រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌូណេស៊ីជួយ​ស្វែង​រក​មតិ​រួម​ ក្រោយ​កិច្ច​ប្រជុំ​អាស៊ាន​

រយៈ​ពេល​តែមួ​យ​​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប​់​​ពី​មិន​បា​ន​​ចេញ​​សេចក្តី​​ថ្លែង​កា​រ​ណ៍​រួម​ ជា​លើក​ដំ​បូ​ងនៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​រយៈ​ពេល​៤៥​ឆ្នាំ របស់​កិច្ច្​ប្រជុំ​អាស៊ាន រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​រំពឹង​ថា នឹង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​មួ​យ​នៅ​ថ្ងៃ​នេះ​ស្តីពី​បញ្ហា​ជម្លោះ​ក្នុងសមុទ្រ​ចិន​ខាង​ត្បូង។ លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន កាលពី​ម្សិល​មិញ​នៅ​ក្រសួង​ការ​បរទេស​ថា  “ បណ្តា​រដ្ឋមន្ត្រីការ​បរទេស​​ព្រម​ព្រៀង​លើ​គោល​​ការណ៍​ជាមូល​ដ្ឋាន​មួយចំនួន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជម្លោះក្នុងដែនសមុទ្រ​ចិន​ខាង​ត្បូង។ ខ្ញុំ​បាន​ស្នើ​ឲ្យ​មាន​ការ​ព្រម​ព្រៀង​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន អំពីចំណុចជា​គោល​​ការណ៍មូល​ដ្ឋាន​ទាំង​នេះ។ យើង​នឹង​បញ្ជូន​ចំណុចទាំង​នេះ​ទៅ​រដ្ឋមន្ត្រី​ការ​បរទេស​​នានា ហើយ​ខ្ញុំ​សង្ឃឹមថា ត្រឹម​ថ្ងៃ​ស្អែក ​យើង​នឹង​ទទួល​បានការ​យល់​ព្រម​ពី​រដ្ឋ​មន្ត្រីការ​បរទេស​អាស៊ាន​ទាំង​អស់​”។ អំឡុង​កិច្ច​ប្រជុំ​កាលពី​សប្ដាហ៍​មុន នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​ហ្វីលីពីន ដែល​ទាម​ទារចំណែកដែន​ទឹក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង រួម​ជាមួយ​នឹង​ប្រទេស​វៀតណាម ព្រុយណេ និង​ប្រទេស​ម៉ាឡេស៊ី បាន​ស្ដី​បន្ទោស​កម្ពុជា ដែលធ្វើ​ជា​ប្រធានអាស៊ាន ចំពោះ​ការ​បរា​ជ័យ​​មិនអាចចេញ​សេចក្ដី​ថ្លែងការណ៍​​រួម​នេះ។ ក្រុម​អ្នក​ការទូត​បាន​លើក​ឡើង​ថា មាន​ការ​ខ្វែង​គំនិត​គ្នា​មួយជុំវិញ​បញ្ហាថា តើ​ត្រូវ​លើក​ឡើង​អំពី​ឧបទ្ទវហេតុ​ក្នុង​ជម្លោះ​ជាមួយ​ចិន​​​ដូចជាការធ្វើសមយុទ្ធ​​​​​​យោធា​​​ថ្មីៗនេះ​ នៅ​ក្បែ​រប្រជុំ​កោះ​​​Scarborough ​​​Shoal។ នៅ​ក្នុង​សន្និសីទ​កាសែត​ ​កាលពី​ម្សិល​មិញបន្ទាប់ពី​កិច្ច​ប្រជុំ​មួយ​រវាង​លោក​ ហោ​ ណាំ​ហុង​ និង​លោក ម៉ាទី ណាតា​ឡេហ្គាវ៉ា រដ្ឋ​​​មន្ត្រី​​​ការបរទេសឥណ្ឌូណេសុី ដែល​លោក​ទាំង​ពីរ​នៅ​មានចំណុចស្រពេច​ស្រពិលអំពី​សេចក្ដី​លម្អិត​នៃ​មតិ​រួម​។...

ទី​​បំផុត​កងទ័ព​​​កម្ពុជា-ថៃ​បាន​ដកចេញ​ពី​ប្រាសាទ​​​ព្រះ​​​វិហារហើយ​

ស្រុកសាឯម​​​, ខេត្ត​​​ព្រះ​​​វិហារ - ទា​​​ហាន​​​ថៃ​និងទាហាន​​​កម្ពុជា រាប់​​​រយ​​​នាក់​​​​​​បាន​​​រៀប​​​ចំ​​​អី​​​វ៉ាន់​​របស់​​​ខ្លួន​​​ រួច​​​​​​ចាក​​​ចេញ​​​ពី​​​តំបន់​ប្រាសាទ​​​ព្រះ​​​វិហារ​​​​ហើយ​​​​​​កាល​​​ពី​​​ម្សិល​​​មិញ ​នៅ​ក្នុង​ផែន​ការ​​​ដក​​​ទ័ពចេញ​​​រួម​​​គ្នា ដ៏​​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​​​​ដែលលោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន និង​​​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) បាន​​​ប្រ​​​កាស​កាលពី​​​ថ្ងៃ​​​សុក្រ​​​នៅក្នុង​​​ខេត្ត​​​សៀម​​​រាប។ នៅពេល​​​ដែល​​​ផ្ទាំ​​​ង​​​អ័ព្ទ​​​​​នា​​​​​​ព្រឹក​​​ព្រលឹម​​​​​​បានផាត់​​​ចេញ​​អស់​​​​​​ពី​​​ប្រាសាទ​​​នៅ​​​លើ​​​កំពូល​​​ភ្នំ​​​នេះ ទិដ្ឋភាព​​​នៅទី​​​នោះ​​​ គឺ​​​ខុស​​​ប្លែក​​​​​​​​​ពី​​​ទិដ្ឋ​​​ភាព​​​​កាលពី​​​ខែ​​​កុម្ភ:ឆ្នាំ​​​២០១១​ ដែល​​​នៅ​ពេល​​​​​​នោះ​​​មានការ​​​ប្រយុទ្ធ​​​គ្នា​​​រយ:ពេល​​​បួន​​​ថ្ងៃ​​​រវាង​​​កង​​​ទ័ព​​​ថៃ​​​និង​​​​​​កង​​​ទ័ព​​​កម្ពុជា ​​​ដោយ​​​​ ធ្វើ​​​ឲ្យ​​​ទាហាន​​​ចំនួន​​​១២​​​នាក់​​​បាត់​​​បង់​​​ជីវិត។ រយ:ពេល​​​​​​ប៉ុន្មាន​​​ខែ​​​ក្រោយ​​​ពី​​​ការ​​​​​​វាយ​​​ប្រ​​​យុទ្ធ​​​គ្នា​​​នោះ ​​​ស្នាម​​​ឈាម​​​​​​នៅតែដិត​​​ជាប់​​​នឹង​​​ថ្ម​​​ប្រាសាទ​​​សង់​​​នៅ​​​សត​​​វត្សរ៍​​​ទី​​​១១​​​នេះ​​​នៅ​​​ឡើយ។ទាហាន​​​ប្រដាប់​​​ដោយ​​​កាំ​​​ភ្លើង​​​ស្វ័យ​​​ប្រ​​​វត្តិ​​​ និង​​​កាំភ្លើងរ៉ុកកែត​​​ បាន​​​ដើរ​​​ទៅ​​​ដើរ​​​មកជិត​​​ជញ្ជាំង​​​ប្រាសាទ​​​នេះ​​​ ដែល​​​​​​​​​​​សុស​​​ទៅ​​​ដោយ​​​ស្នាម​​​គ្រាប់​​​។ ប៉ុន្តែ​​​ មុនពេល​​​ថ្ងៃ​​​ត្រង់​​​​​ កាល​​​ពី​​​ម្សិល​​​មិញ​​​លែងឃើញកាំ​​​ភ្លើង​​​យន្ត​​​ធុនធ្ងន់ទៀតហើយ ដែល​​​ទាហានថៃ​​​ បាន​​​​​​ដាក់​​​​​​នៅ​​​ខាង​​​ភាគី​​​ថៃ​​​ ​​​ចាប់​​​តាំង​​​ពី​​​​​​ការ​​​វាយ​​​ប្រ​​​យុទ្ធ​​​គ្នា​​​ដំបូង​​​​​​បាន​​​ផ្ទុះ​​​​​​​​​ឡើងកាល​​​ពី​​​ឆ្នាំ​​​២០០៨​​​មក​​​ គឺមិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់​​​ពី​​​ប្រាសាទ​​​​​​នេះ​​​ត្រូវ​​​បាន​​​ចុះ​​​បញ្ជី​​​របស់​​​អង្គ​​​ការ​​​យូណេស្កូ​​​​​​ ជា​​​សម្បត្តិ​​​បេតិក​​​ភណ្ឌ​​​ពិភព ​លោក​​​។ នគរ​​​បាល​​​ និង​​​សន្តិសុខ​​​​​​​​​ប្រាំ​​​មួយ​​​​​​នាក់ ដែល​​​គ្មាន​​​​​​អាវុធ​​​​​​ក្នុង​​​ដៃ បាន​​​​​​ដើរ​​​ល្បាត​​​​តាមច្រក​​​​ទ្វារ​​​ចូល ​​នៅពេល​ពីរ​​បី​​​នាក់​​​ទៀត​​​​​​កំពុងលេង​​​​អុក​​​​​​​​​ក្រោម​​​ដើម​​​ឈើ​​​មួយ​​​ដើម​​​ក្បែរ​​​នោះ។ ការ​​​ដក​​​កងទ័ព​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ គឺ​​​ជា​​​ការ​​​អនុ​​​វត្ត​​​តាម​​​សេច​​​ក្តី​​​បង្គាប់​​​មួយ ​​​ដែល​​​តុលាការ​​​យុត្តិ​​​ធម៌​​​អន្តរ​​​ជាតិ​​​ (ICJ) ​​​​​​បាន​​​ចេញ​​​កាលពី​​​មួយ​​​​​​ឆ្នាំ​​​មុន​​​ ដែលក្នុងដីកា​​​បង្គាប់​​​នេះ​​​បាន​​​កំណត់​​​តំបន់​​​គ្មាន​​​យោធា​​​​​​មួយ​​​នៅ​​​ជុំ​​​វិញ​​​ប្រាសាទ ​​​​​​និង​​​តំបន់​​​មាន​​​ជម្លោះ​​​៤,៦​​​គីឡូម៉ែត្រ​​​ក្រឡា​​​ ជាប់​​​​​ប្រាសាទ​​ ហើយ​​​បាន​​​បង្គាប់​​ឲ្យ​​​កងទ័ព​​​ថៃ​​​និង​​​​ទាហាន​​​កម្ពុជាទាំង​​​អស់​​​ដក​​​ចេញ​​ “ ភ្លាមៗ”។ លោក ទ្រី​​ ពិសិដ្ឋ ​​​មន្ត្រី​​​មួយ​​​​​​រូបមកពីអគ្គ​​​ស្នង​ការ​​​នគរ​​​បាល​​​ជាតិ ដែល​​​​​បាន​​​ទទួល​​​មុខ​​​​​​ងារ​​​ថ្មី​​​របស់​​​ខ្លួន ​​​​​​ដើម្បី​​​ការ​​​ពារ​​​នៅ​​​ប្រាសាទ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ​​​បាន​​​រំឭក​​​ពីទិដ្ឋភាព​​​នៅ​​​ទី​​​នេះ​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​សប្តាហ៍​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​វាយ​​​ប្រ​​​យុទ្ធ​​​គ្នា​​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ដែល​​​នៅ​​​ពេល​​​​​​នោះ​​​លោក​​​បាន​​​មក​​​លេង​​​ប្រាសាទ​​​នេះ​​​ក្នុង​​​ឋាន:​ជា​ជន​​​ស៊ីវិល។ លោក​​​បាន​​​​​​និយាយ​​​ថា “ ​​​ពេលនោះ មាន​​​សុទ្ធ​​​តែ​​​ស្នាមឈាម​​​ និង​​​គ្រាប់​​​​​​បែក​​​​​​ចង្កោម​​​រាយប៉ាយជុំ​​​វិញ​​​ប្រាសាទ​​​ និង​​​បរិវេណ​​​ជុំ​​​វិញ​​​ប្រាសាទ​​​។ ​​​តែ​​​ពេល​​​នេះ ​​​យើង​​​លែង​​​ឃើញ​​​ស្នាមឈាម​​​ ឬយុទ្ធ​​​ភណ្ឌ​​​មិន​​​ទាន់​​​ផ្ទុះ​​​ទៀត​​​ហើយ​​​។​​​ គ្មាន​​​ទាហាន​​​ប្រ​​​ដាប់​​​អាវុធ​​​ទៀត​​​ទេ​​​នៅ​​​ពេល​​​នេះ​​​​​​”។ ដោយ​​​សារការ​​​វាយ​​​ប្រយុទ្ធ​​​គ្នា​​​ជិត​​​លែង​​​ជា​​​ការ​​​គំរាម​​​កំហែង​​​ទៀត​​​ហើយ​​​នោះ ​​​លោកទ្រី ពិសិដ្ឋ ​​​ត្រូវ​​​ផ្តោត​​​​​​ការយក​​​ចិត្ត​​​ទុក​​​ដាក់​​​លើ​​​បញ្ហា​​​បន្ទាន់​​​ផ្សេងៗទៀត។លោក​​​បាន​​​លើក​​​ឡើងថា “ ខ្ញុំ​​​អាច​​​មើល​​​ឃើញ​​​សក្តា​​​នុពល​​​របស់​​​ប្រាសាទ​​​នេះ​​​​​​​​ ពីព្រោះ​​​វា​​​លែ​​​ងជា​​​កន្លែង​​​វាយ​​​ប្រ​​​យុទ្ធ​​​គ្នា​​​ទៀត​​​ហើយ​​​ វា​នឹងជា​កន្លែង​អាច​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ទេស​​​ចរ​​​កាន់​​​តែ​​​ច្រើន​​​ឲ្យ​​​ចូល​​​មក​​​ទស្សនា​​​​​​ភាព​​​អច្ឆរិយនៃ​​​ប្រាសាទ​​​ព្រះ​​​​​​វិហារ”។ នៅពាក់​​​កណ្តាល​​​ផ្លូវ​​​ចុះ​​​ពី​​​ប្រាសាទ​​​​លើ​កំពូល​​​ភ្នំ​​​នេះ ទាហាន​​​កម្ពុជា​​ទាំង​​​៤៨៥​​​នាក់​​​​​​បាន​​ប្រ​​​មូល​​​ផ្តុំ​​​គ្នា​​​ និង​​​ឈរ​​​​​​​​​ជា​​​ជួរសម្រាប់​​​ពិធី​​​មួយ​​​ បង្ហាញពីការ​​​ដក​​​ថយ​​​របស់​​​ពួកគេ​​​ជា​​​ផ្លូវ​​​ការ។ សម្រាប់​​​លោក សេក  ធាលី ​​​យល់​​​ឃើញ​ថា​ការ​​​ដក​​​ទ័ព​​​នេះ​​​រាង​​​យឺត​​​បន្តិច​​​។ ​​​ដោយបាន​​​ឈរ​​​​ជើង​​​នៅ​​​ប្រាសាទ​​​នេះ​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៨​​​​ មក​​​នោះ ពេល​​​នេះ​​​លោក​​​​​កំពុងឈរ​​​នៅ​​​មុខ​វេទិកា​​​​​មួយ​​​ ដែល​​​ពេញ​​​ទៅ​​​ដោយ​​​មន្ត្រីយោធា​​​ ​និង​​​​​​មន្ត្រី​​​ផ្នែកការទូត​​​​​​ ដែល​​​បាន​​​ជូនពរលោក។ លោក​​​បាន​​​និយាយទាំង​​​​​​​​​កាន់កាំ​​​ភ្លើង​​​វែង​​​ក្នុង​​​ដៃ​​​​​​ថា “ ខ្ញុំ​​​សប្បាយ​​​រីករាយ​​​ណាស់​​​ដែល​​​កងទ័ព​​​បាន​​​ដក​​​ចេញ​​​ដូច្នេះ​​​​​​។​​ខ្ញុំ​​​សង្ឃឹម​​​ថា នឹង​​​មិន​​​មាន​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នៅ​​​តាមព្រំ​​​ដែន​​​ទៀត​ទេ។ខ្ញុំ​​​ចង់​​​ឃើញ​​​ប្រាសាទ​​​ព្រះ​​​វិហារ​​​ជា​​​កន្លែង​​​​សម្រាប់​​​​​​​​​ទេស​​​ចរ​​​មក​​​ទស្សនា ​​​​​​មិនមែន​​​កន្លែង​​​សម្រាប់​​​ប្រ​​​យុទ្ធ​​​គ្នា​​​ឡើយ”។ លោក ទៀ បាញ់ រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​​​​កម្ពុជា បាន​​​បញ្ចេញ​​​ទឹក​​​មុខ​ស្រស់​ស្រាយនៅ​ក្នុង​​​ពេល​​​ដក​​​ទ័ព​​​ចេញ​​​នេះ។​​​ លោក​បាន​​​​​​​មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​អ្នក​​​ចូល​​​រួមនៅ​​​​ក្នុង​​​ឱកាសនោះ​​​ថា “ នេះ​​​គឺ​​​ជាការ​​​​​​បង្ហាញ​​​ពី​​​សុ​​​ច្ឆន្ទ:​​របស់​​​យើង​​​ ដើម្បីការពារ​​​សម្បត្តិ​​​បេតិក​ភណ្ឌ​ពិភពលោក​​​មួយ​​​នេះ ដូច្នេះ​​​យើង​​​​​​ពិតជា​​​ចង់​ដក​​​ទ័ព​​​ចេញ​​​ណាស់​​​ ដើម្បី​​​កុំ​​​ឲ្យ​​​មាន​​​យោធា​​​នៅ​ក្នុង​​​តំបន់​​​គ្មាន​​​យោធា​​​។​​​ ហើយ​​​ថ្ងៃ​​​នេះ​​​​​​យើង​​​ធ្វើ​​​បាន​​ហើយ”។ ទោះជាយ៉ាងណាក៏ដោយ ការដកកង​ទ័ព​នេះ វាមិនមែនជារឿងងាយ ឡើយ។ បន្ទាប់​​​ពី​​​តុលាការ​​​យុត្តិធម៌​​​អន្តរជាតិ​​​​​​បាន​​​បង្គាប់​​​ឲ្យ​​​ដក​​​ទ័ព​​​ចេញ​​​កាលពី​​​ខែ​​កក្កដា​​​ឆ្នាំ​​​២០១១​​​មក​​​ រដ្ឋាភិបាល​​​ក្រុង​​​បាង​​​កក និង​​​រដ្ឋា​ភិបាល​​​រាជធានីភ្នំពេញ​​​​​​ បាន​​​សន្យា​​​មិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់​​​ពី​​​នោះ​​​ថា នឹង​​​អនុ​​​វត្ត​​​តាម ប៉ុន្តែ​​​ភ្លាមៗ​​​​​​នោះ ​​​ក៏​​​មាន​​​ការទាមទារ​​​លក្ខ​​​ខណ្ឌ​​​ថ្មីៗ​​​ សម្រាប់​​ការ​​​ដក​​​ទ័ព​​​ចេញ​​​ពី​​​តាម​​​ព្រំ​​​ដែន។​​​ប្រទេស​​​កម្ពុជា បាន​​​ទទូច​​​​​​ឲ្យ​​​​​​ដាក់​​​ពង្រាយ​​​​​​ក្រុម​ សង្កេត​​​ការណ៍មក​​​ពី​​​ប្រទេស​​​ឥណ្ឌូណេ​ស៊ី​ដែល​​​បាន​​​ព្យាយាម​​​សម្របសម្រួល​​​ក្នុង​​​ជម្លោះ​​​​នេះ ​​​នៅ​​​ប្រាសាទ​​​​​​ព្រះ​​​វិហារសិន មុននឹង​​​ការ​​​ដក​​​ទ័ព​​​អាច​​​ចាប់​​​ផ្តើម​​​បាន។ដំបូង​​​ភាគី​​​ថៃបាន​​​ជំទាស់​​​នឹង​​​គំ​​​និត​​​ដាក់​​​ពង្រាង​​​ក្រុម​​​សង្កេត​​​ការណ៍​​​នេះ ប៉ុន្តែ​​​​​​បន្ទាប់​​​មក ​​​បាន​​​និយាយ​​​ថា ​ខ្លួន​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​ពួកគេ​​​ចូល​​​មក​​​ ក្រោយ​​​ពី​​​​​​ការ​​​ដក​​​ទ័ព​​​ចេញ​​​រួច​​​។​​​​​​​​​​​​​​​​​​​​​    

