សកម្មជនបក្សសង្គ្រោះជាតិគ្រោងធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែននៅបុរីញូយ៉ក

សកម្មជនបក្សសង្គ្រោះជាតិគ្រោងធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែននៅបុរីញូយ៉ក ក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិរាប់រយនាក់មកពីតាមបណ្តារដ្ឋ ជាច្រើនក្នុងសហរដ្ឋអាមេរិក គ្រោងនាំគ្នាធ្វើមហាបាតុកម្មនៅថ្ងៃទី២៩ ខែកញ្ញាប្រឆាំងវត្តមានរបស់លោកហ៊ុន សែន ដែលមកចូលរួមនៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងបុរីNew York។

ក្រៅពីការធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោកហ៊ុន សែន ពួកគេបាននាំគ្នាអំពាវនាវដល់ប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងអស់កុំទទួលស្គាល់រដ្ឋាភិបាលនិង រដ្ឋសភាថ្មីរបស់លោកហ៊ុន សែនដែលទើបបង្កើតឡើងនោះ។

រដ្ឋសភាឯកបក្សរបស់លោកហ៊ុន សែនត្រូវបានមន្រ្តីរបស់លោកចូលរួមបង្កើតកាលពីថ្ងៃទី៥ ខែកញ្ញា ហើយបានតែងតាំងលោកហ៊ុន សែនជានាយករដ្ឋមន្រ្តីដឹកនាំ រដ្ឋាភិបាលរយៈពេលប្រាំឆ្នាំបន្តទៅមុខទៀត។

ការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលអាណត្តិទី៦ថ្មីនេះធ្វើឡើង ខណៈមន្រ្តីការទូតជាន់ខ្ពស់នៃស្ថានទូតរបស់បណ្តាប្រទេសលោកសេរីចំនួន៩មិនចូលរួមគាំទ្រ។

ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសមរង្ស៊ីបានប្រាប់ក្រុមអ្នកគាំទ្ររបស់លោកក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃទី៦ ខែកញ្ញាថា មន្រ្តីការបរទេសអាមេរិកបានប្រាប់លោកថា សហរដ្ឋ អាមេរិកមិនបកក្រោយចំពោះការដាក់ទណ្ឌកម្មរបស់ខ្លួនលើរបបលោកហ៊ុន សែននោះឡើយ ប្រសិនបើរបបមួយនេះនៅតែរឹងទទឹងមិន ព្រមស្តារស្ថានការណ៍នយោបាយរបស់ប្រទេសឡើងវិញនោះ

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.