តុលាការ​មិន​មាន​មូល​ហេតុ​ច្បាស់​លាស់​ចំពោះ​ការ​​ចោទ​ប្រកាន់​​សកម្មជន​​ជា​ព្រះសង្ឃ​​

មន្ដ្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មួយ​រូប​កាល​ពី​ម្សិលមិញ​ បាន​បដិសេធ​មិន​ព្រម​បង្ហាញ​ពី​មូល​ហេតុ​នៃ​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​កាល​ពី​ខែ​កុម្ភៈ​ប្រឆាំង​នឹង​សកម្មជន​ដ៏​ល្បី​ឈ្មោះ​ គឺព្រះ​តេជគុណ​ លួន សុវ៉ាត រី​ឯ​​ក្រសួង​យុត្តិធម៌​បាន​អះ​អាង​ថា ខ្លួន​មិន​បាន​ដឹង​អំពី​ករណី​ចោទ​ប្រកាន់​ចំពោះ​​ព្រះ​សង្ឃ​​​អង្គ​នេះទេ​។ យោង​តាម​សំណុំ​ឯកសារ​ចុះ​ថ្ងៃ​ទី​១៤ខែ​កុម្ភៈ ដែល​ចុះ​ហត្ថលេខា​ដោយ​​លោក ឌុចគឹមសន ​ចៅ​ក្រម​ស៊ើប​សួរ​របស់​​​សាលា​ដំបូងរាជធានីភ្នំពេញបាន​ឲ្យ​ដឹង​ថា ព្រះតេជគុណ​ លួន សុវ៉ាត ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ឲ្យ​​ប្រព្រឹត្ត​បទ​ល្មើស​តាម​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​។ ច្បាប់​ចម្លង​ទទួល​បាន​កាល​ពី​ថ្ងៃ​សុក្រ​ បាន​បង្ហាញ​ថា សំណុំ​ឯកសារ​ទាំង​នោះ​ត្រូវ​បាន​ផ្ញើ​ទៅ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កាល​​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ហើយ​បន្ទាប់​មក ​សំណុំ​ឯកសារ​នោះ​ត្រូវបាន​​​បញ្ជូន​បន្ដ​ទៅ​​ឲ្យ​ក្រសួង​ធម្មការ​ និង​សាសនា​ កាល​​​ពី​ខែ​មីនា​។ កាល​ពី​ថ្ងៃ​សុក្រ​ មួយ​ថ្ងៃ​បន្ទាប់​ពី​នគរ​បាល​​បាន​ចាប់​ព្រះ​អង្គ​បញ្ចូល​ក្នុង​រថយន្ដ ​នៅ​ពេល​ព្រះ​អង្គ​ថត​រូប​ភាព​​វីដេអូ​ពីសកម្មភាព​របស់​អ្នក​តវ៉ា​នៅ​ខាង​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញនោះ​ ព្រះ​តេជគុណលួន​ សុវ៉ាត​ ត្រូវ​បាន​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​មួយ​អង្គ​ប្រាប់​ថាព្រះ​អង្គ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្ម​ទណ្ឌ​។ ប៉ុន្ដែ​ មន្ត្រី​តុលាការ​ និង​មន្ត្រី​ក្រសួង​កាល​ពី​ម្សិល​មិញ​បាន​លើក​ឡើង​ថាពួក​គេ​មិន​អាច​រៀបរាប់​លម្អិត​អំពី​ការ​ចោទ​ប្រកាន់​ពីបទ​​ញុះញង់​នេះ​​បាន​ទេ ដោយ​មន្ត្រី​ជាន់​ខ្ពស់​មួយ​​ចំនួន​បាន​អះអាង​ថាពួក​គេ​មិន​ដែល​បាន​ដឹង​ពីការ​ចោទ​ប្រកាន់​កាល​ពី​ប៉ុន្មាន​ខែ​មុន​​ទេ​។ លោកសំប្រជាមានិតប្រធាន​ខុទ្ទកា​ល័យក្រសួង​យុត្តិធម៌​បាន​មាន​ប្រសាសន៍​ថា “ យើង​​មិន​ទាន់​​ឃើញ​សំណុំ​ឯកសារ​របស់​តុលាការ​​នៅ​ឡើយ​ទេ​ ហើយ​អ្វីៗ​វា​អាស្រ័យ​លើ​ការ​សម្រេច​របស់​តុលាការ​។ វា​មិន​ពាក់​ព័ន្ធ​នឹង​ក្រសួង​យុត្តិធម៌​នោះ​ទេ”។ ចៅក្រម​ស៊ើប​សួរ​ លោក ឌុច គឹមសន ​​បដិសេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​អំពី​ការចោទ​ប្រកាន់​ប្រឆាំង​នឹង​សកម្មជន​ជាព្រះសង្ឃ​អង្គ​នេះទេ​។ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​បាន​សួរ​អំពី​សុពលភាព​នៃការ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​​ប្រឆាំង​នឹង​ព្រះតេជគុណលួនសុវ៉ាតដោយ​ហៅ​​ការ​ចោទ​ប្រកាន់​នេះ​​ថាគ្មាន​មូលដ្ឋាន។ លោក​ អំសំអាត​ អ្នក​គ្រប់គ្រង​បច្ចេក​ទេស​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ថ្លែង​ថា “ ​ខ្ញុំ​មិន​យល់​អំពី​មូលហេតុ​ដែល​តុលាការ​ចោទ​ប្រកាន់​ព្រះអង្គ​នោះ​ទេ​ ពី​ព្រោះ​ខ្ញុំ​បាន​ឃើញ​សកម្មភាព​របស់​ព្រះអង្គ​។ ព្រះអង្គ​គ្រាន់តែ​បាន​ចូល​រួម​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​ជួយ​គាំទ្រ​ដល់​អ្នក​តវ៉ាក្នុង​ជម្លោះ​ដីធ្លី​តែ​ប៉ុណ្ណោះ​។ លោកអំសំអាត​ បាន​បន្ថែម​ថា “ នៅក្នុង​សកម្មភាព​របស់​ព្រះអង្គ​ ព្រះអង្គ​មិនបាន​ញុះ​ញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​នោះ​ទេ”។ សកម្មភាព​របស់​ព្រះតេជគុណ​ លួនសុវ៉ាត​ដែល​ជា​អ្នក​តស៊ូមតិ​​សិទ្ធិ​មនុស្ស​ក្នុង​ជម្លោះ​ដីធ្លី​ជា​យូរ​មក​ហើយនោះ បាន​ធ្វើឲ្យ​មន្ត្រី​សាធារណៈ​មួយ​ចំនួន​មាន​ការ​ខឹង​សម្បាយ៉ាង​ខ្លាំង​។ព្រះអង្គ​ត្រូវ​បាន​អន្ដរជាតិ​កោត​សរសើរ​ចំពោះ​សកម្មភាព​របស់​ព្រះអង្គ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​នៅក្នុង​ប្រទេស​កម្ពុជា​ព្រះអង្គ​ត្រូវ​បាន​មន្ត្រីសង្ឃ​មួយ​ចំនួន​រិះគន់​ម្ដង​ហើយ​ម្ដង​ទៀត​ពី​វត្ត​មាន​របស់​ព្រះអង្គ​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រឹប​អូស​ដីធ្លី​។ ព្រះតេជគុណលួនសុវ៉ាតមិន​អាច​ទាក់​ទង​សុំ​សេចក្ដីអត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញប៉ុន្ដែ​កាល​ពី​ថ្ងៃ​សុក្រ​ ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថាព្រះអង្គ​កំពុង​តែ​ពិចារណា​ ថា តើ​គួរ​តែ​ចាក​ចេញ​ពី​ប្រទេស​ ឬក៏​អត់​ ពី​ព្រោះ​ព្រះអង្គ​ព្រួយ​បារម្ភ​ថា ព្រះអង្គ​មិន​អាច​​ទទួល​បាន​ការ​កាត់​ទោស​ដោយ​យុត្តិធម៌​ទេ​នៅ​ទី​នេះ។ ព្រះតេជគុណ​ ឃឹម សន​ ព្រះ​អនុគណ​​រាជធានី​នៃ​គណៈមហានិកាយ ដែលជា​និកាយ​​របស់​​ព្រះតេជគុណ​ លួន​ សុវ៉ាត​ នោះ​ ​បាន​មាន​​សង្ឃដីកាថា គេ​មិន​អាច​ផ្សឹក​ព្រះអង្គ​បាន​​ទេ​ លុះ​​ណាតែ​តុលាការ​​រក​ឃើញ​ថាព្រះ​​អង្គ​បាន​​ប្រព្រឹត្ត​បទ​ល្មើសមែន។ ប៉ុន្ដែ​ព្រះតេជគុណ​ ឃឹមសនមាន​សង្ឃដីកា​បន្ថែម​ ថា សកម្មភាព​របស់​ព្រះតេជគុណ​ លួនសុវ៉ាតគឺ​ប្រាសចាក​វិន័យ​ព្រះពុទ្ធ​សាសនា។ ព្រះតេជគុណឃឹមសន​ បាន​មាន​សង្ឃ​ដីកា​ថា “ សកម្ម​ភាព​របស់​ព្រះតេជគុណ​ លួនសុវ៉ាត គឺ​ជា​​ការ​ប្រព្រឹត្ត​ខុស​នឹង​វិន័យសង្ឃ​​ពិត​​ប្រាកដ ពីព្រោះ​វិន័យ​ព្រះពុទ្ធ​សាសនា​ហាមប្រាម​ព្រះសង្ឃ​មិន​ឲ្យ​​ប្រមូល​ផ្ដុំ​​មនុស្ស​ធ្វើ​​កូដកម្មឬក៏​បាតុកម្មឡើយ​”។ ព្រះអង្គ​មាន​សង្ឃដីកា​បន្ដ​ថា “ ​ព្រះសង្ឃ​មិនអាច​ផ្សឹក​ព្រះតេជគុណលួន​ សុវ៉ាតបាន​ទេ​ ទាល់តែ​​តុលាការ​សម្រេច​ថាព្រះអង្គ​ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ល្មើស​ពិត​មែន​”។ កាល​ពី​ថ្ងៃសុក្រ​ អង្គការ​លើក​លែង​ទោស​​អន្តរជាតិ​បាន​អំពាវ​នាវ​ឲ្យ​បញ្ជូន​​​សំណើជា​សាធារណៈ​ទៅ​លោកហោណាំហុងរដ្ឋមន្ត្រី​​...

