ការចរចា​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​​បក្ស​ សម រង្ស៊ី និង​បក្ស​ សិទ្ធ​ិ​មនុស្ស ចាប់​ផ្ដើម​ថ្ងៃនេះ

រយៈ​ពេល​ជិត​ប្រាំ​ឆ្នាំ​ ក្រោយ​ពី​ការ​​បរា​ជ័យ​​ក្នុង​ការ​ប៉ុន​ប៉ង​បង្កើត​​គណបក្ស​រួម​គ្នា​មួយ​នោះមន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ សមរង្ស៊ីនិង​គណ​បក្សសិទ្ធិ​មនុស្សបាន​កំណត់​ពេល​ជួប​គ្នា​នៅថ្ងៃ​នេះនៅ​ក្នុង​ក្រុង​ម៉ានីលដើម្បី​ពិភាក្សា​ពី​លទ្ធភាព​​បង្រួប​បង្រួម​គ្នា​រវាង​គណ​បក្ស​ទាំង​ពីរ​។ អ្នក​សង្កេត​ការណ៍​នយោ​បាយ​មាន​មតិ​ផ្សេង​គ្នាអំពី​​ថា ​តើ​ការ​ចរចា​​រក​កិច្ច​ព្រម​ព្រៀង​​​លើក​នេះ​របស់​គណ​បក្ស​ប្រឆាំង​ទាំង​ពី​រ​នេះ​នឹង​ទទួល​បាន​​ជោគ​ជ័យ​ឬ​យ៉ាង​ណា​នោះ​ ដោយ​​មតិ​មួយ​កត់​សម្គាល់​ថា បើ​ទោះ​ជាការរួម​បញ្ចូល​គ្នាទទួល​បាន​ជោគ​ជ័យ​ក៏​ដោយ​ក៏​មិន​អាច​យក​ជ័យ​ជម្នះ​លើ​​គណ​បក្ស​ប្រជា​ជន​កម្ពុជាដែល​គ្រប់​គ្រង​អំណាច​បាន​ដែរ។ ចាប់​តាំង​ពី​គណ​បក្ស​ សិទ្ធិ​មនុស្ស​ បាន​បង្កើត​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់លោក​ កឹមសុខាជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៧មកគណ​បក្ស​ទាំង​ពីរ​ប៉ុនប៉ង​រួម​បញ្ចូល​គ្នា​។ទោះ​ជា​យ៉ាង​នេះក្ដី ពេល​នេះគឺជា​លើក​ដំបូង​ហើយ ​ដែលលោកសមរង្ស៊ីប្រធាន​គណ​បក្ស​ សមរង្ស៊ីនិង​លោក​ កឹមសុខាជួប​គ្នា​ជា​ផ្លូវការ​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ។ លោកឡៅម៉ុង​ហៃអ្នក​វិភាគ​នយោ​បាយ​​ឯក​រាជ្យ​​ថ្លែង​កាលពី​ម្សិលមិញ​ថា ជោគ​ជ័យ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​គណ​បក្ស​ សិទ្ធិ​មនុស្សក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ កាលពី​ខែ​មុន​ ដែល​គណ​បក្ស​នេះ​បាន​ទទួល​តំណែង​មេ​ឃុំ​និង​ចៅ​សង្កាត់​​ចំនួន១៨​ នឹង​អាច​ឲ្យ​គណបក្ស​​ទាំង​ពីរ​មាន​គោល​ជំហរ​រឹង​មាំ​​ពេល​​ចរចា​​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ​ដោយ​សារ​​គណ​បក្ស​ទាំង​ពីរ​នេះ ដឹង​អំពី​ភាព​ខ្លាំង​ និង​ភាព​ខ្សោយ​រៀង​ៗខ្លួន​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​​ចុង​ក្រោយ​នេះ ខ្ញុំ​​សង្ឃឹម​​ថា​ អាច​ទៅ​រួច”។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ដោយ​ពិចារណា​ពី​​ប្រវត្តិ​រវាង​គណ​បក្ស​ទាំង​ពីរ​ និង​ការ​ពិត​ដែលថា​​លោក​ សមរង្ស៊ីកំពុង​រស់​នៅ​ក្នុង​ ទី​ក្រុង​បា៉រីសដើម្បីគេច​ពី​ទោស​ជាប់​ពន្ធ​នា​គារ​នោះ​ អ្នក​ផ្សេង​ទៀត​មិន​មាន​ជំនឿ​​​ក្នុង​​ចិត្ត​ប៉ុន្មាន​​ឡើយ​។ លោក​ ខាលថៃយ័រ (Carl Thayer)​ សាស្ត្រា​ចារ្យ​នៅ​សាកល​វិទ្យាល័យ​ ញូវសៅវ៉េលស៍​ បាន​លើក​ឡើង​ក្នុង​អុីម៉េល​មួយថា “ ​មិនថា​​គណ​បក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ឬ​អត់​នោះ​ទេ ​ការ​​ទទួល​បាន​ការ​ឯក​ភាពគ្នា​​ពី​​បេក្ខជន​​ទាំង​អស់​ គឺ​ជា​​កា​រពិបាក​​”។ លោកថៃយ័របាន​កត់សម្គាល់ថាខណៈ​ដែល​គណ​បក្ស​ សិទ្ធិ​មនុស្ស មាន​ការ​បង្ហាញ​កម្លាំង​រឹង​មាំ​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់​ លើក​​ដំបូង​របស់​ខ្លួន​ គណ​បក្ស​ សមរង្ស៊ីបាន​បាត់​បង់​អាសនៈ​ ដោយ​ទទួល​បាន​តែ​អាសនៈ​​មេឃុំ​ និង​ចៅ​សង្កាត់​ ចំនួន​២២​ប៉ុណ្ណោះបើ​ប្រៀប​ធៀប​នឹង​ការ​បោះ​ឆ្នោត​លើក​មុន​មាន​២៨​អាសនៈ។ ទោះ​បី​ជា​បញ្ហា​​នេះ​​អាច​ធ្វើ​ឲ្យ​គណ​បក្ស​ សមរង្ស៊ីមាន​ឆន្ទៈ​ថែម​ទៀត​ធ្វើ​តាម​ការ​ទាម​ទារ​របស់​គណ​បក្ស​ សិទ្ធិមនុស្សក៏​ដោយ ក៏វា​​ប្រហែល​ជាមិន​គ្រប់​គ្រាន់​សម្រាប់​​គណ​បក្ស​ទាំងពីរ​ ដើម្បី​​រួបរួម​គ្នា​ដែរ​។ លោក​បាន​ថ្លែង​ថា “ គណ​បក្ស​...

កម្ពុជារង​​​ការ​​​ស្តី​​​បន្ទោស​​​​​​ដោយ​​​សារ​​​​​​​​​​​​ការបរា​​​​​​ជ័យរបស់​កិច្ច​ប្រជំុ​​​អាស៊ាន

បាវចនា “ សហ​​​គមន៍​​​​​​តែ​​​មួយ ​វាសនាតែ​​​​​​មួយ” ដែល​​​កម្ពុជា​​​បាន​​​​​​អនុ​​​​​​ម័ត​​​​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​​​​នៅពេល​​​​​​​​​​​​ខ្លួន​​​​​​​​​បា​​​ន​​​​​​​​​កាន់​​​​​​តំណែង​​​​​​បន្ត​​​ជា​​​​​​ប្រធាន​​​ប្តូរវេន​​របស់​អាស៊ាន​​​​​​​​​​​​នៅ​​​​​​ឆ្នាំ​​​នេះ​​​​​​ ស្តាប់ទៅ​​​​​​ហាក់​​ដូច​​​ជា​​​គ្មា​​​ន​​​តម្លៃ​​​ទាល់​​​​​​តែ​​​សោះ​​​ កាលពី​​​ថ្ងៃ​​​សុក្រ​​​​​​ ​​​នៅពេល​​​​​​​​​ប្លុក​​​អាស៊ាន ​​​ដែល​​​​​មាន​​​​​​សមា​​​​​​ជិក​​​​​​១០​​​ប្រទេស​​មិនអាច​​​​​​​​​​​​​​​ចេញ​​​​​​​​​សេច​​​​​​ក្តី​​​​​​​​​ថ្លែង​​​​​​ការណ៍​​​រួមបាន នៅពេលបិទ​​​​​​​​​ការ​​​​​​​​​ប្រជុំ​​​ ដែល​ជាបរាជ័យ​​​លើក​​​​​​ដំបូង​បង្អស់​ក្នុង​រយៈ​ពេល​​​​​​​​​​​​៤៥​​​​​​ឆ្នាំ​​​​​​​​ នៃប្រ​​​វត្តិ​​​​​​​​​​​ប្រ​​​ជុំ​​​​​​​​​​​​បែប​​​​​​នេះ​​​​​​​​​​​​​​​។ ភាព​​​តាន​​​​​​តឹងបានកើនឡើងជាបន្តបន្ទាប់នៅ​​​​​​​​​ក្នុង​​​​​​កិច្ច​​​​​​​​​ប្រ​ជុំ​​​​​​ពេញមួយ​​​សប្តាហ៍​​​​​​​​​​​ នារាជ​​​ធានីភ្នំពេញ​​​ រហូតដល់​​ថ្ងៃ​​​​​​​​​​​​សុក្រ​​​​​​ ប្រទេស​​​កម្ពុជា ​​​​​​​​​និង​​​​​​ប្រទេ​​​​​​សហ្វីលីពីនបាន​​​​​​​​​​​​​​​ចាប់ផ្តើមរិះគន់គ្នា​​​​​​ខ្លាំង​​​ៗ ​​​ទៅ​​​វិញ​​​ទៅ​​​មក​​​ ​​​​​​​​នៅពេល​​​​​​​​មានការរំជើប​​​​​​រំជួល​​​កើតឡើង ក្នុង​​​​​​កិច្ច​​​​​​ប្រ​​​ជុំ​​​​​​​​​​​​​នៅ​​​​​​នាទី​​​ចុង​​​ក្រោយ ដោយសារ​​​​​​​តែមិនអាចធ្វើឲ្យមាន​​​មតិ​​​​​​រួម​​​​​​​​​​​​មួយ​​​​​​បាន ​ជុំវិញ​​​​​​​​​​​​បញ្ហាជម្លោះក្នុង​​​​​​សមុទ្រ​​​​​​ចិន​ខាង​ត្បូង​។ ការ​​​​បរាជ័យក្នុងការអនុ​​​​​​ម័ត​​​​​​​​​​​​សេច​​​​​​ក្តី​​​ថ្លែង​​​​​​ការណ៍​​​​​​​​​បិទកិច្ច​​​​​​​​​ប្រ​​​​​​ជុំ​​​​​​​​​​​​នេះ ​​​​​​​​​​​​​​​បានធ្វើ​​​​​​​​ឲ្យ​​​​​​មាន​​​​​​​​​​​​មន្ទិល​សង្ស័យ ​​​​​​ចំពោះ​​​​​​ក្តី​​​​​​សង្ឃឹម​​​ដែល​​​ថា ​​​​​​​​​ការបែក​​​បាក់​​​​​​សាមគ្គី​​​​ផ្ទៃក្នុងអាស៊ាន​​​​​​​​​ ​​​​​​នឹងមិនអាច​​​បង្ខំ​​​ឲ្យ​​​ប្រទេសចិនព្រមចុះហត្ថលេខាលើក្រម​​​ប្រតិ​​​បត្តិ​​​​​​​​​ស្តី​​​​​​ពី​​​​​​​​​ជម្លោះ​​​ក្នុងដែន​​​សមុទ្រ​​​​​​​​​ចិន​​​​​​​​​​​​​​​​​​​​​ខាង​ត្បូងដែល​​​​​​​​​ប្រ​​​​​​​​​ហែល​​​ពាក់​​​កណ្តាល​​​​​​​​​​​​នៃ​នាវា​​​លើ​​​​​​លោក​​​​​​​ត្រូវធ្វើដំណើរឆ្លង​​​​​​កាត់​​​​​​​​​​​​​​​​​​​​​​​​​​​​សមុទ្រ​​​​​​នេះ​​​​។ ក្នុង​​​​​​ចំណោម​​​​​​​​​​​​ការដណ្តើម​​​​​​​​​គ្នា​​​​​​​​​​​​​​​ទាំង​​​​​​នេះ​​​​​​ ​​​​​​​​​​​​​​​​​​មាន​ការទាមទារសិទ្ធិគ្រប់គ្រងប្រ​​​ជុំ​​​កោះ​​​​​​ប៉ប្រ៉ះ​​​ទឹក​​​​​​​​​តូច​​​​​ៗនៅក្នុង​​​​​​​​​សមុទ្រ​​​​​​​​​នេះ ដែល​​​​​​​​​​​​រដ្ឋាភិបាល​​​​​​​​​​​​​​​​​​ក្រុង​​​ម៉ានីល និង​​​រដ្ឋាភិ​​​បាល​​​​​​​​​​​​​​​ក្រុង​​​ប៉េកាំង​​​ ​​​​​​​​​​​​​​​​​​​​​​​​នា​​​ពេល​​​ថ្មីៗ​​​​​​នេះ បាន​​​​​ប្រ​​​​​​ឈម​​​​​ុខ​​​​​​​​​ដាក់គ្នា ដោយ​​​កងទ័ព​​​​​​​​​​​​អស់រយ:ពេលពេញ​​​​​​​​​​​​​​​មួ​​​​​​យ​​​សប្តាហ៍​​​ នៅក្នុង​​​​​​ដែន​​​សមុទ្រ​​​​​​​​​ ដែល​​​​​​ប្រទេស​​​​​​ទាំង​​​​​​​​​ពីរ​​​​​​​​​អះអា​​​​​​ង​​​​​​​​​​​​សិទ្ធិ​កាន់​​​កាប់​​​​​​​​​​​​រៀងៗខ្លួន។ ​​​ប្រទេស​​​ហ្វីលីពីន​​​ បាន​​​ទទូច​​​ឲ្យ​​​មាន​​​ការ​ដាក់​បញ្ចូលនូវព្រឹត្តិការ​​ណ៍​​​​កើតឡើង នៅ​តាម​ប្រជុំ​​​កោះ​​​ Scarborough Shoal ទៅក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ​​ ដែល​​​បណ្ដារដ្ឋ​​​មន្ត្រី​​​​ការ​​​បរទេស​​​អាស៊ាន​​​សង្ឃឹម​​​ថា ​​​ត្រូវ​ចេញ​​​នៅ​​ថ្ងៃ​​​សុក្រ​។ ​ប៉ុន្ដែ ប្រទេស​ជា​សម្ពន្ធ​​​​មិត្ត​​​យ៉ាង​​​ជិត​​​ស្និទ​​​្ធរបស​់​​​ប្រទេស​​ចិន ​ដែល​កំពុង​អះអាង​​​សិទ្ធិ​​​កាន់​​​កាប់​​​ភាគ​​​ច្រើន​​​នៃ​​​ផ្ទៃ​សមុទ្រ​​​នេះ ដែលចង់​​​ដោះស្រាយ​​​ជម្លោះ​នេះតាម​​រយៈ​​​ទ្វេភាគី​​​នោះ​​​ គឺកម្ពុជា​​មិន​​​បាន​​​យល់​​​ស្រប​​​ទេ​​​។ ការ​​​ខិតខំជំរុញ​​​ឲ្យចេញ​សេចក្តី​ថ្លែង​ការណ៍​រួម នៅ​​​ម៉ោង​​​ទី​​​១១​​ ចុង​ក្រោយ នៅ​​​ព្រឹក​​​ថ្ងៃសុក្រ​​​ បាន​​​ធ្វើ​​​ឲ្យ​​​ជំនួប​រវាង​​​រដ្ឋមន្ត្រី​​​ការ​​​​បរទេស​​​ប្រាំ​​​រូប​​​ និង​​​លោក​​​ស្រី​ ហ៊ីលឡារី គ្លីនតុន រដ្ឋ​​​មន្ត្រីការបរទេស​អាមេរិកត្រូវ​​​ពន្យា​រ​​​ពេល​​​អស់មួយ​​​ម៉ោង​​​​។ នៅ​​​ទី​​​បញ្ចប់​​​ កិច្ច​​​ប្រឹង​​​ប្រែង​​​ទាំងនោះ​​​បាន​​​ទទួលបរាជ័យ។ នៅ​​​មុន​​ពិធី​​​បិទ​​​កិច្ច​​​ប្រជុំ​​​របស់​​​បណ្ដា​​​រដ្ឋមន្ត្រី​​​ការ​​​បរទេស​​​អាស៊ានបន្ដិច​​​ប្រទេសហ្វីលីពីន បាន​​​ចេញ​​​​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ ដោយ​​​បន្ទោស​​​ប្រទេសកម្ពុជា​​​ ចំពោះ​​​ការ​​​បរាជ័យ​​​ “ដែលមិន​​​ធ្លាប់​​​មាន​​​ពី​​​មុនមក​​​”  នេះ។ ហ្វីលីពីន​​​បាន​​​លើក​​​ឡើង​​​ថា “​​​នៅក្នុង​​​កិច្ច​​​ប្រជុំ​​​ពិសេស ​​​នា​​​ព្រឹក​​​នេះ​​​ ស្ដី​​​ពី​​​សេចក្ដី​​​ព្រាង​​​សេចក្ដី​​​ថ្លែង​​​ការ​​ណ៍​​​រួម​​​​​​ ប្រទេស​​​ជា​​​សមាជិក​​​អាស៊ាន​​​មួយ​​​ចំនួន​​​ និង​​​អគ្គលេខាធិការ​​​អាស៊ាន​​​​​​បាន​​​គាំទ្រ​​​គោល​​​ជំហរ​​​របស់​​​ហ្វីលីពីន​​​ថា បញ្ហា​​​​​​កើត​ឡើងនៅប្រជុំ​​​កោះ Scarborough Shoal ដែល​​​ត្រូវ​​​បាន​​​លើកមកពិភាក្សា​​​នៅក្នុង​​​កិច្ច​​​ប្រជុំ​​​រដ្ឋមន្ត្រី​​​ការ​​​បរទេស​​​ គួរតែ​​​ត្រូវ​​​បាន​​​​​​លាត​​​ត្រដាង​​​។ ទោះ​​​ជាយ៉ាង​​​ណា​​​ ប្រទេសកម្ពុជា​​​ ដែល​​​ជា​​​ប្រធាន​​​អាស៊ាន​​​ តែង​​​តែ​​​ជំទាស់​​​មិន​​​ឲ្យ​​​មាន​​​​​​ការ​​​លើក​​​ឡើង​​​ណា​​​មួយ​​​អំពី​​​ព្រឹត្តិការណ៍កើតឡើងនៅប្រជុំកោះ Scarborough Shoal នៅក្នុង​​​សេចក្ដី​​​ថ្លែងការណ៍​​​រួម​​​ ហើយ​​​នៅ​​​ថ្ងៃ​​​នេះ បាន​​​ប្រកាស​​​ថា សេចក្ដី​​​ថ្លែង​​​ការណ៍​​​រួម​​ ​​​មិន​​​អាច​​​ចេញ​​​បាន​​​ទេ​​​”។ ហ្វីលីពីន​​​បាន​​​បន្ថែម​​​ថា “ ​​​ហ្វីលីពីន​​​មិន​ទទួលដាច់ខាត​​​ ចំពោះ​​​សេចក្ដី​​​ថ្លែង​ការណ៍​​​​របស់​​​ប្រធាន​​​អាស៊ាន​​​ ហើយនេះជា​​​លើក​​​ទី​​​១​​ហើយ ដែល​​​អាស៊ាន​​​មិន​​​អាច​​​ចេញ​​​នូវសេក្ដី​​​ថ្លែង​​​ការ​​ណ៍​​​រួម​​​បាន ដោយ​​​សារ​​​តែ​​​ជម្លោះ​​​ទ្វេ​​​ភាគី​​​រវាង​​​ប្រទេស​​​ជា​​​សមាជិ​​ក​​​អាស៊ា​​​នមួយ​​​ចំនួន​​​ ​និង​​​ប្រទេស​​​ជិត​​​ខាង​​​របស់ខ្លួន​​​។ ដោយ​​​សារ​​​តែ​​​ការ​​​អះ​​​អាង​​​ដណ្ដើម​​​គ្នា​​​ទាំង​​​​​​នេះ​​​ ពីបណ្តាប្រទេសជា​​​សមាជិក​​​អាស៊ាន​​​ចំនួន​​​បួន​​​ ដូច​​​ជា​​​ហ្វីលីពីន​​​ វៀត​​​ណាម ​ម៉ាឡេស៊ីនិង​​​ព្រុយណេ​​​ នោះ ​ដូច្នេះជម្លោះនេះមិន​​​មែន​​​ជារឿងទ្វេ​​​ភាគី​​​តូច​​​តាច​​​ជា​​​មួយ​​​ប្រទេស​​​ជិត​​​ខាង​​​​​​នៅ​​​ប៉ែក​​​ខាង​​​ជើង​​​ឡើយ​​​ ប៉ុន្ដែវា​​​គឺ​​​ជា​​​ជម្លោះ​​​ពហុភាគី​​​ ដូច្នេះ​​​ គួរ​​​តែ​​​មាន​​​ការ​​​ដោះ​​​ស្រាយក្នុងក្របខណ្ឌ​​​ពហុភាគី”​​​។ បន្ទាប់​​​ពី​​​ពិធី​​​បិទ​​​កិច្ច​​​ប្រជុំ​​​ លោក ​​​ហោ ​​​ណាំ​​​ហុងរដ្ឋមន្ត្រី​​​ការបរទេស​​​កម្ពុជា​​​ បាន​​​រិះ​​​គន់​​​វាយបក​​​ទៅ​​​វិញ​​​ ដោយ​​​ចោទ​​​ប្រកាន់​​​ប្រទេស​​​ហ្វីលីពីន​​​ថាកំពុង​​​តែ​​​ព្យាយាម​​​យក​​​កិច្ច​​​ប្រជុំ​​​អាស៊ាន​​​ធ្វើ​​​ជា​​​ “​​​ចំណាប់​​​ខ្មាំង​​​”ហើយ​​​បាន​​​​​​ច្រាន​​​ចោល​​​ការ​លើក​​​ឡើង​​​ដែលថានៅ​​​​​​កិច្ច​​​ប្រជុំ​​​រដ្ឋា​​​ភិបាល​​​រាជធានី​​​ភ្នំពេញ​​​ ធ្វើ​​​តាមតែ​​​សំណើរបស់​​​ចិន​​​ប៉ុណ្ណោះ​​។ លោក​​​...

ការ​ពិភាក្សាពី​ជំនួយ​​អា​មេរិក លោក​ស្រី​​ គ្លីនតុន ​យល់​ស្របទៅ​ នឹង​​ជំនួយ​របស់​ប្រទេស​ចិនដែរ

​លោក​ស្រី​ ហ៊ីលឡារី​ គ្លីនតុន(Hillary Clinton) ​​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ កាល​ពី​ថ្ងៃព្រហស្បតិ៍ បាន​​​គូសបញ្ជាក់​ពី​ជំ​ហរ​របស់​អា​មេរិក ​​អំ​ពី​បញ្ហា​ជម្លោះ​រវាង​រដ្ឋជា​សមាជិក​អា​ស៊ាន​ និងប្រ​ទេសចិន​​អំ​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ លោក​ស្រី​ក៏​បាន​លើក​ឡើង​បញ្ជាក់​ពី​ទស្សន​អំ​ពី​ភាព​​​ជិត​ស្និទ្ធ​​​ជា​មួយ​​ប្រទេស​​កម្ពុជា​ថែម​ទៀត​​អំ​ពីអត្ថប្រ​យោជន៍​​ដែលប្រ​ទេស​កម្ពុជា ​ទទួល​​​សម្រាប់​ការអភិ​វឌ្ឍន៍​​របស់​​អា​មេរិក​​បាន។ លោក​ស្រី​ ហ៊ីល​​ឡារី​ គ្លីនតុន ​​បាន​ថ្លែង​​ទៅ​កាន់​អ្នក​យក​ពត៌​មាន​នៅពិធី​​បិទ​កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រី​អាស៊ាន​​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ថា​​បើ​សិននិយាយ​អំ​ពី​ជំ​នួយ​របស់​ប្រ​ទេស​ចិន​​ចំពោះ​កម្ពុជា ដែល​កំ​ពុងមាន​ការ​​កើនឡើងយ៉ាង​លឿន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​និង​បាន​ក្លាយ​​ជា​ប្រ​ទេស​ដែល​ផ្តល់​ជំ​នួយ​ធំ​បំ​ផុត​សម្រាប់​​កម្ពុជា​​។ លោក​ស្រី​​ គ្លីន​តុន ​មាន​ប្រសាសន៍បន្ត​ទៀតថា​​ “ឥឡូវ​ពេល​​នេះ​ការ​ផ្តល់​ជំ​នួយ​សហ​​​រដ្ឋ​អា​មេរិក​ត្រូវ​ផ្អាក​បន្តិច​សិន ​​ខ្ញុំ​​ទទួល​ស្គាល់​ ជា​ការ​ពិត​​ជាង​​នោះ​ទៅ​ទៀត ​ពី​ព្រោះ​យើង​មាន​ប្រ​ព័ន្ធ​ជំ​នួយរបស់​​យើងបាន​​ផ្តល់​ ទៅ​តាម​លទ្ធភាព​​ដែល​អាច​​ធ្វើ​ទៅ​បាន​​ជូន​ទៅ​ប្រជាជន​ដោយ​ផ្ទាល់​។យើង​ចង់ឲ​្យប្រជា​ ជន​ទទួល​បាន​​នូវ​អាហារ​​ថែម​ទៀត​។យើង​​ចង់ឲ្យ​ពួក​គេ​ទទួល​បាន​​​សុខភាព​​ល្អ។យើង ​ចង់ឲ្យ​​បុរស​​ និង​ស្ត្រី​ និង​ជាពិសេសកុមារទទួល បាន​នូវជីវិត​ដ៏​ប្រសើរ​។​ ដូច្នេះ​​យើងមិន​អាច​គ្រាន់តែ​ចង្អុល​បង្ហាញ​ពី​អាគារ​ធំ​មួយ ​ដែល​យើង​បា​នក​សាងប៉ណ្ណោះ​​​ទេ​​​ ប៉ុន្ដែ​ យើងអាច ​ចង្អុលបង្ហាញ​ពី​កុមារ​ជា​ច្រើ​ន​​និង​​​អ្នកផ្ទុក​​មេរោគ​អេដស៍​​ និង​អ្នក​ជំងឺអេដស៍​​ដែល​នៅ រស់​រាន​មាន​ជីវិត ​​សង្គ្រោះ​ស្ដ្រី​មាន​គភ៌​ពេល​សម្រាល​​ ហើយ​យើង​នឹង​បន្ដ​ធ្វើអ្វី​គ្រប់​យ៉ាង​​​​​​​​ដែល​យើង​អាច​ជួយ​ដល់​ប្រជា​ជន​កម្ពុជា ដើម្បី​ទទួលបាន​នូ​វ​អនាគត​​របស់​ពួកគេ”។ ខណៈ​ដែល​លោក​ស្រី​​ គ្លីន​តុន ​មិន​មាន​ប្រសាសន៍សំដៅ​ជា​ពិសេស​ទៅ​លើ​​ចិន​តែលោក​ស្រីសំដៅ​លើ​ក្រុង​ប៉េកាំង​ហាក​់​​​សំដៅ​ទៅ​លើ​​​អគារទីស្ដីការ​​គណៈ​រដ្ឋមន្ដ្រី​ដែល​​ក្រុង​ប៉េកាំង​បានកសាង​​បញ្ចប់​រួច​រាល់​ក្នុង​ឆ្នាំ​២០០៩ ហើយ​​ចំណាយ​ទឹកប្រាក់​អស់​៣០លាន​ដុល្លារ​ ដែល​ជា​មូល​និធិរបស់​ប្រទេស​ចិន ​និង​មាន​ទីតាំង​ស្ថិត​ជាប់​​​អគារ​ខុទ្ទកា​ល័យ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន។ ​ បើ​តាម​អ្នក​វិភាគបាន​និយាយ​ថា​ ជំហរ​សហរដ្ឋអាមេរិក​​និង​ជំហរ​ប្រទេស​ចិន​ ដែលប្រទេស​ទាំង​ពីរមាន​ឥទ្ធិពល​លើ​តំបន់​អា​ស៊ី ​​ត្រូវបានគេ​​មើល​ឃើញ​ថា​ ជា​យុទ្ធ​សាស្ដ្រ​ដ៏​សំខាន់មិន​គ្រាន់តែជា​​សក្តា​នុពល​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ​​ ប៉ុន្ដែវា​ក៏ ​មាន​ទីតាំង​ភូមិសាស្ត្រសំខាន់​​​របស់​ពួគគេ​ដែរ​​ និង​ជា​ផ្លូវ​នាវា​ចរណ៍​​សំខាន់ និងការ​ផ្ដល់​ហរិញ្ញ​វត្្ថុរបស់​ ប្រទេស​ចិន​​ឲ្យរដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ​ ធ្វើ​ឲ្យ​កម្ពុជាស្ថិតក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន។ គម្រោង​ក​សាង​ផ្លូវ​ ស្ពាន និង​វារី​អគិ្គសនី​ត្រូវបាន​កសាង​ឡើង​ដោយ​មូលនិធិ​របស់​ប្រទេស​ចិន។ ​ប៉ុន្ដែ លោក​ស្រី​​ គ្លីន​តុន​ បាន​មាន​ប្រសា​សន៍​ថា​ សហរដ្ឋអាមេរិក ​បាន​លៃ​លក​ជំនួយ​ក្នុង​តំបន់​ដែល​ផ្ដល់​អត្ថប្រយោជន៍​ផ្ទាល់​ដល់​ប្រជាជន​ទូទៅ​​។​ លោក​ស្រី​​ គ្លីន​តុន បាន​មាន​ប្រសាន៍​​ថា “​សហរដ្ឋ​អាមេរិក​បានសហការ​និង​បន្ត​ការ​គាំ​ទ្រ​ដល់​កម្ពុជា​។ ​ជំនួយ​អភិវឌ្ឍន៍​របស់យើង​បាន​កើន​ឡើង​ទ្វេដង​កាលពី​ទសវត្សរ៍​មុន​​។​ឥឡូវ​​នេះ​ គឺ​មាន​៧៥​លាន​ដុល្លារ​ហើយ”។​ លោក ​​ជាម​ យៀប តំណាង​រាស្ត្រ​គណ​បក្ស​​ប្រជាជនកម្ពុជា ​​​ស្វាគមន៍​ជំនួយ​របស់​សហរដ្ឋអាមេរិកមក​ឲ្យ​​កម្ពុជា​ ដោយ​ថ្លែងថា  ទោះ​ជំនួយនោះ​ជា​ជំនួយ​ប្រទេស​ណា​ក៏​ដោយ ដូចជា​​ប្រទេសចិន​ជាដើម។​លោក ​​ជាម​ យៀប ថ្លែងថា “​​​ពិត​ណាស់​កម្ពុជាត្រូវ​ការជំនួយ​និង​ស្វាគមន៍​រាល់​ជំនួយ​ទាំង​អស់ ដែល​ចង់ជួយ​ដល់​កុមារ៕ ប្រែសម្រួល​ដោយ​ លី​ ដារ៉ូ​ ​​​​​​ ​

