នោះ​ កើត​ឡើង​ចំពេល​មាន​កា​រ​ខ្វះ​កម្មករ​នៅ​តាម​ការ​ដា្ឋាន​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​តាម​​រោង​ចក្រ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​នេះ។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​អំពាវ​នាវ​ជា​សាធារណៈដល់​ប្រជាពល​រដ្ឋ​ខ្មែរ​​កុំឲ្យ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ផ្សេង​ ព្រោះ​មាន​វិស័យ​ច្រើន​ណាស់​នៅ​ក្នុង​ប្រទេស​យើងដែល​​កំពុង​​ខ្វះ​កម្មករ។ លោក​ សំ ជិន ស្នង​ការ​រង​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសា​សន៍​ថា ចន្លោះ​​ពី​ថ្ងៃទី​១៧ ខែមេសា​ដល់​​ថ្ងៃម្សិលមិញ មន្ត្រី​នគរ​បាល​បាន​រារាំង​ពល​ករចំណាកស្រុក​ខុស​ច្បាប់​សរុប​ចំនួន​២.២៣៥នាក់​ ដែល​ព្យាយាម​ឆ្លង​ព្រំដែន​ចូលទៅ​រក​ការ​ងារ​ធ្វើនៅ​ក្នុង​ប្រទេស​ថៃ​។ លោក​ សំ ជិន ​មាន​ប្រសាសន៍ថា “ យើង​ប្រឹង​ប្រែ​ងណាស​់​ ដើម្បី​ទប់​ស្កាត់​ពល​ករ​ចំណាក​ស្រុក​ខុស​ច្បាប់”។ លោក​បាន​​ពន្យល់​ពីមូល​ហេតុ​​ចំពោះ​​ការ​ផ្តោ​ត​ការ​យក​ចិត្ត​ទុក​ដាក់​ថ្មី​លើ​ពល​ករ​ចំណាក​ស្រុក​ថា “ ពល​ករ​ចំណាក​ស្រុក​ស្វែងរ​ក​ការ​ងារ​ធ្វើ​ទាំង​ប្រថុយ​ប្រថាន​​ក្នុង​ប្រ​ទេសថៃ។ យើង​កំពុង​តែ​ខ្វះ​កម្ម​ករ​​ធ្វើ​ការ​​នៅ​ក្នុង​ស្រុក”។ លោកបាន​បន្ថែម​ថា​ “ ប្រជា​ពល​រដ្ឋ​គួរ​ស្វែង​រក​ការ​ងារ​នៅ​ក្នុង​ប្រទេស​​ប្រសើរ​ជាង​​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ ព្រោះ​នៅ​ទី​នោះ​ ​ពួកគាត់​ប្រឈម​នឹង​បញ្ហា​សុវត្ថិ​ភាព និង​​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​​ ព្រម​ទាំង​ការ​ធ្វើ​បាប​ពី​​​អាជ្ញាធរ​ថៃ​ទៀត​ផង”។ ប៉ុន្តែ​អ្នក​ដែល​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ​នោះ​និយាយ​ថា​ ពួកគាត់​ធ្វើ​ដូច្នេះ​ពីព្រោះ​លក្ខខណ្ឌ​ការ​ងារ​ និង​ប្រាក់​ខែ​ គឺ​ប្រសើរ​ជាង​នៅ​​កម្ពុជា។ លោក មឿន តុលា ប្រធាន​​កម្ម​វិធី​ការ​ងារ​នៅ​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍ជា​អង្គការ​​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ​បាន​មាន​ប្រសាសន៍​ថា​ ពល​ករ​ខ្មែរ​គ្រាន់​តែ​ស្វែង​រកឱកាស​ការ​ងារ​ប្រសើ​រ​ជាង​នេះ​នៅ​ក្នុង​ប្រទេស​ថៃ​តែ​ប៉ុណ្ណោះ​  ព្រោះ​ប្រាក់​ខែ​​អប្បបរមានៅ​​ប្រទេស​ថៃ​គឺ​ប្រហែ​ល៣០០​ដុល្លារ​ក្នុង​មួយ​ខែ​ ដែល​ធ្វើ​ឲ្យ​មាន​ទាក់​ទាញ​ជាង​ការ​​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រាក់​ខែ​អប្បបរមា​ក្នុង​វិស័យ​កាត់​ដេរ ជា​វិស័យ​មួយ​​ដែល​មាន​ប្រាក់​ខែ​គោល​ប្រហែល​៨០​ដុល្លារ​ក្នុង​មួយ​ខែ​។ លោក​បាន​មាន​ប្រសាសន៍ថា​ ប្រសិន​បើ​រដ្ឋា​ភិបាល​ដំឡើង​ប្រាក់ខែ​អប្ប​បរមា​ឲ្យ​បាន​សម​រម្យ​នៅ​គ្រប់​វិស័យទាំងអស់ ហើយ​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ការ​ងារ​ប្រសើរ​ឡើង​...

សាលា​ឧទ្ធរណ៍បើក​សវ​នាការ​ជំនុំជម្រះ​រឿង​ក្តី​​រវា​ង​​ស្ត្រី​ចំណាស់ម្នាក់​ និ​ង​​ភរិយា​របស់​លោក​រដ្ឋមន្ត្រី

កា​ល​ពី​ថ្ងៃ​​​​ច័ន្ទ ​សាលា​ឧទ្ធរណ៍​​បា​ន​​បើក​សវនាការ​ជំនុំ​ជម្រះ​​រឿង​ក្តី​​ជម្លោះ​​ដី​ធ្លី​មួ​យ​​​រវា​ង​ស្ត្រី​​​អា​យុ​​៧០​ឆ្នាំ​ម្នាក់​​មក​ពី​ខេត្ត​កំ​​ពង់​ឆ្នាំ​ង​ និង​ក្រុ​ម​ហ៊ុន​មួ​យ​​របស់​​ភរិ​យា​​​​រដ្ឋមន្ត្រី​ក្រសួ​ង​​ឧស្សា​ហ​កម្ម រ៉ែ និង​ថាម​ពល ​រឿង​ដី​​មួយ​កន្លែង​ទ​ំ​ហំ​​៣.០០០​ម៉ែត្រ​ក្រឡា​។ ​កាល​ពី​​ខែ​​ឧសភា ឆ្នាំ​២០១២ សាលា​​ដំ​បូ​ង​​​ខេត្ត​កំពង់​ឆ្នាំ​ង​​បា​ន​បង្គាប់​ឲ្យ​ឈ្មោះ ចាត បាត ​ជា​កសិករ​រស់​នៅ​ក្នុង​ឃុំ​តា​​ចេស ស្រុ​ក​កំ​ពង់​ត្រឡាច​ សង​ជំងឺចិត្ត​​​​ចំ​នួន​​២.៥០០​ដុល្លារ​ទៅ​ក្រុម​ហ៊ុន​​អភិវឌ្ឍន៍​ KDC ​របស់​​លោកស្រី ជា ​ខេង ភរិយា​​​របស់​លោក ស៊ុយ សែម​។ ​អ្នក​ស្រី ​ចាត បាត បា​ន​លើក​ឡើង​នៅ​ក្នុង​តុ​លាការ​​កា​ល​ពី​ថ្ងៃ​ច័ន្ទ​​ថា​ ​អ្នក​ស្រី​មា​ន​សិទ្ធិ​ស្រប​ច្បាប់​​រស់​នៅ​លើ​ដី​នេះ​ ពី​ព្រោះ​​អ្នក​ស្រី​​​បា​ន​និង​កំ​ពុង​​រស់​​នៅ​​ទីនោះ​​អស់​រយៈ​ពេល​​​​ជា​ង​​៣០ឆ្នាំ​មក​ហើយ​។ អ្នក​ស្រី​បា​ន​បន្ត​ថា​“ ខ្ញុំ​​រស់​នៅ​លើ​ដី​នោះ​​ ​និង​​ធ្វើ​​ស្រែ​ចម្ការ​​នៅ​លើ​ដី​នេះ​​​​តាំ​ង​​ពី​​ឆ្នាំ​១៩៧៩​មក ​ហើយ​ខ្ញុំ​មិន​ដែល​​លក់​ដី​នេះ​ឲ្យ​ទៅ​នរណា​​ទេ​​”។ ​ច្បាប់​ភូមិ​បា​ល​​របស់​ប្រទេ​ស​កម្ពុជា​ចែង​ថាប្រ​សិ​ន​បើ​​​ជនណា​បា​ន​និង​កំ​​ពុង​តែ​​រស់​នៅ​លើ​ដី​​ឯក​ជន​គ្មាន​ជម្លោះ​​រយ​ៈ​ពេល​​លើ​​​ស​​ពី​ប្រាំ​ឆ្នាំ​មុន​ឆ្នាំ​​២០០១ ពួ​ក​គេ​មា​ន​សិទ្ធិ​ស្រប​ច្បាប់​​​ទទួល​​​ប័ណ្ណ​កម្ម​សិទ្ធិកាន់​កាប់​ដី​នោះ​​។ ​លោក...

