​អ្នក​​​ស្រី យ៉ម បុប្ជា នឹង​​​ប្ដឹង​​​​ឧទ្ធរណ៍​​​ប្រឆាំង​នឹង​ការ​ផ្តន្ទា​ទោស​របស់​សា​លា​​​ដំបូង​​​រាជធានីភ្នំពេញ​

]កាលពី​ម្សិល​មិញ​មេធាវី​​​របស់​​​អ្នក​​​ស្រី ​យ៉មបុប្ផាបាន​​​ឲ្យ​​​ដឹង​​​ថាស្ត្រីសកម្ម​​​ជន​​​ប្រ​​​ឆាំង​​​​​​នឹង​​​ការ​​​បណ្ដេញ​​​ចេញ​​​នៅ​សហគមន៍​​​​​បឹងកក់ នឹងដាក់​​​ពាក្យ​​​​​​បណ្តឹង​ប្ដឹង​​​​​​ឧ​​​ទ្ធរណ៍​​​នៅ​​​សប្ដាហ៍​​​នេះ​​​ចំពោះ​​​​​​​ការ​​​ផ្តន្ទាទោសអ្នក​ស្រី​​​​ពី​​​បទ​​​ប្រើអំពើ​​​​​​ហិង្សា​​​ ដែល​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំ​​​ពេញបាន​​​​​​សម្រេច​​​​​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ​​​ កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍។ លោក ចាន់ សុជាតិ មេធាវី ការពារ​​​អ្នក​ស្រី​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោកនឹង​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​​ឧទ្ធរណ៍​​​នៅ​​​ថ្ងៃ​​​ពុធ ជំនួស​ឲ្យ​​​​​អ្នក​​​ស្រីយ៉ម បុប្ផា អាយុ ២៩​​​ឆ្នាំ ដែល​​​ត្រូវ​​​បានសាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​​ផ្តន្ទាទោស​​ក្រោម​ស្ថាន​ទម្ងន់​ទោស​ពី​បទ​​បង្ក​​​​ហិង្សា​​​ដោយ​​​ចេតនាហើយ​ប្តី​របស់​អ្នក​ស្រី​ លោក ​លួស ​សាខន ក៏​​​​​ត្រូវ​​​បាន​​​សាលា​ដំបូង​ផ្តន្ទាទោសផង​ដែរ ​ប៉ុន្តែ ​​​ត្រូវ​​​បាន​​​ព្យួរ​​​ទោស​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ។ សំណុំ​រឿង​​​ក្ដី​​​នេះ ត្រូវ​​​បាន​​​គេ​​​ចាត់​​​ទុក​​​ថា​​​ជាភាព​​​អាមាស​មួយ​មាន​គោល​បំណង​​​​គាប​​​សង្កត់​​​​​​លើ​​​អ្នក​​​ស្រី យ៉ម​​​ បុប្ផា ដែល​ជា​​​សកម្ម​​​ជន​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្ដេញ​​​ចេញ​​​ពី​​​តំបន់​​​បឹងកក់​​​ជា​​​យូ​​​រ​​​មក​​​ហើយដែល​​​ជា​​​កម្មសិទិ្ធ​​​របស់​​​ក្រុម​​​ហ៊ុន អចលនទ្រព្យ​​​​​​របស់​​​លោក​​​ ឡៅ​​​ម៉េង​​​ឃិនសមា​​​ជិក​​​ព្រឹទ្ធសភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ដែល​​​កំពុង​​​កាន់​​​អំណាច។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សាលា​​​ដំបូង​​​រាជ​ធានី​​​​ភ្នំ​​​ពេញ​​​ បាន​​​កាត់​​​ទោស​អ្នកស្រី​​​ យ៉ម ​បុប្ផា ​លោកលួស សាខន និង​​​បង​​​ប្អូន​​​ប្រុស​​​​ពីរ​​​នាក់​​​របស់​​​អ្នក​​​ស្រី យ៉ម បុប្ផា ដែល​​​នគរ​​​បាល ​បាន​​​តាម​​​រក​​​​ចាប់​​​ខ្លួន បុរស​​​​ទាំង​ពីរ​​​នេះ ពាក់​ព័ន្ធ​​នឹង​​​​ការ​​​វាយ​​​ដំ​​​​​​អ្នក​​​រត់រ៉ឺម៉ក​​ម៉ូតូ​​​ពីរ​​​នាក់កាល​​​ពី​​​ខែ​​​សីហា។ លោក ចាន់​​​ សុ​​​ជាតិ បាន​​​បន្ថែម​ទៀត​​​ថា“ កាល​​​ពីថ្ងៃសុក្រ កូន​​​ក្ដី​​​របស់​​​ខ្ញុំ​ អ្នកស្រី យ៉ម​​​បុប្ផា បាន​​​យល់​​​ព្រម​​​បង្ហាញ​​​ខ្លួន ហើយ​​​ខ្ញុំ នឹង​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​​​​ឧទ្ធរណ៍​​​នៅ​​​ថ្ងៃ​​​ពុធ ទី២ខែ​​​មករា។ សាលាឧទ្ធរណ៍​​​គួរ​​​តែ​​​ធ្វើ​​​ការ​​​ចាប់​​​ខ្លួន​​​ក្រុម​​​អ្នកប្រើហិង្សា ​ដែល​បាន​​​ប្រ​​​ព្រឹត្ត​​​បទ​​​ល្មើស​​​នេះ ពី​​​ព្រោះ​​​​​​សាល​​​ក្រម​នេះ​​​មាន​​​ការសង្ស័យ​​​​ច្រើនណាស់​ ហើយ​​​កូន​​​ក្ដី​​​របស់​​​ខ្ញុំ មិន​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ទាំង​​​នេះ​​​ទេ”៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

មនុស្ស​​បី​នាក់​ត្រូ​វ​បាន​​ចាប់​ខ្លួនពីបទជះទឹក​អាស៊ីតយ៉ាងសាហាវ​នៅក្នុង​ក្រុង​​សៀម​រាប

