ថ្វី​បើ​មាន​ការ​រិះ​គន់​​ ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​​តាំង​ចិត្ត​បន្ដបេសកកម្មរហូតចប់​អាណត្តិ​​

លោក សុរិយា ស៊ូបេឌី (Surya Subedi)​ ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​​បន្ទុក​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា លោក​គ្មាន​​បំណង​លាលែងពីតំណែង​របស់​លោក​ឡើយ ​​ថ្វី​បើ​​ទទួល​រង​ការ​រិះ​គន់​ពី​រដ្ឋាភិបាល​ ហើយ​មន្ត្រី​រដ្ឋាភិបាល​មិន​អើពើ​ចំពោះ​សំណើ​សុំ​ជួប​​របស់​លោក​អំឡុង​បេសកកម្ម​ស្វែង​រក​ការ​ពិត​នៅក្នុង​ប្រទេស​កម្ពុជាក៏ដោយ។ លោក​ សុរិយា ស៊ូបេឌី ក៏​បាន​​មាន​ប្រសា​សន៍​ដែរ​ថា លោក​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្ដរជាតិ​ រួម​មាន​ព្រឹទ្ធសភា​អូស្ត្រាលី និង​សភា​សហភាព​អឺរ៉ុប​ ចំពោះ​ការ​ងារ​របស់​លោក​ ដែលត្រូវមកបំពេញ​បេសក​កម្ម​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ពីរ​លើក​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​វាយ​តម្លៃ​ពីការគោរពសិទ្ធិ​មនុស្ស។ លោក សុរិយា ស៊ូបេឌី បាន​លើក​ឡើង​តាម​អុីម៉េល​នៅ​ក្នុង​សប្ដាហ៍​នេះ​ថា “​ខ្ញុំ​មាន​បំណង​មកបំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ម្ដង​ទៀត​នៅ​ពេល​ណាមួយ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៣ ប៉ុន្ដែ កាល​បរិច្ឆេទ​ត្រូវ​តែ​ទទួល​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ ហើយ​ខ្ញុំ​នឹង​​ប្រាប់​នៅ​ពេល​ជិត​ដល់​”។ លោក សុរិយា ស៊ូបេឌី បាន​ថ្លែង​ថាលោក​​បាន​ស្នើ​សុំ​ការ​ជួប​​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាលមួយ​ចំនួន ​រួម​មាន​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនលោកហោណាំហុងរដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ អំឡុង​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​លោក​ ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ។ លោក​ ម៉ារីដូមីនិក ផារិន (Marie-Dominique Parent)តំណាងរងប្រចាំ​ការិយាល័យ​ឧត្ដម​ស្នង​ការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ក្នុង​ប្រទេស​កម្ពុជា​ បាន​លើក​ឡើង​ថាគ្មាន​មន្ត្រី​ជាន់​ខ្ពស់​​ណាមួយ​ បាន​ជួប​ជា​មួយ​លោកសុរិយាស៊ូបេឌីឡើយ​។ លោក​ សុរិយា ស៊ូបេឌី បាន​លើក​ឡើង​តាម​រយៈ​អុីម៉េល​របស់​លោក​ថា “ជាការពិត​ វាមាន​សារៈសំខាន់​ណាស់​សម្រាប់​ខ្ញុំ​ បើ​មាន​ឱកាសបាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​។ប៉ុន្ដែដូចដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​ ការពិភាក្សាជាមួយមន្ត្រី​រដ្ឋាភិបាល​សម្រាប់​ខ្ញុំ គឺសំខាន់ណាស់​ ហើយ​មាន​ការងារ​ជាច្រើន ដែល​ខ្ញុំចាំបាច់​ត្រូវ​តែ​ផ្ទេរ​ទៅឲ្យ​អ្នក​ផ្សេង​”។ អ្នក​ជំនាញ​ផ្នែក​ច្បាប់​រូបនេះ បាន​ទទួល​រង​ការ​រិះ​គន់យ៉ាងខ្លាំង​ពីមន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​​ឆ្នាំ​នេះ​ ដោយសារ​តែ​លោកបាន​ផ្ញើ​របាយ​​ការណ៍​ចំនួន​ពីរ​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិ​ ក្នុង​ទី​ក្រុង​ហ្សឺណែវ ​ដែល​ផ្ដោត​ទៅ​លើ​ផល​ប៉ះពាល់របស់​​ដី​សម្ប​ទាន​សេដ្ឋកិច្ច​​ និង​ប្រព័ន្ធ​បោះ​ឆ្នោត​ជាតិ​​ មក​លើ​​សិទ្ធិ​មនុស្ស​។ ដើម្បី​ការ​ពារ​ការ​ការសម្រេច​ចិត្ត​របស់​លោក ដែល​មិន​បាន​ជួប​ជាមួយ​លោកសុរិយា ​ស៊ូបេឌីលោក​ ហ៊ុនសែន ​មាន​ប្រសា​សន៍​ថាលោក​នឹង​មិន​ស្ដាប់​អនុសាសន៍​ពី​ជន​បរទេស​ឡើយ​ នៅ​ពេល​អនុសាសន៍​​នោះ​ និយាយពី​បញ្ហា​ក្នុង​ប្រទេស​កម្ពុជា។ ការ​មិ​ន​ចុះសម្រុងគ្នា​បែ​ប​នេះ​ ចំពោះ​ប្រេសិត​​ពិសេស​ ដែល​តែង​តាំង​ដោយ​អង្គការ​​​សហប្រជាជាតិ​ គឺ​មិន​មែន​ជា​បញ្ហា​ថ្មីនោះទេ​។ លោក ភីធើ ឡឺប្រ៊ិច (Peter Leuprecht) និង​លោកយ៉ាស់ហ្គាយ (Yash Ghai) ដែល​ជា​អ្នក​កាន់​តំណែង​មុន​លោក សុរិយា​ ស៊ូបេឌីសុទ្ធ​តែ​បាន​លា​លែង​ពី​តំណែង​របស់​ខ្លួនបន្ទាប់​​ពី​លោកហ៊ុនសែនបាន​រិះ​គន់​ពួក​គេ​ខ្លាំង។ លោកសុរិយាស៊ូបេឌីដែល​ទើប​តែ​បាន​បញ្ចប់​បេសកកម្ម​លើក​ទី​៨​របស់​ខ្លួន​បាន​មាន​ប្រសាសន៍​ថាលោក​បាន​តាំង​ចិត្ត​បន្ដ​ការ​ងារ​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​។ លោកបាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គ្មាន​បំណង​លា​លែង​​ពី​តំណែង​របស់​ខ្ញុំ​នៅ​ពេល​ឥឡូវ​នេះ​នោះ​ទេ ពី​ព្រោះ​ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​កំពុង​ធ្វើ​ការ​ងារ​ដ៏ល្អ​មួយ​ ហើយ​ខ្ញុំ​ក៏រីករាយ​ចំពោះ​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​ស្ថាប័ន​ផ្សេង​ៗ​ទៀត​នៅក្នុង​ប្រទេសកម្ពុជា​ និង​ពីសហគមន៍​អន្ដរជាតិ​”។...

ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា-​កូរ៉េខាង​ត្បូង​​​បានកើន​ឡើងដល់៥៩៦លាន

លោក​ គី​ ប៊ុង​មូន​ (Ki Bong-moon)​ អ្នក​គ្រប់​គ្រង​ទូទៅ​របស់​អង្គភាព​ពាណិជ្ជ​កម្ម​ និង​វិនិយោគ​នៅ​ឯ​មជ្ឈមណ្ឌល​អាស៊ាន​-កូរ៉េ​ (Asean-Korea)​ ដែល​ជា​ស្ថាន​ប័ន​មួយ​​របស់​រដ្ឋា​ភិ​បាល​​ឲ្យ​ដឹង​តាម​អុីម៉េល​ថា​ ពាណិជ្ជ​កម្ម​រវាង​ប្រទេស​កម្ពុជា​ និង​កូរ៉េ​ខាង​ត្បូង​ក្នុង​រយៈ​ពេល​១០​ខែ​ដំបូង​ឆ្នាំ​២០១២​នេះ​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​៥៩៦​លាន​ដុល្លារ​ បើ​ធៀប​​នឹង​ចំនួន​៤២៨​លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១។ លោក​ គី​ ប៊ុង​មូន​ បាន​បង្ហាញ​ថា​ ការ​កើន​ឡើង​ចំនួន​៣៩,២​ភាគ​រយ​គឺ​ខាង​វិស័យ​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា​ ដោយ​ក្រណាត់​រួម​ចំណែក​ច្រើន​ជាង​គេ​បង្អស់​នៃ​ការ​នាំចូល​របស់​កូរ៉េ​ខាង​ត្បូង​មក​កាន់​ប្រទេស​កម្ពុជា​ ហើយ​ផលិត​ផល​សម្លៀក​បំពាក់​គឺ​ជា​ការ​នាំ​ចេញ​លំដាប់​ថ្នាក់​ទី១​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង។​ លោក​បាន​ឲ្យ​ដឹង​ដូច្នេះ​ថា​ “ ក្រុម​ហ៊ុន​កាត់​ដេរ​ជា​ច្រើន​របស់​កូរ៉េ​ខាង​​ត្បូង​ កំពុង​បង្កើន​វិនិយោគ​ទុន​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​កម្ពុជា​ ​ដោយសារ​បរិស្ថាន​ពាណិជ្ជកម្ម​​ក្នុង​ប្រទេស​​ចិន​កំពុង​តែមាន​ការ​ប្រែ​ប្រួល​ ដូច​ជា​​តម្លៃ​​កម្លាំ​ងពល​កម្ម​ជា​ដើម​”។ លោក​បាន​បន្ត​ទៀត​ថា​ ការ​នាំ​ចេញ​ច្រើន​លំដាប់​ថ្នាក់​ទី២​របស់​ប្រទេស​កម្ពុជា​ទៅ​កូរ៉េ​ខាង​ត្បូង​គឺ​ជ័រ​កៅ​ស៊ូ​ ហើយ​បន្ទាប់​មក​មាន​ត្រី​ និង​ផលិត​ផល​សមុទ្រ​ជា​ដើម។​ លោក​បាន​បន្ថែម​ទៀត​ថា​ ផលិតកម្ម​កសិកម្ម​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​ ដូចជា​ ដំឡូងមី​ និង​ដំឡូង​​ជ្វា​ជា​ដើម​ក៏​អាច​មាន​ការ​កើន​ឡើង​ផង​ដែរ​នៅ​ពេល​ខាង​មុខ​ ដោយសារ​កង្វះ​ការ​ផ្គត់​ផ្គង់​​ផលិត​ផល​ទាំង​នេះ​ពី​ប្រទេស​ចិន៕ ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

បុគ្គលិក​ខ្មែរ​របស់សាលា​ក្តី​​ខ្មែរក្រហម​ នឹង​ត្រូវកាត់​បន្ថយប្រាក់ខែ

បុគ្គលិក​ខ្មែរ​របស់អង្គ​ជំនុំ​ជម្រះ​វិសា​មញ្ញ​ក្នុង​តុលាការ​កម្ពុជា​បានទទួលដំណឹង​ កាល​ពី​ថ្ងៃ​សុក្រ​ថា ពួក​គេ​នឹង​មិន​ទទួល​បាន​​ប្រាក់​ខែ​ពេញរបស់​ពួក​គេ​ទេ​​​​ ចាប់​ពី​ខែធ្នូនេះ​តទៅ​ដោយ​សារតុលាការ​ឧក្រិដ្ឋ​​កម្ម​សង្គ្រាម​មួយ​នេះ​អស់​​​លុយ។ កាលពី​ថ្ងៃ​សុក្រ លោក ក្រាញ់ តូនី (Tony Kranh) ប្រធាន​រដ្ឋបាល​ស្តី​ទីរបស់​អង្គ​ជំនុំ​ជម្រះ​​វិសា​មញ្ញក្នុង​តុលា​ការ​កម្ពុជា​ ​​ជួប​ប្រជុំ​ ​ជា​មួយ​​បុគ្គលិក​ខ្មែរទាំង​អស់​រួម​ទាំង​ចៅក្រម ​និង​ព្រះ​រាជ​អាជ្ញាផងដែរ​​ ដើម្បី​ជម្រាប​ពួក​គេ​ជា​ផ្លូវ​​ការ​ថា ប្រាក់​ខែ​របស់​ពួកគេ​ក្នុង​ខែ​នេះ​អាច​​នឹង​ត្រូវ​ពន្យា​រពេល​ប្រហែល​ពីរ​សប្តាហ៍​។ អង្គជំនុំជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា​​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា “ លោកតូនី​ក្រាញ់​ បាន​គូស​បញ្ជាក់​​​ថាបុគ្គលិក​ខ្មែរ​ទាំង​អស់​នៅក្នុង​អង្គ​ជំនុំ​ជម្រះ​វិសា​មញ្ញក្នុង​តុលា​ការ​កម្ពុជា​ នឹង​មិន​ទទួល​បាន​ប្រាក់​ខែ​របស់​ពួក​គេ​ទេ​ចាប់​ពី​ខែ​មករាឆ្នាំ​២០១៣ត​ទៅលុះ​ត្រា​​​តែ​យើង​ទទួល​បាន​មូលនិធិថ្មី​ក្នុង​ពេល​ឆាប់​ៗ​នេះ"។ សេចក្តី​ការណ៍​នោះបាន​​បន្ត​ថា"ការ​ពន្យា​​ពេល​ការ​បើក​ប្រាក់​ខែជាថ្មី​​ម្តង​ទៀតនេះ​​​ពិត​ជា​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ទឹក​ចិត្ត​របស់​បុគ្គលិក​ខ្មែរ​គ្រប់​ៗគ្នា។​ក្នុង​ស្ថានភាព​ដូច្នេះ​សង្ឃឹម​ថា​ប្រទេស​ម្ចាស់​ជំនួយ​សំខាន់ៗ​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជានឹង​​ពិនិត្យ​មើល​គម្រោង​ថវិការ​​សម្រាប់​ឆ្នាំ​២០១៣ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាននិង​បន្តផ្តល់​មូលនិធិ​ ដើម្បី​ទ្រទ្រង់​ដំណើរ​ការ​របស់​​តុលាការ​​ និង​ជៀសវាង​កុំឲ្យ​មាន​ការអាក់ខាន​ដល់​​ការ​ជំនុំ​ជម្រះ​ក្តី​ដែល​កំពុង​តែ​ដំណើរ​ការយ៉ាង​រលូន​ក្នុង​ពេល​បច្ចុប្បន្ននេះ​​"។ សាលាក្តី​​​ខ្មែរ​ក្រហម​ជា​តុលា​ការ​ឧក្រិដ្ឋ​សង្គ្រាម​កូន​កាត់​ដែល​ធ្វើ​ការ​រួម​គ្នារវាង​បុគ្គលិក​ជាតិ​ និង​បុគ្គលិក​អន្តរជាតិ​ដែល​តែង​តាំង​ដោយ​អង្គការ​សហ​ប្រ​ជា​ជាតិ​​ តែងតែបាន​ទទួល​ថវិកា​ពី​អង្គការ​សហ​ប្រជាជាតិ​ និង​​មាន​បញ្ហា​ខ្វះ​មូលនិធិ​​ដែល​បុគ្គលិក​ខ្មែរ​ភាគច្រើន​មិន​បាន​​ទទួល​​ប្រាក់​ខែ​ចាប់​ពី​ខែតុលាឆ្នាំ​២០១១រហូត​ដល់​ខែកុម្ភៈឆ្នាំនេះ។ លោកស្រីយូកូមៃ៉ដា(Yoko Maeda) មន្ត្រី​ទំនាក់​ទំនង​សាធារណៈរបស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុង​​តុលាការ​កម្ពុជា​ បានមាន​ប្រសាសន៍​ថាមាន​បុគ្គលិក​ខ្មែរ​ប្រហែល​៣០០នាក់​ កំពុង​ធ្វើការ​នៅក្នុង​សាលាក្តី​ខ្មែរ​ក្រហម​នេះ​។ លោកស្រី​ថ្លែង​បានបន្ត​ថា"ខាង​បុគ្គលិក​ជាតិ ​ទទួល​បានប្រាក់ខែពី​រដ្ឋា​ភិបាល​​កម្ពុជា​​​ ប៉ុន្តែប្រាក់​ខែ​របស់​ពួកគេ​អាស្រ័យ​លើ​ប្រទេស​ផ្តល់​ជំនួយ​។រី​ឯ​​បុគ្គលិក​អន្តរជាតិវិញ​​យើង​ទទួល​បានការ​សន្យាផ្តល់មូលនិធិ​​គ្រប់​គ្រាន់​ និង​ផ្តល់​ថវិការ​​សម្រាប់​គាំទ្រ​ការ​បើក​ប្រាក់​ខែ​​​បុគ្គលិក​អន្តរជាតិ​រហូត​ដល់​ចុងខែកុម្ភៈឆ្នាំ​២០១៣"។ រដ្ឋ​មន្ត្រី​ការ​បរទេស​ចក្រភព​អង់គ្លេសលោកវីលៀមហេគ​(William Hague)បានសម្រេច​ផ្តល់ជំនួយ​ចុង​ក្រោយ​បំផុត​ចំនួន​៩៦២.០០០​​ដុល្លារ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​ កាលពីដើម​សប្តាហ៍​នេះ​។ យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​ដែល​បាន​ប្រកាស​ថាទឹក​ប្រាក់​ចំនួន​៩,៥លាន​ដុល្លារ​​សម្រាប់​ចាយទៅលើ​ប្រាក់​ខែ​បុគ្គលិក​ខ្មែរ​​ គឺ​ជាការ​ចាំ​បាច់​សម្រាប់​ប្រាក់ខែរបស់​បុគ្គលិក​ជាតិនៅក្នុង​សាលា​ក្តី​នេះ​នៅ​ឆ្នាំ​ក្រោយ​។ សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែមថា"មិន​ដូច​ឆ្នាំ​មុនៗទេ​បុគ្គលិក​ជាតិ​មិន​ទទួល​បាន​គម្រោង​ថវិកា​ថ្មី​ពី​បណ្តា​ប្រទេស​ម្ចាស់​ផ្តល់​ជំនួយ​សម្រាប់​ឆ្នាំ​២០១៣ទេ"។ លោកដាវីដសែហ្វឺ (David Scheffer)អ្នក​ជំនាញ​ពិសេសរបស់​អង្គការ​សហប្រជាជាតិ​សម្រាប់​កិច្ច​ការ​សាលាក្តីខ្មែរ​ក្រហម​បាន​ប្រាប់​បុគ្គលិក​តុលាការ​...