អង្គការសិទិ្ធមនុស្ស​​​អាដហុក អះអាង​​​ថា ការគំរាម​​​កំហែងចំពោះ​​​​​​​សកម្ម​ជន​​សិទិ្ធ​​​មនុស្ស​​​មាន​​​ការ​​កើន​​​ឡើង

អំឡុង​​​ពេល​​​ធ្វើ​​​សន្និសីទ​​​សារព័ត៌មាន​​​មួយ​​​នៅ​​​ការិយាល័យ​​​របស់​​​​​​អង្គការ​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ កាល​​​ពី​​​ម្សិល​​​មិញ​​​នោះ អង្គការ​​​សិទិ្ធ​​​មនុស្ស​​​អាដហុក បាន​​​លើក​​​​​​ឡើង​​​ថា ការ​​​​បំភិត​បំភ័យ​​​សកម្មជន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស និង​​​សកម្មជន​​​ការពារ​​​ដីធ្លី​​​ក្នុង​​​ប្រទេស​​​កម្ពុជា កំពុង​​​កើត​មាន​ជា​ច្រើន​ករណី​​​​ ជាពិសេស​​​នៅ​​​កន្លែង​​​ដែល​ មាន​ការ​​​កាប់​​​ឈើ​​​ដោយ​​​ខុស​​​ច្បាប់​​​​ច្រើន​។ លោក ធន សារាយ ប្រធាន​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​អាដ​​​ហុក ​​​មាន​​​ប្រសាសន៍​​​ថា “ ក្នុង​​​រយៈ​​​ពេល​​​បី​​​ខែ​​​ដំបូង​​​នៃ​ឆ្នាំ​​​​​​នេះ យើង​​​​មើល​ឃើញថា​ មាន​​​​​​ការ​​​កើន​​​ឡើង​​​នូវ​​​ការ​​​គំរាម​​​កំហែង​​​ ការ​​​បំភិត​​​​បំភ័យ និង​​​ការ​​​ដាក់​​​ពាក្យ​​​បណ្ដឹងប្ដឹង​​​តំណាង​​​សហគមន៍​​​ និង​​​សកម្មជន​​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ និង​​​ធន​​​ធាន​​​ធម្មជាតិ”។ លោក ធន សារាយ បាន​​​មាន​​​ប្រសា​​​ស​​​ន៍​​​ថាក្នុងរយៈពេល​​​បី​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ មាន​​​ការ​​​គំរាម​​​កំហែង​​​​​​សកម្មជន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស ឬ​​​តំណាង​​សហគមន៍ ចំនួន​​​៤៨​​​ករណី។អង្គការ​​​អាដ​​​ហុក ​​​​​ឲ្យ​និយម​ន័យ​​​ថា ការ​​​គំរាម​​​កំហែងនិង​​​ការ​​​​បំភិត​​​​បំភ័យ​​​អាច​មាន​ចាប់​ពី​​​ការ​​​ដាក់​​​ពាក្យ​​​ប្ដឹង និង​​​ការ​​​ចាប់​​​ខ្លួន រហូត​ដល់​​​​ការ​គំរាម​​តាម​ពាក្យ​សម្តី​​ឲ្យ​​​​បញ្ឈ​​​ប់​​​សកម្មភាព​​​មួយ​​​ចំនួន។ ទោះ​​​បីជាលោក ធន សារាយ បាន​​​មាន​​​ប្រសា​​​ស​​​ន៍ថា អង្គការ​​​អាដ​​​ហុក បាន​​​ឃើញ​​​ការ​​​គំរាម​​​កំហែង​​​ និង​​​ការ​​​​បំភិត​​​​បំភ័យមាន​​​ការ​​​កើន​​​ឡើង​​​បើ​​​ប្រៀប​​​ធៀប​នឹង​​​​រយៈ​​​ពេល​​​ដូច​​​គ្នា កាល​​​ពី​​​ឆ្នាំ​​​មុនក៏​​​ដោយ​​​ ក៏លោកមិន​​​បាន​​​ផ្ដល់​​​ស្ថិតិ​​​​ប្រចាំ​ត្រី​មាស​​​​​​សម្រាប់​​​ធ្វើ​​​ការ​​​ប្រៀប​​​ធៀប​ដែរ​។លោក​បាន​​​មាន​​​ប្រសាសន៍ថា​ តាម​​​​ពិត ការ​​​​បំភិត​បំភ័យ​​​អ្នក​​​ការពារសិទិ្ធ​​​មនុស្ស​​​សរុប​​​ទាំង​​​​​​​​​​​​អស់​​​មាន​​​ចំនួន​​​២៣៨​​​ករណី​​​កាល​​​ពី​​​ឆ្នាំ​​​មុន ដែល​​​គិត​​​ជា​​​មធ្យម​​​ប្រហែល​​​៦០​​​ករណី​​​ក្នុង​​​រយៈ​​​ពេល​​​បី​​​ខែ ។ លោក ធន សារាយ ថ្លែងថា “ ក្នុង​​​ករណីភាគ​​​ច្រើន អាជ្ញាធរ​​​មូល​​​ដ្ឋាន ​ដែល​បាន​អំណាច​​​ពី​​​ប្រជាពល​​​រដ្ឋ និងមាន​​​​​​កាតព្វ​​​កិច្ច​​​​បម្រើប្រជា​​​ពលរដ្ឋ​​​នោះ បាន​​​ធ្វើ​​​ការ​​​គំរាម​​​កំហែង​​​ជា​​​ប្រចាំ​​​ដើម្បី​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ប្ដឹង​​​តំណាង​​​​អ្នក​ភូមិ​​​”។ លោក​​​​មាន​​​ប្រសា​​​ស​​​ន៍​​​ថា អ្នក​​​ឃ្លាំ​​​មើល​​​សិទិ្ធ​​​មនុស្ស​​​ពីរ​​​រូប​​​របស់​​​អង្គការ​​​អាដ​​​ហុក​​​ គឺ​​​លោក ចាន់ សុវេ៉ត អនុប្រធាន​​ទទួល​​​បន្ទុក​​​​​​វិវាទ​​​ដី​​​ធ្លី និង​​​លោក ឆាយ ធី អ្នក​​សម្រប​​​សម្រួល​ប្រចាំ​​​ខេត្ត​​​រតនគិរី បាន​​​​រង​ការ​បំភិត​បំភ័យ​ម្តង​ហើយ​ម្តង​ទៀត​ពី​សំណាក់​​​​អាជ្ញាធរ និង​​​ពី​ការ​​​សើុប​​​អង្កេត​​​របស់​​​នគរបាល។ លោកឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ បាន​​​មាន​​​ប្រសាស​​​ន៍​ថា ប្រហែល​​​ជា​​​តួលេខ​​​របស់​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​អាដ​​​ហុក មិន​​​ត្រឹម​​​ត្រូវ និង​​​បំផ្លើស​ដើម្បី​​​ធ្វើ​​​ឲ្យ​​​សភាពការណ៍​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​អាក្រក់​​​ជាង​​​សភាព​​​ការណ៍​ជាក់​ស្តែង​និង​​​ដើម្បី​​​​​​ទទួល​​​បាន​​​ការ​​​គាំ​​​ទ្រ​​​ពី​​​ខាង​​​ក្រៅ​​​​សម្រាប់​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក និង​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​ផ្សេង​​​ៗ​​​ទៀត ។ លោកឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ  បាន​មាន​​​ប្រសាស​​​ន៍​​​ថា “ ការ​​​អះអាង​​​បែប​​​នេះ គឺ​​​គ្មាន​​​ភ័ស្ដុតាង​​​ពិត​​​ប្រាកដ​​​នោះ​​​ទេ។វាជា​សេរី​​​ភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​​ក្នុង​ការ​​​​និយាយ​​​ថា ​នគរ​បាល ឬអាជ្ញាធ​រ​បំភិត​​​​បំភ័យ​​​ពួក​​​គេ ​ប៉ុន្តែ ​ចាំបាច់យើង​​​ត្រូវ​​​គិត​​​ឲ្យ​​​បានហ្មត់ចត់​​​អំពី​​​បញ្ហា​​​នេះពី​​​ព្រោះ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន មិន​​​មែន​​​ជា​​​បិសាចដែល​​​សុី​​​ប្រជាពលរដ្ឋ​​​ខ្មែរ​​​នោះទេ”៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

