video

លិខិតអ្នកតាមដាន The Cambodia Daily៖ ការផ្លាស់ប្តូរគឺជាបំណងប្រាថ្នារបស់លោកបណ្ឌិត កែម ឡី

លិខិតជូនការីនិពន្ធសាព័ត៌មានរបស់ The Cambodia Daily ពីលោក ហឿន វឹក ប្រធានអង្គការសម្លេងខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ(KVD) ក្នុងរដ្ឋវ៉ាស៊ីនតុន។ លិខិតនេះមានចំណងជើងថា ការផ្លាស់ប្តូរគឺជាបំណងប្រាថ្នារបស់លោកបណ្ឌិត កែម ឡី! លោកបណ្ឌិត កែម ឡី ខិតខំនិងលះបង់គ្រប់យ៉ាងដើម្បីបំរើជាតិ ជាពិសេសចង់ឃើញការរស់នៅក្នុងភាពថ្លៃថ្នូរដោយមានរដ្ឋាភិបាល ប្រជាធិបតេយ្យមួយដែលមានឆន្ទៈបំរើប្រជាពលរដ្ឋនិងការពារទឹកដីពិតប្រាកដ។ ប៉ុន្តែបំណងប្រាថ្នារបស់លោកបណ្ឌិត កែម ឡី ដើម្បីអត្ថប្រយោជន៍ជាតិខ្មែរនេះបានធ្វើអោយអ្នកកាន់អំណាចមិនពេញចិត្ត ហើយរបបលោក ហ៊ុន សែនបានគំរាមកំហែងលោកបណ្ឌិត កែម ឡីជាបន្តបន្ទាប់...
video

សង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះសហគមន៍អ្នកផលិតអំបិល

សង្គមស៊ីវិលយល់ថា ប្រសិនបើរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពសហគមន៍ផលិតអំបិលនៅប្រទេសកម្ពុជាឱ្យបានទូលំទូលាយ និងច្បាសលាស់ គឺអាចធ្វើឱ្យប្រទេសកម្ពុជាមានអំបិលសម្រាប់បរិភោគគ្រប់គ្រាន់ មិនបាច់ទិញពីក្រៅប្រទេសដូចពេលបច្ចុប្បន្ននេះទេ។ ការលើកឡើងនេះ ក្រោយពេល ប្រធានសហគមន៍អ្នកផលិតអំបិលកំពតកែប លោក ប៊ុន បារាំង បានប្រាប់សារព័ត៌មានស្និតរដ្ឋាភិបាលថា នៅឆ្នាំ២០១៩នេះ កម្ពុជាត្រូវការនាំយកអំបិលប្រមាណ៥ម៉ឺនតោនពីប្រទេសចិនដើម្បីយក មកផ្គត់ផ្គង់លើទីផ្សារកម្ពុជា ខណៈបច្ចុប្បន្ននេះ អំបិលស្ដុកត្រៀមផ្គត់ផ្គង់មានត្រឹម៣ម៉ឺនតោនប៉ុណ្ណោះ។ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានជំរុញទៅរដ្ឋាភិបាលឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងមានគោលនយោបាយជាក់លាក់ជួយដល់សហគមន៍អ្នកផលិតអំបិលនៅកម្ពុជាបន្ថែមទៀត ដើម្បីឱ្យពួកគេមានទឹកចិត្តក្នុងការបន្តអាជីវកម្មនេះ។ លោកថានៅពេលក្រុមអ្នកផលិតអំបិល មានទឹកចិត្ត...

សាធារណៈជន ខកចិត្តចំពោះការឃុំខ្លួន យុវជនពីរនាក់ ពាក់ព័ន្ធករណីរំលឹកខួបបណ្ឌិត កែម ឡី

សាធារណៈជន អ្នកនយោបាយ និងអង្គការ សង្គមស៊ីវិល បានសម្តែងការខកចិត្ត ចំពោះវិធានការរបស់អាជ្ញាធរ និងតុលាការ ដែលចោទប្រកាន់ទៅលើយុវជនកែម ឡី និយមពីររូប គឺលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាថ៌តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់នេះ ដោយគ្រាន់តែពួកគេបានបង្ហោះការលក់អាវយឺតដែលមានសារ និងរូបលោកបណ្ឌិត កែម ឡី និងការព្យាយាមចូលរួមគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត...
video