ជន​​​ជាតិ​​​វៀត​​​ណាម ប្រាំ​​​ពីរ​​​នាក់​​​​ត្រូវ​​​​​ចាប់​​​ខ្លួន​​​ជា​​​មួយ​​​ឈើ​​​ហុប​កាប់​​​នៅក្នុង​​​តំបន់​​​ដីសម្បទាន

បុរស​​​ជន​​​ជាតិ​​​វៀត​​​ណាម ប្រាំ​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​នៅ​​​ក្នុង​​​​តំបន់​​​ដី​​​សម្បទាន​​​ពីរ​​​កន្លែង​​​​​​​​​ដែល​​​​​​​​រដ្ឋា​ភិ​បាល​​បានផ្តល់ឲ្យ ក្នុង​​​ស្រុក​​​អូរ​​​យ៉ា​ដាវ ​ខេត្ត​​​រតនគិរី ទី​​​ដែល​​​សហ​​​គមន៍​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​កំពុង​តស៊ូ​​​ពុះ​​​ពារ​​​ ដើម្បី​ការ​ពារ​​​​ព្រៃ ​​​និង​​​ដី​​​ដូន​​​តា​​​របស់​​​ពួកគេ។ ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន ​នៅ​ពេល​​មន្ត្រី​​​រដ្ឋ​​​បាលព្រៃ​​​ឈើ​​​​​​ស្រុក​​​បរកែវ ​​​បាន​​​​ឃាត់​​​រថ​​​យន្ត​​​ធុន​​​ធំ​​​ពីរ​​​គ្រឿងនៅ​​​ក្នុង​​​ភូមិឡុំ ឃុំ​​​ប៉ក់ញ៉ៃ ខេត្ត​​​រតន​​​គិរី កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ​និង​​​​បាន​​​រក​​​ឃើញ​​​​​​ឈើ​​​ហុប​​​ចំនួន​​​៥៨​​កំណាត់ ​ ដែល​​​​ក្នុង​​​មួយ​​​កំណាត់​​​​​​ៗ​​​មាន​​​​​​ប្រ​​​វែង​​​ប្រា​​​ំមូួយ​​​ម៉ែត្រ។ លោក ឡេង យុក នាយខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្រុកបរកែវ បានមាន​​​​​​ប្រ​​​សាសន៍​​​កាល​​​ពី​​​ថ្ងៃសុក្រ​​​ថា រណារ​​​យន្ត​​​ពីរ​​​គ្រឿង​​​ក៏​​​ត្រូវ​​​បាន​​​រក​​​​ឃើញ​​​នៅ​​​ក្នុង​​​រថ​​​យន្ត​​​នោះ​​​ដែរ។ លោក​​​បានមាន​​​ប្រ​​​សាសន៍​​​ថា “ យើង​​​បាន​​​ចាប់​​​​ខ្លួន​​​ពួកគេ​​​។ ពួកគេ​​​ធ្វើ​​​ការ​​​ឲ្យ​​​ក្រុម​​​​​​ហ៊ុន​​​វៀត​​​ណាម មួយ​​​ទៀត​​​​​មាន​​​មូលដ្ឋាន​​​នៅ​​​ក្នុង​​​ប្រទេស​​​​វៀត​​​ណាម ដែល​​​ទិញ​​​ឈើ​ហុប​​​​ទាំង​​​នេះ​​​ពី​​​​​​ក្រុម​​​ហ៊ុន​​​ ដែល​​​កំពុង​​រានដីនេះ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ដីសម្បទាន”។ លោក​​​ ឡេង យុក បាន​​​មាន​​​ប្រសាសន៍​​​ថា ​ជនល្មើសទាំង​​​ប្រាំ​​​ពីរ​​​នាក់​​​នេះ​​​ត្រូវបាន​​​ចោទ​​​ប្រ​​​កាន់បី​​​ករណី ទី១ កាប់​​​ឈើដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​ ទី២ ប្រើ​​​ប្រាស់​​​​​​សម្ភារ​សម្រាប់កាប់​ឈើដោយ​​​គ្មានការ​​​អនុញ្ញាត​​​ និង​​​ទី៣ ​ដកហូត​ផលព្រៃឈើ​​​ព្រៃ​​​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត។ លោក​​​​​បានបញ្ជាក់ថា “ យើង​​​កំពុង​​ឃុំ​​​ខ្លួន​​​ពួកគេ​​​ ដើម្បី​​​សាក​​​សួរ​​​បន្ថែម​​​ទៀត​​​ មុន​​​ពេល​​​យើង​​​បញ្ជូន​​​ពួកគេ​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​"។​​​លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​សង្ឃឹម​​​ថា មជនល្មើស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​នឹង​​​បង្ហាញ​​​មុខ​​​ក្នុង​​​តុលាការ​​​នៅ​​​រសៀល​​​ថ្ងៃ​​​សៅរ៍។ ការ​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​នេះ​​​​​កើត​​​មាន​​​មួយ​​​ថ្ងៃ​​​បន្ទាប់​​ពីអង្គ​​​ការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក និង​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​រស់​​​នៅ​​​ក្នុង​​​ភូមិឡុំ ​​​បាន​​​ចេញ​​​សេច​​​ក្តី​​​ថ្លែង​​​ការណ៍​​​​​មួយ​​​​ដោយអំពាវ​​​នាវ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​វៀត​​​ណាមពីរ​​ គឺ​​​ក្រុមហ៊ុន​ដាយ​ដុងយឿន (Day Dong Yoeun)និងក្រុម​​​ហ៊ុន​​​៧២ ដែល​​​ទទួល​​​បាន​​​​​​ដី​​​សម្បទាន​​​ពី​​​រដ្ឋាភិបាល​​​ទំហំ១០.