ក្រុមហ៊ុន​ ខេមបូឌា​ យេលឡូ ផេក លក់​ភាគ​ហ៊ុន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​មក​ពី​ប្រទេស​ម៉ា​ឡេស៊ី

បុគ្គលិក​ក្រុ​មហ៊ុន​ម្នាក់​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ម្ចាស់​ក្រុម​ហ៊ុន​ខេមបូឌា​ យេលឡូ ផេក ​(Cambodia Yellow Pages)​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​ផ្លូវ​ការ​ ដើម្បី​លក់​ភាគ​ហ៊ុន​ចំនួន​៥១​ភាគ​រយ​ ទៅ​ឲ្យ​ក្រុម​ហ៊ុន​សាខា​របស់​ក្រុម​ហ៊ុន​សិក្សា​ស្រាវ​ជ្រាវ​ និង​បច្ចេក​វិទ្យា​ (CBSA Bhd)​ របស់​ប្រទេស​ម៉ា​ឡេស៊ី​ ​ក្នុង​កិច្ច​ព្រម​ព្រៀង​មួយ​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​២,០៤​លាន​ដុល្លារ។ តាម​ការ​បង្ហាញ​កាល​ពី​សប្តាហ៍​មុន​ពី​សំណាក់​ក្រុម​ហ៊ុន​ CBSA ដែល​ត្រូវ​បានលាត​ត្រដាង​នៅ​លើ​ទី​ផ្សារ​មូលបត្រ​គូឡាឡាំពួ​(Kuala Lumpur Stock Exchange)​ បាន​ឲ្យ​ដឹង​ថា​ ​ផល​ប្រយោជន៍របស់​ក្រុម​ហ៊ុន ​ខេមបូឌា​ យេឡូ​ ផេក​ នឹង​ត្រូវ​បាន​ផ្ទេរ​ពី​ក្រុម​ហ៊ុន​ ខេម​ វ៉ាយ​ភី​ ខូអិលធីឌី​ (Cam YP Co....

រដ្ឋាភិបាល​លើក​ឡើង​ថា មិន​មាន​គម្រោង​បិទ​វិទ្យុ​សម្បុក​ឃ្មុំ​ទេ​

ដោយ​សារ​នៅ​​តែ​មាន​​ការ​ងឿង​ឆ្ងល់​​អំពី​ជោគ​វាសនា​ របស់​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ដែល​ជា​វិទ្យុ​ឯក​រាជ្យ​​ក្រោយ​ពី​ការ​ចាប់​ខ្លួនម្ចាស់​វិទ្យុ​នេះ​រួច​មក កាល​ពី​ម្សិល​មិញ ​មន្ត្រី​រដ្ឋា​ភិបាលម្នាក់​​បាន​លើក​ឡើង​ថា​​ មិន​មាន​គម្រោងបិទ​​ស្ថានីយ​វិទ្យុនេះ​​ទេ​ ថ្វីបើ​វិទ្យុ​នេះ​នៅ​តែមាន​គោល​ជំហរ​​រិះ​គន់​​គណបក្ស​កាន់​អំណាច​ក៏​ដោយ​។ លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រ​សួង​ព័ត៌​មាន​បាន​ផ្ញើ​​សារ​មួយ​ ដោយ​មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ថា “ ​មិន​មាន​គម្រោង​បិទ​ស្ថានីយ​វិទ្យុ​នេះ​ទេ”។ កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ ម៉ម សូណង់ដូ​ ម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​ត្រូវ​បាន​ចាប់​ខ្លួន​នៅឯ​ផ្ទះ​របស់​លោក​នៅក្នុង​រាជធានី​ភ្នំពេញ តាម​ការ​ចោទ​ប្រកាន់​នានា​ ទាក់ទងទៅ​​​នឹង​អ្វី​ដែល​គេ​ហៅ​​ថា ជា​ចលនា​អបគមន៍​ក្នុង​ខេត្ត​ក្រចេះ​។ ​លោក ម៉ម សូណង់ដូ អាយុ​៧១​ឆ្នាំ​​អាច​មាន​ទោស​ជាប់​​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ​ពី​បទ​ធ្វើ​កុបកម្ម​តែ​មួយ​ ហើយ​ការ​ចាប់​ខ្លួន​លោក​ធ្វើ​ឲ្យ​មាន​កំហឹង​ពី​សំណាក់​​​អង្គការ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ ដែលបាន​​​ហៅ​ការចោទ​ប្រកាន់​នោះ​ថា​ មិន​ត្រឹម​ត្រូវ​ និង​ជា​ការ​វាយ​ប្រហារ​ចំពោះ​​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​។ អង្គការឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​ (Human Rights Watch) ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ម្សិល​មិញ​ថា “ ​ការ​​ចោទ​ប្រកាន់​ចំពោះ​​អ្នក​​រិះ​គន់ គឺជា​រឿង​ធម្មតា​​​នៃ​ទី​​ភ្នាក់​ងារ​សម្ងាត់​ និង​​ឃោសនា​របស់​លោក ​ហ៊ុន ​សែន​​ ជា​ច្រើន​​ទសវត្សរ៍​​មក​ហើយ​”។ អង្គការឃ្លាំ​មើល​​សិទ្ធិ​មនុស្ស ​ដែល​មាន​មូលដ្ឋាន​នៅ​បុរី​ញូវ​យ៉ក​នេះ​ ​​លើក​ឡើង​ថា​ “ ការ​ចាប់​ខ្លួន​លោក​ សូណង់ដូ ក៏ជា​​ការ​វាយ​ប្រហារ​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ផង​ដែរ​​។ ​វិទ្យុ​នេះ​ គឺ​ជា​វេទិកាដ៏សំខាន់​មួយ​សម្រាប់​លើក​​ស្ទួយ​​​សិទ្ធិមនុស្ស​​ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា”។ ក្លឹប​អ្នក​​សារព័ត៌មាន​​បរទេស​ប្រចាំ​កម្ពុជា​​ (OPCC) បាន​​ហៅ​ការ​ចាប់​ខ្លួន​ និង​ការ​ចោទ​ប្រកាន់​​​នេះ​ថា “ ជា​ការ​កើន​ឡើង​​គួរ​ឲ្យ​បារម្ភ​ នៃ​ការ​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ និងការបញ្ចេញ​មតិ​ដោយ​សេរី​។ ក្លឹប​អ្នក​​សារព័ត៌មាន​នេះ​​បាន​លើក​ឡើងថា ខ្លួន​មាន​កង្វល់​យ៉ាងខ្លាំង​​ដោយសារ​ថា​ការ​ចាប់​ខ្លួន​ ការ​ឃុំ​ខ្លួន និង​ការ​ចោទ​ប្រកាន់​លោក ម៉មសូណង់ដូ អាយុ​៧១​ឆ្នាំ​ ​ពីបទ​ល្មើស​ដែល​អាច​មាន​​ទោស​ជាប់​ក្នុង​ពន្ធនាគារអស់​រយៈ​ពេល​រាប់​​ទសវត្សរ៍​​នេះ​ ហាក់​ដូច​ជា​ករណី​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​​សេរី​ភាព​នៃ​ការ​​បញ្ចេញ​មតិ​ដូច្នេះ​ដែរ”។ នៅ​ឯ​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ បុគ្គលិក​បាន​ថ្លែងថា ពួក​គេ​មិន​មាន​គម្រោង​បញ្ឈប់​ការ​ផ្សាយ​នោះ​ទេ​ ហើយក៏​មិន​ខ្លាច​ផ្សព្វ​ផ្សាយ​ពី​​​ព័ត៌មាន​នានាដែរ​។...

គណបក្ស សម រង្ស៊ី និងគណ​បក្ស​​ សិទ្ធិមនុស្ស ព្រម​​​រួម​បញ្ចូល ​គ្នា​ក្នុ​​​ងជំ​​​នួប​​​​នៅទី​ក្រុង​​​ម៉ានីល

លោក កឹម សុខា មេដឹក​នា​ំ​គណ​បក្ស​​​ សិទ្ធិ​មនុស្ស និង​​​លោក សម រង្ស៊ី ​​​មេ​​​ដឹក​​​នាំ​​​គណ​បក្ស​ សម​​ រង្ស៊ី បា​ន​ប្រ​កា​ស​​​​ពី​​​ទីក្រុង​​​ម៉ានីល​ប្រទេស​​​ហ្វីលីពីន កា​ល​ពី​ម្សិល​មិញថា គណ​​បក្ស​ទាំង​ពី​នេះ​នឹងរួម​បញ្ចូល​គ្នា​នៅ​ក្នុង​​​ឆ្នាំ​​​២០១៣ ឲ្យ​​​បាន​​​មុនការ​បោះ​​​ឆ្នោត​​​ជាតិ។ លោក កឹម សុខា មា​ន​ប្រ​សាស​ន៍​អំ​ឡុង​សន្និ​សីទ​សារព័ត៌មា​នរួ​ម​មួ​យ ជា​មួ​យ​លោក​ សម រង្ស៊ី តាម​​​វីដេអូខន់ហ្វឺរិន ដែលអ្នក​​​គាំ​​​ទ្រ​​​នៅ​​​ទី​ស្នាក់​កា​រ​កណ្តាល​​របស់​គណ​បក្ស សម ​រង្ស៊ី ក្នុង​រាជ​ធានី​ភ្នំ​ពេញ នាំគ្នាតាមដានមើល។ លោក កឹម សុខា និង​​​លោក សម ​​​រង្ស៊ី ​​​បាន​បដិសេធ​​​មិន​​​​​និយាយពី​​​ពេល​​​វេលា​​​ជាក់​​​លាក់​​​ ដែល​​​គណ​​បក្ស​​​របស់លោក​​​​​ទាំង​​​ពីរ​​​ត្រូវ​រួម​​​​​បញ្ចូលគ្នា​​​ ឬ​​​ពី​​​វិធី​​​ដែល​​​ពួកគេ​​​នឹង​​ធ្វើ ​ដោយ​ ​​​មិន​​​ឲ្យ​​​​​​​​​គណ​​​បក្ស​​​ណា​​​មួយ​​​ដើរ​​​ចេញ ​​​ឬបាត់​​​បង់​​​អាសន:​​​ព្រឹទ្ធ​​​សភា រដ្ឋសភា និង​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​​របស់​​​ខ្លួន​​​ឡើយ។ យោងតាម​​​មាត្រា​​​៣៥​​​និង​​​មាត្រា​​​៣៦​​​នៃ​ច្បាប់​ស្តី​​ពី​​​គណ​​​បក្ស​​​នយោបាយ ចែង​​​ថា គណ​​​បក្ស​​​មួយ​​​អាច​​​រួម​​​បញ្ចូលគ្នា​​​​​​ជា​​​មួយ​​​គណ​​​បក្ស​​​មួយ​​​​​ទៀត​​​បាន​​​ តែ​​​នៅពេល​​​ណា​​​គណ​​​បក្ស​​​មួយ​​​​ត្រូវ​​​បាន​​​រម្លាយ​​​ចោល​​​ប៉ុណ្ណោះ។​​​​ ​​​លោក សម រង្ស៊ី បា​ន​មា​ន​ប្រ​សាស​​ន៍​ថា  “ ពេល​នេះ យើង​មិន​​អាច​​​​លាត​​​ត្រ​​​ដាងបា​ន​ទេ​ ប៉ុន្តែ​គណ​បក្សថ្មី​មួ​យ​នឹង​ចាប​់​កំណើត​ឡើង​​ចេញ​​​ពី​គណ​បក្ស សម រង្ស៊ី...

មិនមានការបកស្រាយអំពីស្ថាន​ភាព​សុខភាព​បច្ចុប្បន្នរបស់​លោក​ឧប​​​នាយក​រដ្ឋមន្ត្រី​ សុខ អាន

មន្ត្រី​បាន​បដិសេធ​មិន​​​ផ្ដល់​សេចក្ដី​លម្អិត​អំពី​ស្ថាន​ភាព​សុខ​ភាព​ និង​កន្លែង​ស្នាក់នៅ​របស់​លោកឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន នៅពេលមានសេចក្ដី​រាយការណ៍មួយចំនួន​​ ដែលបានលើកឡើងជាយូរ​មក​ហើយ​ថា មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ និង​ជា​ដៃ​ស្ដាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មាន​សុខ​ភាព​​មិនសូវ​ល្អ។ លោក​ សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុកទី​ស្ដី​​​ការ​គណៈរដ្ឋមន្ត្រី​ និង​មាន​តំណែង​នៅក្នុង​រដ្ឋា​​​ភិបាល​​ជា​ច្រើន​ទៀត។ លោក សុខ អាន មិន​បានចេញ​មុខ​​​ចំពោះ​​​​សាធារណជន​​​អស់​រយៈ​ពេល​ច្រើន​សប្ដាហ៍​​មក​ហើយ​ ហើយ​មាន​សេចក្ដី​រាយការណ៍​ផ្សព្វ​ផ្សាយ​​​​ថា លោក​កំពុង​សម្រាក​ព្យាបាល​​​នៅ​ក្រៅ​ប្រទេស​។ លោក​ ផៃ ស៊ីផាន និងអ្នក​នាំពាក្យទី​ស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​​ពីរនាក់​ផ្សេងទៀត​​​បាន​បដិ​សេធមិន​ធ្វើ​អត្ថា​ធិប្បាយ​ឲ្យបាន​ច្បាស់​លាស់ពាក់​ព័ន្ធ​នឹង​សុខភាព​របស់​​លោក សុខ អាន​ ទេ កាល​​ពីម្សិលមិញ។ លោក​ ផៃ ស៊ីផាន​ បាន​មាន​ប្រសាសន៍​ថា “ ​ខ្ញុំ​មិន​មាន​សិទ្ធិ​និយាយ​ប្រាប់​នរណា​ម្នាក់​ អំពី​ស្ថានភាព​សុខភាព​របស់​គាត់​ទេ។វាគឺ​ជា​រឿង​ផ្ទាល់​ខ្លួន​ វា​ជា​ ​គ្រួសារ​លោក”។ កាល​ពី​សប្ដាហ៍​មុន​ លោក ផៃ ស៊ីផាន​ បាន​​មានប្រសាសន៍​បន្ថែម​ទៀត​ថា លោក​មិន​ប្រាកដ​អំពី​ស្ថាន​​​​​ភាព​សុខភាពរប​ស់​លោក​ សុខ...

លោក​ ម៉ម សូណង់ដូ​ ត្រូវ​បាន​ចោទ​ប្រកាន់​និង​​ឃុំ​ខ្លួន​​​បណ្តោះ​អាសន្ន​

បន្ទាប់​ពី​ការ​សាក​សួរ​រយៈ​ពេល​ពីរ​ម៉ោង​ សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​បញ្ជូន​លោក​​​ម៉ម​ សូណង់ដូ ​ម្ចាស់​​ស្ថានីយ​វិទ្យុ​ឯករាជ្យ​​​ ទៅ​​​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​រង់​ចាំ​​ការ​​បើក​សវនាការ​​​ពី​បទ​ចោទ​ថា ​លោក​បាន​ព្យាយាម​បង្កើត​ចលនា​អបគមន៍​មួយ​នៅ​ក្នុង​ខេត្ត​ក្រចេះ។ នៅ​ខណៈ​ពេល​លោក​ សូណង់ដូ​ កំពុង​ត្រូវ​បាន​សាក​សួរ ​​អ្នកគាំទ្រ​លោក​ជា​ច្រើន​នាក់​​បាន​ធ្វើការ​តវ៉ា​នៅ​ខាង​ក្រៅ​ ដោយ​លើក​​បដា​​អំពាវ​នាវ​ឲ្យ​ដោះ​លែង​លោក ​​និង​​ស្រែក​​អំ​ពី​ភាព​អយុត្តិធម៌។ ដោយ​​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​​បាន​មួយ​សន្ទុះ មុន​​ពេល​​ចាក​ចេញ​ពី​ការិយាល័យ​ ចៅ​ក្រម​ស៊ើប​សួរ​​ លោក​​ ម៉ម សូណង់ដូ​ ម្ចាស់​​ស្ថានីយ​វិទ្យុសម្បុកឃ្មុំ​បាន​បញ្ជាក់​ពី​ភាព​គ្មាន​ទោស​របស់​លោក។ លោក​​បាន​មាន​ប្រសាសន៍​​មុន​ពេល​នគរ​បាល​ប្រញាប់ប្រញាល់​នាំ​លោក​ចេញ​ទៅ​ថាដោយ​បាន​អំពាវ​នាវ​ឲ្យ​ដោះ​លែង​រូប​​​​លោក​​​​និង​​បាន​​លើក​ឡើងបន្ថែមទៀត​ថា ការ​ចោទ​ប្រកាន់​នោះគឺ​ជា​ការ​បិទ​បាំង​សកម្មភាព​របស់​រដ្ឋា​​​ភិបាល​ក្នុង​ការ​បង្ក្រាប​​សេរី​ភាព​នៃការ​បញ្ចេញ​​​​មតិ​។ លោក​ ចាន់​ សុវ៉េត អនុប្រធាន​កម្មវិធី​អង្កេត​​​​របស់​អង្គការ​អាដហុក​ ​ថ្លែង​ថា “វា​មិន​ល្អនោះ​ទេ ​​​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​​របស់​រដ្ឋា​​​ភិ​​​បាល​កម្ពុជា ​​​ ​ព្រោះ​រដ្ឋា​​​ភិបាល​មាន​ច្បាប់រដ្ឋ​​​ធម្មនុញ្ញ​ល្អ​ ហើយ​បើ​ពួក​គេ​មិន​គោរព​​រដ្ឋ​ធម្មនុញ្ញ​ទេ មាន​តែ​ឲ្យ​រដ្ឋ​​​ធម្ម​​​នុញ្ញ​​គោរព​គេ​វិញ”។ ​លោក​បាន​បន្ដ​ថា “នៅ​ពេល​ពួក​គេ​ចាប់​ខ្លួន​គាត់​​ អ្នក​ដទៃ​ទៀត​នៅ​ក្នុង​សហគមន៍...

ការសរសេរគូសវាសលើរូប​ថត​ ​បិទ​ជា​សាធា​រណៈ​នៅសារ​មន្ទីរ​​ ទួល​ស្លែង​ គឺដើម្បីបន្ធូរកំហឹង​​​

នៅក្នុង​បន្ទប់​ស្ទើរតែទទេស្អាតមួ​យនៅ​ជាន់ទី២ នៃ​សា​រមន្ទីរប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ រូប​ថត​អតីតមេដឹក​នាំ​​របប​ខ្មែរ​ក្រហម​ ត្រូវ​បា​ន​រលុប​ដោយសារ​ការសរសេរ​​គូសវាសក្រវេមក្រវាម។ ភ្នែក​​ មាត់​ត្រូវ​បាន​​គេ​​ឆ្កៀលចេញ​មាត់​ត្រូ​វបា​ន​​គេ​ខ្វែ​ង​ពី​លើ​ ហើយរូប​នីមួយៗមា​ន​សរសេរពាក្យ​ពេចន៍បរិហារយ៉ាង​សាហា​វមាន​​​​ដូចជា “អា​ក្បត់​ជាតិ​!។ អា​ឆ្កែ។ អា​ងាប់​អត់​ដី​កប់ អាងាប់នេះ​​ងាប់ទៅ​គ្មានថ្ងៃងើប​ក្បាលរួច​!”។ អក្សរគូសវាសនៅ​លើមុខ​របស់​ នួ​ន ជា សរសេរថា “ អា​ថោក​គ្មាន​កេរ្តិ៍ខ្មាស”។ ​គូស​ក្រវេមក្រវាមនៅ​លើ​ថ្ងាសរូបថតរបស់​ អៀងសារី កា​ល​ពី​នៅក្មេង មា​ន​សរសេរពាក្យ​ខ្លី​តែ​មា​ន​ន័យ ដែ​ល​បោះ​ពុម្ពមិន​បា​ន​។ នៅលើ​រូប​ថត​​របស់​ ឌុច ​ដែ​ល​មុខ​របស់​គាត់​ត្រូវ​រលុបបាត់ដោ​យ​ស្នាម​​យ៉ាង​ជ្រៅ មានសរសេរពាក្យ​​ស្លោក​នៃ​របបនោះ​ថា​“ ទុក​ក៏មិន​ចំ​ណេញ យកចេញក៏​មិន​ខាត”។ ​ខណៈ​ដែល​​សារ​មន្ទីរ​នេះ​បា​ន​ពុះ​ពា​រ​គ្រប់​គ្រង​រូ​ប​ថត​បិទ​ជាសាធា​រណៈ កា​ល​ពី​អតីតកាល បែរជាការ​សរសេរគូស​វាស​ទាំង​នេះ បង្ហាញនូវអារម្មណ៍ផ្សេង​ៗគ្នា​។ បើ​ទោះ​ជាគ្មាន​សោ​ភ័ណភាព​​​ និងដែន​កំណត់​ក៏​ដោយ កា​រ​គូស​វា​ស​ទាំាង​នេះ គឺ​សុទ្ធ​តែ​សម្តែងនូវ​​ការ​ឈឺ​ចាប់យ៉ា​ង​ខ្លាំ​ង​។​ដូច្នេះ​ហើយ​ បុគ្គលិក​របស់សារមន្ទីរ​បា​ន​​សម្រេចចិត្ត​​ដោះ​ស្រាយ​វា​ទៅ​តាម​វិធី​ ដែល​មិន​បា​ន​គ្រោង​ទុក​ជាមុន​។ ​លោក ចំរើន អ្ន​ក​នាំ​ភ្ញៀវ​នៅ​សារមន្ទីរ និង​​ជា​និច្ច​កា​ល​តែងតែនាំ​អ្នក​ភូមិ​ ដែល​ចូល​​រួម​កម្មវីធីរបស់សាលា​ក្តី​ខ្មែរ​ក្រហម​បា​ន​ពន្យល់​ថា “មនុស្សជាក្រុមមក​តាមរយៈសាលា​ក្តី​​ខ្មែរ​ក្រហម​ តែងតែមកទស្សនាទី​នេះ​ ហើយ​ពេល​ខ្លះ​ ខ្ញុំ​ឃើញ​ពួកគេ​​សរ​សេរ​គូសវាស​នៅ​លើ​​រូប​ថត​ទាំ​ង​នេះ​។ ប៉ុន្តែ​​ ខ្ញុំ​មិន​អា​ច​ហា​ម​ប្រាម​ពួក​គេ​ទេ​ ដោយ​សារ​តែ​កំហឹង​ និង​អា​រម្មណ៍របស់​ពួ​កគេ​”។ ​លោក​បា​ន​ពន្យល់​ថា មុន​ក្រុម​នេះ​ដើរ​ទស្សនា​សារមន្ទីរ អ្ន​ក​នាំ​ភ្ញៀវ​បានណែនាំ​ពួ​ក​គេ​​ជាមុន ដើម្បី​ជៀស​វា​ងកុំឲ្យមានកា​រ​បំ​ផ្លាញ​រូប​ថត​។ ​លោក ចំរើន​ មា​ន​ប្រ​សាសន៍​ថា “ បច្ចុប្បន្ន​នេះ ខ្ញុំ​បា​ន​បិទ​​សេច​ក្តី​ប្រ​កាស ហា​ម​ពួ​ក​គេមិន​​ឲ្យ​សរ​សេរលើ​រូប​ថត​ ប៉ុន្តែ​​ បើ​ទោះ​ជា មា​​ន​​​សេចក្តី​ប្រកា​សក៏​ដោ​យ ក៏​ពួ​កគេ​នៅតែ​​សរ​​សេរដដែល ពី​ព្រោះ​ពួ​ក​គេ​ខឹង​ខ្លាំងពេក​”។ ​កា​រ​អត្ថា​ធិ​ប្បាយទាំងនោះ មានជា​ភា​សា​អង់​គ្លេស​ ចិន និង​មានទាំងភា​សា​អុីតា​លីទៀងផ​ង តែគេ​ឃើញ​មា​ន​កា​រ​​សរ​សេរ​ជា​ភា​សា​ខ្មែរ​ច្រើ​ន​លើស​លប់​ជាង​គេ។​ពាក្យ​សរសេរលើរូប​ថតភា​គ​ច្រើន​ ជាពាក្យដែ​ល​មិន​អា​ច​​បោះ​ពុម្ព​ផ្សាយលើទំព័រកា​​សែតបាន​ឡើយ។ សំ​ណូម​ពរ​យា៉​ង​វែ​ងលើ​រូប​ថត​ ឌុច សរ​សេរ​ថា “ ចិញ្ច្រាំ​ឲ្យខ្ទេច​​ យកវាទៅ​ស្ងោរហើយ​​ឲ្យ​ឆ្កែ​ស៊ី​ទៅ​ ប៉ុន្តែ​ សូម្បី​តែ​ឆ្កែក៏​មិន​ចង់​ស៊ី​របស់បែប​នេះ​ដែរ​ ពី​ព្រោះ​សូ​ម្បី​​ តែ​សត្វ​ឆ្កែក៏​មា​ន​អា​រម្មណ៍ ដូចមនុស្ស​ធម៌​ខ្លះ​ដែរ​”។ ​សារមន្ទី​រ​នេះ​បា​ន​និង​កំ​ពុ​ង​តែ​ពុះ​ពារ​ថែ​រក្សា​រូប​ថត​បិទ​ជា​សា​ធា​រណៈ អស់​​រយៈ​ពេល​​ច្រើន​ឆ្នាំ​ហើយ ដើម្បីគ្រប់​គ្រង​កុំឲ្យ​មាន​ការ​សរសេរគូសវាស លើរូបថតដោ​យយករូប​ថត​ចម្លង​​ថ្មីមកដាក់ជំនួសវិញ នៅ​ពេល​រូប​ថត​ទាំ​ង​​នោះខូចអស់។ លោក កែ​...

