​អគ្គ​​​ស្នង​​​ការ​​​នគរ​​​បាល​​​ជាតិ​​​​​​កម្ពុជាបង្ហោះ​​​​​​បទ​​​សម្ភាស​​ជាមួយ​លោក ឌឺវីឡេ តាម​​​គេហទំព័រយូធ្យូប

​​​នៅក្នុង​​​​​​ចំណាត់​​​ការ​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​មួយ​​​ អគ្គ​​​ស្នង​​​ការ​​​នគរ​​​​​​បាល​​​ជាតិ​​​​​​​​​កម្ពុជា បាន​​​បង្ហោះ​​​វីដេអូ​​​មួយ​​​​​​ក្នុង​​​គេហ​​​ទំព័រ​​​របស់​​​ខ្លួន ​​​ដែល​​​នៅ​​​ក្នុង​​​នោះ បុរស​​​ជន​​​ជាតិ​​​បារាំង​ឈ្មោះ​ ប៉ាទ្រីក ហង់រី ឌឺវីឡេ (Patric Henri Devillers)​ និយាយ​​​​​​ថា​លោក​​​​​​ធ្វើ​​​ដំណើរ​​​តាម​​​ជើង​​ហោះ​​​​​​ហើរ​​​ទៅ​​​កាន់​​​ប្រទេស​​​ចិន​​​ ក្នុង​​​នាម​​​ជា​​​បុរស​​​ម្នាក់​​​មាន​​សេរីភាព​​​ពេញ​​​លេញ​​​ និងដោយគ្មាន​​​​ការ​​​គាប​​​សង្កត់​​​ណា​​មួយ​ពី​​​អាជ្ញាធរ​​​កម្ពុជា​​​ឡើយ។ វីដេអូដែល​​​​​​នគរ​​​បាល​​​បាន​​​​​​​​​បង្ហោះ​​​កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍តាម​​​គេហ​​​ទំព័រយូធ្យូ (You Tube) ​​​នេះ​​​ ទំនង​​​ជា​​​​​​មាន​​​បំណង​​​ច្រាន​​​​​ចោល​​​ការ​​​លើក​​​​ឡើង​​​ណា​​​មួយដែរ​​ថា ការ​​​ធ្វើ​​​ដំណើរ​​​តាម​​​ជើង​​​ហោះ​​​ហើរ​​​របស់​​​លោក ឌឺវីឡេ កាលពី​​​យប់​​​ថ្ងៃ​​​អង្គារ​ទៅ​​​​កាន់​​​ប្រទេស​​​ចិន ត្រូវ​​​បាន​​​បង្ខិត​​​បង្ខំ​​​ហើយ​​​មើល​​​ទៅ។ តែ​​​ទោះ​​​ជា​​​យ៉ាងណា ពេល​​​ធ្វើ​​​សម្ភាស​​​ខណៈពេល​​​កំពុង​​​អង្គុយ​​​លើ​​​សាឡុង​​​ក្នុង​​ផ្នែក​​​វីអាយភី (VIP) ​​​នៃ​​​អាកាស​​​យានដ្ឋាន​​​អន្តរជាតិ​​​​ភ្នំពេញ លោក ឌឺវីឡេ ​​​​​​​​​បាន​​​ងាក​​​មើល​​​នេះ​​​មើល​​​​នោះ ហើយ​​​ពេល​​​ខ្លះ​​ហាក់​​​ដូចជា​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​​​ចំពោះ​​​វត្ត​​​មាន​​​របស់​​​​​​មន្ត្រី​​​មួយ​​​រូប​​​សួរ​​​សំណួរ​​​លោក​​​ជា​​​ភាសា​​​បារាំង ​​​អំពី​​​របៀប​​​និង​​​មូលហេតុ​​​ដែល​​​លោក​​​ត្រូវ​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា។ បន្ទាប់​​​មក​​​ទៀត ​​ក្នុង​​​វីដេអូ​​​​​​នេះ គេ​​​​អាច​​​មើល​​​ឃើញ​​​លោក ឌឺវីឡេ ដើរ​​​ឆ្លង​​​កាត់​​​គយ​​​ក្នុង​​​ផ្នែក​​​វីអាយភី ដែល​​​​​​ជាធម្មតា​​​មិន​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​សម្រាប់​​​អ្នក​​​ដំណើរ​​​ធម្មតា​​​ឡើយ ​ហើយ​​​​​​នៅទី​​​នោះ ​គេ​​​អាច​​​មើល​​​ឃើញ​​​ក្រុម​​​មន្ត្រី​​​អន្តោ​​​ប្រ​​​វេសន៍​​​ និង​​​បុរស​​​ម្នាក់​​​ដែល​​​ទំនង​​​​ជា​​​អង្គ​​​រក្ស។ លោក ឌឺវីឡេ ​​​បាន​​​និយា​​​យ​​ដាក់​​​ម៉ាស៊ីន​​​ថត​​​ថា “ ខ្ញុំ​​​​​​នឹង​​​​​​ត្រូវ​​​ចេញ​​​​​ដំណើរ​​​ទៅ​​​កាន់​​​ក្រុង​​សៀង​​​ហៃ (Shanghai) នៅយប់​​​​​​នេះ​​ ហើយ​​​បន្ទាប់​​​មក​​​ទៀត​​​ប្រហែល​​​ជា​​​ត្រូវ​​​​​​បន្ត​​​ដំណើរ​​​ទៅ​​​កាន់​​​ក្រុង​​​ប៉េកាំ​​​ង​​​​​​ ដើម្បី​​​សហការ​​​នៅក្នុង​​​រឿង​​​ក្តីស៊ើប​​​អង្កេត​​​លើ​​​លោក​​​ស្រី ហ្គូ ខៃឡាយ​​​(Gu Kailai)”។ លោក ឌឺវីឡេ ​​​​​​មាន​​​ទំនាក់​​​ទំនង​​​រក​​​ស៊ី និង​​​រឿង​​​ផ្ទាល់​​​ខ្លួន​​​ជា​​​មួយ​​​លោកស្រី​ ហ្គូ ​ខៃឡាយ​ភរិយា​​​របស់​​​លោក ប៉ូ ស៊ីឡាយ (Bo Xilai) អតីត​​​ឥស្សរជន​​​ជាន់​​​ខ្ពស់​​​​​ក្នុង​​​បក្ស​​​កុម្មុយ​​​នីស្ត​​​ចិន​។​អ្នក​​​ទាំង​​​ពីរ​​​នេះ​​​​​​​​​ស្ថិត​​​ក្រោម​​​ការស៊ើបអង្កេត​​​​ចាប់​​​តាំង​​​ពី​​​ខែមេសា​​​មក​​​ គឺនៅពេល​​​ដែល​​​លោក ប៉ូ ស៊ីឡាយ ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​គណៈកម្មា​​​ធិការ​​​មជ្ឈិម​​​​​​បក្ស​​​ ហើយ​​​លោក​​​ស្រីហ្គូ ខៃឡាយ ត្រូវ​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​ពីបទ​​​សម្លាប់​​​​​បុរស​​​អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​អង់​​​គ្លេស​​​ ម្នាក់​​​ឈ្មោះណេល ហេវូដ (Neil Heywood) កាល​​​ពី​​​ខែ​​​វិច្ឆិកា​។ ពេល​​​សួរ​​​ថា តើ​​​លោក​​​​ធ្វើ​​​ដំណើរ​​​ទៅ​កាន់​​​ប្រទេស​​​ចិន​​ ដោយ​​​សារ​​ស្ថិត​​​​ក្រោម​​​សម្ពាធ​​​ឬ​​​យ៉ាងណា​​​នោះ លោក ឌឺវីឡេ ​​​បាន​​​និយាយ​​​​​​ដាក់​​​កាមេរ៉ា​​​ថា “ ខ្ញុំ​​​ចាក​​​ចេញ​ទៅ​​​កាន់​​​គោល​​​ដៅ​​​​នេះ​​​ដោយ​​​មាន​​​សេរីភាព​​”។ ​​​​​​​​នៅពេល​​​នោះ លោក ឌឺវីឡេ ថែម​​​ទាំង​​​បាន​​​ថ្លែងអំណរគុណ​​​​​​ចំពោះ​​​អាជ្ញាធរ​​​ទៀត​​​ផង។​​​ លោក​​​បាន​​និយាយ​​​ថា “ ខ្ញុំ​​​សូម​​​​ថ្លែង​​​អំណរ​​​គុណ​​រដ្ឋាភិបាល​​​កម្ពុជា ​​​​ចំពោះ​​​ការ​​​ដោះ​​​​លែង​​​ខ្ញុំ​​​ឲ្យ​​​មាន​​​សេរីភាព​​​ និងជាពិសេស​​​សូម​​អរគុណ​​​ចំពោះ​​​នគរ​​​បាល​​​អន្តោ​​​ប្រ​​​វេសន៍​​​​ដែល​​​បាន​​​ស្វាគមន៍ខ្ញុំ​​​យ៉ាង​​​កក់​​​ក្តៅ​​​អំឡុង​​​រយ:​ពេល​​​​ប៉ុន្មាន​​​​​​សប្តាហ៍​​​ចុង​​​ក្រោយ​​​នេះ​​​ដោយ​​​ការ​​​ យក​​​ចិត្ត​​​ទុក​​​ដាក់​​​ និង​​ភាព​​​​​​រួសរាយ​​​រាក់​​​ទាក់”។​​​​​​​​​​​​​​​ វីដេអូ​​​នេះ​​​បង្ហា​​​ញពី​​​លោក​​ ឌឺវីឡេ ​​​យក​​​ឯក​​​សារ​​​របស់​​​ខ្លួន​​​ទៅ​​​​​​បោះ​​​ត្រា​​​​​​នៅ​​​ផ្នែក​​​វី​អាយ​​​​​ភីនៃ​​​អាកាស​​​យានដ្ឋាន​​​នេះ​​​ ដែល​​​នៅ​​​ចំណុច​​​​​​មួយ​​​​​​​​កាមេរ៉ា​​​​​​​​​បាន​​​ពង្រីក​​​យឺត​​​​​​ៗ​​​ចាប់​​​យក​​​រូប​​​ភាព​​​លោក​​​ ឌឺវីឡេ ​​​ដែល​​​​​​​​​មាន​​​ទឹក​​​មុខ​​​ហាក់​​​ដូច​​​ជា​​​ភ័យ​​​ខ្លាច។ ​​​គេ​​​មើល​​​ឃើញ​​​បុរស​​​មួយ​​​ចំនួន​​​ស្លៀក​​​ពាក់​​​ស៊ីវិល​​​​​​នៅទី​​​នោះ​​​នៅពេល​​​​​​លោក ឌឺ​​​វីឡេ ត្រូវ​​​ឡើងជិះ​​​យន្ដ​ហោះ​តាម​ជើង​​​ហោះ​​​ហើរ​​​នោះ។ ពេល​​​នេះ​​គេ​​​មិន​​​ដឹង​​​ច្បាស់​​​ថា តើ​​​លោក ឌឺវីឡេ ត្រូវ​​​​​​គេ​​​អមដំណើរ​​​ឡើង​​​ជើង​​​ហោះ​​​ហើរ​​​នោះ​​​ឬ​​​យ៉ាង​​​​​​ណា​​​ទេ។ អាជ្ញាធរ​​​កម្ពុជា​​​ មិន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​​​​សារព័ត៌​​​មាន​​​ចូល​​​ជួប​​​លោក ឌឺវីឡេ ទេ អំឡុង​​​ពេល​​​ឃុំ​​​ឃាំង​​​លោក​​​ បន្ទាប់​​ពីលោក​​​​​​ត្រូវ​​​បាន​ឃាត់​​​ខ្លួន​​​នៅ​​​ឯ​​​ភោជ​​​នីយដ្ឋាន​​​​​​មួយ​​​​​​កន្លែង​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ ​​​កាលពី​​​ថ្ងៃទី​​​១៣ ខែ​​​មិថុនា​​​តាម​​​សំណើ​​​របស់​​​ប្រទេស​​​ចិន មក។ យោង​​​តាម​​​ក្រសួង​​​ការ​​​បរទេស​​​បារាំ​​​ង​​​បាន​​​ឲ្យ​​​ដឹងថា លោក ឌឺវីឡេ ​​​ទទួល​​​បាន​​​ការ​​​ធានា​​​​ច្បាស់​​​លាស់​​​ពី​​​ប្រទេស​​​ចិន​​​ មុនពេល​​​​​​យល់​​​​ព្រម​​ជួយ​​​ដល់​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​ពួកគេ។ លោក​​ឧត្តមសេនីយ៍ឯក​​​ ខៀវ សុភ័គ ​​​អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​​​​មហា​​​ផ្ទៃ​​​កម្ពុជា ​​​​​​បានថ្លែង​ថា​ទោះជា​​​លោក​​ ឌឺវីឡេ ​​​ត្រូវបាន​​​អាជ្ញាធរកម្ពុជាដោះ​​​លែង​​​ ឲ្យធ្វើដំ​ណើរ​​​តាម​ជើង​​​​ហោះហើរ​​​​ទៅ​​​កាន់​​​ប្រទេស​​​ចិន​​​ក្តី ​​​ក៏​​​លោក​​​ត្រូវ​​​បាន​​​​នាំ​​​ឆ្លង​​​កាត់​​​ផ្នែក​​​វីអាយ​​​ភី​​​នៃ​​អាកាស​​​យាន​ដ្ឋាន​​​នេះ​​​ដែរ ដើម្បី​​​គេច​​​ពី​​ក្រុម​​​អ្នក​​​សារ​​​ព័ត៌​​​មាន។ លោកបាន​​​មាន​​​ប្រ​​​សាសន៍ថា “ មូល​​​ហេតុ​​​ដែល​​​គាត់​​​​​​ត្រូវ​​​នៅ​​​ក្នុង​​​ផ្នែក​​​វីអាយភី ​​​ដោយ​​​សារតែ​​​យើង​​​ខ្លាច​​​អ្នក​​​សារព័ត៌​​​មាន​​​​​​មក​​​ចោម​​​រោម​​​​​​បង្ក​​​បញ្ហា”។ ពេល​​​សួរ​​​ថា តើលោក​​​​ព្រួយ​​​បារម្ភ​​​ថា វីដេអូ​​​​នេះ​​​​​​ប្រហែល​​​ជា​បណ្តាល​ឲ្យ​​​សាធារណ​​​ជន​​​គិតថា លោក ឌឺវីឡេ ​​​ត្រូវ​​​បាន​​​បង្ខិត​​​បង្ខំ​​​ឲ្យ​​​​​​ធ្វើ​​​សេច​​​ក្តី​​​ថ្លែង​​​ការណ៍​​​បែប​​​នេះ​​​ឬ​​​យ៉ាង​​​ណា​​​នោះ ​​​លោក ខៀវ សុភ័គ បាន​​​​​​មានប្រ​​​សាសន៍បន្ថែមទៀតថា “ សាធារណ​​​ជន​​​មិន​​​យល់​​ វា​ស្រេច​​​​តែ​​​ពួកគេ ខ្ញុំ​​​មិន​​​ខ្វល់​​​ថា​ពួក​គេ​​​​គិត​​​អ្វី​​​ឡើយ”។ មន្ត្រី​​​មួយ​​​រូប​​​នៅ​​​ស្ថាន​​​ទូត​​​បារាំង​​​ មិន​​​បាន​​ឆ្លើយ​​​​​​បំភ្លឺ​​ចំៗ​​​ទេ​​​ទាក់​​​ទិន​​​នឹង​​​​​​​​​វីដេអូ​​​នេះ ​​​ប៉ុន្តែ​​​​ពិត​​​​​​ជា​​​បាននិយាយ​​​ថា ​​​វីដេអូ​​​នេះ​​​ទំនង​​​ជា​​​ត្រូវ​បាន​​​ផលិត​​​ឡើង​​​តាម​​​សំណើរបស់​​​អាជ្ញាធរ​​​កម្ពុជា​​​ហើយ​​​មើល​​​ទៅ។ លេខាទី​​​​​​១ ឡូរ៉ង់ ប៊ែរណាឌី (Laurence Bernardi) ​​​នៅ​​​ស្ថាន​​​ទូត​​​ បារាំង ប្រចាំ​​​រាជ​ធានី​ភ្នំពេញ ​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​អីុម៉េល​​​មួយ​​​ថា ​ “វាមិន​​​មែន​​​អាស្រ័យ​​​លើ​​​យើង​​​ធ្វើ​​​ការ​​​បំភ្លឺ​​ពី​​​គុណ​​​ភាព​​​ ឬ​​​ខ្លឹម​​​សារ​​​នៃ​​​វីដេអូ​​​នេះ​​​ទេ”៕ ​ ប្រែ​​​សម្រួល​​​ដោយ តែម សុខុម

