គណបក្ស​ហ្វុ៊នស៊ិនប៉ិច និងគណបក្ស​ នរោត្ដម​ រណឫទ្ធិ ទទួល​ស្គាល់​ថា ​មានកា​រ​យល់​ច្រឡំគ្នា

តំ​ណាងគណ​បក្ស​ និង​អ្ន​ក​​សង្កេត​ការណ៍​នយោបា​យ​ បា​ន​លើក​ឡើង​កា​ល​ពី​​ម្សិល​មិញ​ថា កិច្ច​ព្រម​ព្រៀង​មួយ​រវាង​គណបក្ស​ហ៊្វុន​ស៊ិនប៉ិចនិង​គណបក្ស​ នរោត្ដមរណឫទ្ធិដើម្បី​ជួយ​គ្នាទៅ​វិញ​ទៅ​មកក្នុង​កា​រ​បោះ​ឆ្នោត​ឃុំ-សង្កាត់នៅ​ថ្ងៃ​អា​ទិត្យ​នេះប្រហែល​ជា​ធ្វើ​ឲ្យ​បេក្ខជន​ឈរ​ឈ្មោះ​ឃុំ-សង្កាត់ខ្លះមកពី​គណ​បក្ស​រាជានិយម​ទាំ​ង​ពីរមាន​ការ​ភាន់​ច្រឡំ​។ នៅ​ថ្ងៃ​ទី​២៤​​ខែ​ឧសភា បន្ទាប​់​ពី​ប្រ​កាស​ថាគណ​បក្សទាំងពី​រ​នឹង​​រួម​បញ្ចូលគ្នាមុន​កា​រ​​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណា​ង​រាស្ត្រនៅ​ឆ្នាំ​ក្រោយ​នេះមេដឹកនាំ​គណ​បក្ស​​ហ៊្វុន​ស៊ិនប៉ិច​ និងគណ​​បក្ស​ នរោត្តម រណឫទ្ធិ បា​ន​លើក​ឡើង​ថា បេក្ខជន​នឹង​ផ្តល់កា​រ​គាំ​ទ្រ​​របស់​ខ្លួន​ចំ​ពោះ​គណ​បក្ស​រា​ជា​និយម​ណា​មួ​យ ​ដែ​ល​មា​ន​ការ​គាំ​ទ្រ​ខ្លាំ​ង​ជា​ង​គេ​នៅក្នុង​ឃុំ​-សង្កាត់​​​របស់​ខ្លួន​​។ ទោះ​ជា​យ៉ាងណាយោងតា​ម​លោកស្រី​ ឡូរ៉ា ថន​តុន​ (Laura Thornton) នាយិកា​ប្រចាំ​ប្រទេស​នៃ​វិទ្យា​ស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ ដែល​បាន​រៀប​ចំ​កិច្ច​ពិភាក្សា​​ជា​ច្រើន​ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​នេះ បានឲ្យ​ដឹងថាមិន​មែន​គ្រប់​បេក្ខជន​មកពីគណបក្សរាជា​និយម​ទាំ​ង​អស់​សុទ្ធតែ​ទទួលបា​នការ​​ផ្តល់​ព័ត៌មា​នអំពី​ផែន​ការ​នេះ​ទេ​។ លោកស្រី​ ថនតុន​ បាន​លើក​ឡើង​តាម​អុីម៉េល​ថា “អំឡុង​ពេល​កិច្ច​ពិភាក្សា​គ្នា​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ បេក្ខ​ជន​មក​ពី​គណបក្ស​ ហ៊្វុន​ស៊ិនប៉ិច និង​គណបក្ស​ នរោត្ដមរណឫទ្ធិមិន​បាន​ទទួល​ដំណឹង​អំពី​កិច្ច​ព្រម​ព្រៀង​រួប​រួម​គ្នាឬក៏​កិច្ច​ព្រម​ព្រៀង​មិន​ប្រកួត​ប្រជែង​​គ្នា​ទេហើយ​គ្មាន​បេក្ខជន​ណា​ម្នាក់​មក​ពី​ទី​ស្នាក់ការ​កណ្ដាល​របស់គណបក្ស​បាន​ទាក់​ទង​ជាមួូយ​ពួក​គាត់​ឡើយ។ ពួក​គាត់​ទំនង​ជា​មាន​ការ​ភាន់​ច្រឡំ​ទាំង​ស្រុង ​អំឡុង​ពេល​យើង​បាន​លើក​​​​​ឡើង​ពី​កិច្ច​ព្រម​ព្រៀង​គ្នា​នេះ​”។ បេក្ខ​ជន​ទាំង​នេះ​បាន​បន្ដ​​ប្រកួត​ប្រជែង​គ្នាអំឡុង​ពេល​កិច្ច​ពិភាក្សា​គ្នា​នេះ​ ចំណែក​ឯ​បេក្ខ​ជន​ផ្សេង​ទៀត​ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​គ្នា​មួ​យ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ ក៏​យល់​ច្រឡំ​ដូច​គ្នាដែរ​។ លោកស្រី​ ថនតុន ​បន្ថែម​ទៀត​ថា“ ​ដើម្បី​ឲ្យ​គណបក្សទាំង​ពីរ​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​របស់​យើង​ ដោយ​គណបក្ស​ទាំង​ពីរ​នេះ​បាន​ព្យាយាម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​រៀង​ៗ​ខ្លួន បែបនេះផ្ទុយ​នឹង​កិច្ច​ព្រម​ព្រៀង​ទាំង​ស្រុង​”។ លោក ប៉ែន សង្ហា អ្នក​នាំ​ពាក្យ​គណបក្ស​ នរោត្ដម រណឫទ្ធិ បាន​មាន​ប្រសាសន៍ថាលោក​ក៏បាន​ដឹង​អំពី​បញ្ហា​នេះ​ដែរ។ លោកបា​ន​បន្ថែម​ទៀត​ថា “​ខ្ញុំ​បាន​​អំពាវ​នាវ​ឲ្យ​បេក្ខ​ជន​គណបក្ស​ នរោត្ដម​ រណឫទ្ធិហើយ​ណែ​នាំ​ពួក​គាត់​ឲ្យ​ធ្វើ​ការ​ជា​មួយ​បេក្ខ​ជន​ទី​១​មក​ពី​គណបក្ស​ ហ៊្វុនស៊ិនប៉ិច”។ លោកបាន​លើក​ឡើង​ថា “ ប៉ុន្ដែ​ ខ្ញុំ​ទទួល​ស្គាល់​ថា​ យើង​នៅ​​តែ​មាន​បញ្ហា​ដដែល​”។លោក​បាន​បន្ថែម​ថា​ គេ​កំពុង​តែ​​ខិត​ខំ​ប្រឹង​ប្រែងផ្សព្វ​ផ្សាយ​ព័ត៌​មាន​​ស្ដី​ពី​ការ​រួប​រួម​​គ្នា​នេះ​ទៅ​ដល់​ថ្នាក់​មូលដ្ឋាន​។ លោកប៉ែន​ សង្ហា​ បាន​មាន​ប្រសាសន៍​ថា “ ដូច្នេះ​ យើង​ចង់​ឲ្យ​បេក្ខជន​ធ្វើ​អ្្វី​ ដែ​ល​មាន​ចែងក្នុងកិច្ច​ព្រម​ព្រៀង​​”។ លោកកែវពុទ្ធ​រស្មីប្រធា​ន​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិច ក៏​បា​ន​ទទួល​ស្គាល់​ដែរ​ថា ការ​យល់​ច្រឡំក្នុងពេលពិភាក្សា​ គឺ​ដោ​យ​សារ​តែ​កិច្ច​ព្រមព្រៀង​​លឿន​ពេក។ លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ វាជា​​បញ្ហា​មួយ...។ កា​រ​ចុះ​​ហត្ថ​លេខាលើកិច្ច​ព្រម​ព្រៀង​មានពេលខ្លី​ពេក​ ហើយ​ភាគីទាំង​ពីរ​​មិន​បា​ន​ជូន​ដំ​ណឹង​ប្រាប​់អ្នកគាំទ្រ​នៅ​តាម​ខេត្ត​ឡើយនេះ​ជា​ហេតុ​​នាំ​​ឲ្យ​ប្រជា​ពល​រដ្ឋ​ភ្ញាក់​ផ្អើល​”។ ​លោក​​បាន​មានប្រសាសន៍បន្ថែមទៀត​ថា “ ​ជាថ្មី​ម្តង​ទៀតយើ​ងត្រូវ​​ដឹង​អំ​ពី​នោះ ​យើងគ្មាន​ជម្រើស​ទេ​​​។ ​យើង​ត្រូវទទួល​​​ស្គាល់​​​បញ្ហា​​​ប្រឈម​ទាំ​ង​​​នេះនិងសម្លឹងឆ្ពោះទៅរក​​ការបោះ​​​ឆ្នោតឆ្នាំ​២០១៣”៕ ប្រែ​សម្រួលដោ​យ ហួងកុកទៀន និង ចេវប៊ុននី

ស្ត្រីកម្ពុជា​​​ដែលត្រូវគេបំពាន​​​បន្តស្នាក់​​​នៅ​​​ក្នុង​​​ប្រទេសម៉ាឡេសីុ​​​ ដើម្បីចូលរួម​សវនាការ​​​ជំនំុ​​​ជម្រះ​​