០០០​​​ហិកតា​​​ក្នុង​​​ឃុំ​​​ប៉ក់ញ៉ៃឲ្យបញ្ឈប់សកម្មភាព​​កាប់​​​​​​បំផ្លាញ​​​ព្រៃ​​​ឈើរបស់​​​ពួកគាត់​​​ និង​​​ឈប់ដឹក​​​ជញ្ជូន​​​ឈើ​​​ទាំង​​​នោះ​​​ទៅ​​​​​​កាន់​​​ប្រទេស​​​វៀត​​​ណាម។ ប្រជា​​​ពល​​​រដ្ឋ​​​ជាង​​​៧០​​​គ្រួសារ​​​ក្នុង​​​ភូមិ​​​ឡុំ កំពុង​​​ខិតខំ​​​តស៊ូដើម្បី​​​ទទួល​​​​​​​​បាន​​​​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​រួម​​​ពី​​​រដ្ឋាភិបាល ដើម្បី​​​ការពារ​​​ដី​​​របស់​​​ពួកគាត់​​​ក្នុង​​​ឃុំ​​​ប៉ក់ញ៉ៃឲ្យរួចផុតពីការ​ដណ្តើមកាន់កាប់​​​ដោយក្រុម​​​ហ៊ុន​​​ទាំង​​​ពីរ​​​នេះ។ លោក ឆាយ ធី មន្ត្រី​​​សម្រប​​​សម្រួល​​​របស់​​​អង្គ​​​ការ​​​អាដហុក​​​ ប្រចាំ​​ខេត្ត​​​រតនគិរី ​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថាជនល្មើសទាំងប្រាំ​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុងតំបន់​​​ដី​​​សម្បទាន​​​របស់​​​ក្រុម​​​ហ៊ុន៧២។​​​យោង​​​តាម​​​ប្រជាពល​​​រដ្ឋ​​​ភូមិ​​​ឡុំ ​​​ដែល​​​ដឹង​​​ពី​​​ស្ថាន​​​​​​ការណ៍​​​នេះ​​​ច្បាស់បាន​​​ឲ្យ​​​ដឹង​​​ថា បុរស​​​ដែល​​​ត្រូវ​​​ឃាត់​​​ខ្លួន​​​ទាំង​​​នេះ ជាអ្នកធ្វើ​​​ការ​​​ឲ្យ​​​​​​ក្រុម​​​ហ៊ុន​​​មួយ​​​ ដែល​​​ទិញ​​​ឈើហុបពីតំបន់​​​ដីសម្បទាន​​​នេះ​​​ រួច​​​ដឹកជញ្ជូន​​​​​​ទៅ​​​កាន់​​​ប្រទេស​​​វៀត​​​ណាម។ លោក​​​​​​មាន​​​ប្រ​​​សាសន៍​​ថា ករណី​​​នេះ​​​ត្រូវ​​​ទុកឲ្យតុលា​​​ការ​​​ និងមិន​​​​​​ត្រូវ​​​ធូររលុងដោយសារហេតុផលដើម្បី​​​រក្សា​​​ទំនាក់​​​ទំនង​​​ល្អ​​​រវាង​​​ប្រទេស​​​វៀត​​​ណាម និង​​​ប្រទេស​​​កម្ពុជាឡើយ។លោក​​​បន្ត​​​ថា "នេះ​​​ជា​​​បទ​​​ល្មើស មិន​​​មែន​​​ជារឿងផ្នែក​​​ការទូត​​​ឡើយ"។ ចំណែក​​​ឯលោក ឡេង យុក ​​​បាន​​​បដិសេធ​​​មិន​​​បកស្រាយបំភ្លឺ​​​ អំពី​​​តួ​​​នាទី​​​របស់​​​ក្រុម​​​ហ៊ុន ដាយ ដុង យឿន និង​​​ក្រុម​​​ហ៊ុន៧២ ឡើយដែលបាន​​​កាប់​បំផ្លាញ និង​​​ដឹក​​​ជញ្ជូន​​​ឈើ​​​ហុបចេញពី​​​តំបន់​​​ដី​​​សម្បទាន​​​របស់ខ្លួន​​​ក្នុង​​​ស្រុកអូរយ៉ាដាវ ទៅ​​​កាន់​​​ប្រទេស​​​វៀត​​​ណាម។ ច្បាប់​​​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើរបស់​​​កម្ពុជា ​​​អនុ​​​ម័ត​​​កាល​​​ពី​​​ឆ្នាំ២០០២ ហាម​​​ឃាត់​​​សកម្មភាព​​​កាប់​​​ឈើ​​​ប្រណីត។​​​តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា តំបន់​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​តែង​​​តែ​​​ទទួលរង​​​ការ​​​រិះ​​​គន់​​​ពី​​​សំណាក់​​​បណ្តា​​​អង្គ​​​ការ​​​​​​ការ​​​ពារ​​​​​​បរិស្ថានថា ​​ការកាប់ឈើដើម្បី​យកដីសម្បទានសេដ្ឋកិច្ចគ្រាន់តែជាខែលដើម្បីបិទ​បាំង​សកម្មភាព​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់៕ ប្រែ​​​សម្រួល​​​ដោយ តែម សុខុម​​​​​​​​​​​​    

ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស​ទទួល​បាន​ថវិកា​ចំនួន​៦០​លាន​ដុល្លារ​ពី​គម្រោង​ថវិកា​​ជាតិ

​​​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​នៅ​ទូទាំង​ប្រទេស​កម្ពុជានឹង​ទទួល​បាន​មូលនិធិ​​សរុប​ចំនួន​៦០​លាន​ដុល្លារ​ពី​គម្រោង​ថវិកាជាតិ​ គឺ​កើន​ឡើង​២០​ភាគរយ​ បើ​ធៀប​នឹង​ថវិកា​កាល​ពី​ឆ្នាំ​មុន។ ដោយ​មាន​អំណាច​អនុវត្ត​ផែន​ការ​​នៅ​​តាម​មូល​ដ្ឋាន​លើ​​វិស័យ​មួយ​ចំនួន​ដូច​ជា វិស័យ​សុខា​ភិបាល អនាម័យ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ អាជ្ញារ​ធរ​ថ្នាក់​ឃុំ-សង្កាត់​ទទួលបាន​ប្រាក់​មួ​យចំណែក​ពី​គម្រោង​ថវិកា​ជាតិដែល​នឹង​មាន​ចំនួន​៣,១​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​ក្រោយ​នេះ ទោះបី​មាន​គោល​នយោ​បាយ​ជា​ផ្លូវ​ការ​ឲ្យ​ធ្វើ​វិមជ្ឈ​ការ​អំណាច​ឲ្យ​ថ្នាក់​ខេត្ត​ទ​ទួល​ខុស​ត្រូវ​លើ​វិស័យ​ទាំង​នោះ​ក៏​ដោយ។ នៅ​ឯ​សន្និសីទ​ប្រចាំ​ឆ្នាំរបស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​ទូទាំង​ប្រទេស​កាល​ពី​ម្សិល​មិញ លោក សក់ សេដ្ឋា រដ្ឋ​លេខាធិការ​ក្រសួង​មហា​​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ​ឃុំ-សង្កាត់​ទាំង​​១.៦៣៣​នៅ​ទូទាំង​ប្រទេស​នឹង​ទទួល​បាន​មូល​និធិ​​ចំនួន​១០​លាន​ដុល្លារ​បន្ថែម​លើ​ថវិកា​ដែល​បាន​បែង​ចែក​ឲ្យ​ពួកគេ​សម្រាប់​​ឆ្នាំ​២០១៣។ លោក​​មានប្រសាសាន៍ថា “ ឆ្នាំ​ក្រោយ​ ថវិកា​នឹង​កើន​ឡើង​ដល់​៦០​លាន​ដុល្លារ”។ លោក សក់​ សេដ្ឋា បាន​មាន​ប្រសាសន៍​ថា ទោះបី​ជា​​​​ចំនួន​មូល​និធិ​​​សម្រាប់​អាជ្ញាធរ​​ឃុំ-សង្កាត់មាន​ការ​កើន​ឡើងជា​សាច់​ប្រាក់​ដុល្លារ​​ក៏​ដោយ​​​ ក៏​ចំណែក​​​ថវិកា​ពិត​ប្រាកដ​របស់​ពួកគេ​ មា​ការ​​ធ្លាក់​ចុះ​ដែរ។ ក្នុង​ឆ្នាំ​២០១០​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទទួល​បាន​ថវិកា​២,៥​ភាគរយ​ពី​ថវិកា​ជាតិ​ ចំណែក​ឆ្នាំ​ក្រោយ​ទទួល​បាន​ត្រឹម​តែ២​ភាគ​រយ​ប៉ុណ្ណោះ។​ លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​ សម រង្ស៊ី បាន​មានប្រសាសន៍ថា ដោយ​សារ​តែ​ចំនួន​ទឹក​ប្រាក់​សម្រាប់​ឃុំ​-សង្កាត់​មាន​​ការ​កើន​ឡើង​ ហានិភ័យ​នៃ​អំពើរ​ពុក​រលួយក៏​នឹងមាន​ការ​កើន​ឡើង​ដែរ។​ លោក សុន ឆ័យ មានប្រសាសន៍​បន្ដ​​ថា  “ រដ្ឋា​ភិបាល​គួរតែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផ្តល់​ថវិកា​ឲ្យ​ឃុំ​-​សង្កាត់​ឲ្យ​បាន​ច្រើន​ជាង​នេះ​ ដើម្បី​ផ្ដល់​អំណាច​ឯករាជ្យ​ថែម​ទៀត​ឲ្យពួក​គេ​ធ្វើ​ការ​សម្រេច​ មិន​គួរ​គ្រប់​គ្រងរាល់​សេចក្ដី​សម្រេច​របស់​ពួកគេ​នោះ​ទេ ហើយ​បន្ទាប់​មក​ទៀត​គួរតែ​អនុញ្ញាត​ឲ្យ​ពួកគេ​រក​ប្រាក់ដោយ​ខ្លួន​ឯង​ ​ដែល​ពួកគេ​អាចប្រើ​ប្រាស់​សម្រាប់​អភិវឌ្ឍខ្លួន ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​ឯករាជ្យ​ថែម​ទៀត​​​”។ លោក​បាន​បន្ថែម​ថា “ ប្រសិន​បើ​ពួកគេ​បន្ដ​ពឹង​ផ្អែក​លើ​រដ្ឋាភិបាល ដើម្បី​​ថវិកា​នេះ ពួកគេ​មិន​អាច​ជួយ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​សម​ស្រប​​ទេ ហើយ​ពួកគេ​នឹង​បម្រើ​តែ​គោល​នយោបាយបក្ស​តែ​ប៉ុណ្ណោះ”៕ ​ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​​​​​​​​​​​​​​​​​​​​

រដ្ឋ​មន្ត្រី​ក្រសួង​ទូរគមនាគមន៍​លើកឡើង​ថា ហាង​អុីន​ធើណិតនឹង​មិន​ត្រូវ​បានបង្ខំ​ឲ្យ​​បិទទ្វារ​​នោះ​ទេ

រយៈ​ពេល​ជាង​មួយ​ខែ បន្ទាប់​ពី​មាន​​បញ្ជា​ឲ្យ​បិទហាង​អុីន​ធើណិតដែល​មាន​ទី​តាំង​​នៅ​ចម្ងាយ​​៥០០​ម៉ែត្រ​ពី​សាលា​​រៀន​នោះ លោកសូ​រ ឃុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទូរគមនាគមន៍​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា គ្មាន​ហាង​​អុីន​ធើណិត​ណាមួយ​នឹង​ត្រូវ​បង្ខំឲ្យ​បិទ​ទ្វារ​នោះ​ទេ។ លោក សូរ ឃុន បាន​មានប្រសាសន៍​អំឡុង​សន្និ​សីទសារព័ត៌មាន​នៅ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ថា “ យើង​គ្មាន​គម្រោង​បិទ​ហាង​អុីន​ធើណិត​ណា​មួយ​​ទេ។​ យើង​ជំរុញ​ឲ្យ​បើក​បន្ថែម​ទៀត”។ លោករដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍ថា “ ចំពោះ​ហាង​អុីន​ធើណិត​ដែល​ផ្សព្វ​ផ្សាយ​ និង​ចែក​ចាយ​រូប​ភាព​អាស​អាភាស​ ដែលសិស្ស​អាច​បើក​មើល​បាន​...យើង​នឹង​ព្រមាន​ពួកគេ​ ប៉ុន្ដែ​មិន​បិទ​នោះ​ទេ”។រូប​ភាព​ទាំង​នោះ​​ជួន​កាល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ ការ​ចាប់ជំរិត និង​អាកប្ប​កិរិយា​មិន​សម​រម្យ​។​ប្រសិន​បើ​យើង​ព្រមាន​ពួកគេ​​ហើយ​ ពួកគេ​នៅ​តែ​មិន​ស្ដាប់​ទៀត ​​អាជ្ញាធរ​មាន​សិទ្ធិ​សម្រេច​ថា នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា។​ បទ​បញ្ជា​របស់​រដ្ឋាភិបា​ល​ចុះ​ថ្ងៃទី​១២ ខែ​ធ្នូ ហាម​មិន​ឲ្យ​សិស្ស​និង​ប្រជាពល​រដ្ឋ​ទូទៅ​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​ចូល​ក្នុង​ហាង​ប្រើ​អុីន​ធើ​ណិត ដោយ​សារតែ​ពួក​គេអាច​ប្រឈម​នឹង​ហានិភ័យ​ដែល​បណ្ដាល​មកពីគេ​ហទំព័រ​អាសអាភាស​ និង​អំពើ​​ភេរវកម្ម​។​ វិធាន​ការ​របស់​ក្រសួង​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ហាង​អុីន​ធើណិត​​មាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង ​និង​បាន​ធ្វើ​យុទ្ធ​នាការ​​មួយ​ឈ្មោះ“ជួយ​សង្គ្រោះ​​ហាង​​អុីន​ធើណិត​” ដោយ​ប្រើ​គេ​ហទំព័រ​សំឡេង​ទី ក្រុង​សម្រាប់​សាធារណ​ជន​។ លោក សូរ ឃុន បាន​មាន​ប្រសាសន៍​ថា “ មន្ត្រី​មកពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍​បាន​ជួបជាមួយ​ម្ចាស់​ហាង​អុីន​ធើណិតប្រហែល​១០នាក់ កាល​ពី​ថ្ងៃ​ពុធ​”។ លោកបាន​មាន​ប្រសាសន៍​ថា“ យើង​បាន​ពន្យល់​ពួកគេ​ថា យើង​គ្មាន​ផែន​ការ​បិទ​ហាង​ពួកគេ​ទេ ពីព្រោះ​ហាង​ពួកគេ​បាន​ជួយ​ឲ្យ​មាន​កំណើន​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស”។ ប៉ុន្ដែ​លោក សូរ​ ឃុន...

