​​​មន្ត្រីក្រសួង​​​មហា​​​ផ្ទៃ​​​ជំទាស់​នឹង​​​​ការ​​​រិះគន់​​​របស់​​​លោក កែប ជុតិមា អភិបាល​​​​​​រាជធានីភ្នំពេញ

ក្រុម​​​មន្ត្រី​​​មក​​​ពី​​​ក្រ​​​សួង​​​មហា​​​ផ្ទៃ បាន​​​​ត្អូញ​ត្អែ​រ​ កាល​​​ពី​​​ម្សិល​​​មិញ ចំពោះ​​​ការ​​​រិះគន់​​​របស់​​​លោក កែប ជុតិមា អភិបាល​​​រាជធានី​​​ភ្នំ​​​ពេញ​​​ដែល​បានថា ក្រសួង​​​មហា​​​ផ្ទៃមិន​​​បាន​​​គោរព​អំណាច​​​​របស់​​​លោក ដោយ​​​​​​​ការ​ឆ្មក់​​​​ចូល​​​ផ្ទះ​​​​​​​​នៅ​​​​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ដោយ​​​មិន​​​បាន​​​ជូន​​​ដំណឹង​​​ដល់​​​លោក​​​ជាមុន​​។ នៅ​​​ក្នុង​​​កិច​​​្ច​​​ប្រជុំ​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​សាលា​​​រាជ​ធានី កាល​​​ពី​​​ថ្ងៃ​​​អង្គារ សារព័ត៌​​​មាន​​​ក្នុង​​​ស្រុក បាន​​​ចុះ​ផ្សាយ​ពី​សម្ដី​​​របស់​លោក កែប​ជុតិមា ​ថា នគរបាល​បាន​​​ឆ្មក់​​​ចូល​​​ផ្ទះ​​​រដ្ឋ​​​មន្ត្រី​​​មួយ​​​រូប​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ កាល​​​ពី​​​ពេល​​​ថ្មីៗ​​​នេះ ​ហើយ​​​ថា ការ​ឆ្មក់​ចូល​ដោយ​មិន​ត្រឹម​ត្រូវ​នេះ​​​ត្រូវ​គេបន្ទោសថា ជាកំហុស​​​​​​​សាលា​​​រាជធានី​​​ភ្នំ​​​ពេញ​ទៅ​វិញ​។ ​ឆ្លើយ​តប​​​ទៅ​​​នឹង​ការ​លើក​ឡើង​​​​របស់​​​លោក កែប ជុតិមា លោក​​​ឧត្ដម​​​សេនីយ​​​៍ឯក ​ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រ​​​សួង​​​មហា​​​ផ្ទៃ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​នគរ​បាល​​​​ជាតិ មាន​​​អំណាច​​​​​​ឆ្មក់​​​ចូល ដោយ​​​មិន​​​ចាំ​​​បាច់​​​ពិគ្រោះ​​​យោបល់​​​ជា​​​មួយ​​​នឹង​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​នោះ​​​ទេ។ លោកបាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ក្នុង​​​ករណី​​​ធំៗ​​​មួយ​​​ចំនួន ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​សន្តិ​សុខ​​​​ជាតិ​​​នោះ មន្ត្រី​​​​​ក្រសួង​​​មហា​​​​​​ផ្ទៃ​​​របស់​​​យើង មាន​​​សិទិ្ធ​​​បង្ក្រាប”។ លោក កែប ជុតិមា បាន​​​មាន​​​ប្រសាសន៍​​​ថា “ ពេលខ្លះ ភ្នាក់ងារ FBI ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​នៅ​ក្នុង​​​​រដ្ឋ​​​មួយ​​​របស់​​​អាមេរិក ហើយ​​​ពួក​​​គេ​​​មិនចាំ​​​បាច់​​​ជូន​​​ដំណឹង​​​ដល់​​​​នគរ​បាល​​​​​រដ្ឋ​​​នោះ​​​អំពី​​​​ផែន​ការ​របស់​​​​ខ្លួន​ឡើយ”។​លោកបាន​​​មាន​​​ប្រសា​​​សន៍​​​បន្ថែម​​​ថា ជា​​​និច្ចកាល ក្រសួង​​​មហា​​​ផ្ទៃ ធ្វើ​​​តាម​​​​នីតិវិធី​ដោយ​មាន​ការ​អនុ​ញ្ញាត​​ពី​​​​ព្រះ​​​រាជ​​​អាជ្ញា​​​​ឲ្យ​​​នគរបាល​​​​ឆ្មក់​ចូល​កន្លែង​ណា​មួយ។ ​លោក កែប ជុតិមា ​បាន​លើក​ឡើង​បែប​នេះ​​​​ប៉ុន្មាន​​​ថ្ងៃ បន្ទាប់​​​ពី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ឆ្មក​​​់​​​ចូល​​​ផ្ទះ​​​មួយ​​​ចំនួន​​​នៅ​​​រាជធានី​​​ភ្នំ​​​ពេញ ដើម្បី​​​ចាប់​​​ខ្លួនជន​​​ជាតិ​​​ចិន និង​​​​​ចិនតៃវ៉ាន់បាន​​​៨០​​​នាក់ ដែលសង្ស័យ​​​ថា មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ក្រុម​​​​ជំរិត​ទារ​​​ប្រាក់​​​តាម​​​​​​រយៈប្រព័ន្ធ​​​ទូរ​គម​នាគមន៍​​​មួយ។ លោក ចាន់ សំអាន អភិបាល​​​រង​​​រាជធានី​​​ភ្នំពេញ បាន​​​បដិសេធ​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​អំ​ពី​​​ការ​​​​​​​លើក​ឡើង​​​របស់​​​លោក កែប ជុតិមា ទេ ហើយ​​​បាន​​​ប​​​ង្វែរ​​​សំណួរ​​​ទាំង​​​នេះ​​​ទៅ​​​លោក ​កែប​​​ ជុតិមា ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន។​លោក ឡុង ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលារាជ​ធានី ក៏​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ផងដែរ។ លោក គៀត ច័ន្ទ​ថារិទ្ធ អ្នក​​​នាំ​​​ពាក្យ​​​នគរ​បាល​​​ជាតិ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​យល់​​​ថា​​​ហេតុ​​អ្វី លោក  កែប  ជុតិមា ធ្វើ​​​ការរិះ​​​គន់​​​កង​​​កម្លាំង​​​នគរបាល​​​របស់​​​ក្រសួង​​​មហា​​​ផ្ទៃ ពី​​​ព្រោះតាម​​​ការ​​​ពិត​នគរ​បាល​ជាតិ បាន​​​ជូន​​​ដំណឹង​​​អំពី​​​ការ​​​ឆ្មក់​​​​ចាប់​​​​​នេះ​​​ទៅ​​​សាលា​​​រាជ​​​ធានី​រួ​ចហើយ​។ លោកបាន​​​ថ្លែង​​​ថា “ខ្ញុំ​​​គិត​​​ថា ​ប្រហែល​ជា​​​​លោក មិន​​បាន​​​អាន​​​របាយ​ការណ៍​​​​របស់​​​​មន្ត្រី​​​លោក ពី​​​ព្រោះ​​ការ​​​ធ្វើ​​​ប្រតិបតិ្តការ​នេះ​យើង​​​​ពិត​ជា​បាន​​​សហការ​​​យ៉ាង​​​ជិត​​​ស្និទ្ធ​​​ជា​​​មួយ​អាជ្ញាធរ​​​មូល​​​ដ្ឋាន”។ លោកបានថ្លែងបន្ត​​​ទៀត​​​ថា “ ក្រសួង​មហា​​​​ផ្ទៃ បាន​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​ប្រតិបតិ្ត​​​ការ​​​ដ៏​​​ធំ​​​​​​ដើម្បី​​​បង្ក្រាប​​​បទ​​​ឧក្រិដ្ឋ​​​ឆ្លង​​​ដែន ​ហើយយើងបានចាប់​​​ខ្លួន​​ជន​ល្មើស ជា​​​ច្រើន​​​នាក់។ ដូច្នេះ លោក កែប ​ជុតិមា គួរ​​តែ​​​មាន​មោទ​នភាព​ ចំពោះ​​​លទ្ធ​​​ផល​​​នៃ​​​​ការ​ធ្វើ​ប្រតិបតិុ្តការទាំង​​​នេះ”៕សុខភុំ (រាយការណ៍​​​បន្ថែម ដោយ Colin Meyn)

