AusAid និង​ ADB ​រង​សម្ពាធ​ខ្លាំង​​ជុំ​វិញ​គម្រោង​ផ្លូវ​ដែក​នៅ​កម្ពុជា

កាល​​ពី​ថ្ងៃ​សុក្រ ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ក្រុម​​បាន​​ស្នើ​ឲ្យ​​ប្រទេស​អូស្ត្រាលី ​និង​ធ​នាគារ​អភិវឌ្ឍន៍​អាស៊ី​ ហៅ​កាត់​ថា ADB ​ផ្អាក​​ការងារ ​​និង​ការ​ផ្តល់​មូល​និធិ​សម្រាប់​គម្រោង​ជួសជុល​​ប្រ​ព័ន្ធ​ផ្លូវ​ដែកកម្ពុជា ​ដែល​ដឹក​នាំ​ដោយ​រដ្ឋា​ភិ​បាល​ ​​ប្រ​សិន​បើ​អាជ្ញា​ធរ​ក្រុង​ប៉ោយ​ប៉ែត​​​ អនុ​វត្ត​តាម​សេច​ក្តី​ជូនដំណឹង​​អំពី​ផែន​ការ​បណ្តេញប្រ​ជាពល​រដ្ឋ​​ចំនួន​​២២ ​គ្រួសារ​​ កាល​ពី​សប្តាហ៍​មុន​។ សេច​ក្តី​ថ្លែង​ការណ៍មួយ​ចុះ​ហត្ថ​លេខា​​​ដោយ​អង្គ​ការ​ស្ពាន​​ទៅ​កាន់​សន្តិ​ភាពកម្ពុជា​អង្គ​​ការ​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ ​សមា​គម​ធាង​ត្នោត ​និង​អង្គ​ការ​លីកាដូ ​​ក៏បាន​​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​ទាំង​ពីរ​នេះ ​​ស្នើ​សុំ​ឲ្យ​រដ្ឋា​ភិបាល​​ស៊ើប​អង្កេត​លើ​ករណី​​ប្រើ​អំពើ​ហិង្សា​កាលពី​ថ្ងៃ​សុក្រ ​ទៅ​លើ​​ប្រ​ជា​ពល​រដ្ឋ​ដែល​ត្រូវ​បាន​​បណ្តេញ​ចេញ​​រួច​ហើយ​ដោយ​​សារ​គម្រោង​នេះ ​ហើយ​ពេល​នេះ​កំពុង​​រស់​​នៅ​កន្លែង​តាំង​លំនៅ​ថ្មី​​មួយ​កន្លែង​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ។​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ  ​ប្រ​ជា​​ពល​រដ្ឋ​នៅ​​កន្លែង​តាំង​លំនៅ​ថ្មី​នោះ ​​​​ក៏​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញា​ធរ​ចាប់​ខ្លួន​អ្នក​​​ទទួល​ខុស​ត្រូវ​ផង​ដែរ។ ធនាគារ​ ADB និង​អង្គ​ការ​ AusAid ដែល​ជា​ដៃ​គូ​​ផ្តល់​ជំនួយ​បរទេស​របស់​រដ្ឋា​ភិបាល​​នៃ​ប្រទេស​អូស្ត្រាលី​​ ​​ផ្តល់​​​​ប្រាក់​ចំនួន​១៤២​លាន​ដុល្លារដល់​គម្រោង​​​នេះ ហើយ​បាន​​រង​ការ​​រិះ​គន់​យ៉ាង​ខ្លាំង​ពីបណ្តា​​អង្គ​ការ​សិទ្ធិ​មនុស្ស។​ អង្គ​ការ​ទាំង​នេះ​បាន​លើក​ឡើង​ថា ​គម្រោង​នេះ​​បា​នធ្វើ​ឲ្យ​ប្រ​ជា​​ពល​រដ្ឋ​ដែល​​ត្រូវ​បាន​បណ្តេញ​ចេញ​​ ​មាន​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ​នៅ​​កន្លែង​តាំង​លំនៅ​ថ្មី​​​ដែល​គ្មាន​ហេដ្ឋា​រច​នា​សម្ព័ន្ធ​​ត្រឹម​ត្រូវហើយ​នេះ​​ជា​ការ​រំលោភ​​​គោលនយោ​បាយ​​គាំ​ពារ​សុវត្ថិ​ភាព​របស់​ម្ចាស់​ជំនួយ​ទាំង​ពីរ​នេះ។ មន្ត្រី​​នៅ​ស្ថាន​ទូត​អូស្ត្រាលី ​និង​ធនា​គារ​ ADB ​​មិន​អាច​ទាក់​ទង​​បាន​ទេ​ កាល​ពី​​ម្សិល​មិញ។ អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ទាំង​នេះ​​បាន​និយា​យ​ថា ​​ប្រសិន​បើ​រដ្ឋា​ភិបាល​បណ្តេញ​ប្រ​ជា​ពល​រដ្ឋ​នៅ​ប៉ោ​យប៉ែត​ ​ម្ចាស់​ជំនួយ​ទាំង​ពីរ​នេះ​គួរតែ“ ផ្អាក​ការងារ​នេះ​ជាប​ណ្តោះ​អាសន្ន​និងផ្អាក​​ការ​ផ្ទេរ​មូល​និធិ​​ទៅ​ឲ្យ​​គម្រោង​នេះ​ រហូត​ទាល់​តែ​មាន​កិច្ច​ព្រម​ព្រៀង​​ជា​មួយ​រដ្ឋា​ភិ​បាល​​​ទាក់​ទិន​នឹង​ការ​អនុវត្ត​​តឹង​រ៉ឹង​ចំពោះ​​ការ​គាំ​ពារសុវត្ថិ​ភាព​ដល់​​​អ្នក​តាំង​លំនៅ​​ថ្មី​ និង​​​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋានសិន​​”។ អង្គ​ការ​ទាំង​នេះ​បាន​​ស្នើ​ឲ្យ​មាន​ការ​​លើក​​លែ​ងចំពោះ​តែ​កិច្ច​ការ​ ឬ​​​មូល​និធិ​ណា​ដែល​បាន​ជួយ​ដោយ​ផ្ទាល់​ដល់​​ប្រ​ជា​ពល​រដ្ឋ​ទាំង​ប៉ុន្មាន​គ្រួ​សារ​​នេះ​ប៉ុណ្ណោះ។ប្រ​ជា​ពល​រដ្ឋ​ទាំង​ប៉ុន្មាន​​គ្រួសារ​នេះ​បាន​​និយាយ​ថា ​​ខ្លួន​បាន​ទទួល​​សេច​​ក្តី​ជូន​​ដំណឹង​អំពី​ការ​បណ្តេញ​ចេញនេះ​​មួយ​ថ្ងៃ​​មុន​ឱសាន​វាទថ្ងៃ​សុក្រ​សប្តាហ៍​មុន​​ប៉ុណ្ណោះ ​ហើយ​ថាពាក្យ​បណ្តឹង​របស់​​ខ្លួន​​សុំ​ឲ្យ​មាន​ការ​ផ្តល់​សំណងនោះ​​ មិន​​ទាន់​មាន​ដំណោះ​​ស្រាយ​នៅ​ឡើយ​ទេ។អាជ្ញា​ធរ​មូល​ដ្ឋាន​បាន​ច្រាន​ចោល​ការ​អះអាង​ទាំង​ពីរ​នេះ។ កាល​ពី​ម្សិល​​​មិញ ​លោក ​ង៉ោម៉េង ​ជ្រួន​​អភិ​បាល​ក្រុង​ប៉ោយ​ប៉ែត ​បានប្រកាន់​ជំហរ​តាម​​សេច​ក្តី​ជូន​​ដំណឹង​អំពី​​ការ​បណ្តេញ​ចេញ​នេះ។​​​​​​​  លោក​បាន​មាន​ប្រ​សាស​ន៍​​ថា​ "ប្រ​សិន​បើ​អ្នក​ភូមិ​ទាំង​នេះ​មិន​គោរព​តាម​សេចក្តី​ជូន​​ដំ​ណឹង​នេះ​ទេ...