មន្ត្រីម្នាក់​បាន​​​លើក​​​ឡើង​​​ថា​​​ ស្ត្រីកម្ពុជា​ម្នាក់​​​​ដែល​​​ត្រូវ​បាន​​​នាំ​​​ទៅ​​​ព្យាបាល​​​នៅ​​​មន្ទីរ​ពេទ្យ បន្ទាប់​​​ពី​​​ទទួល​​​រង​​​នូវ​​​ការ​​​វាយ​​​ដំ ​​​​​​និង​​​ការ​​​រំលោភ​​បំពាន​​​​យ៉ាង​ធ្ងន់​ធ្ងរ ​​ខណៈ​ពេល​​​​​​ធ្វើ​​​ជា​​​អ្នក​​​បម្រើ​​​តាមផ្ទះ​​​នោះ នឹង​​​បន្ត​​​ស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេសីុ​​​ដើម្បី​​​ចូល​រួម​​​ដំណើរការ​​​តាម​​​ផ្លូវច្បាប់​​​ប្រឆាំង​​​នឹង​​​ថៅកែ​​​ជនជាតិ​​​ម៉ាឡេសីុ​​​ រហូត​​​ដល់​​​ដំណើរ​​​ការ​​​​​​​ចប់​​​​រួច​​​រាល់​​​។ ជនជាប់​​​ចោទ​​​ឈ្មោះតាន់ ម៉ុង​​​ហូ៊វ៉ៃ អាយុ​​​៣៦ឆ្នាំ​​​ និង​​​ប្រ​​​ពន្ធ​​​ឈ្មោះ អេង​​​ ឡាយ​​​សាង​​​អាយុ​​​៣៦ឆ្នាំ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាលពី​ថ្ងៃអង្គារ​​​ ពីបទ​​​រំលោភ​បំពាន​​​លើ​​​រាង​​​កាយ​​​របស់​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ ​​​ជា ​​​ផល្លា ​​​អាយុ​​​២៨​​​ឆ្នាំ​​​និង​​​តាម​ការ​សង្ស័យ​ថា បាន​​​បង្ខំ​​​នាង​​​ឲ្យសីុ​​​លាមក និង​​​ផឹកទឹក​​​នោម​​​ខ្លួន​​​ឯង​​​។ លោក​​​ ឆាយ កុសល លេខា​​​ទី២នៅ​​​ស្ថាន​​​ទូត​​​ខ្មែរ​​​ប្រចាំ​​​ទីក្រុង​​​គូឡាឡាំពួ​​​បាន​​​ថ្លែង​​​កាល​ពី​​​ម្សិលមិញថា​​​ នាង​ ផល្លា ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេសីុ​​​រហូត​​​ដល់​ចប់​ការ​កាត់​ទោស​​​​ប្តី​​​ប្រពន្ធមួយ​​​គូ​​​នេះ​​​និង​​​ទទួល​​​​​​សំណង​​​​នៅ​ក្នុង​​​តុលាការ​​​ម៉ាឡេសីុ​​​រួច​រាល់​ហើយ​សិន។ លោក​​​បាន​​​បន្តថា​​​ “ស្ថានទូតកម្ពុជា​​​បាន​​​អនុញ្ញាត​​​ឲ្យនាង​​​ស្នាក់​​​នៅ​​​ដើម្បី​​​ឲ្យ​​​គេ​​​អាច​ដំណើរការ​​​រៀបចំ​​​ឯកសារ​​​ប្តឹង​​​ទៅ​​​តុលាការ”។ លោក​​​បាន​​​បន្ថែមថា​​​ នាង ផល្លា បាន​​​ទូរស័ព្ទ​​​ជួ​​ប​​​​​​គ្រួសារ​​​របស់​​​​នាង​នៅ​​​ក្នុង​​​ប្រទេសកម្ពុជា​កាលពី​​​ម្សិល​​​មិញ ។ លោក​​​ កុសល​​​ មិនអាច​​​ស្មាន​​​ដឹង​​​​​ថា​​​ត្រូវចំណាយពេលយូរប៉ុណ្ណានោះ​​​ទេ​​​​ទម្រាំ​​​នាង​ផល្លាអាច​​​ត្រឡប់​​​ទៅកម្ពុជា​​​វិញ​​​។ ប្តីប្រពន្ធ​​​នេះ​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យរស់​​​នៅ​​​ក្រៅ​​​ឃំុ​​​បណ្តោះអាសន្ន​​​ និង​​​មិន​​​ទាន់​​​បាន​​​កំណត់​កាល​បរិច្ឆេទសម្រាប់​​​បើ​​​កសវនាការ​​​​​​ជំនំុ​​​ជម្រះ​​​រឿង​​​ក្តីរបស់​​​ពួកគេ​​​នៅ​ឡើយ​ទេ។ លោក​​​ កុយ គួង អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​កម្ពុជា​​​បាន​​​ថ្លែង​​​ថា​​​ នាង ​ផល្លា​​​ ត្រូវ​​វះកាត់ថ្គាម​​​​​​ ដែលរង​​​របួស​​​ធ្ងន់​​​ដោយ​​​សារ​​​ថៅកែ​​​ វាយ​​​​​។​​​លោក​បាន​បន្ថែមថា​ “ ថ្គាម​​​គាត់​​​វៀច​។គាត់​​​មិន​​​អាច​​​ទទួល​​​ទាន​​​អាហារ​​​បាន​​​ទេ​​​”។ ក្រុមហ៊ុន​​​ខេមបូឌា​​​ លេប័រ ស៊បប្លាយ (Cambodian Labor Supply Pty) ក្នុងរាជធានី​ភ្នំពេញ​​​បាន​​​ជ្រើសរើស​​​​នាង​ ផល្លា ឲ្យទៅ​​​ធ្វើ​ការ​​​ក្នុងប្រទេស​​​ម៉ាឡេសីុ ហើយ​ការ​ងារ​​​​​​​​​​​​​​​​របស់​​​នាង​​​ក្នុង​​​ប្រទេស​ម៉ាឡេសីុ​​​នោះ​​​ត្រូវ​​​បាន​​​ទី​​​ភ្នាក់​​​ងារ​​​ស្រីុ ​​​ម៉ា​​​វ៉ា​​​ (Sri Mawar agency)​​​ជាអ្នករក​​​ឲ្យ​​​។ ក្រុមហ៊ុន​​​ម៉ាឡេសីុ​​​​នេះ​បាន​​​រកឃើញ​​​ថា​​​ នាង​ផល្លា​​​ត្រូវបាន​​​គេ​​​រំលោភ​​​បំពាន​មុន​ពេល​​​ចប់​​​​កិច្ច​​​សន្យា​​​ការងារ​រយៈ​ពេល​ពីរ​ឆ្នាំ​​​​ជាមួយ​​​គ្រួសារ​​​នេះ​​​ ហើយ​នាង​ត្រូវ​​​ត្រឡប់​​​មកកម្ពុជា​​​វិញ​​​។​​​ លោក អាន​​​​​​ ប៊ុន​​​ហាក់ ប្រធាន​​​សមាគម​​​ភ្នាក់ងារ​​​ជ្រើសរើសពលករ​​​កម្ពុជា​​​​​​បាន​​​ថ្លែង​​​ថា​​​ ក្រុម​​​កហ៊ុន​​​នឹង​​​ចេញថ្លៃ​​​ព្យាបាល​​​និង​​​ជួយ​​​ទារប្រាក់​​​សំណង​​​ពី​គ្រួសារ​នេះ​ឲ្យ​​​​នាង។​​​​​​​​​ លោក​​​ ជែមស៍ កូសេន​​​ “ (James​​​...

កម្មវិធី​ប្រកួតប្រជែងផ្ញើសារ​តាម​ទូរស័ព្ទ​ ដើម្បីជួយជំរុញ​ឲ្យ​យុវជននាំគ្នាទៅ​​បោះ​ឆ្នោត

ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​ (YCC)​ និង​វិទ្យា​ស្ថាន​សាធារណ​រដ្ឋ​អន្តរជាតិ​(IRI)​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ទទួល​បាន​ភាព​ជោគ​ជ័យ​ ជាមួយ​នឹងការ​ផ្តួច​ផ្តើម​គំនិត​ថ្មី​ ហើយ​ប្លែក​មួយ​ដើម្បី​ជំរុញ​ឲ្យ​ក្រុម​យុវជន​ទៅ​បោះ​ឆ្នោត​​ក្នុង​ការ​បោះ​ឆ្នោត​​ឃុំ-សង្កាត់​នា​ចុង​សប្តាហ៍​នេះ​ តាមរយៈ​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដៃ។​ ក្រុម​អ្នក​ចូលរួម​ក្នុង​កម្ម​វិធី​នេះ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ផ្សេង​ទៀត​ផ្ញើសារ​ ​ដោយ​​មាន​បញ្ជាក់​ពី​ឈ្មោះអ្នក​​ ដែល​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​ ទៅ​កាន់​លេខ​ពិសេស​មួយ​ ដោយ​និយាយ​ថា​ ពួកគេ​នឹង​ទៅ​បោះ​ឆ្នោត។​  នៅ​ពេល​បញ្ចប់​ការ​ប្រកួត​ប្រជែង​គ្នា​នេះ​ មាន​អ្នក​ចូលរួម​ចំនួន​៤៩៦​នាក់​ បាន​ព្យា​យាម​ដើម្បី​ទទួលបាន​សារ​​ពី​យុវជន​ផ្សេង​ទៀត​​ចំនួន​១០.៤៤៥​នាក់​ ដែល​សន្យា​ថា​ គេនឹង​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ។​ កម្មវិធី​ប្រកួត​ប្រជែង​មួយ​នេះ​ ផ្តោត​លើ​ខេត្ត​ចំនួន​១២​ ហើយ​បាន​ចាប់​ផ្តើម​ដំណើរការ​តាំង​ពី​ថ្ងៃ​ទី​១៩​ ខែ​ឧសភា​ រហូត​ដល់​ថ្ងៃ​អង្គារ​​សប្តាហ៍​នេះ។​ លោក​ សូត​ រិន​ ប្រធាន​កម្មវិធី​របស់​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ “ មាន​បញ្ហា​មួយ​ចំពោះ​ការទៅ​បោះ​ឆ្នោត​របស់​យុវជន។​ ពួក​គេ​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ ឬ​ក៏​ពួកគេ​បាន​ដឹង​រួចជាស្រេច​ហើយ​នូវ​អ្នក​ដែល​នឹង​ទទួល​បាន​ជ័យ​ជម្នះ ដូច្នេះ ​​ ថា​ តើ​ចាំ​បាច់​​ទៅ​បោះឆ្នោត​ធ្វើ​អ្វី?” ​ កញ្ញា​ អ៊ុយ​ ដានី​ ជា​និស្សិត​មួយ​រូប​អាយុ​១៨​ឆ្នាំ​ មក​ពី​ស្រុក​កណ្តាល​​ស្ទឹង​ ខេត្ត​កណ្តាល​​បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​គ្នា​នេះ​ បន្ទាប់ពី​នាង​ទទួល​បាន​អ្នក​គាំ​ទ្រ​ចំនួន​១.​១៥០​នាក់​ ដោយ​បាន​ផ្ញើ​សារ​សន្យា​ថា​ នឹង​ទៅ​បោះ​ឆ្នោត។​ លោក​  ស៊ែម​ ឡាហ៊ូដ​ (Sam LaHood)​ ប្រធាន​ប្រចាំ​ប្រទេស​អង្គការ ​IRI បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា​ យុវជន​កម្ពុជា​ ក៏ដូចជា​យុវជន​នៅ​ទូទាំង​ពិ​ភពលោក​ដែរ គឺថា​ “​ពួកគេ​ទំនង​ជាអ្នក​ ដែល​នឹង​មិន​ទៅ​បោះ​ឆ្នោត​ទេ។​ ប៉ុន្តែ​សកម្ម​ភាពប្រកួតប្រជែង​ដូច្នេះ​ អាច​ជួយ​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​ចែក​រំលែក​នូវ​សំឡេង​របស់​ពួកគេ​ ហើយ​ជួយ​សម្រេចចិត្ត​ថា អ្នកណា​គួរ​ដឹកនាំ​ប្រទេស”៕ ប្រែ​សម្រួល​ដោយ​ ហួង​ កុកទៀន

