អគ្គលេខាធិការ UNសរសើរក្រៃលែងចំពោះលោកស្រី Nikki Haleyបំពេញការងារយ៉ាងល្អឥតខ្ចោះ

អគ្គលេខាធិការ UN សម្តែងការកើតសរសើរក្រៃលែងចំពោះលោកស្រី Nikki Haleyដែលបានបំពេញការងារយ៉ាងល្អឥតខ្ចោះ អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោកអាន់តូនីញ៉ូហ្គួទែរេស បានកោតសរសើរខ្លាំងចំពោះអ្នកស្រីនីគី ហ៊េលី (Nikki Haley) ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាតិ ដែលកន្លងមកអ្នកស្រីបានបំពេញការងារបានយ៉ាងល្អប្រសើរ និងជួយជ្រោមជ្រែងស្ថាប័នកំពូលអន្តរជាតិនេះកន្លងមក។

ការថ្លែងរបស់លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិរូបនេះធ្វើឡើងក្រោយពីអ្នកស្រីនីគី ហ៊េលី(Nikki Haley)បានដាក់ពាក្យលា ឈប់ពីតួនាទីរបស់អ្នកស្រីកាលពីថ្ងៃអង្គារ។

មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិបញ្ជាក់ថា លោកអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិនៅមិនទាន់ទទួលបានការបញ្ជាក់ណាមួយពីអ្នកស្រីនីគី ហ៊េលី(Nikki Haley)ចំពោះការលែងតំណែងរបស់អ្នកស្រីនៅឡើយទេ ដោយសារលោកកំពុងជាប់រវល់បំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី។

ទូរទស្សន៍CNNរបស់អាមេរិកបានដកស្រង់សម្តីរបស់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកមែក ប៉ុមប៉ី(Mike Pompeo)ចុះផ្សាយកាលពីថ្ងៃទី៩ ខែតុលាថា លោកមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការសម្រេចរបស់អ្នកស្រីនីគី ហ៊ែលលី (Nikki Haley) នេះ។

សារព័ត៌មានដដែលក៏បានដកស្រង់សម្តីរបស់លោកប្រធានាធិបតីដូណាល់ត្រាំចុះផ្សាយដែរថា លោកប្រធានាធិបតីបានអនុញ្ញាតឲ្យអ្នកស្រីជ្រើសរើសតួនាទីមួយណាក៏បានក្នុងតំណែងរដ្ឋាភិបាល៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.