មាន​​​​​​​​​​​​ការ​​​​​​លើក​​​​​​​​​ឡើង​​​​​​​​​​​​ថា តុលាការខេត្ត​​​​កោះកុងដោះលែង​​​​​​អង្គរក្ស​​​លោក ហ៊ុន សែន

មន្ត្រី​​​មួយ​​​រូប​​​និង​បុគ្គ​​​លិក​អង្គការសិទ្ធិ​មនុស្ស​​​មួយ​​​​​​រូប​​​ទៀត​​​​​​​​​​​​​​​បាន​​​​​​និយាយថា កាល​ពីម្សិល​​​មិញ​​​សាលាដំបូង​​​​ខេត្ត​​​​កោះកុង បានដោះ​លែងសមាជិក​​​​​​ប​​​ួន​​​នាក់​​​​​​​​​នៃ​​​​​​កង​​​​​​អង្គរក្ស​របស់លោក​​​​​​នាយក​​​រដ្ឋ​​​​​​មន្ត្រីហ៊ុន​សែន បន្ទាប់ពី​​​ត្រូវ​​​បាន​​​​​​​​​ឃុំ​​​ខ្លួន​​​រយ:ពេល​​​​​​ត្រឹម​​​តែ​​​​​​បីខែ​​​​​​ចំពោះ​​​​​​ការ​​​​​​ជា​​​​​​ប់​​​​​​ពាក់​​​ព័ន្ធ​​​​​​របស់​​​ពួកគេ​​​ ​​​នៅក្នុង​​​​​​​​​​​​ការ​​​ប្រើ​​​​​​អំពើ​​​​​​ហិង្សា​​​​​​វាយតប់គ្នា នៅក្នុង​ សណ្ឋាគា​រ​​​មួយ។ ការ​​​កាត់​​​ទោស​ឧត្តមសេនីយ៍ទោប៊ុន​ សុខា​សោម ​ឆៃយា​ និង​ ម៉េង​ ឈាងលី​ បាន​​​ចាប់​​​​​​ផ្តើមកាលពីថ្ងៃព្រ​​​ហស្បតិ៍។ពួកគេត្រូវបានឃាត់ខ្លួន​ កាលពីខែមេសា ពី​​​​​​បទ​​​​​​​​​វាយ​​​ដំ​​​​​​យ៉ាង​​​​​​ចាស់​​​​​​​​ដៃ​​​​​​​​​​​​ទៅ​​​​​​លើ​​​​​​​​​​​​​​​បុរស​​​​​​​​​​​​បួននាក់ដែល​​​បាន​​​ព្យា​យាមចូលទៅក្នុងបន្ទប់​ សណ្ឋាគារ​​​​​របស់​​​​​​ឈ្មោះ  សុខា ជា​​​​​​​​​ហេតុការណ៍​​​​​​​មួយ​​​​​​ ដែល​ត្រូវ​​​ការកាមេរ៉ា​​សុវត្តិភាពចាប់​​​​​​​សកម្ម​​​ភាព​​​បាន​​​​​​ ហើយ​​​​​​​​យក​​​រូបភាព​​​ទាំងនោះ​​​​​​​បង្ហោះ​​​​​​ តាម​​​អុីនធឺណេត​។ លោក ឡាយ ម៉េង​​​ឡាំង​​​ ​ ​​​នាយ​​​​​​ការ​​​​​​ិយា​​​​​​ល័យ​​​​​​នគរបាល​ ព្រហ្មទណ្ឌ​​​កម្រិត​​​​​​ស្រាល​​​ខេត្ត​​​​​​​កោះ​​​​​​កុង​​​​​​ បាន​​​​​​មាន​​​​​​​​​ប្រ​​​​​​សាសន៍​​​​​​ថា  “តុលាការបានចេញសាលក្រម​​​​​​កាល​​​​​​ពី​​​​​​​​​ថ្ងៃ​​​​​​ច័ន្ទ​​​​​​ដើម្បី​​​​​​​​​ដោះ​​​លែងពួកគេ​​​​​​ពី​​​​​​ពន្ធ​​​​​​នាគារ។ខ្្ញុំ​​​​​​មិន​​​ដឹង​​​ច្បាស់​​​​​​ថា​ តើសាលក្រមនោះ​​​​​​មាន​​​ខ្លឹម​​​​​​សារ​​​​​​​​​យ៉ាង​​​ណា​​​​​​​​​ខ្លះ​​​ បុ៉ន្តែ​​​​​​ ខ្ញុំ​​​បាន​​​ឮ​​​ថា ​ តុលាការបានកាត់​ ទោស​​​ពួក​​​គេឲ្យ​​​​​​​ពន្ធ​​​​​​​​​​​​​​​នាគារ​​​​​​ រយះពេលបីខែ ។ លោក​ ឈិន ​​ឡុង​ ក្រឡាបញ្ជី​​​​​​នៅ​​​​​​សាលា​​​ដំបូង​​​​​​​​​​​​​​​​​​ខេត្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ បានអះអាងថា​ បុរស​​​ទាំង​​​នោះ​​​បានទៅ​...

ប្រទេស​​កម្ពុជា​​ច្រានចោល​​​​សេច​ក្តី​រាយ​​ការណ៍​របស់​​ប្រទេ​សថៃ​ ស្តីអំពី​ការដក​កង​ទ័ពចេញ​

កាលពី​ម្សិលមិញ​​ក្រសួង​ការ​បរទេស​​កម្ពុជា ​បាន​ច្រាន​ចោល​សេច​ក្តី​រាយ​ការណ៍​​​មួយ​​ក្នុង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​របស់​ថៃដែលថា ​​កម្ពុជា​​​​​នឹង​ត្រូវប្រ​​កាស​​​ពី​ការ​​ដក​កង​ទ័ព​​​របស់​​​ខ្លួន​ចេញ​ពី​តំបន់​គ្មាន​យោ​ធា​​មួយ​​​​ជំុវិញ​​​ប្រាសាទ​​​​ព្រះ​វិហារ​។ ក្នុង​​​សេច​​​ក្តី​​រាយ​​ការណ៍​​​មួយ​​​​​ចុះ​​ផ្សាយ​​កាល​​​​​ពីម្សិលមិញ ​កាសែត​បាង​​កក​ប៉ុស្តិ៍(Bangkok Post)បានដកស្រង់​ប្រភពយោធាដែល​​​បាន​​​លើក​​ឡើង​ថា​ ប្រទេស​កម្ពុជា​​នឹងប្រកា​ស​ដកកងទ័ព​​ឲ្យ​​ស្រប​​ពេល​នឹង​​​​កិច្ចប្រជំ​ុ​ថ្នាក់​រដ្ឋ​​មន្ត្រី​​ការ​​បរទេស​​​​​​អាស៊ានដែល​បាន​​​ចាប់​​​ផ្ដើម​​​​ក្នុងរាជ​ធានីភ្នំពេញ​កាលពីម្សិលមិញ​។​ ​​ក្រោយ​​​ពី​​មាន​ការ​​​វាយ​ប្រយុទ្្ធ​គ្នា​រប៉េះ​​​​រប៉ោះ​​​អស់​​រយៈ​ពេល​បីឆ្នាំមកតុលាការ​យុត្តិ​​​ធម៌​អន្តជាតិ(ICJ) ​ក៏បាន​ចេញ​​​ដីកា​​បង្គាប់​មួយ​​កាល​ពី​​កក្ដដា​ឆ្នាំ​មុន ​ដែល​​បានបង្កើត​​​​​​តំបន់​គ្មា​ន​​យោធា​​បណ្ដោះ​អាសន្ន​​​មួយ​​ ដោយ​​​ក្នុ​​ង​​នោះ​​ភាគីទាំង​ពីរ​ត្រូវ​​​បាន​​​តុលាការ​​នេះ​​​បង្គាប់​​​​ឲ្យ​​ដក​កងទ័ព​របស់​​ខ្លួន​​​ចេញ​​។ លោក​ កុយគួង​ ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​​​​កម្ពុជា​​ បាន​មានប្រសាសន៍ថា“​វា មិនទាន់ត្រូវ​បាន​ប្រកាស​នៅឡើយ​ទេ។ដើម្បី​អនុវត្តន៍តាម​ដី​​​កាបង្គាប់​​របស់​តុលាការ​យុត្តិធម៌​អន្តជាតិ​ចុះ​​​ថ្ងៃ​ទី១៨ខែ​កក្ដដា​ឆ្នាំ​២០១១យើង​នឹងប្រកាសដក​​ទ័ព​ តែ​មិនមែន​នៅ​ថ្ងៃនេះ​ទេ​”។កងទ័ព​​នៃ​ភាគី​ទាំង​ពី​រ​​បន្ត​​​​នៅ​ក្នុង​តំបន់​​គ្មាន​យោធា​​​​​​នៅ​​ឡើយ ​ហើយ​ក្រុម​មន្រ្តី​​យោធា​បានជួបគ្នា​កាល​ពី​ខែមេសា​​និង​​​ខែមិថុនា​ដើម្ប​​​ី​ចចារពី​ការ​ដក​កងទ័ព​និង​​​ការ​​អនុញ្ញាត​​ឲ្យ​​​​ក្រុម​អង្គេតការណ៍​​​​ឥណ្ឌូនេសីុ​ចូល​​ទៅ​​តំបន់​​នោះ​​​។ ប៉ុន្តែ ​លោ​ក ​កុយ​ ​គួង​ ​​​​​មាន​ប្រ​​សាសន៍​​ថា​​ ប្រទេស​​កម្ពុជាកំពុង​​រងចាំ​ការ​ពិភាក្សា​គ្នា​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​រៀប​​ចំ​​​ឲ្យមាន​ដំណើរ​ការ​​ដក​ទ័ព​ទាំង​សង​ខាង​​​”​។​លោកបន្តថា“​ពេល​ដែល​ភាគី​ថៃ​ដកទ័ព​ចេញក្នុង​​​ពេល​​​ដំណាល​គ្នា​​​និង​កម្ពុជាវា​​ជា​​ការ​​​ប្រ​សើរ​​”។​ សេច​​ក្តី​​រាយ​​ការណ៍​​ក្នុង​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​នេះ​​កើត​​មាន​​ឡើង​​បន្ទាប់​​​​ពី​​​​​​​​មាន​​​​ជម្លោះ​​ពាក្យ​​សម្តី​​​​​​យ៉ាងក្តៅគគុក​រឿង​ប្រា​សាទ​ព្រះ​​វិហារ​​​ដែ​​​ល​​​​មាន​​​​វិវាទដោយ​​​ ​​​​​កម្ពុជាកាល​ពី​​សប្តាហ៍​​មុនបាន​សរសេរ​លិខិត​ទៅកាន់​ប្រទេស​​​ថៃ​​​និង​​​តុលាការ​យុត្តិធម៌​អន្តជាតិតវ៉ា​​​រឿង​​​កងទ័ព​​​ថៃ​ដែល​បាន​ដាក់បន្លា​លួសនៅក្នុង​តំបន់​គ្មានយោធា​បណ្ដោះ​អាសន្ន​​​ ព្រម​​ទាំង​​​ហេតុ​​​ការណ៍​​មួយ​​​ពាក់​​ព័ន្ធ​​​នឹង​​​ការ​ផ្ទះុអាវុធ​ចេញ​​​ពីភាគី​ថៃ​ផងដែរ​។​​ អ្នកនាំពាក្យយោធាថៃ​បាន​ឆ្លើយ​តប​វិញ...