មន្ត្រី​តុ​លា​កា​រ​ម្នាក់​​បា​ន​និយាយ​ថា ​បុរស​ចំ​នួន​បីនាក់​​ដែល​ជាប់​សង្ស័យថា​បាន​​ជះ​ទឹក​អា​ស៊ីត​​ខ្លាំ​ង​​​លើ​​ស្រ្តី​​អា​យុ​​៤០​ឆ្នាំ​​ម្នាក់​និង​កូ​ន​ប្រុស​របស់​​គាត់​​នៅ​ផ្ទះ​​របស់​ខ្លួន​​នៅ​ក្នុ​ង​​ឃំ​ុ​​សាលា​កំរើក ក្រុ​ង​សៀម​រាប​​ កា​ល​ពី​សប្តាហ៍​​មុន​ ត្រូ​វបា​​ន​​តុ​លាការ​ចោទប្រកាន់​​កា​ល​ពី​ម្សិល​មិញ​ ហើយ​ពេល​នេះ​ត្រូ​វ​​​បា​ន​ឃុំ​ខ្លួន​​ជា​បណ្តោះ​អា​សន្ន​។ ​​អ្នក​ស្រីយីអូន ​ដែល​ពុំ​អា​ច​និយាយ​បាន​ ​និង​​​ភ្នែក​ខាង​ស្តាំ​របស់​អ្នក​ស្រី​មិ​ន​អា​ច​មើល​​ឃើញ​នោះ ​កំ​ពុង​សម្រាក​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត​ជាមួ​យ​កូន​ប្រុស​អា​យុ​១៩ឆ្នាំ​​របស់​​អ្នក​ស្រីឈ្មោះ​ នួ​នជី​វ័ន្តដែ​ល​ខ្នង​​របស់​គេ​រង​ការ​រលាក​ធ្ងន់​ធ្ងរ ​ដោយ​​សារ​កា​រ​​ជះ​ទឹក​អាសីុត​​​នេះ​។ លោកជួនសុ​បញ្ញាព្រះ​រាជ​អាជ្ញា​​រង​​អម​សាលា​​ដំ​បូង​​ខេត្ត​សៀម​រាប​ ​មា​ន​ប្រ​សាសន៍​ថា ​ជន​សង្ស័យ​​​ទាំង​បី​នាក់​នេះ​ត្រូ​វ​បា​ន​​ចោទ​ប្រកាន់​​ពី​បទ​​ប្រើ​​អំ​ពើ​​ហិង្សា​ដោយ​ចេតនា​តាម​ក្រម​​ព្រហ្ម​ទណ្ឌ​ ​និង​អាច​​មាន​ទោស​​ជាប់​​ពន្ធនាគារ​អតិបរមា​១០​ឆ្នាំ​។ ​លោក សុ​បញ្ញា ​បា​ន​មា​ន​ប្រ​សាសន៍​ថា ​ “នេះ​គ្រាន់​តែ​​ជា​កា​រ​​ចោទ​ប្រកាន់​បឋម​ប៉ុណ្ណោះ​”។ តា​ម​ច្បាប់​អា​ស៊ីត​​​ដែល​ត្រូ​វ​បា​ន​អ​នុ​ម័ត​ថ្មីៗ​នេះ​ចែ​ង​ថា ឧក្រិដ្ឋ​ជន​​ដែល​ត្រូវ​បា​ន​រក​ឃើញ​ពិ​រុទ្ធភាព​​ពី​បទ​​ជះទឹក​អាស៊ី​ត​​​អាចជាប់​​ពន្ធ​នា​​គារ​​រហូត​ដល់​​​២៥ឆ្នាំ​។ ​លោក ម៉ក់ សំ​អូន អធិ​កា​រ​​រង​នគរបាល​ក្រុ​ងសៀម​រាប ​បា​ន​មាន​ប្រ​សាសន៍​ថា ជន​សង្ស័យ​​​ទាំង​បី​នាក់​​ ដែល​​សុទ្ធ​តែ​មាន​​វ័យ​​ខ្ទង់​​២០​ឆ្នាំ​ ត្រូ​វ​បាន​​ចាប់​ខ្លួន ក្នុង​​សង្កាត់កណ្តែក​ខណ្ឌ​​ប្រាសាទ​បាគង ​​កា​ល​ពី​​​រសៀល​ថ្ងៃ​ព្រ​ហស្បតិ៍ និង​ត្រូ​វ​បា​ន​បញ្ជូន​ខ្លួន​​ទៅ​កាន់​សាលាដំបូង​ខេត្ត​សៀម​រាប​​ ដើម្បី​​ធ្វើ​កា​រ​សាក​​សួរ​​កា​ល​ពី​ម្សិល​មិញ​។ ​លោកសំ​អូន ​មា​ន​ប្រ​សាស​ន៍​ថា“​ យើ​ង​បា​ន​ស៊ើប​អង្កេត​ករណីនេះ​ និង​​​បា​ន​សាក​សួរម​នុស្ស​មួយ​ចំនួន​​​ដែល​បា​ន​ឃើញ​ជន​​ដៃដល់​​ធ្វើ​សកម្ម​ភាព​នេះ”។ បុរស​ពីរនាក់​ក្នុងចំ​ណោម​បុរស​ទាំ​ង​បី​នាក់​នេះ​​បា​ន​​ទៅ​ដល់​ផ្ទះ​​របស់​ជន​រង​គ្រោះ​​នៅ​យប់​ថ្ងៃ​ពុធ​​ដោ​យ​រក​ទិញ​ទំ​និញ​ខ្លះ​​ពី​តូប​​​នៅ​​​ចិញ្ចើ​មផ្លូវ​របស់​​អ្នកស្រី​ អូន។ ប៉ុន្តែ​នៅ​ពេល​​អ្នក​ស្រី​​និង​កូ​ន​ប្រុស​​របស់​​អ្នក​ស្រីបើក​ទ្វារបុរសម្នាក់​​​បា​ន​ជះទឹក​អា​​ស៊ីត​​ខ្លាំ​ង​ប្រមាណ​​​ជា​​មួយ​លីត្រ​ដាក់​ពួក​គាត់​​។ ​​ជន​សង្ស័យ​ទី​៣​​នៅ​រង់​​ចាំ​​លើ​ម៉ូតូ​មួ​យ​គ្រឿង​នៅ​ក្បែរ​នោះនិង​បា​ន​ជ​ួ​យ​​ដឹក​ជន​​ដៃ​​ដល់​​គេច​ខ្លួន​ទៅ​បាត់​។ លោកសំអូន​ ​បា​ន​មាន​ប្រ​សាសន៍​ថា​ “ កា​រ​​សនិ្នដ្ឋានដំ​បូ​ង​របស់​យើង​ ជឿជាក់​ថា ​ការ​​ជះ​ទឹក​អាសីុត​នេះ​បា​ន​​កើត​ឡើង​ ដោយ​សារ​តែ​​ការ​ជាប់​ពាក់​ព័ន្ធ​​​របស់​ជន​រង​គ្រោះ​ក្នុង​រឿង​ស្នេហា”។ លោក​បា​ន​បន្ថែម​​ថា ​អ្នក​​​ស៊ើប​អង្កេត​​ក្នុង​ករណី​នេះ​សង្ឃឹម​ថា ​​អ្នកស្រី​ អូន ​នឹង​​អា​ច​និ​យាយ​បាន​​ដើម្បី​ផ្តល់​​ភ័ស្តុតា​ង​បន្ថែម​ទៀត​ប្រាប់​នគរបាល​។ ​កា​រ​ជះ​​ទឹក​អាស៊ីត​​នៅ​ក្នុង​ខេត្ត​​សៀមរាប​​កា​ល​ពីថ្ងៃ​ពុធ​​ធ្វើ​ឲ្យ​មា​ន​ជ​ន​រង​គ្រោះ​​ដោ​យ​​​កា​រ​​ជះ​ទឹក​អាសីុត​​ពី​ប្រាំ​បី​​នាក់​ទៅប្រាំ​បួ​ននាក់​​​ហើយមក​ទល់​ពេល​នេះ​ក្នុង​​ឆា្នំ​​​នេះ​ និង​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​​ប៉ុណ្ណោះបន្ទាប់​​ពី​​​ស្ត្រី​អា​យុ​១៩ឆ្នាំ​ម្នាក់​​នៅ​ក្នុង​ក្រុង​ព្រះ​សី​ហនុ បា​ន​​ស្លាប់​ ​បន្ទាប់​ពី​នា​ង​ត្រូ​វ​បា​ន​​ជះ​ទឹក​​អា​ស៊ីត​​នៅ​ក្បែរ​ផ្ទះ​ជួល​​របស់​នា​​ង​​នៅ​ក្នុ​ង​សង្កាត់​លេខ​៤ក្នុង​ក្រុ​ង​នេះ​។ នគរបា​ល​​បា​ន​និយា​យ​ថា ​​ខ្លួន​​ស្គាល់​ជន​សង្ស័យ​អា​យុ​​២២ឆ្នាំ​ម្នាក់​ ​ដែល​តាម​​ដឹង​ថាបា​ន​ភៀសខ្លួន​ចេញ​​ទៅ​​ខេត្តបាត់ដំ​បង​ បន្ទាប់​ពី​​ឧក្រិដ្ឋកម្ម​នេះ​បា​ន​​កើត​ឡើង​។ បើទោះ​​ជា​មិន​ទាន់​មា​ន​កា​រ​​ចាប់​ខ្លួន​ក៏​ដោ​យ ​ក៏​នគរបា​ល​​ជឿ​ជាក់​ថាជនសង្ស័យ​​រូប​នេះ​​កំ​ពុ​ង​លាក់​ខ្លួន​​នៅ​ក្នុង​ស្រុក​​បាគ​ង​ ក្បែរ​ព្រំ​ដែន​ថៃ​ដែរ​៕ ប្រែ​សម្រួល​ដោយ ​ចេវប៊ុននី​​​​​

កម្មករ​រោង​ចក្រ​កាត់​ដេរ​ជួបជុំ​គ្នា​នៅ​សួន​សេរី​ភាព​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​តវ៉ា​ទាម​ទារ​ប្រាក់​ខែ​ខ្ពស់​ជាង​មុន

កាល​ពី​ម្សិល​មិញកម្មករកម្មការិនី​រោង​ចក្រ​កាត់​ដេរ​ប្រមាណ​​​ជាង​២០០​នាក់​​បាន​ជួប​ជុំ​គ្នា​នៅ​​សួន​សេរី​ភាព​ដើម្បី​តវ៉ា​សុំ​ដំឡើង​​​ប្រាក់​ខែ​ មុន​ពេល​ដង្ហែ​ក្បួន​ឆ្ពោះ​ទៅ​សួន​​មុខ​វត្ត​បទុម​ និង​រដ្ឋ​សភា​។​ លោករ៉ុងឈុនប្រធាន​សម្ពន្ធ​សហជីព​កម្ពុជា​ដែល​ដឹក​នាំ​ការ​តវ៉ា​នេះ​បាន​មាន​​​ប្រសាសន៍​ថាកម្មករ​រោង​ចក្រ​កាត់​ដេរ​មក​ពី​រោង​ចក្រ​ចំនួន​បីគឺ ​រោង​ចក្រខេម​បូហែន​សាំ(Cambo Handsome)​ រោង​ចក្របេសវ័ន (Best One)​ និង​រោង​ចក្រយ៉ាងហ្វុង (Yang Fong) បាន​ស្នើ​សុំ​ប្រាក់​ខែ​១៥០​ដុល្លារ​ជំនួស​ប្រាក់​ខែ​បច្ចុប្បន្ន​ដែល​បាន​ត្រឹម​តែ​៦១​ដុល្លារនោះ។ លោករ៉ុងឈុនបាន​មាន​ប្រសាសន៍​ថា “ថ្ងៃ​នេះ​ យើង​ជួប​ជុំ​គ្នា​នៅ​ទី​នេះ​ដើម្បី​ទាម​ទារ​ប្រាក់​ខែ​សម្រាប់​កម្មករ​ឲ្យ​បាន​ខ្ពស់​ជាង​មុនព្រោះ​ប្រាក់​ខែ​៦១​ដុល្លារ​មិន​អាច​ធ្វើ​​ឲ្យ​​​កម្មករ​រស់​បាន​សមរម្យ​ទេ”។​ លោក​បាន​​​បន្ថែម​ថា ​រោង​ចក្រ​មិន​អើ​ពេើ​ចំពោះ​ញត្ដិ​​​ដែល​យើង​បាន​ដាក់​ជូន​​ទេ​”។​ អ្នក​ស្រី​ ស៊ាងសុភាអាយុ​៣៦​ឆ្នាំកម្មការិនី​​​​មក​ពី​រោង​ចក្រយ៉ាង​ហ្វុង​ បាន​និយាយ​ថា “យើង​ត្រូវ​ការ​ប្រាក់​ខែ​សម​រម្យ​ គឺ​ចំនួន​១៥០​ដុល្លារ​ក្នុង​មួយ​ខែព្រោះ​ថាប្រាក់​ខែ​បច្ចុប្បន្ន​​​៦១​ដុល្លារ​មិន​គ្រប់​សម្រាប់​ថ្លៃ​​ជួល​បន្ទប់​ និង​​​ថ្លៃ​​អាហារ​ផង​ ហើយ​តម្លៃ​ជួល​​បន្ទប់​ ​និង​អាហារ​ឡើង​ថ្លៃ​រហូត​”។អ្នក​ស្រី​បាន​​បន្ថែម​ថាអ្នក​ស្រី​ខំ​ធ្វើការ​ថែម​ម៉ោង​ជា​ច្រើន​ម៉ោង​ ប៉ុន្ដែ​ ទទួល​បាន​ប្រាក់​តែ​១៤០​ដុល្លារ​ប៉ុណ្ណោះ​​​។​ ក្រោម​ការ​ឃ្លាំ​មើល​របស់​មន្ត្រី​នគរ​បាល​ស្លៀក​ពាក់​ស៊ី​វិលនិង​កង​រាជ​អាវុធ​ហត្ថ​ជាង​២០០​នាក់កម្មករ​បាន​ដង្ហែ​ឆ្ពោះ​​ទៅ​​​សួន​វត្ត​បទុមដើម្បី​ដាក់​ញត្ដិស្នើ​សុំ​ដំឡើង​ប្រាក់​ខែ​ទៅ​​​ខុទ្ទ​កាល័យរបស់​​​​លោក​នាយក​រដ្ឋ​មន្ត្រី​...