គ្រួសារ​បុរស​បារាំង សង្ស័យករណី​ស្លាប់​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​កម្មសិទ្ធិ

យោងតាមសមាជិកក្រុម​គ្រួ​សារ​របស់​បុរសជនជាតិបារាំង ដែល​ត្រូវ​គេ​​ប្រ​ទះ​ឃើញ​​ស្លាប់​ជា​មួយ​នឹង​កូនៗ​បួន​នាក់របស់​គាត់​នៅ​ក្នុងស្រះទឹក យ៉ាង​អាថ៌​កំបាំង​​កាល​ពី​ឆ្នាំ​មុន​ក្នុ​ង​​​ខេត្តកំពង់ស្ពឺ បាន​លើក​ឡើង​នៅ​សប្តាហ៍​នេះថា ​សាច់ញាតិរបស់​​​ខ្លួន ធ្លាប់មាន​ជម្លោះ​ក្នុងការកាន់កាប់ទ្រព្យ​សម្បត្ត​ិដី​ធ្លី​ ​ជា​មួយ​ក្រុម​គ្រួសារ​ខាងប្រ​ពន្ធ​របស់ខ្លួន។ លោក សាវីយេ វ៉ាល្លីយេ (Xavier Vallier) ត្រូវជាបងប្អូន​បង្កើត​របស់​លោក ឡូរ៉ង់ វ៉ាល្លីយេ (Laurent Vallier) ​បាន​លើក​ឡើង​ក្នុង​អីុ​ម៉េលថា ទំនាក់ទំនង​របស់​បង​ប្អូនលោក​ជា​មួយ​នឹង​បង​ប្អូន​សាច់​ថ្លៃ​ តែង​តែ​មាន​បញ្ហា​ឈ្លោះ​ប្រ​កែក​គ្នា​ ជុំវិញ​បញ្ហាលុយកាក់។ លោក​និយាយ​ថា “ សូម្បី​កាល​ប្រពន្ធ​របស់​គាត់​​នៅ​រស់ក្តី​ គ្រួសារ​នេះ​​ចាត់​ទុក​ ឡូរ៉ង់ វ៉ាល្លីយេ  ជាមនុស្សចិត្ត​ទូលាយ”។ តែ​ទោះ​ជា​យ៉ាង​ណា  បន្ទាប់​ពី​ប្រ​ពន្ធ​របស់​​គាត់​បាន​ស្លាប់​ទៅ​កាល​ពី​ឆ្នាំ​២០០៩ ពួក​គេ​ចាប់ផ្តើមឈ្លោះ​គ្នា​កាន់​​តែ​ខ្លាំងឡើង។ ​លោក​​និយាយ​ថា “ នៅ​មុន​ពេល​គាត់​បាត់​ខ្លួន ​ គាត់​ត្រូវ​ចោរ​ប្លន់ ​ចំ ណែ ក ទ្រព្យសម្បត្តិមួយចំនួន​ត្រូវគេបំផ្លាញ ហើយ​ឆ្កែ​ និង​ជ្រូក​របស់​គាត់​ត្រូវគេ​បំពុល​ឲ្យងាប់ទៀត​ផង​”។ លោកបន្ត​ថា “ មាន​រឿង​ចោរ​លួច​ជា​ច្រើន​​លើក ដោយ​ករណី​លួច​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​ គឺករណី​លួចប័ណ្ណកម្ម​សិទ្ធិ​ដី​ស្រែ​ ទំហំប្រ​ហែល​​១៥​ហិកតា ដែល​ក្រោយ​មកបានក្លាយ​ជា​កម្ម​សិទ្ធិ​របស់​គ្រួសារ​សាច់​ថ្លៃ”។ អ្នក​ស្រី ហ្សេណេវីវ វ៉ាល្លីយេ (Genevieve ​Vallier) ដែល​ត្រូវ​ជា​​ម្តាយ​បង្កើតរបស់​លោក ឡូរ៉ង់ វ៉ាល្លីយេ ក៏​បានសង្ស័យដែរ​ថា ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​ស្រែ​ដែល​កូន​ប្រុស​របស់​គាត់​ និង​ប្រ​ពន្ធ​កូន​គាត់​ ដែល​បាន​ស្លាប់​ទៅ​ បាន​ទិញ​សម្រាប់​ធ្វើស្រែចម្ការ​នោះ មានគេ​លួច​យក​ទៅ​បាត់ហើយ​។ អ្នក​ស្រី​លើក​ឡើង​ក្នុង​អីុ​ម៉េល​មួយ​ថា “ ដោយ​សារ​ជំពាក់​បំណុល​គេរុំកោះ ខាង​​​សាច់​ថ្លៃ​បាន​លួចប័ណ្ណកម្មសិទ្ធិ ដី​ស្រែ​ទំហំ​១៥​ហិកតា​ ដែល ឡូរ៉ង់ និង​ប្រ​ពន្ធ​​បាន​ទិញ​...

មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ព្រមានអំពី​ហានិភ័យ​នៃ​ការ​កើន​ឡើង​ឥណទាន​នៅ​កម្ពុជា

មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ បាន​ព្រមាន​ថា ការកើន​ឡើង​នៃ​ការ​​ផ្ដល់​ប្រាក់​កម្ចី​របស់​ធនាគារ​មួយ​ចំនួន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ អាច​ធ្វើ​ឲ្យ​ស្ថិរភាព​ហិរញ្ញ​វត្ថុ​របស់​​ប្រទេស​កម្ពុជា​ជួប​ហានិភ័យ​។ នៅ​ក្នុង​របាយការណ៍​មួយ​ ដែល​ចេញ​កាល​ពី​ថ្ងៃ​អង្គារ​ អង្គការ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីន​តោន បាន​ព្យា​ករថា ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​ នឹង​កើន​ដល់​៦,៧​ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០១៣ ​ដោយ​កើន​លើសពី​កំណើន​៦,៥ភាគរយ​ ដែល​គេ​បាន​ព្យាករនៅ​ក្នុង​ឆ្នាំ​២០១២។ មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ ដែលពឹងផ្អែក​លើ​​ការ​ពិគ្រោះ​យោបល់​ធ្វើ​ឡើង​ដោយ​បុគ្គលិក​មូនិធិរូបិយវត្ថុ​អន្ដរជាតិ កាល​ពី​ចុង​ឆ្នាំ​មុន និង​ផ្អែក​លើ​​ភាព​ទន់​ខ្សោយ​នៃ​សេដ្ឋកិច្ច​ថា ប៉ុន្ដែ ការ​ប៉ាន់​ប្រមាណ​ថា ផលិតផល​ក្នុង​ស្រុក​អាច​នឹង​​កើន​ដល់​៧,៥​ភាគរយ​ នៅក្នុង​រយៈពេល​មធ្យម​ ​“ គឺ​វា​អាស្រ័យ​​ទៅលើ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភព​លោក និង​អាស្រ័យ​​ទៅ​​​លើ​ការ​បន្ដ​ធ្វើ​កំណែ​ទម្រង់​ ដើម្បី​កែប្រែ​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​​ និង​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ភាព​រីក​ចម្រើន​ ក៏ដូច​ជា​ជួយ​បង្កើន​​ប្រាក់​ចំណូលរបស់​វិស័យ​សាធា​រណៈ​ និង​ការ​ផ្តល់​សេវា​កម្ម​ផងដែរ”។ របាយការណ៍​នេះបាន​ព្រមាន​ថា “ ចំណែក​សេដ្ឋកិច្ច​ក្នុង​ស្រុក​វិញ​ ឥណទាន​ដែល​​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ហើយ​ធនាគារ​មួយ​ចំនួន​ ដែល​ជួប​ហានិភ័យ​​ច្រើន​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ ហើយ​ភាព​​​តាន​តឹង​នៃ​ទី​ផ្សារ​ពលកម្ម​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ផលិត​ផល​វាយនភណ្ឌ​ រីឯ​លក្ខខណ្ឌ​អាកាស​ធាតុ​មិន​អំណោយ​ផល​ក៏​អាច​ប៉ះ​ពាល់​ដល់​ផលិត​កម្ម​នៅក្នុង​វិស័យ​កសិកម្មផង​ដែរ​”។ ពាក់​ព័ន្ធ​ទៅនឹង​កំណើន​នៃ​ប្រាក់​កម្ចី​ជាង​៣០​ភាគរយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ដែល​ធនាគារ​​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ផ្ដល់​ទៅ​ឲ្យ​វិស័យ​ឯកជន​ទាំង​នៅ​ក្នុ​ងឆ្នាំ​២០១១ និង​២០១២ ដែល​របាយការណ៍​នេះ​ បាន​ចោទ​ជា​​សំណួរ​ថា “ នៅពេល​កំណើន​ឥណទាន​កើន​ឡើង​ឆាប់រហ័ស​បែប​នេះ តើ​ប្រទេស​កម្ពុជា​អាចដោះ​ស្រាយ​យ៉ាង​ដូចម្ដេច?”។ របាយការណ៍​នេះ បាន​គូស​បញ្ជាក់​ថា ឥណ​ទាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​កើន​ឡើង​ដល​់​៣៧​ភាគ​រយ​ទៅ​ហើយ​នៃ​​​​ផលិត​​​ផល​ក្នុង​ស្រុក​សរុប​ ដែល​នេះ​គឺ​ជា​សមាមាត្រ​មួយ​ដ៏​​​ខ្ពស់​សម្រាប់​ប្រទេស​ ដែល​មាន​ប្រាក់​ចំណូល ​​​​ទាប​។ របាយការណ៍​នេះ បាន​បន្ថែម​ទៀត​ថា និយាយ​ពី​អត្រា​កំណើន​សព្វ​ថ្ងៃ​ ផល​ធៀប​នៃ​ឥណទាន​ទៅ​នឹង​ផលិត​​​ផល​ក្នុង​ស្រុកសរុប​របស់​​ប្រទេស​កម្ពុជា​អាច​ខ្ពស់​ជាងផល​ធៀប​នៃ​ឥណទាន​របស់​​បណ្ដា​ប្រទេស​មួយចំនួន​ ដែល​​មាន​សេដ្ឋកិច្ច​កំពុង​តែ​កើន​ឡើង​។ មូល​និធិ​អន្ដរជាតិ​ បាន​លើក​ឡើង​ថា គម្លាត​​រវាង​កំណើន​ផលិត​​​ផល​ក្នុង​ស្រុក​សរុប​ និង​កំណើន​ឥណទាន​ នឹង​មានគម្លាត​កាន់​តែ​ធំ​ឡើង ហើយ​នៅដើម​ឆ្នាំ​២០១៣ វា​អាច​នឹង​​ជួប​​ការ​លំបាក​ថែមទៀត ដោយការ​ធ្លាក់​ចុះ​នៃ​​សេដ្ឋកិច្ច​​ក្នុង​ឆ្នាំ​២០០៨ ដែល​អំឡុង​ពេល​​នោះ​ ​វិស័យ​អចលនទ្រព្យ​បាន​កើន​ឡើង​​យ៉ាង​ខ្លាំង​ ប៉ុន្ដែ ក៏ត្រូវ​បាន​ធ្លាក់​ចុះ​ទៅ​វិញ​យ៉ាង​ខ្លាំង​ដែរ”។ របាយការណ៍​នេះ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា វិស័យ​សំណង់​ដែល​បាន​ងើប​ឡើង​វិញ​កាល​ពី​ឆ្នាំ​មុន​ គឺ​ដោយសារ​តែ​មាន​ការ​ផ្ដល់​ប្រាក់​កម្ចី​ដោយយកការប្រាក់​​ទាប​ពីបណ្តា​គម្រោង​សាង​សង់​ទាំងនោះ។ លោក ខុន សាវុធ ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​នៃនាយក​ដ្ឋាន​កាំកុង​ត្រូល​របស់​ក្រសួង​​ពាណិជ្ជ​កម្ម​ បាន​លើក​ឡើង​ថា ការ​នាំ​ចូល​នៅ​ក្នុង​ឆ្នាំ​២០១២ គឺ​មាន​ទំហំ​ទឹក​ប្រាក់​៨,១៣​ពាន់​លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​នាំ​ចូល ដែល​មាន​ទឹក​ប្រាក់​៦,៦ពាន់​លាន​ដុល្លារ...

បុគ្គលិក​ក្រុម​ហ៊ុនអឹមហ្វូន ​ប្តឹង​​តវ៉ា​ជុំវិញ​ការ​បណ្តេញ​ពួកគេ​ចេញ​ពីការងារ​ដោយ​ខុស​ច្បាប់​​