អ្នក​​សង្កេត​កា​រ​ណ៍​រិះគន់​​នីតិវិធី​​របស់ ​គ.ជ.ប​ ​រារាំង​លោក​ សម រង្ស៊ី

​យោង​តាម​អ្នក​សង្កេត​ការណ៍​នយោបាយ​​បាន​ឲ្យ​ដឹង​ថាគណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នឹង​អនុម័ត​នីតិវិធី​មួយ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​ក្រោយ​ ដែល​​នឹង​រារាំង​ លោក សម រង្ស៊ីមេ​ដឹក​នាំ​គណបក្ស​ប្រឆាំង អំឡុង​ពេលធ្វើ​​យុទ្ធនាការ។ លោក ទេព នីថា អគ្គ​លេខា​ធិការ​គណ​ៈ​កម្មា​​​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បានមាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា ស្ថា​ប័នបោះ​ឆ្នោត​នេះ មាន​ផែនការ​បង្កើត​នីតិវិធី​ថ្មី​មួយ ដែល​នឹង​រារាំង​​លោក សម​ រង្ស៊ី មិន​ឲ្យ​ធ្វើ​យុទ្ធនាការ​។ លោក ទេព នីថា បាន​មាន​ប្រសាសន៍ថា“ជា​ទូទៅ​ ទណ្ឌិត​ដូចជាលោកសមរង្ស៊ីមិន​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ ឬឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​បាន​ទេ​ ដូច្នេះ​យើង​កំពុង​តែ​ពិចារណា​ដើម្បី​ហាម​ប្រាម​ពួក​គេមិន​​ឲ្យ​ធ្វើ​យុទ្ធនាការ​។ លោក​បាន​មាន​ប្រសាសន៍បន្ថែម​ថា នីតិ​វិធី​នេះនឹង​ត្រូវ​បង្កើត​ឡើង​ត្រឹម​ឆ្នាំ​២០១៣​ ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើសតំណាង​​រាស្ត្រ​ក្នុង​ខែ​កក្កដា​។ លោក​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថាតាម​នីតិវិធី​ថ្មី​នេះ លោកសមរង្ស៊ីនឹង​មិនត្រូវ​​បាន​អនុញ្ញាតឲ្យ​ធ្វើ​វីដេអូ​ខន​ហ្វ្រេនពី​បរ​ទេស​ជាមួយ​នឹង​សមាជិក​គណបក្ស​របស់​លោក​នៅ​ទី​នេះ​ទៀត​ឡើយ។ ទោះ​ជា​យ៉ាង​​នេះ​ក្តី​ លោកទេពនីថាបាន​បដិសេធ​ថាការ​បង្កើត​នីតិវិធី​នេះ មិន​មាន​គោល​ដៅ​ចំពោះ​លោក​ សម​ រង្ស៊ីតែ​ម្នាក់​​នោះ​ទេ។ លោកសមរង្ស៊ីដែល​បាន​និង​កំពុង​តែ​រស់​នៅ​ក្នុង​ការ​និរទេស​ខ្លួន​នៅទី​ក្រុង​ប៉ារីសចាប់​តាំង​ពី​ចុង​ឆ្នាំ​២០០៩​មក​ ត្រូវ​បាន​សាលា​ដំបូង​ពីរ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​សរុប​១២​ឆ្នាំ​ តាម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សា​ធារណៈ​ដោយការ​ដក​បង្គោល​តម្រុយ​ព្រំដែន​​នៅ​តាម​​ព្រំដែន​ប្រទេស​វៀត​ណាម។ លោក ឡៅ ម៉ុង​ហៃ អ្នក​វិភាគ​នយោបាយ​ឯក​រាជ​្យបាន​មាន​ប្រសាសន៍​ថា  នីតិវិធី​នេះមាន​គោល​ដៅ​ចំពោះ​លោក សម រង្ស៊ី ពិត​ប្រាកដ​ ហើយ​ថា វា​ជា​ការ​រំលោភ​​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​។ លោក ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍ថា“នីតិវិធី​បែប​នេះ មិន​គួរ​ផ្តោត​លើ​បុគ្គល​ ឬ​គណបក្ស​ណាមួយ​នោះ​ទេ​។ វា​ជា​ការ​រើស​អើង​ផ្នែក​នយោ​បាយ​”។ លោក គល់ បញ្ញា ប្រធាន​ប្រតិបត្តិ​​គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ដោយ​សេរី​និង​យុត្តិធម៌នៅ​​កម្ពុជាបាន​មាន​ប្រសាសន៍​ថាវា​ច្បាស់​ណាស់​ថា  គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​​បោះ​ឆ្នោត​ កំពុង​តែ​មាន​គោល​ដៅ​​លើ​ លោក សម​ រង្ស៊ី ហើយ​ថា នីតិវិធីនេះនឹង​ធ្វើ​ឲ្យ​​បាត់​បង់ជំនឿ​ទុក​ចិត្ត​លើ​​ស្ថាប័ន​បោះ​ឆ្នោត​នេះ​។ លោកបញ្ញាបាន​មាន​ប្រសាសន៍ថា“ការ​ធ្វើ​ដូច្នេះ​មិន​ជំរុញ​​ឲ្យ​មាន​ការ​​បោះ​ឆ្នោត​ដោយ​សេរី ឬ​យុត្តិធម៌​ទេ។ វា​រារាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​។ ពួកគេ​កំពុង​តែ​​រារាំងការ​បញ្ចេញ​មតិ​របស់​ប្រជា​ពល​រដ្ឋ​មួយ​ក្រុម​”។លោក​បាន​បន្ថែម​ថា គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ គួរ​តែ​ផ្តោត​លើការ​​កែ​​ទម្រង់​ផ្លូវ​ច្បាប់​ផ្សេង​ទៀត​ ដូច​ជា​ការ​​មិន​ស្រប​​គ្នា​ក្នុង​បញ្ជី​​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ឬ​ការ​បង្ហាញ​អំពី​ហិរញ្ញ​វត្ថុ​ពេល​ធ្វើ​យុទ្ធនាការ​។ ទោះ​ជា​យ៉ាង​ណាលោកផៃស៊ី​ផានអ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​មានប្រសា​សន៍ថា លោក​គាំ​ទ្រ​នីតិវិធី​ថ្មី​របស់​គណៈ​​កម្មាធិការ​ជាតិ​​រៀប​ចំការ​បោះឆ្នោត​ ។ លោក​ ផៃ ស៊ី​ផាន បាន​មាន​ប្រសាសន៍ថា “វា​​អាស្រ័យ​លើ​ច្បាប់​។ ប្រសិន​បើ​អ្នក​មាន​ទោស​ជាប់​ពន្ធនាគារ​ អ្នក​នឹង​ត្រូវ​បាត់​បង់សិទ្ធិ​​បោះ​ឆ្នោតហើយ”៕ ប្រែ​សម្រួល​ដោយចេវប៊ុននី​

ប្រទេស​អាស៊ាន​​​ចង់​​​ឲ្យ​​​ចិន​​​ចូល​​​រួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​​​​​អំពី​​​​បញ្ហា​​​ដែន​​​សមុទ្រចិនខាងត្បូង