សា​រព័ត៌មាន​អន្ដរជាតិ​មិន​ធ្វើ​ការ​កត់​សម្គាល់​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ជំនួបអាស៊ាន

ជា​ច្រើន​ថ្ងៃ​បន្ទាប់​ពី​ជំនួបកំពូល​អាស៊ាន​លើក​ទី២០​ បាន​បញ្ចប់​កាល​ពី​ថ្ងៃពុធ​រួច​មក​ រឿង​វ៉ាវ​ជា​ច្រើន​នៅ​តែ​បន្ត​កើត​មាន​​ដដែល។ប៉ុន្តែ​ព័ត៌​មាន​ថ្មីៗ​ភាគច្រើនមិន​​និយាយ​អំពី​រឿង​រ៉ាវ​ ដែល​គេ​មិន​បាន​លើក​យក​មក​ពិ​ភា​ក្សា​នៅ​ក្នុង​ជំនួបកំពូល​អាស៊ាន​ ដូចជាការ​​និយាយ​អំពី​បញ្ហា​ក្នុងដែនសមុទ្រចិន​ខាង​ត្បូង​ ឬក៏​តួនាទី​របស់​ចិន​នៅ​ក្នុង​ជំនួបកំពូល​អាស៊ាន​នេះ ប៉ុន្តែ​ព័ត៌​មាន​ថ្មីៗ​ទាំង​នេះ​ផ្តោត​ទៅ​លើ​សន្និសីទ​កាសែត​របស់​លោក​ នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ធ្វើ​ឡើងនៅពេល​ចប់​កិច្ច​ប្រជុំ​រយៈ​​ពេល​បី​ថ្ងៃ​នេះ។ ក្រុម​អ្នក​សាព័ត៌​មាន​ក្នុង​ស្រុក​មិន​បាន​ព្រិច​ភ្នែក​ទាល់​តែ​សោះ​នៅ​ពេល​លោក​ ហ៊ុនសែន ​ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន​នៅ​ក្នុង​​សន្និសីទ​ ដើម្បីនិយាយ​អំ​ពីក្រុម​បក្ស​ប្រឆំាងនិង​ភាព​ខ្វះ​ចន្លោះ​ប្រហោងរបស់​អ្នក​វិភាគ​ឯករាជ្យ​ “ ក្បាល​ទំពែក​” ព្រម​ទាំង​លើក​សរ​សេើរ​ពីតម្លៃរបស់ប្រទេស​ចិន​ ដែល​ជា​ម្ចាស់​ជំនួយ​ធំជាង​គេ​បង្អស់។តែនេះ​ជា​​ទម្លាប់​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ទៅ​ហើយ ព្រោះ​សុន្ទរ កថា​​​របស់​នាយក​រដ្ឋ​មន្ត្រី​ នៅក្នុង​ពិ​ធី​​ចែក​សញ្ញា​បត្រផ្សេងៗ លោក​តែង​តែនិយាយ​ខោក​​រដ្ឋាភិបាល​បរទេស​ ចំណែក​ឯនៅក្នុង​ពិធី​សម្ពោធ​ផ្លូវ​នានាវិញ​ លោក​តែង​តែ​និយាយ​រិះ​គន់​យ៉ាងចាស់ដៃ​លើ​គណបក្ស​ប្រឆាំង​ សម​ រង្ស៊ី។​ ក៏​ប៉ុន្តែ​អ្នក​ណា​ ដែល​មិន​ធ្លាប់​ដឹងវោហារសាស្ត្រ​របស់លោក​​នាយក​រដ្ឋ​មន្ត្រី​ប្រាកដ​ជា​ខ្លាច​លែង​ហ៊ាន​និយាយ​តទៅ​ទៀតហើយ។ លោក​ ម៉ាទីន​ វូហ្គែន (Martin Vaughan) អ្នក​កាសែតរបស់ ​វ៉លស្ត្រីតជឺណល (the Wall Street Journal) បាន​​ពិពណ៌នា​ហេតុ​ការណ៍​នេះ​នៅ​ក្នុង​អត្ថ​បទ​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​ កាល​ពី​សប្តាហ៍​មុន​ថា​ “ ​លោក​ ហ៊ុន​ សែន​ បាន​​ធ្វើ​ឲ្យ​ក្រុម​អ្នក​កាសែត​អន្តរជាតិ​ប្រមាណ​២០០នាក់ដែល​បាន​ត្រៀម​ខ្លួន​ សម្រាប់​ការ​និយាយ​ល្អ​អំពី​ភាព​ស្រុះ​ស្រួលគ្នា​ នៅក្នុង​តំបន់​ និង​សេចក្តី​ថ្លែង​ការណ៍ និយាយ​អំពី​ការរីកចម្រើន របស់​អាស៊ាន​ក្នុង​ការ​សហការ​គ្នាផ្នែកពន្ធគយ​ មានការ​ភ្ញាក់​ផ្អើល​គ្រប់ៗ​គ្នា”។ លោក​ វូហ្គែនបាន​កត់​សម្គាល់​ថា​ “ ​នៅ​ក្នុង​សន្និ​សីទ​កា​សែត​ ​កាល​ពី​ថ្ងៃ​ពុធ​ លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុ​ សែន​ ទំនង​ជា​ភ្លេចខ្លួន​ថា ​រូប​លោក​កំពុង​តែ​និយាយ​ក្នុង​នាម​ជា​ប្រធានរបស់​សមាគម​អាស៊ាន​...

ភាព​យន្ដ​ឯកសារស្ដីពី​ការ​ធ្វើ​ឃាត​ ​​ជា វិជ្ជា ទទួល​​​រង្វាន់​ធំ​នៅ​អា​មេរិក ​តែ​ហាម​ចាក់​បញ្ចាំង​ក្នុង​ស្រុក​​

ភាព​យន្ដ​ឯកសារ​មួយ​ស្ដី​អំ​ពី​ការ​ធ្វើ​ឃាត​លោកជា​ វិជ្ជាប្រ​ធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បី​ឈ្មោះ​នោះ​​​​ ត្រូវ​បាន​ហាម​មិន​ឲ្យ​ចាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​កម្ពុជាបុ៉ន្តែ​ទទួល​បាន​​​​រង្វាន់​ធំ​មួយ​ពី​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ​អា​មេរិក​​ កាលពី​​​​យប់​ថ្ងៃ​ពុធដែល​ជា​ហេតុនាំ​ឲ្យ​សមា​​​ជិកគ្រួ​សាររបស់​គាត់​អំពាវ​នាវ​ឲ្យ​រដ្ឋ​ាភិ​​​បាល​បើកការ​ស៊ើប​អង្កេត​ជា​ថ្មីក្នុងអំពើ​ឃាតកម្មនេះ។ ភាពយន្ត​ឯកសារ​រឿង​​​​ "នរណា​សម្លាប់​ ជា​វិជ្ជា?" ​ដែល​មាន​​រយៈពេល​៥៨​នាទី​​បង្ហាញ​​ពី​ការ​ស៊ើប​អង្កេត​របស់​នគរ​បាលក្នុង​ការ​ធ្វើ​ឃាត​មេដឹក​នាំ​សហ​ជីពរូប​នេះ​ ទទួល​បាន​រង្វាន់​​George Foster Peabody ​ជា​រង្វាន់​មួយ​ក្នុង​ចំណោម​​​​រង្វាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​សហ​រដ្ឋ​អា​មេរិកមានការ​ទទួល​ស្គាល់​ជា​រៀង​រាល់​ឆ្នាំ​ពី​ឧត្តម​ភាព​និង​សេវាកម្ម​សាធារ​​​ណៈ​តាម​វិទ្យុទូរទស្សន៍និង​ប្រ​ព័ន្ធ​ផ្សព្វ​​​ផ្សាយថ្មីៗ។ លោកប្រែតលីខកស៍ (Bradley Cox) ចាង​ហ្វាង​ភាព​យន្ដ​ឯកសារ​នេះ​បាន​មាន​ប្រ​សាសន៍​ថាលោក​មាន​កិត្តយសនិង​មាន​ការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ដែល​បាន​ទទួល​រង្វាន់​នេះ។ លោក​បាន​មាន​ប្រ​សាសន៍​ក្នុង​កិច្ច​សម្ភាស​​​ពី​ទី​ក្រុង​បាង​កក​កាល​ពី​ម្សិល​មិញ​ថា"នៅ​​​ពេល​​​ខ្ញុំធំ​ដឹង​ក្ដី​ឡើង​ ខ្ញុំ​តែង​តែ​បាន​ឮអំពីរង្វាន់​ Pea​​​body នេះហើយ​ខ្ញុំ​តែង​តែ​គិត​ថាវាគឺ​ជា​រង្វាន់​ដ៏​ធំ​និង​ប្រ​កប​ដោយ​កិត្តនាម​ទៀត​ផង....ខ្ញុំ​ក៏​គិត​ដែរ​ថា ​ខ្ញុំ​គ្មាន​​ឱ​កាស​ទទួល​បានរង្វាន់​សោះ​ឡើយ"។ លោកខកស៍បាន​មានប្រសាសន៍​ថាលោក​​​​​​សង្ឃឹមថាភាពល្បីល្បាញ​នៃ​រង្វាន់​នេះ​នឹង​មាន​​ការ​ចាប់​អារម្មណ៍​ច្រើន​ចំពោះ​រឿង​​​​ក្ដីបាញ់​សម្លាប់លោកជា​ វិជ្ជាដែល​មិន​ទាន់​ដោះ​ស្រាយ​នេះ។ លោក​បាន​បន្ដ​ថា"ស្ទើរ​តែ​ចៀស​មិន​ផុត​​​ឡើយនៅ​ពេល​ទស្សនិកជនបាន​ទស្សនា​ភាព​យន្ដ​នេះពួកគេនឹង​និយាយ​ថា​ 'ខ្ញុំ​ដឹង​ថា​វា​អា​ក្រក់​ណាស់នៅ​កម្ពុជាប៉ុន្តែ​ខ្ញុំ​មិនមាន​គំនិត​ថាវា​អា​ក្រក់​ដល់​ម្លឹងទេ'។រឿងនេះ​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ការ​ភ្ញាក់​ផ្អើ​លចំពោះ​ស្ថាន​ភាព​នៅ​ទី​នោះ"។ លោក​បាន​បន្ថែម​ទៀត​ថា"​នេះ​ពិត​ជា​ អំពីស្ថាន​ភាព​អាក្រក់​ដែល​កំពុង​បន្ដ​មាន​លើ​ប្រ​ជា​ពល​​​​រដ្ឋ​កម្ពុជាហើយបើ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ កាន់​តែ​ប្រ​សើរ"។ លោកជាវិជ្ជាដែល​បាន​​​ការ​ពារ​សិទ្ធិ​កម្មករ​រោងចក្រ​កាត់​ដេររាប់​ម៉ឺន​នាក​់​...

