អង្គការវេទិការអាស៊ីទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទៅលើអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប

អង្គការវេទិការអាស៊ីទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទៅលើអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប អង្គការវេទិកាអាស៊ី Forum Asia កាលពីថ្ងៃអង្គារបានថ្កោលទោស និងទាមទារឲ្យដោះលែងអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីររូបដោយគ្មានលក្ខខណ្ឌ ដោយសារពួកគេត្រូវបានឃុំឃាំងលើសនីតិវិធី។

សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Forum Asia ដែលមានសមាជិកចំនួន៥៨អង្គការមកពីតាមបណ្តាប្រទេសចំនួន ១៩ នៅអាស៊ី ចូលរួមនោះ បានចាត់ទុកការចោទប្រកាន់ មកលើលោក អ៊ួន ឈិននិង លោកយាង សុធារិនថា ជារឿងប្រឌិត និងបានរំលោភបំពានសិទ្ធិរបស់អ្នកទាំងពីរយ៉ាងធ្ងន់ធ្ងរ។

អង្គការអន្តរជាតិមួយនេះបាននិយាយថា ការមិនព្រមដោះលែងអ្នកទាំងពីរ ហើយការបន្ថែមបទចោទថ្មីគឺជាការបង្ហាញឲ្យឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន បានរំលោភបំពានមិនត្រឹមតែច្បាប់ជាតិទេ គឺថែមទាំងរំលោភអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយថែមទៀត។

អង្គការវេទិកាអាស៊ី Forum Asia ព្រមានថា ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែនពិតជាប្តេជ្ញាចិត្តដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការបោះឆ្នោតមួយដែលមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌មែន នោះលោកហ៊ុនសែនត្រូវតែដោះលែងអ្នកទាំងពីរអោយមានសេរីភាពវិញភ្លាម៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.