ក្រុមហ៊ុន​​​​​ហ្គូហ្គលជួយ​​​អភិ​រក្ស​​​ភាសារបស់​ជនជាតិ​​​ដើម​ភាគ​​ តិច​​​ដែល​​​ជិត​​​បាត់បង់​នៅ​​​​​​​​កម្ពុជា

ភាសាចំនួន​​​ប្រាំ​​​មួយ​​​ដែល​​​គេ​​​និយាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា គឺ​​​ស្ថិត​​​នៅក្នុង​​​ចំណោម​​​ភាសាជាង​​​៣.០០០​​​ ដែល​​​គេ​​​ជិត​​​ឈប់យក​មក​​​ប្រើនៅ១០០​​​ឆ្នាំ​​​ក្រោយ​​​ ដូច្នេះគេហ​​​ទំព័រ​​​​​សម្រាប់​​​ស្វែង​​​រក​​​អ្វីៗ​​​គ្រប់​​​យ៉ាង​​​តាម​​​អីុន​​​ធើ​​​ណិត គឺ​​​គេហទំព័រ​​​ហ្គូហ្គល បាន​​​ផ្តួច​​​ផ្តើម​​​ដំបូងដើម្បី​​​ជួយ​​​អភិរក្ស​​​ភាសា​​​ដែល​​​គេ​​​ជិត​​​ឈប់​យកមក​​​ប្រើ​​​​​​ទាំង​​​នោះ។ គោល​​​ដៅ​​​របស់​​​ក្រុមហ៊ុន​​​​​​ហ្គូហ្គល ក្នុង​ពេលចាប់​​​ផ្តើម​​​គម្រោង​​​អភិរក្ស​​​ភាសា ដែល​​​ជិតបាត់បង់​​​​​​ទាំង​​​នេះ​​​ គឺដើម្បី​​​ចែក​​​រំលែកការ​​​យល់​​​ដឹង​​​ជា​​​ច្រើន​​​ និងប្រមែ​​​ប្រមូល​​​​​​ព័ត៌មានថ្មី​ៗអំពី​​​ភាសាចំនួន​​​៣.០៥៤ដែល​​​គេ​​អាច​​​នឹង​​​​​​ឈប់យកមក​​​ប្រើនៅ​​​​​​ថ្ងៃ​​​អនាគត។ ក្នុង​​​ប្រទេស​​​កម្ពុជា គម្រោង​​​របស់​​​ក្រុម​ហ៊ុន​​​​ហ្គូហ្គល បាន​​​ចុះ​​​បញ្ជី​​​ភាសាចំនួន​​​ពីរ​​​ ដែល​ជិត​បាត់បង់ទាំង​​​ស្រុង គឺ​​​ភាសា​​​សំរែ និង​​​ភាសា​កាចក់ និង​​​បាន​​​ចុះ​​​បញ្ជី​​​ភាសា ដែល​​​គេ​​​ជិត​​​ឈប់​​​​យក​​​ប្រើ​​​​​​ផ្សេង​​​ទៀត មានភាសា ​​​ព្នង ​កាវែ៉ត ​និង​​​​ភាសាគ្រឹង។ យោង​​​តាម​​​គម្រោង​​​នេះ ភាសាសំរែគឺ​​​ជា​​​ភាសាមួយ​​​ដែល​​​ជិត​​​បាត់បង់​​​ជាង “​​​ភាសា​ចំណាស់​​​ផ្សេង​​​ៗ​​​មួយ​​​ចំនួន​​​ទៀត “ ដែល​​​គេ​​​នៅ​​​​ប្រើ​​​នៅ​​​ឡើយ​​​ក្នុង​​​ខេត្ត​ពោធិ​៍សាត់​។​យោង​​​តាម​​​គម្រោងនេះ​​​ ភាសាកាចក់​​​ គឺត្រូវ​បាន​ប្រើ​​​នៅក្នុងខេត្ត​​​រតនគិរី​ ហើយ​មានភាសា​ជនជាតិ​​​ដើម​​​ភាគតិចពី១០០ទៅ​​​៩៩៩​​​ ​ដែលគេ​​​នៅ​​​ប្រើ​​​ទូទាំង​​​ពិភព​​​លោក​​​។​​​ គម្រោង​ នេះ នឹងចុះបញ្ជីភាសាបួន​​​ផ្សេង​​​ទៀត​​​ ដែល​រកឃើញនៅ​​​ក្នុង​​​ខេត្ត​​​កំពង់ធំ​​​ មណ្ឌលគិរី​​​និងខេត្តរតនគិរី​​​ដោយភាសាបួន​​​នេះក៏​​​មាន​​​នៅ​​​ក្នុង​​​ភាសាជនជាតិ​​​ដើមភាគតិច​​​​​​ចំនួន​​​ចន្លោះពី​​​១.៩៦០ ទៅ​​​៥២.៥០០​ទូទាំង​ពិភព​លោក​ផងដែរ​​​។ គម្រោងនេះ គេ​​​សង្ឃឹម​​​ថា​​​នឹង​​​ជួយ​​​​​​អភិរក្ស​​​​ភាសា ដែល​​​គេ​​​ជិត​​​ឈប់​​​យក​​​មក​​​ប្រើ​​​ ដោយ​​​ជំរុញ​​​ឲ្យអ្នក​​​ប្រើភាសាជន​​​ជាតិដើម ​​​និងអ្នក​ប្រើ​​​ភាសាផ្សេង​​​ៗទៀត​​​ អាច​​​បង្ហោះ​​​ សំឡេង​អូឌីយូ រូបភាព​​​វីដេអូ​​​ និងអត្ថបទ​​​ទៅក្នុង​កន្លែង​ផ្ទុក​​​ទិន្នន័យ​​​របស់​​​គេហទំព័រ​​​​​​ហ្គូហ្គល​​​ ដែល​​​នឹង​​​ក្លាយ​​​ទៅ​​​ជា​​​កន្លែង​​​ផ្ទុកទិន្នន័យ​​​ដ៏ច្រើន​​​បំផុត​​​សម្រាប់​​​មនុស្ស​​​គ្រប់ៗ​​​គ្នា​​​​​​។តាំង​​​ពីយូរមក​​​ហើយ  មានមនុស្សម្នាក់​​​បាន​​​បង្ហោះ​​​ភាសាមួយ​​​ក្នុងចំណោម​​​ភាសា​​​ចំនួន​​​ប្រាំមួយ​​​ ដែលជិតបាត់បង់​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​នោះ ​​​គឺជា​​​របៀបប្រើប្រាស់​​​វេយ្យា​ករណ៍​​​​នៃ​​​ភាសាព្នង​​​។ លោក ចន​​​ វ៉ែនវេ (John Van Way)អ្នក​​​សម្រប​​​សម្រួល​​​គម្រោង​​​សម្រាប់​​​កាតាឡុក​​​នៃ​​​ភាសា គេ​​​ជិត​​​ឈប់​​​យក​​​ប្រើ​​​ដោយជួយ​​​កំណត់​​​អត្តសញ្ញាណ​​​ភាសាជា​​​ច្រើន​​​នោះ​​​ បាន​​​លើក​​​ឡើង​​​ថា​​​ “វិសាលភាព​​​នៃ​​​អ្នក​​​និយាយ​​​​ភាសា ដែល​​​គេ​​​ជិតឈប់ប្រើ និង​​​អាច​​​ចូល​​​ទៅ​​​កាន​​់​ផ្នែក​​​ដ៏​​​ធំ​​​ទូលាយ​​​នៃ​​​ពិភព​​​លោក​​​ដែល​​​ពួក​​​គេ​​​រស់​​​នៅ​​​”។ លោក​​​​​​ វ៉ែនវេ បាន​​​លើក​​​ឡើង​​​ដោយ​​​ពន្យល់​​​​អំពី​​​រ​​​បៀប​​​ចូលទៅកាន់​​​​​​កន្លែង​​​ផ្ទុកនិង​​​ចែក​​​រំលែកទិន្នន័យថា​​​ “ប្រ​​​សិន​​​​​​​​​បើ​​​នរណា​​​ម្នាក់បាន​​​ដឹងពី​​​ភាសា​​​ជន​​​ជាតិ​​​ដើម​​​ដែល​​​ស្ទើរ​បាត់បង់ណាមួយ ហើយតាមរយៈការ​​​ប្រើ​ប្រាស់​​​​​​គេហទំព័រ​​​នេះ​​​ ពួកគេ​​​ប្រហែល​​​ជា​​​ចែក​​​​រំ​​​លែក​​​​​​ព័ត៌មាន​​​អំពី​​​ភាសា​​​នេះ​​​ ឬក៏ខ្សែ​​​អាត់​​​​​​មួយ​​​ចំនួន​​​នៃ​​​ភាសានេះផងដែរ​​​។ លោក ម៉ាធ្យូ ហ្វាអើស្តូន​​​ (Matthew Firestone)អ្នកនាំ​​​ពាក្យរបស់ក្រុមហ៊ុន​​​ហ្គូហ្គល ​លើក​​​ឡើងថា​​​ ក្រុម​​ហ៊ុន​​​ហ្គូហ្គល មាន​​​គម្រោងផ្តល់​​​ការ​​​គ្រប់​​​គ្រង​​​នៃ​​​គម្រោង​​​នេះ​ទៅកាន់​​​អង្គការ​​​សម្ពន្ធ​​​អភិរក្សភាសាចម្រុះ​​​ ដែល​​​ជា​​​អង្គការ​​​មួយ​​​ក្នុង​​​ចំណោម​​​អង្គការ​​​អភិរក្ស​​​ភាសាជា​​​ច្រើន​​​នៅ​​​ប៉ុន្មាន​​​ខែក្រោយ​​​នេះ៕ ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ចេញដំណើរជាលើកដំបូង​ទៅវាស់​វែងដីធ្លី