អង្គការ​មិន​មែន​រដ្ឋាភិបាល​មាន​ការ​ភ្ញាក់​ផ្អើលនឹង​របាយការណ៍សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា

ការ​រំលោភ​សិទ្ធិដីធ្លី​និង​សិទ្ធិជន​​ជាតិ​ដើម​ភាគ​តិច​ពីសំណាក់​​រដ្ឋាភិបាល​ស្ថិត​ក្នុង​ចំណោម​កង្វល់​ដ៏ចម្បង​ដែល​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​បាន​លើក​ឡើង​នៅ​ឯ​សិក្ខាសា​លា​មួយ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​កាលពីម្សិល​មិញស្តី​ពី​ការ​វិវឌ្ឍរបស់​ប្រទេស​កម្ពុជាឆ្ពោះ​ទៅ​រក​ការ​​សម្រេច​បាន​នូវ​អនុសាសន៍​ជា​ច្រើន ដែល​​ពាក់​ព័ន្ធ​ទៅនឹង​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ។ ដើម្បី​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​ពិនិត្យ​ឡើង​វិញ​ជាទៀងទាត់​ជា​សាកល​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​សម្រាប់​​ប្រទេស​ជា​សមាជិក​ទាំង​អស់  ប្រទេស​​កម្ពុជា​បាន​ទទួល​យក​អនុសាសន៍ទាំង​៩១ ដែល​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ធ្វើ​ឡើង​ក្នុងឆ្នាំ​២០០៩។ ដោយ​ក្តោប​លើ​​អ្វី​ៗ​គ្រប់​យ៉ាង​ចាប់​ពី​កុមារ​រហូត​ដល់​ដី​ធ្លី អនុសាសន៍ទាំង​នោះ​ស្រពិច​ស្រពិល​ណាស់។ ពួកគេ​បាន​ជំរុញ​ឲ្យ​រដ្ឋា​ភិ​បាល​ “ ​ដោះស្រាយឫសគល់​” នៃ​វិសមភាព​យេនឌ័រ ជា​គំរូ​​ និង​ “ ធ្វើឲ្យ​ប្រាកដ” ថា សហ​ជីពដំណើរ​ការ​ដោយ​សេរី។ ប្រទេស​កម្ពុជា​គ្រោងដាក់​ជូន​របាយ​ការ​ណ៍​ដំបូង​របស់​ខ្លួន​ស្តីពី​ការ​វិវឌ្ឍឆ្ពោះ​ទៅរក​ការ​សម្រេចបាន​អនុសាសន៍​ទាំងនោះ​កាល​ពី​ខែ​តុលា មុន​ពេល​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​​​ក្រុម​ប្រឹក្សា​នេះ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ នៅ​​ដើម​ឆ្នាំ ​២០១៤។ អង្គការ​មិន​មែន​រដ្ឋាភិបាល​ចាប់ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្លូវការ​រហូត​ដល់​សហ​គមន៍​ជន​ជាតិ​ដើម​ភាគតិច​ មាន​ពេល​រហូត​ដល់​ចុង​ខែ​មិថុនា ដើម្បី​ដាក់​របាយ​ការណ៍​របស់​ខ្លួន​រួម​គ្នា​ទៅ​អង្គ​ការ​សហ​ប្រជាជាតិ​ស្តី​ពី​ការ​វិវឌ្ឍ​របស់​រដ្ឋា​ភិបាល​ ហើយ​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ម្សិល​មិញ​ដើម្បី​ចាប់​ផ្តើម​ដំណើរ​ការ​នោះ។ នេះ​ក៏ជា​ឱកាស​របស់​ខ្លួន​ដើម្បី​លើក​ឡើង​ពី​អនុសាសន៍ថ្មី​ៗ។ ចំពោះ​ការ​​ចូលរួម​របស់​ខ្លួន គណៈ​កម្មា​ធិ​ការ​សិទ្ធិមនុស្ស​របស់​ប្រទេស​កម្ពុជា​ដែល​ទទួលបន្ទុក​ដឹកនាំ​រដ្ឋាភិបាល​តាម​រយៈ​ដំណើរ ការ​ត្រួត​​ពិនិត្យ​ឡើង​វិញ​របស់​អង្គការ​សហ​ប្រជាជាតិ​ អះ​អាងថា ​ខ្លួន​សម្រេច​បាន​ទាំង​អស់ លើក​លែង​តែ​អនុសាសន៍​​ចំនួន​១០​ក្នុង​ចំណោម​អនុសា​សន៍ទាំង​៩១​ហើយ​កំពុង​តែ​ដំណើរ​ការ​ដោះ​ស្រាយអនុសាសន៍​ដែល​នៅ​សេស​សល់​។ អ្នកស្រី​​ វ៉ែន សាមិន ជន​ជាតិ​ភាគតិច​សួយ​មក​ពី​ខេត្ត​កំពង់​ស្ពឺ​ចង់​បាន​អនុសា​សន៍​នេះ​ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​ការពារ​ជន​ជាតិ​ភាគតិច​បន្ថែម​ទៀត​ដូច​ជា​អ្នក​ស្រី​ជាដើម។ អ្នកស្រី​ សាមិន ដែល​បាន​ចោទ​ប្រកាន់​គម្រោ​ងផ្តល់​ប័ណ្ណកម្មសិទ្ធិដី​ទូទាំង​ប្រទេស​ ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថា​បាន​គាបសង្កត់​សហគមន៍របស់​អ្នក​ស្រី​ឲ្យ​បោះបង់​ដី​ដូនតា​របស់​ខ្លួន​​ជា​ច្រើន។ ការ​ស្ទង់​មតិ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ទូទាំង​ខេត្ត​រតនគិរីបាន​ចេញ​ផ្សាយ​កាលពី​សប្តាហ៍មុន​បាន​រកឃើញ​ថា ជន​ជាតិ​ភាគតិ​ចជាច្រើន​ក្រុម​នៅ​ទី​នោះ​កំពុង​ប្រឈម​នឹង​បញ្ហាដូចគ្នានេះ។ អ្នក​ស្រី ខា ស្រស់​ ជន​ជាតិ​ភាគតិច​កួយ​មក​​ពី​ខេត្ត​ស្ទឹង​ត្រែង​​បាន​ចោទ​ប្រកាន់​រដ្ឋាភិ​បាលពី​បទ​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​​ផល​ប្រយោ​ជន៍ របស់​ជន​ជាតិ​ភាគតិច។ អ្នក​ស្រី​បាន​និយាយ​ថា “ នៅ​ពេល​ដែល​មាន​​ការ​អភិវឌ្ឍ ពួកគេ  មិន​អនុ​ញ្ញាតឲ្យ​ជនជាតិ​ភាគតិច​ផ្តល់​យោបល់​ទេ។ ពួកគេ​មើល​ងាយ​យើង​ណាស់។ ពួកគេ​គិតថា យើង​​គឺ​ជាជន​ជាតិ​ដើម​ភាគតិច​ ហើយ​មិន​ចេះ​អក្សរ។​ខ្ញុំ​សូម​ឲ្យ​ពួកគេ​អនុញ្ញាតឲ្យ​ជន​ជាតិ​ដើម​ភាគតិច​ចូលរួម​ផង”។ លោក ណេល វ៉េនស្តេន...