បុគ្គលិក​ក្រុម​ហ៊ុន​ទូរស័ព្ទដៃ​អឹមហ្វូន​ ​បាន​ដាក់​ពាក្យ​ប្តឹង​​ក្រុម​ហ៊ុន​ ដែល​គ្រប់​គ្រង​ដោយ​ជន​ជាតិ​ថៃនេះ​ដោយ​ចោទ​​ប្រកាន់​ថា​​​ ពួកគេ​​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ ដោយ​ខុស​ច្បាប់​ និង​មិន​​មាន​ប្រាក់​សំណង។ កញ្ញា សូ លីដា អាយុ​២៦ឆ្នាំ​​​ តំណាង​​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​​អឹម​ហ្វូន​ប្រហែល​៥០នាក់​ បាននិយា យថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​ ឆ្នាំ​២០១២ ការិយាល័យ​​ធន​ធាន​មនុស្ស​​​បាន​ប្រាប់​​​ពួកគាត់​​ឲ្យ​ឈប់​សម្រាក​ពី​​​ការ​ងារ​​​រយៈ​ពេល​មួយខែ​។ ប៉ុន្តែ នៅ​ពេល​ពួកគាត់​​ត្រឡប់​មក​ធ្វើការ​វិញ កាលពី​ខែមុន អ្នក​គ្រប់​គ្រង​ម្នាក់​នៅ​ក្នុង​ការិយាល័យ​​នេះប្រាប់ពួក​គាត់​​​​ថា​​ពួក​គាត់​ត្រូវ​រង់​ចាំ​បទ​បញ្ជា​ពី​ម្ចាស់​ក្រុម​ហ៊ុន​ជាមុនសិន មុន​នឹង​អនុញ្ញាត​ឲ្យ​បុគ្គលិក​ទាំង​នោះ​ចូល​ធ្វើការ​វិញ។ កញ្ញា លីដា និយាយបន្តថា “ខ្ញុំ​ចង់​ឲ្យ​ក្រុម​ហ៊ុន​​​អឹមហ្វូន​ អនុញ្ញាត​ឲ្យ​​យើង​​​​ចូល​ធ្វើការ​នៅក្នុង​ក្រុម​ហ៊ុន​វិញ​ ប៉ុន្តែ ប្រសិន​បើ​ក្រុម​ហ៊ុន​​មិន​អនុញ្ញាតឲ្យ​ពួក​យើង​ចូល​ធ្វើការ​វិញ​ទេ ​ក្រុម​ហ៊ុន​ត្រូវ​តែ​បើក​ប្រាក់​ខែ​ និង​ប្រាក់​អតីតភាពការ​ងារ​​ឲ្យ​ពួកយើង​”។ ដើម្បី​ជួយ​ពួកគាត់​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវ​ការ​នៅ​នាយក​ដ្ឋាន​ដោះ​ស្រាយ​វិវាទ​ការ​ងារ​នៅ​ក្រសួង​ការងារ​ បុគ្គលិក​ទាំង​អស់​នោះ​បាន​ទាក់​ទង​សហជីពសេរី​កម្មករ​។ អ្នក​​គ្រប់​គ្រង​​ម្នាក់​​នៅ​​ការិយាល័យ​ធន​ធាន​​មនុស្ស​របស់​ក្រុម​ហ៊ុន​​អឹមហ្វូន​ ដែល​បាន​បដិសេធមិន​ប្រាប់​ឈ្មោះ​ដោយ​សារ​​គាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ជា​មួយ​​​អ្នក​សារ​ព័ត៌មាន​បាន​និយាយ​ថា ក្រុម​ហ៊ុន​​មិន​បាន​បណ្តេញ​បុគ្គលិក​ទាំង​នោះ​ចេញ​ទេ​ ហើយ​​ក្រុមហ៊ុន​​នឹង​ដោះ​ស្រាយ​បណ្តឹង​នេះ​ដើម្បី​ “ជៀស​វាង​​ការ​រំលោភ​​សិទ្ធិ​របស់​បុគ្គលិក”។ ពាក្យ​បណ្តឹងនេះ​ជា​​បណ្តឹង​ចុង​ក្រោយ​​ប្តឹង​​ក្រុម​ហ៊ុន​អឹមហ្វូន​ ដែល​កាល​ពី​ខែ​តុលា ​​រង​​ការ​​ចោទ​ប្រកាន់​ពី​ករណី​ផ្សេង​គ្នា​ថា មិន​បាន​សង​ប្រាក់​ ដែល​ខ្លួន​បាន​ជំពាក់​ក្រុមហ៊ុន​ថាមពល​មួយ​ និង​ក្រុម​ហ៊ុន​​ទូរគមនាគមន៍​​មួយ​ផ្សេង​ទៀត​។ ក្រុម​ហ៊ុន​ទូរស័ព្ទចល័ត​ហេឡូ​អាស៊ីត​តា​​(Hello Axiata Co. Ltd) និង​ក្រុមហ៊ុន​ឡាតែល ដែល​បាន​​រួម​បញ្ចូល​គ្នា​ ​បាន​គំរាម​ប្តឹង​ក្រុម​ហ៊ុន​អឹមហ្វូន​ ចំពោះ​ការ​​ជំពាក់​​ប្រាក់​​សេវា​ឆ្លង​ប្រព័ន្ធ​​រាប់​​សែន​​ដុល្លារ​។ ប៉ុន្មាន​​ថ្ងៃក្រោយ​មក...

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រាប់​ឯក​អគ្គ​រាជ​ទូតថៃ​ប្រចាំ​នៅ​កម្ពុជា​ថា ​កុំបិទ​ច្រក​ព្រំដែន​

លោក អៀង សុផាលែ្លត ​ជំ​នួ​យ​កា​រ​​ផ្ទាល់​​របស់​លោក ហ៊ុន សែន ​មា​ន​ប្រ​សាសន៍​ថា កាល​ពី​ម្សិល​មិញ លោ​ក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បា​ន​ប្រា​ប់​​លោក តូច​​ឆាយុទ្ធ បា៉ក​ឌី ​(Touchayoot Pakdi)ឯក​អគ្គ​រាជ​ទូត​ថៃ​ ដែល​​ទើប​នឹង​​តែង​តាំ​​ង​ថ្មី​​​ថា ​ច្រក​ទ្វារ​​ព្រំ​ដែន​​​រវា​ង​ប្រទេ​ស​ទាំ​ង​​ពីរ​​​បើក​ដើ​ម្បី​​ជំរុញ​​ពាណិជ្ជ​កម្ម​​និង​ទេ​ស​​ចរណ៍  ​និង​​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​តា​ម​ព្រំ​ដែន​។ ​លោក​ ហ៊ុន សែន ​បាន​ថ្លែង​បែប​នេះ​ទៅ​កា​ន់លោក ប៉ាក​ឌី ​​អំ​ឡុង​កិច្ច​ប្រជុំ​​សម្ងាត់​មួយ​​នៅ​វិ​មា​ន​​សន្តិ​ភាព​ ហើយ​​ទំ​នង​​ជា​​លើក​ឡើង​​អំ​ពីហេតុ​​ការណ៍​​​នៅ​ច្រក​​ទ្វារ​​ព្រំ​​ដែន​ អា​ន​សេះ​នៅ​ក្នុង​ស្រុក​ជាំ​ក្សាន្ត​​ ​ខេត្តព្រះ​វិ​ហា​រ​ ដែល​ត្រូវ​បា​ន​​​ទាហា​ន​ថៃ​បិទ​រយៈ​​ពេល​មួ​យ​ថ្ងៃ​​​កា​ល​​ពី​ខែ​មុន​ នៅ​ពេល​ជម្លោះ​មួ​យ​បា​ន​កើត​ឡើង​​ដោ​យ​សារ​កម្ពុជា​ស្ថាប​នា​ផ្លូវ​មួ​យ​ខ្សែ​នៅ​ក្នុង​​ទឹក​ដី​មា​ន​ជម្លោះ​នោះ​។ ​លោក​ ហ៊ុន សែន បា​ន​ណែ​នាំ​លោក​ឯក​អគ្គ​រាជ​ទូ​ត​​ថៃ​​ថា ប្រទេ​ស​​ទាំ​ង​​ពីរ​ត្រូវ​​បើក​​​ព្រំ​ដែន​ និង​​សហ​កា​រ​គ្នា​នៅ​តា​ម​ព្រំ​ដែន​ជា​​ពិ​​សេស​​កា​រ​​ដោះ​ស្រាយ​​បទ​ល្មើស​ ​ដូ​​ច​ជា​​កា​រ​​កាប់​ឈើ​ខុស​ច្បាប់​ជា​ដើម​”។ លោក...

