ពលរដ្ឋខ្មែរក្នុងទី្វបអឺរ៉ុបត្រៀមខ្លួនធ្វើបាតុកម្មប្រឆាំងវត្តមានលោកហ៊ុន សែន ដែលនឹងប្រជុំអាស៊ាន-អឺរ៉ុប

ពលរដ្ឋខ្មែរក្នុងទី្វបអឺរ៉ុបត្រៀមខ្លួនធ្វើបាតុកម្មប្រឆាំងវត្តមានលោកហ៊ុន សែន ដែលនឹងទៅចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប ពលរដ្ឋខ្មែរជាច្រើននាក់ក្នុងទ្វីបអឺរ៉ុបកំពុងតៀមខ្លួនចេញធ្វើបាតុកម្មក្នុងទីក្រុងប្រ៊ុសស្សែល (Brussel)ប្រទេសប៊ែលហ្ស៊ិក(Belgium)នៅថ្ងៃទី១៩ ខែតុលា ខាងមុខដើម្បីប្រឆាំងនឹងវត្តមានរបស់លោកហ៊ុនសែន ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ខែតុលាខាងមុខ។

ក្រុមអ្នករៀបចំធ្វើបាតុកម្មបានប្រាប់កាសែត The Cambodia Dailyថា បាតុកម្មនេះទី១ គឺដើម្បីប្រឆាំងដាច់ខាតចំពោះវត្តមានរបស់លោកហ៊ុន សែន ដែលនឹងមកជាន់ដីប្រទេសក្នុងតំបន់អឺរ៉ុប។

ទី២ ស្នើឲ្យសហគមន៍អឺរ៉ុបកុំទទួលស្គាល់រដ្ឋាភិបាលខុសច្បាប់របស់លោកហ៊ុន សែន។

ទី៣ ស្នើឲ្យសហគមន៍អឺរ៉ុបដក«ប្រព័ន្ធអនុគ្រោះពន្ធលើអ្វីៗទាំងអស់លើកលែងតែអាវុធ ឬ EBAចេញពីកម្ពុជា។

ទី៤ ទាមទារឲ្យប្រទេសម្ចាស់ហត្ថលេខីទាំងអស់គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលមានអាយុ២៧ឆ្នាំ និងទាមទារឲ្យប្រធាន និងអនុប្រធាននៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកោះប្រជុំប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងនេះអំពីវិបត្តិស្ថានការណ៍នយោបាយ និងវិបត្តិប្រជាធិបតេយ្យនៅកម្ពុជា៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.