លោក ហ៊ុន សែន ចាត់ទុក EBA ថាក្លាយជាស្រមោលប៉ុន្តែត្រូវ បង្កើនកិច្ចសហការជាមួយអឺរ៉ុប

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន  អះអាងថា បញ្ហា EBA បានក្លាយជាស្រមោលទៅហើយ សម្រាប់រដ្ឋាភិបាលរបស់លោក ប៉ុន្តែលោកថា រដ្ឋាភិបាលត្រូវបង្កើនកិច្ចសហការពាណិជ្ជកម្មទ្វេភាគីជាមួយសមាជិកសហភាពអឺរ៉ុប ជាមូលដ្ឋានគ្រឹះ និងជាទិសដៅពាណិជ្ជកម្មរបស់កម្ពុជា។ ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែកក្កដានេះ ក្រោយពីលោកទៅសំរាកព្យាបាលជំងឺគ្រេចស្មាស្តាំរបស់លោកក្នុងប្រទេសសិង្ហបូរី។ យ៉ាងណាក៏ដោយ សហភាពអឺរ៉ុប បានប្រកាសពីដំណើរការនីតិវិធីរបស់ខ្លួន ដើម្បីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកកម្ពុជា កាលពីដើមឆ្នាំនេះ ក្រោយពេលអឺរ៉ុបរកឃើញថារដ្ឋាភិបាលលោក ហ៊ុន...
video

Idea Talk, July 15 2019: តើកត្តាអ្វីខ្លះដែលជម្រុញឲ្យអ្នកនយោបាយមានបញ្ញាញាណ និងមានគុណធម៌សំរាប់មហាជន?

Idea Talk, July 15 2019: តើកត្តាអ្វីខ្លះដែលជម្រុញឲ្យអ្នកនយោបាយមានបញ្ញាញាណ និងមានគុណធម៌សំរាប់មហាជន?
video

លោក ហ៊ុន សែន ព្រមានចាត់វិធានការច្បាប់ចំពោះការបំភ្លៃព័ត៌មានអំពីបញ្ហាសុខភាពលោក

រដ្ឋាភិបាលព្រមានចាត់វិធានការណ៍ក្តៅចំពោះគណនីហ្វេសប៊ុកណាមួយ ដែលប្រឌិតព័ត៌មាន (Fake News) អាក្រក់ជុំវិញសុខភាពរបស់លោក ហ៊ុន សែន។ ទំព័រហ្វេសប៊ុករបស់អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានឱ្យដឹងថា លោកហ៊ុន សែន ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ បានលើកឡើងថា ការធ្វើឱ្យសាធារណៈមានភាពជ្រួលច្របល់ ជាហេតុផលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដែលបំភ្លៃការពិតជុំវិញស្ថានភាពសុខភាពរបស់នាយករដ្ឋមន្រ្តី នៅក្នុងតំណែង ទៅជារឿងអាក្រក់នោះ គឺត្រូវចាត់ទុកសកម្មភាពនោះថាជាបទល្មើសព្រហ្មទណ្ឌនិងចាត់ទុកជាសកម្មភាពឧក្រិដ្ឋ។ ការលើកឡើងរបស់លោកហ៊ុន សែន នេះ ក្រោយពេលលោកបានប្រកាសផ្អាកគម្រោងជួបជាមួយមន្ត្រីទូត និងកិច្ចប្រជុំរបស់លោកកាលពីសប្តាហ៍មុនយ៉ាងបន្ទាន់មួយ...
video