នៅក្នុង​ឆ្នាំ២០១២ ​ជន​​​​បរទេសរំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ ​​​នៅ​ក្នុងប្រទេស​កម្ពុជាបានថយ​​​ចុះ​​​

ទិន្នន័យ​​​ដែល​​​អង្គការ​​​សកម្មភាព​​​ដើម្បី​​​កុមារ​​​ ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ប្រឆាំង​​​ជន​​​រួម​​​ភេទ​​​ជាមួយ​​​កុមារ​​​ បាន​​​ចេញ​​​ផ្សាយ​​​កាល​​​ពីម្សិលមិញ​​​​បង្ហាញ​ថា ចំនួន​​​ជន​​​បរទេស ​​​ដែល​​​​ត្រូវ​​​បាន​​​តុលាការ​​​ផ្ដន្ទាទោស​​​ពី​​​បទ​​​ល្មើស​​​ផ្លូវ​​​ភេទប្រព្រឹត្ត​​​​លើ​​​កុមារ​​​ បាន​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​ក្នុង​​​ឆ្នាំ​​​២០១២ បើ​​​ប្រៀប​​​ធៀប​​​ទៅ​នឹង​​​ឆ្នាំ​​​២០១១។ យោង​​​តាម​​​តួលេខ​​​នេះ​​​ ជន​​​បរទេស​​​ចំនួន​​​១១​​​នាក់​​​ ត្រូវ​​​បាន​​​តុលាការ​​​ផ្ដន្ទាទោស​​​ពីបទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​កាលពី​​​ឆ្នាំ​​​មុន​​​ គឺធ្លាក់​​​ចុះ​​​ពី​​​១៦​​​នាក​់ ក្នុង​​​ឆ្នាំ​​​២០១១។ លោក សំលៀង សិលា នាយក​​​ប្រតិបត្ត​​ិ​​​អង្គការ​​​សកម្មភាព​​​ ដើម្បីកុមារ បាន​​​​​​​មាន​​​ប្រសាសន៍​​​​ថា ខណៈ​​​ដែល​​​ទិន្នន័យ​​​នេះបាន​​​​បង្ហាញ​​​ថា​​​ ​​​កម្ពុជា​​​កំពុង​​​ធ្វើ​​​ឲ្យ​​​ខូច​​​កេរ្ដិ៍​​​ឈ្មោះ​​​របស់​​​ខ្លួន​​​​​​ ព្រោះ​ជា​​កន្លែង​លាក់​​​ខ្លួន​​​របស់​​​ជនប​​​រទេស​​​​​​រួម​​​ភេទ​​​ជាមួយ​​​កុមារ​​​នោះ យុទ្ធសាស្ត្រ​​​​​ដែល​​​​ជ​​ន​​​​បរទេស​រំលោភ​​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​បាន​ក្លាយ​ជា​​បញ្ហា​​​​​កាន់​តែ​ស្មុគ​​​ស្មាញ​​​ឡើង​​​ៗ​​​ ដោយ​​​​ធ្វើ​​​​ឲ្យ​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​កាន់​តែ​​​​ស្មុគ​​​ស្មាញ និង​​​​​​ប្រើ​​​ពេល​​​យូរ​​​។ លោក សំលៀង​​​ សិលា មាន​​​ប្រសាសន៍​​​​បន្ថែមថា “ស្ថាន​​​ភាព​​​ពិត​​​ប្រាកដ​​​ គឺ​​​ថា ចំនួន​​​សរុប​​​នៃ​​​ជន​​​ល្មើស​​​ផ្លូវ​​​ភេទ​​​ ដែល​​​ធ្វើ​​​ដំណើរ​​​មក​​​កម្ពុជា​​​នៅ​​​តែដដែល​​​”។​ ហើយ​លោក​​​បាន​​​ពន្យល់​​​ថា ចំនួន​​​នៃ​​​ការ​​​ស៊ើប​អង្កេត​​​ ដែល​​​អង្គការ​​​សកម្មភាព​​​​ដើម្បីកុមារ​​​បា​​ន​​​ធ្វើ​​​នៅ​ក្នុង​​​ឆ្នាំ​​​២០១១ និង​​​២០១២ គឺ​​​​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា​​​។ អង្គការ​​​សកម្មភាព​ដើម្បី​​​កុមារ​​​ ក៏​​​បាន​​​កត់​​​ត្រាទុក​​​​ករណី​​​ផ្ដន្ទា​ទោស​​​ប្រជា​​​​ជន​ខ្មែរ​​​​ចំនួន​​​១៧​​​នាក់​​​​ពី​​​បទ​​​ល្មើស​​​ផ្លូវ​​​ភេទ​​​លើ​​​កុមារ​​​ផង​​​ដែរ ប៉ុន្ដែ អង្គការ​​​នេះ​​​មិន​​​​មាន​​​​ស្ថិតិ​ច្រើន​​​​ស្ដី​​​ពី​​​ជន​​​ល្មើស​​​ជា​​ខ្មែរ​​​នោះ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​ថា ខណៈ​​​ដែល​​​ជន​​​បរទេស​​​​​​រួម​​​ភេទ​​​ជាមួយ​​​កុមារ​​​ ល្បីខាង​​​ប្រមាញ់​​​កុមារ​​​អនាថា ដែល​​​ងាយ​​​រង​​​គ្រោះ​នោះ​​​ ការ​​​យល់​​​ដឹង​​​ច្រើន​​​ជាង​​​មុន​​​របស់​​​សាធារណ​​​​ជន​​​នាពេលនេះ បាន​ជំរុញ​​ឲ្យ​​​ពួក​​​គេ​​​ចំណាយ​​​ពេល​​​វេលា​​​បង្កើត​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ក្មេង​​​ៗ​​​ ដោយ​​​​ប្រើ​​​ប្រាស់​​​កាដូ​​​ និង​​​ប្រាក់​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​ឪពុក​​​ម្ដាយ​​​របស​់​​​ពួក​​​គេ​​​ជឿ​​​ទុក​​​ចិត្ត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ នេះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​ត្រូវ​​​ចំណាយ​​​ពេលយូរ​​​​ទើប​​​​កុមារ​​ហ៊ាន​​​លាត​​​ត្រដាង​​​ពី​​​ការ​​​រំលោភ​​​បំពាន​​​ និង​ក៏​​​​​​​ជា​​​មូល​​​ហេតុ​​​​ធ្វើ​ឲ្យ​នគរ​បាល​​​​កាន់​​​តែ​​​មាន​​​ការ​​​លំបាក​ផង​ដែរ​​​”។ លោក សំលៀង សិលា ក៏​​​មាន​​​ប្រសាសន៍​​​​ផងដែរ​​​ថា ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​ដែល​​​ជា​​​​ទូ​ទៅ​ច្រើន​​​តែ​​​កើត​​​មាន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ សៀម​​​រាប​​​ និង​​​ខេត្ត​​​ព្រះ​​​សីហនុពេល​​​នេះ​​​កំពុង​​​តែ​​​កើត​​​មាន​​​​កាន់​តែ​ច្រើន​ឡើង​ៗ​​នៅ​​​តាម​​​បណ្ដាខេត្ត​​​ដាច់​​​ស្រយាល​​​​​ ដូចជា ខេត្ត​​​រតនគិរី មណ្ឌល​​​គិរី បាត់​​​ដំបង​​​ និង​​ខេត្ត​កោះ​​​កុងជាដើម​​​ “ ជា​​​កន្លែង​​​ដែល​​​ការ​​​ស៊ើប​​​អង្កេត​​​ និង​​​ការ​​​ផ្ដន្ទាទោស​​​មាន​​​ភាព​​​ធូរ​ស្រាល​​​ មិន​​​ខ្លាំង​​​ដូច​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ​ឬ​ក្រុង​​​សំខាន់​​​ៗ​​​ផ្សេង​​​ៗ​​​ទៀត​​​”។ លោក កែវ ធា នាយការិយាល័យ​​​នគរ​បាល​​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មានប្រសាសន៍​​​ថា ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​លើ​​​មនុស្ស​​​ពេញវ័យ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ធ្លាក់​​​ចុះ​​​ជា​​​លំដាប់​​​ ដោយសារតែ​​​ការ​​​បង្កើត​​​គោលនយោ​​​បាយ​​​កាន់​​​តែ​​​មាន​ប្រសិទ្ធ​ភាព​​​ជាង​​​មុន និង​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​ប្រសើរជាង​​​មុន​​​នូវ​​​ព័ត៌មា​ន​​​​អំពី​​​​ប្រធាន​​​បទ​​​នេះ។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ ករណី​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​បាន​​​ធ្លាក់​​ចុះ​​​ដោយ​សារតែ​​​​មាន​ការ​​​បង្ក្រាប​​​​ករណី​​ធំៗ​​​​ ក្នុង​​​រយៈ​​​ពេល​​​ពីរបី​​​ឆ្នាំ​​​មក​​​នេះ និង​​​​មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​​អប់រំ​​​ជា​​​ច្រើ​​​ន​​​”៕សុខុម

ទាហា​ន​រដ្ឋា​ភិបា​ល​​ទប់​ស្កាត់​​អ្នក​ភូមិប្រមា​មិនឲ្យ​​ត្រឡប់​ទៅ​ផ្ទះវិញ

មន្ត្រី​មូ​ល​ដ្ឋាន​​​បា​ននិ​យា​យ​កា​ល​ពី​ម្សិល​មិញ​ថា រយៈ​ពេល​​ជា​ង​ប្រាំ​ពី​រ​ខែ បន្ទាប់​​ពី​​កង​កម្លាំ​ងសន្តិ សុខរបស់​​រដ្ឋា​ភិ​បាល​​បា​ន​បណ្តេញ​ប្រជា​ជន​រាប់​រ​យ​នាក់​​ចេញ​ដោ​យ​ហិង្សា​ ដែល​រស់​នៅ​​​ក្នុ​ង​ភូមិ​ប្រមា ​ខេត្ត​ក្រ​ចេះ​ ​ដើម្បី​​បង្ក្រាប​ចល​នា​​អប​គមន៍​ ហើយមកដល់ពេល​នេះទា​ហា​ន​នៅ​តែដើរល្បាត​​​​​ ដើម្បីទប់​ស្កាត់​​ប្រជា​ជន​​ជា​ង​​៧០​គ្រួ​សារ​ មិន​ឲ្យ​ត្រឡប់​​ទៅ​អតី​ត​លំ​នៅ​ដ្ឋាន​​​​របស់​ខ្លួន​វិញ ។   លោក ឃិន ដូង ស្មៀន​ឃុំ​​កំ​ពង់​​ដំ​រី ​បា​ន​មា​ន​​​ប្រ​សាសន៍​ថា ​ប្រជា​​ពល​រដ្ឋ​​ចំ​នួន​​៧៤គ្រួ​​សារ ដែ​ល​​ចាប់​​តាំ​ង​ពី​ឆ្នាំ​​២០០៨​​បា​នមក​រស់​នៅ​​ និង​ធ្វើ​​ស្រែចម្ការនៅ​លើ​ដី​​​ទំហំជា​ង​​៨០​ហិក​តា​ក្នុងភុមិ​ប្រមា ​កាល​ពី​សប្តាហ៍​មុន​បា​ន​ព្យា​យាម​​​វិ​ល​ត្រឡប់​ទៅ​​ផ្ទះ​វិញ​​ ដើម្បី​ប្រមូ​ល​​ផល​ដំ​ឡូង​​មី​ ដែល​ពួ​ក​គេ​​បា​ន​ដាំ មុន​ពេល​​​ត្រូវ​បណ្តេញ​ចេញកាល​ពី​ក្នុង​ខែ​​ឧសភា​។ លោក ឃិន ដូង ​បា​ន​មា​ន​ប្រ​សាសន៍​ថា ​ទោ​ះ​ជា​យ៉ាង​​​ណា ​គ្រួ​សារ​ទាំ​ង​នេះ​​ត្រូ​វ​បាន​​ទាហា​ន​មួ​យ​ក្រុម​មា​ន​គ្នា​ជាង​​២០​នាក់​ ទប់​ស្កាត់​​មិន​ឲ្យ​វិល​ត្រឡប់​​ទៅ​កាន់​​លំ​នៅ​ដ្ឋាន​​​​របស់​​​ខ្លួនឡើយ។ ​លោក​ ​ឃិន ដូង បា​ន​បន្ត​ថា​ “ប្រជា​ជនទាំង​នោះ​ពិត​ជា​​ម្ចាស់ដំ​ឡូង​មី​មែន ​ប៉ុន្តែ​​ទាហា​ន​ទាំង​នោះ​​បា​ន​ហា​ម​ពួ​ក​គេ​មិន​ឲ្យ​ចូល​​ក្នុង​ដី​​​របស់​ខ្លួន​ឡើយ​ ពី​ព្រោះ​ថ្នាក់លើ​បា​រម្ភ​ខ្លាចមា​នបញ្ហា​កើត​ឡើង​​នៅ​លើ​ដី​នេះ​”។ ​លោក...

គេហទំព័របស់​រដ្ឋាភិបាល​គឺជា​ ឋាន​សួគ៌​សម្រាប់​ក្រុម​អ្នកវាយ ​ប្រហារ​​​​​តាមបណ្ដាញ​​អុីន​ធើណិត