ទាហា​ន​កម្ពុជា​បាញ់​យន្តហោះថៃ ដឹកអ្នកដំណើរចេញពីសៀមរាប

មន្ត្រី​ម្នាក់​បាន​និយាយ​ថា ​ទាហា​ន​កម្ពុជា​ឈរជើង​​នៅ​ក្នុងខេត្ត​បន្ទា​យ​មា​ន​ជ័​យ ​កា​ល​ពី​ល្ងាច​ថ្ងៃ​ពុធ បា​ន​បាញ់​ព្រ​មា​ន​​ទៅលើយន្ត​ហោះ​​ថៃ​មួ​យ​គ្រឿង​ ដែ​ល​គាត់​បា​ន​គិ​ត​ថាហោះ​​លើ​ទឹក​ដី​កម្ពុជា​​ដោយ​​ខុ​ស​ច្បាប់។ លោកអ៊ុកកែ​វ​រតនៈអ្នកនាំ​ពាក្យ​​​របស់​សាលា​​ខេត្ត​​បន្ទាយមានជ័យ ​​បាន​មាន​ប្រសា​សន៍​​ថា យន្ត​ហោះ​​ថៃ​មួ​យ​គ្រឿង​កំ​ពុង​ហោះ​ពី​​ខេត្ត​​សៀម​រា​ប​ទៅ​កាន់​ក្រុ​ង​​បាង​កក ប៉ុន្តែ​គេឃើញ​យន្ត​ហោះ​នោះ​ ហោះ​ឆ្លង​កាត់​ខុសពីធម្មតា។ ​លោកបាន​មា​ន​ប្រ​សាសន៍​ថា “ វា​ជា​យន្ត​ហោះ​ថៃ​មួ​យ​គ្រឿ​ង​​ដឹក​អ្នក​​ដំ​ណើ​រ​ មិន​មែន​ជា​យន្ត​ហោះ​យោ​ធា​​ថៃ​​នោះ​ទេ​”។ លោក​​មា​ន​ប្រ​សាស​ន៍​បន្ត​ថាទាហា​ន​​ម្នាក់​បា​ន​ឃើញ​​យន្ត​ហោះ​នោះ ហោះ​ឆ្លងកាត់​លើ​​ទឹក​​ដី​កម្ពុជា ហើយ​បា​ន​បាញ់​គំ​រាម​ជា​ច្រើ​ន​គ្រាប់​។ ​លោក​បន្ថែមថាករណីនេះ​ជា​កា​រ​ភាន់​​​ច្រឡំ​ ពី​ព្រោ​ះ​​យន្ត​ហោះ​នោះហាក់​បី​ដូ​ច​ជា​ហោះ​តាម​បណ្តោយ​ព្រំ​ដែនដោ​យ​មិន​ហោះ​កាត់​ព្រំ​ដែ​នទេ​។ លោក​ កែវរតនៈបា​ន​មា​ន​ប្រ​សាសន៍​ថា​ ក្រុម​ហ៊ុន​អា​​កា​ស​ចរណ៍​របស់​ថៃ​​ ដែ​ល​​គេមិន​​បញ្ចេញឈ្មោះនិងជាម្ចាស់​យន្ត​ហោះ​នោះបា​ន​ធ្វើ​កា​រ​សុំ​ទោស​​ ចំពោះកា​រហោះហើរ​ខុស​ផ្លូវដែលធ្លាប់ហោះ ធម្មតា។ លោកបាន​​បន្ថែម​​ថា “ ពួ​កគេ​ប្រាប់​យើង​ថាក្រុម​ហ៊ុន​អា​កា​ស​ច​រណ៍​ថៃ បា​ន​ប្រាប់​យើង​ថា ពេល​នោះ យន្តហោះកំពុងហោះ​ហើរខុស​ផ្លូវ”។ ​លោកឧត្តម​សេនីយ៍​ត្រី សូ ចាន់​ហេង ​មេបញ្ជា​កា​រ​កង​​វរសេនា​តូ​​ចលេខ​៥១​នៃ​កង​​យោ​ធពល​​ខេមរ​ភូមិន្ទ ដែល​មា​ន​មូល​ដ្ឋាន​ក្នុ​ង​ខេត​្ត​បន្ទាយ​ជ័យ​មា​ន​ប្រ​សាសន៍​ថា “​យន្ត​ហោះ​នោះ​បា​នហោះ​ លើដែន​​​អាកាស​​​​កម្ពុជា​នៅ​ម៉ោង​​៦​និង​​៣០​នាទី​​ល្ងាច ហើយ​យើង​បាញ់ព្រមា​ន​​​​ទៅ​លើ​អា​កាស​១៨​​​គ្រាប់​​​”។ លោក​ឧត្តម​សេនីយ៍​ត្រីចាន់​ហេង ​មា​ន​ប្រ​សាសន៍​ថា ទាហាន​រូប​នេះ​មិន​បា​ន​ដឹង​​​​ច្បាស់​អំ​ពី​ប្រភេទ​​យន្ត​ហោះ​នោះ​ទេ​ ប៉​ុន្តែ​ បា​ន​​​​​ សម្រេច​ចិត្តប្រើអា​វុធ​ប្រឆំា​ង​យន្ត​ហោះ​​២៣​មីលីម៉ែត្រដើម្បី​ព្រមា​ន​អ្នក​បើក​យន្តហោះ នោះ​ថាខ្លួ​ន​កំ​ពុងហោះក្នុងទឹក​ដី​កម្ពុជា​​​​។ ​គេ​នៅ​មិន​ទាន់ច្បាស់​ថាមា​ន​អ្ន​ក​ដំ​ណើ​រ​​​ប៉ុន្មា​ន​​​​នាក់​នៅ​លើ​យន្ត​ហោះ​នៅ​​​ឡើយ​​​​ទេ ​​​ឬ​យន្ត​​ហោះ​នោះ​ជា​ប្រ​ភេទ​យន្ត​ហោះ​អ្វី​ដែរ​។ ​មន្ត្រី​ម្នាក់​នៅ​ឯ​ក្រុម​ហ​៊ុន​អា​​កា​ស​​ចរណ៍​ បា​ង​កកអ៊ែ​រវ៉េប្រចាំខេត្ត​សៀម​រាបដែ​ល​បដិ​សេធ​មិន​ព្រម​ប្រាប់​ឈ្មោះដោយ​សារ​​ខ្លួ​ន​មិន​ត្រូ​វ​បា​ន​អនុ​ញ្ញាត​ឲ្យ​និ​យា​យប្រាប់អ្ន​ក​​យក​ព័ត៌មា​ន​ បា​ននិយាយថាទោះបី​យន្តហោះ ​​​របស់​ក្រុម​ហ៊ុន​អា​កា​ស​ចរណ៍របស់ខ្លួនបា​ន​ហោះ​ហើរ​ពី​ក្រុង​បាង​កកមកខេត្ត​សៀមរាប កា​លពី​ម្សិល​មិញ​ក៏​ដោ​យក៏​មិន​មា​នអ្វី​​​កើត​​​ឡើង​​​ចំពោះ​ក្រុម​ហ៊ុន​អា​កាស​​ចរណ៍​បាង​​កក​អ៊ែរវេ៉ដែរ​​៕ (រាយ​កា​រ​​ណ៍​បន្ថែម​​​ដោយ Simon Lewis) ប្រែ​សម្រួ​ល​ដោ​យឃិនណៃ​​  

លោក​ស្រី​ គ្លីន​តុន ជំរុញ​ឲ្យ​ស្វែង​រក​ដំណោះ​ស្រាយ​តាម​រយៈពហុ ភាគី អំពី​ជម្លោះ​ក្នុង​សមុទ្រ​​ចិន​

លោក​ស្រី ហ៊ីលឡារី គ្លីន​តុន (Hillary Clinton)រដ្ឋ​មន្ត្រី​​ការ​បរទេស​អាមេរិក កាលពី​ម្សិល​មិញ​ បាន​ជំរុញ​ឲ្យស្វែងរកដំណោះ​ស្រាយពហុ​ភាគី​ ចំពោះជម្លោះដ៏​តានតឹង​កាន់​តែ​កើន​ឡើង​ ជំុវិញការទាមទារ​សិទ្ធិ​ត្រួតត្រាលើ តំបន់​សម្បូរ​ទៅ​ដោយ​ធន​ធាន​ធម្មជាតិនៅ​ក្នុងដែន​សមុទ្រ​ចិនខាង​ត្បូង។ សេចក្ដី​អត្ថាធិប្បាយរបស់​លោក​ស្រីដែល​​ធ្វើ​ឡើង​អំឡុង​​សន្និសីទ​កាសែត​មួយ​ នៅ​ឯ​ខុទ្ទកាល័យ​របស់លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មួយ​ថ្ងៃ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រីការបរទេសអាស៊ាននៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ គឺរំលោភយ៉ាងជាក់ស្តែងមកលើ​សេចក្ដី​ប្រាថ្នា​របស់រដ្ឋាភិបាលក្រុង​ប៉េកាំង​ ក្នុង​ការចង់​រក្សា​ជម្លោះដែន​​សមុទ្រ​របស់​ខ្លួន​មិនឲ្យធ្លាក់ចូលក្នុងរបៀបវារៈប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន​មួយ​នៅ​សប្ដាហ៍​នេះ ដើម្បីទុកដោះ​ស្រាយ​ទ្វេភាគី​វិញ​។ ការប្រជែងទាម​ទារសិទ្ធិកាន់កាប់របស់​ចិន ជាមួយ​នឹង​ប្រទេស​ព្រុយ​ណេ​ ម៉ាឡេស៊ីហ្វីលីពីន និង​ប្រទេស​វៀតណាម មកលើ​តំបន់​ដែល​សម្បូរ​ដោយធនធាន​ប្រេង​ និង​ឧស្ម័ន​នៅ​ក្នុង​សមុទ្រ​នេះ​ កាន់​តែ​ក្ដៅ​គគុក​ឡើង​ថែម​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះដោយ​ធ្វើ​ឲ្យ​មាន​ការព្រួយបារម្ភ​ អំពីការ​ប្រឈម​មុខ​ដោយ​អាវុធ​នៅ​ក្នុង​តំបន់​ ដែល​អាមេរិកកំពុងយកចិត្តទុកដាក់។ រដ្ឋាភិបាលក្រុង​វ៉ាស៊ីន​តោន បាន​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ខឹង​សម្បា​នៅ​ឯ​កិច្ច​ប្រជុំ​អាស៊ានកាលពី​ពីរ​ឆ្នាំ​មុន ដោយចាត់ទុក​សមុទ្រ​ចិន​ខាង​ត្បូងថា ជា​ចំណែកនៃ​ “ផល​ប្រយោជន៍​ជាតិរបស់​ខ្លួន​” ហើយ​នៅឆ្នាំមុន​ បាន​ប្រកាស​​យុទ្ធ​សាស្ត្រ​ដ៏ទូលំទូលាយ​ ដើម្បី​ “ធ្វើ​ជាស្នូល​”ក្នុង​គោល​នយោបាយក្រៅប្រទេស ចំពោះ​តំបន់​អាស៊ី​បាស៊ីហ្វិក តាមរយៈ​ការ​បង្កើន​វត្ត​មាន​យោធា​របស់​សហ​រដ្ឋ​អាមេរិកនៅ​ក្នុង​តំបន់នេះ។​ កាលពី​ម្សិលមិញលោក​ស្រី​ គ្លីនតុនបាន​សម្រាល​វោហា​សាស្ត្រ​បន្ដិច​បន្តួច​ដែរ។​​ លោក​ស្រីបាន​មាន​ប្រសាសន៍​ថា “ សហ​រដ្ឋ​អាមេរិក ពុំ​មានការ​ទាម​ទារយកដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទេ ហើយ​យើង​មិន​កាន់ជើងនៅក្នុង​ជម្លោះ​អំពី​ព្រំដែន​គោកឬ​ព្រំ​ដែន​ទឹកនោះដែរ”។ លោក​ស្រីបាន​មាន​ប្រសាសន៍ថា “ក៏ប៉ុន្ដែយើង​គ្រាន់​តែ​មាន​ប្រយោជន៍​រួម​​មួយ​ គឺ​សេរី​ភាព​ក្នុងការធ្វើនាវាចរ ការ​រក្សា​សន្ដិភាព​ និង​ស្ថិរភាព​ ការគោរព​ច្បាប់​អន្ដរ​ជាតិ​ និង​ពាណិជ្ជ​កម្ម​ស្របច្បាប់ពុំ​មានការ​រារាំង​។ ហើយ​យើង​ជឿ​ថា បណ្ដា​ប្រទេស​​ក្នុង​តំបន់​នេះ ​គួរ​តែ​សហ​ការ​គ្នាតាម​រយៈ​ការ​ទូត ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ គ្មាន​ការ​បំភិត​បំភ័យ​ គ្មាន​ការ​គំរាម​​កំហែងនិង​គ្មាន​ការ​ប្រើ​កម្លាំងយោធា”។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ សភា​​វៀតណាម បាន​អនុ​ម័ត​ច្បាប់មួយ​ ដើម្បី​ដាក់​ប្រជុំកោះ ដែលខ្លួន​ទាម​ទារ​ក្នុងសមុទ្រ​ចិន​ខាងត្បូង​ស្ថិតនៅ​ក្នុងដែនទឹករបស់ខ្លួន​ ហើយ​ប្រទេស​ហ្វីលីពីន បាន​លើក​ឡើង​ថា ខ្លួនកំពុង​ពិចារណាទិញ​យន្ដហោះ​ស៊ើប​ការណ៍​ពី​អា​មេ​រិក​ដើម្បីហោះល្បាតលើ​តំបន់​ទាម​ទារ​ត្រួត​ស៊ី​គ្នាជាមួយ​ចិន។ ស្រប​ពេល​នោះ​​ដែរ ចិនបាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើម​ត្រៀម​នាវា​ប្រយុទ្ធ​ ដើម្បីល្បាត​ក្នុង​សមុទ្រ​នេះ​ ព្រមទាំង​បាន​បង្កើត​ទីក្រុង​ថ្មី​មួយ​ឈ្មោះថា ហ្សាន​ហ្សា (Shansa) ដោយ​មានវិសាល​ភាព​គ្រប​ដណ្តប់​ភាគ​ច្រើន​បំផុតមកលើៃ​ដែន​សមុទ្រ​នេះ។ លោកស្រី គ្លីនតុន បាន​លើក​ឡើង​ថា“គ្មាន​ប្រទេស​ណា​មិន​អាច​ព្រួយ​បារម្ភ​អំពី​ភាព​តាន​តឹង​​ ដែលកាន់​តែ​កើន​ឡើង​ ការ​ដំឡើងសរសៃកដាក់គ្នា​ និង​ការ​ខ្វែង​គំនិតគ្នា​ ទាម​ទារ​​ធនធានធម្មជាតិ​”។ លោក​ស្រីបាន​ជំរុញ​ឲ្យបណ្តា​ប្រទេស​ជា​សមា​ជិក​អាស៊ាន និង​ចិន អនុម័តក្រម​ប្រតិបត្តិ​មួយ​ សម្រាប់​ដោះ​ស្រាយ​ជម្លោះក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​។ ក្រម​ប្រតិបត្តិនេះ ផ្ដោត​លើ​ការ​បង្កើត​​ ឯកសារផ្លូវច្បាប់​សម្រាប់​គ្រប់​គ្រង​សកម្មភាព​របស់រដ្ឋាភិបាលនៃប្រទេសជាប់ពាក់ព័ន្ធនៅ​ក្នុង​សមុទ្រ​នេះ និងរក​វិធី​ដោះស្រាយជម្លោះ​​ដោយ​សន្ដិ​វិធី​។ កាលពី​ថ្ងៃ​ច័ន្ទបណ្ដា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន ព្រម​ព្រៀង​ចំពោះ​“ចំណុច​សំខាន់ៗ” នៅក្នុងក្រម​ប្រតិបត្តិនេះ ហើយ​បាន​លើក​ឡើងថា ខ្លួន​នឹង​ចាប់​ផ្ដើម​បើកកិច្ច​ប្រជុំ​ជា​មួយ​ប្រទេស​ចិន ដោយ​សង្ឃឹម​ថា ប្រទេស​ជិតខាង​​ក្នុងតំបន់នៅ​អាស៊ីមួយនេះ​ នឹង​យល់​ព្រម​តាម​លក្ខខណ្ឌ​ចែងនៅ​ក្នុង​ក្រម​នេះ​។ លោក​​​ ហ្វូ៊ យីង ​​​អនុរដ្ឋ​​​មន្ត្រី​​​ការ​​​បរទេស​​​ចិន បាន​​​លើកឡើង​​​​​​ក្នុងសេចក្ដី​​​ថ្លែង​​​ការ​​​ណ៍​​​មួយ​​​ចេញកាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្រុង​​​ប៉េកាំង​​​ “ មាន​​​បំណង​​​​ចង់ពិចារណា” អំពីយោបល់​ និង​ស្វែងរក​លទ្ធ​​​ភាព​​​ចូល​​​រួម​​​កា​​​រពិភាក្សា​​​អំពី​​​បញ្ហា​នោះ “ នៅ​​​ពេល​​​សមស្រប​ណាមួួយ”។ លោក​​​ស្រី​​​ គ្លីន​​​តុន​​​ និងលោក​​​ យ៉ាង ជៀឈី​រដ្ឋ​មន្ត្រីការបរទេសចិន បានជួប​​​ប្រជុំគ្នានៅ​​​ក្រៅកិច្ច​​​ប្រជុំ​​​កំពូល​​​កាលពី​​​ម្សិលមិញ ដោយ​បាន​​​​ពិភាក្សាគ្នាជា​ទេ្វភាគី បើទោះជាអ្នក​​​ទាំង​​​ពី​​​រមិន​​​បាន​​​ពិភាក្សា​​​អំពី​​​ជម្លោះក្នុងដែនសមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ក៏ដោយ​។ ក្រោយមក នៅពេល​​​សួរ​​​ថា​​​ តើលោក​​​ស្រីគិតថា​​​ មាន​​​ផលវិបាក​​​អ្វីខ្លះ​​​ដែល​​​នឹង​​​អាច​​​កើត​​​មាន​​​ឡើង​​​ បើ​​​សិន​​​ជាអាស៊ាន​​​ និង​​​ចិន​​​មិន​​​អាច​ព្រមព្រៀគ្នា ចំពោះក្រម​​​ប្រតិបត្តិ​​​នោះ​​ លោក​​​​ស្រី​​​ គ្លីនតុន​​​ បាន​​​លើកឡើង​​​ថា ​បញ្ហា​នេះ​គឺ​​​ឆាប់ពេកហើយ ដែល​​​យើង​​​ត្រូវធ្វើ​​​ការ​​​សន្និដ្ឋានអំពីបរាជ័យ។​​​ លោក​​​ស្រី​​​បាន​​​បន្ដ​​​ថា “ការ​​​ពិភាក្សា គឺកំពុង​​​តែ​​​បន្ដ​​​ និងកំពុងតែតឹងតែង ដូច្នេះ​​​យើង​​​នឹង​​​បានដឹងលទ្ធផល​​​ជាមិនខាន”។ លោក​​​ស្រី​​​បាន​​​ចាត់ទុកបំណង​​​របស់​​​អាស៊ាន ​ក្នុងការស្វែង​រកដំណោះ​​ស្រាយ​​​អំពីជម្លោះ​ក្នុង​ដែនសមុទ្រ​​​​ចិន​​​ខាង​​​ត្បូង គឺ​​​បង្ហាញឲ្យឃើញ​នូវការ​ខិត​ខំ​ប្រឹងប្រែង។ មិន​​​មាន​​​ប្រទេសសមាជិក​​​អាស៊ាន​​​ណា​មួយ​​​ក្រៅពីប្រទេស​​​ហ្វីលី​​​ពីន​​​នោះទេ ដែល​​​បាន​​​ជំរុញ​​​ប្រទេស​​​ចិនជាងគេ ​ដើម្បី​​​ឲ្យ​​​ចិន​យល់​​​ព្រមទទួលយក​​​ក្រម​​​ប្រតិបត្តិ​​​ ដែល​​​ជា​ជំហរមួយធ្វើ​​​ឲ្យ​​​មាន​​​ការ​​​លំបាក​​​ដល់​​​បណ្តា​ប្រទេសជាសមាជិក​​​ទាំង​​​១០​​​ពិបាកធ្វើសេចក្ដី​​​ថ្លែង​​​ការ​​​ណ៍​រួម​​​ ដើម្បីសង្ខេបលទ្ធផល​នៃកិច្ច​ប្រជុំ។ប្រទេសហ្វីលីពីន​ បានទាមទារឲ្យមាន​ការ​បញ្ជាក់ច្បាស់លាស់​​​ ពី​​​បញ្ហា​​​ជាប់​​​គាំងក្នុង​​​ដែន​​​ទឹក​​​ជាមួយ​​​នឹង​​​ប្រទេស​​​ចិន​​មក​លើប្រជុំ​​​កោះ​​​ Scarborough Shoal ប្រឆាំង​​​នឹង​​​បំណង​​​របស់​​​ប្រទេសជាសមាជិកអាស៊ានផ្សេងទៀត​​​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រី​ទី​ស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​ប្រមាថ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​របស់លោក ហ៊ុន សែន

យោងតាម​មន្ត្រី​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថាកង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែង​ កាល​ពី​ថ្ងៃ​អង្គារ​ បានឃាត់​ខ្លួន​មន្ត្រី​មួយ​រូប​ ធ្វើការនៅ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និង​​ស្វាមី​របស់​គាត់​ ពីបទ​ព្យា​យាម​បោក​ប្រាស់​កម្មវិធី​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​មួយ ដែល​លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុ​ន សែនបាន​ប្រកាស​កាល​ពី​ខែ​មុន។ វា​គឺ​ជា​លើក​ទី​២ហើយ​​ក្នុង​សប្ដាហ៍​នេះ ដែល​អាជ្ញា​ធរ​បាន​ចាប់​​ខ្លួន​ ឬ​ឃាត់​ខ្លួន​មន្ត្រី​ ដោយសង្ស័យថាបានបំពាន​ផែន​ការ​ផ្តល់ប័ណ្ណ​កម្មសិទ្ធិដីធ្លីចាប់​តាំង​ពី​លោក​ ហ៊ុនសែន បាន​ប្រកាស កាលពី​ពាក់​កណ្ដាល​ខែ​មិថុនាមក។ លោក​ ឱ​ បូរិនមេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បានមាន​ប្រសាសន៍​ថា លោក​ស្រីមាស​ សុខុនដែល​ធ្វើ​ការ​នៅ​ការិយា​ល័យ​កិច្ច​​ការ​ច្បាប់​នៃ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី និង​ស្វាមី​របស់​គាត់ ត្រូវ​បាន​ឃាត់​ខ្លួន​ តាមបញ្ជា​​ផ្ទាល់​​ពី​លោក​អភិ​បាល​ខេត្ត​ ឡូយ សុផាត កាលពី​ថ្ងៃ​អង្គារពី​បទ“ញុះ​ញង់”។លោក​បាន​មាន​ប្រសាសន៍ថា “យើង​បាន​ឃាត់​ខ្លួន​ពួក​គាត់​តាម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​អភិបាល​ខេត្ត​ ។ពេលនេះ​ ពួកគាត់​កំពុង​ស្ថិត​នៅ​ទី​បញ្ជាការ​របស់យើង។ ដំបូង ​យើង​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​១៣​នាក់ រួម​ទាំង​ប្ដី​ប្រពន្ធ​ពីរ​នាក់​នេះផង​ ប៉ុន្ដែ​ ​យើង​បាន​ដោះ​លែង​១១នាក់ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ពេល​នេះ ​មានតែ​ប្ដី​ប្រពន្ធ​ពីរ​នាក់នេះប៉ុណ្ណោះ  ដែលយើង​​កំពុង​​សាក​សួរដោយ​​សារ​តែ​ពួកគាត់​បាន​ធ្វើ​ការ​ញុះញង់”។ លោក​ ផឹក សុបិន អភិបាល​ក្រុង​ស្ទឹងត្រែងបានមាន​ប្រសាសន៍ថា​ លោកស្រី មាស សុខុន ត្រូវ​បាន​ឃាត់​ខ្លួន​នៅពេល​ប្រឈម​ជាមួយ​នឹង​​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ ដែល​កំពុង​អនុវត្ត​​ផែន​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​។ កាលពី​ថ្ងៃទី១៤ ខែ​មិថុនា លោក​ ហ៊ុន​សែនបាន​ប្រកាស​ផែន​ការ​លម្អិត​មួយ​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ភូមិ​រាប់មុឺន​គ្រួសារ​ ដែល​កំពុង​រស់​នៅ​លើដី​ព្រៃ​របស់​រដ្ឋ​ ក្នុងតំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​អតីតព្រៃ​សម្បទាន​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​។ចាប់​តាំង​ពី​ពេលនោះ​មក និស្សិត​ស្ម័គ្រ​ចិត្ត១.១០០នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​ជួយ​វាស់​វែងដី​​នៅ​​​​តាមតំបន់​នានា។ លោកផឹក​ សុបិនបានថ្លែងថាលោកស្រី មាស​ សុខុន គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​មួយចំនួន​ ដែល​បាន​កាប់​ឆ្ការ​ដី​ព្រៃ​ដោយខុស​ច្បាប​់នៅតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៧ ក្នុងបំណងដើម្បីចាប់​យក​ដីរដ្ឋ​ កាលពីជាង​ប្រាំ​ឆ្នាំ​មុន មុន​ពេល​អាជ្ញា​ធរ​មូល​ដ្ឋានបាន​​បណ្ដេញ​ពួកគេ​ចេញ​ កាលពី​ឆ្នាំ​២០០៧​។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា នៅ​ពេលលោក​ស្រី មាស សុខុន បានឮ​ពីគម្រោង​​​ផ្ដល់ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ថ្មី​របស់​លោក​នាយក​រដ្ឋ​​មន្ត្រី​ លោក​ស្រីក៏​បាន​ប្រមូល​គ្នី​គ្នាមួយ​ចំនួនក្នុង​គោល​បំណង​ទាមទារ​យក​ដី​នោះមកវិញ។ ប៉ុន្ដែនៅ​ពេលនិស្សិត​ស្ម័គ្រ​ចិត្ត​ទាំង​នេះ​បាន​ទៅ​ដល់​ និង​មិន​ព្រម​ចុះ​ហត្ថ​លេខា​ទទួលស្គាល់​លោក​ស្រី​ក្នុង​គម្រោង​នេះ ស្រាប់តែលោកស្រីមាសសុខុន ​កើត​ក្ដី​ក្ដៅ​ក្រហាយ​​ ដោយ​សួរ​នាំពី​សិទ្ធិ​អំណាច​របស់ពួកនិស្សិត។ លោកបាន​មាន​ប្រសាសន៍​ថា “ទង្វើ​របស់​គាត់​ជា​ការ​ប្រមាថដល់​​ក្រុម​និស្សិត​របស់យើង​នៅ​ពេល​គាត់​សុំ​មើល​លិខិត​បញ្ជាបេសកកម្ម​របស់​ពួកគេ​ ហើយ​បាន​សួរ​ថាអ្នក​ណា​ជាអ្នក​បញ្ជា​ពួកគេ​ឲ្យ​មក​។គាត់​ធ្វើ​ដូច​ជាមិន​អើ​ពើ​នឹង​គម្រោង​កំណែ​ទម្រង់​ដីធ្លី​ថ្មី​ៗ​នេះរបស់នាយក​រដ្ឋ​មន្ត្រី​អ៊ីចឹង។និស្សិត​ទាំង​នេះពាក់មួក​កាតិប​ និង​ស្លៀកពាក់ឯក​សណ្ឋាន​ដែល​មាន​ស្លាក​សញ្ញា​ក្រសួង​រៀប​ចំ​ដែន​ដី ​នគរូប​​នីយ​កម្ម និងសំណង់ហេតុ​អ្វី​បាន​ជា​គាត់​នៅ​តែ​សួរ​ទៀត​?”។ ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់​ពីនាយ​​ប៉ុស្ដិ៍​នគរ​បាល​ឃុំ​មួយ​រូប និង​នាយ​ប៉ុស្ដិ៍​រងរបស់​គាត់​ នៅ​ក្នុង​ខេត្ត​រតនគិរីត្រូវ​បាន​ព្យួរការងារ​នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​មក​ ពី​បទ​ទាម​​ទារ​ប្រាក់​ពី​អ្នក​ភូមិ​ក្នុង​មូល​ដ្ឋាន​...