បាញ់សម្លាប់អ្នក​​​កាប់​​​ឈើ​​​ម្នាក់​​​ទៀត​​​ក្នុង​​​ប្រ​ទេ​ស​​​ថៃ សាកសព​​​ផ្សេង​​​ទៀត​​​មិន​ទាន់​រក​ឃើញ​​​​នៅ​ឡើយ​

យោង​​​តាម​​​មន្ត្រី​​​នគរ​បាល​មូលដ្ឋាន​​​មួ​យ​​​រូបបាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ កង​​​កម្លាំ​ង​​​សន្តិសុខ​​​ថៃ បាន​​​បាញ់​​​សម្លាប់​​​បុរស​​​ខ្មែរ​​​ម្នាក់ ​នៅ​​​ពេលឆ្លង​​​ព្រំដែន​​​ទៅ​​​​​​កាប់​​​ឈើ​​​ដោយ​ខុស​​​​ច្បាប់ ខណៈ​​​ពេលរដ្ឋាភិបាល​​​រង​​​់ចាំ​​​ព័ត៌មាន​​​ពី​​​ភាគី​​​ថៃ ទាក់ទង​នឹង​​ការ​​​ស្លាប់​​​មនុស្ស​​​ជាង​​​១០​​​នាក់​​​ផ្សេង​ទៀត​​ ​កាល​​​ពី​​​សប្ដាហ៍​​​មុន ។ លោក កែវ តាន់ អធិការ​​​នគរបាល​​​ស្រុក​​​ត្រពាំង​​​ប្រាសាទ ខេត្តឧត្ដរមានជ័យ បាន​​​មាន​​​ប្រសាសន៍ថា  សំណាង  កុសល អាយុ ៣១​​​ឆ្នាំត្រូវ បាន​​​បាញ់សម្លាប់ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ហើយ​សាក​សព​​​​ជន​រង​គ្រោះ​ត្រូវបាន​​​នាំ​យក​​​មក​​​វិញ​​​ដោយ​សាច់​​​ញាតិ ដែល​លួច​​​ចូល​​​ក្នុង​​​ប្រទេស​​​ថៃ​​​ដើម្បី​​​​​​ យក​​​​​​​​សពគា​ត់នៅ​​​ថ្ងៃ​​​បន្ទាប់។ លោកបាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ ពេល​​​នេះ ​នគរបាល​​​យើង បាន​​​ទទួល​​​របាយ​​​ការណ៍​​​កាន់​​​តែ​​​ច្រើន​​​ឡើង ពី​​​អ្នក​​​ភូមិ​​​ទាំង​​​នោះ ដែលបាន​​​ចូល​​​ក្នុង​​​ព្រៃ​​​ថៃ ហើយ​​​ខ្ញុំ​​​បាន​​​ឮថា អ្នក​​​ភូមិ​​​ពីរ​​​នាក់ទៀត បាន​​​បាត់​​​ខ្លួន”។ មន្ត្រី​​​មូល​​​ដ្ឋាន និងកង​​​រាជ​​​អា​វុធ​​​ហត្ថបាន​​​និយាយ​​​ថា ខ្លួន​​​ដឹង​​​យ៉ាង​​​តិច​​​ប្រជាពល​​​រដ្ឋ​​​ខ្មែរ​បី​នាក់​​​ទៀត ត្រូវ​​​បាន​​​កង​​​កម្លាំង​​​ថៃ​​​បាញ់​​​ស្លាប់​ពេល​​​ឆ្លង​​​ដែន​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​កាល​​​ពី​​​ពេល​​​​​​ព្រឹក​​​ព្រលឹម​​​ថ្ងៃ​​​សុក្រ ​ប៉ុន្តែរបាយ​ការណ៍​ដែល​​​មិន​​​បាន​​​បញ្ជាក់​​​ច្បាស់​នេះ បាន​​​បង្ហាញ​​​ចំនួន​​​អ្នក​​​ស្លាប់​​​ឡើង​​​ដល់១០​​​នាក់។ កាលពីម្សិលមិញមន្ត្រីកម្ពុជា បាន​​​ឲ្យ​​​ដឹង​​​ថាគ្មានសាកសព​​​ណាមួយ​​​ក្នុង​​​ចំណោម​​​សាកសព​​​ទាំង​​​​​​នេះ ​​​​​​មិនទាន់​​​ត្រូវបាន​​​បញ្ជូន​​​មក​​​​​​វិញ​​​នៅ​​​ឡើយ​​​ទេ ហើយ​​​ថា ​​​ថៃមិនបាន​​​ផ្ដល់​​​របាយ​ការណ៍​​​​ណា​​​មួយ​​​ស្ដី​​​ពី​​​ហេតុការណ៍នេះ​​​ទេ។ នៅ​​​ក្នុង​​​សេច​​​ក្ដី​​​ថ្លែងការណ៍​​​មួយ ដែល​​​ចេញ​​​ផ្សាយ​​​កាលពី​​​ម្សិលមិញ ក្រសួង​​​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការអន្តរ​ជា​តិ​ បាន​​​ឲ្យ​​​ដឹង​​​ថា  លោករដ្ឋលេខា​​​ធិការ  ​ឡុង ​វិសាឡូ​នឹង​​​ជួប​​​ជា​​​មួយ​​​លោក ​ជុល្លាប៉ុង ​នុនស្រុីឆៃ ​(Jullpong Nonsrichai) អនុរដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ថៃ នៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ នៅថ្ងៃ​​​ទី​​​៨ ខែឧសភា ក្នុង​​​ក្ដី​​​សង្ឃឹម​​​ថា ​​​នឹង​​​បង្កើត​​​ផែនការ​ដើរល្បាត​​​រួម​​​គ្នា​​​​​​នៅ​​​តាម​​​បណ្ដោយ​​​ព្រំដែន​​​របស់​​​ប្រទេស​​​ទាំង​​​ពីរ ដើម្បី​​​រា​​​រាំង​​​កុំ​​​ឲ្យ​​​មាន​​​ការ​​​បាញ់​​​សម្លាប់​​​មនុស្ស​​​​​​ទៀត ៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

លោករដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ទៀ បាញ់ ព្រមា​ន​យោ​ធា​​​មិន​ឲ្យ​ធ្វើ​​ការ​ឃោសនា​បោះ​ឆ្នោត

កា​ល​ពី​ម្សិល​មិញ លោក​ ទៀ បាញ់ ​រដ្ឋ​មន្ត្រី​ក្រ​សួ​ង​​កា​រ​​​ពា​រ​ជាត​ិ​​​បា​ន​ព្រមា​ន​ទាហា​​ន និង​​កង​រាជ​អាវុធហត្ថ​មិន​ឲ្យ​ប្រើ​​ធ​ន​​​ធា​​ន​​​​របស់​ ក្រ​សួ​ង​និ​ង​រថ​យន្ត​​ដើម្បី​ឃោសនា​​​​​បោះ​​ឆ្នោ​ត​​សម្រាប់​គ​ណ​​បក្ស​​នយោ​បា​យ​​ នៅ​ក្នុង​កា​រ​​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណា​ង​​រាស្ត្រ​​នា​ពេល​ ​​​​ខាង​​មុខ​​នេះ​។ ​បើទោះ​​​ជា​​ច្បាប់​​ហា​មប្រាម​​​យ៉ាង​តឹង​​រុឹង​​ចំ​ពោ​ះ​​ទ​ង្វើ​​បែ​ប​​នេះ​​ក៏​ដោយ ​ក៏​​ក្រុ​ម​​អ្នក​ឃ្លាំ​មើល​​​​កា​រ​​​បោះ​ឆ្នោត​បាន​សង្កេត​ឃើញ​​​ទ​ង្វើ​បែ​ប​នេ​ះ​​​ជា​​​ទៀង​ទាត់​​ និ​ង​មន្ត្រី​​​​រៀប​ចំ​​​កា​រ​​បោះ​ឆ្នោត​​មិន​បាន​អនុវត្ត​តឹង​រុឹង​ឡើយ​។ លោកឧត្ត​ម​សេនីយ៍​ ទៀ បាញ់ ​បា​ន​លើក​ឡើង​​នៅ​ឯ​ពិ​ធី​​បើក​ការ​ដ្ឋាន​សាង​សង់​ទី​​​បញ្ជា​កា​រ​​ដ្ឋាន​​កង​រាជ​អា​​​វុ​ធ​ហត្ថ​ថ្មី​មួ​យ​នៅ​ក្នុ​ង​ខណ្ឌ​​ទួ​ល​គោក រា​ជ​ធា​​នី​ភ្នំ​ពេញ​​ថា “ ខ្ញុំ​​​បញ្ជា​កុំ​​ឲ្យ​អស់​លោកប្រើ​​ទ្រព្យ​សម្បត្តិ​រដ្ឋ រថ​យន្ត​​រដ្ឋ​ និង​អ​គារ​​​​របស់​ក្រសួង​​កា​រ​​​ពារជាតិ​​ សម្រាប់​ឃោសនា​​​​​បោះ​ឆ្នោត​​នៅ​ឆ្នាំ​នេះ​ ឬ​ដើម្បី​គាំ​​​ទ្រ​​​ គ​ណ​បក្ស​នយោបា​យ​ណា​មួយ​ឡើយ​​​​”។ ​លោក​បន្ថែម​​ថា ​ទាហា​ន​ ​និង​មន្ត្រី​កង​រាជ​​​អា​​​វុធ​ហត្ថ​ ​​​នឹ​​ង​​ផ្តល់​​សន្តិ​សុខ​​នៅ​ថ្ងៃ​បោះ​ឆ្នោត​ ដែល​គ្រោ​ង​ធ្វើ​ឡើង​នៅ​​ថ្ងៃ​ទី​២៨ ខែ​កក្កដា​។ ​លោកស្រី​ មូរ សុខហួរ សមា​ជិ​ក​​សភា​​​គណ​​​បក្ស​​ សម រង្ស៊ី ​ដែល​មា​ន​​ជម្លោះ​​​ជា​មួយ​​ទាហា​ន​​ម្នាក់​​នៅ​ក្នុង​ខេត្ត​កំពតពេល​​ឃោស​នា​​​ បោ​ះ​ឆ្នោត​​ជ្រើ​ស​រើស​តំ​ណាង​​រាស្ត្រ​ឆ្នាំ​​២០០៨ ​និង​បា​ន​​ប្តឹង​​ទា​ហា​ន​​រូបនោះ​ ​មាន​​ប្រ​សាសន៍​ថា ​លោក​ស្រី​សង្ស័​យ​ថា គ្មានកា​រ​យក​ចិត្ត​ទុក​​ដាក់​​ចំ​ពោះ​​កា​រ​​ព្រមា​ន​នេះ​​ទេ​។ ​លោក​ស្រី​បា​ន​មា​ន​ប្រ​សាសន៍​ថា​ “ មន្ត្រី​កង​យោធពល​ខេម​រភូមិន​្ទ​​​ដែល​មា​ន​​​បុណ្យ​ស័ក្តិ​​ខ្ពស់​ ​នៅ​តែ​ប្រើ​​​​ទ្រព្យ​សម្បត្តិ​រដ្ឋ​នៅ​ពេល​នេះ​​ដើម្បី​​​ពង្រឹង​​គណ​​បក្ស​ប្រជា​​ជន​កម្ពុជា​ ​​ ពេល​ចុ​ះ​​ទៅ​តា​ម​​ឃុំ​​​​សង្កាត់​រៀង​រាល់​ថ្ងៃ​”។ លោក​ស្រី​បា​ន​បន្ថែ​ម​ថា លោក​ស្រី​ចង់​​ឲ្យ​លោក...