សារស្វាគមន៍​អ្នក​ទស្សនា​គេហទំព័រ​របស់​កង​រាជ​អាវុធ​ហត្ថ​ជាតិ​ កាល​ពី​ព្រឹក​ម្សិលមិញ គឺ​ជា​រូប​ភាពរបស់​បុរស​បិទ​មុខ​ ហើយ​ពាក់​មួក​កាតិបពណ៌​​ក្រហម​។នៅ​ពី​លើ​ក្បាល​របស់​បុរស​រូប​នោះ​ មាន​​សរ​សេរអក្សរៗ​ធំថា “ ​គេ​លួចវាយ​ប្រហារ​ហើយ”។ គេហទំព័រ​​​របស់​តុលាការ​កំពូល​ ដែល​ជា​គេហទំព័រ​ទទួលរង​ការ​វាយ​ប្រហារ​ដែរ ក៏​មាន​សារ​មួយ​នៅ​លើ​ជ្រុង​ខាង​លើ​ផ្នែក​ខាង​ឆ្វេង​ ដែល​សរសេរថា “ ទទួលរងការវាយ​ប្រហារពី Hmei7​​”​ដោយមាន​ហត្ថលេខា​របស់​អ្នក​វាយ​ប្រហារ​តាម​បណ្ដាញ​អុីន​ធើណិត​ ជាជន​ជាតិ​ឥណ្ឌូ​ណេស៊ី​ម្នាក់​ ដែល​អះ​អាង​ថា ធ្លាប់​បាន​វាយ​ប្រហារ​គេហទំព័រ​ចំនួន​៧០.០០០​នៅ​ទូទាំង​ពិភព​លោក​។ នៅ​ពេល​​គេហទំព័រ​ទាំង​ពីរ​ ត្រូវ​បាន​កែ​តម្រូវ​មក​វិញ​ ប្រហែលជានៅ​វេលា​​​ថ្ងៃ​ត្រង់​ ការ​វាយ​ប្រហារ​ទៅ​លើ​គេហទំព័រ​ របស់រដ្ឋ​ គឺ​វា​មិន​មែន​ជា​រឿង​ថ្មី​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។​ អ្នក​ជំនាញ​មួយ​ចំនួន​បាន​និយាយ​ថា​អ្នក​វាយ​ប្រហារ​តាម​បណ្ដាញ​អុីន​ធើ​ណិត​ទាំង​អស់​ អាច​បន្ដ​វាយ​ប្រហារ​គេហទំព័ររបស់​រដ្ឋាភិបាល​បាន​ដោយ​ងាយ​ស្រួល​ ដោយ​សារ​តែ​កង្វះ​អ្នក​ជំនាញ​ខាង​ផ្នែក​ព័ត៌មាន​វិទ្យា ដែល​មាន​សមត្ថភាព​ការ​ពារ​គេហទំព័រ​របស់​រដ្ឋ​ដោយ​ប្រើ​លេខ​សម្ងាត់​ ដែល​មាន​សុវត្ថិ​ភាព​និង​​ប្រើ​​ប្រព័ន្ធ​ការ​ពារ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បាន។ ពួក​គេ​ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រសិន​បើ​​សន្ដិសុខ​តាម​បណ្ដាញ​អុីនធើ​ណិត​មិន​មាន​ការពង្រឹង​​ទេ​ រដ្ឋាភិបាល​នឹង​ខូច​កេរ្ដិ៍​ឈ្មោះរបស់​ខ្លួនជា​មិនខាន ​ជា​ពិសេសនៅ​​លើ​ឆាក​​អន្ដរជាតិ​។ លោក ភូ លីវូដ សមាជិក​ក្រុមប្រឹក្សា​នាយក​​និង​ជា​អតីត​អគ្គលេខាធិការ​នៃ​អាជ្ញា​ធរ​ជាតិ​ទទួល​បន្ទុក​កិច្ច​ការ​អភិវឌ្ឍន៍​វិស័យ​បច្ចេក​វិទ្យា​​គមនាគមន៍ ព័ត៌មាន​វិទ្យា ​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា ឥឡូវនេះរដ្ឋាភិបាល​បាន​ទទួល​ស្គាល់​សារៈសំខាន់​នៃ​បញ្ហា​នេះ​ហើយ ប៉ុន្ដែ នៅ​មិន​មាន​ជំនាញ​ និង​ការបណ្តុះបណ្តាល​ក្នុង​វិស័យ​នេះ​នៅឡើយទេ​ ហេតុដូច្នេះ​ហើយ​​គេ​ត្រូវ​ចំណាយ​ពេល​វេលាថែម​ទៀត​”។ លោក លីវូដ បាន​បន្ថែម​ថា “ប្រសិនបើ​ប្រជា​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន​រទៅ​ឲ្យ​រដ្ឋាភិបាល​ ហើយ​ព័ត៌មាន​ទាំង​នោះ​ត្រូវ​បាន​គេ​លួច​នោះ​ប្រជាពលរដ្ឋ​ នឹង​លែង​មាន​ទំនុក​ចិត្ត​លើ​រដ្ឋា​ភិបាល​ទៀត​ហើយ​”។ កាល​ពី​ឆ្នាំ​មុន អ្នក​វាយ​ប្រហារ​តាម​បណ្ដាញ​អុីនធើណិត បាន​វាយ​ប្រហារ​គេហទំព័រ​របស់ន គរបាល​ជាតិ​...

រថយន្ត​ អង្គរ​ត្រូវ​បាន​ដាក់​បង្ហាញ​ម្តង​ទៀត​នៅក្នុង​ឆ្នាំ​នេះ​បន្ទាប់​ពី​មាន​បញ្ហា​បច្ចេកទេស​រួច​មក

