លោក​ហ៊ុន សែន​ជំរុញ​ឲ្យ​អ្នក​សារ​ព័ត៌មាន​នាំគ្នា​ផ្សាយ​អំពី​ភាព​វិជ្ជមាន​របស់​រដ្ឋាភិបាល​

លោក​ហ៊ុន សែន​ នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ក្រើន​រំឭក​ថា​  ការ​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​របស់​រដ្ឋាភិបាល​ជា​ការ​ចូល​រួម​ចំណែក​​អភិវឌ្ឍ​ប្រទេស​ជាតិ​ ដែល​កម្ពុជា​កំពុង​មាន​សន្តិភាព​យ៉ាង​បរិបូណ៌។​

ការអះអាង​របស់​លោក​ ហ៊ុន សែន​ធ្វើឡើង​ស្រប​ពេល​ដែល​លោក​ជួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌​មាន ​នៅ​ថ្ងៃ​សុក្រ​នេះ។​

មេដឹក​នាំដែល​ក្រាញ​អំណាច​ជាង​៣០​ឆ្នាំ​រូប​នេះ​អះអាង​ថា​ ក្រោយ​ពី​ប្រទេស​ជាតិ​​មាន​សុខ​​សន្តិភាព​ពេញ​លេញ ​កម្ពុជា​ត្រូវ​ការ​ទេសចរ​ ពាណិជ្ជករ​ និងអ្នក​វិនិយោគ​ទុន​បរទេស​ជា​ច្រើន​មក​វិនិ​យោគ​នៅ​​កម្ពុជា ​ហើយ​ដែល​ត្រូវ​ការ​ការ​ចូល​រួម​ផ្សព្វ​ផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពិត​ប្រាកដ​ ដើម្បី​ផ្តល់​​នូវ​ទំនុក​ចិត្ត​ដល់​ភ្ញៀវ​ទេសចរ​ អ្នក​វិនិ​យោគ​បរទេស​ផ្សេងៗ​ទៀត។​

ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​និយាយ​ថា ​​​សារ​ព័ត៌មាន​ដែល​ហ៊ាន​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល ​ជា​កម្លាំង​ចលករ​មួយ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ដឹកនាំ​ប្រទេស​ល្អ ​និង​ការ​ទទួល​ខុស​ត្រូវ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.