អំពើ​ហិង្សា​ផ្ទុះឡើង​នៅ​កន្លែងថ្មី​របស់​គ្រួ​សារ​មកពី​ផ្លូវ​រថ​ភ្លើង

អ្នក​ភូមិ​ និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ អ្នក​ភូមិ​បីនាក់ ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​កាល​ពី​ឆ្នាំ​មុន​ ដោយ​សារ​គម្រោង​ជួសជុល​ផ្លូវដែកកម្ពុជា​​តម្លៃ​១៤២​​ លាន​ដុល្លារ​អាមេរិក​ឧបត្ថម្ភ​ដោយ​ធនាគារ អភិវឌ្ឍន៍​អាសីុ​និង​អង្គការ ​AusAid នោះ​ បាន​ចូល​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​​ កាល​ពី​ព្រឹក​​ថ្ងៃសុក្រ​បន្ទាប់​ពីពួក​គាត់​ត្រូវ​បាន​គេ​​គប់​ដុំថ្មដាក់ ព្រម​ទាំង​វាយ​នឹង​ដំបង​​នៅ​​កន្លែង​តាំង​លំ​នៅថ្មី​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​រាជ​ធានី​ភ្នំពេញ​។ អ្នកស្រី រស់​ បុបា្ផ ​តំណាង​ឲ្យ​ប្រជាជន​​១៦០គ្រួសារ​ដែលត្រូវ​បាន​ផ្លាស់​ទី​​លំ​នៅ​នោះ​ បាន​និយាយ​ថា​ លោក ចាន​់​ សីុនណារ៉ាប្រធាន​ភូមិ​ត្រពាំង​អញ្ចាញ​៤ មិន​សប្បាយចិត្ត​នឹង​អ្នក​ភូមិ​ទាំង​នេះ​ទេ​ កាលពីល្ងាច​ថ្ងៃ​ព្រហស្បតិ៍​​ បន្ទាប់​ពី​ពួក​គាត់បាន​ស្វែង​រក​ជំនួយ​ថ្នាំពេទ្យ​ពី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ដោយ​គ្មាន​ការ​​អនុញ្ញាត​ពី​គាត់​។ បន្ទាប់​ពី​នោះ​បន្តិចមក ​អ្នក​ភូមិ​ប្រហែល​​៣០នាក់​ដែល​រស់​នៅ​ក្នុង​កន្លែង​នោះ​យូ​រជាង​គ្រួសារដែល​ទើប​មក​ពី​ផ្លូវ​រថភ្លើង​​នេះ​ បានកាន់​ដំុ​ថ្ម​និង​ដំបង​មក​ឡោមព័ទ្ធ​គ្រួសារ​ដែល​មក​ពី​ផ្លូវ​ដែក​នេះ ហើយ​អំពើ​ហិង្សា​ក៏​ផ្ទុះ​ឡើង​ដោយ​ធ្វើ​ឲ្យ​​​អ្នក​ភូមិ​​ទាំង​ពីរភាគី​រង​របួស​១១​នាក់​។ អ្នក​ស្រី​ បុបា្ផ បាន​មាន​ប្រសាសន៍​ថា​  “ គ្រួសារផ្សេងទៀត​មក​ពី​ផ្លូវ​ដែក​​នេះ​​ ក៏​មាន​​ជម្លោះ​ពាក្យ​សំដី​ជា​មួយ​ប្រធាន​ភូមិ​នេះ ​​ដែរ។ ដោយ​សារ​តែ​គាត់​ខឹង​ទើប​ប្រ​ធាន​ភូមិ​នេះ​បាន​ទូរស័ព្ទ​ហៅ​មនុស្ស​របស់​គាត់​មួយ​ក្រុម​ពាក់​អាវយឺត​​វាលក្លៀក​ឲ្យ​មក​កាន់ទីនោះ ហើយ​បាន​គប់ដំុ​ថ្ម​និង​​វាយ​ពួក​យើង​នឹង​ដំបងតែ​ម្ដង”។ អ្នកស្រី​ បាន​បន្ថែម​ថា​ អ្នក​ភូមិ​នឹង​ដាក់​ពាក្យ​បណ្តឹង​ពី​សកម្ម​ភាព​របស់លោក​ សីុនណារ៉ា​ ទៅ​ធនាគារ​អភិវឌ្ឍន៍អាសុី​នៅ​ថ្ងៃសៅរ៍​នេះ។នៅ​ពេល​ទាក់​ទង​កាល​ពីម្សិល​មិញ​ លោក  សីុនណារ៉ា​ បានទទួល​ស្គាល់​ថា​ លោក​បាន​បដិសេធ​មិន​ឲ្យ​អ្នកភូមិ​សំុ​ជំនួយ​ថ្នាំ​ពេទ្យ​​ពី​អង្គការ​លីកាដូ មែន ប៉ុន្តែ​លោក​មិន​បាន​ពាក់ព័ន្ធ​ក្នុងជម្លោះ​​នោះទេ។ យោង​តាម​លោក សីុនណារ៉ា​ បាន​ឲ្យ​ដឹង​ថា ជម្លោះនេះ​បានផ្ទុះឡើង​រវាង​អ្នក​ភូមិ​ក្នុង​មូលដ្ឋាន​នេះ​ ពីព្រោះ​ពួក​គាត់បាន​ដឹងថា​អ្នកស្រី បុប្ផា បាន​ប្រមូលញត្តិពីអ្នកភូមិ​ដោយ​កុហកថា​ ក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា ឈប់​ផ្គត់​ផ្គង់អគ្គិសនី​ឲ្យពួក​គាត់ទៀត​ហើយ។លោក​បានមាន​ប្រសាសន៍ថា​ “ នៅពេល​ដែល​អ្នក​ស្រី​បុប្ផា ប្រមូល​ស្នាម​មេដៃ​ពីអ្នក​ភូមិទាំង​នោះ ​អ្នក​ស្រី​បាន​ប្រាប់​​អ្នកភូមិ​ថា ​ស្នាម​មេ​ដៃ​នេោះ​នឹង​ប្រើ​ប្រាស់​សម្រាប់​សំុខ្ចី​ប្រាក់​ពី​អង្គការ​​​​​​​​​​មិនមែន​​រដ្ឋាភិបាល​នានា ​និង​ធ​នា​គារ​អភិវឌ្ឍន៍​អាសីុ យក​មក​សង់​លំ​នៅ​ដ្ឋាន ​និង​បើក​របរក​សីុ​បន្តិចបន្តួច។ ប៉ុន្តែ​តាម​ពិត​​ស្នាម​មេ​ដៃ​ទាំង​នោះ​ត្រូវ​បាន​ប្រើ​នៅ​លើ​​ញត្តិ​ដាក់​​ទៅ​ធនា​គារ​អភិវឌ្ឍន៍​អាសីុ​ដោយ​ចោទ​ប្រកាន់​ថា​ ក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា​បាន​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី​ពី​ប្រជាជន​ទាំង​នេះ​ទៅ​វិញ​”។ លោក អំ​ សំអាត អ្នក​គ្រប់គ្រង​បច្ចេក​ទេសប្រចាំ​អ​ង្គកា​រ​លី​កា​ដូ ​បា​ន​មា​ន​ប្រ​សាសន៍​ថា​ ​​អ​ំ​ពើ​ហិង្សា​បា​ន​ផ្ទុះ​ឡើង​​ ពី​ព្រោះ​លោកស៊ីន​ណារ៉ា ដែល​មាន​​តួនាទី​​​ជា​ប្រធា​ន​ភូមិនោះបាន​​ខឹងយ៉ាង​ខ្លាំ​ង​​ បន្ទាប​់​ពី​​គ្រួ​សារ​ដែ​លត្រូវ​បាន​ផ្លាស់​ទី​​លំនៅ​​​​ទាំង​នេះ​​បា​ន​ប្តឹង​ទៅ​​ធនាគា​រពិ​ភព​លោក ​និងក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា អំពី​​​ស្ថានភាព​នៅ​ឯ​​កន្លែង​តាំ​ង​​លំ​នៅ​​ថ្មី​ និង​​អំពី​កា​រ​ដាច់​ចរន្ត​អគ្គិសនី​ជាញឹក​ញាប់។ លោក សំ​អាត បា​ន​មា​នប្រ​សាសន៍​ថា “​យើ​ង​បា​រម្ភ​​ណាស់​​​​ដែលអតី​ត​គ្រួ​សារ​នៅ​​ផ្លូវ​​រថ​ភ្លើង​ទាំ​​ង​នេះ​បា​ន​​​ជាប់​ពាក់ព័ន្ធ​ក្នុង​​​អំពើ​ហិង្សា​នេះ”។ ក្នុង​​សេចក្តី​ប្រ​កាសមួ​យ​​កា​ល​ពី​​ថ្ងៃ​​សុក្រក្រុម​កា​រ​ងារ​ពិសេសសិទ្ធិ​​លំនៅ​​ដ្ឋាន(HRTF)​បា​ន​​ថ្កោល​ទោស​​យ៉ាង​​​ខ្លាំ​ង ​​ចំពោះ​​អំពើ​ហិង្សា​​នេះ​”។ ​អង្គការនេះ ​បា​ន​លើក​ឡើង​ក្នុ​ង​​សេចក្តី​ប្រកាស​​របស់​ខ្លួ​ន​ថា “ ​កា​រ​បង្ក​​អំ​ពើ​ហិង្សា​ដោយ​​គ្មាន​ហេតុ​ផលបែប​នេះ ​​បង្ហាញពី​បរិយាកាស​​​ប្រទូសរា៉យ​ ដែល​អំពើ​បែបនេះ​ធ្លាប់​បាន​កើត​ឡើង​ចំពោះ​​ក្រុ​ម​គ្រួ​សា​រ ​ដែល​ត្រូវ​បាន​រុះ​រើ​ចេញ​ពី​ផ្លូវ​ដែ​កនៅ​​​រាជ​ធានី​ ភ្នំ​ពេញ​។ ​ក្រុ​ម​គ្រួ​សារ​នៅ​​កន្លែ​​ង​នោះមិន​​មែ​នគ្រាន់​តែ​ប្រឈម​នឹង​​បញ្ហា​​​បំ​ណុល​កាន់​តែច្រើន និង​​គ្មាន​ឱកាស​រកប្រាក់​ចំណូល​ប៉ុណ្ណោះទេ ​គឺ​ពេល​នេះ ពួក​គេ​​ក៏ខ្លាច​​អា​ជ្ញា​ធរ​​ទាំងនោះឆ្លៀត​ឱ​កាស​​រកផលប្រយោជន៍របស់​ខ្លួនដែរ​​”៕ ប្រែសម្រួលដោយ ហម សុផាណ្ណា