បន្ទាប់​ពី​បាន​ពន្យារ​ពេល​ផលិត​រថយន្ត​អង្គរជា​ទ្រង់​ទ្រាយ​ធំ​ ដោយសារ​តែ​មាន​បញ្ហា​​បច្ចេក​ទេសខាង​ប្រព័ន្ធ​បញ្ឆេះ​ម៉ាស៊ីន​ និង​ប្រព័ន្ធ​បិទ​បើក​ទ្វារ​រួច​មក​ កាល​ពី​ម្សិល​មិញ​ ក្រុម​ហ៊ុន​ ហេង​អភិវឌ្ឍន៍​ បាន​ដាក់​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី​ ហើយ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​បាន​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​ក្រុម​ហ៊ុន​ ដែល​​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​កំហុស​បច្ចេក​ទេស​របស់​រថយន្ត​អង្គរ​កាល​ពី​មុន។ លោក​ស្រី​ សៀង​ ចាន់ហេង​ នាយិកា​ក្រុម​​​ហ៊ុន ហេងអភិវឌ្ឍន៍​ បាន​មាន​ប្រសាសន៍​​នៅ​ឯ​កន្លែង​ដាក់​តាំង​រថយន្ត​អង្គរ​តាម​បណ្តោយ​​​មហាវិថី​ព្រះ​មុនីវង្ស​​ ថា​“ យើង​បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​ក្រុម​ហ៊ុន​ ចាវ​ លឿង​ អុីន​ធើ​ប្រាយ​ គ្រុប​ (Lau Leong Enterprise Group)​ ដើម្បី​ឲ្យ​ផ្តល់​គ្រឿង​អគ្គិសនី​សម្រាប់​រថយន្ត​អង្គរ​ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ គាត់​មាន​រោង​​ចក្រ​ផលិត​រថយន្ត​មួយ​នៅ​​​ហុងកុង។​ ក៏​ប៉ុន្តែ​ នៅ​ពេល​ខ្ញុំ​ទៅ​ដល់ហុងកុង​ ដើម្បី​​មើល​រោង​ចក្រ​របស់​គាត់​...​ខ្ញុំ​មាន​ការ​ខក​ចិត្ត​យ៉ាងខ្លាំង គឺ​គាត់​គ្មាន​រោង​ចក្រ​ទេ​”។ រថយន្ត​អង្គរ​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ប្រើ​​​ថាម​ពល​អគ្គិសនី​ ហើយ​បណ្តោយ​ និង​ទទឹង​រថយន្ត​មាន​ប្រវែល​ស្ទើរ​តែ​ប្រហាក់​ប្រហែល​​គ្នា។​ រថយន្ត​នេះ​ត្រូវ​បាន​ដាក់​បង្ហាញ​លើក​ទី១​កាល​ពី​ឆ្នាំ​២០១១​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ ហេង​អភិវឌ្ឍន៍​ ចុះ​កិច្ច​ព្រៀម​ព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​ Chau Leong​ ដើម្បី​សាង​សង់​រោង​ចក្រ​ផលិត​រថយន្ត​មួយ​កន្លែង​នៅ​ ក្រុង​តាខ្មៅ។​ ក៏​ប៉ុន្តែ​ ការ​ផលិត​រថយន្តបាន​ជាប់​គាំង​ នៅ​ពេល​អ្នក​រចនា​រថយន្ត​មិន​អាច​ដំឡើង​ប្រព័ន្ធ​ដំណើរ​ការ​ម៉ាស៊ីន​ស្គែន​ក្រយៅដៃ​ ដើម្បី​បញ្ឆេះ​​ម៉ាស៊ីន​ និង​បើក​ទ្វារ​រថយន្ត​បាន។ លោក​ស្រី​ ចាន់ហេង​ មាន​ប្រសាសន៍​ថា​ ក្រុម​ហ៊ុន​ ហេង​អភិវឌ្ឍន៍​ ផលិត​រថយន្ត​តែ​មួយ​គ្រឿង​គត់​ ដែល​ត្រូវ​បាន​យក​មក​ដាក់​តាំង​បង្ហាញ​កាល​ពី​ម្សិល​មិញ។ លោក​ ញាណ ផល្លឹក​ អ្នក​រចនា​ផលិត​រថ​យន្ត​​អង្គរ​ ​ថ្លែង​ថា​ ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍​កំពុង​សម្លឹង​រក​ឱកាស​វិនិ​យោគ​​ជា​មួយ​ក្រុម​ហ៊ុន​ជប៉ុន​ បើទោះ​ជា​លោក​បាន​បដិសេធ​មិន​​បង្ហាញ​នូវ​ក្រុម​ហ៊ុន​ណា​មួយ​ ដែល​ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍​ចង់​វិនិយោគ​ជា​មួយ​ក៏​ដោយ។​​ លោក​បាន​ឲ្យ​ដឹង​ថា​ “ យើង​កំពុង​សម្លឹង​រក​ឱកាស​វិនិយោគ​ជា​មួយ​ក្រុម​ហ៊ុន​ជប៉ុន​”។ រថយន្ត​ម៉ូដែល​ថ្មី​នេះ​មើល​ទៅ​មាន​ភាព​ខុស​ប្លែក​ពី​រថយន្ត​មុន​ ដោយ​មាន​ដំបូល​រឹង​មាំ​ ទ្វារ​បើក​ឡើង​លើ​ ដែល​មើល​ទៅ​មាន​លក្ខណៈ​​ជា​រថយន្ត​ស្ព័រ​ទំនើប។​ រថយន្ត​នេះ​ក៏​មាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​កាល​ពី​មុន​ដែរ​ ពោល​គឺ​មាន​តម្លៃ​១០.០០០​ដុល្លារ​ក្នុង​មួយ​គ្រឿង។ លោក​ ផល្លឹក​ ​មាន​ប្រសាសន៍​ថា​ “យើង​នៅ​តែ​ប្រើ​ម៉ាស៊ីន​ស្គែន​ក្រយៅដៃ​ សម្រាប់​បើក​ទ្វារ​ និង​បញ្ឆេះ​ម៉ាស៊ីន​រថយន្ត...​ហើយ​អ្នក​​ចំណាយ​ពេល​សាក​ត្រឹម​តែ​បី​ម៉ោង​ប៉ុណ្ណោះ​ ហើយ​អ្នក​អាច​បើក​បាន​ចម្ងាយ​៣០០​គីឡូ​ម៉ែត្រ។​ វា​ពិត​ជា​ធូរថ្លៃ​ជាង​ប្រើ​សាំង”។​ លោក​​បាន​បន្ថែម​ទៀត​ថា​ ក្រុម​ហ៊ុន​ហេង​អភិ​វឌ្ឍន៍​​មាន​ផែន​ការ​ចេញ​បង្ហាញ​ម៉ូដែល​ចំណុះ​​បី​កៅ​អីនៅ​ខែ​មិថុនា​ ហើយ​ក៏​មាន​ផែន​ការ​ផលិត​ម៉ូដែល​បួន​កៅអី ប្រាំ​មួយ​កៅអី និង​១២​កៅ​អីផង​ដែរ​នៅ​ពេល​ខាង​មុខ។ លោក​ ផល្លឹក​ បាន​ឲ្យ​ដឹង​ថា​ នៅ​មិន​ទាន់​ច្បាស់​ទេ​​ថា​ តើ​ក្រុម​ហ៊ុន​មាន​គោល​បំណង​ដាក់​លក់​រថយន្ត​នៅ​លើ​ទីផ្សារ​ចំនួន​ប៉ុន្មាន​គ្រឿង​នោះ​៕កុក​ទៀន

បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​ជា​ច្រើន​ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​​លើក​ការ​ស៊ើប​អង្កេត​ក្រុម​ហ៊ុនវៀតណាម

មន្ត្រី​បាន​រាយ​ការណ៍​កាល​ពីម្សិល​មិញ​ថា បន្ទាប់​​ពី​មាន​ការ​អំពាវនាវ​កាន់​តែ​ច្រើន​​ឡើងៗឲ្យ​រដ្ឋាភិបាល​ធ្វើ​អន្តាគមន៍​​រារាំង​កុំ​ឲ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​​​​​​​មួយ​នៅ​ក្នុង​ស្រុក អូរយ៉ាដាវ ​ខេត្ត​​​រតនគិរី ​រុករាន​ដី​​​របស់​​ជន​ជាតិ​ដើមនោះ រដ្ឋ​បាល​​ព្រៃ​ឈើ​បាន​ចាប់​ផ្តើម​សើុប​អង្កេត​លើការ​អះ​អាង​ដែល​ថា ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​នេះ កំពុង​កាប់​ឈើ​ខុស​ច្បាប់ និង​ឈូស​ឆាយដី​នៅ​ខាង​ក្រៅ​តំបន់​សម្បទាន​របស់​ខ្លួន​។ អាជ្ញាធរ​មូល​ដ្ឋាន​ និង​អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិចចារា៉យ ដែលរស់​នៅ​ក្នុង​តំបន់​នេះ​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ហ្សាយ​ហ្សុង​យឿនដែល​ត្រូវ​បាន​រដ្ឋា​ភិ​បាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ៤.០០ ០ ហិ កតា ​​កាល​ពី​ឆ្នាំ​២០០៧​​នោះ​ថា​​ បាន​ធ្វើ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ​ នាំ​ឈើ​ចេញ​ខុស​ច្បាប់​​ ទៅ​កាន់​ប្រទេស​វៀតណាម​ និង​​ថ្មីៗនេះ​បាន​ធ្វើ​សកម្ម​ភាព​ឈូសឆាយ​ដី ដែល​ជាកន្លែង​កប់​ខ្មោច​ដូន​តា​ជន​ជាតិ​ដើម​នេះ​។ លោក ផាន ភឿន ​នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​​ខេត្ត​រតនគិរី​បាន​លើក​ឡើង​​ថា ចាប់​តាំង​ពី​ថ្ងៃអាទិត្យមក មន្ត្រី​ព្រៃឈើ​បាន ​និង​កំពុង​សើុប​អង្កេតអំពី​ទំហំ​​ប្រតិបត្តិ​ការ​កាប់​ឈើ​របស់​​ក្រុមហ៊ុន​នេះ​ និង​ការ​​ឈូស​បំផ្លាញ​កន្លែង​កប់​ខ្មោច​​នេះ​។ លោក ផាន ភឿន បាន​មាន​ប្រសាសន៍ថា  “យើង​បាន​ចុះ​ទៅ​ទី​នោះ​ កាល​ពីព្រឹក​ម្សិល​មិញ......