ប្រាំ​ពីរនាក់​ស្លាប់​ ក្នុងឧបទ្ទវហេតុ​រថ​យន្ដ​ក្រុង​បុក​រថ​យន្ដ​កង​ទ័ព

នគរបាល​បាន​និយាយថា មនុស្ស​ប្រាំ​ពីរ​នាក់ បាន​ស្លាប់​ និង​២១នាក់ទៀតបាន​រង​របួស​កាលពីម្សិលមិញនៅ​ពេល​ដែល​រថ​យន្ដ​ក្រុង​មួយ​គ្រឿង​បាន​បុក​រថ​យន្ដ​កង​យោធពល​ខេម​រភូមិន្ទ​នៅ​ក្នុង​ខេត្ត​កំពង់​ធំ តាមបណ្ដោយ​​​ផ្លូវ​ជាតិ​លេខ​៥។ លោក​ យ៉ង សំ អធិការ​នគរបាល​ស្រុក​ស្ទោង បាន​មាន​ប្រសាសន៍ថា រថយន្ដ​ក្រុង​របស់​ក្រុម​ហ៊ុនកាពីតូល កំពុង​តែ​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្ន​ំ​ពេញ​ ឆ្ពោះទៅ​ក្រុង​សៀម​រាប​ ស្រាប់​តែ​ពេល​នោះ​ បាន​បុក​ជាមួយរថយន្ដ​កង​ទ័ពចំពីមុខ​នៅ​ម៉ោង​ប្រហែល​២និង​៣០​នាទី​រសៀលក្នុង​ឃុំ​ប្រឡាយ។ លោកបាន​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា ទាហាន​​នៃ​កង​យោធពល​ខេមរភូមិន្ទ​បួននាក់ ជិះ​ក្នុង​រថយន្ដ​នោះ​ ដែល​ធ្វើដំណើរ​​ពី​ខេត្ត​សៀម​រាបមក​រាជ​ធានី​ភ្នំពេញ និងដឹក​កំណាត់​ឈើធ្វើគ្រឿងសង្ហារិម និង​​អ្នក​ដំណើរ​បីនាក់ នៅ​ក្នុង​រថយន្ដ​ក្រុង ​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍នេះ។ លោក​ យ៉ង សំ បាន​បន្ថែម​ថា“ យើង​មិន​ទាន់ទទួល​ព័ត៌មាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ យើង​កំពុង​តែធ្វើ​ការ​សន្និដ្ឋាន​អំពី​ឧបទ្ទវហេតុ​នេះ”។ រូប​ភាព​នៅ​ទី​កន្លែង​កើត​ហេតុ​ ចេញ​ផ្សាយ​តាម​គេហ​ទំព័រ​ព័ត៌មាន​ក្នុង​ស្រុក​បាន​បង្ហាញ​សាក​សព​ដេក​ស្ដូក​ស្ដឹង​កៀ​ប​ជាប់​បំណែក​ដែក​​រថ​យន្ដ​ទាំង​ពីរ​។ លោក​ ហ៊ុនហៀតនាយ​នគរបាល​ចរាចរ​ស្រុក​ស្ទោង ​មាន​ប្រសាសន៍ថា អ្នក​ដំណើរ​ចំនួន​២១​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែកស្រុក​។លោក​បាន​មាន​ប្រសាសន៍ថាអ្នក​ដំណើរ​ពីរនាក់ ក្នុងចំណោមអ្នក​ដំណើរ​​តាម​រថយន្ដ​ក្រុងបាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ ហើយ​ម្នាក់​ទៀត​បាន​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ទាហាន​នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ​បីនាក់ និង​ជន​ស៊ីវិល​ម្នាក់ ដែល​ធ្វើ​ដំណើរ​ក្នុង​រថយន្ដ​យោធា​នេះ​ដែរបាន​ស្លាប់​នៅ​នឹង​កន្លែង​។ លោក​ ហ៊ុនហៀតបានមាន​ប្រសាសន៍​ថាការ​បុក​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​រថ​យន្ដ​កង​យោធពល​ខេម​រភូមិន្ទ​បែក​កង់​ ហើយ​រេ​ចង្កូត​។ នៅពេលឃើញ​រថ​យន្ដ​កង​យោធ​ពល​ ​ខេម​រភូមិន្ទ​ឆ្លង​គំនូស​របស់​ខ្លួន​ រថយន្ដ​ក្រុង​បាន​ព្យាយាម​គេច​រថយន្ដ​នេះ​ ហើយ​រេចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ។ប៉ុន្ដែរថយន្ដ​នេះ​បាន​កាច់​មក​វិញ​ ហើយបាន​បុក​គ្នា​ ក្នុង​ចំណែក​ផ្លូវ​របស់​រថយន្ដ​កង​យោធពល​ខេមរ​ភូមិន្ទវិញ។លោក​បន្ថែម​ថា “ ប្រសិន​បើ​អ្នក​បើក​រថយន្ដ​ក្រុង​​នៅ​តែ​ប្រកាន់​ស្ដាំ​ គាត់​នឹង​មិន​ជួប​គ្រោះ​​ថ្នាក់នោះ​ទេ”។លោក​​ ហួរសុខវ៉ាន់ជំនួយ​ការ​អ្នក​គ្រប់​គ្រង​នៅ​ឯ​ក្រុម​ហ៊ុន​កាពីតូល បាន​មាន​ប្រសាសន៍ថា លោក​មិន​ទាន់​បាន​ទទួល​របាយ​ការណ៍លម្អិត​អំពីការ​បុក​គ្នានេះទេ ប៉ុន្ដែ លោក​​មាន​ប្រសាសន៍ថាអ្នក​ដំណើរ​២៤នាក់ ដែល​ធ្វើ​ដំណើរ​តាម​រថយន្ដ​ក្រុង​នេះ​សុទ្ធ​តែ​ពល​រដ្ឋ​កម្ពុជា។ លោកបាន​បង្វែរ​សំណួរ​ទៅ​ក្រុម​ហ៊ុន​ធានា​​រ៉ាប់​រង​កាំមិនកូ របស់​ក្រុម​ហ៊ុន​រថយន្ដ​ក្រុង​នេះ។ អ្នក​តំណាង​ម្នាក់​របស់​ក្រុម​ហ៊ុន​កាំមិនកូ បាន​និយាយ​ថា ពួកគេ​មិនទាន់​ទៅ​ដល់​កន្លែង​កើត​ហេតុ​នៅ​ឡើយទេ​ ដូច្នេះ​ មិន​​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ​។ លោកហ៊ុលឈឿនប្រធាន​ផ្នែក​វះកាត់​នៅ​មន្ទីរ​ពេទ្យ​បង្អែកស្រុក​ស្ទោង​ បាន​មាន​ប្រសាសន៍ថា បុរស​បីនាក់ និង​ស្ត្រី​បួន​នាក់បាន​​បញ្ជូនមក​ដល់​មន្ទីរ​ពេទ្យ​ហើយ ដោយ​ពួកគេ​បាក់​ឆ្អឹង​ជើង​ និង​ដៃ​ ឬ​ប្រេះ​លលាដ៍​ក្បាល​។ មនុស្ស​១៤នាក់ទៀត​កំពុង​ត្រូវ​ព្យាបាល​ ដោយ​សារ​របួស​ស្រាល​។ លោក​​មាន​ប្រសាសន៍​បន្ថែមថា “ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​កំពុង​តែ​បញ្ជូន​ពួូកគេ​ទៅ​មន្ទីរ​ពេទ្យ​កាល់​មែ៉ត​ ក្នុង​រាជធានី​ភ្នំពេញ”។ អ្នក​ដំណើរ​១៣នាក់បាន​រង​របួស​កាលពី​ខែ​មុន​ នៅ​ពេល​​រថយន្ដ​មួយ​គ្រឿង​បែក​កង់​ ហើយ​បាន​ទៅ​បុក​ជាមួយ​រថយន្ដ​ក្រុង​មួយ​គ្រឿង​របស់ក្រុម​ហ៊ុនកាពីតូល​។ ក្រុម​ហ៊ុន​នេះ​ក៏មាន​ការ​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​បុក​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ កាលពី​ខែ​មុន នៅ​ពេល​ដែល​រថ​យន្ដ​ក្រុងមួយ​គ្រឿង​ក្នុង​ចំណោម​រថយន្ដ​ក្រុង​របស់​ក្រុមហ៊ុន​នេះបាន​បុក​អ្នក​ថ្មើរ​ជើង​ម្នាក់​នៅ​ក្នុង​ខេត្ត​បាត់ដំបងហើយ​រដ្ឋាភិបាល​បាន​កំណត់​ថា ជា​ក្រុមហ៊ុនមួយ ​ដែល​ជួប​គ្រោះ​​ថ្នាក​់​បំផុត​នៅក្នុង​ប្រទេស៕ ប្រែ​សម្រួល​ដោយ ចេវប៊ុននី

នៅ​ពេល​យុវជន​ត្រៀម​បោះ​ឆ្នោត​ នោះ​ពួកគេ​នឹង​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​នយោបាយ​