នគរបាលខ័ណ្ឌដូនពេញ​វាយតំណាង​សហជីពនឹងដំបង​ឆក់ឲ្យ​បែក​ក្បាល​រួច​​​ចាប់​​​ខ្លួនយក​ទៅ​ឃំុ​​​

កាលពី​ម្សិលមិញ​​ នគរបាល​បាន​វាយ​ដំ​និង​ចាប់​ខ្លួន​តំណាង​​សហ​ជីព​ម្នាក់​ ក្នុង​រាជ​ធានី​ក្រោយ​ពី​​​ក្រុម​កម្មករ​​រោង​ចក្រ​កាត់​ដេរ​ជាង​២០​នាក់​ បាន​ដើរ​ក្បួន​​ទៅ​​​ដាក់​ញត្តិ​​របស់​ពួក​គេនៅ​ឯ​​ខុទ្ទកា​ល័យ​​​​លោក​ នាយក​​រដ្ឋមន្ដ្រី​​ហ៊ុន​ សែន​។ ក្រុម​កម្មករ​​​រោងចក្រ​កាត់ដេរ​​​ថៃ​យ៉ាង(Tai Yang) ​​​​ដែល​ជា​សមាជិក​​សហភាពសហ​ជីព​កម្ពុ​ជា​ បា​ន​ដើរ​ក្បួន​​ពី​សួន​សេរីភាព​ទៅកាន់​​ខុទ្ទ​​កា​ល័យ​​​​លោក​នាយក​​រដ្ឋមន្ដ្រី​​ហ៊ុន​ សែន​ ដែល​នៅ​​ទីនោះ ​កម្មកររោង​ចក្រ​កាត់ដេរ​​​ថៃ​យ៉ាង ៥០០​នាក់​ផ្សេង​ទៀតកំពុង​តវ៉ា​ទាមទារ​​ប្រាក​់បំ​ណាច់​ការងា​រ​និង​អត្ថ​ប្រយោ​ជន៍​ផ្សេងៗ​ទៀត​។​ ​ក្រោយ​ពី​ដាក់​ញតិ្ត​ទាម​​ទារ​របស់​ខ្លួន​ជូន​ខុទ្ទ​កា​ល័យ​​​​លោក​ នាយក​​រដ្ឋមន្ដ្រី​​ ហ៊ុន​ សែន​រួចហើយ ក្រុម​កម្មករបាន​អង្គុយ​សម្រាក​នៅ​ក្នុង​សួន​​ក្បែរ​នោះ ស្រាប់​តែ​​ពេល​នោះ​​​នគរ​បាល​ខណ្ឌ​ដូន​ពេញ​និង​​នគរបាល​អន្តរាគមន៍​រាជ​ធានី​ប្រហែល​៦០​នាក់​បាន​សំដៅ​ទៅ​​រក​ពួកគេហើយ​បាន​​សំុ​ឲ្យ​ពួកគេ​ចាកចេញ​។ ក្រុម​កម្មករបាន​តវ៉ា​ថា​ ពួកគេ​ចង់​សម្រាក​​ហើយ​នគរបាល​បាន​រុញ​ច្រាន​ពួក​គេ​ឲ្យ​​ចេញ​ពី​សួន​​នោះ​​។លោក​ រុ៉ង បញ្ញា តំណាង​សហ​ភាព​សហ​ជី​ព​​​កម្ពុ​ជា បាន​ព្យាយាម​តតាំង ​ប៉ុន្តែ​នគរបាល​បាន​រុញ​ឲ្យ​ដួល​​​ ហើយបាន​វាយ​​ក្បាល​គាត់​ជា​ច្រើន​ដំបង​ឆក់​។​​​​​​​​​​​​​ ​កម្មករ​ឈ្មោះ ​​​​មុ​ន ​ផល្លី ​បាន​និយាយ​ថា​“​នគរបាលបាន​ប្រើ​ដំបង​ឆក់​វា​យ​​ក្បាល​គាត់​ជា​​ច្រើន​ដង​ ហើយ​គាត់​បាន​​ដួ​ល​ទៅ​ដី​​ដោយ​មាន​ឈាម​ហូរ​យ៉ាង​ច្រើន​​”។ “​ខ្ញុំ​បា​ន​ឃើញ​ស្រ្តីខ្លះត្រូវបាន​​រុញ​ឲ្យ​​ដួល ​ហើយខ្ញុំ​មាន​ការ​ភ័យ​ខ្លាចយ៉ាង​​ខ្លាំង”។​​បន្ទាប់​ពី​នគរ​បាល​នាំ​គាត់​​ចូល​រថ​យន្ត​លោក  បញ្ញា​ បាន​ស្រែក​យំថា “ ខ្ញុំមិនជឿថា ​នគរបាល​ខ្មែរអាច​​វាយខ្ញុំ​ដូច្នេះ​”។​ “ខ្ញុំ​មិន​ជឿ​ថា​​ នគរបាល​​កម្ពុជា​​អាច​វាយ​ខ្ញុំ​​បែប​នេះ​ទេ។ ខ្ញុំ​លែង​មាន​ជំនឿ​លើ​ពួក​គេ​ហើយ។ ​ខ្ញុំ​ជា​​ជនជាតិខ្មែរ​​។​​​ ក្រោយ​ពី​ការ​វាយ​​ដំ​នេះកម្មការិ​នី​​​ បានយំ​​ស្រែក​អំពាវនាវ​សុំ​ឲ្យ​​លោក​ស្រី​ ហីុល​ឡា​រី​គ្លីន​តុន (Hillary Clinton) រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក ​ដែល​មក​បំពេញ​ទស្ស​នកិច្ច​ជួយ​អន្ត​រាគមន៍​​ទៅ​​រដ្ឋាភិបាល​​​​ដើម្បី​ជួយ​ពួក​គេ​។​ កម្មការិនី​ឈ្មោះ​ សៀង​ លាង​​ហេង ​បាននិយាយទាំង​ទឹក​ភ្នែក​ថា​​ “​ខ្ញុំសូម​​អំពាវនាវ​ដល់លោកស្រី​​ ហីុល​ឡា​រី​ គ្លី​ន​តុន និង​​​រដ្ឋា​ភិបាល​ ជួយ​​អន្តរាគមន៍​ក្នុង​រឿង​នេះ។​ ​វា​ជា​អំពើ​ដ៏​ឃោ​រឃៅ​និង​ហិង្សាចំ​ពោះ​​ពួកយើង​”។ ​លោក​ បញ្ញា​​ គឺជា​ក្មួយ​ប្រុស​របស់​លោក​រ៉ុង​ ឈុន ​ប្រធា​នសហ​ភាព​សហជីព​កម្ពុជា​ ដែល​បាន​និង​កំពុង​ដឹកនាំបន្ត​ការតវ៉ា​នៅ​​រោងចក្រកាត់ដេរ​​​​​​ថៃ​យ៉ាងជាង​មួយ​សបា្ដាហ៍​​មក​ហើយ និង​ដែល​បាន​សន្យា​​កាល​ពី​ម្សិល​មិញថា នឹង​បន្ដ​ការ​តវ៉ារហូត​ដល់​ការ​​ទាមទារ​​របស់​ក្រុម​កម្មករបាន​សម្រេច​។ “ ​ប្រសិន​បើ​ឈាម​យើង​ស្រក់​ដល់​ដី​ ខ្ញុំ​និយាយ​ថា ​ថ្ងៃស្អែក​ឬខានស្អែក​​នឹង​មាន​ដំណោះស្រាយ​​ហើយ។​សូម​កំុឲ្យ​ឈាម​របស់​យើង​ស្រក់ដោយ​គ្មាន​ផលប្រយោជន៍​ឲ្យ​សោះ​។ ​​រហូត​មក​ដល់​យប់មិញ​នេះ ​​លោក ​​បញ្ញាបាជាប់ឃំុ​នៅ​ស្នង​ការ​ដ្ឋាន​នគរបាលរាជធានី​នៅ​ឡើយ។ ​លោក​ រ៉ាត​ រ័ត្ន​មុនី​ អគ្គ​លេខា​ធិការ​សហ​ភាព​សហជីព​​កម្ពុជា​ បាននិយាយថា​ ​នគរបាល​​​យល់​ព្រម​ដោះ​លែង​លោក​​ បញ្ញា​ ប្រសិន​បើ​គាត់​​ផ្ដិតមេដៃ​លើឯកសារ​សារ​ភាព​ថា​ គាត់​​បានវាយ​តប់​ជាមួយ​នគរបាល​​​។​ លោក​​ ភួង​ មាល័យ​ ស្នង​ការរង​​នគរ​បាល​រាជធានី​ដែលបានដឹក​នាំនគរបាល​អន្ដរាគមន៍​និង​​បាន​ត្រួត​ពិនិត្យ​កម្មករ​នៅ​សួន​សេរី​ភាពបាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​​ទេ​។​​ ដោយ​ហៅ​ការវាយដំ​នេះ​ថា​​ ជា​អំ​​ពើ​ដ៏ឃោរឃៅ​នោះ លោក​ ដេវ​ វែល​ (Dave Welsh)នាយក​​ប្រចាំ​ប្រទេស​នៃ​​មជ្ឈមណ្ឌល​អាមេរិក​សម្រាប់​​ពលកម្ម​អន្តរជាតិ​ ​​បញ្ជាក់​​ថា​​ រឿង​នេះ​​បាន​កើត​ឡើង​នៅ​ថ្ងៃ​តែមួយ​​ដែល​មន្ត្រី​​រដ្ឋាភិបាល​និង​ថៅ​កែ​រោង​ចក្រ​បាន​សម្រេច​ចិត្ត​បង្កើន​អត្ថប្រយោជន៍​​នានា​ ដែល​ជា​​មូល​ហេតុ​មួយ ​​ក្នុង​ចំណោម​មូល​ហេតុ​នានា ​ចំពោះ​ការតវា៉​របស់​កម្មករ​រោង​ចក្រ​កាត់ដេរ​ថៃ​យ៉ាង។​ លោក​​ វែល បាន​ថ្លែងថា​ “​ខ្ញុំ​នឹងព្យយាម​នាំយក​បញ្ហានេះ​​ជូន​​លោកស្រី​ហីុល​ឡារី​​ គ្លីន​តុន ទុកជាគំរូ​នៃ​​ការ​រំលោភ​បំពាន​ការងារ​​នៅ​​កម្ពុជា​។វាជា​ការ​ចំអក​ឡក​ឡាយ​ ដែល​បញ្ហា​នេះ​កើត​ឡើង​នៅ​ថ្ងៃ​​ដែល​កម្ពុជា​​កំពុង​​ធ្វើ​ឲ្យ​មាន​ការ​រី​កចម្រើន​​ដល់​សិទ្ធិការ​ងារ”៕ ប្រែសម្រួល​ដោយ​​ លី​ ដារ៉​ូ​​​ ​​​​​​​​​

លោក​​​ស្រី​​​ គ្លីនតុន ៖ សហរ​ដ្ឋ​អាមេរិក​ផ្ដោតសំខាន់​លើ​​​តំបន់​អាស៊ាន​

Simon Lewis និង​​​ ផន បុប្ផា ខេមបូឌា ដេលី   មន្ត្រី​​​លើក​​​ឡើង​​​ថា លោក​​​ស្រី ហ៊ីល​ឡារី គ្លីនតុន(Hillary Clinton)រដ្ឋមន្ត្រីការ​​​បរទេស​​​សហរដ្ឋ​​​អាមេរិក​​​បាន​​​លើកឡើងអំពី​​​ជម្លោះ​​​ទឹក​​​ដី​​​ នៅ​ក្នុង​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​ ជាមួយ នឹង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ហើយ​​​លោក​​​ស្រី​​​បាន​​​គូស​​​បញ្ជាក់​​​អំពី​​​សារៈសំខាន់​​ ដែល​​​រដ្ឋការ​​​របស់​​​លោក​​ប្រធាធិបតី បារ៉ាក់អូបាម៉ា (Barack Obama)កំពុង​​​តែយក​ចិត្ត​ទុកដាក់​​មកលើ​​​តំបន់​​​អាស៊ាន។ ដោយ​​​មក​​​ដល់​​​​​​ប្រទេស​​​កម្ពុជា​​​មុន​​​ពេល​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ីបូពា៌ លោក​​​ស្រី​​​ គ្លីនតុន​បាន​​​ជួបពិភាក្សាជាមួយបណ្តា​​​រដ្ឋ​​​មន្ត្រី​​​ការ​​​បរទេស​​​មក​​​ពី​​​តំបន់​​​អាស៊ាន និង​​​បាន​​​បង្ហាញ​អំពីចំណាប់អារម្មណ៍ដ៏ខ្លាំង ​​​របស់​​​សហរដ្ឋ​​​អាមេរិក​​​មកលើ​​​តំបន់​​​ ដែល​​​ជាផ្នែក​​​មួយ ​​​នៃ​​​យុទ្ធ​សាស្ត្រ​​​ដ៏​​​ទូលំទូលាយ ដើម្បី“ ធ្វើជា ស្នូល” របស់គោល​​​នយោបាយក្រៅ​​​ប្រទេស​​​ របស់​​​ខ្លួន​​​ពី​​មជ្ឈិម​​​បូពា៌ និង​​​​ឆ្ពោះ​​​ទៅ​​​កាន់​​​តំបន់​អាស៊ីបាស៊ីហ្វិក។ លោក​​​ស្រី គ្លីនតុន ​​​ប្រាប់​​​មន្ត្រី​​​ការ​​​បរទេស​​​មក​​​ពី​​​តំបន់​​​អាស៊ាន​​​នៅ​​​ក្នុង​​​កិច្ចប្រជុំ​​​នៅឯ​​​ខុទ្ទកាល័យ​​​របស់​​​លោកនាយករដ្ឋមន្ត្រី ហ៊ុន​សែន កាល​​​ពី​​​ម្សិលមិញថា“ សហរដ្ឋ​​​អាមេរិក​​មានការប្តេជ្ញាយកចិត្តទុកដាក់ចំពោះតំបន់ អាស៊ីបាស៊ីហ្វិក ហើយ​​​រដ្ឋការ​​​របស់​​​លោកអូបាម៉ា​ បានពង្រឹងការ ចូលរួមរបស់យើង​​​ ក្នុង​​​តំបន់អាស៊ី ដើម្បីបង្កើត​ជាយុទ្ធ​សាស្ត្រ​ ចម្បង​​​នៃគោល​​​នយោបាយការ​​​បរទេសរបស់​​​ យើង​​​ ហើយសសរទ្រូងនៃ​​​យុទ្ធសាស្ត្រ​នោះ គឺដើម្បី​​​ធ្វើការ​​​យ៉ាងជិត​​​ស្និទ្ធជាមួយ​​​បណ្តា​ប្រទេសជាសមាជិក​​​អាស៊ាន និង​​​ពង្រឹង​សេដ្ឋ​ កិច្ចយុទ្ធ​សាស្ត្រ និង​​​ទំនាក់​ទំនង​រវាង​ប្រជា​ ជននិង​​​ប្រជាជនកាន់តែជ្រៅឡើងៗ”។​​​​​​​​​​​​ ​​​លោក​​​ស្រី​​​បាន​​​បន្ដ​​​ថា “ នៅ​​​ពេល​​​គេ​​​សួរ​​​ខ្ញុំ​​​ នៅ​​​ក្នុង​​​ប្រទេស​​​របស់​​​ខ្ញុំថា ​​​ហេតុអ្វី​​​បាន​​​ជា​​​ខ្ញុំ​​​យកចិត្តទុកដាក់មក​​​លើ​​​តំបន់អាស៊ាន​​​ខ្លាំង​​​ម៉្លេះ ខ្ញុំ​​​បាន​​​ប្រាប់​​​អ្នក​​​ទាំង​​​នោះ​​​ថា យើង​​​ធ្វើ​ ការ​​​​ជាមួយ​​​អាស៊ាន អំពី​​​បញ្ហាដែល​​​មាន​​​សារៈ​សំខាន់​​​ ចំពោះ​​​អាមេរិក ពីបញ្ហា​​​សន្ដិ​សុខ​ ដែន​ទឹក ការដាក់បម្រាមមិន​​​ឲ្យ​​​មាន​​​អាវុធ​ ​​​នុយក្លអ៊ែរ រហូត​​​ដល់​​​កំណើន​​​សេដ្ឋកិច្ច។​យើង​​​មាន​​​ការ​​​វិនិយោគនៅក្នុង​តំបន់​​អាស៊ាន​ច្រើន​​​ជាង​​​នៅ​​​ក្នុង​​​ប្រទេសចិន”។ ក្នុង​​​អំឡុង​​​កិច្ច​​​ប្រជុំ លោក​​​ស្រី​​​ គ្លីនតុន ​ក៏​បាន​​​សន្យាថា​​​ នឹង​​​ផ្ដល់ឲ្យ​​​តំបន់អាស៊ានជា​​​ជំនួយសម្រាប់ការ​​​អភិវឌ្ឍថ្មីមួយពី​​​សហរដ្ឋ​​​​ អាមេរិក នូវយន្ដការ ដែល​​​មាន​​​ឈ្មោះថា​ គំនិត​​​ផ្ដួច​​​ផ្ដើម​​​ជាយុទ្ធសាស្ត្រ សម្រាប់​ពង្រឹង​ទំនាក់​​​ទំនងនៅក្នុង​​​តំបន់អាស៊ីបា៉ស៊ីហ្វិក។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍ថា គំនិត​​​ផ្ដួច​​​ផ្ដើមនឹង “ ផ្ដោតលើ​​​សសរ​​​ស្ដម្ភប្រាំមួយ​គឺកិច្ច​​​សហប្រតិបត្តិការ​​​ក្នុង​​​តំបន់​ សមាហរណ​កម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មចូលរួម​ចំណែក​ នៅ​ក្នុង​​​តំបន់​​​ទន្លេមេគង្គ​​​ក្រោម ការ​​​គំរាម​​កំហែងឆ្លងដែន ការ​​​អភិវឌ្ឍ​​​បែបលទ្ធិ​​​ប្រជា​​​ធិបតេយ្យ និង​​​កាកសំណល់​​​សង្គ្រាម”។ តែទោះ​​​ជាយ៉ាងណា​​​ លោក​​​ស្រី​​​ មិនបាន​​​បញ្ជាក់លម្អិត​​​ថា តើ​​​នឹង​​​ត្រូវចំណាយ​​​ថវិកា​​​ប៉ុន្មាន​​​នៅក្នុង​​​គំនិត​​​ផ្ដួច​​​ផ្ដើមនេះទេ។ នៅចុង​​​សប្ដាហ៍នេះ លោក​​​ស្រី​​​នឹង​​​ដឹកនាំ​​​គណៈប្រតិភូ​​​ធុរជន​​​អាមេរិក​​​ដ៏ធំបំផុត​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា ដើម្បី​​​ចូល​​​រួម​​​នៅក្នុង​​​វេទិកា​​​ពាណិជ្ជកម្ម អាស៊ាន-​​​អាមេរិក នៅ​​​ក្នុង​​​ក្រុង​ ​​​សៀម​​​រាបអង្គរ។ ទោះបី​​​ជាលោក​​​ស្រី​​​ គ្លីនតុន​​​ មាន​​​ចំណាប់​​​អារម្មណ៍​​ខ្លាំងមកលើ​​​តំបន់​​​អាស៊ី​​​ក៏ដោយ ក៏​​​គោល​​​ដៅ​​​​​​រំពឹង​​​ទុក​​​នោះ​​​ គឺ​​​ផ្ដោត​​​អំពីជម្លោះ​​​ដែន​​​ទឹក​​​ដី​​​រវាង​​​ប្រទេស​​​ចិន​​​ និង​​​ប្រទេសជា​​​សមាជិក​​​អាស៊ានចំនួនបួន​​​នៅក្នុង​​​សមុទ្រ ចិន​​​ខាង​​​ត្បូង ដែល​​​សម្បូរទៅដោយ​​​​​​ប្រេង​នោះឯណោះ​​​ទេ។ លោក អៀង សុផាល្លែតជំនួយការ​​​ផ្ទាល់​​​របស់​​​លោក​​​ ហ៊ុន សែន បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា លោក​​​ស្រី​​​ គ្លីនតុន បាន​​​ជួប​ពិភាក្សា ជាមួយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បន្ទាប់​​​ពី​​​កិច្ច ប្រជុំ​​​រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋ​​​អាមេរិក និង​​​បានលើកយក​​​បញ្ហាសមុទ្រ​​​ចិន​​​ខាង​​​ត្បូងមក​​​ពិភាក្សា។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ អ្វី​​​ដែល​លោក​​​ជំទាវចង់​​​ឃើញនាពេល​​​នេះ គឺ​​តាក់ តែង  មួយរបស់បណ្ដា​ប្រទេស​​ ​​ជាសមាជិកអាស៊ាន ដែល​ប្រកប​​​ដោយ​​​ប្រសិទ្ធ​ ភាព ​​​ពាក់​​​ព័ន្ធនឹង​​​ជម្លោះក្នុងដែនសមុទ្រចិន​​​ខាង​​​ត្បូង”។ លោក​​​បាន​​​បន្ថែមថា លោក​​​ស្រី​គ្លីនតុន ក៏បាន​​​លើក​​​ឡើង​​​ផង​​​ដែរថា លោក​​​ស្រី​​​នឹង​​​ប្រកាសអំពីការ​​​ផ្ដល់​​​ជំនួយជាប្រាក់​​​​​​៥០​​​លាន​​​ដុល្លារ​​​សម្រាប់​​​​​​ការ​​​អភិវឌ្ឍ​​​តាម​តំបន់​​​ទន្លេ​​​មេគង្គ​​​ក្រោម​​​ នៅ​​​ថ្ងៃ​​​សុក្រ​​​នេះ។ ជម្លោះក្នុងដែនសមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​​​​​​​ ដែល ​​​​​​​​​ប្រទេស​​​​​​​​​ចិន ​​​​​​​​​​​​​​​​​​​​​បាន​​​​​​និង​​​​​​កំពុង​​​​​​ប្រជែង​​​អះអាង​​​​​​​​​ថា​​​ជា​​​​​​ម្ចាស់​​​កម្ម​​​សិទ្ធិ​​​​​​ ជា​​​មួយ​​​​​​​​​​​​នឹង​​​ប្រទេស​​​​​​​​​​​​ជា​​​​​​សមា​ជិក​​​​​​មួយ​​​​​​​​​​​​ចំនួនទៀត ដូចជា​​​ ប្រទេស​​​ហ្វីលីពីន ​​​​​​វៀតណាម ​​​​​​​​​ព្រុយ​​ណេ និង​​​ម៉ាឡេស៊ី ​​​​​​​​​នោះ ​​​បាន​​​​​​​​​ក្លាយ​​​​​​​​​​​​​​​​ជា​​​​​​បញ្ហា​​​​​​​​​សំខាន់​​​​​​ជាង​​​​​​គេ​​​​​​​​​នៅក្នុង​​​កិច្ច​​​​​​ពិភាក្សា​​​​​​ អំឡុង​​​​​​​​​​​​ពេល​​​​​​ប្រទេស​​​​​​កម្ពុជា​​​​​​​​​​​ធ្វើ​​​ជា​​​ប្រធាន​​​អាស៊ា​​​​​​ន​​​នៅ​​​​​​ឆ្នាំ​​​នេះ។ ថ្វី​​​បើ​​​ប្រទេស​​​​​​​​​ចិន ​​​​​​​​​​​​​​​​​​បាន​​​​​​​​​ស្នើ​​​ឲ្យ​​​​​​​​​​​​រក្សា​​​​​​ទុក​​​​​​​​​​​​​​​​​​​​​បញ្ហា​​​​ នេះ​​​​​​​សម្រាប់ជា​​​​​​របៀប​​​​​​វារ:​​​​​​​​​​​​​​ក្នុង​​​​​​​​​កិច្ច​​​​​​ប្រ​​​​​​ជុំ​​​​​​​​​​​​កំពូល​​​​​​អាស៊ី​​​​​​បូព៌ា​​​​​​​​​​​​​​​នៅ​​​​​​​​​​​​​​​​​​ថ្ងៃ​​​​​​នេះ​​​​​​​​​​​​​​​​​ក្តី