និស្សិត​ស្ម័គ្រ​ចិត្ត​ជាង​ ៧០០នាក់​ ស្លៀក​ពាក់​ឯកសណ្ឋាន​ទាហាន​ប៉ារ៉ា​ កាល​ពី​ម្សិល​មិញ​បានចាប់​ផ្ដើម​ចេញ​ដំណើរ​ទៅ​វាស់​វែង​ដី​ នៅក្នុងគម្រោង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដី​ធ្លី​ ដែល​ត្រូវ​បាន​ប្រកាស​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន​ កាល​ពី​ដើម​ខែ​នេះ។ លោក អឹុម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ បន្ទាប់​ពី​លោក​​ថ្លែងសុន្ទរក​ថា​ ទៅកាន់​និស្សិត​ស្ម័គ្រចិត្ត​ ដែល​ត្រៀម​ចេញ​ដំណើរ​ថា “​ សម្រាប់​ដំណាក់​កាល​ដំបូង​ នៃ​គម្រោង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ យើង​ប្រើ​និស្សិត​ស្ម័គ្រចិត្តមក​ពីបណ្តាសាកលវិទ្យា​​ល័យ​នានា​ ដើម្បី​វាស់​វែង​ដី​ធ្លី​ និង​ប្រមូលទិន្នន័យ​ពី​អ្នក​ភូមិ​ ដែល​រស់​នៅ​លើ​ដី​ព្រៃ​របស់រដ្ឋ​ និង​នៅ​លើ​ ”។ ដោយ​ចែក​ចេញ​ជា​៦១​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ស្លៀក​ឯកសណ្ឋាន​ទាហាន​ប៉ារ៉ាចំនួន​៧៣៤នាក់ នឹង​ទៅ​ជួយ​វាស់​វែង​ដី​ចំនួន៤៨៦​កន្លែង ហើយ​អ្នក​ជំនាញ​ៗ​ខាង​ផ្នែក​វាស់​វែង​ដីមក​ពី​ក្រសួង​រៀប​ចំដែន​ដីនគរូបនីយកម្ម និង​សំណង់ និង​មន្ត្រី​ថ្នាក់​ខេត្ត​ចំនួន២៨១​នាក់​ នឹងចូលរួមក្នុងគម្រោង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី ជូន​អ្នក​ភូមិ​ទាំង​អស់​ដែល​រស់​នៅ​លើដី​សម្បទាន​ និង​លើដី​ព្រៃ​របស់​រដ្ឋឲ្យ​ចប់សព្វគ្រប់ត្រឹមរយៈ​ពេល​ប្រាំមួយ​ខែ។ និស្សិត​ស្ម័គ្រ​ចិត្ត​ចំនួន​៣០០​នាក់​បន្ថែម​ទៀត​នឹង​ចាប់​ផ្ដើម​រៀន​អំពី​របៀប​វាស់​វែង​ដីនៅថ្ងៃ​នេះ​ ហើយ​នឹង​ត្រូវ​បញ្ជូន​ឲ្យទៅ​វាស់​វែង​ដី​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយទៀត។ លោកអឹុមឈុនលឹមបាន​លើក​ឡើង​ថានិស្សិត​ស្ម័គ្រ​ចិត្ត នៅក្នុង​គម្រោង​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិដី​ធ្លី នឹង​ចំណាយ​ពេល​ពីរ​ខែ​ ដើម្បី​វាស់​វែង​ដី​ទំហំ​ប្រហែល​៣៥០.០០០​ហិកតាដែល​​កាន់​កាប់​ដោយ​​អ្នក​ភូមិចំនួន​១០០.០០០​គ្រួសារ​រស់​នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំបី​ ដែល​តែងតែមាន“ ​ជម្លោះ​ដី​ធ្លីកើតឡើងច្រើន”។ លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​​និស្សិត​ស្ម័គ្រ​ចិត្ត​ ដែល​បាន​ទទួល​​វគ្គសិក្សា​ពី​របៀប​វាស់​វែង​​ដី​ និង​របៀប​ប្រមូល​ទិន្នន័យ​នៅ​សប្ដាហ៍នេះ​ពីអ្នក​ភូមិ​ ដែល​ទទួល​រង​ផលប៉ះពាល់​ដោយ​ជម្លោះ​ដី​ធ្លីថា “ការ​ចុះ​បញ្ជី​ដី​ធ្លី​ ដើម្បី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ទៅ​ឲ្យ​អ្នក​ភូមិ​ គឺជា​សិទ្ធិ​ចម្បង ហើយ​តម្រូវ​ឲ្យ​មានភាព​ហ្ម​ត់ចត់​ និង​ច្បាស់​លាស់​”។ លោក​រដ្ឋមន្ត្រី​​មាន​ប្រសាសន៍​បន្ថែម​ថា “ ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដី​ធ្លី​ នឹងនាំមកនូវសុវត្ថិភាព​ដល់​ការ​កាន់​កាប់​ដី​ធ្លី​ ដោយ​ធ្វើ​ឲ្យ​ម្ចាស់​កម្មសិទ្ធិ​ដី​ធ្លី​លែងព្រួយ​បារម្ភ​ និង​មិន​មាន​ការ​ភាន់​ច្រឡំ​”។ សម្រាប់​និស្សិត​ស្ម័គ្រ​ចិត្ត​ ដែល​ចេញ​ដំណើរ​ទៅកាន់​ឃុំ​ចំនួន​៦៤​ ក្នុង​ស្រុក​ចំនួន​២៤​ ដែល​ទទួល​រង​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ ដោយសារ​ជម្លោះ​ដីធ្លី​នោះ ពួក​គេ​នឹង​ជួប​ប្រទះការ​លំបាក​ក្នុង​ការ​វាស់​វែង​ដី​ធ្លី​ជាង​អ្នក​ដែល​ធ្លាប់​មាន​បទពិសោធ​ស្រាប់​។ និស្សិត​ឈ្មោះស៊ីសិរីរតនីអាយុ​២១​ឆ្នាំ​ជា​និស្សិត​មក​ពី​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ បាន​និយាយ​ថា “ ​ខ្ញុំ​រំភើប​ណាស់​ដែល​បាន​ជួយរដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ទៅ​ឲ្យ​អ្នក​ភូមិ​ ពី​ព្រោះ​ខ្ញុំ​មិន​ចង់​ឮពីការ​តវ៉ា​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​ទៀត​ទេ”។ ដោយនិយាយយ៉ាងខ្លី​តាម​ទូរស័ព្ទបន្ទាប់​ពី​ទៅ​ដល់​កន្លែង ដែល​ខ្លួន​នឹង​ធ្វើ​ការ​វាស់​វែង​ដី​នៅ​ខេត្ត​កំពត​ និស្សិត សិរី​រតនី បាន​និយាយ​ថា គាត់​ពិត​ជា​ចង់​ចាប់​ផ្ដើម​សម្ភាស​អ្នក​ភូមិ​ និង​ប្រមូល​ទិន្នន័យ​នៃ​ការ​កាន់​កាប់​ដី​ធ្លី​យូរ​មក​ហើយ​ នៅ​ស្រុក​ជុំគិរីនៅ​ថ្ងៃ​នេះ​។ និស្សិត​ សិរីរតនីនិង​និស្សិត​ស្ម័គ្រ​ចិត្ត​ចំនួន​២៣​នាក់​ផ្សេង​ទៀត​ ដែលត្រូវធ្វើការ​វាស់​វែង​ដី​ក្នុង​ស្រុក​នឹងចូលរួមវគ្គសិក្សា​រយៈ​ពេល​មួយ​ខែ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ឧបករណ៍​ក្នុង​ការ​កំណត់​ទីតាំង​ភូមិសាស្ត្រ។ លោកអ៊ុកកែវ​រតនៈអ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ មន្ទីរ​រៀបចំ​ដែន​ដី​ នគរូបនីយកម្មនិង​សំណង់​បាន​ប្រញាប់​ប្រញាល់​រៀ​ប​ចំ​កន្លែង​សម្រាប់​ទទួល​និស្សិត​ស្ម័គ្រ​ចិត្ត​ចំនួន​៨០​នាក់ ដែល​បាន​ទៅដល់ទីនោះ កាល​ពី​ម្សិលមិញ ហើយ​និស្សិត​ទាំង​នេះ​នឹង​ត្រូវ​ឲ្យ​ស្នាក់​នៅ​ក្នុងបរិវេណ​មន្ទីររយៈ​ពេល​ពីរ​ខែ​។ លោក កែវរតនៈ បានមាន​ប្រសាសន៍បន្ដ​​ទៀត​ថា“ ថ្ងៃ​ស្អែក​និស្សិត​ស្ម័គ្រ​ចិត្ត​នឹង​ជួប​សម្ភាសជាមួយអ្នក​ភូមិ ដែល​ទទួល​រង​ផល​ប៉ះពាល់​ ដោយសារ​ជម្លោះ​ដី​ធ្លី​ ដើម្បី​ចាប់​ផ្ដើម​ប្រមូល​ទិន្នន័យ អំពីប្រវត​្តិនៃការ​កាន់​កាប់​ដី​ធ្លី​ជាយូរ​មក​ហើយ និង​ទំហំដីធ្លី​ដែល​ពួក​គាត់​បាន​អះអាង​”។ នៅ​ពេល​បញ្ចប់​ការ​ប្រមូល​ទិន្នន័យ​ភ្លាម​ ទិន្នន័យ​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​លោក​​នាយក​រដ្ឋមន្ត្រី​ ដើម្បី​សម្រេចធ្វើ​អនុបយោគ​ដីរដ្ឋ​ ឲ្យទៅជា​ទី​ដែល​អ្នក​ភូមិ​ធ្លាប់​បាន​រស់​នៅ​ និង​ចេញប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ស្រប​ច្បាប់​ដល់​ពួក​គាត់៕ ប្រែសម្រួល​ដោយស៊ាស៊ុយឈាង​  

ការ​បើក​សវនាការ​ឧទ្ធរណ៍របស់លោក​ ហេង ពៅ អតីតស្នងកា​រ​នគរបា​ល​ ត្រូវ​បាន​ពន្យា​រពេល​