នៅ​ថ្ងៃ​អាទិត្យនេះយុវជន​រាប់​មុឺន​នាក់នឹង​​មាន​ឱកាស​បោះ​ឆ្នោត​ជាលើក​ដំបូង​នៅ​ក្នុង​ជីវិត​របស់​ខ្លួន​។ យុវជន​ដែល​ត្រូវ​បោះ​ឆ្នោត​ទាំង​នោះ ទើបគ្រប់អាយុបោះ​ឆ្នោត​  ហើយ​ពួកគេ​មាន​សារៈសំខាន់​ក្នុង​ការផ្លាស់​ប្ដូរ​។ ពួកគេ​ទំនងជា​មិន​ធ្វើ​តាម​អ្នក​ជំនាន់​មុន​​ទេ ដោយ​សារតែ​ពួកគេភាគ​ច្រើន​ចង់​លុប​បំបាត់​​ខ្សែ​បក្ស​របស់​គ្រួសារ​។ ប៉ុន្ដែប្រសិន​បើ​ទ្រឹស្ដី​នយោបាយ​ខុស​នោះតើវានឹង​ក្លាយ​ជា​អ្វី​ទៅ​?នៅពេល​អ្នក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​មក​ពី​គណ​បក្ស​ទាំង​អស់​ប្រមូល​ផ្ដុំ​យុវជន ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មុន​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​នេះអ្នក​សង្កេត​ការណ៍​នយោបាយ​មាន​ចម្ងល់​ថា តើ​វាមាន​ភាព​ខុស​ប្លែក​គ្នា​ច្រើន​ ឬយ៉ាងណា​។ លោក​ អ៊ា សុផល ជំនាញការសេដ្នកិច្ច​នយោ​បាយបាន​មាន​ប្រសាសន៍ថា “ ខណៈ​ដែល​ប្រជាពល​រដ្ឋ​ជាច្រើន​នាក់សង្ឃឹមថា​ ការ​ផ្លាស់​ប្ដូរ​ផ្នែក​ប្រជា​សាស្ត្រ​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ការបោះ​ឆ្នោត​នោះ ក្ដី​សង្ឃឹម​នេះ​មិន​អាច​ទៅ​រួច​ឡើយ”។ លោក​ សុផល ដែល​ទទួល​សញ្ញា​បត្រ​ថ្នាក់​បណ្ឌិត​ពី​សាកល​វិទ្យាល័យប៊ើឃើៃលី (Berkeley) ក្នុងរដ្ឋកាលីហ្វ័រញ៉ និង​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុង​ការ​ស្រាវ​ជ្រាវ​ផ្នែក​នយោ​បាយ​កម្ពុជាបាន​មាន​ប្រសាសន៍ថា “ ប្រជា​សាស្ត្រ​ នគរូបនីយកម្ម​ ការ​ចាប់​យក​ដី​ និង​វិវាទ​ និង​ការ​បង្ក្រាប​ តើមាន​អ្វី​ថ្មី​ទៅ​?។ លោក​បាន​មាន​ប្រសាសន៍ថា “មែន​ហើយ ​មាន​អ្នក​បោះ​ឆ្នោត​ច្រើន​ជាង​មុនមែន ក៏ប៉ុន្ដែ​​ពួកគេ​កំពុង​តែ​ប្រែ​ក្លាយ​ទៅ​ជា​ប្រព័ន្ធ​មួយ​ ដែលក្នុង​រយៈ​ពេល​២៧​ឆ្នាំ​មកនេះអ្វីៗពាក់​ព័ន្ធនឹងនយោបាយ​ដូចគ្នាដដែល​”។ លោក​បន្ថែម​ថា “ ប្រសិន​បើ​​ខ្ញុំ​អាយុ​១៨​ឆ្នាំខ្ញុំ​បារម្ភ​អំពី​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំងឡើង នៅ ក្នុង​ទី​ផ្សារ​ការងារ ដើម្បីរកចំណូលជួយ​ក្រុម​គ្រួសារ​​របស់​ខ្ញុំ​ និង​រក​ជំនាញ​ឲ្យសមស្របទៅ​តាម​សេដ្ឋ​កិច្ច​ពិភពលោក​។ ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ មិន​សំខាន់​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​ទេ”។ប្រជា​ពល​រដ្ឋ​ជាង​ពីរភាគ​បី​អាយុក្រោម​​៣០​ឆ្នាំ​ ក៏ប៉ុន្ដែ​ ការពាក់​ព័ន្ធ​នឹង​នយោ​បាយ​ស្ថិត​នៅឆ្ងាយ​ពី​អាទិភាព​សម្រាប់​ពួកគេ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ។ ក្នុងការ​ស្ទង់​មតិ​របស់​អង្គការ​ UNDP ដែល​​ចេញផ្សាយ ​កាលពីពេលថ្មីៗនេះ​ឲ្យដឹង​ថា៦០ភាគ​រយ​នៃ​អ្នក​មាន​អាយុ​ពី​១៥​ឆ្នាំ​ទៅ​២៤​ឆ្នាំ បានលើក​ឡើង​ថា ពួក​គេ​មិន​យល់​ស្របអំពី​អ្នក​ទាំង​ឡាយ​ណា​ ដែល​បាន​សាក​សួរ​អំពី​ការ​ដឹកនាំ​នៅ​ក្នុង​ប្រទេស​ រីឯ​ជាង​៤០​ភាគ​រយ​នៃ​បុរស​ និង​៣៥​​ភាគរយ​នៃ​ស្ត្រី​គិត​ថា ខ្លួន​មិន​ចាប់​អារម្មណ៍​ក្នុង​រឿង​នយោបាយ​ឡើយ​។ ហេតុផល​ទាំង​នេះ គឺ​ផ្សេង​ៗគ្នា​។ ការ​បញ្ចេញ​ទស្សននយោបាយ ​ត្រូវ​បាន​ហាម​ប្រា​ម​នៅ​តាម​សាលារៀន​ រីឯ​យន្ដការ​នយោ​បាយ​តឹង​រុឹង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​គ្រប់​គ្រង​អំណាច​យូរ​មក​ហើយ​នោះ មាន​ន័យ​ថា យុវជន​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់អំពី​ចំណុច​ជា​ច្រើន​របស់​គណ​បក្ស​គ្រប់​គ្រង​ក្នុង​វ័យ​យុវជន តាមរយៈសមាគមយុវជន​កាយរិទ្ធ​និងយុវជន​កាក​បាទ​ក្រហមជា​ដើម។អ្នកស្រីឡូរ៉ាថនតុន (Laura Thornton) នាយិកា​ ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យប្រចាំ​ប្រទេស​កម្ពុជា បានលើក​ឡើង​នៅ​ក្នុង​អុីម៉េល​មួយ​កាលពី​ម្សិល​មិញ​ថា “ ខ្ញុំ​គិត​ថា ក្នុង​ប្រទេស​កម្ពុជាយុវជន​ទាំង​ឡាយ​ទំនង​ជា​មិន​សូវ​ចាប់​អារម្មណ៍​នឹង​នយោ​បាយ​ទេ ដូច្នេះ ក្នុង​នោះ​ដែរ ដោយសារមាន​ការ​ហាម​ប្រាម​មិនឲ្យធ្វើ​សកម្ម​ភាព​នយោបាយ​នៅ​តាម​សាលា​រៀន​។ល។”។ យុវជន​ជាច្រើន​នាក់ ដែល​ត្រូវ​បាន​សម្ភាស​​នៅ​សប្ដាហ៍នេះចាប់​អារម្មណ៍​នឹង​រឿង​នយោ​បាយខ្លះដែរ។ចាប់​ពី​កម្ម​ករ​កាត់​ដេររហូត​ដល់​និស្សិត​សាកល​វិទ្យា​ល័យ ភាគ​ច្រើន​និយាយ​ថាពួកគេ​​មាន​បំណង​ទៅ​បោះ​ឆ្នោត​ ប៉ុន្ដែ គ្មាន​នរណា​ម្នាក់​ពិភាក្សា​អំពីរឿង​គណ​បក្សឬនយោបាយ​ឡើយ។ពួកគេ​ជជែកតែ​អំពី​ការងារ​ និង​ការ​ប្រកប​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិតប៉ុណ្ណោះ។ លោកវង់សុវណ្ណនីជា​អាជីវករ​អាយុ​២៤ឆ្នាំ​ នៅ​ក​្នុង​រាជ​ធានី​ភ្នំ​ពេញ​បាន​លើក​ឡើង​ថា"ខ្ញុំ​ចង់​បាន​ចៅ​សង្កាត់​ថ្មី​ម្នាក់​ ដែល​អាច​បញ្ចុះ​តម្លៃ​ផលិត​ផល​ និង​បញ្ចុះ​ពន្ធ​”។ លោក​បាន​លើក​ឡើង​ថា លោក​មាន​បំណង​ត្រឡប់​ទៅ​ខេត្ត​កណ្ដាល​ជា​ស្រុក​កំណើត​របស់លោកដើម្បី​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ។លោក​ សុវណ្ណនីបាន​បន្ថែម​ថា “ បច្ចុប្បន្ននេះខ្ញុំ​មាន​ប្រាក់ចំណូល​ទាប។ វាពិបាក​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការ​រស់​នៅ​ ពី​ព្រោះ​ទំនិញ​ថ្លៃ​ណាស់”។អ្នក​ផ្សេង​ទៀត​បាន​​បន្ទរ​ចំពោះ​ការ​បារម្ភ​ដូច​គ្នា​នេះ​ដែរ។ យុវជនបា៉ងដារិទ្ធអាយុ​២១​ឆ្នាំជានិស្សិត​​ផ្នែក​វិស្វកម្ម​នៅ​សាកល​វិទ្យា​ល័យ​ន័រតុន និង​មានស្រុកកំណើតនៅខេត្ត​កំពង់ចាម ​លើក​ឡើង​ថា “ បច្ចុប្បន្ននេះខ្ញុំ​បារម្ភថានៅ​ពេល​​ខ្ញុំ​​បញ្ចប់​ការ​សិក្សារបស់​ខ្ញុំ​ ខ្ញុំមិន​អាច​ស្វែង​រក​ការងារ​បាន ពីព្រោះពួកគេ​រើស​យក​តែ​សាច់​ញាតិ​របស់​ពួកគេ និង​សមា​ជិក​ក្រុម​របស់​ពួកគេ​”។ យុវជន​ ដែល​មាន​សិទ្ធិ​បោះ​​ឆ្នោត​ទំនង​ជា​ពេញ​ចិត្ត​ចំពោះ​អ្នក​ទាំង​ឡាយ​ណា​ ដែល​អាច​ជួយពួកគេ​ឲ្យទទួលបាន​អនា​គត​ល្អ​ប្រសើរ​មួយ។ ដូច្នេះ គណ​បក្ស​ទាំង​ឡាយ​កំពុង​តែ​ផ្ដោត​ទៅ​លើ​យុវជន​ ដែល​មាន​​សិទ្ធិ​បោះ​ឆ្នោត​។ គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​ទទួល​ស្វាគមន៍​អ្នក​ផ្ដាច់​ខ្លួន​ជាច្រើន​នៅ​ក្នុង​ពិធី​របស់​គណ​បក្ស​ ចំណែក​ឯ​គណ​បក្ស​សម រង្ស៊ី បានសន្យា​​ក្នុងពេល​ធ្វើយុទ្ធនាការ​ឃោសនាបោះឆ្នោតនេះថា​ នឹងស្វែង​រក​ការ​ងារ​ឲ្យ​យុវជន។ គណ​បក្ស​សិទ្ធិមនុស្ស គណ​បក្ស​ហ្វុ៊ន​ស៊ិ​ន​បុិច និង​គណ​បក្ស​ នរោត្តមរណឫទ្ធិ បាន​ផ្ដួច​ផ្ដើម​អំឡុង​ឆ្នាំ​មុន​ៗ ដើម្បី​ទាក់​ទាញ​ការ​គាំ​ទ្រ​នៅ​ក្នុង​ចំណោម​យុវជន​ហើយ​បាន​លើក​ឡើង​ថា ពួកគេ​បាន​រាប់បញ្ចូល​យុវជន​នៅ​ក្នុង​ចំណោម​ក្រុម​អ្នក​បោះ​ឆ្នោត​ដ៏សំខាន់​បំផុត។ លោក​ស្រីជា​ វណ្ណាតអ្នក​វិភាគ​នយោ​បាយ​​បាន​មាន​ប្រសាសន៍ថា “ ដោយ​សារ​តែ​​ចំនួន​ភាគ​ច្រើន​នៃយុវជន​ គ្រប់​គណ​បក្ស​ទាំង​អស់បាន​ព្យាយាម​ទាក់ទាញអ្នក​បោះ​ឆ្នោត​ថ្មី​ជា​លើក​ដំបូង​”។លោក​ស្រី​បាន​លើក​ឡើង​ថា “ វាជា​ការ​គួរឲ្យ​ចាប់​អារម្មណ៍ ​និងរង់ចាំមើលលទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ដើម្បីឲ្យដឹងថាតើ​អ្នក​បោះ​ឆ្នោត​ពេញ​ចិត្ត​នឹង​សេវា​សាធា​រណៈ​របស់​អាជ្ញា​ធរ​មូល​ដ្ឋាន​ ឱកាស​ស្វែង​រក​ការ​ងារ​ធ្វើ ទស្សន​វិស័យ​សម្រាប់​អនា​គត​របស់​ខ្លួន​យ៉ាងណានោះ”៕ ប្រែសម្រួល​ដោយ ចេវប៊ុននី  