ប្រជាជនកោះតៃវ៉ាន់៨០ភាគរយ មិនចង់រស់នៅ ក្រោម គោលនយោបាយចិន ប្រទេសមួយ ប្រព័ន្ធ២

ក្រុមប្រឹក្សាកិច្ចការបរទេសកោះតៃវ៉ាន់ បានបង្ហាញថាប្រជាជនកោះតៃវ៉ាន់ជាង ៨០% សម្តែងការមិនពេញចិត្ត ដោយមិនទទួលយក ប្រព័ន្ធគ្រប់គ្រងរបស់ទីក្រុងប៉េកាំង គឺប្រទេសមួយ ប្រព័ន្ធ២។ ផ្អែកតាមលទ្ធផលស្ទង់មតិរបស់ក្រុមប្រឹក្សាកិច្ចការបរទេសកោះតៃវ៉ាន់ បានបង្ហាញទៀតថា ជាង៨៧% នៃប្រជាជនកោះតៃវ៉ាន់ ចំនួន២៣លាននាក់ ជឿជាក់ថា អនាគតកោះតៃវ៉ាន់ នឹងក្លាយជាទឹកដីមួយ ដែលមានការគ្រប់គ្រងដាច់ដោយឡែក ហើយរាល់ការធ្វើសេចក្តីសម្រេច គឺមិនស្ថិតនៅក្រោមឥទ្ធិពលទីក្រុងប៉េកាំងឡើយ ។ គោលនយោបាយ ប្រទេសមួយ ប្រព័ន្ធ២ បានអនុម័តតាំងពីសម័យ ប្រធានាធិបតី តេង...
video

ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះឡើងបន្ថែមទៀត ក្នុងខេត្តកណ្តាល

ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានចាប់ផ្តើមផ្ទុះឡើងនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បណ្តាលឱ្យជ្រូកជាង៥០០ក្បាល ងាប់ដោយសារជំងឺនេះ។ ខេត្តកណ្តាលជាខេត្តទី៥ ហើយ ដែលបានផ្ទុះឡើងនូវជំងឺប៉េស្តជ្រូក អាហ្វ្រិកនេះ បន្ទាប់ពីខេត្តរតនៈគិរី ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តស្វាយរៀង។ ករណីឆ្លងរាលដាលនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅខេត្តកណ្តាលនេះ ត្រូវបានមន្ត្រីជំនាញកសិកម្មខេត្តនេះ អះអាងថា បណ្តាលមកពីអ្នកប្រកបរបរលក់សាច់ជ្រូក ទិញជ្រូក ដែលឈ្មួញនាំពីប្រទេសជិតខាងនាំចូលមកក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយមន្ត្រីជំនាញ ក៏បានលើកឡើងពីវិធានការទប់ស្កាត់ភ្លាមៗ និងពិនិត្យជាប្រចាំអំពីស្ថានការណ៍ជំងឺនេះបន្តទៀត ដើម្បីជៀសវាងមានការរីករាលដាលបន្ថែមទៅតំបន់ផ្សេង។ កម្ពុជា បានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកជាបន្តបន្ទាប់ ក្រោយពេលជំងឺនេះ...
video

អ្នកនាំពាក្យរដ្ឋាភិបាលថា សុខភាព លោក ហ៊ុន សែន ប្រក្រតីវិញហើយ

អ្នកនាំពាក្យរដ្ឋាភិបាល អះអាងថាលោក ហ៊ុន សែន បានត្រឡប់មកកម្ពុជាវិញហើយ ក្រោយពីទទួលការព្យាបាលជំងឺគ្រេចស្មារបស់លោកនៅប្រទេសសិង្ហបុរី ហើយស្ថានភាពជំងឺបានប្រសើរឡើងវិញហើយ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះ ថា លោក ហ៊ុន សែន មានកម្លាំងមាំមួនឡើងវិញហើយ ហើយលោកនឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃស្អែកទៀតផង។ អ្នកនាំពាក្យដដែលបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែកក្កដា លោក ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើរបៀបវារៈដូចជា សេចក្តីព្រាងយុទ្ធសាស្រ្តជាតិពាក់ព័ន្ធនឹងបញ្ហាថវិការសំរាប់ឆ្នាំ២០១៩...

អាមេរិក ជំរុញជាថ្មីទៀតឱ្យកម្ពុជារកយុត្តិធម៌ពិតករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានជំរុញជាថ្មីទៀតទៅរដ្ឋាភិបាលលោកហ៊ុន សែន ឱ្យស៊ើបអង្កេតពេញលេញ ប្រកបដោយតម្លាភាព និងគួរអោយទុកចិត្តបាន ទៅលើសំណុំរឿងធ្វើឃាត លោក កែម ឡី។ លើទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃនេះ សហរដ្ឋអាមេរិក បានលើកឡើងថា ក្នុងឱកាសខួបលើកទី៣ឆ្នាំ នៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី អាមេរិកស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព។ អាមេរិកក៏បានហៅការសម្លាប់លោកបណ្ឌិត កែម ឡី ថាជារឿងដ៏កំសាកបំផុត និងជារឿងមិនសមហេតុផលនោះឡើយ។ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត...