រដ្ឋាភិបាល​​​ និងក្រុមហ៊ុនស៊ូកាគូ ស្ងាត់ស្ងៀម​ចំពោះ​គម្រោងអភិ​វឌ្ឍន៍​​​បឹងកក់នៅពេលអនាគត

រយ:ពេល​ប្រាំ​​បួន​ខែ ​​បន្ទាប់​ពី​ក្រុម​ហ៊ុន​​​ស៊ូ​​​កាគូ ​​​​​​ ដែល​​គាំ​​ទ្រ​ដោយ​​​​​ក្រុមហ៊ុនចិន របស់​លោកឡៅម៉េងឃិន ​សមា​ជិក​ព្រឹទ្ធ​សភា​​មក​ពី​​​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​​​​បាន​​​បញ្ចុះបឋម​​​សិលាសាង​សង់​​គម្រោង​​​​អចល​នទ្រព្យ​ដ៏​ចម្រូង​​​​​ចម្រាស​របស់​លោក​​នៅ​​​​លើ​​ដីអតីត​បឹង​កក់​ក្នុង​រាជ​ធានី​ភ្នំពេញ​មក  ​​​គម្រោង​​​​សាង​​​សង់​​​របស់​​​​ការដ្ឋាន​​នេះ​​​ទំនង​ជា​​បាន​ផ្អាក​ទៅ​ហើយ។        នៅ​ទី​បំផុតក្រុម​ហ៊ុនស៊ូកាគូ ​​បាន​​បញ្ចប់​ការ​បូម​ខ្សាច់​ជា​ច្រើន​លានតោន​ចាក់​​ដើម្បី​​​បំពេញ​​បឹង​នេះ​​​​​​​ កាល​​​ពី​សប្តាហ៍​មុន គឺ​​​​​ប្រ​​​ហែល​​​​​​​​​​​បី​ឆ្នាំ​​កន្លះ​ ​​ក្រោយ​​ពី​​បាន​ចាប់​ផ្តើម​​ និង​ក្រោយ​​ពី​​​​ការ​បណ្តេញ​ប្រជា​ពលរដ្ឋប្រ​មាណ​៣.០០០​​​​គ្រួសារ​ចេញ​​ ដោយរំលោភច្បាប់​ភូមិបាល។ នៅ​ក្នុង​ការ​ឆ្លើ​​យ​តប​​ដូច​​​​សព្វ​​មួយ​​ដង​​​​​​​មន្ត្រី​​​ក្នុងរាជធានីភ្នំពេញបាន​និយាយ​​​​កាលពី​​​សប្តាហ៍មុន​ថាខ្លួន​មិន​ដឹង​​​អ្វី​​​ទេ​​​​ អំពី​ជោគ​​​វាសនារបស់​​​ដី​​បឹងដែល​ត្រូ​វបាន​ចាក់​បំ​ពេញ​នេះឬ​​​ក៏​​បដិសេធ​មិន​ព្រមនិយាយ​​តែ​ម្តង។ នៅ​លើ​វាល​ខ្សាច់ដ៏ធំល្វឹង​ល្វើយ​​​ ​មាន​តែត្រាក់​ទ័រចត​ទុក​ចោល​ពីរគ្រឿងប៉ុណ្ណោះដោយ​​​​គ្មាន​​​​​បន្សល់​​​ទុក​​​អ្វី​ទាំង​​អស់​ ក្រៅ​តែ​​ការិយាល័យធ្វើ​ការ​មួយកន្លែង​​​​របស់​ក្រុម​ហ៊ុន​នេះ​ ដែល​គេ​ទុក​ចោល​​​ អំឡុង​​​​​​​ពេល​​​ចុះ​ទៅ​​ពិនិត្យ​​​​មើល​​​​​​​ដល់​ការដ្ឋាន​​​​​របស់​ក្រុម​ហ៊ុន​​ស៊ូកាគូ​​​​​ កាល​ពី​សប្តាហ៍​មុន។ ពីមុន ធ្លាប់មាន​សកម្ម​ភាព​​​មមាញឹក​ខ្លាំង​​​ណាស់នៅ​ពេល​​​លោកឡៅម៉េងឃិន ​​ចាប់​​​ផ្តើម​​ដាក់​ម៉ាស៊ីន​បុកគ្រឹះ​​ដ៏ធំ​មួយ​​ឲ្យ​ដំណើរ​ការ​នៅ​ក្នុងការដ្ឋាន​​​នេះ ​កាល​ពី​ខែ​កក្ក​ដា​ឆ្នាំ​​​​​​មុន។នាពេលនោះ ​​លោកកែបជុតិមា ​អភិបាល​​​រាជ​ធានី​ភ្នំពេញ ​​​​​និង​ភ្ញៀវ​រាប់​សិប​នាក់​​​ទៀតបា​ន​ត្រៀម​ខ្លួន​​​ ដើម្បី​​បង្ហាញ​​ផ្ទាំង​​​ប៉ាណូ​មួយ​​​​បង្ហាញ​ពី​ទស្សន​វិស័យ​​របស់​ខ្លួន​​សម្រាប់​​​​បឹង​នេះនៅពេលអនាគត​ ដោយ​​​មាន​​​អគារ​​កញ្ចក់​ខ្ពស់ៗនិង​​​ភូមិគ្រឹះ​លម្អ​​​ដោយ​​​ដើម​ឈើ​ដ៏ស្រស់​ស្អាត​​​​ និង​​​ប្រ​ព័ន្ធលូ​​​ទឹកខ្វាត់​​​ខ្វែង​​​​។ព្រះ​សង្ឃ​​​​ក៏​​​ត្រៀម​​ប្រោះ​​ព្រំ​​​ដល់​គម្រោង​អភិ​វឌ្ឍ​​ន៍​​​​​តំបន់​​​​​​​​​​​នេះដែរ។ តែទោះ​ជា​យ៉ាង​ណា...

គ្រួសារអ្នក​សា្លប់​សង្ស័យ​ចំ​ពោះ​កា​រ​បក​ស្រាយ​របស់​មន្ត្រី​រដ្ឋាភិបាល

នៅពេលមានការ​អំពាវនាវ​កាន់​តែ​ខ្លាំង​ឡើងថែមទៀត ទាមទារឲ្យមានការស៊ើប​អង្កេតឲ្យបានហ្មត់ចត់នោះ មន្ដ្រី​ពាក់ព័ន្ធ កាល​ពី​ម្សិល​មិញ​ បាន​មាន​ប្រសាសន៍ថាពួកគេ​កំពុង​តែ​បង្កើត​ក្រុម​ការ​ងារ​ពិសេសមួយ​ ដើម្បី​ស៊ើប​អង្កេតករណីបាញ់សម្លាប់​សកម្ម​ជនការ​ពារព្រៃ​ឈើ ​គឺលោក ឈុត​ វុទ្ធី​ ស្រប​​ពេល​ក្រុម​គ្រួសារ​របស់​មន្ដ្រីកង​រាជ​អាវុធ​ហត្ថ​ ដែល​សង្ស័យ​ថា​បានបាញ់សម្លាប់​លោកឈុត​ វុទ្ធី​ មុន​ពេល​បាញ់​សម្លាប់​ខ្លួន​ឯង​ នៅ​តែ​មិនអស់ចិត្ត​ចំពោះ​ការ​បកស្រាយ​ជាផ្លូវ​ការ​របស់មន្ត្រី​នគរបាល។ លោកឧត្ដម​សេនីយ៍ឯកសៅសុខា​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍ថា “ ​ករណី​បាញ់​សម្លាប់​នៅ​ខេត្ត​កោះកុង​ គឺ​កំពុង​តែ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត ហើយ​កង​រាជ​អាវុធ​ហត្ថ​ដែល​ទទួល​បន្ទុក​ផ្នែក​ស៊ើប​អង្កេត​របស់​យើង​ គឺ​កំពុង​តែ​ធ្វើ​ការ​យ៉ាង​សស្រាក់​សស្រាំចំពោះ​ករណី​នេះផងដែ​រ​​ ដើម្បី​ស្វែង​រក​ការពិត​អំពីហេតុផលនៃ​បាញ់​សម្លាប់​បុរស​ពីរនាក់​នេះ​”។ លោកឧត្តម​សេនីយ៍ឯកសៅ​ សុខាបាន​បន្ដ​ថា “ គណៈកម្មការពិសេស​មួយ ត្រូវ​បាន​បង្កើតឡើង​ ដើម្បី​ស៊ើប​អង្កេតអំពី​ការ​ស្លាប់​របស់​បុរស​ទាំង​ពីរ​នាក់​នេះ​”។ ប៉ុន្ដែ​លោកឧត្តម​សេនីយ៍​ឯកសៅ​ សុខាបាន​បដិ​សេធ​មិន​ព្រមបកស្រាយលម្អិតនោះ​ទេ​។ ទោះបី​ជា​ករណី​នេះ​នៅ​តែ​បើក​ចំហក៏​ដោយ​ មន្ត្រីកង​រាជ​អាវុធ​ហត្ថ​បាន​ផ្ដល់​ការ​ពន្យល់​ជាផ្លូវ​ការ​មួយ អំពីមូលហេតុនៃការ​ស្លាប់​ទាំង​ពីរនេះ​ ដោយ​ហៅថា ​ជាករណី​បាញ់​​សម្លាប់ រួចធ្វើអត្តឃាត​​​។ ពួកគេ​បាន​និយាយ​ថារឿង​នេះ​បាន​កើតឡើង​ បន្ទាប់ពី​មាន​ការ​ទាស់​ទែង​ពាក្យ​សម្ដី​គ្នា​ខ្លាំង​ៗ ​រវាង​លោកឈុតវុទ្ធី​ និងលោកអិុនរតនាអាយុ៣២ឆ្នាំជា​មន្ត្រី​កង​រាជ​អាវុធហត្ថ។ លោកអិុន​ រតនា​ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​​ថាបាន​​បាញ់​លោកឈុតវុទ្ធីនៅ​ពេល​លោកកំពុង​អង្គុយ​លើកៅអីអ្នក​បើក​បរ​ក្នុង​រថយន្ដ​របស់​លោក មុន​ពេល​បាញ់​សម្លាប់​ខ្លួន​ឯង​ ដោយ​កាំ​ភ្លើងអាកា-៤៧របស់ខ្លួន​។ លោកឈុតវុទ្ធី​ ត្រូវ​បាន​បាញ់​ចំ​ជង្គង់​ ហើយ​ធ្លាយ​ទៅ​ដល់​ពោះ​ រីឯ​​លោកអិុន​ រតនាត្រូវ​បាន​បាញ់​ពីរ​គ្រាប់​ចំ​ទ្រូង​ និង​ពោះ​។ ឪពុកម្ដាយ​របស់​លោក អិុន​ រតនា​ បាន​មាន​ប្រសាសន៍ថា ពួកគាត់​មាន​ការ​សង្ស័យ​ចំពោះ​ការ​ស្លាប់​នេះ​។ អ្នកស្រី​ ប៉ែន​ សេង ម្ដាយ​របស់​លោកអិុន​រតនា បាន​បន្ដថា “ អ្នក​ភូមិ​ជាច្រើន​បាន​សួរ​យើង​ថា ហេតុអ្វីបាន​ជា​ អិុន​ រតនា​ បាញ់​សម្លាប់​ខ្លួន​ឯង។ អ្នកភូមិ​ភាគ​ច្រើន ​ដែល​បាន​ទៅ​ចូល​រួម​បុណ្យ​សព​​ មិន​ជឿថាគាត់បាញ់​សម្លាប់​ខ្លួន​ឯង​នោះទេ”។សព​របស់​លោក​ អិុនរតនា​ត្រូវ​បាន​បូជា​កាល​ពី​ថ្ងៃ​សុក្រ​ នៅ​ក្នុង​ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​។ អ្នកស្រី​បាន​បន្ថែម​ទៀតថា “ ​យើង​មាន​ការសង្ស័យ​ថា ​ហេតុអ្វី​ពួក​គេ​​ស្លាប់​ដោយ​សារតែ​គ្រាប់​កាំភ្លើង​ដូច​គ្នា​”។ សាច់​ញាតិ​របស់​លោក អិុន​ រតនា បាន​និយាយ​ទាំង​កំហឹង​តាម​ទូរស័ព្ទ​អំពី​ទុក្ខសោក​របស់​ពួក​​គេ​ ប៉ុន្ដែ​ពួកគេ​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​។ អ្នកស្រីអុិនវណ្ណាត្រូវជាម្ដាយ​មីង​របស់​សពលោកអុិន​ រតនា​ បាន​មាន​ប្រសាសន៍ថា “ ក្មួយ​ប្រុស​របស់​ខ្ញុំ​ត្រូវ​គេ​សម្លាប់ ហើយ​ខ្ញុំ​មិនអាច​និយាយ​ច្រើន​អំពី​ ថាតើនរណា​ជា​អ្នក​បាញ់​ក្មួយ​ខ្ញុំ​ស្លាប់​នោះទេ​ ប៉ុន្ដែ​ខ្ញុំ​អំពាវ​នាវឲ្យ​រដ្ឋាភិបាល​ស្វែង​រក​យុត្ដិធម៌ឲ្យ​ក្មួយ​របស់​ខ្ញុំ​។ ខ្ញុំមិនអាច​និយាយ​ច្រើន​អំពី​ការ​បាញ់​សម្លាប់​ ពី​ព្រោះ​ខ្ញុំ​មិន​បាន​ឃើញ​ហេតុ​ការណ៍​នេះផ្ទាល់​ ប៉ុន្ដែ​ក្មួយ​ប្រុស​របស់​ខ្ញុំ​...