​កម្ពុជា​​មិន​ទទួល​យក​ការបន្ទោស ​​ចំពោះប្រ​ជុំ​អា​ស៊ាន​បរា​ជ័យ ​ដែល​បង្កដោយវៀត​ណាម និង​ហ្វីលីពីន

រដ្ឋ​មន្ត្រី​ការ​បរទេសកម្ពុជា​ លោក​ ហោ​ ណាំ​ហុង​​ កាល​ពី​ថ្ងៃ​សុក្រ​បានវាយបកវិញ ដោយឆ្លើយដាក់ប្រ​ទេសវៀតណាម និង​ ប្រ​ទេសហ្វីលីពីន​ ចំពោះបរា​ជ័យ​របស់​ប្រ​ទេសជា​សមាជិក​អាស៊ាន ក្នុងការ​ខក​ខាន​មិនបានចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ ស្តី​អំ​ពី​ជម្លោះ​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​​។ អស់​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​មក​ហើយ​ ចាប់តាំង​ពី​មានកិច្ចពិភាក្សានៅ​រាជ​ធានី​ភ្នំពេញ​អំពី​ជម្លោះដែន​ទឹក​រវាង​ប្រទេស​ជា​សមាជិក​​អា​ស៊ានមួយចំនួនជា​មួយ​ប្រទេស​ចិន​​ដែល​បណ្តាល​ឲ្យ​ការ​ចរចាទទួលបរា​ជ័យ​ទាំងស្រុង​នោះ​ លោក ហោ ណាំហុង ក្រោយមក​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ស្តី​អំ​ពី​បញ្ហា​នេះ​ ដែល​លោក​ បាន​លើកឡើងថា​ ប្រទេស​​​ទាំង​អស់​បាន​យល់​ស្រប​រួច​ហើយ។​​ ទោះជា​យ៉ាង​ណា​ក៏ដោយ ចំណុចគួរ​កត់​សម្គាល់គឺ​ការ​មិនដាក់បញ្ចូលទៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​អំ​ពី​ជម្លោះនៅ​​ជុំវិញ​តំបន់​កោះ​ Scarborough Shoal រវាងការទាមទាររបស់ប្រ​ទេស​ហ្វី​លី​ពីន​ និង​ប្រ​ទេស​ចិន​ បាន​ធ្វើ​ឲ្យ​តឹងកាន់​តែ​ខ្លាំង​ឡើងៗ​ក្នុង​ពេល​ថ្មីៗ​នេះ​​និងការទាមទាររបស់ប្រ​ទេស​វៀត​ណាម​ថា​ជាតំបន់​សេដ្ឋកិច្ចផ្តាច់មុខ​ និង​ជា​តំបន់​ឆ្នេរ​ទឹក​រាក់​​របស់​ខ្លួន​។ លោក ហោ ណាំហុង បាន​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​ខុទ្ទកាល័យ​របស់លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ​ថា “ មានរដ្ឋ​មន្ត្រី​ការ​បរទេស​អា​ស៊ាន​ពីរ​រូប ​ដែល​ខ្ញុំ​មិន​ចង់បញ្ចេញ​ឈ្មោះ​បាន​បដិសេធ​មិន​ទទួល ​និង​បាន​ទទូច​ថា​ បញ្ហា​ជម្លោះ​ទ្វេ​ភាគី​របស់​​ខ្លួន​គួរ​ត្រូវ​​ដាក់​បញ្ចូល​ក្នុង​សេចក្តីថ្លែង​ការ​ណ៍​នោះ​មិន​ដាក់​បញ្ចូល​បញ្ហា​របស់​ខ្លួន​ទេ​ នោះ​​ពួក​គេ​មិន​យល់​ព្រម​ទៅ​នឹង​មតិរួមនោះ​ឡើយ។តើ​នេះ​ជា​កំហុស​អ្នក​ណា​?”។ លោករដ្ឋ​មន្ត្រី​ការ​បរទេស​ បានមាន​ប្រសាសន៍ថា “​ ក្នុង​នាម​ជា​ប្រ​ធាន​អាស៊ាន​...នៅ​ពេល​មាន​បញ្ហា​ជម្លោះ​កាន់​តែ​​ខ្លាំង​​ឡើងៗ​រវាង​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​​ ប្រ​ធានអា​ស៊ាន​មិន​គួរ​ចាក់​សាំង​បន្ថែម​លើ​ភ្លើង​នោះ​ទេ។​ប្រ​ធាន​អា​ស៊ាន​ត្រូវ​តែ​ព្យាយាម​បន្ធូរ​បន្ថយ​ភាព​តាន​តឹង។​នេះ​គឺ​ជា​ជំហរ​ជា​គោលការណ៍​របស់​កម្ពុជា​”។ ទោះ​បី​​លោក ហោ ណាំ​ហុងបាន​ព្យាយាម​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ទាំង​នោះ​ ដែល​ប្រ​ទេស​កម្ពុជា​ជឿ​ថា ​ មាន​កំហុស​ចំពោះ​បរាជ័យនៃការ​​​ចរចានោះ តែចុង​ក្រោយ​លោក​បាន​បញ្ជាក់​តាមរយៈអារម្មណ៍​ពិត​របស់​លោក ​នៅ​ពេល​អ្នក​កាសែត​ម្នាក់​ បាន​ចោទ​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​ប្រ​ទេស​ឥណ្ឌូណេស៊ី​ ​ដើរ​តួ​ជា​អាជ្ញា​កណ្ដាល​ ដើម្បី​ស្រោចស្រង់កិច្ច​ប្រ​ជុំ​ នៅ​ពេល​ដែល​ខ្លួន​មិន​មែន​ជា​​ប្រ​ធានអាស៊ាននោះ។ លោក ហោ  ណាំ​ហុង ​ថ្លែង​ថា “ ប្រ​ទេសឥណ្ឌូណេស៊ី​បាន​ទទួល​យក​ការ​ផ្ដួច​ផ្ដើម​គំនិត​ ដើម្បី​ពិភាក្សា​ជា​មួយ​​​​ប្រទេស​ហ្វីលីពីន​ និង​ប្រទេស​វៀតណាម​​​ ដោយ​សារ​ប្រ​ទេស​ទាំង​នេះ​ជា​ប្រ​​ភព​នៃ​ឧបសគ្គ​។​កម្ពុជា​បាន​​ប្រឹង​ប្រែង​អស់​ពី​លទ្ធភាព​របស់​ខ្លួន​រួច​ហើយ ​ហើយ​មិន​អាច​ធ្វើ​អ្វី​​ថែម​ទៀត​ទេ”។ កាល​ពី​ថ្ងៃ​ពុធ និងថ្ងៃព្រហស្បតិ៍​ រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូណេស៊ី​ លោក​​ម៉ាទី​ណាតា​ឡេ​ហ្គាវ៉ា​  បាន​ធ្វើ​ដំណើ​រទៅ​ទីក្រុង​ម៉ានីល​ ក្រុងហាណូយ និងរាជ​ធានី​ភ្នំពេញ ​ដើម្បី​ព្យាយាមជា​លើក​ទី​២ ក្នុងការស្រោចស្រង់​នូវ​ទំនាក់​ទំនង​​រវាង​ប្រ​ទេសជា​ស​មា​ជិក​អាស៊ាន។ នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម ចេញ​កាល​ពី​ថ្ងៃ​សុក្រ បានរាប់បញ្ចូលនូវចំណុចទាំង​ប្រាំ​មួយ ដែល​រួម​បញ្ចូល​ទាំង​ “​​សេចក្ដី​សន្និដ្ឋាន​​ដំបូង​បង្អស់” នៃ​ក្រម​ប្រតិបត្តិ​​មួយសម្រាប់​​ដោះស្រាយជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង​ដោយគោរព​តាមសន្ធិ​សញ្ញា​របស់អង្គការ​សហ​ប្រ​ជា​ជាតិ​ ស្តី​អំពី​ច្បាប់​សមុទ្រ​ និង​កិច្ច​ព្រម​ព្រៀង​​មួយ​​ក្នុងការ​ដោះស្រាយជម្លោះ​ដោយ​សន្តិវិធី។ ​មន្ត្រី​នៅ​ឯ​ក្រ​សួង​ការ​បរទេស​ប្រ​ទេស​ហ្វីលីពីន​​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​សំណួរ ទាក់ទងនឹងសេចក្ដី​ថ្លែង​ការណ៍​រួម​ ដែល​ចេញ​កាល​ពី​ថ្ងៃ​សុក្រ​នោះ​ទេ។​ទោះ​ជា​យ៉ាង​​ណា​​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ ក្រ​សួង​ការ​បរទេស​ហ្វីលីពីន​ បាន​លើក​ឡើង​ថា​​ ការ​បង្កឲ្យមាន​អារម្មណ៍​តឹង​តែង​ណា​មួយ​​នៅ​អំឡុង​ពេល​កិច្ច​ប្រ​ជុំ​អាស៊ាន​នោះ​គឺ​"​​​​​​មិន​អាច​ដាក់បន្ទុកមកលើ​ប្រ​ទេស​​ហ្វីលីពីនបានទេ​” ​​ប៉ុន្តែ​ “​វាជាការ​បរា​ជ័យ​របស់​ប្រ​ធានច្រើ​នជាង ដែល​មិន​អាច​ទទួល​​បាន​មតិ​រួម​មួយ”។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះដែរ បាន​លើក​ឡើង​ថា​ “​ក្នុង​គម្រោង​ការរបស់​អាស៊ាន​​ប្រ​ទេស​ហ្វីលីពីន​ត្រូវ​ការ​ដំណោះ​ស្រាយ​មួយ​សម្រាប់ផល​ប្រ​យោជ​ន៍ដល់ជាតិ​ជា​ចម្បង​”។ ក្រសួង​ការ​បរទេស​សិង្ហបុរី ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​បាន​សរសើរ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ ​​ទោះ​បី​ខ្លួន​បាន​សង្កេត​ឃើញ​ថា​ មាន​តែ​ចំណុច ​មួយចំនួននៃ​គម្រោង​កាល​ពី​សប្តាហ៍​មុន​ត្រូវ​បាន​ដាក់​បញ្ចូល​ក៏​ដោយ។ សេចក្ដី​ថ្លែង​ការណ៍​នោះ​​បន្ត​ថា​ “សេចក្ដី​ថ្លែង​ការណ៍​នេះ ​គឺ​​​ជា​លទ្ធផល​នៃ​កិច្ច​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​ពី​ប្រ​ទេស​ឥណ្ឌូ​ណេស៊ី​។ ជា​ដំណើរ​ការ​ ដើម្បី​ជួស​ជុល​នូវ​ការ​ខូច​ខាត​ ដែល​បណ្ដាល​មក​ពី​​បរា​ជ័យ​នៃ​កិច្ច​ប្រ​ជុំ​ថ្នាក់រដ្ឋ​មន្ត្រី​ការ​បរទេស​អា​ស៊ាន​លើក​ទី​៤៥ ដែលមិនអាចចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ និង​ដើម្បីស្តារមុខមាត់​អា​ស៊ាន​​​​​ ដែល​ជា​គ្រឹះ​នៃការកសាង​តំបន់​”។ អ្នក​វិភាគ​ផ្នែក​នយោ​បាយ​បាន​បន្ត​លើក​ឡើង​ថា​ មូល​ហេតុ​ខ្លះនៃបរាជ័យក្នុង​ការ​ស្វែងរកមតិ​រួម​​ កាល​ពី​សប្តាហ៍​មុន គឺ​​​​ដោយ​សារ​ការ​យល់​ថា​ ប្រ​ទេស​កម្ពុជា​កំពុង​តែ​មាន​ទំ​នាក់​​​ទំ​នង​​ជិត​ស្និទ្ធជា​មួយ​ប្រ​ទេស​ចិន ​​ដែល​ធ្វើ​ឲ្យ​បាត់​អព្យាក្រឹត្យភាព​​របស់​ខ្លួន។ តាម​ពិត​ខណៈ​ដែល​ប្រ​ទេស​ទាំង​ពីរ​ គឺ​ប្រ​ទេស​ហ្វីលីពីន​ និងប្រ​ទេស វៀតណាម ជឿ​ថា​ អា​ស៊ាន​អាច​ជួយដោះ​ស្រាយ​ជម្លោះ​ជា​មួយ​ប្រ​ទេស​ចិន​បាន​ តាមរយៈប្រ​ទេស​ នៅ​ក្នុង​ប្លុក​...