ការដាក់ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រនៃប្រទេសកម្ពុជាឲ្យស្ថិតនៅក្នុងចំណោមព្រះរាជានៅក្នុងប្រទេស និងនៅលើពិភពលោក តាមរយៈការផ្លាស់ប្តូរតួនាទីរបស់ទ្រង់ក្នុងសង្គមប្រជាធិបតេយ្យ

មាត្រាទី៧នៃរដ្ឋធម្មនុញ្ញដែលអនុម័តនៅក្នុង​​ឆ្នាំ១៩៩៣ បានចែងយ៉ាងច្បាស់ ថា​កម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះ​មហា​ក្សត្រ​ទ្រង់ប្រតិបត្ តិតាមរដ្ឋធម្មនុញ្ញ។ “ ព្រះ​មហាក្សត្រនៃប្រទេសកម្ពុជា ទ្រង់គ្រង​រាជ្យ​សម្បត្តិប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ”។ មាត្រានេះបានរំខានដល់ព្រះ ហឫទ័យ​ព្រះ​បាទនរោត្តមសីហនុដែលទ្រង់បាន​មាន​បន្ទូល​ដកស្រង់ចេញមាត្រានេះជាច្រើនដងនៅ ក្នុងសេចក្តីថ្លែង ការណ៍របស់ទ្រង់ក្នុងអំឡុងពេលព្រះអង្គគ្រងរាជ្យពីឆ្នាំ១៩៩៣រហូត​ដល់ព្រះអង្គចូលនិវត្តនៅឆ្នាំ២០០៤។ ព្រះអង្គបានដឹកនាំប្រទេសកម្ពុជា តាំង​ពីទស្សវត្សរ៍ឆ្នាំ១៩៥០និងឆ្នាំ១៩៦០ដោយ​បាន​កាន់កាប់អំណាចនីតិ​ប្រតិបត្តិ​របស់​ថ្នាក់​ដឹកនាំរដ្ឋាភិបាលទាំងអស់ ហើយ​ព្រះ​អង្គ​បាន​​​បំពេញព្រះរាជតួយ៉ាង​សំខាន់ជាអ្នក​សម្រប​​​សម្រួលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស​​​ក្នុងទស្ស វត្សឆ្នាំ១៩៨០ ហើយបាន​បញ្ចប់សង្គ្រាមសុីវិលនៅឆ្នាំ១៩៩១។ ប៉ុន្តែដូចជាករណីម្ចាស់ក្សត្រី អេលី​ហ៊្សា​ប៊ែតទី​២(Queen Elizabeth II) ដែលជា​ព្រះមហា​ក្សត្រនៃចក្រភពអង់គ្លេសហើយ​ព្រះមហា​ក្សត្រនរោត្តមសីហមុនី បានឡើង​គ្រង​រាជ្យ​បល្ល័ង្ក​​​នៅឆ្នាំ២០០៤ហើយព្រះអង្គ​មិន​ធ្លាប់​មានប្រវត្តិជាប់ពាក់ពន្ធ័នឹងនយោបាយដែល​ក្លាយជាទម្លាប់សម្រាប់រាជាណាចក្រអាស្រ័យ​រដ្ឋធម្មនុញ្ញនៅលើពិភពលោក។ លោកថេងច័ន្ទសង្វារសាស្ត្រាចារ្យផ្នែក​ច្បាប់​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែល​ទទួលបានសញ្ញាបត្របណ្ឌិតច្បាប់ពីសាកល​វិទ្យាល័យលីយ៉ុង២ ( Universite Lyon II) ក្នុង​​​ប្រទេស​​​បារាំងបានមាន ប្រសាសន៍ថា“រដ្ឋ​ធម្មនុញ្ញឆ្នាំ១៩៩៣ ក៏បានចែងផងដែរថាព្រះមហាក្សត្រ គឺជាប្រមុខរដ្ឋ ហើយបើ​ទោះ​ជាយ៉ាងណាក៏ដោយ ក៏ប្រជាជន​កម្ពុជា​បាន​យល់ច្បាស់ថា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន និងមន្ត្រីជាប់ឆ្នោតឯណោះវិញទេទើប​ជាអ្នកដឹកនាំប្រទេស ហើយពួកគេមាន​ការ​ភាន់ច្រឡំអំពីព្រះរាជតួនាទី របស់​ព្រះមហា​ក្សត្រ”។ លោក ច័ន្ទសង្វារ ដែលជាអនុ​រដ្ឋ​លេខា​ធិការ​ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ បាន​មាន​ប្រសាសន៍ថា “ ប្រជាជន​មិន​យល់ទេថា ព្រះមហាក្សត្រមិនមានអំណាចនីតិប្រតិ​បត្តិនោះ”។លោកបានបន្ថែមថាក្នុងករណី ណាក៏​ដោយព្រះរាជតួនាទីដ៏សំខាន់បំផុត របស់​ព្រះ​មហាក្សត្រ គឺតំណាងឲ្យប្រជា​ជនទូទៅ។ លោកចូណាថុនលួត ​(​Jonathon​Louth​) ​ជា​អ្នកវិទ្យាសាស្រ្តនយោបាយ ជាតិអូស្ត្រា​លីដែលពីមុនបង្រៀននៅ សាកល​វិទ្យា​ល័យ​អាដេឡេដ​ (University of Adelaide) ​ភាគ​ខាង​ត្បូងអូស្ត្រាលី បច្ចុប្បន្នបង្រៀន​នៅសាកល​វិទ្យាល័យ ឆេស្ទ័រ (University of Chester) ប្រទេស អង់គ្លេសបានមានប្រសាសន៍ថា ព្រះរាជតួ​នាទី​ជានិមិ្មតរូបនេះបានផ្សាភ្ជាប់ទៅនឹងទស្សនជាតិហើយផ្ទុយពីរដ្ឋ លោកបានមានប្រសាសន៍បន្ថែមថា“រដ្ឋ​គឺជាស្ថាប័ននយោបាយមួយ ហើយជាតិជា​គំនិតវប្បធម៌មួយ។ មានន័យថា អ្នកជាសមាជិករបស់ក្រុមមនុស្សណាមួយ ដែល​អ្នក​ចង់​បង្ហាញឲ្យច្បាស់ដូចម្ចាស់ក្សត្រីអេលីហ្សា​ប៊ែត​គឺតំណាងឲ្យជន​ជាតិអង់គ្លេស (Englishness or Britishness)។ លោកលួតបានបន្តថា “ ក្នុងករណី​ដូចគ្នា​នេះដែរព្រះមហាក្សត្រនរោត្តមសីហមុនីជា​តំណាងឲ្យ​“ជាតិខ្មែរ”​...

គណបក្ស​​​ប្រឆាំងនិយាយថា លោក ហ៊ុន សែន នៅពីក្រោយការ​​​បង្រួប​​​បង្រួមគណ​​​​បក្សរាជានិយម

​គណបក្ស​​​ សម រង្ស៊ី បានចាត់​ទុក​សេចក្ដី​​​​ប្រកាស​​នៅ​​​​សប្ដាហ៍នេះ​​​ដែល​​​ថា ​គណ​បក្ស​ហ្វុ៊ន​ស៊ិន​​បុិច និង​គណបក្ស ​នរោត្តម​ រណឫទ្ធិ ​នឹង​រួបរួមគ្នា​ឡើង​​​វិញ​​​ បន្ទាប​់​ពី​កា​រ​បោះ​ឆ្នោត​​​​ក្រុម​ប្រឹក្សា​ឃុំ​-​​សង្កាត់​​នា​ថ្ងៃ​ទី​​៣​ ខែ​មិថុនា​នោះថាជា​​​យុទ្ធសាស្ត្រ​​​នយោបាយ។​​​ ​កាលពី​​​ថ្ងៃ​​​ព្រ​​​ហស្បតិ៍ ព្រះ​អង​្គ​​ម្ចាស់​  នរោ​ត្តមរណឫទ្ធិ ប្រធាន​គណ​បក្ស​ នរោត្តម រណ​ឫទ្ធិដែល​ត្រូវ​បា​ន​បណ្តេញ​​ចេញ​ពី​តំណែង​ជា​ប្រ​ធា​ន​គណ​បក្ស​​ហ្វុ៊ន​ស៊ិន​បុិច កាលពី​ឆ្នាំ​២០០៦និ​ង​លោកញឹកប៊ុន​  ឆៃប្រធា​ន​ប្រតិ​បត្តិ​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិច បា​ន​លើ​ក​ឡើង​នៅ​​ក្នុង​សេចក្តី​ប្រកាស​មួយ​​ថា គណ​បក្ស​ទាំង​ពីរ​នឹង​រួមបញ្ចូល​គ្នា​​​សម្រាប់​​​ការ​​​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណា​ង​រា​ស្រ​្ត​នៅ​ឆ្នាំ​​ក្រោ​យ។ សេចក្ដី​​​​ប្រកាស​​​​​នេះ​​​បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពីព្រះ​អង្គ​ម្ចាស់​​​ នរោត្តម រណប្ញទ្ធិ​និង​លោក ​ញឹកប៊ុន​​​ឆៃបា​ន​ជួប​ជា​មួ​យ​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន នៅក្នុ​ង​កា​រ​ិយា​ល័យ​​របស់​លោក​ កាលពី​​​ថ្ងៃ​​ព្រហស្បតិ៍។​​​ព្រះ​អង្គ​ម្ចាស់​​​នរោត្តម​រណប្ញទ្ធិ បា​ន​មា​ន​ព្រះ​បន្ទូល​ថា ព្រះ​អង្គ​ម្ចាស់​នឹងធ្វើជាប្រធា​ន​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិចម្តងទៀត ចំណែកឯ​លោក ញឹក ប៊ុន​ឆៃនឹង​ធ្វើជា​អនុ​ប្រធាន​ទីមួ​យ​។ ប៉ុន្តែ​​​លោក​​​ យឹម សុវណ្ណ អ្នក​​​នាំ ពាក្យ​​​គណបក្ស​​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​ថា  ​គណ​បក្ស​​​រាជានិយម​ទាំង​​​ពី​​​រនេះ ​​​គ្រាន់​​​តែជាដៃ​​​ជើង​​​របស់​​​គណបក្ស​​​កាន់​​​អំណាចរបស់​​​លោក ហ៊ុន​​​សែន​​​ ​​​តែ​​​ប៉ុណ្ណោះ ហើយ​​​ថា គណបក្ស​​​ទាំង​​​ពី​​​រ​នេះនឹង​​​ទទួល​​​បាន​​​ផល​ប្រយោជន៍ ​​​​តិច​តួច​ណាស់​​​​នៅ​​​ពេល​​​បង្រួប​​​បង្រួម​​​គ្នា​​​ហើយ។ លោក​​​ សុវណ្ណ បាន​​​មាន​​​ប្រសាសន៍ថា “ខ្ញុំ​​​គិត​​​ថា គណបក្ស​​​ សម រង្ស៊ី និង​​​អ្នក​​​បោះ​​​ឆ្នោត​នឹង​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះការ​​​បង្រួប​​​បង្រួម​​​គណបក្ស​​​នេះទេពីព្រោះគណបក្ស​​​ទាំង​​ពី​រនេះក្បត់​​​​​​ឆន្ទៈរបស់​​​ប្រជាពល​​​រដ្ឋ ហើយ​​​ពួក​​​គេ​​​​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថាជាដៃ​​​ជើង​​​របស់​​​គណ​បក្ស​​​​ប្រ​​​ជាជនកម្ពុជាដូច្នេះខ្ញុំ​​​គិត​​​ថាការ​​រួម​បញ្ចូល​​​គ្នា​នេះ​​មិន​​​ប៉ះពាល់​​​ដល់​​​ប្រជាប្រិយ​​​ភាព​​​របស់​​​​​គណបក្ស​​​សម ​​​រង្ស៊ី ​​​ទេ​​​”​​​។​​​ លោក​​​បាន​​​បន្ថែមថា “នេះ​​​ដូច​​​ជា​​​រឿង​​​កំប្លែង​។ ប្រ​​​ជាពលរដ្ឋ​​​មិន​​​ចូល​​​ចិត្ត​​​គណបក្ស​​​នេះ​​​ទេ ពី​​​ព្រោះ គណបក្សនេះ ​គួរ​​​ឲ្យ​​​ចង់​​​សើច​ ដូចជារឿង​​​កំប្លែង​​​​អ៊ីចឹង”។ លោក​​​ ឡៅ ម៉ុងហៃ អ្នក​​​វិភាគ​​​នយោ​​​បាយ​ឯករាជ្យ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បង្រួប​​​បង្រួម​​​គ្នា​​​នេះ គឺជា​​​ការ​​​ប៉ុន​​​ប៉ង​​​ផ្ដល់​​​កម្លាំង​​​នយោបាយ​ឲ្យ​​​លោក ហ៊ុន​​​ សែន ថែមទៀត​នៅ​​មុន​ពេល​បោះ​ឆ្នោត ព្រោះ​​​គណបក្ស​​​រា​ជា​និយម​​​ទាំង​​​​ពីរ​​​នេះ មាន​​​ទំនាក់​​​ទំនង​​​យ៉ាង​​​ជិត​​​ស្និទ្ធ​​​ជាមួយ​​​គណបក្ស​​​ប្រ​​​ជាជនកម្ពុជា​​​ស្រាប់។ លោក ឡៅ ម៉ុងហៃ បាន​​​មាន​​​ប្រសាសន៍​ថា “ ខ្ញុំ​​​គិតថា លោកចង់​​​បង្រួប​​​បង្រួម​​​អំណាច​​​របស់​​​លោក​​​ថែម​ទៀត”។ លោក បាន​​​មាន​​​ប្រសា​សន៍​​​​បន្ថែម​​​ទៀតថា យើង​​​គួរតែ​​​ពិចារ​​​ណា​​​​មើល“ថាតើវា  ដើម្បី​​ជួយ​​​​​ខ្លួន​​​ឯង​​​ ឬក៏​​​ដើម្បី​បង្រួប​​​បង្រួម​​​កម្លាំង​​​ផ្សេង​​​ ដែល​​​នៅ​​​ក្រោម​​​ខ្លួន​ និង​​​នៅ​ជុំ​វិញ​​​ខ្លួន​​”។ ការ​​​បង្រួប​​​បង្រួម​​​គ្នានេះ​​​​កើត​មាន​ឡើង ​បន្ទាប់​​​ពី​​​ការ​​​បែក​បាក់​គ្នាអស់​​​រយៈ​ពេល​​​​ជិត​​​ប្រាំមួយ​​​ឆ្នាំ​​​ រវាងគណបក្ស​​​ ហ្វុ៊នសិុន​​​ប៉ិច  និង​​​​ព្រះ​អង្គ​ម្ចាស់​ នរោត្តម ​រណប្ញទ្ធិ ​​​ដែល​ត្រូវ​​​បាន​​​បណ្ដេញ​​​ពី​​​តំណែង​ជា​​​ប្រធានគណបក្ស​​​  ហ្វុ៊នសិុន​​​ប៉ិច ជា​គណបក្ស​ដែល​​ព្រះ​អង្គ​ធ្លាប់​បាន​​​ដឹក​​​នាំ​​​តាំងពី​​​ឆ្នាំ​​​១៩៩២ ​​​អំឡុង​​​ពេល​​​សមាជ​គណ​បក្ស​ដែ​លបាន​ធ្វើ​ឡើង​ភ្លាមៗនៅ​ថ្ងៃ​ទី​​១៨ខែ​តុ​លា​​ឆ្នាំ​​២០០៦។ ​​​​​​​លោកផៃស៊ីផានអ្នក​​​នាំ​​​ពាក្យ​​​ទីស្ដី​​​ការគណៈរដ្ឋ​​​មន្ត្រី​​​បាន​​​បដិសេធ​ថា ​លោក ​ហ៊ុន ​​​សែនមិន​​​​​​បាន​​​នៅ​​​ពី​​​ក្រោយ​​​​​​ការ​​​សម្រេច​​​បង្រួប​​​​បង្រួម​​​គណបក្ស​​​ទាំង​​​ពី​​រ​នេះទេ៕ ​ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា  