ម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បង្កើត​តំបន់​អបគមន៍​

លោក​ ម៉មសូណង់ដូម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​ ដែល​ជា​ស្ថានីយវិទ្យុ​ឯករាជ្យ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ម្សិល​មិញ នៅឯ​ផ្ទះ​របស់​លោក​ ក្នុង​​រាជធានី​ភ្នំពេញ​ ទាក់​ទងទៅ​​នឹង​បទ​ចោទ​ប្រកាន់​មួយ​ចំនួន​ ដែល​គេ​ហៅ​ថា ​ចលនា​អបគមន៍​ដែល​អាជ្ញាធរ​បាន​​បំបែក​​នៅ​ក្នុង​ខេត្ត​ក្រចេះ​ នៅ​មុន​នេះ​ក្នុង​ឆ្នាំ​​នេះ។ មាន​នគរបាល​ស្លៀក​ពាក់​ឯកសណ្ឋាន ​និង​ស៊ីវិល​ជា​ច្រើន​នាក់​បាន​សម្រុក​ចូល​ផ្ទះ​របស់​លោក​ ម៉ម សូណង់​ដូ ដែល​​ប្រើ​ជា​ទី​ស្នាក់​​ការ​សមា​​គមអ្នក​ប្រជា​ធិបតេយ្យ​របស់​លោកនិងជា​ការិយាល័យ​ស្ថានីយវិទ្យុ​សម្បុក​ឃ្មុំ​​ផង​ដែរ ហើយ​បាន​បញ្ជូន​លោក​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ ហើយ​លោក​នៅ​តែ​​​ត្រូវ​​ឃុំ​ខ្លួន​នៅ​ទី​នោះ​ដដែល​រហូត​មក​ដល់​​​ល្ងាច​ថ្ងៃ​ម្សិលមិញ​​នេះ​។ លោកឧត្ដម​សេនីយ៍ឯកខៀវសុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ កាល​ពី​ម្សិលមិញ​ថា “ ​មិន​​មែន​ចាប់​ខ្លួន​គាត់មក​សាក​​សួរ​​នោះទេ​ ប៉ុន្ដែតាម​ដីកា​ចាប់​ខ្លួន​ យើងបាន​បង្គាប់​ឲ្យ​អាជ្ញាធរ​សាធារណៈ​បញ្ជូន​គាត់​ទៅ​ពន្ធនាគារ​។យើង​​​ត្រៀម​បញ្ជូន​គាត់​ទៅ​​ពន្ធ​នា​គារ​​ ហើយ​​យើង​កំពុង​រៀប​ចំ​ឯកសារ​”។ លោក​ឧត្តម​សេនីយ​៍​ឯក ខៀវ សុភ័គ​ បាន​​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា លោក​មិន​ច្បាស់​ថាលោក​ ម៉មសូណង់​ដូនឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​នៅ​ពេល​ណា​នោះទេយើង​​កំពុង​​​​អនុវត្ត​ដីកា​ចាប់​ខ្លួន។ ​​ថ្ងៃ​នេះ​ ឬ​ថ្ងៃ​ស្អែក​ ​ត្រូវ​តែ​បញ្ជូន​ដូច​គ្នា។ វិទ្យុ​សម្បុក​ឃ្មុំ​បាន​បញ្ចេញ​រូបភាព​វីដេអូ​​​ពី​កាមេរ៉ា​សុវត្ថិភាព​ ដែល​នៅ​ក្នុង​វីដេ​អូ​នោះគេ​ឃើញ​មន្ត្រី​នគរ​បាល​​ចាប់​ខ្លួន​លោក​ ម៉មសូណង់​ដូ​ ​លឿនៗ​បញ្ចូល​ទៅ​ក្នុង​រថយន្ដម៉ាក​ មីតស៊ូប៊ីហ្សុីប៉ាហ្សេ​រូ៉​ មួយគ្រឿង​។ លោកស្រី​ ឌឹមផាន់​ណារ៉ាជា​ភរិយា​របស់​លោក​ ម៉មសូណង់ដូបាន​និយាយ​ថា“ មនុស្សប្រាំមួយ​នាក់​ស្លៀក​ពាក់​ស៊ីវិល និង​នគរបាល​ស្លៀកពាក់​ឯកសណ្ឋាន១៣​នាក់​​ ព្រម​ទាំង​​អ្នក​បើក​បរ​រថយន្ដ​ម្នាក់​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​របស់​ប្ដីខ្ញុំ​ ​នៅ​​ព្រឹក​​នេះ។នៅ​ពេល​គាត់​ចេញ​មក​ពី​បន្ទប់​ ពួក​គេ​បាន​អាន​ដីកា​ចាប់​ខ្លួន​ និង​បាន​ចាប់​ខ្លួន​គាត់​តែ​ម្ដង​។ ខ្ញុំ​មិន​អាច​ទាក់​ទង​គាត់​បាន​ទេ​ ប៉ុន្ដែខ្ញុំ​ឮថា​ គេ​បញ្ជូន​គាត់​ទៅ​​​ ក្រសួង​មហាផ្ទៃ”។ កាល​ពី​ខែ​ឧសភា អាជ្ញាធរ​បាន​អះអាង​ថាការ​បណ្ដេញ​ចេញ​ដ៏ហិង្សា​​នៅ​ខេត្ត​ក្រចេះ​ ដែល​បណ្ដាល​ឲ្យ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ស្លាប់​នោះ ជា​ការ​ចាំបាច់​ ដើម្បី​បំបែក​​ចលនា​​អបគមន៍​។ បុរស​ម្នាក់​ដែល​គេ​ហៅ​ថាជា​មេ​ដឹក​នាំ​នៃ​ចលនា​​នេះ​ គឺឈ្មោះ​ ប៊ុនរដ្ឋាបានរត់​​គេច​ខ្លួន​ចាប់​តាំង​ពី​ពេល​នោះ​មក។ ក្រោយ​មកអាជ្ញាធរ​​បាន​ភ្ជាប់​​លោក​ ប៊ុនរដ្ឋាទៅនឹង​​លោកម៉មសូណង់ដូបន្ទាប់​ពី​គេ​​បាន​បង្ហើប​ប្រាប់​​ថាពួក​គេ​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​។ លោក​ឧត្ដម​សេនីយ៍​ឯក​...

ស្ត្រី​​​មក​​​ពី​​​សហគមន៍​​​បឹង​​​កក់​​​ជួប​​​ជាមួយ​​​ឯក​​​អគ្គ​​​រដ្ឋ​​​ទូ​​​ត​​​សហរដ្ឋ​​​អាមេរិក នៅ​​​ក្នុង​​​ក្រុង​​​សៀម​​​រាប