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ពីរ​នៅ​ក្នុង​សេដ្ឋ​កិច្ច​កម្ពុជាប្រកាស​ផែន​ការអភិវឌ្ឍន៍​ខ្លួន​ទៅជា​ធនាគារ​ពាណិជ្ជ​

មន្ត្រី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​រូប​បាន​លើក​ឡើង​ កាល​ពីម្សិល​មិញ​ថា ហត្ថាកសិ​ក​រ​លី​មីត​ធីត ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ធំប​ំផុត​មួយ​​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិភាក្សា​គ្នា ដើ​ម្បី​ប្រែ​ខ្លួន​ទៅ​ជា​ធនាគារ​ពាណិជ្ជ យ៉ាង​យូរ​​ក្នុង​ឆ្នាំ​២០១៤​។ ប្រសិន​បើ​ទទួល​ជោគ​ជ័យ​ ដំណើរ​វិវឌ្ឍនេះ​ នឹង​ដើរ​ស្រប​តាម​គោល​នយោ​បាយរបស់​ធនាគារ​កណ្តាល​ ដែល​គាំទ្រ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ឲ្យ​បង្កើន​ផលិត​ផល​ និង​ផ្តល់​សេវា​កម្ម​របស់​ខ្លួនឲ្យ​បាន​កា​ន់​តែ​ច្រើន​​។ ថ្លែង​នៅ​ក្រៅ​ពិធី​ចុះ​ហត្ថ​​លេ​ខា​មួយ​ ដែល​មាន​ការ​ប្រកាស​ថា គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​នេះ​អាច​នឹង​ដាក់​ពង្រាយ​សេវា​កម្ម​ម៉ា​ស៊ីន​ អេ​ធីអឹម ចាប់​ពីខែ​ធ្នូ​នេះត​ទៅ​ លោក ហួត អៀង​ តុង ប្រធាន​នាយក​ប្រតិ​បត្តិ​​នៃគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ហត្ថាកសិ​ករ​ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ ក្រុម​ប្រឹក្សា​ភិ​បាល​កំពុង​ពិភាក្សា​គ្នា​អំពី​ផែន​ការ​ប្រែ​ក្លាយ​ខ្លួន​ពីគ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទៅ​ជា​ធនាគារ​ពាណិជ្ជ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ទាក់​ទង​នឹង​ចំណុច​នេះ​ យើង​កំពុង​ពិ​ភាក្សា​គ្នា អំពី​ជម្រើស​នានា ជាមួយ​ដៃ​គូ​ពាណិជ្ជ​កម្ម​របស់​យើង​ ដើម្បី​ប្តូរ​គ្រឹះស្ថាន​របស់​យើង​​ឲ្យ​ក្លាយ​ទៅ​ជា​ធនាគារ​​មួយ​។ យើង​មិន​ទាន់​ប្រាកដ​ទាំង​ស្រុង​នៅ​ឡើយ​ទេ​ អំពី​ពេល​វេលាដែល​​យើងគ្រោង​​នឹង​បើក​ធ​នា​គារ​ ប៉ុន្តែ​ ខ្ញុំ​គិត​ថា ប្រហែ​ល​ជា​ក្នុងឆ្នាំ​២០១៤​”។ ស្រប​ពេល​ដែល​មាន​ផែន​ការ​ក្លាយ​ជា​ធនាគារ​ពា​ណិជ្ជ​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុេនះ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា ខ្លួន​នឹង​ចំណាយ​ប្រាក់​២​លាន​ដុល្លារ ​ដើម្បីដំឡើង​ម៉ាស៊ីុន​ អេធីអឹម សរុប​ចំនួន​៦៣​គ្រឿង​ យ៉ាង​យូរ​នៅ​ដំណាច់​ឆ្នាំ​២០១៣​ នៅ​ខេត្ត​សៀម​រាប ខេត្ត​ព្រះសី​ហនុ​ រាជធានីភ្នំ​ពេញ​ និង​ខេត្ត​កំពង់​ចាម​។ ម៉ា​ស៊ីន​អេធីអឹ​មទាំង​នេះ​នឹង​បំពេញ​មុខ​ងារ​ជា​អ្នក​ផ្តល់​ប្រតិបត្តិ​ការ​ដក​ប្រាក់​ និង​សង​ឥណទាន​ខ្នា​ត​តូច​ ដល់​ម្ចាស់​គណនី។ យោង​តាម​ប្រសាសន៍​លោក​ ហួត​ អៀង​ តុង បាន​ឲ្យ​ដឹងថា ហត្ថា​កសិករ​ លីមីត​ធីត គឺជា​គ្រឹះ​ស្ថាន​ មីក្រូ​ហិរញ្ញ​វត្ថុ​ធំ​ទី​៤ ក្នុង​ចំណោម​គ្រឹះ​ស្ថា​ន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​៣២​​នៅ​ក្នុង​សេដ្ឋ​កិច្ច​​កម្ពុជា​ ដោយ​គិត​អំពី​ទ្រព្យ​សកម្ម​ និង​មាន​ឥណ​ទាន​សរុប​ចំនួន​៨៧​លាន​ដុល្លារ​ និង​ប្រាក់​បញ្ញើ​ជាង​៣១​លាន​ដុល្លារ​។ មិន​មែន​មាន​តែ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ដែល​ចង់​អភិវឌ្ឍខ្លួន​ទៅ​ជា​ធនា​គារ​ពា​ណិជ្ជ​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ប្រា​សាក់បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ខ្លួន​ក៏​មាន​ផែ​នការ​ប្រែ​ខ្លួន​ទៅ​ជា​ធនាគារ​ពាណិជ្ជ​យ៉ាង​យូរ ​ក្នុង​ឆ្នាំ២០១៤​ផង​ដែរ​។ ទោះ​បីជា​មាន​អនុ​សាសន៍​ពីអង្គការមូល​និធិ​រូបិយ​វត្ថុ​អន្ត​រជាតិ​ កាល​ពីដើម​ឆ្នាំ​េនះ​ថា ធនា​គារ​ជាតិ​នៃ​កម្ពុជា គួរ​តែផ្អាកការផ្តល់​អាជ្ញា​ប័ណ្ណ​​ប្រកប​អាជីវកម្ម​ធនាគារថ្មីៗ ​​ក៏​ដោយ មន្ត្រី​នៅ​ធនាគារ​កណ្តាល​នេះជំរុញ​ឲ្យ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​...

រដ្ឋា​ភិបាល​​​​​​ដាក់​​​បម្រាម​​​​ជា​ថ្មី​មិន​ឲ្យ​ស្ថានីយ​​​វិទ្យុ​ផ្សព្វ​​​ផ្សាយ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជាតិ​​​​​​​​​ឆ្នាំ​​​ក្រោយ​​​