មន្ត្រី​​​ក្រសួង​ការបរទេស​​ម្នាក់​​​ បាន​​​លើក​​​ឡើង​​​ថា ប្រទេសជាសមាជិក​​​អាស៊ាន​​​ទាំង១០​​​ កាល​​​ពី​​​ម្សិល​​​មិញ​​បាន​​​យល់​​​ព្រម​​​ចំពោះ​ចំណុច​​​សំខាន់ៗ​​​នៃ​​​ក្រម​​​ប្រតិ​បត្តិសម្រាប់​​​ដោះស្រាយ​​​ជម្លោះ​​​ដ៏​ក្តៅ​គគុក​នៅ​​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ និង​​​បានចាប់​​​ផ្ដើម​​​ការ​​​ពិភាក្សា​​​ស្ដី​​អំពី​​​​សេចក្តី​ព្រាង​​​ចុង​​​ក្រោយ​​​ជាមួយ​​​​ក្រុង​​​ប៉េកាំង​​​។ សេចក្ដី​​​សម្រេច​​​​​​នេះ​​​ទំនង​​​ជា​​​​​​ជំទាស់​​​ទៅ​​​នឹង​​​ជំហរ​​​របស់​​​ប្រទេស​​​ហ្វីលីពីន​​​ កាល​​​ពី​​​ខែមេសា ដែល​​​ថា​​​ ប្រទេស​​​ចិន​​​ត្រូវ​​​តែ​​​នៅ​​​ក្រៅ​​​ដំណើរ​​​ការ​​​ព្រាង​​ក្រម​​​ប្រតិបត្តិ​​​នេះ​​​រហូត​​​ដល់​​​សមាជិក​​​អាស៊ាន​​​ទាំងអស់​​​​យល់​ព្រម​​លើ​​ក្រម​ប្រតិបត្តិ​​​​ចុង​​​ក្រោយ​​សិន​​​។ ចិន​​​កំពុង​មានទំនាស់​ជាមួយ​ប្រទេស​ព្រុយ​ណេម៉ាឡេស៊ីហ្វីលីពីននិង​វៀត​ណាមដើម្បី​កាន់​កាប់​​​តំបន់​​សម្បូរ​ដោយ​​ឧស្ម័ន​ និង​ប្រេងនៅ​សមុទ្រ​នេះ​ និង​​មាន​ភាព​តាន​តឹង​​កាន់​តែ​ខ្លាំង​ឡើងៗ​ក្នុង​រយៈ​ពេលប៉ុន្មាន​ខែថ្មីៗ​នេះ ​ដោយ​​​​បណ្ដាល​​​ឲ្យ​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​អំពី​ការ​​​​ប្រកួត​ប្រជែង​សព្វាវុធ​ក្នុង​តំបន់​​​​ និង​​​​ការ​​​ប៉ះទង្គិច​​​​ផ្នែក​យោធា​​។​ មន្ត្រី​​​ជាន់​​​ខ្ពស់​​​មក​ពី​សមាជិក​​​អាស៊ាន​​​ទាំង​​​១០​​​ និង​​​ប្រទេស​​​ចិន​បាន​ជួប​គ្នា​នៅ​​​​ក្នុង​​​រាជ​ធានី​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ ដើម្បី​​​ធ្វើការ​​​ពិភាក្សា​​​ក្រៅផ្លូវ​​​ការ​​​​​​ស្ដីអំពី​​​ក្រម​​​ប្រតិបត្តិ​​​នេះ។ រដ្ឋមន្ត្រី​​​ការបរទេស​​​ក្នុង​​​តំបន់​​​ទាំងអស់​​​បាន​​​ជួប​​​គ្នា​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ដើម្បី​​​ពិភាក្សា​​​អំពី​​បញ្ហា​នេះ​បន្ថែម​​​ទៀត​​​។ លោក កៅ គឹមហួន រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​ការបរទេស​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា  “​នៅ​រសៀល​​​នេះ​​​ រដ្ឋមន្ត្រី​​​ការ​​​បរទេស​​​ទាំង​​​​​​អស់​​​បាន​​​ជួប​​​គ្នា​​​ ហើយ​​​ពួក​​​គាត់​​​បាន​​​អនុម័ត​​​ចំណុច​​​សំខាន់​ៗ​​នៃ​​​ក្រម​​​ប្រតិបត្តិនេះ​​​” ប៉ុន្ដែ​​លោក​​​មិន​​​បាន​​​បង្ហើប​​​ឲ្យ​​​ដឹង​​​ថា តើ​​​ចំណុច​​​សំខាន់​​​ៗ​​​នោះ​​​គឺ​​​ជា​​​អ្វី​​​នោះ​​​ទេ។ លោក​​​បាន​​​បន្ដ​​​ថា “រដ្ឋមន្ត្រី​​​ការ​​​បរទេស​​​អាស៊ាន​​​ទាំង​​​អស់​​​ ក៏បាន​​​យល់​​​ព្រម​​​​ឲ្យ​មាន ​កិច្ច​ប្រជុំ​  រវាង​​​​អាស៊ាន​​​ និង​​​ចិន​ស្ដីអំពី​​​​​​ក្រម​​​ប្រតិបត្តិនេះ ដូច្នេះ​​​នៅពេល​​​នេះ​​​ពួក​​​គាត់​​​​អាច​​​ចាប់​​​ផ្ដើ​​ម​​​ជួប​​​គ្នា​​​ ដើម្បី​​​ធ្វើការ​​​​​​លើ​​ក្រម​​​ប្រតិបត្តិ​​​រួម​​​នេះ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​ដល់​គោល​ការណ៍​អនុវត្ត​​​​ ដែល​​​មិន​មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់ ​និង​​​​មាន​​​អាយុ​​​កាល​​​រាប់​​​ទស្សវត្សរ៍ មក​ហើយ​នេះ​ថា​​​ “នេះ​​​គឺ​​​ជាអ្វី​​​ដែល​​​យើង​​​ធ្វើ​​​ការ​​​ជាមួយ​​​នឹង​​​ប្រទេសចិន  ពីព្រោះ​​​ក្រម​​​ប្រតិបត្តិនេះ​​​ គឺ​​​ជា​​​ឯកសារ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ប្រទេស​​​១១​​​ មិន​​​មែន​​​ត្រឹម​​​តែ​​​អាស៊ាន​​​នោះ​​​ទេ​​​។វា​​​គឺ​​​ជាឯកសារ​​​ពាក់ព័ន្ធ​​​នឹង​​​អាស៊ាន​​​ទាំង​​​១០ និងប្រទេស​​​ចិន”។ លោកថ្លែងថា  “ដូច្នេះ​​​ នៅពេល​​​នេះ​​​អ្វី​​​ដែល​​​មន្ត្រី​ទាំង​អស់​​​​បាន​​​ធ្វើ​​ គឺ​អនុម័តនូវ​ចំណុច​​​សំខាន់​​​ៗ​​​នៃ​​​ក្រម​​​ប្រតិបត្តិ​​​នេះ​​​ ហើយ​​​ចាប់​​​ពី​​​ពេលនេះតទៅ ​​​ពួក​​​គាត់​​ត្រូវ​​​តែ​​​ចាប់​​​ផ្ដើម​​​ពិភាក្សា​​​ជាមួយ​​​ប្រទេស​​​ចិន​​​”។ ប្រទេសកម្ពុជា​​​ដែល​​​ជា​​​​ប្រធាន​អាស៊ាន​​​នៅ​​​ឆ្នាំនេះ​​​ និង​​​ជា​​​អ្ន​​ក​​​ទទួល​​​ជំនួយ​​​ដ៏​​​ធំ​​​ផ្នែក​​​យោធា​​​ និង​​​ហិរញ្ញវត្ថុពី​​​ទីក្រុង​​​ប៉េកាំង​​​នោះបាន​​​គាំ​​​ទ្រ​​​បំណង​​​ប្រាថ្នា​​​របស់​​​ប្រទេស​​​ចិន​​​ដើម្បី​​​ចូលរួម​​​ក្នុង​​​​ការ​ព្រាង​​ក្រម​​​ប្រតិបត្តិ​នេះ ​តាំង​​​ពីដំបូងមក​​​។ នៅឯ​​​កិច្ច​​​ប្រជុំ​​​អាស៊ាន​​​ កាលពីខែ​​​មេសា​ប្រទេស​​​ហ្វីលីពីន​​ មានៈជំទាស់​​​នឹង​​​គំនិត​​​នេះ​​​។ ​លោកប្រធានាធិបតី បេនិកណូ ​​អាគីណូ ​​(Benigno Aquino) បាន​​​ទទូច​​​សុំ​ឲ្យសមាជិក​​​អាស៊ាន​​​​​មាន“គោល​ជំហររួម”លើ​ក្រម​ប្រតិ​បត្តិ​​​នេះ​​​​ មិនមែនត្រឹមតែ​​​ចំណុច​​​សំខាន់​​​រប​​​ស់​​​វាទេ​​​ ​មុន​​​ពេល​​​កិច្ច​​​ប្រជុំជា​​​មួយ​​​នឹង​​​ប្រទេស​​​ចិន​​​។ ពេល​នោះ ប្រទេស​​​ថៃ​​​ និង​​​អគ្គលេខា​ធិការ​​​អាស៊ាន​​​ ក៏​​​គាំ​​​ទ្រ​​​ទី​​​ក្រុង​​​ម៉ានីល​​​​ដែរ​​​។ លោក អាល់​​​បឺត រ៉ូសារីយ៉ូ (Albert Rosario)​​​​រដ្ឋមន្ត្រី​​​ការ​​​បរទេស​​​ហ្វីលីពីន បានបដិសេធ​​​មិននិយាយ​​​ជាមួយ​​​នឹង​​​អ្នក​​​យក​​​ព័ត៌មានទេ​​​កាលពី​​​ម្សិល​​​មិញ។ មន្ត្រី​​​ស្ថានទូត​​​ម្នាក់ បាន​​​លើក​​​ឡើង​​​ថា គណៈប្រតិភូនេះ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​។ ទោះ​​​បីជា​​​កិច្ច​​​ប្រជុំ​​​​នេះ​បាន​​​ចប់​​​រយៈ​ពេល​​​មួយម៉ោង​​​ក្រោយ​​​​​​ពេល​​​កំណត់​​​ក៏ដោយ ក៏លោក​ ដាតូ ​ស្រុី ​អានីហ្វា ​អាម៉ាន់​​​ (Dato' Sri Anifah Aman) រដ្ឋមន្ត្រី​​​ការ​បរទេស​​​ម៉ា​ឡេ​ស៊ី ​បាន​​​ថ្លែង​​​ថា កិច្ច​​​ពិភាក្សា​​​នេះបានប្រព្រឹត្ត​​​ទៅ​​​ “ដោយ​​​រលួន​​​ដែរ”។ លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​បាន​​​ពិភាក្សា​​​​អំពី​​​សមុទ្រចិន​​​ខាង​​​ត្បូង​​​ ហើយ​​​យើង​​​នឹង​​​​​​ពិភាក្សា​​​បន្ដ​​​ទៀត។ ខ្ញុំ​​​គិត​​​ថា យើង​​​នឹង​​​អាចរក​​​ដំណោះ​​​ស្រាយឃើញ​​​ ដូច្នេះ​​​វា​​​ជា​​​ការពិភាក្សា​​​មួយ​​​ប្រកបដោយ​​​ផ្លែ​​​ផ្កា"។ ​​​បញ្ហា​​​ដោយ​​​ឡែក​​​​មួយ​ទៀតនា​ពេល​ព្រឹក​​​​ថ្ងៃ​នោះ ​​លោកកៅ គឹមហួន​​​ បាន​ស្វះស្វែង​ពន្យល់​​ប្រាប់​ពី​មូល​ហេតុ​​ដែល​ផែន​ការ​មាន​​​សមាជិក​​​អចិន្ត្រៃ​​យ៍​​​ចំនួន​​​ប្រាំ​​​របស់​​​ក្រុម​​​ប្រឹក្សា​​​សន្ដិសុខ​​​​អង្គការសហ​ប្រជា​​​ជាតិ​​​ គឺ​​​ចិន បារាំង​​​ រុស្ស៊ី អង់គ្លេស និង​​​សហរដ្ឋ​​​អាមេរិក​​​ ចូល​​​រួម​​​នៅក្នុង​​​សន្ធិ​សញ្ញា​​​អាស៊ាន​​​ ដែ​​ល​​​ប្រកាស​ថា ​​អាស៊ាន​ជា​តំបន់​​​គ្មាន​​​អាវុធ​​​នុយក្លេអ៊ែរ ត្រូវ​​​បាន​​​ពន្យារ​​​ពេល​​​។ ឯកសារ​​​បី​​​ពាក់​​​ព័ន្ធ​​​នឹង​​​សន្ធិ​សញ្ញា​​​ស្ដីពី​​​តំបន់​​​គ្មាន​​​អាវុធ​​​នុយក្លេអ៊ែរ ​នៅអាស៊ី​​​អាគ្នេយ៍​​​ ត្រូវ​​​ចុះ​​​ហត្ថលេខា​​​ កាល​​​ពី​​​ម្សិលមិញ ថ្ងៃនេះ និង​​​ថ្ងៃ​​​ព្រហស្បតិ៍។លោកកៅ គឹមហួន បាន​​​មាន​​​ប្រសាសន៍​​​​ថា ការ​​​ចុះ​​​ហត្ថលេខា​​​នឹង​​​ត្រូវ​​​ពន្យារពេល​​​ "​​​រហូត​​​ដល់​​​ប្រទេស​​​សមាជិក​​​អាស៊ាន​​​អាច​​​ធ្វើ​​​ការ​​រួម​​​គ្នា​​​យ៉ាង​​​ជិ​ត​​​ស្និទ​​​ជាមួយនឹង​​​សមាជិក​​​នៃ​​​  ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​... ការ​​​​ខ្វែង​គំនិត​គ្នា​នៃ​សមាជិក​​​ ​នេះ”។ ​​​លោកបានថ្លែង​​​ដោយ​​​មិន​​​បញ្ជាក់​សេចក្តី​​​​លម្អិតថា បារាំង​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី "​​​ការ​​​ការ​​​ពារ​​​ខ្លួន​​​" ចំណែក​​​ឯ​​​អង់​​​គ្លេស​​​វិញមាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ "ការគំរាម​​​កំហែង​​​ថ្មីៗ”។ លោកបាន​​​មាន​​​ប្រសាសន៍ថា "នៅ​​​ក្នុង​​​ករណី​​​នៃប្រទេស​​​រុស្ស៊ី វា​​​មាន​​​លក្ខណ​​​ទូលំ​ទូលាយ​​​ជាង​​​នេះ​​​បន្ដិច​​​ ដោយ​​​សារ​​​តែ​​​ខ្លួន​​​កំពុង​​​ត្រូវ​​​គេ​​​វាយ​​​ប្រហារ​​​ ស្ថិត​​​នៅ​ក្រោម​​​ការ​​​វាយ​​​ប្រហារ មិន​ថាតើ​​​​នេះ​​​ជា​​​ប្រទេស​​​មួយ​​​ កង​​​ប្រដាប់​​​អាវុធ​​​ ឬ​​​ក៏​​​សម្ពន្ធ​​​និមិត្ត​​​របស់​​​ខ្លួន​​​ ឬក៏​​​អាច​​​ជា​​​នាវា​​​បរទេស​​​ ឬក៏​​​យន្តហោះ​ចម្បាំងឆ្លងកាត់​​​​ ដែលអាច​​​ផ្ទុក​​​អាវុធ​​​នុយក្លេអ៊ែរ​នោះទេ"។ លោក​​​បាន​​​បន្ថែម​​​ថា សហរដ្ឋ​​​អាមេរិក​​​មិន​​​បាន​​​លើក​​​អំពី​​​ការ​​​ខ្វែង​គំនិត​​ណាមួយ​​​ទេ​​​ ប៉ុន្ដែ បានរក្សា​​​​សិទ្ធិ​​​ក្នុង​​​ការ​​​ធ្វើ​​​បែប​​​នេះ​​​ ក្នុង​​​អំឡុង​​​ពេល​​​ដំណើរ​​​ការ​​​ផ្តល់​សច្ចា​​ប័ន​នេះ​​។ ប្រទេស​​​ចិនទំនង​​​​​​ជា​​​ត្រៀម​​​ខ្លួន​​​ជា​​​ស្រេច​​​ ដើម្បី​​​ចុះ​​​ហត្ថលេខា ប៉ុន្ដែ លោកកៅ​ គឹមហួន បាន​​​ថ្លែង​​​ថា អាស៊ានបាន​​​សម្រេច​​​ចិត្ត​​​ពន្យារពេល​​​រហូត​​​ដល់​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទាំងអស់​​​អាច​​​ចុះ​​​ហត្ថលេខា​​​ "ម្ដង​​​មួយ​​​ៗ​​​” នៅ​​​ឯកិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន​​​លើក​​ក្រោយ​​​នៅក្នុង​​​ខែ​​​វិច្ឆិកា។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មាន​ការ​​​ខ្វែង​គំនិតគ្នា​ទាំង​នេះ​​​​​​ "នៅ​​​នាទីចុង​​​ក្រោយ​​​"។ នៅ​​​ពេល​​​សុំ​​​ឲ្យ​​​បញ្ជាក់​​​អំពី​​​ការ​​​​មិន​យល់​ស្រប​​របស់​​​បារាំង​​​ លោកស្រី ឡូរិន បឺណាឌី (Laurence Bernardi) លេខា​​​ទី១​​​ប្រចាំ​​​ស្ថាន​​​ទូត​​​បារាំង​​​បាន​​​មាន​​​ប្រសាសន៍ថា​​​ ពួក​​​គេ​​​បានទទួលដំណឹង​​​ថា ការ​​​ចុះ​​​ហត្ថលេខា​​​នេះ​​​ ត្រូវ​​​បាន​​​ពន្យារពេល ដោយ​​​សារ​​​តែ​​​សមាជិក​​​អាស៊ាន​​​មាន"​​​បញ្ហា​​​បច្ចេកទេស​​​ មិន​​​ទាន់​​​បាន​​​ដោះ​​​ស្រាយ"​​​ មិនមែន​​​ក្រុម​​​ប្រឹក្សា​​​សន្ដិ​​​នោះទេ។   លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "បារាំង​​​នៅតែ​​​ប្ដេជ្ញា​​​ថា​​​ នឹង​​​ចុះ​​​ហត្ថលេខា​​​ និង​​​អនុវត្ត​​​ក្រម​​​​​​ប្រតិបត្តិ​​​នេះ​​​ឲ្យ​​​បានឆាប់​​​តាម​​​ដែល​អាច​ធ្វើ​ទៅ​បាន"​​​៕ ប្រែសម្រួល​​​ដោយ ហម សុផាណ្ណា