តុលាការ​អាមេរិក​ នឹង​បើក​សវនាការលើរឿងក្ដី​រូប​ចម្លាក់​ ខ្មែរ​ ​មាន​អាយុកាល១.០០០ឆ្នាំ

តុលាការ​អាមេរិក​ នឹង​បើក​សវនាការលើរឿងក្ដី​រូប​ចម្លាក់​ខ្មែរ​ ​មាន​អាយុកាល១.០០០ឆ្នាំដើម្បី​រឹប​អូស​​រូប​ចម្លាក់​នេះ​ ហើយ​​ថា ក្រ​សួង​​សន្តិ​សុខ​ជាតិ​អាមេរិក ​ក៏​​​បាន​ត្រៀម​ខ្លួន​រឹប​អូស​វត្ថុបុរាណ​នេះដែរ។ ទោះ​ជា​យ៉ាង​ណា ​ក្រុម​ហ៊ុន​សុថេប៊ី ​​​បាន​​វាយ​បក​វិញ ដោយ​និយាយ​ថា រូប​ចម្លាក់​នេះ​ត្រូវ​បាន​នាំ​ចូល​​សហ​រដ្ឋ​អាមេរិក ដោយ​ស្រប​​ច្បាប់​ ហើយ​បាន​ប្តេជ្ញា​​​​ការ​ពារ​សិទ្ធិ​របស់​ខ្លួន​​​​​នៅ​ក្នុង​តុលា​ការ។ កាល​ពី​ថ្ងៃ​​ព្រ​ហស្បតិ៍ ចៅ​ក្រម​សហ​ព័ន្ធ​​​អាមេរិកមួយរូប​ បាន​​​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុនសុ​ថេប៊ី ​រក្សា​ទុក​រូប​ចម្លាក់​នេះ​​ជា​បណ្តោះ​អាសន្ន​​រហូត​ដល់​ពេល​បើក​សវ​នាការ​​​ ​នៅ​ថ្ងៃ​ទី​១២​ខែមេសា​​ខាង​មុខ​នេះ។ ​កាសែត ឌឹ ញូវយ៉ក ​ថែមស៍ ​បាន​ធ្វើ​សេច​ក្តី​រាយ​ការណ៍ថា ចៅ​ក្រម ចច ប៊ី ដា​នីញែលស៍ ​​បាន​បង្គាប់​ឲ្យ​ក្រុម​ហ៊ុន​សុថេ​ប៊ី ​ផ្អាក​ដំណើរ​​ការ​លក់​ដេញ​​ថ្លៃ​រូបចម្លាក់​នេះ​សិន​​ និង​អនុញ្ញាត​ឲ្យ​ក្រសួង​​សន្តិ​សុខ​ជាតិ​អាមេរិក ​​​​ធ្វើ​ការត្រួត​ពិ​និត្យ​​។ លោក​ស្រី មីឆេល បេនណេត ​អ្នក​នាំ​ពាក្យ​​របស់ស្ថាន​ទូត​​សហ​រដ្ឋ​អាមេរិក ​ប្រ​ចាំ​រាជ​ធានី​ភ្នំ​ពេញ​​ បាន​មាន​ប្រ​សាស​ន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា  “ កាល​ពី​ថ្ងៃ​ទី​៥​ខែ​មេសា​ឆ្នាំ​២០១២​ ចៅ​ក្រម​​តុលាការ​​សង្កាត់​ភាគ​ខាង​ត្បូង​​ក្រុង​ញូវយ៉ក​​ ​​បាន​​ចេញ​ដី​កា​​​មួយ​ បង្គាប់​ឲ្យ​ក្រុម​ហ៊ុនសុ​ថេប៊ី ​ផ្អាក​​សកម្ម​ភាព​លក់​ ឬ​​យក​រូប​ចម្លាក់​នេះ​ទៅ​​​​រក្សា​ទុក​​នៅ​​កន្លែង​ផ្សេង ​ហើយ​បាន​កំណត់​បើក​សវនាការ​​​នៅ​ថ្ងៃទី​១២​ខែ​មេសា​ ឆ្នាំ​២០១២ ​ខាង​មុខ​នេះ​​​សម្រាប់​គ្រប់​​ភាគី​​ដែល​មាន​ចំណាប់​អារម្មណ៍”។ ក្រុមហ៊ុន​សុថេប៊ី ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ជួយ​ដាក់​លក់​វត្ថុបុរាណ​នេះ ដោយ​ម្ចាស់​វត្ថុ​បុរាណ​នេះ គឺស្រ្តី​អ្នក​ប្រមូល​ទិញ​វត្ថុ​បុរាណ​មា្នក់ជា​ជនជាតិ​បែលហ្ស៊ិក ដែល​ឈ្មោះ​របស់​ គាត់​ត្រូវបាន​ការពារ​ដោយ​ក្រុមហ៊ុន​ដាក់​ដេញ​ថ្លៃ។ ក្រុមហ៊ុន​ដាក់​ដេញ​ថ្លៃ​បាន​កំណត់​តម្លៃ​វត្ថុបុរាណ​នេះ​ក្នុង​តម្លៃ​ចន្លោះ​ពី ពីរ​លាន​ដុល្លារ ទៅ​បី​លាន​ដុល្លារ​។ ក្រោយ​ពី​ក្រុមហ៊ុន​សុថេប៊ី​បាន​ប្រកាស​ពីការលក់​​ដេញថ្លៃ​វត្ថុ​បុរាណ​នេះ​​កាលពី​ឆ្នាំមុន​ រដ្ឋា​ភិបាល​កម្ពុជា​​មាន​ប្រតិកម្ម​តែម្តង។ លោកស្រី បេនណេត បាន​បន្ត​ថា​ “ រដ្ឋា​ភិបាល​​កម្ពុជា​បានបញ្ជូន​​សំណើ​មួយ​ទៅ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ស្នើ​ឲ្យ​ជួយ​​បញ្ជូន​វត្ថុបុរាណ​នេះ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។​ ស្ថាន​ទូត​សហរដ្ឋ​អាមេរិក បាន​បញ្ជូន​សំណើ​នេះ​បន្ត​ទៅ​ការិយាល័យ​ពង្រឹង​ច្បាប់​គយ និងអន្តោ​ប្រវេសន៍ ​របស់​អាមេរិក​ នៅបុរី​​ញូវ​យ៉ក​”។ លោក...

អ្នក​ភូមិ​រាប់​រយ​នាក់ នៅក្នុង​ស្រុក​ក្រគរ​ តវ៉ា​ចំពោះ​ការ​រាន​ដី​ដោយ​ក្រុម​ហ៊ុន​ ភាពីមិុច 

អ្នក​ភូម​ិ​បាន​និ​យា​យ​ថា អ្នកភូ​មិ​ប្រហែល​​​៣០០នា​ក​់​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ​កាល​ពី​ថ្ងៃ​អង្គារ​បា​ន​តវ៉ា​​ដើម្បី​បញ្ឈប់ក្រុម​ហ៊ុនភាពី​ម៉ិច​ដ៏មា​នអំ​ណាច មិន​ឲ្យ​រានដី​ស្រែ​​ចម្ការ​របស់​ខ្លួន​​ បន្ទាប់​​ពី​កង​រាជអា​វុធ​ហ​ត្ថ​ប្រដាប់​អា​វុធ ​បា​ន​មក​ដល់​តំបន់​នេះ​​ ដើម្បី​ការពារដី​សម្បទាន ​​ដែល​​​រដ្ឋាភិ​បា​​លប្រគល់​​ឲ្យ​​ក្រុម​ហ៊ុន​នេះ។​​ អ្នក​តវ៉ាម្នាក់​ឈ្មោះ គុច វ៉េង បា​ននិយាយថាក្រុ​ម​ហ៊ុន​នេះ​បាន​ប្រើ​គ្រឿង​ចក្រកា​យដី​ពី​​រ​គ្រឿង​​និងម៉ាស៊ីន​ឈូសឆាយ​ដី​៩គ្រឿង​​​ដើម្បី​រាន​ដី​ស្រែ​ចម្ការ​ប្រហែល​​៥​ហិកតា​ នៅ​​ក្នុង​ឃុំ​ក្បាល​ត្រាច​កា​ល​ពី​​ថ្ងៃ​ច័ន្ទ​ និ​ង​​បា​ន​​បញ្ជូន​​មន្ត្រី​កង​រាជ​អា​វុធ​​ហត្ថ​ឯក​​សណ្ឋាន​ប្រមាណ​១០​នាក់​​​ប្រដាប់​ដោ​យ​​កាំ​ភ្លើ​ង​​អាកា-47 ទៅ​ទីនោះ។ លោក ​វ៉េងបា​ន​និយាយថា “អ្នក​ភូមិ​កា​ន់​ពូ​​ថៅ និង​កាំបិត​ផ្គាក់​​ ពេល​ធ្វើ​ការ​​​តវ៉ា ពីព្រោះ​យើង​ខ្លាចទា​ហា​ន​ប្រដាប់​ដោ​យ​អា​វុធ ដែល​កា​រពា​រគ្រឿង​ចក្រ​របស់​ក្រុ​ម​ហ៊ុន​ ប៉ុន្តែ​​យើង​​មិន​បា​ន​ប្រើ​អ​ំ​ពើ​​ហិង្សា​ទេ​ នៅ​ពេល​តវ៉ា​នោះ”។ លោកបា​ន​បន្ថែ​ម​ថាក្រុ​ម​ហ៊ុន​​​​បា​ន​យក​​គ្រឿង​ចក្រ​​របស់ខ្លួន​ចេញ​ ហើយ​កង​កម្លាំង​​បាន​​​បំបែកគ្នា​ បន្ទាប​់​ពី​​ឃើញក្រុមអ្នក​​ភូមិ​ចូល​មក​ជិត។ ក្រុម​ហ៊ុន​ភា​ពី​មិុច​​របស់​ភរិយា​លោកឡៅ​​​ ម៉េងឃិន សមាជិក​ព្រឹទ្ធសភាមកពី​គណបក្សប្រជាជន​កម្ពុជា បា​ន​កាន់កាប់​​ដី​សម្បទាន​សេដ្ឋ​កិច្ច​ទំ​ហំ​៣១៦.០០០​ហិកតា សម្រាប់ដាំ​​ដំឡូង​មីនិង​ដើម​អាកាស្យា​នៅក្នុង​​េខត្ត​ពោធិ៍សាត់ ចាប​់​តាំង​ពី​ឆ្នាំ១៩៩៧មក។ ជន ជាតិ​ចិនប្រ​ហែ​លជា​១០០នាក់ ​គ្រប់​គ្រង​ប្រតិបត្តិ​​ការ​​កសិឧស្សាហ​កម្ម​នេះនិង​ត្រួត​ត្រាកម្មករ​កម្ពុជា​ប្រមាណ​៤.០០០នាក់​។ កាល​ពី​ដើមឆ្នាំ​នេះ មេក្រុម​ជនជាតិ​ចិនម្នាក់ ធ្វើកា​រ​នៅ​​ក្រុម​ហ៊ុន​​កសិឧស្សាហ​កម្ម​ភាពី​​ម៉ិច​ដ៏ធ​ំ​នេះត្រូវបា​ន​គេបាញ់​សម្លាប់​ ប៉ុន្តែនគរបា​ល​មិន​ទាន់​​​រក​ឃើញ​ពិ​រុទ្ធជ​​ន​ទេ​។ ការ​ដា​​ក់​ពង្រាយ​កម្លាំ​ង​សន្តិ​សុខរដ្ឋ​ ឲ្យការ​ពារ​​ដី​​សម្បទាន​​របស់​ក្រុ​ម​ហ៊ុន​ឯក​ជន​​ មិ​នមែន​​ជា​រឿ​​ង​ថ្មី​នោះ​េទ នៅ​​​កម្ពុជា​។ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ បញ្ហា​នេះបា​ន​ក្លាយ​ទៅ​ជា​រឿ​ង​​រសើប ចាប​់​តាំ​ង​ពី​​សន្តិ​​សុខ​ស្លៀក​ពាក់​ឯក​​សណ្ឋាន​ពី​រនាក់ យាម​ដី​​សម្បទា​ន​របស់​ក្រុម​ហ៊ុន​​ចម្ការ​​កៅ​ស៊ូ​ TTY ​នៅ​ក្នុង​ខេត្ត​ក្រចេះ​បា​នប្រើ​កាំ​ភ្លើង​អាកា​-47 បាញ់​ឲ្យ​​មនុស្ស​បួន​នា​ក់​​រ​ង​របួស​កា​ល​ពី​ខែ​​​មករា​កន្លងទៅ​នេះ។ លោក អូន សុខុន មេបញ្ជា​កា​រ​ក​​ង​​​រាជ​អា​​វុធ​ហត្ថ​ខេត្ត​​បា​ន​មា​ន​​ប្រ​សាស​ន៍​​ថាមន្ត្រី​កង​រាជ​អា​វុធ​ហត្ថ​​ មិនដែល​ត្រូ​វ​បា​ន​​ជួ​ល​​ឲ្យ​​ទៅកា​រពារទ្រព្យ​​សម្បត្តិ​​របស់​ក្រុម​ហ៊ុន​​ភាពី​ម៉ិច​នោះ​ទេ​។ ​លោក​បា​ន​អ​ះ​អា​ង​ថា “គ្មាន​កង​រាជអាវុធ​ហត្ថ​ណា​ត្រូ​វ​បា​ន​ក្រុម​ហ៊ុន​ជួល​ឲ្យ​កា​រ​ពា​រ​ដី​នោះ​ទេ​។ កងកម្លាំ​ង​របស់​យើង​ ប្រើ​​ដើម្បី​កា​រ​ពារ​សន្តិ​​សុ​ខ​ក្នុង​​សង្គម​”។ លោកឌួងសារិនមេឃុំក្បាល​ត្រាច ​បា​ន​មា​ន​ប្រ​សាសន៍​ថា ​​អាជ្ញាធរ​មូល​ដ្ឋានមិន​អាច​ដោះស្រាយ​វិវាទ​នេះ​តែ​ឯ​​ង​បានទេ។ លោក ឌួង ​សារិន ​​បា​នមា​ន​ប្រសាសន៍​ថា “អា​ជ្ញា​ធរ​ឃុំ មិន​អា​​ច​​ដោះ​ស្រាយ​បញ្ហា​នេះ​បា​​ន​ទេ។យើង​​គ្រាន់​តែ​​ជួយ​សម្រួល​​ឲ្យ​សភាព​កា​រណ ៍​​រវាង​ក្រុម​ហ៊ុន​​និង​​អ្នកភូមិ​​​ស្ងប់​ស្ងាត់ប៉ុណ្ណោះ ​​អំឡុងពេល​តវ៉ា​។ យើង​កំពុង​កត់​ត្រា​ពី​​ចំ​នួន​គ្រួសារ​ដែល​​​រង​ផលប៉ះ​ពាល់​ ហើយ​​ខ្ញុំនឹង​រាយ​ការណ៍​ទៅ​អាជ្ញាធរ​ខេត្ត​ឲ្យដោះ​​ស្រាយរឿង​នេះ​”។ លោកទីគីមតុកអ្នកតំណា​ង​ឲ្យក្រុម​​ហ៊ុន​ភាពី​ម៉ិចមិនអា​ច​ទា​ក់​ទង​សុំការ​បំភ្លឺ​បា​ន​ទេ។លោកភួងសុធាអ្ន​ក​សម្រប​សម្រួ​ល​នៅ​អង្គការ​​សិទ្ធិ​មនុស្ស​អា​ដ​​ហុក​ ដែល​បានតាម​ឃ្លាំ​មើល​ការតវ៉ា​​​នេះ​ ​បា​ន​មា​ន​ប្រ​សាសន៍​ថា​ត្ត​មា​ន​​របស់​កងរាជ​អា​វុធ​ហត្ថ​ គឺ​ដើម្បី​បំ​ភិត​បំ​ភ័យ​អ្នក​ភូមិ​។ ​លោក សុធា ​បា​​ន​មា​ន​ប្រ​សាស​ន៍​ថា​​ “​ខ្ញុំ​មិន​​ដឹង​ថា​តើ​​កម្លាំ​ង​ប្រដាប​់​អា​វុ​ធទាំង​នេះ​​ត្រូវ​បា​ន​ក្រុ​ម​ហ៊ុនជួល​​ឬ​អត់​ទេ ប៉ុន្តែ​​វាជា​​ទង្វើ​ខុស​ច្បាប់ក្នុងការ​ឲ្យ​កង​​កម្លាំ​ង​ប្រដាប់​អា​វុធរបស់​​រដ្ឋា​ភិ​បា​ល ​​ការពា​រ​ផល​ប្រ​យោជន៍​របស់​ក្រុម​​ហ៊ុន​​ឯកជន​”៕​ ប្រែសម្រួ​ល​ដោ​យចេវប៊ុននី​​ ​​