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ បាន​លើក​ឡើង​ កាល​ពី​ម្សិល​មិញ​ថា រដ្ឋា​ភិបាល​នឹង​អនុវត្ត​សា​​​​ជា​ថ្មី​​នូវ​បម្រាម​​មិន​ឲ្យ​​ស្ថានីយ​​​វិទ្យុផ្សព្វផ្សាយ​​អំពី​បញ្ហា​មិន​​​ប្រក្រតី​​​​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោតក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ។ សម្រាប់​រយៈ​ពេល​ពីរ​ថ្ងៃ​ ក្នុង​អំឡុង​​ពេល​បោះ​ឆ្នោត​ឃំុ-សង្កាត់ កាល​ពី​ខែ​មុន​ ក្រសួង​ព័ត៌​មាន​​ បាន​ហាម​​វិទ្យុ​សំឡេង​​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​អាស៊ី​សេរី  (RFA) មិន​ឲ្យ​ផ្សាយ​​ជា​ភាសា​ខ្មែរ។ លោក ខៀវ កាញារីទ្ធ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​ ​មាន​ប្រសាសន៍​នៅ​ឯ​សន្និសីទ​សារ​ព័ត៌មាន​​​​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​​ថា “ កាល​ពីលើក​​មុន​ យើង​បាន​ហាម​ស្ថានីយ​​វិទ្យុ​ ​ទាំង​អស់​​​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​​រយៈ​ពេល​ពីរ​ថ្ងៃ ប៉ុន្តែ ពួក​គេ​នៅ​​តែ​អាច​ផ្សព្វ​ផ្សាយ​តាម​​អីុន​ធើ​ណិត ឬ​តាម​វិទ្យុ​រលក​ធាតុ​អាកាស​ខ្លី” ។ លោក​បាន​បន្ថែម​ថា វិទ្យុ​ VOA និង​វិទ្យុ​ RFA ព្រម​ទាំង​វិទ្យុ​អូស្ត្រាលី​​ផ្សាយ​ជា​ភាសា​ខ្មែរ ក៏​ត្រូវ​បាន​ហាមឃាត់​ផង​ដែរ។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “ យើង​គ្រោង​នឹង​សំុ​ឲ្យ​ស្ថានីយ​វិទ្យុ​ទាំង​អស់​រក្សា​ភាព​​ស្ងប់​ស្ងាត់​រយៈ​ពេល​ពីរ​ថ្ងៃ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត នៅ​ឆ្នាំ​ក្រោយ”។ កាល​ពី​ថ្ងៃ​ទី៣ ខែ​មិថុនា ជា​​​ថ្ងៃ​បោះ​ឆ្នោត​ឃំុ-សង្កាត់​ វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ ដែល​​​​គ្រប់​គ្រង​​ដោយ​មជ្ឈ​មណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​ ក៏​ត្រូវ​បាន​កាត់​ផ្តាច់​ផង​ដែរ នៅ​ពេល​វិទ្យុ​នេះ​ កំពុង​តែ​ផ្សាយ​​អំពី​ភាព​មិន​ប្រក្រតី​ ដែល​​​កើត​​​មាន​​​នៅតាម​​​​​ការិយាល័យ​​បោះ​ឆ្នោត។ ទោះ​ជា​យ៉ាង​ណា​​​ លោក ខៀវ កាញារីទ្ធ  បាន​​បញ្ជាក់​ថា មិន​មែន​ហាម​ឃាត់​​​​ទាំង​ស្រុង​មិន​ឲ្យ​វិទ្យុ​​​​​រាយ​ការណ៍​ពី​ភាព​មិន​ប្រក្រតី​​នោះ​ទេ។ ក៏​ប៉ុន្ដែ​​​​...

នគរបាល​ចាប់​ខ្លួន​អ្នក​ភូមិ​ប្រាំ​មួយ​នាក់​មកពី​សហគមន៍​ដែល​បាន​​ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​​របស់​ខ្លួន

លោក អ៊ុយ រី អភិបាល​រង​ខេត្ត​ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​​ថា នគរ​បាល​ខេត្ត​បាត់​ដំបង​ កាល​ពី​ថ្ងៃ​ពុធ​បាន​ចាប់​ខ្លួន​អ្នក​ភូមិ​​ប្រាំមួយ​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ជា​មួយ​អ្នក​ជំនួញ​​ក្នុង​មូល​ដ្ឋាន​ម្នាក់​បន្ទាប់​ពី​អ្នក​ភូមិ ១០​នាក់​ផ្សេង​ទៀត​បាន​ចោទ​ប្រកាន់​បុរសទាំង​នោះ​ថា​ បាន​ឆបោក​អ្នក​ភូមិ​​នៅ​តំបន់​​នេះ។ ទោះ​ជា​យ៉ាង​ណា ​អ្នក​ភូមិ​ និង​អង្គការ​សិទ្ធិ​មនុស្ស​​ប្រ​ចាំ​ស្រុក​គាស់​ក្រឡ ​លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន​នេះ​​គឺ​គ្រាន់​តែ​ធ្វើ​ឡើង​ដើម្បី​ដាក់​សម្ពាធ​លើ​សហ​គមន៍​នេះ​​​តែ​​ប៉ុណ្ណោះ ព្រោះ​សហគមន៍​នេះ​បាន​ជាប់​គាំង​ក្នុង ជម្លោះដីធ្លី​​ដោយសារ​ដី​​នៅ​ក្នុង​ឃុំ​ដូន​បា៉រយៈពេល​ប្រាំ​ឆ្នាំ​មក​ហើយ​។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ប្រ​ជា​ពលរដ្ឋ​១.០០០​គ្រួសារ​​ដែល​រស់​នៅ​លើ​ដី​មាន​ជម្លោះ​នោះ​ បាន​ដាក់​សំណើ​ទៅ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ឲ្យ​​​​វាស់​វែង​ដី​របស់​ពួក​គាត់​តាម​គម្រោង​​ថ្មី​របស់​រដ្ឋាភិបាល​សម្រាប់​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី។ លោក​ អ៊ុយ រី​ បាន​មាន​ប្រសាសន៍​បន្តថា “អាជ្ញា​ធរ​របស់​យើង​នឹង​បញ្ជូន​និស្សិត​ស្ម័គ្រ​ចិត្ដ​របស់​​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​វាស់​វែង​ដី​ឲ្យ​ពួក​គាត់​  ប៉ុន្ដែ ​យើងត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ជាមុន​សិន”​។ លោក ម៉េង លី អ្នកសើុប​អង្កេត​អង្គការ​អាដហុក​ ប្រចាំ​ខេត្ត​នេះ​បាន​ថ្លែង​ថា ឈ្មោះ​ យឹម...

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌូណេស៊ីជួយ​ស្វែង​រក​មតិ​រួម​ ក្រោយ​កិច្ច​ប្រជុំ​អាស៊ាន​

រយៈ​ពេល​តែមួ​យ​​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប​់​​ពី​មិន​បា​ន​​ចេញ​​សេចក្តី​​ថ្លែង​កា​រ​ណ៍​រួម​ ជា​លើក​ដំ​បូ​ងនៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​រយៈ​ពេល​៤៥​ឆ្នាំ របស់​កិច្ច្​ប្រជុំ​អាស៊ាន រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​រំពឹង​ថា នឹង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​មួ​យ​នៅ​ថ្ងៃ​នេះ​ស្តីពី​បញ្ហា​ជម្លោះ​ក្នុងសមុទ្រ​ចិន​ខាង​ត្បូង។ លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន កាលពី​ម្សិល​មិញ​នៅ​ក្រសួង​ការ​បរទេស​ថា  “ បណ្តា​រដ្ឋមន្ត្រីការ​បរទេស​​ព្រម​ព្រៀង​លើ​គោល​​ការណ៍​ជាមូល​ដ្ឋាន​មួយចំនួន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជម្លោះក្នុងដែនសមុទ្រ​ចិន​ខាង​ត្បូង។ ខ្ញុំ​បាន​ស្នើ​ឲ្យ​មាន​ការ​ព្រម​ព្រៀង​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន អំពីចំណុចជា​គោល​​ការណ៍មូល​ដ្ឋាន​ទាំង​នេះ។ យើង​នឹង​បញ្ជូន​ចំណុចទាំង​នេះ​ទៅ​រដ្ឋមន្ត្រី​ការ​បរទេស​​នានា ហើយ​ខ្ញុំ​សង្ឃឹមថា ត្រឹម​ថ្ងៃ​ស្អែក ​យើង​នឹង​ទទួល​បានការ​យល់​ព្រម​ពី​រដ្ឋ​មន្ត្រីការ​បរទេស​អាស៊ាន​ទាំង​អស់​”។ អំឡុង​កិច្ច​ប្រជុំ​កាលពី​សប្ដាហ៍​មុន នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​ហ្វីលីពីន ដែល​ទាម​ទារចំណែកដែន​ទឹក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង រួម​ជាមួយ​នឹង​ប្រទេស​វៀតណាម ព្រុយណេ និង​ប្រទេស​ម៉ាឡេស៊ី បាន​ស្ដី​បន្ទោស​កម្ពុជា ដែលធ្វើ​ជា​ប្រធានអាស៊ាន ចំពោះ​ការ​បរា​ជ័យ​​មិនអាចចេញ​សេចក្ដី​ថ្លែងការណ៍​​រួម​នេះ។ ក្រុម​អ្នក​ការទូត​បាន​លើក​ឡើង​ថា មាន​ការ​ខ្វែង​គំនិត​គ្នា​មួយជុំវិញ​បញ្ហាថា តើ​ត្រូវ​លើក​ឡើង​អំពី​ឧបទ្ទវហេតុ​ក្នុង​ជម្លោះ​ជាមួយ​ចិន​​​ដូចជាការធ្វើសមយុទ្ធ​​​​​​យោធា​​​ថ្មីៗនេះ​ នៅ​ក្បែ​រប្រជុំ​កោះ​​​Scarborough ​​​Shoal។ នៅ​ក្នុង​សន្និសីទ​កាសែត​ ​កាលពី​ម្សិល​មិញបន្ទាប់ពី​កិច្ច​ប្រជុំ​មួយ​រវាង​លោក​ ហោ​ ណាំ​ហុង​ និង​លោក ម៉ាទី ណាតា​ឡេហ្គាវ៉ា រដ្ឋ​​​មន្ត្រី​​​ការបរទេសឥណ្ឌូណេសុី ដែល​លោក​ទាំង​ពីរ​នៅ​មានចំណុចស្រពេច​ស្រពិលអំពី​សេចក្ដី​លម្អិត​នៃ​មតិ​រួម​។...