ព្យួរ​ការងារ​មន្ត្រី​នគរបាល​ម្នាក់​ពី​បទ​ពុក​រលួយ​ក្នុងករណី​ចែក​​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​រតនគិរី​

នគរ​បាល​ និង​អ្នក​ភូមិ​បាន​លើក​ឡើង​កាល​​ពី​ម្សិលមិញ​ថា មន្ត្រី​នគរ​បាល​ម្នាក់​ក្នុង​ខេត្ត​​រតនគិរី​ ត្រូវ​បាន​ព្យួរ​ការ​ងារ​បណ្ដោះ​អាសន្ន ចំពោះ​ការ​​ទារ​ប្រាក់​ពី​អ្នក​ភូមិ​មុន​ពេល​ដាក់​ឈ្មោះ​ពួក​គេទៅ​​​ក្នុង​បញ្ជី​ឈ្មោះ​​​ប្រជាជន​ដែល​មាន​សិទ្ធិ​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ នៅ​ក្នុង​​គម្រោង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែន។ លោក​ រ៉ូម៉ាស់មឿនតំណាង​សហគមន៍​បាន​និយាយ​ថា​ និស្សិត​ស្ម័គ្រ​ចិត្ត​សរុប​​ចំនួន​១.១០០​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​ ដើម្បី​វាស់​វែង​ដីឲ​្យ​អ្នក​ភូមិ​ ដែល​បាន​រស់​នៅ​លើ​ដី​ព្រៃ​របស់​រដ្ឋ​ និង​នៅ​លើដី​សម្បទាន​សេដ្ឋកិច្ច​។ប៉ុន្ដែមន្ត្រី​នគរបាល​​ឃុំ​សោម​ធំ ស្រុក​អូរយ៉ាដាវ​ ​ទាម​ទារ​ប្រាក់​ពី​​អ្នក​​ភូមិ​ជនជាតិ​ភាគ​តិច​ចារ៉ាយ​ មុន​ពេលយល់​​ព្រម​ដាក់​ឈ្មោះ​​ពួក​គេ​​ក្នុង​បញ្ជី​មួយ​ ដែល​​នឹង​​ត្រូវ​ប្រគល់ទៅ​ឲ្យ​​​និស្សិត​ស្ម័គ្រ​ចិត្ត​។ លោក​ មឿន មាន​ប្រ​សាសន៍​ថា លោកឡុង​ អុីម នាយប៉ុស្ដិ៍​​​រង​ឃុំសោមធំ បាន​ទារ​ប្រាក់ចំនួន​៥.០០០​រៀល​ក្នុង​មួយគ្រួសារ​​ពី​ប្រ​ជា​ពលរដ្ឋ​ចំនួន​​១៥៧​គ្រួសារដែល​បាន​រស់​នៅ​លើ​ដី​ព្រៃ​របស់​រដ្ឋ​​ ដោយប្រាប់​ពួក​គាត់​ថាខ្លួន​ត្រូវ​ការ​ប្រាក់​នេះ​ ដើម្បី​​វាស់​វែង​ដី​ជាលើក​ដំបូង​​​មុន​ពេល​​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​មក​ដល់​​តំបន់នេះ​។ លោកមឿនបាន​និយាយ​បន្ដ​ថា “ នាយ​ប៉ុស្ដិ៍​រង​​​​ឃុំលោក​ ឡុងអុីមបាន​តម្រូវ​ឲ្យ​អ្នក​ភូមិ​បង់​ប្រាក់​មួយ​គ្រួសារចំនួន​​​៥.០០០​រៀល​ឲ្យ​គាត់​ ដើម្បី​​រៀប​ចំ​បញ្ជី​​ស្ថិតិ​ដីធ្លី​សម្រាប់​គ្រួសារ​នីមួយៗ​”។ លោក រ៉ាយ រ៉ៃ ស្នង​ការ​នគរបាល​ខេត្ត​រតនគិរីបាន​ថ្លែង​ថាលោកអុីមត្រូវ​បាន​នាំ​មក​អធិការដ្ឋាន​​នគរបាល​ស្រុក​ ដើម្បី​សាក​សួរ​ កាល​ពី​ថ្ងៃ​អាទិត្យ​ អំពី​ការ​​ចោទ​ប្រកាន់​​ទាំង​នេះ។ លោករៃ៉បាន​មានប្រសាសន៍​​​បន្ដថា “ ខ្ញុំ​ និង​មន្ត្រី​របស់​ខ្ញុំ​បាន​ទៅ​ដល់​ទី​នោះ​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ជំរិត​ទារ​ប្រាក់​​ពី​អ្នកភូមិ​ ហើយ​យើង​បាននាំ​គាត់​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ធ្វើការ​សាកសួរ​ពី​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​” លោក​បន្ថែម​ថាលោកអុីមនឹង​ត្រូវ​ព្យួរ​ពីការ​ងារ​របស់​គាត់​ជា​ច្រើន​ខែ​។ លោកចាន់សុវ៉េតអនុ​ប្រធាន​ផ្នែក​​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​​ ​ថ្លែង​​ថា បន្ថែម​លើករណី​នៅ​ក្នុង​ខេត្ត​រតនគិរី​ នេះមន្ត្រី​ស៊ើប​អង្កេត​របស់​លោក​​បាន​ទទួល​​សេច​ក្តី​​រាយការណ៍​​ពី​អំពើ​ពុករលួយ​ស្រដៀង​គ្នា​​នេះ​ពាក់​ព័ន្ធ​​នឹង​កម្មវិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លីក្នុង​ខេត្ត​ក្រចេះ​ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​។ លោកមាន​ប្រសាសន៍​បន្ដ​ថា “ ខ្ញុំ​បាន​បញ្ជូន​មន្ត្រី​ស៊ើបអង្កេត​របស់​ខ្ញុំ​ទៅ​​កន្លែង​ទាំង​នេះ​ហើយ​ ដើម្បី​ប្រមូល​ព័ត៌មាន​ បន្ទាប់​ពីទទួល​បាន​ព័ត៌មានពី​មន្ត្រី​របស់​ខ្ញុំ​។ខ្ញុំ​គិត​ថាលោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែន​ គួរ​តែ​ណែនាំ​​មន្ត្រី​ឲ្យ​​ដាក់​ទោស​មន្ត្រី​ទាំង​នេះ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ពី​ព្រោះ​ពួក​គេ​មិន​ត្រូវ​ជំរិត​ទារ​ប្រាក់​​ពី​ប្រជា​ពលរដ្ឋ​ក្រីក្រ​ឡើយ”។ លោកគៀតច័ន្ទថារិទ្ធអ្នក​នាំពាក្យ​នគរ​បាល​ជាតិ​បាន​ថ្លែងថា ធ្លាប់​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​ប្រព្រឹត្ត​បែប​នេះ​​ពី​សំណាក់​​មន្ត្រី​នគរបាល​តាំងពី​មុន​ពេល​​ចាប់​ផ្តើម​​កម្ម​វិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​​នេះ​ទៅ​ទៀត​។ លោក​មាន​ប្រសាសន៍​បន្ដ​ថា“ ថ្នាក់​ដឹក​នាំ​របស់​យើង​តែង​តែ​រំឭក​ដល់​មន្ត្រី​នគរបាល​របស់​យើង​មិន​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​​ដូច្នេះ​ទេ។យើង​បាន​បញ្ជាក់​​រួច​ហើយ​​​ពី​​ការ​ប្តេជ្ញា​របស់​យើង​​ថា បើសិន​​ពួក​គេ​​ពាក់​ព័ន្ធ​​ក្នុង​ទង្វើ​​ដូច្នេះ​យើង​នឹង​ចាត់​វិធានការ​ប្រឆាំង​ពួក​គេ​​”។ នៅ​ពេល​សួរ​ថា តើ​មាន​​នគរបាល​ទារ​សំណូក​ពី​អ្នកភូមិ​​ប៉ុន្មាន​ករណី​ ដែល​បាន​រាយ​ការណ៍​នៅក្នុង​កិច្ច​ប្រឹង​ប្រែង​នាពេល​ថ្មីៗ​នេះ​ ដើម្បី​ធ្វើការ​វាស់​វែង​ដីធ្លី ឲ្យ​​អ្នក​ភូមិ​ដែល​ជាប់​ពាក់​ព័ន្ធ​នៅក្នុង​ជម្លោះដី​ធ្លី​​នោះ​ លោកបាន​ឆ្លើយ​ថា “ ខ្ញុំ​មិន​ទទួល​បន្ទុក​​រឿង​នេះ​ទេដូច្នេះ​ខ្ញុំ​មិន​ចាំ​ឡើយប៉ុន្ដែជារៀង​រាល់​​ឆ្នាំនិង​ជារៀង​រាល់​ខែយើង​ទទួល​បាន​​​សេចក្តី​រាយការណ៍​​ជា​ច្រើន ដែល​​ទាក់​ទង​នឹង​ករណី​​បែប​​នេះ​”។ លោកឧត្ដមសេនីយ៍ទោ​ គៀតច័ន្ទ​ថារិទ្ធបាន​ជំរុញឲ្យ​អ្នក​ជួប​ប្រទះ​បញ្ហា​បែប​នេះ​ដាក់​ពាក្យ​បណ្ដឹងទៅ​ស្នង​ការ​​នគរបាល​ខេត្ត​៕ (រាយការណ៍​បន្ថែម​ដោយ Lauren Crothers) ប្រែសម្រួល​ដោយឃិនណៃ

នគរបា​ល​ឃុំ​ខ្លួន​នាយក​ទីភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ ដោយ​សង្ស័យ​ថា​​បា​ន​ឆបោក​ពលករ

នគរបា​ល​បា​ន​និ​យាយ​​​​​ពី​ម្សិល​មិញ​ថា នាយក​ទីភ្នាក់​ងារ​ជ្រើស​​រើ​ស​ពល​ករមួ​យ​​​នៅ​ក្នុ​ង​ខេត្ត​​សៀម​រាប នឹង​ប្រឈម​កា​រ​​ចោទ​ប្រ​កាន់​ពី​បទ​ឆ​បោកនៅ​ថ្ងៃ​នេះ​នៅ​សាលា​​ដំ​បូ​ង​​ខេត្ត​សៀ​ម​​​រា​ប ​ពី​បទ​​យក​ប្រាក់​ពី​ជន​រង​គ្រោះ​ ជា​ថ្នូ​រ​នឹង​កា​​រ​​សន្យា​រក​កា​រ​​ងា​រធ្វើ​​​​​​​នៅ​ក្នុង​ប្រ​ទេ​សអា​មេរិក​។ ​លោក ហុង ប៊ុន​ហា​វ ប្រធា​ន​ផ្នែក​ស្រាវ​ជ្រាវ​និង​ស៊ើប​អ​ង្កេត​នៃ​កា​​រ​ិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​​ស្រាលខេត្ត​សៀ​ម​​រាប បាន​មា​ន​ប្រ​សាសន៍​ថា កា​ល​ពី​ថ្ងៃ​​សៅរ៍​ នគរ​​បាលបា​ន​ឃាត់​ខ្លួ​ន​ឈ្មោះ​ ប៊ិច ប៊ុណ្ណា​រា៉ អា​យុ​​៣០ឆ្នាំប្រធា​នទី​ភ្នាក​់​ងារ​​ជ្រើស​រើ​ស​ពល​ករ​ Heron Lovely បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​ជា​ច្រើន​​ថា លោកមិន​បា​ន​​ផ្តល់​​កា​រ​ងារ​សេវា​បម្រើ​អា​ហា​រនៅ​ទី​ក្រុ​ង​មីស៊ី​ស៊ី​ភី ប​ន្ទាប់​ពី​ដើ​ម​បណ្តឹង​បា​ន​បង់​ប្រាក់​ម្នាក់១.៨០០​ដុល្លា​រ​សម្រាប់​​ការងារ​នេះទេ​។ ​លោក ប៊ុនហា​វ បា​​​ន​មា​នប្រ​សាសន៍បន្ថែម​​​​​​ទៀត​​​​ថា“នា​យក​ក្រុម​ហ៊ុ​ន​រូ​ប​នេះ បា​ន​បដិ​សេធ​ថា ខ្លួ​ន​មិន​បា​ន​​សន្យា​​រក​ការ​ងា​រ​ឲ្យ​ពួ​ក​គេ​​​នៅ​សហ​រដ្ឋ​អា​មេ​រិ​ក​ទេ​។ គាត់​គ្រាន​់​តែ​ជ្រើស​រើ​សនិ​យោ​ជិ​ត​ និងធ្វើ​កា​រផ្សព្វផ្សាយ​តា​ម​អុិន​ធឺណិត​ ស្វែ​ង​​រង​កា​រ​​ងារ​ឲ្យ​ពួ​កគេ​​​ប៉ុណ្ណោះ​”។ លោក​ ប៊ុនហាវ ក៏បា​ន​មា​ន​ប្រ​សាសន៍​បនែ្ថមទៀត​​ថាក្រុ​ម​ហ៊ុន​របស់​លោក​មិន​បា​ន​​ចុះ​​បញ្ជី​នៅ​ក្រសួ​ង​កា​រ​​ងារ​ទេ​។ យោងតាម​ឈ្មោះគឹមសុ​ភាអា​​យុ​៤០​ឆ្នាំ​ ជា​ជន​រង​គ្រោះ​​បា​ន​ឲ្យ​ដឹង​ថា ទី​ភ្នាក់​ងារ​​របស់​លោក ប៊ុណ្ណា​រា៉ា​ បា​ន​​យក​ប្រាក់​ពីគាត់​ចំ​នួ​ន​​១.៨០០​ដុល្លារ​ និ​ង​បា​ន​សន្យា​ថា ​រកកា​រ​ងារ​ឲ្យគាត់​ធ្វើ​​នៅ​ក្លឹប​ Colonial Country នៅ​ក្រុ​ងមីស​ស៊ី​ស៊ីពី​​។ ​លោក ភីង ចិន្តា​រ៉េត នា​យ​កា​រិ​យា​​ល័យ​នគរ​បា​ល​ព្រហ្ម​ទណ្ឌ​កម្រិត​​ស្រាល​​ខេត្ត​បា​ន​មា​ន​ប្រសាសន៍​ថា មក​ទ​ល់​ម្សិល​មិញ​នេះលោកប៊ុ​​ណ្ណា​រា៉កំ​​ពុ​ង​ត្រូ​វ​ឃុំ​ខ្លួននៅ​ស្នង​ការ​ដ្ឋាន​​នគរ​បា​ល ​​ហើយ​នឹង​ប្រឈម​​បទ​ចោទ​ប្រកាន់​នៅថ្ងៃ​នេះ​។ ​ក្នុង​ករណីដោយ​ឡែក​មួ​យទៀត ពលករ​កម្ពុជា​ចំ​នួ​ន​​១៧​នា​ក់​ដែ​លត្រូ​វ​បា​ន​បញ្ជូន​​ដោ​យ​ខុស​​ច្បាប់​​ទៅធ្វើ​​កា​រ​នៅ​ក្នុ​ង​ប្រទេ​ស​ជប៉ុន​ និង​ត្រូ​វ​បា​ន​​រំ​លោភ​​បំពាន​ពី​សំណាក់​​និ​យោ​ជិត​​របស់ខ្លួន​ បា​នធ្វើ​​សន្និ​សីទ​កា​​សែត​នៅ​កា​រិ​យា​ល័យអ​ង្គកា​រ​​ក្រៅរដ្ឋា​ភិ​បា​ល​ Caram Cambodia ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​​កា​ល​ពី​ម្សិល​មិញ ​ដើម្បី​ប្រកា​ស​​ផែន​កា​រ​ធ្វើ​ពាក​្យ​បណ្តឹង​ប្តឹង​ទី​ភ្នាក់​ងារ​ជ្រើស​​រើស​ពលករ​​រ​បស់​ខ្លួ​ន និ​ង​រោ​ងចក្រ​​ជប៉ុនចំនួន​ពីរ។ ​កម្មក​រ​ឈ្មោះនួ​នរា៉នីអា​យុ​​២៤ឆ្នាំ​ ដែ​ល​ត្រូ​វ​បា​ន​បញ្ជូន​ទៅ​​ប្រទេ​ស​ជប៉ុន​​​​​និយាយថា  ទី​ភ្នាក់​​ងារ​ជ្រើស​រើស​ពលករ​ឈ្មោះសមាគម​អុីណាហូ ភ្នំពេញ( Inaho Phnom Penh) បា​ន​ប្រាប​់​ជន​រង​គ្រោះ​ថា ពួ​កគេ​នឹង​ត្រូ​វ​បញ្ជូន​ទៅ​ចូ​ល​រួ​ម​វគ្គ​បំ​ពាក់​បំ​ប៉ន​​រយ​ៈ​ពេល​បី​ឆ្នាំ​ស្តី​ពី​កា​រ​​ចិញ្ចឹម​​សត្វ និង​កសិកម្មប៉៉ុន្តែ​ថា កម្មករ​បា​ន​​ជាប់​​នៅ​ក្នុង​រោង​ចក្រអុី​បា​​រាគី ​​​និង​រោង​ចក្រ ​តូ​ឈី​ហ្គី​ ​​ ដែ​ល​នៅ​ទីនោះលិខិតឆ្លង​ដែន​​របស់ពួ​ក​គេ​ត្រូ​វ​បា​​​ន​ដក​។ ​លោកបា​ន​មា​ន​ប្រ​សា​សន៍​ថា “ពួក​គេ​ប្រា​ប់​យើ​ង​ថា ​យើង​នឹ​ង​ធ្វើ​កា​រ​នៅ​ក្នុ​ង​​ផ្នែ​ក​​កសិ​កម្ម​ ប៉​ុន្តែ​ ពួ​ក​គេ​បែ​រ​​ជា​​បញ្ជូន​​យើង​ទៅ​ធ្វើ​​កា​រ​នៅ​រោ​ង​ចក្រ​វិញ”។  លោក​មា​ន​ប្រ​សាសន៍បន្ថែម​ថា ពួ​ក​គេ​បា​ន​ចំ​ណាយ​ពេល​​រា​ប​់​ខែ​នៅ​ក្នុ​ង​រោង​ចក្រ​​ អា​ហារ​គ្រួ​សារ (Family Food Co)​និង​​រោ​ង​ចក្រ Sonann Factory មុន​ពេល​ទាក់​ទ​ង​ទៅ​ស្ថាន​ទូ​ត​កម្ពុជា​ប្រចាំ​ក្នុង​ក្រុង​​តូ​ក្យូ​ដើ​ម្បី​សុំ​ជំ​​នួយកា​ល​ពី​ខែ​មុន។ ​លោក​បា​ន​មា​ន​ប្រ​សាស​៍​ថា“លោក ​​ហោមុនី​​រ័ត្ន ឯក​អគ្គ​រាជ​ទូ​ត​​កម្ពុជា​បា​ន​​ចុះ​ទៅ​ដោះ​ស្រាយ​​ជាមួ​យ​​ម្ចាស់​រោង​ចក្រនិង​​សុំ​ឲ្យ​បញ្ជូ​ន​ពួ​ក​គេ​ត្រឡប់​មក​កម្ពុជា​វិញ។​យើង​ទាំ​ង​អស់​គ្នា ព្រម​ព្រៀង​ស្នើ​សុំ​ឲ្យអង្គការCaram Cambodia ជួ​យយើងធ្វើ​ពាក្យ​បណ្តឹង​...។ ​យើង​​កំពុង​ទាម​ទារ​សំណង​​​ជំ​ងឺ​ចិត្ត​​ម្នាក់​ៗចំនួន​​៥.០០០​ដុល្លា​រ​”។ ​កម្មករ​ក៏​និ​យាយ​ដែរ​ថា ពួ​ក​​គេ​ត្រូ​វ​បា​នវា​យ​ដំ​នៅ​ក្នុង​ប្រទេ​ស​ជប៉ុន​។អ្នកស្រី ស៊ិន សុ​វណ្ណា ជា​ស្ត្រី​ម្នាក់​ក្នុងចំ​ណោម​ពលករ​ទាំង​​១៧​នាក់​នេះ ​បា​នមា​ន​ប្រ​សាសន៍​​​ថា “ខ្ញុំ​ត្រូ​វ​បា​ន​​គេ​វាយ​​ដំនៅ​​ពេលដែ​ល​មេក្រុម​បញ្ជា​ឲ្យ​ខ្ញុំធ្វើ​អ្វីមួ​យបើទោះ​ជា​​ខ្ញុំ​ជាប់​​រវល់ក៏​ដោ​យហើយ​ក្រោ​យ​មក​​មេ​ក្រុម​នោះ​បាន​យក​ធុង​ជ័រ​វា​យ​ក្បាល​ខ្ញុំ​ពី​រដង​”។ លោក ហឿន ស្រី​ណា​ក់ នា​យក​ទីភ្នាក​់​ងារ​ អុី​ណា​ហូ ភ្នំ​ពេញ បា​ន​មា​ន​ប្រសាសន៍​ថាលោកមិ​​ន​ដឹង​អ​ំ​ពី​ករណី​នេះ​ទេ និង​បាន​បដិ​​សេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​៕ប្រែ​សម្រួ​ល​ដោ​យ ​ចេវប៊ុ​ន​នី​​​​​​​​​​​​​

អាជ្ញាធរ​​​ខណ្ឌ​​​ដូន​​​ពេញ​​​ប្រមូល​​​អ្នក​​​គ្មាន​​​លំ​​​នៅ​​​ដ្ឋាន​ និង​ស្រី​ពេស្យា​​​​​​មុន​​​ពេល​​​កិច្ច​​​ប្រ​​​ជុំ​​​កំពូល​​​អាស៊ាន 

មន្ត្រី​​​ម្នាក់​​​បាន​​​លើក​​​ឡើង ​​​កាល​​​ពី​​​ម្សិល​​​មិញថា អាជ្ញាធរ​​​ខណ្ឌ​​​ដូន​​​ពេញបាន​​​​​​ប្រមូល​​​ចាប់​ប្រជាពលរដ្ឋ​​ដែល​​​គ្មាន​​​លំ​​​នៅ​​​ដ្ឋាន​​​ អ្នក​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន និងស្រីពេស្យាបាន​ជាង​​​៨០​​​នាក់​​​ នៅ​​​មុន​​​ពេល​​​កិច្ច​​​ប្រជុំ​​​កំពូល​​​របស់​​​គណៈប្រតិភូក្នុង​​​តំបន់ ​​​និងអាស៊ាន​​​​​​នៅ​​​សប្ដាហ៍នេះ។ លោក សុខ សម្បត្តិ អភិបាល​​​ខណ្ឌដូន​​​ពេញ​​​បាន​​​មាន​​​ប្រសាសន៍ថា ប្រជាពលរដ្ឋ​​​ទាំង​​​៨២​​​នាក់​​​ដែល​​​​​​ប្រមូល​​បាន​​នោះ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​​សង្គមកិច្ច​​​រាជធានី​​​ភ្នំពេញ ​​​ដើម្បី​ទទួល “ ការអប់រំ និង​​​បណ្ដុះ​​​បណ្ដាល” ប៉ុន្ដែ​លោក​​​មិន​​​បាននិយាយ​​​​លម្អិត​​​ថាតើ​​​ពួកគេនឹង​​​ទទួលបាន​​​ការ​​​អប់​​​រំ​​​បែបណានោះទេ។ លោក​​​ សម្បត្តិ បាន​​​មាន​​​ប្រសាសន៍ថា ​ “យើង​​​បាន​​​ប្រមូល​​​ពួកគាត​​់​​​ពី​​ទាំង​​​​​​១១​សង្កាត់ ​ជាពិសេស​សង្កាត់​​​​នៅ​​​ជុំវិញ​​​វត្ត​​​ភ្នំ និង​​​តាម​​​មាត់​​​ទន្លេ​​​ ​​​ ដើម្បី​​​ពង្រឹង​​​​សន្ដិសុខ​​​សង្គម និង​​រៀប​​​ចំ​​​សម្រាប់​​​កិច្ច​​​ប្រជុំរបស់​​​រដ្ឋ​​​មន្ត្រី​​​ការ​​​បរទេស​​​អាស៊ាន​​​ផង​​​ដែរ”។ លោក ហូវ ស៊ីនិត ចៅសង្កាត់​​​វត្ត​​​ភ្នំ​​​ថ្លែងថា អ្នក​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​ចំនួន​​​​១២​​​នាក់​​​ និងស្រី​​​ពេស្យា​​ចំនួន​​​១៣​​​នាក់​​​ត្រូវ​​​បាន​​​ប្រមូល​​​​ចាប់​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​នៅ​ក្នុង​សង្កាត់​របស់​​​លោក។ លោក ស៊ីនិត បាន​​​មាន​​​ប្រសាសន៍ថា  “យើង​​​​បាន​​​ប្រ​​​មូល​​​ពួកគាត់​​​ដើម្បី​​​ជា​​​កិត្តិយស​​​របស់​​​ប្រទេស​​​យើងក្នុង​​​អំឡុង​​​កិច្ច​​​ប្រជុំ​អាស៊ាន​និង​​​ដើម្បី​​​ពង្រឹង​​​សណ្ដាប់​​​ធ្នាប់​​​និង​​​សន្ដិសុខ​​​ទាំងមុន​​​ និង​​​ក្នុង​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​អាស៊ាន”។ ទោះជា​​​យ៉ាង​​​ណា លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេក​​​ទេស​​​អង្គការ​​​សិទ្ធិមនុស្ស​លី​​​កាដូបាន​​​មាន​​​ប្រសាសន៍ថា ការ​​​បញ្ជូន​​​ប្រ​​​ជាពលរដ្ឋ​​​​​​គ្មាន​​​លំនៅ​​​ដ្ឋាន​​​ទៅ​​​​មន្ទីរ​សង្គម​​​កិច្ច​​​មុន​​​ពេល​​​ព្រឹត្តិការណ៍​​​ធំ​  គឺគ្រាន់​​​តែ​​​ជា​​​ដំណោះ​​​ស្រាយ​បណ្ដោះ​​​អាសន្ន​​​​​​ប៉ុណ្ណោះ។ លោក សំអាត បាន​​​មាន​​​ប្រសាសន៍​បន្ថែម​ទៀត​ថា “ មណ្ឌល​​​ដែល​​​ពួកគាត់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​​នោះ ពុំមាន​​​បទដ្ឋាន​​​ណាមួយ​​​ដែល​​​បង្ហាញ​​​ថា អាច​​​បណ្ដុះ​​​បណ្ដាល​​​ពួកគាត់​​​ឲ្យ​​​មាន​​​ជំនាញ​​​​​​អាច​​​ប្រើ​​​ប្រាស់​​​បាន​​​នោះ​​​ទេ។ ​រដ្ឋា​ភិបាល​​​​គួរតែ​​​រក​​​វិធី​​​​​ជួយ​​​ឲ្យ​​​ពួកគាត់​​​មាន​​​អនាគត​​​វែង​​​ឆ្ងាយ ដើម្បី​​​ចៀស​​​វាង​​​ការ​​​បោស​​​ស​ម្អាត​​​តែនៅ​​​ពេល​​​ត្រូវ​​ការនោះ ព្រោះ​​​ថាក្រោយ​​​មក ពួកគាត់​  នឹង​​​ត្រឡប់​​​មក​​​វិញ ហើយធ្វើ​ដូច​​​​​​​​​​​​​​​មុន​​​ដដែល”៕ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា

លោក ម៉ម សូណង់​ដូ ម្ចាស់ស្ថានីយ​​​វិទ្យុ​សម្បុក​ឃ្មុំ​នឹង​​មក​កម្ពុជា​វិញ ​ទោះ​​មាន​ការ​គំរាម​ចាប់​ខ្លួន​ក្តី​

តំណាង​លោក​ ម៉មសូណង់ដូ ​ម្ចាស់​ស្ថានីយវិទ្យុ​សម្បុក​​​​ឃ្មុំ​​​​​​ ដែល​​​​​​ជា​​​វិទ្យុ​​​ឯក​​​រាជ្យ បាន​បដិ​សេធ​ កាល​ពី​ថ្ងៃ​សុក្រ​ថាលោកម៉ម ​សូណង់ដូមិនមាន​​​​ការ​​​ជាប់​ពាក់​ព័ន្ធ​​​​​​​​​​ណា​​​មួយទៅ​​​​​​​​​នឹង​​​​អ្វី​​​​​​ដែល​​​អាជ្ញា​​​​​​ធរ​​​​​​ចោទ​​​​​​ថា​​​​​​ ជា​​​ចលនា​អបគមន៍​​នៅក្នុង​ខេត្ត​ក្រចេះ​​​​​​នោះ​​​​​​ឡើយ​ ហើយ​​បាន​ប្រកាស​ថា លោក​នឹង​​​​វិល​​​ត្រឡប់​ពី​សហ​រដ្ឋ​អាមេរិក​ មក​​​​​​​​កាន់​​​​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១២​ ខែកក្កដា។ លោកជាបំរ៉ុងអនុប្រធាន​សមាគមអ្នក​ប្រ​ជាធិបតេយ្យ​​របស់​លោក​ ម៉ម សូ​ណង់ដូ​ ​ថ្លែង​ក្នុង​សន្និ​សីទ​​​​​​សារ​ព័ត៌មាន​​នៅឯ​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ ក្នុង​ខណ្ឌ​មាន​ជ័យ​រាជ​ធានី​ភ្នំ​ពេញ​ថា ​គ្មាន​ភស្តុតាង​បញ្ជាក់​ថា​ លោក ម៉ម ​សូណង់​ដូ​​ ​ជាប់​ពាក់​ព័ន្ធ​ទៅ​​​នឹង​​​​​​​អ្វី​​​​​​ដែល​​​​​​គេ​​​​​​ហៅ​​​​​​ថា ចលនា​អបគមន៍​​​​​​​នេះ​​​​​​ឡើយ ​​​កាល​ពី​ខែ​ឧសភា​ ដែល​អំ​ឡុង​ពេល​នោះ​ មាន​កម្លាំង​សន្ដិសុខ​ប្រ​ដាប់​អា​វុធ​ជាង​២០០​នាក់​បាន​ឆ្មក់​ចូល​​ភូមិ​ប្រមា ហើយ​​​បាន​បណ្ដេញ​ប្រជា​ពលរដ្ឋប្រហែល​​​​៦០០​គ្រួសារ​ចេញ​ពី​តំបន់​នោះ​ និង​​​​​​​សម្លាប់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​។ លោក​ បំ​រ៉ុង​ បាន​បន្ដ​ថា “ ​​គាត់  ​សន្យា​នឹង​ខ្ញុំ​ថា លោក​នឹង​ត្រឡប់​​មក​ប្រទេស​កម្ពុជា​​​​​​​វិញ​​​នៅ​ថ្ងៃ​ទី​១២ខែ​កក្កដា​ តាម​ជើង​យន្ដហោះ​ប្រទេស​កូរ៉េហើយ​នឹង​មក​ដល់​អាកាស​​​យានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ នៅ​​​វេលា​​​ម៉ោង​១០​យប់​”។ លោក​បាន​ថ្លែង​បន្ថែម​ថា​​ ប៊ុនរដ្ឋាដែល​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​ថា​​​​​​​​​ ជា​​​​អ្នក​​​រៀប​​​ចំ​​ចលនា​អបគមន៍​​​​​​​​នោះ​​​​ ពេល​​​​​​​នេះ​លែង​​​​មាន​​​​​​ទំនាក់​​​ទំនង​​​​​​ជា​​​​​​​​​​​​​​​មួយ​​​​​​សមាគម​អ្នក​​ប្រជា​ធិប​តេយ្យទៀត​​​​​​ហើយ​។ លោកបា​​​ន​​​​​ពន្យល់​​ថាប៊ុន ​រដ្ឋា​ ដែល​​​​​​ពេល​​​​​​នេះ​​​កំពុង​គេច​ខ្លួន​នៅ​ឡើយ បាន​​​​ធ្វើ​ការ​​​​​​​ដោយ​​​​​​​​​ស្ម័គ្រ​​​ចិត្ត​ឲ្យ​សមាគម​នេះ​​​​​​​​​​​​​​​​​​​រយៈ​ពេល​ប្រាំបីខែ ហើយ​​​​​​​បន្ទាប់​​​​​​មក​ទៀត​​​​​​​ក៏​​​​​​​​​​បាន​ឈប់​​​​​​ធ្វើ​​​​​​ការ​​​​តាំង​​​ពី​​​​ខែតុលា ឆ្នាំ​២០១១​មក​​​​​​​​​ម៉្លេះ​។ ក្នុងសុន្ទរ​​​​​​កថាមួយ ​​​​កាល​ពី​ខែ​មុន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ​បាន​ភ្ជាប់​ម្ចាស់​ស្ថានីយវិទ្យុ​សម្បុក​ឃ្មុំ​​​​​​​រូប​​​​​​​​​​​​​​នេះ​​​ទៅ​នឹង​ចល​នា​អបគមន៍​នេះ។ ទោះ​ជា​យ៉ាង​ណា ​​​​​លោកគៀត​ ច័ន្ទថារិទ្ធ អ្នក​នាំពាក្យ​នគរបាល​ជាតិ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា ​លោក​មិន​ទាន់​​ទទួល​​​បាន​​​​ដីកា​ចា​ប់​ខ្លួន​លោក​ ម៉ម សូណង់ដូនៅឡើយ​ទេ​។ លោក​បន្ដ​ថា “យើង​កំពុង​រង់ចាំ​លទ្ធផល​ស៊ើប​អង្កេត​ពី​តុលាការ​”។ មន្ត្រី​តុលាការ​ខេត្ត​ក្រចេះ សុទ្ធ​​​តែ​​​​​​​បដិ​សេធ​​មិន​​​​​​​បំភ្លឺ​​​​​​​​​ថា​​​ តើ​លោក​ ម៉ម សូណង់​ដូ​ ជាប់​​​ពាក់​ព័ន្ធ​​​​​​​ក្នុង​​​​​​ករណី​​​​​​នេះ​​​ឬ​​​​​​​​​យ៉ាង​​​​​​ណា​​​​​​​​​ឡើយ​​​។ អ្នកភូមិ​ប្រមា ក្នុង​ខេត្ត​ក្រចេះ​ និងបណ្តា​​​​អង្គការ​សិទ្ធិ​មនុស្ស​​​​​​​សុទ្ធ​​​​​​តែ​​​បាន​ច្រាន​​​​​​ចោល​​​ការ​អះអាង​របស់​រដ្ឋាភិបាល​ អំពី​​​ចលនា​អប​គមន៍​​​​​ ហើយ​​​​​​​​​​​​​​​​​បាន​​​និយាយ​ថា​ ហេតុការណ៍​​​​​​​​​​​​នោះ​​ ជា​ឧទាហរណ៍​មួយ​ ទៀត​​​​​​​ដែល​​​​​​​​​​​​ស្តែង​​​​​​​​​ឲ្យ​​​​​​ឃើញ​​​​​​​​​ថា បណ្តា​​​​​​ល​​​មក​​​ពី​​​អាជ្ញា​ធរ​បណ្ដេញ​អ្នក​ភូមិ​ចេញយក​​​​​​​​​ដី​​​​​​ឲ្យ​​​​ក្រុម​ហ៊ុន​ឯក​ជនដែល​​​​​​ទទួល​​​បាន​​​​​​​​​​​​​​​ដី​​​​​​សម្បទាន​។ក្នុង​ករណី​នេះ​ ​​​ដី​​​​​​​​​ភូមិ​​​​​​​​​ប្រ​​​​​​មា​​​កំពុង​​​​​​ត្រូវ​​​​​​​​​គេ​​​​​​​​​​​​​​​​​​​​​​​​​​កាប់​ឆ្ការ​​​​​​​​​​ធ្វើ​​​​ចម្ការ​កៅ​ស៊ូ។ លោកម៉មសូណង់ដូបាន​ស្នាក់​នៅ​​​​​​​​ក្នុង​​​សហរដ្ឋអាមេរិក​ចាប់​តាំង​ពី​ខែ​មីនាមក​។កាល​ពី​ខែ​មុន​ លោក​បាន​​​​​​មាន​​​​​​​​​ប្រ​​​សាសន៍​​​ថា ​​​​​​មូល​​​​​​​​​ហេតុ​​​​​​ដែល​​​​​​លោក​​​ស្នាក់​នៅ​​​ក្នុង​​​​​​សហ​​​រដ្ឋ​​​អាមេរិក ដោយ​​​​​​សារតែ​​​​​​​​​លោក​​​​​​​​​​​​​​​ទទួល​​​​​​​​​បាន​​​​​​ព័ត៌​​​​​​មាន​​​​​​ថា ​រដ្ឋាភិបាល​មាន​គម្រោង​ចាប់​ខ្លួន​លោក​​បើសិន​ជា​លោក​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ៕ ប្រែសម្រួលដោយឃិនណៃ

និស្សិត​ស្ម័គ្រ​ចិត្ត​ព្យាយាម​ដោះ​ ស្រាយ​ជម្លោះ​ដី​ធ្លី​ ដើម្បី​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លីនៅ​រតនគិរី

