Human Rights Watch ថាឃាតកម្មលើបណ្ឌិត កែម ឡី គ្មានការស៊ើបអង្កេតប្រកបដោយយុត្តិធម៌

ការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព និងគួរជាទីទុកចិត្តនោះឡើយ ហើយរដ្ឋាភិបាលក៏មិនបានបង្ហាញឆន្ទៈពិតដើម្បីស្វែងរកអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មក៏កក្រើមួយនេះដែរ។

សេចក្តីថ្លែងការណ៍របស់ Human Rights Watch ដែលចេញផ្សាយកាលពីម្សិលម៉ិញបានលើកឡើងអំពីសាវតានៃការសម្លាប់លោកបណ្ឌិត កែម ឡី និងការលើកឡើងនានារបស់សង្គមស៊ីវិលជាតិ អន្តរជាតិ ចំពោះភាពបរាជ័យរបស់រដ្ឋាភិបាលលោកហ៊ុន សែន ក្នុងការស្វែងរកយុត្តិធម៌ពិតប្រាកដជូនលោកបណ្ឌិត កែម ឡី និងគ្រួសាររបស់លោក អស់រយៈពេល៣ឆ្នាំមកនេះ។

ថ្ងៃទី ១០កក្កដា ជាខួបគម្រប់៣ឆ្នាំនៃការបាញ់សម្លាប់អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏លេចធ្លោ គឺលោកបណ្ឌិតកែម ឡី ទាំងកណ្តាលថ្ងៃ និងនៅកណ្តាលទីក្រុងភ្នំពេញ។

ក្រោយឃាតកម្មនេះ មានតែមនុស្សម្នាក់ប៉ុណ្ណោះគឺឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវសមត្ថកិច្ចនិងតុលាការចាត់ទុកថាជាឃាតក       ហើយបានកាត់ទោសឲ្យបុរសរូបនេះ ជាប់គុកអស់មួយជីវិត ក្រោមបទចោទមនុស្សឃាតដោយចេតនា។

ក្រោយហេតុការណ៍បាញ់សម្លាប់លោកបណ្ឌិត កែម ឡី ទាំងអង្គការជាតិ និងអន្តរជាតិ បានជំរុញឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យ និងឥតលម្អៀង ដើម្បីស្រាវជ្រាវករណីនេះឱ្យបានហ្មត់ចត់ មានតម្លាភាព និងគួរជាទីទុកចិត្ត។

Human Rights Watch លើកឡើងទៀតថា ការខកខានរបស់រដ្ឋាភិបាលកម្ពុជាក្នុងការស៊ើបអង្កេតដោយហ្មត់ចត់ និងមិនលំអៀង ដើម្បីបញ្ជាក់ការពិត ចំពោះសំណុំរឿងឃាតកម្មទៅលើលោកបណ្ឌិត               កែម ឡី គឺធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិរបស់សមាជិកគ្រួសាររបស់លោកកែម ឡី ផ្ទាល់ និងសាធារណជនផងដែរ។

ជាក់ស្តែងក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី ភ្លាម ប្រពន្ធ              និងកូនៗរបស់លោក បានភៀសខ្លួនទៅរស់នៅប្រទេសថៃ ព្រោះតែភាពភ័យខ្លាច ចំពោះការគំរាមកំហែងរបស់អាជ្ញាធរ និងដើម្បីគេចខ្លួនទៅរស់នៅប្រទេសមានសុវត្ថិភាព។

ក្រោយរស់នៅប្រទេសថៃជាង១ឆ្នាំ ភរិយារបស់លោកបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា និងកូនៗ៥នាក់ បានទទួលសិទ្ធិទៅរស់នៅក្នុងប្រទេសអូស្ត្រាលី ក្រោយពីមានការជួយជ្រោមជ្រែងពីសហគមន៍ខ្មែរនៅទីនោះ។

អ្នកស្រី ប៊ូ រចនា ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី បានលើកឡើង ថា អ្នកស្រីគ្មានសង្ឃឹមនឹងទទួលបានយុត្តិធម៌ពិតប្រាកដ ពីសំណាក់តុលាការតេឡេ តុលាការពុករលួយ និងតុលាការមិនឯករាជ្យ ក្នុងរបបដឹកនាំដោយលោក ហ៊ុន សែន នោះឡើយ។

បន្ថែមពីនេះ អ្នកស្រីថា ការអះអាងរបស់តុលាការថាមានស៊ើបអង្កេត នោះ គឺបានតែមាត់ប៉ុណ្ណោះ ហើយយុត្តិធម៌ក៏គ្មានពន្លឺអ្វីទាំងអស់ រីឯក្រសួងយុត្តិធម៌វិញ មានតែឈ្មោះថាយុត្តិធម៌ តែធាតុពិតគឺអយុត្តិធម៌ជាទីបំផុតសម្រាប់ពលរដ្ឋទន់ខ្សោយ ។

មិនតែប៉ុណ្ណោះអ្នកស្រីអះអាងថា ការយកឃាតកឈ្មោះ ជួប សម្លាប់ មកផ្តន្ទាទោសតែម្នាក់អស់មួយជីវិតនោះ គឺជាការអសមត្ថភាពរបស់តុលាការ និងជារឿងដែលគ្រួសារអ្នកស្រី មិនអាចទទួលយកបាន។

ក្រោយហេតុការណ៍បាញ់សម្លាប់លោក កែម ឡី កាលពីថ្ងៃទី ១០ ខែ     កក្កដា ឆ្នាំ២០១៦ រហូតមកទល់បច្ចុប្បន្ននេះ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី នៅតែបន្តចោទប្រកាន់លោកហ៊ុន សែន ថាជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មនេះ ក្នុងចេតនាមិនចង់ឱ្យលោក កែម ឡី អាចបញ្ចេញមតិរិះគន់ពីបញ្ហាសង្គម បញ្ហានយោបាយ និងជាពិសេសអំពីភាពអសកម្មនៃការដឹកនាំរបស់លោក ហ៊ុន សែន តែម្តង។

ប៉ុន្តែ ការចោទប្រកាន់នេះ ត្រូវបានលោក ហ៊ុន សែន ប្តឹង លោក សម រង្ស៊ី ហើយតុលាការក៏កាត់ក្តីឱ្យលោកនាយករដ្ឋមន្ត្រីឈ្នះក្តីអតីតមេបក្សប្រឆាំងរូបនេះ កាលពីឆ្នាំ២០១៧ ដោយបានផ្តន្ទាទោសលោក សម រង្ស៊ីឱ្យជាប់គុក១ឆ្នាំកន្លះ ពិន័យជាប្រាក់១០លានរៀល និងសងជំងឺចិត្តទៅលោក ហ៊ុន សែន ចំនួន១០០រៀល៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.