ទី​​បំផុត​កងទ័ព​​​កម្ពុជា-ថៃ​បាន​ដកចេញ​ពី​ប្រាសាទ​​​ព្រះ​​​វិហារហើយ​

ស្រុកសាឯម​​​, ខេត្ត​​​ព្រះ​​​វិហារ - ទា​​​ហាន​​​ថៃ​និងទាហាន​​​កម្ពុជា រាប់​​​រយ​​​នាក់​​​​​​បាន​​​រៀប​​​ចំ​​​អី​​​វ៉ាន់​​របស់​​​ខ្លួន​​​ រួច​​​​​​ចាក​​​ចេញ​​​ពី​​​តំបន់​ប្រាសាទ​​​ព្រះ​​​វិហារ​​​​ហើយ​​​​​​កាល​​​ពី​​​ម្សិល​​​មិញ ​នៅ​ក្នុង​ផែន​ការ​​​ដក​​​ទ័ពចេញ​​​រួម​​​គ្នា ដ៏​​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​​​​ដែលលោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន និង​​​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) បាន​​​ប្រ​​​កាស​កាលពី​​​ថ្ងៃ​​​សុក្រ​​​នៅក្នុង​​​ខេត្ត​​​សៀម​​​រាប។ នៅពេល​​​ដែល​​​ផ្ទាំ​​​ង​​​អ័ព្ទ​​​​​នា​​​​​​ព្រឹក​​​ព្រលឹម​​​​​​បានផាត់​​​ចេញ​​អស់​​​​​​ពី​​​ប្រាសាទ​​​នៅ​​​លើ​​​កំពូល​​​ភ្នំ​​​នេះ ទិដ្ឋភាព​​​នៅទី​​​នោះ​​​ គឺ​​​ខុស​​​ប្លែក​​​​​​​​​ពី​​​ទិដ្ឋ​​​ភាព​​​​កាលពី​​​ខែ​​​កុម្ភ:ឆ្នាំ​​​២០១១​ ដែល​​​នៅ​ពេល​​​​​​នោះ​​​មានការ​​​ប្រយុទ្ធ​​​គ្នា​​​រយ:ពេល​​​បួន​​​ថ្ងៃ​​​រវាង​​​កង​​​ទ័ព​​​ថៃ​​​និង​​​​​​កង​​​ទ័ព​​​កម្ពុជា ​​​ដោយ​​​​ ធ្វើ​​​ឲ្យ​​​ទាហាន​​​ចំនួន​​​១២​​​នាក់​​​បាត់​​​បង់​​​ជីវិត។ រយ:ពេល​​​​​​ប៉ុន្មាន​​​ខែ​​​ក្រោយ​​​ពី​​​ការ​​​​​​វាយ​​​ប្រ​​​យុទ្ធ​​​គ្នា​​​នោះ ​​​ស្នាម​​​ឈាម​​​​​​នៅតែដិត​​​ជាប់​​​នឹង​​​ថ្ម​​​ប្រាសាទ​​​សង់​​​នៅ​​​សត​​​វត្សរ៍​​​ទី​​​១១​​​នេះ​​​នៅ​​​ឡើយ។ទាហាន​​​ប្រដាប់​​​ដោយ​​​កាំ​​​ភ្លើង​​​ស្វ័យ​​​ប្រ​​​វត្តិ​​​ និង​​​កាំភ្លើងរ៉ុកកែត​​​ បាន​​​ដើរ​​​ទៅ​​​ដើរ​​​មកជិត​​​ជញ្ជាំង​​​ប្រាសាទ​​​នេះ​​​ ដែល​​​​​​​​​​​សុស​​​ទៅ​​​ដោយ​​​ស្នាម​​​គ្រាប់​​​។ ប៉ុន្តែ​​​ មុនពេល​​​ថ្ងៃ​​​ត្រង់​​​​​ កាល​​​ពី​​​ម្សិល​​​មិញ​​​លែងឃើញកាំ​​​ភ្លើង​​​យន្ត​​​ធុនធ្ងន់ទៀតហើយ ដែល​​​ទាហានថៃ​​​ បាន​​​​​​ដាក់​​​​​​នៅ​​​ខាង​​​ភាគី​​​ថៃ​​​ ​​​ចាប់​​​តាំង​​​ពី​​​​​​ការ​​​វាយ​​​ប្រ​​​យុទ្ធ​​​គ្នា​​​ដំបូង​​​​​​បាន​​​ផ្ទុះ​​​​​​​​​ឡើងកាល​​​ពី​​​ឆ្នាំ​​​២០០៨​​​មក​​​ គឺមិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់​​​ពី​​​ប្រាសាទ​​​​​​នេះ​​​ត្រូវ​​​បាន​​​ចុះ​​​បញ្ជី​​​របស់​​​អង្គ​​​ការ​​​យូណេស្កូ​​​​​​ ជា​​​សម្បត្តិ​​​បេតិក​​​ភណ្ឌ​​​ពិភព ​លោក​​​។ នគរ​​​បាល​​​ និង​​​សន្តិសុខ​​​​​​​​​ប្រាំ​​​មួយ​​​​​​នាក់ ដែល​​​គ្មាន​​​​​​អាវុធ​​​​​​ក្នុង​​​ដៃ បាន​​​​​​ដើរ​​​ល្បាត​​​​តាមច្រក​​​​ទ្វារ​​​ចូល ​​នៅពេល​ពីរ​​បី​​​នាក់​​​ទៀត​​​​​​កំពុងលេង​​​​អុក​​​​​​​​​ក្រោម​​​ដើម​​​ឈើ​​​មួយ​​​ដើម​​​ក្បែរ​​​នោះ។ ការ​​​ដក​​​កងទ័ព​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ គឺ​​​ជា​​​ការ​​​អនុ​​​វត្ត​​​តាម​​​សេច​​​ក្តី​​​បង្គាប់​​​មួយ ​​​ដែល​​​តុលាការ​​​យុត្តិ​​​ធម៌​​​អន្តរ​​​ជាតិ​​​ (ICJ) ​​​​​​បាន​​​ចេញ​​​កាលពី​​​មួយ​​​​​​ឆ្នាំ​​​មុន​​​ ដែលក្នុងដីកា​​​បង្គាប់​​​នេះ​​​បាន​​​កំណត់​​​តំបន់​​​គ្មាន​​​យោធា​​​​​​មួយ​​​នៅ​​​ជុំ​​​វិញ​​​ប្រាសាទ ​​​​​​និង​​​តំបន់​​​មាន​​​ជម្លោះ​​​៤,៦​​​គីឡូម៉ែត្រ​​​ក្រឡា​​​ ជាប់​​​​​ប្រាសាទ​​ ហើយ​​​បាន​​​បង្គាប់​​ឲ្យ​​​កងទ័ព​​​ថៃ​​​និង​​​​ទាហាន​​​កម្ពុជាទាំង​​​អស់​​​ដក​​​ចេញ​​ “ ភ្លាមៗ”។ លោក ទ្រី​​ ពិសិដ្ឋ ​​​មន្ត្រី​​​មួយ​​​​​​រូបមកពីអគ្គ​​​ស្នង​ការ​​​នគរ​​​បាល​​​ជាតិ ដែល​​​​​បាន​​​ទទួល​​​មុខ​​​​​​ងារ​​​ថ្មី​​​របស់​​​ខ្លួន ​​​​​​ដើម្បី​​​ការ​​​ពារ​​​នៅ​​​ប្រាសាទ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ​​​បាន​​​រំឭក​​​ពីទិដ្ឋភាព​​​នៅ​​​ទី​​​នេះ​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​សប្តាហ៍​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​វាយ​​​ប្រ​​​យុទ្ធ​​​គ្នា​​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ដែល​​​នៅ​​​ពេល​​​​​​នោះ​​​លោក​​​បាន​​​មក​​​លេង​​​ប្រាសាទ​​​នេះ​​​ក្នុង​​​ឋាន:​ជា​ជន​​​ស៊ីវិល។ លោក​​​បាន​​​​​​និយាយ​​​ថា “ ​​​ពេលនោះ មាន​​​សុទ្ធ​​​តែ​​​ស្នាមឈាម​​​ និង​​​គ្រាប់​​​​​​បែក​​​​​​ចង្កោម​​​រាយប៉ាយជុំ​​​វិញ​​​ប្រាសាទ​​​ និង​​​បរិវេណ​​​ជុំ​​​វិញ​​​ប្រាសាទ​​​។ ​​​តែ​​​ពេល​​​នេះ ​​​យើង​​​លែង​​​ឃើញ​​​ស្នាមឈាម​​​ ឬយុទ្ធ​​​ភណ្ឌ​​​មិន​​​ទាន់​​​ផ្ទុះ​​​ទៀត​​​ហើយ​​​។​​​ គ្មាន​​​ទាហាន​​​ប្រ​​​ដាប់​​​អាវុធ​​​ទៀត​​​ទេ​​​នៅ​​​ពេល​​​នេះ​​​​​​”។ ដោយ​​​សារការ​​​វាយ​​​ប្រយុទ្ធ​​​គ្នា​​​ជិត​​​លែង​​​ជា​​​ការ​​​គំរាម​​​កំហែង​​​ទៀត​​​ហើយ​​​នោះ ​​​លោកទ្រី ពិសិដ្ឋ ​​​ត្រូវ​​​ផ្តោត​​​​​​ការយក​​​ចិត្ត​​​ទុក​​​ដាក់​​​លើ​​​បញ្ហា​​​បន្ទាន់​​​ផ្សេងៗទៀត។លោក​​​បាន​​​លើក​​​ឡើងថា “ ខ្ញុំ​​​អាច​​​មើល​​​ឃើញ​​​សក្តា​​​នុពល​​​របស់​​​ប្រាសាទ​​​នេះ​​​​​​​​ ពីព្រោះ​​​វា​​​លែ​​​ងជា​​​កន្លែង​​​វាយ​​​ប្រ​​​យុទ្ធ​​​គ្នា​​​ទៀត​​​ហើយ​​​ វា​នឹងជា​កន្លែង​អាច​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ទេស​​​ចរ​​​កាន់​​​តែ​​​ច្រើន​​​ឲ្យ​​​ចូល​​​មក​​​ទស្សនា​​​​​​ភាព​​​អច្ឆរិយនៃ​​​ប្រាសាទ​​​ព្រះ​​​​​​វិហារ”។ នៅពាក់​​​កណ្តាល​​​ផ្លូវ​​​ចុះ​​​ពី​​​ប្រាសាទ​​​​លើ​កំពូល​​​ភ្នំ​​​នេះ ទាហាន​​​កម្ពុជា​​ទាំង​​​៤៨៥​​​នាក់​​​​​​បាន​​ប្រ​​​មូល​​​ផ្តុំ​​​គ្នា​​​ និង​​​ឈរ​​​​​​​​​ជា​​​ជួរសម្រាប់​​​ពិធី​​​មួយ​​​ បង្ហាញពីការ​​​ដក​​​ថយ​​​របស់​​​ពួកគេ​​​ជា​​​ផ្លូវ​​​ការ។ សម្រាប់​​​លោក សេក  ធាលី ​​​យល់​​​ឃើញ​ថា​ការ​​​ដក​​​ទ័ព​​​នេះ​​​រាង​​​យឺត​​​បន្តិច​​​។ ​​​ដោយបាន​​​ឈរ​​​​ជើង​​​នៅ​​​ប្រាសាទ​​​នេះ​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៨​​​​ មក​​​នោះ ពេល​​​នេះ​​​លោក​​​​​កំពុងឈរ​​​នៅ​​​មុខ​វេទិកា​​​​​មួយ​​​ ដែល​​​ពេញ​​​ទៅ​​​ដោយ​​​មន្ត្រីយោធា​​​ ​និង​​​​​​មន្ត្រី​​​ផ្នែកការទូត​​​​​​ ដែល​​​បាន​​​ជូនពរលោក។ លោក​​​បាន​​​និយាយទាំង​​​​​​​​​កាន់កាំ​​​ភ្លើង​​​វែង​​​ក្នុង​​​ដៃ​​​​​​ថា “ ខ្ញុំ​​​សប្បាយ​​​រីករាយ​​​ណាស់​​​ដែល​​​កងទ័ព​​​បាន​​​ដក​​​ចេញ​​​ដូច្នេះ​​​​​​។​​ខ្ញុំ​​​សង្ឃឹម​​​ថា នឹង​​​មិន​​​មាន​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នៅ​​​តាមព្រំ​​​ដែន​​​ទៀត​ទេ។ខ្ញុំ​​​ចង់​​​ឃើញ​​​ប្រាសាទ​​​ព្រះ​​​វិហារ​​​ជា​​​កន្លែង​​​​សម្រាប់​​​​​​​​​ទេស​​​ចរ​​​មក​​​ទស្សនា ​​​​​​មិនមែន​​​កន្លែង​​​សម្រាប់​​​ប្រ​​​យុទ្ធ​​​គ្នា​​​ឡើយ”។ លោក ទៀ បាញ់ រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​​​​កម្ពុជា បាន​​​បញ្ចេញ​​​ទឹក​​​មុខ​ស្រស់​ស្រាយនៅ​ក្នុង​​​ពេល​​​ដក​​​ទ័ព​​​ចេញ​​​នេះ។​​​ លោក​បាន​​​​​​​មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​អ្នក​​​ចូល​​​រួមនៅ​​​​ក្នុង​​​ឱកាសនោះ​​​ថា “ នេះ​​​គឺ​​​ជាការ​​​​​​បង្ហាញ​​​ពី​​​សុ​​​ច្ឆន្ទ:​​របស់​​​យើង​​​ ដើម្បីការពារ​​​សម្បត្តិ​​​បេតិក​ភណ្ឌ​ពិភពលោក​​​មួយ​​​នេះ ដូច្នេះ​​​យើង​​​​​​ពិតជា​​​ចង់​ដក​​​ទ័ព​​​ចេញ​​​ណាស់​​​ ដើម្បី​​​កុំ​​​ឲ្យ​​​មាន​​​យោធា​​​នៅ​ក្នុង​​​តំបន់​​​គ្មាន​​​យោធា​​​។​​​ ហើយ​​​ថ្ងៃ​​​នេះ​​​​​​យើង​​​ធ្វើ​​​បាន​​ហើយ”។ ទោះជាយ៉ាងណាក៏ដោយ ការដកកង​ទ័ព​នេះ វាមិនមែនជារឿងងាយ ឡើយ។ បន្ទាប់​​​ពី​​​តុលាការ​​​យុត្តិធម៌​​​អន្តរជាតិ​​​​​​បាន​​​បង្គាប់​​​ឲ្យ​​​ដក​​​ទ័ព​​​ចេញ​​​កាលពី​​​ខែ​​កក្កដា​​​ឆ្នាំ​​​២០១១​​​មក​​​ រដ្ឋាភិបាល​​​ក្រុង​​​បាង​​​កក និង​​​រដ្ឋា​ភិបាល​​​រាជធានីភ្នំពេញ​​​​​​ បាន​​​សន្យា​​​មិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់​​​ពី​​​នោះ​​​ថា នឹង​​​អនុ​​​វត្ត​​​តាម ប៉ុន្តែ​​​ភ្លាមៗ​​​​​​នោះ ​​​ក៏​​​មាន​​​ការទាមទារ​​​លក្ខ​​​ខណ្ឌ​​​ថ្មីៗ​​​ សម្រាប់​​ការ​​​ដក​​​ទ័ព​​​ចេញ​​​ពី​​​តាម​​​ព្រំ​​​ដែន។​​​ប្រទេស​​​កម្ពុជា បាន​​​ទទូច​​​​​​ឲ្យ​​​​​​ដាក់​​​ពង្រាយ​​​​​​ក្រុម​ សង្កេត​​​ការណ៍មក​​​ពី​​​ប្រទេស​​​ឥណ្ឌូណេ​ស៊ី​ដែល​​​បាន​​​ព្យាយាម​​​សម្របសម្រួល​​​ក្នុង​​​ជម្លោះ​​​​នេះ ​​​នៅ​​​ប្រាសាទ​​​​​​ព្រះ​​​វិហារសិន មុននឹង​​​ការ​​​ដក​​​ទ័ព​​​អាច​​​ចាប់​​​ផ្តើម​​​បាន។ដំបូង​​​ភាគី​​​ថៃបាន​​​ជំទាស់​​​នឹង​​​គំ​​​និត​​​ដាក់​​​ពង្រាង​​​ក្រុម​​​សង្កេត​​​ការណ៍​​​នេះ ប៉ុន្តែ​​​​​​បន្ទាប់​​​មក ​​​បាន​​​និយាយ​​​ថា ​ខ្លួន​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​ពួកគេ​​​ចូល​​​មក​​​ ក្រោយ​​​ពី​​​​​​ការ​​​ដក​​​ទ័ព​​​ចេញ​​​រួច​​​។​​​​​​​​​​​​​​​​​​​​​    