ក្រុមហ៊ុន​​ម៉ូប៊ីថែល និង​ស្មាត​​ប្រទាញ​ប្រទង់​គ្នា​ចំពោះ​តម្លៃ​សេវា​

ជាមួយ​នឹង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុងទី​ផ្សារ​ទូរគមនាគមន៍​របស់​ប្រទេស​កម្ពុជា​ ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ធំចំនួន​ពីរ​បាន​ប្រទាញ​ប្រទង់​គ្នា​ចំពោះ​បញ្ហា​តម្លៃ​សេវា​ហៅ​ចេញ​ ហើយ​កំពុង​មាន​ ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​យុទ្ធសាស្ត្រ​ដែល​​ខ្លួន​កំពុង​​ប្រើ​ ដើម្បី​ទទួល​បាន​​ចំណែក​​​​​ទីផ្សារ​។ កាល​ពី​ថ្ងៃ​សុក្រ​បញ្ញត្តិករ​​ទូរគមនាគមន៍​កម្ពុជា បាន​ចេញ​បទ​បញ្ជាឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​គោរព​តាម​ច្បាប់​ឆ្នាំ​២០០៩​ ដែល​បាន​កំណត់​តម្លៃ​ហៅ​ចេញ​អប្បបរមា​។ ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​​ស្មាត​ (Smart) ដែល​​ក្រុមហ៊ុន​អាសៀតា គ្រុប ប៊ីអេចឌី (Axiata Group Bhd) នៅ​ក្នុង​​ប្រទេស​ម៉ាឡេស៊ី ជា​អ្នក​គ្រប់​គ្រង​ ​លើក​ឡើង​ថា​ ការ​សម្រេច​របស់​រដ្ឋាភិបាល​ គឺ​អយុត្តិធម៌​ចំពោះ​អ្នក​ប្រើ​ប្រាស់​ និង​ផ្ទុយ​ពី​គំនិត​​ទី​ផ្សារ​សេរី​។ ប៉ុន្តែ​ ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ម៉ូប៊ីថែល​ ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ជា​ក្រុមហ៊ុន​ដ៏​ធំ​មួ​យ​ក្នុង​ប្រទេស​កម្ពុជា​ ​លើក​ឡើង​ថា ក្រុម​ហ៊ុន​​ស្មាត​បាន​ផ្ដល់​សេវា​ថោក​ជ្រុល​ ដែល​វា​មិន​​ត្រឹម​ត្រូវ​​ឡើយ​ក្នុង​ការ​ធ្វើ​ជំនួញ​។ លោក អៀន វ៉ាតសុន (Ian Watson) នាយក​​ប្រតិបត្តិ​ក្រុមហ៊ុន​ម៉ូប៊ីថែល​ បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា “ អ្វី​ដែល​បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​នោះ​...

នាយិកា​សាលា​ជន​ជាតិ​​សិង្ហ​បុរី ម្នាក់​ត្រូវ​បាន​​គេ​សម្លាប់​យ៉ាង​ឃោរឃៅ​​នៅក្នុង​ខេត្តកំពង់​ស្ពឺ​

នគរបាល ​និង​​ស្ថាន​​ទូ​ត​សិង្ហបុរី​ប្រចាំ​​រាជ​ធា​នី​ភ្នំ​ពេញ​បា​ន​ឲ្យ​ដឹង​ថា ​​នាយិកាសាលា​​​ជន​ជាតិ​សិង្ហបុរី​​អា​យុ​​៥៥ឆ្នាំ​ម្នាក់​ ត្រូវ​បា​ន​​រក​ឃើញ​​​​​​ កា​ល​ពី​ម្សិល​មិញ​​ថា ត្រូ​វបា​ន​​គេ​សម្លាប់​​យ៉ាង​​ឃោរ​ឃៅ​​​នៅ​​ខេត្ត​កំ​ពង់​ស្ពឺ​ ​​ដែល​​ក្នុ​ង​ករណី​នេះ​គេ​មិន​ដឹង​មូល​ហេតុ​ ​និង​ស្គាល់​ជ​ន​​សង្ស័យ​ នៅ​ឡើយ​ទេ។ ​យោ​ង​តា​ម​​លោក ស៊ឹម សាម៉េត ​​អធិកា​រ​រង​នគរបាល​ស្រុក​​​បា​ន​ឲ្យ​ដឹង​ថា ​សាក​សព​ឈ្មោះវ៉េនឌី លីម (Wendy Lim) ត្រូវ​បា​ន​​គេ​​ប្រទះ​​ឃើញ​នៅ​កន្លែង​ស្នាក់​នៅ​របស់​គាត់​ក្នុ​ង​អនុវិទ្យា​ល័យ​​មួយ​ដែល​គ្រប់​គ្រង​ដោយអង​្គកា​រ​ក្រៅ​រដ្ឋា​​ភិ​បាល​គ្រីស្ទាន​​​នៅ​ក្នុង​ក្រុង​​ច្បារមន ​ដែល​​មាន​ស្ត្រី​រូប​​នេះ​​​​ជា​​នា​យិ​កា​​សាលា​។ ​លោក សាម៉េត ​​មាន​ប្រ​សាសន៍​​ថា​ សាកសព​​​ស្ត្រី​​សិង្ហ​បុ​រី​​នេះ​ ត្រូ​វ​បា​ន​​គេ​​រក​ឃើញ​​នៅ​ក្នុង​អគារ​សាលា​​រៀន​មួយ ​ដែល​សាង​សង់​បាន​មួ​យ​ផ្នែក​នៅ​វេលា​ម៉ោង​ប្រ​ហែល​៧​និង​៣០​នាទីព្រឹក​​ បន្ទាប់​ពី​សហ​ការី​​​របស់​​គាត់​​នៅ​សាលា​​រៀន​នេះ​ ​មាន​ការ​ព្រួយ​បារម្ភ​ ព្រោះ​មិន​ឃើញ​គាត់​មក​ធ្វើ​កា​រ​​នៅ​អគារ​ផ្សេង​ទៀត​របស់​សាលា​​នេះ ​នៅ​ចម្ងាយ​​ប្រ​ហែល​មួ​យ​គីឡូម៉ែត្រ​។ ​លោក​បានមាន​​ប្រ​សាស​ន៍​ថា “ បុគ្គលិក​​​របស់​គាត់​មិន​ឃើញ​គាត់​​មក​សាលា​​​ដូច​ធម្មតា​​​ ដូច្នេះ​​​ហើយ​ពួ​ក​គេ​​​បាន​ទៅ​​​ពិនិត្យមើល​​នៅ​ផ្ទះ​​​របស់​​គាត់​ ហើយ​ក៏បា​ន​ឃើញ​​​គាត់​ស្លាប់​បាត់​ទៅ​ហើយ​​”។ ​លោក មុត តា​​រា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​​ដំបូ​ង​ខេត្ត​​បា​ន​មាន​ប្រ​សាសន៍​ថា លោក​បា​ន​ចូ​ល​រួ​ម​ធ្វើ​កោសល្យ​​វិច័យនៅ​ក្រសួ​ង​មហា​ផ្ទៃ​ ក្នុង​រាជ​ធានីភ្នំ​ពេញ​ ព្រោះ​​​អាជ្ញា​ធរ​​ខេត្ត​ និង​មន្ត្រី​ស្ថានទូ​ត​បា​ននា​ំ​សាក​សព​ទៅ​ទី​​​នោះ​។ លោក តា​រា បា​ន​មា​ន​ប្រ​សាសន៍​ថា“ នេះ​ជា​ករណី​​​ឃាត​កម្ម​។ ពេល​នេះ​កម្លាំង​​​របស់​យើង​​កំ​ពុង​តែ​ស៊ើប​អង្កេត ​​ដើម្បី​ស្វែ​ង​រក​ឃាត​ករ​”។ លោក​បន្ថែម​​ថា កា​រ​​ពិនិត្យ​​​របស់​នគរបាល​​កោសល្យវិ​ច័យ​​​បា​ន​រក​ឃើញ​ថាមូ​ល​ហេតុ​នៃ​កា​រ​ស្លាប់​នេះ​គឺ​មាន​ស្នាម​​វាយ​​​​យ៉ាង​ខ្លាំ​ង​​ចំ​​ក្បាល​ ប៉ុន្តែ​​អា​វុធ​​ធ្វើ​​ឃាត​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​​​ទេ​ ហើយ​មូ​ល​ហេតុ​ក៏​មិន​ទាន់​ច្បាស់​នៅ​ឡើយ​​​ដែរ។ លោក​បាន​មា​ន​ប្រ​សាសន៍​ថា “ របស់​របរ​របស់​​​គាត់​មិន​បាត់​បង់​​ទេ​ ហើយ​ក៏​គ្មាន​ភ័ស្តុតា​ងអំ​ពី​កា​រ​​រំ​លោភ​​ដែរ។ ​ប៉ុន្តែ​មុខ​មាត់​​ជន​​រង​គ្រោ​ះ​មា​ន​​ស្នាម​ជាំនៅ​នឹង​ថ្គាម​​ទាំ​ង​​សង​ខា​ង​ ហើយ​​កញ្ចឹង​ក​មា​ន​ស្នាម​កាប់​ជម្រៅ​ប្រ​ហែ​ល​២០​សង់​ទី​ម៉ែត្រ​ ដែល​មា​ន​​​ឈាម ហូរ​​យ៉ាង​ច្រើ​ន​”។ លោក​​បន្ថែម​ទៀត​ថា ​​ក្រោយ​កា​រ​​​ពិ​និត្យ​របស់​នគរបាល​​​ ​សាក​សព​​ត្រូ​វ​បា​ន​​ប្រ​គល់​ឲ្យ​​​មន្ត្រី​ស្ថាន​ទូត​​និង​ប្តី​​របស់​​ជន​រង​គ្រោះ​ ដែល​បា​នធ្វើ​ដំ​ណើរ​តា​មយន្ត​ហោះ​ពី​សិង្ហបុរី​ បន្ទាប​់​​​ពី​ដឹង​​អំ​ពី​កា​រ​ស្លាប់​ភរិ​យា​​​របស់​ខ្លួន​។ លោក តារា...

អឺរ៉ុបនឹងក្លាយ​ជា​ទីផ្សារ​នាំ​ចេញ​​ធំ​បំផុត​របស់​កម្ពុជា យ៉ាង​ឆាប់​រហ័ស

យោងតា​ម​តួលេខថ្មីបំផុតរបស់​សហ​ភាព​អឺរ៉ុប​ ដែលនិយាយអំពី​ពាណិជ្ជ​កម្ម​ ​បង្ហាញ​ថា ការ​នាំ​ចេញ​របស់ប្រទេស​កម្ពុជា ទៅកាន់​បណ្តា​ប្រទេសជា​សមាជិក​សហ​ភាព​អឺរ៉ុប ​(EU) បាន​កើន​ឡើង​ដល់​២,៣២​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១២ គឺ​កើន​ឡើង​២៣​ភាគ​រយ​ បើ​ប្រៀប​ធៀប​ទៅ​នឹងឆ្នាំ២០១១។ តួលេខ​ដែលការិយាល័យ​ពាណិជ្ជកម្ម​របស់​គណៈ​កម្ម​ការ​អឺរ៉ុ​ប​ចេញផ្សាយជា​សាធារណៈ​នៅក្នុង​សប្តាហ៍​នេះ​ បានបង្ហាញ​ពី​​តួនាទី​ដ៏​មានសារៈសំខាន់​​របស់​តំបន់​នេះក្នុងនាម​ជា​ដៃ​គូ​ពាណិជ្ជ​កម្មជាមួយប្រទេស​កម្ពុជាដោយ​សារតែ​គម្រោង​ពាណិជ្ជ​កម្ម​របស់​សហ​ភាព​អឺរ៉ុប​ដែល​មាន​ឈ្មោះ​ថា ទំនិញ​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ (Everything But Arms) ដែល​អនុញ្ញាត​ឲ្យប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​រាប់​សិប​ទៀត​ អាច​នាំ​ចេញ​ទំនិញ​ភាគ​ច្រើន​ទៅ​កាន់​បណ្តា​ប្រទេស​ជា​សមា​ជិក​របស់សហភាពអឺរ៉ុប ដោយ មិន​ចាំ​បាច់​បង់​ពន្ធ។ យោងតាម​តួលេខ​នេះ​ បង្ហាញ​ថា ការ​នាំ​ចេញ​ទៅ​កាន់​សហ​ភាព​អឺរ៉ុប​បាន​កើន​ឡើង​រហូត​ដល់ទៅ​ទ្វេដង​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​នាំ​ចេញ​ទៅ​កាន់​បណ្តា​ប្រទេស​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត​របស់កម្ពុជា នា​ឆ្នាំ​២០១២។ ហើយ​សេដ្ឋ​វិទូជាច្រើន និយាយ​ថាវា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះទេ ប្រសិ​ន​បើ​ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ក្នុង​​ពេល​ឆាប់ៗ នេះ​​មាន​ចំនួន​រហូត​ដល់​ទៅ​ពាក់​កណ្តាល​នៃ​ការ​នាំ​ចេញ​ទាំង​អស់​របស់​កម្ពុជា ដែល​ផលិត​ ផលភាគច្រើនជា​សម្លៀក​បំពាក់​។ យោងតាមតួលេខ​ពី​នាយក​ដ្ឋាន​កាំកុង​ត្រូលរបស់ក្រសួង​ពាណិជ្ជ​កម្ម​បានបង្ហាញ​ថា ក្នុង​ចំណោម​ទំនិញ​​មាន​តម្លៃ​ជា​ទឹក​ប្រាក់​៥,៤៩​ពាន់​លាន​ដុល្លារ​ដែល​កម្ពុជាបាន​នាំ​ចេញ​​ កាល​ពី​ឆ្នាំ​មុន ៤២ភាគ​រយ​ នៃការនាំ​ចេញ​ទៅ​កាន់សហ​ភាព​អឺរ៉ុប គឺកើន​ឡើង​ពី​៣៥​ភាគ​រយ​ក្នុង​ឆ្នាំ២០១១។ ចំណែក​​ការ​​​នាំ​ចេញផ្សេង​ទៀត​​​របស់​​ប្រទេស​កម្ពុជា ភាគ​ច្រើនទៅ​កាន់សហ​រដ្ឋ​អាមេរិក ​ហើយ​មួយ​ចំនួន​តូច​ទៅ​កាន់​ប្រទេស​ជប៉ុន ចិន កូរ៉េ​ខាង​ត្បូង និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍។ លោក ដួង ពលំ សេដ្ឋ​វិទូ​​ជាន់​ខ្ពស់​​​របស់​ធនាគារ​អភិវឌ្ឍ៍​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រ​សាសន៍​ថា កំណើនដ៏​លឿន​នៅ​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​សហ​ភាព​អឺរ៉ុប​ នឹង​បន្ត​ជួយ​ដល់​សេដ្ឋ​កិច្ចរបស់​ប្រទេស​កម្ពុជា​។ លោក​បាន​មាន​ប្រ​សាស​ន៍​ថា“ ពេល​ណា​មាន​​ការ​គិតគូរ​អំពី​ការ​បង្កើតឱកាស​​ការងារ​ ដោយសារតម្រូវការនៃ​ការ​នាំ​ចេញមាន​កាន់តែច្រើន ដោយសារ​ការរីក​ចម្រើន​ផ្នែក​សេដ្ឋ​កិច្ច​ នឹងជួយ​បង្កើត​ការងារ​​​កាន់​តែ​ច្រើន​សម្រាប់ស្រូប​យក​កម្លាំង​ពលកម្មរបស់​កម្ពុជា”។ លោក​​បន្ថែម​ថា ព្រោះតែ​ទី​ផ្សារ​ក្នុង​ស្រុក​​របស់​ប្រទេស​កម្ពុជា នៅមាន​ទំហំ​តូច “ ការ​នាំ​ចេញ​​ កំពុងដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា”។ ផលិតផលសម្លៀក​បំពាក់​ និង​ស្បែក​ជើង​​ គឺជាផលិតផលចម្បងគេ សម្រាប់​បម្រើ​ដល់​ការ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា ទៅ​កាន់​ទីផ្សារក្នុងសហ​ភាព​អឺរ៉ុប ​កាល​ពី​ឆ្នាំ​មុន។...

