គណបក្សនយោបាយចំនួន៥បានប្រកាសធ្វើពហិការការបោះឆ្នោតជាតិនាខែកក្កដា

រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានគណបក្សនយោបាយចំនួន៥បានប្រកាសធ្វើពហិការមិនចូលរួមការបោះខាងមុខ ប្រសិនបើរបបលោកហ៊ុន សែន នៅតែមិនព្រមធ្វើឲ្យស្ថានការណ៍វិលមករកភាពប្រក្រតីវិញទេនោះ។

គណបក្សដែលប្រកាសមិនចូលរួម ការបោះឆ្នោតទាំងនោះ រួមមាន គណបក្សអំណាចខ្មែរ គណបក្សភ្លើងទៀន គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សសិទ្ធិមនុស្ស និងគណបក្សជាតិនិយម។

ក្រុមមេដឹកនាំនៃគណបក្សទាំងនេះអះអាងថា ការប្រកាសមិនចូលរួម ការបោះឆ្នោតរបស់ពួកគេគឺដោយសារគ.ជ.ប.មិនឯករាជ្យ ហើយម្យ៉ាងទៀតស្ថានភាពនយោបាយមានភាពច្របូកច្របល់ គ្មានការដោះស្រាយ។

ពួកគេអះអាងថាប្រសិនលោកហ៊ុន សែន មិនព្រមកែប្រែប្រព័ន្ធបោះឆ្នោត ឬធ្វើឲ្យស្ថានការណ៍នយោបាយវិលមករកភាពប្រក្រតីវិញទេ នោះការបោះឆ្នោតនាខែកក្កដា ខាងមុខគ្រាន់តែជាការបោះឆ្នោតបែបបោកប្រាស់ភ្នែកមហាជនដើម្បីអាចឲ្យលោក ហ៊ុន សែនបន្តក្តោបក្តាប់អំណាចរបស់ខ្លួនប៉ុណ្ណោះ។

ក្រុមអ្នកឃ្លាំមើលដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ចាត់ទុកថា លោកហ៊ុន សែន បានឈ្នះការបោះឆ្នោតរួចទៅហើយ នៅពេលដែលលោកបានចាប់ខ្លួនលោកកឹម សុខាដាក់ពន្ធនាគារ ហើយរំលាយគណបក្សសង្គ្រោះជាតិចោលនោះ។

ហើយអ្វីដែលលោក ហ៊ុន សែន ត្រូវការបំផុតនៅពេលនេះ គឺភាពស្របច្បាប់នៃរដ្ឋាភិបាលរបស់លោកក្រោយការបោះឆ្នោត៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.