ក្រុមហ៊ុន​ ខេមបូឌា​ យេលឡូ ផេក លក់​ភាគ​ហ៊ុន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​មក​ពី​ប្រទេស​ម៉ា​ឡេស៊ី

បុគ្គលិក​ក្រុ​មហ៊ុន​ម្នាក់​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ម្ចាស់​ក្រុម​ហ៊ុន​ខេមបូឌា​ យេលឡូ ផេក ​(Cambodia Yellow Pages)​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​ផ្លូវ​ការ​ ដើម្បី​លក់​ភាគ​ហ៊ុន​ចំនួន​៥១​ភាគ​រយ​ ទៅ​ឲ្យ​ក្រុម​ហ៊ុន​សាខា​របស់​ក្រុម​ហ៊ុន​សិក្សា​ស្រាវ​ជ្រាវ​ និង​បច្ចេក​វិទ្យា​ (CBSA Bhd)​ របស់​ប្រទេស​ម៉ា​ឡេស៊ី​ ​ក្នុង​កិច្ច​ព្រម​ព្រៀង​មួយ​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​២,០៤​លាន​ដុល្លារ។ តាម​ការ​បង្ហាញ​កាល​ពី​សប្តាហ៍​មុន​ពី​សំណាក់​ក្រុម​ហ៊ុន​ CBSA ដែល​ត្រូវ​បានលាត​ត្រដាង​នៅ​លើ​ទី​ផ្សារ​មូលបត្រ​គូឡាឡាំពួ​(Kuala Lumpur Stock Exchange)​ បាន​ឲ្យ​ដឹង​ថា​ ​ផល​ប្រយោជន៍របស់​ក្រុម​ហ៊ុន ​ខេមបូឌា​ យេឡូ​ ផេក​ នឹង​ត្រូវ​បាន​ផ្ទេរ​ពី​ក្រុម​ហ៊ុន​ ខេម​ វ៉ាយ​ភី​ ខូអិលធីឌី​ (Cam YP Co....