កាលពី​ម្សិល​មិញ​ សាលា​ឧទ្ធរណ៍បាន​ពន្យារ​​​ពេល​បើក​សវនាការ​មួយ ​ក្នុង​រឿង​ក្ដី​របស់​លោក​ ហេង ពៅ​ អតី​ត​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ និង​អ្នកសមគំនិត​ពីរ​នាក់ដែល​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត​ចាង​ហ្វាង​កាសែត​ម្នាក់។ លោកហេងពៅដែលជា​អតីត​ទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនកំពុង​តែ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​ជាង​៩៨​ឆ្នាំបន្ទាប់​ពីត្រូវផ្ដន្ទា​ទោស​ពីបទ​ឧក្រិដ្ឋ​ រួម​ទាំង​ការ​ធ្វើ​ឃាត​លោក​ សុខ សេដ្ឋា​មុនី ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ក្នុង​ឆ្នាំ​២០០៣។ រយៈ​ពេល​ជាប់​ពន្ធនាគារ​របស់​លោក​ត្រូវ​​បាន​បន្ថែម១៨​ឆ្នាំទៀត​ កាលពី​ឆ្នាំ​២០០៩​នៅ​ពេល​លោក​ត្រូវ​បាន​ផ្ដន្ទា​ទោស ជាមួយ​នឹង​លោកលីរ៉ាស៊ីអតីត​នាយ​ការិយា​ល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ និង​លោក​ ផេងផៃអតី​ត​នាយការិយាល័យ​នគរ​បាល​គ្រប់​គ្រង​ជន​បរទេស​រាជធានី​ ពី​បទ​បាញ់​ប្រហារ​លោកថុងអ៊ុយ​បា៉ងចាង​ហ្វាង​កាសែត​កោះ​សន្ដិ​ភាព​ និង​អង្គរក្ស​របស់​លោក​ម្នាក់ទៀតកាលពីឆ្នាំ​១៩៩៨​។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ​ លោកជួនស៊ុន​ឡេងបានមាន​ប្រសាសន៍ថា “ យើង​បានពន្យារ​ពេល​សវនាការ​ថ្ងៃ​នេះពី​ព្រោះលោកផេងផៃអតីត​នាយការិយាល័យ​នគរ​បាល​គ្រប់​គ្រង​ជន​បរទេស​រាជ​ធានី​ និង​មេធាវី​របស់​គាត់​មិន​បាន​ចូល​រួមការ​បើក​សវនាការ​នេះ​ឡើយ​”។ លោក​បាន​បន្ថែម​ថា លោក​មិន​ដឹង​អំពី​មូល​ហេតុ​ដែលលោក ផេង ផៃ​ បច្ចុប្បន្ន​កំពុង​ជាប់ពន្ធនាគារ​ខេត្ត​កណ្ដាល​ អវត្តមាន​នៅ​ពេលនេះទេ។ លោក ស៊ុនឡេង បញ្ជាក់ថា “ ខ្ញុំប្ដូរ​កាល​បរិច្ឆេទបើក​សវនាការ​ ហើយ​ខ្ញុំ​នឹង​កំណត់​កាល​បរិច្ឆេទ​ជា​ថ្មី​នៅ​ពេល​ក្រោយ​”។ មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌​មាន​ ខណៈ​ដែលលោកដើរចេញ​ពី​បន្ទប់​សវនាការលោកហេងពៅ​ បាន​សំណូមពរ​ឲ្យ​​ចៅក្រម​​កែប្រែ​ការផ្តន្ទា​ទោស​លោក។ លោក​ថ្លែង​ថា “តើលោកដែលបាន​ឃើញ​ភស្ដុ​តាង​អ្វីខ្លះ​ ដើម្បីដាក់បន្ទុក​ខ្ញុំទេ?”។ លោក​ ហេងពៅ​​ ដែល​ត្រូវបាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ីកាលពី​ឆ្នាំ​២០០៦​ និង​ត្រូវ​បាន​បញ្ជូន​មក​កាន់​កម្ពុជាវិញ​ ហើយត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ល្មើស​ជា​ច្រើន​ករណី​នោះថ្លែងថា“ខ្ញុំ​ចង់​និយាយ​ថាចាប់​តាំង​ពី​ខ្ញុំ​ត្រូវ​បានគេចាប់ដាក់ពន្ធនាគារ​រហូតមក ដល់ពេលនេះ ក្នុង​ចំណោម​ប្រាំ​នាក់ ដែល​ធ្វើបាប​ខ្ញុំ​ ឥឡូវនេះ​បួននាក់ បានស្លាប់​បាត់​ទៅហើយ”។លោកថ្លែងថា “ពេល​នេះ ខ្ញុំ​ហ៊ាន​និយាយ​ថា បុគ្គល​នៅ​សល់​ម្នាក់​ ដែល​ធ្វើបាបខ្ញុំ​ គឺ​លោក ម៉ក់ ជីតូ ដែល​ជា​ប្រធាន​នាយក​ដ្ឋាន​​កណ្ដាលនគរបាលយុត្តិ​ធម៌​ នៅ​ក្រសួង​មហា​ផ្ទៃ​ ខ្ញុំ​គិត​ថាមាន​តែ​គាត់ទេ ទើប​ដឹង​អ្វីខុស​អ្វី​ត្រូវ​សម្រាប់​ខ្ញុំ”។ លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ បាន​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​ កាលពី​ក្នុង​ខែ​សីហាឆ្នាំ​២០០៦ដែល​ពេល​នោះ​នគរ​បាល​បាន​ឆ្មក់​ចូល​ផ្ទះ​របស់​លោក ហេង ពៅ​ នៅ​ខេត្ត​កណ្ដាល​ ដោយ​រក​ឃើញ​អាវុធ​ និងប្រាក់​​​ក្លែង​ក្លាយ​ចំនួន៣០.០០០​ដុល្លារ។ លោក កៅ ស៊ូផា  មេធាវី​​របស់​លោកហេង ពៅបានថ្លែង​ថា​ លោកផេងផៃ មិន​បាន​ចូល​រួម​ក្នុង​ការ​បើក​សវនា​ការទេ ពី​ព្រោះ​​មេធាវី​របស់​លោក “ជាប់​រវល់​កិច្ច​ការ​​ផ្ទាល់​ខ្លួន”។ លោក​បន្ត​ថា “កូន​ក្ដី​របស់​ខ្ញុ​ំ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩៨​​ពី​បទជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ចាង​ហ្វាង​កាសែត​ ប៉ុន្ដែ​ ក្នុង​ឆ្នាំ​២០០៦ ​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​លោក​ ក៏ប៉ុន្ដែ គ្មាន​ភស្ដុតាង​គ្រប់​គ្រាន់​ទេ។ ខ្ញុំ​សង្ឃឹម​ថា តុលាការ​​នឹង​ពិចារណាឡើង​វិញ”៕ ប្រែ​សម្រួល​ដោយចេវប៊ុននី​​  

ការ​ចេញ​លក់​រថយន្ត​អង្គរ ដែល​ជា​ស្នាដៃ​ដំបូង​របស់​ផលិតករ​ខ្មែរ​ត្រូវ​​ផ្អាក​ដោយ​សារ​បញ្ហា​បច្ចេក​ទេស