ស្រុកវើនសៃ, ខេត្ត​រតនគិរី- ស្ថិតនៅ​​ក្នុងម្លៀកបំពាក់​ទាហាន​ប៉ារ៉ា​ មាន​ពាក់​ស្បែក​ជើង​កវែងរបស់​ទាហាន​ និង​ខ្សែ​ក្រវាត់​ ព្រម​ទាំង​​​ពាក់​មួក​ ដែល​មាន​ស្លាក​សញ្ញា​ក្រសួងរៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម និង​សំណង់​​ និស្សិត​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​ មើល​ទៅ​ហាក់​ដូច​ជាក្រុមមួយមាន​វិន័យ​ដ៏តឹងរុឹង​អ៊ីចឹង។ គ្មាន​ស្នាម​ញញឹម​នោះ​ទេ​ នៅ​ពេល​ពួក​គេ​​អង្គុយ​នៅ​លើ​គ្រែ​ឈើ​ នៅ​ក្នុង​ទី​ធ្លា​វត្ត​អារាម​​មួយ ទម្រង់បែប​បទ​ និង​ក្រដាស​ជា​បាច់​ៗ​ ត្រូវ​បាន​រៀប​ចំ​យ៉ាង​ត្រឹម​ត្រូវ​ ដើម្បី​​ទុក​សម្រាប់​កត់ត្រាសេចក្ដី​លម្អិត​របស់​កសិករ​ ដែល​សង្ឃឹម​ថា និស្សិត​ស្ម័គ្រ​ចិត្ត​ក្មេងៗ​ទាំង​នេះ​នឹង​ជួយ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ និង​ជីវ​ភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​នៅ​ថ្ងៃ​ណាមួយ​។ ស្ត្រី​ជា​ច្រើន​ ព្រមទាំង​មានកូន​តូចៗ​​នៅ​លើ​ភ្លៅ​បាន​មក​ដល់​ទី​នេះ ​ដោយជិះ​ម៉ូតូដែល​ប្រឡាក់​សុទ្ធ​តែ​ភក់​ដីក្រហម​ ប្ដី​ប្រពន្ធ​ពីរ​នាក់ ដែល​មាន​វ័យ​ប្រហែល​៣០​ឆ្នាំ​ បាន​ធ្វើ​ដំណើរតាមរថយន្ត​ ហើយឯក​សារ​របស់​ពួក​គាត់​ដាក់​ចូល​​ទៅ​ក្នុងថង់​​ប្លាស្ទិក​ពណ៌​លឿង​ ដើម្បី​កុំ​ឲ្យ​ទទឹក​។ ពួក​គាត់​ទាំង​អស់មានគ្នា​ចំនួន​១៤០​នាក់មកពីឃុំប៉ុង បាន​មកទី​នេះ​កាល​ពី​បី​ថ្ងៃ​មុន ដើម្បី​ចូល​រួម​ក្នុង​កម្មវិធីរកដំណោះ​ស្រាយ ចំពោះបញ្ហាដីធ្លី​របស់​រដ្ឋាភិបាល​ ដែលបាន​ក្លាយ​ទៅ​ជា​បញ្ហា​សង្គមដ៏​មាន​ជម្លោះ​​បំផុត​នា​ពេល​សព្វ​ថ្ងៃ​​ ដូច​ជា​ការ​បាត់​បង់​ដី​ធ្លី និង​ការ​បណ្ដេញ​ចេញ​។ ដោយ​មាន​ការ​ចុះ​បញ្ជី​ដី​ធ្លី​របស់​ពួក​គាត់​តាមរយៈនិស្សិត​ស្ម័គ្រ​ចិត្ត​ក្មេងៗ​ទាំង​នេះ​ កសិករ​ ដែល​ពោរពេញ​ទៅ​ដោយ​ក្ដី​សង្ឃឹម​ ឮគេ​សន្យា​ថា នឹង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដី​ធ្លី​ជា​បណ្ដោះ​អាសន្ន​ ដែល​អាច​ជួយ​ការ​ពារ​ដី​ធ្លី​របស់​ពួក​គាត់​ ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ នៅក្នុង​ស្រុក​វើនសៃ ដែល​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ អេសខេ គ្រុប(SK Group) ដែល​ជា​ក្រុម​ហ៊ុន​ឯក​ជន​មួយ​មក​​​ពី​ប្រទេស​ឥណ្ឌា ដោយ​ចាប់​ដៃ​គូ​ជាមួយ​ក្រុម​​​ហ៊ុន​ក្នុងប្រទេស​កម្ពុជា​។ ហេតុ​អ្វី​បាន​ជា​ក្រុម​ហ៊ុន​បរទេស​ត្រូវ​បាន​​​ផ្ដល់​សិទ្ធិ​ឲ្យ​កាន់​កាប់​ដី​ធ្លី​ ដែល​អ្នក​ភូមិ​ធ្លាប់​បាន​កាន់​កាប់​ និង​ធ្វើ​ចម្ការ​រួច​មក​ហើយ​នោះ ​និស្សិត​ស្ម័គ្រ​ចិត្ត​ទាំង​នេះ​ មិនអាច​ឆ្លើយនឹង​​សំណួរបានទេ។ ហើយ​ហេតុ​អ្វី​បាន​ជា​និស្សិត​ ដែល​មាន​បំណងល្អ ​ត្រូវ​តម្រូវ​ឲ្យ​ទៅ​ចុះ​បញ្ជី​ដី​ធ្លីដែល​មន្ត្រី​រាជការ​មួយ​ចំនួន​តូច​នៅថ្នាក់​ឃុំ ស្រុកនិង​ខេត្ត​ ព្រមទាំងថ្នាក់​ជាតិ​បាន​ទទួល​ខុស​ត្រូវ​រួច​ទៅ​ហើយ​នោះ​ គឺ​ជា​សំណួរ​មួយ​ផ្សេង​​ទៀត​ ដែល​មិន​ទាន់បាន​សួរ​ពួក​គេ​។ នៅ​ពេល​ដែល​ការ​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដី​ធ្លី​ នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​ឲ្យជ្រះសឡះការ​ជំរុញលើក​ទឹក​ចិត្ត​ឲ្យ​ចូល​រួម​ពីសំណាក់​និស្សិត​ស្ម័គ្រ​ចិត្ត​ នៅក្នុង​គម្រោង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​នេះ​ គឺ​ជា​រឿង​មួយ​ផ្សេងប៉ុន្ដែមិន​​ច្បាស់​លាស់។ និស្សិតនុតច័ន្ទ​​​ម៉ូលីវណ្ណអាយុ​២៥​ឆ្នាំ​ ជា​និស្សិត​ដែល​បានបញ្ចប់​ការ​សិក្សា​នៅ​ឯ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ និង​ជា​ប្រធាន ​​​ក្រុមនិស្សិត​ស្ម័គ្រ​ចិត្ត​ចំនួន​១៥​នាក់​...

​ក្រុម​កសិករ​ស្រែ​អំបិល​មិន​អាច​ប្រមូល​ផល​អំបិល​បាន​គ្រប់​គ្រាន់​ទេដោយ​សារ​ភ្លៀង​ធ្លាក់​ច្រើន​ពេក​

កសិករ​ស្រែ​អំបិល​បាន​ឲ្យ​ដឹង​កាល​ពីម្សិល​​មិញ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ខែ​មេសា និង​ខែ​ឧសភា​  បាន​ធ្វើ​ឲ្យ​ទិន្នផល​អំបិល​នៅក្នុង​ខេត្ត​កែប​ និង​ខេត្ត​កំពត​ ធ្លាក់​ចុះ​​ចំនួន​មួយ​​ភាគ​​បី​ បើទោះ​ជា​ក្រុម​កសិករ​បានពន្យារ​ពេល​ប្រមូល​​ផល​អំបិលរយៈ​ពេល​មួយ​ខែ​បន្ថែម​ទៀត​ហើយក៏​ដោយ​។ លោក​ អ៊ំុ ឈុន ប្រធាន​សហគមន៍​ផលិត​អំបិល​កែប​-កំពត ​បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ឆ្នាំ​មុន​ កសិករ​ស្រែ​អំបិល​មាន​លទ្ធភាព​ប្រមូល​ផល​អំបិល​បាន​ចំនួន​៩០.០០០​តោន​ លើ​ផ្ទៃ​ដី​ចំនួន​៤.៥០០​ហិកតា។ ប៉ុន្ដែ​ទិន្នផល​អំបិល​ឆ្នាំ​នេះ​បានធ្លាក់​ចុះ​មក​នៅត្រឹម​តែ​៦០.០០០​តោន​​ប៉ុណ្ណោះ​។ ការ​ធ្លាក់​ចុះនេះ​នៅ​តែ​កើត​មានឡើង​ ទោះ​បី​ជា​កសិករ​បានសម្រេច​ចិត្ត​បន្ដ​ប្រមូល​ផល​អំបិល​រយៈ​ពេល​មួយ​ខែ​បន្ថែម​ ដោយ​បាន​បន្ត​ប្រមូល​ផលរហូត​ដល់​ខែ​ឧសភា ដើម្បី​​ដោះ​ស្រាយ​បញ្ហា​​ដោយ​សារ​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​ហើយ​ក៏​ដោយ។ លោក អ៊ុំ ឈុន​ បាន​មាន​ប្រសាសន៍ថា “​ទឹកភ្លៀង​ គឺ​ជា​បញ្ហាមួយ​ដែល​ធ្វើ​ឲ្យ​​កសិករ​របស់​យើង​មិន​អាច​ប្រមូល​ផល​អំបិលបាន​ច្រើន​​។ យើងបាន​បន្ដប្រមូលផល​អំបិល​រយៈ​ពេល​មួយ​ខែ​បន្ថែម​ទៀត​ដែរ ប៉ុន្ដែនៅ​តែ​​ប្រមូល​ផលអំបិលបន្ថែម​បាន​​​តិច​​ ដោយ​សារ​តែភ្លៀង​​ចេះ​តែ​បន្ដ​ធ្លាក់​ខ្លាំង​។ទោះជា​យា៉ង​ណា​ យើង​នៅ​តែ​​មានអំបិល​​គ្រប់គ្រាន់​​សម្រាប់​​ឆ្នាំ​នេះ ដោយសារ​យើង​មាន​សល់​នៅ​ក្នុង​ស្តុក​ច្រើន​​”។ លោក​ អ៊ុំ​ ឈុន​ បានមាន​ប្រសាសន៍បន្ថែម​ទៀតថា ​ទោះ​ជា​ទិន្នផល​អំបិល​បានធ្លាក់​ចុះ​ក៏​ដោយ ក៏​តម្លៃ​អំបិលនៅ​តែ​មាន​តម្លៃ​ថេរ​ដដែលទេ​ ​គឺ​​​ប្រហែល​២០០​រៀល​ (០,០៥​ដុល្លារ) ក្នុង​​មួយ​គីឡូក្រាម​ ដោយ​សារ​តែ​​​អំបិល ដែល​នៅ​សល់​​ក្នុង​ស្តុក ​កាល​ពី​ឆ្នាំ​មុន​ត្រូវ​បាន​បញ្ចេញ​លក់​។ លោក​ ស៊ុន​ នួន​ អ្នក​ផលិត​អំបិល​នៅក្នុង​ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ បាន​និយាយ​ថា​ ខ្លួន​មាន​លទ្ធ​ភាព​ប្រមូល​ផល​អំបិល​បាន​ប្រមាណ​១.០០០​តោន​បន្ថែម​ទៀត​ កាល​ពី​ខែ​មុន​ ដើម្បីបង្កើនទិន្នផល​អំបិល​សរុប​របស់​ខ្លួន​ឲ្យបាន​ចំនួន​២.០០០​តោន​។  ប៉ុន្ដែ បរិមាណ​នេះ​នៅ​តែ​ទាប​ខ្លាំងជាង​បរិមាណ​អំបិល​ចំនួន ​៣.៦០០​តោន​ ដែលលោក​ប្រមូល​បាន​ កាល​ពី​ឆ្នាំ​មុន​។ ​ លោក​ ស៊ុន ​នួន​ បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌​មាន​​ថា “ វា​នៅ​មិន​ទាន់គ្រប់​គ្រាន់ទេ​។ ឆ្នាំ​នេះ​យើង​នឹង​រង​ការ​ខាត​បង់ ពី​ព្រោះ​យើង​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ទៅ​លើ​កម្លាំង​ពលកម្ម​ និង​ប្រេង​សាំង​”។ ​ លោក ស៊ុន នួន​ បាន​និយាយបន្តទៀត​ថា “ទាល់​តែ​យើង​​ប្រមូល​ផល​អំបិល​​ បាន​​ចំនួន ៣.៦០០​តោន​ ទើប​យើង​អាច​រក​ប្រាក់​ចំណេញ​បាន​”។  គួរ​បញ្ជាក់​ថា តម្លៃ​អំបិល​ បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ចាប់​តាំង​ពី​​ឆ្នាំ​២០១០​មក​ ពេល​ដែល​​តម្រូវ​ការ​មាន​ចំនួនតិច​ជាង​ការ​ផ្គត់​ផ្គង់​ខ្លាំង ​នៅ​តាម​ទី​ផ្សារ​ក្នុង​ស្រុក​។ ការ​លិច​លង់​ធ្ងន់​ធ្ងរ​ ដោយសារ​ទឹក​ភ្លៀង​បាន​ធ្វើ​ឲ្យ​ផ្ទៃ​ដី​ស្រែ​អំបិល​ជិត​១.៥០០​ហិក​តា​រង​ការ​ខូច​ខាត​នាឆ្នាំ​​នោះ​។ ការ​ធ្លាក់​ចុះ​បរិមាណ​អំបិល​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នេះ មាន​ន័យ​ថា ប្រទេសកម្ពុជា​​​ត្រូវ​​នាំ​ចូល​អំបិល​រាប់​ពាន់​តោន​ពី​ប្រទេស​ចិន​ ដើម្បី​បំពេញ​តម្រូវ​​ការក្នុង​ស្រុក​ ហើយ​តម្លៃ​នៅ​តាម​ទីផ្សារ​ក្នុង​ស្រុក ​បាន​​កើនឡើង​​ដល់​ទៅ​២១.០០០​រៀល​ (៥,២៥​ដុល្លារ) ក្នុង ​​​មួយ​ការុ៉ង​ ​ដែល​មាន​ទម្ងន់៥០គីឡូ​ក្រាម​៕ ប្រែ​សម្រួល​ដោយហួង​ កុកទៀន