សហរដ្ឋ​​​អាមេរិក​​​ថា ​​​ប្រទេស​​​កម្ពុជា​​​នៅ​តែ​មាន​ការ​​​រំលោភ​​​សិទ្ធិមនុស្ស

ក្រសួង​​​ការ​​​បរទេស​​​សហរដ្ឋ​​​អាមេរិក​​​ បាន​​​លើក​​​ឡើង​​​នៅ​ក្នុង​​​របាយការណ៍​​​ ស្តីពីសិទ្ធិ​មនុស្ស​​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​ខ្លួន​មួយ ដែល​​​បាន​​​ផ្សព្វ​ផ្សាយ​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា កំណត់​ត្រា​ស្តី​ពី​សិទ្ធិ​​​មនុស្ស​​​របស់​​​ប្រទេស​​​កម្ពុជា​​​ កាល​​​ពី​​​ឆ្នាំ​​​មុន​​​ បានធ្លាក់ចុះ​ដោយសារ​​​ប្រព័ន្ធ​​​យុត្តិធម៌​​ពុក​​​រលួយ បញ្ហា​កង្វះ​​​ធន​​​ធាន​​​ហិរញ្ញវត្ថុ​​​ អសមត្ថ​ភាព​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​ដី​​​ធ្លី​​​ ដ៏​​​ហិង្សា​​​ ហើយ​​​​កងកម្លាំង​សន្ដិសុខ​​​ មានជាប់ពាក់ព័ន្ធ​នឹង​​អំពើ​​​មនុស្ស​ឃាត​​​។ ខណៈ​​​ដែល​​​​ឆ្នាំ​ទៅ​មិនមាន​​​ការ​​​ចាប់​​​ដាក់​​​ពន្ធ​​​នាគារ​​​ និង​​​អំពើ​​​មនុស្សឃាត ដោយ​សារ​រឿង​​​នយោបាយទេ​​​​​​ តែរបាយការណ៍​​​នេះ​​​បាន​​​​លើក​​​ឡើង​​​ថា មន្ត្រី​​​នគរបាល​​​ក្នុងប្រទេស​កម្ពុជា​​​ត្រូវ​​​បាន​​​គេ​​​រក​​​ឃើញ​​​ជា​​​រឿយៗ​​​ថា​​​បានធ្វើ​​​​ទណ្ឌកម្ម​​​ទាំង​​​ផ្លូវ​​​កាយ ​​​និង​​​ផ្លូវ​​​ចិត្ត​​​មកលើអ្នកទោស​​​ ហើយ​​​ការ​​​រំលោភ​​​សិទ្ធិ​មនុស្ស​​​ដោយ​​​មន្ដ្រីនគរបាល ​​​កម្រ​​​ត្រូវ​​​បាន​​​គេ​​​ផ្ដន្ទាទោស​​​ណាស់​​​។ ក្រសួង​​​ការ​​​បរទេស​​​សហរដ្ឋ​​​អាមេរិក​​​ បាន​​​​លើក​ឡើង​ទៀត​​​ថា “ ការ​​​ទាត់​​​ធាក់​​​ ដាល់​​​ ការ​​វាយ​​​នឹង​​​កំាភ្លើង​​​ខ្លី​​​ ត្រូវ​​​បាន​​​គេ​​​រាយការណ៍​​​មក​ថា ជា​​​វិធី​​​សាស្ត្រ​​​រំលោភ​​​បំពាន​​​ខាង​ផ្លូវកាយ​ដែល​ត្រូវ​បាន​​គេ​​​ប្រើ​​​ជាញឹក​​​ញាប់​​​បំផុត​​​ ប៉ុន្ដែ​ការធ្វើ​ទារុណកម្មដោយ​ឆក់​ខ្សែ​ភ្លើង​ ជ្រមុជ​ទឹក​ វាយ​ដំ​នឹង​ដំបង​ ព្រម​ទាំង​វាយ​នឹង​ខ្សែ​ភ្លើង​ ក៏ត្រូវ​បាន​ប្រើ​ប្រាស់​នៅក្នុង​ពន្ធនាគារ​ផង​ដែរ​”។ ការ​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ចំពេល​មាន​ការ​បណ្ដេញ​​ប្រជា​ពលរដ្ឋចេញ​ពី​លំនៅ​​ដ្ឋាន​ដ៏​ហិង្សា​មួយ​នាពេល​ថ្មី​ៗ​នេះ​នៅក្នុង​ខេត្ត​ក្រចេះ​ ដែល​កង​កម្លាំង​សន្តិ​សុខ​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ ព្រម​ទាំង​មាន​ការ​ចាប់​ខ្លួន​ស្ត្រី​ចំនួន​១៣​នាក់​មក​​ពី​សហគមន៍​បឹងកក់​ក្នុង​រាជធានី​ភ្នំពេញ​ ដោយបានផ្តន្ទាទោស​ដាក់​​ពន្ធនាគារ​​ម្នាក់​ៗ​​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ពួក​គាត់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​​ចូល​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់​ និងប្រព្រឹត្តអំពើ​បះបោរ​មាន​ស្ថានទម្ងន់ទោស នៅពេល​ពួក​គេតវ៉ា​ទាម​ទារ​​​ដី​ធ្លីរបស់ខ្លួន។ យោង​តាម​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ឆ្នាំ​២០១១ខណៈ​ដែល​មន្ត្រី​រដ្ឋាភិបាល​នានា​ត្រូវបាន​គេ​រក​ឃើញ​ថា​ បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ហើយ​នោះ​ អ្នក​ទាំង​នោះ​តែង​តែ​រួច​ផុត​ពី​សំណាញ់​ច្បាប់​ទៅ​វិញ​​ ចំណែក​ឯ​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​បង្ខិត​បង្ខំ​ឲ្យឆ្លើយសារភាពថា​ ជាប់​ពិរុទ្ធភាព​ ដើម្បី​ធ្វើជា​ភស្ដុតាង​ក្នុង​ពេល​បើក​សវនាការ​កាត់​ទោស​​ពួក​គាត់​។ របាយការណ៍​នេះ​បាន​ឲ្យដឹង​ថា​ “ ​តុលាការ​បាន​ប្រើ​ប្រាស់​ចម្លើយ​សារភាព​ ដែល​ទទួល​បាន​ដោយ​ការ​បង្ខិត​បង្ខំ​ មក​ធ្វើ​ជា​ភស្តុតាង​ក្នុង​ពេល​បើក​សវនាការ​ ទោះ​បី​ជា​មាន​ការ​ហាម​ប្រាម​ដោយ​ច្បាប់​ថា ​មិន​អាច​យក​ជា​ការ​បាន​ក៏​ដោយ​”។ ជា​ឧទាហរណ៍ មាន​រឿង​​មួយ​ដែល​បាន​កើត​ឡើង​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន​ នៅ​ពេល​​សាលាដំបូង​ខេត្ត​កំពង់​ធំ​បាន​បិទ​សំណុំ​រឿង​មួយ​ប្រឆាំង​នឹង​មន្ត្រី​នគរ​បាល​នៅ​​ស្រុក​បារាយណ៍​ ដែល​គេ​បាន​ចោទ​ថា បាន​វាយ​ធ្វើ​​បាប​ ព្រម​ទាំង​ឆក់​ខ្សែ​ភ្លើង​បុរស​ម្នាក់​ ដើម្បី​ឲ្យឆ្លើយសារភាព​​ ក្នុង​ករណី​វាយ​ដំ​គ្នា​មួយ​នៅ​តាម​ដង​ផ្លូវ​។ របាយ​ការណ៍នេះ​បាន​លើក​ឡើងទៀត​ថាតុលា​ការ​មិនគ្រាន់​តែ​រង​ឥទ្ធិពល​ដោយ​សារ​ការបង្ខំ​យក​ចម្លើយ​​តាម​រយៈ​ការ​ធ្វើ​ទារុណ​កម្មប៉ុណ្ណោះ​ទេ​។ ក៏​ប៉ុន្ដែ​កាល​ពី​ឆ្នាំ​ទៅ​កង្វះ​ចៅក្រម​ក៏បានបណ្ដាល​ឲ្យ​មាន​ការ​ពន្យារ​ពេល​​បើក​​សវនាការ​ជំនុំជម្រះក្តីផងដែរ ចំណែក​ឯ​ប្រាក់​​ខែ​តិច​តួច​ព្រម​ទាំង​ការ​បណ្ដុះ​បណ្ដាល​មិន​បាន​គ្រប់​គ្រាន់​ ក៏​ជា​ចំណែក​មួយ​ ដែល​ធ្វើ​ឲ្យ​ជនជាប់​ចោទ​កំពុង​​តែត្រូវ​បានគេ​អនុញ្ញាត​ឲ្យ​រួច​ផុត​ពី​ការ​ផ្តន្ទាទោស ដោយ​សារ​តែ​អំពើ​ពុក​រលួយ​​ និង​កង្វះ​ប្រសិទ្ធភាពផង​ដែរ​។ របាយការណ៍​នេះ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ​ការ​រឹត​បន្ដឹង​ចំពោះ​សេរីភាព​ជួប​ជុំ​គ្នា​ ​កំពុង​តែ​បន្ដ​កើត​មាន​ ចំណែក​ឯករណី​បណ្ដេញ​​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ ក៏​បាន​កើន​ឡើង​​ផង​ដែរ ​កាល​ពី​ឆ្នាំ​ទៅ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១០​។ យោង​តាម​របាយ​ការណ៍​នេះបាន​ឲ្យ​ដឹង​ថា ​ដូច​ដែលតែង​តែ​កើត​មាន​ក្នុង​ពេល​មុន​ៗ​ដែរ​ ការ​សូក​ប៉ាន់​នៅ​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​នៅ​ឡើយ​ ទោះ​បី​ជា​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ទើេបតែបាន​បង្កើត​ឡើង ​នា​ពេល​ថ្មី​ៗ​នេះ​ បាន​ចាប់​ខ្លួន​ឧត្ដម​សេនីយ៍ មឹក ​តារា អតីត​នាយ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​របស់​ប្រទេស​កម្ពុជា​ ពី​បទ​ប្រព្រឹត្ត​អំពើពុក​រលួយ​ និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ក៏​ដោយ​។ តាំង​ពី​ពេល​នោះ​មក​ អតីត​នាយ​នគរ​បាល​រូប​នេះ​បាន​ត្រូវផ្តន្ទា​ទោសឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ បន្ទាប់​ពី​បានបើក​សវនាការ​ផ្តន្ទា​ទោស​ដ៏​យូរ​នេះ​ បាន​ស្ដែង​ឲ្យ​ឃើញ​នូវ​កម្រិត​បទ​ឧក្រិដ្ឋ​ នៅក្នុង​នាយ​កដ្ឋាន​​របស់​គាត់​ព្រម​ទាំង​នៅក្នុង​ចំណោម​មន្ត្រី​អនុវត្ត​ច្បាប់​ដទៃ​ទៀតនៅ​ក្នុង​ជួរ​កង​កម្លាំង​នគរបាល​ជាតិ​។ ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​នៅក្នុង​របាយការណ៍​នេះ​ថា ​គេ​គិត​ថា​ អំពើ​ពុក​រលួយ​មាន​សភាព​ធ្ងន់​ធ្ងរ​ ​ហើយ​​រីក​រាល​ដាល​គ្រប់​ស្ថាប័នសង្គម​ទាំង​អស់​ ​រួម​មានស្ថា​ប័ននីតិប្រតិបត្តិ​ ស្ថាប័ន​នីតិ​បញ្ញត្តិនិង​ស្ថាប័នតុលាការ​នៃ​រដ្ឋាភិបាល​។ មាន​របាយ​ការណ៍​ជា​ច្រើនឲ្យ​ដឹង​ថា ​មន្ត្រី​នគរ​បាល​ ព្រះ​រាជអាជ្ញា​ ចៅក្រម​ស៊ើបអង្កេត​និង​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ទទួល​សំណូក​​ពី​សំណាក់​ម្ចាស់​ក្រុម​ហ៊ុន​នានា​ ដែល​រក​ស៊ី​ខុស​ច្បាប់​”។ លោក​ ម៉ក់​ សម្បត្តិ ​អនុ​ប្រធាន​គណៈកម្មា​ធិការ​​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា របាយការណ៍​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​ និង​ចំណាប់​អារម្មណ៍​​របស់​ខ្លួន​ចំពោះ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ ផ្អែក​​លើ​ទិដ្ឋភាព​មួយ​ជ្រុង​ប៉ុណ្ណោះ។ លោក...