ការរាំចង្វាក់ម៉ាឌីហ្សុនក្រោម​ដំណក់ទឹកភ្លៀង ភ្នំពេញ​អាច​បំបែក​ឯត​ទគ្គកម្មពិភព​លោក​ថ្មី ​

ឈាន​ជើង​ឆ្វេង​ ឈាន​ជើង​ស្ដាំ​ ទះដៃ​ លោត​ បង្វិលខ្លួន​​ និង​ធ្វើ​សាឡើង​វិញ​ នេះ​ជាចង្វាក់​រាំ​ម៉ាឌីហ្សុន។ បើទោះ​ជាមាន​​ផ្ទៃ​មេឃ​ខ្មៅ​ជិត​ភ្លៀង​​ក៏​ដោយក៏យុវជន​ជាង​១.០០០នាក់បាន​ចូល​រួម​រាំ​ចង្វាក់​ម៉ាឌីហ្សុន ដែលមាន​មនុស្ស​​ចូល​ចិត្ត​ច្រើន​ ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ជា​ចង្វាក់​រាំ​​មួយ​ ដែល​អ្នក​​រៀប​ចំព្រឹត្តិការណ៍នេះ​និយាយ​ថា អាច​បំបែក​​ឯតទគ្គកម្ម​ពិភព​លោក។ នៅ​ឯសួន​ច្បារ​មុខ​​វត្ត​បទុមវតី ​ មាន​​ក្រុមយុវ​ជន យុវនារី​ជាច្រើន​នាក់​ពាក់​មួក​កាតិប​ពណ៌ភ្លឺ និង​​ចងសក់​​ទម្លាក់​ទៅ​ក្រោយ​​ បាន​ចាក់​​បទ​ភ្លេង​រ៉ុក​កម្ពុជា​ទសវត្សរ៍ឆ្នាំ​១៩៦០រាំ ហើយ​​ពួក​គេក៏​បាន​រាំ​ចង្វាក់​ម៉ាឌីហ្សុន ក្នុង​កាយវិការ​ព្រមៗគ្នា និង​មាន​ទឹក​មុខ​រីក​រាយ​យ៉ាង​ខ្លាំងផងដែរ​។ ជាវណ្ណារ័ត្នអាយុ​២២ឆ្នាំនិស្សិត​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​ ដែល​មាន​ទឹកមុខ​ក្រហម​ បាននិយាយថា “ខ្ញុំ​មកទី​នេះ ដើម្បី​ទទួល​ឯតទគ្គកម្ម​ហ្គីនណេស​​ពិភព​លោក​សម្រាប់​កម្ពុជា​ (Guinness World Record )។ខ្ញុំ​រៀន​រាំ​ចង្វាក់​ម៉ាឌីហ្សុន​ តាំង​ពី​ខ្ញុំ​រៀន​នៅ​ថ្នាក់​ទី​៦ម្លេ៉ះ។ ប្រជាជនកម្ពុជា​ចូល​ចិត្ត​រាំចង្វាក់​ម៉ាឌីហ្សុនពីព្រោះ​រាំ​ចង្វាក់​នេះ​សប្បាយ​​ និង​ងាយ​ស្រួល​ទៀត​ផង”។ បើទោះការចូល​​ចិត្ត​រាំ​កម្សាន្ដរបស់​​​ប្រជា​ជន​កម្ពុជា​​​នៅ​ខាង​ក្រៅ​ ជាការ​បង្ហាញ​ដល់​អ្នក​ដើរកាត់​សួន​ក្នុង​ទី​ក្រុង​នៅ​​ពេល​ល្ងាច និង​នៅ​​ពេល​យុវជន​ និង​ចាស់​ៗ​ហាត់​ប្រាណ​ ដោយការ​រាំ​រួមគ្នាក៏ដោយ ក៏​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​សៅរ៍នេះ គឺ​ជា​ព្រឹត្តិការណ៍​លើក​ដំបូង​ដើម្បី​​បំបែក​ឯតទគ្គកម្ម​ពិភពលោក​សម្រាប់​ការ​​រាំ​ចង្វាក់​ម៉ាឌីហ្សុន ដ៏ធំបំផុត​ដែលមិន​ធ្លាប់​​មាន​​។ ព្រឹត្តការណ៍នេះ​ គឺ​ជា​គំនិត​របស់ ​BBC Media Action ផ្នែក​​អភិវឌ្ឍ​ន៍​អន្ដរជាតិ​របស់​សាជីវកម្ម​ផ្សព្វផ្សាយ​អង់​គ្លេស ​(BBC) និង​ត្រូវ​បាន​ថត​ជា​ឈុត​មួយ​នៃ​ខ្សែ​ភាព​យន្ដ​ភាគ​ចុង​ក្រោយ​​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​របស់​កម្មវិធីឡូយ៩ ​ជា​ផលិត​កម្មរបស់​ BBC Media Action ដែលផ្ដោត​លើ​យុវជន​កម្ពុជា​ និង​ពល​រដ្ឋ្​ក្នុង​ទីក្រុង​។ លោក​ កូលីន ស្ពើ​វ៉េ (Colin Spurway) ប្រធាន​កម្មវិធីឡូយ៩ បាន​​មាន​ប្រសា​សន៍ថា “ យើង​ដឹង​ថា មនុស្ស​ជាង​១.០០០​នាក់ បាន​រាំ​នៅ​ថ្ងៃ​នេះ ដូច្នេះ​យើង​ជឿជាក់​ថា យើង​អាច​បំបែក​ឯតទគ្គកម្ម​បាន។ យើង​​មិនទាន់​ដឹងទេ​​រហូត​ដល់​ហ្គីនណេស ទទួលបាន​ខ្សែវីដេ​អូនេះ និង​បានឮពាក្យ​សម្តី​របស់​​សាក្សី​សិន”។ យោង​តាម​គេហ​ទំព័រ​ឯតទគ្គកម្ម​ហ្គីន​ណេស​ពិភព​លោក​បានបង្ហាញ​ថាឯតទគ្គកម្ម​ហ្គីនណេសពិភពលោក​លើក​មុន​សម្រាប់​ការ​រំា​ចង្វាក់​ម៉ាឌីហ្សុន ត្រូវ​បានធ្វើ​ឡើង​កាលពី​ឆ្នាំមុនបន្ទាប់​ពីមនុស្ស​ចំនួន​៤៥៩​នាក់បាន​​រាំ​ចង្វាក់​នេះ​នៅ​​ទី​ក្រុង​ហ្វឺ​ឆឺ​រ៉ូឡេស (Feuchrolles)ប្រទេស​បារាំង។ ដោយ​រាំាំ​ឈាន​ជើង​ទៅ​មុខ​ ​ទៅ​ក្រោយ​ ប៉ុន្ដែ​បង្វិល​ខ្លួន​ ហើយ​លោត​នោះ​ចង្វាក់​ម៉ាឌីហ្សុននេះ មានប្រភព​ដើម​នៅក្នុង​សហ​រដ្ឋ​អាមេរិក នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៥០និង​ពេញ​និយម​នៅ​ក្នុង​ប្រទេស​បារាំង​ មុន​ពេលមកដល់​ប្រទេស​កម្ពុជា​។ វានៅ​តែ​ជា​ចង្វាក់រាំ​ដ៏ពេញ​និយម​មួយ​​នៅ​តាមពិធី​មង្គលការ​ក្នុងស្រុក​។ ភ្នាក់​ងារ​​ម្នាក់ ក្នុង​ចំណោម​ភ្នាក់​ងារ​​​របស់​កម្មវិធី​ឡូយ៩បានស្រែក​តាម​​ឧគ្ឃោ​សនសព្ទ​ ខណៈពេល​​ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​លើក្រុម​អ្នក​រាំ​ ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​សួន​នេះថា “ តើ​អស់​លោកអ្នក​ព្រម​រាំ​ហាល​ភ្លៀង​ទេ?” អ្នក​រាំ​បាន​ឆ្លើយ​ថា​ ព្រម ហើយ​​បានចាប់ផ្ដើម​រាំ​រយៈ​ពេល​ប្រាំ​នាទី។ ភ្នាក់ងារ​ទូរទស្សន៍ក្នុង​ស្រុក​បាន​ថត​ការ​រាំ​រួមគ្នា​នេះពី​ដំបូល​អគារ​មួយ​​នៅ​ក្បែរ​នោះព្រោះ​នេះជា​កម្មវិធី​ឡូយ​៩ចុង​ក្រោយ និង​បញ្ជូន​ទៅ​ហ្គីនណេស ជា​ភស្ដុតាង​នៃ​ឯតទគ្គ​កម្ម​ ខណៈ​ដែលក្រុម​អ្នកមើល​ឯក​រាជ្យ​ និង​សាក្សី​បាន​ឈរ​​មើល​ជួរ​អ្នក​រាំនីមួយៗ​ ដើម្បី​ចង់​ដឹង​ថាតើ​ពួកគេ​រាំ​ត្រូវ​​ចង្វាក់​ឬអត់​។ ខណៈ​ដែល​អ្នក​រាំ​ខ្លះ​ក្នុង​ចំណោម​អ្នក​រាំនៅ​ឯសួន​នោះមាន​ចង្វាក់​ភ្លេង​ពីរោះ​ជាង​ និង​ឈាន​ជើង​បាន​ស្ទាត់​ជាង​អ្នក​ផ្សេង​ទៀត​នោះ ការពេញ​និយម​​នៃ​ចង្វាក់​រាំនេះក្នុង​ចំណោម​ជន​កម្ពុជា​បញ្ជាក់ថា គ្រប់​ៗគ្នា​បាន​រាំ​ស្ទើ​រតែ​ព្រមៗ​គ្នាទាំង​អស់។ លឹម ដាវីនអាយុ​១៨ឆ្នាំ ជា​និស្សិត​បាន​និយាយ​បន្ទាប់​ពី​បញ្ចប់​ការ​ប៉ុនប៉ង​បំបែក​ឯត​ទគ្គកម្ម​នេះថា “ នេះ​ជា​បទ​ពិសោធ​ដ៏​អស្ចារ្យ​មួយ​។​ខ្ញុំ​មិន​ហត់​ទេ ខ្ញុំសប្បាយ​ណាស់​។ ខ្ញុំ​រៀន​រាំ​ចង្វាក់​ម៉ាឌីហ្សុន កាលពី​ខ្ញុំអាយុ​១០​ឆ្នាំ។ ខ្ញុំ​ចូល​ចិត្ត​រាំ​ចង្វាក់​ម៉ាឌីហ្សុន ពីព្រោះ​សម្រាប់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ គ្រប់​ៗគ្នា​ចូល​ចិត្តរាំ​ចង្វាក់​នេះ​។ វាជា​ការ​ហាត់​ប្រាណដ៏​ល្អ”។ មិត្ត​ភក្ដិ​របស់​ ដាវីនឈ្មោះប៉ែនវីសាអាយុ១៨​ឆ្នាំ បាន​បន្ថែម​ថា “ថ្ងៃ​នេះ​មនុស្ស​ជា​​ច្រើនបាន​ចូល​រួម​រាំ​ចង្វាក់​នេះ ​ដូច្នេះខ្ញុំ គិត​ថា យើង​បំបែក​ឯតទគ្គកម្មបារាំង​បាន​ហើយ។វីសាក៏ដូចជា​អ្នករាំ​ក្មេង​ៗភាគ​ច្រើន​​​ដែរនោះ​ ទំនង​ជា​មិន​ដឹង​ថាចង្វាក់រាំនេះ​នាំ​ចូល​ពីអាមេរិក​ និ​ង​​បារាំង ៥០ឆ្នាំ​មក​ហើយ​នោះទេ៕ ប្រែសមួល​ដោយ  ចេវ ប៊ុននី

អ្នក​នេសាទ​ និង​អ្នក​ជំនាញ​ខាង​ជលផល​​ថា​ បទល្មើស​នេសាទខុសច្បាប់​នៅ​ក្នុងបឹង​ទន្លេសាបកើន​ឡើង​

កាលពី​ម្សិល​មិញប្រជា​នេសាទ​នៅតាម​បឹង​ទន្លេសាប​ និង​អ្នក​ជំនាញ​ខាង​ជលផល​បាន​​​​លើក​ឡើង​ថាបទ​ល្មើស​នេសាទ​ខុស​ច្បាប់​​​​នៅ​ក្នុងបឹង​ទន្លេ​សាប មាន​ការ​កើន​ឡើង​ច្រើន​ ចាប់តាំង​ពីលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​លុបចោល​ឡូ​ត៍នេសាទ​ កាលពី​ខែមីនា​ ហើយ​​​​ជំរុញឲ្យ​អាជ្ញា​ធរ​ចុះបង្ក្រាប​​បទល្មើស​នេសាទ​​​​ទាំង​នោះ​។ លោក​នាយក​រដ្ឋមន្ដ្រីហ៊ុនសែន​ បាន​លុបចោលឡូត៍នេសាទ​នៅទូ​ទាំ​ង​ប្រទេស​កាល​ពី​ឆ្នាំ​មុនដោយ​សង្ឃឹម​ថានឹងធ្វើឲ្យ​ត្រី​ក្នុងបឹង​ទន្លេសាប​ ​កើនឡើង​វិញ ​សម្រាប់​ប្រជានេសាទ ​អាចប្រកបរបរចិញ្ចឹមជីវិត​ហើយ​​​បាន​ចុះ​ហត្ថលេ​ខា​លើ​អនុក្រឹត្យ​លុប​​​ឡូត៍​​​នេសាទ​​​​ទាំង​ស្រុង​នៅ​ខែ​មីនា។ លោកឡុង​ សុចិត្តនាយក​សម្ពន្ធអ្នក​​​នេសាទ​​​​​​​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​ចាប់​តាំង​ពី​អនុ​​​ក្រឹត្យ​ត្រូវ​បាន​ចុះ​ហត្ថលេខារួចមកបទ​ល្មើស​​នេសាទ​ខុស​ច្បាប់​នៅជុំ​វិញបឹង​ទន្លេសាប ​មាន​​​​​​​ការ​កើន​ឡើង​។ សម្ពន្ធអ្នក​នេសាទ​កម្ពុជា ​របស់​លោកសុចិត្តនិង​ក្រុម​សម្ពន្ធ​សម្រប​សម្រួល​ការ​នេសាទ​ បាន​រៀប​ចំ​សន្និសីទរយៈពេល​ពីរ​ថ្ងៃ​នៅ​ឯ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ដែល​នឹង​បញ្ចប់​ក្នុង​ថ្ងៃ​នេះ​ ដើម្បី​ឲ្យមាន​​​ការយក​​​ចិត្តទុកដាក់ចំពោះបញ្ហានេះ​។ លោកសុចិត្តបាន​បន្ដថា“​យើងបាន​ឃើញ​​​​​​បទ​ល្មើស​​នេសាទ​ ខុស​ច្បាប់​​នៅ​ជុំ​វិញ​បឹង​ទន្លេសាបកើន​ឡើង​ទ្វេ​ដង​​ បន្ទាប់​ពី​រដ្ឋា​​​ភិ​​​បាលបាន​​​​លុប​ឡូត៍នេសាទ​។យើង​រៀប​ចំ​សន្និសីទ​នេះ​​​​ដើម្បីសម្តែងការ​ព្រួយ​បារម្ភ​ និង​​​ពិភាក្សា​​​​​​គ្នា​​​រក​ដំណោះ​ស្រាយ​ ដើម្បី​ទប់​ស្កាត់​បទ​​​ល្មើស​​​នេះ”។ លោកសុចិត្តក៏បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ថា​...

អ្នក​ជំនាញ​ផ្នែក​សុខាភិបាលនិយាយថា ជំងឺ​មិន​អាច​ឆ្លង​ អាចប៉ះ​ពាល់​ដល់​ប្រព័ន្ធ​សុខាភិ​បា​ល​

អ្នក​ជំ​នាញ​ផ្នែ​ក​សុ​ខាភិបាល ​បា​ន​លើក​ឡើង​ក្នុង​ស​ន្និ​សីទ​មួយ​កាល​ពីពេល​​កន្ល​ង​មក​​នេះ​ថា ជំ​ងឺ​មិន​​ឆ្លង ​(NCDs) ដូ​ចជា​ជំ​ងឺ​ទឹក​នោម​​ផ្អែម និង​ជំ​ងឺ​មហា​រី​ក​​ប្រភេទ​២​ កំពុង​តែ​ធ្វើ​ឲ្យ​ប្រព័ន្ធ​​សុ​ខាភិបាល​មានការ​លំបាក​កាន់​​តែខ្លាំង​ និង​ធ្វើ​ឲ្យ​អ្នក​ក្រី​ក្រ​មា​ន​​ជម្រើស​​តិច​តួច​​ក្នុង​កា​រ​ព្យា​បា​ល​ខ្លួ​ន​។ លោក​វេជ្ជបណ្ឌិត​ អ៊ុំ សុភាព នាយក​ប្រតិ​បត្តិអង្គ​ការ​សម្ពន្ធភាពខ្មែរ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ (KHANA)បា​ន​មា​ន​ប្រ​សាសន៍​​នៅ​ឯ​សន្និសីទក្នុងរាជ​ធានី​ភ្នំ​ពេញ ​​ដែល​ផ្តោត​លើ​វិធី​​បង្ការ​កុំ​ឲ្យ​​មា​នការ​កើន​​ឡើង​នៃ​ករណី​​ជំ​ងឺ​មហា​រីក ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​សួ​ត​រាុំ​រៃ៉ និង​ជំងឺ​បេះ​​ដូ​ងនោះ​​ថា  គួរតែមាន​ការ​លប់​បំ​បាត់​ចោល​នូវ​កា​រ​និយាយ​តៗគ្នាថា ​ជ​ំងឺ​​បែប​នេះ ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់ប្រជាជន​​នៅ​ក្នុ​ង​​​ប្រទេ​ស​អភិ​វឌ្ឍន៍​។ លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “​​កា​រ​ផឹក​ស្រា កា​រ​ជក់បារី​ កង្វះ​អា​ហា​រ​ូបត្ថម្ភ និងការ​មិនហា​ត់​ប្រាណ​ សុទ្ធ​តែ​ជាហេតុ​នាំ​ឲ្យ​​មា​នជំ​ងឺ​មិន​ឆ្លង​នេះ។​វា​មិនពាក់​ព័ន្ធ​នឹង​ការ​មាន​ក្រ​នោះ​ទេ​។ ប៉ុន្តែ​នៅ​ពេល​មនុស្ស​​ក្រីក្រ​កើត​មានជំងឺ​នេះ​​ ​ពួកគេ​កា​ន់​តែ​ក្រ​ទៅៗ រី​ឯ​អ្ន​ក​មា​ន​​វិញ​ គេ​មាន​លុយ​​ព្យាបា​ល ដូច្នេះ​ពួកគេ​មា​ន​​លទ្ធភា​ព​​រស់​នៅ​បា​ន​យូ​រជាង”។ ខណៈ​ដែ​ល​ជំងឺ​ឆ្លង​ដូចជា​ហ៊ីវ/អេដស៍ជំងឺ​គ្រុ​ន​ចាញ់ និង​មេរោគ ​H5N1ជារឿយៗ​កើត​​មាន​ច្រើននោះ លោក​វេជ្ជបណ្ឌិត​ សុភាព​បា​ន​មា​ន​ប្រ​សាសន៍​ថា ជំ​ងឺ​ ដូចជា​​ជំ​ងឺ​ទឹក​នោមផ្អែម​ មា​ន​សភា​ព​ធ្ងន់​ធ្ងរ​ ហើយ​ត្រូវ​បា​ន​គេ​ចាត់ទុ​ក​ថាជា​ “ ឃាត​ករ​ស្ងាត់ៗ” ក្នុ​ង​សង្គម​​កម្ពុជា​។ លោកបា​នមា​ន​ប្រ​សាសន៍​ថា“ជា​ឧទាហរណ៍ យើងសង្កេត​ឃើញ​ថាមា​ន​ករណី​ជំងឺ​មិន​ឆ្លងបែប​នេះ​​​ច្រើ​ន​ជា​ងជំងឺ​អេដស៍​ដែល​ឆ្លង​ទៅទៀត”។ ដោយ​លើ់ក​ឡើង​ពី​តួ​លេខឆ្នាំ​​២០១០​​របស់​អង្គកា​រ​ពិ​ភព​លោក​ លោក​វេជ្ជបណ្ឌិត​ សុភាព មា​ន​ប្រ​សាសន៍​ថា ​ជំ​ងឺ​មហា​រី​ក​កើត​មា​ន​៧ភាគ​រយ ជំ​ងឺ​បេះ​ដូង​កើ​ត​មា​ន​២១​ភាគ​​រយ​ និង​ជ​ំ​​ងឺ​​សួត​រាុំ​រ៉ៃ មា​ន​៥ភាគ​រយ​នៃ​ប្រជា​ពល​រដ្ឋ​កម្ពុជា​​ប្រមាណ​​១៤លាននាក់។ ​ជា​​សរុ​បជំងឺ​មិន​​ឆ្លង​បាន​បណ្តាល​ឲ្យ​មនុស្ស​​ស្លា​ប់​ចំនួ​ន​៥៦.៦០០នាក់​ក្នុ​ង​ប្រទេ​ស​​កម្ពុជា​នៅ​ឆ្នាំ​២០១០​ ដែ​ល​ក្នុ​ង​នោះ​មា​ន​ប្រ​មា​ណ​​២៥.០០០នាក់​ ជា​ស្ត្រី។ លោក ​វេជ្ជបណ្ឌិត​ សុភាពបា​ន​មា​ន​ប្រសា​សន៍​ថា ហេតុផល​មួយ​ផ្នែក​ចំពោះ​​​អត្រាជំងឺ​មហា​រី​ក គឺ​ដោយ​សារ​តែ​បុរស​កម្ពុជា​យ៉ាង​ហោច​ណាស់​​៤៨ភាគ​រយ​ ជា​អ្ន​ក​ជក់​បារី​ ហើយ​ថា ៥០ភាគ​រយ​នៃ​ប្រជាពល​​រដ្ឋ​ក្នុង​ប្រ​ទេ​សជាអ្នក​ទទួល​រង​ផ្សែង​បារី​ពី​គេ​។ ខណៈ​ដែ​ល​ក្រុ​ម​មន្ត្រី​​សុ​ខា​ភិ​បា​ល​និ​យា​យ​ថា ខ្លួ​ន​ទទួល​បា​ន​ជោគ​ជ័យ​ខ្លះ​ៗ​ក្នុ​ង​កា​រ​គ្រប់​គ្រង​កា​រ​រី​ក​រាល​ដាល​នៃ​ជំ​ងឺ​ឆ្លង​នោះ​ ជំ​ងឺមិន​ឆ្លង​ គឺជា​​បន្ទុ​ក​ដ៏​ធំ​មួ​យ​របស់​​សេវា​សុខា​ភិបាល​ ដែ​ល​មិន​មានបំពាក់​​ឧបករណ៍​​ទំនើប​របស់​កម្ពុជា​។ លោក​វេជ្ជបណ្ឌិត​ ឡោវាសនា​ គិរីប្រធា​ន​​​នាយកដ្ឋាន​​​ផែន​កា​រ​ និង​ព័ត៌មា​ន​សុ​ខាភិបាល​នៃ​ក្រសួ​ង​​សុ​ខាភិ​បា​ល​ បា​ន​មា​ន​ប្រ​សាសន៍​នៅ​ក្រៅ​​សន្និ​សីទនៅ​សាកល​វិទ្យា​ល័យ​ភូម​ិន្ទ​ភ្នំ​ពេញ​ថា “ មា​ន​ជោគ​ជ័យ​ក្នុង​កា​រ​គ្រប​់​គ្រ​ង​​ជ​ំ​ងឺ​ឆ្លង​  ប៉ុន្តែ​ជំ​ងឺមិន​ឆ្លង​ ក្លាយ​ជា​បញ្ហា​ធំ​មួយ​”។ ខណៈ​ដែលការ​​អ​ប់រំ​ប្រជា​ពល​រដ្ឋ​អំ​ពី​កា​រ​​ធ្វើ​ឲ្យ​​របៀប​រស់​នៅ​​របស់​ខ្លួ​ន​ប្រសើរ​ឡើង​​ អាច​ជួយ​កា​ត់​បន្ថយ​អត្រាជំងឺ​មិនឆ្លង​នោះ​ លោក​វេជ្ជបណ្ឌិត​ វាសនា​ គិរី ក៏​បា​ន​លើក​ឡើង​ផង​ដែរ​​ថាអ្នក​ជំងឺ​ត្រូវ​មាន​ប្រាក់​ច្រើន​ទើប​​ទទួល​បាន​ការ​គាំពារ​សុខភាព​ពី​ពេទ្យ​មាន​ជំនាញ​ល្អ​ ជា​ពិ​សេស​នៅ​តា​ម​តំ​បន់​ជនបទ​ដាច់​ស្រយាល។ថវិ​កា​ជាត​ិ​ឆ្នាំ​នេះ ត្រូវ​បាន​លៃ​ទុក​ចំ​នួ​ន​​១៩៣​លាន​​ដុ​ល្លា​រ​សម្រាប​់​​​ក្រ​សួ​ង​សុខា​ភិ​បា​ល​ បើ​ប្រៀប​ធៀប​នឹង​៣៤១លា​ន​ដុល្លា​រសម្រាប់​​ក្រសួ​ង​កា​រ​ពារ​ជាតិ។ លោក​វេជ្ជបណ្ឌិត​ វាសនា គិរីបា​ន​មា​នប្រ​សាសន៍​ថា “ ជាទូ​ទៅ ជំងឺ​មិន​ឆ្លង​ភាគ​ច្រើ​ន​អា​ច​បង្ការ​បា​ន​។​វិធីទី​មួយ​ក្នុង​កា​រ​តា​ម​ដាន​ជំងឺ​នេះ គឺ​តាម​រយៈបុគ្គល​​ដែល​អា​ច​ផ្លាស់​ប្តូរឥរិយា​បថ​របស់​ខ្លួ​ន”។ លោកបា​ន​មា​ន​ប្រ​សាសន៍​បន្ថែ​ម​ថា “ វិធី​​ទី​ពី​រគឺ​តាមរយៈ​ប្រព័ន្ធ​សុ​ខាភិ​បា​ល​​​។​​ជំ​ងឺ​មិន​ឆ្លង​នេះ​គឺ​ជា​​បន្ទុក​ធំមួយ​របស់​ប្រព័ន្ធសុខា​ភិបាល​ពាក់​ព័ន្ធ​នឹង​ការ​ចំណាយ​ ​និងក៏​ដោយ​សារ​តែ​ជំងឺ​ឆ្លង​នេះ​ តម្រូវ​ឲ្យ​មាន​​កា​រ​ព្យាបាល និង​​ថែទាំ​​រយៈ​ពេល​យូ​រ​ផង​ដែរ”។ លោក​វេជ្ជបណ្ឌិត​ ទូចឃុនប្រធា​ន​ផ្នែក​ទឹក​នោម​ផ្អែម​នៅ​មន្ទីរ​ពេទ្យព្រះ​កុ​សមៈ​​​ដែ​លមាន​​អ្ន​ក​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រហែល​​៧.០០០នាក់​ ចូល​មក​​ព្យាបា​ល​នោះ បា​ន​មា​ន​ប្រ​សាសន៍​ថា កា​រ​ព្យាបា​ល​ជំងឺ​នេះ​ស្ទើរ​តែ​គ្មាន​​នៅ​តាម​តំបន់​ជន​បទ​ឡើយ។ លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ ប្រជា​ពល​រដ្ឋ​កម្ពុជា​មា​ន​ធន​ធាន​តិចតួច​ សេវា​មិន​​ល្អ​ ហើយ​ពួក​គេ​ប្រឈម​នឹងកា​រ​ចំ​ណា​យប្រាក់​ច្រើ​ន បើទោះ​ជា​ពួកគេ​រក​ចំ​ណូល​បា​ន​តិច​តួច​​ក៏​ដោ​យ​”។ ដោយ​មាន​មនុស្ស​អា​យុ​ពី​២៥ឆ្នាំ​ទៅ​​៦៤ឆ្នាំ​ចំ​នួន​២,៩ភាគ​​រយនៅ​ទូទាំ​ង​ប្រទេសមា​ន​កើត​ជ​ំ​ងឺ​ទឹក​នោម​ផ្អែមនោះ​​ ចាំ​បាច់​ត្រូវ​មាន​​សេវាព្យាបា​ល​ថែម​ទៀត ប្រសិន​បើ​រដ្ឋា​ភិបា​ល​មាន​បំណង​​ដោះ​ស្រាយ​​បញ្ហា​នេះ​។ លោក​វេជ្ជបណ្ឌិត​ ឃឹមសំ​អាតមន្ត្រី​ផ្នែ​ក​​បច្ចេក​ទេ​ស​ទទួល​បន្ទុក​​​ជំ​ងឺ​មិន​ឆ្លង​នៅ​អង្គកា​រ​សុខភាព​ពិភពលោកក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​​បា​ន​មា​ន​ប្រ​សាសន៍​ថា “វា​ហាក់​ដូច​​ជា​មា​ន​ចំ​នួ​ន​​តិចតួចទេ​ ប៉ុន្តែ​វា​ជា​បញ្ហា​ធំមួយ​។មិនមែន​តែ​នៅ​ប្រទេ​ស​កម្ពុជា​ទេ គឺ​នៅ​ទូទាំ​ង​ពិភព​លោក​ យើង​នឹង​ឃើញ​​ជំ​ងឺ​ឆ្លង​ធ្លាក់​ចុះ​ រីឯ​ជំ​ងឺ​មិន​ឆ្លង​នឹង​កើន​ឡើង​។ កម្មវិធី​ជំ​ងឺ​មិន​ឆ្លងក្នុង​ប្រទេ​ស​កម្ពុជាគឺ​ជា​អា​ទិភាព​មួ​យ​”។ កម្មវិធីនោះ ដែលជា​​ផែន​កា​រ​​​យុទ្ធ​សាស្រ្ត​​ជាតិ​ កើត​ចេញ​ពី​ការ​កើន​ឡើង​នៃ​​ករណី​​ជ​ំងឺ​មិន​ឆ្លងដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​មហារី​ក​ស្បូននិង​ជំ​ងឺ​មហា​រី​ក​ដោះដំ​ណើរ​កា​រ​បួន​ឆ្នាំ​ហើយហើយនឹងចប់​នៅ​​ឆ្នាំ​២០១៥។ តាម​គ​ម្រោ​ង​នេះលោក​វេជ្ជ​បណ្ឌិត​ សំអាតបា​ន​មា​ន​ប្រ​សាសន៍​ថាចា​ប​់​តាំ​ង​ពី​ឆ្នាំ​២០០៧មកក្រសួ​ង​សុ​ខាភិ​បាល​បា​ន​​បង្កើតក្លីនិក​​ព្យាបា​ល​ជំ​ងឺ​​ទឹក​នោម​ផ្អែមចំ​នួ​ន​ប្រាំ​បួ​ន​កន្លែ​ង​នៅ​តាម​មន្ទីរ​ពេទ្យ​ខេត្ត​ទូទាំ​ង​ប្រទេ​ស។ លោក​បា​ន​មា​ន​ប្រ​សាស​​ន​៍​ថា"ទោះជា​យ៉ា​ងណានេះ​មិ​នទា​ន់​ល្អ​ប៉ុន្មាន​ទេ​...