កាលព​​​ី​​​ថ្ងៃសៅរ៍ ស្ត្រី​​​ប្រាំ​​​នាក់​​​មក​​​ពី​​​សហ​គមន៍​​​បឹង​​​កក់ បាន​​​ជួប​​​ជាមួយ​​​ឯក​​​អគ្គ​​​រដ្ឋ​​​ទូ​​​ត​​​គោចរ​​​​​​សហរដ្ឋ​​​អាមេរិក​ទទួល​បន្ទុក​​​កិច្ច​​​ការ​​​នារី​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​​​ក្រុង​​​សៀម​​​រាប ​ដោ​​​យ​​​​​​ស្នើ​សុំ​​​ឲ្យ​​​​​​ស​​​ហ​​​រដ្ឋ​អា​​មេរិក​ជួយ​​​អន្តរា​​​គមន៍​ក្នុង​​​រឿ​​​ង​​​រ​​​បស់​​​ពួក​​​គេ​​​ និ​​​ង​​​​​​ដាក់​​​សម្ពាធលើ​​​រដ្ឋាភិ​​​​​​បា​​​ល​​​​​​កម្ពុជាឲ្យ​​​​​​បញ្ឈប់អ​​​ំ​​​ពើ​​​ហិង្សា​​​​​ប្រឆាំង​​​​​​នឹងស្ត្រី។ ពេល​​​ជួប​​​នៅ​​​ខាង​​​​​​ក្រៅ​​​​​​វេទិ​​​កាពាណិជ្ជ​​​កម្ម​​​អា​​​​​​ស៊ាន-សហ​​​រដ្ឋអា​​​មេរិក ស្ត្រី​​​ទាំ​​​ង​​​​​​នោះ​​​​​​បា​​​ន​​អង្វរលោកស្រី ម៉េលឡានី វឺវៀ ​(Melanne Verveer)​ឯកអគ្គ​​​រដ្ឋ​​​ទូតគោចរ​​​អា​​​មេរិក ឲ្យជួ​​​យ​​​ទាម​​​ទា​​​រ​​​ដី​​​​​​របស់ពួ​​​ក​​​គេ​​​​​​​​​ម​​​ក​​វិញ ព្រមទាំង​ជួយ​​ឲ្យ​ស្ត្រី​​​​១៣​​​នាក់ ដែល​​​ត្រូវ​​​បា​​​ន​​​​​​ផ្តន្ទា​​​ទោស​​​ពី​​​​​​បទ​​​ឧក្រិដ្ឋ​​​​​​ ក្រោ​​​យ​​​ពីមា​​​ន​​​កា​​​រ​​​​​​តវា​​​ប្រឆាំ​​​​​​ង​​​នឹង​​​​​​កា​​​រ​​​​​​បណ្តេញ​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​ចេញ​​​​​​ពី​​​ស​​​ហ​​​គមន៍​​​បឹង​​​កក់​​​កា​​​ល​​​ពី​​​ថ្ងៃ​​​ទី​​​​​​២៤​​​ខែ​​​ឧសភា​នោះបាន​រួ​ច​ផុត​ពី​ការ​ចោទ​ប្រកាន់​។ លោក​​​ស្រី មូរ សុខ​​​ហួរ ​​​តំ​​​ណា​​​ង​​​​​​រាស្ត្រ​​​គណ​​​​បក្ស​​​ សម ​​​រង្ស៊ី ដែ​​​ល​​​បា​​​ន​​​​​​រៀប​​​ចំ​​​​​​និង​​​​​​​​​បា​​​​​​ន​​​ចូល​​​រួ​​​ម​​​ក្នុ​​​ង​​​កិច្ច​​​ប្រជុំ​​​នោះ ​​​​​​​​​បា​​​ន​​​មា​​​ន​​​​​​ប្រ​​​សាសន៍​​​ថា​ “ ”។ លោកស្រី​​​​​​បន្ត​​​ថា “ មិន​​​មែន​​​ត្រឹម​​​តែ​​​​​​រឿ​​​ង​​​នោះ​​​ទេ លោក​​​ស្រី​​​ក៏​​​​​​បា​​​ន​​​ពិភាក្សាអំពី​វិធាន​ការ​​បន្ត​​​ទៀត និង​អំពី​​​របៀប​ដែល​ក្រសួ​​​ង​​​ការ​​​បរទេស​​​  នឹង​​​​ជំរុញ​ឲ្យ​ធ​​​នា​​​គា​​​រ​​​ពិ​​​ភព​​​លោក​​​ និង​​​រដ្ឋាភិ​​​បា​​​ល​​​​​​​នានា ​ដូច​ជា​រដ្ឋាភិបាល​ក្នុ​​​ង​​​​​​​​​សហគមន៍អឺរ៉ុប​​​​ចូល​រួម​ដោះ​ស្រាយ​​​បញ្ហា​​​សិទ្ធិ​​​កាន់កាប់​​​ដី​​​ធ្លី​​​​​​​ទាំងមូល”។ ​​​លោក​​​ស្រី​​​ មូរសុខហួរ ថ្លែង​ថា លោកស្រី​​​​បា​​​ន​​ទាក់​​​ទង​​​លោក​​​ស្រី គ្លីនតុ​​​ន ឲ្យជួ​​​​​​ប​​​ស្ត្រីទាំ​​​ង​​​នេះ​​​កា​​​លពី​​​ថ្ងៃ​​​សុក្រ ប៉ុន្តែ​​​​បរាជ័យ ​ដោ​​​យ​​​​​​សារ​​​​ពេល​​​វេលា​​​មា​​​​​​ន​​​កំ​​​ណត់ សូ​​​ម្បី​​​តែ​​រដ្ឋ​​​​​​មន្ត្រី​ការ​បរទេស​រូប​នេះ​​​​​​​ក៏មិន​​​អា​​​ច​​​ចូល​​​​​​រួម​​​​​​នៅ​​​ក្នុង​​​កិច្ច​​​​​​ពិភាក្សាតុមូ​​​ល​​​ជាម​​​ួ​​​យ​​​​​​នឹង​​​កម្មការិ​​​នី​​​កម្ពុជា​​ដែ​​រ​នៅ​​​​ថ្ងៃ​​​នោះ​​​។​​​អ្ន​​​ក​​​​​​ស្រី​​​ ទេព វន្នី​​​ អ្ន​​​ក​​​ភូមិ​​​​​​បឹង​​​កក់​​​ដែល​​​​​​បា​​​ន​​​ ចូ​​​ល​​​រួម​​​ក្នុ​​​ង​​​កិច្ច​​​​​​ប្រជុំ​​​នោះ​​​បា​​​ន​​​និ​​​យា​​​យ​​​ថា ស្ត្រី​​​ទាំង​​​នោះ​​​បា​​​ន​​​ប្រាប់​​ឯក​​​អគ្គ​​​រដ្ឋ​​​ទូតអំ​​​ពី​​​រឿ​​​ង​​​រ៉ាវ​​​​​​ ដែ​​​ល​​​នគរ​​​បា​​​ល​​​ជួ​​​ន​​​​​​កា​​​ល​​​​​​បា​​​ន​​​​​​ប្រើ​​​​​​អំ​​​ពើ​​​ហិង្សា​​​និង​​​ប្រើ​​​ដៃ​​​ធ្ងន់​​​ម​​​ក​​​លើ​​​ពួ​​​ក​​​គេ​​​ រួ​​​ម​​​ទាំ​​​ង​​​កា​​​រ​​​​​​ពិតដែ​​​ល​​​ថា ស្ត្រី​​​​​​ទាំង​​​នោះ​​​បា​​​ន​​​ស្ថិត​​​​​​នៅ​​​ក្រោមការ​​​​​​ឃ្លាំ​​​​​​មើល​​​រ​​​បស់នគរ​​​បា​​​ល ចា​​​ប​​​់​​​តាំ​​​​​​ង​​​ពី​​​មក​​​ដល់​​ក្រុង​​​សៀម​​​រាប​​​កា​​​ល​​​ពីថ្ងៃ​​​សុក្រ។ អ្ន​​​ក​​​ស្រី​​​បា​​​ន​​​មា​​​ន​​​ប្រ​​​សាសន៍​​​បន្ថែម​​​ថា​ “ រាល់​​​សកម្មភាព​​​របស់​​​ពួក​​​យើង ​​​ត្រូវ​​​បាន​​​​​​នគរបាល​​​​តាម​ឃ្លាំ​មើល​​​​ ហើយ​​​ខ្ញុំ​​​គិត​​​ថា ​​​វា​​​គឺ​​​ជាការ​​​គំរាម​​​កំហែង​​​ចំពោះ​​​សុវត្ថិ​​​ភាព​​​របស់​​​​​​យើង។​​​ យើង​​​សង្ឃឹម​​​ថា សារ​នេះ​​​នឹង​​​ត្រូវ​​​បាន​​​បញ្ជូន​​​ដល់​​​ដៃ​​​ថ្នាក់​​​ដឹកនាំ​​​​​​រដ្ឋា​​​ភិបាល​ ហើយ​​​ពួ​​​កគេនឹង​​​អន្ដរាគមន៍ ​​​ដើម្បី​​​ជួយ​​​ដោះ​​​ស្រាយ​​​បញ្ហានេះ”។ លោក​​​ស្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្នុង​​​កិច្ច​​​ប្រជុំ​​​នេះស្ត្រី​​​ទាំង​​​នោះ បានប្រគល់​​​​ ជូនលោក​​​ស្រី​​​ វឺវៀ​​​​​​ នូវ​​​ក្រមា​​​ ដែល​​​ពួកគាត់​​​បាន​​​ត្បាញ​​​ដោយ​​​ដៃកាល​​​ពីនៅ​​​ក្នុង​ពន្ធនា​គារ ​​​​​​​ខែ​​​មុន។ លោក​​​ស្រី​​​ វឺវៀ ​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​នឹង​​​យក​​​ក្រមានេះ ជូន​​​លោក​​​​ស្រី​​​ គ្លីនតុន ជាមួយនឹង​​​ញត្តិ។ លោក ដេវីដ  វែលស៍ (David Welsh) ​នាយក​​ ​​ប្រ​​​ចាំ​​​ប្រទេស​​​នៅ​​​មជ្ឈមណ្ឌលអាមេរិកកាំង​​​ដើម្បី​​​​សាមគ្គី​​ភាព​​អន្ដរជាតិ​​​ ដែល​​​​​​នៅ​​​ជា​​​មួយ​​​លោក​​​ស្រី​​​ គ្លីន​​​តុន​​​ អំឡុង​​​ពេល​​​​​​លោក​​​ស្រី​​​​ទៅ​ជួប​តំណាង​​​កម្មករ​​​កាល​​​ពី​​​ចុង​​​សប្ដាហ៍​​​នេះ​​​ បាន​​​ថ្លែង​ថាជំនួប​នេះ​​​អាច​​​​មាន​​​លទ្ធ​ផល​ ​​សម្រាប់​​​​​​​​​​អ្នក​​​បឹង​​​កក់​ដោយ​​​សារតែវា​​​ស្រប​​​គ្នា​​​ជាមួយនឹង​​​បេសកកម្ម​សម​ភាព​​​យែនឌ័ររបស់​​​រដ្ឋ​​​មន្ត្រីការ​បរទេស​រូប​នេះ។លោកថ្លែងថា “ គ្មាន​​​ហេតុ​​​​ផល​​​អ្វី​​​ដែល​​​លោក​​​ស្រី​​​ គ្លីន​​​តុន មិន​​​បាន​​​ដឹង​​​អំពី​​​បញ្ហា​​​នេះដោយ​សារ​​បញ្ហា​​​​យែនឌ័រ​របស់​​​​​​ប្រជាពល​​​រដ្ឋ​​​ពាក់​​​ព័ន្ធ​នោះ​ទេ។​​ វា​​​មាន​​​ការ​​​ពិបាក​​​ក្នុង​​​ការ​​​និយាយថាតើ​​​ នឹង​​​ត្រូវ​​​លើក​​​ឡើង​​​ដោយ​​​របៀប​​​ណា ប៉ុន្ដែ​ប្រសិន​ ​​​បើ​​​ការ​​​ធ្វើ​​​ទណ្ឌ​​​កម្ម​​​មិន​​​មែន​​​ជា​​​ជម្រើសនោះ គេ​​​ប្រាកដ​​​ជា​អាច​​​និយាយ​​​បា​​​នថា រដ្ឋា​ភិបាល ​​​កម្ពុជានឹង​​​ដឹង​​​ថា ខ្លួន​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​ឃ្លាំ​​​មើល​​​របស់​​​”៕ ប្រែ​​​សម្រួល​​​ដោយ ហម​​​ សុផាណ្ណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​