តម្លៃ​ប្រេង​សាំង​ធ្លាក់​ចុះ​​​១២,៦​ភាគ​រយ​តាម​ប្រេង​លើ​ទី​ផ្សារ​អន្តរជាតិ​​

ការ​ធ្លាក់​ចុះ​​តម្លៃ​ប្រេង​ឥន្ធ​ននៅ​លើ​ទី​ផ្សារ​អន្តរជាតិ​ចាប់​តាំង​ពី​ខែ​មីនា​មក​ បាន​ធ្វើ​ឲ្យតម្លៃ​ប្រេង​សាំង​នៅ​​តាម​ស្ថានីយ​ប្រេង​ឥន្ធន​ក្នុង​រាជ​​ធានី​ភ្នំ​ពេញ​​​កាល​ពី​ម្សិល​មិញ​ធ្លាក់​ចុះចំនួន​១២,៦​ភាគ​រយ​ គឺ​ចុះ​មក​នៅ​ត្រឹម​៥.២០០រៀល​ក្នុង​មួយ​លីត្រ​ ស្មើ​នឹង​(១,៣០​ដុល្លារ)​។លោក​យឹម​ វិបុល​ ប្រធាន​គ្រប់​គ្រង​ទីផ្សារ​នៅ​ក្រុម​ហ៊ុន​ប្រេង​ Total Cambodge​ បាន​ឲ្យ​ដឹង​ថា​ ការយក​ពន្ធ​ដូច​គ្នា​មិន​ចំពោះ​ថា​​ មាន​ការ​នាំ​ប្រេងចំនួន​​ប៉ុន្មាន​នោះ ​មាន​ន័យ​ថា​ តម្លៃ​ប្រេង​សាំង​​ក្នុង​ស្រុក​ អាស្រ័យ​លើ​តម្លៃ​ប្រេង​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​ស្ទើរ​តែ​ទាំង​ស្រុង។​  លោក​បាន​និយាយ​ថា​ “​ប្រសិន​បើ​ទី​ផ្សារ​នៅ​លើ​ពិ​ភព​លោក​លក់​ប្រេង​សាំង​ក្នុង​តម្លៃ​ទាបនោះ​យើង​ក៏​លក់​ប្រេង​សាំង​ក្នុង​តម្លៃ​ទាប​ដែរ”។​ កាល​ពី​ខែ​មីនា​ ប្រេង​ឆៅ​នៅ​បុរី​ញូវ​ យ៉ក​ ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ​រហូត​ដល់​១១៣,៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ ក៏ប៉ុន្តែ​កាល​ពី​ថ្ងៃ​ច័ន្ទតម្លៃ​ប្រេងឆៅ​បាន​ចុះ​មក​ត្រឹម​ចំនួន​៩១,៣៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល។​ លោក​ យឹម​ វិបុល​ បាន​បន្ត​ទៀត​ថា​ ទោះ​បី​ជា​តម្លៃ​ប្រេង​ចុះ​ក៏​ដោយ​ ក៏​តម្លៃ​ប្រេង​សាំង​នៅ​​ប្រទេស​កម្ពុជានៅ​តែ​ខ្ពស់​ ដោយ​សារ​តែ​ពន្ធ​នាំ​ចូល​ខ្ពស់។​ លោក​ បាន​និយាយ​ថា​ “​ ប្រសិន​បើ​រដ្ឋាភិ​​បាល​អាច​កាត់​បន្ថយ​ពន្ធ​ប្រេង​បាន​ នោះ​ក្រុម​ហ៊ុន​ប្រេង​ទាំង​អស់​នឹង​អាច​លក់​ប្រេង​សាំង​បាន​ក្នុង​តម្លៃ​ទាប​ដែរ”។​ ធនាគារ​ពិភព​លោក​​បាន​លើក​ឡើង​ កាល​ពី​សប្តាហ៍​មុន​ថា​ ការ​កាត់​បន្ថយ​ពន្ធ​នាំ​ចូល​ប្រេង​ ​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​តែ​គ្រួសារ​ ​​ដែលមាន​ប្រាក់​​ចំណូល​​ខ្ពស់​ប៉ុណ្ណោះ​ដោយ​សារ​​​គ្រួសារ​មានប្រាក់ចំណូល​ខ្ពស់​​ ប្រើ​ប្រេង​ច្រើន​ជាង​​​គ្រួសារ​មាន​ប្រាក់​ចំណូល​ទាបដល់​ទៅ​១៥​ដង៕ ប្រែ​សម្រួល​ដោយ​ ហួង​ កុក​ទៀន

រថយន្ត​​​ក្រុង​​​ និង​រថយន្តដឹកទំនិញ​នឹង​​រត់​ដោយ​ផ្ទាល់​​​រវាង​​​​រាជធានីភ្នំ​​​ពេញ​​​​និង​ទីក្រុង​​​បាងកក