មន្ត្រីកង​​​រាជអាវុធហត្ថ​​​ធ្វើ​​​អត្តឃាត​​​ បន្ទាប់​​​ពី​​​បាញ់សម្លាប់​ឈុត វុទ្ធី​

ក្រុម​​​មន្ត្រី​​​បាននិយាយ​​​កាលពី​​​ម្សិលមិញថា មន្ត្រី​​​កង​​​រាជអាវុធហត្ថ​​​​​​ដែល​បាន​​​បាញ់​​​សម្លាប់​​​លោក ឈុត វុទ្ធី អាយុ៤៦​ឆ្នាំ​ជា​សកម្មជន​​​ការ​​​ពារ​​​ព្រៃ​​​ឈើ​​​ដ៏ល្បី​ឈ្មោះ​​​​ កាល​​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ នៅ​​​ក្នុង​​​ខេត្ត​​​កោះកុង បាន​​​បង្វែរ​កាំភ្លើង​អាកា​៤៧​បាញ់​​​សម្លាប់​​​ខ្លួន​​ឯង​​​ភ្លាម ​បន្ទាប់​​​ពី​​​បាន​បាញ់​សម្លាប់​​​សកម្មជន​​ការ​ពារ​ព្រៃ​ឈើ​រូប​​​នេះ​។ មន្ត្រីកង​រាជ​អាវុធ​ហត្ថ​ឈ្មោះ អិុន ​រតនា​​​ ​​​អាយុ​​៣២​​​ឆ្នាំ​​​ បាន​​​បាញ់​​​សម្លាប់​លោក ឈុត វុទ្ធី ​ពេល​​លោកអង្គុយ​​នៅ​​​កន្លែង​អ្នក​បើក​បរ​ក្នុង​​​​រថយន្ដរបស់លោក​ បន្ទាប់​​​ពី​​សកម្មជន​ការ​ពារ​ព្រៃ​ឈើ​រូប​នេះ​ត្រូវ​​​បាន​​​ទាហាន​​​មួយ​​​ក្រុម​​​ឃាត់​​​ខ្លួនទារយកម៉ាសុីន​​​ថតពី​​​រូបលោក និង​​​អ្នក​កាសែត​​​ពីរ​​​នាក់​​​មក​​​ពី​​​កាសែត​ ខេមបូឌា​  ​ដេលី ដែល​​​អ្នកទាំងពីរ​បាន​​​​ប្រើ​​​ ដើម្បី​ថត​​​​សកម្មភាពកាប់​​​ឈើ​​​ ដោយ​គេ​សង្ស័យ​ថា​ខុស​​​ច្បាប់​​​ក្នុង​​​ស្រុក​​​មណ្ឌល​​​សីមា។ លោក​​​ ស៊ុន សាមឿន​ មេ​​​បញ្ជាការ​​​រងកង​​​រាជអាវុធហត្ថ​​​ខេត្ត​​​កោះ​​​កុង ​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រថា លោក​​​មិន​​​បាន​​​ដឹង​​ពី​​​មូល​​​​​ហេតុ​ ឈ្មោះ អុិន​​​ រតនា បាញ់​​សម្លាប​់​​​​ លោក វុទ្ធី​​​ ឬក៏​​​បាញ់​​​សម្លាប់​​​ខ្លួន​​​ឯងភ្លាម​​​នោះ​ទេ​ ប៉ុ​​​ន្តែមន្ត្រី​​​កង​​​រាជអាវុធហត្ថ​​​រូប​នេះ​ និង​សកម្មជនការពារព្រៃឈើ​រូបនេះ ​មាន​ជម្លោះ​​ពាក្យ​​​​សម្ដី​គ្នា​​​យ៉ាងខ្លាំង​ ​​​មុន​​​ពេល​​​មាន​​​ការ​​​បាញ់ប្រ​​​ហារ​​​​នោះ។ លោកវរសេនីយ៍ឯក សាមឿន​ បាន​​​មាន​​​ប្រសាសន៍ថា “នៅ​ពេល​ពួក​គាត់​​មាន​ជម្លោះ​​​​ពាក្យសម្ដីនោះ​ លោក ឈុត វុទ្ធី បាន​​​ប្រើ​​​ពាក្យ​អសុរសដាក់​​​មន្ត្រីកង​​​រាជអាវុធហត្ថ​​​​រូបនេះ​ដូច្នេះហើយ​ធ្វើ​ឲ្យ​លោក រតនា ​​​ខឹងយ៉ាងខ្លាំងហើយ​បាន​​​បាញ់បី​​​គ្រាប់​​​ ប៉ុន្តែ​ត្រូវ​​​ចំ​​​លោក វុទ្ធី ​​​តែ​​​មួយ​​​គ្រាប់​​​ប៉ុណ្ណោះ”​។ លោក​​​ សាមឿន​ បាន​​​បន្ដ​​​ថា “ បន្ទាប់​​​ពី​​​លោក រតនា បាញ់​​​សម្លាប់​​​លោក វុទ្ធី​​ ហើយ ​គាត់​ក៏​​​បាញ់​​​សម្លាប់​​​ខ្លួន​​​ឯងតែម្តង​។ លោក វុទ្ធី បាន​ស្លាប់​​​នៅ​​​ក្នុង​​​រថយន្ដរបស់​​​លោក ចំណែកឯ​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថរូប​​​នេះបាន​ស្លាប់​​​នៅ​មុខ​​​រថយន្ដ​​​នោះ​”។ លោកបាន​​​ថ្លែងថា “ មាន​​​មនុស្ស​​​តែ​​​ម្នាក់​​​គត់​​​ដែល​​​បាន​​​បាញ់ ហើយ​​​ពេល​​​នេះ​​​បាន​​​ស្លាប់​​​​ទៅហើយ”។ លោក​​​បាន​​​បន្ថែម​​​ថា ការ​​​ស៊ើប​​​អង្កេតកំពុង​តែបន្ដ។ យោងតាម​​​លោក ម៉ាត់លី​ ហ្សៃណុប​(Mathly ​Zaynop) ​ប្រធានមន្ទីរ​​​ពេទ្យ​​​​​​បង្អែក​​​ខេត្ត​​​កោះកុង​បានមានប្រសាសន៍​ឲ្យ​ដឹងថា​ការធ្វើ​កោសល្យ​វិច័យ​សាកសព​​​បង្ហាញថា លោក​​​ ឈុត វុទ្ធី ត្រូវ​​​គ្រាប់​​​កាំ​​​ភ្លើងអាកា-៤៧ មួយគ្រាប់​​ត្រង់​​​ជង្គង់ ហើយ​បាន​​​​ទម្លុះ​​​ទៅ​​​​បៀម​​​​នៅ​​​ក្នុង​​​ពោះ​របស់​លោក។ ប៉ុន្តែ​​លោក ​អុិន ​រតនា ត្រូវគ្រាប់​​​​កាំភ្លើង​​​ពីរគ្រាប់​ចំ​​​ទ្រូង​​​ធ្លាយ​​​ចេញ​​​តាម​​​ខ្នង។ លោក ជួន ភិរម្យ ក្មួយ​​​ប្រុស​​​របស់​​​លោក ​វុទ្ធី​បាន​ជំទាស់​ចំពោះ​សេចក្តី​រាយការណ៍​អំពី​ការ​ធ្វើអត្តឃាត​នេះ ​កាល​ពី​ម្សិល​មិញ និង​មាន​​​ការ​សង្ស័យ​ថា តើ​មន្ត្រី​រូបនេះ​អាចយក​​​កាំ​​​ភ្លើងវែង​​​បាញ់​​​​​​ចំ​​​ទ្រូង​​​សម្លាប់​​​ខ្លួន​​​ឯង​​​ដល់​​​ទៅ​​​ពីរគ្រាប់​បានយ៉ាង​​​ដូច​ម្ដេ៉ចទៅ? លោក ភិរម្យ បាន​​​មាន​​​ប្រសាសន៍​ថា ​“ខ្ញុំ​ជឿជាក់​​​ថា មាន​​​ជនទីបីម្នាក់​បាញ់​​​សម្លាប់​ពូ វុទ្ធី របស់​​​ខ្ញុំ និង​បាញ់​​​សម្លាប់​មន្ត្រីកង​​​រាជ​អាវុធ​ហត្ថនេះទៀត ដើម្បី​​​​​​បំ​​​បាត់​​​ភស្តុតាង។​​​ខ្ញុំ​​​សូម​ស្នើ​ឲ្យ​អាជ្ញាធរ​​​ស្វែង​​​រកឧក្រិដ្ឋជន និង​​​មនុស្ស​​​​​នៅ​​​ពី​​​ក្រោយ​​​ហេតុការណ៍នេះ”។ លោក ខេង ទីតូ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​អាវុធ​ហត្ថលើផ្ទៃ​​​ប្រទេស ​​​បាន​​​មាន​​​ប្រសាសន៍ថា ​លោក​​​ រតនា ទំនងជា​​​សម្លាប់​​​ខ្លួន​​​ឯង​ដោយ​សារ​មាន​វិប្បដិសារី។​​ nលោកបាន​​​មាន​​​ប្រសាសន៍ថា “គាត់​​​ពិត​ជា​​​ដឹង​​​ថា គាត់​​​មាន​​​កំហុស​។ ខ្ញុំ​​​មិនជឿ​ថា មាន​​​ជន​​​ទី​​​បី​​​នោះទេ”។ លោក ចាន់ សុវ៉េត អនុប្រធានផ្នែក​​​​សើុប​អង្កេត​នៅ​​​​អង្គការសិទ្ធិ​មនុស្ស​​​ក្នុង​ស្រុក​​អាដ​ហុក​​ បាន​​​មាន​​​ប្រសាសន៍ថា លោក​​​បាន​​​ទៅ​ដល់​​​កន្លែង​​​កើត​​​ហេតុ​បាញ់​​​សម្លាប់​​​អ្នកទាំង​​​ពីរនេះ កាលពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ ហើយ​​​លោក​​​ជឿជាក់​​​ថា មាន​​​សាក្សី​​​ជាច្រើន​​​បាន​​​ឃើញ​​​ហេតុ​​​​ការណ៍នេះ​​​ ប៉ុន្តែ​ពួក​គេ​​​​មិន​​​ហ៊ាន​​​និយាយ​ទេ។ លោក សុវ៉េត បាន​​​មាន​​​ប្រសាសន៍​ថា ​ “ពួកគេ​​​មិន​​​ហ៊ាននិយាយ ពីព្រោះ ពួកគេបារម្ភអំពី​​​សុវត្ថិភាព​​​របស់ខ្លួន”។​​​ លោក​​​បាន​​​បន្ថែមថា កន្លែង​​​ដែល លោក​​​ ឈុត ​វុទ្ធី ​និង​​​ ឈ្មោះ អិុន រតនា ស្លាប់​​​នោះ ល្បីថា​ជា​កន្លែងកាប់​ឈើ​​​ខុស​​​ច្បាប់។ លោកបាន​​​មានប្រសាសន៍ថា “ខ្ញុំ​​​សូម​ស្នើ​ឲ្យ​​​រដ្ឋាភិបាល ចាត់​​​វិធាន​​​ការ​ចុះ​​​សាក​សួរ​​​សាក្សី​​​​ដទៃទៀត ដើម្បីទទួល​​​បាន​​​ព័ត៌មាន​​​លម្អិត​បន្ថែម ពីព្រោះរឿង​​​នេះ​​​ស្មុគស្មាញណាស់​”។ កាល​​​ពី​​​ម្សិល​​​មិញ​​​ ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ជា​​​ច្រើន​​​បាន​​​ថ្កោលទោស​​​ចំពោះ​​​ហេតុ​ការណ៍បាញ់​​​​សម្លាប់​​​លោក ឈុត​​​ វុទ្ធី​​​ នោះ​​​ ហើយ​​​បានជំរុញ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ភ្លាម​​​ៗ​​​ អំពី​ស្ថានការណ៍នៅ​​​ជំុវិញ​​​រឿង​​​នេះ​​​។ ក្លឹប​​​អ្នក​​​កាសែត​​​​ថ្លែង​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា“​​​យើង​​​​ទាម​​​ទារឲ្យ​​​អាជ្ញាធរ​​​ស៊ើប​​​អង្កេត​​​ និងចាប់​​​ខ្លួន​​​ជនដៃ​​​ដល់​​​ ព្រម​​​ទាំង​​​អ្នក​​​ជាប់​​​ពាក់​​​ព័ន្ធនានា​​​ឲ្យ​​​បាន​​​។ អង្គការ​​​អាដហុក ​​​បាន​​​អំពាវ​​​​នាវឲ្យ​​​​រដ្ឋា​ភិបាល​​​ “ ​​​បង្ហាញពីការ​​​តាំង​​​ចិត្តរបស់​​​ខ្លួន​​​ ដើម្បី​​​ការ​​​ពារ​​​សកម្មជន​​​ផ្នែកបរិស្ថាន​​​ ព្រម​​​ទាំងការ​ពារតំបន់ធនធាន​​​ធម្មជាតិ​​​នានា ហើយ​​​តាម​​​ចាប់​​​ខ្លួន​​​អ្នក​​​ទាំង​​​ឡាយ​​​ណា​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ទង្វើ​​​ខុស​​​ច្បាប់​​​ ដោយ​​​មិនគិត​​​ពី​​​បុណ្យសក្ដិ​​​ ឬ​​​​​​ឋានៈឡើយ​​​​”។ អង្គការ​​​ Global Witness បាន​​​ថ្លែង​​​នៅ​​​ក្នុង​​​សេចក្ដីថ្លែង​​​ការណ៍​​​មួយថា “ មរណ​​​ភាព​​​ដ៏សោក​សង្រេង​​​របស់​​​លោក ឈុត​​​ វុទ្ធី​​​ ស្ដែង​​​ឲ្យ​​​ឃើញនូវ​​​ភស្ដុតាង​​​ថ្មី​​​មួយទៀត ​​​អំ​​​ពី​​​គ្រោះ​​​ថ្នាក់​​​ ដែលអ្នក​​​ផ្សេង​​​ទៀត​​​អាច​​​ជួបប្រទះនៅ​​​ពេល​​​ព្យា​យាម​​​ការ​​​ពារ​​​ដី​​​ និង​​​ព្រៃឈើក្នុងប្រទេស​​​កម្ពុជា​​​ ព្រម​​​ទាំង​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​អំ​​​ពើ​ពុក​រលួយ​​​ និង​​​ការ​​​រំលោភ​​​សិទ្ធិមនុស​្សដែល​​​កំពុង​​​តែ​​​កើតមាន​​​ដោយ​​​សារ​​​តែ​​​ការ​​​គ្រប់គ្រង​​​មិន​ត្រឹម​​​ត្រូវ​​​​​​”៕ ប្រែ​​​សម្រួល​​​ដោយ  ហម សុផាណ្ណា  