សមាជិកអាស៊ាន​អំពាវ​នាវ​ឲ្យ​ភាគី នានា​ដក​ទណ្ឌកម្មចេញ​ពី​ភូមា

ថ្លែង​​​​ក្នុង​​​ឋាន:ជា​ប្រធា​ន​​​អាស៊ាន លោក​នាយក​​រដ្ឋ​​មន្ត្រីហ៊ុនសែន ​កា​ល​ពី​ម្សិលមិញ​ បា​នអំពាវ​នាវ​​​​​​​សុំឲ្យ​​​រដ្ឋា​​​ភិបាល​​​នៃ​​​​​ប្រទេ​ស​​​នានា​​​​​​​​​​​បញ្ចប់​កា​រ​​ដា​ក​់​ទណ្ឌកម្ម​​សេដ្ឋ​ក​ិច្ច​​លើ​​​​ប្រទេសភូមា​។ លោកហ៊ុនសែ​នបា​ន​ថ្លែង​នៅ​ក្នុ​ង​​សន្និ​សីទ​​កា​​សែត​មួយ ដែ​ល​ត្រូ​វ​បា​ន​ធ្វើ​ឡើង​​​​ដើម្បី​​​បិទ​​កិច្ច​​ប្រជុំ​កំពូល​អា​​ស៊ាន​ថា “មេដឹក​នាំ​អាស៊ាន​ក៏បាន​នាំ​មក​នូវ​ការ​អំពាវ​នាវ​ឲ្យ​ប្រទេស​នានា​ ដែលបាន​ដាក់​ទណ្ឌកម្មទៅ​លើ​មីយ៉ាន់ម៉ា ដកចេញ​នូវ​ទណ្ឌកម្ម​ទាំងនោះ​​”។ ​ លោក​ ហ៊ុនសែ​នបា​ន​​ថ្លែ​ង​បន្ត​ថា ​លោកណាជីបរ៉ាហ្សាក់នាយក​​រដ្ឋ​​មន្ត្រី​ម៉ា​ឡេ​ស៊ី ​បានថ្លែង​ថា លោក​នឹង​​លើក​យក​​​​បញ្ហា​​​នេះ​ទៅ​ពិភាក្ស​ាជាមួ​យ​មន្ត្រី​​​អស់​គ្លេស​ អំឡុង​ពេល​ទៅ​បំ​ពេញ​​ទស្សន​កិច្ច​ក្នុ​ង​ប្រទេ​ស​អង់​គ្លេស​ នាពេល​ខាង​មុខ។ លោក​នា​យក​​​​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​លើក​ឡើ​ង​ថា “ មេដឹក​នា​ំ​ប្រទេ​ស​សមា​ជិក​អា​ស៊ាន​មា​ន​កា​រ​ ពេញ​ចិត្ត​​ខ្លាំ​ងណាស់​ជាមួយ​នឹងការ​បោះ​ឆ្នោត​​បំ​ពេញ​បន្ថែម​អា​​សនៈ​​ទំនេរ​នៅ​មីយ៉ាន់ម៉ា”​ ។ មេដឹក​នាំ​​​បរទេ​ស​​ផ្សេងៗ​ទៀត ក៏​បា​ន​​​​បន្ទរ​​​តាម​​​​​អ្វី​ដែ​ល​លោក​ ហ៊ុនសែនបា​ន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​កំពូលអាស៊ាន កា​ល​ពី​ម្សិល​មិញ​​​​​​ដែរ។ ថ្លែង​នៅខាង​​​​ក្រៅ​កិច្ច​ប្រជុំកំពូល​អា​ស៊ា​នលោក ​ស៊ូ​​រិន ពិត​សុ​វ៉ាន់​ អគ្គ​លេខា​ធិ​កា​រ​អា​ស៊ានបា​ន​​​​​​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ ការយោគ​​​យល់​​​​​​ទាក់​​​ទិន​​​​នឹង​​​ការ​​​​​ដក​ទណ្ឌក​​​ម្ម​​​​​​​​​​​​​​​លើ​​​ប្រទេស​​​ភូមា ​​​​។ លោក​ ម៉ាទី ណាតាឡេហ្គាវ៉ា នាយក​រដ្ឋ​មន្ត្រី​​ការបរទេស​ឥណ្ឌូ​ណេស៊ីបាន​មានប្រសា​សន៍ថា លទ្ធផល​មួយនៃ​​កិច្ច​ប្រជុំកំពូល​អាស៊ាន​បាន​អំពាវនាវ​ឲ្យ​ប្រទេស ​ដែល​បាន​ដាក់​ទណ្ឌ​កម្មទៅ​លើ​ភូមា​ ឲ្យ​ដក​ទណ្ឌកម្ម​ចេញជា​បន្ទាន់ពី​ប្រទេស​ភូមា៕ ប្រែ​សម្រួ​លដោយ ​ ស៊ាស៊ុយឈាង ​​

កម្ពុជា​ ​ថៃ​​នឹង​​ពិភាក្សា​គ្នាអំពី​ការ​​បាញ់​​​ពល​រដ្ឋ​កម្ពុជា ​នៅ​ព្រំ​ដែន​

មន្ត្រី​​កម្ពុជា​ បាន​និយាយ​​​កាល​ពី​​ម្សិល​មិញ​ថា ​​​ប្រទេស​ថៃ​ ​បាន​អញ្ជើញ​គណ:ប្រតិ​ភូ​អន្តរ​ក្រសួង​កម្ពុជា ​​​ឲ្យ​ចូល​​រួម​ក្នុង​​កិច្ច​ពិភាក្សា​នៅ​សប្តាហ៍​ក្រោយ​ជុំ​វិញ​​​ការ​បាញ់​ប្រ​ហារ​​ដែល​ចេះ​តែ​បន្ត​​កើត​មាន​​មក​លើ​ប្រ​​ជាជន​កម្ពុជា ​ដែល​​ឆ្លង​ដែន​ចូលទៅ កាប់​ឈើ​ប្រ​ណីត​ដោយ​​ខុស​ច្បាប់​នៅ​​​ក្នុង​​ប្រទេស​ថៃ។ លោក​ឧត្តម​សេនីយ៍​ឯកខៀវសុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​​​​ បាន​មាន​​ប្រ​សាសន៍​ថា ក្រ​សួង​​របស់​លោក​និង​ក្រ​សួង​ការ​​បរទេស​​កំពុង​ត្រៀម​គណ:​ប្រតិ​ភូ​ឲ្យ​​​ចូល​រួម​​ក្នុង​កិច្ច​ពិ​ភាក្សា​នេះ​។ លោក​​បាន​មាន​ប្រ​សាស​ន៍​ថា “ ក្រសួង​មហា​ផ្ទៃ​នឹង​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ពី​ខេត្ត​​​ជាប់​ព្រំ​ដែន​ឲ្យ​ចូល​រួម​ជា​មួយ​គណ:​ប្រតិ​ភូ​នេះ​ដើម្បី​ពិភាក្សា​អំ​ពី​បញ្ហា​នៃ​ការ​បាញ់ប្រ​ហារ​មក​លើ​​​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា ដែល​ឆ្លង​ដែនខុសច្បាប់”។​លោក​បាន​មាន​ប្រ​សាសន៍​ទៀត​ថា ​លោក ឡុ​ង វីសាលោ ​រដ្ឋ​លេ​ខា​ធិការ​​​ក្រសួង​ការ​បរទេស​ នឹង​ដឹកនាំ​គណ:ប្រតិ​ភូ​​នេះ​ទៅ​ជួប​ពិភាក្សា​​ជា​មួយ​មន្ត្រី​ថៃ។ រហូត​​មកទល់​​ពេល​នេះ​ក្នុង​ឆ្នាំ​នេះ​ ​ទា​ហាន​ថៃ បាន​​​បាញ់​សម្លាប់​ប្រ​ជា​ជន​កម្ពុជា ចំនួន​១២​នាក់​ ដែល​បាន​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​​ថៃ ​ដោយ​ខុស​ច្បាប់​ ដើម្បី​ទៅ​កាប់​​ឈើ​​គ្រញូង​ជា​​ឈើ​មាន​តម្លៃ​ថ្លៃ​អាច​​លក់​បាន​​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គូប។ លោក ប៊ិច រតនា ​អនុ​ប្រ​ធាន​​រដ្ឋ​បាល​សាលា​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​មាន​ប្រ​សាសន៍​ថា ​ក្រសួង​ការ​បរទេស​​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​​ទៅ​លោក​ បិុចសុខិន ​អភិ​បាល​ខេត្ត ​ដោយ​កំណត់​កាល​បរិច្ឆេទ​សម្រាប់​កិច្ច​ពិ​ភាក្សា​​នេះ​​នៅ​ថ្ងៃ​ទី​១០​ខែ​​មេសា​ក្នុង​ទីក្រុង​បាង​កក។​លោកបា​ន​​មាន​ប្រ​សាសន៍​ទៀត​​ថា​ “​​លិខិត​​នេះ​​​បាន​ស្នើ​ឲ្យ​យើង​បញ្ជូន​មន្ត្រី​មួយ​ចំនួន ​​ចូល​រួម​​ក្នុង​កិច្ច​​ពិ​ភាក្សា​នេះ ដូច្នេះ​យើង​​នឹង​បញ្ជូន​លោក​អភិ​បាល​រង​​​ខេត្ត​​ និង​លោក​ស្នង​ការ​នគរ​បាល​ខេត្ត​ឲ្យ​​ចូល​រួម​”។ ​កាល​ពី​​ខែ​កុម្ភ: ​​មន្ត្រី​ព្រំ​ដែន​កម្ពុជា ​​បាន​ជួប​ជា​មួយ​សម​ភាគី​ថៃ​របស់​ខ្លួន ដើម្បី​ជំរុញ​ឲ្យ​ពួកគេ​ឈប់​​​បាញ់​ប្រ​ហារអ្នក​កាប់​ឈើ​ជាជន​ជាតិកម្ពុជា នៅ​ក្នុង​ទឹក​ដី​​ថៃ​​ទៀត ​និង​បាន​លើក​ឡើង​ថា ​​ជន​​ល្មើស​ទាំង​នោះ​គួរ​តែ​​ត្រូវ​ចាប់​ខ្លួន​​​​បញ្ជូន​មក​ឲ្យ​​មន្ត្រីការពារ​ព្រំ​ដែន​វិញ។ លោក អ៊ុក កែវ​រត​ន:  អ្នក​នាំ​ពាក្យ​ខុទ្ទ​កា​​​ល័យ​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ​​​​បាន​មាន​ប្រ​សាសន៍​ថា ​​ ខេត្ត​របស់​លោក​ក៏​ទទួល​​បាន​សំណើ​ឲ្យ​បញ្ជូន​​អ្នក​តំណាង​​​ទៅ​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​​​​​នេះ​ផងដែរ​។ លោក​ កែវរតនៈ បាន​​មាន​ប្រ​សាសន៍ថា“លោក​អភិ​បាល​ខេត្ត ​មេបញ្ជា​ការ​​កងយោធពល​ខេមរ​ភូមិន្ទ​ខេត្ត ស្នង​ការ​​​​នគរ​បាល​ខេត្ត​ និង​មេ​បញ្ជា​ការកង​រាជអាវុធហត្ថខេត្ត​ ត្រូវ​បាន​ចុះឈ្មោះ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​​ដ៏​សំខាន់​នេះ​ ​ដែល​ផ្តោត​លើ​ការ​បាញ់​ប្រហារ​មក​លើប្រ​ជា​ជន​កម្ពុជា​ឆ្លង​ដែនខុសច្បាប់”៕ ​ប្រែសម្រួល​ដោយតែមសុខុម​​​​​​                  

បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទទួលបា​ន​ការ​រួម​មតិ​គ្នា​តិច​តួច​

បន្ទាប់​ពី​កិច្ច​ពិភាក្សា​ប៉ុន្មានថ្ងៃមកនេះ​មាន​ការរួម​មតិ​តែមួយ​គត់​ត្រូវលើឡើង​ ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ពាក់ព័ន្ធទៅ​នឹង​សមុទ្រ​ចិន​​ខាងត្បូង​ ហើយនឹង​ទំនង​ជា​មិនមាន​ទទួល​បាន​ការសម្រេច​​ណាមួយ​ក្នុងពេល​ឆាប់​ៗ​នោះ​ទេ​។ នៅ​ពេល​​ប្រទេស​ហ្វីលីពីន​បាន​ជំរុញ​ឲ្យមាន​កិច្ច​ព្រមព្រៀង ​ក្នុង​ចំណោម​ប្រទេស​ជាសមាជិក​អាស៊ាន​ឲ្យដាក់​ប្រទេស​ចិន​នៅ​ក្រៅ​កិច្ច​ពិភាក្សា​ ស្តី​អំពី​ក្រម​ប្រតិបត្តិផ្នែក​ផ្លូវ​ច្បាប់​ពាក់ព័ន្ធ​ទៅនឹង​ជម្លោះក្នុងសមុទ្រ​ចិន​ខាងត្បូងនោះ វានៅ​មិនទាន់​មាន​កិច្ច​ព្រម​ព្រៀង​ណាមួយ​ត្រូវបាន​ធ្វើឡើង​នោះ​ទេ។​ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​បានមាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​មួយ​​ធ្វើ​ឡើង​បន្ទាប់​ពីការ​បិទ​កិច្ច​ប្រជុំកំពូល​អាស៊ានដែលមានរយៈពេលពីរថ្ងៃកាលពី​ម្សិលមិញ​ថា “ យើង​នៅ​មិនទាន់​ទទួល​បាន​ចំណុច​រួម​មួយ​ពាក់ព័ន្ធ​ទៅនឹង​ក្រម​ប្រតិបត្តិ​​សម្រាប់​កិច្ច​ពិភាក្សា​ជាមួយ​ប្រទេស​ចិន​នៅឡើយ​ទេ”។ ការលើកឡើងរបស់ លោក ហ៊ុន ​សែនបានសំដៅ​ទៅលើ​​សំណុំ​ឯកសារ​ដែល​គេ​ទន្ទឹង​​រង់ចាំ​ជាយូរ​មក​ហើយ​ស្តីអំពី​របៀប​ដោះ​ស្រាយ​ជម្លោះ​ក្នុងដែនសមុទ្រ​ចិន​ខាង​ត្បូង។​ នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោកហ៊ុន សែន ដើម្បី​បិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ កាលពី​ថ្ងៃ​ម្សិលមិញ​ លោកហ៊ុនសែនបាន​សង្កត់​ធ្ងន់​ថា ​ដំណើរការរៀបចំ​ក្រម​ប្រតិបត្តិ​កំពុងតែដំណើរ​ការ​ទៅមុខ​។ លោកហ៊ុនសែន​ បាន​បន្តថា “ យើ់ង​បាន​បញ្ចាក់​សា​ជាថ្មី​អំពី​សារៈ​សំខាន់​នៃ​គោល​ការណ៍​អនុវត្ត ហើយ​ចង់បាន​ការ​ទទួល​ស្គាល់​មួយ​នៃ​ក្រម​ប្រតិបត្តិ​ក្នុង​តំបន់។​យើង​សង្កត់​​ធ្ងន់​ទៅលើ​ភាព​ចំបាច់​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​អនុវត្តដោយ​ពេញ​លេញនិងមាន​ប្រសិទ្ធ​ភាពនៃ​គោល​ការណ៍​អនុវត្តនេះ”។​ ប៉ុន្តែ​លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏​ទំនង​ជា​បញ្ជាក់​សា​ជាថ្មី​ពីជំហរ​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវបានប្រទេសដទៃទៀត​ជំរុញ​តាំងពីដើមទី ឲ្យ​ប្រទេស​ចិន​មានការ​ចូល​រួម​ទៅ​ក្នុង​កិច្ច​ពិភាក្សា​ចំពោះ​ក្រម​ប្រតិបត្តិ​នេះ​ផងដែរ។ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​មាន​ប្រសាសន៍អំឡុង​សន្និសីទថា “ យើ់ង​មិនអាច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​សមា​ជិក​អាស៊ាន​ ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​ពី​ប្រទេសដទៃ​នោះទេ​”។ ប៉ុន្តែ​កិច្ច​ពិភាក្សា​ជាមួយបណ្តា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ នៅក្រៅ​កិច្ច​ប្រជុំ​កំពូល ​កាល​ពីម្សិល​មិញ​ បាន​បង្ហាញ​ឲ្យឃើញ​នូវ​ជំហររួប​រួមគ្នាតិចតួច​ ចំពោះការ​ដាក់​បញ្ចូល​ប្រទេស​ចិន​ទៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។​ លោកអាលបឺតដេលរ៉ូសារីយ៉ូ (Albert Del Rosario)រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ហ្វីលីពីនបាន​ជំទាស់​​ថាប្រទេស​ជាសមាជិក​អាស៊ាន ត្រូវ​តែ​​ធ្វើការ​ទៅលើ​ការ​ចេញ​សេច​ក្តី​ព្រាង​អំពី​គោលជំហរ​របស់​ខ្លួន​ ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​ជាមុនសិន មុន​នឹងទៅ​ដោះស្រាយ​ជាមួយ​ប្រទេសចិន។ លោកអាលប៊ឺតដេលរ៉ូសារីយ៉ូបាន​បន្ត​នៅក្រៅ​កិច្ច​ប្រជុំ​កំពូលថា"​គោល​ជំហរ​របស់​យើង​នៅ​តែរក្សាដ៏ដែល​ ដោយទទូចថា​ បញ្ហា​នេះ​ត្រូវតែ​ដោះស្រាយ​ដោយ​សន្តិ​វិធី​ ដោយអនុ​លោមទៅតាម​ច្បាប់​ក្នុងតំបន់់​"។ “ការព្រម​ព្រៀង​ថ្មី​ ដែលយើង​បាន​បង្ហាញ​នោះគឺ​ សេចក្តី​ព្រាងក្រមប្រតិបត្តិ​ និង​ការ​ដាក់​បញ្ចូល​បញ្ហា​សំខាន់ៗ​ គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង​ តាមរយៈបណ្តា​ប្រទេស​សមាជិក​អាស៊ាន​ជាមុន​សិនមុន​នឹង​អញ្ជើញ​ប្រទេស​ចិន​ឲ្យ​ចូល​រួម"។ តាម​រយៈ​កិច្ច​ប្រជុំ​កំពូល​​ពីរ​ថ្ងៃ​មក​នេះ​ និង​អំឡុង​ពេល​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​ ពេលនោះប្រទេស​ហ្វីលីពីនបាន​ជំរុញ​យ៉ាង​ខ្លាំង​ឲ្យ​មាន​មតិរួម​​ក្នុងចំណោមប្រទេស​ជាសមាជិកអាស៊ានមុន​ពេលឲ្យមានការចូលរួមពី​ប្រទេស​ចិន។ ជា​អ្នក​ទាម​ទារ​សិទ្ធិ​កាន់កាប់ខ្លាំង​ជាង​គេនៅ​ក្នុង​ជម្លោះ​ដែនសមុទ្រ​ចិន​ខាង​ត្បូង​នេះគឺប្រ​ទេស​ហ្វីលីពីន។ យោង​តាម​ក្រសួង​ការ​បរទេស​ហ្វីលីពីន​...