សាលាដំបូង​រាជធានី ភ្នំពេញ​ចោទ​ប្រកាន់​សកម្មជន​ជាព្រះ​សង្ឃ ពី​បទ​ញុះញង់អ្នក​តវ៉ា

ឯក​សារ​តុលាការ​​ ដែល​ទទួល​បាន​កាល​ពី​ថ្ងៃ​សុក្រ​ ​បង្ហាញ​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​សកម្មជន​​ជា​ព្រះ​សង្ឃ​ព្រះនាម​ លួន សុវ៉ាត ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ទង្វើ​នានា​​​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្រៅ​ប្រទេស​។ ឯកសារ​តុលាការ ​​ដែល​ចុះ​ហត្ថលេខា​ដោយ​ចៅក្រុម​ស៊ើប​សួរ​ ឌុចគីមសន កាលពី​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ត្រូវ​បាន​បញ្ជូន​ទៅ​លោក​ អង្គ វង្ស​វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌​នៅ​ថ្ងៃ​បន្ទាប់​ ហើយ​ត្រូវ​បាន​បញ្ជូន​បន្ដ​ទៅ​ក្រសួង​ធម្មការ​ និង​សាសនា ​កាល​ពី​ខែ​មីនា ប៉ុន្តែ​ឯកសារ​ទាំង​នោះ​​មិន​ផ្ដល់​សេចក្ដី​លម្អិត​ពី​បទ​ចោទ​ប្រកាន់​នេះ​ឡើយ​។ ទោះយ៉ាង​ណា ឯកសារ​ទាំង​​នេះ​បង្ហាញ​​ពី​ភាព​ធ្ងន់ធ្ងរ​ ដែល​អាជ្ញា​ធរ​ប្រើ​ដើម្បី​បំបិទ​មាត់​​ព្រះ​តេជគុណ​ លួន​ សុវ៉ាត​ ដែល​ល្បី​ឈ្មោះ​ដោយ​សារ​តែ​ព្រះ​អង្គ​ធ្វើ​សកម្ម​ភាពឲ្យ​មាន​ការ​រួបរួម​​គ្នា​ក្នុ​ង​ចំណោម​​ជន​រង​គ្រោះដោយសារ​ជម្លោះ​ដី​ធ្លី​ ហើយ​​ព្រះ​អង្គបាន​ទទួល​​​ពាន​រង្វាន់​សិទ្ធិ​មនុស្ស​ ហេល​មែន/ហែមមេត​ (Hellman/Hammett)។ ទោះជាយ៉ាង​ណា ឯកសារ​ទាំង​​នេះ​បង្ហាញ​​ពី​ភាព​ធ្ងន់ធ្ងរ​ ដែល​អាជ្ញា​ធរ​ប្រើ​ដើម្បី​បំបិទ​មាត់​​ព្រះ​តេជគុណ​ លួន​ សុវ៉ាត​ ដែល​ល្បី​ឈ្មោះ​ដោយ​សារ​តែ​ព្រះ​អង្គ​ធ្វើ​សកម្មភាព​ឲ្យ​មាន​ការ​រួបរួម​​គ្នា​ក្នុ​ង​ចំណោម​​ជន​រង​គ្រោះ​ដោយសារ​ជម្លោះ​ដី​ធ្លី​ ហើយ​​ព្រះ​អង្គ​បាន​ទទួល​​​ពាន​រង្វាន់​សិទ្ធិ​មនុស្ស​ ហេលមែន/​ហែមមេត​ (Hellman/Hammett)។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ព្រះ​អង្គ​ត្រូវ​បាន​ចាប់​បញ្ចូល​ទៅក្នុង​រថយន្ដ​មួយ​គ្រឿង​នៅ​កន្លែង​​តវ៉ា​ ដែល​មាន​មនុស្ស​ជា​ច្រើន​បាន​ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​​ ដើម្បី​សុំ ឲ្យ​មាន​ការ​ដោះ​លែង​ស្ត្រី​អ្នក​តវ៉ា​មក​ពី​សហគមន៍​បឹង​កក់ចំនួន​១៣​នាក់​​ ដែល​ត្រូវ​​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​ក្នុង​ម្នាក់​ៗ​ពីរ​ឆ្នាំ​កន្លះ​។ បន្ទាប់​ពីត្រូវ​បាន​ចាប់​ខ្លួន​ ព្រះ​តេជគុណ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​វត្ត​បទុម​ ​ដែលនៅ​ទី​នោះ​​សម្តេច​​​ព្រះសង្ឃនាយក​បាន​ស្នើឲ្យ​ព្រះ​អង្គ​បញ្ឈប់​​សកម្មភាព​ជួយ​គាំ​ទ្រ​អ្នក​តវ៉ា។ កាល​ពី​ថ្ងៃ​សុក្រ​ ព្រះតេជគុណលួនសុវ៉ាត​មាន​សង្ឃ​ដីកា​ថា ព្រះ​អង្គ​បាន​ទទួល​ឯកសារ​តុលាការ​​ពី​ព្រះ​សង្ឃមួយ​អង្គ​​ កាល​ពី​ព្រឹក​ម្សិល​​មិញ ​​ហើយ​ថា ឥឡូវ​នេះ​ព្រះ​អង្គ​កំពុង​តែ​ពិចារណា​ថាតើ​គួរ​តែ​គង់នៅក្នុង​ប្រទេស​កម្ពុជា​ ឬក៏​អត់​។ ព្រះតេជគុណ​​មាន​សង្ឃដីកា​ថា “ ​អាត្មា​មិន​ព្រួយ​បារម្ភ​អំពី​ឯកសារ​​តុលាការ​ទេ​ ពី​ព្រោះ​អាត្មា​មិនបាន​ប្រព្រឹត្ត​បទ​​ល្មើស​ដូច​ដែល​តុលាការ​បាន​ចោទ​ប្រកាន់​នោះ​ទេ​”។ព្រះតេជគុណ​មាន​សង្ឃ​ដីកា​បន្ដ​ថា “​អាត្មា​បារម្ភ​អំពី​ការ​គង់​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពី​ព្រោះ​មន្ត្រី​តុលាការ​មិន​គោរព​ច្បាប់​ទេប៉ុន្តែ​ឥឡូវ​នេះ អាត្មាកំពុង​ពិចារណាថា​តើអាត្មា​គួរ​​ដើរ​ចេញ​ឬក៏​អត់។​អាត្មា​មិន​ទាន់​ច្បាស់​ថា​តើ​អាត្មា​នឹង​គង់​នៅ​ក្នុង​ប្រទេស​កម្ពុជាឬ​ទៅ​ក្រៅ​ប្រទេស​នោះទេ”។ ដោយមាន​​ការរើ​បម្រះ​ពី​ការ​​ចាប់​បញ្ចូល​រថយន្ដ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍នោះ ព្រះតេជ​គុណ​ លួន សុវ៉ាត បាន​មាន​សង្ឃដីកា​ថា ក​ ព្រះកេស​ និង​ព្រះ​បាត​របស់​ព្រះ​អង្គ​នៅ​មាន​​ការ​ឈឺ​ចាប់​​នៅ​ឡើយ ហើយ​​ព្រះ​អង្គ​​​​ចាត់​ទុកថា ការ​ប្រើ​អំពើ​ហិង្សា​​មក​លើ​​ព្រះ​អង្គ​ជា​​​ការ​ប្រឆាំង​នឹង​តម្លៃ​ព្រះ​ពុទ្ធសាសនា។ ព្រះ​អង្គ​បាន​មាន​សង្ឃដីកា​ថា “ ​អាត្មា​មិន​ដាក់​ពាក្យ​បណ្ដឹង​ប្តឹង​​ពួក​គេ​ទេ ពី​ព្រោះ​អាត្មា​ជា​ព្រះ​សង្ឃ​ ហេតុ​ដូច្នេះ​អាត្មា​មិន​ចង់​​ធ្វើ​ឲ្យនរណា​ម្នាក់​ឈឺ​ចាប់​ឡើយ​។ ប៉ុន្ដែ​អាត្មា​សូម​អំពាវនាវ​ដល់​​សហគមន៍​អន្ដរជាតិ​ឲ្យ​ជួយ​ប្រជា​ពលរដ្ឋ​កម្ពុជា​ ដែល​ទទួល​រង​ការ​ឈឺ​ចាប់​ក្នុង​ជម្លោះ​ដី​ធ្លី”។ ចាប់​តាំង​ពី​ក្លាយ​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ដ៏​ល្បី​ឈ្មោះមក​ ព្រះ​អង្គបាន​ទទួល​ពាន​រង្វាន់​ពី​​អង្គការម៉ាទីនអេនណេល (Martin Ennals) ​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ហ្សឺណែវ​ ហើយ​អាជ្ញា​ធរ​បាន​ខិត​ខំ​រារាំង​សកម្មភាព​របស់​ព្រះ​អង្គយ៉ាង​ខ្លាំង​។ កាល​ពី​ខែ​មេសា​ឆ្នាំមុន បន្ទាប់​ពី​ព្រះ​តេជ​គុណ​ លួនសុវ៉ាតបាន​ចូលរួូម​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​តវ៉ា​ជា​បន្ដ​បន្ទាប់​ដើម្បី​គាំទ្រ​អ្នក​ភូមិ​បឹង​កក់​ ​ឲ្យ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​មកសម្ដេច​ព្រះសង្ឃនាយក​...