ដំណើរ​រឿង​នៃការ​ស្លាប់​របស់​លោក​ ឈុត វុទ្ធី និងមន្ត្រី​កង​រាជ អាវុធហត្ថ​ម្នាក ់នៅកោះ​កុង

ខេត្ត​កោះកុង-នៅក្នុង​ព្រៃ​ជ្រៅ​ ក្នុង​ស្រុក​មណ្ឌល​សីម៉ា​ របស់​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍  លោក ឈុត​ វុទ្ធី​ ស្ថាបនិក​អង្គការ​ការ​ពារ​ធន​ធាន​ធម្មជាតិ​ និង​លោក អុិន រតនា អាយុ​​៣២​ឆ្នាំ​ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ ត្រូវ​បាន​​គេ​បាញ់សម្លាប់។ ចាប់តាំង​ពីឆ្នាំ​២០០១មក លោក ឈុត វុទ្ធី​ គឺ​ជា​សកម្មជន​ការពារ​ព្រៃ​ឈើម្នាក់​ ដែលបានបូជា​ជីវិតរបស់​លោក ​ដើម្បី​ការ​ពារ​ព្រៃ​ឈើ ដែល​កំពុង​តែ​ហិន​ហោច​ទៅៗ ​ក្នុង​ប្រទេស​កម្ពុជានោះ​​ បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​​ពោធិ៍សាត់​ ឆ្ពោះទៅ​កាន់​ខេត្ត​​កោះកុង​ ដើម្បី​ស៊ើបអង្កេត​បទ​ល្មើស​កាប់​ឈើ​ខុស​ច្បាប់​នៅ​ទី​នោះ​។ អ្នក​យកព័ត៌មាន​ពីរ​រូប ​មកពីកាសែត​ខេមបូឌា​ ដេលី មានឈ្មោះ ផន បុប្ផា អាយុ​២៧ឆ្នាំ និង​ អូលេស្យា ផ្លូគី (Olesia Plokhii) អាយុ២៧​ឆ្នាំ​ បាន​រួម​ដំណើរ​ជាមួយ​លោក ឈុត​ វុទ្ធី​ ដើម្បីយកព័ត៌មានអំពី​ការខិតខំ​ប្រឹង​ប្រែង​ទប់​ស្កាត់​បទ​ល្មើស​កាប់​ឈើ​ខុស​ច្បាប់ នៅ​ថ្នាក់​មូលដ្ឋាន​ ។ នេះគឺជា​ដំណើរ​រឿង​នៃ​ការ​ស្លាប់​របស់​បុរស​ទាំង​ពីរនាក់​នេះ​។ ដោយ​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​ពោធិ៍សាត់​ ទៅ​កាន់​ខេត្តកោះកុង​ តាម​រថយន្ដ​ម៉ាក​ឡង់​គ្រីស័រព៌ណឈាមជ្រូក​​ រថយន្ដ​នេះបាន​ទៅ​ឈប់​នៅ​ខាង​ឆ្វេង​ដៃ ​លើ​ផ្លូវ​ក្រួស​ក្រហម​នៅក្នុង​ស្រុក​មណ្ឌល​សីម៉ា​។ នៅ​ខាង​ស្ដាំដៃ​ អម​ដង​ផ្លូវ​ គឺ​ជា​ព្រៃ​ក្រាស់ ហើយ​នៅ​ខាង​ឆ្វេង​ដៃ​ គឺជា​ផ្ទះ​ឈើ​​​​ ដែលមាន​មនុស្ស​គ្រប់​វ័យ​កំពុង​តែរស់នៅ​ និង​ប្រកប​របរចិញ្ចឹម​​ជិវិត​ប្រចាំ​ថ្ងៃ​។ ក្នុងផ្ទះក្បែរកន្លែង​រថយន្ដ​​​ឈប់​ មាន​បុរស​ម្នាក់​ស្លៀក​ពាក់​ឯកសណ្ឋាន​ទាហាន​កំពុង​ដេកនៅ​ក្នុង​អង្រឹង​។ លោក ឈុត វុទ្ធី​ បាន​និយាយទៅ​កាន់​ កញ្ញា​ ផ្លូគី​ និងកញ្ញា បុប្ផា ថា ​គេមិន​ស្វាគមន៍​យើង​ទេ​នៅ​កន្លែង​នេះ​ ពីព្រោះវា​ជា​កន្លែង​កាប់​ឈើ​។ លោកបាន​និយាយ​ប្រាប់អ្នក​កាសែត​ទាំង​ពីរ​នៅ​ពេល​ចេញ​ពីរថយន្ដ​ថា “ ​ធ្វើ​ការ​ឲ្យ​រហ័ស​”។ ​លោក​ ឈុតវុទ្ធីបាន​ស្ពាយ​កាមេរ៉ា​ម៉ាក​កាណុង​ពណ៌​ខ្មៅ​នៅ​លើ​ស្មា​  ហើយ​ពួក​គេ​ទាំងបីនាក់​បាន​ដើរ​តាមចន្លោះ​ផ្ទះឈើពីរ​ខ្នង ​ចូល​ទៅ​ក្នុង​ព្រៃ​ ដែល​គេ​ទើបឆ្ការ​រួច​ និង​នៅ​មិនឆ្ងាយ​ពីគំនរបាច់ឈើ​ជា​ច្រើនដុំ​ ដែល​ទំនង​ជា​វល្លិ៍​រមៀត​​ដាក់​គរ​នៅ​ក្បែរ​ផ្ទះ​​។ លោក ឈុត​ វុទ្ធី​ ចាប់​ផ្ដើម​ថត​គំនរ​វល្លិ៍​រមៀត និង​ផ្ទះ​ទាំង​នោះ​។ បន្ទាប់​​ដើរ​ត្រឡប់​​ទៅ​រករថយន្ដ​របស់​លោក​វិញ​នៅ​ពេល​បុរស​ម្នាក់​ស្លៀក​ខោ​ខ្លី​ពណ៌ខៀវ និង​អាវ​យឺត​ព៌ណ​ខ្មៅ​ បាន​ដើរ​តម្រង់​ទៅ​លោក ហើយ​ប្រាប់​លោកឲ្យ​ឈប់​ថត​ និង​ឲ្យ​ចាក​ចេញ​ពីកន្លែង​នោះភ្លាម។ ស្ថាន​ភាព​នោះ​ គឺ​មាន​សភាព​ស្ងប់​ស្ងាត់ហើយ​កញ្ញា​ផ្លូគី និង​កញ្ញា​ បុប្ផា ដែល​កំពុង​តែ​សម្ភាសអ្នក​ស្រុក អំ​ពី​វល្លិ៍រមៀត​បាន​ប្រហែល​១០​នាទី បាន​សម្រេច​ចិត្ត​ដើរ​ត្រឡប់​ទៅ​រក​រថយន្ដ​វិញដែរ​។ នៅ​ពេល​ពួក​គេ​បាន​ទៅ​ដល់​រថយន្ដ​វិញ​លោក ឈុត វុទ្ធី​ បាន​និយាយ​ទៅ​កាន់​ទាហាន​​​ម្នាក់​ស្លៀក​ឯកសណ្ឋាន​ប៉ារ៉ាពណ៌ដី ជាឯក​សណ្ឋាន​ម្យ៉ាង ដែល​ទាហាន​តែង​តែ​ពាក់​ក្នុង​សមរភូមិនៅក្នុងប្រទេសអុីរ៉ាក់​ និង​ប្រទេស​​អាហ្វហ្គា​នី​ស្ថាន​។ បុរស​ម្នាក់​ទៀត​ស្លៀក​ពាក់​​ជាជនសុីវិល​ក៏បាន​ឈរ​ក្បែរ​លោក​ ឈុត​ វុទ្ធី​ ដែរ​ ហើយ​កញ្ញាផ្លូគីនិង​កញ្ញាបុប្ផាភ្លាមៗនោះ ​បានកត់​សម្គាល់​ឃើញ​​ថា បុរស​​ទាំង​បី​នាក់​នោះ​កំពុង​តែមាន​អារម្មណ៍​ខឹង​យ៉ាង​ខ្លាំង​។ទាហាន​ស្លៀក​ឯកសណ្ឋាន​ប៉ារ៉ា​ពណ៌​ដី​ ដែល​មិន​ព្រម​ប្រាប់​ឈ្មោះ​ ឬ​ក៏​ប្រាប់​ពី​អត្តសញ្ញាណ​ថាមក​ពីអង្គភាពណា​នោះដែរ បាន​ប្រាប់​លោក ឈុតវុទ្ធី និង​អ្នក​កាសែត​ទាំងពីរ​នាក់​ទៀត​ថា ពួក​គេ​មិនអាច​ចាកចេញ​​​ពី​ទីនេះ​បាន​ឡើយ​ ចាំ​គេ​ប្រាប់​មេ​របស់​គេ​សិន​។ ទាហាន​នេះ​មិន​បាន​ឆ្លើយ​តប​នោះទេ​ ពេល​​កញ្ញា​ បុប្ផាសួរ​ថា​ តើ​លោកធ្វើ​ការ​ឲ្យ​នរណា ហើយតើលោក​ជា​ទាហានរបស់​រដ្ឋាភិបាល ឬ​ជាបុគ្គលិក​របស់​ក្រុមហ៊ុន​ឯក​ជន​។ ទាហាន​នេះ​មិនបាន​និយាយ​ថា​ នរណា​ជា​មេរបស់ខ្លួនទេ ឬ​ពេល​ណា​​មេ​របស់​គេ​មក​ដល់​នោះ​ដែរ។ គេ​បាន​បញ្ជា​ថា ​លោកឈុត​ វុទ្ធី និង​អ្នក​កាសែត​​ទាំង​ពីរ​រូប​មិនអាច​ចាក​ចេញ​បាន​ទេ​។ នៅ​ពេល​លោក ឈុត​ វុទ្ធី​ ព្យាយាម​ចូល​ក្នុង​រថយន្ដ​របស់​លោក​ បុរស​ស្លៀក​ឯក​សណ្ឋាន​​ប៉ារ៉ាពណ៌ដី​ បាន​ស្ទុះទៅ​ឈរ​ពិត​គន្លឹះទ្វាររថយន្ត ហើយ​បាន​រារាំង​​លោក​ឈុត​ វុទ្ធីមិន​ឲ្យ​ចូល។ ស្ថាន​ភាព​នេះ​បាន​ចាប់​ផ្ដើម​តាន​តឹង​ឡើង​ ហើយ​កញ្ញា បុប្ផា​ និងកញ្ញា ផ្លូគី ​បាន ​អង្វរ​ទា​ហាន​នេះ​​សុំ​អនុញ្ញាតឲ្យ​ពួកគេ​ចាក​ចេញ​ ដោយ​​លើក​ឡើង​ថា ពួក​េគស្ថិត​នៅ​លើ​ដងផ្លូវ​សាធារណៈ ហើយ​ទាហានគ្មាន​សិទ្ធិ​ហាម​ឃាត់​​ពួគគេ​​ដោយបង្ខំបានទេ។ប៉ុន្ដែ​ទាហាន​នេះ​មិន​យល់​ព្រម​ ហើយ​ស្ថាន​ភាព​តានតឹងភ្លាមៗ​នោះ ​បាន​ក្លាយជា​រឿង​ប្រតាយ​​ប្រតប់​គ្នា​ នៅ​ពេល​លោក ​ឈុត វុទ្ធី​ ព្យាយាម​ចូល​ទៅក្នុង​រថយន្ដ​ របស់​លោកដោយ​បុរស​ស្លៀក​ឯក​សណ្ឋាន​​ប៉ារ៉ា​ពណ៌ដីបាន​រារាំង​លោក​មិនឲ្យ​ចូល​ក្នុងរថយន្ត​វិញ។​ បុរស​ទាំង​ពីរ​នេះ​បាន​រុញ​គ្នា​ទៅ​វិញ​ទៅ​មក​ ប៉ុន្ដែ​មិន​បាន​វាយ​តប់​គ្នា​នោះទេ​។ ដោយមិនអាច​ចូល​ទៅ​ក្នុង​រថយន្ដ​របស់​លោកបាន​ លោក ឈុត វុទ្ធី បាន​រំងាប់អារម្មណ៍​របស់​លោក ហើយ​ឈររង់​ចាំ​មេ​របស់​ទាហាន​នេះ​មកដល់​ ដោយ​បាន​ដើរ​ទៅ​កាន់​ផ្ទះ​ក្បែរ​នោះ ​ហើយ​អង្គុយ​ក្នុង​អង្រឹង​។ បន្ដិច​ក្រោយមក មាន​បុរស​បីនាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង ​បាន​មក​ដល់​ ហើយ​ឈប់​នៅទី​នោះមានបុរស​ពីរ​នាក់​ស្លៀក​ឯកសណ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ និង​​បុរស​ម្នាក់​ទៀត​ស្លៀកពាក់​​ឯក​សណ្ឋាន​​ទាហាន​ ពាក់​មួក​កាតិប​ពណ៌ខ្មៅ​រឹម​ពណ៌លឿង​ និង​មាន​ពាក់​ម៉ាស់ការ​ពារ​ធូលី​ ដោយ​បាំង​ស្ទើរតែ​ជិត​មុខ​ទាំងអស់។ បុរស​ទាំង​បីនាក់​នោះ​សុទ្ធ​តែមាន​កាំ​ភ្លើង​AK-47នៅ​នឹង​ដៃ​ ហើយ​បុរស​ដែល​មាន​ពាក់​ម៉ាស់​ធុំ​ក្លិន​ស្រាយ៉ាង​ខ្លាំង​​។ លោក ឈុត​ វុទ្ធី មិនបាន​ប្រឈម​មុខ​នឹង​បុរស​ ដែល​មាន​អាវុធ​នៅ​នឹង​ដៃទាំង​ប្រាំ​នាក់​​នោះ​ទេ។ ក្រុម​ទាហាន​នោះ​បាននិយាយ​​ថា ពួកគេ​ចង់​ឲ្យ​លោក ឈុត វុទ្ធី ទៅ​ជា​មួយ​...

ព្រះសង្ឃ ជាសកម្ម​ជនផ្នែក​ដីធ្លីត្រូវ​បាន​ជ្រើសជាបេក្ខជនទទួលពានរង្វាន់ផ្នែក​សិទ្ធិមនុស្ស

ព្រះសង្ឃ​ ដែលជាសកម្ម​ជនផ្នែកដីធ្លី​​ព្រះនាម​ លួន​ សុវា៉ត ​ត្រូវបានអង្គការ​សិទ្ធិ​មនុស្ស​ឈ្មោះ Witness ជ្រើសរើសជា​​​បេក្ខជន​​​ទទួលពានរង្វាន់​​​ Martin Ennals ​​​Award ផ្នែក​​​​សិទ្ធិមនុស្ស​ ដែល​នឹង​ត្រូវប្រគេននៅ​ឯពិធី​មួយក្នុង​ក្រុង​ហ្សឺណែវ​ ប្រទេសហូឡង់ក្នុង​ខែ​តុលា​ខាងមុខ​នេះ។​  ព្រះតេជគុណ លួន សុវ៉ាត គង់នៅក្នុង​ស្រុក​ជីក្រែង​ខេត្ត​សៀម​រាប តែងតែត្រូវ​បាន​ពិពណ៌នា​ថា​ជា ព្រះសង្ឃ​នៃប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ “ តាមរយៈការចងក្រងឯក​សារវីដេអូអំពីការតវា៉​របស់​ព្រះអង្គ​”។​ ជា​លទ្ធផល​នៃ​សកម្មភាព​​របស់​ព្រះតេជគុណ លួន ​សុវ៉ាត ​ត្រូវ​បាន​បណ្តេញ​ចេញពី​វត្ត​ឧណ្ណាលោម​ កាល​ពី​ខែ​កញ្ញា ​​ហើយ​ព្រះអង្គ​ត្រូវ​បាន​ហាម​ប្រាម​មិនឲ្យ​គង់នៅក្នុង​វត្ត​​​ទាំងអស់​ក្នុង​​​​​រាជ​ធានី​ភ្នំពេញ​ និងវត្ត​នៅ​ក្នុង​ខេត្ត​សៀម​រាប​ តាម​រយៈបទ​បញ្ជា​ពី​សម្តេច​ព្រះសង្ឃ​រាជ​​​ ​នន់ ​ង៉ែត​។ ​ នៅក្នុង​សេចក្តី​ថ្លែង​​ការណ៍​មួយ​ ដែល​​បានផ្សាយ​តាម​គេហទំព័រ​​​របស់អង្គការ Witness ព្រះតេជគុណ ​លួន​ សុវ៉ាតបាន​មាន​សង្ឃ​ដីការ​​​ ​ថា​ ព្រះអង្គសប្បាយ​ព្រះទ័យ​ណាស់​ដោយ​​ត្រូវបាន​ជ្រើស​រើស​ព្រះនាមសម្រាប់​ទទួលពានរង្វាន់ផ្នែក​សិទ្ធិមនុស្សនៅក្នុង​​ពេល​នេះ។ ​ព្រះអង្គ​បន្ថែម​ថា​ “ អាត្មា​ក៏​សប្បាយ​​​ព្រះទ័យផង​ដែរ​ ពេល​ឃើញ​ប្រទេស​កម្ពុជា​ទទួល​បានការ​គាំទ្រ​ពីសហគមន៍​អន្តរ​ជាតិ​ ដែល​អាចជួយ​យើង​ឲ្យ​កាន់តែ​ទទួល​បាន​សិទ្ធិ​ និង​សេរីភាពភាព​ថែម​ទៀត​ ជា​ពិសេស​សម្រាប់​សហគមន៍​ក្រីក្រ​ ដែល​មាន​ផ្ទះ​របស់​ខ្លួនត្រូវ​បាន​រដ្ឋាភិបាលរឹប​អូស​យក​ដោយ​​​បង្ខំ”។​ ក្នុង​ឆ្នាំ​២០១១ព្រះតេជគុណលួន​សុវ៉ាតគឺ​ជា​អ្នក​ទទួល​ពានរង្វាន់ ​Hellman​-​Hammett ពី​អង្គកា​រ​ឃ្លាំមើល​សិទិ្ធមនុស្ស៕ ប្រែសម្រួល​ដោយ ​ អូន​ ភាព​​​​​​​​​​​​​​​​​​

