រដ្ឋាភិបាលអនុញ្ញាតឲ្យពលរដ្ឋប្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនគិតថ្លៃក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ

រដ្ឋាភិបាលអនុញ្ញាតឲ្យពលរដ្ឋប្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនគិតថ្លៃក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ក្រសួងសាធារណៈការបានបញ្ចេញរថយន្ដក្រុងរាប់រយគ្រឿងនិងរថភ្លើង ដើម្បីបំរើសេវាកម្មដល់ពលរដ្ឋមិនគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងជាការចូលរួមកាត់បន្ថយការចំណាយរបស់ពួកគេ។

ចំណែកសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៦តុលា បានបញ្ចេញរថយន្តក្រុង ចំនួន២០០គ្រឿងបន្ថែមទៀតសម្រាប់ដឹកជញ្ជូនពលរដ្ឋទៅតាមបណ្ដា ខេត្តនានា ដោយឥតគិតថ្លៃនាឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៦ថ្ងៃ។

ចំណែករថភ្លើងវិញនឹងដឹកជញ្ជូនពលរដ្ឋ ដោយឥតគិតថ្លៃ ពីថ្ងៃ ទី៥ ខែតុលា រហូតដល់ថ្ងៃទី១៦ខែតុលា។

ក្រុមអ្នកឃ្លាំមើលសង្គមនិយាយថា រដ្ឋាភិបាលគួរជួយដឹកជញ្ជូនពលរដ្ឋឲ្យបានច្រើនថ្ងៃថែមទៀតដើម្បីសម្រួលដល់ការធ្វើដំណើរ និងការចំណាយរបស់ពួកគេ ខណៈប្រាក់ខែរបស់ពួកគេនៅមានកម្រិតទាបនៅឡើយនោះ។

ក្រុមអាជ្ញាធរទីក្រុងភ្នំពេញនិយាយថា ការដឹកជញ្ជូននេះធ្វើឡើងសម្រាប់ពលរដ្ឋពីគ្រប់និន្នាការនយោបាយទាំងអស់ ក្នុងបុព្វហេតុកាត់បន្ថយការចំណាយនិងគ្រោះថ្នាក់ចរាចរណ៍៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.