ក៏​​​​​​លោក​​​ស្រី គ្លីន​​​តុន ​​​​​​​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​​​​​​​​​​នៅ​​​​​​ដើម​​​​​​សប្តាហ៍​​​​​​នេះ​​​ថា អំឡុង​​​​​​​​​ពេល​​​​​​ដែល​​​​​​លោក​​​ស្រី​​​​​​ស្ថិត​​​​​​ក្នុង​​​ប្រទេស​​​​​​កម្ពុជា ​​​លោក​​​​​​ស្រី​​​​​​នឹង​​​លើក​​​​​​​​​ឡើង​​​​​​ពី​​​​​​បញ្ហា​​​​​​នេះ។ អំឡុង​​​​​​កិច្ច​​​​​​ប្រ​​​ជុំ​​​កាល​​​​​​ពី​​​​​​ម្សិល​​​មិញ ​​​​​​​​​ក្រុមអ្នក​ ​​​ការទូត​​​​​​​​​បាន​​​​​​ខិត​​​​​​​​​ខំជា​​​​​​ខ្លាំង​​​​​​ ​​​​​​ដើម្បីធ្វើ​​​​​​​​​យ៉ាង​​​ណា​​​​​​​​​ឲ្យ​​​​​​​​​​​​​​​​ ឈាន​​​​​​​​​ដល់​​​​​​ការ​​​​​​​​​យល់​​​​​​​​​​​​ស្របគ្នានូវ​​​​​​​​​​​​ពាក្យ​​​ពេចន៍​ប្រើក្នុង​​​​​​​​​ឃ្លា​​​​​​មួយស្តីពី​​​​​​ជម្លោះ​​​​​​​​​​​​ដែន​​​សមុទ្រ​​​​​​នេះ​​​​​​​​​​​​​​​​​​ នៅ​ក្នុង​​​​​​​​​​​​សេ​​​ច​​​ក្តី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ​​​​​​​​​ ដែល​​​​​​​​​​​​​​​បណ្តា​​​​​​ប្រទេសជាសមាជិកអាស៊ាន​​​ គ្រោង​​​នឹង​​​​​​​​​បញ្ចេញ​​​​​​​​​​​​​​​​ក្រោយ​​​កិច្ច​​​​​​ប្រជុំ​​​​​​នៅ​​​សប្តាហ៍​​​​​​​​​​​​នេះ។ ក្រោយ​​​ពីការ​​​ចុះ​​​​​​ហត្ថ​​​​​​លេខា​​​​​​​​​​​​ក្នុង​​​​​​ឆ្នាំ​​​​​​២០០២​​​​​​​​​​ ស្តីពី​​​​​គោល​​​​​​ការណ៍​​​​​​អនុវត្តន៍​​​​​​ ស្តី​​​​​​ពី​​​​​សមុទ្រ​ចិន​ខាងត្បូង​​​​​ ​​​​​ បណ្តា​​​​​ប្រទេសជាសមាជិក​​អាស៊ាន​​​​​​​​​​​កំពុងតែ​​​​​​​ព្យាយាមព្រាងក្រមប្រតិបត្តិ​​​​​​មួយ​​​​​​​ដើម្បី​​​​​​គ្រប់​​​គ្រង​​​​​​ការដោះស្រាយជម្លោះ ក្នុង​ដែន​​​​​​​​​សមុទ្រនេះ។ មន្ត្រីការបរទេស​​​​​​​​​​​​មក​​​ពី​​​​​​បណ្តា​​​​​​ប្រទេស​ជា​សមាជិកអាស៊ាន​​​​​​​​​បាន​​​​​​​​​យល់​​​ស្រប​​​​​​តាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណុច​ ​​​សំខាន់ៗនៃក្រមប្រតិបត្តិ ប៉ុន្តែ មាន​ចំណុច​ ​​​​​​មួយ ​​​​​​ដែល​​​ទំនង​​​ជា​​​​​​ត្រូវជាប់​​​គាំង​​​​​​នោះ​​​ គឺ​​​​​​ ត្រង់​​​​​​ថា តើនៅ​​​ក្នុង​​​​​​​​​​​​​​​​​​​​​សេច​​​ក្តី​​​ថ្លែង​​​​​​ការណ៍​​​​​​នេះ​​​​​​​​​​​​​​​​​​​​​​​ត្រូវ​​​​​​​​​លើក​​​​​​ឡើង​​​ពី​​​“ឧបទ្ទ​​​​​​វ​​​​​​ហេតុ​​​​​​ជាក់​​​លាក់​​​​​​​​​មួយ​​​​​​ចំនួន​​​” ​​​​​​​​​​​​ដូចជា​​​​​​ភាព​​​តាន​​​តឹង​​​​​​កើតឡើង​​​​​​​​​កាលពី​​​​​​ខែ​​​​​​ឧសភា​​​​​​​​​​ ដែល​​​​​​នៅពេល​​​​​​​​​​​​​​​​​​​នាវា​​​​​​​​​របស់​​​ចិន ​​​និង​​​ហ្វីលីពីនបាន​​​​​​​​​​​​ប្រ​​​​​​ឈម​​​មុខ​​​​​​ដាក់គ្នា​​​​​​​​​​​​ នៅ​​​​​​ឯ​ ​​​​​​ប្រជុំ​កោះ Scarborough Shoal ដែរ​​​​​​ឬ​​​​​​យ៉ាងណា​​​។ លោក​​​​​​​​​​​​​​​ស៊ូរ៉ាពង្ស តូវីចាក់​​​​​​ឆៃគុល ​​​​​​​​​(Surapong Tovichakchaikul) ​​​​​​រដ្ឋ​​​មន្ត្រី​​​​​​​​​​​​ក្រសួង​​​ការ​​​បរទេស​​​​​​ថៃ ​​​​​​​​​​​​​​​បា​​​នមាន​​​ប្រ​​​សាសន៍​​​ថា ជំហរ​​​​​​របស់​​​​​​លោក​​​គឺ​​​ថា“ មិន​​​ចាំ​​​​​​បាច់​​​លើក​​​​​​ឡើង​​​អំពី​​​​​​ឧបទ្ទ​​​​​​វ​​​ហេតុ​​​​​​​​​ជាក់​​​លាក់​​​ទាំង​​​​​​នោះ​​​​​​ទេ”។ ប៉ុន្តែ​​​​​​​​​​​​​​​​​​នៅ​​​ក្នុង​​​សន្និសីទ​​​​​​​​​​​​សារ​​​ព័ត៌​​​​​​មាន​​​​​​​​​មួយ​​​​​​​​​​​​​​​កាល​​​ពី​​​យប់​​​ម្សិលមិញ ​​​​​​​​​​​​​​​​​​លោក កៅ គឹមហួន ​​​​​​​​​រដ្ឋ​​​លេខា​​​​​​ធិការ​​​​​​​​​​​​ក្រសួង​​​​​​ការបរទេស​​​​​​កម្ពុជា ​​​​​​បាន​​​ថ្លែង​ថា មិន​​​ទាន់​​​​​​មាន​​​ការ​​​​​​​​​​​​​​សម្រេច​​​​​​​​​យល់​​​​​​​​​ព្រម​​​​​​តាម​​​ពាក្យ​​​​​​ពេចន៍​​​​​​នោះ​​​​​​​​​​​​នៅឡើយ​​​ទេ។ លោក​​​បា​​​ន​​​បន្ត​​​​​​ថា “ បណ្តា​​​​​​រដ្ឋ​​​មន្ត្រី​​​​​​​​​​​​​​​​​​​​​​​​ការ​​​​​​បរទេស​​​​​​អាស៊ាន​​​​​​​​​​​​​​​កំពុង​​​​​​​​​​​​​​​បន្ត​​​​​​ធ្វើ​​​​​​កិច្ច​​​​​​ការ​​​​​​ទាក់​​​​​​​​​ទិន​​​នឹង​​​​​​ការ​​​​​​ប្រើ​​​​​​​​​ប្រាស់​​​ពាក្យ​​​​​​ពេចន៍​​​​​​នេះ។​​​ហើយ​​​​​​ក្នុង​​​​​​ឋាន:ជា​​​​​​ប្រ​​​ធាន​​​អាស៊ាន​​​ ​​​កម្ពុជា​​​​​​​​​បាន​​​​​​​​​​​​ខិត​​​ខំ​​​​​​​​​​​​​​​ប្រឹង​​​ប្រែង​​​​​​អស់​​​ពី​​​​​​​​សមត្ថ​​​​​​ភាពហើយ​​​​​​ តែយើង​​​​​​នៅតែ​​​ជួប​​​ប្រទះ​​​​​​បញ្ហា​​​​​ខ្លះ​​​​​​​​​​​​​​​នៅ​​​​​​ឡើយ”។ បន្ទាប់​​​ពី​​​​​​​​​​​​​​​ជំនួប​​​​​​​​​​​​​​មួយ​​​​​​យ៉ាង​​​​​​​​​យូរ ដែល​ឥត​ ​​បា​​​​​​ន​​​​​​​​​គ្រោងទុក​​​​​​ រវាង​​​លោក ហោ ណាំហុង​ រដ្ឋ​​​មន្ត្រី​​​ការ​​​បរទេស​​​​​​កម្ពុជា ​​​​​​​​ជាមួយរដ្ឋ​​​មន្ត្រី​​​​​​ការ​​​បរទេស​​​​​​​​​ហ្វីលីពីន លោក​ អាល់បឺត ​ដែល​ ​រ៉ូសារីយ៉ូ (Albert del Rosario) និង​​​មន្ត្រី​​​​​​ចិន​​​​​​   រួចមក ​​​លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ​​រដ្ឋ​​​​​​មន្ត្រី​​​​​​​​​​​​​​​ការ​​​​​​បរទេស​​​​​​​​​​​​​​​​​​​​​​​​ឥណ្ឌូណេស៊ី ​​​​ មាន​​​ប្រសាសន៍​​​​​​ថា សេច​​​​​​ក្តី​​​ព្រាង​​​​​​នៃ​​​​​​សេច​ក្តី​​​​​​ ​ថ្លែង​​​​​​​​​ការណ៍​​​​​​រួម​​​​​​នេះ ​​​ត្រូវ​​​បាន​​​​​​​​​ដាក់​​​ជួូន​​​​​​ប្រទេស​ ​​​កម្ពុជា​​​ ដែល​​​ជា​​​ប្រធានអាស៊ាន​​​រួច​​​​​​ហើយ។ លោក ណាតាឡេហ្គាវ៉ា ​​​​​​​​​​​​​​មាន​​​​​​ប្រ​​​​​​សាសន៍​​​​​​ទៀតថា “ ខ្ញុំ​​​សង្ឃឹម​​​ថា ​​​វា​​​អាច​​​​​​នឹង​​​​​​​​​ឲ្យ​​​ផលល្អប៉ុន្តែ​​​យើង​​​​​​​​​នឹង​​​រង់​​​​​​ចាំ​​​មើល​​​​​​សិន។យើង​​​​​​ទើប​​​តែ​​​​​​​​​​​បាន​​​ធ្វើ​​​​​​​​​​​​​​​​​​ការ​​​​​​លើ​​​​​​សេច​​​​​​ក្តី​​​ព្រាង​​​​​​​​​​​​​នេះ ​​​និង​​​​​​​​​ ប្រ​​​គល់​​​​​​វា​​​ជូន​​​​​​​​​​​​ប្រធាន​​​អាស៊ាន​​​​​​​​​សម្រាប់​​​​​​ឲ្យគាត់​​​​​ ​​​​កោះ​​​​​​ហៅ​​​​​​​​​យើង​​​​​​​​​​​​​​​​​​​​​មក​​​​​​វិញ​​​​​​​​​​​​ម្តង​​​ទៀត​​​​​​ប៉ុណ្ណោះ​​​​​​។​​​​​​​​​​​​​​​​​​​ វាជា​​​សេច​​​ក្តី​​​​​​​​​ព្រាង​​​​​​​​​​​​​​​​​​ស្តី​​​​​​ពី​​​ការ​​​​​​ព្រម​​​​​​​​​ព្រៀង​​​ទូទៅ​​​​​​មួយ ​​​​​​​​និងជា​​​​​​អត្ថ​​​​​​បទ​​​​​​​​​​​​សម្រប​​​​​​សម្រួល​​​​​​​​មួយ​​​ ដូច្នេះ​​​​​​​​​​​​​​​​​​​​​គ្មាន​​​នរណា​​​​​​​​​​​​ពេញ​​​​​​​​​ចិត្ត​​​​​​​​១០០​​​​​​ភាគ​​​​​​រយ​​​​​​ឡើយ។​​​​​​​​​​​​ពេល​​​នេះ ​​​​​​​​​ខ្ញុំ​​​​​​គ្រាន់​​​​​​តែ​​​​​​មាន​​​​​​បំណង​​​​​​​​​​​​ប្រាថ្នាចង់​​​​​​ស្រោចស្រង់​ស្ថាន​​​​​​​​​ការណ៍ ​​​​​​​​​​​​​​​​​​​​​​និង​​​​​​គ្រាន់​​​​​​​ តែ​​​​​​​​​​​​​​​​​​សង្ឃឹម​​​​​​​​​​​​​​​​​​ថា អាចធ្វើ​​​​​​​​​​​​ឲ្យ​​​​​​ប្រា​​​​​​កដ​​​​​​​​​ថា ​​​​​​​​​អាស៊ាន​​​​​​​​​​​​នៅមាន​​​គោល​​​ជំហរ​​​​​​រួម​​​​​​​​​មួយដដែល”៕ ប្រែ​​​សម្រួល​​​​​​ដោយ ហម សុផាណ្ណា ​​​​​​​​​​​​​​​​​​​​​​​​ និង​​​ តែម សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​  