អ្នក​រចនា​រថយន្ត​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ការ​ផលិត​រថយន្ត​អង្គរ​ ជា​រថយន្តដំបូង​ដែល​ត្រូវ​បាន​រចនា​ និង​ផលិត​ឡើង​នៅ​ក្នុង​ប្រទសេ​កម្ពុជា​ នឹង​ផ្អាក​រយៈ​ពេល​ប្រាំ​មួយខែ​សិន​ គឺ​ផ្អាក​រហូត​ដល់​ខែ​វិច្ឆិកា​ ដោយ​សារ​តែ​មាន​បញ្ហា​បច្ចេក​ទេស​ ទាក់​ទង​នឹង​ការ​បញ្ឆេះ​ និង​ការ​បើក​ទ្វារ​រថយន្ត។ រថយន្ត​អង្គរ​ ដែល​ជា​ប្រភេទ​រថយន្ត​ដើរ​ដោយ​ម៉ាស៊ីន​ប្រើ​ថាម​ពល​អគ្គិស​នី​ មាន​បណ្តោយ​វែង​ជាង​ទទឹង​តែ​បន្តិច​ប៉ុណ្ណោះ។​ រថយន្ត​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​លោក​ ញាន​ ផល្លឹក​ ហើយ​គ្រោង​ដាក់​លក​់ក្នុង​តម្លៃ​៥.០០០​ដុល្លារ​ សម្រាប់​រថយន្ត​មួយ​គ្រឿង។ លោក​ ផល្លឹក​ ផលិត​រថយន្ត​នេះឡើង​ជា​លើកដំបូង​សម្រាប់​គ្រួសារ​របស់​លោកក្នុ​ងឆ្នាំ២០០២​ ហើយ​បាន​សហការ​ជា​មួយក្រុម​ហ៊ុន​ ហេង​ អភិវឌ្ឍន៍​នៅ​ខែ​កក្កដា​ ឆ្នាំ២០១០ដើម្បី​រក​វិនិយោគិន​សម្រាប់​គម្រោងផលិត​រថយន្តនេះ។ នៅ​ខែ​មីនា​ ឆ្នាំ​២០១១​ ទស្សន​វិស័យរបស់​លោក​ក្នុង​ការ​ផលិត​រថយន្ត​ទ្រង់​ទ្រាយ​ធំ​បាន​ក្លាយ​ជា​ការ​ពិត​ បន្ទាប់​ពី​ចរចា​រក​ការ​ព្រមព្រៀង​គ្នា​មួយ​ជា​មួយ​ក្រុម​ហ៊ុន​ Chau Leong Enterprise Group​ ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សម្ភារ​អគ្គិសនី​នៅ​ទី​ក្រុង​ហុង​កុង​ ដើម្បី​សាង​សង់​រោង​ចក្រផលិត​​រថយន្ត​អង្គរ​នេះ​ឡើង​នៅ​ក្រុង​តា​ខ្មៅ។ លោក​ ផល្លឹក​ ​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា​ ផលិតករ​កំពុង​តែ​មាន​បញ្ហា​ទាក់​ទង​នឹង​ប្រព័ន្ធ​ដំណើរ​ការ​ស្វ័យ​ប្រ​វត្តិ​ពី​ម៉ាស៊ីន​ស្គែន​ក្រយៅដៃ​សម្រាប់​បើក​ទ្វារ​ និង​បញ្ឆេះ​រថយន្ត​ជា​ដើម។ លោក​​និយាយ​ថា “យើងផលិត​​រថយន្ត​បាន​មួយ​ចំនួន​ហើយ​ ក៏​ប៉ុន្តែ​យើង​មិន​ទាន់អាច​បញ្ចេញ​រថយន្ត​ទាំង​នេះ​លក់​បាន​ទេ​ ដោយ​សារ​មាន​បញ្ហា​បច្ចេក​ទេស​។ ការ​ផលិត​រថយន្ត​អង្គរ បាន​ធ្វើ​ឡើង​នៅ​ឯ​រោង​ចក្រ​មួយ​ក្នុង​ខេត្ត​កណ្តាល​ កាល​ពី​ដើម​ឆ្នាំ​នេះដោយ​ផលិត​បាន​រថយន្ត​​បើក​ដំបូល​ពី​រ​កៅ​អីនិង​បួន​កៅ​អីមួយ​ចំនួន។ រថយន្ត​នេះ​អាច​មាន​ល្បឿន​អតិ​បរមា​ចន្លោះ​ពី​៨០​ទៅ​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ លោកញានផល្លឹកបាន​និយាយ​ថាយើង​​ផលិត​រថយន្ត​នេះ​ឡើង ដោយ​មិន​ប្រើសាំង​ទេ ហើយ​រថយន្ត​នេះ មាន​សំឡេង​ស្ងាត់ល្អព្រម​ទាំង​មិន​បញ្ចេញ​ផ្សែង​ទៀត​ផង។ លោក​​បាន​ដំឡើង​រថយន្ត​អង្គរ​នេះ ស្រដៀង​ទៅនឹង​​រថយន្ត​ម៉ាក​ ណាណូ (Nano) ជា​រថយន្ត​ដ៏ពេញ​និយម​ដែល​ផលិត​​នៅ​ប្រទេស​ឥណ្ឌា​។ លោក​បាន​បន្ថែម​ទៀត​ថា រថយន្ត​អង្គរ​​ត្រូវ​ការ​ពេល​ចាប់​ពី​៣ទៅ​៦​ម៉ោង​ ដើម្បីសាក​អាគុយឲ្យ​ពេញ​ ហើយ​អាច​បើក​បរ​បានចម្ងាយ​ចាប់​ពី​១០០​គីឡូម៉ែត្រ ទៅ​៣០០គីឡូម៉ែត្រដោយ​អាស្រ័យ​ទៅ​លើ​ស្ថាន​ភាព​ផ្លូវ​និង​ល្បឿន​របស់​វា។​ រហូត​មក​ដល់​ពេល​នេះ គេ​បាន​ចំណាយ​ទឹក​ប្រាក់​អស់​ចំនួន​ជាង​២០​លាន​ដុល្លារ ហើយទៅ​លើ​គម្រោង​ផលិត​រថ​យន្ត​នេះ ដោយ​ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍​​​គ្រប់​គ្រង​ភាគ​ហ៊ុន​៨០​ភាគ​រយ​ នៅ​ក្នុង​អាជី​វកម្ម​ចូល​ទុន​គ្នា​ជាមួយ​ក្រុម​ហ៊ុន​ Chau Leong ។ អ្នក​ស្រី សៀង ចាន់ហេង អគ្គ​នាយិកាក្រុម​​ហ៊ុន​ ហេង ​អភិវឌ្ឍន៍ បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន នេះ​  នឹង​ការ​ធ្វើ​ការ​វាយ​តម្លៃសា​ជា​ថ្មី​​នូវ​ផែន​ការ​ដំបូង​ ក្នុង​ការ​ផលិត​រថយន្ត​ឲ្យ​បាន​ចំនួន​ពី​៥០០​គ្រឿងដល់១.០០០​គ្រឿងដើម្បី​ដាក់​លក់​លើ​​ទី​ផ្សារ​។ អ្នក​ស្រីបាន​មាន​ប្រសា​សន៍​ថា “យើង​នឹង​មាន​គំនិត​កាន់​តែ​ប្រសើ​រ​ជាង​មុន​ អំពី​ចំនួន​រថយន្ត​ដែល​យើង​គ្រោង​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​ នៅ​ចុង​ឆ្នាំ​នេះ”៕ ប្រែ​សម្រួល​ដោយហួងកុក​ទៀន​

ទី​ប្រឹក្សា​របស់​លោក ជា ស៊ីម ប្រធានព្រឹទ្ធសភានៅក្នុង​ប្រទេ​ស​កម្ពុជា​ ពេល​នេះ​មាន​ចំនួន​ច្រើន​

មន្ត្រី​ចំនួន​១៩​នាក់ត្រូវ​បាន​តែង​តាំង​ជា​ទី​ប្រឹក្សា​ផ្ទាល់​របស់​លោកជាស៊ីមប្រធាន​ព្រឹទ្ធ​សភានិង​ជា​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជាដែល​កំពុង​គ្រប់​គ្រង​អំណាច​ ដោយ​ធ្វើ​​​​ឲ្យ​ចំនួន​ទីប្រឹក្សា​សរុប​របស់​លោកជា​ ស៊ីមឡើងដល់​ទៅ​៤២រូប។ យោង​តាម​ឯក​សារផ្សាយ​ក្នុង​សៀវ​ភៅ​រាជកិច្ច​ ចុះ​ថ្ងៃ​ទី​២៥ខែ​ឧសភាបាន​ឲ្យ​ដឹង​ថាទី​ប្រឹក្សា​ពីរ​រូប​ក្នុង​ចំណោម​ទី​ប្រឹក្សា​ ដែល​ត្រូវ​​​​​បាន​តែង​តាំង​ថ្មី​ចំនួន​១៩​រូប​ ​មាន​ឋានៈ​ស្មើ​រដ្ឋ​​​​មន្ត្រីនិង១៦រូប​​មាន​ឋានៈ​ស្មើ​រដ្ឋ​លេខាធិការ​ ចំណែកឯ​មួយ​រូបទៀត​មាន​ឋានៈ​ស្មើ​អនុ​រដ្ឋ​លេខាធិការ​។ ឯក​សារ​នេះ​បញ្ជាក់ពីការ​តែ​ង​តាំងថ្មី​ ក៏​​​ប៉ុន្ដែ​ លោក​ឧត្តម​សេនីយ៍​ឯកយឹមលាងប្រធាន​កង​អង្គរក្ស​របស់​លោក​ ជាស៊ីមបាន​មាន​ប្រសា​​​សន៍ថាទី​ប្រឹក្សា​១៩រូប​នេះ​ ត្រូវ​បាន​តែង​តាំង​អំឡុង​អាណត្តិ​ទី​២ហើយ​ត្រូវ​បាន​តែង​តាំង​ឡើង​វិញ​ ស្របពេល​បោះ​ឆ្នោតជ្រើសរើស​ប្រធាន​ព្រឹទ្ធ​សភា​ ក្នុង​ខែ​មីនា។ យោង​តាម​លោកឧត្តម​សេនីយ៍​ឯកយឹមលាងដែល​បាន​និយាយ​ការ​ពារ​ការតែងតាំង​​​ទី​ប្រឹក្សា​ដ៏ច្រើន​នេះថាពេល​នេះ ​លោកជា​ ស៊ីមមាន​ទី​ប្រឹក្សា​ទទួល​ប្រាក់​ខែ​សរុប​៤២រូប​​​​​​ដើម្បី​ជួយ​លោក​ក្នុង​ការ​ងារ​ប្រចាំ​ថ្ងៃ​នៅ​ព្រឹទ្ធ​សភា​។ លោក​ឧត្តម​សេនីយ៍​ឯកយឹមលាងបាន​ជំទាស់ថា“វា​មិន​ច្រើន​ពេក​ទេ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ងារដ៏ច្រើន​​របស់​សម្ដេច”។លោក​​​​បាន​បន្ថែមទៀតថាទី​ប្រឹក្សា​ទាំង​នេះ​ផ្ដល់​យោ​បល់​ក្នុង​ការ​ងារ​គ្រប់​ផ្នែក​ទាំង​អស់​។នៅពេល​ដែល​សុំ​ការ​បំភ្លឺ​ លោកបាន​ពន្យល​់​ថាទី​ប្រឹក្សា​ទាំង​នេះ​ផ្ដល់​យោបល់​អំពី​ការ​ងារ​មនុស្ស​ធម៌​។ នៅឆ្នាំ​មុនលោក​ ជាស៊ីមបាន​រក​​ឃើញ​បញ្ហាផ្នែកផ្ទៃ​ក្នុង​របស់​លោក​។ទី​ប្រឹក្សា​ប្រាំ​រូប​ ក្នុង​ចំណោម​ទី​ប្រឹក្សា​ដ៏ជិត​ស្និទ្ធ​របស់​លោករាប់​ទាំង​បុព្វា​ធិការី​របស់​លោក​ឧត្តម​សេនីយ៍​ឯកយឹមលាងផង​នោះត្រូវ​បាន​ចាប់​ខ្លួននៅ​​​ក្នុង​ខែ​សីហានិង​ខែ​កញ្ញា​ ឆ្នាំ​មុនតាម​ការ​ចោទ​ប្រកាន់​ចាប់​ពី​ការ​ក្លែង​ឯក​សារ​ រហូត​ដល់​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ និង​ការ​លក់​ទ្រព្យ​សម្បត្តិយោធា​ដោយខុស​ច្បាប់​។អ្នក​ទាំង​អស់​នោះ​ ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធ​ភាព​ និង​ត្រូវ​បាន​ផ្ដន្ទា​​​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីបីឆ្នាំទៅ​៣៦​ឆ្នាំ។ ក៏ប៉ុន្ដែនៅ​ពេល​ដែល​លោក​...

ហ៊ុន ម៉ានិត ត្រូវ​បាន​តែង​តាំង​តួនាទី​ថ្មី​ជា​អគ្គ​លេខាធិការរង

យោងតាម​សៀវ​ភៅ​រាជកិច្ច​ លោកនាយក​​​រដ្ឋមន្ត្រីហ៊ុនសែនកាល​ពី​ដើម​ខែ​នេះ​ បាន​តែងតាំង​កូនប្រុស​ទី២ ​របស់​លោក​ជាមន្ត្រី​ជាន់​ខ្ពស់ម្នាក់​ ក្នុងចំណោមមន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​មួយចំនួន ដែល​មាន​ភារកិច្ចដឹកនាំ​អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ យោង​តាម​អនុក្រឹត្យ​តែង​តាំង ចុះថ្ងៃទី៨ខែ​មិថុនា​ ដែលចុះ​ហត្ថ​លេខា​ដោយលោកហ៊ុន សែន បានឲ្យ​ដឹងថា រដ្ឋាភិបាល “ បាន​តែងតាំង​ឯកឧត្តម ហ៊ុន ម៉ានិត ជាអគ្គលេខា​​ធិការង​ នៃ​អគ្គលេខា​ធិការដ្ឋាន​អាជ្ញា​ធរ​​ជាតិ​ដោះ​ស្រាយ​ទំនាស់ដីធ្លី​បន្ថែម​លើ​មុខ​​ងារ​​នាពេល​បច្ចុប្បន្ន”។ អំឡុងពេលថ្លែង​សុន្ទរកថាស្តីអំពីការ​ផ្តល់​កម្មសិទ្ធិដីធ្លី​ ដែលធ្វើឡើង​កាលថ្ងៃអង្គារ ​នៅ​ឯ​សាល​សន្និសីទ​កោះ​ពេជ្រ លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសថាកូន ប្រុស​របស់លោក គឺលោក ម៉ានិត នឹងទទួល​បន្ទុក​ផ្នែកភស្តុភារ ​នៃគម្រោង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​រដ្ឋាភិបាល​។ លោកជាមយៀបសមាជិក​រដ្ឋ​សភា​មក​​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ កាលពី​ម្សិល​មិញ​បាន​កោតសរសើរ​ ការតែងតាំងលោកហ៊ុន​ ម៉ានិត ដោយលោកបាន​លើកឡើងថាលោក​មានសមត្ថភាពស័ក្តិ​សមនឹងទទួល​តំណែង​នេះ​ណាស់។ លោកជាមយៀប បាន​មាន​ប្រសាសន៍​ថា “ ការតែង​តាំង​ ដែល​ធ្វើ​ឡើង​ដោយ​សម្តេច​ពីព្រោះ​សម្តេច​មើល​ឃើញ​ពី​សមត្ថភាព​ផ្ទាល់ខ្លួន​ច្រើន​ជាងគិតថា​ ជាកូន​ប្រុស​របស់​លោក។ តំណែងនេះ​ពិត​ជា​ស័ក្តិសម​នឹង​គាត់ណាស់”។ ទោះបីជា​លោកហ៊ុនម៉ានិតដែល​មាន​ឋានន្តរសក្តិវរសេនីយ៍​ឯក​​ នៃកង​​យោធ​​ពល​ខេមរភូមិន្ទ តែមាន​ជំនាញ​តិចតួចខាង​គ្រប់​គ្រង​ដីធ្លីក៏ដោយ លោកជាមយៀប ​លើកឡើង​ថា លោកជឿជាក់ថា​ លោកវរសេនីយ៍​ឯក​ ហ៊ុន ម៉ានិត នឹងអាចយល់ដឹងពីការងារនេះយ៉ាង​ឆាប់​រហ័ស។ ​ លោកវរសេនីយ៍​ឯកហ៊ុនម៉ានិតអាយុ​៣០ឆ្នាំ កាលពី​ដើម​ឆ្នាំ​នេះ ត្រូវ​បាន​ដំឡើង​ឋានន្តរសក្តិពីវរសេនីយ៍ទោ និង​ត្រូវបាន​ តែង​តាំងមុខងារសំខាន់មួយ​ផ្សេង​ទៀត​ ទៅ​ជា​អនុប្រធាន​អង្គភាព​ ស៊ើប​ការណ៍​​យោធា​សម្ងាត់​ របស់ក្រសួង​ការ​ពារ​ជាតិ។ យោងតាមសារទូរ​លេខ​របស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ ដែលចេញផ្សាយ​ដោយ​គេហ​ទំព័រ​ប្រឆាំង​កិច្ចការ​សម្ងាត់​​វីគីលីក​(Wikileaks) បានឲ្យដឹងថា ​លោកវរសេនីយ៍​ឯក ហ៊ុនម៉ានិតកាលពីឆ្នាំ២០០៩ត្រូវ​បាន​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ជ្រើសរើស​ឲ្យទៅ​សិក្សា​នៅ​ឯ​វិទ្យា​ស្ថាន​ការ​ពារ​ជាតិ​ ដែល​ឧបត្ថម្ភ​ដោយ​សហ​រដ្ឋអាមេរិក នៅ​​អាល្លឺម៉ង់​​។​នៅ​ពេលនោះ លោក វរ​សេនីយ៍​ឯក ហ៊ុន​ ម៉ានិត គឺ​ស្ថិត​នៅ​ក្នុង​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​នៅ​ឡើយ ដោយបម្រើ​ការ​ជា​អនុ​ប្រធាន​រដ្ឋ​បាល​នៃកងកម្លាំងពិសេសជាតិ​ប្រយុទ្ធ​ប្រឆាំងភេរវកម្ម។ កូនប្រុស​ទាំងបី​របស់​លោកហ៊ុន​ សែន​ សុទ្ធ​តែ​បានចូលរួម​វគ្គ​សិក្សា​ផ្នែក​យោធា​នៅ​ឯ​សាលា​ល្បីៗ​របស់​សហរដ្ឋ​អាមេរិក​ ឬក៏នៅ​ឯវិទ្យាស្ថានដែលឧបត្ថម្ភ​ដោយ​អាមេរិក។កូនប្រុសច្បងរបស់លោក​ ហ៊ុនសែនគឺ​លោកហ៊ុនម៉ាណែត​...

ស្ត្រី​បឹងកក់​១៣​រូប​ត្រូវ​បាន ​តុលា​​ការ​ដោះ​​លែងឲ្យ​មាន​សេរី​ភាព​​តាម​រយៈបណ្តឹង​ឧទ្ធរណ៍​

ស្ត្រី​ចំនួន​១៣​រូប ដែល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​កាលពី​ខែមុន ពី​បទ​តវា៉​ចំពោះការ​បណ្ដេញ​ចេញ​ពីបឹងកក់​នោះ​ បាន​ចូលខ្លួនមក​សាលា​ឧទ្ធរណ៍​កាលពី​ម្សិល​មិញ ដើម្បី​ជំទាស់​នឹង​លទ្ធភាព​នៃ​ការ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​យូរ​របស់ខ្លួន។ បន្ទាប់​ពីសវនាការជំនុំជម្រះ​រយៈ​ពេល​ប្រាំ​ម៉ោង ពួកគេ​បាន​​ចេញ​ពី​សាលាឧទ្ធរណ៍​ដោយ​មាន​ការ​សន្យា​នឹង​ដោះ​លែង​ពួកគេ​ឲ្យមាន​សេរី​ភាព​វិញ។ ក្នុង​សេចក្ដី​សម្រេច​ ដែល​ធ្វើ​ឲ្យ​អ្នក​សង្កេត​ការណ៍​ជា​ច្រើន​រីក​រាយ​ និង​ខ្លះ​ខកចិត្តចំពោះវិធាន​ការស្មើ​ភាព​នេះ។ ចៅ​ក្រម​សាលា​ឧទ្ធរណ៍​បាន​តម្កល់​​សាល​ក្រម​រកឃើញពិរុទ្ធ​ភាព និង​ការ​ផ្ដន្ទា​ទោស​​​ពីមុន​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញប៉ុន្ដែ ​ក្រោយមក​បាន​សម្រាល​ទោស​ដាក់​ពន្ធ​នាគារ​ត្រឹម​៣៦​​ថ្ងៃ​វិញ ដែល​ពួកគេ​​បានជាប់​​ក្នុង​​ពន្ធនាគារ​រួច​ហើយ​នោះ ដោយ​សម្រេច​​ដោះ​លែង​ស្ត្រី​១៣​នាក់នេះ​តែម្តង។ លោក ​សេង​ ស៊ីវុត្ថា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ បាន​ថ្លែង​ថា តុលាការ​បាន​សម្រេច​ដោះ​​លែង​ស្ត្រី​ទាំង​នេះ ពី​ព្រោះពួកគេ​​ជា​ម្ដាយ​ និង​មិន​បាន​រៀន​សូត្រ​ជ្រៅ​ជ្រះ។ លោក​ចៅ​ក្រមស៊ីវុត្ថា បន្ថែម​​ថា“ ព្រោះ​​តែ​ចុង​ចោទ​ទាំង​នេះជា​ស្ត្រី​ ដែល​រៀន​សូត្រ​បាន​តិច​តួច​ ហើយ​ពួកគាត់​មាន​កូន​ ដូច្នេះចៅ​ក្រម​បាន​ពិចារណា​ទោស​ឡើង​វិញ​...​ទោស​នេះ តម្រូវ​ឲ្យ​កែប្រែឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេលមួយខែ បីថ្ងៃ។ តុលាការ​នឹ​ង​បញ្ជូនសាល​ក្រម​ទៅ​ពន្ធនា​គារព្រៃ​ស​ ថ្ងៃ​នេះដើម្បីឲ្យ​ដោះលែង​ពួកគាត់”។ ស្ត្រី​ទាំង​១៣​រូប​ ដែល​បាន​ឡើងតុលា​ការ​ដោយ​ដៃ​ជាប់​ខ្នោះ​​ បាន​ស្វាគមន៍​សេចក្ដី​សម្រេច​នេះដោយ​ញញឹម​ទាំង​ទឹក​ភ្នែក​។  អ្នកស្រីហេងមុំដែល​ជា​ចុង​ចោទ​ម្នាក់​ក្នុង​ចំណោម​ចុង​ចោទ​​ជា​ច្រើន​ ខណៈ​ដែល​មន្ត្រីពន្ធនាគារបាន​នាំ​ខ្លួន​ស្ត្រី​ទាំង​នេះចេញ​ពី​តុលាការ​ភ្លាម ​​រួចចូល​ទៅ​ក្នុង​រថយន្ដ​ពន្ធ​នាគារ​មួយ​គ្រឿង​​កំពុង​តែ​រង់​ចាំ​​ជា​ស្រេច​នោះបាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​សូម​អរគុណ​សាលា​ឧទ្ធរណ៍​​ ដែល​បាន​ផ្ដល់​យុត្តិ​ធម៌​”។ បន្ទាប់​ពីរៀបចំសំណុំ​រឿង​រួច ស្ត្រី​ទាំងនេះ​​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​នៅ​ម៉ោង​​៧​និង​៣០​នាទីយប់​។នៅ​ក្រៅ​សាលា​ឧទ្ធរណ៍​ នគរ​បាល​បាន​ដាក់​របាំង​រាំង​ផ្លូវ​នៅ​ភាគ​ខាង​ជើង​ និង​ខាង​ត្បូងបរិវេណ​តុលាការ​នៅត្រង់​កែង​មហា​វិថី​ព្រះសុធារសនិង​មហា​វិថី​ព្រះ​ស៊ីសុវត្ថិដើម្បី​ការ​ពារ​មិន​ឲ្យមាន​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជិត​តុលាការ​។ មើល​ពី​ចម្ងាយ​គេ​អាច​ឃើញ​ក្រុម​អ្នក​តវា៉នៅឯក្លឹប​អ្នក​កាសែត​បរទេស (CFFF)។ ប៉ុន្ដែ អ្វី​ដែល​បាន​ចាប​់់​ផ្ដើម​ខណៈ​ពេល​បាតុកម្ម​ដ៏​ឈូ​ឆរ និង​ការ​​​ប្រវាយ​ប្រតប់គ្នា​ ដោយ​អំពើ​ហិង្សា​ជាមួយ​នគរ​បាល​ នៅ​ពេលនោះ បានក្លាយ​ទៅ​ជា​ភាព​សប្បាយរីក​រាយ​នៅ​តាមដង​ផ្លូវ​ នៅ​ពេល​ដែល​ក្រុមមនុស្ស​ទាំង​នេះ បាន​ទទួលដំណឹង​ថា ស្ត្រី​ទាំង​១៣​រូប​នឹង​​ត្រូវ​ដោះ​លែង​។​​​ អ្នក​ស្រី​ យ៉ង បុប្ផា ដែល​កំពុង​តែ​រាំ​ ជាមួយអ្នកតវ៉ា​ប្រមាណ​២០០​នាក់ ​មាន​ប្រសា​សន៍ថា “យើង​រំភើប​ណាស់​។ យើង​បាន​ទទួល​យុត្តិធម៌​ដូច្នេះ ការ​តស៊ូ​របស់យើង​​ជោគ​ជ័យហើយ”។ ក៏ប៉ុន្ដែបុគ្គលិក​ផ្នែកសិទ្ធិ​មនុស្ស​ ដែល​បាន​ចូល​រួម​ជា​មួយ​ក្រុម​មនុស្ស​ជា​ច្រើន​នៅ​ខាង​ក្នុង​បន្ទប់សវនាការដ៏តូច​ចង្អៀត​នេះ បាន​រិះ​គន់​តុលាការ​នេះថា មិន​បាន​លុបចោល​ការ​ផ្តន្ទាទោស​ពី​ដើម​មក​។ លោក​ស្រី ពុង ឈីវកេក​ ប្រធានអង្គការ​សិទ្ធិ​មនុស្សលីកាដូ បាន​ហៅ​សវនាការឧទ្ធរណ៍​នេះថាជា​ “ការ​ចំអក​នៃ​យុត្តិ​ធម៌”។ លោកស្រី​មា​ន​ប្រ​សាសន៍​ថា “ពិតមែន​ហើយ ស្រ្តី​ទាំងនោះ​ត្រូវ​បា​ន​ដោះ​លែងនៅ​ថ្ងៃេនះ​ ដូច្នេះ​វាមាន​សារ​ៈសំ​ខាន់​សម្រាប់ពួ​ក​គេ​”។ លោកស្រី ឈីវកេកបាន​បន្តទៀតថា “ខ្ញុំ​ចង់​ឃើញ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​ ពី​ព្រោះ​ពួកគេ​មិន​បាន​ធ្វើ​អ្វី​ខុសទេ”។ លោក​ស្រីបាន​លើក​ឡើង​ក្នុង​សេចក្ដីថ្លែង​ការណ៍មួយ​ថា “សេចក្ដី​សម្រេច​​នៅ​ថ្ងៃ​នេះមិន​បាន​លើក​ឡើង​អំពី​ភាព​មិន​ប្រក្រតី​ក្នុងការផ្តន្ទាទោសយ៉ាង​ធ្ងន់​ធ្ងរ​ និង​កង្វះខាត​ភស្ដុតាងដើម្បីដាក់បន្ទុកលើការ​ចោទប្រកាន់​ស្ត្រីទាំង​នេះឡើយ​”។ លោក​ស្រីបាន​បន្ថែម​ថា “​ការ​ផ្ដល់​ផល​ប្រយោជន៍​ ទំនង​ជា​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​រឿង​ក្ដី​នេះតាំ​ងពី​ថ្ងៃទី១ម៉្លេះ ជា​ពិសេសពាក់ព័ន្ធ​ក្នុងរឿង​ក្ដីដី​ធ្លី​តែម្តង។ការ​ខ្វះ​​ឯក​រាជ​ភា​ព​របស់​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ដឹង​ជា​ទូទៅ​ ជា​ពិសេស​ក្នុង​រឿង​ក្ដី​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍​របស់​អ្នក​មាន​អំណាច​”។ សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ បាន​ផ្ដន្ទា​ទោសស្ត្រី​ទាំង​១៣​រូប​នេះពី​បទ​កាន់​កាប់​ដីរដ្ឋ​ដោយខុស​ច្បាប់​ និង​ពី​បទ​ធ្វើ​ការ​បះបោរ​មួយ​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​ឧសភា ក្នុង​ការ​កាត់​ក្ដី​ដ៏​លឿន​បំផុត​ ដែល​ជា​ទូ​ទៅ​ត្រូវ​បាន​ថ្កោល​ទោស​ថា មិន​បានអនុវត្តតាម​​នីតិវិធី​ជាមូល​ដ្ឋានសម្រាប់ការជម្រះទោស។ បន្ទាប់​ពីបានចោទ​ប្រកាន់​​ស្ត្រី​ទាំង​នេះ​នៅ​ព្រឹកនោះ តុលាការ​បាន​បដិសេធ​មិនទុក​ពេល​ឲ្យ​មេធាវី​ការ​ពារ​ក្ដី​​ ដើម្បីបានពិនិត្យ​ភស្ដុតាង​...

អង្គការ​សិទ្ធិ​មនុស្ស​​ថា នគរបាល​​ធ្វើ​ទារុណកម្ម​អ្នក​ទោស​ ដើម្បី​ទទួល​បាន​​ចម្លើយ​សារ​ភាព​​

ក្រុម​អង្គការ​សិទ្ធិ​មនុស្សបានលើក​ឡើង​​កាល​ពី​ម្សិល​មិញ​ថាការ​ធ្វើ​ទារុណ​កម្ម​លើ​ជន​សង្ស័យ​ នៅ​អំឡុង​ពេល​ឃុំ​ខ្លួន​របស់​នគរ​បាល​ គឺ​កំពុង​រីក​រាលដាល​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ដែលក្នុង​របាយការណ៍​ ស្តី​ពី​ការ​ធ្វើ​ទារុណ​កម្មដោយការ​​​វាយ​ដំ ​និង​ឆក់​ខ្សែ​ភ្លើង​មានជាង​១០០​ករណី​ កាល​ពី​ឆ្នាំ​​កន្លង​ទៅ​​។ សម្ពន្ធ​អង្គការ​មួយ​ រួមមានអង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ និង​អង្គការ​លីកាដូ​បាន​ថ្លែង​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​នៅ​រាជ​ធានី​ភ្នំពេញដែល​រៀប​ចំ​ឡើង​ ដើម្បី​អប​អរ​សាទរ​​ខួប​ទិវា​អន្តរ​ជាតិស្តីពី​ការ​គាំទ្រ​ជន​រង​គ្រោះ​ដោយ​​ការ​ធ្វើ​ទារុណកម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ​​បាន​លើក​ឡើង​ថា​​​ នៅ​ពេល​ដែល​​ការ​ធ្វើ​ទារុណ​កម្ម​លើ​​ជន​ជាប់​ឃុំ នៅតែគេយក​មកប្រើ​ជា​វិធី​មួយ​ដើម្បី​ទទួល​បាន​ចម្លើយ​សារ​ភាព​នៅ​តែ​មាន​នៅ​ឡើយ​នោះ​​​ជាទូទៅ​​​អ្នក​ប្រព្រឹត្ត​ទាំង​នោះ​​ គឺ​មិន​ត្រូវ​បាន​ដាក់​ទោស​នោះ​ទេ​។ លោក ធន សារាយ នាយក​អង្គការ​សិទ្ធិ​​​មនុស្ស​ក្នុង​ស្រុកអាដហុក ​បាន​មាន​ប្រសាសន៍ថា “ការ​ធ្វើ​ទារុណកម្ម​នៅ​តែ​មាន​យ៉ាង​ច្បាស់​ក្រ​ឡែត​ និង​យ៉ាងរាល​ដាល​នៅ​ទូទាំង​ប្រទេស​”។ លោក​ សារាយ បាន​មា​ន​ប្រ​សាសន៍បន្ដ​ទៀតថា “​​នៅ​កន្លែង​ឃុំ​ខ្លួន​របស់​នគរ​បាល​​ ជន​សង្ស័យ​​បានជួបនឹង​​អំពើ​អមនុស្សធម៌​​យ៉ាង​ច្រើន​ រួម​មាន​​ការ​​វាយ​ដំ​ ដាក់​ខ្នោះដៃ​​ និង​ដាក់​ច្រវាក់​​ជើង​រយៈ​ពេល​យូរ និង​មាន​ការ​បំ​ភិត​បំ​ភ័យ​​ឬ​ការ​គំរាម​កំ​ហែង​ដល់សាច់​ញាតិ​របស់​អ្នក​ជាប់ឃុំ ​​ដើម្បី​ទទួលបាន​ចម្លើយ​​សារភាព​ ​”។ លោក ចាន់ សុវ៉េត អនុ​ប្រ​ធាន​កម្ម​វិធី​អង្កេត​របស់​អង្គការ​អាដហុក​ ​មាន​ប្រសាសន៍​​​ថា អង្គការ​អាដ​ហុក​​បាន​ទទួល​ពាក្យ​បណ្ដឹង​ចំនួន​៧៦​ករណី​ ស្តី​អំពី​ការ​ធ្វើ​ទារុណ​កម្ម​នៅ​កន្លែង​ឃុំ​ខ្លួន​របស់​​នគរបាល​ក្នុង​ឆ្នាំ​២០១១​ ​បើ​ធៀប​ទៅ​ឆ្នាំ​២០១០​ គឺ​មាន​ត្រឹម​តែ​៨៥​ករណី​ប៉ុណ្ណោះ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​នេះ​​មិន​មាន​ន័យ​ថា ការ​​ធ្វើ​ទារុណ​កម្ម​បាន​ធ្លាក់​​ចុះ​នោះ​ទេ​។ លោក​បា​ន​មា​ន​ប្រ​សាសន៍បន្ត​ថា “តាម​ពិត​​ អង្គការ​អាដហុក​បាន​ទទួល​ពាក្យ​បណ្ដឹង​ច្រើន​ជាង​១០០​ករណី​នៅ​ក្នុង​ឆ្នាំ​២០១១​ ប៉ុន្ដែអ្នក​ដាក់ពាក្យ​បណ្ដឹង​ភាគ​ច្រើន​បាន​សម្រេច​ចិត្ត​ដក​ពាក្យ​បណ្ដឹង​ប្រ​ឆាំង​នឹង​នគរ​បាល​វិញ​​​ ដោយ​សារ​ពួកគេ​ទទួល​រង​​ការ​បំ​ភិត​​បំភ័យ​​ ឬក៏​បាន​ទទួល​ប្រាក់​សំណង​”។ លោកស្រីពុងឈីវកេក ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បានមា​ន​ប្រ​សាសន៍​​ថាអង្គការ​របស់​លោក​ស្រី​ បាន​ទទួល​ពាក្យ​​បណ្ដឹង​​ចំនួន​១៣៥​ករណី​ ស្តី​អំពី​ការ​ធ្វើ​ទារុណ​កម្ម​ នៅ​កន្លែង​ឃុំ​ខ្លួន​របស់​នគរបាល​ បន្ទាប់​ពី​អង្គការ​លោក​ស្រី​បាន​សម្ភាស​អ្នក​ទោសនានា​​​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៨​ និង​នៅ​​មជ្ឈមណ្ឌល​កែប្រែ​​ទូទាំង​ប្រទេស​ បាន​រក​ឃើញថា មាន​ការ​កើន​ឡើង​​៣០​ករណី​ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​មុន។ លោក​ ជែហ្វវ៉ាយ (Jeff Vize) មន្ត្រី​ប្រឹក្សា​គម្រោង​ផ្នែកពន្ធនាគារ​បាន​មាន​ប្រសាសន៍​ថា “វាតែងតែជួប​ការ​លំបាក​ក្នុង​ការ​វិនិច្ឆ័យ​ថា វា​ល្អប្រ​សើរ​ ឬ​អាក្រក់​ជាង នៅ​ពេល​ដែល​អ្នក​ទោស​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​នៅ​ក្នុង​ពន្ធនាគារ​ ឬ​នៅឯទីកន្លែង​ឃុំ​ខ្លួន​របស់​នគរ​បាល​... ពី​ព្រោះ​ការ​សម្ភាស​ភាគ​ច្រើន​របស់​យើង ​មាន​ការ​ត្រួត​ពិនិត្យ​ពី​នគរ​បាល ​ដែល​ធ្វើ​ឲ្យ​អ្នក​ទោស​​មាន​ការ​ភ័យ​ខ្លាច”។​ លោក​បានមា​ន​ប្រ​សាសន៍​​បន្ត​ទៀតថា ​“​ភាគ​ច្រើន​បំ​ផុត​នៃ​ករណី​ទាំង​នេះ​ពាក់​ព័ន្ធ​នឹងអំពើ​​រំលោភ​ខាង​រាង​កាយ​នៅ​កន្លែង​ឃុំ​ខ្លួន​របស់​នគរ​បាល ​ហើយ​ការ​ធ្វើ​ទារុណ​កម្ម​លើ​ជន​ជាប់​ចោទ​ គឺ​ដើម្បី​ទទួល​បាន​ចម្លើយ​សារ​ភាព​ចំពោះបទឧ​ក្រិដ្ឋ”។...

លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន មិន​ខ្វល់​ពី​​​​ការរួម​បញ្ចូល​​គ្នា​​​របស់​គណ​បក្ស​​រាជា​និយមទាំង​ពីរ

កាល​ពី​ម្សិលមិញ​ លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែនបាន​មាន​ប្រសាសន៍​ថាលោក​មិន​​ខ្វល់​ចំពោ​​​ះ​ផែន​ការ​​រួបរួម​គ្នា​រវាង​គណ​បក្ស​​រាជា​និយម​​ ហ៊្វុន​​សិុនបិុច ​និង​គណបក្ស ​ នរោត្តម​រណ​ឫទ្ធិ ​ ដែល​​​បាន​​​​​បរា​​​​ជ័យនោះ​​ឡើយ​ ហើយ​​​​​​​​​​បាន​​​បន្ទោស​ព្រះ​អង្គរ​ម្ចាស់ ​នរោត្តម​ រណឫទ្ធិ ​ចំ​ពោះ​ការ​បរាជ័យ​នេះ​។​ ​​​​ផែន​​​ការ​​រួបរួមគ្នា​​នេះ​​បាន​​​ជាប់​​គាំង​​ កាល​ពីដើមខែ​មិថុនា​នេះក្រោយពី​​លោកញឹកប៊ុនឆៃប្រធាន​​ប្រតិបត្តិ​របស់​គណ​បក្ស​​​ ហ្វុ៊នស៊ិន​ប៉ិច ​​បាន​ចោទ​ប្រកាន់​គណបក្ស ​នរោត្តម​ រណ​ឫទ្ធិថា​​ត្រូវ​បាន​​​​​​​​បំបែក​​​​ចេញ​​ជា​ពីរ​ក្រុម​​​។ ចំណែក​ព្រះ​អង្គ​​ម្ចាស់ ​នរោត្តម ​រណ​ឫទ្ធិវិញ​​​​បាន​ឆ្លើយ​តប​ដោយ​អះ​អាង​ថា​​ លោក​ ញឹក ​ប៊ុន​ឆៃ​...

លោក ហ៊ុន សែន​ កោត​សរ​សើរ​គម្រោងផ្តល់ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីថ្មី​

ដោយស្លៀកពាក់​ក្នុង​ឯក​សណ្ឋាន​ទាហាន​ប៉ារ៉ា​ ដែលទើបតែ​ដឹក​មក​ពី​​ឥណ្ឌូណេ​ស៊ី​ថ្មីៗ ​​និង​ពាក់មួក​ទាហាន​ ហើយ​ដែលមាន​ស្លាក​សញ្ញា​ក្រសួង​រៀបចំ​ដែន​ដី នគ​រូបនីយ​កម្ម និង​សំណង់នោះ​​ និស្សិត​ចំនួន​១.១០០​នាក់​ដែលស្ម័គ្រចិត្ត​ចូល​រួម​វាស់​វែង​ដីធ្លី​នៅ​ក្នុង​គម្រោងផ្តល់ប័ណ្ណ​កម្មសិទ្ធិថ្មីមួយ​​ កាល​ពី​ម្សិលមិញ ​បាន​មក​ចូលរួម​ស្តាប់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន​ ថ្លែងសុន្ទរកថា។ និស្សិតស្ម័គ្រចិត្ត​ក្នុងឯកសណ្ឋាន​ទាហាន​ប៉ារ៉ា​ ដែល​បាន​មក​ប្រមូល​ផ្តុំគ្នា​នៅ​ឯសាល​សន្និសីទកោះពេជ្រ ដើម្បី​មក​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាលចំនួនពីរថ្ងៃ​ ស្តីពី​ការវាស់​វែង​ដីនិងការប្រមូល​ទិន្នន័យ​ពីអ្នក​ភូមិ​ ដែល​រស់​នៅ​លើដី​ព្រៃ​របស់រដ្ឋ​​ និងនៅលើដី​សម្ប​ទានសេដ្ឋកិច្ច​ បានមកចូលរួម​ស្តាប់​នៅពេលលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បានកោតសរសើរ​ចំពោះការចូលរួម​ពាក់ព័ន្ធ​របស់​និស្សិត ជាមួយ​​ប្រជាពលរដ្ឋ និង​កោត​សរសើរ​ដល់​គម្រោង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិដីធ្លី​របស់​លោកនិងភ្នាក់​ងារ​រដ្ឋផ្សេងៗ​ទៀត​ផងដែរ។​ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន​ បានមានប្រសាសន៍ទៅ​កាន់​និស្សិត​ ដែល​នឹង​ត្រូវបញ្ជូន​​ទៅ​កាន់​តំបន់នៅទូ​ទាំង​ប្រ​ទេស​ ដើម្បី​ធ្វើ​ជា​​មន្ត្រី​រាជ​ការ​ថ្នាក់​ខេត្ត​​ ដើម្បីជួយ​ពន្លឿន​កិច្ច​​ខិត​ខំ​ប្រឹង​ប្រែង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​ បាន​កំណត់​​កាល​បរិច្ឆេទ​ប្រាំ​មួយ​ខែឲ្យ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​ធ្លី​ដល់​អ្នក​ភូមិ​ទាំង​អស់ ដែល​រស់​នៅ​លើ​ដី​សម្ប​ទាន​ និង​នៅ​លើ​ដី​ព្រៃ​របស់​រដ្ឋ​ថា “ ខ្ញុំ​អរ​គុណ​សម្រាប់​​​ក្មួយ​​​​និស្សិត​​​ទាំង​​​អស់​​​ ហើយ​​​ព្រម​​​ទាំង​ឪពុកម្តាយ ឬ​​​អាណា​​​ព្យាបាល​​​”។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​ថា “ ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លីដល់​​​ពួកគាត់ ដូច្នេះ​​​ការ​​​សាង​​​សង់​​​ផ្ទះ​​​របស់​​​ប្រជា​​​ពលរដ្ឋ​​​នឹង​​​កើន​​​ឡើង​​​ ហើយ​​​ការ​​​ដាំ​​​ដុះ​​​ក៏​​​កើន​​​ឡើង​​​ដែរ​​​”។ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបានមាន​ប្រសាសន៍ថា “ ឥឡូវ​នេះ ពួក​គាត់​មិន​ហា៊ន​សាង​សង់​ផ្ទះ​ពី​ព្រោះ​ពួក​គាត់​​ភ័យ​ខ្លាច​ ហើយ​​​​ពួក​​​គាត់​​​រស់នៅ​​​មិន​ច្បាស់​លាស់ ដូច្នេះយើង​ត្រូវ​តែ​សម្រួល​ដល់​ពួក​គាត់​ឲ្យ​​​ស្រប​ច្បាប់​ តាម​​​រយៈ​​​ការ​​​ផ្តល់ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​បឋម”​។ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុនសែន​ បាន​ក្រើន​រំឭក​ដល់​និសិត្ស​ទាំង​អស់​ថាថ្វី​បើ​ពួក​គេ​ទទួល​បាន​ឯក​សណ្ឋាន​ទាហាន​ប៉ារ៉ា​ក៏​ដោយ តែ​សូមកុំ​យល់​ច្រ​ឡំ​អំ​ពី​ការ​ងារ​របស់​ខ្លួន តាមរយៈ​ឯក​សណ្ឋាន​នេះ​ឲ្យ​សោះ។ លោក​នាយក​រដ្ឋ​មន្ត្រីបាន​មាន​ប្រសាសន៍​ថា “ មូលហេតុ​ ​ដែល​​មិន​​​ឲ្យ​​​ក្មួយ​​​ៗ​​​ពាក់​​​សុីញ​​​ជា​​​​ទាហាន​​​ ហើយ​​​បែ​​រ​​​ជា​​​ពាក់សុីញរបស់​​​ក្រសួង​រៀប​ចំ​​​ដែនដី​​​ នគរូបនីយកម្ម​​​ និង​​​សំណង់​ សូម​​​ជម្រាប​​​ប្រាប់​​​ថា ក្មួយ​​​ៗ​​​ស្ថិត​​​ក្រោម​​​ការ​​​បញ្ជា​​​ពី​ក្រសួង​​​ដែន​​​ដី​​​ នគរូបនីយកម្ម និង​​​សំណង់​”។លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ថា ថវិកា​ដែល​ចំណាយ​ទៅ​លើ​និស្សិត សម្រាប់ម្ហូប​អាហារ និង​សម្លៀក​បំពាក់ គឺ​ជា​ថវិកា​ផ្ទាល់​ខ្លួន​របស់​លោក។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​មិន​បាន​ចំណាយ​ថវិកា​របស់​រដ្ឋ​ទេសម្រាប់​​​ការ​​​ចិញ្ចឹម​​​ក្មួយ​​​ៗ​​​ក្នុង​​​បេសកកម្ម​​​នេះ​​​។ខ្ញុំ​​​ទទួល​​​ខុស​​​ត្រូវ​​​”។ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែនបាន​មាន​ប្រសាសន៍​​បែបលេង​សើច​ថា ​លោក​ប្រហែល​ជា​នឹង​លក់​ផ្ទះ​ដ៏​ធំ​ស្កឹម​ស្កៃ​របស់​លោក​នៅក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ប្រសិន​បើចាំ​បាច់​ត្រូវបន្ត​ផ្តល់​ថវិកា​ទៅឲ្យ​អ្នក​ទាំង​អស់​គ្នា​នោះ​។ និស្សិត​​សាកល​វិទ្យាល័យ​ចំនួន​១.១០០​នាក់ ដែល​នឹង​ចូល​រួម​បំពេញ​បេសកកម្ម​នៅ​ក្នុង​គម្រោង​នេះ នឹង​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​៣០.០០០​រៀល​ក្នុង​មួយ​ថ្ងៃ និង​ទទួល​បាន​ប្រាក់​១០០​ដុល្លារ​ផ្សេងទៀត នៅ​មុន​ពេល​ចេញ​ដំណើរហើយ​​ព្រម​ទាំង​ទទួល​បាន​ឯក​សណ្ឋាន​ទាហាន​ប៉ារ៉ា ស្បែក​ជើង​ប៊ូនិង​សម្ភារ​ផ្សេង​ៗ​ទៀត។ និស្សិត ដែល​បាន​ចូល​រួមស្តាប់ការ​ថ្លែង​សុន្ទរកថា កាល​ពី​ម្សិលមិញ​ ​លើក​ឡើង​ថាពួក​គេ​រំភើប​ណាស់​ ដែល​បាន​ចូល​រួម​ចំណែកក្នុង​កម្ម​វិធី​នេះ។ និស្សិត​ ស៊ី សេរីរតនី អាយុ​២១​ឆ្នាំ ជា​និស្សិតនៅ​ឯវិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជាបាន​និយាយ​ថា “ ខ្ញុំរីករាយ​ណាស់​ ដែលខ្ញុំ​​​បាន​ចូល​រួមអនុវត្តគោល​នយោបាយ​របស់​រដ្ឋា​ភិបាល។​ ខ្ញុំអាច​បម្រើសង្គម​ ហើយ​​​ខ្ញុំ​​​​នឹង​ទទួល​​បាន​បទ​ពិសោធខ្លួនឯងផងដែរ​​​។ខ្ញុំគិតថា ខ្ញុំធ្វើ​ការងារ​ទាំងអស់​​នេះ ​គឺ​ដើម្បី​ប្រជា​ពលរដ្ឋ”។​ បន្ទាប់ពី​កោត​សរសើរ​គម្រោង​ផ្តល់​ប័ណ​្ណ​កម្មសិទិ្ធ​ដីធ្លី​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុនសែន​ បាន​រិះ​គន់​យ៉ាង​​ច្រើន​​​ទៅលើ​​​ការ​​​ចេញ​​​ផ្សាយ​អត្ថបទនានា​​​ និយាយអំពី​​​ដី​​​សម្បទាន​​​ ដែល​​​លោកបាន​​​ចុះ​​​ហត្ថលេខា បន្ទាប់​​​ពី​​​ប្រកាស​​​ផ្អាក​​​នូវការផ្ដល់​​ដី​​​សម្បទាន​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧ខែ​​​ឧសភា​​​នោះ។ លោកនាយក​​​រដ្ឋមន្ត្រី មាន​​​ប្រសាសន៍​​​ ដោយសំដៅ​​​ទៅ​​​លើ​​​សេចក្ដី​​​លម្អិតនៃការ​​​ផ្អាក​​​ផ្ដល់​​​ដី​​​សម្បទាន​​​ថា “​​​ប្រសិន​​​បើ​សារ​ព័ត៌មាន​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ចង់​​មាន​​​តម្លៃ​​​ និង​មានទំនុក​​​ចិត្ត​​ចាំបាច់​​​ត្រូវ​​​តែ​​​ចុះ​​​ផ្សាយ​​​លម្អិត និង​​​ទិដ្ឋភាព​​​ជាក់​​​ស្ដែង​​​ទាំងអស់”។ នៅក្នុង​​​បទ​​​បញ្ជា​​​ឲ្យ​​​ផ្អាកនូវការផ្ដល់​​​ដី​​​សម្បទាន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧ ខែឧសភា​​​ របស់​​​លោកលោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បញ្ជាក់​​​យ៉ាង​​​ច្បាស់​​​ថា ដី​​ណា​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ដីសម្បទាន​​​បច្ចុប្បន្ន​​​ត្រូវ​​​តែ​​​បន្ដ​​​អនុវត្ត​​​យោង​​​ទៅ​​​តាម​​​ច្បាប់​​​ និង​​​នីតិវិធី​​​ដែលមានសព្វថ្ងៃ​​​។ យ៉ាង​​​ហោច​​​ណាស់មាន​​​ដី​​​ចំនួន​​​ប្រាំបួន​​​កន្លែង​​​ត្រូវ​​​បាន​​​ផ្ដល់​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​​​​កសិ​ឧស្សា​ហកម្ម រីឯដី​​​ចំនួន​​​ប្រាំមួយកន្លែង​​​ផ្សេង​​​ទៀត​​​ ត្រូវ​​​បាន​​​ធ្វើ​​អនុបយោគ​​​ចាប់​​​តាំង​​​ពី​​​មុន​​​ពេល​​​មាន​​​បម្រាម​​​មក​​​ម្លេ៉ះ​​​។ រដ្ឋាភិបាល​​​បាន​​​លើក​​​ឡើង​​​ថា ដី​​​សម្បទាន​​​ទាំង​​​នោះ​​​ ក្រោយ​​​មក​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាលនៃ​​​ដំណើរ​​​ការ​​​អនុម័ត​​​ហេតុ​​​ដូច្នេះ​​​ហើយ​​​ ការ​​​ផ្អាក​​​ផ្ដល់​​​ដី​​​សម្បទាន​​​ គឺ​​​វា​​​មិនពាក់​​​ព័ន្ធ​​​នោះ​​​ទេ។ អង្គការ​​​សិទ្ធិមនុស្ស​​​មួយ​​​ចំនួន​​​ ដែល​​​ឃ្លាំ​​​មើល​​​ការ​​​ផ្ដល់​​​ដី​​​សម្បទានបាន​​​​​​​លើក​​​ឡើង​​​ថាការ​​​ផ្ដល់​​​ដី​​​សម្បទាន​​​ទំហំ​​​ជាង​​៨០.​០០០​​​ហិកតា​គឺ​​​មិនស្របតាម​​​ដំណើរ​​​ការ​​​នៃ​​​ការ​​​ផ្អាក​​​ផ្ដល់​​​ដី​​​សម្បទាននេះ ប៉ុន្ដែ ​​​កាល​​​ពី​​​ម្សិលមិញ​​​ លោកនាយក​​​រដ្ឋ​មន្ត្រី​​​ ហ៊ុន សែន​​​...