អ្នក​ការ​ទូតសហភាព​អឺរ៉ុប​គាំ​ទ្រ​ ដល់​បុគ្គលិក​អង្គការ ​អាដហុក​ ដែល​ត្រូវ​តុលាការចោទ​ប្រកាន់​

មន្ត្រី​ការ​ទូត​មក​ពី​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ និង​តំណាង​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ជួប​ប្រជុំ​គ្នា​ជាមួយ​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក នៅក​្នុងរាជ​ធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ ដើម្បី​ពិភាក្សា​ពីបទ​ល្មើស​ដែល​​តុលាការចោទ​ប្រកាន់​មក​លើ​លោក ចាន់ សុវេ៉ត អ្នក​ស៊ើប​អង្កេត​បញ្ហា​រំលោភសិទ្ធិមនុស្សរបស់​អង្គការ​​នេះ។ ដើម្បីសម្តែងការ​គាំ​ទ្រចំពោះលោក ចាន់ សុវ៉េត មន្ត្រី​ស្ថាន​ទូត​របស់ប្រទេស​ដាណឺម៉ាក បារាំង​ ស៊ុយអ៊ែត និងប្រទេស​អង់គ្លេស​ បាន​ថត​រូប​កៀក​ស្មា​គ្នា​ជាមួយ​បុគ្គលិក​អង្គការ​អាដហុក​ជាន់​ខ្ពស់​រួម​ទាំង​លោក សុវ៉េត ផង​ដែរ​ រួចហើយបាន​ចែក​ចាយ​ជាសាធារណៈ អំពីកិច្ច​ប្រជុំ​នោះ​។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​មួយ​ ដែល​មាន​ភ្ជាប់រូប​ថត​លោក ចាន់ សុវ៉េត មិន​បាន​បញ្ជាក់ឲ្យបានច្បាស់លាស់​ អំពី​​លទ្ធផល​នៃ​ការ​ពិភាក្សារបស់អ្នកការទូត​ជាមួយ​អង្គការ​អាដហុក​ ដែល​ទទួល​បាន​មូលនិធិ​ចំនួន​២,៦​លាន​ដុល្លារ​ពី​សហភាព​អឺរ៉ុប​សម្រាប់​គម្រោង​​ការ​ពារ​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក​។ សេចក្ដី​ថ្លែង​ការណ៍​នោះ​​លើក​ឡើង​ថា  “ ​នៅ​ក្នុង​ឱកាសនេះ អ្នក​ការទូត បាន​ជួប​ប្រជុំ​​ជាមួយ​បុគ្គលិក​អង្គការ​អាដហុក​ រួម​ទាំង​លោក ចាន់...

មេធាវីតំណាង​ជន​រងគ្រោះ​ ​ប្តឹងជំទាស់​​ចំពោះការ​លើក​លែង​បទ​ចោទ​ប្រកាន់​លោក​ ឈូក បណ្ឌិត

មេធាវីតំណាងកម្ម​ការិ​នីកាត់​ដេរ​ចំនួន​បីនាក់​ដែលទទួលរង​គ្រោះដោយ​អំពើ​បាញ់​ប្រហារ​ អំឡុង​ការ​តវ៉ា​ដ៏ហឹង្សា​នៅខាងក្រៅ​រោងចក្រ​ផលិតស្បែកជើង​ ក្នុង​ក្រុង​បាវិត​ កាលពី​ដើមខែនេះ​ បាន​​ដាក់ពាក្យ​បណ្តឹង​ទៅសាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​ ដើម្បីប្តឹង​ជំទាស់​សេចក្តី​សម្រេច​ដែល​បាន​លើក​លែង​រាល់​ការ​ចោទ​ប្រ​កាន់​ទាំង​អស់ប្រឆាំង​នឹង​អតីត​អភិបាល​ក្រុង​បាវិត។ មន្ត្រី​តុលាការ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​ចោទ​ប្រកាន់ លោក​ ឈូក បណ្ឌិតអតីត​អភិបាល​ក្រុង​បាវិតពីបទ​បាញ់​ប្រហារ​នឹង​ត្រូវ​បាន​លើក​លែង​ថ្វី​បើ​លោក​ ស​ ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​កំណត់​ថា លោក​ជា​ជន​សង្ស័យ​ដ៏​សំខាន់​មួយរូបនៅ​ក្នុង​ករណី​នេះ បន្ទាប់​ពី​ការ​បាញ់​ប្រហារ​លើ​កម្មការិនី​ចំនួនបីនាក់​ក្តី។ លោក ជិន លីដា មេ​ធាវី​តំណាង​ជន​រង​គ្រោះ​ទាំង​បីនាក់ ​មាន​ប្រសាសន៍​ថា “ ​យើ​ង​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​រួច​ហើយ ដើម្បី​ប្តឹងទាស់​នឹង​ការ​សម្រេចលើក​លែង​​ការចោទ​ប្រកាន់​លោក​ ឈូក បណ្ឌិត​”។ លោក ទេព​ ផល្លា ក្រឡា​បញ្ជី​របស់​ចៅ​ក្រម​សើុប​សួរ​ បាន​បញ្ជាក់​ថា លោក​បាន​ទទួល​ពាក្យ​​បណ្តឹង​នេះ​ហើយ កាល​ពី​ម្សិល​មិញ។ ឥឡូវ​នេះ​ ជន​សង្ស័យ​តែម្នាក់គត់នៅ​ក្នុង​ករណី​នេះ...

ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​ គ្រុប​ មាន​គម្រោង​នំាចូល​រថយន្ត​ BMW​មក​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា

ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​ គ្រុប​ (Royal Group)​ ដែល​ជា​ក្រុម​ហ៊ុន​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​ដំបូង​គេ​មួយ​ ដែល​ទទួល​បាន​សិទ្ធ​ិនាំ​ចូល​ និង​លក់​ចែក​ចាយ​រថយន្ត​ទំនើប​ម៉ាក​ ប៊ីអឹម​ដាល់ប៊ល​យូ​ (BMW)​​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក្រុម​ហ៊ុន​បាន​ចាប់​ផ្តើម​សាង​សង់​ទីកន្លែង​តាំង​រថយន្ត​ និង​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​នៅ​ក្នុង​រាជធា​នី​ភ្នំ​ពេញ​ហើយ។ យោង​តាម​លោក​ ភីធើ​ ប្រុងហ្គ័រ​ (Peter Brongers)​ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​នាំ​ចូល​រថយន្ត​ ព្រីមៀម​ អូតូ​ អុីម​ផត​ ខូអិលធីឌី​ (Premium Auto Import Co. Ltd.)​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ Premium Auto Import​ ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​ Royal Group​ មាន​គោល​បំណង​នាំ​ចូល​រថយន្ត​ម៉ាក​BMW​ប្រមាណ​ជា​២០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ​ ដែល​នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៣​...

ជន​សង្ស័យ​សម្លាប់​ក្មេង​ស្រី​បី​​​​នាក់​ ទី​បំផុត​​ត្រូវ​បាន​សាលាដំបូង​រាជ​ធានីភ្នំពេញ​កាត់​ក្តី​កំបាំង​មុខ

រយៈពេល​ជិត​បួន​ឆ្នាំ​បន្ទាប់​ពី​បុរស​ពីរ​នាក់​​បាន​គាស់​​​ផ្ទះ​មួយ​​ក្នុង​ខណ្ឌ​ទួលគោក រាជ​ធានីភ្នំពេញ កាលពី​ខែ​ឧសភា​ឆ្នាំ២០០៩ ហើយ​បាន​ធ្វើ​ទារុណ​កម្ម​​និង​​សម្លាប់​ក្មេង​ស្រី​វ័យ​ជំទង់​ពីរ​នាក់​និង​បង​ប្អូន​ជីដូន​មួយ​ម្នាក់​អាយុ​៤​ឆ្នាំ​របស់​ពួកគេ​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​នោះ ពេល​នេះសាលា​ដំបូងរាជ​ធានី​ភ្នំពេញ​​​បាន​​កាត់​ទោស​ជន​សង្ស័យ​ម្នាក់​​​ ដោយ​កំបាំង​មុខ​ពី​បទ​ឃាតកម្ម​ខាង​លើ​នេះ​។ ជន​សង្ស័យ​ឈ្មោះ នាង ប៊ុនធឿន ដែល​ពេល​នេះ​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ​ គឺ​ជា​អតីត​មន្ត្រី​ម្នាក់​នៅ​ក្រសួង​ទំនាក់​ទំនង​ជា​មួយ​​សភា ​ព្រឹទ្ធ​សភា ​និង​អធិការ​កិច្ច។ អ្នក​ស្រី អឹុម សុវណ្ណ​ផល្លា ម្តាយ​របស់​ក្មេងស្រី​វ័យ​ជំទង់​ទាំង​ពីរ​ដែល​ត្រូវ​ឃាតករ​សម្លាប់ និង​ត្រូវ​ជា​ម្តាយ​ធំ​របស់​ក្មេង​ប្រុស​រង​គ្រោះ​​អាយុ​​៤​ឆ្នាំ បា​ន​និយាយ​ក្នុង​តុលាការ​​កាល​ពី​ម្សិល​មិញ​​ថា ទោះ​បី​ជាឈ្មោះ ប៊ុនធឿន ​បិទ​មុ​ខ​ពេល​ធ្វើ​សកម្ម​ភាព​សម្លាប់​មនុស្ស​​ក្តី ក៏​អ្នក​ស្រី​នៅ​តែ​អាច​ចំណាំ​ជន​នេះ​បាន​ ពីព្រោះ​ជន​នេះ​គឺជា​មិត្តភក្តិ​​របស់​គ្រួសារ​នេះ​​ជា​យូរ​មក​ហើយ និង​ធ្លាប់​បរិភោគ​អាហារ​ពេលព្រឹក​​នៅ​ហាង​របស់​អ្នក​ស្រី​រាល់​ព្រឹក។ ស្វាមី​របស់​អ្នក​ស្រី សុវណ្ណ​ផល្លា គឺ​លោកទេព ដារ៉ុង ដែល​​ជា​​ប្រធាន​រាជ​បណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​នៅពេល​មាន​ករណី​សម្លាប់​កូន​ស្រី​និង​ក្មួយ​ប្រុស​របស់​លោក មិន​បាន​បង្ហាញ​វត្ត​មាន​ក្នុង​តុលាការ​ទេ​កាល​ពី​ម្សិល​មិញ។ អ្នក​ស្រី សុវណ្ណ​ផល្លា បាននិយាយ​​ថា “ នាងប៊ុនធឿន ​និង​ប្រពន្ធ​របស់​គេ​គឺ​ជា​មិត្ត​ល្អ​របស់​ខ្ញុំ​តាំង​ពី​ឆ្នាំ១៩៩០​​ម្លេ៉ះ​ ខ្ញុំ​មិន​ដឹង​ថា មូល​ហេតុ​​អ្វី​បាន​ជា​ពួកគេ​ហ៊ានសម្លាប់​កូន​ស្រីរបស់​ខ្ញុំ និង​ក្មួយ​ប្រុស​របស់​ខ្ញុំ​​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​​បែប​នេះ​ទេ ព្រោះ​​ពួកគេ​​ទើប​តែ​មាន​អាយុ​​​៤​ឆ្នាំ​ និង​​១៧​ឆ្នាំ​ប៉ុណ្ណោះ”។ អ្នក​ស្រី​បន្ត​ថា “ នាង ប៊ុនធឿន...