ក្រុ​ម​ហ៊ុន​​រោ​ង​ចក្រ​កាត់​ដេរ​យល់​ព្រ​មដំ​ឡើង​ប្រាក់​ខែ​បន្ថែម​​​ដល់​កម្មកររោង​ចក្រ​​​

ក្រុម​ហ៊ុន​​រោង​ចក្រ​កា​ត់​ដេរ​​ក្នុ​ង​​ប្រទេ​ស​កម្ពុជា​​​ កា​ល​ពី​ម្សិល​មិ​​​ញ យល់​ព្រម​​ដំ​ឡើង​ប្រាក់​​ខែ​​ដល់កម្មករ​រោ​ង​ចក្រ​កាត់​ដេរ​ចំនួន​ប្រាំពីរ​ដុ​ល្លា​រ​ទៀតក្នុង​មួ​​យ​ខែ​ ដោ​យ​ផ្តល់​ប្រាក់​​​ឧ​បត្ថម្ភ​បន្ថែម​សម្រាប់​​កា​រ​​ធ្វើ​​​ដំណើរ​ និង​កា​រ​​ស្នាក់​នៅ​ ធ្វើ​ឲ្យ​ប្រាក់​ខែ​អប្ប​​បរ​មា​ឡើង​ដល់​ទៅ​​៧៣​ដុ​ល្លា​រ​​ក្នុ​ង​មួយ​​ខែ។ ​កា​រ​ដំ​ឡើង​នេះ​ បា​ន​កើត​ឡើង​នៅ​ពេល​​​​​​​មានកូដ​កម្ម​​​ ដែ​ល​ធ្វើ​​ឡើង​ក្នុ​ង​ប្រទេ​សនេះ​​កំពុង​តែ​កើន​ឡើង​ និង​​ស្របពេលបាតុ​កម្ម​​​​​សន្តិវិធីរបស់កម្មករដើ​ម្បី​​សម្តែ​ង​នូវ​កា​រ​ព្រួ​យបា​រម្ភ​​របស់​ខ្លួ​ន​​ ដោយ​​សារ​តែ​ប្រាក់​ខែ​​តិចនិង​លក្ខខណ្ឌ​កា​រ​​ងារ​មិន​ល្អ​​ កំពុងក្លាយទៅ​ជា​​អ​ំ​ពើ​​ហិង្សា​។បច្ចុប្បន្ន​នេះកម្មករទទួល​​​បា​ន​ប្រាក់​ខែ​អប្ប​បរមា​​ត្រឹមតែ៦១​ដុល្លារ​​ក្នុង​មួយ​ខែប៉ុណ្ណោះ​ ហើយ​ក្នុង​ខែ​​វិច្ឆិ​កាត្រូ​វ​បា​នភាគីរោងចក្រ​​យល់​ព្រ​ម​​ដំ​ឡើ​ង​ប្រាក​់​ខែ​​ប្រាំដុល្លារ​ទៀត​​ក្នុ​ង​មួ​យខែ​ សម្រាប់ចំ​ណាយ​​លើផ្នែ​កថែទាំ​​សុ​ខ​ភាព។ លោក ណា​ង សុ​ធី ប្រធា​ន​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់កា​រ​​ងារ​​បា​ន​ថ្លែងថានៅ​ឯ​កិច្ច​ប្រជុំ​មួ​យ​​​រវា​ង​​ថៅកែរោ​ង​​ចក្រ​ ជាមួយ​មន្ត្រី​រដ្ឋាភិបាល ​និងតំ​ណា​ង​​សហ​​ជីព​​ នៅឯ​ក្រសួ​ង​​កា​រ​ងារ ​កាល​ពី​ម្សិល​មិញ​ មា​ន​កា​រ​​យល​់ព្រម​បន្ថែមប្រាំពីរដុ​ល្លា​រ​ទៀត​ក្នុង​មួយ​ខែ​​ពី​លើ​ប្រាក់​ខែ​សម្រាប់​កា​រ​​ចំ​ណា​យទៅ​លើ​កា​រស្នាក់​​​នៅនិង​ការ​​ធ្វើដំណើរ​។ លោក​បា​ន​បន្ថែ​ម​ថា មន្ត្រី​នៅ​ឯកិច្ច​​ប្រ​ជុំ​នេះក៏​បា​នព្រម​ព្រៀ​ង​​បន្ថែម​បីដុ​ល្លារ​ទៅ​នឹង​ប្រាក់​បន្ថែម​ប្រាំពីរដុល្លារ ដែ​ល​កម្មករ​ទទួល​បានជាប្រាក់រង្វាន់ទៀង​ទាត់សម្រាប់​លើក​ទឹក​ចិត្តការងារប្រចាំ​​ខែ។ លោក ​សុ​ធី ​បា​ន​​ថ្លែ​ង​​នៅ​ក្រៅ​កិច្ច​ប្រជុំ​ថា​  “យើងបាន​ព្រម​ព្រៀង​ផ្តល់​ឲ្យ​កម្មករ​នូវ​ប្រាក់​​សរុ​ប​​១០​ដុល្លារ ថែមលើ​ប្រាក់បន្ថែម​ទៀង​ទាត់ និងប្រាំពីរដុល្លា​រ​​សម្រាប់ថ្លៃ​ធ្វើ​ដំណើរឬ​​ថ្លៃ​ស្នាក់​នៅ​។ ​យើង​បារម្ភ​ណាស់​អំ​ពី​កូដ​​​កម្ម​ដែ​ល​កា​ន់តែ​កើន​ឡើង​”។ ​យោង​តាម​តួលេខ​ពី​អង្គការ​ពល​កម្ម​អន្ដរជាតិ​ បាន​ឲ្យ​ដឹង​ថាជាស​រុបកម្មករ​ចំ​នួ​ន​​៣៦.០៥៣នាក់ ឬ​១០​ភាគ​រយ​​នៃ​កម្លាំង​ពល​កម្មក្នុងវិស័យ​ឧស្សា​ហកម្ម​កាត់​ដេរ​ទំាង​មូល​បាន​ចូល​រួមធ្វើកូដ​កម្ម​ចំនួន​២៧​លើក​ ចាប់​តាំង​ពី​ខែ​វិច្ឆិកា ដល់​ខែ​មេសា ដែល​កើន​ឡើង​ពីរ​ដង​ បើប្រៀបធៀបរយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។ កូដ​កម្ម​ភាគ​ច្រើន​ក្នុង​ចំណោមនោះកើត​ឡើង​នៅតាម​រោង​ចក្រ​ផ្គត់​ផ្គង់​សម្លៀ​ក​​បំពាក់​ឲ្យក្រុមហ៊ុន​សំខាន់​ៗ នៅសហ​រដ្ឋ​អាមេរិក និង​អឺ​រ៉ុប ដូច​ជា​ H&M Gap និង Levi Strauss។ លោក​ វង សូត រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ ដែល​ធ្វើ​ជា​អធិបតីនៅ​ក្នុង​កិច្ច​ប្រជុំនេះ បាន​លើក​​​ឡើង​ក្នុង​បទ​សម្ភាស​មួយ​ថា“ចាប់​តាំង​ពី​យើង​បាន​ពិភាក្សា​អំពី​ប្រាក់​ខែ​មិន​គ្រប់​គ្រាន់​របស់ពួកគេ​ សម្រាប់ឆ្លើយតបតាម​តម្រូវ​ការ​នោះ នេះជា​ការ​ព្រម​ព្រៀង​​ដ៏​ល្អ​មួយ​ ព្រោះ​​​កន្លង​មក​ខ្ញុំ​គិត​ថា ការ​តវ៉ា​នេះ​ទាក់​ទង​នឹងថ្លៃ​​ធ្វើ​ដំណើរ​​ និង​ថ្លៃ​ស្នាក់​នៅ”។ ហេតុ​ផល​មួ​យចំណែក​ទៀត​ ដែល​កូដ​កម្ម​បាន​កើ​ន​ឡើង​ គឺ​ដោយ​សារ​តែ​ការ​ខក​ខាន​របស់​សហ​ជីព​ និង​រោង​ចក្រ​កាត់​ដេរ​មិន​បាន​បន្តអនុស្ស​រណៈនៃ​ការ​យោ​គ​យល់​ ដែលដាក់​​កំណត់​ទៅ​លើ​សកម្ម​ភាព​កូដកម្ម ដែលបាន​ផុត​កំណត់​ក្នុង​ខែ​កញ្ញា។ ក្នុង​អនុស្ស​រណៈនៃ​ការ​យោគ​យល់នេះ បាន​ចែង​ថា សេចក្ដី​សម្រេច​ទាំង​អស់​ របស់ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ ដែល​ជា​ស្ថាប័ន​ឯក​រាជ្យ​មួយ​ សម្រាប់​​ដោះ​ស្រាយ​វិវាទ​ការ​ងារ​ ត្រូវ​តែ​មាន​សុពល​ភាព​។ ដើម្បី​ជៀស​វាង​កុំឲ្យមានកូដ​កម្ម​ច្រើន​ពេកនា​ពេល​អនាគត​ លោក​ សុធី បាន​មាន​ប្រសាសន៍ថា សមា​គម​រោងចក្រ​កាត់​ដេរ​នៅ​​ប្រទេស​កម្ពុជា កំពុង​តែ​ពិចារណា​អំពី​ប្រាក់​រង្វាន់​បន្ថែម​សម្រាប់​កម្មករ​ ប្រសិន​បើ​ពួកគេ​ធ្វើ​តាម​នីតិវិធី​ច្បាប់​នៃ​ការចរចា​ជាមួយ​​ប្រធាន​រោង​ចក្រ និង​ងាកទៅ​រក​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​មុន​ពេល​ធ្វើ​កូដ​កម្ម​។ លោក​បាន​បន្តថា “ម្ចាស់​រោង​ចក្រ​នឹង​ពិចារណា​ប្រាក់​រង្វាន់​ពិសេស​ផ្ដល់​ឲ្យ​កម្ម​ករ​ ដែល​មិន​ចូល​រួម​ធ្វើ​កូដ​កម្ម​ខុស​ច្បាប់”។ ដើមឡើយ​ សមា​គម​រោងចក្រ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា បាន​ផ្ដល់​ប្រាក់​បន្ថែម​ប្រាំ​មួយ​ដុល្លារ ក្នុ​ង​មួយខែ​សម្រាប​​​់ថ្លៃ​ធ្វើ​ដំណើរ​ និង​ថ្លៃ​ស្នាក់​នៅកាលពី​សប្ដាហ៍​មុន​។ ក៏ប៉ុន្ដែ​ សហជីព​បាន​ទាម​ទារ​ឲ្យពួកគេ​ទទួល​បាន​យ៉ាង​តិច​១០​ដុល្លារ។ខណៈ​ដែល​ប្រាក់​ខែ​របស់​កម្ម​ករ​កាត់​ដេរត្រូវបាន​ដំឡើង​បន្តិចម្តងៗ ក៏ពួកគេ​នៅតែ​ជួបការខ្វះ​ខាតដែល​​សហ​ជីព​និយាយ​ថា កម្មករ​ត្រូវ​ការ​ចំណាយ​ទៅ​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។​ លោក​ អាត់ ធន់ ប្រធាន​សម្ពន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្ម​ករ​កាត់ដេរ​កម្ពុជា បាន​ថ្លែង​ថាលោក​មិន​ពេញ​ចិត្តចំពោះ​​ការ​បន្ថែម​ប្រាំ​ពីរ​ដុល្លារ​ទេប៉ុន្ដែ​បាន​សរសើរ​ឆន្ទៈ​របស់​...

​ព្យួរ​ការ​ងារ​មន្ត្រី​នគរ​បាល​ទី​២ម្នាក់​ទៀត​ពាក់​ព័ន្ធ​អំពើ​​ពុក​រលួយ​ក្នុង​គម្រោង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី

នគរ​បាល​បាន​និយាយ​ កាល​ពី​ម្សិល​មិញ​ថាមន្ត្រី​នគរ​បាល​ទី​២​មួយ​រូប​ទៀតនៅក្នុង​ខេត្ត​រតនគិរី​ ត្រូវ​បាន​ព្យួរ​ការងារ​ ដោយ​សារ​ការ​សង្ស័យ​ថា គាត់​បា​នទារ​ប្រាក់​ពី​អ្នក​ភូមិ​ ​ដើម្បី​ឲ្យ​ពួកគាត់​មាន​ឈ្មោះ​នៅ​​ក្នុង​បញ្ជី​អ្្នក​ដែល​មាន​សិទ្ធិ​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី នៅ​ក្នុង​​កម្ម​វិធី​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ថ្មី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន។ កាល​ពី​ថ្ងៃ​អាទិត្យលោកឡុងអីុមនាយ​រង​​​​ប៉ុស្តិ៍នគរ​បាល ​ឃំុសោម​ធំស្រុក​អូរ​យ៉ាដាវត្រូវ​បាន​នាំ​ខ្លួន​ទៅ​ធ្វើ​ការ​សាក​សួរ​ បន្ទាប់​ពី​ជន​ជាតិ​ភាគ​តិច​​ចារ៉ាយ​ចំនួន​១៥៧​គ្រួសារ​ដែល​កំពុង​រស់​នៅ​​ក្នុង​ព្រៃ​របស់​រដ្ឋបាន​ចោទ​ប្រកាន់​គាត់​ថា បាន​ជំរិត​ទារ​ប្រាក់​ពួក​គាត់​មួយគ្រួសារ​៥.០០០​រៀល ដើម្បី​ឲ្យ​​ពួក​គាត់​មាន​​ឈ្មោះ​នៅ​​​​ក្នុង​កម្ម​វិធី​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​នេះ។ លោក​ ម៉ា វិចិត្រ​ អធិការ​នគរបាល​ស្រុក​បាន​មាន​ប្រសាសន៍ថា លោក​អភិបាល​ខេត្ត​ ប៉ាវហមផានបាន​ប្រាប់​មន្ត្រី​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​សាលា​ខេត្ត​ កាល​ពី​ម្សិលមិញ ឲ្យ​ធ្វើ​ការ​​សាក​សួរ​ ព្រម​ទាំង​ព្យួរ​ការងារ​លោក​នាយ​ប៉ុស្ដិ៍ កង​ សុវុទ្ធាផងដែរ​។ លោក ម៉ា វិចិត្រ​ បាន​មាន​ប្រសាសន៍​ថា“​យើង​នឹង​ធ្វើការ​ស៊ើប​អង្កេត​ករណី​នៅ​ក្នុង​ឃុំ​នេះ​ និង​សាក​សួរ​អ្នក​ភូមិ​ ដើម្បី​ស្វែង​រក​ការ​​​ពិត​ថាតើ​មន្ត្រី​នគរបាល​ទាំង​ពីរ​រូប​នេះ​ពិត​ជា​បាន​ទារ​ប្រាក់​ពី​អ្នក​ភូមិ​មែន​ ឬអត់​”។លោក​បាន​បន្ដ​ថាអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​អ្នក​ស៊ើប​អង្កេត​បន្ត​ ប្រសិនបើ​រឿង​នេះ​ជា​ការ​ពិត​មែន​នោះ។ លោកប៉ែនប៊ុណ្ណារ៍មន្ត្រី​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគិរីបាន​មាន​ប្រសាសន៍​ថាអាជ្ញា​ធរ​តែង​តែ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ភូមិ​ នៅក្នុង​ករណី​នេះ​។ខេត្ត​រតនគិរី គឺ​ជាខេត្តមួយ​សម្បូ​រ​ទៅដោយ​ជម្លោះ​ដីធ្លីហើយ​ជម្លោះ​មួយ​ចំនួន​ធំ​​កើត​មាន​ឡើង​រវាង​សហ​​​គមន៍​ជន​ជាតិ​ភាគតិច​ និង​ក្រុម​ហ៊ុន​មាន​អំណាច​។ លោក​បាន​មាន​ប្រសាសន៍​ថា“​ខ្ញុំ​គិត​ថាវា​ជាកលល្បិច​របស់​អាជ្ញា​ធរ​ខេត្ត​ ពី​ព្រោះ​មន្ត្រី​នានា​បាន​ប្រព្រឹត្ត​​បទ​ល្មើស​ធ្ងន់ធ្ងរ​​ជាង​នេះ​ទៅ​ទៀត​ ប៉ុន្ដែមិន​ដែល​មាន​ការ​ចាត់​​វិធាន     ការ​​​​ចំពោះ​ពួក​គេ​ឡើយ​”។  កម្មវិធី​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​របស់​លោកហ៊ុនសែនបាន​បញ្ជូន​និស្សិត​ស្ម័គ្រ​ចិត្ត​ចំនួន​១.១០០​នាក់​ទៅ​ទូទាំង​ប្រទេសដើម្បី​​វាស់​វែង​ដីធ្លីឲ្យអ្នក​ភូមិ​ដែល​រស់​នៅក្នុង​តំបន់​សម្បទាន​សេដ្ឋកិច្ចឬ​ដី​ព្រៃ​របស់​រដ្ឋ​។ លោកចាន់សុវ៉េតអនុប្រធាន​ផ្នែក​សើុប​អង្កេត​របស់​អង្គការ​អាដហុកបាន​ថ្លែងថាលោក​​បាន​ទទួល​​ព័ត៌មាន​ ក្រោយ​ពី​មាន​​​ការ​ស៊ើប​​​​អង្កេត​បឋម​ថាអាជ្ញា​ធរ​មូល​ដ្ឋាន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ក្រចេះព្រះ​​​សីហនុនិង​ខេត្ត​កំពង់​ចាម​ បាន​សុំប្រាក់​ពី​អ្នក​ភូមិ​ ដើម្បី​​ត្រៀម​អាហារ​សម្រាប់​និស្សិត​ទាំង​នោះ។ លោក​ថ្លែងថា“​ ខ្ញុំ​គិត​ថាអាជ្ញាធរ​មូល​​​ដ្ឋាន​​​​ទំនង​ជា​បញ្ចុះ​បញ្ចូល​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​​ចេញ​ថ្លៃ​ម្ហូប​អាហារ ​ខណៈ​ពេលមាន​​​​ជម្លោះ​ ដី​ធ្លីដើម្បី​ឲ្យ​ក្រុម​និស្សិត​ទាំង​នេះ​អាច​ជួយ​​វាស់​វែង​ដីដែល​ពួក​គាត់​ចង់​បាន​​​ហើយ​​​មើល​​​ទៅ​”។លោក​បាន​បន្ថែម​ថាការស៊ើប​អង្កេត​ពី​ករណី​ទាំង​នោះ​កំពុង​តែ​ដំណើរការ​៕ ប្រែសម្រួល​ដោយតែមសុខុម