ក្រុម​សហ​គមន៍​ជួប​បញ្ហា​​ច្រើន​​ អំពាវ​នាវ​​​ម្តង​ទៀត​សុំ​ជំនួយ​ពី​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​​​

ក្រុម​​អ្នក​ភូមិ​ជាង​១០០​នាក់ ​មក​ពី​សហ​គម​ន៍​​​​បឹង​កក់បុរី​កីឡា​ ​និង​ សហគមន៍​នៅ​ផ្លូវ​លេខ​៣៤៧​ក្នុង​រាជធានី​ភ្នំពេញ​​​​  បាន​ដើរ​ដង្ហែ​​​ក្បួន​ទៅ​សួន​ច្បារ​មុខវត្ត​បទុម  ​កាលពី​ម្សិល​មិញ​ដើម្បី​ដាក់​ញត្តិ​​ស្នើសុំ​អន្តរាគមន៍​ពី​​ខុទ្ទ​ការល័យរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ម្ដង​ទៀត ​ទាក់​ទិន​នឹង​ជម្លោះ​ដី​ធ្លី​របស់​ខ្លួន​​។​ ក្រុម​អ្នក​ភូមិ​​ដែ​ល​មាន​កុមារ​មួយ​ចំនួនផង​នោះ​ បាន​ជួប​ជុំ​គ្នា​នៅ​ម៉ោង​ ៨​ ព្រឹក ​​ក្បែរ​​​វត្តភ្នំ​​មុន​ពេលចាប់​ផ្តើម​ចេញដំណើរ​​តាម​ផ្លូវ​​​លេខ​​​​១៩​​។​ ដោយមាន​ញត្តិ​ដោយ​ឡែក​ពី​គ្នា​​សម្រាប់​​ជម្លោះ​នី​មួយៗ​នោះ ​អ្នក​ដើរ​ដង្ហែ​​​ក្បួនសង្ឃឹម​ថា​ នឹងទៅ​ឲ្យ​​ដល់​ភូមិ​គ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែននៅ​​​​​​​ជិតវិមាន​ឯករាជ​្យ  ក៏​ប៉ុន្តែ​​​ត្រូវ​បាននគរបាលដេញ​​​​​​ទៅ​​​​សួន​ច្បារមុខ​វត្ត​បទុមវិញ។​ តំណាង​អ្នក​ភូមិ​សហគមន៍​បុរី​កីឡា​ លោក​ យ៉ាន​ ភឿន​ បាន​មាន​ប្រសាសន៍​ថា​​ ពួក​គាត់​ចង់​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ដោះ​ស្រាយ​ជម្លោះ​របស់​ពួកគេ​ជា​មួយ​នឹង​ក្រុម​ ហ៊ុនអភិវឌ្ឍន៍​​ ផានអីុមិុច​ ដែល​បាន​សន្យា​សាង​សង​ផ្ទះ​ល្វែង​ចំនួនដប់​​​អគារ សម្រាប់​ឲ្យ​ពួក​គាត់​ ​ប៉ុន្តែ​ក្រុម​ហ៊ុន​បាន​សាង​សង់​តែ​ប្រាំបី​អគារ​ប៉ុណ្ណោះ។​​ លោក​បាន​មាន​ប្រសាសន៍​ថា​ “យើង​បាន​ដាក់​ពាក្យ​បណ្ដឹង​​ទាមទា​រ​សំណង​ពី​ក្រុម​ហ៊ុន​​នេះ ពី​ព្រោះ​ក្រុម​ហ៊ុន​បាន​ប្រើ​ប្រាស់​គ្រឿង​ចក្រ​​វាយ​កម្ទេច​​លំនៅ​ដ្ឋាន​របស់​យើង​​កាល​ពី​ខែ​មករា​​”។​ ​ ពៅ  បញ្ញា​​  តំណាង​សហគមន៍​ផ្លូវ​លេខ​៣៤៧​ បាន​និយាយថា​​ ពួកគេបាន​ដាក់​​​ញត្តិ​ចំនួន​ពីរ​នៅ​ខុទ្ទ​កាល័យ របស់់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន និង​ បាន​​អំពាវ​នាវ​ឲ្យលោក​នាយក​រដ្ឋ​មន្ត្រី​ជួយ​​​​​ “រក​យុត្តិ​សម្រាប់​​យើង​”។​ តំណាង​អ្នក​ភូមិ​បឹង​កក់​ អ្នក​ស្រី​ ទេព ​​វន្នី​​ បាន​និយាយ​ថា​ ក្រុម​របស់​អ្នកស្រី​បាន​ដាក់ញត្តិ​ប្រហែល​ប្រាំមួយ​​ចាប់​តាំង​ពី​​ដី​ទំហំ​១២,៤៤​ហិក​តា​ត្រូវ​បាន​​វាស់​វែង​​សម្រាប់​ពួកគាត់​កាល​ពីចុង​ឆ្នាំ​មុន​។ យើង​​​នៅតែ​បន្តការ​តវ៉ា ​​ពីព្រោះថា​​ គ្រួសារ​មួយ​ចំនួន​ក្នុង​ចំណោម​នោះ​ ត្រូវបាន​កាត់​ចេញពី​តំបន់​នោះ​ដោយ​គ្មានហេតុផល​ឡើយ​​។​​​ ញត្តិ​មួយ​ចំនួន​​ត្រូវ​បានដាក់​ជូន​ខុទ្ទ​​​កា​​​ល័យនាយករដ្ឋមន្ត្រី មន្ត្រីនគរបាល ​និង​ស្ថានទូតនានាក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ថ្មីៗ​នេះ ​​​ប៉ុន្តែ​ញត្តិ​មួយចំនួន​ត្រូវ​បាន​ច្រាន​ចោល ហើយ​​​បាន​សួរ​ថា​​ តើ​វិធី​នេះ​​កំពុង​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​​​​​​អ្វីមួយ​ឬយ៉ាងណា៕ ប្រែសម្រួល​ដោយ សុខ ស៊ីដន

ប្រធាន​អង្គការ​សិទ្ធ​ិមនុស្ស​សហប្រជាជាតិ​រិៈគន់​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​អង្គការក្រៅរដ្ឋាភិបាល

លោក​ស្រីណាវីភីឡៃ (Navi Pillay) ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​​​​កាល​ពី​ថ្ងៃ​ពុធ​ បាន​ចាត់ទុក​ប្រទេស​កម្ពុជាថា​ជាប្រទេសមួយ​​ស្ថិត​​​ក្នុង​ចំណោម​ប្រទេស​​​ប្រាំបី​​ ដែលមាន​​ច្បាប់​គ្រប់គ្រង​​អង្គការ​ក្រៅ​រដ្ឋាភិបាលព្រោះ​​ថា ​ច្បាប់​បែបនេះ​ “​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​មនុស្ស​”។ លោក​​ស្រីភីឡៃ​ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ពី​អង្គការ​សហ​ប្រជាជាតិ​ថា“សង្គម​ស៊ីវិល​មួយ​ដែល​ឯករាជ្យនិង​មាន​ការ​ប្តេជ្ញាខ្ពស់​​និង​អាចធ្វើ​​ការ​ដោយសេរី​នោះគឺ​ជា​ផ្នែកមួយ​ដ៏​សំខាន់​​សម្រាប់​កសាង​សង្គម​រឹងមាំ​មួយ​ និង​​ជា​បណ្តាញ​ទំនាក់​ទំនង​​ដ៏​​​សំខាន់​រវាង​រដ្ឋាភិបាល​ ​និង​ប្រជាពល​រដ្ឋ​របស់​ខ្លួន​។ហេតុ​ដូច្នេះ​​វាមាន​សារៈសំខាន់​ណាស់​​ក្នុង​ការ​​​​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាចបំពេញ​ការងារ​​​បាន​ត្រឹម​ត្រូវ​”។ និយាយ​ពី​ប្រទេស​កម្ពុជា​វិញ​​ លោក​ស្រី​​​បាន​លើក​ឡើង​ពី​មាត្រា​មួយ​នៅ​ក្នុង​សេចក្តី​ព្រាង​​ច្បាប់ស្តី​ពី​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​​​អាច​ផ្ដល់​សិទ្ធិ​ឲ្យ​រដ្ឋាភិបាល​​បិទ​អង្គការ​ណា​​​មួយ​​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ “ឯកភាព​​ជាតិ​ វប្បធម៌ទំនៀម​​ទម្លាប់និង​ប្រពៃណី​របស់​សង្គម​​​​កម្ពុជា”។ លោក​ស្រី​ក៏​បានបញ្ជាក់​ផង​​ដែរពី​ការ​ខ្វះ​​ដំណើរការ​ប្តឹង​ជំទាស់​ពី​សំណាក់​​អង្គការ​ក្រៅ​​​​រដ្ឋាភិបាលនៅ​ពេល​បែបបទ​ចុះ​​ឈ្មោះ​​​របស់​​​​ខ្លួន​​ជាមួយ​​រដ្ឋាភិបាល​ត្រូវ​បាន​ច្រាន​ចោល​ ប៉ុន្ដែ​លោក​ស្រី​បាន​ស្វាគមន៍ចំពោះ​ការ​សន្យា​​​របស់​ប្រទេស​នេះ​ថានឹង ​បន្ដ​ពិគ្រោះ​យោបល់ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាលអំពី​សេចក្ដី​ព្រាង​ច្បាប់​នេះ​។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លួន​ឯង​ផ្ទាល់​បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​អំ​ពី​ក្ដី​ព្រួយ​បារម្ភ​ថាសេចក្ដី​ព្រាង​ច្បាប់ក្នុង​ទម្រង់​ដើម​​ នឹង​ដាក់​កម្រិត​សិទ្ធិ​សេរី​ភាព​នៃ​ការ​ជួបជុំ​ និង​ការ​បញ្ចេញ​មតិ​​នៅ​​ប្រទេស​កម្ពុជា​។ ​ប៉ុន្មាន​ខែ​ថ្មីៗនេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន ​ បាន​ស្នើឲ្យ​ពន្យារ​ពេល​សេចក្ដី​ព្រាង​ច្បាប់​នេះ​រហូត​ដល់​ឆ្នាំ​២០១៤​ គឺ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​។លោកនុតសា​​​​​​អានរដ្ឋលេខាធិការក្រសួង​មហាផ្ទៃ​...