មន្ត្រីម្នាក់​​​បាន​​​និយាយ​​​កាល​​​ពីម្សិល​​​មិញថា​​​ចាប់ពី​​​ខែក្រោយ​​​ទៅ រថយន្ត​​​ក្រុង​​​និង​​​រថយន្ត​ដឹក​​​ទំនិញ​​​របស់​​​កម្ពុជា​​​និង​​​ថៃ ចំនួន​​​៨០​​​គ្រឿង​​​នឹងត្រូវ​​​អនុញ្ញាតឲ្យ​​​ដឹក​​ទំនិញ និង​​​អ្នកដំណើរ​ដោយ​ផ្ទាល់​រវាង​​​​រាជធានី​​​​ភ្នំពេញ​​​ និង​​​ទី​​​ក្រុង​​​បាង​​​កក ​​​ជា​លើក​ដំបូង​​​។ លោក​​​ សួន វ៉ាន់​​​ហុង​​​ អនុប្រធាន​​​​​​នាយក​ដ្ឋាន​ដឹក​​​ជញ្ជូន​​​នៅ​​​ក្រសួង​​​សាធា​​​រណការ​​​និង​​​ដឹកជញ្ជូន​​​បាន​​​មាន​​​ប្រសាសន៍​ថា ​​​ចាប់ពី​ថ្ងៃទី​១៤ ​​​ខែមិថុនា​​​ទៅ​​​ រថយន្ត​​​ក្រុង​​​​​​ចំនួន​​​៣០​គ្រឿង​​​​និងរថយន្តដឹកទំនិញ​​​១០គ្រឿង​​​របស់​​​កម្ពុជា​​​នឹង​​​ត្រូវ​​​បាន​​​អនុញ្ញាតឲ្យ​​​​​​ធ្វើដំណើរ​​​ធ្លង​​​កាត់​​​​ច្រក​​​ទ្វារ​ព្រំ​ដែន​​អន្តរជាតិ​​​ប៉ោយប៉ែត​​​។ ​លោក បានថ្លែងថា​​​ រថយន្ដ​​​ក្រុងចំនួន​​​១០គ្រឿង ​​​និង​​​រថយន្ត​​​ដឹក​​​ទំនិញ​​​៣០គ្រឿង​​​របស់​​​ប្រទេស​ថៃ​​​ក៏នឹង​​​អនុញ្ញាតឲ្យ​​​ឆ្លង​​​កាត់​​​ច្រក​​ទ្វារ​​នេះដែរ។ រហូតមក​​​ដល់​​​ពេលនេះ​​​ អ្នកដំណើរ​​​និង​​​ទំនិញ​​​ត្រូវ​​​ប្តូរ​​​រថយន្ត​​​នៅ​​​ច្រក​​​ព្រំដែន​​​នេះ។លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “​​​នេះគឺ​​​ជា​​​ការ​​​ដឹក​​​ជញ្ជូន​​​តាម​​​ជើង​​​គោក​​​​​លើក​​​ដំបូង​ពី​​រាជ​​​ធានី​​​ភ្នំពេញ​​​​​ឆ្ពោះទៅ​​​ទីក្រុង​​​បាង​​​កក”។លោក​​មាន​​​ប្រសាសន៍បន្ថែមថា ​​​រថយន្ត​ក្រុង​​​ទាំង​​​នោះ​​​នឹង​​​មិន​​​ធ្វើដំណើរ​​​ឆ្លង​​​កាត់ច្រក​​​ព្រំ​​​ដែន​​​ខេត្ត​​​កោះកុង​​​ទេ​​ពេលនេះ​​។ លោក វ៉ាន់ហុង ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​កម្ពុជា​​​បាន​​​ចុះកិច្ច​​​ព្រមព្រៀង​​​ស្រដៀង​​​គ្នា​នេះ​​​ដែរ​​​ជា​​​មួយ​​​ប្រទេស​​​វៀតណាម កាល​​​ពី​​​ឆ្នាំ​​​២០០៧​​​ ហើយ​​​ថា នៅ​​​ពេល​​​នេះ​​​មាន​​​រថយន្ត​​​ក្រុង​​​និង​​​រថយន្ត​​​ដឹកទំនិញ​​​កម្ពុជា​​​ចំនួន​​​៣០០គ្រឿង​​​​បើក​បរ​ចូល​​​​ប្រទេស​​​វៀត​ណាម​​​​និងមាន​​​រថយន្ត​​​ក្រុង​​​និង​​​រថយន្ត​​​ដឹក​​​ទំនិញ​​​វៀតណាម​​​ចំនួន​​​៣០០​​​គ្រឿង​​​ដែរ បើក​បរ​ចូល​​​មក​​​ប្រទេស​​​កម្ពុជា​​​។​​​ ប្រទេសឡាវ​​​និង​​​ប្រទេសកម្ពុជា​​​ក៏បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​ស្រដៀង​គ្នានេះ​​​ដែរ​​​កាលពី​​​ឆ្នាំ​​​២០០៩ ​ដែល​​​ក្នុង​​​នោះ​​​ រថយន្តក្រុង​​​កម្ពុជា​​​ចំនួន​​​៤០​គ្រឿង ​​​ត្រូវ​​​បាន​​​ផ្ដល់​​​អាជ្ញាប័ណ្ណ​​​ឲ្យ​​​​បើក​បរ​ចូល​​​ប្រទេស​​​ឡាវ​​​ ក៏ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ​​​មានតែ​រថយន្តក្រុង​​​មួយគ្រឿង​​​​ប៉ុណ្ណោះ​រត់​​​​រវាង​​​ប្រទេសទាំង​​​ពីរ​​​។ លោក​​​ វ៉ាន់ហុង ​​​បានមានប្រសាសន៍​​​ថា​លោក​​​បានអញ្ជើញ​​​ក្រុមហ៊ុនដឹក​​​ទំនិញ​​​​​​និង​​​ក្រុមហ៊ុន​​​រថយន្ត​ក្រុងនានា​​​ឲ្យដាក់​​​ពាក្យ​​​សំុ​អាជ្ញា​​​​​​​​​​​​​​​​​​ប័ណ្ណ​​​ធ្វើ​ប្រតិបត្តិការ​​​ឆ្លង​​​កាត់​​​ច្រក​​​ព្រំដែន​កម្ពុជា-ថៃ​​​។​​​ លោក​​​បានមាន​​​ប្រសាសន៍ថា “យើង​​​នឹង​​​រៀបចំ​​​កិច្ចប្រជំុមួយ​​​នៅ​​​ឯក្រសួង​​​សាធារណការ​​​​និង​​​ដឹកជញ្ជូន​​​នៅថ្ងៃ​​​ទី៤​​​ ខែមិថុនា​​​ ដើម្បី​​​សម្រេច​​​”ថា ​​​តើ​​​ក្រុមហ៊ុនណា​​​ខ្លះ​​​ដែលត្រូវ​​​ផ្តល់អាជ្ញាប័ណ្ណឲ្យ​​​។ លោក​​​​​​បន្ថែមថា“យើង​​​នឹងជ្រើសរើស​​​​ក្រុមហ៊ុន​​​ណា  ​​ដែលមិន​ធ្លាប់​មាន​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​និង​មាន​​​​សុវត្ថិភាព​​​​សម្រាប់​អ្នក​​​ដំណើរ​​​"។ លោក ​​​ចាន់​​​ សុផាន់ណា​​​ អ្នកគ្រប់គ្រង​​​ក្រុម​​​ហ៊ុន​​​ដឹកជញ្ជូន​​​ភ្នំពេញសូរិយា បាន​​​មាន​​​ប្រសាសន៍​​​ថា​​ ក្រុមហ៊ុន​​​របស់​​​លោក​​​បាន​​​ស្នើសំុឲ្យ​ក្រសួង​​​ផ្ដល់អាជ្ញាប័ណ្ណ​​​​​​ឲ្យ​ខ្លួន​ដើម្បី​​​ដំណើរការ​​​រថយន្តក្រុង​​​ចំនួន១០​​​គ្រឿង​​​ឆ្លងកាត​​​់ព្រំដែន​​​។ លោក សុផាន់​ណា បាន​​​មាន​​​ប្រសា​​​សន៍​​​ថា​​​ “យើង​ត្រៀម​​​​រថយន្តក្រុង​​​ចំនួន​​​​​​១០​គ្រឿង ប៉ុន្តែយើង​​​មិន​​​ទាន់​​​ដឹង​​​នៅ​​​ឡើយ​​​ទេ​​​ថា​​​ តើក្រសួង​​​នឹង​​​ឲ្យយើង​​​​​​ប៉ុន្មាន​​​គ្រឿង​​​​​​​”។ លោក​​​បាន​​​បន្ថែម​​​ថា​​​ សំបុត្រ​​​រថយន្ត​ក្រុង​​​នឹង​​​មាន​​​តម្លៃ​​​​ចន្លោះពី​​​២៥ដុល្លារ​​​ទៅ​​​៣០​ដុល្លារ​​​​មួ​​យជើង​​​។ លោក​​​បន្តថា​​​“តម្លៃ​នេះ​​​ខ្ពស់​​​ជាង​តម្លៃ​​​សំបុត្រ​​​ទៅកាន់​​​ប្រទេស​​​វៀត​ណាម ឬឡាវ​​​ដោយ​​​សារ​​​ចម្ងាយផ្លូវ​​​ឆ្ងាយ​ជាង​​​ ហើយ​​​​​​ត្រូវ​​​បង់ប្រាក់​​ច្រើន​​​ទៀត​សម្រាប់​​​អ្នក​​​ដំណើរ​​​​​​ម្នាក់ៗ​​នៅ​ច្រក​ព្រំដែន​េនះ​​​”៕ ប្រែសម្រួលដោយ ហម​​​ សុផាណ្ណា​​​​​​​​​

ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ ​ចង់​ឲ្យ​អ្នក​ផ្តាច់​ខ្លួន​វិល​ត្រឡប់​មក​ចូលរួម​ជា​មួយ​អ្នក​រាជានិយម