កម្ម​ករ​៣០០​នាក់​នាំ​គ្នា​តវ៉ា​នៅ​ឯរោង​ចក្រ​ដំឡើង​ទោ​ចក្រ​យាន​យន្ត​ ហុង​ដា ក្នុង​ខណ្ឌពោធិ៍សែនជ័យ

តំណាង​សហជីព​បាន​ឲ្យ​ដឹងកាលពី​ថ្ងៃ​ពុធ​ថា​ កម្មករ​ប្រមាណ​៣០០​នាក់​មក​ពី​រោង​ចក្រក្នុង​រាជ​ធានី​ភ្នំ​ពេញ​មួយ​កន្លែង​ ដែល​ដំឡើង​ទោ​ចក្រយាន​យន្ត​ ហុង​ដា​ បាន​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​ទាម​ទារ​ឲ្យ​រោង​ចក្រ​​​​ទទួល​យក​​តំណាង​សហជីព​របស់​ពួកគេ​ចូល​ធ្វើ​ការ​ជា​ធម្មតា​វិញ​ តាម​បទ​បញ្ជា​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។ លោក យឿង​ សុភារ៉ា​ មន្ត្រី​ផ្នែកច្បាប់​នៅ​សហភាព​ការ​ងារ​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា​ សហភាព​ការ​ងារ​កម្ពុជា​ បាន​ជួយ​ជ្រោម​ជ្រែង​ក្នុង​ការ​បង្កើត​សហជីព​ថ្មី​មួយ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ​នៅ​ឯ​ក្រុម​ហ៊ុន​ Honda​ NCX ក្នុងខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដោយហៅ​សហជីពថ្មី​នេះ​ថា​ សហជីព​នយោ​ជិត​ប្រជា​ធិប​តេយ្យ​ក្រុម​ហ៊ុន​អិុន​ស៊ី​អុិក្ស (Democratic Employee Union of NCX Company)។​ ប៉ុន្តែ​បន្ទាប់​ពីបាន​បង្កើត​សហជីព​ថ្មី​នេះ​រួច​មក​ មេដឹក​នាំ​សហជីព​ អគ្គ​លេខាធិការ​ ព្រម​ទាំង​សកម្ម​ជន​សហជីព​ពីរ​នាក់​ទៀត​ ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​ការ​​ងារ​។ លោក​ គុណ​ រី​ អនុ​ប្រធាន​សហជីព​ថ្មី​នេះ​ បាន​លើក​ឡើង​​ថា​ ប្រធាន​រដ្ឋ​បាល​រោង​ចក្រ​ បាន​ជំទាស់​នឹង​បទ​បញ្ជា​ ដែល​ចេញ​ដោយ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​កាល​ពី​ខែ​មីនា​ ដែលបញ្ជា​ឲ្យ​រោង​ចក្រ​ទទួល​យកតំណាង​​សហ​ជីព​ចំនួនបួន​នាក់​ចូល​ធ្វើ​ការ​វិញ។ ក្រុម​កម្មករ​ក៏​កំពុង​តែ​ធ្វើ​បាតុកម្ម​ទាម​ទារ​ ឲ្យ​គេ​ទទួល​យកលោក​ អ៊ុច​ សុភាព​ ជា​អតីត​មេដឹក​នាំ​សហជីព​មួយ​ផ្សេង​ទៀត​ចូល​មក​ធ្វើ​ការ​នៅ​រោង​ចក្រ​នេះវិញដែរ។​ លោក​ គុណ​ រី​ បាន​ឲ្យដឹង​ថា​ លោក​ អ៊ុច​ សុភាព ត្រូវ​​បាន​​បណ្តេញ​ចេញ​ដោយ​សារ​តែ​ក្រុម​ហ៊ុន​មាន​ការ​រើស​អើង​ចំពោះ​រូប​គាត់។ លោក​ គុណ​ រី​ បាន​និយាយបន្ថែមទៀត​ថា “គោល​បំណង​ចម្បង​របស់​យើង​គឺ​ ទាម​ទារ​ឲ្យ​គេ​ទទួល​យក​អ្នក​ទាំង​ប្រាំ​​នេះ​​ចូល​មក​ធ្វើ​ការ​​ក្នុង​រោង​ចក្រ​ជាធម្ម​តា​វិញ”  ដោយ​លោក​បាន​​បន្ថែមទៀត​ថា​ ការ​ទាម​ទារ​ផ្សេងៗ​ទៀត​ពី​សំណាក់​​ក្រុម​កម្មករ​ រួម​មាន​ប្រាក់​ឈ្នួល​បន្ថែម​ចំនួ​នប្រាំ​ដុល្លារ​ ព្រមទាំង​ទឹក​ប្រាក់​ក្នុង​មួយ​ខែ​ចំនួន​២០​ដុល្លារ​ទៀត​ សម្រាប់​រយៈ​​ពេល​១៨​ខែ​ ជូន​ដល់​ស្ត្រី​...

ការ​ខិត​ខំ​ប្រឹង​ប្រែង​អភិ​រក្ស​ក្តាម​ធ្វើ​ឲ្យ​ទិន្ន​ផល​ និងតម្លៃ​ក្តាមនៅ​លើ​ទី​ផ្សារ​មាន​ការ​កើន​ឡើង

ក្រុម​មន្ត្រី​​ឲ្យ​ដឹង ​កាល​ពី​ថ្ងៃ​ពុធ​ថា​ គុណភាព​និង​តម្រូវ​ការ​​ក្តាម​នៅ​លើ​ទី​ផ្សារ​អន្តរជាតិកើន​​ឡើង​ ​ធ្វើ​ឲ្យ​តម្លៃ​ក្តាម​មាន​ការ​កើនឡើង​ ក្នុង​​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។​ នៅ​តាម​ខេត្ត​មួយ​ចំនួន​តម្លៃ​ក្តាម​​កើន​ឡើង​ដល់៦៦​ភាគ​រយ​ ក្នុងរយៈ​ពេល​១២​ខែ​កន្លង​ទៅ​នេះ។ លោក​ គឺន​ គិរី​ នាយ​ជលផល​ខេត្ដ​កោះ​កុង​បាន​មាន​ប្រសាសន៍​ថា អ្នក​នេសាទ​នៅ​ខេត្ត​កោះ​កុងកំពុង​លក់​ក្ដាម​​តម្លៃ​ប្រាំ​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ ដោយ​កើន​ឡើង​ពី​ឆ្នាំ​ទៅ​ ដែល​មាន​តម្លៃ​តែ​បី​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ​ក្រាម​ ដោយ​អ្នក​នេសាទ​ជ្រើស​រើស​លក់​តែ​ក្ដាម​ធំៗ​ប៉ុណ្ណោះ​ ហើយ​យក​ក្ដាម​ញីដែល​មាន​ពង​ទៅ​កន្លែង​ភ្ញាស់​ក្តាម​តាម​មូលដ្ឋាន​។ ​តំបន់​អភិរក្ស​ចំនួន​ប្រាំបី​កន្លែង​ ដែលតំបន់​​នីមួយ​ៗ​មាន​ផ្ទៃ​ដី​ចាប់​ពី​៩.០០០​ហិកតា​ទៅ​២០.០០០​ហិកតា ត្រូវ​បាន​គេ​បង្កើត​ឡើង​ក្នុង​ខេត្ត​កោះ​កុង​។តំបន់​អភិរក្ស​ទាំងនេះ​ រួម​ជាមួយ​នឹង​ការ​កើន​ឡើង​នូវ​ការ​អប់​រំ​ស្ដី​ពី​វិធី​បង្កើន​គុណភាព​​គ្រឿង​សមុទ្រ​ផងដែរ​នោះ​ បាន​ផ្តល់​ផលប្រយោជន៍​សម្រាប់​ក្រុម​អ្នក​នេសាទនៅ​ក្នុង​ខេត្ត​កោះ​កុង​។ លោក​ គឺន​ គិរីបាន​ឲ្យ​ដឹង​ថា “បច្ចុប្បន្ន​នេះ​ក្រុម​គ្រួសារ​របស់​អ្នក​នេសាទ​ទាំង​អស់​មាន​ការ​យល់​ដឹង​អំពី​វិធី​សាស្ត្រ​អភិរក្ស​ក្ដាម​នៅ​ក្នុង​តំបន់​ដែល​ពួកគាត់​​នេសាទ​ ដោយ​ពួកគាត់​​ជ្រើស​រើស​តែក្ដាម​ធំៗ​យក​ទៅ​លក់​”។ ទោះ​បី​ជា​លោក​ គឺន គិរី  មិនបាន​ដឹងច្បាស់​អំពី​បរិមាណ​ក្ដាម​ ដែល​គេ​កំពុង​លក់​ចេញឬ​ចិញ្ចឹម​ក៏​ដោយ​ ក៏​លោកមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​  ការ​កើន​ឡើង​តម្លៃ​ប្រេង​សាំង​ក៏​កំពុង​តែ​ប៉ះ​ពាល់​ដល់​តម្លៃ​ក្ដាម​ផង​ដែរ​។ ក្ដាម​ដែល​មាន​ទំហំ​អាច​លក់​បាន​ប្រមាណ​៨០​ភាគរយ​ត្រូវបាន​គេ​នាំ​ចេញទៅ​​កាន់​​ប្រទេស​ថៃ​​ ចំណែក​ឯ​ចំនួន​សល់​ពី​នេះ​ត្រូវ​នាំ​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​”។ អ្នក​ស្រី ​នួ​ ចៃ​ ប្រធាន​សហគមន៍​អភិរក្ស​ក្ដាម​នៅស្រុក​ស្រែ​អំបិល​ ក្នុង​ខេត្ត​កោះ​កុង​ បាន​និយាយ​ថា​ ការ​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្ស​ក្ដាម​​ធ្វើ​ឲ្យ​ទិន្នផល​ក្ដាម​សម្រាប់​អ្នក​នេសាទ​​មាន​ការ​កើន​ឡើង​ចន្លោះ​ពី​៧​ទៅ​១០​គីឡូ​ក្រាម​​ក្នុង​មួយ​ថ្ងៃ​កាល​ពី​ឆ្នាំ​ទៅ​ ដល់​ចន្លោះ​ពី​១០​ទៅ​២០​គីឡូក្រាម​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​។អ្នកស្រី​ នួ​ ចៃ​ ​ឲ្យ​ដឹង​ថា​ “​ចំនួន​ក្ដាម​កំពុង​តែកើន​ឡើង​នៅទី​នេះ​ ដោយ​សារ​តែ​មាន​ការ​អភិរក្ស​កាន់​តែ​ប្រសើរ​ជាង​មុន​ពីសំណាក់​អ្នក​នេសាទ​ប្រមាណ​២៥២​គ្រួសារ”។​ យោង​តាម​លោក ពឿន ​ផល្លានាយ​ជល​ផល​ខេត្ត​កែប​ បាន​ឲ្យ​ដឹង​ថា ចំនួន​ក្ដាម​នៅក្នុង​ខេត្តកែប​ ក៏​កំពុង​តែកើន​ឡើង​ផង​ដែរ​ ហើយ​លោក​បន្ថែម​ថា​ ចំនួន​ក្ដាម​បាន​កើន​ឡើង​ដល់​ទៅ​បួន​ដង​ក្នុង​រយៈ​ពេល​១២​ខែ​កន្លង​ទៅ​នេះ​។ លោក​ ពឿន ផល្លា បាន​មាន​ប្រសាសន៍​ថា“​ក្ដាម​នៅខេត្ត​កែប​មាន​រសជាតិ​ឆ្ងាញ់​ជាង​ក្ដាម​នៅ​ខេត្ត​កោះកុង​ និងខេត្ត​កំពតដូច្នេះ​តម្លៃ​ក៏​ថ្លៃ​ជាង​ដែរ​”  ដោយ​លោក​បន្ថែម​ថា​ ទោះបី​ជា​លោក​មិនដឹង​ច្បាស់​អំពី​បរិមាណ​ក្ដាម​ដែលកសិករ​ចិញ្ចឹម​បាន​ក៏ដោយ​ ក៏​លោក​បាន​ឲ្យ​ដឹង​ថា ​ទិន្នផល​ក្ដាម​បាន​កើន​ឡើងយ៉ាង​​ច្រើន​ ហើយ​ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃរហូត​ដល់​១០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។ យោង​តាម​អាជីវករ​លក់​ក្ដាម​នៅ​ផ្សារ​អូឫស្សី​ឈ្មោះ ស៊ុំ ឌី បាន​ឲ្យដឹង​ថា ដោយ​តម្លៃ​ក្ដាម​កំពុង​តែ​កើន​ឡើង​ តម្លៃ​ក្ដាម​នៅក្នុង​​រាជធានី​ភ្នំពេញ​បាន​កើន​ឡើង​ពី​​តម្លៃ​៨,៧៥ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​កាល​ពី​ឆ្នាំទៅ​ដល់​តម្លៃ​១២,៥​ដុល្លា​រ ក្នុង​មួយគីឡូក្រាម​ក្នុងពេល​បច្ចុប្បន្ន​នេះ​៕ ប្រែសម្រួលដោយហួងកុកទៀន

រោងចក្រ​​​អះអាងថា​​​អ្នក​​​ទិញ​​​បែរទៅ​​​ភូមា​​​វិញ​​​​​​បើការ​​​តវ៉ានៅ​​​បន្ត​​​

តំណាង​​​រោង​​​ចក្រ​​កាត់​​​ដេរ​​​​​ផ្គត់ផ្គង់​​​សម្លៀ​​​ក​​​​បំពាក់​​ យីហោ អេច អេន អឹម (H& M) ហ្គេប​(Gap) និង លីវ៉ាយ​​​ស្ត្រស(Levi Strauss) បាន​លើកឡើងកាល​​​ពីម្សិលមិញ​​​ថា ក្រុមហ៊ុន​បញ្ជា​ទិញរបស់​​​ខ្លួន​​​នឹង​​​​បញ្ជាទិញ​​​នៅ​​​កន្លែង​​​ផ្សេង​វិញ ​​​ប្រសិន​ការធ្វើ​​​កូដ​​​កម្ម​​​ទាមទារ​​​ប្រាក់​​​ឈ្មួល និង​​​ផល​​​ប្រ​​​យោជន៍​​​ខ្ពស់ជាង​​​មុន​​​ក្នុង​​​រោង​​​ចក្រ​​​ពីរ​​​របស់​​​ខ្លួន​​​នៅ​​​តែបន្ត​​​ទៀត​​​នោះ ។ ទោះយ៉ាងណា  មន្ត្រីនៅឯ​​មជ្ឈ​​​មណ្ឌល​​​អាមេរិក​​​ សម្រាប់​​​​​​ស្ថិរភាព​​​​​​ការងារ​​​អន្តរជាតិ​​​​ជា​​​អង្គការ​​​អន្តរជាតិ​​​លើក​​​ស្ទួយ​​​សិទ្ធិ​​​កម្មករ​​​បាន​​​លើក​​​ឡើង​​​ថា​​​ ក្រុមហ៊ុនបញ្ជា​ទិញ​ទំនង​​​ជា​មិន​លុប​​​ចោល​​​ការ​​​បញ្ជា​​​ទិញ​​​របស់​​​ខ្លួន​​​ទេ ​​​ហើយ​​​ថា​​​  រោង​​​ចក្រ​​​មាន​​​អារម្មណ៍ថា​​​ រង​​​សម្ពាធ​ពី​​​​ក្រុមហ៊ុនបញ្ជា​ទិញទាំង​​​នេះ ​​​ដើម្បី​​​រកដំណោះ​​​​ស្រាយ​​​ចំពោះ​​​ការ​​​តវ៉ាតែប៉ុណ្ណោះ​​​។ លោក​​​ លឹម ឆខៃ (Lim Chhor Khay)​​​​​​​​​​​​តំណាង​​​​ជាន់​​​ខ្ពស់​​​របស់​​​រោងចក្រ​​​កាត់ដេរ​​​អេសអិល​កម្ពុជា​​​មានម្ចាស់​​​ជាជនជាតិ​​​សិង្ហបុរី ដែល​​​មាន​កម្មករ​​​ប្រមាណ​​​៥.០០០នាក់ មក​​​ពី​​​រោង​​​ចក្រ​​​នេះ ​​​បាន​​​ធ្វើ​​​កូដកម្ម​​​តាំង​​​ពី​​​ថ្ងៃទី១២​​​ខែ​​​ឧសភា​​​មក​​​នោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ក្រុមហ៊ុន​បញ្ជា​ទិញ​​​ខ្លះ​​​ កំពុងតែ​​​ពិចារណា​​លើ​​​​​ការ​​​​ផ្លាស់​​​ទិស​ដៅ​​​ពាណិជ្ជកម្ម​​​របស់ខ្លួ​​ន ​​​ទៅ​​​កាន់ប្រទេស​​​ភូមា​​​វិ​​​ញ​ដោយ​​​សារ​​​តែ​​​កូដ​​​កម្ម​​​នៅ​​​តែ​​​បន្តនោះ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ដោយ​​​មិន​​​បានប្រាប់​​​​ឈ្មោះ​​​របស់​​​ក្រុម​​​ហ៊ុន​ ​​​ដែល​​​បាន​​​និយាយ​​​​អំពី​​​ប្រភព​​​មក​​​ពី​​​ប្រទេស​​​ផ្សេង​​​នោះ​​​ថា​​​ “ ក្រុម​ហ៊ុនបញ្ជា​ទិញ​​នឹង​​​ទុក​​​ពេល​​​ឲ្យយើង​​​មួយ​​​សបា្តហ៍​​​ទៀត​​​ ហើយ​​​ប្រសិន​​​បើ​​​កូដកម្ម​​​នៅ​​​តែ​​​បន្ត​ទៀត​នោះ​​​ ពួកគេនឹង​​​សំឡឹង​​​មើល​​​ទៅ​​​​​ភូមា​​​វិញ​​​ហើយ​​​”។ លោក​​​ ឆខៃ​​​ បាន​​​មាន​​​ប្រសាសន៍ថា ក្រុម​​​ហ៊ុន​​​បាន​​​ខាត​​​បង់ប្រាក់​​​ប្រហែល​​​មួយ​​​លាន​​​ដុល្លារ​​​ ដោយ​​​សារ​​​កូដកម្ម​​​នេះ។ លោក សាន សុផា តំណាង​​​របស់​​​សម្ពន្ធ​​​សហ​​​ជីព​​​​​​ប្រជា​​​ធិបតេយ្យកម្មករ​​​កាត់​​​ដេរ​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ​​​កម្មករ​​​ប្រហែល​​​​១.០០០នាក់​​​បាន​​​បន្ត​​​តវ៉ា​​​កាល​​​ពី​​​ម្សិល​មិញ​នៅខាង​​​មុខ​​​រោង​​​ចក្រ​​​នេះ​​​ ដើម្បីទាមទារ​​​ឲ្យ​​​ដំឡើង​​​ប្រាក់ខែ​​​ប្រាំដុល្លារ​​​ប្រចាំខែ​​​និង​​​២៥​ដុល្លារ​​​ផ្សេងទៀត​​​​​​ រីឯមន្ត្រី​​​នគរ​​​បាល​​​និងកង​​​រាជ​​​​​​អាវុធ​​​ហត្ថ​​​ប្រមាណ​​​ជា​​​១០០នាក់​​​បាន​​​ត្រួត​​​ពិនិត្យ​​​ការ​​​តវ៉ា​​​នេះ​​​៕ ប្រែ​សម្រួល​ដោយ  ហម សុផាណ្ណា                                                    

បណ្ដេញ​​​គ្រួសារ​​​អ្នក​​​ភូមិ​​នៅ​​​ក្នុងខេត្ត​មណ្ឌល​​​គិរីចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​មុន​​​ពេល​​​កំណត់​​​របស់​​​រដ្ឋាភិបាល

កាល​​​ពី​​​ម្សិលមិញ កងកម្លាំង​​​សន្ដិសុខ​​​ និង​​​បុគ្គលិក​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅ​​​ស៊ូរ​វៀត​​​ណាម​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី បាន​​​បណ្ដេញ​​អ្នក​​​ភូមិ​​​ឲ្យ​​​ចេញ​​​ពី​​​លំនៅដ្ឋាន​​​ខ្លួន​​​ មុន​​​ថ្ងៃ​​កំណត់​​​បណេ្ដញ​​​ចេញរបស់​រដ្ឋាភិបាលនៅ​ថ្ងៃ​នេះ។ ក្រុម​​​មន្ត្រី និង​​​អ្នក​​​ភូមិ​​​បាននិយាយថាអ្នកភូមិភាគ​ច្រើន​​ក្នុង​ចំណោម​​​​អ្នក​​​ភូមិ​ប្រហែល​​២០០​​​គ្រួសារ​​​នោះ បាន​​​ចាក​​​ចេញ​​​រួច​​​​​ហើយ។​​​​​​ដោយ​​​មាន​​​កម្លាំង​​​សន្ដិសុខ​​​ជាង​​​៣០០នាក់​​​ដាក់​​​ពង្រាយ​ក្នុង​ និង​នៅ​ជុំវិញ​ភូមិ​មួយ​នៅ​​​ក្នុង​ស្រុក​​​កោះ​​​ញែកនោះ ស្ថាន​​​ភាព​​​នេះ​ហាក់​ដូចជា​​​កំពុង​បង្កើន​វិធាន​ការ​បង្ក្រាប​របស់​​​​រដ្ឋាភិបាល ​​​ដែល​​​បាន​​​កើត​​​ឡើង​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ ដែល​​​នៅក្នុង​ការ​បង្ក្រាប​នោះ មាន​ក្មេង​​​ស្រី​​​អាយុ​​​១៤​​​ឆ្នាំ​​​ម្នាក់​ ត្រូវ​​​បាន​​​​​​បាញ់​​​សម្លាប់​​​ ខណៈពេល​​​កម្លាំង​​​សន្ដិសុខ​​២០០នាក់​​​​ ​​​បណ្តេញ​​​ប្រ​​​ជា​ពលរដ្ឋ​​​ចំនួន​​​៦០០​​​គ្រួសារ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​។ លោក​​​ ស្វាយ​​​ សំអាង អភិបាល​​​រង​​​ខេត្ត​​​មណ្ឌល​​​គិរី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា បន្ទាប់ពីប្រជាពល​​​រដ្ឋ​​​ចំនួន​​​១២៧​​​គ្រួសារ​​​​សុខចិត្ត​​​ចាក​​​ចេញ​​​ដោយ​​​ខ្លួន​​​ឯង​នោះ​នៅមាន​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ចំនួន​៦០គ្រួ​សារទៀត ​​​បន្ដ​​​រស់នៅ​​​ក្នុង​​​តំបន់​​​នេះ ។ លោក ស្វាយ សំអាត បាន​​​​​​មាន​​​ប្រសាសន៍​បន្ថែម​ថា “ពេល​​​នេះប្រជាពលរដ្ឋ​​​ចំនួន​​​១២៧​​​គ្រួសារ​​​សុខចិត្ត​រុះ​រើ​​​​ផ្ទះ​​​របស់​​​ខ្លួន​​​ និង​​​បាន​​​ចាក​​​ចេញ​​​ពី​​​តំបន់​​​នេះ​​​រួច​​​ហើយ។ យើង​​​បាន​​​ផ្ដល់​​​ជា​អង្ករ​​​២៥​គីឡូ​ក្រាម​​​ និង​​មី​​​មួយ​​​កេស​​​ឲ្យ​​​ពួក​គាត់។ យើង​​​មិន​​​បាន​​​បង្ខំ​​​ពួកគាត់​​ឲ្យ​​​ចាក​​​ចេញ​​​​នោះទេ”។ ប៉ុន្តែ​​​អ្នក​​​ភូមិ​​​បាន​​រៀប​រាប់​ពី​រឿងរ៉ាវ​​ផ្សេង​​ទៅ​វិញ គឺកង​​​​កម្លាំង​​​នគរបាល​​​ចល័ត​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​ផ្ទះ​​​មួយគាប​សង្កត់​ឲ្យ​​​​អ្នក​​​ភូមិ​​ទាំង​នោះ​​​​ចាក​ចេញ និងបានយក​​​រណារ​​​ម៉ាស៊ីន​​​អាររំលំ​ផ្ទះ​​​​​​របស់​​​ពួក​​​គាត់។អ្នក​​​ភូមិ​​​ម្នាក់​​​ឈ្មោះ ថា ដែល​​​​​​បដិ​សេធ​មិន​​​ប្រាប់​​​នាម​​​​ត្រកូលរបស់​​ខ្លួន ព្រោះខ្លាច​​​នគរបាល​រក​រឿង​នោះ បាន​និយាយ​ថា“ ពួក​គេគំរាម​​​យើងថា ប្រសិន​​​បើ​​​យើង​​​មិន​​​ព្រម​​​ចាក​​​ចេញ​​ ឬប្រសិនបើ​​​យើង​​​ហ៊ាន​​​តវ៉ា​នោះ​ពួកគេ​​​នឹង​​​ប្រើ​​​ប្រាស់​​​កម្លាំង​​​ប្រ​​​ដាប់​​​អាវុធ មក​​​​បណ្តេញ​​យើង​ចេញ”  ហើយគាត់​អះអាង​ថា ពួក​គេ​គំរាម​ចាប់​ខ្លួនអ្នក​ភូមិណា​ដែល​និយាយ​ជាមួយ​អ្នក​កាសែត។គាត់​​​​​​និយាយថា “ពួកគេ​​​​បំផ្លាញ​​​​ផ្ទះ​​​របស់​​​ខ្ញុំ។​​​ពេល​​​នេះ​​​ខ្ញុំ​​​បាន​​​បោះតង់​​​សម្រាប់​​​​ជ្រក​​​”។ គាត់​​​ក៏បាន​​​បញ្ជាក់​​​ផង​​​ដែរថា ​គ្រួសារ​​​ភាគ​ច្រើន​​​បាន​​​ចាក​​​ចេញ​​​រួចហើយ។ ប៉ុន្តែ​​​គាត់​​​​​​បាន​​និយាយថា គាត់និង​​​អ្នក​​​ភូមិ​​​ខ្លះទៀត​ ដែល​ត្រូវ​បាន​​​បង្ខំ​​​ឲ្យ​​​ចេញ​​​ពី​​​ផ្ទះនោះ បាន​​​បោះតង់​​​លើដី​​​​នោះ​សម្រាប់​​​​ស្នាក់​នៅ​។ ឈ្មោះ រិទ្ធ វណ្ណី អ្នកភូមិ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ប្រាំនាក់ ដែល​​​​​​គេច​​​ខ្លួន​​​មក​​​ភ្នំពេញ​កាលពី​​​ថ្ងៃពុធ​​​ដោយ​​​សង្ឃឹម​​​ថា នឹងអាច​​​សុំ​ជំនួយ​​​ពី​​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​នោះ ​បាន​​​និយាយថា “ អ្នក​​​ភូមិ​​​ទាំង​​​អស់​​​កំពុង​​​ត្រូវ​​​បាន​​​គេ​​​គំរាមចាប់​​​ខ្លួន”។ ​​​អ្នកស្រីបាន​​​បន្ថែម​​​ថា “អ្នក​​​ភូមិ​​​ទាំង​អស់​មាន​​​ការ​​​ភ័​​យខ្លាច​​​ខ្លាំង​​​ណាស់”។ លោក ស្វាយសំអាង បាន​​​មាន​​​ប្រសាសន៍​​​​ថា គ្រួសារ​​​ដែល​​​នៅសេស​​​សល់​​​ទាំង​​​នោះ ​ត្រូវ​​​បាន​​​គេ​​​ទុក​​​ពេល​​​ឲ្យ​​​ពីរ​​​ថ្ងៃទៀត​​​សម្រាប់​​​រុះរើផ្ទះចាក​ចេញ​ ដោយ​​​ពន្យារពេល​​​កំណត់​​​ដែល​​​ត្រូវ​​​បណ្ដេញ​​​ចេញ​​​ដល់​​ថ្ងៃ​​​អាទិត្យ​​​វិញ។ ចាប់​តាំង​​​ពីសប្ដាហ៍មុន​​​មក​​​ម៉្លេះ ​ទាហាន​នគរបាល និង​​​កង​​​រាជអាវុធហត្ថ បាន​​​ដាក់​​​ពង្រាយនៅ​ក្នុង​និងនៅ​ជំុវិញ​ភូមិ​នេះ​ ដែល​​​ស្ថិត​​​ក្នុងដី​​​សម្បទាន​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុនចម្ការ​​​​កៅ​​​ស៊ូ​​​ ប៉ាស៊ីហ្វិក ជ័ញស្ដុក (Pacific Joint Stock)​កាលពី​​​ឆ្នាំ​​​មុន។ អ្នក​​​ភូមិ​​​ខ្លះ​​​បាន​​​អះអាងថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ពួកគាត់​​​ជាច្រើន​​​គ្រួសារ​​​រស់​​​នៅ​​លើ​​​ដី​​​នេះ កាលពី​​​ឆ្នាំ​​​មុន ដែល​ការ​​​អះ​​​​អាង​​​នេះ ត្រូវបានក្រុម​​​មន្ត្រី​​​បដិសេធ។ ​គ្រួសារ​​​​ខ្លះក៏បាន​​​និយាយថា ពួកគាត់​​​បាន​​​និង​​​កំពុង​​​រស់​​​នៅ​​​​​​លើ​​​ដី​​​នេះតាំង​​​ពី​​​ឆ្នាំ​​​២០០៩​​​មក​​​ម៉្លេះ គឺមុន​​​ពេល​​​រដ្ឋា​​​ភិបាល​​​​ប្រគល់​​​​ដី​​​នេះ​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅ​​​ស៊ូនេះទៅ​ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តំណាង​​​របស់​​​ក្រុម​​​ហ៊ុននេះមិនអាច​​​ទាក់​ទង​​​សុំ​​​ការ​បំភ្លឺ​បាន​​​ទេ៕ ប្រែ​​​សម្រួល​​​ដោយ  ហម សុផាណ្ណា