រដ្ឋាភិបាល​លើក​ឡើង​ថា មិន​មាន​គម្រោង​បិទ​វិទ្យុ​សម្បុក​ឃ្មុំ​ទេ​

ដោយ​សារ​នៅ​​តែ​មាន​​ការ​ងឿង​ឆ្ងល់​​អំពី​ជោគ​វាសនា​ របស់​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ដែល​ជា​វិទ្យុ​ឯក​រាជ្យ​​ក្រោយ​ពី​ការ​ចាប់​ខ្លួនម្ចាស់​វិទ្យុ​នេះ​រួច​មក កាល​ពី​ម្សិល​មិញ ​មន្ត្រី​រដ្ឋា​ភិបាលម្នាក់​​បាន​លើក​ឡើង​ថា​​ មិន​មាន​គម្រោងបិទ​​ស្ថានីយ​វិទ្យុនេះ​​ទេ​ ថ្វីបើ​វិទ្យុ​នេះ​នៅ​តែមាន​គោល​ជំហរ​​រិះ​គន់​​គណបក្ស​កាន់​អំណាច​ក៏​ដោយ​។ លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រ​សួង​ព័ត៌​មាន​បាន​ផ្ញើ​​សារ​មួយ​ ដោយ​មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ថា “ ​មិន​មាន​គម្រោង​បិទ​ស្ថានីយ​វិទ្យុ​នេះ​ទេ”។ កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ ម៉ម សូណង់ដូ​ ម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​ត្រូវ​បាន​ចាប់​ខ្លួន​នៅឯ​ផ្ទះ​របស់​លោក​នៅក្នុង​រាជធានី​ភ្នំពេញ តាម​ការ​ចោទ​ប្រកាន់​នានា​ ទាក់ទងទៅ​​​នឹង​អ្វី​ដែល​គេ​ហៅ​​ថា ជា​ចលនា​អបគមន៍​ក្នុង​ខេត្ត​ក្រចេះ​។ ​លោក ម៉ម សូណង់ដូ អាយុ​៧១​ឆ្នាំ​​អាច​មាន​ទោស​ជាប់​​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ​ពី​បទ​ធ្វើ​កុបកម្ម​តែ​មួយ​ ហើយ​ការ​ចាប់​ខ្លួន​លោក​ធ្វើ​ឲ្យ​មាន​កំហឹង​ពី​សំណាក់​​​អង្គការ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ ដែលបាន​​​ហៅ​ការចោទ​ប្រកាន់​នោះ​ថា​ មិន​ត្រឹម​ត្រូវ​ និង​ជា​ការ​វាយ​ប្រហារ​ចំពោះ​​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​។ អង្គការឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​ (Human Rights Watch) ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ម្សិល​មិញ​ថា “ ​ការ​​ចោទ​ប្រកាន់​ចំពោះ​​អ្នក​​រិះ​គន់ គឺជា​រឿង​ធម្មតា​​​នៃ​ទី​​ភ្នាក់​ងារ​សម្ងាត់​ និង​​ឃោសនា​របស់​លោក ​ហ៊ុន ​សែន​​ ជា​ច្រើន​​ទសវត្សរ៍​​មក​ហើយ​”។ អង្គការឃ្លាំ​មើល​​សិទ្ធិ​មនុស្ស ​ដែល​មាន​មូលដ្ឋាន​នៅ​បុរី​ញូវ​យ៉ក​នេះ​ ​​លើក​ឡើង​ថា​ “ ការ​ចាប់​ខ្លួន​លោក​ សូណង់ដូ ក៏ជា​​ការ​វាយ​ប្រហារ​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ផង​ដែរ​​។ ​វិទ្យុ​នេះ​ គឺ​ជា​វេទិកាដ៏សំខាន់​មួយ​សម្រាប់​លើក​​ស្ទួយ​​​សិទ្ធិមនុស្ស​​ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា”។ ក្លឹប​អ្នក​​សារព័ត៌មាន​​បរទេស​ប្រចាំ​កម្ពុជា​​ (OPCC) បាន​​ហៅ​ការ​ចាប់​ខ្លួន​ និង​ការ​ចោទ​ប្រកាន់​​​នេះ​ថា “ ជា​ការ​កើន​ឡើង​​គួរ​ឲ្យ​បារម្ភ​ នៃ​ការ​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ និងការបញ្ចេញ​មតិ​ដោយ​សេរី​។ ក្លឹប​អ្នក​​សារព័ត៌មាន​នេះ​​បាន​លើក​ឡើងថា ខ្លួន​មាន​កង្វល់​យ៉ាងខ្លាំង​​ដោយសារ​ថា​ការ​ចាប់​ខ្លួន​ ការ​ឃុំ​ខ្លួន និង​ការ​ចោទ​ប្រកាន់​លោក ម៉មសូណង់ដូ អាយុ​៧១​ឆ្នាំ​ ​ពីបទ​ល្មើស​ដែល​អាច​មាន​​ទោស​ជាប់​ក្នុង​ពន្ធនាគារអស់​រយៈ​ពេល​រាប់​​ទសវត្សរ៍​​នេះ​ ហាក់​ដូច​ជា​ករណី​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​​សេរី​ភាព​នៃ​ការ​​បញ្ចេញ​មតិ​ដូច្នេះ​ដែរ”។ នៅ​ឯ​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ បុគ្គលិក​បាន​ថ្លែងថា ពួក​គេ​មិន​មាន​គម្រោង​បញ្ឈប់​ការ​ផ្សាយ​នោះ​ទេ​ ហើយក៏​មិន​ខ្លាច​ផ្សព្វ​ផ្សាយ​ពី​​​ព័ត៌មាន​នានាដែរ​។...

គណបក្ស សម រង្ស៊ី និងគណ​បក្ស​​ សិទ្ធិមនុស្ស ព្រម​​​រួម​បញ្ចូល ​គ្នា​ក្នុ​​​ងជំ​​​នួប​​​​នៅទី​ក្រុង​​​ម៉ានីល

លោក កឹម សុខា មេដឹក​នា​ំ​គណ​បក្ស​​​ សិទ្ធិ​មនុស្ស និង​​​លោក សម រង្ស៊ី ​​​មេ​​​ដឹក​​​នាំ​​​គណ​បក្ស​ សម​​ រង្ស៊ី បា​ន​ប្រ​កា​ស​​​​ពី​​​ទីក្រុង​​​ម៉ានីល​ប្រទេស​​​ហ្វីលីពីន កា​ល​ពី​ម្សិល​មិញថា គណ​​បក្ស​ទាំង​ពី​នេះ​នឹងរួម​បញ្ចូល​គ្នា​នៅ​ក្នុង​​​ឆ្នាំ​​​២០១៣ ឲ្យ​​​បាន​​​មុនការ​បោះ​​​ឆ្នោត​​​ជាតិ។ លោក កឹម សុខា មា​ន​ប្រ​សាស​ន៍​អំ​ឡុង​សន្និ​សីទ​សារព័ត៌មា​នរួ​ម​មួ​យ ជា​មួ​យ​លោក​ សម រង្ស៊ី តាម​​​វីដេអូខន់ហ្វឺរិន ដែលអ្នក​​​គាំ​​​ទ្រ​​​នៅ​​​ទី​ស្នាក់​កា​រ​កណ្តាល​​របស់​គណ​បក្ស សម ​រង្ស៊ី ក្នុង​រាជ​ធានី​ភ្នំ​ពេញ នាំគ្នាតាមដានមើល។ លោក កឹម សុខា និង​​​លោក សម ​​​រង្ស៊ី ​​​បាន​បដិសេធ​​​មិន​​​​​និយាយពី​​​ពេល​​​វេលា​​​ជាក់​​​លាក់​​​ ដែល​​​គណ​​បក្ស​​​របស់លោក​​​​​ទាំង​​​ពីរ​​​ត្រូវ​រួម​​​​​បញ្ចូលគ្នា​​​ ឬ​​​ពី​​​វិធី​​​ដែល​​​ពួកគេ​​​នឹង​​ធ្វើ ​ដោយ​ ​​​មិន​​​ឲ្យ​​​​​​​​​គណ​​​បក្ស​​​ណា​​​មួយ​​​ដើរ​​​ចេញ ​​​ឬបាត់​​​បង់​​​អាសន:​​​ព្រឹទ្ធ​​​សភា រដ្ឋសភា និង​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​​របស់​​​ខ្លួន​​​ឡើយ។ យោងតាម​​​មាត្រា​​​៣៥​​​និង​​​មាត្រា​​​៣៦​​​នៃ​ច្បាប់​ស្តី​​ពី​​​គណ​​​បក្ស​​​នយោបាយ ចែង​​​ថា គណ​​​បក្ស​​​មួយ​​​អាច​​​រួម​​​បញ្ចូលគ្នា​​​​​​ជា​​​មួយ​​​គណ​​​បក្ស​​​មួយ​​​​​ទៀត​​​បាន​​​ តែ​​​នៅពេល​​​ណា​​​គណ​​​បក្ស​​​មួយ​​​​ត្រូវ​​​បាន​​​រម្លាយ​​​ចោល​​​ប៉ុណ្ណោះ។​​​​ ​​​លោក សម រង្ស៊ី បា​ន​មា​ន​ប្រ​សាស​​ន៍​ថា  “ ពេល​នេះ យើង​មិន​​អាច​​​​លាត​​​ត្រ​​​ដាងបា​ន​ទេ​ ប៉ុន្តែ​គណ​បក្សថ្មី​មួ​យ​នឹង​ចាប​់​កំណើត​ឡើង​​ចេញ​​​ពី​គណ​បក្ស សម រង្ស៊ី...