ព្រះអង្គម្ចាស់ នរោត្តម​ រណឫទ្ធិ​ បាន​ឡាយ​ព្រះ​លិខិត​ទៅ​កាន់​សមា​​ជិក​សមា​ជិកា​នៃ​គណបក្ស​ហ៊្វុន​សិុន​ប៉ិច​ និង​គណបក្ស​របស់​ព្រះ​អង្គ​ផ្ទាល់​គឺ​គណបក្ស​ នរោត្តម ​រណឫទ្ធិ​ ដោយ​ព្រះ​អង្គ​​ជំរុញ​​ឲ្យ​ពួក​គេ​លើក​ទឹកចិត្ត​អ្នក​ផ្តាច់​ខ្លួនទៅ​ចូល​រួម​​គណបក្ស​សមរង្សុី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​​ ឲ្យ​ត្រ​ឡប់​មក​ចូល​រួម​នឹង​គណបក្ស​ នរោត្តម​ រណឫទ្ធិ​និង​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​ ដែលទើប​​បាន​បញ្ចូល​គ្នាវិញ​នា​ពេល​​ថ្មីៗ​នេះ​។ ព្រះ​អង្គ​បាន​ឡាយ​ព្រះ​​លិខិត​នោះ​បន្ទាប់​ពី​ព្រះ​អង្គ​ម្ចាស់​ នរោត្តម ​រណឫទ្ធិ ​និង​​លោក ​ញឹក​ ប៊ុន​ឆៃ​ ប្រ​ធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិចដែល​បាន​ដឹក​នាំ​គណបក្ស​រាជា​និយម​​បន្ទាប់​ពី​ព្រះ​អង្គ​ត្រូវ​បាន​​គេ​បណ្តេញ​ចេញ​ពី​​ប្រធានគណ​​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​កាល​ពី​ឆ្នាំ​២០០៦  ​បាន​​ប្រកាស​កាល​ពី​ថ្ងៃព្រហស្បតិ៍ថា​ គណបក្សទាំង​ពី​រនឹង​រួម​បញ្ចូល​គ្នា​ក្រោម​ផ្លាក​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ តែមួយ​។ ព្រះ​អង្គ​ម្ចាស់​ រណឫទ្ធិ ​បាន​ឡាយ​​លិខិត​​ចុះ​កាល​បរិច្ឆេទ​​ថ្ងៃ​ច័ន្ទ​ថា​ “​​ជា​​បឋម ខ្ញុំ​សូមថ្លែងនូវ​​អំ​ណរគុណ​យ៉ាង​ជ្រាល​ជ្រៅប្រកប​ដោយ​​កតញ្ញូតា​ធម៌ចំពោះ​ការគាំទ្រ​មក​លើ​រូបខ្ញុំ​តាំង​ពី​អតីតកាល ​​​បច្ចុប្បន្នកាល ​ជា​ពិសេស​ការ​គាំ​ទ្រ​ខ្ញុំ​នា​​ពេល​អនាគតកាល ​ដែល​ខ្ញុំ​នឹង​វិល​ត្រឡប់​ទៅ​ដឹក​នាំ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ​វិញ​ដែល​​ព្រះ​ករុណា ​ព្រះ​មហា​វីរក្សត្រ​ សម្តេច​ឳ​ សម្តេច​តា​​ សម្តេច​តាទួត​ ទ្រង់​បាន​ប្រោស​ព្រះ​រាជ​​ប្រទានមក​ឲ្យ​រូប​ខ្ញុំ​តាំង​តែ​ពី​ឆ្នាំ​១៩៩១​”។ ព្រះ​អង្គ​បាន​មាន​ព្រះ​រាជ​បន្ទូល​ថា​ “ ​ក្នុង​នាម​យើង​​ជា​អ្នក​រាជា​និយម​ យើង​មាន​​កាតព្វ​កិច្ចចូល​រួម​ប្រមែ​​ប្រមូល​​​​ និង​ពង្រឹង​ គណបក្ស​រាជា​និយម​ទាំង​ពីរ​ ​គឺ​គណបក្ស​ នរោត្តម​ រណ​ឫទ្ធិ​និង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​”។ ព្រះអង្គ​មាន​បន្ទូលទៀត​ថា​​ “គណ​​បក្ស​​ទាំង​ពីរ​ឥឡូវ​នេះ​មាន​​ “នយោបាយ​​រួមតែ​មួយគត់​​ គឺ​ដើម្បី​ប្រ​មែ​ប្រមូល​កម្លាំងនោះឲ្យ​ក្លាយ​ទៅ​ជា​កម្លាំង​មួយ​ ដែល​មាន​សក្តានុពល​ដើម្បី​ធ្វើ​ការ​ឃោសនារួម​គ្នា​ ប្រមែ​ប្រមូល​កម្លាំង​​ដែល​បាន​ចាក​ចេញ​ពីគណ​​បក្សយើង​ទាំង​ពីរ​​ទៅ​ចូល​ជាមួយ​គណបក្ស​ សម រង្សុី​ ​និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក  កឹម​ សុខា​​​​ឲ្យ​បាន​ជោគ​ជ័យ​ជា​អតិបរមា​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់​ថ្ងៃ​ទី​៣ ​ខែ​មិថុនា ​ឆ្នាំ​២០១២​ខាង​មុខ​នេះ។ នៅ​ក្នុង​លិខិត​របស់​ព្រះ​អង្គ​ គេ​កត់សម្គាល់​​ឃើញ​ថា ព្រះ​អង្គ​មិន​បាន​គូស​បញ្ជាក់​ពី​​ការ​ព្យាយាម​បញ្ចុះ​បញ្ចូល​អ្នក​​ផ្ដាច់​ខ្លួន​ចេញពី​គណបក្ស​រាជានិយម​ ទៅ​ចូល​គណបក្ស​ប្រជា​ជនកម្ពុជា​​ ដែល​កំពុង​កាន់​អំណាច​របស់​លោក​​នាយក​រដ្ឋមន្ត្រី​...

បក្ស សម រង្ស៊ី ​បញ្ចាំងវីដេ​អូ​​ អំ​ពី​កា​រ​បណ្តេញ​ចេញ​​ អំឡុង ពេល​យុទ្ធ​នាកា​រ​បោះ​ឆ្នោត

ខណៈដែល​គណបក្សប្រជាជន​កម្ពុជា​ចំ​ណា​យ​​ពេល​ច្រើន​ក្នុង​កា​រ​ធ្វើ​យុទ្ធនា​កា​រ​របស់ខ្លួន ដោ​យផ្សព្វផ្សាយ​​សុន្ទរកថា​របស់​លោ​ក​នាយក​រដ្ឋមន្ត្រី កា​រ​ប្រគំតន្ត្រី និងបញ្ជូន​​តារា​កំ​ប្លែ​ង​ល្បីៗទៅ​សម្តែ​ង​ជូន​ទស្សនិក​ជន​នៅ​តាម​​ផ្លូវ គណ​បក្ស​ សមរង្ស៊ីបា​ន​បញ្ចាំង​វី​ដេអូសព្វ​គ្រប់​​។ នៅ​ពេល​ថ្ងៃ​លិចរថ​យន្តចំ​នួ​ន​១០​គ្រឿង​ បា​ន​បើក​បរ​គ្រប់​ផ្លូវ​ក្នុង​រាជ​ធានី​ ដោ​យ​បញ្ចាំ​ង​វី​ដេអូ​ឃ្លីប​នៅ​លើ​ផ្ទាំងក្រណាត់ស ដាក់នៅ​ផ្នែក​ខាង​ក្រោយ​​រថយន្ត​ ដោ​យ​រៀប​រាប់​អំ​ពី​ការប៉ះ​ទង្គិចគ្នា រវាង​អ្នក​ភូមិ ​និង​អាជ្ញាធរ​ នៅក្នុង​វិវាទដី​ធ្លី​ដ៏ចម្រូងចម្រាសមួយចំនួន។ ទស្សនិក​ជន​ដែល​ប្រមូល​ផ្តុំគ្នារាល់​កា​រ​ទស្សនានេះ​ អាចមើលឃើញ​​ថា​ ជា​យុទ្ធ​សាស្ត្រ​​មួយ។ ម្ចាស់​ហា​ងដើេរ​ចេញ​ពី​ហាង​របស់​ខ្លួន​ ចំណែកឯអ្នក​រត់ម៉ូតូ​ឌុប​ឈប់​អែប​តាមចិញ្ចើមផ្លូវ​ ដើម្បី​ទស្សនា​ខ្សែវីដេអូ​នេះ។ សំឡេងចេញពីធុង​បាសមួ​យគូ គឺជា​សម្រែក​ទ្រហោយំរបស់​អ្នក​ស្រុ​ក​បុរីកីឡា​ នៅពេល​ផ្ទះ​របស់ពួកគា​ត់​ ត្រូ​វ​បា​ន​កម្ទេច​ចោលនិង​ក្រុម​អ្នក​តវា៉​បឹង​កក់ស្រែ​ក​ទ្រ​ហោ​យំ​ នៅពេល​នគរបា​ល​កៀរពួ​កគាត់​ចេញ។ អ្នក​​ដើរ​កាត់​មិន​អា​ច​ជួយអ្វី​បា​នទេ ប៉ុន្តែ​បានឈរមើល។ លោកសុនឆ័យសមា​ជិ​ក​រដ្ឋ​សភា​មក​​​ពី​​​គណ​​បក្ស​ សមរង្ស៊ីប្រចាំមណ្ឌល​រាជ​ធានី​ភ្នំពេញបា​ន​មា​ន​ប្រ​សាសន៍កា​ល​ពី​ម្សិល​មិញ​ថា “ ខ្ញុំ​ចាប់​អា​រម្មណ៍​បំ​ផុត ​ចំ​ពោះ​ចំនួន​​​ទស្សនិក​​​ជន​។ ប្រជា​ពល​រដ្ឋ​កំ​ពុង​តែ​ជជែក​អំ​ពីរឿង​នេះហើយ​រៀងរាល់លើកមានពល​រដ្ឋ​កាន់​តែ​ច្រើនចេញ​មកទស្សនា”។ ខ្សែ​វី​ដេអូ​បែប​នេះ​ គ្មានផ្សាយក្នុងស្ថានីយទូរទស្សន៍ ដែល​មា​ន​សម្ពន្ធ​ភាព​ជា​មួយ​រដ្ឋាភិ​បា​ល​នៅ​ក្នុង​ប្រទេ​សនេះ​ទេ។ ដូច្នេះ​ អំឡុង​​យុទ្ធនា​កា​រ​រយៈ​ពេល​១៥ថ្ងៃគណ​​បក្ស សម ​រង្ស៊ី ចំណាយពេល​ប្រ​ហែលបួ​ន​ម៉ោង​ក្នុង​មួ​យ​ថ្ងៃ ដើម្បី​ព្យាយាមរក​វិធី​ដោះ​ស្រាយ​ ដោយ​​ប្រើ​​រថ​យន្ត​ និង​អេក្រង់​ទូ​រ​ទស្សន៍។ លោកសុនឆ័យ​ បា​ន​បន្ត​ថា“គួ​រ​តែ​អនុញ្ញាត​​ឲ្យ​ប្រជា​ពល​រដ្ឋបាន​ទស្សនាអំពី​បញ្ហា​បែប​នេះតាមទូរ​ទស្សន៍​ យ៉ាង​ហោចណាស់​ទស្សនា​​តាមទូរទស្សន៍ជាតិ​ដែរ​។ ព្រឹត្តិកា​រណ៍​នេះ​បា​ន​កើត​ឡើង​ចំ​ពោះ​យើង​ ជាពិ​សេស​ក្នុង​រាជ​ធានី។ប្រសិន​បើ​រដ្ឋាភិ​បា​ល​​គោរព​សិទ្ធិ​ទទួល​​​បាន​ព័ត៌មា​ន​ ដូចចែងក្នុង​​រដ្ឋ​ធម្ម​នុញ្ញ​ ​ទូរទ​​​ស្ស​ន៍​របស់រដ្ឋមានអព្យា​ក្រឹត្យ​ភាព​ យើង​​ប្រហែ​ល​​​ជា​នឹង​បា​ន​ទស្សនាវាតា​ម​ទូ​រទស្សន៍”។ លោក​បាន​បន្ថែម​ថា “ ប៉ុន្តែ យើងបាន​ទស្សនា​​តែ​អ្វី​ៗ​ និយាយអំពីការគាំ​ទ្រ​ចំពោះ​រដ្ឋាភិ​បា​ល​ កា​រ​ឃោសនា​ កា​រ​ចុះ​ចែ​ក​ស្បៀង​អាហា​រ​របស់​រដ្ឋាភិ​បា​ល។នោះ​ហើយ​ជា​​​​មូ​ល​ហេតុ​ដែ​លធ្វើ​ឲ្យខ្សែ​វី​ដេអូ​របស់​យើង​ មា​ន​​​កា​រ​ទាក់​ទាញ”។ លោក សុន ឆ័យ បា​ន​មា​ន​ប្រ​សាសន៍​ថាដោ​យ​សារ​ខ្វះ​មូ​ល​និធិកា​រ​ដាក់​បញ្ចាំង​​វី​ដេអូ​ចល័ត ត្រូ​វ​បា​ន​ប្រើ​ភាគ​ច្រើ​ន​នៅតែក្នុង​រាជ​ធា​នី​ភ្នំ​ពេញប៉ុណ្ណោះ ប៉ុន្តែ​​រថ​យន្ត​ខ្លះ​ត្រូ​វ​បញ្ជូន​ចេញទៅខេត្ត​មួយចំនួន ដូច​ជា​ខេត្ត​តាកែវជា​ដើម ហើយ​ខ្សែ​វី​ដេ​អូ ត្រូ​វ​បា​ន​ដាក់​បញ្ចាំង​នៅ​តា​ម​សហ​គមន៍​តូចៗ។ ថា​តើ​ខ្សែ​វី​ដេអូ​នេះ​សម​ល្ម​ម​នឹង​ទាក់​ទាញ​អ្ន​ក​បោះ​ឆ្នោត​ថ្មី​ឲ្យ​គណ​បក្ស​នេះ​បាន​ឬយ៉ាងណានោះលទ្ធផលនឹងបានដឹងតាមរយៈកា​រ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អា​ទិត្យ​នេះ​ហើយ។នៅ​ឯ​ព្រឹត្តិ​កា​រណ​៍​បែ​ប​នេះ កម្រិត​នៃ​កា​រ​ឃោសនា​ឃើញ​ថា ​គណ​បក្ស​ប្រឆាំង​ជាទូ​ទៅមា​ន​ការគាំ​ទ្រ​ច្រើន​នៅ​ក្នុងរាជ​ធានីប៉ុន្តែ​ដោ​យ​​សារ​តែ​កា​រ​បណ្តេញ​ពី​ដីធ្លី​កាន់​តែ​ខ្លាំង​ឡើងក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ ខ្សែ​វីដេអូ​អា​ច​ធ្វើ​ឲ្យ​រំ​ជួ​ល​​ចិត្ត។ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈ​​កម្មាធិ​កា​រ​សម្រាប់​កា​រ​បោះ​ឆ្នោត​ដោ​យ​សេរី​ និង​យុត្តិធម៌ក្នុង​ប្រទេ​ស​កម្ពុជា​ បាន​​ថ្លែងថា“ ប្រហែ​ល​​ជាពួ​កគេចង់ផ្តោតទៅ​​លើ​ប្រជា​ពល​រដ្ឋ​ខ្លះ​ ដែ​ល​ជួប​បញ្ហាបែបនេះ ពី​ព្រោះ​រឿងនេះគេបា​ន​ជជែកគ្នា​ច្រើន​នៅ​រាជធានី​ភ្នំ​ពេញ​”។ ​លោក​បា​ន​ព្រមា​ន​ថា “ប្រហែល​គេ​នឹង​ធ្វើ​ឲ្យ​ពល​រដ្ឋខ្លះក្នុង​រាជ​ធា​នី​ភ្នំពេញ​ដឹង​អំព​ី​បញ្ហា​នេះ​ឡើង​វិញ។ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា យុទ្ធ​នា​កា​រ​បែបនេះនឹង​មានឥទ្ធិពលអ្វី​ខ្លះនោះ​ទេ​”។ គណ​​បក្ស​ប្រជា​ជ​ន​កម្ពុជា ​ដែ​លកំពុង​គ្រប់​គ្រង​អំ​ណាច​ បានលើកឡើងថា មា​ន​ពល​រដ្ឋ​​មួ​យ​ចំ​នួ​ន​តូច​ប៉ុណ្ណោះ​ ចា​ប់​អា​រម្មណ៍​ចំពោះ​ការបើក​បររថយន្ត​ទៅគ្រប់​ទី​កន្លែង​​ ដើម្បី​បញ្ចាំ​ង​សម្រែក​​​យំ​​របស់​អ្នកដែល​​ត្រូ​វ​បណ្តេញ​ចេញ​។ លោកហូវស៊ីណេតចៅ​សង្កាត់​វត្ត​ភ្នំ​ និង​ជាសមា​ជិ​ក​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​បា​ន​មា​នប្រ​សាសន៍​ថា “ ខ្ញុំ​គិត​ថា ប្រជា​ពល​រដ្ឋ​ភាគ​ច្រើ​ន​មិន​ចាប់អា​​រម្មណ៍​នឹង​យុទ្ធ​នា​កា​រ​របស់​គណ​​បក្សសម ​រង្ស៊ីឡើយ​”។ លោកហូវស៊ីណេតបា​ន​មា​ន​ប្រ​សាសន៍​ថា “ គណ​​បក្ស​ប្រជា​ជន​កម្ពុជា​ក៏​មា​ន​​អំពី​​​គោលនយោបាយ​តា​ម​វី​ដេអូដែរ​​​ដោយ​​​និយាយអំពី​​សកម្មភាព​​ថ្នាក់​ដឹក​នាំ​​របស់​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​​​...​​​ប្រជា​ពល​រដ្ឋ​កាន់​តែ​ច្រើនបាន​​ចាប​់​អា​​រម្មណ៍​នឹង​ខ្សែ​វី​ដេអូ​​​របស់​​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​”៕ (រា​យ​កា​រណ៍​បន្ថែម​ដោយអ៊ាងម៉េង​ឡេង​)                   ប្រែ​សម្រួ​ល​ដោយចេវប៊ុននី

ពេល​​នេះ​ ឈូក ​​បណ្ឌិត ​​​ស្ថិត​​ក្រោម​​ការ​គ្រប់គ្រង​របស់​តុលាការ

​​​យោងតាម​​​​​លោក ​​​ពេជ្រ ​​​​​​​​ឈឿត​ ​ចៅ​​ក្រម​​​​ស៊ើប​​សួរ​​​ បាន​​ឲ្យ​​ដឹងថាសាលា​​ដំបូង​​ខេត្ត​​​ស្វាយ​​​រៀង​ បាន​​ដាក់​ឲ្យ​លោកឈូក​​ បណ្ឌិត ​​​​អតីត​អភិបាល​ក្រុង​​បាវិត​​​​​ ​​​​ស្ថិត​ក្រោម“​​ការ​គ្រប់​គ្រង​”​ របស់​​តុលាការ​​​​​​ ​បន្ទាប់​ពី​​​​បាន​សាក​​សួរ​​​​បុរស​​រូប​នេះ​កាលពី​សប្តាហ៍​​មុន ​​​ទាក់​ទិន​​នឹង​​​ការ​​បាញ់​​ប្រ​​ហារ​​​​កម្ម​​ការិនី​​កាត់​ដេរ​​​​បី​​​នាក់​​កាលពី​​ថ្ងៃ​ទី​២០ ​​ខែ​​​​​​កុម្ភៈ។ លោក​​​បាន​​មាន​​ប្រ​សាសន៍​ថា ​អតីត​អភិ​​បាល​​​​ក្រុង​រូប​នេះ​​ត្រូវ​បាន​សាកសួរ​​កាលពី​​ថ្ងៃ​ទី​២២​​ ខែឧស​ភា​​ជុំ​​​​​​​វិញ​​​ការ​ជាប់​ពាក់​ព័ន្ធ​​​​​​របស់​​លោក​​នៅ​ក្នុង​​ការ​​បាញ់​​ប្រហារ​កម្ម​ការិនី​ទាំង​​បី​​​នាក់​​នេះ​អំឡុង​​​​​ពេល​តវ៉ា​​​​​​​​​​​​​នៅ​​​​តំបន់​​សេដ្ឋ​​កិច្ច​​ពិសេស​​​មួយ​​ក្នុង​​ក្រុង​បាវិត​។​ទោះ​​បី​​ជា​សាក្សី​​និយាយ​​​ថា ​​លោក​​ ​​​​​​​ឈូកបណ្ឌិត ​​​បាន​បាញ់​​​ប្រ​​ហារ​​​​កម្ម​ការិនី​ទាំង​​នេះអំឡុង​​ពេល​​​​​តវ៉ា​​​​​​​​នៅ​​រោង​​​​​ចក្រ​​​ក៏​​ដោយ​ ​ក៏​ព្រះ​រាជ​អាជ្ញា​​អម​សា​​​លា​​ដំបូង​​​​ខេត្ត​​​​​​​​​ព្រៃ​​វែង ​​បាន​ចោទ​​ប្រ​​កាន់​គាត់​​​​ពី​បទ​​​​​បង្ក​របួស​​ស្នាម​​​ដោយ​​អចេត​នា​​​។ បណ្តា​អង្គ​​ការ​សិទ្ធិ​មនុស្ស​​​បាន​​​​​ថ្កោល​​ទោស​​ចំ​ពោះ​​​ការ​​ចោទ​​ប្រ​​កាន់​​​​នេះ​​ថា ​​វា​ស្រា​ល​​ពេក​​​​ហើយសម្រាប់​បទ​​​​​ឧក្រិដ្ឋ​​នេះ​។ពេល​សួរ​​ថា​តើលោក​​ប្រ​​ហែល​ជាបាន​ផ្លាស់​​ប្តូរ​​ការ​​​ចោទ​​ប្រ​កាន់នេះ​ឬ​យ៉ាង​ណា​​នោះ ​លោក​ ពេជ្រឈឿតបាន​​មាន​​ប្រ​សាសន៍​ថា ​លោក​គ្មាន​​អំ​ណាច​​​ធ្វើ​​ដូច្នេះ​​​​ទេ​​។ លោក​បាន​​​​​មាន​​ប្រ​សាសន៍ថា“យើង​​បាន​​សម្រេច​​ដាក់​ឲ្យ​​​គាត់​ស្ថិត​​ក្រោម​​ការគ្រប់​គ្រង​​របស់តុលាការ​​​...