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បដិសេធ​ចំពោះ​ការ​អះអាង​ថា​ ចិន​មាន​ឥទ្ធិពលមក​លើកម្ពុជា​

កា​ល​ពី​ម្សិល​​មិញ លោក​នា​យក​រដ្ឋ​ម​ន្ត្រី​ ហ៊ុន សែន បា​ន​វាយបកចំ​ពោះ​កា​រ​អះ​អា​​ង​ថា​ ប្រ​ទេ​ស​ចិន​​​មា​នឥទ្ធិពល​លើ​សកម្មភាព​​របស់​កម្ពុជា​ ក្នុងនាមជាប្រធាន​អា​ស៊ាន ដោ​យ​ទទូច​ថា ​កា​រ​​ធ្វើ​​ទស្សនកិច្ច​​​របស់​លោក​ ហ៊ូជីនថាវកាលពី​ចុង​សប្តាហ៍​មុននោះមិន​ទាក់​ទងនឹង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ នៅ​សប្តាហ៍​នេះ​ទេ។ មាន​ប្រសាសន៍​នៅ​ឯពិធី​បិទ​កិច្ច​ប្រជុំ​កំពូល​នៅឯ​អគារ​ខុទ្ទកាល័យ​របស់​លោកក្នុង​រាជ​ធានី​ភ្នំ​ពេញ​ លោក​ ហ៊ុន សែន​ បាន​ប្រើ​សន្និ​សីទកាសែតបែបសំណួរនិង​ចម្លើយ​ជាមួយ​បណ្ដាញ​ព័ត៌មានពិភពលោក​ និង​អ្នក​យក​ព័ត​៌មានក្នុង​ស្រុក​ ដើម្បី​រិះគន់​អ្នក​វិភាគ​នយោបាយ​ក្នុង​ស្រុក​ម្នាក់​ព្រមទាំង​លោក​ សម រង្ស៊ី មេដឹក​នាំ​គណបក្ស​ប្រឆាំង​ផងដែរ។ ខណៈ​ដែល​លើក​សរសើរចំពោះ​ការ​វិនិ​យោគ​ផ្នែកហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ចិន​ ​នៅក្នុង​បណ្ដា​ប្រទេសជាសមាជិកអាស៊ាន និង​តួនាទី​របស់​ខ្លួន​ក្នុងការស្រោចស្រង់​វិបត្តិ​ហិរញ្ញ​វត្ថុ​សាកល​​លោក​ឆ្នាំ​២០០៨ ដែល​ប្រទេសចិន​ “ បានដើ​រតួនាទីយ៉ាងសំខាន់ ក្នុងការជួយ​សង្គ្រោះ​ពិភព​លោក” និង​​បាន​ស្នើ​ឲ្យ​បណ្ដាញ​ព័ត៌មាន​ កុំ​ផ្ដេក​ផ្ដួល​តាម ​“ អ្នកវិភាគ​ឡប់ៗ” ដែល​គិត​ថា លោក​កំពុង​ត្រូវបា​ន​ប្រទេស​ចិន​ប្រើ​។ លោក​បាន​ឆ្លើយ​តប​ទៅ​នឹងការ​​អះ​អាង​ថា ជំហរ​របស់​កម្ពុជា​ចំពោះជម្លោះក្នុងដែន​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ជា​កម្ម​វត្ថុ​ចម្បង​មួយ​ក្នុង​ចំណោម​កម្ម​វត្ថុ​ចម្បង​ៗ ​ដែល​ត្រូវ ពិភាក្សា​នៅ​ឯកិច្ច​ប្រជុំ​កំពូល​នេះ​ បានស្ថិត​នៅ​​ក្រោមឥទ្ធិពលរបស់ចិន​។ លោក​បាន​ថ្លែង​ថា “ ខ្ញុំ​សូម​បញ្ជាក់​ថា​មេដឹកនាំរបស់​ចិន​មិន​បា​​ន​តាំង​ខ្លួនជាអ្នក​​គាប​សង្កត់​ឬការ​​បញ្ចុះ​បញ្ចូល ឬការ​អូសទាញ​នោះទេ​នៅក្នុង​បញ្ហា​នេះ​ ឯ​កម្ពុជាក៏មិន​មែន​ជា​ទំនិញ​ សម្រាប់​កា​រ​​ទិញរបស់​នរណា​ទាំង​អស់​ក្នុង​ឋានៈ​ជា​រដ្ឋ​អធិប​តេយ្យ​​ និង​ជា​សមាជិក ​ដែលមា​ន​កា​រ​​ទទួល​ខុស​ត្រូវ​ក្នុង​ក្រប​ខណ្ឌអាស៊ាន​”។ លោក ហ៊ូ ជីនថាវ បាន​មកបំពេញ​ទស្សន​កិច្ចក្នុង​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃ​សុក្រ​ និងជា​ការ​ធ្វើ​​ទស្ស​នកិច្ច​លើក​ដំបូង​របស់​មេដឹក​នាំ​ចិន​រូប​​នេះ ​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក ដែល​មាន​ការ​ដាក់តាំង​បង្ហាញ​រូប​ថត​ដ៏ធំ​របស់​លោក​ និង​ភរិយា គឺ​លោកស្រី​ លីវ យ៉ុងឈីង នៅអែបព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រកម្ពុជា​។ លោក​បាន​ចាក​ចេញ​ពី​ប្រទេស​​កម្ពុជា​ កាលពី​ថ្ងៃច័ន្ទ​ បន្ទាប់​ពី​សន្យា​បង្កើន​ទំនាក់ទំនង និង​បង្កើន​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ មុនការមកដល់​របស់​មេដឹក​នាំ​ប្រទេសជាសមាជិកអាស៊ាន​ មួយថ្ងៃ ដើម្បីចូលរួមកិច្ច​ប្រជុំ​កំពូលក្នុង​រាជ​ធានី​ភ្នំពេញ​។ “វា​ទាក់​ទង​ទៅ​នឹង​អាស៊ាន។ វាមិន​មែន​​មាន​ផែន​ការគាប​សង្កត់​នោះទេ។ ការវិភាគ​ឡប់ៗខ្លះ បាន​លើក​ឡើង​ថា ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក ហ៊ូ ជីនថាវ គឺ​ជា​ការ​ធ្វើ​ទស្សនកិច្ច​ ដើម្បី​បញ្ចុះបញ្ចូល​ និង​ដើម្បី​គាប​សង្កត់”។ ប៉ុន្ដែ​លោក​បាន​លើក​ឡើង​ថា  ការ​ធ្វើ​ទស្សនកិច្ច​នេះ “ គឺ​ជាការធ្វើដំណើរ​ដោយ​មាន​ការរៀបចំរវាងរាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត​ចិនតែប៉ុណ្ណោះ​។​ គ្មានការ​ពាក់ព័ន្ធនឹង​ការ​ប្រជុំអាស៊ានទេ។បើ​គាត់មិនមកពេលហ្នឹង ​គាត់​នឹង​មក​ពេលក្រោយ​”។ លោក​ ហ៊ុន​...