គណ​បក្ស​ហ្វុ៊ន​សុិន​បុិច​ និង​គណ​បក្ស ​នរោត្តម​ រណឫទ្ធិ​ នឹង​រួម​គ្នា

គណបក្សហ្វុ៊ន​ស៊ិន​​បុិច និង​គណបក្ស​នរោត្តម​ រណឫទ្ធិ បា​ន​ប្រ​កា​ស​កា​ល​ពី​ម្សិល​មិញ​ថា បន្ទាប​់ពីប​ំ​បែ​ក​ខ្លួ​ន​​អស់រយៈ​ពេល​ជិត​ប្រាំ​មួយ​ឆ្នាំ​ និង​តាមរយៈការ​​លើក​ទឹក​ចិត្ត​ព​ី​លោក​នាយក​រដ្ឋ​ម​ន្ត្រី ហ៊ុន សែន គណ​បក្សរាជានិយម​ទាំ​ង​ពី​រ​បា​ន​ព្រ​ម​ព្រៀង​រួបរួម​គ្នា​ឡើងវិញ​ មុន​កា​រ​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណា​ង​រា​ស្រ​្ត​នៅ​ឆ្នាំ​​ក្រោ​យ។ ​ព្រះ​អង​្គ​​ម្ចាស់​ នរោ​ត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណ​បក្ស​ នរោត្តម រណឫទ្ធិ ដែល​ត្រូវ​បា​ន​បណ្តេញ​​ចេញ​ពី​តំណែងព្រះប្រធា​នគណ​បក្ស​​ហ្វុ៊ន​ស៊ិន​បុិច ក្នុង​ឆ្នាំ​២០០៦ និ​ង​លោកញឹកប៊ុន​ឆៃប្រធា​ន​ប្រតិបត្តិ​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិច បា​ន​លើ​ក​ឡើង​​ក្នុង​​សេចក្តី​​ថ្លែង​ការណ៍​ថា គណ​បក្សទាំងពីរ​នេះ​នឹង​រួបរួមគ្នា​ បន្ទាប​់​ពី​កា​រ​បោះ​ឆ្នោត​​ឃុំ​-​​សង្កាត់​​ថ្ងៃ​ទី​​៣​ ខែ​មិថុនា​​ ក្រោ​ម​ទង់​របស់គណបក្ស​​ហ្វុ៊ន​ស៊ិន​បុិច។ សេចក្តី​ថ្លែ​ង​កា​រណ៍​នេះ​ក៏​បា​ន​​លើក​ឡើង​​ថាព្រះ​អង្គ​ម្ចាស់​ នរោ​ត្តមរណឫទ្ធិនឹង​ធ្វើជាព្រះ​ប្រធា​ន​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិច​ម្តងទៀត។ ​កិច្ច​ព្រម​ព្រៀង​​ដែ​ល​ចុះ​ហត្ថ​លេ​ខា​ដោ​យ​គណ​​បក្ស​ទាំង​ពី​រ​បា​ន​​ចែ​ង​ថា “ គណ​​បក្ស​ទាំង​ពីរ​ ដឹក​នាំ​​​ដោ​យ​ ​ នរោ​ត្តម ​រណ​ឫ​ទ្ធិនិ​​ង​លោក​ ញឹកប៊ុន​ឆៃបា​ន​រក​ឃើញ​​ដំ​ណោះ​​ស្រាយរួម​មួ​យ​ ដើ​ម្បី​​ដោះ​ស្រាយ​​បញ្ហា​​របស់​ខ្លួ​ន​ទាំ​ង​អស់​ហើយ​​​ និង​​រួម​បញ្ចូល​គណ​​បក្ស​ទាំងពីរ​ឡើងវិញ”។ ​សេចក្តីថ្លែងការណ៍ដដែលនេះ បានបន្ត​ទៀតថា “ ក្នុង​កិច្ច​ប្រជុំ​មួ​យ​ គណ​បក្ស​ទាំ​ង​ពីរ​​បា​ន​​សម្រេច​លើ​ចំ​ណុ​ចពីរ​ គឺទី១ គណបក្ស​ទំាង​ពីរ​នឹង​​សហកា​រ​គ្នា​ និង​ជួ​​យ​គ្នា​ទៅ​វិញ​ទៅមក​ អំឡុ​ង​​កា​រ​​បោះ​ឆ្នោត​ឃុំ​-​​សង្កាត់​។ ទី២ ​បន្ទាប​់​ពី​កា​រ​បោះ​ឆ្នោត​ឃុំ​-​​សង្កាត់​រួច គណ​​បក្ស​ទាំ​ង​ពីរ​​នឹង​រួម​គ្នា​ជា​គណ​​បក្ស​តែមួ​យ​សម្រាប​់​កា​រ​​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណា​ង​រាស្រ្តឆ្នាំ​២០១៣”។ យោងតា​ម​សម្តេចក្រុមព្រះ​ នរោត្តម រណ​​​ឫទ្ធិុ​​​  បា​ន​ឲ្យ​ដឹង​ថាព្រះ​អង្គ​នឹង​បន្ត​តួនាទី​​របស់​ទ្រង់ជា​ព្រះប្រធា​ន​គណ​បក្ស​ ចំណែកឯ​លោក​ញឹកប៊ុន​ឆៃនឹង​ជា​អនុ​ប្រធាន​ទីមួ​យ​។ ​ព្រះ​អង្គ​បា​ន​មា​ន​ព្រះ​បន្ទូល​ថាភ្លា​មៗ​មុន​ពេល​សេចក្តី​ប្រ​កា​ស​នេះ​ លោក​ ហ៊ុនសែន ​ដែ​ល​បា​ន​ជួប​ជា​មួ​យ​​ថ្នាក់​ដឹក​នា​ំ​ទាំង​ពីរ​​នៅក្នុ​ង​កា​រ​ិយា​ល័យ​​របស់​លោក​ គឺ​វិ​មា​ន​សន្តិភាព​ ដោយលោកមា​ន​កា​រ​ព្រួ​យ​បារម្ភ​អំ​​ពីការ​បែ​កបា​ក់គ្នារបស់​អ្នក​រាជា​និ​យម​​ និង​លើក​ទឹក​​ចិត្តដល់​បក្ស​​ទា​ំង​ពី​រ​ឲ្យដោ​ះ​​ស្រាយ​កា​រ​​ខ្វែ​ង​គំ​និត​គ្នា​ និង​​រួ​បរួ​ម​គ្នា​ឡើ​ង​វិញ។ ​ព្រះ​អង្គ​ម្ចាស់​ រណ​ឫទ្ធិបា​ន​មានព្រះ​បន្ទូល​ ​ក្នុ​ង​​សេច​ក្តី​​ថ្លែង​កា​រណ៍​ទៅកាន់​ក្រុ​ម​អ្ន​ក​យក​ព័ត៌មា​ន​នៅ​វិ​មា​ន​​សន្តិភាព​ថា “  នាយក​​​​រដ្ឋ​ម​ន្ត្រី​ ចង់​​​បង្ហាញ​​ដល់​សាធា​​រណ​ជន​​ថាលោក​គឺជា​អ្ន​ក​ជាតិ​និយ​ម​ពិតប្រាកដ”។ ​ព្រះ​អង្គ​​ម្ចាស់​បា​ន​បន្ត​ថា “ ​ថ្ងៃ​នេះ​ ជា​ថ្ងៃ​​ល្អ​បំផុត​ សម្រាប់​អ្ន​ក​រាជា​និ​យម​ និង​អ្ន​ក​​សីហ​នុ​​និ​យម​ បន្ទាប់​ពី​បែ​ក​បា​ក់​គ្នា​ ហើយ​ពេលនេះ​ជួ​ប​ជុំ​គ្នា​វិញ​។ ខ្ញុំបា​ន​ពិ​ភាក្សា​ជាមួ​យ​លោក​ ប៊ុន​ឆៃ ថា ប្រសិន​បើ​លោក​ចង់​ឲ្យ​ខ្ញុំ​​ដឹក​​នា​ំ ហ្វុ៊នស៊ិន​បុិច សូម​ឲ្យ​គាត់​ឈប់​និ​យា​យ​ពី​អតីតកា​ល”។ អតីត​កា​ល​សំ​​ដៅ​ដល់​កា​រ​ប្រឈមម​ុខ​គ្នា​អស់រយៈ​ពេល​ជិត​ប្រាំ​មួយ​ឆ្នាំ​​រវាង​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិចនិង​គណ​​បក្ស​ នរោ​ត្តម ​រណឫទ្ធិដែ​ល​ត្រូ​វ​បា​ន​បណ្តេញ​​ចេញ​ពី​គណ​​បក្ស​ ដែល​ព្រះ​អ​ង្គ​ធ្លាប់បា​ន​ដឹក​នា​ំ​ តាំ​ង​ពី​​ឆ្នាំ​​១៩៩២នៅក្នុង​​​សមាជ​គណ​បក្ស​ ដែ​ល​មា​នបញ្ហាប្រ​ទូសរា​យគ្នា​ នៅ​ថ្ងៃ​ទី​​១៨ ខែ​តុ​លា​​ឆ្នាំ​​២០០៦។ នៅពេល​នោះ លោកញឹក​ ប៊ុន​ឆៃដែ​លជា​អគ្គ​​លេ​ខា​គណ​​បក្សបា​ន​ប្រ​កាស​​ថាកា​រ​បណ្តេញ​ព្រះ​អង្គ​ចេញ​ គឺ​​ដោ​យ​សារ​កា​រ​ធ្លាក់ចុះនូវ​ទ​ំនាក់​ទំ​នង​រវា​ង​ព្រះ​អ​ង្គ​ម្ចាស់​ រណ​ឫទ្ធិនិងលោក​ ហ៊ុនសែនដោយសារ​ព្រះ​អង្គ​ម្ចាស់​ ចំណាយពេលគង់​នៅ​ក្រៅ​ប្រទេ​ស​ច្រើនពេក​។ ព្រះ​អង្គ​មា​ន​ព្រះបន្ទូល​ថា ​សមា​ជិ​ក​​ចំនួ​ន​​១.៦០០នាក់​នៃ​ក្រុម​ប្រឹក្សា​ជាតិ​របស់​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិច បា​ន​បោះ​ឆ្នោត​ជា​ឯក​ច្ឆន្ទ​​ដើម្បីតែ​ង​តាំ​ង​ព្រះ​អង្គ​ម្ចាស់ឲ្យ​កា​ន់​តួ​នាទី​ជាព្រះ​ប្រធា​ន​ប្រវត្តិ​សាស្រ្ត​ ជា​តួនាទី​ដែល​គ្មានឥទ្ធិពលនៅក្នុង​បក្ស។ នៅ​ថ្ងៃបន្ទាប់ សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ បា​ន​​តប​នឹងការ​បណ្តេញ​ចេញ ​ដោយ​សារហេតុផលនយោ​បា​យ​ ដោ​យប្រ​កា​ស​​ថានឹង​បង្កើតគណ​បក្ស​​របស់​ព្រះ​អង្គ​ផ្ទាល់​។ សម្តេចក្រុមព្រះ នរោត្តម​ រណ​ឫទ្ធិ បា​ន​អះ​អា​ង​ក្នុង​ខែ​តុ​លា​...