កា​ររំលោភបំ​ពាន​កម្មករចំ​ណាកស្រុក​និង​ទូ​ក​នេសាទ ត្រូ​វ​បា​ន​ពិ​ភាក្សា​​នៅ​កិច្ចប្រជុំ​ថៃ-កម្ពុជា

លោក​ ហោណាំ​ហុងរដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បា​ន​វិល​ត្រឡប់​​មក​ដល់​រាជ​ធានី​ភ្នំ​ពេញ​វិញ​ហើយ​កា​ល​ពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​អញ្ជើញ​​​ទៅ​ចូ​ល​រួ​ម​​ក្នុង​កិច្ច​ប្រជុំ​​រយៈ​ពេល​​ពីរថ្ងៃ​នៃ​​គណៈ​កម្មាធិកា​រ​​​រួ​ម​កម្ពុជា-ថៃ​ក្នុង​ទី​ក្រុង​បាង​កក​ ដែល​ក្នុងអំ​ឡុង​​កិច្ច​ប្រ​ជំុ​​​​នោះ​ លោកបាន​​ពិ​ភាក្សា​​អំ​ពី​​បញ្ហា​​កម្មករចំ​ណាក​ស្រុ​ក​ខុស​​ច្បាប់ ​​ជាមួ​យ​​​សម​ភាគី​ថៃ​របស់​លោក​ គឺ​លោក ​ស៊ូរ៉ាពង់​ តូវិចាក​ឆៃគល់។ ​យោង​តា​ម​​សេចក្តី​​ប្រកាស​​រួ​ម​​មួ​យ​​ចេញ​​ដោយ​លោក​រដ្ឋ​មន្ត្រី​ទាំ​ង​ពីរ​​បា​ន​ឲ្យ​ដឹង​ថាលោក​ទាំងពីរ​បា​ន​ព្រម​ព្រៀង​​សហ​ការ​គ្នា​ដើម្បី​​កាត់​បន្ថយ​​កា​រ​ជួ​ញ​​ដូ​រ​​កម្មករ​​​ចំ​ណាក​ស្រុក​​ឆ្លង​​ដែន​ និង​​បង្កើត​មជ្ឈមណ្ឌល​មួយ​​នៅ​ក្នុង​ប្រទេ​ស​​ថៃ​ ជាទី​ដែល​​កម្មករចំណាក​ស្រុក​​ត្រូវ​​គេ​ជួញ​ដូរ​​​​អា​ច​ទទួល​​ជ​ំនួ​យ​​​ ដើម្បី​​​វិល​ត្រឡប់​មក​ប្រទេ​ស​​កម្ពុជា​​វិញ​។ លោក ណាំ​ហុង ​ក៏​បា​ន​ថ្លែ​ង​អំ​ណរ​គុណ​ដល់​ប្រទេ​ស​​ថៃ​ផង​ដែរ​​ ចំ​ពោះ​កា​រ​​ចេញអត្ត​សញ្ញាណ​ប័ណ្ណ​ដល់​​កម​្មករ​កម្ពុជា​​ប្រមាណ​​១៦០.០០០នាក់​ ​ដើម្បី​ឲ្យ​ពួក​គេ​មា​ន​ឋា​នៈ​ស្រប​​ច្បាប់​។ ​លោក ​ស៊ូរ៉ាពង់ ​បា​ន​ប្រាប់​លោកហោណាំ​ហុង ​ថា ​រដ្ឋាភិ​បា​ល​ថៃ​នឹង​​ប្រឹងប្រែង​បង្ក្រា​ប​​ក្រុម​ហ៊ុន​​អា​ហា​​រ​សមុទ្រ​ដែល​ជួញ​​ដូរ​ និង​រំលោភ​បំ​ពានកម្មករ​។ ​លោកស៊ូរ៉ាពង់ ​បន្ថែម​​ថា “ រដ្ឋា​ភិ​បា​ល​​ថៃ​បា​ន​បញ្ជា​​ឲ្យ​ក្រុម​ហ៊ុន​​វេចខ្ចប់​អាហារ​សមុទ្រ​​ទាំង​អស់​​ឈប់​ទិញ​​អា​​ហា​រ​សមុទ្រ​ពី​ក្រុម​ហ៊ុន​​ទាំង​ឡាយណា​ដែល​ធ្វើ​ទារុណកម្ម​កម្មករ​”នេះ​បើយោង​តា​ម​​សេចក្តី​ប្រ​កាសនេះ។ នៅ​ឯកិច្ច​ប្រជុំ​នោះ​ផង​ដែរ ​ប្រទេ​ស​កម្ពុជា​បា​ន​ស្នើ​ឲ្យ​ប្រគល់​រូបបដិមា​ខ្មែរ​ចំនួន​​១១អង្គ​​​ដែល​​តាំ​ង​នៅ​ក្នុង​សារ​មន្ទីរ​​ថៃ​​ដែល​គេជឿថា​ ត្រូ​វ​បា​ន​​យក​ចេញពី​ប្រទេ​ស​កម្ពុជា​​​ដោ​យ​ខុស​​ច្បាប់​។ប្រទេ​ស​ថៃ​បា​ន​យល់​ព្រម​​ប្រគល់​​រូបបដិមា​​នេះ​វិញបន្ទាប់​ពីរដ្ឋាភិបាល​​​រាជ​ធា​នី​ភ្នំ​ពេញ​​បញ្ជូន​​ឯក​សារ​​បញ្ជាក់​អំ​ពី​ប្រភព​​ដើម​របស់​រូប​បដិមា​​មក​ឲ្យ​រដ្ឋាភិបាល​ក្រុង​បាង​កក​៕ ប្រែសម្រួលដោ​យចេវប៊ុននី​​

សាលាឧទ្ធរណ៍​ច្រាន​ចោល​​ការ​សម្រេច​ដក​​ការ​ចោទ​ប្រកាន់​លើ​អតីត​អភិបាល​ក្រុង​បាវិត

អគ្គព្រះ​រាជ​អាជ្ញា​សាលា​​​ឧទ្ធរណ៍​បាន​ដាក់​​​បណ្តឹង​ឧទ្ធរណ៍​​ជំទាស់​នឹង​​សេចក្តី​សម្រេច​​​របស់​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង ​ក្នុង​ការ​ដក​​​ការ​ចោទប្រកាន់​លើ​​​​អតីត​អភិ​បាល​ក្រុង​បាវិត​ដែល​ជា​ជន​សង្ស័យ​ដ៏​សំខាន់​ម្នាក់​​​ក្នុង​ករណីបាញ់​​កម្មការិនី​បីនាក់​​ឲ្យ​​​រង​របួស​ធ្ងន់​។ កាល​ពី​ម្សិល​មិញលោកអ៊ុកសាវុធអគ្គ​ព្រះ​រាជអាជ្ញា​​សាលា​ឧទ្ធរណ៍​​មាន​ប្រសាសន៍​​ថាលោក​បាន​ដាក់​ពាក្យ​បណ្តឹង​​ជំទាស់​កាល​ពី​ថ្ងៃ​ទី​២១ខែធ្នូគឺ​បី​ថ្ងៃបន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​បាន​សម្រេច​ ដកការ​ចោទ​ប្រកាន់​លើ​លោកឈូកបណ្ឌិតអតីត​អភិ​បាល​​ក្រុង​​​​បាវិត។កាល​ពី​ដំបូង​លោកឈូកបណ្ឌិតត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​បង្ក​របួស​ស្នាម​ “ ដោយ​អចេតនា” ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​លោក​ក្នុង​​ករណី​បាញ់​ប្រហារ​អំឡុង​ការ​តវ៉ាមួយ​នៅខាង​ក្រៅ​រោង​ចក្រ​ផលិត​ស្បែក​ជើង​​ផ្គត់​ផ្គង់​ឲ្យ​ក្រុមហ៊ុន​ពូម៉ា​ដែល​ជា​ក្រុម​ហ៊ុន​ផលិត​​សំលៀក​បំពាក់​​កីឡា​ប្រទេស​អាល្លឺម៉ង់​ កាល​ពីខែកុម្ភៈ។ លោកសាវុធបាន​មាន​ប្រសាសន៍បន្តថា “ យើង​បានប្តឹង​ជំទាស់​នឹង​​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បន្ទាប់​ពី​​សាលា​ដំបូង​ខេត្ត​បាន​សម្រេច​ដក​​ការ​ចោទ​​ប្រកាន់​​លើ​​ករណី​បាញ់​​កម្មការិនីបី​នាក់​​ កាល​ពីថ្ងៃទី២១ខែ​ធ្នូ​ ​ប៉ុន្តែមិន​មាន​អ្នក​យក​ព័ត៌មាន​ណា​​​ម្នាក់​បាន​សួរ​ខ្ញុំ​​អំពី​ករណីនេះ​ទេ​”។ លោក​​មាន​​ប្រសាសន៍​បន្តថា​ “ យើង​​កំពុង​យក​រឿង​ក្តី​​របស់​លោក ​ឈូកបណ្ឌិត ​​មក​ជំនុំជម្រះ​ក្តី​ នៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ស្វែង​រក​យុត្តិធម៌​ឲ្យ​កម្មការិនី​រង​គ្រោះ​ទាំង​បីនាក់​”​នោះ ហើយលោក​​បាន​បដិសេធ​មិននិយាយ​​បញ្ជាក់​​បន្ថែម​ទៀត​ទេ។ លោកហឹុងប៊ុនជាព្រះ​រាជអាជ្ញា​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថាសាលា​ឧទ្ធរណ៍​​​នឹង​បន្ត​​ជំនុំ​ជម្រះ​រឿង​ក្តី​លោកឈូកបណ្ឌិត។ លោកប៊ុនជាបាន​មាន​ប្រ​សាសន៍​បន្តថា “​ ក្រឡា​​បញ្ជី​របស់​យើង​នឹង​ផ្ទេរ​សំណុំរឿង​លោកឈូកបណ្ឌិតទៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃទី​២​ខែមករាឆ្នាំ​២០១៣”។ ការផ្លាស់​ប្តូរ​មក​សាលា​ឧទ្ធរណ៍​នេះ​មិន​ជាប់​ទាក់​ទង​នឹង​​ពាក្យ​បណ្តឹង​ប្តឹង​​ឧទ្ធរណ៍របស់​ជន​រង​គ្រោះ​ទាំង​បី​នាក់​ជំទាស់​នឹង​សេចក្តី​សម្រេច​ដក​ការ​ចោទ​ប្រកាន់​របស់​សាលាដំបូង​ខេត្ត​ស្វាយរៀង​​​​កាលពី​ថ្ងៃ​ទី​១៩​ខែ​ធ្នូ​នោះ​ទេ ហើយ​ការ​សម្រេច​នេះ​​​​បាន​បណ្តាល​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អង្គការ​សិទ្ធិ​មនុស្ស​​និង​​អ្នក​សង្កេត​ការ​ណ៍អន្តរជាតិ​។ យោង​តាម​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ បានឲ្យ​ដឹងថាលោកឈូកបណ្ឌិតដែល​ពេល​នោះ​ជា​អភិបាល​ក្រុង​បាវិត​បាន​បាញ់​ទៅ​លើក្រុម​អ្នក​តវ៉ា​អំឡុង​ការ​តវ៉ាមួយ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​បាវិត​ កាលពីថ្ងៃទី​២០ ខែ​​​កុម្ភៈ ហើយ​បាន​ធ្វើ​ឲ្យ​កម្មកា​រិនី​បីនាក់​រង​របួស។​លោក ឈូក បណ្ឌិត មិន​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទេ​ ហើយ​ជន​រង​គ្រោះ​​ទាំង​បី​នាក់​ ត្រូវ​បាន​គេ​រាយ​ការណ៍ថា មាន​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ជា​ច្រើននាក់​ រួម​ទាំង​​ឧបនាយករដ្ឋមន្ត្រី​ ម៉ែនសំអន​ ផង​ដែរបាន​ទៅ​ជួប​ពួក​គេហើយ​បាន​ស្នើ​សុំ​ឲ្យ​ពួកគេ​កុំ​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​លោក ឈូកបណ្ឌិតជា​ថ្នូរ​​នឹង​​ប្រាក់ឬ ​អំណោយ​។ លោក សុក សំអឿន នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារសិទ្ធិ​កម្ពុជា បាន​​មាន​ប្រសាសន៍ថា ការ​ដែល​​​អគ្គព្រះ​រាជអាជ្ញា​សាលា​ឧទ្ធរណ៍​កាន់​កាប់​សំណុំ​​រឿង​បន្ត​​​គឺ​ជា“ ​​រឿង​មិន​ធម្មតា​” ឡើយប៉ុន្តែករណី​នេះ​អាច​ធ្វើ​ទៅ​បាន​ដោយ​សារ​​សំណុំ​រឿង​​​ធំ​បែប​នេះ​​ត្រូវ​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ ហើយ​លោក​បាន​បញ្ជាក់​​ថាការ​សម្រេច​របស់​លោកអ៊ុកសាវុធដើម្បី​​ប្តឹង​ឧទ្ធរណ៍នេះ​អាច​នាំ​ឲ្យ​មានការ​ស៊ើបអង្កេត​ករណីនេះ​ឡើង​វិញ។ លោកសុកសំអឿនបាន​មាន​ប្រសាសន៍​បន្ថែម​ថា “ សាលាឧទ្ធរណ៍​ប្រហែល​ជា​នឹង​កោះ​​ហៅ​សាក្សី​មក​សាក​សួរ​ម្តង​ទៀតដើម្បី​ស្វែង​រក​ការ​ពិត​ដោយ​លោក​បន្ថែម​ថា ការ​សម្រេច​​របស់​សាលាដំបូង​ខេត្ត​ស្វាយរៀង​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ ដោយ​សារ​សាក្សី​ឃើញ​ហេតុការ​ណ៍​ផ្ទាល់​ភ្នែក​បាន​​​ភ្ជាប់​ករណី​​បាញ់​ប្រហារ​នេះ​​ទៅ​​នឹង​លោកឈូកបណ្ឌិត។ លោកថ្លែង​បន្តថា“ ប្រសិន​បើរដ្ឋា​ភិបាល​អនុញ្ញាត​ឲ្យ​មាន​ករណី​បែប​នេះ​កើត​ឡើង​នោះ​ប្រជា​ពលរដ្ឋ​នឹង​បាត់បង់​​ជំនឿ​លើ​រដ្ឋាភិបាល​ ជា​ពិសេស​អំឡុង​ពេល​បោះ​ឆ្នោត​ហើយ​សហគមន៍​អន្តរជាតិ​ក៏​កំពុង​តែ​ឃ្លាំ​មើល​ករណី​នេះ​ផង​ដែរ។ នេះ​ជា​ករណី​នយោ​បាយ​។យើង​ដឹង​ថា​​​ លោកឈូកបណ្ឌិតជាប់​​ពាក់​ព័ន្ធនឹង​មន្ត្រី​ជាន់​ខ្ពស់​​​ ដូច្នេះ​ហើយ​បាន​ជា​មេដឹក​នាំ​កំពូល​ៗត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ នឹង​រឿង​ក្តី​នេះ​”។ លោកស្រី​ ស្រីបុត្រចរិយាមេធាវី​ការ​ពារ​​កម្មការិនីរង​គ្រោះ​ទាំង​បីនាក់ បាន​សរសើរ​សាលាឧទ្ធរណ៍​​ចំពោះ​ការ​បន្ត​​រឿង​ក្តី​​នេះ​។                   លោកស្រីបុត្រចរិយា...

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើ​ឲ្យ​ក្រុ​មហ៊ុន​ឯក​ជន​ទិញ​​​រថយន្ត​​ពន្លត់​អគ្គិ​ភ័យដោយ​​ខ្លួន​ឯង

កាល​ព​ី​ម្សិល​មិញ លោក​នា​​យក​រដ្ឋ​មន្រ្តី​​ ហ៊ុន សែន​​ បា​ន​អ​ំ​ពា​វ​នា​វ​​ដល់ក្រុម​ហ៊ុន​ឯក​ជន​​ជា​លើក​ទី​២​ឲ្យ​​ទិញ​​រ​ថ​យន្ត​​ពន្លត់​អគ្គិភ័យ​ដោយ​ខ្លួន​ឯង​ ​កុំ​ផ្អែ​ក​លើ​​អង្គភាព​​​​ពន្លត់​អគ្គិ​ភ័យ​​​របស់​​រដ្ឋា​ភិ​បាល។ ​​ដំ​បូ​ង​​ លោក ហ៊ុន សែ​ន​ ​បាន​​​ធ្វើ​សំណើ​នៅ​ថ្ងៃ​​​ទី​១៤ ​ខែ ធ្នូ ​នៅ​ពេល​​សេចក្តី​ព្រាង​​ច្បាប់​​មួ​យ​អំ​ពី​កា​រ​ទប់​ស្កាត់​​អគ្គិភ័​យ​ ដែ​លអ​នុ​ម័ត​​​ដោ​យ​​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី។មា​ន​ប្រ​សាសន៍​​នៅ​ឯ​​ពិ​ធីសម្ពោធ​​រោង​ចក្រ​ផលិត​ស្ករស​​នៅ​ក្នុ​ងខេត្ត​​កំ​ពង់​ស្ពឺ​​កា​ល​ពី​ម្សិល​មិញលោក​ ហ៊ុនសែនបាន​​រំឭក​ឡើង​វិញ​​អំ​ពី​កា​រ​អ​ំ​ពា​វ​របស់​លោក​​សុំ​ឲ្យ​​បណ្តា​ក្រុម​ហ៊ុន​ធំ​ៗ​ ដូចជា​​សណ្ឋាគារធំៗ​ រោង​ចក្រធំ​ៗនិង​​អ្នក​កា​ន់​កាប់​​តំ​បន់​សេដ្ឋ​កិច្ច​ពិសេស​។ ​​លោក ហ៊ុន សែន បា​ន​ថ្លែង​ថា “ សូម​ព្យាយាម​ធ្វើ​ការ​​ងារ​ពីរ​។ ​ទី​១​ ត្រូ​វ​បង្កើត​​ប្រព័ន្ធ​​​ពន្លត់​អគ្គិ​ភ័យ​​នៅ​ខាង​​​ក្នុង​រោ​ង​ចក្រ​ឬ​សណ្ឋា​​គា​រ​ ​ដូច្នេះ​ប្រសិ​ន​បើមា​ន​​អគ្គិ​ភ័យ​កើត​ឡើងអ្នក​​គ្មាន​ប្រភព​ទឹក​ទេ​។​​ទី​២ ​ខ្ញុំ​សុំ​អំ​ពា​វ​នា​វ​​ដល់​ម្ចាស់​​ក្រុ​ម​ហ៊ុន​ សណ្ឋាគា​រ​​និង​ត​ំ​បន់​សេដ្ឋ​កិច្ច​ពិ​សេស​ឲ្យ​នាំ​​ចូល​​រថ​យន្ត​ពន្លត់​អគ្គិភ័យ​។ ប្រសិន​​អ្នក​​រង់​ចាំ​អង្គភាព​និងនគរ​បាល​ពន្លត់​អគ្គិភ័​យវា​​មិន​គ្រប់​គ្រាន់​​ទេ​”។ លោកហ៊ុនសែន ​បា​ន​បន្ត​ថា ​ក្រុម​ហ៊ុន​​​ដែល​មា​ន​​រថ​យន្ត​​ពន្លត់​អគ្គិភ័​យ​​នឹ​ង​អា​ច​​មក​ដល់​សហគមន៍ដើម្បី​​​ជួ​យ​ជន​រង​គ្រោះ​​ដោយ​សារ​អគ្គិភ័​យ​។ លោកបា​ន​បន្ថែម​ថា រាជ​ធា​នី​ភ្នំ​ពេញ​បច្ចុប្បន្ន​​ត្រូវ​កា​រ​​រថ​​យន្ត​ពន្លត់​អគ្គិភ័​យ​​យ៉ាង​​តិច​​៥០​គ្រឿង​ទៀត​។ ​​លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ កា​រ​ចូ​លរួ​ម​​ពី​​វិ​ស័យឯក​​​ជន​អា​ច​​មា​ន​ពីរ​ទម្រង់​ មួ​យ​​គឺ​ត្រូ​វ​កា​រ​ពា​រ​​រោ​ង​ចក្រ​​និង​ក្រុម​​ហ៊ុន​របស់​ខ្លួននិង​​​មួ​យ​ទៀត​គឺ​ថា នៅ​ពេល​មា​ន​កា​រ​បន្ទាន់​ ពួ​ក​គេ​​អាច​​ធ្វើ​អន្តរាគមន៍​​បា​ន​”។ លោកនាយករដ្ឋ​មន្ត្រី ហ៊ុនសែនមិន​បាន​និយា​យ​ថា  នរណា​នឹ​ង​ប្រតិ​បត្តិការ​រថយន្ត​ពន្លត់អគ្គិភ័​យ​ ឬ​​ថា​​តើ​ត្រូ​វ​​ហ្វឹក​ហាត់ក្រុម​ពន្លត់អគ្គិភ័​យ​នោះ​ទេ​។ ​ ទោះ​ជា​យ៉ាង​ណា លោក​​ទំ​នង​ជា​​ផ្តល់​ជម្រើស​ដល់​មន្ទីរ​​ពន្លត់​អគ្គិភ័យ​​​ដែល​គេ​​ដឹង​ថា ​​ពន្លត់​អគ្គិភ័​យ​មិន​ទាន់​ពេល​ ​ហើយ​ត្រូ​វ​បា​ន​ចោទ​ប្រកាន់​​ថា​ធ្វើ​កា​រ​ដើ​ម្បី​​តែប្រាក់​​នៅ​ទី​កន្លែង​កើតមា​ន​អគ្គិភ័​យ។ ​លោកហ៊ុនសែនបា​ន​មា​ន​ប្រ​សាសន៍​ថា “ យើង​អា​ចនិ​យា​យ​ថា អង្គភាពពន្លត់អគ្គិភ័​យនៅ​ក្នុងរាជ​ធា​​នីត្រូ​វ​មា​ន​​រថ​យន្ត​ពន្លត់​អគ្គិភ័​យ​​​ចំ​នួន​​៥០​គ្រឿង​”។​កា​ល​ពី​ដើម​ខែ​នេះ ​អគ្គិភ័​យ​​បា​ន​ឆាប​ឆេះ​ផ្សារ​​រាត្រី​​នៅ​ក្នុង​ក្រុ​ង​សៀម​រាប​ និង​ធ្វើ​ឲ្យ​មនុស្ស​​ចំ​នួន​ប្រាំ​បី​នាក់​ រាប់​ទាំ​ង​កុ​មា​រ​​ចំ​នួន​​​បួ​ន​នាក់​ស្លាប់​។ ​អាជី​វ​ករ​​បា​ន​​អះ​​អា​ង​ថា ​ក្រុម​​អ្នក​ពន្លត់​អគ្គិភ័​យ​មិន​បា​ន​ពន្លត់​​ភ្លើង​​​ទេ ​​លុះ​ត្រា​ឲ្យ​លុយ​ពួ​ក​គេ។ កា​រ​អះ​អា​ង​នេះ ត្រូ​វ​ បា​ន​មន្ត្រី​ទាំ​ង​នោះ​​បដិ​សេធ។ កា​រ​ឲ្យ​ប្រាក់​​បែប​នោះ​ដែរ​បា​ន​កើត​ឡើង​​កា​ល​ពី​ក្នុង​ខែ​​កក្កដា ​នៅ​ផ្សារ​​ទួ​ល​សង្កែ ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែ​ល​ពេល​នោះ​​ផ្ទះ​ចំ​នួន​​៥៧​ខ្នង​ ​និង​​មួ​យ​ផ្នែក​ធំ​នៃ​ផ្សារ​នោះ​ ត្រូ​វ​បា​ន​អគ្គិភ័យ​ឆាប​ឆេះ។ ​លោក កែន លូ អគ្គ​លេខាធិការ​​នៃ​សមាគម​​​រោង​ចក្រ​កាត់​ដេរ​នៅ​​កម្ពុជា ​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​គំនិត​​​របស់​លោក ហ៊ុន សែន​អំ​ពី​កា​រ​បង្កើត​​រថយន្ត​ពន្លត់​អគ្គិភ័​យ​​លក្ខណៈឯក​ជន​ គឺ​ជា​គំ​និត​​ល្អ​មួ​យ​។ ​រថ​យន្ត​​ពន្លត់​អគ្គិភ័​យឯក​ជន​​នៅ​ក្នុង​តំ​បន់ពិ​សេស ​អា​ច​ជា​កា​រ​​​ទាក់​ទាញ​​វិ​និ​យោគ​ិន ​​ដែល​ស្វែ​ង​រក​​បរិស្ថាន​​សុ​វត្ថិ​ភាព​​សម្រាប់​​អា​ជី​វ​កម្ម​​​របស់​ពួ​ក​គេ​៕ ប្រែ​សម្រួលដោយចេវប៊ុននី​​​​​​​​​​​​

តុលាការ​ផ្តន្ទាទោស​សកម្មជន​ទាម​ទារ​សិទ្ធិ​ដីធ្លី​​​សហគមន៍​បឹងកក់​

កាលពី​ម្សិល​មិញ​សាលាដំបូង​រាជធានី​ភ្នំ​ពេញ​​​ បាន​​​ផ្តន្ទាទោស​​​​​អ្នក​ស្រី យ៉ម បុប្ផាសកម្មជនប្រ​ឆាំង​នឹង​ការ​បណ្តេញ​ចេញ​​នៅ​សហគមន៍​បឹង​កក់​​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ​​​ចំពោះ​ការ​ជាប់​​​ពាក់​ព័ន្ធ​​ក្នុង​ការ​វាយ​​ដំ​បុរស​ពីរ​នាក់​ ហើយ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​ផ្តន្ទាទោស​សមាជិក​គ្រួសារ​​របស់​អ្នក​ស្រី​បី​នាក់​ពី​បទ​​ល្មើស​ដូចគ្នា​ផង​ដែរ​។ ការ​សម្រេច​របស់​តុលាការ​បាន​ធ្វើ​ឲ្យ​សកម្មជន​ជា​​មិត្ត​ភក្តិ​​​​ផ្ទុះ​កំហឹង​នៅ​ខាង​ក្រៅ​តុលាការ​ និង​មាន​ការចំអកពី​​​អង្គការ​សិទ្ធិ​មនុស្ស​​ដែល​​ជឿថា ការ​ផ្តន្ទាទោស​នេះ​​​មាន​គោល​បំណង​បង្ក្រាប​សកម្មជន​ប្រ​ឆាំង​នឹង​ការ​បណ្តេញ​ចេញ​និង​អ្នក​តវ៉ាទាមទារ​សិទ្ធិ​ដីធ្លី​​ដែល​បាន​ចំណាយ​​ពេល​ជា​ច្រើន​ឆ្នាំ​តវ៉ា​ប្រឆាំង​​ចំពោះ​ការ​បណ្តេញ​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​ចេញពី​ដី​ក្នុង​សហគមន៍​បឹង​កក់​​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុនស៊ូកាគុអុីនជា​ក្រុម​ហ៊ុន​មួយ​​ដែល​​​​លោកឡៅម៉េង​ឃិនសមាជិកព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ មាន​ភាគ​ហ៊ុន​ដែរ​នោះ​។ អ្នកស្រីយ៉មបុប្ផាអាយុ​២៩ឆ្នាំត្រូវ​បាន​ចាប់​ខ្លួន​​កាល​ពីខែ​កញ្ញា ​​​ហើយ​ត្រូវ​បាន​ចោទ​ប្រ​កាន់​ពី​បទ​​ជាប់​ពាក់​ពន្ធ​នឹង​ការវាយ​ដំ​​អ្នក​រត់​ម៉ូតូ​ឌុប​​ ឈ្មោះវ៉ាតថៃសេងនិងឈ្មោះ​ ង៉ែតចិត្តកាល​ពី​ថ្ងៃ​ទី​៧ខែ​សីហា​។​ប្តី​របស់​អ្នក​ស្រីលោកលួសសាខនក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ​​ ប៉ុន្តែ​ក្រោយ​មក​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​។ លោកចៅ​ក្រមសួសសំអាតកាល​ពី​ម្សិល​​មិញ​បាន​ផ្តន្ទាទោស​​អ្នកស្រី​​ បុប្ផា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ​​ពី​​​បទ​បង្ក​​អំពើ​ហិង្សា​ដោយ​​ចេតនា​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​​។រីឯ​ប្តី​របស់​អ្នកស្រី​ត្រូវ​បាន​កាត់ឲ្យ​ជាប់​​ទោស ​និង​ព្យួរទោស​រយៈពេល​បី​ឆ្នាំ ហើយ​​ប្អូន​ប្រុស​របស់​អ្នកស្រី​ឈ្មោះ​ យ៉មកន្លង់និង​ឈ្មោះយ៉ម សិទ្ធ​​ ក៏​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​រយៈ​ពេល​បី​ឆ្នាំ​ផង​ដែរ​ពី​បទ​​​ប្រើប្រាស់​​ពូថៅនិងទួណឺវីស​វាយ​បុរស​ទាំង​​​ពី​រនាក់​នោះ។ លោក​ចៅ​ក្រម សំអាត មាន​ប្រ​សាសន៍​ថា​ “ តុលាការ​បាន​បង្គាប់​ឲ្យ​​អ្នកស្រីយ៉មបុប្ផាលោកយ៉មកន្លង់និងលោកយ៉មសិទ្ធ​ សង​ជំងឺ​ចិត្ត​​ចំនួន ៦០​លាន​រៀល​​ឲ្យ​ទៅ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​​ ហើយ​តុលាការ​បញ្ជាឲ្យ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន​លោកយ៉មកន្លង់និងលោកយ៉មសិទ្ធ​”។ លោក សំ​អាត បាន​​បន្ថែម​ថា​ “ យោង​តាម​​ភ័ស្តុតាង​និង​សាក្សី​​ឲ្យ​ដឹង​ថាចុង​ចោទ​ទាំង​បួន​នាក់​នេះ​​បាន​ចេញ​មក​ជាមួយ​គ្នា ហើយ​បាន​វាយ​​ជន​រងគ្រោះ​។​លោក លួស​ ​សាខន ​​ក៏​មាន​​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​ដែរ ​ប៉ុន្តែ​​គាត់​មិនបាន​វាយ​ជន​រង​គ្រោះ​ទេ​”។ ដោយ​បង្ហាញ​ពី​ហេតុ​ផល​​ចំពោះ​ការ​សម្រេច​របស់​តុលាការ​នេះ​លោកចៅក្រម​ សំអាត ​​​ថ្លែង​ថា​​ ចុង​ចោទ​មិន​មា​ន​ភ័ស្តុតាង​​​សម្រាប់គាំ​ទ្រ​​​ការ​អះអាងរបស់​ខ្លួន​ដែល​ថា​​ពួក​គេ​មិន​បាន​ឃើញ​​ការ​វាយ​​​តប់​គ្នា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ តុលាការ​​​ជំនុំ​ជម្រះ​តែ​​ភ័ស្តុតាង​ពី​ជន​រង​គ្រោះ​​ប្រ​ឆាំង​នឹង​ចុង​ចោទ​ប៉ុណ្ណោះ​​ និង​​​មិន​បាន​សម្ភាស​សាក្សី​ផ្សេង​ទៀត​​នៅ​កន្លែង​កើត​ហេតុ​ទេ​។ លោកនីចរិយាប្រធាន​​ផ្នែក​សើុប​អង្កេត​​​ប្រ​ចាំ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​មាន​ប្រសាសន៍​ថា​ ភ័ស្តុតាង​ដែល​បាន​បង្ហាញ​នៅ​ក្នុង​តុលាការ​នោះ គឺ​គ្រាន់​តែ​ជា​​ការ​លើក​ឡើង​នូវ​​ពាក្យ​សម្តី​របស់​ជន​រងគ្រោះ​​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ប៉ុណ្ណោះ។ លោកនីចរិយាមាន​ប្រសាសន៍​បន្ត​ថា​“ ​តុលាការ​ផ្អែក​លើ​​ដើម​បណ្តឹង​រដ្ឋប្បវេណី​​​ដែល​បាន​ផឹក​ស៊ី​” នៅ​មុន​ពេល​ មាន​​ឧបទ្ទវហេតុ​នោះ​ ហើយ​​លោក​បន្ថែម​ថា​លោកជឿថា​ការ​​ចោទ​ប្រ​កាន់​ប្រ​ឆាំង​នឹង​អ្នក​ស្រី យ៉ម ​បុប្ផា ត្រូវ​បាន​គេ​ប្រឌិត​ឡើង​​ ដោយ​សារ​តែ​​អ្នក​ស្រី​ធ្វើ​សកម្មភាព​ជា​ប្រចាំ​ក្នុង​នាម​ជា​អ្នក​តវ៉ា​​សិទ្ធិដី​ធ្លី​។ គណៈកម្មាធិការ​​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការ​ពារ​​សិទ្ធិ​មនុស្ស​​កម្ពុជា ជា​សម្ពន្ធ​អង្គការមួយ ​ដែល​មាន​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​ចំនួន​២១​បាន​​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា “ ការ​ជំនុំជម្រះ​ក្តី​នេះ​​​បង្ហាញ​ថា​មាន​​ភាព​មិន​ប្រក្រតី​​ ​ខណៈ​ដែល​​សេចក្តី​សម្រេច​េនះ​មិន​មាន​ភាព​រឹង​មាំ​ឡើយ​ដោយ​សារ​​​​ខ្វះ​​​ភ័ស្តុតាង។​ផ្ទុយ​ទៅ​វិញ​ ការ​ផ្តន្ទា​ទោសអ្នក​ស្រីយ៉មបុប្ផាបាន​បញ្ជាក់​ពីការ​ប្រើ​ប្រាស់​ប្រ​ព័ន្ធតុលាការ​​ប្រ​ឆាំង​នឹង​សកម្ម​ជន​ទាម​ទារ​សិទ្ធិ​ដីធ្លី​ដែល​មាន​បំណង​​ជំទាស់​នឹង​អាជ្ញាធរ​និងក្រុម​ហ៊ុន​ឯក​ជន​មាន​អំណាច​​តាម​រយៈ​ពាក្យ​បណ្តឹង​​ប្តឹងទាម​ទារ​សិទ្ធិ​ដី​ធ្លី​របស់​ពួក​គេ”។ កាល​ពី​ម្សិល​មិញអ្នក​ស្រី​ បុប្ផាបាន​សម្រក់​ទឹក​ភ្នែក​នៅ​ពេល​ត្រូវ​បាន​គេ​នាំ​ចេញ​ពី​តុលា​ការ​​ ហើយ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារវិញ អ្នក​ស្រី​​បាន​​ជំទាស់​នឹង​ការ​សម្រេច​នេះ។អ្នក​ស្រី​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​នៅ​ខាង​ក្រៅ​តុលាការ​ថា “ តុលាការ​មិន​បាន​ផ្តល់​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទេ។ សង្គម​បច្ចុប្បន្ន​​នេះ ជា​សង្គម​​ប្រាក់​ដុល្លារ​។​ខ្ញុំសង្ឃឹម​ថា ​នៅ​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ទទួល​បាន​យុត្តិ​ធម៌​”។ លោកចាន់សុជាតិ​ មេធាវីកា​រពារ​អ្នកស្រីបុប្ផា ថ្លែងថា លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្ដី​របស់​លោក​​ថា​ តើ​អ្នក​ស្រី​អាច​ដាក់​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍​​ជំទាស់​នឹង​​សាល​ក្រម​នេះ​ឬយ៉ាង​ណា​។ នៅ​ខាង​មុខ​តុលាការ​ក្រុម​អ្នក​តវ៉ា​បាន​ប្រមូល​ផ្ដុំ​គ្នា​តាំង​ពី​ព្រឹក​ព្រលឹម ហើយ​​​​ត្រូវ​​បាន​នគរបាល​ប្រឆាំង​កុបកម្ម តាម​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុកដាក់​​ ហើយ​​​កាលពី​ម្សិល​មិញ​​និង​កាល​ពី​ថ្ងៃ​ពុធ បាន​បិទ​ផ្លូវ​នៅ​ពេល​ជំនុំ​ជម្រះក្តី​​បាន​ចាប់​ផ្ដើម​។ កាល​ពី​​ដំបូង​ នៅ​ទីនោះ​មាន​ទិដ្ឋភាព​សប្បាយ​រីករាយ​ នៅ​ពេល​ដែល​អ្នក​ស្រីទឹមសាក់មុនី ជា​សកម្មជន​នៅ​ក្នុង​សហគមន៍​បុរីកីឡា​ ដែល​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ពី​បទ​ចេញ​សេចក្ដី​ប្រកាស​ក្លែង​ក្លាយ​ និង​​ត្រូវ​បាន​តុលាការ​​ដោះលែង​​​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​​​នោះបាន​​ចេញ​មក​ខាង​ក្រៅ​។ប៉ុន្ដែបន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ថាអ្នក​ស្រីបុប្ផាត្រូវ​បាន​តុលា​ការ​ផ្ដន្ទាទោស​នោះ អ្នក​គាំ​ទ្រ​រាប់​រយ​នាក់​បាន​ស្រែកខ្លាំងៗ និង​ផ្ទុះ​​កំហឹង​​​ដោយ​សារ​​ខែល​​នគរបាល​បង្ក្រាប​កុប្បកម្ម​។ ស្ត្រី​ចំណាស់​អាយុ​ប្រហែល​​៧០​ឆ្នាំ​ម្នាក់​​ ដែល​ជា​សកម្មជន​នៅ​ក្នុង​សហគមន៍​បឹង​កក់​ជាយូរ​មក​ហើយ​នោះ​បាន​ដួលសន្លប់​ ​ប្រហែ​ល​ជា​ដោយ​សារ​ឆក់​នឹង​ខែល​អគ្គីសនី​របស់​​នគរបាល​ប្រឆាំង​កុប្បកម្ម​​ ហើយ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ពីរនាក់​ផ្សេងទៀត​បាន​សន្លប់​នៅ​ពេល​ប្រតាយប្រតប់​គ្នា​ជាមួយ​នគរបាល​។ នៅ​ឯ​​ម្ខាង​​ផ្លូវ​ទៀត​ ​មាន​ក្រុម​អ្នក​គាំ​ទ្រ​ខាង​ដើម​បណ្ដឹង​បាន​អប​អរសាទរ​ពី​សេចក្ដី​សម្រេច​របស់​តុលាការនេះ។ លោក​ អុីសុភ័ស្ថប្រធាន​សមាគមន៍​សហ​ព័ន្ធ​កម្ពុជា​ ដើម្បី​អភិវឌ្ឍន៍​...

ប៊ន សំណាង និង សុខ សំអឿន ត្រូវ​ផ្ដន្ទា​ទោស​ជា​ថ្មី​ឡើង​វិញ​ ពី​បទ​បាញ់​សម្លាប់​លោក ជា វិជ្ជា

កាល​ពី​ម្សិលមិញ​ សាលាឧទ្ធរណ៍​បាន​ផ្ដន្ទា​ទោស​បុរស​ពីរ​នាក់​ឡើង​វិញឲ្យ​ជាប់​ពន្ធនា​​​គារ​​​​ម្នាក់​ៗរយៈ​ពេល២០ឆ្នាំ​​​ ​​​ដែល​មជ្ឈដ្ឋាន​ទូទៅ​ជឿ​​​ថាត្រូវ​បាន​គេ​ទម្លាក់​កំហុស​ចំពោះ​ការ​​សម្លាប់​​លោកជាវិជ្ជាមេ​ដឹ​ក​នាំ​សហជីព​សេរី​កម្មករ​​​​។ ​ប្អូន​​ប្រុស​ជន​រង​គ្រោះ​​លើក​ឡើង​ថាសាលក្រម​នេះ​ ពិត​ជា​អយុត្តិធម៌​ណាស់​។ សេចក្ដី​សម្រេច​ដែល​អន្ដរជាតិ​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្ដន្ទាទោស​​​ពួក​គេ​លើក​ដំបូង​​ និង​​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ កាល​ពី​ឆ្នាំ​២០០៨ដែល​​ស្នើ​​ឲ្យ​សំណុំ​រឿង​ប្រឆាំង​នឹង​បុរស​ទាំង​ពី​រនាក់​នេះ​ ត្រូវ​ផ្អាក​ និង​ត្រូវ​ស៊ើប​អង្កេត​ឡើង​វិញ​ ដោយ​សារតែ​ខ្វះ​ភ័ស្ដុតាង​​នោះ​​ គឺ​ជា​ទីបញ្ចប់​នៃ​​ការ​បើក​សវនាការ​ឡើង​វិញ​​នៅ​​សាលា​ឧទ្ធរណ៍កាល​ពី​ថ្ងៃ​ទី​៧ខែ​វិច្ឆិកា​ ប៉ុន្ដែ​ គ្មាន​ភ័ស្ដុតាង​ថ្មី​ណា​មួយ​ត្រូវ​បាន​បង្ហាញ​នោះ​ទេ។ ប៊ន សំណាង អាយុ៣១ឆ្នាំ និង​ សុខសំអឿនអាយុ៤៤ឆ្នាំបាន​ស្រែក​ទ្រហោ​យំ​ នៅ​ពេល​គេ​នាំ​ពួក​គេ​ទាំង​ពី​រ​នាក់​ ចេញ​ពី​បន្ទប់​សវនាការ​​។ លោក ជួន ស៊ុនឡេងប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បាន​ផ្ដន្ទាទោស​ និងបង្គាប់​ឲ្យ​​គេ​ចាប់​ខ្លួន​បុរស​ទាំង​ពីរ​នាក់​នេះ​ឡើង​វិញ ពី​បទ​បាញ់​​សម្លាប់​​លោក​ ជាវិជ្ជាខណៈ​លោក​កំពុង​អាន​កាសែត​នៅ​ខាង​ក្រៅ​វត្ត​លង្កា ក្នុង​ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែមករាឆ្នាំ​២០០៤។ លោក​ចៅ​ក្រម ជួនស៊ុនឡេងបាន​មាន​ប្រសាសន៍​​ទៅ​កាន់​ប្អូន​​ប្រុស​របស់​មេដឹក​នាំ​សហជីព​សេរីកម្មករ​ ដែល​​ត្រូវបាន​​គេ​បាញ់​ សម្លាប់​រូប​នេះ​ថា “ តុលាការ​បាន​ផ្ដន្ទាទោស​ ប៊នសំណាងនិង​ សុខសំអឿនឲ្យ​ជាប់​ពន្ធនា​គារ​ម្នាក់​ៗ​២០​ឆ្នាំហើយ​​បង្គាប់​ឲ្យ​ពួក​គេ​​សង​ជំងឺ​ចិត្ត​​​៤០​លាន​រៀល​ទៅ​ឲ្យ​​លោកជាមុនី្ន”។ លោក​បាន​បន្ដ​ថា “ តុលាការ​បាន​ចេញ​សេចក្ដី​បង្គាប់​ឲ្យ​ឃុំ​ខ្លួនប៊នសំណាងនិង​ សុខសំអឿនពី​បទ​ឃាតកម្ម​​​គ្រោង​ទុក​ជាមុន”។ បុរស​ទាំង​ពីរ​នាក់​នេះបាន​លើក​ដៃ​សំពះ​នៅ​ពេល​គេ​នាំ​ពួកគេ​ទាំង​ពីរ​ចេញ​ពី​តុលា​ការ​ និង​នាំ​ចូល​ទៅ​ក្នុង​រថយន្ដ​ ដែល​កំពុង​តែ​រង់ចាំ​ មុន​ពេល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃស។ ប៊នសំណាងបាន​ស្រែក​ទាំង​ទឹក​ភ្នែក​ថា “ ​វា​ពិតជា​អយុត្តិធម៌​ណាស់​ ខ្ញុំ​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ឲ្យ​ជួយ​ខ្ញុំ​ផង​។ខ្ញុំ​មិន​មែន​ជា​ឃាត​ករ​ទេ​ ប៉ុន្ដែគេ​បាន​ចាប់​ខ្ញុំ​ម្ដង​ទៀត​ហើយ​”។ សុខសំអឿនក៏​បាន​ស្នើ​​សុំ​​ឲ្យ​មាន​​យុត្តិធម៌​ដែរ ចំណែក​ប្រពន្ធ​របស់​គាត់​ព​​​​កូនស្រី​អាយុ​២​ឆ្នាំ​ដើរ​យំ​នៅ​ពី​ក្រោយ​គាត់​​​។ សុខសំអឿនបាន​​ស្រែក​​យំ​ថា “ វា​ពិត​ជា​​អយុត្តិធម៌​ណាស់​ ពី​ព្រោះ​ខ្ញុំ​មិន​បាន​ដឹង​អ្វី​ទាល់​តែ​សោះ​អំពី​​រឿង​នេះ​”។...

ការស្រាវ​ជ្រាវ​រកឃើញ​ថា  បង​ប្អូន​ខ្មែរ​អីុស្លាម ក្នុងប្រទេសកម្ពុជា មិនប្រកាន់​និន្នា​ការរ៉ាឌី​កាល់​ទេ

បង​ប្អូន​ខ្មែរ​អីុស្លាមមិន​ទំនង​ជាទទូួល​យក​ទម្រង់​អីុស្លាមបែបសកម្មប្រយុទ្ធ ​ដែល​ជំរុញ​​ឲ្យ​ពួកគេ​ឈានទៅ​កាន់លទ្ធិ​រ៉ាឌី​កាល់ឡើយ​ ដោយ​សារតែ​បទ​ពិសោធ​របស់​ពួកគេ​ក្នុង​របប​ខ្មែរ​ក្រហម​ និងទំ​នាក់​ទំនង​ជិត​ស្និទ្ធ​របស់​ពួកគេ​ជាមួយប្រ​ជា​ពល​រដ្ឋ​ខ្មែរ។ នេះ​ជា​ការ​សន្និដ្ឋានក្នុង​​ការ​​ស្រាវ​ជ្រាវ​​ ដែលបានចំណាយពេលអស់បួន​ឆ្នាំ របស់លោក អេង កុកថាយ ហើយ​​ទើប​តែ​​បាន​បញ្ចប់បានការសរសេរ​និក្ខេប​បទនៅ​ខែ​នេះស្តីពី​សហ​គមន៍​ខ្មែរអុី​ស្លាម ដើម្បីបញ្ចប់​ថ្នាក់​បណ្ឌិត​របស់​លោក​​នៅ​សាកល​វិទ្យាល័យ​រ័ត​ជើស៍ (Rutgers University) ក្នុង​ទី​ក្រុង​ញូវ​ជើស៊ី  (New Jersey) សហ​រដ្ឋ​អាមេរិក។ ទោះ​បី​ជា​លោកកុក​ថាយដែល​បច្ចុប្ប​ន្នជា​អនុ​ប្រ​ធាន​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​មិន​មែន​ជា​​ខ្មែរ​អីុស្លាម​ក្តី ក៏​លោក​ជឿថា ការ​ស្រាវ​ជ្រាវ​របស់​លោក​​នឹង​ផ្តល់​នូវ​ឱ​កាស​ថ្មី​មួយនៃ​ការ​យល់​ដឹង​ពី​សហ​គមន៍​បង​ប្អូន​ខ្មែរ​អីុស្លាម​ក្នុង​ប្រទេស​កម្ពុជា។ លោក​បាន​លើក​ឡើងក្នុង​​បទ​សម្ភាស​មួយ​​​នៅ​សប្តាហ៍​នេះ​ថា​ “ មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​តិច​ណាស់​ ឬខ្ញុំអាចនិយាយបានថា មាន​ពុទ្ធ​សា​សនិកខ្មែរតិចមែនទែនបាន​ស្រាវ​ជ្រាវពី​ជនជាតិ​ចាម​ ដោយ​សារតែ​គំនិត​រើស​អើង”​។ លោក​បាន​បន្ថែម​ថា “ការ​យល់​ដឹង​ឲ្យ​បានល្អិតល្អន់ និងការយល់ដឹងក្នុងចំណោម​សាធារណ​ជន​អំពី​ក្រុមនេះ​ មាន​តិច​តួច​ណាស់​ដូច្នេះ​មាន​ន័យ​ថា អ្នកមាន​ការរើស​អើង​ចំពោះ​ពួកគេ។​ដូច្នេះ​ការ​​ស្រាវ​ជ្រាវ​នេះ​ ខ្ញុំ​ប្រហែល​ជាអាច​រួម​​ចំណែក​ បង្កើនការ​យល់​ដឹង​បន្ថែម​ទៀត​ និង​កាត់​បន្ថយការ​រើស​អើងចំពោះ​​ពួកគេ”។ ការ​រើស​អើង​បែប​នេះក្នុង​ចំណោម​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ មានដូចជាសង្ស័យថា ​បង​ប្អូន​ខ្មែរ​អីុស្លាមមួយ​ចំនួន​​ចេះ​ធ្វើអំពើ​អាប​ធ្មប់។ ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ថា បង​ប្អូន​ខ្មែរ​អីុស្លាម​នៅ​ថ្ងៃ​ណា​មួយ​នឹង​ងាក​ទៅ​រក​ទម្រង់​អុីស្លាម​រ៉ាឌីកាល់។ នោះ​គឺ​ជា​មូល​ហេតុ​ដែលលោក កុកថាយបានសរសេរនិក្ខេបបទ​របស់​ខ្លួនដោយ​​ស្រាវ​ជ្រាវ​អំពី​ការ​ប្រែប្រួល​អត្តសញ្ញាណ​​របស​់​ក្រុម​នេះ គឺ “ពីសម័យ​ខ្មែរក្រហម ដល់ហាំ​បាលី​៖ អត្តសញ្ញាណ​ចាម​ក្នុង​​សម័យ​សាកល​ភាវូបនីយកម្ម​” ដែល​នឹងចេញ​ផ្សាយ​នៅ​ឆ្នាំក្រោយនេះ​។ លោក កុកថាយ បាន​មាន​ប្រសាសន៍​ថាមេខ្លោងភេរវករ​ជនជាតិឥណ្ឌូណេសុី​ឈ្មោះរីឌូអាន់អុីសាមូឌីន (Raduan Isamuddin)​​ ហៅ​ក្រៅ​ថា ហាំបាលី (Hambali) ជាមេដឹក​នាំ​ក្រុមអុីស្លាម​សកម្មប្រយុទ្ធ​​ របស់​ក្រុមបណ្តាញ​ភេរ​ឥណ្ឌូណេស៊ី​មួយ​ ដែល​មាន​ទំនាក់​ទំនង​នឹង​ក្រុមភេរវករពិភពលោក អាល់កៃដា (Al-qaida) ដែល​ទទួលខុស​ត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅកោះ​បាលី កាលពី​ឆ្នាំ​២០០២ហើយបាន​សម្ងំ​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាច្រើន​ខែ​ កាល​ពី​ចុង​ឆ្នាំ​២០០២និង​ដើម​ឆ្នាំ​២០០៣មុន​ពេល​ជន​នេះ​ ចេញ​ទៅ​កាន់ប្រទេស​ថៃ​ ហើយ​ត្រូវ​អាជ្ញាធរ​ថៃចាប់​ខ្លួន​បាន​​។ ឆ្នាំនោះ​សហគមន៍​ខ្មែរ​អុីស្លាម​ ត្រូវ​ស្ថិត​ក្រោម​ការឃ្លាំ​មើល​យ៉ាងតឹង​រ៉ឹង។ សាលា​រៀន​អុីស្លាម​ពីរ​កន្លែង​ ក្នុង​ខេត្ត​កណ្ដាល​ និង​ខេត្ត​កំពង់​ឆ្នាំ​ង​ត្រូវបានរដ្ឋា​ភិបាល​បង្ខំឲ្យបិទ​ទ្វារ​ ហើយ​អង្គការ​អ៊ំអាល់​គូរ៉ា​ ដែល​មាន​មូល​ដ្ឋាន​នៅក្នុង​ប្រទេស​​​អារ៉ាប៊ីសាអូឌីត ដែល​ជាអ្នកផ្ដល់​មូល​និធិ​ដល់​សាលា​រៀន​ទាំង​នេះ​ ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​នៅ​ក្រៅ​ច្បាប់​...

សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញបញ្ចប់​​សវនា​ការជំនុំជម្រះមន្ត្រី​​ជាប់​ចោទ​​​ពី​បទ​​បំផ្លាញព្រៃ​លិច​ទឹក​

មន្ត្រី​បាន​ឲ្យ​ដឹង​ថា កា​ល​ពី​ម្សិល​មិញ ​សាលា​​ដំបូ​ង​​រាជ​ធានី​ភ្នំ​ពេញ​​បា​ន​បញ្ចប់​​​សវនា​ការ​​​​រឿ​ង​​ក្តី​​ប្រឆាំ​​ង​នឹង​​ជ​ន​សង្ស័​យ​​ចំ​នួន​​២៨​នាក់​ ​រួម​​ទាំ​ង​​​​អភិ​បា​ល​ស្រុក​មា្នក់​ និង​​មន្ត្រី​​ខេត្ត​​ជាន់​ខ្ពស់​​​មួ​យ​​ចំ​នួ​ន​ទៀត​ ដែល​ត្រូ​វបា​ន​ចោទ​​​ប្រកាន់​ថា​ បាន​ពាក់​ព័ន្ធ​ក្នុង​ការ​កាប់​ព្រៃ​​​លិច​ទឹក​ដោយ​ខុស​ច្បាប់​ក្នុង​តំ​បន់​កា​រពា​រ​​នៅ​ក្នុង​ស្រុក​ស្ទោង​ ខេត្ត​​កំ​ពង់​ធំ។ ក្នុ​ង​ចំ​ណោម​ជន​សង្ស័យ​​ទាំ​ង​នោះ មា​ន​​លោក​ ព្រឹម ​រដ្ឋា ​អភិ​បាល​ស្រុ​ក​ស្ទោង​ លោកកន ចាន់​សី​ហា ​នាយ​ខណ្ឌ​រដ្ឋ​បា​ល​​ជល​ផល​​ក្នុង​​ស្រុ​ក​​ ​​និង​លោកជាតិ ​ស៊ី​វុត្ថាប្រធា​ន​មន្ទីរ​​ធន​​ធាន​ទឹក​ខេត្ត​ ព្រម​ទាំង​លោកពេញ ​ពូលមេឃុំ​ សំព្រោចស្រុក​ស្ទោង​ផង​ដែរ។ ប៉ុន្ដែ ក្នុ​ង​ចំ​ណោម​ជន​សង្ស័យ​​ទាំង​២៨​នាក់​ មា​ន​តែ​ជន​សង្ស័យ​ចំនួន​១៣នាក់​ប៉ុណ្ណោះ​បាន​​មក​ចូល​​រួម​​​សវ​នា​ការ​​ជំនុំ​ជម្រះ​​រយៈ​ពេល​​ពីរ​ថ្ងៃ ដែ​ល​បាន​ចា​ប់​ផ្តើម​កា​ល​​ពី​ថ្ងៃ​​អង្គារ​។លោក រដ្ឋា​ លោក ចាន់ សី​ហា  ​​និ​ង​លោក​ វណ្ណា​​រិទ្ធ ត្រូ​វ​បា​ន​​កាត់​​ទោស​​​ក​ំ​បាំង​មុខ​ ហើយ​មេធា​វីការ​ពារ​ពួកគេ​ក៏​គ្មាន​​វត្ត​មា​ន​ដែរ​។ លោក វ៉ា សក្កដា ព្រះ​​រាជ​​អា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​​​​បា​ន​ប្រាប់​តុ​លា​កា​រ​​​ថា “ ពួ​ក​គេ​ទាំង​​​អស់​គ្នា ពិត​ជា​មាន​ចេតនា​​ប្រាកដ​ណាស់​ នៅ​​​ក្នុង​​ករណី​នេះ​”។ លោក​បា​ន​បន្ថែម​ថា ​ក្រុ​ម​មន្ត្រី​​បា​ន​អនុ​ញ្ញា​ត​ឲ្យ​​គេ​រានព្រៃ​​លិ​ច​ទឹក​​នៅ​ជុំ​វិញ​​បឹង​ទន្លេ​សាប​ ទោ​ះ​បី​​ជា​​ពួ​ក​គេ​​ដឹង​ថា ​វា​​ខុស​ច្បាប់​ក៏ដោ​យ។ ​រឿង​ក្តី​នេះ​​កើត​ឡើង​បន្ទាប់​ពី​​កម្លាំង​កង​រាជ​​អា​វុធ​​ហត្ថ​​​​​រឹបអូស​បាន​​គ្រឿង​ចក្រ​ចំ​នួន​​៤៥គ្រឿង​​​នៅ​ក្បែរ​​បឹង​ទន្លេសាប​នៅ​ក្នុង​ខេត្ត​កំ​ពង់​ធំ​ កា​ល​ពី​​ខែ​​កក្កដា ​ដែល​ពួ​ក​គេ​ជឿ​​ថា កំ​ពុ​ង​ត្រូ​វ​បាន​ប្រើ​​ ដើម្បី​រាន​​ព្រៃ​លិច​ទឹក​​នៅ​ក្នុង​ឃុំ​សំ​ព្រោច ឃុំ​ម្សាក្រង​ ​និ​ង​ឃុំ​ចំណា​ក្រោម​ ​ស្រុក​ស្ទោង​ ខេត្តកំ​ពង់​ធំ​។ ​​ហើយ​នៅ​ចុង​ខែ​ដដែល​នោះ ​​​អាជ្ញា​ធរ​បា​ន​​​ទទួល​​​ដី​កា​​ចាប់​ខ្លួន​​មនុស្ស​​​​ជាង​២០​នាក់​ដែល​អាជ្ញាធរ​បាន​​អះ​​អា​ង​ថា ​ពួ​កគេ​ម្នាក់​ៗ​បានជាប់​ពាក់​ព័ន្ធ​ក្នុង​​កា​រ​រាន​ដី​​​​ខុស​ច្បាប់​​។​​​ប៉ុន្មាន​​ខែ​ក្រោយ​មក​​ ជន​សង្ស័យ​​ទាំង​នេះ​ត្រូ​វ​បា​ន​ចាប់​ខ្លួន ​និង​​ចោទ​ប្រកាន់​។ ព្រៃ​លិច​ទឹក​ដែល​នៅ​ជាប់នឹង​បឹង​ទន្លេ​សាប​នេះ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​​ការ​ពារ​ត្រី​ ព្រោះ​ឫស​និង​មែក​របស់​វា​គឺ​ជា​ជម្រក​ត្រី​ពងអំឡុង​ពេល​​រដូវ​វស្សា។ នៅ​ក្នុង​តុលាការ កាល​ពី​ម្សិល​មិញ មន្ត្រី​ខ្លះ​ក្នុង​ចំណោម​មន្ត្រី​ដែល​ជា​ជន​សង្ស័យ​ទាំង​អស់​បាន​អះ​អាង​ថា ខ្លួន​គ្មាន​កំហុស​ និង​មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ទេ។ លោក ស៊ីវុត្ថា ប្រធាន​មន្ទីរ​​ធន​ធាន​ទឹក​ខេត្ត​កំពង់​ធំ​បាន​មានប្រសាសន៍​ថាលោក​មិន​បាន​ដឹង​ថា តំបន់​នេះជា​តំបន់​ការ​ពារ​នោះ​ទេ ​ហើយ​ថា ​លោក​រវល់​នឹង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ខ្លាំង​ណាស់​​នៅ​ពេល​នោះ ដូច្នេះ​លោក​​មិន​បាន​ពាក់​ព័ន្ធ​ក្នុង​សកម្មភាព​កាប់​ព្រៃ​លិច​ទឹក​នោះ​ទេ។​ លោក​បាន​មានប្រសាសន៍ថា “ ខ្ញុំ​មិន​ដែល​ទទួល​បាន​ព័ត៌មាន​ពី​មន្ត្រី​ថ្នាក់​ឃុំ​និង​ថ្នាក់​ស្រុក​ដែល​​ថា ប្រជា​ពលរដ្ឋ  សាងសង់​អាង​ស្តុក​ទឹក​សម្រាប់​ធ្វើ​កសិ​កម្ម​​​នោះ​ទេ។ប្រសិន​បើ​ខ្ញុំ​បាន​ដឹងថា គេ​មិន​អនុ​ញ្ញាត​នោះ ខ្ញុំ​ប្រាកដ​ជា​ឃាត់​ពួកគេ​ហើយ”។ ជន​សង្ស័យ​ឈ្មោះ យុគ គឹម​ឡែន បាន​អះអាង​ថា ខ្លួន​បាន​ធ្វើ​ស្រែ​នៅ​លើ​ដី​​កាប់​ព្រៃ​​​​​នោះ​តាំង​ពី​មុន​ពេលរដ្ឋា​ភិបាល​ប្រកាស​ថាតំបន់​នេះ​ជា​តំបន់​ការ​ពារមក​​ម៉្លេះ ហើយ​ក្រោយ​​មក​ក៏​បាន​សុំ​ការ​អនុញ្ញាតពី​អាជ្ញាធរ​​រំកិល​ព្រំ​ប្រទល់​តំបន់​ការ​ពារ​ឲ្យ​ខុស​ពី​កន្លែង​ធ្វើ​កសិកម្ម​​​ ដើម្បី​ខ្លួន​អាច​បន្ដ​អាជីវ​កម្ម​ទៀត​បាន​។ អ្នក​ស្រីគឹម​ឡែនបាន​និយាយ​ថា“ ខ្ញុំ​បាន​សាង​សង់​អាងស្តុក​ទឹក​ពីរ ​​​ ​ក្នុង​ឆ្នាំ​២០០៨​ មុន​ពេល​រដ្ឋា​ភិបាល​ចេញ​អនុក្រឹត្យ​​ការ​ពារ​តំបន់​នេះ...។​នៅ​ក្នុង​ឆ្នាំ​២០១១ ខ្ញុំ​បាន​សុំ​​អាជ្ញាធរ​បឹង​ទន្លេ​សាបរួម​ទាំង​មន្ត្រី​ស្រុក​និង​ខេត្ត​ ដើម្បី​​រំកិល​ព្រំ​ប្រទល់​តំបន់​ការ​ពារ​នេះ​។ខ្ញុំ​បាន​និយាយជា​មួយ ឯក​ឧត្តម​ ច័ន្ទ យុត្ថា ”។ មេធាវី​ការ​ពារ​ជន​សង្ស័យ​បួន​នាក់​រួម​ទាំង​អ្នក​ស្រី​ គឹម​ឡែននិងលោកស៊ី​វុត្ថាផង​នោះ បានមាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថាកូន​ក្ដី​របស់​លោកមិន​បាន​ដឹង​ថាតំបន់​នេះ​ជា​តំបន់​ការ​ពារ​នោះទេ។​ លោកបន្តថា “ ពួកគេ​​មិន​បាន​ដឹង​ថា តំបន់​នេះ​ត្រូវ​បាន​កា​ពារ​នោះ​ទេ”។ តុលាការ​នឹង​​ប្រកាស​សាល​ក្រម​​នៅ​ដើម​ខែ​មករា៕ ប្រែ​សម្រួល​ដោយហម​ សុផាណ្ណា​​ និង​ ចេវ ប៊ុននី​​​​​​​​​​​​​