​សត្វកណ្តុរមកពីទ្វីប​អាហ្រ្វិក​ នឹ​ង​ជួយ​អ្នក​ដោះ​មី​ន ​ដែល​​ កប់​ក្នុង​ដី​ នៅ​​ប្រទេ​ស​កម្ពុជា​

អស់​រយៈ​ពេល​ជា​ច្រើ​ន​ឆ្នាំ​​មក​ហើយ​ប្រតិ​បត្តិការ​​ដោ​ះ​មី​ន​នៅប្រទេស​កម្ពុជាត្រូវបាន អនុវត្ត ដោយ​​ក្រុ​មជ​ំ​នាញ​បោស​សម្អាត​មី​ន​ ដែលត្រូវរាវរក​គ្រាប់​មីន​​​ដោ​យ​ប្រើ​ឧប​ករណ៍ទំ​នើប​​​​​​។ ប៉ុន្តែ​នាពេលថ្មីៗនេះ សត្វ​កណ្តុរ​​មួ​យ​​ក្រុម​​ ដែល​ពូកែ​​ខាង​ហិត​ក្លិន​នឹងចូលធ្វើជា​ទាហាន​ឈរជើងនៅខ្សែ​​ត្រៀម​​​ជួរ​មុខ​ ដើម្បីដោះមីន​កប់​ក្នុងដី​​នៅ​ក្នុង​​​​​​​ប្រទេ​ស​​កម្ពុជា​។ ​កាលពីឆ្នាំ​មុន ​មជ្ឈមណ្ឌល​​សកម្ម​ភាព​កម្ចាត់​មី​ន​កម្ពុជា ​បា​ន​និងកំ​ពុង​សហ​ការ​​ជាមួ​យអ​ង្គកា​រ​ក្រៅ​រដ្ឋា​ភិ​បាលរបស់​ប្រទេស​​បែល​ហ្ស៊ិក ឈ្មោះអា​ប៉ូ​ប៉ូ (Apopo) ​ដែល​ជា​អង្គការ​បង្ហាត់ប្រភេទពូជសត្វកណ្តុរ​​មក​ពី​ទ្វីបអា​ហ្រ្វិក​ឲ្យចេះហិតក្លិន​រកគ្រាប់​មីន ​ដោះ​មីនកប់ក្នុងដី ​​នៅ​ភា​គ​ឦ​សានប្រទេស​​​​កម្ពុជា​ ដើម្បី​​ស្ទាប​​ស្ទង់​​ទី​តា​ំ​ង​​​មា​ន​គ្រាប់​មីន​ច្រើនបំ​ផុត​​នៅ​ក្នុង​ប្រទេ​ស​​នេះ។ ​​ដោ​យដាក់​ឈ្មោះ​​ជា​ផ្លូ​វ​កា​រ​ថា ​សត្វ​កណ្តុរ​​​រាវមីន ​ប៉ុន្តែ​មា​ន​​រហ​ស្ស​នា​ម​​មួយ​ទៀតថា ​ “កណ្តុរក្លាហា​ន​” គឺជាសត្វ​កណ្តុរ ​​ដែល​ត្រូវ​បានបង្ហាត់ច្បាស់លាស់ ឲ្យចេះ​ហិតក្លិន​រក​ឃើញ​ជាតិ​ផ្ទុះ​​ តាមរយៈក្លិន​របស់​រំសេវ​ ​​​មា​ន​​ន័យ​ថា​ ​​ពួ​ក​វា​​​អា​ច​រក​ឃើញគ្រាប់​មីន ហើយ​ខុសពីសត្វ​​ឆ្កែ​​​ ព្រោះពួ​ក​វា​វា​ង​វៃ និងរហ័ស​​រហួនជាង​ព្រមទាំង​មានទម្ងន់​ស្រាល​ទៀត​ផង ដែល​មិន​​​អា​ច​​ឲ្យគ្រាប់មីនផ្ទុះ​បា​ន​។ ​លោក ​គីម វ៉ា​​រិន ប្រ​​ធា​ន​កម្មវិធី​​របស់​អង​្គ​កា​រ​​​អា​ប៉ូ​ប៉ូប្រចាំ​​ប្រទេ​ស​ថៃ​ និង​កម្ពុជា​​ ​​​បា​ន​មាន​​​ប្រ​សាសន៍​ថា“កណ្តុរ​​​របស់​យើង​ ​ជាសត្វ​មិនទាមទារឲ្យមានការចំណាយ​ច្រើន​ទេ តែអាច​ធ្វើការបានល្អ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ក្នុង​កា​រ​​ដោ​ះ​​ស្រាយ​​​បញ្ហា​​គ្រាប់​មី​ន​កប់ក្នុង​ដី​នៅលើពិ​ភព​លោក​”។ ​បើទោះការដាក់​ពង្រាយ​​ពួ​ក​សត្វ​កណ្តុរ​ដោ​ះ​មីន ​សម្រាប់ជួយដោះស្រាយ​វិបត្តិ​គ្រាប់​ មី​ន​ក​ប់ក្នុង​​ដី ដែលការងារ​មិន​ទំ​នង​ជាទទួល​​​បា​ន​ជោ​គ​ជ័យត្រចះត្រចង់​ក៏ដោយ ក៏គេចាត់​ ទុកថា សត្វ​កណ្តុរ​​នេះ គឺកណ្តុរ​ដ៏អស្ចារ្យ​។ យោងតា​ម​​​អង​្គកា​រ​អា​ប៉ូ​ប៉ូ ​​បា​នឲ្យ​ដឹង​ថា​...